វិភាគៈតម្លៃមិត្តភាពដែលមានតែលើបបូរមាត់

ដោយៈសម្លេងពីពលរដ្ឋកម្ពុជា

ភ្នំពេញៈ ទំនាក់ទំនងកម្ពុជា វៀតណាម មានសភាពដូចរឿងមួយពាន់មួយយប់ ហើយបើលើកឡើងពីប្រវត្តិសាស្រ្ត កម្ពុជាមានភាពឈឹចាប់លើសពីអ្វីដែលអាចទទួលយកបាន។

មានជាតិនៅប្រទេសជិតខាង ដែលជាប្រជាជាតិមួយលោភលន់ មានចំណេះដឹង តែអក្រមសីលធ៌មបានធ្វើឲ្យកម្ពុជារងគ្រោះ បន្តរងគ្រោះនិងការប្រមាទមើលងាយមិនចប់មិនចេះហើយ។

ប្រវត្តិសាស្រ្ត មិនអាចត្រលប់ក្រោយទេ វាមិនហូរត្រលប់វិញដូចទឹកទន្លេសាប ដែលហូរចូលពេលរដូវទឹកដំឡើង និងហូរចេញមកវិញនៅរដូវទឹកសម្រកទេ។

សារជាលើកដំបូង
នេះជាសារលើកដំបូងរបស់ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រតិកម្មធ្ងន់ៗ ទៅកាន់ឧត្តមសេនីយ៍ងូ ស៊ុនចៀនអនុរដ្ឋមន្រ្តីការពារជាតិវៀតណាម ក្នុងពិធីសម្ភោធ​ដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១នាព្រឹកថ្ងៃទី៦ ធ្នូកន្លងមកនេះ។

ប្រតិកម្មរបស់សម្តេចចំពោះឧត្តមសេនីយ៍រូបនេះ ធ្វើឡើងបន្ទាប់ពីឧត្តមសេ​នីយ៍រូបនេះ បានចោទប្រកាន់កម្ពុជា ក្នុងសន្និសីទស្តីពីការប្រយុទ្ឋជំងឺឆ្លងតាមព្រំដែនវៀតណាមកម្ពុជា ដោយឧត្តមសេនីយ៍រូបនោះបាននិយា​យថា បើមិនប្រយ័ត្ន ជំងឺកូវីដ១៩ នឹងឆ្លងពីកម្ពុជាទៅកាន់វៀតណាម ដូចទឹកជំនន់ទន្លេមេគង្គ។

សម្តេចបន្តថា “ខ្ញុំដេកគិតហើយ ដេកគិតទៀតថា ហេតុអីបានជាឧ ត្តមសេនីយ៍រូបនេះ និយាយបែបនេះ”។ សម្តេចបន្តថា “ខ្ញុំស្នើទៅនាយករដ្ឋមន្រ្តីវៀតណាមឲ្យដកឧត្តមសេនីយ៍រូបនេះ គេដក ប៉ុន្តែដកពពីផ្កាយ២ ទៅផ្កាយ៣ និងឥលូវក្លាយជាអនុរដ្ឋមន្រ្តីការពារជាតិវៀតណាម”។

សម្តេចហ៊ុន សែនបានបន្តថា “ឥលូវនៅសល់ពេលវេលា ដែលអាចកែតម្រូវបាន ឬសុំទោសបាន លោកឯងខ្ញុំគ្រាន់តែប្រាប់ប៉ុណ្ណឹង”។

សម្តេចបន្តថា ការលើកឡើងរបស់របស់មេទ័ពវៀតណាមនេះ គឺមិនអាចទទួលយកបានទេ ដែលតម្រូវឱ្យសម្តេចចេញមក និយាយវាយបងទៅវិញ ដើម្បីការពារកិត្តិយសរបស់ប្រទេស និងប្រជាជនកម្ពុជាពីការមើលងា​យនេះ។
ប៉ុន្តែសម្តេចក៏បានគូសបញ្ជាក់ដែរថា ការលើកឡើងរបស់សម្តេចនេះ គឺសំដៅតែលើបុគ្គលមេទ័ពវៀតណាម ង៉ូ ស៊ុនចៀន តែប៉ុណ្ណោះ មិនសំដៅទៅរដ្ឋាភិបាល និងគណបក្សកុំម្មុយនីស្តវៀតណាមឡើយ។

សម្តេចតេជោបានបន្តថា “កុំភាន់ច្រឡំ សម្តីរបស់ខ្ញុំមិនមែនតិះទៀនទៅលើវៀតណាមទាំងមូលនោះទេ គឺតិះទៀនលើឧត្តមសេនីយ៍ង៉ូ ស៊ុនចៀន ។សម្តេចតេជោបានថ្លែងថា “កម្ពុជាតូចល្អិត ក៏ប៉ុន្តែមិនមែនជាប្រភពជំងឺឆ្លងចូលទៅកាន់ប្រទេសវៀតណាម ឬទៅកាន់ប្រទេសថៃ ឬទៅកាន់ប្រទេសឡាវទេ”។

សម្តេចតេជោបន្ថែមថា “ថ្ងៃនេះខ្ញុំនិយាយ ដើម្បីបង្ហាញពីមោទភាពកម្ពុជា”។

សារព៌តមានខ្វះក្រមសីលធ៌មវិជ្ជាជីវៈ
បន្ទាប់ពីសម្តីរបស់ង៉ូ ស៊ុនចៀនលើកឡើង សារព៌តមានរបស់វៀតណាមជាច្រើនបានសរសេរ ដោយដកស្រង់សម្តីមេដឹកនាំកងទ័ពវៀតណាមរូបនេះ យកទៅចុះផ្សាយយ៉ាងព្រោងព្រាត ដោយមិនបានវិភាគពិចារណានូវសម្តីបុគ្គលម្នាក់ ដែលនិយាយដើម្បីតែភាពចំណេញ ដោយភ្លេចក្រមសីលធ៌ម​ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់។

