ការស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបានជិត ៥៥ភាគរយហើយ ជាផ្លូវប្រវត្តិសាស្រ្តដែលមិនធ្លាប់មានពីមុនមក

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវប្រវត្តិសាស្រ្តតភ្ជាប់តំបន់ ពាយ័ព្យប្រទេស មកកាន់តំបន់ឆ្នេរនៃខេត្តកោះកុងប្រវែង១៩៨,៧១គ.ម សម្រេច បាន៥៤,៨៩ភាគរយហើយ។

ក្រុមការងារបច្ចេកទេស ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃទី៣ វិច្ឆិកាកន្លងមកបាន ធ្វើដំណើរយ៉ាងស្វិតស្វាញក្នុងការត្រួសត្រាយតម្រាយផ្លូវ ឆ្លងកាត់ជ្រោះជ្រោងជ្រលងដងអូរ កាត់ខ្នង ភ្នំក្រវាញដើម្បីពិនិត្យស្ថានភាពទឹកដីភូមិសាស្ត្រសមស្របសម្រាប់ការសាងសង់
គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨,៧១គីឡូម៉ែត្រតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៣កន្លែង ប្រវែង១៧២១,៤៦ម៉ែត្រដែលក្នុងនោះ មានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

គម្រោងផ្លូវនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងផ្លូវនេះមានការជ្រើសរើសគន្លងផ្លូវថ្មី ប្រវែងសរុប៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរ នាំឱ្យប៉ះពាល់ដល់បរិស្ថាននិងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការថែរក្សាបរិស្ថាន។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេសធ្វើដំណើរយ៉ាងស្វិតស្វាញបំផុត ក្នុងការត្រួសត្រាយតម្រាយផ្លូវជាតិលេខ១០ ពុះពារគ្រប់ឧបសគ្គ ឆ្លងកាត់ជ្រោះជ្រោងជ្រលងដងអូរ កាត់ខ្នងភ្នំក្រវាញដើម្បីពិនិត្យស្ថានភាពទឹកដីភូមិសាស្ត្រសមស្របសម្រាប់ការសាងសង់។

គម្រោងផ្លូវនេះ គ្រោងចំណាយថវិកាសរុប ប្រមាណ ១៨៨,៣៨លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អា​តគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។

ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួល ដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

នៅសម័យសង្គ្រាមតំបន់វាលវែងនេះ គឺជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក ប៉ុន្តែតាមរយៈ ការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី តំបន់នេះត្រូវបានធ្វើសមាហរណកម្ម ទាំងស្រុង និងបានប្រែក្លាយទៅជាដែនដីរដ្ឋបាលតែមួយនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានអភិវឌ្ឍ គ្រប់វិស័យជាបន្តបន្ទាប់ក្រោមម្លប់សន្តិភាព និងសេរីភាពពេញលេញ៕

កម្ពុជាចាប់ផ្តើមមានកំណើនជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឡើងវិញហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុនបានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ហោះហើរមកកម្ពុជា មានការកើនឡើងវិញហើយ។

បានបានបន្តឲ្យដឹងកាលពីសប្តាហ៍មុនថា ផ្អែកលើសូចនាករទាំងនេះហើយ ដែលកម្ពុជា ហ៊ានផ្សព្វផ្សាយចេញទៅក្រៅប្រទេស ក្នុងនោះភ្ញៀវទេសចរក៏បានចាប់ផ្ដើម ធ្វើដំណើរចូលមកកម្ពុជាកាន់តែច្រើនឡើងៗ។ លោកបន្តថា ចាប់តាំងពីសម្ដេចតេជោនាយ​ករដ្ឋមន្ត្រីប្រកាសបើកប្រទេសមក ជនបរទេសដែលបានចូលមក តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានការកើនឡើង រហូតដល់ជាង៧០០នាក់ក្នុងមួយថ្ងៃ ក្នុងនោះមានទាំងអ្នកដំណើរ និងភ្ញៀវទេសចរ។

លោកបន្តថា “នៅទូទាំងប្រទេស ជើងហោះហើរបានកើនររហូតដល់២៨ជើងក្នុងមួយថ្ងៃ ក្នុងនោះនៅអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ ក៏បានកើនឡើង៩ជើងក្នុងមួយថ្ងៃផងដែរ”។

