អ្នកធុរកិច្ចមកពីតំបន់អាស៊ានចាប់ផ្ដើមសម្លឹងមើលការវិនិយោគដោយផ្ទាល់ និងប្រយោលក្នុងខេត្តមណ្ឌលគីរី

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ខេត្តមណ្ឌលគីរីជាខេត្តប៉ែកឦសាន្តមួយ កំពុងទទួលបានការចាប់អារម្ម​ណ៍លើការវិនិយោគវិស័យអចលនទ្រព្យ ជាពិសេសលើលំនៅឋានលំហែកាយ សណ្ឋា​គារ ផ្ទះសំណាក់ ភោជនីយដ្ឋានដើម្បីបម្រើដល់វិស័យទេសចរណ៍។

លោកច្រឹក សុខនីម ប្រធានសមាគអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ខេត្តមណ្ឌលគីរីគឺជាកន្លែងដែលទេសចរជាតិ និងអន្តរជាតិតែងតែ ទៅសម្រាកលំហែនៅថ្ងៃឈប់សម្រាក និងពេលទំនេរ ដោយសារតែខេត្តនេះ មានអាកាសធាតុល្អបរិសុទ្ធហ៊ុព័ទដោយព្រៃឈើ ។

លោកបន្ត “បច្ចុប្បន្ននេះមានវិនិយោគិន មកពីតំបន់អាស៊ានមួយចំនួន ក៏បានបង្ហា​ញនូវសុទិដ្ឋិនិយម ដើម្បីមកធ្វើការសិក្សាដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងប្រទេសកម្ពុជា ជាពិសេសប៉ែកឦសាន្ត ហើយនឹងបណ្ដាក់ទុននៅតំបន់ផ្សេងៗ មួយចំនួនទៀតក្នុងប្រទេសកម្ពុជា”។ លោកបន្តថា “នៅពេលនេះវិនិយោគិន ចាប់ផ្ដើមវិនិយោគបន្តិចម្ដងៗហើយនៅពេលអនាគត នឹងមានការវិនិយោគលើវិស័យដីធ្លី កាន់តែច្រើននិងទទួលបានប្រាក់ចំនេញក៏កាន់តែច្រើនផងដែរ”។

លោកអ៊ិន ស៊ីថា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Harmony បានឱ្យដឹងថា នៅរៀងរាល់ថ្ងៃឈប់សម្រាក ប្រជាពលរដ្ឋនៅរាជធានី និងពីបណ្ដាខេត្តមួយចំនួនបានទៅសម្រាក និងលំហែនៅមណ្ឌលគីរីកាន់តែច្រើន ហើយដូចបានឃើញស្រាប់ នៅពេលថ្ងៃបុណ្យទានម្ដងៗ នៅមណ្ឌលគីរីសឹងតែរកបន្ទប់ស្នាក់នៅមិនបានផង។ ដូច្នេះវិនិយោគិននឹងចាប់យកឱកាសនេះ ដើម្បីបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តមួយនេះ បំពេញតម្រូវការសម្រាប់វិស័យទេសចរណ៍ ។

លោកបន្តថា “វិនិយោគិនដែលនឹងដាក់ទុនវិនិយោគ នៅក្នុងខេត្តមណ្ឌលគីរីអាចជាអ្នកវិនិយោគហើយជួលបន្តទៅ អ្នកវិនិយោគផ្សេងទៀតដូចជាសណ្ឋាគារ ផ្ទះសំណាក់ បូទិកម៉ូតែលជាដើម”។

កាលពីថ្ងៃឈប់សម្រាកបុណ្យអុំទូកកន្លងទៅនេះ ខេត្តមណ្ឌលគីរីជាខេត្តមួយទាក់ទាញ ទេសចរទៅសម្រាកលំហែច្រើន និងបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ជាច្រើនក៏ត្រូវបានភ្ញៀវកក់ពេញ ហើយមានភ្ញៀវខ្លះក៏ទៅសម្រាកបោះតង់នៅលើទីវាលវិញ ដោយសារតែរកបន្ទប់សម្រាកមិនបាន ។

