ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីប្រទេសចិន ទៅប្រទេសឡាវគ្រោងនឹងបើកដំណើរការជាផ្លូវការនៅថ្ងៃស្អែក

ដោយ: ម៉ាលីស

អន្តរជាតិ: ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីប្រទេសចិន ទៅប្រទេសឡាវគ្រោងនឹងបើកដំណើរការជាផ្លូវការ នៅថ្ងៃសុក្រសប្តាហ៍នេះ ដោយបើកទ្វារទៅកាន់ប្រទេ​សដែលគ្មានដែនសមុទ្រដែលអស់សង្ឃឹម ក្នុងការទាញខ្លួនចេញពីភាពក្រីក្រដែល វាបានដាក់ជាផ្នែកសំខាន់នៃផែនការខ្សែក្រវាត់ និងផ្លូវរបស់ទីក្រុងប៉េកាំងសម្រាប់អាស៊ីអាគ្នេយ៍។

ការសាងសង់នេះប្រើ រយៈពេល៥ឆ្នាំ ដោយប្រើប្រាស់វិស្វកម្ម និងកម្លាំងពលកម្មរបស់ចិន ក្នុងតម្លៃសរុបប្រមាណ៩ពាន់លានដុល្លារអាមេរិក ដែលជាផ្លូវដែកប្រវែង១០០០ គីឡូ​ម៉ែត្រពីទីក្រុងគុនមីង ក្នុងខេត្តយូណាន របស់ប្រទេសចិនទៅកាន់ រដ្ឋធានីវៀងចន្ទន៍ របស់ឡាវដែល កាត់ជ្រលងភ្នំ ផ្លូវរូងក្រោមដី និងស្ពានរាប់សិប។

ជាមួយនឹងល្បឿនអតិបរមា១៦០គីឡូម៉ែត្រក្នុង១ម៉ោង រថភ្លើងនៅលើខ្សែជួរភ្នំនេះនឹងអាចរុញភ្ញៀវទេសចរ និងអ្នកជំនួញពីប្រទេសចិន ទៅកាន់ប្រទេសឡាវ ក្នុងរយៈពេលតិចជាងមួយថ្ងៃ ខណៈដែលអ្នកនាំចេញនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ទន្ទឹងរង់ចាំការបញ្ជូនទំនិញ របស់ពួកគេត្រឡប់ទៅភាគខាងជើងវិញយ៉ាងឆាប់រហ័ស។

ខ្សែបន្ទាត់នេះ ក៏ជាថ្នាំងទីមួយនៅក្នុងផែនការប្រកបដោយមហិច្ឆតា របស់ទីក្រុងប៉េកាំង សម្រាប់តភ្ជាប់បណ្តាញផ្លូវដែក ដែលតភ្ជាប់ភាគខាងត្បូងប្រទេសចិនទៅកាន់ទីក្រុងបាងកក គូឡាឡាំពួ និងចុងក្រោយ ប្រទេសសិង្ហបុរី។

លោក Valy Vetsapong អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ បាននិយាយ ដោយលើកឡើងពីការកើនឡើងនៃការដឹកជញ្ជូន និងការនាំចេញដែលរំពឹងទុកថា “ផ្លូវរថភ្លើងបានប្រែក្លាយគុណវិបត្តិរបស់ប្រទេសឡាវ ដែលជាប្រទេសគ្មានដែនសមុទ្រ ទៅជាគុណប្រយោជន៍មួយ” ៕ប្រភព: South China Morning Post៕

សម្ដេចតេជោៈទោះបីអូមីក្រុងមកដល់កម្ពុជា សូមកុំភ័យស្លន់ស្លោហួសហេតុពេក

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងចេញពីខេត្តព្រះសីហនុថា សូមកុំឱ្យពលរដ្ឋមានការភ័យស្លន់ស្លោពេក ទាក់ទងនឹងជំងឺកូវីដ១៩អូមីក្រុង។

សម្ដេចបានមានប្រសាសន៍ឱ្យដឹងក្នុងឱោកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធ​ហេដ្ឋារចនាសម្ព័ន្ឋរួមមានផ្លូវ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុនាព្រឹកថ្ងៃទី២ ធ្នូនេះថា ទោះបីជាអូមីក្រុងមកដល់កម្ពុជា តែសម្ដេចសូមបញ្ជាក់ថាកុំស្លន់ស្លោហួសហេតុ កុំភ័យពេក រហូតទៅដល់បាត់ម្ចាស់ការ។