លោកថោង ខុន បន្តលើកឡើងថា ភ្ញៀវទេសចរនឹងមកទស្សនាខេត្តព្រះសីហនុកាន់តែច្រើន ក៏ព្រោះកម្ពុជានឹងមានរៀបចំ ព្រឹត្តិការណ៍អន្តរជាតិជាច្រើន ដូចជា នៅថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្ដោង ជម្រើសជើងឯកអាស៉ីអាគ្នេយ៍ ដែលព្រឹត្តិការណ៍កីឡានេះនឹងរៀបចំនៅសមុទ្រនៃក្រុងព្រះសីហនុ។ មកដល់ពេលនេះ អ្នកដែលបានចុះឈ្មោះចូលរួម រួមមាន សិង្ហបុរី ម៉ាឡេស៊ី ថៃ រួមទាំងកម្ពុជាផង។

កាលពីសប្តាហ៍មុន លោកម៉ៅ ហាវណ្ណាល់រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួ​ល​បន្ទុករដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនផងដែរថា កម្ពុជាទទួលបានសំណើរសុំភ្ជាប់ ជើងហោះហើរពីក្រៅ​ប្រទេសរបស់ក្រុមហ៊ុនអាកាសចរណ៍ចំនួន៨ ដែលភាគច្រើនជាក្រុមហ៊ុនអាកាសចរណ៍មកពីបណ្តាប្រទេសក្នុងតំបន់៕

ធនាគារពិភពលោកសន្យាជំរុញសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិកូវីដ១៩

ដោយ៖ វឌ្ឍនៈ​

ភ្នំពេញ ៖ ដោយសារតែស្ថានភាពកូវីដ១៩ បានបង្កផលប៉ះពាល់ទៅលើវិស័យនានាគាំទ្រដល់សេដ្ឋកិច្ច ធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះជាអវិជ្ជមានក្នុងឆ្នាំ២០២០កន្លងទៅ។ ឃើញស្ថានភាពបែបនេះ ធនាគារពិភពលោកបានសន្យាថានឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងជាវិជ្ជមានឡើងវិញ នៅឆ្នាំក្រោយបន្ទាប់ពីវិបត្តិកូវីដ១៩បានធូរស្រាល។

នៅក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី៣ ធ្នូ ២០២១ ស្ដីពីបច្ចុប្បន្នកម្មនៃក្របខ័ណ្ឌភាពជាដៃគូររវាងកម្ពុជា និងធនាគារពិភពលោក លោកស្រី ម៉ារៀម ហ្សឺម៉ាន់ នាយកប្រចាំប្រទេសភូមា កម្ពុជា និងឡាវ នៃធនាគារពិភពលោក បានឱ្យដឹងថា ក្នុងបរិបទនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ កម្ពុជាជួបនូវបញ្ហាប្រឈមជាច្រើនដែលជះឥទ្ឋិពលដល់កំណើនសេដ្ឋកិច្ច ដែលតម្រូវឲ្យពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពរយៈវែង។

លោកស្រីបន្តថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះមហន្តរាយជាទីបំផុត ដោយសារការប្រែប្រួលអាកាសធាតុ កង្វះអាហារូបត្ថម្ភ និងការផ្គត់ផ្គង់ទឹកស្អាត។ ជាមួយនោះ ធនាគារពិភពលោក នឹងពិនិត្យមើលនូវយន្តការទាំងឡាយណាក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាសំដៅស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៏ថា កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់ទៅលើ ទី១. បង្ហាញពីការវាយតម្លៃលើនិន្នាការក្នុងតំបន់ និងជាសកលអំពីស្ថានភាពក្រោយការរីករាលដាលនៃជម្ងឺកូវីដ១៩ និងថាតើបញ្ហាប្រឈម និងកាលានុវត្តភាព អាចតម្រង់ទិសក្នុងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញដោយរបៀបណា ទី២. ពិនិត្យ និងវាយតម្លៃទៅលើកាលានុវត្តភាពជាក់លាក់ ក្នុងផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ឋដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ជំនាញ និងឱកាសការងារ ការគាំពារសង្គម និង ទី៣. ពិភាក្សាអំពីយុទ្ឋសាស្ត្រ ដែលធនាគារពិភពលោកគួរប្រកាន់យកដើម្បីផ្តល់ការគាំទ្រដល់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេលមធ្យម។

