វីឡាទោលបុរី វីស្តារ 5នាទីពី AEON3 តម្លៃត្រឹម $29x,xxx, បញ្ចុះតម្លៃពិសេសក្នុងពិធីសម្ពោធផ្ទះគំរូពិតក្នុងសប្តាហ៍នេះ!

         ដោយៈសហការី

         ភ្នំពេញៈ នរណាៗក៏ចង់បានលំនៅដ្ឋាន ស្ថិតក្នុងតំបន់សក្ដានុពលដែរ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅ។

ខណ្ឌដង្កោ ត្រូវបានគេចាត់ទុកថា ជាខណ្ឌមួយមានសន្ទុះនៃការអភិវឌ្ឍន៍ខ្លាំង ហើយក៏ជាតំបន់ពាណិជ្ជកម្មធំមួយ ដែលបណ្តុំទៅដោយស្ថាបត្យកម្មប្រណិតៗ ព្រមទាំងសហគ្រាស តូចធំ ថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងនោះរួមមានសាលារៀន មន្ទីរពេទ្យ ផ្សារទំនើប និងហាងលក់ទំនិញតូចធំ ព្រមទាំងកន្លែងកម្សាន្ដផ្សេងៗជាច្រើនទៀត។

ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន បុរី វីស្តារ បានដំណើរការបើកលក់គម្រោងថ្មីរបស់ខ្លួន នាពេលថ្មីៗនេះដែរ ស្ថិតនៅចំកណ្តាលបេះដូង ខណ្ឌដង្កោនៃរាជធានីភ្នំពេញ។

ត្រឹមតែរយះពេល២ខែ ប៉ុណ្ណោះបុរី វីស្តារ បានសម្រេចគោលដៅរបស់ខ្លូន ដែលលក់បានប្រមាណ50% នៃដំណាក់កាលដំបូង និងត្រៀមសម្ពោធផ្ទះគំរូ របស់ខ្លូននៅថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2021នេះ។

កត្តាដែលធ្វើអោយមានសន្ទុះនៃការគាំទ្រច្រើនដូចនេះ ក៏ដោយសារបុរី វីស្តារត្រូវបានរចនា ដោយអ្នកជំនាញផ្នែកស្ថាបត្យកម្ម និងត្រូវបានសាងសង់ឡើង ដោយវិស្វករជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារសាងសង់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធានាសោភណ្ឌភាព និងគុណភាពសំណង់របស់យើង ស្របទៅតាមបទដ្ឋានត្រឹមត្រូវ។ ជាពិសេស បុរី វីស្តារ ប្រើប្រាស់រចនាបទថ្មីទាន់សម័យតាមបែបអាមេរិក (USA Standard) ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។

បុរី វីស្តារ ផ្ដោតសំខាន់ទៅលើប្រភេទគេហដ្ឋានប្រណិត ដែលរួមមានវីឡាចំនួន២ប្រភេទ រចនាឡើងប្រកបដោយសោភណ្ឌភាព និងកិត្យានុភាព ដែលក្នុងនោះរួមមាន វីឡាទោល និងវីឡាកូនកាត់ សក្តិសមបំផុតសម្រាប់ការរស់នៅបែប ឯកជនភាព និងប្រណិតភាព ពោលពេញទៅដោយភាពថ្លៃថ្នូរ។

ដើម្បីអបអរក្នុងឱកាសសម្ពោធផ្ទះគំរូជាផ្លូវការ បុរី វីស្តារបានរៀបចំកម្មវិធី និងការបញ្ចុះតំលៃពុំធ្លាប់មានពីមុនមកដែលធ្វើឡើងនៅថ្ងៃទី13-14 ខែ វិច្ឆិកា ឆ្នាំ ២០២១ (ចុងសប្តាហ៍នេះ)។

សម្រាប់អតិថិជន ដែលអញ្ជើញមកចូលរួមផ្ទាល់ក្នុងកម្មវិធីនេះ នឹងមានឱកាសទទួលបានការបញ្ចុះតំលៃរហូតដល់ $30,000គ្រប់ប្រភេទផ្ទះ រួមទាំងការថែមជូនប្លង់រឹង 100% និងរំលស់អត់ការប្រាក់រហូត 20ខែ។

☞ ទីតាំងកម្មវិធីៈ https://goo.gl/maps/8ipREhUhkpWoA99s7

☞ បុរី វី ស្តារ មានទីតាំង ៖ (ស្ថិតនៅជាប់ផ្លូវជាតិលេខ ២ ) ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ

 

☞ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖

  • 081 348 678
  • 089 289 456

Telegram: https://t.me/BoreyVistar៕

ប្រូម៉ូសិនពិសេស និងចំនេញច្រើន សម្រាប់អតិថិជន អគារហិរញ្ញវត្ថុអូឡាំព្យា (The Olympia Financial Building) នាឱកាសពិធីបុណ្យអ៊ុំទូក

ភ្នំពេញ៖ ការស្វែងរកទីតាំងល្អ ស្ថិតនៅកណ្ដាលទីក្រុងភ្នំពេញ សម្រាប់ការប្រកបអាជីវកម្ម បើកសហគ្រាស ក្រុមហ៊ុន ឬពង្រីកទំហំពាណិជ្ជកម្មបន្ថែម ក្នុងតំបន់ដ៏មានសក្ដានុពល ហ៊ុំព័ទ្ធទៅដោយអគារប្រណិត ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងមានចរន្តប្រជាជនច្រើន គឺជាតម្រូវការដ៏សំខាន់បំផុតរបស់ពាណិជ្ជករ​ និងវិនិយោគិន មិនអាចខ្វះបាន។ ដូចនេះ អគារហិរញ្ញវត្ថុអូឡាំព្យា ឬ The Financial Building អាចបំពេញសេចក្ដីត្រូវការដ៏ចាំបាច់នោះបាន។

