រដ្ឋាភិបាលចេញវិធានការណ៍ចំនួន៦ដើម្បីពង្រឹងសេវាកម្មអ៊ីនធើណេតនៅតាមបុរីនានា

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់ចេញវិធានការថ្មីៗ៦ចំណុច ទិសដៅពង្រឹងគុណភាពសេវាទូរសព្ទ និងអ៊ីនធឺណិតនៅតាមបូរី និងអគារសហកម្មសិទ្ធិនានា ពិសេសហាមដាច់ខាតមិនឱ្យមានការផ្ដល់សេវាផ្ដាច់មុខឡើយ។

ការចេញបញ្ជានេះ ធ្វើឡើងក្រោយ បូរីជាច្រើនមានបញ្ហារឿងគ្មានសេវាទូរសព្ទ និងត្រូវបង្ខំឱ្យប្រើសេវាអ៊ីនធើណេត របស់ក្រុមហ៊ុនតែមួយ ដែលមានតម្លៃខ្ពស់ និងសេវាមិនល្អ។ នេះជាការដាក់បញ្ជាជាលើកទី២ហើយ ដោយចេញពីទីស្ដីការគណៈរដ្ឋមន្ត្រីផ្ទាល់តែម្ដង ក្រោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីប្រកាសម្ដងរួចមកហើយកាលពីខែមេសា។

យោងតាមលិខិតលេខ៦១៨ សជណ ចុះថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១ វិធានការទាំង៦ ចំណុចនេះ រួមមានដូចជា ទី១.ម្ចាស់បុរី និងប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនិងអ៊ីនធឺណិត ត្រូវសហការគ្នាជាមួយក្រសួង ដើម្បីពិនិត្យលើការងារបច្ចេកទេសក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក និងបង្គោលអង់តែនបង្គោលអង់តែនរួមឬបង្គោ​លភ្លើង ដែលអាចបំពាក់ឧបករណ៍ផ្តល់សេវាទូរសព្ទចល័ត។

ទី២.ត្រូវបញ្ចប់រាល់កិច្ចសន្យាផ្ដល់សិទ្ធិផ្តាច់មុខ ក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិតនៅតាមបុរី ដែលផ្ទុយនឹងមាត្រា៦២ នៃច្បាប់ស្តីពីទូរគមនាគមន៍។ ទី៣.បញ្ចប់ការហាមឃាត់ការសាងសង់បង្គោលអង់តែន ឬបង្គោលភ្លើងដែលបំពាក់ឧបករណ៍ផ្តល់សេវា ទូរសព្ទចល័តនៅតាមបុរី ដែលផ្ទុយនឹងមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្តីពីទូរគមនាគមន៍។

ទី៤.អនុញ្ញាតឱ្យមានប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតយ៉ាងតិច ៣ ផ្តល់សេវាក្នុងបុរី ដើម្បីប្រកួតប្រជែង ដោយស្មើភាព និងមានតម្លៃសមរម្យ ទី៥.ម្ចាស់អគារសហកម្មសិទ្ធិ និងប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័តនិងអ៊ីនធឺណិត ត្រូវសហការជាមួយក្រសួង ដើម្បីពិនិត្យលទ្ធភាពកែលំអ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិតនៅក្នុងអគារ។

ទី៦.ព្រមាននិងចាត់វិធានការចំពោះបុគ្គលដែលនាំចូល ផ្គត់ផ្គង់ ចែកចាយ លក់ និងដំឡើងឧបករណ៍ស្រូប និងបញ្ជូនសេវាទូរគមនាគមន៍ខុសច្បាប់ ខុសស្ដង់ដា និងក្លែងក្លាយ៕

អ្នកជំនាញៈវិស័យចំនួន៤គួរផ្តោតជាអាទិភាពសម្រាប់ឱកាសលូតលាស់របស់កម្ពុជា

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ស្របពេលវិស័យជាច្រើនកំពុងមានភាពលូតលាស់ វិស័យចំនូន៤បាននិងកំពុងមានការលូតលាស់យឺត ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ច្រើនបបន្ថែមទៀត ដើម្បីសុខមាលភាពប្រជាពលរដ្ឋកម្ពុជា។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodiaបានមានប្រសាស​ន៍ឲ្យដឹងនារសៀលថ្ងៃទី១២ វិច្ឆិកាកន្លងមកថា វិស័យសុខភាពសាធារណៈ អប់រំ កសិកម្ម និងបច្ចេកវិទ្យាទាមទារឲ្យមានការអភិវឌ្ឍន៍បន្ថែម ដើម្បីជម្រុញការរីកចម្រើនរបស់កម្ពុជានាពេលអនាគត។ អ្នកស្រីបន្តថា វិស័យអចលនទ្រព្យ សំណង់ ឧស្សាហកម្មរីកចម្រើនច្រើនហើយ ប៉ុន្តែវិស័យទាំងបួនខាងលើនៅមានកម្រិតនៅឡើយ។

