Korean Air to secure W557.8 bil. in property sale

Korean Air, Korea’s national flag carrier, said Thursday it will secure 557.8 billion won ($470 million) through a property sale as part of its efforts to improve its financial status amid a prolonged COVID-19 pandemic.

On Friday, Korean Air will sign a deal to sell its land and building at Songhyeon-dong in central Seoul to the public housing developer Korea Land and Housing Corp. (LH), the company said in a regulatory filing.

LH will exchange the Songhyeon-dong site with real estate of the Seoul Medical Center, which is owned by the Seoul Metropolitan Government, it said.

The asset sale is expected to help relieve the country’s biggest carrier’s financial difficulties due to the pandemic.

In February last year, Korean Air announced its plans to sell its idle property in Seoul and non-core assets amid growing uncertainties in the pandemic-hit airline industry.

Korean Air purchased the Songhyeon-dong site from Samsung Life Insurance in 2009 and planned to develop a cultural complex.

But the development project faced multiple hurdles, such as building height restrictions and cultural asset preservation rules, as the land is located near the presidential office of Cheong Wa Dae and Gyeongbok Palace, one of the country’s most valuable cultural assets.

In August last year, Korean Air signed a deal to sell its in-flight catering and duty-free business to local private equity fund Hahn & Company for 990.6 billion won in its fund-raising efforts.

In March this year, Korean Air raised 3.3 trillion won in a share sale for its acquisition of smaller local rival Asiana Airlines.

As of Nov. 16, the company received approvals from six countries ― Vietnam, Thailand, Turkey, Taiwan, Malaysia and the Philippines ― for the integration while awaiting the go-ahead from eight countries ― Korea, China, Japan, Britain, Australia, Singapore, the European Union and the United States.

Korean Air, currently the world’s 18th largest airline by fleet, will become Asiana’s biggest shareholder with a 63.9 percent stake if the acquisition is completed.

The nation’s two full-service carriers account for a combined 40 percent of passenger and cargo slots at Incheon International Airport, South Korea’s main gateway, below the level that constitutes a monopoly.

Korean Air said it aims to launch a merged entity with Asiana in 2024 after completing a takeover process by next year, vowing to streamline their routes and reduce maintenance costs.

Source: Korea Times

Apple នឹងចាប់ផ្ដើមផលិត iPhone 13 នៅក្នុងប្រទេសឥណ្ឌាក្នុងខែកុម្ភៈឆ្នាំក្រោយ

ដោយៈស្រីលិះ

ឥណ្ឌាៈ ក្រុមហ៊ុន Apple បានផលិតទូរស័ព្ទ iPhone នៅក្នុងប្រទេសឥណ្ឌាអស់រយៈពេលពីរបីឆ្នាំហើយ ហើយនឹងចាប់ផ្តើមសង្វាក់ផលិតកម្ម iPhone 13 ក្នុងចំនួនដ៏ច្រើនសន្ធឹក នៅក្នុងប្រទេសអាស៊ីមួយនេះ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២នេះទៅ។

Apple បានធានាការផ្គត់ផ្គង់បន្ទះឈីប ពាក់កណ្ដាលសម្រេច សម្រា​ប់ការផលិតទ្រង់ទ្រាយធំ ហើយបានចាប់ផ្តើមការផលិតសាកល្បងរបស់ iPhone13 រួចហើយ នៅក្នុងរោងចក្ររបស់ Foxconn ក្បែរទីក្រុង Chennai ជាកន្លែងដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះផលិត iPhone 11 និង iPhone 12 ផងដែរ។

ក្រៅពីរោងចក្រ Foxconn នៅក្នុងទីក្រុង Chennai Apple ក៏បានផលិត iPhone SE នៅក្នុងរោងចក្រ Wistron នៅទីក្រុង Bengaluru ហើយបើតាមការប៉ាន់ស្មាន ក្រុមហ៊ុននេះផលិតបានប្រហែល ៧០ភាគរយនៃ iPhone ដែលខ្លួនលក់នៅក្នុងប្រទេសឥណ្ឌា។

