ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជិត៣លាននាក់បានប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា។
ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជិត៣លាននាក់បានប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា។
យោងតាបរបាយការណ៍ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២១ វិស័យមីក្រូហិរញ្ញវត្ថុ (ដោយមិនបញ្ចូលទិន្នន័យពីធនាគារ) បានផ្តល់ឥណទានជាង៨.៧២៨លានដុល្លា ដល់អតិថិជនជិត២លាននាក់ ខណៈអតិថិជនដាក់ប្រាក់បញ្ញើ មានចំនួនជាង២,៩ លាននាក់ ដោយបានដាក់ប្រាក់បញ្ញើសរុបជាង ៤.៣៥០ លានដុល្លា តាមការិយាល័យតំណាងចំនួន ១.១៧៣ កន្លែង។
វិស័យមីក្រូហិរញ្ញវត្ថុ ក៏បាននិងកំពុងផ្តល់ការងារដល់បុគ្គលិក និយោជិត ជាង៣ម៉ឺននាក់នៅកម្ពុជា ខណៈដែលវិស័យធនាគា និងហិរញ្ញវត្ថុទាំងមូល កំពុងមានបុគ្គលិកបំរើការងារប្រមាណ៨ម៉ឺននាក់។
របាយការណ៍៍បានបន្តថា បើទោះជាវិស័យហិរញ្ញវត្ថុត្រូវបានគេមើលឃើញថាបានផ្តល់អត្ថប្រយោជន៍ និងឱកាសអភិវឌ្ឍខ្ពស់យ៉ាងណាក្តី ក៏វិស័យនេះ ហាក់នៅប្រឈមនឹងកង្វះបុគ្គលិកបំរើការ ដោយសារការរីកចម្រើនឆាប់រហ័ស ការស្រូបទាញធនធានពីវិស័យផ្សេងៗទៀត ការប្រែប្រួលនៃទំនោរសង្គម អតុល្យភាពកម្មវិធីសិក្សា នឹងតម្រូវការទីផ្សារជាក់ស្តែង ព្រមទាំងកត្តាប្រឈមផ្សេងៗទៀតផងដែរ៕