អ្នកស្រីបន្តថា “វិស័យអប់រំមានភាពខ្លាំងមួយផ្នែកតូច ដោយសារការចូលរួមពីវិស័យឯកជន ហេតុនេះរដ្ឋាភិបាលគួរពង្រឹងវិស័យនេះ នៅសាលារដ្ឋឡើងវិញ និងពង្រឹងកាន់តែខ្លាំង ព្រោះចង់បានធនធានមនុស្សពូកែ ទាមទាររយៈពេលវែងណាស់”។

អ្នកស្រីបន្តថា “ចំណែកវិស័យសុខភាពសាធារណៈ ប្រជាជនភាគច្រើនចេញទៅពិនិត្យ ព្យាបាលសុខភាពនៅក្រៅប្រទេស សំណួរនៅទីនេះហេតិអ្វីយើងមិនពង្រឹងផ្នែកនេះ ឲ្យបានល្អ ដើម្បីឲ្យប្រជាជនមានជំនឿចិត្តឡើងវិញ”។

អ្នកស្រីអាន សុធីតាបានបន្តថា ចំណែកវិស័យកសិកម្ម កម្ពុជាបានបាត់បង់ការទាញយកតម្លៃបន្ថែម និងបង្កើតតម្លៃបន្ថែមឲ្យបានច្រើន ព្រោះការផលិតនៅនឹងកន្លែង ដើម្បីនាំចេញមានសារៈសំខាន់ណាស់ ក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចឲ្យមានភាពរីកចម្រើនរយៈពេលវែង ខណៈប្រទេសថៃ ម៉ាឡេស៊ីជាដើមផលិតផលកសិកម្មរបស់ពួកគេ ត្រូវបានកែច្នៃ និងនាំចេញ ដែលជួយសេដ្ឋកិច្ចប្រទេសរបស់ពួកគេកាន់តែរ៉ឹងមាំ។

អ្នកស្រីបន្តថា ងាកមកមើលវិស័យបច្ចកវិទ្យា កម្ពុជានៅមានកម្រិត ដែលទាមទារឲ្យ​រដ្ឋាភិបាល និងវិស័យឯកជន វិនិយោគលើធនធានមនុស្ស និងបច្ចេកវិទ្យាឲ្យបានច្រើន ដើម្បីកសាងនូវមូលដ្ឋានបច្ចេកវិទ្យា ព្រោះបច្ចេកវិទ្យាកាន់តែដើរតួនាទីសំខាន់ ក្នុងការបង្កើនតម្លៃផ្នែកសេដ្ឋកិច្ច សង្គម៕

រដ្ឋាភិបាលត្រូវការទុន៤៨ពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍គំរោងហេដ្ឋារចនាសម្ព័ន្ឋចំនួន៣៣០

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា កម្ពុជានឹងត្រូវការថវិកាប្រមាណ៤៨ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងប្រព័ន្ធដឹកជញ្ជូនចំនួន៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (ATM) ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងមកថា មិនមែនតែប្រទេសកម្ពុជាទេ បើតាមការប៉ាន់ប្រមាណ អាស៊ានទាំងមូលក៏នឹងត្រូវការថវិកាប្រមាណ២១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗរហូតដល់ឆ្នាំ២០៣០ សម្រាប់ការវិនិ​យោគលើហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន ភស្តុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។

ក្រៅពីបញ្ជាក់ពីតម្រូវការទុន លោកស៊ុន ចាន់ថុលក៏បានបង្ហាញអំពីលទ្ធផលសំខាន់ៗ និងបញ្ហាអាទិភាពសំខាន់ៗផ្សេងៗរួមមានដូចជា ទី១-ការបញ្ចប់ពិធីសារដើម្បីអនុវត្តកញ្ចប់សន្យាទី១២ ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្រប​ខ័ណ្ឌ​អាស៊ានស្តីពីសេវាកម្ម ទី២ -ការបញ្ចប់ការចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-សហភាព អឺរ៉ុប។