ការផលិត iPhone 13 នៅក្នុងប្រទេសឥណ្ឌា មិនត្រឹមតែជួយឱ្យ Apple ទម្លាក់តម្លៃ iPhone ជំនាន់ចុងក្រោយរបស់ខ្លួន នៅក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញឲ្យការផ្គត់ផ្គង់ នៅក្រៅប្រទេសផងដែរ ប្រមាណ២០-៣០ភាគរយ នៃ iPhone ដែលផលិតនៅក្នុងប្រទេសឥណ្ឌាជាធម្មតា ត្រូវបាននាំចេញទៅកាន់ទីផ្សារពិភពលោក។

ខណៈពេលដែលក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្តើមធ្វើធ្វើការផ្សព្វផ្សា​យពាណិជ្ជកម្ម iPhone 13 នៅក្នុងប្រទេសឥណ្ឌា នាខែកុម្ភៈខាងមុខនេះ តាមប្រភពបាននិយាយទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ មិនមានគម្រោងផលិត iPhone 13 Pro និង iPhone 13 Pro Max នៅក្នុងទីផ្សារស្មាតហ្វូនធំទីពីររបស់ពិភពលោកនោះទេ៕

TikTok វ៉ាឈ្នះ Google ក្លាយជា Domain ដែលមានអ្នកចូលមើលច្រើនជាងគេបំផុតប្រចាំឆ្នាំ២០២១

ដោយៈសុខុម

គូឡាឡាំពួរ: Google ត្រូវបាន TikTok ដែលជាបណ្ដាញទំនាក់ទំនងសង្គមផ្ដោតលើវីដេអូខ្លីៗ បានវ៉ាឈ្នះក្លាយជាឌូមេន (Domain) ដ៏មានប្រជាប្រិយភាព ដែលមានអ្នកចូលមើលច្រើនបំផុតប្រចាំឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូ។

នៅក្នុងការដាក់ចំណាត់លើ Internet Traffic របស់ខ្លួនសម្រាប់ឆ្នាំ២០២១ ក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យាអាមេរិក Cloudflare Inc និយាយថា ក្នុងឆ្នាំ២០២០ កន្លងទៅ TikTok បានជាប់ចំណាត់ថ្នាក់រហូតដល់ទៅលេខ៧ ឯណោះ ខណៈGoogle ជាប់ចំណាត់ថ្នាក់លេខ១។

វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលឆ្នាំ២០២១ នេះ TikTok បានជាប់ចំណាត់ថ្នាក់លេខ១ ដោយGoogle ធ្លាក់ទៅលេខ២ Facebook ជាប់ចំណាត់ថ្នាក់លេខ៣ Microsoft ជាប់ចំណាត់ថ្នាក់លេខ៤ ហើយ Apple ជាប់ចំណាត់ថ្នាក់លេខ៥។

ក្រុមហ៊ុន Cloudflare និយាយថា ចរាចរណ៍អ៊ីនធឺណិតបានបន្តកើនឡើង ហើយApp អ៊ីនធឺណិត គេហទំព័រ ឧបករណ៍ ToT (Internet of things) ឬ App ទូរស័ព្ទបានបន្តវិវឌ្ឍខ្លួនឥតឈប់ឈរ ក្នុងពេលពេញមួយឆ្នាំមកនេះដើម្បីទាក់ទាញមនុស្ស។

ស្រដៀងគ្នានេះដែរ Netflix បានវ៉ាឈ្នះ Amazon កាលពីខែធ្នូ ឆ្នាំ២០២០ ជាពិសេសអំឡុងសប្តាហ៍ នៃរដូវកាលបុណ្យណូអែលឬ ពិធីបុណ្យ Christmas។

ក្រុមហ៊ុន Cloudflare និយាយទៀតថា នៅថ្ងៃខ្លះអំឡុងរដូវកាលបុណ្យណូអែលឆ្នាំ២០២០ Netflix បានវ៉ាឈ្នះ Amazon ដោយជាប់ចំណាត់ថ្នាក់លេខ៤។

