Japan to unveil record US$943 billion budget draft to ensure post-COVID recovery

 

TOKYO : Japan’s government is set to unveil its largest annual budget on Friday with US$943 billion in spending for the fiscal year beginning next April, further straining the industrial world’s heaviest debt, a draft plan seen by Reuters showed.

The first annual budget to be compiled by Prime Minister Fumio Kishida’s government got a boost from COVID-19 countermeasures, social security spending to support a fast-ageing population and the biggest-ever military outlays to deal with threats from China.

The 107.6 trillion yen (US$943 billion) annual budget for the 2022 fiscal year underscores the challenge Kishida faces as he tries to realise “new capitalism” with a cycle of growth and wealth distribution and restore tattered public finances.

“Together with the extra budget approved by parliament earlier, this budget serves as part of (a) 16-month budget aimed at achieving new capitalism while responding to the coronavirus,” Kishida told a meeting of ruling party and government officials.

“I want to see swift parliament approval of this budget so that we can deliver measures quickly.”

The next fiscal year’s budget would mark a 1per cent rise in spending from this year’s initial plan, up for a 10th straight year.

From Europe to America, policymakers globally are unwinding crisis-mode stimulus but Japan’s fragile economic recovery has kept it from following suit, straining public debt that tops twice the size of its economy.

In a show of will to improve public finances, Kishida’s government will likely trim new borrowing next fiscal year to 36.93 trillion yen from an initially planned 43.6 trillion yen for this year, the draft showed.

Excluding mandatory expenditure such as education and public works, Japan’s budget has been stretched, leaving little room for spending in growth areas like green and digital transformation.

The spending plan needs to be approved by parliament by the end of this fiscal year in March 2022.

It will be rolled out along with the first extra budget for this fiscal year as a combined 16-month budget aimed for seamless spending to secure post-COVID recovery.

Japan’s economy, the world’s third largest, contracted an annualised 3.6per cent in the July-September quarter following a resurgence of COVID-19 cases, putting a drag on private consumption that makes up more than half of the economy.

In a glimmer of hope, tax revenue is expected to grow by 7.79 trillion yen from this year’s initial estimate to reach a record 65.24 trillion yen, the draft showed, in a sign of rising corporate profit and household income.

Source: Reuters

រដ្ឋាភិបាលជប៉ុនគ្រោងបញ្ចេញកញ្ចប់ថវិកាជាតិដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម្រាប់ឆ្នាំសារពើពន្ធ២០២២

ដោយ៖ សុខុម

តូក្យូ: រដ្ឋាភិបាលជប៉ុនគ្រោងបញ្ចេញកញ្ចប់ថវិកាជាតិប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនរហូតដល់ទៅ៩៤៣ពាន់លានដុល្លារអាមេរិក នៅថ្ងៃសុក្រ ទី២៤ ធ្នូ ស្អែកនេះសម្រាប់ឆ្នាំសារពើពន្ធ២០២២ ដែលគិតពីខែមេសា ឆ្នាំក្រោយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា កញ្ចប់ថវិកាជាតិប្រចាំឆ្នាំដំបូង ដែលស្នើឡើងដោយរដ្ឋាភិបាលជប៉ុន ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Fumio Kishida នេះគឺសម្រាប់ចំណាយទៅលើវិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ការចំណាយលើសន្តិសុខសង្គម ដើម្បីជួយឧបត្ថម្ភដល់ប្រជាជន ដែលមានវ័យចាស់យ៉ាងឆាប់រហ័សរបស់ប្រទេសនេះ និងការចំណាយវិស័យយោធាដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់មហាយក្សចិន។

កញ្ចប់ថវិកាជាតិប្រចាំឆ្នាំដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជប៉ុននេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដ៏ធំ ដែលធ្វើឱ្យនាយករដ្ឋមន្ត្រី Fumio Kishida ពិបាកនឹងសម្រេចបាន “មូលធននិយមថ្មី” ជាមួយនឹងការជំរុញកំណើន និងភាពសប្បូរសប្បាយ ព្រមទាំងការស្ដារប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលមានសភាពកាន់តែទ្រុឌទ្រោម។

កញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២២ នេះកើនឡើង១%ពីកម្រិតស្នើដំបូងសម្រាប់ឆ្នាំនេះ ហើយវាជាកំណើនរយៈពេល១០ឆ្នាំជាប់ៗគ្នា។

ខណៈក្រុមអ្នកបង្កើតគោលនយោបាយទូទាំងពិភពលោក រាប់ចាប់ពីតំបន់អឺរ៉ុប រហូតដល់សហរដ្ឋអាមេរិក កំពុងកាត់បន្ថយកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ ការងើបឡើងដ៏ផុយស្រួលនៃសេដ្ឋកិច្ចជប៉ុន បានធ្វើឱ្យរដ្ឋាភិបាលជប៉ុនបន្តបង្កើនកញ្ចប់ថវិកាជាតិជាលំដាប់កាន់តែច្រើនឡើងៗ រហូតធ្វើឱ្យបំណុលសាធារណៈកើនឡើងលើសទ្វេដងនៃទំហំសេដ្ឋកិច្ចរបស់ខ្លួន៕

តើផ្សារទំនើបនៅកម្ពុជាមានប៉ុន្មានប្រភេទ?

ដោយ: ម៉ាលីស

ភ្នំពេញ៖ វិស័យផ្សារទំនើបបានរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា គិតមកទល់ពេលនេះ ផ្សារទំនើបបានរីកដុះដាល ស្ទើរគ្រប់បណ្តាខេត្តនិងក្រុង នៅកម្ពុជាដោយមានប្រភេទផ្សេងៗគ្នា។ ប្រភេទផ្សារទំនើបដែលពេញនិយមនៅកម្ពុជា យើងចែកចេញជា៣ប្រភេទមានដូចជា៖

១. ផ្សារទំនើបខ្នាតធំ (shopping malls)៖ ជាប្រភេទផ្សារទំនើបដែលមានបរិវេណធំ ហើយទីតាំងសម្រាប់ជួលធ្វើអាជីវកម្មក៏មានចំនួនច្រើនផងដែរ។ តួយ៉ាងដូចជា ផ្សារទំនើប AEON Mall ជាប្រភេទផ្សារទំនើបដែលមានបរិវេណធំទូលាយ ហើយបច្ចុប្បន្នផ្សារទំនើបនេះមានពីរសាខាកំពុងបើកដំណើរការ និងមួយសាខាផ្សេងទៀតកំពុងសាងសង ហើយត្រៀមបើកដំណើរការនៅឆ្នាំ២០២២ខាងមុខ។

២. ផ្សារទំនើបសហគមន៍ (community malls)៖ ផ្សារទំនើបសហគមន៍ភាគច្រើនផ្តោតលើការផ្តល់សេវាកម្ម ម្ហូបអាហារ និងភេសជ្ជៈ (F&B) សេវាកម្មកម្សាន្ត និងកន្លែងលក់សម្លៀកបំពាក់។ ផ្សារទំនើបប្រភេទនេះកំពុងពេញនិយមក្នុងចំណោមប្រជាជន ហើយគម្រោងជាច្រើនកំពុងសាងសង់ និងត្រៀមបើកដំណើរការនាពេលខាងមុខ។ ប្រភេទផ្សារទំនើបសហគមន៍មានដូចជា MIDTOWN Mall Downtown 93 Noro Mall ។ល។

៣. ផ្សារទំនើប Retail Podium៖ ផ្សារប្រភេទនេះត្រូវបានបង្កើតឡើងក្នុងទីតាំងអគារខុនដូ ឬអគារពាណិជ្ជកម្មផ្សេងៗ ដែលសម្រួលដល់អ្នករស់នៅក្នុងអគារខុនដូ ឬអ្នកធ្វើការនៅក្នុងអគារពាណិជ្ជកម្មនោះ។ សេវាកម្មចម្បងៗនៅក្នុងផ្សារទំនើបប្រភេទនេះគឺផ្តោតលើសេវាកម្មមួយចំនួនដូចជា សម្លៀកបំពាក់ និងគ្រឿងសម្អាងដែលមានយីហោល្បីៗ (fashion) អាហារ និងភេសជ្ជៈ និងសេវាកម្មកម្សាន្ត៕

