រដ្ឋាភិបាលគ្រោងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋទទួលបានប្រាក់ចំណូលចាប់ពី៤៦២៥ដុល្លារឡើងនៅឆ្នាំ២០៣០

ដោយៈគង់ សូរិយា

ភ្នំពេញៈ ដើម្បីឈានទៅកាន់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យ​មកម្រិតខ្ពស់នៅឆ្នាំ២០៣០ រដ្ឋាភិបាលបាននិងកំពុងដាក់ចេញផែនការនានា និងយុទ្ឋសាស្រ្តចាំបាច់ទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋម្នាក់ៗ ទទួលបានប្រាក់ចំណូលចាប់ពី៤៦២៥ដុល្លារអាមេរិកឡើងទៅ។

កម្ពុជាបានងើបផុតពីឋានៈ មានការអភិវឌ្ឍន៍តិចតួចបំផុត មកជាប្រទេសមានប្រាក់ចចំណូលមធ្យម កម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងឆ្ពោះទៅកាន់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ ក្នុងពិធីបើកកិច្ចប្រជុំព្រាងគោលនយោបាយថ្មី ដើម្បីចាប់យកវិស័យកសិកម្មជាវិស័យស្នូល សម្រាប់ជម្រុញកំនើនសេដ្ឋកិច្ចសំរាប់ឆ្នាំ២០២២ ២០៣០កាលពីម្សិលម៉ិញនេះថា គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ដែលត្រូវបាននិងកំពុងរៀបចំឡើង លោករដ្ឋមន្ត្រីបញ្ជាក់ថា គឺដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ព្រមទាំងមានសង្គតិភាព ទៅនឹងឯកសារគោលនយោបាយ និងយុទ្ធសាស្ត្ររបស់អន្តរស្ថាប័នពាក់ព័ន្ធផ្សេងៗផងដែរ។

គោលដៅចម្បង ដែលត្រូវសម្រេចឱ្យបាន ក្នុងគោលនយោបាយនេះរួមានទី១ បង្កើនតម្លៃបន្ថែមសរុប នៃវិស័យកសិកម្មឱ្យកើនយ៉ាងតិច៣ភាគរយក្នុងមួយឆ្នាំ និងទី២ បង្កើនផលិតភាពពលកម្មកសិកម្មពី១ ៩៨៦ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដល់៤៦២៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០។

ជាមួយនេះដែរ ដោយអនុលោមតាមទិដ្ឋភាពរួម ដូចបានរៀបរាប់ខាងលើ និងដើម្បីចូលរួមចំណែកកែលម្អ សេចក្តីព្រាងចុងក្រោយនៃ “គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០” ឱ្យមានលក្ខណៈល្អប្រសើរគ្រប់ជ្រុងជ្រោយ តាមគោលបំណង និងគោលដៅរំពឹងទុកនោះ។

ក្នុងឆ្នាំ២០២១កន្លងទៅនេះ តម្លៃផលិតផលកសិកម្មសរុបមានទំហំ១៨ពាន់លានដុល្លារអាមេរិក កើនប្រមាណជាង៤៣% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០២០ ក្នុងនោះតម្លៃផលិតផលសរុបផ្នែកដំណាំមានទំហំ១០,៥ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលសរុបផ្នែកសត្វមានទំហំ ៥,១ ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលផ្នែកជលផលមានទំហំ ១,៧ពាន់លានដុល្លារអាមេរិក។

តម្លៃផលិតផលផ្នែកព្រៃឈើមានទំហំជាង ៧៨,៦៣លានដុល្លារអាមេរិក និងតម្លៃផលិតផលសរុបផ្នែកកៅស៊ូមានទំហំជាង ៦០៤លានដុល្លារអាមេរិក ។ ដោយឡែក តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ២០២១ មានទំហំជាង៥ពាន់លានដុល្លារអាមេរិក គឺមានកំណើន ២៥% ធៀបទៅនឹងឆ្នាំ២០២០៕

CVEA President claims seven provinces have active real estate transactions in 2022

by Sotheary

Phnom Penh: President of the Cambodian Valuers And Estate Agents Association (CVEA), Mr. Chrek Soknim, confirmed that seven major provinces will have the most active real estate development this year.

He said by telephone on the evening of January 12 that the investment in Siem Reap, Kampong Speu, Kampot, Kep, Kandal, Mondulkiri and Sihanoukville provinces would be actively due to a number of key factors, including government policy, investment in infrastructure, geographical location and many other factors.

