ប្រធានGRAអះអាងថា ខេត្តកែបមានសក្តានុពលលើការអភិវឌ្ឍលើវិស័យអចលនទ្រព្យ

ដោយៈគង់ សូរិយា

 ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យសកល(GRA)លោកឧកញ៉ាសំ សុខនឿនបានថ្លែងថា ខេត្តកែប ជាខេត្តមានឱកាសរីកចម្រើនលើវិនិយោគវិស័យអចលនទ្រព្យ ដោ​យសារខេត្តមួយនេះ មានសក្តានុពលលើវិស័យទេសចរណ៍ និងតម្លៃដីធ្លីនៅមានភាពសមរម្យ​។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីព្រឹកថ្ងៃទី៣ ធ្នូនេះថា ខេត្តកែបប្រៀបបីដូចជាដុំពេជ្រមួយ មិនទាន់បានកែច្នៃ ហេតុនេះបើសិនជា​រដ្ឋាភិបាលរៀបចំគោលនយោបាយ ដើម្បីទាក់ទាញការវិនិយោគរបស់ចិន ខេត្តនេះនឹងមានការរីកចម្រើនលឿននាពេលអនាគត។

លោកបន្តថា “តម្លៃដីធ្លីក្នុងខេត្តនេះនៅមានភាពសមរម្យនៅឡើយ ពិសេសភាពស្រស់ស្អាត នៃតំបន់ឆ្នេរ​និងឧទ្យានជាតិកណ្តាលក្រុង បានធ្វើឲ្យខេត្តនេះមានអាកាសធាតុល្អប្រសើរ”។

លោកបន្តថា “ដីនៅតំបន់ពាណិជ្ជកម្មកណ្តាលក្រុង មានតម្លៃចន្លោះពី៥០០ទៅ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដីនៅតាមផ្លូវធំៗមានតម្លៃចន្លោះពី២៥០ទៅ៤០០ដុល្លារ និងតំបន់ជាយក្រុងមានតម្លៃចន្លោះពី៨០ទៅ១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

លោកឧកញ៉ាសំ សុខនឿនបានបន្តថា អ្នកវិនិយោគមួយចំនួនបានមើលរំលងខេត្តនេះ ដោយសារជាខេត្តមានប្រជាជនរស់នៅតិច ប៉ុន្តែចំនួនប្រជាជនតិចមិនសំខាន់នោះទេ អ្វីសំខាន់គឺខេត្តនេះ ជាខេត្តដែលមានទីតាំងជាប់ព្រំដែនកម្ពុជា វៀតណាម ដែលមានលំហូរពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។

រដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍បានរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍៍ខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់ ដោយមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាសនានាកើតមាន ដែលនាំឲ្យមានការបំពុលបរិស្ថាននៅក្នុងខេត្តនេះនោះទេ៕

 

ក្រុមហ៊ុន ខេអេច លែន និង ធនាគារស្ថាបនា បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី ការផ្តល់ប្រាក់កម្ចីទិញផ្ទះ សម្រាប់អតិថិជនដែលចង់វិនិយោគលើគ្រប់គម្រោង

 

ភ្នំពេញ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រុមហ៊ុន ខេអេច លែន និង ធនាគារស្ថាបនា បានសហការគ្នាក្នុងការរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី ការផ្តល់ប្រាក់កម្ចីទិញផ្ទះ សម្រាប់អតិថិជនដែលចង់វិនិយោគគ្រប់គម្រោងរបស់ក្រុមហ៊ុន ខេអេច លែន។

វគ្គបណ្តុះបណ្តាលមួយនេះបានធ្វើឡើងក្នុងគោលបំណង បង្កើនចំណងមិត្តភាពរវាងក្រុមហ៊ុន និងធនាគារ ក៏ដូចជាចែករំលែកចំណេះដឹងនិងបទពិសោធន៍ រវាងគ្នានិងគ្នា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខេអេច លែន បានទទួលជោគជ័យក្នុងការអភិវឌ្ឍគម្រោងអចលទ្រព្យរបស់ខ្លួនចំនួន៦គម្រោងរួចមកហើយ ដែលសព្វថ្ងៃ ក្រុមហ៊ុន ក៏បានបន្តអភិវឌ្ឃន៍គម្រោងទី៧របស់ខ្លួន ដែលមានឈ្មោះថា ទីក្រុងពាណិជ្ជកម្មភ្នំតូច ស្ថិតនៅឃុំភ្នំតូច ស្រុកឧត្តុង ខែត្តកំពង់ស្ពឺ ។

គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច មានទំហំរហូតទៅដល់១០០ហិកតា ដែលជាប្រភេទគម្រោងអភិវឌ្ឃន៍បែបកូនកាត់ រួមមាន ដីឡូតិ៏ ផ្ទះអាជីវកម្ម វីឡាទោល វីឡាភ្លោះ និងវីឡាកូនកាត់។ ហើយក្នុងគម្រោងក៏មានការរៀបចំតំបន់ពាណិជ្ជកម្មទាំង១០ និងមានផ្សារភ្នំតូចនៅក្នុងគម្រោងផ្ទាល់តែម្តង។

ផ្លូវលេខ១៤៨ ពីរង្វង់មូលស្ទឹងហាវ ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានជាង៤០%

ដោយ៖ សុផារី

ភ្នំពេញ ៖ សកម្មភាពការងារសាងសង់នៃការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១៤៨ ប្រវែង ១៨,៦៧៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ទឹងហាវដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គិតត្រឹមចុង ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន៤០,៨៩ភាគរយ លឿនជាងផែនការប្រមាណ១,៥៥%។

នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង ចុះពិនិត្យគុណភាព និងសកម្មភាព ការងារសាងសង់នៃការដ្ឋានស្ថាបនាកំណាត់ផ្លូវខេត្តលេខ១៤៨ និងប្រព័ន្ធលូបង្ហូរ ។

លោក ស៊ុន ចាន់ថុល បានណែនាំក្រុមហ៊ុនទទួលម៉ៅការសាងសង់យកចិត្តទុកដាក់លើការងារសាងសង់ប្រព័ន្ធលូបង្ហូរ ដោយអនុលោមតាមស្តង់ដាបច្ចេកទេសបានកំណត់ ធ្វើយ៉ាងណាធ្វើម្តងឲ្យហើយ កុំធ្វើម្តងទៀតនាំឲ្យខាតបង់ពេលវេលា និងថវិកាដែលរាជរដ្ឋាភិបាលរកបានដោយលំបាក។

ការស្ថាបនាផ្លូវនេះមានការប្រើប្រាស់ម៉ាស៊ីនអ៊ុតបេតុង(Concrete Paving Machine)ទំនើបដែលធ្វើឲ្យផ្ទៃផ្លូវមានភាពរាបស្មើល្អ និងរក្សាបានគុណភាពបេតុង ដែលជួយឲ្យផ្លូវរឹងមាំជាប់បានយូរ និងជាផ្លូវទី១ នៅកម្ពុជាដែលប្រើម៉ាស៊ីនឆូតកាត់ធ្វើក្រឡាផ្ទៃបេតុង ដើម្បីកុំឲ្យយានយន្តរអិលក្នុងពេលបើកបរ និងគ្រប់គ្រងស្នាមប្រេះបានល្អ ខណៈកន្លងមកការឆូតកាត់ផ្លូវបេតុង(ទទឹងផ្លូវ) ត្រូវបានធ្វើឡើងដោយដៃ ។

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ប្រើប្រាស់ថវិកាសន្សំរបស់ជាតិ ក្រោមការត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ និងនាយកដ្ឋានបច្ចេកទេសសាធារណការ នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ ដែលគ្រោងចំណាយពេលសាងសង់ចំនួន២៨ខែ។

ផ្លូវខេត្តលេខ១៤៨ ចាប់ពីរង្វង់មូលស្ទឹងហាវ ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថាបនាដោយក្រាលបេតុងសរសៃដែកប្រវែង២២,៣៤៧គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ កម្រាស់២៦សង់ទីម៉ែត្រ និងចិញ្ចើមក្រួសក្រហម០,៥០ម៉ែត្រសងខាង ចាប់ពីPK២៤+៣៥០ ដល់ PK៤៣ +០២៥ (មានស្រទាប់Sub Base ១៥សង់ទីម៉ែត្រ និងស្រទាប់ Base Course កម្រាស់ ៣០ សង់ទីម៉ែត្រ)៕

