រដ្ឋបាលខេត្តកណ្តាលសហការជាមួយក្រុមហ៊ុនជប៉ុននឹងបំពាក់អំពូលភ្លើង LED លើផ្លូវសាធារណៈក្នុងខេត្តកណ្តាល

ដោយៈជេស៊ីកា

ភ្នំពេញៈ រដ្ឋបាលខេត្តកណ្តាល សហការជាមួយក្រុមហ៊ុនជប៉ុនមីនីបៀ ដើម្បីគាំទ្រគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ដើម្បីជំរុញលើការងារបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ឱ្យបានគ្រប់គ្រាន់លើផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកណ្តាល លោកគីម រឹទ្ធី អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ លោកគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបង្ហាញការគាំទ្រពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅក្នុងខេត្តកណ្តាល។

ក្នុងការជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ជប៉ុន មីនេបៀដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទ LED ព្រមទាំងធ្វើបទបង្ហាញពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ ។

តំណាងក្រុមហ៊ុន បានសម្ដែងនូវការអរគុណចំពោះ លោកអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានជម្រាបជូនពីអំពីគម្រោងដែលក្រុមហ៊ុនបានសិក្សា ពីទីតាំងភូមិសាស្រ្តដែលរដ្ឋបាលខេត្តបានចង្អុលបង្ហាញក្នុងការបំពាក់ភ្លឺក្នុង ដែលគ្រោងនឹងធ្វើការវិនិយោគ លើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃនៅលើទឹកដី ខេត្តកណ្តាលយើងនេះ។

លោកគឹម រិទ្ឋីបានថ្លែងនូវការអរគុណ ចំពោះតំណាងក្រុមហ៊ុន ជប៉ុនមីនេបៀ ដែលមានបំណងធ្វើការវិនិយោគ ភ្លើងបំភ្លឺផ្លូវសាធារណៈនៅពេលនេះ រដ្ឋបាលខេត្តសង្ឃឹមថា ក្រុមហ៊ុននឹងបន្ធូបន្ថយនូវតម្លៃសមស្រប ទៅនឹងបរិបទនាពេលបច្ចុប្បន្ន នៅកម្ពុជា ក៏ដូចជាអ្វីដែលដែលបានពិនិត្យ និងពិភាក្សាគ្នាពីមុន និងពេលនេះដើម្បីរដ្ឋបាលខេត្តរកកញ្ចប់ថវិកា សម្រេចលើគម្រោងមួយនេះ ដើម្បីដាក់ឱ្យដំណើរការ។

លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្តកណ្តាល សូមគាំទ្រនឹងសហការផ្តល់ឱកាសឱ្យក្រុមហ៊ុនវិនិយោគ លើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសារធារណៈ នៅក្នុងខេត្តកណ្តាល ដែលនឹងរៀបចំឡើងនាពេលខាងមុខ ក្រោយពិនិត្សសិក្សា និងឯកភាពគ្នាលើគម្រោងមួយនេះរួចរាល់៕

សិក្សាពីវិធីសាស្រ្តចំនួន៦នេះ ដើម្បីដាក់ជួលផ្ទះបានតម្លៃខ្ពស់

ដោយ: ម៉ាលីស

ភ្នំពេញ៖ ការជួលផ្ទះបានថ្លៃ គឺជាគោលបំណងរបស់ម្ចាស់ផ្ទះគ្រប់រូប។ ពួកគេចង់បានអតិថិជនល្អ ដែលហ៊ានជួលក្នុងតម្លៃថ្លៃ ហើយចេះថែទាំផ្ទះរបស់ពួកគាត់បានល្អស្អាត និងចៀសវាងការខូចខាតផងដែរ។

ដើម្បីសម្រេចគោលបំណងនេះ ទាមទារឲ្យម្ចាស់ផ្ទះអនុវត្តគោលការណ៍មួយចំនួនដូចខាងក្រោម៖

១ កំណត់គោលដៅអតិថិជន
ម្ចាស់ផ្ទះត្រូវកំណត់ថាផ្ទះរបស់ខ្លួន គឺសម្រាប់តែអតិថិជនប្រភេទណា ឬជនជាតិណាមួយ ក្រៅពីនេះគឺមិនជួលអោយទេ។ ក្រោយកំណត់អតិថិជនគោលដៅហើយ ម្ចាស់ផ្ទះត្រូវតុបតែងលម្អ(décor)ផ្ទះរបស់ខ្លួន ឲ្យស្របទៅតាមចំណង់ចំណូលចិត្តមានទំលាប់ប្រពៃណី រឺអបិយជំនឿ ឬជំនឿរបស់ពួកគេ ដើម្បីទាក់ទាញចិត្តពួកគេឲ្យចង់រស់នៅផ្ទះរបស់ខ្លួន។