មិនត្រឹមតែបញ្ហានេះមួយទេ ប៉ុន្តែស្ថាប័នសារព៌តមានប្រទេសជិតខាងកម្ពុជារូបនេះ និងស្ថាប័នសារព៌តមាននានា នៅលើពិភពលោកជាច្រើនទៀត បាន​និយាយបង្កាច់បង្ខូកម្ពុជា ជាប្រចាំ បើទោះបីជាពួកគេដឹងថា ពួកគេសរសេរ​ ដោយប្រាសចាកក្រមសីលធ៌មវិជ្ជាជីវៈក្តី ប៉ុន្តែពួកគេនៅតែសរសេរដោយប្រើអារម្មណ៍ និងប្រាសចាកមូលដ្ឋានក្រមសីលធ៌ម ក្នុងអាជីពមួយដែលគួរ​ទទួលបានការវិនិច្ឆ័យ ប្រកបដោយវិចារណៈញ្ញាណ និងប្រាស​ចាកនូវគុណតម្លៃក្នុងនាមជាមនុស្សជាតិ។

ទឹកចិត្តប្រជាជាតិកម្ពុជា
ក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ មិនចាំបាច់រំលឹកដល់រាប់រយឆ្នាំកន្លងមកនោះទេ ប៉ុន្តតែត្រឹម១០០ឆ្នាំចុងក្រោយនេះ ប្រវត្តិសាស្រ្តបានចារទុកនូវរឿង​រ៉ាវជាច្រើន ដែលវៀតណាមបានឈ្លានពានកម្ពុជា និងធ្វើសកម្មភាពអមនុ​ស្សធ៌មជាច្រើនមកលើប្រជាជាតិនេះ។ ផ្ទុយពីសន្តានចិត្តជាតិកម្ពុជា ដែលតែងប្រកាន់ខ្ជាប់នូវក្រមសីលធ៌ម សច្ចៈធ៌ម និងគុណតម្លៃចំពោះញាតិជិតខាងរបស់ខ្លួន។

ជាក់ស្តែងតីតសម្តេចព្រះបរមរតនៈកោដិ នរោត្តមសីហនុ ធ្លាប់បានជួយវៀតណាមឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន តាមរយៈផ្លូវលំហូជីម៉ិញ និងតាមរយៈជំនួយជាច្រើនទៀត ដែលជាសន្តានចិត្តមេដឹកនាំកម្ពុជា។

បើកុំតែកម្ពុជាផ្តល់នូវសម្បទានបែបនេះ ក៏វៀតណាមខាងជើង និងខាងត្បូងមិនអាចបង្រួបបង្រួមគ្នាបានឡើយ។

ការរលើកឡើងនេះ គ្រាន់តែជាផ្នែកតូចមួយនៃសម្បទាន និងសន្តានចិត្តដែលកម្ពុជាមានចំពោះវៀតណាម ប៉ុន្តែភាពជាជនជាតិមួយដែលបារាំងចាត់ទុកជាជនឧស្សាហ៍ និងឆ្លាតជាងគេក្នុងតំបន់ឥណ្ឌូចិន មិនដែលមើលឃើញពីគុណតម្លៃ និងដឹងគុណចំពោះកម្ពុជាម្តងណាឡើយ។

បំណងលេបឥណ្ឌូចិនៅតែបន្ត
ការចិញ្ចឹមចិត្តលេបឥណ្ឌូចិន របស់អតីតមេដឹកនាំវៀតណាម នៅតែបន្តរសរវើកក្នុងសន្តានចិត្តប្រជាជន និងមេដឹកនាំវៀតណាម ដែលប្រើប្រាស់គ្រប់យុទ្ឋសាស្រ្ត ដើម្បីលេបប្រទេសឡាវ និងកម្ពុជា តាមរយៈការសាបព្រូសមនោគមវិជ្ជាមួយ ដែលគេឲ្យឈ្មោះថា “បន្ទន់ឆ្អឺង ដើម្បីលេបទាំងមូ​ល” ។ដោយយកលទ្ឋិព្រះពុទ្ឋសាសនាបែបហិនយាន ដើម្បីឲ្យផ្នត់គំនិតខ្មែរ និងឡាវទន់ជ្រាយ ហើយលេបយកនៅថ្ងៃណាមួយ។

គំនិតនិងទស្សនទាន ដែលអតីតមេដឹកនាំវៀតណាមបាន និងកំពុងប្រើប្រាស់ បាននិងកំពុងបញ្រ្ជាបបន្តិចម្តងៗ ក្នុងដែនដីឥណ្ឌូចិន។

កាលពីចុងសតវត្សរ៍ទី១៩ ជាតិសាសន៍នៅប្រទេសពីរជិតខាងកម្ពុជា ធ្លាប់បានគូសវាសបន្ទាត់ព្រំដែនកម្ពុជារួចហើយ ដោយពួកគេបានយកទន្លេមេគង្គធ្វើជាបន្ទាត់ព្រំដែនរបស់ពួកគេ។

គំនិតលេបត្របាក់ទឹកដី និងឈ្លានពានប្រទេសមួយ មិនមែនជាគំនិតរបស់ជនមានអរិយធ៌មទេ ហើយវាហួសសម័យទៅហើយ សម្រាប់សតវត្សរ៍ទី២១នេះ ព្រោះពិភពលោកបាននិងកំពុងចងក្រងគ្នា ជាសហគមន៍រួម ដូចជាសហគមន៍អឺរ៉ុប សហគមន៍អាស៊ាន ដែលមានគោលដៅពង្រឹង និងពង្រីកសុខដុមនីយកម្មរួមគ្នា ក្នុងនាមជាជាតិសាសន៍៍ថ្លៃថ្នូរ និងស៊ីវិល័យ។

