ADB ផ្ដល់ហិរញ្ញប្បទានជាង៣៣០លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឡើងវិញ

ដោយៈវឌ្ឍ​នៈ

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទាន ក្នុងទំហំទឹកប្រាក់៣៣២,0៥ លា​នដុល្លារ ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជានឹងជំងឺកូវីដ១៩ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និង ជួយកែលម្អបណ្តាញផ្លូវ។

នៅថ្ងៃទី៨ធ្នូ ២០២១នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Anthony Gill នាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី និងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងសន្តិសុខសុខភាពមហា អនុតំបន់មេគង្គ (GMS) ចំនួន៣0លានដុល្លារ គម្រោងវិនិយោគទីក្រុង ដែលអាចរស់នៅបាន១៨0លានដុល្លារ គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ (ដំណាក់កាលទី២) ៨២,0៥ លានដុល្លារ និង កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន៤0លានដុល្លារ។

លោក Gill នាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរបស់កម្ពុជា ADB ប្តេជ្ញាគាំទ្រលទ្ធភាពប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ គម្រោងទាំងនេះ នឹងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការកែលម្អសេវាថែទាំសុខភាព បរិយាប័ន្នហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុងនៅទីតាំងយុទ្ធសាស្ត្រមួយចំនួន និងបណ្តាញផ្លូវថ្នល់។

លោកបន្តថា “គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ នឹងធ្វើឱ្យប្រសើរឡើងនូវសេវាមន្ទីរពិសោធន៍ និងការត្រួតពិនិត្យបង្ការការឆ្លងរោគតាមមន្ទីរពេទ្យខេត្ត និងស្រុកចំនួន៨១នៅទូទាំងប្រទេសកម្ពុជា”។លោក​បន្តថា “វានឹងជំរុញប្រព័ន្ធតាមដាននិងឆ្លើយតបជំងឺ ការគ្រប់គ្រងការរាត   ​ត្បាតនៃជំងឺកូវីដ១៩ និងការតាមរកករណីឆ្លង ដោយភ្នាក់ងារសុខាភិបាល មជ្ឍិមខេត្ត និងស្រុក”។

គម្រោងនេះ ក៏ត្រូវបានផ្តល់ជាមូលនិធិ តាមរយៈជំនួយចំនួន៥លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction ឬ JFPR) របស់រដ្ឋាភិបាលជប៉ុនផងដែរ។

គម្រោងវិនិយោគទីក្រុង ដែលអាចរស់នៅបាន នឹងជួយផ្តល់សេវាគ្រប់​គ្រងទឹកសំណល់ និងសំណល់រឹងកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋជាង ១៤ម៉ឺននាក់ នៅក្រុងបាវិត កំពត និងប៉ោយប៉ែត។ វានឹងជួយទីក្រុងទាំងបីកែលម្អប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូក្នុងទីក្រុង និងកាត់បន្ថយទឹកជំនន់។ JFPR បានផ្តល់ជំនួយបច្ចេកទេសចំនួន២លានដុល្លារ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អផែនការ ប្រើប្រាស់ដីធ្លី និងអភិបាលកិច្ច ក៏ដូចជាការងារផ្សេងទៀត។

ដំណាក់កាលទី ២ នៃគម្រោងកែលម្អបណ្តាញផ្លូវ នឹងស្តារឡើងវិញនូវផ្លូវជាតិ និងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងខេត្តកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ច មហាអនុតំបន់មេគង្គ ភាគខាងត្បូង។ គម្រោងនេះនឹងបញ្ចូលការរចនាដែលធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ ហើយជួយក្រសួងសាធារណការ និង ដឹកជញ្ជូន ក្នុងការគ្រប់គ្រងផ្លូវថ្នល់ ឱ្យបានកាន់តែប្រសើរ។

កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន នឹងជួយរដ្ឋាភិបាលពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសខ្នាតតូច និង មធ្យម អនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាព ហិរញ្ញវត្ថុ និង ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកហិរញ្ញវត្ថុ៕

Super-rich increase their share of world’s income

The share of wealth owned by the world’s richest people soared during the Covid pandemic, a major study on inequality has found.

The World Inequality Report said that 2020 saw the steepest increase in billionaires’ wealth on record.

Meanwhile, 100 million people sank into extreme poverty, the report from the Paris-based World Inequality Lab said.

The richest 10% of the population now takes 52% of global income and the poorest half just 8%, it said.

The 228-page report, whose authors are part of a group founded by renowned economist Thomas Piketty, also said that since 1995, billionaires’ wealth had risen from 1% to 3%.