២ ជួសជុលនិងលាបថ្នាំពណ៍ផ្ទះឲ្យថ្មី
ម្ចាស់ផ្ទះត្រូវជួសជុលផ្ទះនិង លាបថ្នាំពណ៍ផ្ទះអោយស្អាតល្អ មានសោភ័ណ្ឌភាព ដែលមើលទៅហាក់បីដូចជាផ្ទះថ្មីសន្លាង អតិថិជនមានអារម្មណ៍ពេញចិត្ត នឹងស្និទ្ធស្នាលចំពោះផ្ទះ។ ការជួសជុលផ្ទះមិនអស់ប្រាក់ច្រើននោះទេ ប៉ុន្តែការដែលមិនជួសជុលនាំឲ្យខាតប្រាក់ច្រើនទៅវិញ ពីព្រោះទាំងអតិថិជននិងបង្អាប់បន្ថោក ចំពោះភាពចាស់រខេករខាកនៃផ្ទះនោះ។

៣ ផ្ទះមានសម្ភារៈប្រើប្រាស់
ផ្ទះដែលមានសម្ភារៈប្រើប្រាស់ អាចជួយសម្រួលនិងកាត់បន្ថយចំណាយរបស់អ្នកជួលដែលធ្វើអោយយើងមានឱកាសបង្កើនថ្លៃជួល។ វាមានន័យ ថាយើងជួលទាំងផ្ទះនិងជួយទាំងសម្ភារៈ។ ម្ចាស់ផ្ទះទិញសម្ភារៈតែម្ដង តែគេអាចជួយបានរហូតទាល់តែចាស់។ អតិថិជនមិនចង់ដឹកសម្ភារៈរបស់ខ្លួន មកប្រើប្រាស់នៅផ្ទះជួលទេ ពីព្រោះភាពរញ៉េរញៃ និងការលំបាកក្នុងការដឹកជញ្ជូនផង។ អតិថិជនភាគច្រើន តែងតែចង់បានភាពងាយស្រួលស្រាប់។

៤ មានទឹក ភ្លើង ផ្លូវ
ផ្ទះត្រូវមានប្រព័ន្ធទឹកស្អាត សម្រាប់ការប្រើប្រាស់គ្រប់គ្រាន់ មានប្រព័ន្ធបង្ហូរទឹកកខ្វក់ចោល បន្ទប់ទឹកជាមួយឧបករណ៍ល្អនិង មិនបង្កការរំខាននិងការលំបាក។ មានភ្លើងគ្រប់គ្រាន់មានឧបករណ៍សម្ភារៈអគ្គិសនី មានឧបករណ៍ពន្លត់អគ្គិសនី និងផ្លូវចូលចូលល្អងាយស្រួល និងធំទូលាយ។

៥ ជួលនៅជិតសាលាផ្សារមន្ទីរពេទ្យ
ផ្ទះនៅជិតសាលារៀនតែមិននៅជាប់សាលារៀនទេ ផ្ទះនៅជិតផ្សារ តែមិននៅជាប់ផ្សារទេ ដូចគ្នាដែរផ្ទះនៅជិតមន្ទីរពេទ្យ តែមិននៅជាប់មន្ទីរពេទ្យនោះទេ វាបង្កលក្ខណៈងាយស្រួល នៅពេលដែលកូនចៅរបស់អតិថិជន ទៅរៀនទៅផ្សារ និងម្តងម្កាលពួកគេត្រូវការទៅមន្ទីរពេទ្យ។

៦ ផ្ដល់លក្ខខណ្ឌងាយស្រួលដល់អតិថិជន
ម្ចាស់ផ្ទះគួរតែធ្វើលក្ខខណ្ឌ ងាយស្រួលក្នុងកិច្ចសន្យា។ កុំបង្កើតភាពស្មុគស្មាញ និងការទើសទាល់ មិនគួរបង្កើតលក្ខខណ្ឌដែលមានប្រៀប ទៅដល់អតិថិជន ឬក៏ហាក់ដូចជាមិនឲ្យតម្លៃដល់អ្នកជួល គឺមានលក្ខណៈកំណាញ់គិតតែពីទ្រព្យខ្លួនឯង និងមើល​ងាយទៅដល់អ្នកជួល។

បើធ្វើបែបនេះវាគ្មានផលចំណេញឡើយ ត្រូវគិតថាអ្នកជួលម្ចាស់ផ្ទះគឺមានតម្លៃស្មើគ្នា។ កិច្ចសន្យាត្រូវធ្វើឡើងដើម្បីការពារផលប្រយោជន៍រួមនិងស្មើភាព៕

