រដ្ឋាភិបាលថៃអនុម័តរក្សាអត្រាពន្ធចាស់លើដីធ្លី និងសំណង់ឱ្យនៅដដែលដល់ឆ្នាំ២០២៤

ដោយៈសុខុម

បាងកក: អ្នកនាំពាក្យរដ្ឋាភិបាលថៃបានទម្លាយឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី៧ ធ្នូ ឆ្នាំ២០២១ នេះបានអនុម័តក្សាទុកអត្រាពន្ធចាស់លើដីធ្លី និងសំណង់ឱ្យនៅដដែលរយៈពេល២ឆ្នាំបន្ថែមទៀត។

លោកស្រី Ratchada Thanadirek ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា អត្រាពន្ធលើដីកសិកម្ម លំនៅដ្ឋាន និងដីធ្លីនៅទំនេរចន្លោះពី០,០១%ទៅ០,៧% ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី ហើយនឹងត្រូវពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនៅឆ្នាំ២០២៤។

បើធ្វើការប្រៀបធៀបគ្នា អត្រាពន្ធអចលនទ្រព្យជាមធ្យមលើផ្ទះសម្រា​ប់តែមួយគ្រួសារនៅសហរដ្ឋអាមេរិក គឺ១,១%នៃតម្លៃផ្ទះដែលត្រូវបានវាយតម្លៃជាក់ស្ដែងទៅតាមតម្លៃទីផ្សារ។

ចំណាត់ការនេះ ធ្វើឡើងមិនយូរប៉ុន្មាន ក្រោយពីមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) ដែលជាអង្គភាពមួយ ស្ថិតក្រោមចំណុះធនាគារលំនៅដ្ឋានរដ្ឋ (Government Housing Bank) បានលើកឡើងកាលពីពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យក្នុងប្រទេសថៃ អាចនឹងវិលទៅរកកម្រិ​តដូចមុនពេលផ្ទុះវិបត្តិកូវីដ-១៩ វិញនៅចុងឆ្នាំ២០២៣ ខណៈឯវិស័យអច​លនទ្រព្យ ក៏កំពុងប្រឈមនឹងតម្លៃកើនឡើង និងកង្វះកម្លាំងពលករចំណាកស្រុក ដោយសារការរីករាលដាលវីរុសកូវីដ-១៩។

កាលពីខែវិច្ឆិកា កន្លងទៅនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ បានព្យាករថា សេដ្ឋកិច្ចថៃ នឹងទទួលបានកំណើន១% នៅឆ្នាំ២០២១នេះ និង៤%នៅឆ្នាំ២០២២ ក្រោយពីធ្លាក់ចុះ៦,១%កាលពីឆ្នាំមុន៕ Bangkok Post៕

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនឹងពង្រីកការតភ្ជាប់ជើងហោះហើរកាន់តែសកម្មជាងមុន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក នឹងពង្រីកជើងហោះហើរកាន់តែសកម្មជាងមុន សម្រាប់ក្រុងភ្នំពេញ ខេត្តសៀមរាបចាប់ពីដើមសប្តាហ៍៍ក្រោយនេះ។

លោកហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន World Express& Tours បានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៧ ធ្នូកន្លងមកថា ក្រុមហ៊ុន Cambodia Angkor Air និងក្រុមហ៊ុនឡានម៉ី នឹងបើកជើងហោះហើររវាងរាជធានីភ្នំពេញ ទៅកាន់ក្រុងសៀមរាបនៅដើមសប្តាហ៍ក្រោយនេះ ខណៈជើងហោះហើរមួយចំនួនទៀតបាននិងកំពុងភ្ជាប់ជើងហោះហើរ ទៅកាន់ក្រុងព្រះសីហនុផងដែរ។

លោកបន្តថា “វិស័យអាកាសចរណ៍កម្ពុជា កាន់តែមានសកម្មភាពសកម្មជាងមុន ពិសេសការពង្រីកជើងហោះហើរ បស់ក្រុមហ៊ុនក្នុងតំបន់មួយចំនួន”។

លោកបន្តថា “ក្រុមហ៊ុន Smile Thai Airway, Bangkok Airway, Singapore Airline, Philippine Airline បានពង្រីកចំនួនជើហោះហើរមកកាន់កម្ពុជា”។

រហូតមកទល់ពេលនេះ តាមរយៈរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា កម្ពុជាចាប់ផ្តើមទទូលជើងហោះហើរច្រើនជាងមុនរហូតដល់៤៣លើក ក្នុងមួយសប្តាហ៍ និងរំពឹងថា នឹងកើនឡើង​ខ្លាំងថែមទៀតនាពេលអនាគតឆាប់ៗនេះ៕

ប្រទេសឡាវចាប់ផ្តើមពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លូនកាន់តែខ្លាំង

ដោយៈសុខុម

វៀងចន្ទន៍: ផែស្ងួតថាណាឡេង (Thanaleng Dry Port) និងសួនដឹកជញ្ជូនទំនិញក្រុងវៀងចន្ទន៍ (Vientiane Logistics Park) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃសៅរ៍ ទី៤ ធ្នូ សប្ដាហ៍កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៧ ធ្នូ។

