រដ្ឋាភិបាលមានសុទិដ្ឋិនិយមខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចឆ្នាំ២០២២

ដោយ ៖ លក្ខិណា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេស បើកសេដ្ឋកិច្ច សង្គមឡើងវិញ បន្ទាប់ពីបានរឹតបន្តឹងអស់រយៈពេលជិត២ឆ្នាំដោយសារតែជំងឺកូវីដ១៩។ ការបើកឡើងវិញនៃសេដ្ឋកិច្ច សង្គម ក៏ដូចជាប្រទេសទាំងមូល នឹងធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ច សកម្មភាពអាជីវកម្មគ្រប់វិស័យឡើងវិញ ដែលធ្វើឱ្យកម្ពុជាមានសុទិដ្ឋិនិយមខ្ពស់ចំពោះសេដ្ឋកិច្ចរបស់ខ្លួនក្នុងឆ្នាំ២០២២។

បើតាមវិចារណកថារបស់វិទ្យុជាតិនៃកម្ពុជានៅល្ងាចថ្ងៃទី៨វិច្ឆិកា២០២១បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការស្ដារនិងជំរុញសេដ្ឋកិច្ចឱ្យបន្តស្ថិតនៅលើគន្លងនៃកំណើនសេដ្ឋកិច្ចខ្ពស់ តាមរយៈការខិតខំធ្វើឱ្យសម្រេចបាននូវគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ពិសេសការជំរុញសន្ទុះល្បឿននៃការអនុវត្តកិច្ចកែទម្រង់លើគ្រប់វិស័យ ក្នុងឆ្នាំ២០២២។

យោងតាមសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលត្រូវសម័យប្រជុំពេញអង្គគណរដ្ឋមន្ត្រីពិភាក្សានិងអនុម័តកាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០២១ បានបង្ហាញសូចនាករដ៏សំខាន់ៗនិងការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ។ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើន៤,៨ភាគរយ ដែលធ្វើឱ្យផ.ស.ស ស្ថិតក្នុងរង្វង់៣០.៥០០លានដុល្លារអាមេរិក និងផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹកងើនឡើងដ់១.៨៤២ដុល្លារអាមេរិក បើធៀបនឹង១៧៣០ដុល្លារអាមេរិកក្នុងឆ្នាំ២០២១។

សេចក្តីព្រាងច្បាប់ដដែលឱ្យដឹងថា វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងមានកំណើនក្នុងអត្រា៧,៧ភាគរយក្នុងឆ្នាំ២០២២ ពីកំណើន៥,៧ភាគរយក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃអនុវិស័យកាត់ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់ត្រូវបានរំពឹងថាបន្តសម្រេចកំណើនទាប ។

វិស័យសេវាកម្មត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើងក្នុងអត្រា ៤,១ភាគរយ ក្នុងឆ្នាំ២០២២ ពីកំណើនត្រឹម០,៣ភាគរយក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញសន្សឹមៗនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងទៀត។ សម្រាប់វិស័យកសិកម្ម ត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនក្នុងអត្រាទាប ១,១ភាគរយ ក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងកំណើន១,៤ភាគរយក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនូវកំណើនល្អប្រសើរនៃអនុវិស័យដំណាំនិងអនុវិស័យចិញ្ចឹមសត្វ ។

ធនាគារអន្តរជាតិធំៗពីរប្រចាំកម្ពុជាក៏បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំ២០២២នេះ ដោយវិស័យទ្រទ្រង់កំណើនសេដ្ឋកិច្ចសំខាន់ៗ ក៏រំពឹងថានឹងមានសន្ទុះងើបឡើងវិញ ។ ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសបើកប្រទេស បើឱ្យទេសចរអន្តរជាតិនិងវិនិយោគិនបរទេសចូលមកកម្ពុជា ដើម្បីទស្សនាកម្សាន្តនិងដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

Original Apple computer built by Jobs and Wozniak to be auctioned

LOS ANGELES: An original Apple computer, hand-built by company founders Steve Jobs and Steve Wozniak 45 years ago, goes under the hammer in the United States on Tuesday.

The functioning Apple-1, the great-great-grandfather of today’s sleek chrome-and-glass Macbooks, is expected to fetch up to US$600,000 at an auction in California.

The so-called “Chaffey College” Apple-1 is one of only 200 made by Jobs and Wozniak at the very start of the company’s odyssey from garage start-up to megalith worth $2 trillion.

What makes it even rarer is the fact the computer is encased in koa wood — a richly patinated wood native to Hawaii. Only a handful of the original 200 were made in this way.

Jobs and Wozniak mostly sold Apple-1s as component parts. One computer shop that took a delivery of around 50 units decided to encase some of them in wood, the auction house said.