ស្ថានីយ៍រថភ្លើងចំណាស់១៥០ឆ្នាំរបស់ថៃ Hua Lamphong នឹងត្រូវបិទដំណើរការទាំងស្រុងនៅចុងខែធ្នូឆ្នាំនេះ

ដោយៈ សុផារី

ប្រទេសថៃៈ ស្ថានីយ៍រថភ្លើង Hua Lamphong ដែលមានអាយុរហូតដល់១៥០ឆ្នាំហើយនោះ នឹងត្រូវបិទដំណើរការទាំងស្រុងនៅចុងខែធ្នូឆ្នាំនេះ ដោយមជ្ឈមណ្ឌលផ្លូវដែកថ្មី នៃទីក្រុងបាងកក ត្រូវបានប្តូរទៅកាន់ស្ថានីយ៍ Bang Sue Grand វិញ។ នេះបើតាមការចុះផ្សាយរបស់ការិយាល័យព័ត៌មានជាតិ នៃប្រទេសថៃ ក្នុងថ្ងៃទី២៣ ខែវិច្ឆិកានេះ។

ផែនការអភិវឌ្ឍន៍ពាណិជ្ជកម្មដី ដែលមានទីតាំងនៅស្ថានីយ៍ Hua Lamphong ត្រូវបានគេរំពឹងថា នឹងបង្កើតចំណូលបានប្រហែល៨០០ពាន់លានបាត ក្នុងរយៈពេល៣០ឆ្នាំ ដែលនឹងជួយឱ្យស្ថាប័នរដ្ឋផ្លូវដែករបស់ប្រទេសថៃ (SRT) សងបំណុលចំនួន៦០០ពាន់លានបាតរបស់ខ្លួនបាន។

យោងតាមប្រភពស្ថាប័នរដ្ឋមួយនេះបានឱ្យដឹងថា សេវាកម្មផ្លូវដែកនៅ Hua Lamphong នឹងឈប់ដំណើរការទាំងស្រុងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះតទៅ។ ទោះបីជាយ៉ាងណាក៏ដោយ មុនពេលបិទ ការធ្វើដំណើរប្រចាំថ្ងៃរបស់អ្នកដំណើរនឹងត្រូវកាត់បន្ថយពីចំនួន១៨៨ ទៅ២២លើកក្នុងមួយថ្ងៃ ហើយសេវាកម្មដឹកទំនិញនឹងត្រូវបង្វែរទៅស្ថានីយ៍ Chiang Rak Noi ក្នុងខេត្តអយុធ្យា ដើម្បីបញ្ចៀសចរាចរណ៍ទំនិញនៅស្ថានីយ៍ Bang Sue Grand។

លោក Saksayam រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ថៃ បានមានប្រសាសន៍ឲ្យដឹងថា ផែនការបញ្ឈប់ការងារនៅស្ថានីយ៍ Hua Lamphong នឹងត្រូវបានអនុវត្តជាជំហានៗ ដើម្បីជៀសវាងការរំខាន ដល់សេវាកម្មដឹកជញ្ជូន នេះដើម្បីអនុញ្ញាតឱ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់ការផ្លាស់ប្តូរ ដោយរលូនពីស្ថានីយ៍ Hua Lamphong និងស្ថានីយ៍ Bang Sue Grand៕

អគ្គនាយិកាក្រុមហ៊ុន Angel Realty ចូលរួមចែករំលែកចំណេះដឹងទាក់ទងអាជីវកម្ម និងអចលនទ្រព្យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុន Angel Realty និងជាទីប្រឹក្សាជាន់ខ្ពស់ក្រុមហ៊ុនហ៊ួត ជាគ្រុបបាន អ្នកនាងឆយ ហ្រ្វីដា ចូលរួមចចែករំលែកចំណេះដឹង បទពិសោធន៍នៃភាពជាអ្នកដឹកនាំក្នុងវិស័យអចលនទ្រព្យ និងអាជីវកម្មនានា។

ការចែករំលែកនេះ ធ្វើឡើងក្នុងកម្មវវិធីជួបជុំសមាជិកគ្រួសារហ៊ួត ជាទាំង៧៨សា​ខា នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប កាលពីចុងសប្តាហ៍មុន ដោយមានការចូលរួមពីលោកឧកញ៉ាហ៊ួត ជាអគ្គនាយកក្រុមហ៊ុនហ៊ួត ជាគ្រុប និងលោកឃឹម ហ្វីណង់អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។