គួរលើកដំកើងបុគ្គលង៉ូ ស៊ុនចៀនជាប្រធានាធិបតី
រៀបរាប់ក្នុងថ្ងៃសន្និសីទស្តីពី ការប្រយុទ្ឋប្រឆាំងជំងឺឆ្លងតាមព្រំដែនកម្ពុជា វៀតណាម ដោយសម្តីមួយចំនួនគ្មានការទទួលខុសត្រូវ និងប្រមាទកម្ពុជា ង៉ូ ស៊ុនចៀន ត្រូវបានសម្តេចស្នើឲ្យដក ប៉ុន្តែថ្នាក់ដឹកនាំយោធាវៀតណាមបានដកបុគ្គលរូបនេះចេញពីព្រំដែន ទៅកាន់ក្រុងហាណូយ ដោយដំឡើងឋានៈពីឧត្តមសេនីយ៍ផ្កាយ២ ទៅជាឧត្តមសេនីយ៍ផ្កាយបី និងត្រូវបាន​ដំឡើងឋានៈ ជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម។

ទោះបីជាសារអ្វីក៏ដោយ ការផ្លាស់ប្តូរនិងដំឡើងឋានៈនេះ មានន័យរួចទៅហើយថា មេដឹកនាំវៀតណាម បានឲ្យតម្លៃបុគ្គលដ៏ឆើតឆាយនេះ ប៉ុន្តែបើតាមយោបល់ស្មេរ គឺបុគ្គលបែបនេះ មិនគួរដំឡើងឋានៈប៉ុណ្ណឹងនោះទេ តែគួរត្រូវបានដំឡើងជាប្រធានាធិបតីវៀតណាម រយៈពេល២៤ម៉ោងតតែ ម្តង ទើបស័ក្តិសមនឹងគុណសម្បត្តិបុគ្គលបែបនេះ។

ក្នុងនាមប្រជាពលរដ្ឋកម្ពុជាម្នាក់ សូមផ្ញើរសារទៅកាន់លោកង៉ូ ស៊ុនចៀននូវពាក្យពុំនោលមួយរបស់កម្ពុជា គឺ“សម្តី សជាតិ មាយាទ សពូជ”៕

សម្តេចតេជោស្វែងរកថវិកា ៧០លានដុល្លារ ដើម្បីសាងសង់ផ្លូវមួយខ្សែដែលបង្ខិតក្រុងព្រៃវែង មកកៀករាជធានីភ្នំពេញ

ដោយៈគង់ សូរិយា

ព្រៃវែងៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកំពុងស្វែងរកថវិកា សម្រាប់គម្រោងសាងសង់កំណាត់ផ្លូវ តភ្ជាប់ស្រុកល្វាឯមទៅផ្លូវជាតិលេខ១ និងបន្ដទៅលេខ១១ ដែលធ្វើឲ្យក្រុងព្រៃវែងកាន់តែខិតកៀកនឹងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងក្នុងពិធីបើកសម្តោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង នៅថ្ងៃទី៦ ខែធ្នូកន្លងមកថា គម្រោងសិក្សាកំណត់ផ្លូវនេះ គឺតភ្ជាប់ពីស្រុកល្វាឯម ទៅកាន់ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ១១ មានប្រវែងសរុបជិត៣០គីឡូម៉ែត្រ។

សម្តេចបញ្ជាក់ថា “បើតាមការប៉ាន់ស្មាន គម្រោងនេះនឹងត្រូវប្រើប្រា​ស់ថវិកាប្រមាណ៧០លានដុល្លារ”។សម្តេចតេជោបន្តថា “បើយើងតភ្ជាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣ នៅស្រុកល្វាឯមមកកាន់ព្រៃវែង វាមានចម្ងាញមិនដល់៣០គីឡូម៉ែត្រទេ ដែលវាកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះ យើងត្រូវរកថវិកាដើម្បីធ្វើ”។

សម្ដេចតេជោហ៊ុន សែនបានបញ្ជាក់ទៀតថា ជាក់ស្ដែងរដ្ឋគ្រោងនឹងសង់ផ្លូវនេះ ដោយប្រើថវិកាជាតិផ្ទាល់ តែដោយសារកូវីដបានស្រូបថវិកាជាតិអស់ជាង ២៣០០លានដុល្លារ ទើបមិនអាចសាងសង់បាន ប៉ុន្តែយ៉ាងណាក៏ដោយ យើងមិនបោះបង់ចោលនូវគម្រោងការនេះទេ៕

ក្រុមហ៊ុនចិនធំៗទាំងចាស់ និងថ្មីជាច្រើនបានមកដល់កម្ពុជាបណ្តើរៗហើយ

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនចិនលំដាប់យក្សជាច្រើន ទាំងចាស់ និងក្រុមហ៊ុនចិនថ្មីៗជាច្រើនបានវិលមកកម្ពុជាជាថ្មីឡើងវិញ និងវត្តមានក្រុមហ៊ុនចិនធំៗថ្មីៗបានឈានជជើងមកកម្ពុជាបណ្តើរៗហើយ។

យោងតាមប្រភពពីក្រុមមន្រ្តី និងផ្នែកឯកជនបានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុនចិនជាច្រើន ពិសេសក្រុមហ៊ុនធំៗថ្មីៗបានចូលមកកាន់កម្ពុជាកាន់តែច្រើនបណ្តើរៗហើយ ដោយសារក្រុមហ៊ុនទាំងនោះមើលឃើញកាលានុវត្តន៍ភាពរបស់កម្ពុជា ពិសេសទំនាក់ទំនងប្រៀបបីដូចដែកថែបរបស់មេដឹកនាំនៃប្រទេសទាំងពីរ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុនចិនថ្មីៗ ដែលចូលមកកម្ពុជា មានចំនួន៧ក្រុមហ៊ុន ដែលក្រុមហ៊ុនទាំងនោះមានបុត្រសម្ព័ន្ឋរាប់រយ ដោយពួកគេផ្តោត លើការវិនិយោគលើដំណាំកសិកម្ម សំណង់ អចលនទ្រព្យ និងវិស័យហេដ្ឋារចនាសម្ព័ន្ឋនានា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះ អ្នកវិនិយោគបរទេស ពិសេសអ្នកវិនិយោគចិន បានចាប់ផ្តើមវិលត្រលប់មក​កម្ពុជាឡើងវិញហើយ។