“This is kind of the holy grail for vintage electronics and computer tech collectors,” Apple-1 expert Corey Cohen told the Los Angeles Times. “That really makes it exciting for a lot of people.”

Auction house John Moran Auctioneers says the device, which comes with a 1986 Panasonic video monitor, has only ever had two owners.

“It was originally purchased by an electronics professor at Chaffey College in Rancho Cucamonga, California, who then sold it to his student in 1977,” a listing on the auction house’s website says.

The Los Angeles Times reported the student — who has not been named — paid just $650 for it at the time.

That student now stands to make a pretty penny: a working Apple-1 that came to the market in 2014 was sold by Bonhams for more than $900,000.

“A lot of people just want to know what kind of a person collects Apple-1 computers and it’s not just people in the tech industry,” Cohen said.

Apple raced to success in the late 1970s and early 1980s, but foundered after the departure of Jobs and Wozniak.

The company was reinvigorated in the late 1990s, and Jobs was brought back into the fold as the chief executive.

He oversaw the launch of the iPod, and later the world-changing iPhone, before his death in 2011.

Source: AFP

កុំព្យូទ័រ Apple ដើមដែលបង្កើតដោយ Jobs និង Wozniak នឹងត្រូវដាក់ដេញថ្លៃ

ដោយ៖ សុផារី

សហរដ្ឋអាមេរិក៖ កុំព្យូទ័រ Apple ដើមដែលផលិតដោយដៃដោយស្ថាបនិកក្រុមហ៊ុន Steve Jobs និង Steve Wozniak កាលពី៤៥ឆ្នាំមុន ស្ថិតនៅក្រោមដេញថ្លៃនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារនេះ។

Apple-1 ដែលមានមុខងារ និងជាម៉ូឌែលចាស់នៃ chrome-and-glass Macbooks នាពេលបច្ចុប្បន្ននេះ ត្រូវបានគេរំពឹងថានឹងប្រមូលបានរហូតដល់ទៅ $៦០០,០០០ នៅឯការដេញថ្លៃមួយក្នុងរដ្ឋ California ។

Apple-1 គឺជាកុំព្យូទ័រមួយក្នុងចំណោម២០០ប៉ុណ្ណោះ ដែលបង្កើតឡើងដោយ Jobs និង Wozniak នៅពេលចាប់ផ្តើមក្រុមហ៊ុន តាំងពីការចាប់ផ្តើមយានដ្ឋានរហូតដល់ក្រុមហ៊ុន ដែលមានតម្លៃ២ពាន់ពាន់លានដុល្លារ។

អ្វីដែលធ្វើឱ្យវាកម្រជាងនេះទៅទៀតនោះគឺកុំព្យូទ័រត្រូវបានគេដាក់ក្នុងឈើ koa ដែលជាឈើប្រណីត និងមានដើមកំណើតនៅកោះហាវ៉ៃ។
កាសែត Los Angeles Times បានរាយការណ៍ថា សិស្សដែលមិនត្រូវបានបញ្ចេញឈ្មោះ បានចំណាយត្រឹមតែ៦៥០ដុល្លារសម្រាប់វានៅពេលនោះ។ សិស្សម្នាក់នោះឥឡូវនេះរកលុយបានយ៉ាងច្រើនពី Apple-1 ដែលនៅដំណើរការ និងដែលក្រោយមកបានចូលទីផ្សារក្នុងឆ្នាំ២០១៤ ត្រូវបានលក់ដោយ Bonhams ក្នុងតម្លៃជាង៩០០,០០០ដុល្លារ។

Apple បានទទួលបានជោគជ័យនៅចុងទសវត្សរ៍ឆ្នាំ១៩៧០ និងដើមទសវត្សរ៍ឆ្នាំ១៩៨០ ក្រុមហ៊ុននេះត្រូវបានពង្រឹងឡើងវិញនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ពេលដែល Jobs បានត្រលប់មកជានាយកប្រតិបត្តិវិញ។ លោកបានប្រមើលមើលអំពីការចេញលក់ iPod និងក្រោយមកគឺ iPhone ដែលផ្លាស់ប្តូរពិភពលោក មុនពេលលោកទទួលមរណភាពក្នុងឆ្នាំ ២០១១៕

អ្នកជំនាញថាប្រជាជនកម្ពុជាមាននិន្នាការវិនិយោគលើខុនដូកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ ខុនដូជាពិសេសក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ២០២១នេះមានការធ្លាក់ចុះ ជាពិសេសក្នុងត្រីមាសទី១ នៅត្រីមាសទី២។ ប៉ុន្តែយើងអាចមើលឃើញថាស្ថានការណ៍មានលក្ខណៈល្អប្រសើរឡើងវិញ ស្របពេលដែលនិន្នាការរបស់ប្រជាជនខ្មែរចាប់ផ្ដើមវិនិយោគទៅលើខុនដូច្រើនយ៉ាងណាបើប្រៀបធៀបទៅនឹងកាលពីបីឆ្នាំមុន។ នេះបើតាមការអះអាងរបស់លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia។

លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា “ដោយសារឥឡូវទីផ្សារខុនដូផ្ដោតទៅលើប្រជាជនខ្មែរ ដូច្នេះអ្នកអភិវឌ្ឍន៍ចាប់ផ្តើមរៀបចំផែនការឱ្យអតិថិជនខ្មែរនិងវិនិយោគិនខ្មែរទិញខុនដូបាន មានដូចជា ការបង់ប្រាក់ដែលមានភាពងាយស្រួល ការជួយសម្រួលកម្ចីពីធនាគារ អញ្ចឹងឥឡូវអ្នកវិនិយោគទៅលើខុនដូអាចទទួលបាននូវកម្ចីពីធនាគារ ដែលវាខុសពីកាលពីរបីឆ្នាំមុន ដែលខុនដូមិនមានកម្ចីពីធនាគារទេ”។

មូលហេតុផ្សេងៗទៀតមានដូចជា ទីក្រុងត្រូវបានពង្រីក ការរស់នៅក្នុងខុនដូមានភាពងាយស្រួល ដោយសារខុនដូភាគច្រើនមានទីតាំងនៅក្នុងក្រុង ទំនើប តម្លៃសមរម្យ ដែលយើងអាចរកទិញបានក្នុងចន្លោះតម្លៃ៥ ម៉ឺនទៅ ១៥ម៉ឺនសម្រាប់ខុនដូមួយបន្ទប់ ដែលតម្លៃនេះមិនអាចស្វែងរកផ្ទះលំនៅដ្ឋានជាប់ដីក្នុងក្រុងបានទេ។

ការចេញចូលមានភាពងាយស្រួល មានបរិក្ខារស់នៅសព្វមុខនៅក្នុងខុនដូ មានភាពងាយស្រួលថែទាំ។ បើប្រៀបធៀបខុនដូជាមួយនឹងផ្ទាល់ដី គឺវាមានការចំណាយក្នុងការថែទាំតិចជាង មានភាពងាយស្រួល ជាពិសេសសម្រាប់គ្រួសារថ្មី។

ជាមួយគ្នានេះ លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA ក៏មានប្រសាសន៍ថា ប្រជាជនកម្ពុជាចាប់ផ្តើមមានការពេញនិយមទាំងការរស់នៅនិងការវិនិយោគ។ ដោយសារគាត់សម្លឹងមើលផលចំណេញបានពីការវិនិយោគលើខុនដូ និងភាពងាយស្រួលក្នុងការរស់នៅ ព្រោះខុនដូភាគច្រើនត្រូវបានសាងសង់ក្នុងទីតាំងល្អ ដែលបានជួយសម្រួលនិងផ្តល់ភាពដល់ការធ្វើដំណើរ ព្រមទាំងមាន Facility amenity ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅ៕

ចង់ទិញខុនដូចំណេញច្រើន ៤តំបន់ដែលមិនគួរមើលរំលង

ដោយ៖ សុផារី

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បច្ចុប្បន្នតំបន់ដែលមានការអភិវឌ្ឍខុនដូច្រើនជាងគេនិងមានសក្តានុពលជាងគេ គឺចំការមន ទន្លេបាសាក់ ទួលគោក ៧មករា។ លោកស្រីមានប្រសាសន៍ថា បច្ចុប្បន្ននេះតំបន់ទាំង៤នេះជាតំបន់ដែលពេញនិយមទាំងការអភិវឌ្ឍនិងការជួល ហើយហេដ្ឋារចនាសម្ព័ន្ធជុំវិញតំបន់នេះសម្បូរបែបនិងបណ្ដុំទៅដោយមន្ទីរពេទ្យ សាលារៀនជាច្រើន។

លោកស្រី អាន សុធីតា បានណែនាំថា វាមានកត្តាជាច្រើនច្រើនក្នុងការវិនិយោគលើខុនដូដើម្បីទទួលបានផលចំណេញច្រើន។ ក្នុងនោះ អ្នកវិនិយោគអាចចំណេញបានពីការជួល និងចំណេញពីការឡើងថ្លៃនៅខុនដូ ដែលផ្ដោតទៅលើទីតាំង គុណភាពគម្រោង design ភាពងាយស្រួលក្នុងការរស់នៅ។ គម្រោងទីមួយមានភាពខុសគ្នាប៉ុន្តែ គម្រោងនីមួយៗត្រូវបានបានរចនាផ្ដោតទៅលើ Target ថាតើគម្រោងនេះសម្រាប់ជួយឬសម្រាប់ការរស់នៅ។