*Domain ដែលមានអ្នកចូលមើលច្រើនបំផុតទាំង១០ (ចុងឆ្នាំ២០២១) រូមមានដូចជា
ចំណាត់ថ្នាក់លេខ១៖ TikTok.com
ចំណាត់ថ្នាក់លេខ២៖ Google.com
ចំណាត់ថ្នាក់លេខ៣៖ Facebook.com
ចំណាត់ថ្នាក់លេខ៤៖ Microsoft.com
ចំណាត់ថ្នាក់លេខ៥៖ Apple.com
ចំណាត់ថ្នាក់លេខ៦៖Amazon.com
ចំណាត់ថ្នាក់លេខ៧៖ Netflix.com
ចំណាត់ថ្នាក់លេខ៨៖ YouTube.com
ចំណាត់ថ្នាក់លេខ៩៖ Twitter.com
ចំណាត់ថ្នាក់លេខ១០៖ WhatsApp.com៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួនពីរត្រៀមផ្តល់សញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២

ដោយៈគង់ សូរិយា

ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏សំខាន់ចំនួនពីរ បាននិងកំពុងបើកទ្វារពិភពលោកសម្រាប់កម្ពុជា ក្នុងការជម្រុញកំណើនពាណិជ្ជកម្មកម្ពុជាទៅក្រៅប្រទេស។

កិច្ចព្រមព្រៀងទាំងនោះរួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀងដៃគូតំបន់គ្រប់ជ្រុងជ្រោយ (RCEP) នឹងចូលជាធរមាននៅដើមឆ្នាំ២០២២ខាងមុខ។

លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២២ កាលពីរសៀលថ្ងៃទី២៣ ខែធ្នូកន្លងទៅ លោករដ្ឋមន្រ្តីពាណិជ្ជកម្ម បានលើកឡើងថា កិច្ចព្រមព្រៀងទាំងនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីៗ ជាច្រើនមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា បន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគបរទេសផ្ទាល់ និងការងារថ្មីៗជូនប្រជាពលរដ្ឋផងដែរ។

លោកបន្តថា “ទោះបីជាកម្ពុជាជួបបញ្ហាប្រឈម នឹងជំងឺរាតត្បាតកូវីដ១៩ក៏ដោយ ក៏ក្រសួងបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្មកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីតំបន់ និងសក​ល​លោក ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ជាពិសេសការចរចាបើកច្រកទីផ្សារសម្រាប់ទំនិញកម្ពុជា”។

លោកប៉ាន សូរស័ក្តិបន្តថា ក្រសួងនៅមានបេសកកម្មចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីថ្មីៗបន្ថែមទៀតជាមួយ ដៃគូពាណិជ្ជកម្មសំខាន់​ៗមួយចំនួន មានដូចជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប អាស៊ី ឥណ្ឌា រុស្ស៊ី ជប៉ុន ម៉ុងហ្គោលីជាដើម។ ក្នុងរយៈពេលខាងមុខក្រសួង ក៏បានខិតខំចរចាផងដែរ ដើម្បីកម្ពុជាអាចចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាជាច្រើន ជាមួយប្រទេសជាដៃគូមួយចំនួនដូចជា បេឡារុស ហុងគ្រី គុយវែត និងម៉ូរីសជាដើម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិ​ជ្ជកម្ម វិនិយោគកសិកម្ម ទេសចរណ៍ ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រជាដើម។ ការបញ្ជាក់របស់លោករដ្ឋមន្រ្តី។

លោកបញ្ជាក់ថា ថ្វីត្បិតតែតម្លៃនាំចេញក្នុងរយៈពេល១១ខែ ឆ្នាំនេះសម្រេចបានទឹកប្រាក់ជិត១៥ពាន់លានដុល្លារ ដែលមានការធ្លាក់ចុះចំនួន ០.១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នឹងឆ្នាំ២០២០ក៏ដោយ ប៉ុន្តែបើតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២១នេះ នឹងមានប្រមាណ៣ភាគរយ៕

ការពង្រីកផ្លូវលេខ១៣០ទៅកាន់តំបន់ផ្សារបាត់ដឹង កំពុងជម្រុញសក្តានុពលអចលនទ្រព្យក្នុងតំបន់

ដោយៈជេស៊ីកា

ភ្នំពេញៈ ការពង្រីកផ្លូវលេខ១៣០ ដែលតភ្ជាប់់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារព្រែកព្នៅ ទៅកាន់តំបន់ភ្នំប្រសិទ្ឋ និងពង្រីកការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥១ បាននិងកំពុងទាក់ទាញការវិនិយោគ និងជម្រុញកំនើនតម្លៃដីធ្លីនៅតំបន់នេះ។

ផែនការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងបាននិងកំពុងជម្រុញការវិនិយោគលើលំនៅដ្ឋាន បុរី ពិសេសតម្លៃដីធ្លីនៅតំបន់នេះបាន និងកំពុងហក់ឡើងយ៉ាងខ្លាំង ពិសេសតម្លៃដីធ្លីបានហក់ឡើងខ្ពស់ ទោះស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ក្តី។

តាមរយៈការធ្វើដំណើរពីក្រុមការងារគេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ការពង្រីកការតភ្ជាប់លើផ្លូវដ៏សំខាន់នេះ បាននិងកំពុងហុចសក្តានុពល នៃការអភិវឌ្ឍនៅមូលដ្ឋានទាំងនោះកើនឡើង ទាំងតម្លៃអចលនទ្រព្យ ពិសេសដីធ្លីនិងសំណង់បុរី លំនៅដ្ឋានបានកើនឡើងយ៉ាងព្រោងព្រាត។

ប៉ុន្តែយ៉ាងណាក្តីតម្លៃលំនៅដ្ឋាន នៅតំបន់នេះមិនទាន់ទាក់់ទាញបុរី ឬវីឡាប្រណីត​ ដែលមានតម្លៃខ្ពស់ៗនៅឡើយ ដោយភាគច្រើនផ្ទះល្វែង ផ្ទះអាជីវកម្មនតំបន់នេះមានតម្លៃចន្លោះពី៣០,០០០ ទៅ៧០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា​ លោកយិន លាងគង់ ដែលបានតាមដានជាប់ជាប្រចាំ លើការវិវត្តន៍លើវិស័យសេដ្ឋកិច្ច និងអចល​នទ្រព្យនៅកម្ពុជាបានមានប្រសាសន៍ថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា នឹងបន្តរយៈពេលវែងតទៅទៀត ដោយសារ ទី១ សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើនរយៈពេលវែង ទី២ កត្តាសុខសន្តិភាព ស្ថេរភាពនយោ​បា​យមានភាពរ៉ឹងមាំ និងអ្នកនយោ​បាយមានភាពចាស់ទុំ ដែលវិនិយោគិនអន្តរជាតិអាចទុកចិត្តបាន ទី៣ កម្ពុជាមានប្រជាជនវ័យក្មេងច្រើន។

លោកបន្តថា កត្តាទី៤ គឺកម្ពុជាបាននិងកំពុងស្ថិតក្នុង ក្រសែភ្នែកវិនិយោគិនអន្តរជាតិ ដោយពួកគេអាចរកផលចំណេញ ពីការវិនិយោគខ្ពស់ ធៀបជាមួយប្រទេសជិតខាងកម្ពុជា និងទី៥ ការវិនិ​យោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បាននិងកំពុងក្លាយជាវិស័យដ៏មុនស្រួច អាទិភាពដើម្បីរដ្ឋាភិបាលអាចរុញសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅមុខក្នុងកម្រិតថ្មីមួយទៀត ទី៦ ប្រាកើចំំណូល របស់ប្រជាពលរដ្ឋកើនឡើងជាប្រចាំ ដែលធ្វើឲ្យអំណាចនៃការទិញ ក៏ដូចជាការវិនិយោគលើវិស័យអចលនទ្រព្យកើនឡើង និងទី៧ អ្នកវិនិយោគ និងអភិវឌ្ឍន៍លើវិស័យអចលទ្រព្យកម្ពុជាកាន់តែមានភាពចាស់ទុំ។

លោកយិន លាងគង់បានបន្តថា ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ឋ កំពុងធ្វើឲ្យប្រជាពលរដ្ឋកានើតែរីករាយ ដោយសារងាយស្រួលក្នុងការធ្វើដំណើរផង និងបានធ្វើឲ្យអចលនទ្រព្យឡើងថ្លៃផង ពិសេសតំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញមួយចំនួន ក្នុងកំពុងស្ថិតក្នុងផែនការរបស់រដ្ឋាភិបាល ក្នុងការកាត់បញ្ចូល ក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញនាពេលខាងមុខនេះ៕

ក្រុមហ៊ុនអាកាសចរណ៍ Korean Air ប្រកាសលក់អចលនទ្រព្យដើម្បីស្ដារការក្ស័យទុន

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូ ថា ខ្លួននឹងប្រមូលដើមទុនឱ្យបានប្រមាណ៤៧០លានដុល្លារអាមេរិក តាមរយៈការលក់ដីមួយកន្លែង ដើម្បីស្ដារស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនអំឡុងវិបត្តិកូវីដ-១៩។

ក្រុមហ៊ុននេះនិយាយថា នៅថ្ងៃសុក្រ ទី២៤ ធ្នូ នេះខ្លួននឹងចុះកិច្ចព្រមព្រៀងលក់ដី និងអគារស្ថិតក្នុងសង្កាត់ Songhyeon-dong កណ្តាលក្រុងសេអ៊ូល ឱ្យទៅក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅដ្ឋានសាធារណៈ Korea Land and Housing Corp. (LH)។

តាមការរំពឹងទុកថា ការលក់ដី នឹងអាចជួយសម្រាលការលំបាកផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុត របស់ប្រទេសកូរ៉េខាងត្បូង មួយនេះបានមួយកម្រិតធំ។

កាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានប្រកាសពីផែនការ ដើម្បីលក់ដីនៅទំនេររបស់ខ្លួន ក្នុងក្រុងសេអ៊ូល និងទ្រព្យសកម្មមិនសូវសំខាន់មួយចំនួនទៀត ស្របពេលមានការកើនឡើងនូវភាពមិនប្រាកដប្រជា ក្នុងឧស្សាហកម្មអាកាសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ង​រដោយសារវិបត្តិកូវីដ-១៩។

ក្រុមហ៊ុន Korean Air បានទិញយកដីក្នុងសង្កាត់ Songhyeon-dong ខាងលើនេះ ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Samsung Life Insurance ក្នុងឆ្នាំ២០០៩ ហើយគ្រោងនឹងអភិវឌ្ឍវា ទៅជាបណ្ដុំអគារវប្បធម៌។

ប៉ុន្តែគម្រោងអភិវឌ្ឍន៍នេះ បានប្រឈមនឹងឧបសគ្គជាច្រើន ដូចជា ការរឹតបន្តឹងលើកម្ពស់អគារ និងវិធានស្ដីពីការអភិរក្សសម្បត្តិវប្បធម៌ ព្រោះដីនេះ មានទីតាំងស្ថិតនៅជិតការិយាល័យ ប្រធានាធិបតីCheong Wa Dae និងរាជវាំង Gyeongbok Palace ដែលជាសម្បត្តិវប្បធម៌ ដ៏មានតម្លៃបំផុតមួយរបស់ប្រទេសកូរ៉េខាងត្បូង៕ Korea Times៕

ចង់វិនិយោគអចលនទ្រព្យបានជោគជ័យ អ្នកត្រូវក្តាប់ព៌តមានឲ្យបានច្រើន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ព៌តមានដើរតួនាទីសំខាន់ណាស់ នៅក្នុងមុខជំនួញឬការវិនិយោគលើវិស័យអចលនទ្រព្យ ដែលអ្នកវិនិយោគឆ្លាតវៃតែងតែយកពេលវេលា តាមដានព៌តមាន និងការវិវត្តនៃសេដ្ឋកិច្ចសង្គម។

លោកយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia និងគេហទំព័រ Cambodiafinancialtimes.com បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា ការដឹងពីមូលដ្ឋានព៌តមានជាក់លាក់ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីយកមកធ្វើជាមូល​ដ្ឋានវិភាគ ពិចារណា មុនសម្រេចចិត្តវិនិយោគនៅតំបន់ណាមួយ ព្រោះអ្នកសារព៌តមាន បានធ្វើការជិតស្និទ្ឋជាមួយមន្រ្តីរដ្ឋាភិបាល ដែលពួកគេអាចច្បិចនិងចាប់យកមូលដ្ឋានព៌តមានយកមកចែកជូន លោកអ្នកបានដឹង។