ភ្នាក់ងារអចលនវត្ថុប្រចាំខេត្តមួយនេះ លោកឬទ្ធីជ័យ ក៏បានឱ្យដឹងផងដែរថា តម្លៃដីក្នុងខេត្តមណ្ឌលគីរី ក៏បានចាប់ផ្ដើមឡើងថ្លៃជាបន្តបន្ទាប់ផងដែរ ជាពិសេសដីនៅក្បែរគម្រោងព្រលានយន្តហោះ និងដីនៅជិតព្រំដែនកម្ពុជាវៀតណាម៕

ផ្លូវជាតិលេខ៥ពីបាត់ដំបងទៅសិរិសោភ័ណនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១០ ខែមករាខាងមុខនេះ

ដោយ៖ សុផារី

បាត់ដំបង៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវ ប្រវែង៨៤,៧៤ គីឡូម៉ែត្រនៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរិសោភ័ណ ដែលនឹង ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវ ប្រវែង៨៤,៧៤ គីឡូម៉ែត្រនៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរិសោភ័ណ ដែល គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំក្រសួង សមាជិកសមាជិកាគណៈកម្មការត្រៀមរៀបចំ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោម ឱវាទក្រសួង។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុ គណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាមួយចំនួនដែល គណៈកម្មការ និងអនុគណៈកម្មការនីមួយៗបានជួបប្រទះអំឡុងពេលអនុវត្តការងារ។

លោកបានណែនាំឱ្យសមាជិកសមាជិកានៃគណៈកម្មការត្រៀមរៀបចំពិធី សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលខ្លួនបានជួបប្រទះ ជាពិសេសអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវនេះ បាន ប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវប្រវែង៨៤,៧៤ គីឡូម៉ែត្រនៃគម្រោង ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរិសោភ័ណ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៕

Malaysia’s Merdeka 118, soon to be world’s second tallest building, is 85 per cent finished with the completion of tower spire

Malaysia has completed the tower spire of the building that’s set to become the world’s second-tallest skyscraper.

The Merdeka 118 will reach a height of 678.9 metres when completed, the tallest structure after the 830-metre tall Burj Khalifa, in Dubai. The project will be an economic catalyst for the capital city of Kuala Lumpur, Prime Minister Ismail Sabri Yaakob said at a ceremony.
The development comes as a new Covid-19 variant has prompted Malaysia’s government to pause the transition to the endemic phase of the outbreak until it obtains more data on the strain. Malaysia and Singapore on Monday opened a land and air vaccinated travel lane, with plans to further reopen their borders.

The project also attracted criticism on social media, with some users questioning the need for another skyscraper at a time when the economy is recovering from protracted lockdowns. Malaysia is already home to the world’s tallest twin structures, the 452-metre-high Petronas Twin Towers, which were officially opened in 1999.

The Merdeka 118 project, which began in 2015 and is val­ued at 5 bil­lion ring­git (US$) (HK$1.2 billion), will open to the public in the final quarter of 2022, ac­cord­ing to its owner Permodalan Nasional, the country’s top asset management company.
The tower, which is 85 per cent complete, will house the first Park Hyatt Hotel in Malaysia and the highest observation deck in Southeast Asia, in addition to a mall, a museum and a mosque.

Source: The South China Morning Post

អគារខ្ពស់បំផុតទី២ ក្នុងពិភពលោកសម្រេច ការសាងសង់បាន៨៥ភាគរយ ហើយ

ដោយ៖ សុខុម

កូឡាឡាំពួ: កំពូលនៃអគារកប់ពពក Merdeka 118 ត្រូវបានសាងសង់បញ្ចប់ហើយនៅពេលនេះ ហើយមិនយូរទៀតទេអគារនេះនឹងក្លាយជាអគារដែលខ្ពស់ជាងគេបំផុតទី២ ក្នុងពិភពលោក ខណៈការងារសាងសង់សម្រេចបាន៨៥%។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃពុធ ទី០១ ធ្នូ។