តួយ៉ាង ប្រសិនបើគេទេឌីសាញសម្រាប់ជួលគេនឹងផ្ដោតទៅលើការជួលដែលជាជនជាតិបរទេសអញ្ចឹងអ្នកយល់ដែលជាជនជាតិបរទេសភាគច្រើននិយមការរស់នៅដែលមានអ្នកខុសគ្នាពីប្រជាជនខ្មែរយើង។ ប្រសិនបើគេឌីសាញសម្រាប់ការរស់នៅ គេនឹងមិនធ្វើអ្វីដែលមិនធំពេក ព្រោះថាជនជាតិបរទេសច្រើនតែគាត់ស្នាក់នៅគាត់ត្រូវការ private space អញ្ចឹងខុនដូគួរតែស្ថិតក្នុងទំហំ១០០ ទៅ ២០០ units ដែលតែងតែត្រូវបានគេអភិវឌ្ឍជាខុនដូកម្រិតខ្ពស់។ ប្រសិនបើអ្នកយកវិនិយោគខុនដូដោយផ្ដោតទៅលើការបានចំណូលពីការជួលគួរ ការវិនិយោគលើខុនដូដែលមានទីតាំងនៅកណ្ដាលក្រុង ជាខុនដូប្រភេទកម្រិតខ្ពស់។

ខុនដូនឹងមានតម្លៃកើនឡើងអាស្រ័យទៅតាមទីតាំងល្អគុណភាពល្អ និងការគ្រប់គ្រងល្អ។ ដោយឡែក ប្រសិនបើយើងវិនិយោគខុសគម្រោង វាអាចខាតទៅវិញក៏ថាបាន មានន័យថាគាត់បានរកស៊ីច្រើនឆ្នាំហើយតម្លៃនៅតែឬមានការធ្លាក់ចុះ។

លោកស្រីក៏បញ្ជាក់ផងដែរថា “មានរឿងជាច្រើនទាក់ទងនឹងការវិនិយោគខុនដូរហើយក៏មានហានិភ័យសម្រាប់ការវិនិយោគខុនដូផងដែរ។ ទីតាំង បទពិសោធន៍អ្នកអភិវឌ្ឍន៍ គុណភាពសំណង់ អ្នកសាងសង់ អ្វីដែលអ្នកអភិវឌ្ឍន៍ផ្តល់ឱ្យ សំខាន់បំផុតគឺការគ្រប់គ្រងខុនដូ នៅពេលអគារសាងសង់រួចរាល់ តើអ្នកណាជាអ្នកគ្រប់គ្រង ប្រាកដជាមានបញ្ហានាំឱ្យប៉ះពាល់ដល់គុណភាពតម្លៃរបស់ខុនដូផងដែរ”។

កន្លងមក CBRE ក៏បានបញ្ចេញអត្ថបទមួយណែនាំ ១០ ចំណុចដែលត្រូវមើល មុនពេលទិញខុនដូ ផងដែរ។ ក្នុងរបាយការណ៍នេះ អ្នកវិនិយោគ គួរតែមើលលើចំណុចទាំងនេះ ទីតាំង ប្រវត្តិក្រុមហ៊ុនអភិវឌ្ឍ ការគ្រប់គ្រងខុនដូ បរិក្ខារនិងការរចនា ភ្នាក់ងារអចលនទ្រព្យ ហិរញ្ញវត្ថុ អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន រយៈពេល លទ្ធភាពលក់ចេញ និងទំហំ។

លោកស្រី អាន សុធីតា បានណែនាំថា “កុំទិញគម្រោងធំពេក កុំទិញគម្រោងតូចពេក គួរទិញគម្រោងល្មម សំដៅលើ ខុនដូដែលមានទំហំពី ២០០-៥០០ units។ បើតូចពេក មានការចំណាយលើការគ្រប់គ្រង តែប្រសិនបើធំពេក វាមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អនាម័យនិងការប្រើប្រាស់ facility ផ្សេងៗ បានគ្រប់គ្រាន់”។ អ្នកស្រីបានបន្តថា “ទោះយ៉ាងណាក្តី អ្នកនាងយល់ឃើញថា រាល់អ្នកអភិវឌ្ឍន៍សុទ្ធតែបានសិក្សារួមរាល់ហើយមុនអភិវឌ្ឍន៍ ថាតើគួរមាន facility អ្វីខ្លះ និងមានការគ្រប់គ្រាន់ទេសម្រាប់អ្នករស់នៅ”៕

