រដ្ឋាភិបាលអនុម័តអនុម័តគម្រោងវិនិយោគថ្មីចំនួន៣ជាមួយទំហំទទឹកប្រាក់ជិត១៥លានដុល្លារ

ដោយៈលក្ខិណា

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបសម្រេចអនុម័តគម្រោងវិនិយោគថ្មី ចំនួន៣ថែមទៀត សរុបទុនវិនិយោគជិត១៥លានដុល្លារ និងបង្កើតការងារជាង៤ពាន់កន្លែង។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត បានបង្ហោះនៅលើ Facebook ផ្លូវការរបស់ខ្លួន។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុ ជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ទី១ ក្រុមហ៊ុនSHINING FASHION INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩៤៧កន្លែង។

ទី២ ក្រុមហ៊ុន MELYO PLASTIC TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិតធុងទឹកកក និងធុងជ័រ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៧កន្លែង។

ទី៣ ក្រុមហ៊ុន KICYN (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំ ង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៦,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.៩៤៧កន្លែង៕

គម្រោងអភិវឌ្ឍន៍ផ្លូវមួយខ្សែក្នុងខេត្តកោះកុងបានធ្វើឲ្យតម្លៃដីធ្លីហក់ឡើងខ្ពស់ មិនគួរឲ្យជឿ

ដោយៈវឌ្ឈនៈ

កោះកុងៈ គម្រោងអភិវឌ្ឍន៍ផ្លូវលំមួយខ្សែ ក្នុងខេត្តកោះកុងតភ្ជាប់ពីតំបន់ដាច់ស្រយា​លទៅកាន់តំបន់ទីក្រុងនៃខេត្តកោះកុង បានធ្វើឱ្យតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវថ្មីហក់ឡើងខ្ពស់មិនគួរឱ្យជឿ ពោលគឺឡើងជាង១០ដង ធៀបនឹងមុនពេលចាប់ផ្ដើមសាងសង់ផ្លូវលំថ្មីមួយនេះ ។

គម្រោងផ្លូវលំដែលមានឈ្មោះថា “ផ្លូវលំជនបទភ្ជាប់និស្ស័យ សម័យកូវីដមរតកតេជោហ៊ុនសែន” មានប្រវែង៣៩គីឡូម៉ែត្រទទឹង៩ម៉ែត្រ ដែលជាផ្លូវតភ្ជាប់ពីស្រុកមណ្ឌ​ល​សីមា ទៅកាន់ស្រុកគីរីសាគរនិងភ្ជាប់ទៅកាន់ក្រុងខេមរៈភូមិន្ទ ។

លោកទុយ ប៉ោហេង ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកោះកុងបានមានប្រសាសន៍ឲ្យដឹងថា មុនពេលដែលផ្លូវថ្មីនេះ ចាប់ផ្ដើមស្ថាបនា តម្លៃដីនៅតាមបណ្ដោយផ្លូវថ្មីនេះ ដាក់លក់ប្រហែល៥ពាន់ដុល្លារអាមេរិកក្នុងមួយហិចតា ប៉ុន្តែនៅពេលផ្លូវនេះ ចាប់ផ្ដើមសាងសង់បានរយៈប៉ុន្មានខែ តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវថ្មី ស្រាប់តែហក់ឡើងដល់៦ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េឬ៦ម៉ឺនដុល្លារអាមេរិកក្នុងមួយហិចតា ពោលគឺបានហក់ឡើងដល់ជាង១០ដង នៃតម្លៃមុនស្ថាបនាផ្លូវថ្មី ។

លោកបន្តថា “បើទោះបីជាតម្លៃដីនៅតាមបណ្ដោយផ្លូវនេះ បានហក់ឡើងបែបនេះ តែក៏មានអ្នកវិនិយោគជាច្រើន បានប្រមូលទិញដីនៅតាមបណ្ដោយផ្លូវថ្មីមួយ ដោយរំពឹងទុកពីផលចំណេញខ្ពស់នៅពេលខាងមុខ ខណៈខេត្តកោះកុងក៏ទទួលបានវិនិយោគិនបរទេសជាច្រើន ចូលបណ្ដាក់ជាបន្តបន្ទាប់ ជាពិសេសវិនិយោគិនជនជាតិចិន ដែលប្រមូលផ្ដុំនៅតំបន់មួយនៃខេត្តកោះកុងគឺតំបន់តារាសាគរ”។