He explained, “Although Cambodia was slightly affected by the Covid-19 Omicron wave, economic activity began to improve, investors began to develop housing and people’s incomes increased significantly. “Having the support of the banking and financial sectors is a key factor in making the economy work.”

Mr. Chrek Soknim continued that the government is the first lead because the government has set a policy to push factories from Phnom Penh to many provinces. “We now see a lot of factories leaving Phnom Penh to Kampong Speu, Kandal province, especially National Road 44, connecting to National Road 51 and many other major roads,” he said.

He added that the fact that factories left Phnom Penh and chose Kampong Speu as the production base is not a coincidence, but due to the geographical factors, the supporting infrastructure, because Kampong Speu is close to Sihanoukville and has a rich infrastructure that is easy to connect.

Construction of Serangoon North, Tavistock MRT stations to begin in second quarter of 2022

 

SINGAPORE: Construction works for Serangoon North and Tavistock MRT stations on the upcoming Cross Island Line (CRL) are expected to start in the second quarter of this year, said the Land Transport Authority (LTA) on Thursday (Jan 13).

This comes after the LTA awarded two contracts worth a combined S$861 million for the design and construction of those stations.

SERANGOON NORTH MRT STATION
The contract for the design and construction of Serangoon North station and tunnels was awarded to Hock Lian Seng Infrastructure at S$454 million, said LTA in a press release.

The station will be located under the busy dual lanes of Ang Mo Kio Avenue 3 and the Yio Chu Kang Road vehicular bridge.

Once the new station is operational, commuters travelling from Serangoon North Station to Loyang Industrial Area can expect to reach their destination in about 25 minutes, down from the current 75 minutes, said LTA.

Passengers going from Serangoon North Station to Pasir Ris will shave 25 minutes off their journey, with travel time cut from the current 40 minutes to about 15 minutes.

Hock Lian Seng Infrastructure previously constructed the Kim Chuan Depot and Marina Bay station for the Circle Line, and is currently involved in the construction of Maxwell station along the Thomson-East Coast Line (TEL).

TAVISTOCK NORTH MRT STATION
The contract for the design and construction of Tavistock station and tunnels was awarded to Sato Kogyo (S) for S$407 million.

The company constructed Bencoolen and Mattar stations along Downtown Line, as well as Upper Thomson station along TEL, said LTA.

Tavistock station is located along the busy roads of Ang Mo Kio Avenue 3 and surrounded by residential and commercial properties.

When the station is operational, commuters going from Tavistock Station to Aviation Park can expect to reach their destination in 30 minutes, shaving 65 minutes from the current travelling time of 95 minutes.

Travel time from Tavistock Station to Sin Ming will also be reduced to 10 minutes, down 20 minutes from the current 30 minutes.
CONSTRUCTION WORKS
LTA said that traffic diversions will be implemented at various stages to provide the required working space for the construction of Serangoon North station.

This is because the station is wider than usual and there will be three railway tracks instead of two, with the additional track being used to facilitate the withdrawal or parking of trains.

The underpass connection will be constructed by mining beneath the Yio Chu Kang Road vehicular bridge, instead of the typical cut-and-cover method. This mining method will allow the construction of the underpass connection to be carried out without affecting the Yio Chu Kang Road vehicular bridge.

“LTA and the contractor will closely monitor the works to ensure that they are carried out safely with minimal impact to nearby stakeholders and existing structures,” it said in the release.

For Tavistock Station, to overcome space constraints, the intermediate launch shaft for the deployment of the tunnel boring machines will be constructed a distance away from the construction site.
Tunnelling works will proceed west towards CRL Ang Mo Kio station as well as east towards the next station at Serangoon North, passing through Tavistock station.

The ground at Tavistock station is made up of old alluvium, a predominantly soil-like material comprising sandy and silty clay. This abrasive ground condition is expected to cause some wear to the cutting equipment on the tunnel boring machines.

“LTA and the contractor will pay close attention to the tunnelling equipment and overall works to ensure they are carried out in a safe and timely manner with minimal impact to existing structures,” it said.

CROSS ISLAND LINE PHASE 1
Passenger service for the first phase of the CRL, Singapore’s eighth MRT line, is slated to commence in 2030.

It will serve existing and future developments in the eastern, north-eastern and western corridors, linking major hubs such as Jurong Lake District, Punggol Digital District and Changi region.

CRL1 is 29km long and comprises 12 stations from Aviation Park to Bright Hill. This will serve residential and industrial areas in Loyang, Tampines, Pasir Ris, Defu, Hougang, Serangoon North and Ang Mo Kio and benefit more than 100,000 households.