បញ្ហាវិបត្តិកូវីដធ្វើឱ្យវិនិយោគិនក្នុងស្រុកចាប់ផ្តើមគម្រោងដីឡូតិ៍លំហែកាន់តែច្រើន

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ បទពិសោធន៍នៃការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅធ្វើឱ្យប្រជាជនរស់នៅតំបន់ទាំងនេះទទួលរងនូវសម្ពាធផ្លូវចិត្ត ស្ត្រេស ដោយសារតែការមិនអនុញ្ញាតឱ្យចេញធ្វើដំណើរក្រៅផ្ទះបានកន្លងមក សូម្បីតែចេញក្រៅដើម្បីរត់ហាត់ប្រាណក៏ត្រូវបានហាមឃាត់។ បទពិសោធន៍នេះបានធ្វើឱ្យអ្នកដែលមានលទ្ធភាពចង់បានផ្ទះលំហែឬក៏ដីលំហែកាយដើម្បីទុកសម្រាកលំហែជាលក្ខណៈគ្រួសារ។

លោកស៊ឹម ស៊ីសាវុត្ថារ៉ា នាយកប្រតិបត្តិក្រុមហ៊ុន Zillion Trust Plc បានឱ្យដឹងថា នៅអំឡុងពេលនៃការផ្ទុះកូវីដ១៩នេះ យើងបានសង្កេតឃើញថា និន្នាការនៃការអភិវឌ្ឍផ្ទះលំហែកាយ ក៏ដូចជាដីលំហែកាយចាប់ផ្ដើមមានសកម្មភាពខ្លាំងឡើង។ ក្នុងនោះ អ្នកអភិវឌ្ឍន៍ដីធ្លីមួយចំនួនបានចាប់ផ្ដើមងាកទៅពុះដីឡូត៏ជាលក្ខណៈលំហែ ដោយពួកគេបានដាំជាដំណាំផ្សេងៗនៅក្នុងដីឡូតិ៍និងពង្រីកទំហំដីឡូតិ៍នោះកាន់តែធំជាងមុន ពី៥គុណ២០ម៉ែត្រទៅ១០គុណ៣០ម៉ែត្រជាដើម។

លោកបន្តថា នៅក្នុងវិបត្តិកូវីដ១៩ ការវិនិយោគអចលនទ្រព្យនៅកម្ពុជាភាគច្រើនគឺជាអ្នកវិនិយោគក្នុងស្រុក ដោយវិនិយោគិនបរទេសបានថមថយសកម្មភាពមួយចំនួន ព្រោះតែការរឹតបន្តឹងការធ្វើដំណើររបស់ប្រទេសមួយចំនួន និងការតម្រូវឱ្យធ្វើចត្តាឡីស័កផងដែរ។

លោកឌិន សុមេធារឹទ្ធ ម្ចាស់គម្រោងលំហែកាយភូមិផ្កាត្រកួន បានឱ្យដឹងថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ ប្រជាពលរដ្ឋដែលបានទិញដីនៅក្នុងគម្រោងភូមិផ្កាត្រកួន បាននាំគ្នាទៅសង់ផ្ទះ ដាំបន្លែនៅក្នុងនោះនិងរស់នៅជាលក្ខណៈគ្រួសារ ដែលអាចគេចពីជំងឺកូវីដ១៩ផងដែរ។ ចំណែកអ្នកដែលបានសង់ផ្ទះរួចហើយ ក៏បាននាំក្រុមគ្រួសារមកស្នាក់នៅក្នុងភូមិផ្កាត្រកួននិងដាំបន្លែបង្កា ដែលគេចឆ្ងាយពីកូវីដ១៩។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងពាក់ព័ន្ធនឹងការអភិវឌ្ឍលំនៅដ្ឋានលំហែកាយនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបានមានប្រសាសន៍ថា បច្ចុប្បន្ននេះការអភិវឌ្ឍលំនៅដ្ឋានលំហែកាយនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមសកម្មភាពជាបន្តបន្ទាប់ហើយផងដែរ ជាពិសេសនៅខេត្តដែលមានសក្ដានុពលទេសចរណ៍ខ្ពស់ ដូចជាខេត្តកំពត កែប និងមណ្ឌលគីរីជាដើម។
លោកបន្តថា នៅពេលប្រជាជនកាន់តែមានជីវភាពធូរធា តម្រូវការផ្ទះទី២ឬលំនៅឋានលំហែកាយនឹងកាន់តែមានច្រើនឡើង ហើយខេត្តដែលមានតំបន់ទេសចរណ៍ និងនៅជិតភ្នំពេញនឹងមានសក្ដានុពលខ្ពស់លើការអភិវឌ្ឍលំនៅឋានលំហែកាយនេះ។ ក្នុងនោះកំពតនិងកែបគឺជាខេត្តដែលមានសក្ដានុពលខ្ពស់មួយ ដោយសារតែតំបន់នេះមានរមណីយដ្ឋានច្រើន និងនៅជិតភ្នំពេញ ជាពិសេសផ្លូវទៅកាន់តំបន់នេះក៏បានសាងសង់យ៉ាងស្អាតផងដែរ ៕

មហាសេដ្ឋីចិន លោក Jack Ma ងាកចាប់យកវិស័យកសិកម្មជាមុនសញ្ញាជំនួញថ្មី?