ពិធីសម្ពោធនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីឡាវ គឺលោកបណ្ឌិត Phankham Viphavanh។ នាយករដ្ឋមន្ត្រីរូបនេះក៏បានវាយគង ពិសេសមួយចំនួន៩ដងផងដែរ ដើម្បីជូនពរឱ្យគម្រោងនេះជួបតែហេងៗមានលាភសំណាង ដូចដែលបានធ្វើអំឡុងពិធីសាសនា សម្រាប់ការសម្ពោធដាក់ឱ្យដំណើរការផ្លូវដែកឡាវ-ចិន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។

បន្តិចក្រោយមក លោកបានកាត់ខ្សែបូរ ដាក់ឱ្យដំណើរការរថយន្តធុនធំដែលផ្ទុកទំនិញ បម្រុងដឹកចេញមកកាន់ប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសវៀតណាមផែស្ងួត និងសួនដឹកជញ្ជូនទំនិញខាងលើនេះ ត្រូវបានស្ថាបនាឡើងនៅលើផ្ទៃដីរហូតដល់ ទៅជាង៣៨២ហិកតា ស្ថិតក្នុងភូមិសាស្ត្រភូមិដងផូស៊ី (Dongphosy) សង្កាត់ហាតសៃហ្វុង (Hadsaifong) ក្រុងវៀងចន្ទន៍ ក្រោយរយៈពេលសម្បទាន ៥០ឆ្នាំ។

ក្រុមហ៊ុន Vientiane Logistics Park Co. Ltd ដែលជាអភិវឌ្ឍន៍គម្រោងនេះនិយាយថា ផែស្ងួត និងសួនដឹកជញ្ជូនទំនិញនេះនឹងផ្ដល់សេវាកម្មយ៉ាងទូលំទូលាយទាក់ទិននឹងការដឹកជញ្ជូនទំនិញក្នុងស្រុក និងការដឹកជញ្ជូនទំនិញឆ្លងដែន។

ការសាងសង់កន្លែងទាំង២នេះ បានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០២០ ហើយតាមការរំពឹងទុកថា នឹងបញ្ចប់ជាស្ថាពរក្នុងរយៈពេល២ឆ្នាំ។

លោក Chanthone Sitthixay ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ខាងលើនេះ បានលើកឡើងក្នុងពិធីសម្ពោធនេះថា នៅពេលកន្លែងទាំង២នេះដំណើរការពេញលេញ វានឹងនាំមកនូវលទ្ធផលសំខាន់ៗ សម្រាប់សេដ្ឋកិច្ច និងប្រជាជនឡាវ។

រដ្ឋាភិបាលឡាវ បានសន្យាបន្តគាំទ្រគម្រោងនេះ តាមរយៈការផ្តល់ឱកាសសម្រាប់វិនិយោគិន និងផ្តល់ការបន្ធូរបន្ថយពន្ធ ព្រមទាំងគ្រឿងលើកទឹកចិត្តផ្សេងៗទៀត៕ Laotian Times៕

ប្រធាន GRA លើកឡើងពីការប្រមូលប្រាក់ចំណេញមូលធនដែលអាចអនុវត្តន៍នៅឆ្នាំ២០២២

ដោយ: សុផារី

ភ្នំពេញ: បើមិនមានអ្វីប្រែប្រួលទេនោះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាប់ផ្តើមអនុវត្តន៍ការប្រមូលចំណូលពន្ធ លើពន្ធចំណេញមូលធនចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ បន្ទាប់ពីពន្ធនេះត្រូវបានពន្យារពេល អនុវត្តន៍រយៈពេល១ឆ្នាំមកនោះ។

លោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានលើកឡើងថា ការប្រមូលប្រាក់ចំណេញមូលធនបង្ហាញពីប្រក្រតីភាព នៃការរីកចម្រើនរបស់ប្រទេសមួយ។

លោកបានពន្យល់ថា ប្រាក់ចំណេញមូលធន ដើរលើប្រាក់ចំណេញពីការទិញ លក់អចលនទ្រព្យបែបរូបវ័ន្តបុគ្គល។ លោកបានលើកឧទាហរណ៍ថា ប្រសិនបើយើងទិញដីធ្លីមួយដុំ ដែលមានតម្លៃមួយលានដុល្លារ ក្នុងរយៈពេលពីរឆ្នាំក្រោយយើងលក់ដីនោះក្នុងតម្លៃ២លានដុល្លារ។ អញ្ចឹងមានន័យថា យើងចំណេញដីនោះ បាន១លានដុល្លារ។

ប្រសិនបើជាក្រុមហ៊ុន ត្រូវប្រកាសពីប្រាក់ចំណេញដឹងថា តើបានចំណាយអ្វីខ្លះ ក្នុងកំឡុងពេល២ឆ្នាំនេះ។ ដោយឡែកបើនិយា​យប្រាក់ចំណេញមូលធន សំដៅទៅលើបុគ្គល។

អនុលោមតាមប្រកាសលេខ ៣៤៦ សហវ.ប្រក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី “ពន្ធលើចំណេញមូលធន” មានវិសាលភាពកំណត់យក លើចំណេញមូលធន ចំពោះតែរូបវន្តបុគ្គលនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន (ជារូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជន) តាមអត្រា២០%នៃចំណេញមូលធន ពោលគឺចំណេញដែលសម្រេចបានពីការលក់ ឬផ្ទេរមូលធន ៦ប្រភេទរួមមាន៖ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។