With CRL1, common recreational spaces such as Changi Beach Park and Bishan-Ang Mo Kio Park will be more accessible by public transport. Studies on the details of subsequent CRL phases are ongoing, LTA said.

The CRL will have almost half of its stations as interchanges with other rail lines, making it easier and more convenient for commuters to travel across the rail network, LTA added.

Source: CNA

សិង្ហបុរីប្រកាសចាប់ផ្ដើមសាងសង់ស្ថានីយរថភ្លើងក្រោមដីតម្លៃក្បែរពាន់លានដុល្លារ ក្នុងត្រីមាសទី២ ដើមឆ្នាំ២០២២

ដោយ៖ សុខុម

សិង្ហបុរី៖ អាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) នៃប្រទេសសិង្ហបុរី បានទម្លាយឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៣ មករា នេះថា ដំណើរការសាងសង់ស្ថានីយរថភ្លើងក្រោមដីចំនួន២គឺស្ថានីយ Serangoon North និងស្ថានីយ Tavistock MRT លើខ្សែផ្លូវដែក Cross Island Line (CRL) គ្រោងនឹងចាប់ផ្ដើមក្នុងត្រីមាសទី២ ដើមឆ្នាំ២០២២ នេះ។

ការប្រកាសនេះធ្វើឡើងក្រោយពីអាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) បានប្រគល់កិច្ចសន្យា២ដែលមានតម្លៃសរុបរហូតដល់ទៅ៨៦១លានដុល្លារសិង្ហបុរី (ប្រមាណ៦៤០លានដុល្លារអាមេរិក) ឱ្យទៅក្រុមហ៊ុន២ផ្សេងគ្នាសម្រាប់ការឌីហ្សាញ និងការសាងសង់ស្ថានីយទាំងនេះ។

អាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) បានចេញសេចក្តីប្រកាសព័ត៌មានថា កិច្ចសន្យាសម្រាប់ការឌីហ្សាញ និងការសាងសង់ស្ថានីយ Serangoon North និងផ្លូវរូងក្រោមដីត្រូវបានប្រគល់ឱ្យទៅក្រុមហ៊ុន Hock Lian Seng Infrastructure ក្នុងតម្លៃ៤៥៤លានដុល្លារសិង្ហបុរី (ប្រមាណ៣៣៧លានដុល្លារអាមេរិក)។

ចំណែកឯកិច្ចសន្យាសម្រាប់ការឌីហ្សាញ និងការសាងសង់ស្ថានីយ Tavistock MRT ត្រូវបានប្រគល់ឱ្យទៅក្រុមហ៊ុន Sato Kogyo ក្នុងតម្លៃ៤០៧លានដុល្លារសិង្ហបុរី (ប្រមាណ៣០២លានដុល្លារអាមេរិក)។

អាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) បញ្ជាក់ថា សេវាកម្មដឹកអ្នកដំណើរសម្រាប់ដំណាក់កាលទី១ នៃខ្សែផ្លូវដែក Cross Island Line (CRL) ដែលជាខ្សែរថភ្លើងទី៨ នៅប្រទេសសិង្ហបុរី គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០៣០៕

គម្រោងផ្លូវថ្មីៗកំពុងទាក់ទាញការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តកំពត

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវថ្មីៗនៅក្នុងទឹកដីខេត្តកំពតបាននិងកំពុងទាក់ទាញការអភិវឌ្ឍអចលនទ្រព្យ និងជំរុញឱ្យសកម្មភាពនិងតម្លៃដីធ្លីនៅក្នុងខេត្តមួយនេះកាន់តែមានកំណើនមួយកម្រិតទៀតនៅពេលអនាគតខាងមុខដ៏ខ្លីនេះ។

លោក កែវ សុជាតិ ប្រធានសាខានៃក្រុមហ៊ុនKW Cambodia ប្រចាំខេត្តកំពតបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះថា គម្រោងស្ថាបនានិងការសាងសង់ផ្លូវថ្មីៗនៅក្នុងទឹកដីខេត្តកំពតបាននិងកំពុងជំរុញឱ្យការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តនេះកាន់តែមានសន្ទុះមួយកម្រិតទៀត។ ជាក់ស្ដែងគម្រោងផ្លូវ៤៣ បានទាក់ទាញឱ្យវិនិយោគិនក្នុងស្រុកទៅទិញដីសម្រាប់អភិវឌ្ឍន៍និងគម្រោងខ្លះបានអភិវឌ្ឍបណ្ដើរៗហើយ ដូចជាគម្រោងដីលំហែរបស់បូកគោលែនទី២ជាដើម។