ដោយៈសហសេវិក

អន្តរជាតិៈ មហាសេដ្ឋីចិន លោក Jack Ma ផ្លាស់ប្ដូរពីពាណិជ្ជកម្មអេឡិចត្រូនិក ទៅកសិកម្មវិញ ដោយនៅពាក់កណ្ដាលខែមករាឆ្នាំនេះ។

លោក Jack Ma បានបង្ហាញខ្លួនជាសាធារណៈសារជាថ្មី ក្នុងការថ្លែងសុន្ទរកថាទៅកាន់គ្រូបង្រៀន១០០នាក់ នៅតំបន់ដាច់ស្រយាលនៃប្រទេសចិន។

ក្នុងសន្ទរកថានោះលោកម៉ានិយាយថា “សព្វថ្ងៃនេះ ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រ និងកំពុងជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរបស់ខ្លួន ហើយឈានចូលដំណាក់កាលថ្មីមួយនៃវិបុលភាពរួម”។ លោកបន្ថែមថា “ការគាំទ្រគ្រូបង្រៀននៅតាមជនបទ ការបំពេញបន្ថែមក្រសួងអប់រំ ក្នុងការអភិវឌ្ឍវិស័យអប់រំជនបទ ការធ្វើការឆ្ពោះទៅរកភាពរស់រវើករបស់ភូមិ-ឃុំ និងការសម្រេចបាននូវវិបុលភាពរួម ខ្ញុំគិតថាទាំងនេះជាទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ម្ចាស់អាជីវកម្មជំនាន់នេះ”។

ក្រុមអ្នកវិភាគមួយចំនួនគិតថា សំដីនេះបង្ហាញថាលោក Jack Ma នឹងងាកទៅរកសកម្មភាពសប្បុរសធម៌ និងបង្ហាញពីការចុះចាញ់របស់លោក ចំពោះសម្ពាធពីរដ្ឋាភិបាលក្រុងប៉េកាំង ដែលថ្មីៗនេះបានជំរុញឱ្យក្រុមមហាសេដ្ឋីចិន ជួយរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ។

កាលពីដើមខែកញ្ញា លោក Jack Ma បានទៅកសិដ្ឋានមួយនៅខេត្តជឺជាំង។ ក្រុមហ៊ុន Alibaba ក៏បានប្រកាសប្ដេជ្ញាវិនិយោគប្រាក់១៥ពាន់លានដុល្លារត្រឹមឆ្នាំ២០២៥ លើបច្ចេកវិទ្យា និងឧស្សាហូបនីយកម្មកសិកម្ម។
អំឡុងខែតុលា មានការរាយការណ៍ថា លោក Jack Ma បំពេញទស្សនកិច្ចលើផ្នែកកសិកម្ម និងបច្ចេកវិទ្យាឧស្សាហកម្មនៅអេស្ប៉ាញ និងហូឡង់។

លោក Jack Ma នឹងបន្តដំណើរនៅទ្វីបអឺរ៉ុប ដើម្បីទស្សនាក្រុមហ៊ុន និងស្ថាប័នស្រាវជ្រាវជាច្រើនទៀត ដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ការបង្កាត់ពូជរុក្ខជាតិ និងការបណ្តុះបណ្ដាលជំនាញក្នុងវិស័យនេះ។
លោក Jack Ma ជឿជាក់ថាការរួមបញ្ចូលបច្ចេកវិទ្យារបស់ Alibaba ដូចជាការគណនាតាមអ៊ីនធឺណិត ការវិភាគទិន្នន័យធំ និងបញ្ញាសិប្បនិម្មិត នឹងបង្កើតសក្ដានុពលយ៉ាងខ្លាំងសម្រាប់ទំនើបកម្មកសិកម្មនៅក្នុងប្រទេសចិន៕