អ្នកនាងឆយ ហ្រ្វីដា បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម នៅថ្ងៃទី២៣ វិច្ឆិកា ដោយបានលើកឡើងនូវភារតភាព ក្នុងការរួមរួមរបស់សមាជិក ក្រុមហ៊ុនហ៊ួត ជាគ្រុបទូទាំងប្រទេស ការដេញថ្លៃគំរោង និងការប្រកួតប្រជែងក្នុងការលក់អចលនទ្រព្យ និងគ្រឿងសំណង់។

អ្នកនាងបានបន្តថា “ការប្រើប្រាស់ពេលវេលាអោយមានតម្លៃ អោយមានប្រយោ​ជន៍ គឺជាអ្វីដែល ខ្ញុំឈឺឆ្អាលចំពោះខ្លួនឯង និងអ្នកជុំវិញខ្លួន”។

ជាមួយគ្នានេះ អ្នកនាងឆយ ហ្រ្វីដា ក៏បានអរគុណនូវឱកាសដែលបានផ្តល់អោយ ការខិតខំ ប្រឹងប្រែងរបស់សមាជិក ក្រុមការងារជាគុណតម្លៃតែ១គត់ដែលថ្នាក់ដឹកនាំគ្រប់រូបចង់បាន។ រយះពេល៣ថ្ងៃពេញនៃការឈប់សំរាក យើងបានប្រជុំ ចែករំលែក រៀនសូត្រ លើកកម្ពស់ រវាងសមាជិក HC 78 សាខាទូទាំងប្រទេសទាំងមូលដើម្បីពង្រឹងអាជីវកម្មសារឡើងវិញ បន្ទាប់ពីវិប្បត្តិនេះមានវត្តមាន ហើយយើងកែប្រែការរស់នៅទាំងស្រុង។ យើងពង្រឹងការលក់គ្រឿងសំណង់ ការលក់អចលនទ្រព្យ ផ្អែកលើគោលការផលិតផលមានគុណភាពជូនអតិថិជន អ្នកលក់ចាំបាច់ត្រូវមានភាពស្មោះត្រង់ជានិច្ច។

អ្នកនាងបន្ថែមថា “សេចក្តីស្រលាញ់ សុច្ចភាព ភាតរភាព និរន្តភាព ឋិតក្នុងខ្លួនយើងទីនេះ។ ស្រលាញ់នូវអ្វីដែលយើងធ្វើ គឺការនឿយហត់មិនមានឡើយ”៕

សម្ដេចតេជោៈកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះអាចងើបឡើងវិញលើសការព្យាករណ៍

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះ អាចនឹងកើនឡើងវិញហើយខ្ពស់ជាងការព្យាករណ៍កាលពីពេលថ្មីៗនេះ ។

សម្តេចបានមានប្រសាសន៍ ក្នុងពិធីបើកសម្ភោធឲ្យដំណើរការស្ពានស្ទឹងត្រង់ ក្រូច​ឆ្មារនាព្រឹកថ្ងៃទី២៣ វិច្ឆិកានេះថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ កាលពីដើមខែវិច្ឆិកា២០២១ ឃើញថាស្ថានភាពអាជីវកម្ម នៅតាមវិស័យនានាដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក៏បានងើបឡើងវិញ ជាក់ស្ដែងកាលពីអំឡុងថ្ងៃឈប់សម្រាកបុណ្យអុំទូកកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋប្រមាណ១,១លាននាក់ ចេញធ្វើដំណើរកម្សាន្ត និងធ្វើឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏បានងើបមកបម្រើការទទួលភ្ញៀវទេសចរឡើងវិញ។

សម្ដេចតេជោមានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញ យើងបានឃើញថាវិស័យជាច្រើន គាំទ្រដល់កំណើនសេដ្ឋកិច្ចបានងើបឡើងវិញជាបន្តបន្ទាប់ ក្នុងនោះយើងក៏បានបើកឱ្យបងប្អូន ប្រជាពលរដ្ឋរៀបចំពិធីមង្គលការកូនប្រុសស្រី រៀបចំកម្មវិធីនានា ហើយអាជីវកម្មទេសចរណ៍ ក៏ឃើញមានសកម្មភាពឡើងវិញជាបន្តបន្ទាប់ផងដែរ។

សម្ដេចតេជោបានថា “កាលពីពេលថ្មីៗនេះ មានអង្គការ ស្ថាប័នមួយចំនួនបានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១នេះត្រឹមរង្វង់២ភាគរយ តែដោយឃើញស្ថានភាពសេដ្ឋកិច្ចសកម្មភាពអាជីវកម្ម នានាបានកម្រើកឡើងវិញ យើងអាចនឹងសម្រេចបានលើសនេះ ហើយអាចដល់៣ភាគរយនៅឆ្នាំ២០២១នេះ”។

