ចំនួនជើងហោះហើរបានកើនឡើង៤៣លើកក្នុងមួយសប្តាហ៍ ស្របពេលកំណើនភ្ញៀវទេសចរវ៉ាក់សាំងចាប់ផ្តើមកើនឡើង

ដោយៈ សុផារី

ភ្នំពេញៈ កំណើនភ្ញៀវទេសចរវ៉ាក់សាំងចាប់ផ្តើមកើនឡើង បន្ទាប់ពីកម្ពុជាបើកប្រទេសឡើងវិញ ស្របជាមួយការគ្រប់គ្រងប្រកបដោយ គុណភាព សុវត្ថិភាព និងនិរន្តរភាព តាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាបានភាពកក់ក្តៅដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្ត ធានាបានសុវត្ថិភាព និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោកឈុន មករា អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទេ្ទសទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ការបើកប្រទេសឡើងវិញទាំងស្រុង ទទួលទេសចរវ៉ាក់សាំងកន្លងមកនេះ ឃើញថារំហូរភ្ញៀវទេសចរអន្តរជាតិ មានការកើនឡើងជាបន្តបន្ទាប់ និង បង្កើនទំនុកចិត្ត និងភាពជឿជាក់គ្នាទៅវិញទៅមក រវាងប្រភពទីផ្សារនិងគោលដៅទេសចរណ៍កម្ពុជា។

ទន្ទឹមនឹងដំណើរការទេសចរណ៍វ៉ាក់សាំង ទេសចរណ៍ក៏កំពុងចលនាជំរុញឱ្យអាជីវកម្មទេសចរណ៍ ដើរឡើងវិញ ដើម្បីជួយស្តារសេដ្ឋកិច្ចសង្គមនិងជីវភាពអាជីវករ និងពលរដ្ឋទូទៅមានភាពប្រសើរឡើង។

លោកបានបញ្ជាក់ថា សមាជិករបស់សមាគមទេសចរណ៍កម្ពុជា ក៏កំពុងមមាញឹក ផ្តោតទៅលើការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរពីតំបន់អាស៊ី និងសហគមន៍អឺរ៉ុប មកទស្សនានៅកម្ពុជាផងដែរ។ លោកមានប្រសាសន៍ថា “ចំពោះជនបរទេស ចូលមកកម្ពុជារបស់យើង ត្រូវអនុវត្តន៍តាមនីតិវិធី ដែលយើងមានចែង ត្រូវចូលមកប្រទេសកម្ពុជាយើងបានហើយត្រូវអនុវត្តតាមច្បាប់ក្នុងប្រទេសយើងទៀត ដូចជា លក្ខណៈ៣ការពារ ៣កុំ។ បច្ចុប្បន្ននេះប្រទេសទេសចរណ៍អន្តរជាតិ កំណើនទេសចរ អន្តរជាតិក្នុងប្រទេសកម្ពុជា និងអាចឈានក្នុងការមានការកំណើន”។

លោកឈុន មករាបានបន្តថា គ្រាន់កាលពីមុន ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា ក្នុង១ថ្ងៃតែ៣០០ឬ៤០០នាក់នោះទេ បន្ទាប់ពីថ្ងៃទទួលវ៉ាក់សាំងទេសចរណ៍នេះ កំណើនអាចឡើងជាមធ្យមទៅ៥០០ ឬ៦០០នាក់ ចូលមកក្នុងប្រទេសកម្ពុជាយើង ជើងហោះហើរយើង ក្នុងខែធ្នូនេះ មានការកើនឡើងពី៣៧ជើងហោះហើរ ទៅ៤៣ជើងហោះហើរក្នុងមួយសប្តាហ៍។ មានការកើនឡើងជើងហោះហើរ ចំនួនភ្ញៀវទេសចរចូលមកកម្ពុជាយើងអាចមានការកើនឡើង។

កម្ពុជាបានបើកទទួលទេសចរអន្តរជាតិ ឡើងវិញក្រោមទម្រង់ជា “ទេសចរណ៍ចាក់វ៉ាក់សាំង” ដោយចាប់ផ្តើមមុនគេនៅ ក្រុងព្រះសីហនុ ក្រុងកោះរ៉ុងក្នុងខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង កាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ បន្ទាប់មកនៅ ខេត្តសៀមរាបនៅក្នុងខែមករាឆ្នាំ២០២២ នៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរ អន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ឬគោលដៅទេស​ចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវការធ្វើចត្តាឡីស័កក្នុង សណ្ឋា​គារឡើយ ។

យោងតាមរបាយការណ៍ ពីក្រសួងទេសចរណ៍បានឱ្យដឹងថាភ្ញៀវទេ​ស​ចរផ្ទៃក្នុងនាចុងសប្តាហ៍ថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេស ទទួលបានភ្ញៀវសរុបចំនួន១៨១,០២៤នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥,៣០៨ នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរទៅលេងកម្សាន្តរួមមាន ខេត្តព្រះសីហនុ ៣១,៤៦៤ នាក់រាជធានីភ្នំពេញ ២៩,៧៩២ នាក់ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់ ខេត្តកំពត ១៧,៧៩៦ នាក់ខេត្តសៀមរាប ១៦,១៦០ នាក់ ខេត្តបាត់ដំបង ៨,៤១៣ នាក់ខេត្តកែប ៦,៥៦៧ នាក់ខេត្តមណ្ឌលគិរី ៦,៣៩៦ នាក់។