លោកបន្តថា “អ្នកវិនិយោគចាស់ៗ ដែលមានគំរោងនៅកម្ពុជា និងអ្នកវិនិយោគ ដែលមានគំរោងចង់វិនិយោគនៅកម្ពុជា បានវិលត្រលប់មកវិញ ពិសេសអ្នកវិនិយោគចិន ជប៉ុនជាដើម”។ លោកបន្តថា “ជាមួយគ្នានេះ អ្នកវិនិយោគជប៉ុនកាន់តែច្រើននឹងវិនិយោគ​នៅកម្ពុជា ដោយសារទីផ្សារកម្ពុជាមានភាពទាក់ទាញ ហើយពួកគេមិនបោះបង់ទីផ្សារនេះទេ”។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការអនុញ្ញាត្តឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកកាន់ប្រទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ជារឿងមួយដែលប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកដំណើរអន្តរជាតិចង់បាន។ លោកបន្តថា ការដែលថ្នាក់ដឹកនាំលើកលែង ការធ្វើចត្តាឡីស័កនេះ ឆ្លុះបញ្ចាំងពីការធ្វើយុទ្ឋនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានទទួលជោគ​ជ័យ និងអាចគ្រប់គ្រងជំងឺនេះបានហើយ ទើបសម្តេចបើកបែបនេះ។

លោកបន្តថា “នេះជាឱកាសល្អហើយ ដែលយើងអាចទទួលទេសច​រណ៍អន្តរជាតិ និងអ្នកវិនិយោគបរទេសអាចចូលមកកាន់កម្ពុជា ដែលពួកគាត់បានទន្ទឹងរង់ចាំជាយូរមកហើយ”។ លោកបន្តថា “អ្នកវិនិយោគខ្លះបានទទួលការអនុម័តគំរោងពីក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជារួចហើយ តែដោយសារជំងឺកូវីដពួកគេមិនហ៊ានធ្វើដំណើរ ដូច្នេះការបើកទូលាយនេះ ពួកគាត់នឹងមកកាន់កម្ពុជាឡើងវិញហើយ”។

ជាមួយគ្នានេះ ក្នុងជំនួបជាមួយលោកប្រាក់ សុខុនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកវ៉ាង យីទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមានប្រសាសន៍ឲ្យដឹងថា ចិននឹងជួយលើកទឹកចិត្តទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជា និងពិចារណា បើកជើងហោះហើរផ្ទាល់ទាំងអស់រវាងប្រទេសទាំងពីរ។

លើសពីនេះប្រមុខការទូតចិន ក៏បានសន្យាសម្របសម្រួល ឱ្យមានការវិលត្រឡប់របស់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិនវិញផងដែរ។ ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ ដោយការពេញចិត្តនូវការរីកចំរើននៃពាណិជ្ជកម្មទ្វេភាគី ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសាកលកូវីដ-១៩។

លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ចិន ចំពោះគម្រោងអភិវឌ្ឍន៍ហេ ដ្ឋារចនាសម្ព័ន្ធ និងគម្រោងដទៃទៀត ក៏ដូចជាកិច្ចខំប្រឹងប្រែង ក្នុងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺ កូវីដ-១៩ របស់កម្ពុជា៕

ក្រុមហ៊ុនមួយបោះទុនវិនិយោគសាងសង់មន្ទីរពេទ្យជាមួយអគារកប់ពពកលើកដំបូងនៅភ្នំពេញ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនឯកជនពីក្រៅប្រទេសមួយ បានវិនិយោគសាងសង់អគារកំពស់២៦ជាន់ ដើម្បីធ្វើជាមន្ទីរពេទ្យពហុជំនាញមួយនៅរាជធានីភ្នំពេញ។

មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលបានបញ្ចុះបឋមសិលាសាងសង់ មានទីតាំងនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ អគារនេះ មានសមត្ថភាពអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ ទៅ២០០គ្រែ និងគ្រោងសាងសង់ឲ្យរួចរាល់ក្នុងរយះពេលពី៤ទៅ៥ឆ្នាំ ។

លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ។ លោកវេជ្ជបណ្ឌិតឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ។

លោកវេជ្ជបណ្ឌិតឈុន ឡាយបានមានប្រសាសន៍ឲ្យដឹងថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវបានធ្វើឲ្យគំរោងសាងសង់មន្ទីរពេទ្យពហុជំនាញ ភ្នំពេញនាពេលនេះ ចេញជារូបរាងដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ទំនើប ទាន់សម័យ និងគ្រប់ជំនាញ៕

Alibaba overhauls e-commerce businesses, appoints new CFO

Alibaba Group Holding said on Monday (Dec 6) it was reorganizing its international and domestic e-commerce businesses and would appoint a new chief financial officer.

The changes come as Alibaba faces headwinds on multiple fronts, including increased competition, a slowing economy and a regulatory crackdown.

Alibaba said it would form two new units to house its main e-commerce businesses – international digital commerce and China digital commerce, in a bid to become more agile and accelerate growth.

The international digital commerce unit will house Alibaba’s overseas consumer-facing and wholesale businesses, and include AliExpress, Alibaba.com and Lazada. The unit will be headed by Jiang Fan, whose had been president of the Taobao and Tmall marketplaces.

Alibaba will house its domestic commerce businesses in the China digital commerce unit which be led by Trudy Dai, a founding member of Alibaba, it said.

The company’s deputy chief financial officer, Toby Xu, will succeed Maggie Wu as the company’s chief financial officer from April, it said, describing his appointment as part of the company’s leadership succession plan.
Xu joined Alibaba from PWC three years ago and was appointed deputy CFO in July 2019.

Wu, who helped lead three Alibaba-related company public listings as CFO, will continue to serve as an executive director on Alibaba’s board.

The e-commerce giant’s Hong Kong-listed shares slid 8 per cent in early morning trade, tracking Friday declines made in the United States. US-listed shares of Chinese firms tumbled on concerns about stricter regulatory scrutiny at home in the wake of plans by Didi Global to delist from the New York Stock Exchange.