លោកបន្តថា កត្តាជំនាញ នៅតែជាឧបសគ្គសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ច។ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់លើការពង្រឹងប្រសិទ្ឋិភាពក្នុងការអនុវត្តគោលនយោបាយជាតិស្តីពី TVET 2017-2025 ក៏ដូចជាការរៀបចំកម្មវិធីសាកល្បង SDFឱ្យកាន់តែមានលក្ខណៈឆ្លើយតប និងមានប្រសិទ្ឋភាព។

លោកថា “យើងកត់សម្គាល់ឃើញថា កម្មវិធីជំនួយសង្គមដែលរាជរដ្ឋាភិបាលបានដាក់ចេញនឹងអាចដោះស្រាយតម្រូវការបន្ទាន់របស់ប្រជាជនងាយរងគ្រោះហើយជំនួសវិញដោយកម្មវិធីជំនួយសង្គមដែលមានលក្ខណៈអចិន្ត្រៃយ៏ និរន្តរភាព និងអាចទទួលយកបាន។”

លោកបន្ថែមថា ចំណាយថវិកាជាតិឆ្នាំ២០២២ សរុបប្រមាណ ៨.០១៣ លានដុល្លារ ក្នុងនោះ ៤.៧០១ លានដុល្លា សម្រាប់ចំណាយចរន្ត និងថវិកានៅសល់ប្រមាណ ៣.៣១២ លានដុល្លា សម្រាប់ចំណាយលើការវិនិយោគសាធារណៈ។ រាជរដ្ឋាភិបាលកំពុងកំណត់គោលដៅកម្ចីចំនួន ១.៦០០លានដុល្លារ និងបោះផ្សាយប័ណ្ណភាគហ៊ុនដំបូងចំនួន ៣០០លានដុល្លារ។

លោកបញ្ជាក់ថា កិច្ចប្រជុំដ៏សំខាន់នេះ នឹងមិនត្រឹមតែធានាបាននូវបរិយាប័ន្នប៉ុណ្ណោះទេ តែថែមទាំងបង្កើតនូវលទ្ឋផលប្រកបដោយគុណភាព ដើម្បីជាមូលដ្ឋានក្នុងការរៀបចំកម្មវិធីក្រោមក្របខ័ណ្ឌជំនួយរបស់ធនាគារពិភពលោកចំពោះកម្ពុជា៕

China-listed firms rush to divest property businesses amid sector crackdown

Reporting by Samuel Shen and Brenda Goh

SHANGHAI: China-listed companies are increasingly divesting real estate businesses amid stricter regulatory scrutiny of the industry, according to filings and state media, in a year dominated by headlines of financial woe at China Evergrande Group.

Tightened lending curbs in the real estate industry early this year has exacerbated financial troubles at some property developers, triggering sector-wide liquidity stress.

China Evergrande, one of the country’s biggest developers, has struggled to make payments on billions of dollars’ worth of bonds, while smaller peers have likewise missed payments or had their credit ratings downgraded.

On Thursday, liquor and meat producer Beijing Shunxin Agriculture Co Ltd said it planned to sell its entire stake in a money-losing property unit.

The announcement came two weeks after liquor product maker Hainan Yedao Group Co Ltd said it would sell its 40per cent stake in a property company to focus on core businesses and improve liquidity.

Dozens of China-listed companies, including Xiamen ITG Group Corp Ltd, Aoyuan Beauty Valley Technology Co and Zhangtian Financial Group Co Ltd have announced plans to dispose of property businesses so far this year, the state-run Securities Times reported.

Reflecting the real estate sector’s liquidity crunch, data from the China Trust Association showed outstanding investment from trust firms fell below 2 trillion yuan (US$313.66 billion) at the end of the third quarter, down 26per cent from a year earlier.

Source: Reuters

បណ្ដាក្រុមហ៊ុនដែលចុះបញ្ជីនៅប្រទេសចិនកំពុងភ័យស្លន់ស្លោ និងសម្រុកលក់ចេញអាជីវកម្មអចលនទ្រព្យ

ដោយ៖ សុខុម

សៀងហៃ: ឯកសារផ្លូវការ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានទម្លាយឱ្យដឹងថា បណ្ដាក្រុមហ៊ុនដែលចុះបញ្ជីក្នុងប្រទេសចិន កំពុងភ័យស្លន់ស្លោ និងសម្រុកលក់ចេញអាជីវកម្មអចលនទ្រព្យរបស់ខ្លួន ស្របពេលក្រុមនិយ័តកម្មធ្វើការត្រួតពិនិត្យកាន់តែតឹងរ៉ឹងលើឧស្សាហកម្មនេះ ក្រោយផ្ទុះវិបត្តិហិរញ្ញវត្ថុនៅក្រុមអភិវឌ្ឍន៍ទំហំយក្ស China Evergrande។