លោកបានបន្តថា តួលេខខាងលើ មានការកើនឡើង៤.៦៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ អាកាសធាតុចាប់ផ្តើមចុះត្រជាក់ ជាកត្តាមួយជំរុញចរន្តភ្ញៀវទេសចរផ្ទៃក្នុងទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រា​កបុណ្យជាតិនានាក៏ដោយ។ សភាពការណ៍ជារួមពុំមានបញ្ហាធំដុំអ្វីកើតឡើងទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានខិតខំបន្តជំរុញ ការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ និង SOP ពិសេសសម្រាប់សេវាកម្សាន្ត ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត បើកឱ្យដំណើរការឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក៕

ក្រុមហ៊ុនខេអេចលែនចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ទឹកស្អាតជាមួយក្រុមហ៊ុនឯកជនមួយ

ដោយៈសហការី

ភ្នំពេញៈ ក្រុមហ៊ុន ខេអេច លែន ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជនមួយ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត ដល់អតិថិជនលើគម្រោងក្រុងថ្មីដីមាសសំរោងលើ នឹងរួចរាល់នៅចុងខែកុម្ភៈ ឆ្នាំ២០២២នេះ។

ពិធីចុះហត្ថលេខាបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមហ៊ុន ខេអេច លែន បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជនមួយ ស្តីអំពីការផ្គត់ផ្គង់ទឹកស្អាតសម្រាប់គម្រោងក្រុងថ្មីដីមាសសំរោងលើ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ឲ្យបានរួចរាល់ជាស្ថាពរនាចុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ដែលបានទិញ និងមានបំណងចង់ទិញដីឡូតិ៍ពីក្រុមហ៊ុនផ្ទាល់។

ក្រុមហ៊ុន ខេអេច លែន ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍លើគម្រោងក្រុងថ្មីដីមាសសំរោងលើ ដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៥១ លើផ្ទៃដីសរុបប្រមាណ៥០ហិកតា និងជាគម្រោងទី៦របស់ខ្លួនផងដែរ ក្រោយពីទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។

ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដែលបានវិនិយោគលើដីឡូតិ៏ និងលំនៅ    ដ្ឋាននៅគម្រោង ក្រុងថ្មីដីមាសំរោងលើ ក្នុងទឹកដីខេត្តកណ្តាលនេះ ក្រុមហ៊ុនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលរួមមានដូចជា៖ ផ្លូវបេតុងខ្វាត់ខ្វែងក្នុងគម្រោង ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធអគ្គីសនីជាដើម៕

 

រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចនៅកម្ពុជា តើលោកជាអ្នកណា?

ដោយៈសុខុម

ភ្នំពេញ: រដ្ឋមន្ត្រីការបរទេស ដែលតែងតាំងដោយយោធានៃប្រទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin បានជួបពិភាក្សាការងារនៅកម្ពុជា នាថ្ងៃអង្គារ ទី៧ ធ្នូ នេះ មួយថ្ងៃបន្ទាប់ពីរបបយោធាប្រទេសនេះ បានកាត់ទោសលោកស្រី អ៊ុន សានស៊ូជី មេបក្សប្រឆាំងឱ្យជាប់ពន្ធនាគារឱ្យជាប់ពន្ធនាគារ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងយោធា និងបំពានវិធានការទប់ស្កាត់កូវីដ-១៩។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA ឱ្យដឹងថា លោក Wunna Maung បានជួបសវនាការសម្ដែងការគួរសម ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ដោយលោកទាំង២បានយកកែងដៃទល់គ្នាជាការស្វាគមន៍ មុនពេលចាប់ផ្ដើមកិច្ចពិភាក្សា។

កម្ពុជា នឹងធ្វើជាប្រធានប្ដូរវេនអាស៊ាន ដែលមានសមាជិក១០ប្រទេ​សរួមទាំងមីយ៉ាន់ម៉ា ផងនៅឆ្នាំក្រោយ។

*ប្រវត្តិត្រួសៗរបស់លោក Wunna Maung Lwin

លោក Wunna Maung Lwin ប្រសូតនៅថ្ងៃទី៣០ ឧសភា ឆ្នាំ១៩៥២ ក្នុងរដ្ឋមន ប្រទេសមីយ៉ាន់ម៉ា ដោយបច្ចុប្បន្នលោកមានវ័យ៦៩ឆ្នាំ។