លោកបន្តថា “ជាឧទាហរណ៍គេហទំព័រ Propertyarea.asia តែងតែនាំមុខគេលើព៌តមានធំៗដូចជា គម្រោងព្រលានយន្តហោះអន្តរជាតិខេត្តមណ្ឌលគិរី គំរោងព្រលានយន្តហោះខេត្តកោះកុង គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ក្រវ៉ាត់ក្រុងទី៤ និងគំរោងអភិវឌ្ឈន៍ជាច្រើនទៀត យើងតែងតែនាំមុខគេ”។ លោកបន្តថា “ដោយសារល្បឿន ព៌តមានអាចទុកចិត្តបា​ន និងឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ ទើបយើងទទួលបានទំនុកចិត្តខ្ពស់ពីមិត្តអ្នកអានជាតិ អន្តរជាតិ”។

លោកយិន លាងគង់បានបន្តថា ដោយឆ្លងកាត់បទពិសោធន៍ជាង២០ឆ្នាំ លើវិស័​យសារគមនាគមន៍ (វិស័យសារព៌តមាន) យើងបាននិងកំពុងនាំមកនូវមូលដ្ឋានព៌តមានថ្មីៗ ចំណេះដឹង អត្ថបទវិភាគស៊ីជម្រៅកម្រិតជាតិ និងអន្តរជាតិសម្រាប់អ្នកអាន។ ដោយបដិសេធមិនផ្សព្វផ្សាយព៌តមានបំពុល បំប៉ោង បំភ្លៃ ទើបយើងអាចឈរជើងបានក្នុងសមរភូមិព៌តមាននាពេលនេះ។

លោកបន្តថា ការអានព៌តមានជាប្រចាំ ក៏អាចធ្វើឲ្យលោក អ្នកបានដឹងពីព្រឹត្តិការ​ណ៍ជាតិ និងអន្តរជាតិធំៗ ពិសេសមូលដ្ឋានវិភាគលើបញ្ហានយោ​បាយ សេដ្ឋកិច្ច សង្គម​នានានៅជុំវិញពិភពលោកផងដែរ។

លោកយិន លាងគង់បានបន្តថា ហេតុនេះការអានព៌តមានជាប្រចាំ មុនសម្រេចចិត្តវិនិយោគលើដីធ្លី អចលនទ្រព្យដទៃទៀត ឬអភិវឌ្ឍន៍គំរោងអ្វីមួយ គឺជារឿងចាំបាច់ ដែលអ្នកវិនិយោគជាតិ អន្តរជាតិល្បីៗ និងជោគជ័យតែងតែធ្វើជាប្រចាំ ហើយពួកគេបានចាត់់ទុកព៌តមាន ជាអាហារប្រចាំថ្ងៃរបស់ពួកគេផងដែរ៕

ទីផ្សារហ៊ុនអាស៊ីហក់ឡើង ខណៈរូបិយប័ណ្ណដុល្លារធ្លាក់ថ្លៃ ដោយសារស្ថានភាពអូមីក្រុង

ដោយៈសុខុម

ហុងកុង: ទីផ្សារភាគហ៊ុនពិភពលោក បានបន្តហក់ឡើងនៅក្នុងការជួញដូរនៅអាស៊ី នាថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូកន្លងមកនេះ ខណៈរូបិយប័ណ្ណដុល្លារធ្លាក់ថ្លៃ នៅពេលដែលទីផ្សារអរសាទរ ចំពោះសញ្ញាវិជ្ជមានអំពីផលប៉ះពាល់ ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី “អូមីក្រុង” និងទិន្នន័យសេដ្ឋកិច្ចអាមេរិក។

ទីផ្សារភាគហ៊ុនជប៉ុន Nikkei បានហក់ឡើង០,៣% ហើយសន្ទស្សន៍ផ្សារភាគហ៊ុន MSCI ដែលធំបំផុតប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្រៅពីនេះផ្សារហ៊ុនប្រទេសជប៉ុន បានហក់ឡើង០,៦% ដែលជាការហក់ឡើង៣វគ្គជួញដូរជាប់ៗគ្នា បន្ទាប់ទីដាំក្បាលចុះកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ នៅពេលការភ័យខ្លាច ចំពោះវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង បានបង្កការជ្រួលច្របល់ក្នុងទីផ្សារនានា និងរុញច្រានឱ្យបណ្ដាវិនិយោគិន ងាកទៅវិនិយោគលើទ្រព្យសកម្មដែលមានសុវត្ថិភាព។