គម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥សម្រេចបាន៣០,៣៧ភាគរយ

ដោយ៖សុផារី

បន្ទាយមានជ័យ៖ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៣០,៣៧ភាគរយ ហើយក្រុមហ៊ុនសាងសង់បានប្តេជ្ញាចិត្តថា នឹងបញ្ចប់គម្រោងសាងសង់ច្រកអន្តរជាតិនេះ ទៅតាមផែនការកំណត់។ នេះបើតាមការបញ្ជាក់របស់លោក លោក តាន់ គឹមហួត តំណាងក្រុមហ៊ុនចម្រុះ CM Grand Development និង Tan Kim Eng ដែលជាក្រុមហ៊ុនសាងសង់គម្រោងខាងលើ។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែល គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ លោក យិត បុណ្ណា រដ្ឋលេខាធិការ និងជានាយកគម្រោង និងគណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ ដឹកនាំដោយ លោក Perames Vudthitornetiraks ប្រធានស្ថាប័ននីដា និងអាជ្ញាធរពាក់ព័ន្ធរបស់ខេត្តបន្ទាយមានជ័យ បានប្រជុំពិភាក្សាការងារ និងចុះត្រួតពិនិត្យដំណើរការនៃគម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការចុះត្រួតពិនិត្យលើគម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺក្នុងន័យតាមដានវាយតម្លៃចំពោះកិច្ចការងារសាងសង់ នៃអគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ធ្វើយ៉ាងណាត្រូវសម្រេចទៅតាមផែនការទិសដៅ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ការធ្វើចរាចរ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា និង ថៃ។

ជាមួយគ្នានោះ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័ន នីដា (NEDA) នៃប្រទេសថៃ បានជម្រុញអោយក្រុមហ៊ុនចម្រុះ CM និង TKE ខិតខំអនុវត្តគម្រោងអោយសម្រេចបានតាមផែនការកំណត់ ជាពិសេសត្រូវយកចិត្តទុកដាក់ និងគោរពតាមបទដ្ឋានបច្ចេកទេស និងប្លង់បច្ចេកទេសរបស់គម្រោង។

គម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់និងមិនអាចខ្វះបាន ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូន និងកាត់បន្ថយពេលវេលាក្នុងត្រួតពិនិត្យ៕

Tribe Hotels signs in Cambodia amid Asian expansion plan

by Matt Lennon

Home-grown boutique hotel brand, Tribe Hotels, has outlined aggressive expansion plans for Southeast Asia after the brand announced plans for a new property opening in the Cambodian capital of Phnom Penh.

The move into Asia marks the second new continent beyond its heartland of Australia for the Ennismore lifestyle brand, with efforts to conquer Europe continuing apace with openings completed in Paris and the French Riviera region of Carcassonne, between Toulouse and Montpellier in the country’s south. Amsterdam and Warsaw are also scheduled to welcome the Tribe brand in 2022.

Along with Cambodia, the brand has earmarked significant growth potential in Asia with plans now revealed to open in Phuket, Bali, Singapore and Manila by 2025.

Ennismore Deputy Brand Chief Operating Officer, François Leclerc, said the company was incredibly excited to be debuting the Tribe brand in Southeast Asia and bringing a new concept to the region.

“Tribe is all about reshaping the traditional hotel experience into something that enables guests to stay, work and socialise in a truly contemporary environment,” Leclerc said.

“We know that Tribe hotels will really excite modern travellers who are looking for simplicity, affordability, and connectivity in a high-end interior environment.

“Our guests are true explorers – they could be out shopping, experiencing the local neighbourhood or out doing business, however, they do want to return to a hotel that is both design-driven and social. These diverse modern travellers are connected by a love of contemporary design, a spirit of adventure and a new understanding of what a functional, contemporary hotel should be.”

Currently, Ennismore has signed more than 50 Tribe hotels globally to its pipeline and has plans to open up to 150 in the next 4-5 years.

Source: hotelmanagement.com

ស្លាកយីហោសណ្ឋាគារលំដាប់ពិភពលោកឈានជើងចូលកម្ពុជា ដើម្បីពង្រីកទីផ្សារក្នុងតំបន់អាស៊ី

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគលើសណ្ឋាគារបែបបូទិក ដែលរីកដុះដាលដូចផ្ទះគឺ Tribe Hotels បានគូសបញ្ជាក់ពីផែនការពង្រីកជាច្រើនកន្លែង សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងបានប្រកាសផែនការ សម្រាប់ការបើកអចលនទ្រព្យថ្មី នៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។

ការផ្លាស់ប្តូរទីផ្សារទៅកាន់ទ្វីបអាស៊ីគឺជាទ្វីបថ្មីទីពីរ ក្រៅពីប្រទេសអូស្ត្រាលី សម្រា​ប់ស្លាកយីហោ Ennismore ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីដណ្តើមយកទីផ្សារទ្វីបអឺរ៉ុប ដែលកំពុងបន្តរីកចម្រើនជាមួយនឹងការបើកសាខាថ្មី នៅទីក្រុងប៉ារីស និងតំបន់ French Riviera នៃទីក្រុង Carcassonne ចន្លោះទីក្រុង Toulouse និង Montpellier នៅភាគខាងត្បូងនៃប្រទេស។ ទីក្រុង Amsterdam និង Warsaw ក៏គ្រោងនឹងស្វាគមន៍ស្លាកយីហោ Tribe ក្នុងឆ្នាំ២០២២ ផងដែរ។