*អាជីពការងារ

លោកបានចូលបម្រើការងារ ក្នុងវិស័យការទូតរបស់មីយ៉ាន់ម៉ា នៅឆ្នាំ២០០០ បន្ទាប់ពីកាន់ការងារជាច្រើនឆ្នាំ ក្នុងជួរកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៩៨។ មុនពេលកាន់តំណែងបច្ចុប្បន្ន លោកធ្លាប់កាន់មុខងារជាអគ្គនាយក នៃក្រសួងកិច្ចការព្រំដែនមីយ៉ាន់ម៉ា ពីខែក  ក្កដា ឆ្នាំ១៩៩៨ ដល់ខែកញ្ញា ឆ្នាំ២០០០ ជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំប្រទេសអ៊ីស្រាអែល ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០១។

ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសបារាំង ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៤ ឯកអគ្គរដ្ឋទូតប្រចាំប្រទេសបែលហ្ស៊ិក និងសហភាពអឺរ៉ុប ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧ និងជាតំណាងអចិន្ត្រៃយ៍ ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសពីឆ្នាំ២០០៧ដល់ឆ្នាំ២០១១។

*តំណែងរដ្ឋមន្ត្រីការបរទេស

លោកបានក្លាយជារដ្ឋមន្ត្រីការបរទេសទី១៩ នៃប្រទេសមីយ៉ាន់ម៉ា ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦។

លោក Thein Sein បានតែងតាំងលោក ក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក។ ក្រោយមកលោកបានក្លាយជាសមាជិកគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (CEC) CEC នៃគណបក្ស USDP។ ហើយនៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២០ លោកបានចាញ់ឆ្នោត។

ប៉ុន្តែក្រោយរដ្ឋប្រហារដោយយោធា កាលពីដើមឆ្នាំ២០២១ លោក Min Aung Hlaing បានតែងតាំងលោកជារដ្ឋមន្ត្រីការបរទេស។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក Wunna Maung Lwin បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃDon Pramudwinai  និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Retno Marsudi នៅប្រទេសថៃ។

លោកក៏បានជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ផងដែរ ដែលជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោក ក្នុងឋានៈជាសមាជិកគណៈរដ្ឋមន្ត្រីយោធា៕  Reuters៕

សម្តេចតេជោនឹងអញ្ជើញពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅថ្ងៃព្រហស្បត៍

ដោយៈជេស៊ីកា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងចុះពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថ្មី ដែលមានទីតាំង ស្តិតនៅឃុំព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនៅថ្ងៃទី៩ ធ្នូខាមុខនេះ។

លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្នុងឱកាសដឹកនាំ ក្រុមការងារចម្រុះ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោកយូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៦ឆ្នូម្សិលមិញនេះ។

គំរោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាននិងកំពុងសាងសង់នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ គម្រោងនេះ មានវិសាលភាពលើផ្ទៃដី២.៦០០ហិកតា និងវិនិយោគទឹកប្រាក់១.៥០០លានដុល្លារ ដោយក្រុមហ៊ុនOCIC រហូតមកដល់ពេលនេះ សំរេចការសាងសង់បានប្រមាណជាង៣០ភាគរយហើយ៕

 

មន្រ្តីជំនាញខេត្តរតនៈគិរីបង្កើនការផ្តល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ

ដោយៈ ម៉ាលីស

រតនគិរីៈ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១ភូមិ គឺភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដែលមានចំនួន៥៣១ប័ណ្ឌ ស្មើនឹង២៧៩គ្រួសារ ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើពិធីប្រគល់ទទួល នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក មួង ប៉ាង អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។

លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី មានប្រសាសន៍ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំនេះ មានប្រជាពលរដ្ឋចំនួន២៧៩គ្រួសារ ផ្ទៃដីសរុប៦៥៧.០៥ហិកតា មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៥៣១ប័ណ្ណ ដែលក្នុងនោះរួមមាន៖ ដីលំនៅឋានចំនួន ២១៦វិញ្ញាបនបត្រ ដីកសិកម្មចំនួន ៣១២វិញ្ញាបនបត្រ និងដីរដ្ឋមានចំនួន ០៣វិញ្ញាបនបត្រ។

លោកបញ្ជាក់ថា ក្បាលដីដែលបងប្អូន បានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់ សម្រាប់ការប្រើប្រាស់ប័ណ្ណដី ដោយការដាក់ធានា ខ្ចីប្រាក់នៅធនា​គារ ដើម្បីយកដើមទុនមកប្រើប្រាស់ សម្រាប់អាជីវកម្មផ្សេងៗ ក្នុងការកែលម្អជីវភាពរស់នៅ។ ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែល នឹងជម្រុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះ ពិតជាបានបញ្ចប់ ជម្លោះ និងវិវាទដីធ្លី ជាពិសេសកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយ ជម្រុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ។

លោក មួង ប៉ាងអភិបាលរងខេត្តរតនៈគិរីបានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិ ដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ដែលវាជាឯកសា​រ​តំណាងឲ្យទ្រព្យរបស់បងប្អូន ជាឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័​យផលក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរទៅ ឲ្យកូនចៅ។ អាស្រ័យហេតុនេះ សូមបងប្អូនរក្សាប័ណ្ណនេះ ឲ្យបានល្អប្រសើរ៕