លោកសំ សុខនឿន មានប្រសាសន៍ថា ជាធម្មតាសម្រាប់ប្រទេសដែលកំពុង មានការរីកចម្រើនរដ្ឋត្រូវការលុយ ដើម្បីយកមកអភិវឌ្ឍន៍៍។ យើងសង្កេតមើលថា ក្នុងប្រទេសកម្ពុជា ត្រូវតែធ្វើការប្រមូលពន្ធ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។

លោកថា “ប៉ុន្តែចាប់ផ្ដើមប្រមូលពន្ធប្រាក់ចំណេញ មូលធន ពេលនៅនោះ ប្រទេសកម្ពុជានឹងទទួលបាន ចំណូលបន្ថែមទៀតពីការទិញលក់របស់រូបវន្តបុគ្គលបន្ថែមទៀត”។

រហូតមកទល់ចង់ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានបន្ធូរបន្ថយពន្ធលើប្រាក់ចំណេញមូលធន មិនថាសម្រាប់អ្នកវិនិយោគក្នុងស្រុកឬអ្នកវិនិយោគក្រៅស្រុកនោះទេ។

លោកយល់ឃើញថា ការចាប់ផ្ដើមនៃការប្រមូលពន្ធប្រាក់ចំណេញមូលធន គឺជាប្រក្រតីភាពមួយដ៏ល្អ សម្រាប់ការបង្ហាញនូវអត្តសញ្ញាណថា ប្រទេសកម្ពុជាយើង កំពុងតែមានការងើបឡើងផ្នែកវិស័យអចលនទ្រព្យ។

លោកសង្កេតឃើញថា ប្រជាជនកម្ពុជាយើងតែងតែឃើញថាការដែលរដ្ឋាភិបាល ចាប់ផ្ដើមប្រមូលពន្ធប្រាក់ ចំណេញមូលធន នោះគឺមានផលប៉ះពាល់ការទិញលក់។ លោកយល់ថា គឺពុំមានផលប៉ះពាល់នៃការទិញលក់នោះទេ។

លោកបានបញ្ជាក់ថា មូលហេតុដែលលោកបានលើកឡើងដូច្នេះព្រោះ ប្រសិនបើក្រឡេកមកប្រទេស ដែលរីកចម្រើន ប្រទេសផ្សេងទៀត ដែលមានស្ថេរភាពផ្នែកអចលនទ្រព្យ ប្រាក់ចំណេញមូលធន បានអនុវត្តរាល់គ្រប់ប្រកាសទិញលក់ទាំងអស់។ សម្រាប់ប្រជាជនកម្ពុជាយើងសព្វថ្ងៃនេះ ពេលទិញលក់ដីមួយកន្លែងគឺបង់ពន្ធ តែពន្ធប្រថាប់ត្រាទេ។

លោកមានប្រសាសន៍ថា “វាមិនខុសគ្នាពីប្រាក់ចំណេញរបស់ក្រុមហ៊ុននោះទេ ហើយជាទូទៅប្រាក់ចំណេញ របស់ក្រុមហ៊ុនត្រូវបានទាំងនេះចំនួន២០% នៅប្រាក់ចំណេញរបស់ក្រុមហ៊ុន។ ប្រសិ​នបើក្រុមហ៊ុនមួយ ហើយចុះបញ្ជីជាក្រុមហ៊ុន ត្រឹមត្រូវមួយនៅក្រសួងពាណិជ្ជកម្ម មានអាជ្ញាប័ណ្ណពន្ធប៉ាតង់ ត្រឹមត្រូវពីអគ្គពន្ធដា ដូចយើងតែងតែមានការប្រកាសជាប្រចាំខែ ដែលធ្វើឡើងដើម្បីបញ្ជាក់ពីបច្ចុប្បន្នភាព តើក្នុងមួយខែនេះយើងចំណេញឬខាត ប្រសិនបើចំណេញ តើចំណេញប៉ុន្មាន បើកខាត ខាតប៉ុន្មាន។”

ចំពោះការគណនាប្រាក់ពន្ធ លើចំណេញមូលធន គឺយកប្រាក់ចំណេញ ពីការលក់ឬផ្ទេរមូលធន គុណនឹងអត្រាពន្ធ២០% ហើយសម្រាប់មូលធនជាអចលនទ្រព្យ ម្ចាស់អចលនទ្រព្យអាចជ្រើសរើស វិធីសាស្ត្រកាត់កងចំណាយ ១) វិធីសាស្ត្រកាត់កងចំណាយតាមការកំណត់ គឺអនុញ្ញាតឱ្យកាត់កងចំណាយ៨០% នៃប្រាក់ចំណូលដែលទទួល បានពីការលក់ឬផ្ទេរអចលនទ្រព្យ ឬ២) វិធីសាស្រ្តកាត់កងតាមចំណាយជាក់ស្តែង គឺត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយដែលបានកើតឡើងជាក់ស្តែង៕

ប្រធាន CVEA បង្ហាញវិធីសាស្រ្តចំនួនបីដើម្បីវិនិយោគអចលនទ្រព្យឲ្យទទួលបានផលចំណេញខ្ពស់

ដោយៈជេស៊ីកា

ភ្នំពេញៈ ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានគេធ្វើឡើងច្រើនវិធី និងច្រើនយុទ្ធសាស្ត្រ ក្នុងគោលបំណងរួមតែមួយ គឺចង់ទទួលបានប្រាក់ចំណេញខ្ពស់។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីម បានបង្ហើបពីយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ ដែលជាមូ លដ្ឋានគ្រឹះ ដើម្បីជោគជ័យលើការវិនិយោគ និងចំណេញបានប្រាក់ច្រើន។