“This increase was exacerbated during the Covid pandemic. In fact, 2020 marked the steepest increase in global billionaires’ share of wealth on record,” the report said.

The world’s richest 1% has taken more than a third of all additional wealth accumulated since 1995, while the bottom 50% captured just 2%.

“After more than 18 months of Covid-19, the world is even more polarised,” Lucas Chancel, co-director of the World Inequality Lab, based at the Paris School of Economics, told the Agence France-Presse news agency.

“While the wealth of billionaires rose by more than €3.6tn (£3tn), 100 million more people joined the ranks of extreme poverty,” said Mr Chancel, noting that extreme poverty had been previously falling for 25 years.

The report concluded that:

An average adult individual earned €16,700 per year in 2021 and the average adult owns €72,900
On average, an individual from the top 10% of the global income distribution earns €87,200 per year
An individual from the poorest half of the global income distribution makes just €2,800
The poorest half of the global population barely owns any wealth, possessing just 2% of the total
The richest 10% of the global population own 76% of all wealth.
The researchers found that the world’s 52 richest individuals saw the value of their wealth grow by 9.2% per year for the past 25 years, well above less wealthy social groups.

Women’s share of total global income from work was less than 35%, up from near 30% in 1990 but still short of parity with men.

Tax the rich
Europe was the world’s most equal region, with the richest 10% taking 36% of the income share. The Middle East and North Africa was the most unequal, with the wealthiest 10% taking 58% of income.

During the pandemic, state intervention by more prosperous nations, such as furlough and benefits payments, was vital to keep more people from sinking into poverty. The report notes that poorer countries did not have the resources to prop up income and save jobs.

To help redress the imbalance, the economists call for a “modest progressive wealth tax on global multi-millionaires” in order to redistribute wealth. They also call for tougher action on tax evasion.

“Given the large volume of wealth concentration, modest progressive taxes can generate significant revenues for governments,” the report said.

Source: BBC

ការសិក្សា: វិបត្តិកូវីដ-១៩ ធ្វើឱ្យកំពូលអ្នកមានបំផុតក្នុងពិភពលោកកាន់តែមានកប់ពពក ខណៈអ្នកក្រកាន់តែធ្លាក់ដុនដាប

ដោយៈសុខុម

ក្រុងឡុងដ៍: ការសិក្សាទ្រង់ទ្រាយធំមួយស្ដីពី វិសមភាពសង្គមបានរកឃើញថា ទ្រព្យសម្បត្តិរបស់កំពូលៗអ្នកមានបំផុត ក្នុងពិភពលោកបានកើនឡើងខ្លាំងមិនធ្លាប់មានជាប្រវត្តិសាស្ត្រ អំឡុងវិបត្តិឆ្លងរាលដាលវីរុសកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃពុធ ទី៨ ធ្នូ នេះ។

របាយការណ៍វិសមភាពសង្គមពិភពលោក (World Inequality Report) របស់ស្ថាប័នសិក្សាស្រាវជ្រាវ World Inequality Lab ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំងបានបង្ហាញថាក្នុងឆ្នាំ២០២០ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពាន់លានដុល្លារ (Billionaire) បានកើនឡើងខ្ពស់បំផុត មិនធ្លាប់មានជាប្រវត្តិសាស្ត្រ ខណៈមនុស្សរហូតដល់ទៅ១០០លាននាក់បានធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំង។

របាយការណ៍ដដែលបញ្ជាក់ថា អ្នកមានៗបំផុតដែលមានចំនួនស្មើនឹង១០% នៃចំនួនប្រជាជនទូទាំងពិភពលោក នាពេលនេះទទួលបានចំណែករហូតដល់ទៅ៥២% នៃប្រាក់ចំណូលទូទាំងពិភពលោក ខណៈអ្នកក្របំផុតទទួលបានចំណែកត្រឹមតែ៨%។

របាយការណ៍២២៨ទំព័រនេះ ក៏បានបង្ហាញដែរថា ចាប់តាំងពីឆ្នាំ១៩៩៥មក ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ពាន់លានដុល្លារបានកើនឡើងពី១%ទៅ៣%។

របាយការណ៍នេះបញ្ជាក់ទៀតថា “ការកើនឡើងនេះបានបង្កើនល្បឿ​នកាន់តែខ្លាំងអំឡុងវិបត្តិកូវីដ-១៩។ ជាការពិតណាស់ ឆ្នាំ២០២០ គឺជាឆ្នាំដែលទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពាន់លានដុល្លារ ក្នុងពិភពលោកកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន”។