ទី៣– ការអនុវត្តពិធីសារទី៧ ស្តីពីប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់គយអាស៊ាននៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីកិច្ចសម្រួលដឹកជញ្ជូនទំនិញឆ្លងកាត់ និងទី៤-ការអនុម័តសេចក្តីប្រកាសភ្នំពេញ ស្តីពីការដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយនិរន្តរភាព និងការធ្វើផែន​ការប្រើប្រាស់ដីក្នុងតំបន់អាស៊ានជាដើម៕

ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក​ពី​ចក្រភពអង់គ្លេស បាន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា  

ដោយ៖ សូរិយា​

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Chestertons ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានប្រកាស​បើកដំណើរការនៅកម្ពុជា​​ចាប់ពីឆ្នាំ២០២២ តទៅ ដោយបញ្ជាក់ថា​កម្ពុជា​ជាទីផ្សារ «គន្លឹះ រីកចម្រើនខ្លាំង» ស្របតាម​យុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់​អាស៊ី​។ ​

ក្រុមហ៊ុនលំដាប់អន្តរជាតិដែលមានអាយុកាល២១៦ ឆ្នាំនេះ បានដាក់បញ្ចូលប្រតិបត្តិការនៅកម្ពុជាទៅក្នុងបណ្តាញកម្រិតអន្តរជាតិ​ជាង១០០ ការិយាល័យ​របស់ខ្លួន ​តាមរយៈការទិញយកប្រតិបត្តិការក្រុមហ៊ុន Focus Property Co., Ltd ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។

ក្រុមហ៊ុន Chestertons Cambodia នឹងដំណើរការដោយមានក្រុមការងារចំនួន៥៥ នាក់នៅជំហ៊ានដំបូង ហើយ​ត្រូវដឹកនាំដោយលោក ជី មាត​ ដើម្បី​ផ្តល់សេវាកម្មទាក់ទងនឹងអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជ​កម្ម ដោយផ្តោតឯកទេសខាងផ្នែកសេវា​គ្រប់គ្រងអចលនទ្រព្យ។

លោក Salah Mussa ប្រធានក្រុមហ៊ុន Chestertons បញ្ជាក់ថា “យើងមានសេចក្តីសោមនស្សក្នុងការដំណើរការក្រុមហ៊ុន Chestertons Cambodia និងស្វាគមន៍យ៉ាងកក់ក្តៅក្រុមហ៊ុន Focus Property មកកាន់គ្រួសារ Chestertons ដែលជា​ក្រុមហ៊ុនមាន​​ការរីកធំធាត់​ជាដរាប”។

លោក​បន្ត​ថា “ក្រុមហ៊ុន Chestertons Cambodia ដែលជាក្រុមហ៊ុនថ្មីជាងគេនៃសមាជិក Franchise របស់យើង នឹងទទួលបានប្រយោជន៍ជាច្រើនពីបណ្តាញដ៏ទូលំទូលាយ និងប្រកបដោយជំនាញរបស់យើង រួមទាំងប្រយោជន៍ពី​ម៉ាកយីហោក្រុមហ៊ុន Chestertons ដែលល្បីល្បាញកម្រិតអន្តរជាតិ”។

លោក Salah Mussa អះអាងថា “ការផ្តោតជាសំខាន់​របស់ក្រុមការងារ​លើសេវាកម្មគ្រប់គ្រងអចលនទ្រព្យបង្ហាញពី​ជំនាញ និងធនធានសម្បូរបែប​របស់យើង។ ការដាក់គោលដៅខ្ពស់ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការងារគឺជាគុណសម្បត្តិដ៏ល្អដើម្បីឲ្យ​យើង​បំពេញការងារបានយ៉ាងប្រសើរ​”។