អ្នកអភិវឌ្ឍន៍លំនៅឋានចាប់ផ្ដើមបញ្ចេញសកម្មភាពកាន់តែសកម្មជាងមុន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ ក្រោយស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាថមថយ ឃើញថា អ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី និងឯកជនចាប់ផ្ដើមបញ្ចេញសកម្មភាពរបស់ខ្លួនកាន់តែខ្លាំង និងស្ទើរតែគ្រប់ទិសជុំវិញរាជធានីភ្នំពេញ។

តាមការសង្កេតជាក់ស្ដែង អ្នកអភិវឌ្ឍន៍លំនៅឋានក្រុមហ៊ុនធំ តូចជាច្រើន បាននិងកំពុងមមាញឹក ក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនឡើងវិញក្រោ​យពីស្ងប់ស្ងាត់អស់រយៈពេល។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួន ក៏បានជំរុញការលក់របស់ខ្លួនទៅដល់អតិថិជនផងដែរ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាជាច្រើន ក៏បានលើកឡើងថា ស្ថានភាពអចលនទ្រព្យកម្ពុជា នឹងចាប់ផ្ដើមប្រសើរឡើងបន្តិចម្ដងៗបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសបើកសេដ្ឋកិច្ច ដោយក្នុងនោះការអភិវឌ្ឍលំនៅឋាន ដែលមានដូចជាខុនដូ និងបុរីលំនៅឋាន ក៏ចាប់ផ្ដើមមានសន្ទុះវិញផងដែរ។

យ៉ាងណាក្ដីការវិនិយោគអចលនទ្រព្យ ពីវិនិយោគិនក្នុងស្រុកនឹងមានច្រើនជាងការវិនិយោគរបស់វិនិយោគអន្តរជាតិ ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា រហូតដល់ដំណាច់ឆ្នាំ២០២១នេះ ការវិនិយោគអចលនទ្រព្យ នឹងមិនទាន់មានការបណ្ដាក់ទុន ពីវិនិយោគិនបរទេសច្រើននៅឡើយទេ ថ្វីត្បិតតែកម្ពុជាបានអនុញ្ញាត ឱ្យវិនិយោគិនបរទេសចូលមកដោយមិនធ្វើចត្តាឡីស័កក្ដី។ ប៉ុន្តែនៅដើមឆ្នាំក្រោយ ជាពិសេសនៅអំឡុងពាក់កណ្ដាលត្រីមាសទី១ កម្ពុជាអាចនឹងទទួលបានវិនិយោគិនបរទេសថ្មីៗឡើងវិញហើយសកម្មភាព នៃការវិនិយោគអចលនទ្រព្យ នឹងអាចមានស្ថានភាពខ្លាំងជាងកាលមុនកូវីដ១៩ទៅទៀត ។

ចំណែកលោកឌឹត ចណ្ណាអគ្កនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីក៏បានឱ្យដឹងផងថា តម្រូវការលំនៅឋាន នៅក្នុងរាជធានីភ្នំពេញនៅតែមាន ជាពិសេសលំនៅឋានតម្លៃសមរម្យ ដោយអ្នកអភិវឌ្ឍន៍បានទៅរកតំបន់ជាយ​ៗក្រុងសម្រាប់គម្រោងអភិវឌ្ឍន៍របស់ខ្លួន ដោយសារតែតម្លៃដីនៅតាមតំបន់ជាយក្រុង នៅមានកម្រិតទាបនៅឡើយ ធៀបនឹងតំបន់កណ្ដាលក្រុង ។

រីឯលោកព្រាប កុល គ្រូបណ្ដុះបណ្ដាលអចលនទ្រព្យប្រចាំក្រុមហ៊ុនCentury 21 Cambodia ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នការអភិវឌ្ឍអចលនទ្រព្យ នៅទីប្រជុំជនមានសកម្មភាពខ្លាំង តែសម្រាប់នៅតំបន់ឆ្ងាយពីទីក្រុងនៅមានកម្រិតនៅឡើយ និងត្រូវការមានការអភិវឌ្ឍបន្ថែមទៀត។ ក្រោយការបើកប្រទេស សកម្មភាពនៃការវិនិយោគវិស័យនេះ រំពឹងថានឹងមានកំណើន ហើយវិនិយោគិននឹងស្វែងរកទីតាំង សម្រាប់សិក្សាលើការវិនិយោគរបស់ខ្លួនបន្ថែមទៀត។

យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនយកម្ម និងសំណង់បានឲ្យដឹងថា គិតចន្លោះឆ្នាំ២០១៥ដល់ឆ្នាំ២០៣០ កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ៨៥ម៉ឺនខ្នងនៅទូទាំប្រទេស។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារលំនៅដ្ឋានចាប់ផ្តើម​មានភាពល្អប្រសើរឡើងវិញបណ្តើរៗហើយ ជាក់ស្តែងក្រុមហ៊ុនធំៗជាសមាជិកសមាគមបានចាប់ផ្តើមវិនិយោគ គំរោងរបស់ខ្លួនបណ្តើរៗហើយ។

លោកបន្តថា “សកម្មភាពសាងសង់ និងចាប់ផ្តើមគំរោងថ្មីៗបាននិងកំពុងមានភាពសកម្ម ដោយសារចរន្តនៃតម្រូវការ នឹងបន្តមានកំនើនរយៈពេលវែងបន្តទៀត”៕

China frees up US$188 billion for banks in second reserve ratio cut this year

BEIJING: China’s central bank said on Monday (Dec 6) it would cut the amount of cash that banks must hold in reserve, its second such move this year, releasing 1.2 trillion yuan (US$188 billion) in long-term liquidity to bolster slowing economic growth.