លោកបន្ថែម តាមរយៈផ្លូវមួយនេះដែរ នៅថ្ងៃអនាគតភ្ញៀវជាតិ និងអន្តរជាតិដែលមកសម្រាកនៅកោះស្ដេច ក៏អាចចូលមកលេងនៅក្រុងខេមរភូមិន្ទបាន ដោយសារតែមានផ្លូវស្រូល ហើយអនាគតទៅផ្លូវនេះ ក៏អាចចាក់បេតុងឬកៅស៊ូដើម្បីកាន់តែងាយស្រួលក្នុងការដំណើរផងដែរ ពីព្រោះជាផ្លូវសំខាន់ក្នុងការតភ្ជាប់ពីតំបន់មួយទៅមួយ ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីនោះ នឹងទទួលបានការវិនិយោគ ហើយនឹងជំរុញសក្ដានុពលតម្លៃដីធ្លី នៅតំបន់នោះបានមួយកម្រិតទៀតផងដែរ ។ ដើម្បីទាក់ទាញដល់ការវិនិយោគនានា រដ្ឋាភិបាលលោកបានខិតខំប្រឹងប្រែងសាងសង់ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវកាន់តែច្រើន ដើម្បីសម្រួលការវិនិយោគផង និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងតំបន់ផងដែរ៕

រដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការបន្តចំពោះម្ចាស់ទំនិញប្រើប្រាស់រូបអង្គរវត្ត

ដោយៈគង់ សូរិយា

ភ្នំពេញ

មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា មកទល់ពេលនេះទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានរាជទូតកម្ពុជានៅសហរដ្ឋអាមេរិក កំពុងស្វែងរកជួបម្ចាស់ផលិតទំនិញដែលប្រើប្រាស់រូបអង្គរវត្ត ដោយបំពាន និងគ្មានការអនុញ្ញាតត្រឹមត្រូវ ខណៈដែលអ្នកនាំចូលចែកចាយសន្យាថា នឹងបញ្ឈប់ការលក់ទំនិញទាំងនោះ។

លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី២៦ សីហាកន្លងមកថា ក្រោយទទួលបានព័តមាន ឃើញថាផលិតផលដែលមានឈ្មោះ Nam Vang Noodle ដែលមានរូបប្រាសាទអង្គវត្ត និងឈ្មោះរាជធានីភ្នំពេញ កំពុងចរាចរលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ក្រុមការងាររបស់ស្ថានទូតកម្ពុជានៅទីនោះ ក៏បានចុះត្រួតពិនិត្យភ្លាម និងរាយការណ៍ថា បានរកឃើ​ញក្រុមហ៊ុនចំនួន២ នាំចូលនិងចែកចាយលក់ផលិតផលទាំងនេះ។

លោកបន្តថា ក្រុមហ៊ុនចំនួន១ បានសន្យាបញ្ឈប់ការនាំចូលមកលក់ ហើយនិងស្នើសុំលក់ឲ្យអស់ផលិតផល ដែលមាននៅលើទីផ្សារ។ តំណាងពាណិជ្ជកម្មនៅក្រៅប្រទេស បានជម្រាបជូនម្ចាស់ហាង ដែលចែកចាយលក់បន្តថា ប្រសិនបើមិនបញ្ឈប់ទេ នឹងមានវិធានការផ្លូវច្បាប់ តាមរយៈស្ថានទូត ហើយក្រុមហ៊ុនក៏យល់ព្រមនឹងបញ្ឈប់ ដោយស្នើមកវិញថា សុំលក់ទំនិញដែលសេសសល់ពីការនាំចូលនាពេលកន្លងមក។

លោកប៉ែន សុវិជាតិបានបន្តថា ពេលនេះតំណាងពាណិជ្ជកម្មកម្ពុជា នៅសហរដ្ឋអាមេរិក កំពុងទាក់ទងក្រុមហ៊ុនមួយទៀតដែលស្ថិតនៅញ៉ូវញក ពីព្រោះនៅទីនោះក៏មានលក់ទំនិញរបៀបនេះដែរ ហើយយើងព្យាយាមឲ្យអស់ពីសមត្ថភាព ធ្វើម៉េចការពារអត្តសញ្ញាណជាតិខ្មែរ កុំឲ្យមានការប្រើរូបអង្គរវត្ត ដែលគ្មានការអនុញ្ញាតទៅដាក់លើកញ្ចប់នំដែលមិនមែនជាផលិតផលខ្មែរ យើងក៏មិនចង់ឲ្យប្រើពាក្យគុយទាវភ្នំពេញដែរ ព្រោះថា Nam Vang Noodle លើសម្បកវេចខ្ចប់ ប្រែថាគុយទាវភ្នំពេញ ហើយម៉ាកគុយទាវភ្នំពេញ យើងក៏ប្រើប្រាស់ជាម៉ាក សមូលហភាពរួចហើយនៅកម្ពុជា ដោយយើងចង់រក្សាម៉ាកខ្មែរផងដែរ។