នៅពេលការសាងសង់បញ្ចប់ជាស្ថាពរ អគារ Merdeka 118 របស់ម៉ាឡេស៊ី មួយនេះនឹងមានកម្ពស់សរុបរហូតដល់ទៅ៦៧៨,៩ម៉ែត្រ ជាអគារខ្ពស់បំផុតបន្ទាប់ពីអគារ Burj Khalifa ដែលមានកម្ពស់៨៣០ម៉ែត្រនៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានលើកឡើងក្នុងពិធីមួយកាលពីពេលថ្មីៗនេះថា គម្រោងអគារនេះនឹងក្លាយជាកាតាលីករជំរុញសេដ្ឋកិច្ចសម្រាប់ក្រុងគូឡាឡាំពួ។

យោងតាមម្ចាស់អគារនេះគឺ Permodalan Nasional ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មកំពូលរបស់ម៉ាឡេស៊ី ឱ្យដឹងថា គម្រោងអគារ Merdeka 118 ដែលបានចាប់ផ្ដើមដំណើរការសាងសង់ក្នុងឆ្នាំ២០១៥ និងមានតម្លៃរហូតដល់ទៅប្រមាណ១,១៨ពាន់លានដុល្លារអាមេរិក នេះគ្រោងនឹងសម្ពោធជាផ្លូវការនៅត្រីមាសទី៤ ចុងឆ្នាំ២០២២។

អគារដែលការសាងសង់សម្រេចបាន៨៥%នេះ នឹងមានសណ្ឋាគារ Park Hyatt Hotel ដំបូងបង្អស់ប្រចាំប្រទេសម៉ាឡេស៊ី កន្លែងគយគន់ទេសភាពខ្ពស់បំផុតប្រចាំអាស៊ីអាគ្នេយ៍ ហើយក៏មានផ្សារទំនើប សារៈមន្ទីរ និងព្រះវិហារអ៊ិស្លាម ផងដែរ៕

លោក យិន លាងគង់ ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រអចលនទ្រព្យ propertyarea.asia ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត

ភ្នំពេញ៖ លោក យិន លាងគង់ ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រអចលនទ្រព្យ www.propertyarea.asia សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

លោក ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មី និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាន និងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

លោក យិន លាងគង់ បានមានប្រសាសន៍ថា “សមត្ថភាព ទេពកោសល្យ ចិត្តត្រជាក់ដូចសំរិត ឯកឧត្តមបងពិតជាស័ក្តិសមបំផុតជាមេដឹកនាំកម្ពុជានាពេលអនាគត។”

លោកមានជំនឿយ៉ាងមុតមាំថា លោក ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕

ផ្លូវ៣៨ខ្សែ និងគម្រោងព្រលានយន្តថ្មីនៅខេត្តសៀមរាបកំពុងទាក់ទាញវិនិយោគិនអចលនទ្រព្យបណ្ដើរៗហើយ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍សំខាន់ៗធំៗ នៅខេត្តសៀមរាបបានចេញជាលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ ជាក់ស្ដែងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីនិងផ្លូវ៣៨ខ្សែនៅក្នុងខេត្តតំបន់ទេសចរណ៍មួយនេះ បាននិងកំពុងទាក់ទាញវិនិយោគិនអចលនទ្រព្យស្វែងរកការបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ ។

លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត និងប្រធានក្រុមហ៊ុន KW Cambodia បានមានប្រសាសន៍នៅថ្ងៃទី២ ធ្នូ២០២១នេះថា សៀមរាបគឺជាតំបន់ដែលមានសេដ្ឋកិច្ចកំពូលទាំង៥របស់កម្ពុជា ហើយក៏ជាខេត្តមួយដែលមានប្រជាជនរស់នៅច្រើនរហូតដល់ជិត១លាននាក់។ ក្រៅពីនេះ សៀមរាបក៏ជាខេត្តដែលទទួលបានទេសចរបរទេសនិងជាតិច្រើនជាងគេក្នុងប្រទេសកម្ពុជា ។