Last month the company slashed its forecast for annual revenue growth to its slowest pace since its 2014 stock market debut and saw sales at its banner event, online shopping festival Singles Day, grow at their slowest rate ever.

Source: Reuters

ក្រុមហ៊ុនយក្សAlibaba របស់ Jack Ma រុះរើអាជីវកម្ម E-Commerce ទូទាំងពិភពលោក

ដោយៈសុខុម

ប្រទេសចិន: ក្រុមហ៊ុនយក្ស Alibaba Group Holding របស់មហាសេដ្ឋី Jack Ma បានប្រកាសនៅថ្ងៃច័ន្ទ ទី៦ ធ្នូ នេះថា ពេលនេះខ្លួនកំពុងរៀបចំឡើងវិញនូវអាជីវកម្ម E-Commerce របស់ខ្លួនទូទាំងទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិ ហើយនឹងតែងតាំងអគ្គនាយកហិរញ្ញវត្ថុ (CFO)ថ្មី។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា ចំណាត់ការនេះ ធ្វើឡើងស្របពេលក្រុមហ៊ុន Alibaba កំពុងប្រឈមមុខនឹងបញ្ហាឈឺក្បាលជាច្រើន រួមទាំងការប្រកួតប្រជែងកាន់តែខ្លាំងក្លា វិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ និងវិធានការបង្ក្រាបពីសំណាក់ក្រុមនិយ័តករចិនផងដែរ។

ក្រុមហ៊ុនAlibaba បញ្ជាក់ថា ខ្លួននឹងបង្កើតបុត្រសម្ព័ន្ធថ្មីចំនួន២សម្រាប់គ្របដណ្ដប់លើអាជីវកម្ម E-Commerce ដ៏សំខាន់របស់ខ្លួនទាំងសម្រាប់ទីផ្សារក្នុងប្រទេសចិន និងទីផ្សារអន្តរជាតិ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងជំរុញកំណើនកាន់តែខ្លាំងបន្ថែមទៀត។

បុត្រសម្ព័ន្ធពាណិជ្ជកម្មឌីជីថលអន្តរជាតិ របស់ក្រុមហ៊ុននេះ នឹងគ្រប់​គ្រងអាជីវកម្ម ដែលប្រឈមមុខផ្ទាល់ជាមួយអ្នកប្រើប្រាស់ និងអាជីវកម្មលក់បោះដុំរួមមាន AliExpress, Alibaba.com និង Lazada ជាដើម ហើយបុត្រសម្ព័ន្ធនេះនឹងត្រូវដឹកនាំដោយលោក Jiang Fan ដែលជាអតីតប្រធានផ្សារ Taobao និង Tmall ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Alibaba នឹងបង្កើតពាណិជ្ជកម្មឌីជីថលក្នុងស្រុករបស់ខ្លួន ឱ្យនៅក្រោមចំណុះរបស់បុត្រសម្ព័ន្ធ នៅប្រទេសចិន ដែ​លត្រូវដឹកនាំដោយលោកស្រី Trudy Dai ដែលជាសមាជិកស្ថាបនិករបស់ Alibaba។

ក្រុមហ៊ុននេះបានបញ្ជាក់បន្ថែមទៀតថា លោក Toby Xu អគ្គនាយករងហិរញ្ញវត្ថុ នឹងបន្តតំណែងពីលោកស្រី Maggie Wu ជាអគ្គនាយកហិរញ្ញវត្ថុ (CFO) ថ្មីរបស់ Alibaba ចាប់ពីខែមេសា ដើមឆ្នាំ២០២២ តទៅ ហើយបានចាត់ទុកការតែងតាំងលោក Toby Xu ថាជាផ្នែកមួយនៃផែនការផ្លាស់ប្ដូរមុខតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន៕  Reuters៕

តើអ្វីជាពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទព្យ?

ដោយៈ សុផារី

ភ្នំពេញៈពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យគឺជាពន្ធ ដែលត្រូវបង់នៅពេលមានការទិញលក់ ឬដោះដូរ ឬធ្វើអំណោយ អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។

អចលនទ្រព្យ សំដៅដល់ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ទោះបីបាន ចុះបញ្ជី(មានប័ណ្ណកម្មសិទ្ធិ) ឬមិនបានចុះបញ្ជី(គ្មានប័ណ្ណកម្មសិទ្ធិ)ក្តី។

រង្វង់ញាតិ សំដៅដល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ

រវាងយាយ-តាបង្កើតនិងចៅបង្កើត រវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត រវាងឪពុក-ម្ដាយបង្កើតនិងកូនបង្កើត រវាងប្តីនិងប្រពន្ធ រវាងឪពុក-ម្តាយក្មេកនិងកូនប្រសា រវាងយាយ-តាក្មេកនិងចៅប្រសា។

ប្រទានកម្ម សំដៅដល់ការផ្ទេរអចលនទ្រព្យ ពីមនុស្សរស់ទៅ   ឱ្យញាតិ ដោយមិនយកថ្លៃ។

សន្តតិកម្ម សំដៅដល់ការផ្ទេរអចលនទ្រព្យ ពីមនុស្សស្លាប់ទៅឱ្យ​ញាតិតាមរយៈបណ្តាំជាលាយលក្ខណ៍អក្សរ ករណីគ្មានទំនាស់ ឬ ការបញ្ជាក់លើលិខិតយថាភូត ករណីគ្មានទំនាស់ ឬ សាលក្រម ឬសាលដីកាតុលាការ ករណីមានទំនាស់។

ការលើកលែងពន្ធ និងការអនុវត្តិពន្ធ

ពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យត្រូវ បានលើកលែងចំពោះ៖

១.ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាលសម្រាប់ជាប្រយោជន៍សេដ្ឋកិច្ច ឬសង្គមកិច្ច។

២,ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលចុះបញ្ជីសារពើភណ្ឌរបស់ស្ថាប័នរដ្ឋ។

៣.ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ របស់បេសក​កម្ម​ការទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រាជរដ្ឋាភិបាលនានា។

៤.ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុង “រង្វង់ញាតិ”