ចំនួន១%នៃកំពូលអ្នកមានបំផុតរបស់ពិភពលោក ទទួលបានចំណែ​កជាង១ភាគ៣ នៃទ្រព្យសម្បត្តិដែលកើនឡើងទាំងអស់ ចាប់តាំងពីឆ្នាំ១៩៩៥ មក ខណៈអ្នកក្របំផុតចំនួន៥០%ទទួលបានចំណែកត្រឹមតែ២%ប៉ុណ្ណោះ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទ្រព្យសម្បត្តិរបស់អ្នកមានបំផុតចំនួន៥២រូប ក្នុងពិភពលោកបានកើនឡើង រហូតដល់ទៅ៩,២%ក្នុងមួយឆ្នាំៗ សម្រាប់រយៈពេល២៥ឆ្នាំចុងក្រោយនេះ៕  BBC៕

ជប៉ុនផ្តល់ជំនួយឥតសំណងសម្រាប់សាងសង់មន្ទីរពេទ្យតម្លៃជិត១៩លានដុល្លារអាមេរិកនៅខេត្តសៀមរាប

ដោយៈ សុធារី

សៀមរាបៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិ នៃប្រទេសជប៉ុន (JICA) បានប្រកាសពីការដំណើរការចាប់ផ្តើម សាងសង់ជាផ្លូវការនូវអាគារមន្ទីរពេទ្យមួយខ្នង នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាគម្រោងហិរញ្ញ​ប្បទានឥតសំណងរបស់ជប៉ុន។

គំរោងនេះត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០២០ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន ក្នុងទឹកប្រាក់សរុប២១៥៣លានយ៉េន ឬស្មើនឹង១៨,៩៥លានដុល្លារអាមេរិក។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ គម្រោងសាងសង់អាគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាហិរញ្ញប្បទានឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុន បានបើកដំណើរការជាផ្លូវការហើយ។ ការសាងសង់អាគារព្យាបាល ក្នុងគម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ធ្វើឡើងក្រោមវត្តមានលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់JICA អាគារព្យាបាលថ្មីដែលកំពុងដំណើរការសាងសង់នេះ មានបំណងដើម្បីកែលម្អគុណភាពសេវាថែរ​ទាំសុខភាពនៅមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកចំនួនបួនផ្សេងទៀត ដោយការសាងសង់អាគារមន្ទីរពេទ្យ និងការផ្តល់ជូននូវគ្រឿងបរិក្ខាពេទ្យ ព្រមទាំងចូលរួមពង្រីកការគ្របដណ្ដប់ លើសេវាថែទាំសុខភាពនៅក្នុងខេត្ត។

អាគារនេះមានទំហំប្រមាណ ជាង៧០០ម៉ែត្រការ៉េ ដាក់គ្រែព្យាបាលអ្នកជំងឺបាន ២១២គ្រែ សម្រាប់ផ្នែកពិគ្រោះជំងឺក្រៅ សង្រ្គោះបន្ទាន់ ផ្នែកវះកាត់ និងផ្នែកផ្សេងទៀត។ លើសពីនេះ គម្រោងនឹងផ្តល់ជូននូវឧបករណ៍វេជ្ជសាស្រ្ដមួយចំនួន ដូចជា ឧបករណ៍ថតកាំរស្មី និងឧបករណ៍អេកូសាស្រ្ដ ក៏ដូចជាសម្ភារៈប្រើប្រាស់ សម្រាប់សាលអាគារនៅក្នុងមន្ទីរពេទ្យផ្ទាល់ និងនៅតាមមន្ទីរពេទ្យស្រុកចំនួនបួនផ្សេងទៀត៕

ទីផ្សារបុរីនៅតែបន្តរីកចម្រើន ខណៈសេដ្ឋកិច្ចកម្ពុជានៅតែមានសុទិដ្ឋិនិយម

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ទីផ្សារបុរី លំនៅដ្ឋាននានានៅតែបន្តរីកចម្រើន សម្រាប់រយៈពេលវែងបន្តទៀត។ នេះបើតាមការលើកឡើងពីអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍៍នៅក្នុងវិស័យនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារបុរីនៅតែមានសញ្ញាល្អប្រសើរ ដោយសារកម្ពុជាមានប្រជាជនវ័យក្មេងច្រើន មានការគាំទ្រពីធនាគារ និងមីក្រូហិរញ្ញវត្ថុ ការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ និងចំនួនប្រជាពលរដ្ឋ ចូលមករស់នៅទីក្រុងភ្នំពេញ កើនឡើងជារៀងរាល់ឆ្នាំ។

លោកបន្តថា “ការរីកចម្រើននៃទីផ្សារឬតម្រូវការលំនៅដ្ឋាន នៅតែបន្ត ប៉ុន្តែល្បឿននៃការលក់លឿនឬយឺត វាអាស្រ័យលើគំរោងនិមួយៗ ដែលមានកេរ្ត៍ឈ្មោះ និងការផ្តោតលើគោលដៅអតិថិជន”។

យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា នៅចន្លោះឆ្នាំ២០១៥ ២០៣០ កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ៨៥ម៉ឺនខ្នងនៅទូទាំងប្រទេស។

អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅឆ្នាំ២០២២នេះ មានសញ្ញាសុទិដ្ឋិនិយ

មល្អប្រសើរទាំងសេដ្ឋកិច្ច និងទីផ្សារលំនៅដ្ឋាន ទេសចរណ៍ ពិសេសវិស័យ ទេសចរណ៍ ព្រោះនៅពេលទេសចរណ៍កើនឡើង វិស័យដទៃទៀតនឹងដំណើរ​ការល្អប្រសើរស្របគ្នា។

អ្នកឧកញ៉ាបានបន្តថា “ទីផ្សារបុរីអាចមានហានិភ័យ សំរាប់អ្នកទិញយកចំណេញ ប៉ុន្តែបើទិញសំរាប់រស់នៅមិនមានបញ្ហានោះទេ ស្របពេលតម្រូវការសម្រាប់ការស្នាក់នៅបន្តកើនឡើង”។ លោកបន្តថា “ហេតុនេះលោកស្នើសុំឲ្យមានការពិចារណា ឲ្យបានច្បាស់លាស់ គិតមុនគូជាការល្អប្រសើរ”។

អ្នកឧកញ៉ាលី ហួរនៅតែមានសុទិដ្ឋិនិយមថា ទីផ្សារលំនៅដ្ឋាននៅតែ​បន្តកើនឡើង ដោយសារប្រជាជនកាន់តែមានជីវភាពធូរធារ ពួកគាត់ទិញលំនៅដ្ឋានសម្រាប់កូនរបស់ខ្លួន ដែលត្រូវរៀបការហើយបែកចេញពីគ្រួសារ​ទាំងអតិថិជនចាស់ និងអតិថិជនថ្មីៗ”៕

យោងតាមការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionបានឲ្យដឹងថា ចំនួនប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញ នឹងកើនឡើងចន្លោះពី៤,៥ទៅ៥លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ៕

 

តើអ្វីជាខុនដូថែល? តើវាមានលក្ខណៈពិសេសខុសពីខុនដូយ៉ាងណាខ្លះ?

ដោយៈ សុធារី

ភ្នំពេញៈ តើអ្នកធ្លាប់ដឹងដែរឬទេជា យើងអាចទិញខុនដូ ហើយដាក់ជួលដូចសណ្ឋាគារបាន ហើយរង់ចាំតែប្រាក់ចំណេញតែម្តង? អចលនទ្រព្យ​ប្រភេទនេះគេហៅថា ខុនដូថែល។

ពាក្យខុនដូថែលចាត់ទុកថាជាពាក្យថ្មីមួយ សម្រាប់ប្រទេសខ្មែរយើង ប៉ុន្តែពាក្យនេះត្រូវបានប្រើប្រាស់ជាទូទៅ និងយ៉ាងទូលំទូលាយនៅក្នុងវិស័យអចលនទ្រព្យនៅក្រៅប្រទេស។ ខុនដូថែលកំពុងមានប្រជាប្រិយភាពនៅក្នុងតំបន់ទេសចរណ៍ធំៗ ជាច្រើននៅលើពិភពលោក ដូចជា សហរដ្ឋអាមេរិក និងឌូបៃ ជាដើម។

បច្ចុប្បន្ននេះ ទីផ្សារខុនដូថែលក៏កំពុងរំកិលខ្លួន ចូលមកកាន់ទីផ្សារកម្ពុជាផងដែរ ជាអាទិ៍ ធ្វើឱ្យអ្នកវិនិយោគក្នុងស្រុកមួយចំនួន ចាប់អារម្មណ៍ក្នុងការទិញចំណែកខុនដូ មកធ្វើជាខុនដូថែលជាជាន់ៗតែម្តង។ ដូច្នេះតើខុនដូថែលជាអ្វី ហើយវាដំណើរការយ៉ាងដូចម្តេច?