លោកថា “នៅពេលដែលទេសចរមកកាន់ខេត្តសៀមរាបកាន់តែច្រើន វានឹងបង្កើននូវតម្រូវការគ្រប់ផ្នែករាប់តាំងពីផ្នែកដឹកជញ្ជូនម្ហូបអាហារ ភេសជ្ជៈ លំហែកម្សាន្តនិងការស្នាក់នៅជាដើម”។
លោកបន្តថា នៅពេលខេត្តមួយនេះកាន់តែមានសក្ដានុពលនិងមានតម្រូវការខ្ពស់ ប្រជាជននៅខេត្តផ្សេងៗ នឹងធ្វើដំណើរទៅកាន់ខេត្តដើម្បីរកការងារ ដូចជា សេវាកម្មទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដឹកជញ្ជូន ជាដើម ពេលនោះតម្រូវការអចលនទ្រព្យនឹងកើនឡើង។

លោកមើលឃើញថាកត្តាផ្លូវ៣៨ខ្សែ ព្រលានយន្តហោះថ្មី និងទេសចរណ៍វ៉ាក់សាំងនឹងជំរុញឱ្យតម្រូវការអចលនទ្រព្យនៅក្នុងខេត្តសៀមរាបកើនឡើង ជាពិសេសចាប់តាំងពីឆ្នាំ ២០២២ខាងមុខតទៅ សន្ទុះនៃការវិនិយោគអចលនទ្រព្យនៅក្នុងខេត្តសៀមនឹងកាន់តែមានខ្ពស់បន្ថែមទៀត។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន កន្លងមកក៏បានមានប្រសាសន៍ផងដែរថា តាមរយៈផ្លូវ៣៨ខ្សែរបស់រាជរដ្ឋាភិបាលនឹងទាក់ទាញដល់វិនិយោគិនជាតិនិងអន្តរជាតិជាច្រើន ដើម្បីស្វែងរកការវិនិយោគ ហើយនៅឆ្នាំ២០២២ ទេសចរដែលទៅលេងខេត្តសៀមរាបនឹងទទួលបាននូវចំណីចក្ខុថ្មី ដោយសារតែមានផ្លូវស្អាតៗ មានចិញ្ចឹមថ្នល់សម្រាប់អ្នកថ្មើជើង និងមានការរៀបចំរចនាសម្ព័ន្ធទីក្រុងកាន់តែស្អាតជាងមុនៗ។

លោក អាន រដ្ឋា អគ្គនាយក ក្រុមហ៊ុន Siem Reap Land House Co.,Ltd ក៏បានមានប្រសាសន៍ផងដែរថា សៀមរាបនឹងក្លាយជាតំបន់ដែលមានការទាក់ទាញគម្រោងវិនិយោគអចលនទ្រព្យមួយនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ យើងបានមើលឃើញថាសក្ដានុពលទាក់ទាញមួយចំនួន ដូចជាផ្លូវថ្មីៗនៅក្នុងក្រុងសៀមរាប គម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាប ក៏ដូចជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនឯកជនជាច្រើនទៀតផងដែរ៕

These are the world’s most expensive cities to live in right now

by: Alex Millson

HONG KONG (Dec 1): Israel’s Tel Aviv has leapfrogged Hong Kong and Singapore to become the world’s most expensive city to live in, according to the Economist Intelligence Unit (EIU).

The Israeli city climbed from fifth place last year to top the Worldwide Cost of Living 2021 report for the first time, pushing Paris down to joint second place with Singapore. Zurich and Hong Kong rounded out the top five.

The soaring shekel and price increases for goods including groceries and transport were the main factors in Tel Aviv taking the top spot, according to the EIU.

It said prices for goods and services studied across cities had risen 3.5% year-on-year in local currency terms, compared with 1.9% last year. The inflation rate was the fastest recorded for the past five years. Cost increases were biggest for transport as higher oil prices boosted the price of unleaded petrol by 21%.
Other key findings in the study included:

Rome saw the biggest drop in the rankings from the 32nd to 48th place
Tehran leaped from the 79th to 29th place after the reimposition of US sanctions on Iran
Hong Kong had the most expensive petrol prices at US$2.50 (RM10.52) per litre
Branded cigarette prices went up 6.7% on average
The Syrian capital of Damascus remained the world’s cheapest city
Upasana Dutt, head of worldwide cost of living at EIU, said in a statement: “Although most economies across the world are now recovering as Covid-19 vaccines are rolled out, many major cities are still seeing spikes in cases, leading to social restrictions. These have disrupted the supply of goods, leading to shortages and higher prices.

