Fed warns China’s property problems could hurt global markets and the US economy

Hong Kong (CNN Business)Troubles in China’s vast real estate sector could spill over to the global economy — including the United States, according to the Federal Reserve.

The US central bank warned Monday that China’s ongoing property woes could elevate “financial stresses in China, [which] could further strain global financial markets and negatively affect the United States.”
In its biannual report on financial stability, the Fed pointed specifically to the crisis at Evergrande, China’s most indebted developer. The company has sparked fears of contagion since September, upon warning that it could default on its debts of more than $300 billion. Several other real estate developers are also in trouble.

Though “Chinese authorities have introduced measures to cool down property markets,” there is a risk that “financial vulnerabilities will continue to rise,” the Fed noted.
The central bank warned that given the size of China’s economy and financial system, and its global ties, “financial stresses in China could strain global financial markets through a deterioration of risk sentiment, pose risks to global economic growth, and affect the United States.”
Evergrande is one of China’s largest real estate developers. The company is part of the Global 500, meaning that it’s also one of the world’s biggest businesses by revenue.
Stocks in Hong Kong, New York and other major markets have previously been swayed by fears of contagion from Evergrande and a slowdown in Chinese growth.

Those worries have receded in recent weeks as Evergrande managed to find enough money to meet international debt repayments, including raising about $144 million over the last few days from selling a small stake in media company HengTen Networks Group. But it faces much bigger bills in the coming months.
The conglomerate’s ongoing fiasco is seen as a big test for Beijing. Initially, some even raised the possibility that a default by the company could turn into China’s “Lehman Brothers moment,” though many analysts later said it’s unlikely the government would let that happen.
The People’s Bank of China has previously said that Evergrande had mismanaged its business, but risks to the financial system were “controllable.” And Chinese Vice Premier Liu He has stressed that risks are generally under control, despite what he calls “individual problems” in the property market.
Last month, authorities also called on companies to pay their debts — and redeem the principal and interest payments on their overseas bonds, according to a government statement. It did not specify which firms the message was directed at. But in recent weeks, a slew of real estate developers have disclosed their own cash flow issues, asking lenders for more time to repay them or warning of potential defaults.

Source: CNN Business

អ្នកស្វែងរកទិញដីនៅមណ្ឌលគីរីកើនឡើងក្រោយមានសញ្ញាវិជ្ជមានពីការ សាងសង់ព្រលានយន្តហោះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បើតាមផែនការរបស់រាជរដ្ឋាភិបាលកន្លងមក ព្រលានយន្តហោះនៅខេត្តមណ្ឌលគីរី គ្រោងនឹងចាប់ផ្ដើមដំណើរការនៅដើមឆ្នាំ២០២២ខាងមុខនេះ ដូច្នេះហើយទើបវិនិយោគិនក្នុងស្រុកជាច្រើន បានស្វែងរកទិញដីនៅមណ្ឌលគីរី ជាបន្តបន្ទាប់និងបានជំរុញឱ្យតម្លៃនៅខេត្តមួយនេះ មានសន្ទុះកើនឡើងមួយកម្រិតទៀតផងដែរ។

លោក មាឃ រឹទ្ធីជ័យ ប្រធានក្រុមហ៊ុនអចលនទ្រព្យមួយរូបនៅក្នុងខេត្តមណ្ឌលគីរីបានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១០ វិច្ឆិកានេះថា តាមផែនការលឺថាឆ្នាំ២០២២ខាងមុខនេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមដំណើរការ គម្រោងព្រលានយន្តហោះអន្តរជាតិនៅខេត្តមណ្ឌលគីរីហើយ។ ដូច្នេះហើយទើបធ្វើឱ្យអ្នកមានលុយជាច្រើន មកពីខេត្ពព្រះសីហនុ ខេត្តសៀមរាបជាដើម មកកាន់ទឹកដីនៃខេត្តមណ្ឌលគីរី ដើម្បីស្វែងរកទិញដី ត្រៀមអភិវឌ្ឍន៍ខ្លួនឯងផង និងខ្លះទិញទុកចំណេញនៅពេលអនាគតផងដែរ។

លោកបន្តថា “បើសិនជាគម្រោងព្រលានយន្តហោះនេះ ដំណើរការនៅពេលណាមួយនោះ នឹងធ្វើឱ្យសន្ទុះនៃតម្លៃដីនៅក្នុងខេត្តមណ្ឌលគីរី នឹងស្ទុះងើបមួយកម្រិតទៀត “។លោកបន្តថា “តែយ៉ាងណាក្ដី ទោះបីជាគម្រោងនេះ មិនទាន់លេចជារូបរាងពិតមែន តែអ្នកអភិវឌ្ឍន៍ ក៏បានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួនបណ្ដើរៗផងដែរ ដូចជារីសត ផ្ទះលំហែកាយ ដើម្បីទុកជួលយកចំណេញផង និងទុកសម្រាប់ស្នាក់នៅក្រុមគ្រួសារផង “។