ខុនដូថែល Condotel ជាការរួមបញ្ចូលគ្នារវាងពាក្យ២គឺ Condo និង Hotel ដែលមានន័យថា ខុនដូដែលបម្រើសេវាកម្មបែបសណ្ឋាគារ។ វាអាចសំដៅទៅលើអគារខុនដូ ដែលប្រើប្រាស់ចម្រុះ សម្រាប់ជាអគារស្នាក់នៅបែបកម្មសិទ្ធិផង និងសេវាកម្មស្រដៀងទៅនឹងសណ្ឋាគារផង។ ប៉ុន្តែការរៀបចំបែបនេះ គឺធ្វើបែបណាឱ្យភ្ញៀវមានអារម្មណ៍ថា ដូចជាផ្ទះទី២របស់ខ្លួន ដោយពួកគាត់អាចចម្អិនអាហារដោយខ្លួនឯង និងអាចរៀបចំបន្ទប់តាមចំណង់ចំណូលចិត្តរបស់ខ្លួនបាន ហើយក៏អាចទទួលបានសេវាកម្មដូចជាការស្នាក់នៅក្នុងខុនដូទូទៅផងដែរ ដូចជាមានកន្លែងទទួលភ្ញៀវ សេវាសន្តិសុខ២៤ម៉ោង សេវាកម្មសម្អាត អាងហែលទឹក កន្លែងហាត់ប្រាណ ភោជ​នីយដ្ឋាន កន្លែងជួបជុំប្រារព្ធពិធីផ្សេងៗ ជាដើម។

ខុនដូថែលត្រូវបានប្រើប្រាស់ជាសេវាកម្ម បែបស្តង់ដារសណ្ឋាគារ ប៉ុន្តែវាខុសពីសណ្ឋាគារទូទៅ ដោយសារគ្រប់បន្ទប់ទាំងអស់ មានម្ចាស់ផ្សេង​ៗគ្នា។ ពោលគឺមិនមានក្រុមហ៊ុន ឬម្ចាស់ណាមួយដូចសណ្ឋាគារនោះទេ ដែលបន្ទប់នីមួយៗ មានម្ចាស់ផ្សេងគ្នា តែស្ថិតក្រោមការគ្រប់គ្រងសេវាកម្មរបស់ក្រុមហ៊ុនតែមួយ ដែលក្រុមហ៊ុនទាំងនោះអាចជា ក្រុមហ៊ុនអចល​នទ្រព្យទូទៅឬ ក្រុមហ៊ុនដែលផ្តល់សេវាកម្មសណ្ឋាគារជាដើម។

ខុនដូថែលត្រូវបានបង្កើតឡើង ក្នុងវិស័យអចលនទ្រព្យសម្រាប់ការស្នាក់នៅ ដែលមានលក្ខណៈស្រដៀងគ្នា ទៅនឹងសេវាកម្មសណ្ឋាគារ តែស្ថិតក្នុងអគារខុនដូ ដែលអាចឱ្យភ្ញៀវស្នាក់នៅក្នុងរយៈពេលយូរបាន ហើយអាចចម្អិនអាហារបានដោយខ្លួនឯង អាចដាក់តាំងរូបថតរបស់ខ្លួនឯងបាន។

ទីផ្សារប្រភេទនេះមានតម្រូវការពីអតិថិជនជា Business Traveling ឬ ជនជាតិបរទេស ដែលមិនសូវមានគ្រួសាររស់នៅជាមួយ ហើយគាត់ក៏អាចជួលបន្ត នៅពេលចាកចេញទៅកាន់ប្រទេសកំណើតរបស់ខ្លួន ក្នុងរយៈពេលវែងណាមួយ ដោយប្រគល់ឱ្យអ្នកគ្រប់គ្រងអគារ ស្វែងរកភ្ញៀវជូនគាត់បាន។ នៅពេលត្រឡប់មកវិញ អាចស្នាក់នៅជាម្ចាស់កម្មសិទ្ធិដូចដើម ដោយគ្រាន់តែជូនដំណឹងជាមុនមកកាន់អ្នកគ្រប់គ្រង។

ខុនដូថែលជាប្រភេទផលិតផលថ្មី ក្នុងវិស័យអចលនទ្រព្យ ខណៈនៅតាមបណ្តាប្រទេសជិតខាងមួយចំនួន ដូចជាប្រទេសថៃ វៀតណាម និងសិង្ហបុរី បានចាប់ផ្ដើមរួចរាល់ហើយ។ ខុនដូថែលដើរតួនាទីយ៉ាងសំខាន់ ជាដំណោះស្រាយ និងជាការបើកឱកាសថ្មីសម្រាប់គម្រោងខុនដូ ដែលកំពុងប្រឈមនឹងបញ្ហា ដូចជា ការផ្គត់ផ្គង់លើសតម្រូវការ ការលក់មិនដាច់ សាងសង់មិនទាន់រួច ឬខ្វះថវិកាសាងសង់បន្តជាដើម។ លើសពីនេះទៅទៀត ខុនដូថែល ក៏អាចជួយទាក់ទាញវិនិយោគិនបរទេស មកវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជា បានច្រើនជាងមុនផងដែរ។ អត្តប្រយោជន៍ចំបងមួយទៀតនោះគឺ ផ្តល់ប្រាក់ចំណូលអកម្ម ដែលទទួលបានជាទៀងទាត់។