យោងតាមសារព័ត៌មាន CNA ដែលចុះផ្សាយនៅថ្ងៃទី០៣ ធ្នូ នេះឱ្យដឹងថា ការរឹតបន្តឹងលើការផ្តល់ឥណទានក្នុងឧស្សាហកម្មអចលនទ្រព្យកាលពីដើមឆ្នាំ២០២១ បានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនមានបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំងឡើង រហូតឈានទៅដល់ការផ្ទុះវិបត្តិសាច់ប្រាក់នៅក្នុងវិស័យនេះទាំងមូល។

China Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតទី២ និងជាក្រុមហ៊ុនជំពាក់បំណុលច្រើនបំផុតនៅប្រទេសចិន ជាមួយបំណុលរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក បានជួបការលំបាកយ៉ាងខ្លាំងនៅក្នុងការសងបំណុលថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក ចំណែកឯក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗទៀត ក៏បានខកខានការទូទាត់សងបំណុលស្រដៀងគ្នាដែរ ឬ ចំណាត់ថ្នាក់គុណភាពឥណទានរបស់ខ្លួនបានធ្លាក់ចុះជាងមុន។

កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ធ្នូ ក្រុមហ៊ុនផលិតស្រា និងសាច់ Beijing Shunxin Agriculture Co Ltd បានប្រកាសថា ខ្លួនមានគម្រោងលក់ចេញភាគហ៊ុនទាំងអស់របស់ខ្លួននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធអចលនទ្រព្យមួយដែលប្រាក់ជាបន្តបន្ទាប់។

ការប្រកាសនេះបានធ្វើឡើង២សប្តាហ៍បន្ទាប់ពីក្រុមហ៊ុនផលិតផលិតផលស្រា Hainan Yedao Group Co Ltd និយាយថា ខ្លួននឹងលក់ភាគហ៊ុន៤០%របស់ខ្លួននៅក្នុងក្រុមហ៊ុនអចលនទ្រព្យមួយដើម្បីងាកមកផ្តោតលើអាជីវកម្មស្នូល និងធ្វើឱ្យរំហូរសាច់ប្រាក់ប្រសើរឡើង។

សារព័ត៌មាន Securities Times ដែលគ្រប់គ្រងរដ្ឋចិន បានចុះផ្សាយថា រហូតមកដល់ពេលនេះក្រុមហ៊ុនរាប់សិបដែលចុះបញ្ជីក្នុងប្រទេសចិន រួមទាំងក្រុមហ៊ុន Xiamen ITG Group Corp Ltd ក្រុមហ៊ុន Aoyuan Beauty Valley Technology Co និងក្រុមហ៊ុន Zhangtian Financial Group Co Ltd ផងដែរបានប្រកាសផែនការលក់ចេញអាជីវកម្មអចលនទ្រព្យរបស់ខ្លួន៕ Reuters៕

ដំណឹងល្អៈកម្ពុជាបញ្ជាទិញឱសថប្រឆាំងជំងឺកូវីដ-១៩ របស់សហរដ្ឋអាមេរិកចំនួន៤លានគ្រាប់

ដោយៈសុផារី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបញ្ជាទិញឱសថវេជ្ជសាស្ត្រ​ ប្រឆាំងជំងឺកូវីដ-១៩ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) របស់ក្រុមហ៊ុនមើក (MERCK) ជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ចំនួន៤.០០០.០០០ គ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន១០ម៉ឺននាក់នៅកម្ពុជា។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាបញ្ជាទិញឱសថវេជ្ជសាស្ត្រ MOLNUPIRAVIR ជាឱសថប្រឆាំងវីរុស  (Antiviral) នេះ បានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១ នេះ រវាងក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលដឹកនាំដោយលោកស្រីពេជ ចន្ទមុន្នី ប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តំណាងដោយលោកវេជ្ជបណ្ឌិតស៊ឹម សុខចាន់ ជាមួយតំណា​ងក្រុមហ៊ុនមើក (MERCK)។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងថា ឱសថវេជ្ជសាស្ត្រ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR)របស់ក្រុមហ៊ុនមើក (MERCK) របស់សហរដ្ឋអាមេរិកនេះ នឹងប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋ និងចែកចាយដល់វិស័យឯកជន រួមមានតាមឱសថស្ថាន និងគ្លីនិកឯកជន៕