“Over the coming year, we expect to see the cost of living rise further in many cities as wages increase in many sectors. However, we are also expecting central banks to raise interest rates, cautiously, to stem inflation. So the price increases should start to moderate from this year’s level.”

The Worldwide Cost of Living is a twice-yearly survey conducted by EIU that compares more than 400 individual prices across 200 products and services in 173 cities.

Top 10 most expensive cities:
Tel Aviv (first)
Paris (joint second)
Singapore (joint second)
Zurich (fourth)
Hong Kong (fifth)
New York (sixth)
Geneva (seventh)
Copenhagen (eighth)
Los Angeles (ninth)
Osaka (10th)

Source: Bloomberg

សិង្ហបុរីបានវ៉ាឈ្នះហុងកុង ក្លាយជាទីក្រុងមានថ្លៃចំណាយជីវភាពថ្លៃបំផុត នៅលើពិភពលោកប្រចាំឆ្នាំ២០២១

ដោយ៖ សុខុម

ហុងកុង: សិង្ហបុរី បានវ៉ាឈ្នះហុងកុង ក្លាយជាទីក្រុងថ្លៃបំផុតនៅអាស៊ី និងជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងពិភពលោកប្រចាំឆ្នាំ២០២១ ដោយក្រុងហុងកុង បានធ្លាក់ចំណាត់ថ្នាក់រហូតដល់លេខ៥ ឯណោះ។

យោងតាមការដាក់ចំណាត់ថ្នាក់ដែលស្ថាប័នស្រាវជ្រាវ និងវិភាគ The Economist Intelligence Unit (EIU) បានបញ្ចេញកាលពីថ្ងៃពុធ ទី០១ ធ្នូ បង្ហាញថា ចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោកគឺបានទៅលើទីក្រុងតេលអាវីវ (Tel Aviv) នៃប្រទេសអ៊ីស្រាអែល។

ទីក្រុងរបស់អុីស្រាអែល មួយនេះបានហក់ឡើងពីចំណាត់ថ្នាក់លេខ៥ កាលពីឆ្នាំ២០២០ មកដល់ចំណាត់ថ្នាក់លេខ១ នៅក្នុងរបាយការណ៍ថ្លៃចំណាយលើជីវភាពទូទាំងពិភពលោកប្រចាំឆ្នាំ២០២១ (Worldwide Cost of Living 2021) ដោយក្រុងប៉ារីស នៃប្រទេសបារាំង ជាប់ចំណាត់លេខ២ រួមគ្នាជាមួយសិង្ហបុរី ចំណែកឯក្រុងហ្ស៊ូរិច (Zurich) ប្រទេសស្វីស ជាប់ចំណាត់ថ្នាក់លេខ៤ ហើយក្រុងហុង ជាប់ចំណាត់ថ្នាក់លេខ៥។

យោងតាមស្ថាប័ន EIU ឱ្យដឹងថា ការហក់ឡើងថ្លៃនៃរូបិយប័ណ្ណអ៊ីស្រាអែល Shekel និងការឡើងថ្លៃទំនិញរួមមានទាំងថ្លៃគ្រឿងទេស និងថ្លៃដឹកជញ្ជូនផង គឺជាកត្តាដ៏សំខាន់ដែលជំរុញឱ្យក្រុងតេលអាវីវ ជាប់ចំណាត់ថ្នាក់លេខ១។

របាយការណ៍ Worldwide Cost of Living 2021 បានធ្វើការប្រៀបធៀបទីក្រុងចំនួន១៧៣ជុំវិញពិភពលោក ដោយប្រើប្រាស់តម្លៃផលិតផលប្រមាណ២០០មុខដើម្បីធ្វើជាបន្ទាត់ក្រិតនៅក្នុងការដាក់ចំណាត់ថ្នាក់រួមមានថ្លៃចំណីអាហារ សម្លៀកបំពាក់ គ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះ ថ្លៃឈ្នួលផ្ទះ ថ្លៃដឹកជញ្ជូន និងការកម្សាន្តផងដែរ។