ក្រៅពីប្រទេសកម្ពុជា ស្លាកយីហោនេះ បានកំណត់សក្តានុពលកំណើន ដ៏សំខាន់នៅក្នុងតំបន់អាស៊ី ជាមួយនឹងផែនការ ដែលមកដល់ពេលនេះ ត្រូវបានបង្ហាញថានឹងបើកនៅភូកេត បាលី សិង្ហបុរី និងម៉ានីលនៅឆ្នាំ២០២៥ ។
លោក François Leclerc នាយករងប្រតិបត្តិរបស់ក្រុមហ៊ុន Ennismore បាននិ​យាយថា ក្រុមហ៊ុនពិតជារំភើបចិត្តយ៉ាងខ្លាំង ក្នុងការបង្ហាញខ្លួនស្លាកយីហោ Tribe នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនាំយកគំនិតថ្មីទៅកាន់តំបន់នេះ។

លោកបាននិយាយថា “សណ្ឋាគារTribe មានគោលបំណងផ្តល់នូវបទពិសោធន៍ការស្នាក់នៅ ក្នុងសណ្ឋាគារបែបបុរាណទៅជាអ្វីមួយ ដែលអាចឱ្យភ្ញៀវស្នាក់នៅផង ធ្វើការផង និងទំនាក់ទំនងសង្គមផង នៅក្នុងបរិយាកាសសហសម័យបែបថ្មីយ៉ាងពិតប្រាក​ដ” ។

លោកបន្ថែមថា “យើងដឹងថាសណ្ឋាគារ Tribe នឹងនាំមកនូវបរិយាកាសក៏រំភើបដល់អ្នកធ្វើដំណើរសម័យទំនើប ដែលស្វែងរកភាពសាមញ្ញ តម្លៃសមរម្យ និងទំនាក់ទំនងគ្នា”។

លោកថា អតិថិជនរបស់សណ្ឋាគារ Tribe គឺជាអ្នកផ្សងព្រេងពិតប្រាកដ ពួកគាត់អាចចេញទៅដើរទិញឥវ៉ាន់ ទទួលបាននូវបទពិសោធន៍ក្នុងសង្កាត់ ក្នុងស្រុក ឬចេញរកស៊ី ប៉ុន្តែពួកគាត់នូវតែចង់ត្រឡប់ទៅស្នាក់នៅសណ្ឋាគារ ដែលមានទាំងការរចនា និងទំនាក់ទំនងសង្គម។ អ្នកដំណើរសម័យទំនើបចម្រុះទាំងនេះ នឹងត្រូវបានតភ្ជាប់ដោយក្ដីស្រឡាញ់នៃការរចនាបែបសហសម័យ ស្មារតីនៃការផ្សងព្រេង និងការយល់ដឹងថ្មីអំពីអ្វីដែលជាសណ្ឋាគារ បែបសហសម័យគួរផ្តល់ឱ្យដល់ភ្ញៀវ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Ennismore បានចុះហត្ថលេខាលើសណ្ឋាគារ Tribe ជាង៥០ នៅទូទាំងពិភពលោកក្នុងបណ្តាញរបស់ខ្លួន ហើយមានគម្រោងបើករហូតដល់១៥០ ក្នុងរយៈពេល៤-៥ ឆ្នាំខាងមុខ៕

ជប៉ុនដកបម្រាមការកក់ជើងហោះហើរឡើងវិញ ក្រោយរងការរិះគន់

ដោយៈ សុផារី

ជប៉ុនៈ ប្រទេសជប៉ុនបានដកបម្រាម លើការកក់ជើងហោះហើរអន្តរជាតិ ដែលចូលប្រទេសខ្លួនឡើ់ងវិញ ដើម្បីការពារប្រឆាំងនឹងមេរោគបំប្លែងថ្មីអូមីក្រុង តែមួយថ្ងៃបន្ទា​ប់ពីវិធានការណ៍នេះត្រូវបានប្រកាស ហើយមានការរិះគន់ថា នេះជាវិធានការ ហួសហេតុពេក។

ក្រសួងសាធារណការជប៉ុន កាលពីថ្ងៃពុធបានចេញសំណើ ទៅក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ឱ្យបញ្ឈប់ការកក់ជើងហោះហើរថ្មី ដែលចូលមកក្នុងប្រទេសជប៉ុនរហូតដល់ចុងខែធ្នូ ជាការប្រុងប្រយ័ត្នជាបន្ទាន់ ដើម្បីការពារប្រឆាំងនឹងមេរោគបំប្លែងថ្មីអូមីក្រុង។