អគារហិរញ្ញវត្ថុអូឡាំព្យា ឬ The Olympia Financial Building ជាទីតាំងប្រមូលផ្ដុំទៅដោយអគារពាណិជ្ជកម្មចម្រុះ សណ្ឋាគារ ផ្សារទំនើប អគារពាណិជ្ជកម្ម ជាច្រើន ជាអំណោយផលដ៏សមប្រកបសម្រាប់បណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្ម និងត្រូវបានអភិវឌ្ឍ សាងសង់ឡើងលើផ្ទៃដីប្រមាណ ១ ម៉ឺនម៉ែត្រក្រឡា មានចំនួនសរុប ២៧ អគារ ស្របតាមបទដ្ឋាន និងកម្រិតស្តង់ដារបច្ចេកទេស ដោយក្រុមហ៊ុន The Olympia City Development ជាបុត្រសម្ព័ន្ធក្រុមហ៊ុន OCIC ដែលមានឈ្មោះល្បីល្បាញក្នុងវិស័យសំណង់ និងការសាងសងអគារ ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើននៅកម្ពុជា។

អគារហិរញ្ញវត្ថុអូឡាំព្យានីមួយៗ មានកម្ពស់ចាប់ពី ៨ ទៅ ១០ ជាន់ ទទឹង ៨.២ ម៉ែត្រ និងបណ្ដោយចាប់ពី ២៤ ទៅ ២៨ ម៉ែត្រ តាមការជ្រើសរើស ដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ មានបំពាក់មកជាមួយជណ្ដើរយន្តប្រអប់ ២ គ្រឿង ចំណតរថយន្តក្រោមដីផ្ទាល់ខ្លួន ទីធ្លាក្រោយ និងមុខធំទូលាយ ប្រកបដោយប្រណិតភាព កិត្យានុភាព ភាពថ្នៃថ្នូ និងស៊ីវីល័យ ដែលស្ថិតនៅតាមបណ្ដោយវិថី The Financial Street មានទទឹង ១៦ ម៉ែត្រ តភ្ជាប់មហាវិថីព្រះមុន្នីរ៉េត ទៅកាន់ផ្លូវ ១៦១ ក្បែរង្វង់មូលវត្តសំពៅមាស ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងតំបន់ ដោយធ្វើដំណើរពីមហាវិថីព្រះមុន្នីរ៉េតត្រង់ចំនុចវត្តព្រះពុទ្ធ កាត់មកខាងសាលាសំពៅមាស រង្វង់សំពៅមាស និងផ្លូវភ្លោះអូឫស្សី ដោយចំណាយរយៈពេលមិនដល់ ១នាទី ឬធ្វើដំណើរពីស្តុបនាងគង្ហីង ទៅកាន់រង្វង់មូលសំពៅមាស ចាក់ទៅស្តុបវត្តមហាមន្រ្តីដោយចំណាយរយៈពេលមិនដល់ ២នាទី។

បច្ចុប្បន្ននេះ អគារហិរញ្ញវត្ថុ ឬ The Financial Building កំពុងចាប់ផ្ដើមបើកលក់ ក្នុងតម្លៃចាប់ពី ៣ លានដុល្លារឡើងទៅ ដោយអតិថិជនទាំងអស់ អាចធ្វើការកក់ប្រាក់ត្រឹមតែ ១% ហើយអាចប្រើកម្ចីឥណទានបានរហូត ៩៩% ជាមួយអត្រាការប្រាក់ ​0% ក្នុងរយៈពេល ១៨ខែដំបូង ឬ អាចបង់ប្រាក់តាមដំណាក់កាលរហូតដល់ទៅ​ ៣២ ខែដោយគ្មានការប្រាក់។ អតិថិជន កក់ប្រាក់ត្រឹមតែ​ ១% និងចំណេញរហូតដល់ ៩៩,៩៩៩ ដុល្លារអាមេរិក ហើយអាចក្លាយជាម្ចាស់នៃសំណង់អគារដ៏ប្រណិត រឹងម៉ាំ ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញភ្លាមៗ។

កាន់តែពិសេសជាងនេះទៅទៀតក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ ក្រុមហ៊ុនអូឡាំព្យាស៊ីធី សូមនាំមកនូវប្រូម៉ូសិនពិសេស សម្រាប់អតិថិជន ដែលបានកក់អគារហិរញ្ញវត្ថុ នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងចាប់រង្វាន់ ដែលអាចឈ្នះរង្វាន់​ ខុនដូ ១ យូនីត មានតម្លៃជាង ១៥ ម៉ឺនដុល្លារ និងទទួលបាន Coupon បញ្ចុះតម្លៃពិសេសរហូតដល់ទៅ ២ ម៉ឺនដុល្លារអាមេរិក ដំណើរកំសាន្តកម្រិត VVIP ទៅកាន់ក្រុងព្រះសីហនុ ស្នាក់នៅសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ ៥ រយៈពេល ៣ថ្ងៃ ២ យប់ ក៏ដូចជា Coupon ជាច្រើនផ្សេងទៀត សម្រាប់ការដើរទិញទំនិញយ៉ាងច្រើនសំបូរបែបនៅផ្សារទំនើបអូឡាំព្យាម៉ល និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត។

ដូច្នេះកុំឱ្យឱកាសពិសេសនេះកន្លងផុតឱ្យសោះ ចាប់ផ្ដើមអាជីវកម្មរបស់អ្នកជាមួយនឹងអគារហិរញ្ញវត្ថុអូឡាំព្យា  សាកសមបំផុតចំពោះ អាជីវកម្មធំៗដូចជា ធនាគារ ឫ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ហាង  សម្លៀកបំពាក់ កាបូប ម៉ាក់ល្បីៗ ហាងពេជ្រ  ក្រុមហ៊ុនវិនិយោគ និងអាជីវកម្មផ្សេងៗ ដោយសារតែជុំវិញគម្រោងសុទ្ធសឹងតែ ប្រមូលផ្តុំទៅដោយ ធនាគារ និងហាងល្បីៗជាច្រើន ដែលទាំងនេះជាកត្តាធ្វើអោយអគារហិរញ្ញវត្ថុអូឡាំព្យាក្លាយជាជម្រើសដ៏ល្អប្រសើរសម្រាប់មុខជំនួញរបស់លោកអ្នក ទាំងទីតាំងដ៏ពោរពេញដោយសក្តានុពល មហាវិថីខ្វាត់ខ្វែង ដងស៊ីតេប្រជាជន ការអភិវឌ្ឍជុំវិញ ការរចនាម៉ូតអគារដ៏ប្រណិតរំលេចនូវឧត្តមភាព និងកិត្យានុភាព លាយឡំនិងចំណតរថយន្តធំទូលាយ និងបរិក្ខារដ៏ស៊ីវីល័យអស្ចារ្យ។