លោកបានលើកឡើងថា  អ្នកជំនាញខាងកម្មសិទ្ធិបញ្ញា ក៏ប្រឹងប្រែងស្រាវ​ជ្រាវរកប្រភព ដើម្បីសុំណែនាំដោយផ្ទាល់ ថាប្រភពណាជាអ្នកផលិត ដើម្បីធ្វើម៉េចណែនាំឲ្យក្រុមហ៊ុនបញ្ឈប់ ផលិតប្រើប្រាស់ស្រោមសម្បក ប្រើប្រាស់រំលោភបំពានអត្តសញ្ញាណជាតិ និងប្រើប្រាស់រូបសញ្ញាជាតិ ដែលមិនសមរម្យទៅលើទំនិញនានា ដោយសារគាត់ធ្វើឡើង ដោយគ្មានការអនុញ្ញាតពីយើងដែលជាម្ចាស់ប្រទេស ដូចដឹងហើយថា លើទង់ជាតិខ្មែរក៏មានរូបអង្គរវត្ត ហើយជារូបអត្តសញ្ញាណជាតិមួយរបស់យើង ដែលត្រូវការពារ ហើយក៏ត្រូវបានការពារទៅតាមផ្លូវច្បាប់ ក្រោមអនុសញ្ញាទីក្រុងប៉ារីស។

លោក ប៉ែន សុវិជាតិ បានបន្ថែមថា ចំពោះការងារខាងលើនេះ ក្រសួងពាណិជ្ជកម្មនឹងបន្តសហការ ជាមួយស្ថានរាជទូតកម្ពុជានៅបរទេស ដើម្បីពិនិត្យតាមដានបន្តទៅទៀត កុំឲ្យមានករណីបំពានរបៀបនេះកើតឡើងជាថ្មី។ ទន្ទឹមនេះ ក្រសួងស្នើសុំកិច្ចសហការផងដែរ ពីវិស័យឯកជននិងអ្នកប្រើប្រាស់ អោយជួយពិនិត្យតាមដាន និងផ្តល់ពត៌មានទាន់ពេលវេលាអំពីករណីរំលោភបំពានរបៀបនេះ ដើម្បីចូលរួមការពាររូបសញ្ញា ដែលជានិមិត្តរូបរបស់ជាតិ និងការរំលោភបំពានផ្សេងទៀត ទៅលើអត្តសញ្ញាណជាតិ និងកម្មសិទ្ធបញ្ញារបស់កម្ពុជាលើផលិតផលមី Nam Vang Noodle។

ពាក់ព័ន្ធការក្លែងបន្លំដូចគ្នាខាងលើនេះ កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតប្រចាំប្រទេសឥណ្ឌា បានចាត់វិធានការទៅលើក្រុមហ៊ុនអង្ករឥណ្ឌា ឈ្មោះ Voyage India ឱ្យបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្ត នៅលើសម្បកវេចខ្ចប់ អង្កររបស់ខ្លួន ដែលបានប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmin Rice ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរកម្ពុជា ដែលទង្វើនោះកម្ពុជាចាត់ទុកថា ប្រាសចាកនឹងច្បាប់ស្តីពី ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្តីពី កិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម៕

ដំណឹងល្អៈលោកឧកញ៉ាស្រី ចាន់ថនគ្រោងវិនិយោគសាងសង់រោងចក្រកែច្នៃ ផ្លែឈើស្រស់នៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកឧកញ៉ាស្រី ចាន់ថន បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា ដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើប្រទេសកម្ពុជា ជាពិសេសលើផ្នែកសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត ដូចជាវិស័យ​ទេសចរណ៍ និងវិស័យកសិកម្ម ដែលជាហេតុធ្វើឱ្យប្រជាកសិករ ពិបាកក្នុងការរកទីផ្សារសម្រាប់ផលិតផលរបស់ពួកគេ។

លោកឧកញ៉ាដែលជាប្រធានសម្ព័ន្ឋJet Group រូបនេះបន្តថា ហេតុដូចនេះហើយលោក បានចំណាយពេលដើម្បីសិក្សាអស់មួយរយៈពេល ដើម្បីបន្តរៀបចំកៃច្នៃ និងបង្កើ​តជាតំបន់ទេសចរណ៍ធម្មជាតិឱ្យបានច្រើន ជាពិសេសនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាតិ រួមជាមួយគ្នានោះលោកបានសម្រេ​ចចិត្តថា នឹងគ្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ រួមមានដូចជា ផ្លែមៀន, ផ្លែតាង៉ែន, ផ្លែសាវម៉ាវ, ផ្លែគូលេន និងផ្លែឈើផ្សេងៗទៀត ដើម្បីផលិតជាទឹកផ្លែឈើ និងដំណាប់ផ្លែឈើកំប៉ុង ក្នុងពេលឆាប់ៗនេះ ។

លោកឧកញ៉ាលើកឡើងថា “គម្រោងបង្កតរោងចក្រកែច្នៃផ្លែឈើនេះ គឺក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ក៏ដូចជាជួយលើកស្ទួយដល់វិស័យទេសចរណ៍ វិស័យកសិ​កម្ម និងវិស័យឧស្សាហកម្មនៅក្នុងប្រទេស ជាពិសេសអាច​ផ្ដល់​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជាឱ្យមានការ​ងារ​ធ្វើ និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ ទៅ​កាន់​ប្រទេស​ជិតខាង ក៏ដូចជាដើម្បីបញ្ជាក់ឱ្យបរទេសដឹងថា ជនជាតិ​ខ្មែរ​ក៏​អាច​ផលិត​បាន​នូវ​ផលិតផល​នានា ដែលអាច​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ទាំងនោះ​បាន​ផង​ដែរ”។