លោកបានបង្ហើបថា យុទ្ធសាស្ត្រចំនួន៣ ដែលត្រូវបានគេយកមកអនុវត្ត និងទទួលបានលទ្ធផលល្អមានដូចជា៖

ទី១ ការវិនិយោគជាលក្ខណៈបុគ្គល
ជាកិច្ចសហការជាដៃគូចាប់ពី២នាក់ រហូតដល់១០នាក់ ដោយការចូលបដិភាគទុនវិនិយោគ ដើម្បីទិញអចលនទ្រព្យទុក សម្រាប់វិនិយោគបន្តទទួលយកប្រាក់ចំណេញ នៅពេលអនាគតរួមគ្នា ដោយការបែងចែងភាគលាភ ទៅតាមភាគរយនៃដើមទុន ដែលបានចូលរួម។ តើត្រូវមាននីតិវិធីដូចម្ដេច ដើម្បីអាចជៀសផុតពីហានិភ័យ ហើយមានអត្រាជោគជ័យខ្ពស់?។ ចម្លើយគឺត្រូវមានមូលដ្ឋាន ដើម្បីចងក្រងជាក្រុមដោយមានការចែកបែងចែកនូវអំណាចនៃការអនុវត្ត ការទទួលខុសត្រូវ និងការបំណែងចែកការងារ។

ការចងក្រងជាក្រុម គឺអាចជួយដុសខាត និងបណ្តុះចំណេះដឹងដល់សមាជិកក្នុងក្រុម ក្នុងការចេះសម្លឹងមើលពីបរិបថនៃទីផ្សារកាន់តែទូលាយ និងមានឱកាសរីកចម្រើនលឿន។

ទី២ ការវិនិយោគជាលក្ខណៈក្រុមតូចៗ
ការវិនិយោគបែបនេះ ភាគច្រើនក្រុមហ៊ុនដែលមានអជ្ញាប័ណ្ណ មានសិទ្ធិក្នុងការគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុ ដែលប្រមូលបានពីការសហការចូលរួម វិនិយោគពីដៃគូតូចៗមកបង្កើតជាដើមទុន សម្រាប់វិនិយោគទៅលើគម្រោងធំ ដែលអាចមានលទ្ធភាពទទួលបានប្រាក់ចំណេញច្រើន ដោយមានការសន្មត់ ពីថេរវេលាយ៉ាងច្បាស់លាស់ ពីក្រុមហ៊ុនមានអជ្ញាប័ណ្ណ ដែលជាអ្នកគ្រប់គ្រងមូលនីធិហិរញ្ញវត្ថុ។

លោកច្រឹក សុខនីម បានបញ្ជាក់ថា នៅក្នុងចំណោមមូលដ្ឋានវិនិយោ​គទាំង៣ខាងលើនេះ សុទ្ធតែមានឱកាសទទួលបានភាគលាភដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់ មុនពេលសម្រេចចិត្តវិនិយោគ នៅក្នុងចំណែកណាមួយ ចាំបាច់បំផុតត្រូវមានការសិក្សា ស្វែងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធឱ្យមានគ្រប់គ្រាន់ ឬអាចមានមេធាវីក្នុងការរក្សា និងការពារផលប្រយោជន៍។

លោកបន្តថា “អ្វីដែលសំខាន់ជាងទៅទៀត សម្រាប់ប្រភពព័ត៌មាន និងការរៀបចំឯកសារពាក់ព័ន្ធនានា លោកអ្នកក៏អាចប្រឹក្សាបន្ថែមជាមួយសមាជិក សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានដោយមិនមានតម្រូវចំណាយថវិកានោះទេ”។

ទី៣ ការវិនិយោគរួមជាមួយក្រុមហ៊ុនដែលមានអជ្ញាប័ណ្ណ គ្រប់គ្រងមូលនិធិហិរញ្ញវត្ថុ (Real Estate Investment Trust)
អ្នកវិនិយោគត្រូវមានរូបមន្ត ក្នុងការចាប់ផ្ដើមចេញពីមូលដ្ឋាន ក្នុងការស្វែងរកប្រភ​ពនៃព័ត៌មាន ដែលស័ក្ដិសមទៅនឹងលទ្ធភាព នៃការវិនិយោគរបស់យើង នៅក្នុងតំបន់ ដែលមានលក្ខណៈដូចជាប្រភេទលំនៅដ្ឋាន ឬជាដីធ្លី ឬជាប្រភេទអាពាណិជ្ជកម្ម ដែលការវិនិយោគប្រភេទនេះ ចាំបាច់ត្រូវអាស្រ័យទៅលើចំណូលចិត្ត និងការប្រឹក្សាយោបល់បន្ថែម ពីអ្នកជំនាញភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលស្ថិតនៅក្នុងសមាគម ដែលមានជាង១២០ក្រុមហ៊ុន និងជាង៣០០០ភ្នាក់ងារ នៅទូទាំងប្រទេសកម្ពុជា ដោយមិនត្រូវបានចំណាយថវិកានោះទេ៕