ជារួម អ្នកស្នាក់នៅខុនដូថែល មិនចាំបាច់ខ្វាយខ្វល់ពីការមើលខុសត្រូវដោយខ្លួនឯងនោះទេ ប៉ុន្តែមានចំណូលជាប្រចាំ អាចចូលទៅស្នាក់នៅម្តងម្កាលបានទៀតផង។

តើគួរវិនិយោគលើខុនដូថែលក្នុងទីផ្សារកម្ពុជាទេ?

កម្ពុជាគឺជាទីផ្សារ ដែលមានសក្តានុពលសម្រាប់ខុនដូថែល ព្រោះថា បច្ចុប្បន្ននេះ មានអគារខុនដូថែលជាច្រើន បានកើនឡើងបន្តបន្ទាប់។ ការវិនិយោគលើខុនដូថែល អាចមានឱកាសចំណេញច្រើន ដោយសារទីផ្សារមួយនេះ នៅមិនទាន់មានភាពទូលំទូលាយនៅឡើយ និងមិនទាន់មានការចាប់អារម្មណ៍ច្រើន។ អ្វីដែលសំខាន់គឺ យើងអាចមានជម្រើសច្រើនក្នុងការទិញបានក្នុងតម្លៃល្អ ឬទាបជាងទីផ្សារ ខណៈដែលម្ចាស់គម្រោងបានផ្តល់នូវលក្ខខណ្ឌងាយស្រួលជាច្រើន ដល់យើងដែលជាអ្នកវិនិយោគ។

អ្នកវិភាគអចលនទ្រព្យមួយចំនួនបានព្យាករថា ខុនដូថែលអាចនឹង ក្លាយជាសក្តានុពលវិនិយោគថ្មីមួយ ក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលអនាគត។

យ៉ាងណាមិញ យើងក៏ត្រូវដឹងថា ការទិញយូនីតរបស់ខុនដូ ដែលអាចមានតម្លៃថ្លៃជាងយូនីតធម្មតា យើងក៏ត្រូវបង់ពន្ធលើប្រាក់ចំណូលផងដែរ ហើយចំណូលអាស្រ័យលើទីផ្សារនិង និន្នាការនៃវិស័យទេសចរណ៍ មិនមែនកំណត់ចេញពីទីផ្សារអចលនទ្រព្យនោះទេ។

ចំពោះរបៀបនៃការគ្រប់គ្រង ម្ចាស់ខុនដូនីមួយៗ ត្រូវចុះកិច្ចសន្យាជួលយូនីតរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនគ្រប់គ្រង ដើម្បីបម្រើសេវាកម្មសណ្ឋា​គារ ដែលប្រាក់ចំណូលនឹងត្រូវបែងចែកគ្នា ទៅតាមកិច្ចសន្យាដែលព្រមព្រៀង។ ម្ចាស់ខុនដូមានសិទ្ធិក្នុងការស្នាក់នៅយូនីតរបស់ខ្លួន ដោយឥតគិតថ្លៃ ក្នុងកំឡុងពេលណាមួយ ដែលបានព្រមព្រៀងគ្នាផងដែរ៕

ខេត្តកោះកុងរៀបចំការប្រលងប្រណាំង”សូនច្បារស្អាត”ជាលើកដំបូង

ដោយៈគង់ សូរិយា

       ភ្នំពេញៈ រដ្ឋបាលខេត្តកោះកុង នឹងរៀបចំការប្រឡងប្រណាំង “សួនច្បារស្អាត” ដែលរៀបចំតុបតែង និងថែទាំដោយទីចាត់ការ អង្គភាព និងផ្នែកនីមួយៗចំណុះសាលាខេត្ត និងត្រូវបានបង្ហោះក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកោះកុង។

ការប្រលងប្រណាំងនេះ ធ្វើឡើងក្នុងគោលបំណងបំផុស ឱ្យមានការចូលរួមរៀបចំ បង្កើតនូវសួនបៃតង និងការស្រឡាញ់បរិស្ថាន ព្រមទាំងធនធានធម្មជាតិ ដែលមានស្រាប់នៅ ក្នុងបរិវេណសាលាខេត្តកោះកុង តាមរយៈការរៀបចំ តុបតែលម្អរ និងដាំនូវពូជផ្កា រុក្ខជាតិផ្សេងៗដើម្បីឱ្យមានសោភ័ណភាពស្រស់ស្អាត។