លោកឧកញ៉ា ស្រី ចាន់ថនបានសម្តែងសុទិដ្ឋិនិយមថា បងប្អូនខ្មែរយើងទាំងអស់គ្នា នឹងជួយគាំទ្រនូវផលិតផល ដែលជាស្នាដៃរបស់ខ្មែរយើង ជាពិសេសជាមួយនឹងការដឹកជញ្ជូនឆាប់រហ័សទាន់ចិត្ត ជាមួយក្រុមហ៊ុនដឹកជញ្ជូន Jet’s Express ដែលទើបតែបង្កើតថ្មីផងដែរ៕

 

លោកឧកញ៉ាម៉ន សុខាៈការវិនិយោគដីធ្លីបានបន្តកើនឡើងខ្លាំង និងត្រូវការពេលពី៣ ទៅ៥ឆ្នាំដើម្បីទាញផលចំណេញ

ដោយៈ សុជាតា

ភ្នំពេញៈ ក្នុងបរិបទកូវិដ១៩ ដែលធ្វើអោយវិស័យជាច្រើនបានប៉ះពាល់ដល់កំនើនសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែវិស័យអចលនទ្រព្យ ជាពិសេសការពុះដីឡូលក់ ក៏បន្តទិញលក់កើនឡើង បើទោះបីជាតម្លៃទ្រឹង និងគម្រោងអភិវឌ្ឍន៍ថ្មីជាច្រើនទៀត មិនទាន់ដំណើរការបន្ថែ​មទៀត។

លោកឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូកម្ពុជាបានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍ពិសេស កាលពីថ្ងៃម្សិលម៉ិញនេះថា និន្នាការអភិវឌ្ឍអចលនទ្រព្យ  ក្នុងបរិបទកូវីដ១៩ ជាពិសេសការពុះដីឡូត៏ នៅតែកើនមានសម្រាប់អ្នកមានចំណូលមធ្យ​ម និងចំណូលទាប បានធ្វើអោយវិស័យដីធ្លី បន្តរីកចំរើនពីខេត្តមួយទៅខេត្តមួយ។លោកបន្តថា សម្រាប់ឆ្នាំ២០២១ នេះការទិញលក់អចលនទ្រព្យ បានបន្តកើនឡើងខ្លាំងនៅខេត្តកំពត ជាពិសេសទីក្រុងបូកគោ និងខេត្តកំពង់ឆ្នាំង តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីឧត្តុង្គ រហូតដល់ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង។

លោកបន្ថែមទៀត “ការវិនិយោគដីធ្លី ទាមទារពេលវេលាពី៣ទៅ៥ឆ្នាំ ដើម្បីទាញយកផលចំណេញ ហើយអតិថិជនត្រូវសិក្សាពីចំណូលរបស់ខ្លូន ព្រមទាំងព័ត៌មានជាក់លាក់ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងបណ្តាញព៌តមាននានា ដើម្បីអាចរកផលចំណេញបាន”។

លោកឧកញ៉ាម៉ន សុខាបានលើកឡើងថា ដើម្បីបញ្ចៀសហានិភ័យ អតិថិជនដែលចង់វិនិយោគដីធ្លី ត្រូវទាមទារយកប្លង់រឹង ដែលជាកម្មសិទ្ធិស្របច្បាប់ និងសិក្សាពីផែនការមេ សម្រាប់ការអភិវឌ្ឍសំបូរបែនាពេលអនាគត របស់ម្ចាស់ដីឡូត៏ ដែលចុះបញ្ជីត្រឹមត្រូវនៅក្រសួងស្ថាប័នពាក់ព័ន្ធ។ ជាងនេះទៀត អតិថិជនក៏ត្រូវការអ្នកប្រឹក្សាយោបល់ខាងដីធ្លី និងអ្នកច្បាប់ផងដែរ។

លោកក៏ឆ្លើយតបនឹងបញ្ហាលើកឡើង ពីអ្នកជំនាញចំពោះការធ្លាក់ចុះការទិញលក់ វិស័យដីឡូត៏ និងដីធ្លី ដោយសារអ្នកទិញដី មិនមានការសាងសង់គេហដ្ឋាន និងអភិវឌ្ឍជាដើម ដោយបញ្ជាក់ថា វិស័យដីធ្លីនេះនឹងបន្តកើនឡើង ដោយត្រូវការពេលវេលាបន្ថែមទៀត ជាពិសេសអ្នកទិញត្រូវការពេល៣ឆ្នាំបន្ថែមទៀត ដើម្បីសាងសង់ផ្ទះ ប៉ុន្តែចំពោះអ្នកទិញដីឡូឆ្ងាយៗពីក្រុង គេត្រូវការពេលវេលាយូរបន្ថែមទៀត៕