ឧកញ៉ាគីម ហ៊ាងៈ បង្ហើបពីវិធីសាស្រ្តចំនួនបីដើម្បីធ្វើឲ្យទីផ្សារងើបឡើងវិញរហ័ស

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យកំពុងជាប់ផុងក្នុងវិបត្តិ អ្នកជំនាញជើងចាស់ក្នុងវិស័យនេះ បានបង្ហើបនូវកត្តាដំណោះស្រាយចំនួន៣ ដើម្បីឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញល្អប្រសើរ ពិសេសការវិនិយោគលើដី ធ្លី។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន K W Cambodia បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ដើម្បីឲ្យទីផ្សារអច លនទ្រព្យ ពិសេសសេដ្ឋកិច្ចងើបឡើងវិញ ទាមទារនូវដំណោះស្រាយចំនួនបីដូចជា ទី១ ការវិនិយោគពីអ្នកមានក្នុងស្រុកឲ្យបានច្រើន ទី២ អ្នកមាននៅបរទេសចូលមកវិនិយោគ ក្នុងស្រុកឲ្យបានច្រើន និងទី៣ អ្នកមាននៅក្នុងស្រុក ដែលយកលុយទៅផ្ញើរនៅបរទេស ជួយបង្វែរលុយទាំងនោះមកវិនិយោគក្នុងស្រុកវិញ។

លោកបន្តថា “បើពឹងតែអ្នកវិនិយោគក្នុងស្រុកតែមួយមុខ ទីផ្សារអច​ល​នទ្រព្យមិនអាចដើរបានល្អទេ វាទាមទារនូវលំហូរទុនវិនិយោគ ពីគ្រប់ប្រ​ទេសមកកាន់កម្ពុជា និងអ្នកមាននៅបរទេស និងក្នុងស្រុកចាប់ផ្តើមវិនិយោ​គនៅកម្ពុជា”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានបន្តថា ក្នុងរយៈពេលជិត២ឆ្នាំហើយ មិនសូវឃើញមានអ្នកលក់ដី បានតម្លៃ១០លានដុល្លារ ហើយយកលុយនោះទៅវិនិយោគបនន្តទេ ព្រោះធម្មតាអ្នកលក់ដីបាន១០លានដុល្លារ ពួកគេអាចនឹងចំណាយ៥លានដុល្លារទិញដីឡើងវិញ ទិញដីធំជាងមុន អាចឆ្ងាយជាងមុន។ ចំណែកអ្នកលក់ដីបាន៥លានដុល្លារ អាចយកលុយ២ទៅ៣លានដុល្លារ ហើយអ្នកលក់ដីបាន៣លានដុល្លារ អាចចំណាយប្រាក់១លានឬ២លានដុល្លារដើម្បីទិញដីវិនិយោគបន្ត។

លោកបន្តថា “ប៉ុន្តែក្នុងស្ថានភាពនេះ អ្វីៗហាក់បានស្ងប់ស្ងាត់ ប៉ុន្តែវាជាពេលដែលអ្នកមានលុយច្រើន មានឱកាសចំណេញច្រើន ព្រោះពួកគេអាចទិញដីបានតម្លៃល្អៗច្រើន និងមានផលចំណេញខ្ពស់”៕

Editorial: The value of friendship that is only on the lips

By: Voice from Cambodians

Phnom Penh: The relationship between Cambodia and Vietnam is like “One Thousand and One Nights” folk tales, and if we talk about the history of Cambodia, it is more painful than what can be accepted.

There is a nation in a neighboring country, a nation that is greedy and knowledgeable, but immorality has made Cambodia suffer, continue to suffer and endless insults.

History is not able to go back, it does not flow back like the Tonle Sap, which flows in during the high-water season and flows out during the low water season.

First message

This is the first message from Samdech Techo Hun Sen, the Prime Minister of Cambodia, who reacted strongly to General Hoang Xuan Chien, Deputy Minister of National Defense of Vietnam, at the inauguration ceremony of National Road 11, December 6.

PM’s reaction to the general came after he accused Cambodia at a conference on fighting diseases across the Vietnamese-Cambodian border, saying that if Vietnamese people were not cautious enough, Covid-19 virus in Cambodia would spread into Vietnam like flooding from the Mekong River.

“I slept thinking and thinking why this general said this.” “I asked the Vietnamese Prime Minister to demote this general, but he was promoted to Lieutenant General and now he becomes a Vietnamese Deputy Minister of National Defense,” he said.

“Now there is time to apologize, I just tell you,” PM continued.

PM continued that the statement of General Hoang Xuan Chien is unacceptable, which requires him to come out and fight back to protect the honor of the country and the people of Cambodia from this contempt.

He added that he singled out only General Xuan Chien for expressing the baseless speech and that he did not blame the Vietnamese government or Communist Party of Vietnam over the remarks.

“Do not confuse my words, not to criticize the whole of Vietnam, but to criticize only General Hoang Xuan Chien. PM said, ‘Cambodia is small, but not a source of infectious diseases “to Vietnam, Thailand or Laos.”

“Today I am speaking to show the pride of Cambodia,” PM added.

Lack of professional ethics in the Press

After General Hoang Xuan Chien’s remarks were widely reported by Vietnamese newspapers, without considering the words of a person who spoke for profit, but forgetting ethics as a leader.

Not only this issue, but the media of this neighboring country of Cambodia and many other media organizations in the world have regularly slandered Cambodia, even though they know they are writing unethical. But they still write emotionally and deviate from the basics of ethics in a career that should be judged instinctively and devoid of values as human beings.