លោកបន្តថា ក្រៅពីផ្លូវ៤៣យើងក៏មើលឃើញថាផ្លូវថ្មីៗ នៅក្នុងក្រុងបូកគោក៏កំពុងតែបង្ហាញពីភាពទាក់ទាញដល់វិនិយោគិនទៅវិនិយោគអចលនទ្រព្យនៅតំបន់នោះ។ វិនិយោគិនខ្លះដែលបានដឹងពីគម្រោងមុន គេបានទិញដីទុករួចហើយនិងរង់ចាំការស្ថាបនាផ្លូវរួចរាល់គេនឹងចាប់ផ្ដើមអភិវឌ្ឍ ហើយវិនិយោគិនខ្លះទៀតក៏កំពុងតែស្វែងរកដីធ្លីក្នុងការត្រៀមអភិវឌ្ឍនៅពេលខាងមុខផងដែរ ដែលជាហេតុធ្វើឱ្យការអភិវឌ្ឍ ការទិញ លក់ដីធ្លីនៅក្នុងខេត្តកំពតនៅតែមានសកម្មភាព។

លោកសុជាតិបានបន្ថែមថា គម្រោងអភិវឌ្ឍន៍អគារខ្ពស់ ខុនដូនៅក្នុងក្រុងកំពតក៏ជាកត្តាទាក់ទាញដល់វិនិយោគិនក្នុងស្រុក ក្នុងការសម្លឹងទៅរកការវិនិយោគនៅក្នុងខេត្តនៃតំបន់ទេសចរណ៍មួយនេះ។ ក្នុងនោះដែរ សម្រាប់ទីតាំងនៅជិតតំបន់រមណីយដ្ឋានគេអភិវឌ្ឍន៍ជារីសត ជាផ្ទះលំហែ ជាដើម តែសម្រាប់តំបន់នៅឆ្ងាយបន្តិចដូចជាតាមបណ្ដោយផ្លូវ៤៣ គេអភិវឌ្ឍន៍ទៅជាដីលំហែដូចជាគម្រោងរបស់បូកគោលែនទី២ ហើយលោកជឿជាក់ថានៅពេលខាងមុខនេះ តម្លៃនៅតំបន់តាមបណ្ដោយផ្លូវ៤៣នឹងមានតម្លៃបន្ថែមមួយកម្រិតទៀតផងដែរ។

បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានលើកឡើងកាលពីពេលថ្មីៗនេះថា ដោយសារតែហេដ្ឋារចនាសម្ព័ន្ធមានសារសំខាន់ក្នុងការទាក់ទាញទេសចរ ការធ្វើដំណើររបស់វិនិយោគិនជាពិសេសជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់នេះហើយ ទើបរាជរដ្ឋាភិបាលបានខិតខំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាបន្តបន្ទាប់។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានបញ្ជាក់ផងដែរថា ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីនោះនឹងមានការអភិវឌ្ឍទៅលើអចលនទ្រព្យហើយវានឹងទាក់ទាញមនុស្សឱ្យទៅរស់នៅកាន់តែច្រើន និងទាក់ទាញដល់ការវិនិយោគព្រមទាំងជំរុញតម្លៃអចលនទ្រព្យឱ្យមានហាងឆេងមួយកម្រិតទៀតផងដែរ៕

និយ័តករអាជីវកម្មអចលនវត្ថុ ជំរុញឱ្យក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យមិនទាន់មានអាជ្ញាបណ្ណ មកសុំអាជ្ញាបណ្ណឱ្យមានត្រឹមត្រូវ

ដោយ៖ សុធារី

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញសេចក្តីជូនដំណឹង ជំរុញឱ្យក្រុមហ៊ុនផ្តល់សេវាកម្មវាយតម្លៃ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ ដែលមិនទាន់មានអាជ្ញាបណ្ណ មកស្នើសុំអាជ្ញាបណ្ណឱ្យមានត្រឹមត្រូវ។