សម្តេចបន្តថា “ពេលនេះ សូម្បីតែអាហ្វ្រិកខ្លួនឯងក៏បានបញ្ជាក់ថា មិនទាន់មានហេតុការណ៍ណាមួយធ្ងន់ធ្ងរឬទៅណាផង ប៉ុន្តែមានអ្នកប្រកាសគ្រប់ទីកន្លែង ដើម្បីបំភ័យមនុស្ស ប៉ុន្តែយើងក៏ត្រូវតែប្រយ័ត្នពីការឆ្លងនៃជំងឺនេះដែរ”។

សម្ដេចមានប្រសាសន៍បន្តថា សម្ដេចបានយល់ស្របជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅពេលដែលគេកាត់ផ្ដាច់ប្រទេស ក្នុងតំបន់អាហ្វ្រិកឱ្យនៅឯកោ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បង្ហាញនូវការសោកស្ដាយហើយស្នើឱ្យមានវិធានការជំនួសវិញ ដោយការបង្កើនការធ្វើតេស្ត។ សម្រាប់កម្ពុជាក៏បានដាក់ការហាមឃាត់ អ្នកដំណើរពីប្រទេស១០នៅអាហ្វ្រិកចូលមកកម្ពុជា ។

សម្ដេចតេជោបន្តថា “បើយើងទុកឱ្យអាហ្វ្រិកឯកោ វាហាក់ដូចជាមិនគប្បីទាល់តែសោះ សម្រាប់យើងក៏គ្មានជើងហោះហើរពីអាហ្វ្រកមកទេ តែយើងមានវិធានការសម្រាប់អ្នកដែលមកពីប្រទេសទាំងនោះ ដោយបង្កើនការធ្វើតេស្ត”។

សម្ដេចបន្ថែមថា គួរពិចារណាឡើងវិញ អំពីការហាមឃាត់ប្រទេស១០ មកពីអា​  ហ្រ្វិក និងជំនួសដោយការធ្វើតេស្ត និងសូមអធ្យាស្រ័យ ចំពោះអ្នកដំណើរមកពីតំបន់នោះ ដោយធ្វើតេស្តPCR តែម្ដង មិនធ្វើតេស្តរហ័សទៀតឡើយ។ ធ្វើបែបនេះ ទើបយើងមិនទុកឱ្យអាហ្វ្រិកនៅឯកោ ពីព្រោះថាប្រជាជនឬអ្នកដែលដំណើរ ដែលមកពីប្រទេសទាំងនោះ ត្រូវឆ្លងកាត់ច្រើនប្រទេសណាស់ ទំរាំមកដល់កម្ពុជាយើង ។

សម្ដេចបញ្ជាក់ថា សូមកុំភ័យពេក បើភ័យជ្រុលពេកនាំឱ្យមានជំងឺសរសៃប្រាសាទទៅវិញទេ ដូច្នេះសម្ដេចស្នើឱ្យមានការពិចារណា ចំពោះការហាមឃាត់អ្នកមកពីតំបន់អាហ្វ្រិកឡើងវិញ ។ យើងក៏មិនត្រូវហ៊ានពេកនោះដែរ យើងត្រូវគោរពទៅតាមវិធានការអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា ត្រូវពាក់ម៉ាសនិងអនាម័យ។ ផ្អែ​កទៅតាមចំណុចទាំងនេះ សម្ដេចជឿថា ទំហំសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងវិញ ហើយនឹងធ្វើឱ្យទំហំនៃប្រាក់សន្សំរបស់កម្ពុជា ក៏នឹងកើនត្រលប់មកវិញដែរ ៕

សម្តេចតេជោ : លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីមួយរូប ក្នុងចំណោមបេក្ខភាពដ៏ទៃទៀត

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែតដែលជាបុត្រច្បងរបស់សម្តេច ជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ពេលអនាគត។

សម្តេចអះអាងយ៉ាងនេះក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១និងទី២ក្នុងខេត្តព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ហ៊ុន ម៉ាណែត ជាបេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ហើយឪពុករបស់វាគាំទ្រ និយាយឲ្យចឹងច្បាស់ម៉ងទៅ កុំឯងពិបាកវិភាគពេក»។
សម្តេចតេជោបានប្រាប់ឱ្យលោកហ៊ុន ម៉ាណែត ខិតខំធ្វើអំពើល្អ ដើម្បីឈានឆ្ពោះទៅកាន់បេក្ខជនជានាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សព្វថ្ងៃនេះ លោកហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងជាអគ្គមេបញ្ជាការកងទ័ពជើងគោក៕