ក្រសួងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានដកសំណើនេះវិញ បន្ទាប់ពីទទួលបានការរិះគន់ថា បម្រាមនេះគឺតឹងរ៉ឹងពេក និងស្មើនឹងការបោះបង់ចោលប្រជាជនរបស់ខ្លួន។

នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយថា ការផ្លាស់ប្តូរគោលនយោ​បាយយ៉ាងឆាប់រហ័សនេះ ព្រោះគិតគូរពីតម្រូវការធ្វើដំណើររបស់ជនជាតិជប៉ុន។ លោកបាន និងកំពុងជំរុញឱ្យចាត់វិធានការយ៉ាងប្រុងប្រយ័ត្នយ៉ាងខ្លាំង បន្ទាប់ពីនាយករដ្ឋមន្ត្រីមុន គឺ លោក Yoshihide Suga ស្ទើរតែបាត់បង់តំណែងដឹកនាំរបស់គាត់ ចំពេលមានការរិះគន់ជាសាធារណៈថា វិធានការណ៍មេរោគរបស់គាត់មានកម្រិតពេក និងយឺតពេក។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា “ខ្ញុំបានណែនាំក្រសួងដឹកជញ្ជូនឱ្យយកចិត្តទុកដាក់ទាំងស្រុង ចំពោះតម្រូវការរបស់ពលរដ្ឋជប៉ុន ដើម្បីត្រឡប់ទៅផ្ទះវិញ”។

លោកបាននិយាយថា សំណើនេះមានគោលបំណងកាត់បន្ថយការធ្វើដំណើរមកដល់ជាប្រចាំថ្ងៃរបស់ប្រទេសជប៉ុនមកត្រឹម៣,៥០០នាក់ពីកម្រិតមុន៥,០០០ ដើម្បីរឹតបន្តឹងការគ្រប់គ្រងព្រំដែន ខណៈមេរោគបំប្លែងថ្មីនេះបានរីករាលដាលនៅជុំវិញពិភពលោក៕

លោកយិន លាងគង់: ការវិនិយោគដីជាយក្រុងនៅតែមានផលចំណេញនិងមិនជាប់គាំងដោយសារកត្តាទាំងនេះ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ការវិនិយោគដីធ្លី នៅតែមានប្រជាប្រិយភាព និងមានភាពសកម្មជាងគេ ទោះក្នុងអំឡុងវិបត្តិកូវីដ១៩ក្តី ប៉ុន្តែទីផ្សារដីធ្លីនៅតែមានភាពរសរវើក សម្រាប់តំបន់សំខាន់ៗមួយចំនួន។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ ដែលបានតាមដាន និងសិក្សាវិភាគលើវិស័យនេះបានឲ្យដឹងថា ការវិនិយោគដីធ្លីនៅជាយក្រុង និងតាមបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ចធំៗ នៅតែមានការពេញនិយម ប៉ុន្តែថ្ងៃនេះ យើងសូមលើកយកនូវហេតុផលមួយចំនួន ដែលអ្នកវិនិយោគដីធ្លីនៅតែផ្តោតលើតំបន់ជាយក្រុងភ្នំពេញ ជាជាងនៅតាមបណ្តាខេត្តឆ្ងាយៗ។

លោកបានលើកឡើងនូវកត្តាសំខាន់ៗទាំង៥នេះ ដើម្បីអ្នកវិនិយោគអាចសិក្សាស្វែងយល់ និងយកទៅពិចារណា។
កត្តានគរូបនីយកម្ម

កត្តានគរូបនីយកម្ម ជាផ្នែកដ៏សំខាន់មួយ ដែលជួយធ្វើឲ្យតម្លៃដីធ្លីកើនឡើង និងមានតម្រូវការច្រើន ព្រោះនគរូបនីយកម្មបានផ្សារភ្ជាប់យ៉ាងរសរវើក ជាមួយប្រជាសាស្រ្ត ជាមួយសេដ្ឋកិច្ច សំណង់ និងអចលនទ្រព្យនានានា។
កត្តានគរូបនីយកម្ម ក៏ចូលរួមចំណែកឆ្លុះបញ្ចាំង ពីការរីកចម្រើនសេដ្ឋកិច្ច សង្គម និងបរិស្ថានមនុស្ស និងធម្មជាតិផងដែរ។