នេះបើតាមសេចក្តីជូនដំណឹង ដែលនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលចុះផ្សាយកាលពីនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ថា រាល់ការប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹង សេវាកម្មវាយតម្លៃ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ ត្រូវធ្វើការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម និងវិញ្ញាបនបត្រវិជ្ជាជីវៈ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជាមុនសិន។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏នាយកក្រុមហ៊ុន ដែលមិនទាន់ បានធ្វើការស្នើសុំអាជ្ញាបណ្ណ សម្រាប់ការប្រកបអាជីវកម្មដូចបានរៀបរាប់ខាងលើត្រូវរួសរាន់មកបំពេញនីតិភាពស្នើសុំ អាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានទីតាំងនៅខណ្ឌឬស្សីកែវ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

តំណាង UN លើកឡើងថា សម្ដេចតេជោនឹងដើរនាទីសំខាន់ក្នុងកិច្ចការអន្តរជាតិក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ក្នុងនាមអង្គការសហប្រជាជាតិ លោកស្រី Noeleen Hayzer ប្រេសិតពិសេសថ្មីរបស់អង្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានលើកឡើងថា សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដើរជាតួនាទីសំខាន់ក្នុងកិច្ចការអន្តរជាតិ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ។

ក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ លោកស្រីបណ្ឌិត ណូលីន ហេយហ្សី បានអបអរសាទរជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលទទួលតួនាទីជាប្រធានអាស៊ានឆ្នាំនេះ ជាពិសេសកម្ពុជាមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីធ្វើការនៅប្រទេសមីយ៉ាន់ម៉ា។ លោកស្រីសម្តែងនូវការរីករាយចំពោះអ្វីដែលសម្តេចបានជំរុញការងារពាក់ព័ន្ធនឹងមីយ៉ាន់ម៉ា ដោយសារមាននៅក្នុងស្មារតីមួយដែលបន្ទាន់ចំពោះសភាពការណ៍មីយ៉ាន់ម៉ា។

បើតាមលោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថាលោកស្រីណូលីន ហេយហ្ស៊ីបានលើកថា ក្នុងនាមជាប្រធានអាស៊ាននេះ អង្គការសហប្រជាជាតិបានមើលឃើញថា សម្តេចអាចដើរតួនាទីសំខាន់ក្នុងកិច្ចការអន្តរជាតិ ហើយលោកស្រីរំពឹងថា អង្គការសហប្រជាតិ និងលោកស្រី ក្នុងនាមជាប្រសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ អាចសហការគ្នាដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗក្នុងតំបន់ ជាពិសេសមីយ៉ាន់ម៉ាតែម្តង។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងអបអរសាទរចំពោះលោកស្រី ដែលត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា។ សម្តេចបានរំលេចអំពីដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ ដែលចំណុចសំខាន់គឺមិនបានចេញឆ្ងាយអំពីធម្មនុញ្ញអាស៊ាន និងកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន។
សម្តេចតេជោ បានបញ្ជាក់ថា គោលដៅទស្សនកិច្ចការងាររបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺរកមធ្យោបាយដើម្បីបញ្ចប់អំពើហិង្សា និងការអនុវត្តបទឈប់បាញ់នេះ ដែលជាកត្តាសំខាន់នៃចំណុចកុងសង់ស៊ីសទាំង៥របស់អាស៊ាន ហើយមិនត្រឹមតែប៉ុណ្ណោះ ធ្វើយ៉ាងណាផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការជំនួយជាចាំបាច់នៅក្នុងគ្រានេះ។


សម្តេចថ្លែងថា យើងមិនអាចនៅជាប់គាំងដូចស្ថានភាពបច្ចុប្បន្ននេះទេ គឺធ្វើយ៉ាងម៉េចត្រូវបន្តរកមធ្យោបាយទម្លុះស្ថានភាពជាប់គាំងនេះ សំខាន់គឺថា ត្រូវចាប់ឱកាសដើម្បីជំរុញដល់ការចរចារ ហើយផ្ទៃក្នុងអាស៊ានក៏ត្រូវធ្វើការជាមួយគ្នាជាពិសេសដើម្បីឱ្យមានការឯកភាពគ្នា។ សម្តេចនៅតែគូសបញ្ជាក់អំពីការងារដែលជាអាទិភាព២ ក្នុងចំណុចកុងសង់ស៊ីសទាំង៥ នោះគឺទី១៖ បទឈប់បាញ់បញ្ឈប់អំពើហិង្សា និងទី២៖ ការផ្តល់ជំនួយមនុស្សធម៌។ សម្តេចលើកឡើងថា យើងត្រូវធ្វើការរួមគ្នា ដែលមិនមែនត្រឹមតែអាស៊ាននោះទេ ប៉ុន្តែត្រូវធ្វើគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត រួមទាំងអង្គការសហប្រជាជាតិតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងការអនុវត្តបទឈប់បាញ់នេះ គឺត្រូវធ្វើយ៉ាងណាត្រូវមានអាស៊ានត្រ័យការណ៍ ដែលធ្វើយ៉ាងណាឱ្យមានកម្ពុជាជាប្រធានអាស៊ាន ហើយអតីតប្រធានអាស៊ានគឺប្រ៊ុយណេ និងប្រធានអាស៊ានអនាគតក្រោយពីប្រទេសកម្ពុជា គឺប្រទេសឥណ្ឌូនេស៊ី ដើម្បីតាមដានអំពីការអនុវត្តបទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ដោយឡែកពាក់ព័ន្ធនឹងការងារជំនួយមនុស្សធម៌វិញ សម្តេចក៏បានមានប្រសាសន៍ដែរថា គឺត្រូវមានការចូលរួមរបស់ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌល AHA រួមទាំងការសម្របសម្រួលរបស់មីយ៉ាន់ម៉ា បូកនឹងភ្នាក់ងារអង្គការសហប្រជាជាតិផងដែរ។

