មន្រ្តីជាន់ខ្ពស់ខេត្តព្រះសីហនុៈគំរោងទីក្រុងរាមមានលុយធំនៅBack Upពីក្រោយធំនឹងមិនប្រឈមមុខនឹងការជាប់គាំងទេ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា គំរោងទីក្រុងរាម គ្រោងបោះទុនវិនិយោគតម្លៃ១៦ពាន់លានដុល្លារអាមេរិក កំពុងចាក់ដីដើម្បីសាងសង់ទីក្រុងនេះយ៉ាងសកម្ម។

លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា គំរោងទីក្រុងដ៏ធំនេះ កំពុងចាក់ដីយ៉ាងសកម្មជាមួយមូលដ្ឋានទុនគ្រប់គ្រាន់ ដែលនឹងមិនធ្វើឲ្យគំរោងនេះប្រឈមមុខនឹងការជាប់គាំងនោះទេ ព្រោះមានលុយBack Upធំនៅពីក្រោយ ដើម្បីធ្វើឲ្យគម្រោងនេះដំណើរការដោយជោគជ័យនាពេលអនាគត។

លោកបន្តថា “គំរោងនេះនឹងចូលរួមលើកកំពស់មុខមាត់ខេត្ត ក៏ដូចជាជួយលើកកំពស់សេដ្ឋកិច្ចខេត្ត ឲ្យកាន់តែមានភាពប្រសើរឡើង ក្រោយវិបត្តិជំងឺកូវីដ១៩បញ្ចប់”។​លោកបន្តថា “បើដកតែបញ្ហាកូវីដចេញបាន ខ្ញុំជឿថាសេដ្ឋកិច្ចខេត្តព្រះសីហនុ នឹងមានភាពរីកចម្រើនលឿនឡើងវិញ”។

លោកឃាង ភារម្យបានបន្តថា ទោះជាប្រឈមនឹងបញ្ហាកូវីដ ហើយអាជ្ញាធរខេត្តបាននិងកំពុងរឹតបន្តឹងយ៉ាងណាក្តី ប៉ុន្តែខេត្តនៅតែស្វាគមន៍រាល់គំរោងវិនិយោគនានាឲ្យតែមានការចូលមកវិនិយោគពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញថា ខេត្តព្រះសីហនុបានទាក់ទាញទុនវិនិយោគទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ ពិសេសវិស័យសំណង់ ក្នុងទំហំទឹកប្រាក់ជាង៨០០០លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ៕

 

ធនាគារអភិវឌ្ឍអាស៊ីកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចអាស៊ី២០២១រហូត ដល់៧,២ ភាគរយ

ដោយ: ហ៊ុយ ក្រេង- July 20, 2021

ម៉ានីលៈ ធនាគារអភិវឌ្ឍអាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃអង្គារថា កំណើនសេដ្ឋកិច្ចរបស់អាស៊ីនៅឆ្នាំនេះ នឹងមានកម្រិតទាបជាងអ្វីដែលបានគ្រោងទុកពីមុន។

ធនាគារអភិវឌ្ឍអាស៊ីបាននិយាយថា ការស្ទុះងើបឡើងវិញកំពុងដំណើរការនៅក្នុង“ ការអភិវឌ្ឍអាស៊ី” ដោយសំដៅទៅលើសមាជិក៤៦ប្រទេសរបស់ធនាគារនេះ រួមទាំងប្រទេសចិន និងឥណ្ឌា ប៉ុន្តែកំណើនត្រូវបានកែលម្អឡើងវិញពី៧,៣ភាគរយ ដែលបានព្យាករ នៅក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍអាស៊ី (ADO) របស់ខ្លួនដែលបានចេញផ្សាយកាលពីខែមេសា។

សេដ្ឋកិច្ចរួមនៃប្លុកនេះត្រូវបានគេព្យាករថា នឹងកើនឡើង ៥,៤% នៅឆ្នាំក្រោយបើប្រៀបធៀបទៅនឹងការព្យាករណ៍ខែមេសា៥,៣%។