សម្ដេចបន្តថា ការបើកប្រទេសឡើងវិញនៅពេលនេះ យើងនឹងមិនថយក្រោយវិញទេ គឺយើងទៅមុខហើយ ពីព្រោះយើងមានវ៉ាក់សាំងចាក់ជូនពលរដ្ឋ ស្ទើរតែគ្រប់គ្នាទៅហើយ ដោយក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស១៦លាននាក់ យើងចាក់បានជាង១៤លាននាក់ទៅហើយ និងបន្តចាក់ជូនពលរដ្ឋជាបន្ទាប់ដូសទី៣ និងចាក់ជូនកូនក្មេងបន្តបន្ទាប់ផងដែរ។

សម្ដេចតេជោហ៊ុន សែនបានបន្ថែមថា យើងក៏បានអនុញ្ញាតឱ្យអ្នកដំណើរបរទេសចូលមកកម្ពុជា ដោយមិនធ្វើចត្តាឡីស័កនោះទេ តែអ្នកទាំងនោះត្រូវតែចាក់វ៉ាក់សាំងបាន២ដូស ហើយមកដល់ព្រលានយន្តហោះត្រូវធ្វើតេស្តរហ័ស។ បើសិនជាតេស្តមិនឃើញមានកូវីដ១៩ អ្នកដំណើរទាំងនោះអាចដើរហើរដោយសេរី នៅក្នុងប្រទេសកម្ពុជា ដែលខុសពីកាលមុន យើងគ្រោងធ្វើចត្តាឡីស័ក៥ថ្ងៃនៅក្នុងខេត្ត ឬតំបន់ដែលគាត់បានមកដល់ តែពេលនេះយើងបានផ្លាស់ប្តូរហើយ។

សម្តេចបន្តថា “ការផ្លាស់ប្តូរឱ្យអ្នកដំណើរបរទេស ចូលមកដោយមិនចត្តាឡីស័កនេះនឹងធ្វើឱ្យវិស័យទេសចរណ៍ វិស័យសេវាកម្មនានាទៀត នឹងមានកំណើនកាន់ខ្លាំងវិញ”៕

កូរ៉េខាងត្បូងនឹងបញ្ចេញប្រាក់ចំណូលពន្ធដល់ទៅ៤.៥០០លានដុល្លារអាមេរិកដើម្បីជួយស្រោចស្រង់អាជីវកម្មខ្នាតតូច

ដោយៈសុខុម

សេអ៊ូល: រដ្ឋាភិបាលកូរ៉េខាងត្បូង មានគម្រោងប្រើប្រាស់មួយផ្នែកនៃប្រាក់ចំណូលពន្ធលើសផែនការកំណត់ ដែលប្រមូលបានក្នុងឆ្នាំ២០២១ នេះដើម្បីជួយស្រោចស្រង់អាជីវកម្មខ្នាតតូចនានា ដែលរងផលប៉ះពាល់ដោយសារវិធានការទប់ស្កាត់ ការរីករាលដាលវីរុសកូវីដ-១៩។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា លោក Hong Nam-ki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានប្រកាសដំណឹងដ៏គួរឱ្យរីករាយនេះ នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា។

នៅក្នុងកិច្ចប្រជុំស្ដីពីគោលនយោបាយ លោក Hong Nam-ki បានថ្លែងថា ប្រាក់ចំណូលពន្ធលើសផែនការកំណត់ចំនួន៥,៣ទ្រីលានវ៉ុន (៤,៤៦ដុល្លារអាមេរិក) សម្រាប់ឆ្នាំនេះនឹងត្រូវប្រើជាប្រាក់ឧបត្ថម្ភធុន និងឥណទានការប្រាក់ទាប សម្រាប់ជួយដល់អាជីវកម្មខ្នាតតូច។

រដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា ទន្ទឹមនេះប្រាក់ចំណូលពន្ធចំនួន២,៥ទ្រីលានវ៉ុន (២,១ពាន់លានដុល្លារអាមេរិក) ផ្សេងទៀតក៏នឹងត្រូវប្រើប្រាស់ សម្រាប់កាត់បន្ថយការបោះផ្សាយប័ណ្ណរតនាគារ (មូលបត្របំណុលដែលបោះផ្សាយដោយរដ្ឋាភិបាល) ផងដែរ។

ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានលើកឡើងថា ខ្លួនរំពឹងថានឹងទទួលបានប្រាក់ចំណូលពន្ធ លើសផែនការកំណត់ចំនួន១៩ទ្រីលានវ៉ុន (១៦ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ៕ Reuters៕

សម្តេចតេជោប្រសិទ្ឋនាមស្ពានស្ទឹងត្រង់ ក្រូចឆ្មារ ជាស្ពាន ”ភ្ជាប់និស្ស័យ”