សម្ដេចតេជោ៖ កម្ពុជាទទួលបានសិទ្ធិផលិតវ៉ាក់សាំងបង្ការជំងឺកូវីដហើយ

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនចិន និងមានការគាំទ្ររវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន គឺប្រទេសកម្ពុជា បានទទួលសិទ្ធិផលិតវ៉ាក់សាំង ប្រភេទស៊ីណូវ៉ាក់ហើយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ និងសមិទ្ធផលនានា នៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ២ ខែធ្នូនេះ។

សម្តេចបានមានប្រសាសន៍ថា “យើងបានទទួលសិទ្ធិ ដោយចុះហត្ថលេខារវាងក្រុមហ៊ុន និងក្រុមហ៊ុន និងមានការគំាទ្រពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ យើងបានទទួលសិទ្ធិ ក្នុងការផលិតវ៉ាក់សាំង នៅក្នុងប្រទេសរបស់យើងតែម្ដង ដែលអាចផ្ដល់លទ្ធផលឱ្យយើងអាចទិញយកវ៉ាក់សាំង ដែលផលិតជាផលិតផលសម្រេចជាវ៉ាក់សាំង យកមកប្រើប្រាស់ក្នុងស្រុកយើង ហើយក៏អាចនឹងការនាំចេញដោយក្រុមហ៊ុន ទៅក្រៅប្រទេស”៕

EU unveils 300 billion euro answer to China’s Belt and Road

The European Commission unveiled on Wednesday a plan to invest 300 billion euros ($340 billion) globally by 2027 in infrastructure, digital and climate projects as a better alternative to China’s Belt and Road Initiative.

The scheme, called Global Gateway, is to strengthen Europe’s supply chains, boost EU trade and help fight climate change, focusing on digitalisation, health, climate and energy and transport sectors, as well as education and research.

China launched its Belt and Road project in 2013 to boost trade links with the rest of the world and has been spending heavily on the development of infrastructure in dozens of countries around the world.

But EU officials say financing offered by Beijing is often unfavourable, not transparent, and makes some poorer countries, especially in Africa, dependent on China through debt.

Unlike China, the EU would ensure local communities benefited from the infrastructure projects under Global Gateway and would also bring with it the private sector, for which EU involvement meant the investment was less risky, European Commission head Ursula von der Leyen said.

“Indeed, countries … need better and different offers (to China’s initiative),” von der Leyen told a news conference, unveiling the EU scheme, which she called “a true alternative”.

EU money, in the form of grants, loans and guarantees, will come from the bloc’s institutions, governments, as well as EU financial institutions and national development banks. It would be offered “under fair and favourable terms” so as not to leave governments of third countries with a debt problem, the Commission said.

EU International Partnerships Commissioner Jutta Urpilainen told the news conference the amount of money the EU was spending on development aid was similar to China’s.

“If I look at the statistics, between 2013 and 2018 Europe has been the largest provider of development assistance in the world and our development assistance, which is purely grants, for 2013-2018, is very close to the reported Belt and Road initiative projects provided by China,” she said.

“We are very much at the same level but our modalities have been different. We have been providing grants and China has been providing loans,” she said.

The EU plan will focus on physical infrastructure, like fibre optic cables, clean transport corridors and clean power transmission lines to strengthen digital, transport and energy networks, the Commission said.

It said that by helping other countries the EU would also promote its own interests and strengthen its supply chains, the vulnerability of which became apparent during the COVID-19 pandemic.