លោកមាឃ រិទ្ឋីជ័យបានបន្ថែមថា សក្ដានុពលសំខាន់មួយដែលធ្វើឱ្យខេត្តមណ្ឌលគីរីមានការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិននោះ គឺគម្រោងបើកច្រកព្រំដែនកម្ពុជា វៀតណាម ដែលធ្វើឱ្យដីនៅក្បែរមាត់ច្រកនោះ ក៏មានសន្ទុះ និងហាងឆេងមួយកម្រិតទៀតផងដែរ ។

ជាមួយគ្នានេះ លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ​នៃរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជាបានឱ្យដឹងថា គម្រោងដំណើរការព្រលានយន្តហោះមណ្ឌលគីរី នឹងលើកពេលទៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣វិញ ដោយសារតែស្ថានភាពកូវីដ១៩ ធ្វើឱ្យអ្នកជំនាញពីប្រទេសចិន មិនបានចុះមកសិក្សាលម្អិតនៅឡើយ ដូច្នេះ នៅអំឡុងឆ្នាំ២០២២ឬដើមឆ្នាំ២០២៣នោះ យើងក៏មិនទាន់ប្រាកដថានឹងបានសាងសង់ជាផ្លូវការឬយ៉ាងណានោះឡើយ ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា មណ្ឌលគីរថាជាខេត្តមួយ មានសក្ដានុពលនៅពេលអនាគត ជាពិសេ​សលើតំបន់ទេសចរណ៍ ដែលវិនិយោគិនអាចអភិវឌ្ឍន៍ជាសណ្ឋាគារ រីសត ផ្ទះលំហែភោជនីយដ្ឋាន ពោលគឺសេវាកម្មផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ផ្ទាល់តែម្ដង៕

Tunnel construction completed on high-speed railway to China-Vietnam border With the last tunnel drilled through on Tuesday, the construction of a railway that will allow Chinese high-speed trains to reach the China-Vietnam border has made a significant step forward. The 46.9-km railway will link the cities of Fangchenggang and Dongxing, both in Guangxi Zhuang Autonomous Region. It has a total of eight tunnels. Currently, more than 79 percent of construction work has been completed on the railway. Track-laying and communication projects will be arranged later. After the railway is put into operation, the history of no railway traffic between Fangchenggang and Dongxing will end. Trains on the line can run at a design speed of 200 km per hour, and the travel time between the two cities will be shortened from 90 to 20 minutes. Dongxing is located at the China-Vietnam border. The line will eventually boost trade and exchanges between China and Southeast Asian countries. Source: Xinhau

Tunnel construction completed on high-speed railway to China-Vietnam border

With the last tunnel drilled through on Tuesday, the construction of a railway that will allow Chinese high-speed trains to reach the China-Vietnam border has made a significant step forward.

The 46.9-km railway will link the cities of Fangchenggang and Dongxing, both in Guangxi Zhuang Autonomous Region. It has a total of eight tunnels.

Currently, more than 79 percent of construction work has been completed on the railway. Track-laying and communication projects will be arranged later.

After the railway is put into operation, the history of no railway traffic between Fangchenggang and Dongxing will end. Trains on the line can run at a design speed of 200 km per hour, and the travel time between the two cities will be shortened from 90 to 20 minutes.

Dongxing is located at the China-Vietnam border. The line will eventually boost trade and exchanges between China and Southeast Asian countries.

Source: Xinhau

រដ្ឋមន្រ្តីសេដ្ឋកិច្ចជម្រុញឲ្យរៀបចំក្រុមការងារអន្តរក្រសួងដើម្បីទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

         ដោយៈជេស៊ីកា

         ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ឋមុនីរ័ត្នបានអនុម័តឲ្យមន្រ្តីក្រសួងពាក់ព័ន្ឋរៀបចំគណកម្មការអន្តរក្រសួង ដើម្បីទាញយកផលប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្នបានមានប្រសាសន៍ក្នុងមកិច្ចប្រជុំជាមួយ​ស្ថាប័នពាក់ព័ន្ឋជាច្រើននាព្រឹកថ្ងៃទី១០​ វិច្ឆិកានេះ ដោយបានកោតសរសើរដល់ក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំឯកសារដ៏មានសារៈសំខាន់នេះឡើង ដើម្បីរួមចំនែក ក្នុងការផ្ដល់ផលប្រយោជន៍ជាច្រើនដល់សង្គមជាតិ និងបានផ្តល់ជាអនុសាសន៍ណែនាំជូនអង្គប្រជុំថា បច្ចុប្បន្នកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយសាធា​រណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េ ដែលកម្ពុជាបានចុះហត្ថលេខាជាលក្ខណៈរួម ដូចនេះយើងគួររៀបចំក្របក្របខ័ណ្ឌយុទ្ធសាស្ត្ររួម ក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