អ្នកឧកញ៉ា ពុង ឃាវសែ បង្ហាញនូវសុទិដ្ឋិនិយមនិងរំពឹងថាសេដ្ឋកិច្ចនឹងងើបឡើងវិញខ្លាំងឆាប់ៗនេះ

ដោយៈសុផារី

ភ្នំពេញៈ អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងថា ក្នុងនាមជាវិស័យឯកជន និងវិនិយោគិនក្នុងវិស័យសំណង់ និងអចលនទ្រព្យ លោកបានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះការបើកប្រទេសឡើងវិញ ដោយរំពឹងថាសេដ្ឋកិច្ចនឹងងើបឡើងវិញខ្លាំង ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន។

ប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងយ៉ាងនេះក្នុងសុន្ទរកថាបើកកម្មវិធី ពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជាប្រចាំ ២០២១ ដែលរៀបចំឡើងដោយ សមាគមអ្នកសាងសង់កម្ពុជា ឬ CCA តាមប្រព័ន្ធអនឡាញ ចាប់ផ្ដើមពីថ្ងៃទី២ ខែធ្នូ នេះហើយ ដោយនឹងធ្វើរហូតដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។

ពិព័រណ៍សំណង់នេះ ជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងការបោះជំហានថ្មីមួយរបស់សមាគម ឆ្ពោះទៅរកនិន្នការឌីជីថលនីយកម្ម ឆ្លើយតប និងបង្កាការរីករាលដាលនៃជំងឺកូវីដ ១៩ ។ នៅលើប្រព័ន្ធអនឡាញនេះ កម្មវិធីបាន និងកំពុងតាំងបង្ហាញផលិតផលរាប់ពាន់ប្រភេទ ពីស្តង់និម្មិតរាប់រយក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេសលើគ្រប់វិស័យពាក់ព័ន្ធដូចជា សម្ភារៈ និងគ្រឿងចក្រសំណង់ អ្នកម៉ៅការ ស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍអចលនទ្រព្យ ស្ថាប័នធានារ៉ាប់រង និងហិរញ្ញវត្ថុ និងផ្សេងៗទៀត។

អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងក្នុងសុន្ទរកថា បើកកម្មវិធីថា ការតាំងពិព័រណ៌និម្មិតនេះ គឺជាលើកទីមួយ និងជារបកគំហើញផ្នែកព័ត៌មានវិទ្យាថ្មី នៅក្នុងប្រវត្តិសាស្ត្ររបស់សមាគម ហើយអ្នកឧកញ៉ាករំពឹងថា នឹងទទួលបាននូវលទ្ធផលវិជ្ជមាន ពីក្រុមហ៊ុនតាំងពិព័រណ៍ និងភ្ញៀវទស្សនាទាំងក្នុងស្រុក និងអន្តរជាតិ។ នេះសបញ្ជាក់ថា ខ្មែរក៏អាចធ្វើបានដែរ។

អ្នកឧកញ៉ាពុង ឃាវសែ បញ្ជាក់ថា “ជាមួយនឹងគេហទំព័រដែលថ្មី កុ្រមហ៊ុនអ្នកតាំងពិព័រណ៍ទាំងអស់ អាចដាក់តាំងបង្ហាញផលិតផល រាប់ពាន់មុខរបស់ពួកគេយ៉ាងរលូន ស្រដៀងគ្នានឹងស្តង់ពិតៗដូច្នោះដែរ។ ទន្ទឹមនឹងនេះ អ្នកទស្សនាក៏អាចជ្រើសរើស ចុចចូលទៅមើលស្ដង់ណាមួយក៏បាន គ្រប់ពេលវេលា ពីគ្រប់ទីកន្លែង”។

អ្នកឧកញ៉ាបានបន្ដ នេះគឺជាការចំណេញថវិកាមួយផ្នែកធំ ទាំងសម្រាប់អ្នកតាំងពិព័រណ៍ និងអ្នកទស្សនា។ ហើយសំខាន់ជាងនេះទៅទៀត គឺមានសុវត្ថិភាពខ្ពស់ ដោយមិនបារម្ភពីការឆ្លងកូវីដ១៩ ឡើយ។ ដូច្នេះ សូមគ្រប់គ្នាមកទស្សនាពិព័រណ៍ដោយឥតគិតថ្លៃទាំងអស់គ្នា។