Source: Reuters

អចលនទ្រព្យច្រើនប្រភេទដាក់លក់ក្រោមតម្លៃទីផ្សារនៅក្រុងព្រះសីហនុ

ដោយៈសហសេវិក

ព្រះសីហនុៈ អចលនទ្រព្យជាច្រើន រួមមាន ដីធ្លី ផ្ទះវីឡា ផ្ទះអាជីវកម្ម និងខុនដូនៅក្នុងក្រុងព្រះសីហនុបានដាក់លក់ ក្នុងតម្លៃទាបជាងទីផ្សារពិតប្រាកដ ដោយសារម្ចាស់អចល​នទ្រព្យទាំងនេះត្រូវការដើមទុនសម្រាប់បង្វិល។

ដីសម្រាប់លក់
ដីដែលបាននិងកំពុងដាក់លក់ មានទំហំ១២គុណនឹង២០ម៉ែត្រ លក់ក្នុងតម្លៃ ៨៥០ដុល្លារក្នុងមូយម៉ែត្រការ៉េ ជាដីប្រភេទប្លង់ររ៉ឹង ដែលមានទីតាំងស្ថិតនៅជិតសាលារៀនអូរពីរ។
ទំនាក់ទំនងលេខទូរស័ព្ទ ០១២៨៧១ ៣៣៣, ០៨១ ៩៣០ ០៣៩។

ផ្ទះសំរាប់លក់
ផ្ទះពីរល្វែងជាប់គ្នា មានទីតាំងនៅក្នុងក្រុងព្រះសីហនុ ជាផ្ទះបានបំពាក់សម្ភារៈបរិក្ខា និងគ្រឿងសង្ហាររឹមមួយឈុតពេញ។

ផ្ទះនេះសាងសង់លើទំហំដី១០គុណន២០ម៉ែត្រ ទំហំផ្ទះ៨,៤ម៉ែត្រគុណ១៤ម៉ែត្រ មានបន្ទប់គេង៨ បន្ទប់ទឹក១០ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយពីរបន្ទប់។ លក់ក្នុងតម្លៃ២៥ម៉ឺនដុល្លារ ក្នុងការចចារ។
ទំនាក់ទំនងលេខទូរស័ព្ទ ០១២៨៧១ ៣៣៣, ០៨១ ៩៣០ ០៣៩។

ខុនដូសម្រាប់លក់
ជាខុនដូស្ថិតនៅទីក្រុងភ្នំពេញ ដែលមានតម្លៃចាប់ពី៣៨៥០០ដុល្លារឡើងទៅ និងកំពស់ចាប់ពីជាន់ទី៦ ជាខុនដូមានតម្លៃពិសេសមិនធ្លាប់មាន ជាមួយការផ្តល់ជូនគ្រឿងសង្ហាររឹម ពិសេសផ្តល់ជូននូវលក្ខខ័ណ្ឌបង់ប្រាក់ពិសេស។
ជាប្រភេទខុនដូមានប្លង់រ៉ឹង១០០ភាគរយ ស្ថិតនៅចំទន្លេបួនមុខ ជាតំបន់មានហុង ស៊ុយខ្ពស់សម្រាប់ផ្តល់នូវផផាសុខភាព និងអារម្មណ៍ស្រស់ស្រាយសំរាប់ការរស់នៅ។
ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ០៧០ ៨១១ ៦៨៦

ផ្ទះវីឡាសំរាប់លក់
ផ្ទះវីឡានេះ ស្ថិតនៅតំបន់អូរបី ក្រុងព្រះសីហនុ លក់ក្នុងតម្លៃ៤៥០,០០០ដុល្លារ ផ្ទះមានបន្ទប់គេង៥ បន្ទប់ទឹក៦ បន្ទប់ទទួលភ្ញៀវ១ មានឃ្លាំង សួនច្បារ ចំណតរថយន្តធំទូលាយ និងមានរបង។
ផ្ទះវីឡានេះមានចំណូលស្រាប់ ក្នុងមួយខែ២៨០០ដុល្លារ និងជាអចលនទ្រព្យប្រភេទប្លង់រ៉ឹង។
ទំនាក់ទំនងលេខទូរស័ព្ទ០១២ ៨៧១ ៣៣៣, ០៨១ ៩៣០ ០៣៩៕

ទីប្រឹក្សាសម្តេចតេជោលើកជាសំណួរថា បើកុំតែមានបញ្ជាម៉ឺងម៉ាត់ តើមន្រ្តីនគរបាលរូបនោះប្រគល់ដីជូនរដ្ឋវិញទេ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ជារដ្ឋលេខាធិការក្រសួងព៌តមាន និងទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សសែននាយករដ្ឋមន្រ្តីនៃកម្ពុជា លោកជុំ កុសលបានមានបប្រសាសន៍លើកជាសំណួរថា បើកុំតែមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីប្រមុខរដ្ឋាភិបាល តើមន្រ្តីជាន់ខ្ពស់នគរបាលរូបនោះស្ម័គ្រចិត្តប្រគល់ដីជាង៦០០ហិកតាដល់រដ្ឋវិញទេ។