លោកបន្តថា “យើងត្រូវរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីសម្រួចទិសដៅការសិក្សា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនីមួយៗ ដោយផ្ដោតយកប្រទេសចិនជាមូលដ្ឋាននៃការសិក្សាជារួម”។

បន្ថែមពីនេះ លោកអគ្គបណ្ឌិតសភាចារ្យ បានឯកភាពឱ្យរៀបចំបង្កើតក្រុមការងារអន្តរក្រសួង នៅក្រោមគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីតាមដាន និងជំរុញការអនុវត្តផែនការសកម្មភាព យុទ្ធសាស្រ្ត និងគោលនយោបាយរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ហើយក្រុមការងារអន្តរក្រសួងនេះ ដឹកនាំ និងសម្របសម្រួលដោយក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះ លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជេះកម្មបានមានប្រ​សាសន៍ថា ឯកសារយុទ្ធសាស្រ្តនេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមចតុកោណទី២ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច” នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងគោលបំណងសិក្សា និងត្រួតពិនិត្យលើក្របខ័ណ្ឌពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេសមានគោលដៅជ្រើសរើសទំនិញនាំចេញសក្ដានុពល ដោយប្រើប្រាស់ទីផ្សារដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ ដោយផ្ដោតលើពាណិជ្ជកម្មផ្នែកទំនិញ ឯពាណិជ្ជកម្មផ្នែកសេវាកម្ម និងវិនិយោគ ក្រុមការងារនឹងពិនិត្យលទ្ធភាពសិក្សាក្នុងពេលវេលាសមស្រប។ ក្នុងន័យនេះ ការសិក្សានឹងបង្ហាញថា តើកម្ពុជាអាចនាំចេញទំនិញអ្វីបានខ្លះ? តើចំណេញ ឬបាត់ប្រយោជន៍អ្វីខ្លះ? ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

លោករដ្ឋមន្ត្រី បានបង្ហាញចំណុចសំខាន់នៃឯកសារ មានដូចជា  ក. ការកំណត់មុខទំនិញជាបីប្រភេទ (ទំនិញថ្មី, ទំនិញកំពុងលូតលាស់ និងទំនិញមានភាពចាស់ទុំ), ខ. ការវិភាគស្ថានភាពទីផ្សារ, ស្ថានភាពផ្គត់ផ្គង់ក្នុងប្រទេស និងក្របខណ្ឌគោលនយោបាយ ដោយប្រើប្រាស់វិធីសាស្ត្រ SWOT, គ. ការវិភាគមុខទំនិញសក្ដានុពល ដោយបង្ហាញអំពីតួលេខ ពាណិជ្ជកម្ម, អត្រាពន្ធគយ, របាំងមិនមែនពន្ធ, តម្រូវការទីផ្សារ, ផលិតកម្ម និងការនាំចេញពីកម្ពុជា, វិភាគ SWOT, និងអនុសាសន៍, ឃ. ការជ្រើសរើសទំនិញសក្ដានុពលរបស់កម្ពុជា។

ង. ការជ្រើសរើសទំនិញដែលត្រូវជំរុញការផលិត និងជំរុញការនាំចេញ ទំនិញទាំងនោះរួមមាន៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច, ច. សេចក្ដីសន្និដ្ឋាន និង ឆ. សំណូមពរ។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផល នៃការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដោយបានរំលេចនូវអត្ថប្រយោជន៍ទាំងឡាយ ដែលកម្ពុជានឹងទទួលបានពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានប្រមូលធាតុចូលបន្ថែមទៀត ពីឯកឧត្តមថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមក្នុងអង្គប្រជុំ ដែលមានសមា​សភាពដូចជា លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាដើម៕

ប្រយ័ត្នៈក្រសួងសាធារណៈការចាប់ផ្តើមបំពាក់កាមេរ៉ាចាប់ល្បឿន១០ទីតាំង លើផ្លូវជាតិលេខ៣

         ដោយៈគង់ សូរិយា

         ភ្នំពេញៈ កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបលើផ្លូវជាតិលេខ៣ កំពុងត្រូវបានដំឡើង ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ​ណ៍ ក្រោមគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់សម្តេចក្រឡា​ហោ​ម ស ខេង និងឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល។

នៅព្រឹកថ្ងៃទី១០ វិច្ឆិកានេះ លោកខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៣ បានដឹកនាំគណៈប្រតិភូដែលរួមមានថ្នាក់ដឹកនាំពាក់ព័ន្ធនិង នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គស្នងការនគរបាលជាតិ តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CBRC) និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារកាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប ដែលគ្រោងនឹងដាក់ដំណើរការឆាប់ៗនេះ។

កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង១០ទីតាំង ត្រូវបានចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប១៣៥គីឡូម៉ែត្រ ក្នុងនោះពីចោមចៅដល់បែកគូសជាផ្លូវ៤គន្លងមានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត ជាផ្លូវ២គន្លង មានចំនួន ៦ទីតាំង។

ចំណែកភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបពីរទីតាំង ត្រូវបានដំឡើងនៅត្រង់ចំណុចវត្តស្លែង និងផ្សារអង្គតាសោម ដែលភ្លើងសញ្ញាចរាចរណ៍ទាំងពីរទីតាំង បំពាក់នូវប្រព័ន្ធWireless សម្រាប់ភ្ជាប់ពីបង្គោលមួយទៅបង្គោលមួយ និងធ្វើការបញ្ជាដំណើរការតាមទូរសព្ទដៃ ព្រមទាំងបំពាក់នូវប្រព័ន្ធសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់អគ្គីសនី។

ការដាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបទាំងនេះ ក្នុងគោលបំណង តាមដាន ការពារសុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋលើផ្លូវជាតិលេខ៣ ដែលក្នុងនោះ អគ្គស្នងការនគរបាលជាតិនឹងគ្រប់គ្រងរាល់សកម្មភាព និងប្រតិបត្តិការរបស់កាមេរ៉ាចាប់ល្បឿនទាំង១០ទីតាំង ទាំងការគ្រប់គ្រងទិន្នន័យ និងការពិន័យបទល្មើសផងដែរ។

កាមេរ៉ាចាប់ល្បឿនទាំងនេះ អាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងស្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវ៉ាត់ការពារ និងប្រើទូរសព្ទពេលបើកបរ។ មុននឹងដាក់ប្រើប្រាស់ផ្លូវការ អាជ្ញាធរពាក់ព័ន្ធ នឹងខិតខំអប់រំផ្សព្វផ្សាយ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យបានដឹងអំពីច្បាប់ចរាចរណ៍ និងការដាក់កាមេរ៉ាចាប់ល្បឿន ហើយអាជ្ញាធរនឹងបំពាក់ផ្លាកសញ្ញាជូនដំណឹង ដល់អ្នកបើកបរយ៉ាងតិច១គីឡូ​ម៉ែត្រមុនដល់ទីតាំងកាមេរ៉ាចាប់ល្បឿន។

កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង១០ទីតាំង នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរារណ៍ផ្លូវគោក និងឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ចំណែកភ្លើងស្តុបចរាចរណ៍ទាំងពីរទីតាំង ត្រូវបានដាក់ដំណើរការបណ្តោះអាសន្នចាប់ពីថ្ងៃនេះតទៅ។

ការបំពាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបលើផ្លូវជាតិលេខ៣ ជាគំនិតផ្តួចផ្តើម និងក្រោមការចង្អុលបង្ហាញរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដោយទទួលបានការឯកភាពពីសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ស ខេង៕

ដំណឹងល្អ! អ្នកស្រុកក្រូចឆ្មារនឹងទទួលបានមន្ទីរពេទ្យធំមួយទៀតតម្លៃ១,៤លានដុល្លារ

ដោយៈ សុធារី

ត្បូងឃ្មុំៈ ស្រុកក្រូចឆ្មារ កំពុងតែទទួលបានអគារបន្ទីរពេទ្យបង្អែកមួយទៀត បន្ថែមលើអគារដែលកំពុងតែបញ្ចប់ការសាងសង់ក្នុងខែវិច្ឆិកានេះ។ នេះបើតាមប្រភពព័ត៌មានពីលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ប្រាប់កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ។

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាអគារកំពុងសាងសង់ដ៏ធំ និងទំនើបថ្មីស្រ​ឡាងនេះ មានកម្ពស់៤ជាន់ ទំហំ៤,១៣៧ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីទំហំ១៣,២២៩ម៉ែត្រក្រឡា ដោយគ្រោងចំណាយទឹកប្រាក់អស់ ប្រមាណ១,៤លានដុល្លារអាមេរិក។ ចំណែ​កអគារចាស់ក៏មានទំហំនិងចំណាយទឹកប្រាក់ស្មើគ្នាផងដែរ។

អគារថ្មីត្រូវបានសាងសង់ សម្រាប់ទទួលព្យាបាលជំងឺកុមារ និងប្រជាពលរដ្ឋដែលមានបញ្ហាបាក់ដីជើងផ្សេងៗ។ ចំណែកអគារទីមួយដែលកំពុងសាងសង់ សម្រាប់ជំងឺទូទៅ។