រដ្ឋមន្រ្តីៈវិស័យកសិកម្មរួមចំណែក៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកវេង សាខុនបានថ្លែងថា វិស័យកសិកម្មកម្ពុជា បានវិវត្តន៍យ៉ាងឆាប់រហ័ស ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ 2000 ដោយបានចូលរួមចំណែកយ៉ាងសំខាន់ដល់ផលទុនជាតិសរុប (GDP) ប្រមាណេ 30% និងស្រូបយកកម្លាំងពលកម្មក្នុងស្រុកប្រហែល 60% មុនវិបត្តិកូវីដ-១៩។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពិធីបើកសិក្ខា សាលាថ្នាក់តំប​ន់ (តាមប្រព័ន្ធ Zooming) ស្តីពី “ដំណើរផ្លាស់ប្តូរកសិកម្មអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារប្រកបដោយ សុវត្ថិភាព ដើម្បីភាពបៃតង ភាពរឹងមាំ និងការងើបឡើងវិញប្រកប​ដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន”។

លោកវេង សាខុនបានបន្តថា កត្តាវិជ្ជមានទាំងអស់នេះ បណ្តាលមកពីការពង្រីកដីកសិកម្មទាំងនៅតំបន់ទំនាប និងតំបន់ខ្ពង់រាប និងការកើនឡើងនៃផលិតភាពផលិតកម្មដោយសារការកើនឡើង នៃការប្រើគ្រឿងយន្តកសិកម្ម ប្រព័ន្ធធារាសាស្រ្ត ធាតុចូលកសិ​កម្មដូចជាពូជសត្វ ពូជដំណាំ និងបន្លែគ្រប់ប្រភេទ ជីគីមី និងថ្នាំសម្លាប់សត្វល្អិត។ល។ ដោយឡែកចំពោះការនាំចេញ កម្ពុជា បាននាំចេញកសិផលមានអង្ករ ពោត ដំឡូងមី ចេក គ្រាប់ស្វាយចន្ទី និងផលិតផលកៅស៊ូធម្មជាតិ មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងទសវត្សរ៍ចុងក្រោយ។

លោកបន្តថា យើងទទួលស្គាល់ថា ការប្រើប្រាស់ដីកសិកម្ម ការកើនឡើងនៃការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់ សត្វល្អិត ពិតជាបាននាំឱ្យមានគុណវិបត្តិយ៉ាងធ្ងន់ធ្ងរដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ព្រមជា មួយការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាមានការថយចុះ មូលហេតុពីការ ធ្លាក់ ចុះ នៃ តម្រូវ ការ ទីផ្សារ និង ការ កើន ឡើង តម្លៃ ដឹក ជញ្ជូន សម្រាប់ ការ នាំ ចេញ។

ជារួម និងមិនអាចចៀសវាងបាន ការបម្រែបម្រួលអាកាសធាតុបានជះ ឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យកសិកម្មកម្ពុជា ដែលប៉ះពាល់ដល់សន្តិសុខស្បៀង និងជីវភាពរស់របស់ប្រជាពលរដ្ឋនៅជនបទ ហើយនៅថ្ងៃអនាគតសម្រាប់រយៈពេល ២០២៥ – ២០៥០ តំបន់កសិកម្មភាគច្រើននៃប្រទេសកម្ពុជា អាចបន្តជួបនឹងហានិភ័យ ដោយគ្រោះរាំងស្ងួត ហើយនៅក្រោមសេណារីយ៉ូ នៃការបំភាយឧស្ម័នខ្ពស់ (SREAS-A2) ទិន្នផលកសិកម្មនឹងរងផលប៉ះពាល់ផងដែរ ជាក់ស្តែងផលប៉ះពាល់លើវិស័យកសិកម្ម បណ្តាលមកពីគ្រោះមហន្តរាយ ដោយទឹកជំនន់មានប្រមាណ៦២% និងគ្រោះរាំងស្ងួត៣៦% ជាពិសេ​សកសិករខ្នាតតូចងាយរងគ្រោះ ដោយសារការពឹងផ្អែកលើទឹកភ្លៀង និងការមិនអាចផ្លាស់ប្តូរមុខដំណាំ ឲ្យស្របទៅតាមបម្រែបម្រួលអាកាសធាតុជាសកល៕

ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្ស Prince បានទិញដីបំរ៉ុងទំហំជាង២០០ហិកតារួចហើយនៅជាយក្រុងសៀមរាប

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីមូលដ្ឋានបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនលំដាប់យក្ស Prince Holding Group ដែលបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារនៅកម្ពុជា បានទិញដីជាង២០០ហិកតា នៅជាយក្រុងសៀមរាបទុករួចហើយ។

មន្រ្តីមូលដ្ឋាន បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនចិនដ៏ធំនេះបានទិញដី សម្រាប់គម្រោងរបស់ខ្លួននៅខេត្តសៀមរាបរួចហើយ ប៉ុន្តែលោកមិនបញ្ជាក់ថា តើក្រុមហ៊ុននេះនឹងរៀបចំផែនការអភិវឌ្ឈន៍លើដីនេះ ក្នុងទម្រង់បែបណានៅឡើយទេ។