សម្រាប់ពត៌មានបន្ថែម លោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យលក់ផ្ទាល់ដែលមានទីតាំង ទល់មុខរង្វង់មូលសំពៅមាស សង្កាត់វាលវង់៧មករា រាជធានីភ្នំពេញ

ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ

Cellcard : 092 801 809/089 985 988/099 720 727

Smart: 093 801 809/086 985 988/086 720 727

ក្រុមហ៊ុនចុះបញ្ចីថ្មីរបស់ម៉ាកាវថយចុះនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ

ដោយៈ សុធារី

ម៉ាកាវៈ សេវាស្ថិតិតំបន់រដ្ឋបាលពិសេស (SAR) បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនថ្មីសរុបចំនួន១,៣៩៤ ត្រូវបានបញ្ចូលក្នុងទីក្រុងម៉ាកាវ ក្នុងត្រីមាសទីបីនៃឆ្នាំ២០២១ ថយចុះចំនួន៣២៦ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០​។ នេះបើតាមការចុះផ្សាយរបស់កាសែត កាលពីថ្ងៃទី៩ ខែវិច្ឆិកា។

ព័ត៌មានពីសេវាកម្មស្ថិតិ និងជំរឿន (DSEC) បានបង្ហាញថា តម្លៃសរុបនៃដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុនថ្មី បានកើនឡើង២៥៣,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់៣៧០លានប៉ាតាកាស (ប្រហែល ៤៦,១ លានដុល្លារអាមេរិក) ។

យោងតាមរបាយការណ៍បានឱ្យដឹងថា នៅក្នុងត្រីមាសទី៣ មានក្រុមហ៊ុនចំនួន១៨០បានរំលាយ ហើយតម្លៃនៃដើមទុនចុះបញ្ជីរ បស់ក្រុមហ៊ុនទាំងនេះ មានចំនួន១២៣លានប៉ាតាកាស (ប្រហែល ៤៦,១ លានដុល្លារអាមេរិក)។
នៅក្នុងលក្ខខណ្ឌប្រភពនៃដើមទុន ចិនដីគោកបានរួមចំណែក១២៨លានប៉ាតាកាសដល់រដ្ឋធានី នៃក្រុមហ៊ុនដែលបានចុះបញ្ជីថ្មី។ ចំណែកដើមទុនមកពីសិង្ហបុរី មានចំនួន៨០លានប៉ាតាកាស និងម៉ាកាវ មាន៦៥ លានប៉ាតាកាស។

ការវិភាគតាមទំហំនៃដើមទុនចុះបញ្ជី មានក្រុមហ៊ុនថ្មីចំនួន៩៩៣ ឬ ៧១,២ ភាគរយនៃចំនួនសរុបដែលបានចុះបញ្ជី ដោយមានដើមទុនក្រោម ៥០,០០០ ប៉ាតាកាស នៅក្នុងត្រីមាសទីបីនេះ ដែលត្រូវគ្នានៃដើមទុនសរុបមានចំនួន២៦លានប៉ាតាកាស។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនថ្មីចំនួន២៧ត្រូវបានចុះបញ្ជី ដោយមានដើមទុន១លានប៉ាតាកាសឬលើសពីនេះ ហើយតម្លៃនៃដើមទុនមានចំនួន២៧៧លានប៉ាតាកាស។

គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២១ ចំនួនក្រុមហ៊ុនចុះបញ្ជីសរុបនៅទីក្រុងម៉ាកាវមានចំនួន ៨០,១៧០៕ (1 ប៉ាតាកា ស្មើនឹង 0.១២៤៦ ដុល្លារអាមេរិក)៕

តម្លៃសំបុត្រយន្តហោះពីប្រទេសចិនឡើងខ្ពស់អាចធ្វើឱ្យរារាំងដល់ទេសចរនិងវិនិយោគិនចិនមកកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តម្លៃសំបុត្រយន្តហោះពីប្រទេសចិនមកកម្ពុជា បានហក់ឡើងខ្ពស់កប់ពពក ពោលគឺពីមុនតម្លៃសំបុត្រពីចិនមកកម្ពុជា ត្រឹមតែជាង៤០០ទៅ១០០០ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែពេលនេះវាបានហក់ឡើងដល់ពី៥០០០ដុល្លារទៅ១ម៉ឺនដុល្លារ។

ការឡើងថ្លៃបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការមកដល់នៃភ្ញៀវទេសចរ និងវិនិយោគិនចិនមកកម្ពុជាផងដែរ។
លោកជំទាវ ឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសកម្ពុជាបានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៩ វិច្ឆិកានេះថា វាអាចជាកត្តាមួយ ដែលធ្វើឱ្យភ្ញៀវទេសចរពីប្រទេសចិន រារែកក្នុងមកទស្សនានៅកម្ពុជា ពីព្រោះតែតម្លៃសំបុត្រយន្តហោះ បានហក់ឡើងខ្ពស់កបពពក។ លោកជំទាវបន្តថា បើយើងវិភាគមែនទែនទៅ កម្រមានភ្ញៀវដែលចំណាយលុយខ្ពស់បែបនេះ គ្រាន់តែជិះយន្តហោះមកលេងកម្ពុជា ហើយត្រូវទៅវិញនោះទេ។