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រសិទ្ឋនាមស្ពានតភ្ជាប់រវាងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តភ្ជាប់ជាមួយស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានភ្ជាប់និស្ស័យ។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកវ៉ាង វិនធានឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានហៅស្ពានសម្ពោធថ្មីនេះថាជា “ស្ពានភ្ជាប់និស្ស័យ” បន្ថែមពីលើឈ្មោះបច្ចុប្បន្ន “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ស្ពានភ្ជាប់និស្ស័យ” នេះមានន័យទូលំទូលាយណាស់ ព្រោះប្រៀបដូចជាការភ្ជាប់និស្ស័យរវាងកម្ពុជា និងចិន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំចង់បន្ថែមឈ្មោះពីលើឈ្មោះ ស្ពានមិត្តភាពកម្ពុជា-ចិនបន្ដិច ខ្ញុំចង់ហៅស្ពាននេះថាជា ស្ពានភ្ជាប់និស្ស័យ។ ស្ពានភ្ជាប់និស្ស័យនេះ គឺមានន័យទូលំទូលាយភ្ជាប់និស្ស័យម្ខាង រវាងកម្ពុជា និងចិន ដែលនេះជាន័យទូលំទូលាយក៏វាបម្រើឲ្យគោលដៅ នៃមិត្តភាពកម្ពុជា-ចិន”។

បន្ថែមពីការភ្ជាប់និស្ស័យរវាងកម្ពុជា-ចិនហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ស្ពាននេះក៏ភ្ជាប់និស្ស័យរវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ខណៈកាលពីពេលកន្លងទៅជាខេត្តតែមួយ ប៉ុន្ដែបំបែកជាពីរ។ ស្ពាននេះក៏បានភ្ជាប់និស្ស័យរវាងអ្នកស្រុកស្ទឹងត្រង់ និងអ្នកស្រុកក្រូចឆ្មារ។

អ្វីដែលជាចំណុចដ៏គួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺជាការភ្ជាប់និស្ស័យរវាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាប់ដៃគ្នាជាប្ដីប្រពន្ធអស់រយៈពេលជាង៤០ឆ្នាំមកនេះ។ សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា រយៈពេលជាង៤០ឆ្នាំមកនេះ សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមរស់នៅជាមួយគ្នា បង្កើតបានជាកូន និងពួនជាចៅ រហូតដល់២២នាក់។

ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់អ្នកដែ​លត្រៀមរៀបការ ឬរៀបការហើយ ចង់ថតរូបអនុស្សាវរីយ៍នានា ឬថត Pre-Wedding គប្បីថតនៅតាមបណ្ដាស្ពាន ហើយក៏មិនត្រូវបោះបង់ចោលស្ពានភ្ជាប់និស្ស័យ នៅស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារនេះ ដែលសម្ដេចហៅស្ពាននេះថា ជាចំណង់មួយទាក់ទងធំណាស់។

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានចាប់ផ្តើមសាងសង់ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ស្ពាននេះ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

តួស្ពានមានប្រវែង ១,១៣១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩,៤៥៤ម៉ែត្រ។

ស្ពាន និងផ្លូវតភ្ជាប់នេះ ត្រូវបានចំណាយពេលសាងសង់ ៤២ខែ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេ​សក្វាងចូវវ៉ានអាន ចំណាយថវិកាជិត៥៧លានដុល្លារអាមេរិក៕

ដី ផ្ទះ ខុនដូលក់បន្ទាន់ តម្លៃទាបជាងទីផ្សារ នៅក្រុងព្រះសីហនុ

ដោយៈសហការី

ភ្នំពេញៈ អចលនទ្រព្យជាច្រើន រួមមាន ដីធ្លី ផ្ទះវីឡា ផ្ទះអាជីវកម្ម និងខុនដូនៅក្នុងក្រុងព្រះសីហនុបានដាក់លក់ ក្នុងតម្លៃទាបជាងទីផ្សារពិតប្រាកដ ដោយសារម្ចាស់អចល​នទ្រព្យទាំងនេះត្រូវការដើមទុនសម្រាប់បង្វិល។

ដីសម្រាប់លក់
ដីដែលបាននិងកំពុងដាក់លក់ មានទំហំ១២គុណនឹង២០ម៉ែត្រ លក់ក្នុងតម្លៃ៨៥០ដុល្លារក្នុងមូយម៉ែត្រការ៉េ ជាដីប្រភេទប្លង់ររ៉ឹង ដែលមានទីតាំងស្ថិតនៅជិតសាលារៀនអូរពីរ។
ទំនាក់ទំនងលេខទូរស័ព្ទ ០១២៨៧១ ៣៣៣, ០៨១ ៩៣០ ០៣៩។