The spirit of the Cambodian nation

In recent history, no need to recall hundreds of years ago, but only the last 100 years, history has recorded many stories of Vietnam invading Cambodia and many inhumane acts against this nation. Contrary to the kindness of the Cambodian nation, which always adheres to the ethics, truth and values of its neighbors.

Former King Norodom Sihanouk had helped Vietnam to use its territory through the Ho Chi Minh Trail and through many other aids. Without Cambodia making such concessions, North and South Vietnam would not be able to unite.

This is just a small part of the concessions and kindness that Cambodia has for Vietnam, but as a nation that France considers the most diligent and smart in Indochina, it has never seen the value and gratitude of Cambodia.

Indochina swallowing intentions persist

The former Vietnamese leader’s Indochinese intension continues to live on in the hearts of the Vietnamese people and leaders who use all tactics to swallow Laos and Cambodia by sowing an ideology called “softening the bones to swallow the whole.” ” Taking Hinayana Buddhism to soften the Khmer and Lao mindset and swallow it one day.

The ideas and concepts that the former Vietnamese leader has been using and gradually integrating into Indochina. By the end of the 19th century, two neighboring countries of Cambodia had already drawn the Cambodian border, using the Mekong River as their borders.

The idea of swallowing up territory and invading a country is not the idea of civilization, and it is outdated for the 21st century because the world has been uniting as a common community such as the European Union and the ASEAN Community, which aim to strengthen and expand harmonization together as a noble and civilized nation.

General Hoang Xuan Chien should be promoted to President
During the conference on the fight against communicable diseases along the Cambodia-Vietnam borders, some irresponsible and insulting remarks were made by General Hoang Xuan Chien, but the Vietnamese military leaders promoted him from the border to Hanoi, to Lieutenant General and Vietnamese Deputy Minister of National Defense.

Whatever the reason, the promotion already means the Vietnamese leader values this elegant individual, but in a writer’s opinion, such a person should not have been promoted to Deputy Minister of National Defense but to “Vietnamese President” in 24 hours. This is what he deserves.

On behalf of the Cambodian people, the writer would like to send a Khmer most memorable saying to Mr. Hoang Xuan Chien that “your speech reveals your characters and personalities”.

សិក្សាលើវិធីសាស្រ្តចំនួនបីនេះ ដើម្បីដឹងពីសុខភាពអចលនទ្រព្យរបស់អ្នក

ដោយៈជេស៊ីកា


ភ្នំពេញៈ
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោក​យិន លាង​គង់​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការវិនិយោគ​លើ​អចលនទ្រព្យ ទាំង​ដីធ្លី ផ្ទះសម្បែង តែងតែមាន​ផលចំណេញ​នាពេល​អនាគត ប្រសិនជា​អ្នកទិញ​បាន​ក្នុងតម្លៃ​សមរម្យ ទីតាំង​ត្រឹមត្រូវ ជា​តំបន់​ដែល​ស្ថិតក្នុង​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ជាដើម។

លោក​បន្តថា ប៉ុន្តែ​ដើម្បី​ទិញ​ដីធ្លី ឬ​ផ្ទះ​ត្រូវ និង​ឡើងថ្លៃ​ខ្ពស់​នាពេល​អនាគត អ្នកវិនិយោគ​ត្រូវ​សម្លឹង​លើក​ត្តា​មួយចំនួន ដូចជា ពេលវេលា​សមស្រប កត្តាសេដ្ឋកិច្ច ផែនការអភិវឌ្ឍន៍ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​ជាដើម។

ពេលវេលា​សមស្រប

ពេលវេលា​សមស្រប គឺ​សំដៅ​ដល់​ការទិញ​ដី​ឬ​ផ្ទះ នៅក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច ដែល​តម្លៃ​ដីធ្លី ឬ​ផ្ទះសម្បែង​តែងតែ​ចុះថ្លៃ ឬ​ស្ថិត​ក្នុងតម្លៃ​ទ្រឹង។ ហេតុនេះ​ការវិនិយោគ​ដីធ្លី ​ក្នុងកំឡុងពេល​បែបនេះ នឹងមាន​ឳ​កាស​ចំណេញ​ខ្ពស់ ពិសេស​នៅពេល​សេដ្ឋកិច្ច​ងើបឡើង​វិញ​ឆាប់រហ័ស។

ការវិនិយោគ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃទៀត សម្រាប់​អ្នកវិនិយោគ​ឆ្លាត​វៃ ពួកគេ​មិនសូវ​ទុក​យូរពេក​នោះទេ នៅពេល​ចំណេញ​បាន៥០ភាគរយ ឬមួយ​គុណ​នឹង​ពីរ គេ​លក់​ចេញ ដើម្បី​ទៅ​វិនិយោគ​នៅ​កន្លែង​ដទៃទៀត​ហើយ។ លើកលែងតែ​អ្នកវិនិយោគ​ប្រើ​យុ​ទ្ឋ​សាស្ត្រ Land Banking ឬ House Banking។