លោកជំទាវបន្ថែមថា “អ្នកដំណើរដែលចូលមកកម្ពុជា អាចជាអ្នកដែលមានធុរចាំបាច់ ដែលខានមិនបានទើបគេហ៊ានចំណាយលុយទិញសំបុត្រយន្តហោះជិះមក”។ លោកជំទាវបន្តថា “បើប្រៀបនឹងការជិះយន្តហោះពីអាមេរិក រហូតដល់២០ម៉ោងក៏មិនមា​ន​តម្លៃខ្ពស់ដូចជិះទៅប្រទេសចិន ដែលចំណាយពេលត្រឹមតែ៣ម៉ោងប៉ុណ្ណោះនោះទេ”។

ត្រង់ចំណុចនេះ យើងនឹងជជែកជាមួយខាងក្រុមហ៊ុន ឬខាងព្រលានយន្តហោះបន្តទៀតដើម្បីសម្រួលទាំងអស់គ្នា”។

លោកជំទាវបន្ថែមថា តាមពិតទៅការឡើងថ្លៃសំបុត្រនេះ វាបានឡើងយូរហើយ ពោល គឺចាប់តាំងពីមានផ្ទុះកូវីដ១៩ចុងក្រោយនេះ ដែលមានការរីករាលដាលខ្លាំង ពីព្រោះយន្តហោះមួយ ត្រូវបន្តសកម្មភាពហោះហើរ ជាមួយនឹងអ្នកដំណើរ២០ឬ៣០នាក់ឬក៏អាចបានត្រឹម៥០នាក់។ ដូច្នេះការចំណាយរបស់គេខ្ពស់ ដូច្នេះគេឡើងថ្លៃសំបុត្រដើម្បីកឱ្យខាតច្រើនពេក។

លោកជំទាវបន្តថា “កាលណោះប្រទេសយើង ក៏បិទមិនឱ្យមានអ្នកដំណើរចូលដូច្នេះយើងក៏មិបានតវ៉ាអ្វី ដល់ក្រុមហ៊ុនដំឡើងថ្លៃបុត្រនោះដែរ ប៉ុន្តែនៅពេលដែលមានការប្រកាសបើកប្រទេសឡើងវិញ យើងត្រូវដោះស្រាយបញ្ហានេះចំពោះមុខ”។

ដោយឡែកលោកហូ វណ្ឌីប្រតិបត្តិករទេសចរមួយរូបដែរនោះបានឱ្យដឹងថា ប្រ​ទេសចិនក៏ត្រូវការពារប្រជា ជនរបស់គេដែរ នៅក្នុងអំលុងពេលដែលជំងឺកូវីដ១៩ នៅមិនទាន់ចប់ស្រួលបួល ដើម្បីកុំឱ្យប្រជាជនគេចេញក្រៅប្រទេសច្រើន។

ទោះជាយ៉ាងណា លោកជឿជាក់ថាតម្លៃសំបុត្រយន្តហោះនេះ នឹងធ្លាក់ចុះវិញមកនៅតម្លៃដើមនៅពេលឆាប់ៗខាងមុខនេះ៕

បូកគោលែនដ៏កសាងទំនុកចិត្តជាមួយនឹងភាពជឿជាក់ពីអ្នកទិញដីសម្រាប់សាងសង់ផ្ទះលំហែរកាយ

ដោយៈគង់ សូរិយា

កំពតៈ កសាងគំរោងដោយផ្តល់ជូនលើសពីអ្វី ដែលអតិថិជនរំពឹងទុក មិនឲ្យអ្នកលក់ពិបាកលក់ មិនឲ្យអ្នកទិញខកចិត្ត ជាអ្វើនៃទស្សនទានអភិវឌ្ឍន៍របស់អគ្គនាយកក្រុមហ៊ុន Youngsia Real Estate។

លោក Collor Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate ដែលបានបោះទុនវិនិយោគជាច្រើនលានដុល្លារអាមេរិក វិនិយោគគំរោងប្រកបដោយការទទូលខុសត្រូវមួយ និងកសាងភាពជាគំរូមួយ នៃដីឡូត៍លំហែរកាយបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋតេឡេក្រាមកាលពីថ្ងៃទី៩ វិច្ឆិកាកន្លងមកថា ការវិនិយោគជាបន្តបន្ទាប់របស់យើង ដោយឈរលើមូលដ្ឋាននៃការទទួលខុសត្រូវសង្គម ពិសេសយើងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋក្នុងគំរោង ដែលអ្នកទិញដីឡូត៍របស់យើង អាចសាងសង់ផ្ទះលំហែរបានភ្លាមៗ ដោយមិនចាំ​បាច់រង់ចាំរយៈពេល៣ទៅ៤ឆ្នាំដូចគំរោងដទៃ។

លោកបន្តថា “ការវិនិយោគដីឡូត៍លំហែរ នៅបូកគោលែនដ៏ អតិថិជនអាចសាងសង់ផ្ទះសម្រាប់លំហែរបាយងាយស្រូល ជាមួយហេដ្ឋារចនាសម្ព័ន្ឋយ៉ាងសម្បូរបែបដូចជា​សូនច្បារ កន្លែងលេងកំសាន្ត ខ្លោងទ្វារ ដែលមានសន្តិសុខ២៤ម៉ោងប្រចាំការ មានអាងហែលទឹក ហាងកាហ្វេជាដើម”។ លោកបន្តថា “អ្នកមានដីឡូត៍លំហែរ អាចចំណេញ​ច្រើនពីការជួលសណ្ឋាគារឬផ្ទះសំណាក់ ដោយពួកគេអាចសាងសង់ផ្ទះខ្លួនឯងស្នាក់នៅបានក្នុងគំរោងដែលផ្តោតលើភាពបៃតង សោភ័ណភាព និងភាពកក់ក្តៅដល់អតិថិជន”។