+ ការធ្វើសន្តតិកម្ម

– រវាងឪពុក-ម្ដាយបង្កើតនិងកូនបង្កើត

– រវាងប្តីនិងប្រពន្ធ

– រវាងយាយ-តាបង្កើតនិងចៅបង្កើត

– ពីឪពុក-ម្ដាយទៅឱ្យកូនបង្កើត និងកូនប្រសាដែលជាសហព័ទ្ធ

(ទ្រព្យរួមប្ដីប្រពន្ធក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)

+ ការធ្វើប្រទានកម្ម “លើកទី១”

– រវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត

– រវាងប្តីនិងប្រពន្ធ

– រវាងយាយ-តាបង្កើតនិងចៅបង្កើត

– ពីឪពុក-ម្ដាយទៅឱ្យកូនបង្កើត និងកូនប្រសាដែលជាសហព័ទ្ធ (ទ្រព្យរួមប្ដីប្រពន្ធក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)

– ពីយាយ-តាទៅចៅបង្កើតនិងចៅប្រសាដែលជាសហព័ទ្ធ (ទ្រព្យ រួមប្តីប្រពន្ធក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)

ការអនុគ្រោះពន្ធ ដោយឡែកការធ្វើប្រទានកម្មចាប់ពី “លើកទី២តទៅ” លើអចលនទ្រព្យ ដដែលក្នុង ”រង្វង់ញាតិ” ត្រូវបានអនុ​ញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធ ប្រថាប់ត្រា ចំនួន ១០០ ០០០ ០០០ រៀល (គិតជាប្រាក់ពន្ធ ស្មើនឹង ៤ ០០០ ០០០ រៀល)។

 

+ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ រវាងឪពុក-ម្តាយ​ក្មេក និងកូនប្រសាឬរវាងបងប្អូនបង្កើត និងបងប្អូនបង្កើតត្រូវបានអនុញ្ញាត ឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា។

– សន្តតិកម្ម: ចំនួន ២០០ ០០០ ០០០ រៀល   (គិតជាប្រាក់ពន្ធស្មើនឹង ៨ ០០០ ០០០ រៀល)។

– ប្រទានកម្ម: ចំនួន ១០០ ០០០ ០០០ រៀល   (គិតជាប្រាក់ពន្ធស្មើនឹង ៤ ០០០ ០០០ រៀល)។

អត្រាពន្ធ ត្រូវបានកំណត់តាមអត្រា៤% នៃមូលដ្ឋានគិតពន្ធ ដែលមូលដ្ឋានគិតពន្ធគឺជាតម្លៃអចលនទ្រព្យសរុប (ដី ឬ/និងសំ​ណង់) ដែលត្រូវបានកំណត់តាមលំដាប់អាទិភាព ដូចខាងក្រោម៖

១.តម្លៃអចលនទ្រព្យ ដែលត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធរបស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

២. តម្លៃអចលនទ្រព្យ ដែលត្រូវបានកំណត់ក្នុងកិច្ចសន្យាផ្ទេរកម្មសិទ្ធិឬ សិទ្ធិកាន់កាប់ ឬលិខិតគតិយុត្តផ្សេងទៀត។

– ករណីមានការអនុគ្រោះពន្ធ

មូលដ្ឋានគិតពន្ធ = តម្លៃអចលនទ្រព្យសរុប – ការអនុគ្រោះពន្ធ

 

– ការគណនាប្រាក់ពន្ធត្រូវបង់

ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ x ៤%

ឧទាហរណ៍៖ ករណីផ្ទេរកម្មសិទ្ធិផ្ទះល្វែង ដែលមានដីទំហំ១០០ម និងមានសំណង់ឥដ្ឋបេតុង ជាន់ផ្ទាល់ដីនិងជាន់ទី១ស្មើនឹង៦៤ម២(E, E,64ម) និងមានអាយុកាលសំណង់ក្រោម ១០ឆ្នាំ ស្ថិតនៅលើកំណាត់ផ្លូវវត្តអង្គតាម៉ិញ ចាប់ពីផ្លូវសហព័ន្ធរុស្ស៊ី(១១០)​ដល់ផ្លូវលេខ២០០៤ និងមានតម្លៃសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា តាមឧបសម្ព័ន្ធរបស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុដូចខាងក្រោម៖

តម្លៃដី= ៣០០ ដុល្លារ/ម៉ែត្រការ៉េ

តម្លៃផ្ទះជាន់ផ្ទាល់ដី (E) = ២៥០ ដុល្លារ/ម៉ែត្រការ៉េ

តម្លៃផ្ទះជាន់ទី១ (E) = ២០០ ដុល្លារ/ម៉ែត្រការ៉េ

 

 

ចម្លើយ

តម្លៃដី  ១០០ម៉ែត្រការ៉េ x ៣០០$= ៣០ ០០០$

តម្លៃផ្ទះជាន់ផ្ទាល់ដី(E០) ៦៤ម៉ែត្រការ៉េ x ២៥០$=១៦ ០០០$

តម្លៃផ្ទះជាន់ទី១(E១) ៦៤ម៉ែត្រការ៉េ x ២០០$=១២ ៨០០$

មូលដ្ឋានគិតពន្ធ (តម្លៃអចលនទ្រព្យសរុប) =៥៨ ៨០០$

មូលដ្ឋានគិតពន្ធ (គិតជារៀល) =៥៨ ៨០០ x ៤០០០=២៣៥ ២០០ ០០០រៀល។

ដូច្នេះ ប្រាក់ពន្ធត្រូវបង់គឺ  ២៣៥ ២០០ ០០០x ៤%=៩ ៤០៨ ០០០រៀលអ្នកជាប់ពន្ធមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រថាប់ត្រាឱ្យ បានគ្រប់ក្នុងរយៈពេល៣ខែ បន្ទាប់ពីកាលបរិច្ឆេទនៃ “ដីកាបញ្ជូន” សំណុំឯកសារ។