សម្តេចតេជោ និងលោកស្រីបណ្ឌិត ណូលីន ហេយហ្សី មានការឯកភាពគ្នាថា ត្រូវតែមានការងារបន្ទាន់ ជាពិសេសការអនុវត្តបទឈប់បាញ់ បញ្ឈប់អំពើហិង្សា ការផ្តល់ជំនួយ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។

លោកស្រីបណ្ឌិត ណូលីន ហេយហ្សី បានថ្លែងអំណរគុណ ហើយលោកស្រីបានចាត់ទុកថា អ្វីដែលសម្តេចតេជោ ហ៊ុន សែន កំពុងធ្វើនេះគឺជាការងារដ៏សំខាន់ ហើយអង្គការសហប្រជាជាតិបានមើលឃើញពីតួនាទីនៃអង្គការនៅក្នុងតំបន់ ដូចជាអាស៊ានជាដើម។ លោកស្រីបានប្តេជ្ញាចិត្តនឹងធ្វើការងារជាមួយអាស៊ាន និងប្រធានអាស៊ាន ជាពិសេសធ្វើយ៉ាងណាជួយកុំឱ្យស្ថានភាពមីយ៉ាន់ម៉ានេះ ធ្លាក់ចុះជាងស្ថានភាពបច្ចុប្បន្ន ជាពិសេសលោកស្រីគិតថា តួនាទីប្រធានអាស៊ាន និងអាស៊ានពាក់ព័ន្ធ មានតួនាទីសំខាន់ក្នុងការជំរុញដល់ការអនុវត្តកុងសង់ស៊ីស៥ចំណុច។

ទីក្រុងរណបមួយនៅខេត្តកណ្តាលតម្លៃ១០០លានដុល្លារសាងសង់បញ្ចប់យឺតជាងផែនការ

ដោយៈជេស៊ីកា

កណ្តាលៈ វិបត្តិជំងឺកូវីដជាលក្ខណៈសកល បានធ្វើឱ្យដំណើរការសាងសង់ គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ “ទីក្រុងរណបសិរីមង្គល”ដែ លទុនវិនិយោគប្រមាណ១០០ លានដុល្លាររបស់ក្រុមហ៊ុន Worldbridge Homes Co., Ltd នៅក្រុងតាខ្មៅ យឺតជាងការគ្រោងទុក។

“គំរោងទីក្រុងរណបសិរីមង្គល” ជាគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជា ដែលបានបើកការដ្ឋានសាងសង់ ជាផ្លូវការដើមឆ្នាំ ២០១៨ លើផ្ទៃដី៤៥ហិកតា ដោយមានខ្នងផ្ទះសរុប២៤៥៧។ គម្រោងនេះស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីរាជធានី-ភ្នំពេញ (ស្ពានព្រះមុនីវង្ស)។
Worldbridge Home Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Worldbridge Group ដែលកំពុងអភិវឌ្ឍន៍គម្រោងធំៗ នៅក្នុងរាជធានី-ភ្នំពេញមានដូចជា The Bridge និង The Peak។

ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Worldbridge Home Co., Ltd លោកយក់ សុធីរិទ្ធ បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែវិច្ឆិកាថា គម្រោង “ទីក្រុងរណបសិរីមង្គល” បាននិងកំពុងពន្លឿនការសាងសង់ ដើម្បីធ្វើឱ្យការគម្រោងទាំងមូល អាចបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ ២០២១ នេះ ខណៈវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលបានបង្ខំឱ្យមានការរឹតត្បិតការធ្វើដំណើរ និងការបិទសេដ្ឋកិច្ចមួយចំនួន បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់មួយរយៈ។