លោកជុំ កុសលបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមនាថ្ងៃទី១ ធ្នូកន្លងមកថា ឃើញមានការផ្សព្វផ្សាយលើសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធបុគ្គលមានតួនាទីជាមន្ត្រីនគរបាលម្នាក់ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញជាង ៦០០ហិកតា ។ មើលភ្លាមឃើញដូចគាត់ជាមនុស្សល្អ មានចិត្ត មិនចង់បានដីរបស់រដ្ឋទេសុខចិត្តលះបង់ប្រគល់ជូនរដ្ឋវិញដោយស្ម័គ្រចិត្ត។

លោកបានបន្តដោយលើកជាសំណួរសួរថា ប្រសិនបើថ្នាក់ដឹកនាំលោកមិនដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ឲ្យចុះស្រាវជ្រាវ ដកហូត និងចាត់វិធានការផ្លូវច្បាប់ដោយមិនយោគយល់ទេ តើគាត់ប្រគល់ដីទាំងនោះជូនមករដ្ឋវិញទេ ? ចម្លើយគឺ “ទេ , គ្មានផ្លូវទេ” បើគាត់ហ៊ានទន្ទ្រានយករួចទៅហើយ ទោះបីជាដឹងថាដីទាំងនោះជាដីរបស់រដ្ឋក៏ដោយនោះ។

លោកជុំ កុសលបានបន្តថា “ការប្រគល់ជូនវិញនេះ គឺដោយសារព្រោះតែខ្លាចអស់តំណែងតួនាទី និងមានទោសតែប៉ុណ្ណោះ”។ លោកបន្ថែមថា “និយាយឲ្យស្រួលស្តាប់ មនុស្សនេះ បានលួចយកដីរដ្ឋមកគ្រប់គ្រងទាំងបំពានរួចទៅហើយ។ យោងតាមប្រសា​សន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ទោះបីជាមានការស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញក៏ដោយ ក៏នៅតែមិនរួចខ្លួនទេ គ្រាន់តែមានការបន្ធូរបន្ថយខ្លះតែប៉ុណ្ណោះ”។

ទីប្រឹក្សាសម្តេចតេជោរូបនេះបានបន្តថា នេះគឺជាការអនុវត្តអភិក្រមទី៥ របស់សម្តេចតេជោគឺ ការវះកាត់យកសាច់ស្អុយ ឬដុំសាច់មហារីកក្នុងខ្លួនចេញឲ្យអស់ ដើម្បីបង្ការគ្រោះថ្នាក់ធ្ងន់ធ្ងរទៅថ្ងៃមុខ ។ បុគ្គលមានតួនាទីជាមន្ត្រី ដែលត្រូវបានថ្នាក់ដឹកនាំបក្ស និងរាជរដ្ឋាភិបាលប្រគល់ជូន គឺដើម្បីបម្រើប្រទេសជាតិ និងប្រជាជនបែរជាមិនបានបំពេញត្រឹមត្រូវ ហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន គឺដល់ពេលវេលារបស់ពួកគេហើយ ដើម្បីសម្រាលបន្ទុកបញ្ហាដ៏ច្រើនពីថ្នាក់ដឹកនាំផង។

លោកបន្តថា “កន្លងមកបុគ្គលជាមន្ត្រីប្រភេទនេះ បានសាងបញ្ហាច្រើនណាស់ ហើយបញ្ហាទាំងនោះ បានជះឥទ្ធិពលមិនល្អដល់ថ្នាក់ដឹកនាំ ដល់រាជរដ្ឋាភិបាល និងគណបក្សថែមទៀតផង”។

លោកជុំ កុសល ដែលជាឧត្តមទីប្រឹក្សាជាន់ខ្ពស់បំផុតនៃគេហទំព័រ Propertyarea ផងនោះបានបន្តថា ក្នុងនាមជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា១រូប ខ្ញុំសូមគាំទ្រពេញទំហឹង ចំពោះចំណាត់ការក្តៅ គ្មានការយោគយល់ របស់សម្តេចតេជោនាពេលនេះ និងសូមប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់បំផុត ចំពោះសម្តេចតេជោ ក្នុងការដឹកនាំប្រទេសយូរអង្វែងទៅមុខទៀត។