-ផ្ទេរកម្មសិទ្ធិរបស់រដ្ឋបាលសុរិយោដីរាជធានី-ខេត្តចំពោះអចលនទ្រព្យ បានចុះបញ្ជី(មានប័ណ្ណកម្មសិទ្ធិ)។

-ផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ របស់អាជ្ញាធរដែនដី (ក្រុង-ស្រុក-ខណ្ឌ) ចំពោះអចលនទ្រព្យពុំបានចុះបញ្ជី(គ្មានប័ណ្ណកម្មសិទ្ធិ)។

អ្នកជាប់ពន្ធត្រូវដាក់លិខិតប្រកាស នៅអគ្គនាយកដ្ឋានពន្ធដារចំពោះ អចលនទ្រព្យនៅរាជធានីភ្នំពេញ ឬនៅសាខាពន្ធដារខេត្តចំពោះអចលន- ទ្រព្យនៅតាមខេត្ត។ សម្រាប់អចលនទ្រព្យតាមបណ្តាខេត្តក៏អាចធ្វើការ ស្នើសុំប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារបានដែរ៕

លោក Donald Trump កៀរគរដើមទុនបាន១.០០០លានដុល្លារដើម្បីត្រៀមដំណើរការ App បណ្ដាញសង្គមថ្មីមួយ

ដោយៈសុខុម

ញូវយ៉ក: ក្រុមហ៊ុន Trump Media & Technology Group របស់លោក ដូណាល់ ត្រាំ កំពុងប្រឹងប្រែងយ៉ាងស្រាក់សស្រាំ ដើម្បីត្រៀមចាប់   ផ្តើមដំណើរការកម្មវិធី ឬApp បណ្ដាញទំនាក់ទំនងសង្គមមួយ ដែលមានឈ្មោះថា Truth Social នៅដើមឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៥ ធ្នូ។

ដំណឹងនេះ កើតមានឡើងស្របពេលអតីត ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ត្រូវបានហាមឃាត់ពីបណ្ដាញទំនាក់ទំនងសង្គម Twitter និងFacebook បន្ទាប់ពីកើតមានព្រឹត្តិការណ៍វាយប្រហារ លើវិមានរដ្ឋសភាអាមេរិក កាលពីខែមករាដើមឆ្នាំនេះ។

លោក ដូណាល់ ត្រាំ បាននិយាយអំពីការកៀរគរដើមទុនខាងលើនេះថា “១ពាន់លានដុល្លារ ផ្ញើសារដ៏សំខាន់ទៅកាន់ Big Tech (សំដៅដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង៤ រួមមាន Alphabet (Google), Amazon, Apple និង Meta (Facebook)) ថា ការចាប់ពិរុទ្ធ និងការរើសអើងនយោបាយត្រូវតែបញ្ចប់”។

លោកដូណាល់ ត្រាំ បានប្រកាសផែនការចាប់ផ្តើម App Truth Social កាលពីដើមឆ្នាំនេះ ដោយលោកអះអាងថា App ថ្មីនេះនឹងអនុញ្ញាតការសន្ទនា “ដោយគ្មានការរើសអើង ដោយផ្អែកលើមនោគមវិជ្ជានយោបាយ”។

ក្រុមហ៊ុន Trump Media & Technology Group បានចាប់ដៃគូសការជាមួយក្រុមហ៊ុន Digital World Acquisition លើការបណ្តាក់ទុនរួមគ្នានេះ។

កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ ក្រុមហ៊ុនទាំង២បានទម្លាយឱ្យដឹងថា ខ្លួនកៀរគរដើមទុនបាន១ពាន់លានដុល្លារ ពី“ស្ថាប័នវិនិយោគចម្រុះ”​។ ទោះជាយ៉ាងណា ពួកគេមិនបានទម្លាយឱ្យដឹងថា ជាក្រុមហ៊ុនអ្វីខ្លះឡើយ។

យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា ពេលនេះក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមបណ្ដាក់ទុនរួមគ្នានេះ មានតម្លៃជិត៤ពាន់លានដុល្លារហើយ។

នេះសរបង្ហាញថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានសមត្ថភាពខ្ពស់ នៅក្នុងការទាក់ទាញការគាំទ្រផ្នែកហិរញ្ញវត្ថុ បើទោះ​បីជាមានភាពចម្រូងចម្រាស អំឡុងពេលលោកកាន់អំណាចក្ដី៕ BBC៕

សម្តេចតេជោនឹងទស្សនកិច្ចនៅមីយ៉ាន់ម៉ាដើម្បីពង្រឹងអាស៊ានឡើងវិញ

ដោយៈគង់ សូរិយា

        ភ្នំពេញៈ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាននៅឆ្នាំ២០២២បានថ្លែងថា មានលទ្ឋភាពច្រើន ដែលសម្តេចនឹងអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីពង្រឹងក្របខ័ណ្ឌសហគមន៍អាស៊ានឡើងវិញ។

ថ្លែងចេញពីខេត្ដព្រៃវែង ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថាសម្តេចអាចនឹងអញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជជែកជាមួយ លោកមីង អោងឡាំងមេដឹកនាំប្រទេសមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ ខាងមុខនេះ។

មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិ នយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយ រយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក មីង អោងឡាំង ទម្លាក់គណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។ អវត្តមានមីយ៉ាន់ម៉ា បានធ្វើឱ្យអាស៊ានបាត់បង់កុងសង់ស៊ីស នៅក្នុងការ សម្រេចក្នុងកិច្ចប្រជុំកន្លងមក។