ផ្ទះសំរាប់លក់

ផ្ទះពីរល្វែងជាប់គ្នា មានទីតាំងនៅក្នុងក្រុងព្រះសីហនុ ជាផ្ទះបានបំពាក់សម្ភារៈបរិក្ខា និងគ្រឿងសង្ហាររឹមមួយឈុតពេញ។

ផ្ទះនេះសាងសង់លើទំហំដី១០គុណន២០ម៉ែត្រ ទំហំផ្ទះ៨,៤ម៉ែត្រគុណ១៤ម៉ែត្រ មានបន្ទប់គេង៨ បន្ទប់ទឹក១០ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយពីរបន្ទប់។ លក់ក្នុងតម្លៃ២៥ម៉ឺនដុល្លារ ក្នុងការចចារ។
ទំនាក់ទំនងលេខទូរស័ព្ទ ០១២៨៧១ ៣៣៣, ០៨១ ៩៣០ ០៣៩។

ខុនដូសម្រាប់លក់
ជាខុនដូស្ថិតនៅទីក្រុងភ្នំពេញ ដែលមានតម្លៃចាប់ពី៣៨៥០០ដុល្លារឡើងទៅ និងកំពស់ចាប់ពីជាន់ទី៦ ជាខុនដូមានតម្លៃពិសេសមិនធ្លាប់មាន ជាមួយការផ្តល់ជូនគ្រឿងសង្ហាររឹម ពិសេសផ្តល់ជូននូវលក្ខខ័ណ្ឌបង់ប្រាក់ពិសេស។
ជាប្រភេទខុនដូមានប្លង់រ៉ឹង១០០ភាគរយ ស្ថិតនៅចំទន្លេបួនមុខ ជាតំបន់មានហុង ស៊ុយខ្ពស់សម្រាប់ផ្តល់នូវផផាសុខភាព និងអារម្មណ៍ស្រស់ស្រាយសំរាប់ការរស់នៅ។
ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ០៧០ ៨១១ ៦៨៦

ផ្ទះវីឡាសំរាប់លក់
ផ្ទះវីឡានេះ ស្ថិតនៅតំបន់អូរបី ក្រុងព្រះសីហនុ លក់ក្នុងតម្លៃ៤៥០,០០០ដុល្លារ ផ្ទះមានបន្ទប់គេង៥ បន្ទប់ទឹក៦ បន្ទប់ទទួលភ្ញៀវ១ មានឃ្លាំង សួនច្បារ ចំណតរថយន្តធំទូលាយ និងមានរបង។

ផ្ទះវីឡានេះមានចំណូលស្រាប់ ក្នុងមួយខែ២៨០០ដុល្លារ និងជាអចលនទ្រព្យប្រភេទប្លង់រ៉ឹង។
ទំនាក់ទំនងលេខទូរស័ព្ទ០១២ ៨៧១ ៣៣៣, ០៨១ ៩៣០ ០៣៩៕



សម្ដេចតេជោ ៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះអាចកើនឡើងវិញលើសការព្យាករណ៍

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះអាចនឹងកើនឡើងវិញហើយខ្ពស់ជាងការព្យាករណ៍កាលពីពេលថ្មីៗនេះ ។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញកាលពីដើមខែវិច្ឆិកា២០២១ ឃើញថាស្ថានភាពអាជីវកម្ម នៅតាមវិស័យនានាដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ក៏បានងើបឡើងវិញ ជាក់ស្ដែងកាលពីអំឡុងថ្ងៃឈប់សម្រាកបុណ្យអុំទូកកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋប្រមាណ៩០ម៉ឺនចេញធ្វើដំណើរកម្សាន្ត និងធ្វើឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ក៏បានងើបមកបម្រើការទទួលភ្ញៀវទេសចរឡើងវិញ ។

សម្ដេចតេជោ មានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញយើងបានឃើញថាវិស័យជាច្រើនគាំទ្រដល់កំណើនសេដ្ឋកិច្ចបានងើបឡើងវិញជាបន្តបន្ទាប់ ក្នុងនោះយើងក៏បានបើកឱ្យបងប្អូនប្រជាពលរដ្ឋរៀបចំពិធីមង្គលការកូនប្រុសស្រី រៀបចំកម្មវិធីនានា ហើយអាជីវកម្មទេសចរណ៍ក៏ឃើញមានសកម្មភាពឡើងវិញជាបន្តបន្ទាប់ផងដែរ ។