លោកសយ ទូច អភិបាលស្រុកក្រូចឆ្មារ បានមានប្រសាសន៍តាមប្រព័ន្ធតេឡេក្រា​មថា “អាគារថ្មីមានតម្លៃនិងទំហំស្មើនឹងអគារចាស់ដែរ ហើយគោលបំណងនៃការសាងសង់អគារថ្មីនេះ សម្រាប់ជាអគារទទួលព្យាបាលជំងឺកុមារនិងប្រជាពលរដ្ឋដែលបាក់ដី បាក់ជើង ផ្សេងៗ។ ចំណែកអគារចាស់សម្រាប់ជំងឺទូទៅ”។ លោកបញ្ជាក់ទាក់ទងនឹងថវិការសាងសង់ថា “សម្រាប់ការឧបត្ថម្ភពីសម្រាប់តេជោនាយករដ្ឋមន្ត្រីដដែល”។

សម្រាប់អគារមន្ទីរពេទ្យបង្អែក បានសម្រេចការសាងសង់ប្រមាណ៧០% ទៅ ៨០% ហើយ។ ការរៀបបូក ការលាបថ្នាំ គ្រោងនឹងបញ្ជប់រួចរាល់នៅចុងខែវិច្ឆិកាហើយ នៅតែបំពាក់ឧបករណ៍ពេទ្យ សម្ភារៈ និងប្រព័ន្ធភ្លើងនឹងរៀបចំតំឡើង ក្នុងចុងខែវិច្ឆិកានេះ។ លោកបានបន្តថា ចំណែក អគារថ្មីមួយទៀត នឹងរៀបចំពិធីក្រុងពាលីបញ្ចុះសីមានៅចុងខែវិច្ឆិកានេះ។

ប្រធានក្រុមការដ្ឋានសំណង់មន្ទីរពេទ្យនេះ បានមានប្រសាសន៍បញ្ជាក់ “អគារដែលបែរមុខមកខាងកើតរបស់យើង នៅតែបំពាក់ឧបករណ៍ទៀតទេ។ ការសាងសង់នឹងបញ្ចប់ក្នុងខែវិច្ឆិកានេះហើយ”។

មន្ទីរពេទ្យនេះ នឹងមានធនធានគ្រូពេទ្យជំនាញៗ មានបរិក្ខារទំនើបៗដូចជាម៉ាស៊ីន Ct Scan, ម៉ាស៊ីនX-Ray ឌីជីថល, ម៉ាស៊ីនអេកូសាស្ត្រជាដើម ដែលថវិការចំណាយ លើការសាងសង់អគារ និងបំពាក់បរិក្ខារទំនើបៗនេះ ជាអំណោយដ៏ថ្លៃថ្លាពីសំណាក់សម្ដេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមឧបនា​យករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់៕

សិក្សាលើមូលដ្ឋានចំនួនពីរនៃដំណើរការផ្ទេរសិទ្ធិលើអចលនទ្រព្យ

ដោយ: ម៉ាលីស

ភ្នំពេញៈ នៅក្នុងការទិញអចលនទ្រព្យ រឿងមួយដែលសំខាន់ជាងគេមុននឹងសំរេចចិត្តទិញ គឺត្រូវដឹងពីប្រភេទប្លង់កម្មសិទ្ធ និងដំនើរការផ្ទេរសិទិ្ធ ដែលជាទូទៅមាន២ប្រភេទ គឺប្លង់ទន់ និងប្លង់រឹង។

តើប្រភេទប្លង់ឬប័ណ្ណកម្មសិទ្ឋទាំង២នេះ ត្រូវរៀបចំនិងធ្វើតាមនិតិវិធីយ៉ាងដូចម្តេច?

១ ប្លង់ទន់

ដោយហេតុថាប្លង់ទន់ អ្នកនៃចលនវត្ថុពុំមានការកំណត់ទទួលស្គាល់ ពេញលេញតាមផ្លូវច្បាប់ ដូច្នេះដំណើរការនៃការផ្ទេរសិទ្ធិ លើអចលនវត្ថុគឺធ្វើឡើងតាមរយៈការបញ្ជា​ក់លិខិតផ្ទេរសិទ្ធិ ជាការលក់ ឬធ្វើអំណោយពីសំណាក់អាជ្ញាធរមូលដ្ឋាន ចាប់ពីកម្រិតថ្នាក់ភូមិ ឃុំរហូតដល់ស្រុក រឺខណ្ឌ។

ប្លង់ទន់ គឺប្រើរយៈពេលតែ៣ រហូតដល់៧ថ្ងៃ អាស្រ័យទៅលើអាជ្ញាធរ ឃុំ/សង្កាត់ រវល់ឬមិនរវល់ គឺការផ្ទេរសិទ្ធិនិងបានសម្រេចជាស្ថាពរ ហើយការធ្វើប្លង់ទន់នេះមិនតម្រូវឲ្យបង់ពន្ធលើការផ្ទេរសិទ្ធិនោះឡើយ។ ប៉ុន្តែភាគីអ្នកទិញអចលនវត្ថុ នឹងត្រូវទទួលយកហានិភ័យនានាដែលពាក់ព័ន្ធ នឹងភាពស្រពេចស្រពិលនៃសិទ្ធិ ក្នុងប្លង់ទន់ព្រមទាំងកាតព្វកិច្ចដែលពាក់ព័ន្ធ។