សម្តេចតេជោហ៊ុន សែន បញ្ជាក់ថា “លទ្ធភាពជាច្រើនខ្ញុំនឹងទៅទស្សនកិច្ចនៅណៃពិដោ ដើម្បីជួបឧត្តមសេនីយ៍ មីង អោងឡាំង ធ្វើការជាមួយគាត់ បើមិនឱ្យធ្វើការជាមួយនឹងអ្នកកាន់អំណាច។សម្តេចបានបន្តដោយលើកជាសំណួរថា តើយើងទៅធ្វើការជាមួយអ្នកណាពិតប្រាកដ ចង់ផ្តល់ជំនួយ ឫចង់ធ្វើការជាមួយរដ្ឋបាលស្អីៗ គេគ្រប់គ្រងប្រទេស […] យើងមិនប្រៀបធៀបអ្នកកាន់អំណាចនៅណៃពិដោ ប្រធានរដ្ឋបាលនៅណៃពិដោ គឺឯកឧត្តម មីង អោងឡាំង ដូចទៅនឹងអាហ្គានីស្ថាន តាលីបង់ទេ ក៏ប៉ុន្តែជាសមាជិកគ្រួសារអាស៊ាន ត្រូវតែមានសិទ្ធក្នុងការចូលរួមប្រជុំ ប្រជុំរដ្ឋមន្ត្រីការពារជាតិក៏ប្រជុំ រដ្ឋមន្ត្រីទាំងអស់ តែចំឡែកត្រង់ថារដ្ឋមន្ត្រីការបរទេសគេមិនឱ្យចូល វាពិបាកអាកន្លែងនឹង ចឹងមើលទុកឱ្យ ហ៊ុន សែន ធ្វើម្តង

សម្តេចតេជោបន្តថា សម្តេចនឹងអញ្ជើញទៅមីយ៉ាន់ម៉ា ដើម្បីជជែកជាមួយលោ​កមីង អោងឡាំង គឺមិននិយាយអ្វីក្រៅឆ្ងាយពីអ្វីដែលជាគោលការណ៍ រួមរបស់អាស៊ាននោះទេ ហើយក៏ជាគោលការណ៍ធម្មនុញ្ញអាស៊ាន ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គេ គឺមិនអាចទៅហួសពីនេះបានទេ ហើយក៏មិនត្រូវយករូបមន្ត អង្គការសហប្រជាជាតិ យកមកដាក់ជារូបមន្តរបស់អាស៊ានគឺមិនត្រឹមត្រូវទេ។

សម្តេចតេជោហ៊ុន សែនបានបន្ថែមថា “ពេលនេះជាពេលវេលាដែលត្រូវពង្រឹងអាស៊ានឡើងវិញពីអាស៊ាន១០ ទៅអាស៊ាន៩ ឥលូវនេះត្រូវទៅអាស៊ាន១០វិញ ពី​ព្រោះ មីយ៉ាន់ម៉ា មិនបានប្រកាសផ្តាច់ខ្លួនចេញពីអាស៊ាននោះទេ ហើយក្នុងធម្មនុញ្ញអាស៊ាន ក៏មិនមានអ្នកណាមានសិទ្ធដេញសមាជិកចេញនោះទេ”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កម្ពុជាសមាជិកថ្មីរបស់អាស៊ាន ប៉ុន្តែសមាជិកចាស់មិនប្រាកដចាស់ទេ ដោយសារមានមេដឹកនាំថ្មី ដោយឡែកសមាជិកថ្មី មិនប្រាកដថាថ្មីទេ ដោយសារមេដឹកនាំចាស់ សូម្បីតែព្រះចៅស៊ុលតង់ ព្រុយណេ ក៏បានទទួលស្គាល់ថា ក្រៅពីព្រះអង្គ មានតែនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេដែលចាស់ទុំនោះ៕

 

សម្តេចតេជោៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនពីរនឹងធ្វើឲ្យដង្ហើមសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ

ដោយៈគង់ សិរីជេស៊ីកា

        ព្រៃវែងៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ចូលជាធរមាននៅខែមករា ឆ្នាំ២០២២ខាងមុខនេះ នឹងធ្វើឲ្យដង្ហើបសេដ្ឋកិច្ចកម្ពុជា កាន់តែប្រសើរឡើងថែមទៀត។

កិច្ចព្រមព្រៀងទាំង២ ដែលចូលជាធរមានក្នុងខែមករាខាងមុខនេះ គឺបើកទីផ្សារសម្រាប់ផលិតផលកម្ពុជា កាន់តែធំទូលាយថែមទៀត ដើម្បីជំរុញកម្លាំងផលិតនាំចេញ។

ការថ្លែងរបស់សម្តេចតេជោធ្វើឡើង ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តភ្ជាប់ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែងជិត ១០០គីឡូម៉ែត្រ ចំណាយថវិកាជិត ១០០លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា “កិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីរវាងកម្ពុជា-ចិន នឹងចូលជាធរមានក្នុងខែមករាខាងមុខ អាសិម ក៏ចូលជាធរមានក្នុងខែមករា ខាងមុន ដូច្នេះកម្ពុជាមានដង្ហើមដកកាន់តែល្អ យើងប្រឹងផលិតដើម្បីជំរុញការនាំចេញ នេះជាចំណុចដែលសប្បាយរីករាយសម្រាប់ប្រជាជនកម្ពុជា

សម្តេចតេជោបានបង្ហាញ នូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះកាដូចុងឆ្នាំចំនួន២របស់មិត្តចិន គឺទី១-ក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន កំពុងទំនា​ក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីសិក្សា និងស្រាវជ្រាវក្នុងការផលិតវ៉ាក់សាំងនៅកម្ពុជា ហើយនៅក្នុងឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតនៅក្នុងប្រទេសតែម្តង និងទី២-ភាគីចិនបានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យ ផ្នែកភូតគាមអនាម័យ លើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលជាវិធានការសំខាន់។ ប្រសិនដំណើរការសិក្សារលូនល្អ ផ្លែមៀនកម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន នាពេលរដូវប្រមូលផលលើកក្រោយ រីឯត្រីប្រាវិញ នឹងនាំចេញទៅកាន់ប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅថា FTA គឺជាកិច្ចព្រមព្រៀងលើកលែងពន្ធអាករ ទៅវិញទៅមករវាងប្រទេសមួយ និងប្រទេសមួយទៀត លើផលិតផលដែលបានព្រមព្រៀងគ្នា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនត្រឹមតែជាការព្រមព្រៀងត្រឹមការលើកលែងពន្ធអាករលើផលិតផលប៉ុណ្ណោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម៕