ដងព្រែកតូចៗនៅក្នុងខេត្តកំពតបានក្លាយជាដុំមាសសម្រាប់អ្នកអភិវឌ្ឍន៍ ដីនិងផ្ទះលំហែកាយ

ដោយៈ ម៉ាលីស

ភ្នំពេញៈ ដងព្រែកខ្វាត់ខ្វែង ទឹកខៀវស្រងាត់ និងពេលខ្លះប្រៃ និងសាបនារដូវវស្សាបាននិងកំពុងញាំងឲ្យខេត្តកំពត ពិសេសតំបន់ជុំវិញទីរួមខេត្តនេះក្លាយជាដែកឆក់មួយ សម្រាប់គំរោងវិនិយោគដីឡូត៍លំហែរកាយ និងផ្ទះលំហែរ។

អមដោយស្លឹកចាក ទេសភាពជួរភ្នំវែងអន្លាយ បានធ្វើឲ្យខេត្តជាប់តំបន់ឆ្នេរមួយនេះ ក្លាយជាទីតាំងដែលអ្នកវិនិយោគជាតិ អន្តរជាតិអាចស្វែងរកឱកាស និងចាប់យកឱកាស ដើម្បីទាញយកផលចំណេញបានលឿន។

លោកផឹង សុភី ប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ ឧទ្យានកោះព្រែក ក្រុងកំពត បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ឧទ្យានកោះព្រែក គឺជាគម្រោងអភិវឌ្ឍន៍ដី និងផ្ទះលំហែ ដែលមានផែនការច្បា​ស់លាស់និងជាក់លាក់។ វាត្រូវបានចាប់ផ្ដើមអភិវឌ្ឍន៍ កាលពីអំឡុងឆ្នាំ២០២០កន្លងទៅនេះ ដែលរហូតមកដល់ពេលនេះ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បានប្រមាណ៣០% ទៅ៤០% រួចហើយ ដោយរំពឹងថានឹងបញ្ចប់ជាស្ថាពរនៅដើមឆ្នាំ២០២៣ខាងមុខនេះ ។

លោកបន្តថា “នៅពេលដែលបញ្ចប់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ឧទ្យានកោះព្រែក នឹងក្លាយជាតំបន់លំហែរកាយ ដ៏ទាក់ទាញមួយសម្រាប់ទេសចរជាតិនិងអន្តរជាតិ ចំណុចពិសេសៗជាច្រើន នឹងធ្វើឱ្យឧទ្យានកោះព្រែកក្លាយជាចំណាប់អារម្មណ៍របស់វិនិយោគិន និងទេសចរមកកាន់ខេត្តកំពត”។

ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗទាំងនោះ រួមមាន ផ្លូវតភ្ជាប់ពីផ្លូវធំមកកាន់ទីតាំងឧទ្យានកោះព្រែក ផ្លូវក្នុងគម្រោងធំៗរហូតដល់៣៦ម៉ែត្រ ជាពិសេសក្នុងគម្រោង ក៏មានព្រែកទំហំដល់ទៅ៧០ម៉ែត្រ ដែលធំជាងគេមួយក្នុងតំបន់ ហើយអាចធ្វើដំណើរទៅកាន់សមុទ្រ ចំណាយពេលត្រឹមតែ២៥នាទីប៉ុណ្ណោះ ។

បច្ចុប្បន្ននេះ ក្នុងខេត្តកំពតមានការអភិវឌ្ឍ លើគម្រោងអភិវឌ្ឍន៍ជាតំបន់លំហែកាយច្រើន ប៉ុន្តែសម្រាប់គម្រោងឧទ្យានកោះព្រែក លោកមិនព្រួយបារម្ភពីការប្រកួតប្រជែងនោះទេ ដោយសារតែគម្រោងនេះស្ថិតនៅក្នុងទីតាំងដែលមានសក្ដានុពលស្រាប់ ដោយតំបន់នេះមានព្រែកលាតសន្ធឹងដ៏ធំមួយ រួមជសមួយនឹង ទេសភាពស្រស់ស្អាត ហើយប្រជាពលរដ្ឋ អាចធ្វើដំនើរតាមអូប័រ ឆ្លងពីកន្លែងមួយទៅកន្លែងមួយបាន។