ការធ្វើប្លង់ទន់ គឺម្ចាស់អចលនទ្រព្យក៏ត្រូវបំពេញលិខិតកិច្ចសន្យា ដើម្បីធានាថាផ្ទះ និងដីដែលកំពុងកាន់កាប់មិនប៉ះពាល់ដល់ដីរដ្ឋ។

២ ប្លង់ រឹងឬប្លង់ LMAP

ប្លង់រឹងគឺជាប្លង់ដែលទទួលសិទ្ធិស្របច្បាប់ លើការគ្រប់គ្រងអចលនទ្រព្យ ដូច្នេះត្រូវធ្វើចាប់ពី ភូមិ ឃុំ ស្រុក រឺខណ្ឌ និងរហូតដល់មន្ទីសុរិយោដី ប៉ុន្តែត្រូវចំណាយពេលជាមធ្យម៤៥ថ្ងៃ ដើម្បីចាត់ចែងផ្ទេរសិទ្ធិលើអចលនវត្ថុបាន គូភាគីត្រូវបំពេញបែបបទលើលិខិតយថាភូត ដោយប្រើប្រាស់ទម្រង់របស់រដ្ឋបាល សុរិយោដីដែលហៅថា លិខិតលក់ដាច់និងផ្តិត និងផ្តិតស្នាមមេដៃនៅចំពោះមុខមន្ត្រីមានសមត្ថកិច្ច។

នៅពេលមន្ត្រីសុរិយោដីបំពេញនីតិវិធី និងបែបបទក្នុងសមត្ថកិច្ចរបស់ខ្លួនរួចហើយ ច្បាប់តម្រូវឲ្យបង់ពន្ធប្រថាប់ត្រា ​លើការផ្ទេរសិទ្ធិលើអចលនវត្ថុ (អត្រា៤%នៃតម្លៃអច​លនវត្ថុដែលវាយតំលៃដោយអាជ្ញាធរពន្ធដារ)៕

ធនាគារហត្ថា និងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ចុះកិច្ចព្រមព្រៀងដើម្បីផ្តល់ជូនអតិថិជននូវសេវាហិរញ្ញវត្ថុកាន់តែកក់ក្តៅ

         ដោយៈរតនៈ

ភ្នំពេញៈ ធនាគារ ហត្ថា ដែលជាធនាគារឈានមុខមួយនៅកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលជាស្ថាប័នដែលមានភាពលេចធ្លោក្នុងវិស័យធានារ៉ាប់រង បានសហការ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការផ្តល់ជូននូវសេវាធានារ៉ាប់រងលើគ្រោះថ្នាក់យានយន្ត គ្រោះថ្នាក់អគ្គីភ័យ និងការធានារ៉ាប់រងមួយចំនួនទៀត ដើម្បីផ្តល់ជូននូវទំនុកចិត្ត និងភាពកក់ក្តៅកាន់តែខ្ពស់សម្រាប់អតិថិជន ក្នុងការប្រើប្រាស់សេវាជាមួយលក្ខខណ្ឌកាន់តែងាយស្រួល និងល្អប្រសើរ។

តាមរយៈភាពជាដៃគូយ៉ាងជិតស្និទ្ធនេះ ស្ថាប័នទាំងពីរជឿជាក់យ៉ាងមុតមាំថា នឹងក្លាយជាការឆ្លើយតបយ៉ាងចាំបាច់មួយ ទៅនឹងការចង់បានរបស់អតិថិជន នោះគឺជាភាពរីកចម្រើន ដែលប្រកបដោយសុខុមាលភាពទាំងផ្នែកហិរញ្ញវត្ថុ និងការការពារពីបញ្ហាប្រឈមនានាដែលអាចកើតមាន។

លោកជឺន បូរាណច័ន្ទបូរ៉ាត់ អគ្គនាយកនីតិកម្មរបស់ធនាគារហត្ថា បានមានប្រ​សា​សន៍ឱ្យដឹងក្នុងពិធីចុះហត្ថលេខា កាលពីសប្តាហ៍មុនថា ក្នុងនាមជាធនាគារមានបទពិសោ​ធន៍ចាស់ទុំ ដែលផ្តល់ជូននូវសេវាហិរញ្ញវត្ថុដ៏ទាន់សម័យ ប្រកបដោយទំនុកចិត្ត ធនាគារ ហត្ថា មានបទពិសោធន៍ជិត៣០ឆ្នាំមកហើយ ជាមួយសមិទ្ធផលសម្រេចបានគួរជាទីមោទនៈជាបន្តបន្ទាប់ ហើយយើងជឿជាក់ថា កិច្ចសហការផ្តល់ជូនសេវាធានារ៉ាប់រងនេះ គឺជាកិច្ចការមួយផ្សេងទៀត ដែលយើងចាំបាច់ត្រូវធ្វើ ដែលវានឹងជួយជំរុញបន្ថែមដល់ភាពរីកចម្រើនរបស់អតិថិជន ក្នុងការប្រើប្រាស់សេវាកម្មរបស់យើង ឱ្យទទួលបាននូវការការពារយ៉ាងកក់ក្តៅ និងជោគជ័យគ្រប់កាលៈទេសៈ។