អ្នកឧកញ៉ាបានបន្ថែមថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជួយដល់ក្រុមហ៊ុននានា ឱ្យអាចដាក់តាំងបង្ហាញ ផលិតផលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយស្រោចស្រង់ និងស្ដារវិស័យសំណង់ និងសេដ្ឋកិច្ចជារួមផងដែរ ព្រោះវាបានផ្តល់នូវវេទិកាមួយសម្រាប់ពាណិជ្ជករដើម្បីជួបគ្នា និងស្វែងយល់ពីផលិតផលចុងក្រោយបំផុត ដែលមាននៅក្នុងទីផ្សារសំណង់៕

GRA President Says Kep Potential Province for Real Estate Development

By: Sotheary

Kep: President of the Global Real Estate Association (GRA), Oknha Sam Sok Noeun, said that Kep is a province with opportunities to grow in real estate investment because the province has the potential for tourism and land prices are still reasonable.

Oknha Sam Sok Noeun wrote via telegram message on the morning of December 3 that Kep is like an unprocessed diamond, so if the government formulated a policy to attract Chinese investment, the province would develop very fast forward to the future.

“The price of land in this province is still reasonable, especially the beauty of the coast and the national park in the center of the city have made the province a better climate,” he said.

“Land in the central business district costs between $500 to $1,000 per square meter, land on the main roads costs between $250 and $400 and suburban areas between $80 and $100,” he said.

The government, through the Ministry of Tourism, has developed a master plan for the development of Kep province as a high-level recreation area, without allowing the establishment of factories, which leads to pollution in the province.

មូលដ្ឋានសំខាន់ៗចំនួន៤បានធ្វើឱ្យតម្លៃអចលនទ្រព្យប្រែប្រួល

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ជារឿយៗគេតែងតែសង្កេតឃើញថា តម្លៃអចលនទ្រព្យនៅតាមតំបន់មួយចំនួនមានការប្រែប្រួល គឺពីតម្លៃទាបទៅតម្លៃនិងពីតម្លៃខ្ពស់មកតម្លៃទាបវិញ។

ថ្ងៃនេះ យើងនឹងលើកយកនូវកត្តា៤ ដែលជំរុញឱ្យតម្លៃអចលនទ្រព្យមានការប្រែប្រួល ដែលដកស្រង់ចេញពីបណ្ដុំនៃអ្នកវិភាគមួយក្រុម។

១. កត្តាសេដ្ឋកិច្ច

កត្តាសេដ្ឋកិច្ចទាក់ទងកត្តាតម្រូវការ ដែលជះឥទ្ធិពលលើតម្លៃអចលនទ្រព្យ ព្រោះលជះឥទ្ធិពលលើតម្លៃអចលនទ្រព្យ។ កា​លណាកំណីនសេដ្ឋកិច្ចមានការកើនឡើង នោះប្រាក់ចំណូលកើនឡើង មានឱកាសការងារក៏កើន បានន័យថាជីវភាពប្រជាជន ក៏មានភាពប្រសើរឡើង។ ដូចនេះពួកគាត់មានលទ្ធភាពច្រើន ក្នុងការទិញអចលនទ្រព្យ។

កាលណាតម្រូវការកើនឡើង តម្លៃក៏កើនឡើងទៅតាមពេលនឹងដែរ ។ ផ្ទុយទៅវិញ កាលណាសេដ្ឋកិច្ចធ្លាក់ចុះ តម្រូវការក៏ ធ្លាក់ដូចគ្នា តម្លៃក៏ទៅតាមនឹង ហើយអាចកើត នៅពេលមានអស្ថេរភាពនយោបាយ វិបត្តិសេដ្ឋកិច្ច សង្រ្គាម ឬគ្រោះធម្មជាតិជាដើម។

២. គោលនយោបាយរបស់រាជរដ្ឋាភិបាល

គោលនយោបាយរបស់រដ្ឋាភិបាល ដូចជាអត្រាការប្រាក់ទាប និងការកាត់បន្ថយពន្ធអាច ជម្រុញអោយតម្លៃអចលនទ្រព្យប្រែប្រួលផងដែរ។ នៅពេលដែលអត្រាការប្រាក់នៅតាមធនាគារធ្លាក់ចុះ ចំនួនអ្នកដែលចង់ទិញផ្ទះអាចកើនឡើង ដោយសារពួកគេមានលទ្ធភាពក្នុង ការស្នើសុំកម្ចីទិញផ្ទះ។ ដូច្នេះតម្រូវការកើនឡើងតម្លៃអចលនទ្រព្យនឹងកើនឡើងទៅតាម តម្រូវការដែរ។