The People’s Bank of China (PBOC) said on its website it would cut the reserve requirement ratio (RRR) for banks by 50 basis points, effective from Dec 15.

The world’s second-largest economy, which staged an impressive rebound from last year’s pandemic slump, has lost momentum in recent months as it grapples with a slowing manufacturing sector, debt problems in the property market and persistent COVID-19 outbreaks.

Some analysts believe growth could slow further in the fourth quarter from the third quarter’s 4.9 per cent, although the full-year growth could still be around 8 per cent.

“The RRR reduction will help alleviate the downward pressure on the economy and smooth the economic growth curve,” said Wen Bin, a senior economist at Minsheng Bank.

“Although there is little pressure to achieve this year’s economic growth target, economic work will face big pressures and challenges next year.”

The government has set a relatively modest annual economic growth target, at above 6 per cent, for this year, coming off the pandemic-stricken 2020.

The cut, the second this year following a similar broad-based reduction in July, was flagged by Premier Li Keqiang on Friday as a way to step up support for the economy, especially small firms.

The cut will not apply to financial institutions with existing RRR of 5 per cent, it said, adding that the weighted average RRR for financial institutions will be at 8.4 per cent after the new reduction.

The RRR for large banks, after taking into consideration the preferential policy of targeted cuts for inclusive financing, is currently at 10.5 per cent.

Some of the funds released will be used to repay matured medium-term lending facility loans, according to PBOC, reaffirming a stance of not resorting to “flood-like” stimulus.

The central bank will guide financial institutions to actively use the released funds to step up support for the real economy, especially small firms, it said.
The RRR cut will reduce the funding cost of financial institutions by about 15 billion yuan per year, which will help lower financing costs of firms, it added.

PROPERTY POLICY IN SPOTLIGHT
Advisers to China’s government will recommend authorities set a 2022 economic growth target below the one for 2021, giving policymakers more room to push structural reforms.

President Xi Jinping said the economic situation at home and abroad remains complex, adding that China will maintain overall social stability for the 20th Party Congress next year, the official Xinhua news agency said.

China will deepen reforms and opening up, and promote higher quality development, Xi said.

China’s Politburo, a top decision-making body of the ruling Communist Party, said on Monday that it would keep economic operations within reasonable range in 2022, and will promote the healthy development of the property sector, Xinhua said.
“The key question on investors’ mind is whether the government is willing to change the policy stance in the property sector, how much will be changed, and whether a change of stance can really help to turn the sector around,” said Zhiwei Zhang, Chief Economist at Pinpoint Asset Management.

China’s move to wean property developers away from rampant borrowing has translated into loan losses for banks and pain in credit markets. It has also worsened a liquidity crisis at developer China Evergrande and other real-estate firms.

The authorities said on Friday they would step in and oversee risk management at the company.

Authorities have recently made financing tweaks to help home buyers and widened fund-raising channels for some developers.

The new Omicron coronavirus variant has also added uncertainty, as Beijing’s zero-COVID-19 approach to stamp out local cases hit many small businesses.

Source: Reuters

អ្នកជំនាញអចលនទ្រព្យនៅតែបង្ហាញសុទិដ្ឋិនិយមចំពោះទីផ្សារដីធ្លីនៅកម្ពុជានាពេល២ទៅ៣ឆ្នាំខាងមុខ

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងកំឡុងវិបត្តិកូវីដ១៩ បានប៉ះពាល់ដល់ស្ទើរគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យ អ្នកវិនិយោគនិងអ្នកអភិវឌ្ឍន៍លើវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជាមួយចំនួន នៅតែបង្ហាញសុទិដ្ឋិនិយមថា ដីធ្លីនឹងបន្តងើបឡើងវិញក្នុងរយៈពេល២-៣ឆ្នាំខាងមុខនេះ។

លោកឧកញ៉ាគីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានឲ្យដឹងថា វិបត្តិនៃជំងឺកូវីដ១៩នេះ បានធ្វើឲ្យវិស័យអចលនទ្រព្យដីធ្លីបោះជំហា​នទៅមុខទាំងពិបាក ដោយសារតែក្នុងវិស័យអចលនទ្រព្យ មានច្រើនផ្នែកដូចជា ផ្នែកបុរី ផ្នែកដីឡូតិ៍ និងផ្នែកខុនដូ ដោយក្នុងនោះផ្នែកដីឡូតិ៍ បានទទួលរងផលប៉ះពាល់ច្រើន ព្រោះអ្នកអភិវឌ្ឍន៍ដីឡូតិ៍ លក់ដូឡូតិ៍ដល់ប្រជាពលរដ្ឋ ដែលមានចំណូលក្រោមមធ្យម។ ដូច្នេះអតិថិជនដែលមានចំណូលក្រោមមធ្យម សុទ្ធសឹងតែធ្វើការលើផ្នែកសេវាកម្ម និងឧស្សាហកម្ម។