អ្នកបានសម្រេចប្រគល់ដីដែលខ្លូន បានរំលោភបំពានដីព្រៃលិចទឹករបស់រដ្ឋនោះ គឺ លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ដែលដីនោះមានទំហំ៦៧៥ហិកតា មានទីតាំង ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែងមកអោយរដ្ឋវិញ៕

សហភាពអឺរ៉ុប បង្ហាញផែនការវិនិយោគ ៣៤០ពាន់លានដុល្លារ ដើម្បីប្រជែងនឹងគំនិតផ្តួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” របស់យក្សចិន

ដោយៈសុខុម

ព្រុចសែល: គណៈកម្មការអឺរ៉ុប កាលពីថ្ងៃពុធ ទី១ ធ្នូ បានបង្ហាញផែនការវិនិយោគរហូតដល់ទៅ៣៤០ពាន់លានដុល្លារអាមេរិក ទូទាំងពិភពលោកនៅត្រឹមឆ្នាំ២០២៧ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងអាកាសធាតុ ដើម្បីប្រជែងនឹងគំនិតផ្តួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) របស់មហាយក្សចិន។

គម្រោងដ៏ធំសម្បើមដែលមានឈ្មោះថា Global Gateway នេះគឺដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់អឺរ៉ុប ជំរុញពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងជួយប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ ដោយផ្តោតលើឌីជីថលនីយកម្ម សុខាភិបាល អាកាសធាតុ វិស័យថាមពល និងវិស័យដឹកជញ្ជូន ព្រមទាំងការអប់រំ និងការស្រាវជ្រាវ។

ប្រទេសចិន បានចាប់ផ្តើមគម្រោង “ខ្សែក្រវាត់ និងផ្លូវ” របស់ខ្លួនក្នុងឆ្នាំ២០១៣ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម ជាមួយពិភពលោក ហើយបាននិងកំពុងចំណាយប្រា​ក់យ៉ាងច្រើនសន្ធឹកសន្ធាប់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសរាប់សិបជុំវិញពិភពលោក។

ប៉ុន្តែក្រុមមន្ត្រីសហភាពអឺរ៉ុប បានដោទប្រទេសចិនទាំងបំពានថា ភាគច្រើននៃការផ្តល់ហិរញ្ញប្បទានពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង គឺគ្មានការអនុគ្រោះ គ្មានតម្លាភាព និងធ្វើឱ្យប្រទេសក្រីក្រមួយចំនួន ជាពិសេសនៅទ្វីបអាហ្រ្វិក ពឹងផ្អែកលើប្រទេសចិន កាន់តែខ្លាំងតាមរយៈបំណុល។

ខុសពីប្រទេសចិន សហភាពអឺរ៉ុបនឹងធានាថា សហគមន៍មូលដ្ឋាន នឹងទទួលផលប្រយោជន៍ពិតប្រាកដ ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមគម្រោង Global Gateway។ ចំណែកឯវិស័យឯកជន ក៏នឹងទទួលបានអត្ថប្រយោជន៍ ពីគម្រោងនេះដែរ ហើយការចូលរួមពាក់ព័ន្ធរបស់សហភាពអឺរ៉ុប ធ្វើឱ្យការវិនិយោគមិនសូវមានហានិភ័យខ្ពស់។

ក្នុងឱកាសបង្ហាញផែនការវិនិយោគដ៏ធំនេះ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា “ជាការពិតណាស់ ប្រ​ទេសនានា ត្រូវការជម្រើសផ្សេងដែលល្អប្រសើរជាង (គំនិតផ្តួចផ្តើម “ខ្សែក្រវាត និងផ្លួវ” របស់ប្រទេសចិន)” ហើយអះអាងថា គម្រោងរបស់សហភាពអឺរ៉ុប គឺជា “ជម្រើសដ៏ពិតប្រាកដ”។

លោកស្រី Jutta Urpilainen ដែលជាឧត្តមស្នងការសហភាពអឺរ៉ុប សម្រាប់សហប្រតិបត្តិការអន្តរជាតិ (EU International Partnerships) បានថ្លែងក្នុងសន្និសីទសារព័ត៌មានដដែលថា ចំនួនទឹកប្រាក់ដែលសហភាពអឺរ៉ុប ចំណាយលើជំនួយអភិវឌ្ឍន៍គឺប្រ​ហាក់ប្រហែល នឹងចំនួនទឹកប្រាក់របស់ប្រទេសចិនដែរ៕ Reuters៕

តើផ្ទះសំណាក់មានប្រភពនិងកើតមានតាំងពីពេលណា?