ជាមួយនឹងការរីកចម្រើននេះ ក្រុមហ៊ុន Youngsia Real Estate បាននិងកំពុងពង្រីកគំរោងបូកគោលែនគំរោងទី១ ដល់ទី៣ និងកំពុងត្រៀមពង្រីកគំរោងជាច្រើនទៀត ដោយសារអ្នកអភិវឌ្ឍគំរោងនេះ គិតពីផាសុខភាព សោភ័ណភាព ភាពបៃតងនិងការទទូ​លខុសត្រូវផ្នែកសង្គម ដែលជាហេតុអ្វើឲ្យអតិថិជនមានទំនុកចិត្ត និងបានហៅសាច់ញាតិពួកគេមកទិញបន្តគ្នាជាបន្តបន្ទាប់៕

អភិបាលស្រុកបន្ទាយស្រីលើកឡើងពីសក្តានុពលនិងទិសដៅនាពេលអនាគតរបស់ស្រុកបន្ទាយស្រី

ដោយ: ម៉ាលីស

សៀមរាបៈ ស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប ជាតំបន់ប្រកបដោយសក្តានុពលទេសចរណ៍ដ៏ល្បីល្បាញ ព្រមនឹងការរីកចម្រើន និងអភិវឌ្ឍន៍គួរអោយកត់សម្គាល់។

ក្នុងរយៈពេល១០ ទៅ២០ឆ្នាំខាងមុខ ស្រុកបន្ទាយស្រីនឹងជាចំនុចពិសេសមួយ ក្លាយជាក្រុងទី២ នៃខេត្តសៀមរាប បន្ទាប់ក្រុងសៀមរាបជាក្រុងទី១។ នេះបើតាមចក្ខុវិស័យរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក្នុងកិច្ចសម្ភាសពិសេសមួយជាមួយគេហទំព័រ Property Area Asia កាលពីចុងសប្តាហ៍មុន។

លោក ឃឹម ហ្វីណង់បានមានប្រសាសន៍ថា តាំងពីលោកចូលបំរើការងារនៅស្រុកនេះអស់រយៈពេលជិត២ឆ្នាំមកហើយ សក្តានុពលក្នុងស្រុកនេះគឺមានស្រាប់ទៅហើយ។ ជាក់ស្តែងលោកឃើញមាន ប្រាសាទបន្ទាយស្រី ដែលជាប្រាសាទមានរចនាបទស្អាតនិងទាក់ទាញមួយក្នុងចំណោមប្រាសាទសំខាន់ៗទាំង៤ ដែលភ្ញៀវទេសចរកម្ររំលង មានដូចជា ប្រាសាទអង្គរវត្ត អង្គរធំ តាព្រហ្ម និងបន្ទាយស្រី។

ក្រៅពីនោះ យើងឃើញមានភ្នំគូលែន ដែលមានទីតាំងស្ថិតក្នុងស្រុកបន្ទាយស្រីនិងស្វាយលើ ដូច្នេះភ្ញៀវទេសចរទៅទស្សនាភ្នំគូលែន ត្រូវតែឆ្លងកាត់ស្រុកន្ទាយស្រី ដែលនាំឱ្យអ្នកទេសចរ មានរហូតដល់រាប់លាននាក់ក្នុងមួយឆ្នាំៗ មុនកូវីដ១៩។

សក្តានុពលធំជាងគេនៃខេត្តនេះ គឺវិស័យទេសចរ ដែលអាចលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទីនេះ បានយូរអង្វែង គឺស្ថិតវិស័យទេសចរនេះឯង ដោយសារយើងឃើញថា ទេសចរមានគុណតម្លៃខ្ពស់ ក្នុងវិស័យសេដ្ឋកិច្ច បើធៀបទៅនឹងផ្នែកដទៃផ្សេងទៀត។ តែប្រជាពលរដ្ឋនៅក្នុងខេត្តនេះ ក៏ប្រកបរបរកសិកម្មប្រមាណ៧០% ដែលភាគច្រើនជាកសិកម្មជាលក្ខណៈគ្រួសារប៉ុណ្ណោះ។

លោកបានបង្ហើបគោលដៅ និងផែនការលើកកំពស់ជីវភាពប្រជាជនក្នុងស្រុកបន្ទាយស្រីដូច្នេះថា “គោលដៅផែនការនៃស្រុកបន្ទាយស្រី គឺយើងយកវិស័យទេសចរមកដាក់កណ្តាល ហើយយើងយកវិស័យផ្សេងៗទៀតអោយរត់តាម។ ក្រៅពីនោះ អាជ្ញាធរ ក៏មានការយកចិត្តទុកដាក់លើបញ្ហាបរិស្ថានផងដែរ ព្រោះភូមិស្ថានស្អាតទាក់ទាញភ្ញៀវទេសចរ បង្កើនប្រាក់ចំណូលនិងលើកកំពស់ជីវភាពរបស់ពួកគាត់”។

លោកបន្ថែមថា យោងតាមទិន្នន័យ មុនពេលកូវីដ១៩ បន្លែសាច់ផ្លែឈើដែលប្រើប្រាស់ជាប្រចាំ ក្នុងខេត្តសៀមរាបក្នុងមួយឆ្នាំៗ ប្រហែល៨០% ត្រូវបាននាំចូលពីខេត្តដទៃឬប្រទេសដទៃ។ ដូចនេះលោកក៏ចង់អោយវិស័យកសិកម្ម រត់តាមវិស័យទេសចរនេះដែរ។ លោកចង់ឱ្យស្រុកបន្ទាយស្រី ដែលនៅកៀកនឹងក្រុងសៀមរាប អាចផ្គត់ផ្គង់តម្រូវការទេសចរជាតិនិងអន្តរជាតិ។

លោកបានបញ្ជាក់ថា តាមរយៈការកែប្រែកសិកម្មធម្មតា ទៅជាកសិទេសចរ ក៏អាចលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអាចកាត់បន្ថយចំណាកស្រុកផងដែរ។