ការហូរចូលនូវប្រជាជនថ្មី
តាមការសិក្សារបស់ស្ថាប័នអន្តរជាតិនានាបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាប្រមា​ណ២៥ម៉ឺននាក់ បានហូរចូលមករស់នៅរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ដោយសារពួកគេស្វែងរកគុណតម្លៃជីវិត និងលើកកំពស់គុណភាពជីវិតប្រសើរជាងមុន ហើយនិន្នាការនេះ​បាននិងកំពុងកើតមាន នៅគ្រប់បណ្តាទីក្រុងនានានៅលើពិភពលោក។

ការរីកចម្រើននៃនគរូបនីយកម្ម ដែលបានលើកឡើងខាងលើ ក៏ផ្សារភ្ជាប់ជាមួយនឹងកំណើនប្រជាសាស្រ្តនៅក្នុងទីក្រុងផងដែរ ជាក់ស្តែងប្រជាជនកម្ពុជាជិត៧លាននាក់ បានរស់នៅតាមបណ្តាទីក្រុងនានា នៃខេត្តនិមួយៗ និងរាជធានីភ្នំពេញ (តួលេខរបស់ធនាគារពិភពលោកឆ្នាំ២០១៩)។

ក្នុងហេតុផលនេះហើយ ដែលក្រសួងមហាផ្ទៃ គ្រោងបង្កើតឲ្យមានទីក្រុងកាន់តែច្រើននៅតាមបណ្តាទីរួមស្រុកនានា ដើម្បីទាក់ទាញការវិនិយោគ និងជម្រុញកំនើននៃការអភិវឌ្ឍ។

ហេដ្ឋារចនាសម្ព័ន្ឋមានភាពងាយស្រួល
តាមធម្មតា នៅរាជ និងរដ្ឋធានីរបស់ប្រទេសមួយ រដ្ឋាភិបាលតែងតែផ្តោតអាទិភាពលើការអភិវឌ្ឍទីក្រុងជាមុន មុនគិតទៅអភិវឌ្ឍន៍នៅតាមបណ្តាខេត្តដទៃទៀត ព្រោះរាជនិងរដ្ឋធានីរបស់ប្រទេសមួយ ជាមុខមាត់របស់ជាតិមួយ នៅនឹងភ្នែក ច្រមុះ ដែលឃើញមុនគេ។

ជាក់ស្តែងរាជធានីភ្នំពេញបាន និងកំពុងពង្រីកជាបន្តបន្ទាប់ និងគ្រោងពង្រីកបន្ថែមទៀតក្នុងរង្វង់ជុំ៣០គីឡូម៉ែត្រការ៉េ។ ដូច្នេះនៅពេលទីក្រុងរីក ហេដ្ឋារចនាសម្ព័័ន្ឋធំៗនឹងទៅដល់ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវ ទឹក អគ្គិសនីនឹងទៅដល់មុនគេ តាមរយៈការវិភាជថវិកាជាតិរបស់រដ្ឋាភិបាល។

តំបន់ដែលមានសកម្មភាពសេដ្ឋកិច្ច
ជាកត្តាសត្យានុម័ត នៅទីណាមានមនុស្សរស់នៅច្រើន ជាកន្លែងដែលសកម្មភាព​សេដ្ឋកិច្ចមានភាពរសរវើកជាងគេ និងមានចរន្តទិញលក់ សកម្មជាងគេ ពិសេសតម្លៃដីធ្លីនឹងកើនខ្ពស់ជាងគេផងដែរ។

មានមនុស្សមានសកម្មភាពសេដ្ឋកិច្ច ​មានមនុស្សមានច្រវ៉ាក់ផលិតកម្ម មានមនុស្សរស់នៅច្រើនតម្រូវការដីធ្លី និងទំនិញដទៃទៀតនឹងកើនឡើងផងដែរ។

ជាក់ស្តែងតំបន់ជាប់ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ កាលពី៥ឆ្នាំមុន ជាតំបន់ស្ងាត់ ដីធ្លីគ្មានតម្លៃ និងគ្មានមនុស្សរស់នៅ ប៉ុន្តែបច្ចុប្បន្ននេះតម្លៃដីធ្លីបានកើនឡើង ដោ​យសារចរន្តមនុស្សទៅរស់នៅកាន់តែច្រើន ស្របពេលរោងចក្រ ឧស្សាហកម្ម ការសាងសង់លំនៅដ្ឋាន និងបុរីនានាបានកើតមានព្រោងព្រាត។

តំបន់ងាយទទួលរងឥទ្ឋិពល
វាប្រៀបបីដូចឪពុក ម្តាយ កាលណាមានមនុស្សច្រើន តែងតែជួយកូនសិក្សា រៀន​សូត្រ ដើម្បីអភិវឌ្ឍន៍៍សមត្ថភាព ក៏ដូចជាចែកធនធានដល់បុត្រ ធីតារបស់ខ្លួនហើយ។