លោកបានបន្ថែមថា “យើងបានសម្រេចជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ជាដៃគូផ្តល់សេវាធានារ៉ាប់រងលើយានយន្ត អគ្គីភ័យ និងធានារ៉ាប់រងមួយចំនួនទៀតជូនអតិថិជនរបស់យើង ព្រោះក្រុមហ៊ុនមានគុណវឌ្ឍន៍គ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាលក្ខខណ្ឌនានា ដែលគាំទ្រខ្ពស់ដល់ផលប្រយោជន៍របស់អតិថិជន”។

អ្នកស្រី Zhao Haiming អនុប្រធានអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានលើកឡើងថា យើងដឹងហើយថា សេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រថយន្តទំនើបៗ និងអគារប្រណិតៗជាច្រើនមាននៅប្រទេសកម្ពុជា ជាពិសេសទីក្រុងធំៗ ដូចនេះការទិញធានារ៉ាប់រងលើអគ្គិភ័យ និងយានយន្ត គឺជារឿងសំខាន់ណាស់សម្រាប់ម្ចាស់អគារ និងយានយន្តទាំងនោះ ព្រោះយើងមិនអាចប៉ាន់ស្មានដឹងថា នៅថ្ងៃអនាគតនឹងមានអ្វីកើតឡើងទេ។

ជាមួយគ្នានេះ លោក ចំរើនឫទ្ធិអគ្គនាយកក្រុមហ៊ុនហ្វតតេបានមានប្រសាសន៍ឲ្យដឹងផងដែរថា តាមរយៈកិច្ចព្រមព្រៀងនេះ វានឹងធ្វើឱ្យវិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជាមានការអភិវឌ្ឍមួយកម្រិតទៀត។

លោកបន្តថា “ខ្ញុំសង្កេតឃើញថា ការយល់ដឹងរបស់ប្រជាជនខ្មែរយើង លើវិស័យធានារ៉ាប់រងមានការឡើង គួឱ្យកត់សម្គាល់នៅពេលបច្ចុប្បន្ន។ ដូចនេះវាជាសញ្ញាណល្អសម្រាប់សេច្ចកិច្ចជាតិរបស់យើង”។ លោកបន្តថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ធនាគារ ហត្ថា ដែលបន្តសហការជាមួយក្រុមហ៊ុនហ្វតតេ។ ដូចដែលយើងបានដឹងហើយថា ធនាគារហត្ថា គឺជាធនាគារដែលនាំមុខគេមួយនៅកម្ពុជា ហើយហ្វតតេ ជាក្រុមហ៊ុនឈានមុខគេខាងវិស័យធានារ៉ាប់រង។ ខ្ញុំសង្ឈឹមថា នៅថ្ងៃអនាគតយើងនឹងមានផលិតផល ឬសេវាកម្មផ្សេងៗទៀត ដើម្បីផ្តល់ជូនអតិថិជនទៅតាមតម្រូវការរបស់ពួកគាត់”។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

ធនាគារ ហត្ថា

លេខទូរសព្ទ៖ 1800 212 222 (ដោយឥតគិតថ្លៃ) | 023 999 266

អ៊ីមែល៖ [email protected]

គេហទំព័រ៖ www.hatthabank.com

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ

លេខទូរសព្ទ៖ 023 885 077

អ៊ីមែល៖ [email protected]

គេហទំព័រ៖ www.forteinsurance.com៕

អ្នកឧកញ៉ាគិត ម៉េងៈច្បាប់វិនិយោគថ្មីត្រូវបានដាក់ឱ្យប្រើចំពេលកម្ពុជាត្រូវស្ដារ សេដ្ឋកិច្ចឡើងវិញ

ដោយៈលក្ខិណា

ភ្នំពេញៈ អ្នកឧកញ៉ាគិតម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការអនុម័តដាក់ឱ្យប្រើនូវច្បាប់វិនិយោគថ្មីនេះ ពិតជាមានសារៈសំខាន់ និងចំពេលដែលកម្ពុជាត្រូវស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។

អ្នកឧកញ៉ាបានមានប្រសាសន៍បែបនេះ នៅក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូនអនឡាញកាលពីថ្ងៃទី១០ វិច្ឆិកា២០២១នេះ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា ច្បាប់នេះ នឹងចូលរួមចំណែក ក្នុងការធ្វើឱ្យកម្ពុជាទាញយកផលប្រយោជន៍ បានជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលរាជរដ្ឋាភិបាល បានខិតខំសម្រេចបាននាពេលថ្មីៗនេះ។