ក្រៅពីនោះក្រុមហ៊ុនអភិវឌ្ឍន៍ ក៏មានយុទ្ធសាស្ត្រជាច្រើន ក្នុងការអភិ​វឌ្ឍឱ្យកាន់តែមានសក្ដានុពលបន្ថែមទៀត និងបានកំណត់ពេលវេលាច្បាស់​លាស់ក្នុងការអភិវឌ្ឍជាដើម ។

លោកផឹង សុភីបានបញ្ជាក់ថា “នៅពេលដែលយើងមានផែនការអភិវឌ្ឍច្បាស់លាស់ យើងក៏ទទួលបានការទុកចិត្ត ពីអតិថិជនកាន់តែខ្លាំង ក្នុងនោះត្រឹមតែរយៈពេលខ្លី យើងលក់បានជិតអស់ហើយ និងអាចបញ្ចប់ការលក់របស់យើង នៅអំឡុងចុងត្រីមាសទី១ ឬដើមត្រីមាសទី២ឆ្នាំ២០២២ខាងមុខ”។

លោកបន្ថែមថា អតិថិជនដែលបានទិញដីលំហែរ នៅក្នុងគម្រោងរបស់លោក ភាគច្រើនគឺមកពីរាជធានីភ្នំពេញ ហើយអតិថិជនដែលបានទិញ គម្រោងពីក្រុមហ៊ុនអភិវឌ្ឍន៍របស់លោក ក៏បានផ្ដល់មតិល្អៗត្រលប់មកវិញ ធ្វើឱ្យពួកលោក ជាអ្នកអភិវឌ្ឍន៍កាន់តែមានជំនឿជាក់ និងខិតខំធ្វើ ឱ្យគម្រោងឧទ្យានកោះព្រែក កាន់តែទាក់ទាញអតិថិជន ភ្ញៀវទេសចរ និងវិនិយោគកាន់តែច្រើនថែមទៀត ។

លោកក៏បានមានប្រសាសន៍ ទាក់ទងនឹងចក្ខុវិស័យ នៃការអភិវឌ្ឍផ្ទះលំហែ ចាប់ពីពេលនេះទៅ៥ឆ្នាំខាងមុខថា វានឹងកាន់តែមានការរីកចម្រើន ហើយជាមួយគ្នានេះតម្រូវការក៏កើនឡើង ព្រោះប្រជាជនយើងចូលចិត្តដើរលំហែ ហើយប្រជាជនភាគច្រើន ក៏មិនទាន់មានលទ្ធភាពចេញធ្វើដំណើរទៅក្រៅប្រទេស។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុលបានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយសារខេត្តកំពតមានលក្ខខ័ណ្ឌអំណោយផលច្រើន លើធនធានធម្មជាតិ លើហេដ្ឋារចនាសម្ព័ន្ឋ និងសេវាបដិសណ្ឋារកិច្ចកាន់តែល្អប្រសើរ បានធ្វើឲ្យវិស័យទេសចរណ៍ក្នុងខេត្តនេះ មិនរងផលប៉ះពាល់ខ្លាំងនោះទេ។

លោកបន្តថា “ការវិនិយោគលើសេវាកម្មបដិសណ្ឋារកិច្ច រមណីយដ្ឋានលំហែរ និងដីឡូត៍បែបលំហែរបានកើនឡើង ដែលធ្វើឲ្យខេត្តនេះកាន់តែមានផលិតផលទេសចរណ៍ច្រើន សម្រាប់បំរើឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ”៕

កម្ពុជាកំពុងដំនើរការចរចារបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់ចិនលទ្ឋផលអាចគាប់ប្រសើរ