តំបន់ជាយក្រុងក៏ដូចគ្នាផងដែរ កាលពីទីក្រុងមានការរីកចម្រើនលឿន នឹងជះឥទ្ឋិ ពលទៅកាន់តំបន់ជាយក្រុង ដោយស្វ័យប្រវត្តិទាំងហេដ្ឋារចនាសម្ព័ន្ឋ សកម្មភាពសេដ្ឋកិច្ច​លំហូរមូលធន ដោយសារការកើនឡើងនូវចំនួនមនុស្ស ដែលស្វែងរកឧត្តមភាពជីវិត ក៏ដូចជា ស្វែងរកគុណភាពជីវិតមានភាពប្រសើរជាងមុន៕

សណ្ឋាគារកំពូលថ្លៃទាំង១០ក្នុងពិភពលោក ដែលអ្នកដឹងពីតម្លៃគេងក្នុងមួយយប់ហើយចង់ខ្យល់គ

ដោយៈសុខុម

អន្តរជាតិ: សម្រាប់មនុស្សទូទៅ ការគេងនៅសណ្ឋាគារមួយ យប់តម្លៃចាប់ពី២០០ដុល្លារដល់៥០០ដុល្លារ ប្រាកដជាស្រែកចាច ហើយលាន់មាត់ថា “អីក៏ថ្លៃម៉្លេះ គ្រាន់តែដេកមិនធ្វើអីសោះ”! ។

ប៉ុន្តែបើបានដឹងពីតម្លៃសណ្ឋាគារទាំងនេះវិញ អ្នកប្រាកដជាស្លុតចិត្តចង់ខ្យល់គ និងស្ទើរមិនគួរឱ្យជឿ ព្រោះគ្រាន់តែគេងមួយយប់សោះ ត្រូវចំណាយយ៉ាងតិចចាប់ពី២៨.០០០ដុល្លារឡើងទៅ នោះក៏ដោយសារតែវាជាប់ចំណាត់ថ្នាក់របស់វា ជាសណ្ឋាគារកំពូលថ្លៃទាំង១០ក្នុងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Wealthy Gorilla។

អញ្ចឹងតោះ! ដើម្បីជ្រាបច្បាស់ថាតើសណ្ឋាគារទាំងនោះ មានឈ្មោះអ្វីខ្លះ ស្ថិតនៅក្នុងប្រទេសណាខ្លះ និងមានតម្លៃខ្ពស់បំផុតរហូត ដល់ទៅប៉ុន្មានម៉ឺនដុល្លារ សូមអានខាងក្រោមទាំងអស់គ្នា!

*ចំណាត់លេខ១០
សណ្ឋាគារ The Royal Suite – Burj Al-Arab – គេងមួយយប់តម្លៃ ២៨.០០០ដុល្លារ សណ្ឋាគារនេះមានទីតាំងនៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត៊។

*ចំណាត់លេខ៩
សណ្ឋាគារ The Royal Suite – The Plaza – គេងមួយយប់តម្លៃ៤០.០០០ដុល្លារ។ វាមានទីតាំងនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

*ចំណាត់លេខ៨
សណ្ឋាគារ The Hilltop Villa – គេងមួយយប់តម្លៃ ៤៥.០០០ដុល្លារ សណ្ឋាគារនេះមានទីតាំងស្ថិតនៅកោះ Laucala Island។

*ចំណាត់លេខ៧
សណ្ឋាគារ The Muraka – The Conrad – គេងមួយយប់តម្លៃ ៥០.០០០ដុល្លារ។ វាមានទីតាំង នៅបឹងទឹកប្រៃមួយក្នុងមហាសមុទ្រឥណ្ឌា។

*ចំណាត់លេខ៦
សណ្ឋាគារ The Penthouse Suite – Hôtel Martinez – គេងមួយយប់តម្លៃ ៥៣.០០០ដុល្លារ។ សណ្ឋាគារនេះ ស្ថិតនៅប្រទេសបារាំង។

*ចំណាត់លេខ៥
សណ្ឋាគារ Ty Warner Penthouse – Four Seasons – គេងមួយយប់តម្លៃ ៦០.០០០ដុល្លារ។ វាមានទីតាំងនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

*ចំណាត់លេខ៤
សណ្ឋាគារ The Mark Penthouse – The Mark Hotel – គេងមួយយប់តម្លៃ ៧៥.០០០ដុល្លារ។ វាមានទីតាំងស្ថិតនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកផងដែរ។