ការផុសទទួលការ Like ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នឹងបិទការទទួល Like នៅថ្ងៃទី២០ ធ្នូ ២០២១ វេលាម៉ោង ១៨ : ០០ នាទីរសៀល។

ចំពោះរូបថតសួនច្បារ ដែលមានការចូលចិត្តច្រើន ” Like” នឹងទទួលបានរង្វាន់លើកទឹកចិត្ត ពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលចូលចិត្ត និងគាំទ្ររូបភាពរបស់ទីចាត់ការ អង្គភាព និងផ្នែកណាមួយនៃរូបភាពខាងលើ សូមមេត្តាចុច Like៕

តើអ្នកចង់ផ្ទេរសិទ្ឋកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីរត្រូវមានឯកសារអ្វីខ្លះ?

ដោយៈសិរីជេស៊ីកា

       ភ្នំពេញៈ ការផ្ទេរកម្មសិទ្ឋអចលនទ្រព្យដែលពុំទានចុះបញ្ជីរ សម្រាប់ដីក្រៅក្រុង ត្រូវឲ្យមានឯកសារសំខាន់ៗជាច្រើន ដែលអ្នកចង់ផ្ទេរសិទ្ឋត្រូវយកជាប់ទៅជាមួយ។

ឯកសារដែលជាតម្រូវការដើម្បីទទួលបានសេវាពីមន្រ្តីពាក់ព័ន្ឋមានដូចជា ១. ពាក្យស្នើសុំ
២. អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនភាគីទាំងសងខាង (ថតចម្លង) ០១ច្បាប់។
៣.សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ករណីរៀបអាពាហ៍ពិពាហ៍) ០២ច្បាប់។
៤. ឯកសារបញ្ជាក់អត្តសញ្ញាណ (លីវ មេម៉ាយ ពោះម៉ាយ….)០១ច្បាប់
៥. សំបុត្រទិញលក់។
៦. ឯកសារប្រវត្តិដី១ច្បាប់
៧. បង្កាន់ដៃបង់ពន្ធ

នីតិវិធីនៃការផ្ដល់សេវា

នីតិវិធីនៃការផ្តល់សេវាការផ្ទេរសិទ្ធិ កាន់កាប់អចលនទ្រព្យ ដែលពុំទាន់ចុះបញ្ជីសម្រាប់ដីក្រៅក្រុង ឬជនបទមានចំនួន១៦ដំណាក់កាលដូចខាងក្រោម
១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រី ផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ។
២.អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
៣.មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
៤.អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
៥.អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
៦.មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
៧. ប្រធានការិយាល័យបញ្ជូន ទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
៨.មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
៩.មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
១០.បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
១១. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
១២.បន្តដាក់របាយការណ៍ជូនអភិបាល ដើម្បីពិនិត្យនិងសំរេចចុងក្រោយ
១៣. មន្ត្រីរដ្ឋបាលក្រុងស្រុក ខណ្ឌធ្វើការចុះលេខ

១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យ បន្ទាប់ពីចុះលេខរួច។

១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មាន ដែលនៅផ្នែកជួរមុខ
១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន៕

Govt maintains land and building tax for another 2 years

The cabinet on Tuesday approved the maintaining of the existing tax rates for land and building for a further two years, a government spokesperson said.

Taxes for agriculture, residential and vacant land between 0.01% to 0.7% were approved by the cabinet and will be reviewed again in 2024, Ratchada Thanadirek said.

In comparison, the average property tax rate for a single-family home in the United States is 1.1% of assessed fair market value.

Source: Bangkok Post

​ស្ថាប​និកភូមិ​ផ្កា​ត្រកួន៖ ខ្ញុំចង់ធ្វើអ្វីមួយដែលបង្ហាញពីស្នាដៃរបស់កូនខ្មែរ

ដោយ៖ សុផារី

ភ្នំពេញ៖ រមណីយដ្ឋានភូមិផ្កាត្រកួន ជារមណីដ្ឋានថ្មីមួយ ដែលទើបបង្កើតថ្មីជាផ្លូវការនៅដើមខែកុម្ភៈឆ្នាំ ២០២០ នេះប៉ុណ្ណោះ មានទីតាំងស្ថិតនៅជាប់ផ្លូវជាតិ២១បេ និង ស្ពានក្រវ៉ាត់ក្រុងទី៣ក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស ឬ ស្ពានច្បារអំពៅ បើធ្វើដំណើរវិញ គឺចំណាយពេលតែប្រមាណ៤០នាទីប៉ុណ្ណោះបើធ្វើដំណើរពីរាជធានីភ្នំពេញ ។