ខាងក្រោមនេះជាទីក្រុងជាប់ចំណាត់ថ្នាក់កំពូលទាំង១០៖

*ក្រុងតេលអាវីវ – ចំណាត់ថ្នាក់លេខ១

*ក្រុងប៉ារីស – ចំណាត់ថ្នាក់លេខ២ (រួមគ្នា)

*សិង្ហបុរី – ចំណាត់ថ្នាក់លេខ២ (រួមគ្នា)

*ក្រុងហ្ស៊ូរិច (ស្វីស) – ចំណាត់ថ្នាក់លេខ៤

*ក្រុងហុងកុង – ចំណាត់ថ្នាក់លេខ៥

*ក្រុងញូវយ៉ក – ចំណាត់ថ្នាក់លេខ៦

*ក្រុងហ្សឺណែវ (ស្វីស) – ចំណាត់ថ្នាក់លេខ៧

*ក្រុងកូប៉ិនហាក (ដាណឺម៉ាក) – ចំណាត់ថ្នាក់លេខ៨

*ក្រុងឡូសអែនជើឡេស – ចំណាត់ថ្នាក់លេខ៩

*ក្រុងអូសាកា (ជប៉ុន) – ចំណាត់ថ្នាក់លេខ១០ ៕

ក្រុមហ៊ុន CBRE Cambodia បន្តផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីនៅកម្ពុជា

ដោយៈសុផារី

ភ្នំពេញៈ ក្រុមហ៊ុន CBRE Cambodia បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីការតែងតាំងលោក Lawrence Lennon ជាអគ្គនាយកថ្មី នៅក្នុងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក Lawrence Lennon ធ្លាប់បានចាប់ផ្តើមអាជីព ជាប្រធានផ្នែកវាយតម្លៃនិងផ្តល់ប្រឹក្សាយោបល់របស់ស្ថាប័ន Chartered Surveyors ហើយធ្លាប់មានបទពិសោធន៍ក្នុងទីផ្សារអចលនទ្រព្យនៃប្រទេសវៀតណាម មីយ៉ាន់ម៉ា ម៉ុងហ្គោលី និងចក្រភពអង់គ្លេ​សផងដែរ។

ស្ថាប័ន Royal Institution of Chartered Surveyors ជាស្ថាប័នដែលលើកកម្ពស់ និងពង្រឹងគុណភាព និងស្តង់ដារវិជ្ជាជីវៈខ្ពស់បំផុតក្នុងការអភិវឌ្ឍន៍ និងគ្រប់គ្រងដីធ្លី អច​លនទ្រព្យ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ។

សម្រាប់ការកាន់តំណែងជាអគ្គនាយកថ្មី នៅក្នុងឆ្នាំ២០២២នេះ លោក Lawrence Lennon នឹងផ្តោតសំខាន់លើវិស័យកសិឧស្សាហកម្ម ការដឹកជញ្ជូន ការផ្ទុកខ្សែសង្វាក់ផ្នែកត្រជាក់ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការថែទាំសុខភាព បច្ចេកវិទ្យា ការអប់រំ និងបដិសណ្ឋារកិច្ច ដែលមានការងារនៅសេសសល់ជាច្រើនត្រូវធ្វើកំពុងរង់ចាំលោក។

លោក Lawrence Lennon បានមានប្រសាសន៍កត់សម្គាល់ថា “ខ្ញុំមានទំនុកចិត្តថាក្រុមហ៊ុន នឹងស្ថិតនៅជួរមុខនៃសកម្មភាពទាំងនេះ” ។ លោកបន្តថា “ជាពិសេស ដោយមើលលើបញ្ជីឈ្មោះ នៃអ្នកជំនាញនៅក្នុងស្រុក ដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុន និងភាពលេចធ្លោរបស់បុគ្គលិកក្រុមហ៊ុន មានដូចជា កញ្ញា ដាលូច ជិន (Daluch Chin) ដែលជាស្ត្រីខ្មែរដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលទទួលស្គាល់ដោយ RICS។