លោក Salah Mussa បញ្ជាក់ថា “នៅជាង ១២ ខែចុងក្រោយនេះ យើងបានបង្ហាញខ្លួនដោយបើកដំណើរការទីផ្សារថ្មីចំនួន ៧ ដែលគិតមកទល់ពេលនេះយើងបើកដំណើរការចំនួន ១៥ ប្រទេសជុំ​វិញពិភពលោក។ យើងនឹងមិនសម្រាកត្រឹមប៉ុនហ្នឹងទេ យើងសង្ឃឹមថានឹងបន្តដំណើរដ៏អស្ចារ្យនេះដោយពង្រីកខ្លួនបន្តទៀតទៅកាន់​ពិភពលោកនៅឆ្នាំ ២០២២ និងឆ្នាំក្រោយៗទៀត”។

យោងតាម​សេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនអចលនទ្រព្យ Chestertons បានបង្ហាញពីផែនការបន្ទាប់នៃការពង្រីកខ្លួន ដោយដាក់​ការិយាល័យថ្មីៗបន្ថែមទៀត​នៅតំបន់អាស៊ី និងពង្រឹងប្រតិបត្តិការសេវាអចលនទ្រព្យលំនៅដ្ឋានដែលមានស្រាប់​នៅទីក្រុង​ឌូបៃ ដែលជាទីក្រុងពាណិជ្ជកម្ម​​នៅប្រទេស​អេ​មីរ៉ាត់អារ៉ាប់រួម៕

Energy giant PTT signs agreement with Chinese EV startup Hozon

Thailand’s largest energy firm PTT Plc and China’s electric vehicle (EV) startup Hozon have signed an agreement to expand Thailand’s EV market, the companies said on Wednesday.

The partnership includes distributing Hozon’s vehicles and exploring opportunities for production with PTT and Foxconn’s facility in the country.

“The agreement will show Thailand’s EV production capacity and ability to grow the regional market,” senior energy official Twarath Sutabutr, who presided over the signing, told Reuters.

The government holds a 51.1% stake in PTT.

The agreement follows PTT’s establishment in September of a joint venture with Taiwan’s Foxconn for an EV production facility.

Thailand is Asia’s fourth-largest autos assembly and export hub and a production base for top carmakers, such as Toyota and China’s Great Wall Motor.

The government has set a target that 30% of domestic auto production be electric vehicles by 2030.

Shifting to EV is part of PTT’s new vision of growing new business and increasing renewable power use.

PTT previously said it plans to invest $1 billion to $2 billion over six years in EV production, with initial manufacturing target of 50,000 vehicles per year.

“There could also be new opportunities such as business-to-business deals, like if ride-hailing companies want to use new EVs,” Mr Twarath said.

Source: REUTERS

ដំណឹងល្អ! សម្ដេចតេជោ អនុញ្ញាតឱ្យរៀបចំពិធីមង្គលការដោយមិនកំណត់អ្នកចូលរួមតែត្រូវរក្សាគម្លាត

ដោយ៖លក្ខិណា

ភ្នំពេញ ៖ កាលពីពេលកន្លងទៅនេះ សម្ដេចតេជោហ៊ុន សែនបានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋរៀបចំ ពិធីមង្គលការកូនប្រុសស្រីរបស់ខ្លួនឡើងវិញបាន តែត្រូវកំណត់ភ្ញៀវចូលរួមត្រឹម២០០នាក់ប៉ុណ្ណោះ ។ នៅថ្ងៃទី១២ វិច្ឆិកា២០២១នេះ សម្ដេចតេជោក៏បានប្រកាសកែប្រែ និងណែនាំឡើងវិញ ដោយមិនកំណត់ចំនួនអ្នកចូលរួមឡើយ តែត្រូវរក្សាគម្លាតឱ្យបាន ។

តាមរយៈសារសម្លេងសម្ដេចតេជោហ៊ុនសែន នៅរសៀលថ្ងៃទី១២វិច្ឆិកានេះ ឱ្យដឹងថា “ការកំណត់យកភ្ញៀវត្រឹម២០០នាក់ចូលរួមគឺមិនសមស្របនោះទេ តែយើងសូមឱ្យយកស្ដង់ដាររក្សាគម្លាតរបស់ក្រសួងសុខាភិបាលវិញ”។ ឧទាហរណ៍ ថាមួយតុ អាចដាក់ត្រឹម៧នាក់ ហើយបើសិនជាទីតាំងមង្គលការនោះ ទីធ្លាធំ ម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបាន ដោយអាចអញ្ជើញ៥០០នាក់ ៧០០នាក់ឬ១០០០នាក់តែត្រូវធានាជាចាំបាច់នូវការរក្សាគម្លាត ទៅតាមតុដែលត្រូវបានរៀបចំ ។ ទីកន្លែងធ្វើពិធីទៀតសោតគ្នាតិចឬគ្នាច្រើនក៏ត្រូវធ្វើទៅតាមទំហំទីតាំង ។