លោកបន្តថា “ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ បងប្អូនដែលធ្វើការនៅក្នុងផ្នែកសេវាកម្ម និងឧស្សាហកម្មមួយចំនួនធំ ត្រូវបាត់បង់ការងារ១០០ភាគរយ និងមួយចំនួនទៀត មានការងារត្រឹមតែ៣០-៥០ភាគរយទៀតប៉ុណ្ណោះ កត្តាទាំងនេះដែលធ្វើឲ្យការទិញ លក់លើវិស័យដីឡូតិ៍ បានទទួលរងផលប៉ះពាល់”។

លោកបណ្ឌិត គីម ហ៊ាង បានឲ្យដឹងថា វិបត្តិនៃជំងឺកូវីដ១៩នេះ បានធ្វើឲ្យវិស័យអចលនទ្រព្យដីធ្លី បោះជំហានទៅមុខទាំងពិបាក ដោយសារតែក្នុងវិស័យអចលនទ្រព្យ មានច្រើនផ្នែកដូចជា ផ្នែកបុរី ផ្នែកដីឡូតិ៍ និងផ្នែកខុនដូ ដោយក្នុងនោះផ្នែកដីឡូតិ៍ បានទទួលរងផលប៉ះពាល់ច្រើន ព្រោះអ្នកអភិវឌ្ឍន៍ដីឡូតិ៍ លក់ដូឡូតិ៍ដល់ប្រជាពលរដ្ឋ ដែលមានចំណូលក្រោមមធ្យ​ម។ ដូច្នេះអតិថិជនដែលមានចំណូលក្រោមមធ្យម សុទ្ធសឹងតែធ្វើការលើផ្នែកសេវាកម្ម និងឧស្សាហកម្ម។

លោកបន្តថា ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ បងប្អូនដែលធ្វើការនៅក្នុងផ្នែកសេវាកម្ម និងឧស្សាហកម្មមួយចំនួនធំ ត្រូវបាត់បង់ការងារ១០០ភាគរយ និងមួយចំនួនទៀត មានការងារត្រឹមតែ៣០-៥០ភាគរយទៀតប៉ុណ្ណោះ កត្តាទាំងនេះ ដែលធ្វើឲ្យការទិញលក់លើវិស័យដីឡូតិ៍ បានទទួលរងផលប៉ះពាល់។

លោកបានបញ្ជាក់ថា និយាយចំពោះផ្នែកបុរី ដែលមានចំណូលក្រោមមធ្យម បុរីមានតម្លៃមធ្យម និងបុរីមានតម្លៃថ្លៃ គឺការទិញលក់ប៉ះពាល់តែមួយចំនួនប៉ុណ្ណោះ ចំពោះបុរីតម្លៃក្រោមមធ្យមមានផលប៉ះពាល់ ប៉ុន្ដែបុរីមានតម្លៃថ្លៃ និងបុរីតម្លៃមធ្យម គឺមិនទាន់ប៉ះពាល់ច្រើននោះឡើយ ដោយសារតែជំងឺកូវីដ១៩នេះផ្ទុះឡើង បានធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់ប្រជាពលរដ្ឋក្រីក្រ ប៉ុន្ដែមិនប៉ះពាល់ដល់ប្រជាពលរដ្ឋជាអ្នកមាននោះឡើយ។ លោកបណ្ឌិតបានបញ្ជាក់ គិតរយៈពេល២-៣ឆ្នាំខាងមុខនេះ ចំពោះអ្នករកស៊ីទិញលក់លើវិស័យអចលនទ្រព្យ នៅតែមានឱកាសចំណេញ និងមិនមានបញ្ហាចោទណាមួយកើតឡើងនោះទេ។

លោកវេជ្ជបណ្ឌិត អៀង សុធារ៉ា ប្រធានសមាគម សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (Cambodia Japan Business Investment) and និងជាសហស្ថាបនិក Arakawa Residence ក៏បានលើកឡើងចំពោះការមើលឃើញ នៃវិស័យអចលនទ្រព្យចន្លោះ២-៣ឆ្នាំខាងមុខថា ប្រសិនបើជំងឺកូវីដ១៩ ថមថយបន្ដិចម្ដងៗ ហើយអ្នករកស៊ីបានងើបឡើងវិញ ហើយអ្នកធ្វើការក៏អាចមានប្រាក់ចំណូលឡើងវិញ។ ដូច្នេះចំពោះវិស័យអចលនទ្រព្យ នឹងមានស្ថានភាពល្អប្រសើរ។