*ចំណាត់លេខ៣
សណ្ឋាគារ The Royal Penthouse – Hotel President Wilson – គេងមួយយប់តម្លៃ ៨០.០០០ដុល្លារ។ វាមានទីតាំងស្ថិតនៅក្រុងហ្សឺណែវ ប្រទេសស្វីស។

*ចំណាត់លេខ២
សណ្ឋាគារ Empathy Suite – The Palms – គេងមួយយប់តម្លៃ ១០០.០០០ដុល្លារ វាមានទីតាំងនៅរដ្ឋឡាសវេហ្គាស សហរដ្ឋអាមេរិក។

*ចំណាត់លេខ១
សណ្ឋាគារ Lovers Deep – Luxury Submarine Hotel – គេងមួយយប់តម្លៃ ១៥០.០០០ដុល្លារ។ វាមានទីតាំងស្ថិតនៅប្រទេសដែនកោះ St Lucia ៕ Wealthy Gorilla៕

ផ្លូវជាតិសំខាន់ៗចំនួន៥ និងគំរោងស្ពានចំនួនបីធំៗគ្រោងនឹងសាងសង់នៅឆ្នាំ២០២២ខាងមុខនេះ

ដោយៈជេស៊ីកា

ភ្នំពេញៈ ផ្លូវជាតិសំខាន់ៗចំនួន៥ និងស្ពានធំៗចំនួនបី បានស្ថិតក្នុងផែនការអាទិភាព ដែលត្រូវកែលំអរ និងស្ថាបនានៅឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីលោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១ ធ្នូកន្លងមកថា បណ្តាញផ្លូវជាតិសំខាន់ៗរួមមានផ្លូវជាតិលេខ31 ផ្លូវជាតិលេខ33 ផ្លូវជាតិលេខ 44ផ្លូវជាតិលេខ 41 និងផ្លូវជាតិលេខ7 តភ្ចាប់ពីស្គន់ ទីរួមស្រុកជើងព្រៃ ទៅកាន់ក្រុងកំពង់ចាម នឹងត្រូវពង្រីកជាបួនគន្លង ពីរទៅពីរមក និងមានសួនច្បារចំកណ្តាល។

លោកបន្តថា ជាមួយគ្នានេះ ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្បែរទីក្រុងក្រចេះ នឹងស្ថាបនានៅឆ្នាំ២០២២ផងដែរ ដោយសារស្ពាននេះបានសិក្សាចប់ និងមានកញ្ចប់ថវិការួចហើយ នៅឡើយរង់ចាំកាលវិភាគរបស់សម្តេចតេជោប៉ុណ្ណោះ។

លោកបន្តថា ចំណែកស្ពានព្រែកប្រា តភ្ជាប់ទៅកាន់ផ្លូវ៦០ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់នឹងសាងសង់ នៅឆ្នាំ២០២២ផងដែរ នេះបើតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល​រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានថ្លែងក្នុងឱកាសដែលអញ្ជើញចូលរូម អមដំណើរសម្តេចតេជោក្នុងឱកាសសម្ភោធស្ពានស្ទឹងត្រង់ ក្រូចឆ្មារកាលពីថ្ងៃទី២៣ វិច្ឆិកាកន្លង​មកនេះ។

លោកវ៉ាស៊ីម សូរិយាបានបន្តទៀតថា ចំណែកស្ពានជ្រោយចង្វារ តភ្ជាប់ទៅកាន់តំបន់ស្វាយជ្រុំ បាននិងកំពុងសិក្សាដោយក្រុមអ្នកជំនាញកម្ពុជា កូរ៉េបណ្តើរៗហើយ ខណៈស្ពាននេះ ស្ថិតក្នុងផែនការសិក្សាបឋមនៅឡើយ។
យោងតាមផែនការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲឲ្យដឹងថា រដ្ឋាភិបាលគ្រោងខ្ចីឥណទានពីប្រទេសជា ដៃគូអភិវឌ្ឈន៍ចំនួន១៦០០USD នៅឆ្នាំ២០២២ខាងមុខនេះ ដើម្បីយកមកប្រើប្រាស់លើគំរោងអភិវឌ្ឍន៍មួយចំនួន ក្នុងនោះគំរោងសាងសង់ស្ពាន ជ្រោយចង្វារ តភ្ជាប់ទៅតំបន់ស្វាយជ្រុំ ស្ថិតក្នុងផែនការអាទិភាពនៃហេដ្ឋារចនាសម្ព័ន្ឋចំនួន៦ ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២២ខាងមុខផងដែរ៕