សន្ទស្សន៍ផ្សារភាគហ៊ុនអាមេរិក ដូចជា Dow Jones Industrial Average បានហក់ឡើង០,៧៤% សន្ទស្សន៍ផ្សារភាគហ៊ុន S&P 500 បានហក់ឡើង១,០២%។ សន្ទស្សន៍ផ្សារភាគហ៊ុន Nasdaq Composite បានហក់ឡើង១,១៨% បន្ទាប់ពីទិន្នន័យបង្ហាញថា ទីផ្សារអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក កាន់តែមានទំនុកចិត្តជាងមុនក្នុងខែធ្នូ នេះ និងក្រោយពីសេតវិមានប្រកាសថា ខ្លួនកំពុងបន្តការពិភាក្សា លើសេចក្ដីព្រាងថវិកាចំណា​យយ៉ាងច្រើនសន្ធាប់លើផ្នែកសង្គម និងបញ្ហាបម្រែបម្រួលអាកាសធាតុជាមួយសមាជិកព្រឹទ្ធសភា Joe Manchin។
ទោះជាយ៉ាងណា ការហក់ឡើងនៃសន្ទស្សន៍ផ្សារភាគហ៊ុន MSCI គឺតិចតួចណាស់ បើធៀបនឹងការធ្លាក់ចុះខ្លាំងកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។

កំណើនសេដ្ឋកិច្ចដ៏រឹងមាំនៅសហរដ្ឋអាមេរិក និងការរំជើបរំជួលបង្កឡើង ដោយវិធានការក្ដៅរបស់ក្រុមនិយ័តករនៅប្រទេសចិន កាលពីដើមឆ្នាំនេះ ដែលបានធ្វើឱ្យភាគហ៊ុនក្នុងឧស្សាហកម្មនានា រាប់ចាប់ពីបច្ចេកវិទ្យារហូតដល់ឧស្សាហកម្មអចលនទ្រព្យធ្លាក់ចុះ បានរុញច្រានការវិនិយោគចេញពីតំបន់អាស៊ី។

សន្ទស្សន៍ផ្សារភាគហ៊ុនក្រុងហុងកុង Hang Seng បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយបានធ្លាក់ចុះរហូតដល់ទៅ១៥% ក្នុងឆ្នាំ២០២១ ដែលអាចជាឆ្នាំ ដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១១មក៕ Reuters៕

ស្ពានវែងជាងគេនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ចប់ការដំឡើងគ្រោងស្ពានជាស្ថាពរ

ដោយ៖ សុធារី

ព្រះសីហនុ ៖ ស្ពានវែងជាងគេនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ចប់ការដំឡើងគ្រោងស្ពានជាស្ថាពរ និងត្រៀមរួចរាល់សម្រាប់ការតភ្ជាប់ស្ពាននេះទៅនឹងផ្លូវកៅស៊ូសងខាងឆាប់ៗ។ នេះយោងតាមទំព័រFacebook របស់ Phnom Penh-Sihanoukville Expressway កាលពីថ្ងៃទី ២២ ខែធ្នូនេះ។

ស្ពានវែងជាងគេនេះ មានទីតាំងស្ថិតនៅចន្លោះគីឡូម៉ែតលេខ ១៧៨ (K178+267.5) ដែលជាស្ពានកាត់ទទឹងទឹកជ្រោះក្បាលឆាយ។

បើគិតត្រឹមចុងខែវិច្ឆិកានេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចការសាងសង់បានប្រមាណ ៧០% ហើយ។ ផ្លូវនេះជាក់ស្ដែងធ្វើទៅលឿនជាងផែនការ ដែលប្ដូរពីការបញ្ចប់នៅឆ្នាំ២០២៣ មកចុងឆ្នាំ២០២២វិញ។