កត្តាសេដ្ឋកិច្ច

នៅពេល​សេដ្ឋកិច្ច​មាន​ភាពរសរវើក និង​កំណើន​ល្អប្រសើរ វា​តែងតែមាន​រយៈពេល​កំណ​ត់រប​ស់វា។ ហេតុនេះ​អ្នកវិនិយោគ ​ត្រូវតែ​តាមដាន​ព៌​ត​មាន និង​វដ្ត​នៃ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ដែល​តែងតែ​កើតមាន​ស្ទើរតែ​រៀងរាល់១០ឆ្នាំ​ម្តង។ ហេតុនេះ បើសិនជា​ស្ថានភាព​សេដ្ឋកិច្ច​មាន​កំណើន​ល្អប្រសើររយៈពេល៣ទី៥ឆ្នាំ តម្លៃ​ដី​របស់​អ្នក​បាន​ហក់​ឡើង​ខ្ពស់​រួចទៅហើយ។ វា​ជា​ពេលវេលា​សមស្រប ដែល​អ្នក​គួរ​បញ្ចេញ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្តាយក្រោយ ដូច​ករណី​អ្នក​នៅ​ក្រុងព្រះសីហនុ​ជាដើម។

ហេតុនេះ សេដ្ឋកិច្ច​គឺជា​ប់​ពាក់​ព័​ន្ឋ​នឹង​តម្លៃ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃទៀត ដូច្នេះ​អ្នកវិនិយោគ​ឆ្លាត​វៃ ត្រូវតែ​តាមដាន​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត​ត្រឹមត្រូវ។

ផែនការអភិវឌ្ឍន៍​និង​គោលនយោបាយ​រដ្ឋាភិបាល

រដ្ឋាភិបាល​កម្ពុជា តែងតែ​ដាក់ចេញ​ផែនការអភិវឌ្ឍន៍​ជាតិ រយៈពេល​មធ្យម(5ឆ្នាំ) ផែនការអភិវឌ្ឍន៍​ជាតិ​ រយៈពេល​វែង​មាន​ចំនួន១០ឆ្នាំ ដែល​ផែនការ​នេះ​ ជាការ​ធ្វើ​ពិពិធ​កម្ម​នូវ​មូលដ្ឋាន​ នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​រៀបចំ​ប៉ូល​សេដ្ឋកិច្ច​របស់​ជាតិ។

ឧទាហរណ៍ នៅ​ឆ្នាំ២០២០កន្លងមក រដ្ឋាភិបាល​បានប្រកាស ​ពី​ការវិនិយោគ​ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី ពី​ផែនការអភិវឌ្ឍន៍​សាងសង់់​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុង​បាវិត​ជាដើម។

ដូច្នេះ ប្រសិនជា​អ្នកទិញ​ដី​នៅ​តំបន់​ស្ថិត នៅក្នុង​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល តម្លៃ​ដី​របស់​អ្នក នឹង​ឡើងថ្លៃ​នៅក្នុង​រយៈពេល​កំណត់​មួយ។ ហេតុនេះ​ការវិនិយោគ​ដីធ្លី ​ឬ​អចលនទ្រព្យ​ដទៃទៀត អ្នកវិនិយោគ​ដែល​តែងតែ​ទុក​ដី​បានយូរ ចំណេញ​ច្រើនតែងតែ​ជា​អ្នក​ស​ក្តាប់បាន ​នូវ​ទិសដៅ ផែនការអភិវឌ្ឍន៍រ​បស់​ជាតិ៕

 

ការសាងសង់សម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាបសម្រេចបាន៩២,៧២ភាគរយហើយ

ដោយ:ម៉ាលីស

សៀមរាបៈ ការស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប រហូតមកទល់ពេលនេះ សម្រេចបានជាង៩២ភាគរយហើយ ខណៈផ្លូវទាំងនេះគ្រោង​នឹងបញ្ចប់នៅចុងខែធ្នូខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបច្ចេក ទេសចុះពិនិត្យវឌ្ឍនភាពគម្រោ​ងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្រុងសៀម រាប ខេត្តសៀមរាប។

លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរ និងណែនាំឱ្យក្រុមការងារជំនា​ញបច្ចេកទេសពាក់ព័ន្ធ ពិនិត្យលទ្ធភាពដាំផ្កាមុខផ្លូវ ចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ស័ក្តិសមជាមជ្ឈមណ្ឌ​លវប្បធម៌ ប្រវត្តិសាស្រ្ត ក៏ដូចជាជួយបង្កើនសោភណភាព ថែមមួយកម្រិតទៀត។

ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុលបានបន្តថា ការចុះពិនិត្យមើលគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក្នុងគោលបំណង ដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តន៍តាមលក្ខណៈបច្ចេកទេសសៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។

ក្នុងដំណើរចុះពិនិត្យស្ថានភាព នៃការសង់សង់នាពេលនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានចុះពិនិត្យបច្ចេកទេសនៃការអ៊ុតកៅស៊ូបេតុង(AC) ការដាំកូនរុក្ខជាតិលម្អសោភណភាព នៅតាមបណ្ដោយទ្រូងផ្លូវ ការអ៊ុតភ្ជាប់មុខតំណបេតុងកៅស៊ូ គំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ រង្វង់មូលព្រះរាជដំណាក់ ខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រា​ប់អ្នកថ្មើរជើង ការដាំស្មៅនិងផ្កាលម្អសួន និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានណែនាំឱ្យក្រុមការងារជំនាញ បច្ចេក​ទេសរបស់អង្គភាពសាងសង់ទាំងអស់ ជិះកង់ ឬដើរត្រួតពិនិត្យគុណភាពផ្លូវដែលបានអ៊ុតកៅស៊ូរួច ដើម្បីធានាបាននូវគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង។ ទន្ទឹមនេះ លោកក៏បានជំរុញឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ លើការដឹកជញ្ជូនកៅស៊ូស្រោចផ្លូវ ឱ្យបានហ្មត់ចត់ទៅកាន់ការដ្ឋាន ចៀសវាងកុំឱ្យស្រក់នៅតាមដងផ្លូវ ធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវ ដែលបានស្ថាបនារួច។