លោកបញ្ជាក់បន្ថែមថា “ការគៀងគរអោយប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរនៅតែពិបាក មានផ្នែកខ្លះទទួលបានជោគជ័យ និងផ្នែកខ្លះមិនជោគជ័យផងដែរ។ ដូចនេះកត្តាសំខាន់ មិនថារឿងសំរាម រឿងបរិស្ថាន ឬជីវភាពរបស់ពួកគាត់ទេ ការផ្តេកផ្តួលមកលើអាជ្ញាធរតែមួយផ្នែក គឺមិនទទួលបានជោគជ័យទេ បើអាជ្ញាធរមានតួនាទីសម្របសម្រួល។ ដូចនេះទាមទារអោយប្រជាពលរដ្ឋ ត្រូវប្រើប្រាស់សិទ្ធដើម្បីចូលរួមជាមួយអាជ្ញាធរ ទើបអាចទទួលបានជោគជ័យទាំងស្រុង”។

លោកក៏រំពឹងថា ទៅថ្ងៃអនាគតស្រុកបន្ទាយស្រី អាចសម្រេចបាននូវការលើកកំពស់ជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ។ លោកមានចក្ខុវិស័យ ទៅលើស្រុកបន្ទាយស្រីក្នុងរយៈពេល១០ ទៅ២០ឆ្នាំខាងមុខថា “ស្រុកបន្ទាយស្រីនឹងជាចំនុចពិសេសមួយ ក្លាយជាក្រុងទី២ នៃខេត្តសៀមរាប បន្ទាប់ក្រុងសៀមរាបជាក្រុងទី១”៕

លោកគាម សៀកឡុង បង្ហើបពីវិធីសាស្រ្តប្រើប្រាស់បំណុលដើម្បីវិនិយោគលើអចលនទ្រព្យដូចម្តេច?

ដោយ: ម៉ាលីស

ភ្នំពេញៈ ចាស់បុរាណរឺ អ្នកគិតបែបបុរាណ ដែលលើកឡើងថាមិនត្រូវខ្ចីលុយគេមករកស៊ីទេ មានលុយប៉ុន្មានរកប៉ុណ្ណឹងទៅ។ នេះជាគំនិតហួសសម័យ ដែលមិនទាន់សម័យកាលនិងមិនរីកចម្រើន។

 

ធនាគារគឺជាដៃគូដ៏ល្អបំផុតរបស់យើង មានធនធានមហាសាល ដែលប្រើមិនចេះអស់នឹងមិនចេះរីងស្ងួត អ្នកពូកែ អ្នកមានគឺជាអ្នកដែលចេះប្រើធនធានអ្នកដទៃ ដើម្បីកសាងភាពមានបានឲ្យខ្លួនឯង និងអ្នកជុំវិញខ្លួនចេះប្រើបំណុល ដើម្បីបង្កើនទ្រព្យ ដែលយើងតែងតែហៅថាជាបំណុលល្អនោះ ខុសពីអ្នកមធ្យម និងអ្នកក្រដែលយកទៅទិញស ម្ភារៈនិយមហើយច្រលំ ថាជាទ្រព្យ។

បំណុលមិនអាក្រក់ទេ នៅពេលដែលបងប្អូន ចេះប្រើឱ្យត្រូវគោលដៅយកទៅបង្កើតមុខរបរថ្មីឬ បង្កើនទ្រព្យមានបំណុល ធ្វើឲ្យយើងមានវិន័យដោយសារតែជាប់កាតព្វកិច្ចជាមួយនិងម្ចាស់បំណុល ធ្វើឲ្យខ្ញុំចេះត្បិតត្បៀតសន្សំសំចៃ (ត្រូវដកសំណងមុននឹងចាយ) ខិតខំប្រឹងប្រែងធ្វើការ ឬរកស៊ីអោយបានចំនួនច្រើនជាងមុន ចេះវិភាគពីការយកកម្ចីទៅប្រើយ៉ាងណា ដើម្បីឲ្យចំណេញឬឲ្យកើនទ្រព្យ អាចក្លាយទៅជាអ្នកមានសេរីភាពហិរញ្ញវត្ថុថែមទៀតផង។

ឧទាហរណ៍ បងប្អូនខ្ចីប្រាក់ពីធនាគារ ដើម្បីវិនិយោគលើអចលនទ្រព្យ អ្វីដែលបងប្អូនវិភាគលម្អិត គឺចំណាយផ្សេងៗ ទៅលើការវិនិយោគតើអត្រាការប្រាក់ប៉ុន្មានភាគរយក្នុងមួយខែ តើមានចំណាយអ្វីផ្សេង លើសពីចំណាយលើការប្រាក់ដែរឬទេ? តើវិនិយោគទៅមានឱកាសចំណេញ លើសចំណាយទាំងអស់ហ្នឹងដែរឬទេ? តើមានប្រាក់ខែដែលមានប្រភពចំណូល និងមានស្ថេរភាពដែលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសងត្រឡប់ទៅធនាគារដែរឬទេ ហើយបងប្អូនក៏ត្រូវគិតពីហានិភ័យរយៈពេលវែង ដូចករណីមានវិបត្តិសេដ្ឋកិច្ចឬបាត់បង់ការងារឬបាត់បង់ជំនួយជាដើម។

ប្រសិនបើយើងជ្រើសរើសអចលនវត្ថុ បានត្រឹមត្រូវនូវទីតាំងដែលមានសក្ដានុពល ឬដែលការអភិវឌ្ឍន៍និងសាយភាយទៅដល់ តម្លៃអចលនទ្រព្យមានកំណើនលើអត្រាការប្រាក់ឆ្ងាយណាស់ (ការប្រាក់ធនាគារជាមធ្យម៨%ភាគរយក្នុង១ឆ្នាំ)។ ចំណែកកំណើនតម្លៃដីប្រចាំឆ្នាំជាមធ្យមចន្លោះពី ២០% ទៅ ៣០% ហើយតំបន់ខ្លះកើនខ្ពស់រហូតដល់ពី ២ទៅ ៣ដង ទៅតាមទំនោរនៃការអភិវឌ្ឍន៍របស់រដ្ឋាភិបាល រឺគំរោងគម្រោងធំៗនានា។ ការវិនិយោគ លើអចលនទ្រព្យត្រូវការពេលវេលាយូរ យ៉ាងហោចណាស់ក៏ចាប់ពី2ឆ្នាំឡើងដែរ។