ជាមួយគ្នានេះលោក លោកJames Hodgeអគ្គនាយកក្រុមហ៊ុនCBRE Cambodiaដែលបានបញ្ចប់អាណត្តិ បានមានប្រសាសន៍ចែករំលែកថា “ចាប់តាំងពីបានចូលរួមជាមួយក្រុមហ៊ុន CBRE Cambodia នៅក្នុងពាក់កណ្តាលឆ្នាំ២០១៦ ខ្ញុំបានឃើញការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ នៃទីក្រុងភ្នំពេញ ដែលបានកើតឡើងតាំងពីពេលនោះមក”។ លោកបន្តថា “ខ្ញុំពិតជារីករាយណាស់ ដែលបានរួមចំណែកតិចតួចមួយ ចំពោះការរីកចម្រើនមួយនេះ តែអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺការមើលសហការីរបស់ខ្ញុំរីកចម្រើន និងមានភាពចាស់ទុំ ក្នុងអាជីពអចលនទ្រព្យរបស់ពួកគាត់ក្នុងពេលកន្លងមក”។

លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE Cambodia ថ្លែងអំណរគុណចំពោះលោក James Hodge សម្រាប់ការកិច្ចខិតខំប្រឹងប្រែងជាងប្រាំឆ្នាំ ជាមួយក្រុមហ៊ុនក្នុងការជួយកសាងគ្រឹះដ៏រឹងមាំបែបនេះ។

លោកបានមានប្រសាសន៍ថា “ការចូលកាន់ដំណែងរបស់លោក Lawrence Lennonចាប់ផ្តើមនៅចំពេលគួរឱ្យចាប់អារម្មណ៍ តែក៏ប្រកួតប្រជែងមួយសម្រាប់ទីផ្សារ”។

លោក Lawrence Lennon បាននិយាយថា “ខ្ញុំមានមោទនៈភាពណាស់ ដែលបានកាន់តួនាទីនេះ នៅចំណុចរបត់មួយនៅក្នុងវឌ្ឍនភាព របស់ប្រទេសកម្ពុជាក្នុងកំឡុងវិបត្តិកូវីដ១៩នេះ។ ទោះបីជាមានបញ្ហាប្រឈមក្នុងរយៈពេលខ្លីក៏ដោយ យើងនៅក្រុមហ៊ុន CBRE នៅតែមានសុទិដ្ឋិនិយម និងទន្ទឹងរង់ចាំជួយអតិថិជនរបស់យើងក្នុងការស្វែងរកទីផ្សារដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ”។

លោកបានបញ្ជាក់បន្ថែមថា ដូចគ្នានេះដែរ យើងកំពុងទន្ទឹងរង់ចាំមើលថា តើទីផ្សារក្នុងវិស័យនេះ នឹងរីកចម្រើនបន្ថែមទៀត ដូចជា ការធ្វើផែនការទីក្រុង និងការអនុវត្ត ESG រួមទាំងក្លាយជាចំណុចសំខាន់ នៃការពិភាក្សានៅពេលដែលប្រទេសនេះ បន្តទៅជាទីក្រុងយ៉ាងឆាប់រហ័ស៕

Royal living plaza ធ្វើអោយទីក្រុងភ្នំពេញរឹតតែស្រស់ស្អាត

ដោយៈលក្ខិណា

ភ្នំពេញៈ Royal Living Plaza គឺជាគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៅក្នុងតំបន់ទួលទំពូង ជិតផ្សារទួលទំពូងចាស់ ហើយតាមរយៈគម្រោងមួយនេះដែរ នឹងលើកកម្ពស់ធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានសម្រស់ស្អាតមួយកម្រិតទៀតថែមទៀត។

គម្រោ​ងនេះ ក៏បានតែងតាំងលោកឆន សុវណ្ណារាជតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា ជាទូតសុឆន្ទៈផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងមួយនេះឱ្យដឹងថា Royal living plaza  យកទស្សនវិស័យនៃឧត្តមគតិរបស់ទីក្រុង ជាមួយនឹងការមើលឃើញដ៏វែងឆ្ងាយនាពេលអនាគត។ សូមណែនាំផ្សារពាណិជ្ជកម្មជំនាន់ចុងក្រោយ ដែលពេញនិយមនៅក្នុងប្រទេស ។ ទីតាំងកម្រិតខ្ពស់ នាំអោយមានការបង្កើតផ្សារទំនើបក្នុងទីក្រុងឱ្យកាន់តែមានគុណភាពខ្ពស់ និង“ជីវភាពដ៏ស៊ីវិល័យ”។