ចំណែកលោក ឌិន សុមេធារិទ្ធ ស្ថាបនិកភូមិផ្កាត្រកួន និងជាប្រធានសមាគមសណ្ឋាគារ បានខាតបង់ប្រាក់អស់មួយចំនួនធំផងដែរ នៅក្នុងវិបត្តិសកលនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ឌិន សុមេធារិទ្ធិ នៅតែមានសុទិ​ដ្ឋិនិយម ចំពោះវិស័យអចលនទ្រព្យរបស់កម្ពុជា ដោយលោកបានមានប្រសា​សន៍ឱ្យដឹងថា ចំពោះវិស័យដីធ្លីក្នុងអំឡុង ពេលប៉ុន្មានខាងមុខនេះ បើតាមមើលពីស្ថានភាពបច្ចុប្បន្នដោយ មើលលើការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល បូករួមជាមួយនឹងការព្យាការណ៍ នៃសេដ្ឋកិច្ចកម្ពុជា ក្នុងមានកំណើន២ភាគរយ ជាមួយនឹងការបើកទូលំទូលាយនៃទេសចរណ៍ជាដើម ហើយនេះជាសញ្ញាល្អ នៃការវិនិយោគលើវិស័យអចលនទ្រព្យ ហើយការវិនិយោគលើវិស័យអចលនទ្រព្យ ជាការវិនិយោគដែលមិនចេះខាតបង់នោះឡើយ៕

រដ្ឋាភិបាលចិនបញ្ចេញសាច់ប្រាក់ជិត២០០ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ដោយៈសុខុម

ប៉េកាំងៈ ធនាគារកណ្តាលរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃច័ន្ទ ទី៦ ធ្នូ ថា ខ្លួននឹងកាត់បន្ថយចំនួនសាច់ប្រាក់ ដែលធនាគារនានាត្រូវរក្សាទុកក្នុងទុនបម្រុង ហើយការកាត់បន្ថយបែបនេះគឺជាលើកទី២ សម្រាប់ឆ្នាំនេះ ដោយបញ្ចេញសាច់ប្រាក់ដល់ទៅ១,២ទ្រីលានយ័ន (១៨៨ពាន់លានដុល្លារអាមេរិក) សម្រាប់រយៈពេលវែង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងបង្អង់ល្បឿន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាល បានសរសេរបង្ហោះលើគេហទំព័ររបស់ខ្លួនថា ខ្លួននឹងកាត់បន្ថយអនុបាត ប្រាក់បម្រុងកាតព្វកិច្ច (RRR) សម្រាប់ធនាគារនានាចំនួន៥០ពិន្ទុ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១៥ ធ្នូ តទៅ។

សេដ្ឋកិច្ចរបស់មហាយក្សចិន ដែលបានស្ទុះងើបឡើងវិញគួរឱ្យភ្ញាក់ផ្អើល ពីការដាំក្បាលចុះបង្កឡើង ពីការរីករាលដាលវីរុសកូវីដ-១៩ បានបង្អង់ល្បឿង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារវិស័យផលិត​កម្មធ្លាក់ចុះ បញ្ហាបំណុលក្នុងទីផ្សារអចលនទ្រព្យ និងការផ្ទុះឡើងវីរុសកូវីដ-១៩ ដ៏រ៉ាំរ៉ៃ។

អ្នកវិភាគមួយចំនួនជឿថា កំណើនសេដ្ឋកិច្ចចិន អាចធ្លាក់ចុះបន្ថែមទៀតក្នុងត្រីមាសទី៤ នេះពី៤,៩%ក្នុងត្រីមាសទី៣ បើទោះបីជាកំណើនពេញមួយឆ្នាំ អាចនឹងរក្សាបានក្នុងអត្រាប្រមាណ៨%ក្ដី។

លោក Wen Bin អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៅធនាគារ Minsheng Bank បានលើកឡើងថា “ការកាត់បន្ថយRRR នឹងជួយសម្រាលសម្ពាធ ដែលមានទៅលើសេដ្ឋកិច្ច និងធ្វើឱ្យខ្សែកោងកំណើនសេដ្ឋកិច្ចមានភាពរលូន”។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “ទោះបីជាមានសម្ពាធតិចតួចនៅក្នុងការសម្រេចគោលដៅ កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះក្ដី ក៏សេដ្ឋកិច្ចនឹងទទួលរងសម្ពាធ និងបញ្ហាប្រឈមធំៗនៅឆ្នាំក្រោយ”។
រដ្ឋាភិបាលចិន បានកំណត់គោលដៅកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំកម្រិតមធ្យម ត្រឹមតែប្រមាណលើ៦%ប៉ុណ្ណោះសម្រាប់ឆ្នាំនេះ។

ការកាត់បន្ថយនេះគឺជាលើកទី២ហើយក្នុងឆ្នាំនេះ បន្ទាប់ពីមានការកាត់បន្ថយទ្រង់ទ្រាយធំ ស្រដៀងគ្នាកាលពីខែកក្កដា។