ឧទាហរណ៍ ដីតំបន់ក្រាំងក្នុងខ័ណ្ឌ សែនសុខ ខាងក្រោយបុរីភ្នំពេញថ្មី Elite Park 2 មុនពេលមានផ្លូវបេតុង តំលៃដីជាង២០០ដុល្លារក្នុង១ម៉ែត្រការ៉េ តែបន្ទាប់ពីមានផ្លូវបេតុងទំហំ១៦ម៉ែត្ររួចហើយ តម្លៃដីកើនដល់ ពី៤៥០ ដុល្លារទៅ ៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ។

ដូចនេះបើយើងវិភាគឃើញថា អចលនវត្ថុដែលយើងចង់ទិញ អាចឡើងថ្លៃលើសពីការប្រាក់ពីធនាគារ បូកជាមួយនឹងចំណាយផ្សេងៗទៀត យើងមានការងារ មុខរបរឬអាជីវកម្មដែលមានស្ថិរភាព ហើយមានលទ្ធភាពសងបំណុល យើងត្រូវហ៊ានខ្ចីលុយគេដើម្បីវិនិយោគ។

តែទោះជាយ៉ាងណាក៏ដោយ ការវិនិយោគអចលនទ្រព្យមិនចេះតែចំណេញទេ មានអតិថិជនទិញដី ឬផ្ទះបង់រំលោះមួយចំនួន លក់ទៅវិញក៏មានដែរ ជាពិសេសគឺខាតលើការប្រាក់តែម្ដង សរុបមក គួរខ្ចីលុយគេវិនិយោគអចលនទ្រព្យ រឺមិនគួរ អាស្រ័យទៅលើការវិភាគឲ្យបានលម្អិត ពីកត្តាមួយចំនួនដែលបានរៀបរាប់ខាងលើ បើឃើញថាមានឱកាសចំណេញ ពីការវិនិយោគ គួរហ៊ានសាកល្បងក្នុងការចាប់ផ្ដើមពីតូច ដើម្បីជាការរៀនសូត្រ៕

កម្ពុជាផ្តល់អាជ្ញាបណ្ណលើអាជីវកម្មរ៉ែមាស ដល់ក្រុមហ៊ុន៧ផ្សេងគ្នាក្នុងទីតាំងខេត្តចំនួន៥

ដោយៈ សុធារី

ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្ម រ៉ែមាសចំនួន៧ ជូនដល់ក្រុមហ៊ុន៧ផ្សេងគ្នា ក្នុងទីតាំងខេត្តចំនួន៥។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបញ្ជាក់ដឹងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ទីតាំងការដ្ឋានអាជីវកម្មរ៉ែមាស ទាំង៧នោះ មាននៅក្នុងខេត្ត រួមមាន ខេត្តក្រចេះ ១ទីតាំង ខេត្តព្រះវិហារ ២ទីតាំង ខេត្តមណ្ឌលគីរី២ទីតាំង ខេត្តរតនគីរី១ទីតាំង និងខេត្តបាត់ដំបង១ទីតាំង។

លោក អ៊ឹង ឌីប៊ូឡា បានគូសបញ្ជាក់ថា ការដ្ឋានអាជីវកម្មរ៉ែមាសទាំង៧ទីតាំងនេះ ក្នុងនោះមាន១ទីតាំង ក្នុងខេត្តមណ្ឌលគីរី បានចាប់ផ្ដើមអាជីវកម្មចម្រាញ់រ៉ែមាសហើយ ដែលវិនិយោគដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ខណៈ៦ទីតាំងផ្សេងទៀត កំពុងរៀបចំនូវខ្សែច្រវាក់ផលិតកម្ម ចម្រាញ់រ៉ែមាស ដែលអាចនឹងដំណើរការ នៅពេលខាងមុខ។

បន្ថែមពីនោះទៀត អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែបានឲ្យដឹងថា ក្រសួងរ៉ែ និងថាមពល ក៏បានផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែលោហះ ចំនួន២៦អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនចំនួន១៦ មកពីប្រទេសចិន អូស្ត្រាលី កាណាដា ខ្មែរ ផងដែរ។

ថ្លែងក្នុងពិធីសម្ពោធអគារទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាចម្រាញ់មាសបានជិត៨០០គីឡូក្រាម ដែលចម្រាញ់ដោយក្រុមហ៊ុនវិនិយោគរបស់ប្រទេសអូស្ដ្រាលី Renaissance Minerals (Cambodia) Ltd ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

សម្ដេចតេជោ បានបញ្ជាក់ថា “ក្នុងរយៈពេលតែប៉ុន្មានខែ យើងជីកមាសបានជិត៨០០គីឡូក្រាម អីចឹងបើមួយឆ្នាំ យើងនឹងជីកបានច្រើនជាងនេះ។ ឥលូវកំពុងសិក្សានៅកន្លែងផ្សេង ដែលជាក្រុមហ៊ុនមួយដ៏ធំ ក្នុងកិច្ចសហប្រតិបត្ដិការជាមួយគ្នា”។

ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូងនៅប្រទេសកម្ពុជា ដោយបានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ។

ក្រៅតែពីមានការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីហើយនោះ ក្រុមហ៊ុន Renaissance Minerals ក៏កំពុងបើកប្រតិបត្តិការរុករករ៉ែមាស តំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំផងដែរ៕