ព្រលានយន្តហោះតារាសាគរពន្យាពេលបើកដំណើរការរហហូតដល់ពាក់ កណ្តាលឆ្នាំ២០២២

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទោះបីជាប្រឈមក្នុងបញ្ហាប្រឈមវីរុសកូវីដ-១៩យ៉ាងណាក៏ដោយ គិតរហូតមកទល់ពេលនេះ ដំណើរការសាងសង់ព្រលានយន្ដហោះអន្ដរជាតិតារាសាគរ ខេត្តកោះកុង សម្រេចបាន៩៣,៦ភាគរយហើយ ដែលគ្រោងដាក់ឲ្យដំណើរការផ្លូវការនៅពាក់ឆ្នាំ២០២២ខាងមុខ។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានមានប្រ​សាស​ន៍​ឲ្យដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះថា ព្រលានយន្តហោះតារាសាគរ នឹងមានសមត្ថភាពទទួលចុះចត យន្តហោះរហូតដល់កូដអ៊ី (Code E) ចំនួន ១១ចំណត ឧទ្ធម្ភាគចក្រចំនួន៤ចំណត អាចទទួលអ្នកដំណើរបាន៧លាននាក់ និងទំនិញតាមផ្លូវអាកាសចំនួន១ម៉ឺនតោន ក្នុងមួយឆ្នាំ។

លោកបន្តថា “ដំណើការសាងសង់សព្វថ្ងៃនេះ ក៏មាននូវបញ្ហាប្រឈមច្រើនដែរនៃការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការ នៃការសាងសង់អាកាសយានអន្តរជាតិ ដោយបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនស្រដៀងគ្នា”។

បញ្ហាប្រឈមទាំងនោះរួមមាន ដូចជា អ្នកបច្ចេកទេស និងអ្នកជំនាញការរបស់ក្រុមហ៊ុនចិន មានការលំបាកចេញ-ចូលពេលមកប្រទេសកម្ពុជា ដោយលក្ខខណ្ឌ និងការកំណត់ធ្វើចត្តាឡីស័ក ដែលមានការលំបាកក្នុងការផ្គត់ផ្គង់ឧបករណ៍-សម្ភារបរិក្ខា និងការចល័តគ្រឿងចក្រមួយចំនួនសម្រាប់បម្រើឱ្យការសាងសង់នេះ។

ព្រលានយន្ដហោះតារាសាគរ មានទីតាំងស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុនចិន ក្នុងទំហំទឹកប្រាក់ចំនួនប្រមាណ២០០លានដុល្លារ ដែលនឹងជួយគាំទ្រ ដល់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។ ព្រលានយន្ដហោះនេះ នឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិទី៤របស់កម្ពុជា នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេស៕

សិង្ហបុរី រង់ចាំអ៊ុតលទ្ធផលនិងសិក្សាពីកម្ពុជា មុននឹងសម្រេចចិត្តចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឱ្យពលរដ្ឋខ្លួនឬអត់?

ដោយៈសុខុម

ភ្នំពេញ:  ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីដ៏កាចសាហាវ Delta រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឱ្យប្រជាពលរដ្ឋទូទាំងប្រទេសទន្ទឹមនឹងការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងឱ្យកុមារអាយុចាប់ពី១២ឆ្នាំឡើងទៅ ដើម្បីឆាប់សម្រេចបានភាពស៊ាំ ក្នុងសហគមន៍ឆ្ពោះទៅរកការបញ្ចប់វិបត្តិសកលនេះ។

ដោយឡែកប្រទេសសិង្ហបុរី ដែលជាសមាជិកមួយរបស់អាស៊ាន នៅមិនទាន់សម្រេ​ចចិត្តចាក់វ៉ាក់សាំង ឱ្យពលរដ្ឋរបស់ខ្លួននៅឡើយទេ ព្រោះមិនទាន់មានការបកស្រាយច្បាស់លាស់ ផ្នែកវិទ្យាសាស្ត្រអំពីប្រសិទ្ធភាព និងផលប៉ះពាល់ដែលអាចកើតមានពីការចាក់ដូសទី៣ ខណៈមានប្រទេសតែមួយចំនួនតូច ដែលមានគម្រោងចាក់វ៉ាក់សាំងដូសទី៣ឱ្យពលរដ្ឋ។  នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសុក្រ ទី២៧ សីហា នេះ។

លោក Ong Ye Kung រដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរី បានលើកឡើងកាលពីថ្ងៃទី១៩ សីហាថា ប្រទេសសិង្ហបុរី ទំនងជាត្រូវរង់ចាំអ៊ុតមើលលទ្ធផល ក្នុងប្រទេសនានារួមទាំងកម្ពុជា ដែលកំពុងចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជាមុនសិន មុននឹងឈានដល់ការសម្រេចថា តើគណៈកម្មាធិការជំនាញ ទទួលបន្ទុកវ៉ាក់សាំងកូវីដ-១៩ (Expert Committee on COVID-19 Vaccination) អាចចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឱ្យពលរដ្ឋរបស់ខ្លួនបាន ឬក៏អត់។