លោកបន្តថា “ក្រុមហ៊ុននេះបានទិញដីទុក សម្រាប់គំរោងរបស់ខ្លួននាពេលអនា​គត ដែលគំរោងនេះស្ថិតនៅលើផ្លូវហាយវេ តភ្ជាប់ពីព្រលានយន្តហោះ មកកាន់ក្រុងសៀមរាប”។ លោកបន្តថា “ក្រុងសៀមរាបកំពុងមានវិសាលភាព និងសក្តានុពលរីកទៅកាន់ទិសខាងកើតក្រុង ដោយសារជាតំបន់ដែលអាចពង្រីកមិន និងមិនសូវជាប់ដីអភិរក្ស​របស់អាជ្ញាធរអប្សរា”។

មន្រ្តីមូលដ្ឋាន បានបន្តថា បើគិតទៅទិសបីទៀតនៃក្រុងសៀមរាប ជាតំបន់ដែលពិបាកក្នុងការពង្រីក ដោយសារជាប់តំបន់អង្គរ ដែលអភិរក្សដោយអាជ្ញាធរអប្សរា និងតំបន់មួយចំនួនស្ថិតនៅជាប់បឹងទន្លេសាប។

ក្រុងសៀមរាបបាននិងកំពុងរីកសក្តានុពល ដោយសារការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលចំនួន៣៨ខ្សែ និងមួយផ្នែកដ៏សំខាន់ទៀតគឺសក្តានុពលរបស់វិស័យទេសចរណ៍ ដែលធ្វើឲ្យទីក្រុងនេះ ទាក់ទាញភ្ញៀវទេសសចរណ៍ជាតិ អន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ពិសេសពេលបញ្ចប់ជំងឺកូវីដ១៩ ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនឹងបន្តកើនឡើងវិញ ស្របពេលផែនការមេ អភិវឌ្ឍន៍វិស័យទេស​ចរណ៍របស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ ២០៣៨ បាននិងកំពុងពង្រីកសក្តានុពលខេត្តនេះកាន់តែរីកចម្រើននាពេលអនាគត៕

រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមដីសម្រាប់សាងសង់ស្ពានចេញពីតំបន់កោះដាច់ មកកាន់ផ្លូវជាតិលេខ៦អារួចហើយ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការបានអះអាងថា រហូតមកទល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមបំរ៉ុងដី ទុកសម្រាប់សាងសង់ស្ពានតភ្ជាប់ពីតំបន់កោះដាច់ មកកាន់ផ្លូវជាតិលេខ៦អារួចហើយ។

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បន្តពីកំណាត់ផ្លូវបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងការកែសម្រួលឡើងវិញ ហើយតាមអ្វីលោកទទួលបាន គឺរហូតមកទល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមបំរ៉ុងដី សំរាប់សាងសង់ស្ពានតភ្ជាប់ពីកោះដាច់ មកកាន់ផ្លូវលេខ៦អារួចហើយ។

លោកបន្តថា “ទោះជាយ៉ាងណា ខ្ញុំមិនទាន់អាចជម្រាបបានថាស្ពាននេះ នឹងចាប់ ផ្តើមសាងសង់នាពេលណានៅឡើយទេ”។ លោកបន្តថា “ការសាងសង់ស្ពានតភ្ជាប់កោះដាច់ មកកាន់ផ្លូវជាតិលេខ៦អា ស្ថិតនៅក្នុងផែនការរបស់រដ្ឋាភិបាល ក្នុងការសាងសង់ផ្លូវក្រវ៉ាត់ក្រុងមួយជុំនាពេលអនាគត”។

គំរោងសាងសង់ស្ពានតភ្ជាប់រវាងកោះដាច់ មកកាន់ផ្លូវជាតិលេខ៦អា ធ្លាប់ត្រូវបានប្រកាសដោយអតីតអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស អំឡុងពេលលោកកាន់ដំណែងជាអភិបាលរាជធានីភ្នំពេញម្តងផងដែរ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ ក៏បានបង្ហើបពីផែនការពង្រីកការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវក្រវ៉ាត់ក្រុងបច្ចុប្បន្ន ដែលការតភ្ជាប់នេះ នឹងមានការសាងសង់ស្ពានតភ្ជាប់រវាងក្តីតាកុយទៅកាន់តំបន់អរិយក្សត្រ និងស្ពានតភ្ជាប់ពីតំបន់កោះដាច់ មកកាន់ផ្លូវជាតិលេខ៦អានាពេលខាងមុខផងដែរ៕