អ្នកជំនាញអចលនទ្រព្យនៅណែនាំវិនិយោគឆ្ពោះទៅទិសខាងលិចបើចង់ចំណេញលឿន

ដោយ ៖វឌ្ឍនៈ
ភ្នំពេញ ៖តំបន់ទិសខាងលិចរាជធានីភ្នំពេញ ដែលរួមមានផ្នែកខ្លះនៃខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើការអភិវឌ្ឍអចលនទ្រព្យ ហើយអ្នកជំនាញនៃវិស័យអចលនទ្រព្យក៏បានណែនាំដល់វិនិយោគិនអចលនទ្រព្យឆ្ពោះទៅតំបន់ផ្នែកខាងលិចរាជធានីភ្នំពេញផងដែរ ខណៈតំបន់នេះក៏ចាប់ផ្ដើមមានការអភិវឌ្ឍជាបន្តបន្ទាប់ ។
បើនិយាយពីតំបន់ផ្នែកខាងលិចរាជធានីភ្នំពេញកាលពីមុនគឺជាតំបន់វាលស្រែ មិនសូវមានផ្ទះមានការអភិវឌ្ឍនោះទេ ប៉ុន្តែក្រោយៗមកទៀត តំបន់នេះក៏បានចាប់ផ្ដើមប្រែក្លាយទៅជាតំបន់មានការអភិវឌ្ឍខ្ពស់ជាពិសេសទៅលើឧស្សាហកម្ម និងលំនៅឋាន និងឈានដល់ការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មមានផ្សារទំនើបខ្នាតតូចនិងផ្សារទំនើបខ្នាត់ធំតម្លៃ៣០០លានដុល្លារកំពុងសាងសង់ផងដែឬ ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យលោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ប៉ែកខាងលិចចាប់ផ្ដើមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាហូរហែ ដែលជាការទាក់ទាញវិនិយោគទៅបណ្ដាក់ទុនវិនិយោគនៅតំបន់នោះ ។សម្រាប់អ្នកចង់វិនិយោគលើដីធ្លីនៅកម្ពុជា អាចទៅរកនៅទិសខាងលិចភ្នំពេញដូចជាទៅតំបន់ផ្លូវ៥១នៃខេត្តកំពង់ស្ពឺ និងផ្លូវក្រវ៉ាត់ក្រុងជាដើម ។
លោកបន្តថាតំបន់ទាំងនេះ តម្លៃដីនៅមានកម្រិតបើធៀបនឹងតំបន់ជិតៗក្រុងហើយការទិញដីទុក គឺមានឱកាសនៃការទទួលបនាប្រាក់ចំណេញខ្ពស់នៅពេលខាងមុខ បើសិនជាយើងទិញដីនៅតំបន់ជិតក្រុងវាមិនមានឱកាសច្រើនទេក្នុងការយកប្រាក់ចំណេញ បើគេទិញគឺទុកអភិវឌ្ឍន៍ហើយ ។
លោកហ៊ឹម ស៊ុយ ហៅចេ សុន អ្នកអភិវឌ្ឍន៍ដីធ្លីមួយរូបនៅតំបន់ប៉ែកខាងលិចភ្នំពេញក៏បានលើកឡើងថា កាលពីមុនតំបន់ផ្លូវ៥១គេទិញដីទុកពុះឡូត៏ ហើយក្រោយមកដីឡូត៏ដែលគេពុះលក់នោះក៏ចាប់ផ្ដើមមានការអភិវឌ្ឍន៍ទៅលំនៅឋានបណ្ដើរៗហើយ ក្រោយពេលផ្លូវក៏បានសង់ស្អាត ជាពិសេសក្រុមហ៊ុនធំៗជាច្រើនក៏បានចាប់ផ្ដើមសកម្មភាពអភិវឌ្ឍន៍គម្រោងរបស់ខ្លួននៅតំបន់ខាងលិចភ្នំពេញដូចជាផ្លូវ៥១ជាដើម ។
លោកបន្តថា បច្ចុប្បន្ននេះគេឃើញមានក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ឧស្សាហកម្មក៏ចាប់ផ្ដើមសកម្មភាព ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានក៏បញ្ចេញសកម្មភាព ដូច្នេះមិនយូរទេតំបន់ផ្លូវ៥១ នឹងពោរពេញទៅដោយមនុស្សម្នាជាច្រើនហើយវានឹងរីករាលដាលទៅតំបន់ខាងលិចៗបន្តបន្ទាប់ទៀតផងដែរ ៕

តំបន់អង្គរ ជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងល្អបំផុតសម្រាប់មកកម្សាន្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ សុធារី

សៀមរាប៖ រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងល្អផ្តាច់គេ ក្នុងចំណោមទីកន្លែងដែលគួរមកទស្សនាកម្សាន្ត ចំនួន ២៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ពីភពលោក Touropia ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia បានបញ្ជាក់ថា “នៅពេលនិយាយទីតាំងបុរាណវិទ្យា អ្នកទេសចរនឹងមិនគួររំលងរមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ដែលស្ថិតនៅភាគខាងជើង នៃប្រទេសកម្ពុជាឡើយ។

រមណីយដ្ឋានអង្គរសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សំខាន់ៗបំផុតរបស់ពិភពលោក រួមជាមួយនឹងប្រាសាទអង្គរវត្តដ៏ធំសម្បើម ប្រាសាទបាយ័ន ដែលមានរូបព្រហ្មមុខ៤ ធំៗ និងប្រាសាទតាព្រហ្ម ដែលជាជាប្រាសាទបែបព្រះពុទ្ធសាសនា ដែលគ្របដណ្តប់ដោយដើមឈើធំៗ និងខ្ពស់ៗ”។

ចំពោះខេត្តព្រះសីហនុ ដែលជាតារារះនៅទិសនិរតីវិញ បានជាប់ចំណាត់ថ្នាក់លេខ ២៨ ហើយរាជធានីភ្នំពេញ ដែលជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា និងជាបណ្តុំនៃតំបន់សេដ្ឋកិច្ចនោះ បានជាប់ចំណាត់ថ្នាក់លេខ ២០។

ដោយឡែក កោះបាលី នៃប្រទេសឥណ្ឌូនេស៊ី បានជាប់លេខ២ ហើយ ឆ្នេរសមុទ្រហាឡុង នៃប្រទេសវៀតណាម ជាប់លេខ៣៕