សម្ដេចបន្តថា “បើសិនជាយើងកំណត់យក២០០នាក់ គឺមិនស្របទៅតាមទីកន្លែង បើទីតាំងតូចហើយដាក់២០០នាក់និងមិនបានរក្សាគម្លាតក៏មានហានិភ័យ ដូច្នេះសម្ដេចក៏បានផ្ដល់ជាយោបល់និងសម្រេចចិត្តទៅតាមទីកន្លែងដែលមានទំហំធំឬតូច ។ អ្វីដែលពិសេសក៏ត្រូវពិនិត្យរកកាតចាក់វ៉ាក់សាំងឬក៏អញ្ជើញតែភ្ញៀវណាដែលបានចាក់វ៉ាក់សាំងបានពីរដូសរួច និងក្នុងករណីអ្នកដែលមិនបានចាក់ដោយសារការហាមឃាត់របស់គ្រូពេទ្យមិនជាបញ្ហានោះទេ”។

សម្ដេចបន្ថែមថា បងប្អូនជនរួមជាតិ ដែលមានលទ្ធភាព ក្នុងការអញ្ជើញភ្ញៀវចូលរួមអាចអញ្ជើញភ្ញៀវចូលរួមទៅតាមលទ្ធភាព រាប់រយ រាប់ពាន់នាក់ទៅតាមទីតាំងដែលសមស្របតាមការកំណត់របស់ក្រសួងសុខាភិបាល ។ នេះជាការបើកទូលាយបន្ថែមទៀត សម្រាប់ការបើកប្រទេសឡើងវិញ ហើយក៏ដូចជាការរៀបចំនូវពិធីឱ្យបានសមរម្យក្នុងពេលដែលយើងបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ។
អ្នកផ្ដល់សេវាក្នុងពិធីមង្គលការនានាបាននិងកំពុងត្រេកអររីករាយក្រោយពេលរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ និងបើកឱ្យរៀបចំពិធីមង្គលការឡើងវិញ ។

លោក នួន សារី អ្នកផ្ដល់សេវាកម្មសំអាងការ បានឱ្យដឹងថា បន្ទាប់ពីមានការប្រកាសឱ្យរៀបចំពិធីមង្គលការឡើងវិញឃើញថាអ្នកដែលមានបំណងរៀបចំពិធីការជូនកូនប្រុសស្រីក៏បានទំនាក់ទំនងរកសេវាជាបន្តបន្ទាប់ ហើយក្រុមរៀបចំសេវាកម្មក៏បានត្រៀមខ្លួនក្នុងការផ្ដល់ជូនពួកគាត់ផងដែរ ។ ក្រៅពីនោះយើងឃើញថាក្រុមហ៊ុនអ្នកផ្ដល់សេវាកម្មម្ហូបអាហារ ក្រុមអ្នកភ្លេងក៏ចាប់ផ្ដើមមានចំណូលឡើងវិញផងដែរ ៕

ROYAL LIVING PLAZA ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជននិងវិនិយោគិននៅកម្ពុជា

ដោយ ៖វឌ្ឍនៈ
ភ្នំពេញ ៖ ក្រុមហ៊ុនសម្ព័ន្ធមីងយូគ្រុបបានវិនិយោគទឹកប្រាក់យ៉ាងច្រើនទៅលើគម្រោងRoyal Living Plaza នៅតំបន់ទួលទំពូងនិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជននិងវិនិយោគិននៅកម្ពុជា ។

បន្ទាប់ពីគ្រុមហ៊ុននេះបានចុះហត្ថលេខាជាមួយលោកឆន សុវណ្ណារាជជាទូតសុឆន្ទៈកាលពីថ្ងៃទី៣វិច្ឆិកា២០២១ ក៏ទទួលបានការសាទរយ៉ាងខ្លាំងសម្បើមផងដែរ ។