Royal Skylandនឹងបំពេញតម្រូវការរបស់ម្ចាស់អាជីវកម្ម កម្រិតខ្ពស់ចំនួន៥០០០នាក់ មានឧត្តមគតិក្នុងការររស់នៅ និងមានភាពរីករាយដោយពុំចាំបាច់ចេញពីផ្ទះ។ បំពេញតម្រូវការរបស់ប្រជាជន ដែលមានកម្រិតជីវភាពធូរធា ដែលរស់នៅជុំវិញខណ្ឌចំការមនមានចំនួន១៥ម៉ឺននាក់។

ដូច្នេះការវិនិយោគជាមួយគម្រោង Living Plaza នៅថ្ងៃនេះ នឹងទទួលបានផលចំនេញខ្ពស់នៅពេលអនាគតខាងមុខ ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអភិវឌ្ឍន៍ក៏មានប្រម៉ូសិនពិសេស ក្នុងពិធីបុណ្យ Thankgivingday របស់គម្រោងខុនដូ Royal sky landនិងហាងពាណិជ្ជកម្ម Royal living plaza ផងដែរ ។

ក្រុមហ៊ុនមីងយូតែងតែប្រកាន់ខ្ជាប់នូវគោលគំនិតនៃ “ប្រើឧត្តមគតិសាងសង់ផ្ទះដ៏ល្អ” លើគោលការណ៍នៃការកសាង ដោយផ្តោតទៅលើតម្រូវការទីផ្សារជាសំខាន់ រាល់ផលិតផលដែលបានបង្កើត គឺសុទ្ធតែជាតម្រូវការទីផ្សារចង់បាន។

មីងយូគ្រុបបានធ្វើការ “ចាក់ឫសយ៉ាងជ្រៅក្នុងទីក្រុងភ្នំពេញ” ហើយបានសម្រេចនូវយុទ្ធសាស្ត្រ ក្នុងការសាងសង់អគារខ្ពស់កប់ពពក ក្នុងតំបន់ដែលសម្បូរបែបបំផុតក្នុងរាជធានីភ្នំពេញ Royal Skyland បានសហការជាមួយក្រុមឌីហ្សាញ និងក្រុមវិស្វករប្រទេសចិន បានជាមួយនឹងគំនិតច្នៃប្រឌិតផលិតផល និងបច្ចេកទេសសំណង់ដ៏អស្ចារ្យ យើងនឹងបង្កើតគំរូសម្រាប់ទីតាំងលំនៅដ្ឋាន របស់មនុស្សនាពេលអនាគតនៅក្នុងទីក្រុងភ្នំពេញ ។

ធាតុផ្សុំបន្ថែមរបស់  Royal sky land Royal living plaza ក្លាយជាផ្សារពាណិជ្ជកម្មដ៏ទំនើប នាពេលអនាគត។ មីងយូគ្រុប នឹងបន្តការសាងសង់ គម្រោងដែលមានគុណភាពរឹតតែខ្ពស់ “BOYUE” និងបន្ថែម ការចាក់ឫសដ៏រឹងមាំនៃផលិតផលល្អ នៅក្នុងបេះដូងអ្នកទិញផ្ទះក្នុងទីក្រុងភ្នំពេញ។

ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងមួយនេះ កំពុងតែរកក្រុមហ៊ុនភ្នាក់ងារ និងFreeland សហការ! ផលិតផលស្រួលលក់ ទទួលបានកំរៃជើងសារខ្ពស់។

ទំនាក់ទំនង 096-820-6666(Mr.Sopheak)សម្រាប់ភាសាខ្មែរ និង 076-222-1880 (Mr.Stanley)សម្រាប់ភាសាចិននិងអង់គ្លេស ៕