សម្ដេចថា “កាលពីពេលថ្មីៗនេះ មានអង្គការ ស្ថាប័នមួយចំនួនបានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះត្រឹមរង្វង់២ភាគរយ តែដោយឃើញស្ថានភាពសេដ្ឋកិច្ចសកម្មភាពអាជីវកម្ម នានាបានកម្រើកឡើងវិញយើងអាចនឹងសម្រេចបានលើសនេះហើយអាចដល់៣ភាគរយនៅឆ្នាំ២០២១នេះ”។

សម្ដេចបន្តថា ការបើកប្រទេសឡើងវិញនៅពេលនេះ យើងនឹងមិនថយក្រោយវិញទេ គឺយើងទៅមុខហើយ ពីព្រោះយើងមានវ៉ាក់សាំងចាក់ជូនពលរដ្ឋស្ទើរតែគ្រប់គ្នាទៅហើយ ដោយក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស១៦លាននាក់ យើងចាក់បានជាង១៤លាននាក់ទៅហើយ និងបន្តចាក់ជូនពលរដ្ឋជាបន្ទាប់ ដូសទី៣ និងចាក់ជូនកូនក្មេងបន្តបន្ទាប់ផងដែរ។

សម្ដេចតេជោហ៊ុន បន្ថែមថា យើងក៏បានអនុញ្ញាតឱ្យអ្នកដំណើរបរទេសចូលមកកម្ពុជាដោយមិនធ្វើចត្តាឡីស័កនោះទេ តែអ្នកទាំងនោះត្រូវតែចាក់វ៉ាក់សាំងបាន២ដូស ហើយមកដល់ព្រលានយន្តហោះត្រូវធ្វើតេស្តរហ័ស ។ បើសិនជាតេស្តមិនឃើញមានកូវីដ១៩ អ្នកដំណើរទាំងនោះអាចដើរហើរដោយសេរីនៅក្នុងប្រទេសកម្ពុជា ដែលខុសពីកាលមុនយើងគ្រោងធ្វើចត្តាឡីស័ក៥ថ្ងៃនៅក្នុងខេត្តឬតំបន់ដែលគាត់បានមកដល់ តែពេលនេះយើងបានផ្លាស់ប្តូរហើយ ។ ការផ្លាស់ប្តូរឱ្យអ្នកដំណើរបរទេសចូលមកដោយមិនចត្តាឡីស័កនេះនឹងធ្វើឱ្យវិស័យទេសចរណ៍ វិស័យសេវាកម្មនានាទៀតនឹងមានកំណើនកាន់ខ្លាំងវិញ៕

ដំណឹងល្អ: សម្តេចតេជោអនុញ្ញាតឱ្យបើកសេវាកម្មខារ៉ាអូខេ ឌីស្កូទេស និងក្លឹបកម្សាន្ត ឡើងវិញនៅថ្ងៃទី១ខែធ្នូនេះហើយ

ដោយ: សុធារី

ត្បូងឃ្មុំ: សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតឱ្យបើកដំណើរការសេវាកម្មខារ៉ាអូខេ ឌីស្កូទេស និងក្លឹបកម្សាន្ត ចាប់ពីថ្ងៃទី១ ខែធ្នូ នេះហើយ ដោយសារឥរិយាបថរបស់ប្រជាជនកម្ពុជាក្នុងអំឡុងពិធីបុណ្យអុំទូក អកអំបុកនិងសំពះព្រះខែ កន្លងមក ដែលតួលេខនៃការឆ្លងបានធ្លាក់ចុះ ក្នុងចំនួនត្រឹមក្រោម៥០ នាក់តែប៉ុណ្ណោះ។

សម្ដេចតេជោក៏ថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាបន្តប្រកាន់ខ្ជាប់នូវឥរិយាបថនេះបន្តទៀត ហើយសម្តេចមានជំនឿទុកចិត្តថា ការបើកប្រទេសលើកនេះ គឺមិនថយក្រោយទេ។

សម្របពេលការបើកដំណើរការប្រទេសឡើងវិញ សម្ដេចតេជោបានមានប្រសាសន៍ព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងលើសពីផែនការដែលបានដាក់ចេញ។ កំណើនសេដ្ឋកិច្ចរបស់ឆ្នាំ២០២១ ស្ថិតក្នុងរង្វង់២,៤ ភាគរយ ប៉ុន្តែមានការវាយតម្លៃពីអង្គការមួយថាសេដ្ឋកិច្ចកម្ពុជាមានរហូតដល់២,៨ ភាគរយ។

សម្តេចតេជោបានបញ្ជាក់ថា “ប៉ុន្តែខ្ញុំគិតថាប្រសិនបើ កំណើនសេដ្ឋកិច្ច២ ខែចុងឆ្នាំនេះត គឺកំណើនសេដ្ឋកិច្ចរបស់យើងអាចឈានឆ្ពោះទៅរកជុំវិញ៣ ភាគរយ៕”