ក្រុមហ៊ុនក៏បានបង្ហាញពី ហាងពាណិជ្ជកម្មជំនាន់4 ដែលជាជំរើសទីមួយសំរាប់អតិថិជនលំដាប់ខ្ពស់ចំនួន 150,000 នាក់ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនបានឱ្យដឹងថា ផ្សារទួលទំពូងជំនាន់១ឬផ្សារទួលទំពូងចាស់ ជាផ្សារ មិនសូវមានសណ្ដាប់ធ្នាប់ គ្មានម៉ាស៊ីនត្រជាក់ ផ្សារទំនើបសូរិយាជំនាន់២ ជាហាងទំនិញ” លក់ផលិតផល ប៉ុន្តែគ្មានកន្លែងកំសាន្ត ផ្សារទំនើបអ៊ីអនជំនាន់៣ មជ្ឈមណ្ឌលផ្សារទំនើប មានកន្លែងកំសាន្ត ប៉ុន្តែនៅផ្តោតទៅលើការទិញទំនិញ។

នៅក្នុងសេចក្តីប្រកាសឱ្យដឹងថា អនាគតនៅប្រទេសកម្ពុជា ពាណិជ្ជកម្មអេឡិចត្រូនិចនឹងលូតលាស់កាន់តែច្រើនហើយមនុស្សទៅផ្សារទំនើបទិញទំនិញកាន់តែតិច ភាគច្រើនទៅញាំអាហារ មើលភាពយន្ត ផឹកកាហ្វេ ម៉ាស្សាមុខ រឺក៏ហាត់ប្រាណ ។

Royal Living Plaza គឺពេញនិយមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៏ ដែលតំណាងអោយស្ថាប័នហាងពាណិជ្ជកម្មជំនាន់ទី៤ “Living Plaza”ការប្រើប្រាស់បទពិសោធន៏”កាត់បន្ថយការទិញទំនិញ និងជៀ្វសវាងផលប៉ះពាល់នៃពាណិជ្ជកម្មអេឡិចត្រូនិច ការដាក់ទីតាំងអោយកាន់តែខ្ពស់ក្នុងទីក្រុងភ្នំពេញ គឺបង្កើតភាពទាន់សម័យ ក៏ជាជម្រើសសម្រាប់ជនបរទេស និងអ្នកមានទ្រព្យស្តុកស្តម្ភ។

ក្រុមហ៊ុនសម្ព័នមីងយូគ្រុប បានចូលរួមយ៉ាងស៊ីជម្រៅក្នុងវិស័យអចលនទ្រព្យប្រទេសចិនរយៈពេល១៣ឆ្នាំ ហើយក្រុមហ៊ុនមីងយូគ្រុបគាំទ្រជានិច្ច លើគោលគំនិតសាងសង់ប្រកបដោយស្តង់ដា គ្រប់យ៉ាងផ្តោតតាមការសំណូមពររបស់អតិថិជនជាគោល បន្ទាប់មកជ្រើសរើសទីតាំង ការរចនាប្លង់ តំណតភ្ជាប់សំខាន់ៗចំនួន៤ ក្នុងការសាងសង់ សំណង់គ្រប់ជាន់គឺគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីអោយការសាងសង់សមស្របនិងស្តង់ដា ។

មីងយូគ្រុបផ្តោតលើគំនិតច្នៃប្រឌិត ចាប់ពីលំនៅដ្ឋានជាន់ខ្ពស់ និងការតុបតែងលំអរ ព្រមទាំងផ្លូវពាណិជ្ជកម្ម ។

ការគ្រប់គ្រងពាណិជ្ជកម្មដែលគ្មានដែនកំណត់របស់សម្ព័នមីងយូគ្រុបគឺបង្កើតឡើងក្នុងឆ្នាំ២០១១ ទទួលបានទីតាំងពាណិជ្ជកម្ម ឈ្មួញ ព្រមទាំងប្រតិបត្តិការសេវាយ៉ាងពេញលេញ នៅឆ្នាំ២០១៣បានបង្កើតក្រុមហ៊ុន អចលនទ្រព្យភីងយូ ទទួលបានបទពិសោធន៏ដ៏សម្បូរបែបក្នុងការគ្រប់គ្រងអចលនទ្រព្យនិងបានបង្កើតប្រព័ន្ធគ្រប់គ្រង ក្នុងឆ្នាំ ២០១៦ បានបង្កើត FULIWANGUAN ហើយបានភ្ជាប់ទំនាក់ទំនងអន្តរជាតិជាមួយនិង Jidasuo Ctrip Stern Hotel ហើយបានផ្តល់ជូននៅសេវា ជួល លក់ ៕