ដោយ: ម៉ាលីស

ភ្នំពេញៈ បច្ចុប្បន្នដំណើរការចរចា បើកទីផ្សារផ្លែមៀនប៉ៃលិន ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានឈានដល់ដំណាក់កាល វាយតម្លៃហានិភ័យ ដោយមានការចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ដែលដំណើរការវាយតម្លៃនេះ គ្រោងនឹងប្រព្រឹត្តឡើងនៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពី វឌ្ឍនភាពនៃការចរចាបើកទីផ្សារផ្លែមៀនកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា ដើម្បីមានលទ្ធភាពចរចាបើកទីផ្សារឱ្យបានលឿន ឈានដល់ការអនុញ្ញាតឲ្យនាំចូលទៅប្រទេសចិន គឺចាំបាច់ ត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ស្តង់ដារគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទារឱ្យម្ចាស់ចម្ការ ត្រូវអនុវត្តបច្ចេ​កទេសដាំដុះ តាមគោលការណ៍នៃការអនុវត្តន៍កសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់ សម្លាប់សមាសភាពចង្រៃ តាមស្តង់ដារកំណត់ឱ្យបានគ្រប់គ្រាន់។

ជាការឆ្លើយតប អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានយល់ព្រមអនុវត្តន៍ ដំណើរការវាយតម្លៃវិភាគ ហានិភ័យលើមៀនប៉ៃលិន ពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ តាមការស្នើសុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទ ដោយមានការចូលរួមចុះពិនិត្យផ្ទាល់ ពីតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាផងដែរ ។

ដំណើរការវាយតម្លៃ វិភាគហានិភ័យលើផ្លែមៀនប៉ៃលិន គ្រោងនឹងប្រព្រឹត្តទៅ នៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដោយធ្វើការជ្រើសរើសសម្រិតសម្រាំង យកចម្ការមួយចំនួនជាតំណាង និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ដែលបច្ចុប្បន្ននេះមានរោងចក្រតែមួយបានសាង់សង់រួច មានទីតាំងនៅក្នុងខេត្តប៉ៃលិន ដើម្បីវាយតម្លៃបញ្ចប់ដំណាក់កាលវិភាគហានិភ័យ មុននឹងបន្តនីតិវិធីរៀបចំចុះហត្ថលេខាលើពិធីសារបច្ចេកទេស ។

ក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ត្រៀមលក្ខណៈជាស្រេចចូលរួមសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានកសិកម្ម ដើម្បីឱ្យដំណើរការវាយតម្លៃការវិភាគហានិភ័យពីចម្ងាយនេះ ទទួលបានលទ្ធផល ល្អនិងជោគជ័យតាមផែនការគ្រោងទុក ។

ទន្ទឹមនឹងនេះ ក៏សូមអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ចាប់ផ្តើមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីស្នើសុំនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិ​កម្ម៕

ការនាំចេញរបស់កម្ពុជារយៈពេល១១ខែឆ្នាំ២០២១មានទឹកប្រាក់ជាង១៥ពាន់លានដុល្លារអាមេរិក

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការនាំចេញទំនិញនានារបស់កម្ពុជា នៅតែមានតួលេខល្អប្រ​សើរ ជាក់ស្ដែងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហា​ញថា ការនាំចេញក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២១មានទឹកប្រាក់ចំនួន១៥,៧២ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២០កន្លងទៅ មានការថយចុះត្រឹមតែ០,១២ភាគរយប៉ុណ្ណោះ។

ថ្លែងនៅក្នុងពិធីបូកសរុប លទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹកថ្ងៃទី ២៣ធ្នូ ២០២១នេះ លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណីជ្ជកម្មបានបន្តធ្វើពិពិធកម្មទីផ្សារនិងបើកច្រកទីផ្សារបន្ថែមទៀត តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីយ៉ាងសកម្ម និងជោគជ័យទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងតំបន់។