បន្ថែមពីនេះការប្រែប្រួលនៃពន្ធអាករ ឧទាហរណ៍ ដូចជាទៅលើសម្ភារៈ សំណង់ដែលនាំចូលមកពីក្រៅប្រទេស ក៏អាចមានឥទ្ធិពលលើការប្រែប្រួល នៃតម្លៃអចលនទ្រព្យដែរដ្បិតថាការសាងសង់ផ្ទះ ឬអគារផ្សេងៗតែងតែត្រូវការសម្ភារៈសំណង់ដូចជា ដែក អាលុយមីញ៉ូម ឬ ឈើជាដើម។ រដ្ឋាភិបាលនៃប្រទេសមួយៗ តែងតែគិតពន្ធបន្ថែម លើស   ម្ភារៈនាំចូល ដើម្បីលើកទឹកចិត្តក្រុមហ៊ុនសាងសង់ ឲ្យប្រើប្រាស់សម្ភារៈ សំណង់ដែលផលិតក្នុងស្រុក។

ដូច្នេះការតំឡើង ឬបន្ថយពន្ធធ្វើឲ្យថ្លៃសាង់សង់កើនឡើង ឬចុះថោកដែលធ្វើឲ្យតម្លៃផ្ទះ ឬអគារប្រែប្រួលទៅតាមនោះ។

៣. ការអភិវឌ្ឍទីក្រុង

ការពង្រីកទីក្រុង និងការអភិវឌ្ឍក្រុងក៏ជាកត្តាមួយ ដែលអាចជះឥទ្ធិពលលើការឡើងចុះនៃ តម្លៃអចលនទ្រព្យផងដែរ។ ការអភិវឌ្ឍនៅតំបន់ណាមួយ តែងតែនាំមកជាមួ​យនូវការ អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ ដូចជា ផ្លូវថ្នល់ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត សាលារៀន មន្ទីរពេទ្យជាដើម ដែលអាចទាក់ទាញប្រជាជនមករស់នៅ ឬប្រកបអាជីវកម្មនៅតំបន់នោះ ទើបនាំអោយតម្លៃអចលនទ្រព្យនៅទីនោះកើនឡើង។

ជាក់ស្តែងប្រសិនបើ តំបន់មួយ ស្រាប់តែមានសក្តានុពលការងារ ដោយមានក្រុមហ៊ុនធំៗមកវិនិយោគ និងបង្កើតការងារ។ ដូចនេះតម្លៃផ្ទះនៅ តំបន់នោះនឹងឡើងថ្លៃ ដោយសារប្រជាជនអាចប្តូរមករស់នៅ ដើម្បីបំពេញតាមឱកាសការងារទាំងនោះ។ ផ្ទុយទៅវិញ ប្រសិនបើសក្តានុពលសេដ្ឋកិច្ចនៅ តំបន់មួយធ្លាក់ចុះដូចជាមិនសូវមានឱកាសការងារធ្វើឲ្យប្រជាជនចាកចេញទៅរស់នៅតំបន់ថ្មី នោះតម្លៃអចលនទ្រព្យក៏ធ្លាក់ចុះដូច  គ្នា។

៤. ការរីករាលូតលាស់ក្នុងតំបន់

នៅពេលដែលតំបន់ណាមួយ មានប្រជាជនរស់នៅកុះករ វាតែងតែទាក់ទាញឱ្យមានការ បង្កើតអាជីវកម្មជាលក្ខណៈសេវាកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការអ្នករស់នៅទីនោះ។ ផ្សារទំនើប ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ រោងភាពយន្ត និងការរីកដុះដាលបន្តិចម្តងៗ។ ការលូតលាស់បែបនេះធ្វើឱ្យតំបន់នោះ ក្លាយជាកន្លែងគួរឱ្យចង់ រស់នៅ ហើយតម្លៃអចលនទ្រព្យ អាចនឹងកើនឡើងទ្វេដងក៏ថាបាន។

នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ និង២០២១នេះ បើទោះបីស្ថានភាព នៃការវិនិយោគ មានការថមថយបន្តិចមែនក្ដី តែតម្លៃអចលនទ្រព្យ ជាពិសេសតម្លៃដីធ្លីនៅក្នុងប្រទេសនៅតែរក្សាបានភាពល្អប្រសើរ ក្នុងនោះតំបន់ដែលមានសក្ដានុពលបែរជាកើនឡើងជាងមុនស្ថានភាពកូវីដទៅទៀត៕