សមាគមអចលនទ្រព្យសកល

ដោយ៖ សុផារី

ខេត្តសៀមរាប៖ សមាគមអចលនទ្រព្យសកល ចែកជូនអំណោយដល់លោកយាយ និងស្រ្តីមេម៉ាយដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅក្នុងថ្ងៃព្រហ្បត្តិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ នេះបើតាមការឱ្យដឹងពីលោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក។

លោកបឿន រឹទ្ធិ ប្រធានសមាគមអចលនទ្រព្យសកលប្រចាំខេត្តសៀមរាប និងអ្នកនាង ឆយ ហ្រ្វីដា អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការនារី តំណាង លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល ចែកជូនអំណោយតាមរយៈ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី។

សមាគមបានឧបត្តមអាវយឺតចំនួន ៣០០ អាវ និង ទឹកប្រាក់ចំនួន ៥ លានរៀល ដេីម្បីចែកជូនដល់លោកយាយ និងស្រ្តីមេម៉ាយដែលស្ថិតក្នុងស្រុកបន្ទាយស្រី ៕

លំហូរចូលនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិមកកម្ពុជាផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់វិស័យមួយនេះ?

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិជាបន្តបន្ទាប់បានហូរចូលមក និងបានធ្វើប្រតិបត្តិការយ៉ាងសកម្មលើវិស័យអចលនទ្រព្យដែលធ្វើឱ្យវិស័យមួយនេះកាន់តែមានសកម្មភាពផុសផុលឡើង ។ការហូរចូលនៃក្រុមហ៊ុនជាភ្នាក់ងារអចលនទ្រព្យអន្តរជាតិធំៗមកកម្ពុជាបានផ្ដល់អត្ថប្រយោជន៍ធំធេងដល់កម្ពុជា។ តើអត្ថប្រយោជន៍អ្វីខ្លះដែលកម្ពុជាទទួលបានពីក្រុមហ៊ុនអន្តរជាតិទាំងនេះ ?

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចនវត្ថុកម្ពុជា បានមានប្រសាសន៍តាមទូរសព្ទនៅរសៀលថ្ងៃទី១២ វិច្ឆិកា២០២១នេះឱ្យដឹងថា វាជាសញ្ញាវិជ្ជមាននិងល្អប្រសើរណាស់ ដែលមានក្រុមហ៊ុនអន្តរជាតិបន្តបន្ទាប់ចូលមកក្នុងប្រទេសកម្ពុជា។ វានឹងផ្ដល់ជាបទពិសោធន៍ដល់អ្នកជំនាញវិស័យអចលនទ្រព្យកម្ពុជា ផ្ដល់ចំណេះដឹង ពីព្រោះរាល់ក្រុមហ៊ុនFranchise នីមួយៗ សុទ្ធតែមានរបៀបរបប និងច្បាប់ទំលាប់ក៏ដូចជាក្រឹត្យក្រមរបស់គេច្បាស់លាស់។

លោកថា “ការនាំចូល ក្រុមហ៊ុនអចលនទ្រព្យទាំងនេះមកក្នុងស្រុក វាក៏មានរឿងមិនល្អខ្លះដែរ ប៉ុន្តែវាបានផ្ដល់ចំណេញច្រើនដល់កម្ពុជា ដោយយើងមិនចាំបាច់ខាតពេលវេលាក្នុងការកសាងក្រុមហ៊ុនមួយឱ្យធំហើយទើបធ្វើប្រតិបត្តិការនោះទេ ។សម្រាប់ចំណុចអវិជ្ជមាននោះ ពេលណាយើងនាំចូលFranchise ច្រើននឹងធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកពិបាកក្នុងការប្រកួតប្រជែង”។

លោកបន្តថា ការបង្កើតក្រុមហ៊ុនក្នុងស្រុកហើយកសាងវាឱ្យធំ រួចហើយនាំចេញFranchise ទៅកាន់ទីផ្សារបរទេសវិញក៏ជារឿងល្អដែរ ប៉ុន្តែបើសិនជាយើងគិតថាយើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងម៉ាកយីហោក្រុមហ៊ុនឱ្យធំបាននៅពេលនេះ យើងអាចនាំចូលក្រុមហ៊ុនបរទេសមកធ្វើប្រតិបត្តិការសិនក៏ជារឿងល្អដែរ ។

លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍ផងដែរថា លំហូរចូលនៃក្រុមហ៊ុន Franchise អចលនទ្រព្យគឺជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសកម្ពុជា ហើយប្រទេសណាដែលមានការរីកចម្រើនជាបន្តបន្ទាប់ប្រទេសនោះ តែងតែមានក្រុមហ៊ុនអន្តរជាតិចូលរកស៊ីជាបន្តបន្ទាប់តែម្ដង។ ដោយឡែកដោយសារតែប្រទេសកម្ពុជាជាប្រទេសកំពុងមានការរីកចម្រើន ទើបមានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិចូលមកកម្ពុជា។

លោកថា “ការចូលនៃក្រុមហ៊ុនអន្តរជាតិចូលមកក្នុងប្រទេសកម្ពុជាក៏បានបង្ហាញពីភាពរឹងមាំនិងម៉ត់នៃច្បាប់គ្រប់គ្រងនៅក្នុងប្រទេសកម្ពុជាយើងដែរ”។
លោកបន្តថា ជាទូទៅ ក្រុមហ៊ុនលំដាប់អន្តរជាតិដែលអាចលក់Franchiseចេញក្រៅប្រទេសបានគឺគេមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់។ ដូច្នេះហើយទើបយើងសង្កេតឃើញថា កាលណាមានលំហូរក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិចូលមកកម្ពុជា នោះមានន័យថា គេនឹងនាំប្រព័ន្ធគ្រប់គ្រងមួយថ្មីទំនើបមកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាយើង ហើយវានឹងធ្វើឱ្យការអភិវឌ្ឍវិស័យអចលនទ្រព្យកាន់តែមានស្ដង់ដារដូចនឹងប្រទេសរបស់ពួកគេផងដែរ។

ជាការកត់សម្គាល់មកដល់ពេលនេះ មានក្រុមហ៊ុនអន្តរជាតិធំៗមួយចំនួនបានចូលមកកម្ពុជានិងកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មដូចជាក្រុមហ៊ុន Century 21 ក្រុមហ៊ុន Killer William ( KW ) ក្រុមហ៊ុន Zillion Holding ក្រុមហ៊ុនCBRE ជាដើម ៕

Sun Chanthol: Cambodia requires approximately US$48 billion to implement 330 projects in the Master Plan

by: Sotheary

Phnom Penh: Mr. Sun Chanthol, Senior Minister, Minister of Public Works and Transport of the Kingdom of Cambodia and in his capacity as Chairman of the ASEAN Transport Ministers Meeting remarked that it is estimated that ASEAN requires approximately US$ 210 billion per year until 2030 to invest in quality infrastructure to improve the efficiencies of the region’s transport, logistics, and supply chain.
Mr. Sun Chanthol added that Cambodia requires approximately US$48 billion to implement 330 projects identified in the Intermodal Transport Connectivity and Logistics System Master Plan in the next 10 years.

The 27th ASEAN Transport Ministers Meeting (ATM) with United States-ASEAN Business Council (USABC) chaired by Mr. Senior Minister Sun Chanthol, Chairman of the ASEAN Transport Ministers Meeting via video conference on November 11, 2021 with Mr. Ambassador Michael W. Michalak, Senior Vice President & Regional Managing Director, USABC, Excellencies ASEAN Transport Ministers, Secretary General of ASEAN, USABC members and distinguished delegates.

He also shared with the participants some of the 27th ATM meeting’s key outcomes and priorities including the conclusion of the Protocol to implement the 12th Package of Commitments on Air Transport Services under the ASEAN Framework Agreement on Services, completion of the negotiations of the ASEAN-EU Comprehensive Air Transport Agreement, launching of the implementation of Protocol 7 on ASEAN Customs Transit System of the ASEAN Framework Agreement on the Facilitation of Goods in Transit, and the adoption of the Phnom Penh Declaration on Sustainable Urban Mobility that further enhances the integration of sustainable metropolitan transport and land use planning in ASEAN.

Mr. Sun Chanthol further commented on the problems of traffic accidents within the ASEAN region every year which requires the participation of the private sector to come up with sustainable programs to reduce the accident rate.