ដោយគង់ សូរិយា

ភ្នំពេញៈ ផ្ទះសំណាក់ ត្រូវបានគេឃើញមានពាសពេញទីក្រុងនានារបស់កម្ពុជា ប៉ុន្តែគេមិនដឹងថា វាចាប់កំណើតតាំងពីពេលណា និងចាប់ផ្តើមយ៉ាងដូចម្តេចនិងតាម​របៀបណានោះទេ។

យោងតាមសិលាចារឹកប្រាសាទតាព្រហ្ម ត្រង់គាថា១២២ ១២៣ ១២៤ ១២៥ និង១២៦ បានឱ្យដឹងថា នៅតាមដងផ្លូវទូទាំងព្រះរាជាណាចក្រកម្ពុជា បុរាណមានធម្មសា​លាចំនួន១២១ ដែលព្រះរាជាសម័យនោះគឺព្រះបាទជ័យវរ្ម័ន ទី៧ បានកសាងសម្រាប់ឱ្យប្រជាពលរដ្ឋ ស្នាក់អាស្រ័យបណ្តោះអាសន្ន ក្នុងកំឡុងពេលគេធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ឬពីអាណាខែត្រមួយទៅអាណាខែត្រមួយទៀត។ នៅក្នុងធម្មសាលានីមួយៗមានភ្លើងសម្រាប់ឱ្យភ្ញៀវដុតបំភ្លឺបានថែមទៀតផង។

នៅតាមដងផ្លូវនានា ពីយសោធបុរទៅកាន់នគរចម្ប៉ា ព្រះបាទជ័យវរ្ម័ន ទី៧ ទ្រង់បានកសាងសាលាសំណាក់ជាច្រើនទៀតរួមមាន៖

• សាលាសំណាក់ចំនួន៥៧ ពីរាជបុរីដល់បុរីពិម៉ាយ។
• សាលាសំណាក់ចំនួន១៧ ពីរាជបុរីដល់ជ័យវតី ពីជ័យវតីដល់ជ័យសិង្ហវតី ពីជ័យសិង្ហវតីដល់ជ័យវីរវតី ពីជ័យវីរវតីដល់ជ័យរាជគិរី ពីជ័យរាជគិរីដល់ស្រីសុវីរបុរី។

• សាលាសំណាក់ចំនួន៤៤ ពីក្រុងស្រីសុវីរបុរី ដល់យសោធបុរ និងមានសាលាសំណាក់១នៅស្រីសូរ្យបព៌ត(ភ្នំជីសូរ) ១នៅស្រីវិជយាទិត្យបុរ ១ទៀតនៅកល្យាណសិទ្ធិក។ ដោយសាលាសំណាក់នីមួយៗមានប្រដាប់សម្រាប់បង្កាត់ភ្លើងផងដែរ។

សរុបមកព្រះបាទជ័យវរ្ម័ន ទី៧ ទ្រង់បានកសាងធម្មសាលា ឬសាលាដំណាក់ដែលជាផ្ទះសំណាក់ សម្រាប់ផ្តល់ឱ្យអ្នកដំណើរ ឬទេសចរ ស្នាក់នៅក្នុងអំឡុងពេលគេធ្វើដំណើរឆ្លងកាត់មានចំនួន ១២១ នៅទូទាំងប្រទេស។

ផ្ទះសំណាក់នាសម័យនោះ មិនត្រូវបានគិតប្រាក់ពីភ្ញៀវទេ ហើយក៏គ្មានបម្រើអ្វីច្រើន ក្រៅពីការផ្តល់នូវប្រដាប់ សម្រាប់បង្កាត់ភ្លើងបំភ្លឺនាពេលរាត្រីដែរ។ ការផ្តល់នូវភ្លើងសម្រាប់បំភ្លឺពេលយប់ ត្រូវគ្រប់គ្រងដោយអាចារ្យម្នាក់ ដែលជាពុទ្ធបរិស័ទជាសក្ខីភាពបង្ហាញពីសីលធម៌ ព្រមទាំងការប្រោះប្រណីពោរពេញ ទៅដោយសប្បុរសធម៌របស់ព្រះមហាក្សត្រខ្មែរ ចំពោះអាណាប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់ស្រទាប់វណ្ណៈ។

