ដោយៈជេស៊ីកា
ភ្នំពេញៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំលោកជូ វណ្ណៈបានមានប្រសាសន៍ថា ដំំណើរការនៃការរៀបចំឲ្យម្ចាស់អាជីវកម្មអចលនវត្ថុ មកសុំអាជ្ញាប័ណ្ណជារឿងលំបាកមួយ ប៉ុន្តែនៅទីបំផុតពួកគាត់នឹងរត់រកច្បាប់។
លោកបានមានប្រសាសន៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសេចក្តីប្រកាសចំនួនពីរ ជាមួយសមាជិក សមាគមអ្នកអភិវឌ្ឈន៍ដីឡូត៍កម្ពុជានាព្រឹកថ្ងៃទី៨ កុម្ភៈកន្លងមកថា ការងារច្បាប់សាងសង់ និងបច្ចេកទេសមួយចំនួនទៀត ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប៉ុន្តែការងារធ្វើអាជីវកម្មលើអចលនវត្ថុ ត្រូវស្ថិតក្រោមយុត្តាធិកាឬសមត្ថកិច្ចរបស់និយ័តករ។
លោកជូ វណ្ណៈបានបន្តថា “ហេតុនេះនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ត្រូវធ្វើការលើដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីប្រមូលពន្ឋជូនរដ្ឋាភិបាល តាមរយៈស្ថាប័ននេះ ដែលស្ថិតក្រោមសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។
លោកបន្តទៀតថា ហេតុនេះអ្នកអភិវឌ្ឍន៍អចលនវត្ថុទាំងអស់ ត្រូវមកសុំច្បាប់ ធ្វើអាជីវកម្មអភិវឌ្ឈន៍អចលនវត្ថុរបស់ខ្លួន ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីធ្វើឲ្យគំរោងរបស់ខ្លួនមានភាពស្របច្បាប់ មិនប្រឈមការផាកពិន័័យ និងទោសទ័ណ្ឌ។
ជាមួយគ្នានេះ លោកអ៉ិន មាត្រាអគ្គនាយករងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានមានប្រសាសន៍ឲ្យដឹងផងដែរថា មន្រ្តីរបស់យើងជាអ្នកជួយសម្របសម្រួល លើការចុះបញ្ជីរលើការធ្វើអាជីវកម្មអចលនវត្ថុ ជូនអ្នកអភិវឌ្ឈន៍៍នានា ប៉ុន្តែក្នុងករណីម្ចាស់គំរោងខ្លះមិនអនុវត្តន៍ ឬមិនមកស្នើសុំធ្វើអាជីវកម្ម ពួកគេនឹងត្រូវធ្វើលិខិតអញ្ជើញ និងផ្សព្វផ្សាយជាសាធារណៈលើបណ្តាញសារព៌តមាននានា។
លោកបន្តលើកជាសំណួរថា “តើអ្នកអភិវឌ្ឍន៍នានា ត្រូវធ្វើការជាមួយមន្រ្តីនិយ័តករ ឬត្រូវឡើងតុលាការ?៕