លោក ឌិន សុមេធារិទ្ធ ​ប្រធាន​សមាគម​សណ្ឋាគារ​នៅ​កម្ពុជា និង​​ស្ថាប​និក​ភូមិ​ផ្កា​ត្រកួន បានបង្ហាញ​ពីដំណើរដើមទងនាំឱ្យលោកឈានទៅបង្កើតភូមិផ្កាត្រកួន ដោយសារតែលោកមើលឃើញនៅប្រទេសក្រៅដែលលោកធ្លាប់ បានទៅមានដូចជាប្រទេសថៃ និងម៉ាឡេសុី ជាដើម គឺមានឧទ្យានដ៏ធំដែលបង្កភាពស្រស់ស្អាត និងអាចឱ្យភ្ញៀវទេសចរទៅកម្សាន្ត ងាកចេញពីភាពតប់ប្រមល់នៅក្នុងទីក្រុង។

កត្តាចម្បងមួយទៀតដែលលោកសម្រេចបង្កើតភូមិផ្កាត្រកួននេះ គឺដោយសារលោកចង់កសាងអ្វីមួយទុកជាស្នាដៃឱ្យកូនខ្មែរ និងសម្រាប់បងប្អូនដែលចូលចិត្តរស់នៅក្នុងបរិយាកាស បែបស្ងប់ស្ងាត់ គេចចេញពីភាពតប់ប្រមល់អាប់អួរនៅក្នុងទីក្រុង។

លោកមានប្រសាសន៍ថា “យើងចង់ធ្វើអ្វីមួយដែលជាឡេកាសុីរបស់ជាតិយើង មិនមែនសម្រាប់តែមនុស្សម្នាក់នោះទេ មួយទៀតភ្នំពេញយើងចាប់ផ្ដើមចង្អៀតហើយ ចង្អៀតមែនទែន អញ្ចឹងយើងមិនទាន់មានឧទ្យាន (Park) ទេមានតែសួន (Garden) […] អញ្ចឹងខ្ញុំចង់ធ្វើបែបនេះមួយ។ មួយទៀតដូចមើលឃើញថាមនុស្សចាប់ផ្ដើមមានវ័យចំណាស់ចាប់ផ្ដើមធុញទ្រាន់នឹងទីក្រុង ត្រូវការកន្លែងកម្សាន្តលំហែអត់ឱ្យស្រលះមុខមាត់។”

លោក​បន្តថា “ខ្ញុំចង់ធ្វើអ្វីមួយដែលបង្ហាញពីស្នាដៃរបស់កូនខ្មែរ កុំទៅអភិវឌ្ឍ ផ្លូវផ្ទះផ្លូវផ្ទះ រកតែសួនក៏គ្មាន រកតែបឹងក៏គ្មាន រកកន្លែងដកដង្ហើមក៏គ្មាន ស្អីក៏លុយៗ ចង់បង្ហាញឲ្យគាត់ចេះស្រឡាញ់សាធារណៈផង។”

ក្នុងពេលបច្ចុប្បន្ននេះ លោកបានបញ្ជាក់ថា ផ្ទះនៅភូមិផ្កាត្រកួន មានចំនួនប្រមាណជិត ១០០ផ្ទះហើយ ដោយមានបងប្អូនគាំទ្រច្រើន។ ស្ថាបនិកភូមិផ្កាត្រកួនរូបនេះ ថាលោកនឹងអភិវឌ្ឍន៍ភូមិផ្កាត្រកួន ឱ្យកាន់តែមានភាពសម្បូរបែបជាងពេលបច្ចុប្បន្ននេះទៀត។

លោក​បាន​ចែករំលែក​ដល់​​អ្នកចង់ចាប់ផ្តើមអាជីវកម្មដំបូង ត្រូវប្រាកដខ្លួនឯង អំពីអាជីវកម្មដែលចង់ធ្វើ និងត្រូវសួរខ្លួនឯងថា មានជំនាញក្នុងអាជីវកម្មនោះ ឫ អត់។ លោក ធារិទ្ធ បន្តទៀតថា អ្នកចាប់អាជីវកម្មដំបូង តែងជួបប្រទះបញ្ហាមួយគឺ ការខ្វះខាតដើមទុន។ ដូច្នេះអ្នកខ្វះខាតដើមទុន ត្រូវមានភាពក្លាហានក្នុងការខ្ចីលុយគេ ដើម្បីមកបើកអាជីវកម្ម។ បន្ថែមលើនោះ លោកបន្តថា ការខ្ចីលុយគេនេះទៀតសោត ត្រូវមានភាពបុិនប្រសព្វ និងប្រាកដថាលុយដែលខ្ចីបានត្រូវយកមកប្រកបអាជីវកម្មដែលខ្លួនប៉ងទុក៕