គេហៅផ្ទះសំណាក់នាសម័យនោះថា សាលាធម៌ ដំណាក់ សាលាដំណាក់ ឬសាលាសំណាក់។

នៅក្នុងកំណត់ហេតុរបស់ជីវ តាខ្វាន់ដែលបានមកដល់ប្រទេសកម្ពុជា នៅក្នុងកំឡុងឆ្នាំ ១២៩៨ ក៍បាននិយាយពីវត្តមាន របស់សាលាសំណាក់ទាំងនេះដែរ។ ចំពោះទំនៀមទំលាប់នៃការកសាងសាលាសំណាក់ នោះនៅក្នុងប្រទេសកម្ពុជាយើង មានបន្តរហូតមកដល់សព្វថ្ងៃ។

ប៉ុន្តែចាប់តាំងពីសម័យក្រោយអង្គរមក ខ្មែរយើងតែងសង់ធម្មសាលា ឬសាលាដំណាក់ពីឈើតែប៉ុណ្ណោះ។ ទើបតែបច្ចុប្បន្នដែលយើងមានសាលាសំណាក់ខ្លះ ធ្វើពីឈើខ្លះ និងធ្វើពីថ្មខ្លះ។

មុន​នឹង​កកើត​សណ្ឋាគារ​ប្រណីត​ៗ​ឬ ផ្ទះ​សំណាក់​ដែល​សម្បូរ​បែប​ដូច​បច្ចុប្បន្ន​ ខ្មែរ​ធ្លាប់​មាន​ផ្ទះ​សំណាក់​ តាំង​ពី​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ ទី​៧​មក​ម្ល៉េះ ដែល​ត្រូវ​​បាន​កសាង​សម្រាប់​ឱ្យ​ប្រជារាស្ត្រ​ ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដោយ​មិន​គិត​ថ្លៃ​ និង​ពុំ​ទាន់​មាន​សេវាកម្ម​ច្រើន​នៅ​ឡើយ​ទេ​ ពោល​គឺ​មាន​មាន​តែ​ការ​ផ្ដល់​នូវ​ប្រដាប់ ​សម្រាប់​បង្កាត់​ភ្លើង​​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់​តែ​ប៉ុណ្ណោះ៕ ប្រភពArchCambodia៕

ឯកសារយោង៖ ដំណើរការសណ្ឋាគារ Hotel Operation (ច្រឡឹងសុមាធា, យ៉ែម ច័ន្ទរិទ្ធ, វ៉ាត់ វ៉ាន់វីរៈ) ភ្នំពេញ ២០១២

ជប៉ុនផ្តល់ហិរញ្ញប្បទានជាង ២០០លានដុល្លារ សាងសង់កំពង់ផែទឹកជ្រៅក្នុងជំហ៊ានទី១នៅក្រុងព្រះសីហនុ

ដោយៈ លក្ខិណា

ភ្នំពេញៈ ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ដែលមានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២២ខាងមុខនេះ ដោយទទួលបាន ប្រាក់កម្ចីជាង២០០លានដុល្លារពីរដ្ឋាភិបាលជប៉ុន។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័ត្ន ខេត្តព្រះសីហនុលោកលូ គឹមឈន់បានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ពេលកំពង់ផែទឹកជ្រៅ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឱ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៊ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង២០០ដុល្លារក្នុងមួយកុងតឺន័រ។

បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ចូលបានតែប្រមាណតែ១៨%ប៉ុណ្ណោះមានន័យថា ក្នុងចំណោម១០០កប៉ាល់អាចចូលចតបានតែ១៨ ឬ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័រ បានតែ១៥០០ប៉ុណ្ណោះ។

ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានជាង២៥៤ ពាន់លានរៀល ឬប្រមាណ៦២លានដុល្លារ កើនឡើងជិត៣០លានពាន់លានរៀ​ល បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានតែជាង២២៧ពាន់លានរៀល។

ចំណូលទាំងនោះ បានមកពីការលើកដាក់នាវាចំណូល លើកដាក់លើទីលាន ចំណូលបានពីសេវាកំពង់ផែ ចំណូលពីការរក្សាទុកកុងតឺន័រ ចំណូលបានមកពីការជួលតំបន់សេដ្ឋកិច្ចពិសេស និងចំណូលផ្សេងៗ៕