លោកបានថ្លែងដូច្នេះថា “ប្រទេសទាំងនេះ បានចាប់ផ្តើមចាក់វ៉ាក់សាំងមុនយើង ដូចនេះយើងទទួលបានអត្ថប្រយោជន៍ គឺយើងអាចសង្កេតមើល និងសិក្សាពីបទពិសោធ​ន៍របស់ពួកគេ”។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះបានគូសបញ្ជាក់ថា មានចំណុចសំខាន់២ ដែលត្រូវពិចារណា មុននឹងឈានដល់ការសម្រេចថាតើត្រូវចាក់ដូសទី៣ ឬដូសជំរុញឱ្យពល​រដ្ឋរបស់ខ្លួនឬក៏អត់ ទី១ រង់ចាំអ៊ុតមើលថាតើដូសទី៣ ឬដូសជំរុញនោះបង្កផលប៉ះពាល់ជាអវិជ្ជមាន មកលើសុខភាពដែរទេ ហើយទី២ ថាតើដូសទី៣ ឬដូសជំរុញនោះគួរតែប្រើវ៉ាក់សាំងដដែល ឬក៏ប្ដូរវ៉ាក់សាំងផ្សេង។

តាមពិតទៅ ប្រទេសដែលបានចាប់ផ្ដើម ឬមានគម្រោងចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញមិនមែនមានតែកម្ពុជាមួយនោះទេ។ តួយ៉ាងប្រទេសហុងគ្រី បានចាប់ផ្ដើមចែកចាយវ៉ាក់សាំងដូសទី៣ ឬដូសជំរុញរួចហើយ សម្រាប់ចាក់ឱ្យពលរដ្ឋណា ដែលចាក់វ៉ាក់សាំងដូសទី២ រួចបានរយៈពេល៤ខែ។

ទន្ទឹមនេះ សហរដ្ឋអាមេរិក អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អូទ្រីស និងប្រទេសមួយចំនួនផ្សេងទៀត ក៏បានប្រកាសដែរថា ខ្លួនមានគម្រោងចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឱ្យពលរដ្ឋរបស់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខនេះ។

នៅតំបន់អាស៊ី ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមផ្ដល់វ៉ាក់សាំងអាមេរិក Moderna ជាដូសទី៣ ឬដូសជំរុញសម្រាប់ចាក់ឱ្យក្រុមគ្រូពេទ្យ កាលពីខែកក្កដា ហើយនឹងពង្រីកយុទ្ធនាការចាក់បន្ថែមទៀត។

ចំណែកប្រទេសថៃ កំពុងផ្តល់វ៉ាក់សាំងអាមេរិក Pfizer ជាដូសទី៣ ឬដូសជំរុញសម្រាប់ចាក់ឱ្យក្រុមគ្រូពេទ្យដែលបានចាក់វ៉ាក់សាំងចិន Sinovac ២ដូសរួចហើយផងដែរ ខណៈកម្ពុជា ចាប់ផ្ដើមចាក់វ៉ាក់សាំងអង់គ្លេស AstraZeneca ជាដូសទី៣ ឬដូសជំរុញនៅថ្ងៃទី១២ ខែសីហា សម្រាប់ពលរដ្ឋដែលចាក់វ៉ាក់សាំងចិន Sinovac និង Sinopharm ២ដូស។ ចំណែកឯប្រទេសកូរ៉េខាងត្បូង ក៏បាននិយាយកាលពីមិថុនាដែរថា ខ្លួនមានគម្រោ​ងទិញវ៉ាក់សាំង mRNA បន្ថែមទៀតដើម្បីចាក់ជាដូសទី៣ ឬដូសជំរុញឱ្យពលរដ្ឋនៅឆ្នាំក្រោយ៕

ក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរMOUលើកកម្ពស់សកម្មភាពទេសចរណ៍ ក្នុងសហគមន៍

ដោយៈសុជាតា

ភ្នំពេញៈ ដើម្បីជំរុញកំណើនទេសចរណ៍ក្នុងស្រុកឡើងវិញ ក្រសួងទេសចរណ៍ បានរៀបចំចុះអនុស្សារណៈយោគយល់(MOU) ជាមួយនឹងសហគ្រិនខ្មែរ លើគម្រោង “ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ ក្នុងសហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩”។

លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា គម្រោងនៃកិច្ចសហការនេះ ផ្តោតលើការជំរុញចលនាទេសចរណ៍ ទៅកាន់តំបន់សហគមន៍ទេសចរណ៍សំខាន់ៗក្នុងខេត្តគោលដៅចំនួន ៤ គឺខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយផ្តល់អាទិភាពលើសកម្មភាពសំខាន់ៗ រួមមាន ដូចជាការផ្តល់ជូនវគ្គបណ្តុះបណ្តាលលើជំនាញចាំបាច់មួយចំនួន ការបណ្តុះគំនិតសហគ្រិនភាព នៅតាមសហគមន៍ ការរៀបចំវីដេអូផ្សព្វផ្សាយអំពីតំបន់សហគមន៍ ការដាក់ស្លាកសញ្ញាចង្អុលទីតាំងសហគមន៍ និងការសហការជាមួយវិស័យឯកជន ក្នុងការផ្សព្វផ្សាយតំបន់ខាងលើ៕

PRASAC Participates in Offering the Co-Financing Loans to SMEs

By colleage

Phnom Penh PRASAC, the largest financial institution in Cambodia, has participated in the ‘SME Co-Financing Scheme Phase 2 (SCFS2)’, aimed at providing affordable interest loans to support small and medium enterprises (SMEs) in the country, after the first iteration of the scheme achieved positive results.