ការធ្វើពិពិធកម្មទាំងនោរួមមាន ទី១ ការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP) ទី២ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិនដែលនឹងចូលជាធរមាននៅថ្ងៃទី១ មករា ឆ្នាំ២០២២ខាងមុខនេះ ទី៣ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា កូរ៉េ ដែលក្រសួងបានឆ្លងគណៈកម្មការជំនាញ នៃរដ្ឋសភាកាលពីថ្ងៃទី២២ធ្នូ២០២១ ហើយរដ្ឋសភាគ្រោងដាក់ ក្នុងកិច្ចប្រជុំពេញអង្គនៅចុងខែនេះ ។

លោកបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញលំហូរពាណិជ្ជកម្ម ដែលនឹងផ្ដល់ប្រ​យោ​ជន៍ឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជននិងការតភ្ជាប់ធុរកិច្ច នៃប្រទេសជាសមាជិកឱ្យកាន់តែប្រសើរឡើងបន្ថែ​មទៀត”។

លោកប៉ាន សូរស័ក្តិបានបន្ថែមថា ទោះបីជាមានការរំខានពីការរីករាលដាលនៃជំងឺកូវីដ១៩ក្ដី ក៏កម្ពុជានៅតែរក្សាកំណើន ក្នុងអត្រាមួយគួរឱ្យកត់សម្គាល់ក្នុងនោះ តម្លៃនៃការនាំចេញក្នុងឆ្នាំ២០២០ មានប្រមាណ១៧.២១៥លានដុល្លារអាមេរិក កើនឡើង១៦,៧ភាគរយធៀបនឹងឆ្នាំ២០១៩ ។

ដោយឡែកក្នុងឆ្នាំ២០២១នេះ រយៈពេល១១ខែការនាំចេញមានតម្លៃប្រមាណ១៥,៧២ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ០,១២ភាគរយ។ ថ្វីត្បិតតែការនាំចេញមានការថយចុះបែបនេះ ប៉ុន្តែបើតាមការព្យាក​រណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២១នេះ នឹងមានប្រមាណ២,៤ភាគរយ ។

លោកចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សា​ទក៏បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២១នេះ ការនាំចេញទំនិញកសិ​កម្មពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានតួលេខឡើងខ្ពស់ធៀបនឹងមុនវិបត្តិកូវីដ១៩ ដែលធ្វើឱ្យកសិករកម្ពុជា ពង្រីកការដាំដុះរបស់ខ្លួនបន្ថែមសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិផង និងសម្រាប់ប្រើប្រាស់ក្នុងស្រុកផង៕

សម្ដេចតេជោឱ្យសិក្សាចាក់វ៉ាក់សាំងប្រភេទ Pfizer ជាដូសទី៤សម្រាប់មន្ត្រីជួរមុខ

ដោយ៖ សុធារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យសិក្សាទៅលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅលើក្រុមមន្ត្រីជំនាញជួរមុខ ជាពិសេសក្រុមគ្រូពេទ្យតែម្ដង ក្នុងនោះក្រុមកងអង្គរក្សរបស់សម្ដេចបានចាក់វ៉ាក់សាំងដូសទី៤រួចហើយ។

នៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់អគាររដ្ឋបាលថ្មីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់លោក អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈប្រចាំការនៃគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សិក្សាទៅលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ទៅលើក្រុមមន្ត្រីជួរមុខ។

បើតាមសម្ដេចតេជោ ហ៊ុន សែន គម្រោងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់មន្ត្រីជួរមុខ ជាពិសេសក្រុមគ្រូពេទ្យ គឺត្រូវប្រើប្រាស់វ៉ាក់សាំងប្រភេទ Pfizer ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហើបឱ្យដឹងថា ក្រុមកងអង្គរក្សរបស់សម្ដេចបានចាក់វ៉ាក់សាំងដូសទី៤រួចហើយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “កងអង្គរក្សរបស់ខ្ញុំ លេងដូសទី៤អស់ហើយ ចឹងបានហ្នឹងតែម្ដង ខ្ញុំសូមជម្រាបថា ក្នុងពេលដែលឆ្លងខ្លាំងអង្គរក្សរបស់ខ្ញុំឆ្លង៤០០នាក់ ប៉ុន្តែដល់ដូសទី១ ដូសទី២ ដូសទី៣ ឥឡូវដល់ដូសទី៤ បាត់បណ្ដោយៗ ចឹងបានជាវ៉ាក់សាំងជួយយើងសំខាន់ណាស់ៗ”៕