ជាលទ្ធផលនៃការត្រួតពិនិត្យ ទាក់ទងនឹងការអ៊ុតបេតុងកៅស៊ូ លោកទេសរដ្ឋមន្ត្រី បានពិនិត្យឃើញបញ្ហាកំហុសបច្ចេកទេស បន្តិចបន្តួចក្នុងអំឡុងពេលធ្វើការអ៊ុតកៅស៊ូ និងបានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់អង្គភាពសាងសង់ ក៏ដូចជាអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធ ធ្វើការកែតម្រូវឱ្យបានសមស្រប ទៅនឹងស្តង់ដារបច្ចេកទេសនៃការសាងសង់។

បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួ​ងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន៩២,៧២ភាគរយនៃទំហំការងារសរុប៕

ក្រសួងកំពុងសិក្សាលើសាងសង់ស្ពានតភ្ជាប់ពីព្រែកប្រាភ្ជាប់ផ្លូវ៦០ម៉ែត្រ ខណៈពេលវេលាចាប់ផ្តើមមិនទាន់សម្រេច

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងសាងសង់ស្ពានតភ្ជាប់ពីព្រែកប្រា ខណ្ឌច្បារអំពៅទៅកាន់ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ កំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ និងមិនទាន់កំណត់ថានឹងចាប់ផ្ដើមសាងសង់ នៅពេលណាមួយនៅឡើយទេ។

ប៉ុន្តែមន្ត្រីសាធារណការបានបញ្ជាក់ថា ការសិក្សាចប់ពេលណានឹងចាប់ផ្ដើមសាងសង់ពេលនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ នៅស្ពានក្បាលថ្នល់ ព្រះមុនីវង្ស។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៧ ធ្នូនេះថា វាជាគម្រោងមួយ ដែលជំរុញឱ្យសក្ដានុពលនៃការរស់នៅ រវាងប្រជាជននៅសង្កាត់ព្រែកប្រា និងសង្កាត់ចាក់អង្រែខណ្ឌមានជ័យ កាន់តែមានសន្ទុះមួយកម្រិតទៀត ពីព្រោះថាបច្ចុប្បន្ននេះ យើងមានតែស្ពានមួយប៉ុណ្ណោះ ដែលតភ្ជាប់ពីខាងរាជធានីភ្នំពេញ ទៅកាន់ផ្លូវជាតិលេខ១ច្បារអំពៅ ។

លោកបន្តថា“បើសិនជារដ្ឋាភិបាលតភ្ជាប់ផ្លូវនេះ នៅពេលណា កំនើន នៃការអភិវឌ្ឍលំនៅឋាននៅទិសខាងលិច និងខាងកើតកាន់តែមានច្រើនថែមទៀតជាពិសេសបុរី ប៉េងហួតដែលនៅតំបន់ផ្លូវ៦០ម៉ែត្រ នឹងពង្រីកសក្ដានុពលបន្ថែមទៀត”។លោកបន្តថា “ប្រជាជនក៏កាន់តែមានភាពងាយស្រួ​លក្នុងការធ្វើដំណើរទៅកាន់ផ្លូវលេខ១។ អ្នកតាខ្មៅក៏មិនចាំបាច់ទៅឆ្លងនៅស្ពានព្រែកសំរោងដែរ អាចមកឆ្លងនៅស្ពានថ្មី បើសិនជារដ្ឋាភិបាលសាងសង់រួចរាល់”។

ដូច្នេះការតភ្ជាប់ស្ពាននេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រា​ប់ការរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាវិនិយោគិនជាដើម ។

លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ ក៏បានឱ្យដឹងថាយ៉ាងខ្លីថា គម្រោងសាងសង់ស្ពាននេះ កំពុងតែសិក្សានៅឡើយ ហើយក៏មិនទាន់ដឹងថា វានឹងបញ្ចប់នៅពេលណាដែរ។ ដូច្នេះចំពោះប្រវែង ទំហំស្ពាន និងការចំណាយទឹកប្រាក់ក្នុងការសាងសង់ ក៏មិនទាន់បានដឹងដូចគ្នា។

លោកបន្តថា “នៅពេលយើងសិក្សាចប់ យើងនឹងដាក់សំណើររដ្ឋាភិបាល ហើយនឹងកំណត់ថានឹងសាងសង់នៅពេលណាហើយ សម្រាប់ពេលនេះ យើងមិនអាចនិយាយអ្វីបាននៅឡើយចំពោះគម្រោងនេះ”។

ជាមួយគ្នានេះ លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យនិងជាអនុរដ្ឋលេខា​ធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងកាលពីសប្តាហ៍មុនថា ការសាងសង់ស្ពាននេះ ត្រូវបានលើកឡើងដោយឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងឱកាសលោកអមដំណើរសម្តេចតេជោសម្ភោធស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់រវាងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារកាលពីពេលថ្មីៗនេះ៕