This scheme is initiated by the Royal Government of Cambodia by collaborating with participating financial institutions including PRASAC to contribute to the economy recovery strategy to facilitating SMEs in need of financial access.

The SCFS2 aims at providing affordable financing with favorable conditions to promote the development of SMEs in priority sectors namely industry, services and trade to minimize imports, fulfill the domestic demands, and to serve as an input to the production of the large enterprise.

This loan scheme will enable PRASAC to provide loans to small and medium enterprises with the capital expenditure (investment) up to KHR 2.10 billion or USD 500,000 and with working capital up to KHR 1.26 billion or USD 300,000 for their businesses with a loan tenor up to 7 years without admin fee. Interest rates on loans to SMEs under this scheme are structured in 2 ways:

  • Maximum 6.5% per annum (54% per month) for SMEs listed in priority sectors
  • Maximum 7.5% per annum for unregistered SMEs and SMEs listed in non-priority sectors.

Say Sony, Executive Vice President of PRASAC, said: “PRASAC has been engaged in ‘SME Co-financing Scheme’ since the first phase, pitching in USD 5 million and disbursing USD 10 million under the project. We are committed to match these figures again in Phase 2 with the objective of bolstering and developing the small and medium-sized enterprises and to create employment opportunities in Cambodia.”

He added that this special scheme will continue to enable SMEs to access loan more easily and at lower costs. Therefore, small and medium-sized enterprises which need capital can apply for the loan under the ‘SME Co-Financing Scheme Phase 2’ at any PRASAC’s branch, or call 023 999 911 or 086 999 911 for more information.

Mr. Sony continued, “On behalf of Management and Staff of PRASAC, I would like to laud the government’s efforts in fighting COVID-19 epidemic including the national vaccination campaign and its economy recovery strategy. We do hope general business activities will be back to normal as soon as possible. PRASAC still provides loans to clients as normal to restart or expand their businesses. We are ready to serve them through this scheme as well as directly through our own funds.”

He added, “We would like to thank all the borrowers who have supported and used PRASAC’s loan services and would like to wish you all the good health and safety in this tough time. Please take cautious actions to protect yourself, your family, your community and our nation as a whole. And let’s join together to fight COVID-19 outbreak and stay safer.”

 

 

 

ប្រាសាក់រួមចំណែកផ្តល់ឥណទានសហហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យម

ដោយៈសហសេវិក

ភ្នំពេញប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានចូលរួមក្នុង «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី 2» ក្នុង​គោលបំណង​ផ្តល់​កម្ចី​ដែល​មានការ​ប្រាក់​ទាប​ដើម្បី​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នៅ​ក្នុង​ប្រទេស​ បន្ទាប់ពីជំហានទី 1 នៃគម្រោងទទួលបានលទ្ធផលជាវិជ្ជមាន។

គម្រោងនេះត្រូវបានផ្ដួចផ្ដើមឡើង ដោយ​រាជរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចស​ហ​ប្រតិបត្តិការ ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានា ក្នុងនោះក៏មានប្រាសាក់ ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញ និងជួយដល់សហគ្រាសធុនតូច និងមធ្យមដែលកំពុងត្រូវការហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់អាជីវកម្មបន្ត។

គម្រោងសហហិរញ្ញប្បទាន ជំហានទី 2 នេះ មានគោលបំណងផ្ដល់ឥណទានមានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម សម្រាប់ជំនួសឱ្យការនាំចូល បម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម។

គម្រោងឥណទាននេះ នឹងធ្វើឱ្យប្រាសាក់អាចផ្ដល់កម្ចី ដល់សហគ្រាសធុនតូចនិងមធ្យម ដែលត្រូវការទុនវិនិយោគរហូតដល់2.10 ប៊ីលានរៀល ឬ50 ម៉ឺនដុល្លារអាមេរិក និង ទុនបង្វិលរហូតដល់1.26 ប៊ីលានរៀល ឬ 20 ម៉ឺនដុល្លារអាមេរិក នៅក្នុងមុខរបរអាជីវកម្មរបស់ខ្លួន ជាមួយរយៈពេលកម្ចីវែងរហូតដល់7ឆ្នាំ ដោយគ្មានកម្រៃសេវារដ្ឋបាល។