ប្រធានសភាពាណិជ្ជកម្មរូបនេះ បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់ឱកាសដល់សភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្នុងដំណើរការនៃការតាក់តែង និងបានទទួលយកសំណូមពររបស់ផ្នែកឯកជន ដាក់បញ្ចូលក្នុងច្បាប់ស្តីពីវិនិយោគថ្មីនេះ។

អ្នកឧកញ៉ាគិត ម៉េងបានបន្តថា ផ្នែកឯកជនបានសាទរដល់ការដាក់ដំណើរការនៃច្បាប់នេះ និងបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃច្បាប់នេះ នឹងពិតជាបង្កើតបាននូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហមានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកបដោយភាពអំណោយផលដល់ការវិនិយោគ អ្នកឧកញ៉ា ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុង ការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពីច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មកកាន់វិស័យឯកជន។

ជាមួយគ្នានេះ លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  បានបង្ហាញពីការផ្តល់សារៈសំខាន់ និងការយកចិត្តទុកដាក់របស់ផ្នែកឯកជន ដល់ច្បាប់នេះ ថ្វីត្បិតការជួបជុំនាពេលនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូក្តី លោកបានជម្រាបជូនអង្គសិក្ខាសាលាអំពីសាវតារ នៃការតាក់តែងច្បាប់វិនិយោគ ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៥ ស្របតាមការចង្អុលបង្ហាញ របស់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។

លោកបានបន្តថា “ច្បាប់នេះបានឆ្លងកាត់ការសិក្សា ស្រាវជ្រាវ និងកិច្ចពិគ្រោះយោបល់ជាច្រើន រួមទាំងកិច្ចពិគ្រោះយោបល់ជាមួយផ្នែកឯកជនផងដែរ”។  លោកបន្តថា ច្បាប់វិនិយោគថ្មីនេះ ត្រូវបានតាក់តែងឡើងដើម្បីឆ្លើយតបទៅនឹង ការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដែលបង្កឡើងដោយភាពតានតឹងពាណិជ្ជកម្ម រវាងមហា អំណាចសេដ្ឋកិច្ច បដិវត្តឧស្សាហកម្មទី៤ បរិវត្តឌីជីថល និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកល ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ ច្បាប់វិនិយោគថ្មីនេះ ក៍បានផ្តល់ការគិតគួរដល់ការ លើកកម្ពស់សហគ្រាសធុនតូច និងមធ្យមផងដែរ តាមរយៈការផ្តល់ការលើកទឹកចិត្តដល់សហគ្រាសធុន តូចនិងមធ្យម ក្នុងវិស័យអាទិភាព និងការជំរុញការតភ្ជាប់ជាមួយសហគ្រាសខ្នាតធំ ៕

ក្រុមហ៊ុន KH Land ចុះកិច្ចព្រមព្រៀងជាមួយ EDC ដើម្បីផ្គត់ផ្គង់អគ្គិសនីក្នុងគំរោងក្រុងថ្មីដីមាសសំរោងលើ

ដោយៈស៊ីណេត

ភ្នំពេញៈ ក្រុមហ៊ុន KH Land និងអាជ្ញាធរអគ្គីសនីកម្ពុជា (EDC) បានចុះកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់អគ្គីសនីសម្រាប់គម្រោងក្រុងថ្មីដីមាសសំរោងលើ រួចរាល់ជាស្ថាពរនៅដើមខែធ្នូ ឆ្នាំ២០២១នេះហើយ។

ក្រុមហ៊ុន ខេអេច លែន ដែលជាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍លើគម្រោងក្រុងថ្មីដីមាសសំរោងលើ ដែលជាគម្រោងទី៦របស់ខ្លួន តាមបណ្តោយផ្លូវជាតិលេខ៥១ លើផ្ទៃដីសរុបប្រមាណ៥០ហិកតា ដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

​ដើម្បើឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដែលបានវិនិយោគលើដីឡូតិ៏ និងលំ​នៅ​ដ្ឋាននៅគម្រោងក្រុងថ្មីដីមាសំរោងលើ ក្រុមហ៊ុន ខេអេច លែន បានរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវបេតុងខ្វាត់ខ្វែងក្នុងគម្រោង ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធអគ្គីសនីផងដែរ។

គួរបញ្ជាក់ផងដែរថា អតិថិជនដែលបានវិនិយោគលើដីឡូតិ៍ និងលំនៅដ្ឋាននៅគម្រោងក្រុងថ្មីដីមាសសំរោងលើ និងទទួលបានការផ្គត់ផ្គង់អគ្គីសនី ពីអគ្គីសនីកម្ពុជាដោយផ្ទាល់៕