រដ្ឋាភិបាលគ្រោងចំណាយថវិកាជាង៦០០លានដុល្លារអាមេរិកដើម្បីអាចទទួលនាវាពីអាមេរិកនិងអឺរ៉ុប

ដោយៈវឌ្ឍនៈ

ព្រះសីហនុៈ ក្នុងគោលដៅពង្រីកសក្តានុពលកំពង់ផែព្រះសីហនុ រដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួនជាង៦០០លានដុល្លារអាមេរិក ដើម្បីាលាានុុដើម្បីទទួលបានកុងតឺន័រនៅក្នុងចំណតផែ និងដើម្បីឱ្យមានសមត្ថភាពទទួលនាវាធំៗពីអាមេរិក និងសហគមន៍អឺរ៉ុបបាន។

ការពង្រីកនេះ ដើម្បីឲ្យកំពង់តផែនេះមានលទ្ឋភាព ទទួលការចូលចតនាវាធំៗក្នុងកំពង់ផែកាន់តែច្រើននោះ កំពង់ស្វយ័តក្រុងព្រះសីហនុបានរៀបចំ ផែនការអភិវឌ្ឍសាងសង់ចំណតផែ និងចំណតកុងតឺន័រជាបន្តបន្ទាប់ ជាក់ស្ដែងកំពង់ផែនេះក៏ទើបតែទទួលបានកំពង់ផែថ្មីមួយ និងមានសមត្ថភាពកាន់តែធំសម្រាប់ទទួលនិងផ្ទុកកុងតឺន័រ ។

សម្រាប់ផែនការយុទ្ធសាស្ត្រ ពីឆ្នាំ២០២២ដល់ឆ្នាំ២០៣០ បានឲ្យដឹងថា កំពង់ផែបានត្រៀមថវិកាប្រមាណ៦០០លានដុល្លារអាមេរិក សម្រាប់សាងសង់ចំណតកំពង់ផែជំហានទី១ ទី២ និងទី៣ ។

លោកលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានមានប្រសាសន៍ថា  ការសិក្សាលើគម្រោងសាងសង់ចំណតកំពង់ផែដែលមានប្រវែងជាង៣៥០ម៉ឺន និងជម្រៅទឹក១៤,៥ម៉ែត្រ ក្នុងជំហានទី១ ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA អស់ទឹកប្រាក់២០០លានដុល្លារអាមេរិក និងរំពឹងថាអាចចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០២២ខាងមុខនេះ បញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។

សម្រាប់គម្រោងសាងសង់ចំណតក្នុងជំហានទី២ និងក្នុងជំហានទី៣ ត្រូវប៉ាន់ប្រមាណថវិកា៤០០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាព ការចេញចូលនាវាធំៗទៅមកពីសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបនៅត្រឹមឆ្នាំ២០៣០ ។

លោកបន្តថា សព្វថ្ងៃនេះកុងតឺន័រចំនួន៦០ភាគរយ មកពីគ្រប់តំបន់បានឆ្លងកាត់កំពង់ផែពហុបំណងនេះហើយ ស្របគ្នានឹងការចូលចតនៃទំនិញរាយទូទៅ និងចាក់ធារផ្សេងៗទៀត មុននឹងបញ្ចេញទៅកាន់គោលដៅ ផ្សេង ។ ក្នុងរយៈពេល១០ខែឆ្នាំ២០២១ ការដឹកជញ្ជូនទំនិញចេញ ចូលឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នមានជំរៅទឹកត្រឹមតែ១៣,៥០ម៉ែត្រ កើនឡើង១៧ភាគរយ គិតជាទឹកប្រាក់ជាង៦០លានដុល្លា​រអាមេរិក ។

ប្រភពពីខាងក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានឱ្យដឹងថា ចំណតផែកុងតឺន័រថ្មីមួយទៀត ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានជម្រៅទឹក១៤,៥ម៉ែត្រ និង​ប្រវែង៣៥០ម៉ែត្រ នឹងត្រូវសាងសង់នៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា សម្រាប់ដឹកជញ្ជូនទំនិញ ទៅកាន់បណ្ដាប្រទេសនានាលើពិភពលោក និងទទួលយកទំនិ​ញពីបណ្ដាប្រទេសនានាមកកាន់កម្ពុជា ដើម្បីកែច្នៃនិងនាំចេញវិញនិងទំនិញប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផ្ទាល់៕