លោកថ្លែងថា “អំឡុងការផ្ទុះរាលដាលជំងឺកូវីដ ១៩ ខ្លាំងវាបានធ្វើឱ្យការសាងសង់នៅផ្នែកខ្លះមិនដំណើរការមួយរយៈ ហេតុនេះយើងកំពុងខិតខំបង្កើនល្បឿងសាងសង់ឡើងវិញនៅពេលនេះ។
ទិន្នន័យនិន្នាការសេដ្ឋកិច្ច -សង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ចាប់ពីខែមករា-ខែសីហា ឆ្នាំ ២០២១ គម្រោងសាងសង់ដែលបានទទួលការអនុញ្ញាត ឱ្យសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានចំនួន២៩០១គម្រោង ធ្លាក់ចុះ៤៤៩គម្រោង ចំណែកទុនវិនិយោគមានតម្លៃ៣៨៤៣លានដុល្លារ ធ្លាក់ចុះ២៤,៤ ភាគរយ៕

ហាងអាហារទាន់ចិត្តលំដាប់យក្សលើពិភពលោកកំពុងជួបប្រទះកង្វះខ្សែច្រវ៉ាក់ផ្គត់ផ្គង់

ដោយៈកុសមា

បរទេស: ប្រសិនបើអ្នកកំពុងស្វែងរកការបញ្ជាទិញ ធម្មតារបស់អ្នកនៅ KFC ក្នុងប្រទេសអូស្ត្រាលី ឬ McDonald’s ក្នុងប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ អ្នកប្រហែលជាខកចិត្ត។

សង្វាក់អាហាររហ័សចំនួនពីរ កំពុងជួបប្រទះកង្វះខាតសាច់មាន់ស្រស់ និងនំបំពងបារាំងរៀងៗខ្លួន ដោយបង្ខំឱ្យពួកគេកាត់បន្ថយនូវមុខម្ហូបធម្មតាមួយចំនួនក្នុងខែនេះ។

ក្រុមហ៊ុនទាំងពីរសន្មតថា ការធ្លាក់ចុះនៃខ្សែសង្វាក់ផ្គត់ផ្គង់ បានកំពុងវាយលុកភោជនីយដ្ឋានផ្សេងទៀតនៅជុំវិញពិភពលោក។

នៅឯប្រទេសអូស្ត្រាលីKFC បាននិយាយថា ខ្លួនបានដកចេញជាបណ្ដោះអាសន្ននូវមុខទំនិញមួយចំនួន ពីមុខម្ហូបនៅទីតាំងមួយចំនួនទូទាំងប្រទេស ដោយសារខ្លួនព្យាយាម ស្វែងរកការផ្គត់ផ្គង់គ្រឿងផ្សំដ៏សំខាន់បំផុតរបស់វា(សាច់មាន់ស្រស់)។  នេះដោយសារតែអ្នកផ្គត់ផ្គង់របស់ខ្លួនកំពុងរងគ្រោះដោយការខ្វះខាតបុគ្គលិក ទាក់ទងនឹងជំងឺCovid-19។

យើងកំពុងធ្វើការ ជាមួយអ្នកផ្គត់ផ្គង់ជាច្រើនរបស់យើង ដើម្បីកាត់បន្ថយផលប៉ះពាល់ និងផ្តល់ការគាំទ្រដល់ពួកគេ ប៉ុន្តែយើងគិតថាការរំខានមួយចំនួន នឹងបន្តនៅក្នុងសប្តាហ៍ខាងមុខនេះ” អ្នកនាំពាក្យក្រុមហ៊ុនបានប្រាប់ CNN Business ។

KFC មិនបានបញ្ជាក់ថា មុខម្ហូបក្នុងម៉ឺនុយមួយណា ត្រូវបានប៉ះពាល់ ឬ អ្នកផ្គត់ផ្គង់ណាខ្លះរបស់ខ្លួន កំពុងជួបបញ្ហានោះទេ។

ប៉ុន្តែកាលពីថ្ងៃអង្គារ ក្រុមហ៊ុនកែច្នៃបសុបក្សីអូស្ត្រាលី Ingham’s ដែលមានកិច្ចសហការជាមួយក្រុមហ៊ុន Fast food យក្សមួយនេះ បាននិយាយថា ខ្លួនកំពុងជួបប្រទះនូវកម្រិតទាបនៃចំនួនបុគ្គលិក ដែលកំពុងតែប៉ះពាល់ដល់បរិមាណផលិតកម្ម និងប្រសិទ្ធភាពប្រតិបត្តិការ។

“ការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់ Omicron និងការខ្វះខាតបុគ្គលិក ជាលទ្ធផលឥឡូវនេះ ក៏កំពុងមានផលប៉ះពាល់យ៉ាងសំខាន់ ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ ប្រតិបត្តិការការដឹកជញ្ជូន និងការលក់របស់ Ingham និងអ្នកផ្គត់ផ្គង់ រួមនឹងអតិថិជនមួយចំនួនរបស់ខ្លួនផងដែរ” នេះត្រូវបានកត់ត្រានៅក្នុងឯកសារផ្សារហ៊ុន។

Ingham’s បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម កាលពីថ្ងៃពុធដោយនិយាយថា វានឹងមិនពិភាក្សាអំពីទំនាក់ទំនង ជាមួយអតិថិជនម្នាក់ៗទេ៕

តើតំបន់K4មានសក្តានុពលខុសគ្នាបែបណាលើល្បឿននៃការអភិវឌ្ឍន៍អចលនទ្រព្យ

ដោយៈជេស៊ីកា

ភ្នំពេញៈ តំបន់K4 ដែលសំដៅដល់ក្រុងកំពង់សោម កំពត កែប និងខេត្តកោះកុង បាននិងកំពុងមានសក្តានុពលផ្សេងៗគ្នា និងកំពុងរះឡើងយ៉ាងលឿន។

អ្នកជំនាញក្នុងវិស័យនេះ បាននិងកំពុងមើលឃើញទិដ្ឋភាពពីរ ដែលគួរសិក្សា និងយកមកពិចារណា។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ខេត្តកំពត កែប ជាខេត្តមានសក្តានុពលផ្នែកទេសចរណ៍ក្នុងស្រុក និងមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងមានចម្ងាយជិតនឹងរាជធានីភ្នំពេញ ហេតុនេះទោះបីជាកម្ពុជារងវិបត្តិជំងឺកូវីដក្តី ប៉ុន្តែវិស័យទេសចរណ៍នៅខេត្តនេះ នៅតែមានភាពប្រសើរ ទោះជារងផលប៉ះពាល់តិចតួចក្តី។

អ្នកស្រីបន្តថា “ជាក់ស្តែងអ្វីដែលខេត្តពីរនេះ ចាប់យកគឺទេសចរណ៍ និងអ្នកវិនិយោគក្នុងស្រុក ហើយវិស័យទេសចរណ៍ បានងើបឡើងលឿន ពិសេ​សសកម្មភាពសេដ្ឋកិច្ច ឆាប់ដំណើរការប្រសើរឡើងវិញ”។ អ្នកស្រីបន្តថា “ចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀត គឺតម្លៃអចលនទ្រព្យនៅខេត្តកំពត កែប មានតម្លៃសមរម្យនៅឡើយ”។

អ្នកស្រីបន្តថា បើយើងមើលទៅកាន់ខេត្តព្រះសីហនុ និងខេត្តកោះកុងវិញ គឺជាខេត្តដែលផ្តោត និងស្រូបទាញទាំងទេសចរណ៍ អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ពិសេសខេត្តព្រះសីហនុ ដែលតម្លៃអចលនទ្រព្យឡើងខ្ពស់រួចទៅហើយ ស្របពេលការផ្គត់ផ្គង់បានកើនឡើងច្រើន ហេតុនេះវាត្រូវ​ការពេលវេលាបន្ថែមទៀត ដើម្បីឲ្យទីផ្សារស្រូបយកនូវអ្វី ដែលមានស្រាប់ មុនពេលចលនាទិញលក់ និងអភិវឌ្ឍន៍ឆ្ពោះទៅមុខលឿនបន្តទៀត។

អ្នកស្រីអាន សុធីតាបានបន្តថា ចំណែកខេត្តកោះកុង ក៏ជាខេត្តមានសក្តានុពលខ្ពស់ផងដែរ ដោយសារមានព្រលានយន្តហោះ មានព្រំដែនជា​ប់ប្រទេសថៃ មានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន និងមានរមណីយដ្ឋាន​និងធនធានធម្មជាតិដ៏សម្បូរបែប ដែលហុចសក្តានុពលទាំងទេសចរណ៍ ការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ៕