ដោយៈ សុផារី
ភ្នំពេញៈ អ្នកជំនាញនៃវិស័យអចលនទ្រព្យ បានមើលឃើញពីសន្ទុះនៃតម្រូវការក្នុងស្រុកមានការងើបឡើងវិញ ដែលជាកម្លាំងចលករមួយជំរុញដល់សកម្មភាពអចលនវត្ថុនៅប្រទេសកម្ពុជា ស្របពេលដែលប្រទេសនេះ កំពុងខិតទៅជិតការស្តារឡើងវិញនៃសេដ្ឋកិច្ច ជាមួយនឹងអត្រានៃការចាក់វ៉ាក់សាំងមានសន្ទុះកើនឡើងយ៉ាងខ្លាំង នៅទូទាំងផ្ទៃប្រទេស។
នៅក្នុងវេទិកាកម្មវិធីពិភាក្សាតុមូលសារព័ត៌មាន ដែលដាក់សម្ពោធជាផ្លូវការ នៃកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៧ វគ្គ edition ប្រចាំឆ្នាំ២០២២ នៅថ្ងៃទី២៣ ខែកុម្ភៈ អ្នកស្រី គីម គិនកេសា ប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងទីប្រឹក្សា CBRE Cambodia បានលើកឡើងថា “អតិថិជនក្នុងស្រុក កំពុងក្លាយជាចំណែកដ៏ធំមួយ របស់អ្នកទិញនាពេលនេះ។ អ្វីដែលយើងកំពុងមើលឃើញគឺថាកាលពីមុន អគារខុនដូមួយចំនួន គឺសម្រាប់តែអតិថិជនជាជនជាតិចិនប៉ុណ្ណោះ។