នាយករដ្ឋមន្ត្រីចិន លោក លី ឃឹឈាង បានគូសបញ្ជាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ការកាត់បន្ថយនេះ គឺជាមធ្យោបាយមួយដើម្បីបង្កើនការគាំទ្រសម្រាប់សេដ្ឋកិច្ច ជាពិសេសក្រុមហ៊ុនតូចៗ៕ Reuters៕

ទីក្រុងរណប ING CITY កំពុងដើរតាមផែនការមេរបស់ខ្លួន

ដោយស៊ីវ ម៉េង

ភ្នំពេញៈ ស្ថិតនៅលើផ្ទៃបឹងធំល្វឹងល្វើយនាអតីតកាល បច្ចុប្បន្នទីក្រុងរណបធំជាងគេនៅភាគខាងត្បូងរាជធានីភ្នំពេញ (ING CITY )បាននិងកំពុងដើរតាមផែនការមេរបស់ខ្លួនហើយ។

អាគារខុនដូខ្ពស់ៗកប់ពពកជាច្រើន បាននិងកំពុងលេចវត្តមាននៅទីក្រុងរណបនេះ ខណៈលំនៅដ្ឋានប្រណីតៗសំរាប់ពួកអភិជនបានសាងសង់ឡើងរៀងរាល់ថ្ងៃ ស្របពេលមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិចំនួនបី បាននិងកំពុងសាងសង់ប្រណាំងគ្នារៀងរាល់ថ្ងៃ។

តើ ING CITY នឹងត្រូវរៀបចំអភិវឌ្ឍន៍យ៉ាងដូចម្តេច? យោងតាមថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុននេះបានឲ្យដឹងថា ផែនការមេរបស់ក្រុមហ៊ុន ING Holding ដែលកំពុងគ្រប់គ្រងការអភិវឌ្ឃ ទីក្រុងរណប ING CITYបានឲ្យដឹងថា ទីក្រុងរណបនេះ គ្របដណ្តប់លើផ្ទៃដីជាង២០០០ហិកតា ដែលមានវិសាលភាពដ៏ធំមួយ និងជា​ទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ។

គំរោងសំខាន់ៗដែលត្រូវអភិវឌ្ឍនៅតំបន់នេះ រួមមាន ទី១ ក្រុមហ៊ុនរៀបចំការអភិវឌ្ឍន៍តំបន់នេះ ជាតំបន់មានការអភិវឌ្ឍបែបបៃតង និងគោរពតាមគោលការណ៍បរិស្ថាន។ ទី២ ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះ ជាមជ្ឈមណ្ឌលលំនៅដ្ឋានស៊ីវិល័យ និងបែបសហកម្មសិទ្ឋ ទី៣ ប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលបច្ចុប្បន្នមានផ្សារទំនើបធំៗ​ចចំនួន៣រួចទៅហើយ បាននិងកំពុងសាងសង់នៅតំបន់នេះ ដូចជា EAON Mall3, Peng Huorth Diamond , Chip Mong Mall ។

ទី៤ ក្រុមហ៊ុនក៏មានបំណងរៀបចំតំបន់នេះ ជាស្ថានីយ៍ចំណតយានយន្តលំដាប់អន្តរជាតិ ទី៥ រៀបចំជាសហគមន៍សម្រាប់និវត្តន៍ជនជាតិចិន និងទី៦ មជ្ឈមណ្ឌលកីឡា ការកំសាន្តជាដើម។

ជាមួយនឹងទស្សនវិស័យចំពោះមុខ និងរៀបចំតំបន់ដែលទើបអភិវឌ្ឍន៍ថ្មីនេះ សា​លារាជធានីភ្នំពេញ រួមជាមួយសាលាក្រុងប៉ារីសដើម្បីសិក្សារួមគ្នាពីការអភិវឌ្ឍ និងដោះ​ស្រាយ​បញ្ហាប្រឈមចំពោះមុខ ទាក់ទងនឹងការកើនឡើងនូវយានយន្ត ការបំពុលទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីធ្វើយ៉ាងណាឲ្យតំបន់នេះសមស្របជាតំបន់ដែល​មានភាពបៃតង និងត្រៀមរៀបចំនគរូបនីយកម្មឲ្យមានភាពល្អប្រសើរ និងអាចឆ្លើយតបនឹងកំនើនប្រជាសាស្រ្តនៅតំបន់នេះ។

អតីតវីរស្ថាត្យករកម្ពុជា លោកបណ្ឌិតវណ្ណ ម៉ូលីវណ្ណធ្លាប់បានផ្តល់អនុសាសន៍ឲ្យអភិវឌ្ឍន៍រាជធានីភ្នំពេញឆ្ពោះទៅកាន់ភាគខាងត្បូង ដោយសារតំបន់ភាគខាងត្បូងមាន​ដីទំនេរច្រើន មានសណ្ឋានដីខ្ពស់មិនប្រឈមនឹងការលិចទឹក និងងាយស្រួលរៀបចំហេដ្ឋា​រចនាសម័​ន្ឋនានា ដោយសារជាតំបន់មានការអភិវឌ្ឍថ្មី៕