សម្ដេចតេជោជាអ្នកប្រឆាំងដាច់ខាតចំពោះការលក់ពន្ធគយ៥០ភាគរយទៅឱ្យបរទេស

ដោយ៖ សុធារី

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ អគាររដ្ឋបាលថ្មី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២១នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកថា កន្លងមកមានអ្នកចង់លក់ពន្ធគយចំនួន ៥០ភាគរយ ទៅឲ្យឯកជនដែលជាជនបរទេស តែពេលនោះសម្ដេចបានប្រឆាំងដាច់ខាតមិនឱ្យលក់នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ចឹងបើពេលនោះ ខ្ញុំមិនដាច់ខាត ដើម្បីការពារនូវអធិបតតេយ្យជាតិ តើមកដល់ពេលនេះប្រាក់ចំណូលគយ ដែលឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន លើកឡើងអំបាញ់មិញ តើបាត់បង់ទៅណា? ប្រាក់ចំណូលគយរបស់យើងត្រូវចែក៥០ភាគរយឱ្យបរទេស ដែលមកទិញគយ ហើយបានខ្ញុំជំទាស់នៅពេលនោះ រហូតដល់ខ្ញុំមានចំណារមួយថា នរណាហ៊ានចូលប្រជុំ ជាមួយនឹងអ្នកដែលប៉ុនប៉ងធ្វើ អាហ្នឹងរឿងលក់គយហ្នឹងតទៅទៀត ខ្ញុំនឹងដកចេញពីតំណែងទាំងអស់”។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការប្រឆាំងដាច់ខាត របស់សម្ដេចខាងលើនេះ បានធ្វើឲ្យបរទេសខ្លះ មិនចូលចិត្តសម្ដេច ដោយសម្ដេចបានបញ្ជាក់ថា “ចឹងបានជាបរទេសខ្លះមិនចូលចិត្តខ្ញុំ ដោយសារខ្ញុំក្បាលរឹងរឿងចឹង ក្បាលរឹងលើឯករាជ្យ អធិបតេយ្យរបស់ជាតិ ឥឡូវអស់លក់គិតមើលគយ គឺជាសេវាអធិបតេយ្យ គយគឺគ្រប់គ្រងលើសេវាអធិបតេយ្យ មិនមែនសេវាធម្មតាទេ គយ ពន្ធដារ ផ្នែកមួយចំនួនទៀត គេហៅថា សេវាអធិបតេយ្យ”។

បើតាមការលើកឡើងរបស់សម្តេចតេជោ ចំណូលរយៈពេលមុនកូវីដ គយប្រមូលបានទំហំទឹកប្រាក់ប្រមាណ៣១៨៦លានដុល្លារអាមេរិក លើសទ្វេដងនៃចំនួនដែលបានទទួលកាលពីឆ្នាំ២០១៤ ស្នើនិង១៤២,៣ភាគរយនៃផែនការ តែពេលកូវីដមកដល់ប្រាក់ចំណូលបានតែ៨៣ភាគរយប៉ុណ្ណោះ៕

China tells celebrities, livestreamers to correct tax-related offences before 2022

China Chinese provincial authorities have ordered celebrities and livestreamers to report tax-related crimes before 2022, just days after China’s “queen of livestreaming” Viya was fined 1.34 billion yuan (US$210 million) for tax evasion.

Top e-commerce livestreamer Viya, whose real name is Huang Wei, was fined on Monday by the tax bureau in Hangzhou, a city in southern China, for hiding personal income and other offences in 2019 and 2020.

On Wednesday, tax officials from China’s most economically prosperous cities and provinces posted identical notices on their websites ordering celebrities and livestreamers to conduct a self-review of any tax-related misdoings, correct these issues, and report to the relevant tax authorities.