ចំពោះអត្រាការប្រាក់នៃឥណទាន ក្នុងគម្រោងសហហិរញ្ញប្បទាននេះ ត្រូវបានកំណត់ជា 2 ដូចជា ទី 1 អត្រាការប្រាក់អតិបរមា 6.5% ក្នុងមួយឆ្នាំ (0.54% ក្នុងមួយខែ) សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះឈ្មោះបញ្ជីក្នុងវិស័យអាទិភាព ទី2 អត្រាការប្រាក់អតិបរមា7.5% ក្នុងមួយឆ្នាំ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមិនបានចុះបញ្ជី និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីក្នុងវិស័យមិនមែនអាទិភាព

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា “ប្រា​សាក់ ​បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាស​ធុន​តូចនិង​មធ្យមនេះ ចាប់តាំងពី​ជំហាន​ទី1មកម្ល៉េះ តាមរយៈ​ការចូលរួម​ផែនការ​សរុប5 ​លាន​ដុល្លារ ប៉ុន្តែ​ជាក់ស្តែងប្រាសាក់ ​បាន​បញ្ចេញ10​លាន​ដុល្លារ​អាមេរិករួចទៅហើយ ​នៅ​ជំហានដំបូង​។ យើងប្ដេជ្ញាចិត្តនឹងសម្រេចឱ្យបានតួលេខនេះម្ដងទៀត នៅជំហានទី2 នេះ ក្នុងគោលបំណង ជំរុញការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និងមធ្យម និងដើម្បីបង្កើត​ឱកាស​ការងារនៅក្នុងប្រទេសកម្ពុជា”។

លោកបានបន្ថែមថា គម្រោង​ពិសេស​នេះ ​នឹង​ជួយឱ្យសហគ្រាសធុនតូច និងមធ្យមមានលទ្ធភាព​ទទួលបាន​កម្ចី​ ពី​គ្រឹះ​ស្ថាន​​ហិរញ្ញវត្ថុ​កាន់តែ​ងាយស្រួល ដោយមាន​អត្រា​ការប្រាក់​កាន់តែ​ទាប​។ ដូច្នេះ ចំពោះសហគ្រាសធុនតូចនិងមធ្យម ដែលមាន​តម្រូវការដើមទុន អាចដាក់ពាក្យស្នើសុំកម្ចី​ក្រោម​គម្រោង ​សហហិរញ្ញប្បទានជំហានទី 2 នេះ ពីបណ្ដាន្រាសធុនតូច ុនតូចនិងមទេះ​ទី​ ១ិងងនe and yss of loan.

roduction of the large entreprise សាខាប្រាសាក់ ដែលនៅជិតលោកអ្នកបំផុត ឬ ទូរស័ព្ទមកលេខ 023 999 911 ឬ 086 999 911 ដើម្បីទទួលបានព័ត៌មានបន្ថែម។

លោកបន្តថា “តាងនាមថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ប្រាសាក់ យើង​ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុ​ទ្ធ​ប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-19 ក្នុងនោះមានយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ និងយុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចជាតិឡើងវិញ”។ លោកបន្តថា “យើងខ្ញុំសង្ឃឹមថាសកម្ម​ភាព​អាជីវកម្ម​ជាទូទៅ ​នឹង​វិលត្រលប់​ទៅ​រក​ភាពធម្មតា​ជាថ្មី​ក្នុងពេល​ឆាប់​ៗបំផុត”។

លោកសាយ សូនីបានបន្តថា ប្រាសាក់ នៅតែបន្ត​ផ្ដល់​សេវា​ប្រាក់កម្ចី​ជូន​អតិថិជន​ជាធម្មតា សម្រាប់ឱ្យពួកគាត់អាចចាប់ផ្ដើមអាជីវកម្មជាថ្មី ឬពង្រីក​អាជីវកម្ម។ យើង​ខ្ញុំត្រៀមខ្លួន​ជាស្រេច ដើម្បី​បម្រើ​ពួកគាត់ តាមរយៈ​គម្រោងសហហិរញ្ញប្បទាននេះ ក៏ដូចជា​តាមរយៈទឹកប្រាក់ហិរញ្ញប្បទាន​ផ្ទាល់ខ្លួន​របស់​ប្រាសាក់។

លោកក៏បានបន្ថែមទៀតថា យើងខ្ញុំសូមថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះអតិថិជនទាំងអស់​ ដែល​បានគាំទ្រ ​និងប្រើប្រាស់សេវាឥណទានប្រាសាក់ និងសូមគោរពជូនពរ​ចំពោះអតិថិជនទាំងអស់ សូមមានសុខភាព​ល្អ និងមានសុវត្ថិភាព​គ្រប់ៗគ្នា ក្នុងពេលវេលាដ៏លំបាកនេះ។ សូមចូលរួម​សកម្មភាព​ការពារខ្លួន​អ្នកផ្ទាល់ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិយើង។ យើងរួមគ្នាដើម្បីបង្ការការឆ្លងជំងឺកូវីដ-19 និងរក្សាសុវត្ថិភាពកាន់តែខ្ពស់៕