បច្ចុប្បន្ន រដ្ឋាភិបាលក៏កំពុងចរចាជាមួយក្រុមហ៊ុនចិន ដើម្បីបើកឱ្យប្រជាពលរដ្ឋបើកបរសាកល្បងដោយឥតគិតថ្លៃ ក្នុងរយៈពេលដំបូងសិន ក្រោយផ្លូវនេះសាងសង់រួច ហើយបន្ទាប់មក គឺនឹងសុំឱ្យក្រុមហ៊ុនយកតម្លៃសេវាបើកបរលើផ្លូវនេះទាប ពោលគឺក្រោម១០សេន ក្នុង១គម៕

CDC អនុម័តគម្រោងវិនិយោគចំនួន១៦៤គម្រោងមានទឹកប្រាក់ជាង៤ពាន់លានដុល្លារអាមេរិក រយៈពេល១១ខែឆ្នាំ២០២១

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ កម្ពុជានៅតែទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគទាំងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១៦៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៤ពាន់លានដុល្លារអាមេរិកនិងបង្កើតការងារបានជាង១២ម៉ឺននាក់។

លោក ជា វុទ្ធី អគ្គលេខារងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី២៣ ធ្នូ២០២១នេះ ថា តាមរយៈតួលេខនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២០ គម្រោងវិនិយោគនៅកម្ពុជាមានការថយចុះ៥៧គម្រោង និងទុនវិនិយោគមានការថយចុះប្រមាណជាង៣ពាន់លានដុល្លារអាមេរិក។

លោកពន្យល់ពីមូលហេតុការធ្លាក់ចុះថា ដោយសារតែ ក្នុងឆ្នាំ២០២១នេះ មិនមានគម្រោងវិនិយោគធំៗដូចក្នុងឆ្នាំ២០២០នោះឡើយ ជាពិសេសក្នុងវិស័យទេសចរណ៍។ លោកមានប្រសាសន៍ថា ”ឆ្នាំមុនយើងទទួលបានទុនវិនិយោគធំៗដូចជាគម្រោងវិនិយោគរប់សក្រុមហ៊ុនណាហ្កា ដែលមានទុនជាង៣ពាន់៥០០លានដុល្លារ តែបើយើងដកតួលេខវិនិយោគរបស់ក្រុមហ៊ុនណាហ្កា យើងឃើញថាចំណែកនៃវិស័យឧស្សាហកម្មកម្មន្តសាល នៅក្នុងឆ្នាំ២០២១ក្នុងរយៈពេល១១ខែ មានការកើនឡើងគួរឱ្យកត់សម្គាល់គឺប្រមាណ៤៣ភាគរយបើធៀបនឹងឆ្នាំ២០២០”។

លោកបន្ថែមថាទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកមន្តសាលក្នុងឆ្នាំ២០២០កន្លងទៅ រយៈពេល១១ខែទទួលបានប្រមាណ១២០០លានដុល្លារអាមេរិក ប៉ុន្តែក្នុងឆ្នាំ២០២១រយៈពេល១១ខែដូចគ្នាយើងមានរហូតដល់១៨០០លានដុល្លារអាមេរិក ជាពិសេស កំណើនក្នុងការបោះទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានការកើនឡើងយ៉ាងគំហុក។

លោក ប៉ូ អ៊ាវគង់ អ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Advance ក៏បានឱ្យដឹងផងដែរថា ការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មរោងចក្រ ក្នុងវិបត្តិកូវីដ១៩ត្រូវបានមើលឃើញថានៅតែមានសកម្មភាព ដែលធ្វើឱ្យវិស័យនេះ សំខាន់សម្រាប់ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងគ្រាដែលមានវិបត្តិ។ ជាការកត់សម្គាល់ វិនិយោគិនជាច្រើនបានស្វែងរកទីតាំងសម្រាប់បោះទីតាំងឃ្លាំងជួល រោងចក្រជួល ដើម្បីបង្កើតខ្សែច្រវ៉ាក់ផលិតផលរបស់ខ្លួន ក្នុងពេលវិស័យផ្សេងៗទៀតបានរងគ្រោះ ព្រោះតែកូវីដ១៩។

រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិត សំហេង កាលពីពេលថ្មីៗនេះក៏បានមានប្រសាសន៍ផងដែរថា ការវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជាបានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋ និងបង្កើតបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេផងដែរ៕