“Before the end of 2021, correct tax-related issues and report them proactively to the tax bureau, (which) will lighten, mitigate or exempt tax penalties in accordance with the requirements of the notice,” the notice said.

“If the self-inspection and self-correction are still refused or not thorough, the tax bureau will deal with it seriously in accordance with laws and regulations.”

Source CNA

រដ្ឋាភិបាលចិនព្រមានតារាល្បីៗលក់ផលិតផលតាមអនឡាញឱ្យប្រញាប់កែតម្រូវបទល្មើសពន្ធឱ្យបានមុនឆ្នាំ២០២២

ដោយៈសុខុម

ប៉េកាំង: អាជ្ញាធរប្រទេសចិន បានបញ្ជាឱ្យតារាល្បីៗ និងអ្នកលក់ផលិតផលតាមអនឡាញ ប្រញាប់ចូលខ្លួនសារភាពពីបទល្មើសពន្ធ ឱ្យបានមុនឆ្នាំ២០២២ បើមិនចង់ប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី២២ ធ្នូ ឱ្យដឹងថា ការព្រមានធ្ងន់ៗនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃ ក្រោយពីស្រីស្អាតលក់ផលិតផលតាមអនឡាញ Viya ដែលគេដាក់រហស្សនាមថា “រាជិនីអនឡាញ” ត្រូវបានអាជ្ញាធរចិន ផាកពិន័យជាប្រាក់រហូតដល់ទៅ២១០លានដុល្លារអាមេរិក ពីបទគេចពន្ធ។

ស្រីស្អាត Viya ដែលមានឈ្មោះពិតថា Huang Wei ត្រូវបានការិ​យាល័យពន្ធដារក្រុងហាងចូវ (Hangzhou) ផាកពិន័យកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ពីបទលាក់បាំងប្រាក់ចំណូលផ្ទាល់ខ្លួន និងបទល្មើសពន្ធផ្សេងៗទៀតក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។

កាលពីថ្ងៃពុធ ទី២២ ធ្នូ ក្រុមមន្ត្រីពន្ធដារក្នុងបណ្ដាក្រុង និងខេត្តដែលមានសេដ្ឋកិច្ច រីកចម្រើនខ្លាំងបំផុតនៃប្រទេសចិន បានបង្ហោះសេចក្ដីជូនដំណឹងដូចគ្នានេះ លើគេហទំព័ររបស់ខ្លួន ដោយបញ្ជាឱ្យតារាល្បីៗ និងអ្នកលក់ផលិតផលតាមអនឡាញ ប្រញាប់ចូលខ្លួនធ្វើស្វ័យទិទៀន (ត្មះតិះ​ដៀលខ្លួនឯង) ចំពោះការប្រព្រឹត្តខុសពាក់ព័ន្ធនឹងពន្ធដារ ធ្វើការកែតម្រូវបញ្ហាទាំងនេះឡើងវិញ ហើយរាយការណ៍ប្រាប់អាជ្ញាធរពាក់ពន្ធដារ ដែលពាក់ព័ន្ធ។

សេចក្តីជូនដំណឹងនោះមានខ្លឹមសារដូច្នេះថា “នៅមុនដំណាច់ឆ្នាំ២០២១ ត្រូវធ្វើការកែតម្រូវបញ្ហានានា ដែលទាក់ទងនឹងពន្ធដារ ហើយរាយការណ៍ មកកាន់ការិយាល័យពន្ធដារឱ្យបានជាមុន ទើបការិយាល័យពន្ធដារជួយសម្រាល កាត់បន្ថយ ឬលើកលែងការពិន័យពន្ធ យោងទៅតាមលក្ខ​ខណ្ឌ​ដូចមានចែងក្នុងសេចក្តីជូនដំណឹងនេះ”។

សេចក្ដីជូនដំណឹងដដែលនេះបន្តថា “ប្រសិនបើមិនសុខចិត្តធ្វើស្វ័យទិទៀន និងកែតម្រូវកំហុសរបស់ខ្លួនទេនោះ ការិយាល័យពន្ធដារនឹងចាត់វិធា​នការផ្ដន្ទាទោសធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់”៕ Reuters៕