លោកYasuyuki Sawada ប្រធានសេដ្ឋវិទូនៃធនាគារអភិវឌ្ឍអាស៊ីបានមានប្រសាសន៍ថា “ការងើបឡើងវិញរបស់អាស៊ី និងប៉ាស៊ីហ្វិក ពីការរាតត្បាតជម្ងឺកូវីដ១៩ នៅតែបន្ត ទោះបីជាផ្លូវនៅតែមិនច្បាស់លាស់ ចំពេលមានការផ្ទុះឡើងនៃមេរោគថ្មីនិងការចាក់វ៉ាក់សាំងមិនស្មើគ្នាក៏ដោយ”។

ធនាគារអភិវឌ្ឍអាស៊ីបានរក្សាការព្យាករណ៍កំណើនរបស់ខ្លួន សម្រាប់ប្រទេសចិន ដែលអាចសម្រេចបានកំនើនសេស្ឋកិច្ច៨,១ភាគរយ នៅឆ្នាំនេះ និង៥,៥ ភាគរយនៅឆ្នាំ  ក្រោយ។

ប៉ុន្តែស្ថាប័ននេះ បានកែប្រែការព្យាករណ៍កំណើនសេដ្ឋកិច្ច សម្រាប់ប្រទេសឥណ្ឌាដល់១០ភាគរយនៅឆ្នាំនេះ និង៧,៥ភាគរយនៅឆ្នាំក្រោយ បើប្រៀបធៀបនឹងការព្យាករកាលពីខែមេសាដែលមាន១១ ភាគរយ និង៧,០ភាគរយរៀងៗខ្លួន។

នៅអាស៊ីអាគ្នេយ៍ធនាគារអភិវឌ្ឍអាស៊ី បានកែប្រែការព្យាករណ៍កំណើនសេដ្ឋកិច្ច    ឆ្នាំ២០២១ ពីកំនើន៤.៥ភាគរយសម្រាប់ឥណ្ឌូណេស៊ី។ កំនើនចន្លោះពី២,ទៅ៣,០% សម្រាប់ប្រទេសថៃ; កំនើនពី៥.៥% ទៅ៦,០%សំរាប់ម៉ាឡេស៊ី; និងកំនើនចន្លោះពី៥,៨% ទៅ៦,៧% សំរាប់ប្រទេសវៀតណាម។

ADB បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់ប្រទេសសិង្ហបុរីសម្រាប់ឆ្នាំនេះដល់៦,៣ភាគរយ ពី៦,០ភាគរយដែលបានររំពឹងទុក ប៉ុន្តែបានរក្សាទស្សនវិស័យកំណើនសម្រាប់ប្រទេសហ្វីលីពីន៤,៥ ភាគរយ។

សម្រាប់ឆ្នាំ២០២២ ធនាគារអភិវឌ្ឍអាស៊ីបានរក្សាការព្យាករណ៍ កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ នឹងកើន៥,០ភាគរយ សម្រាប់ឥណ្ឌូណេស៊ី ម៉ាឡេស៊ីនឹងកើន៥.៧ភាគរយ ហ្វីលីពីនកើន៥,៥ភាគរយ។ សឹង្ហបុរីនឹងកើនដល់៤,១ភាគរយសិង្ហបុរី និងប្រទេសវៀតណាម នឹងមានសេ្ឋកិច្ចលូតលាស់រហូតដល់៧,០ភាគរយ។

ប៉ុន្តែស្ថាប័ននេះ បានបង្កើនការព្យាករណ៍កំណើនសម្រាប់ប្រទេសថៃ រហូតដល់៤,៩ ភាគរយសម្រាប់ឆ្នាំក្រោយ ដែលការព្យាករណ៍ពីមុនមានត្រឹមតែ៤,៥ ភាគរយ។

លោកSawada បានមានប្រសាសន៍ថា “លើសពីវិធានការណ៍ទប់ស្កាត់ និងចាក់វ៉ាក់សាំងការស្តារឡើងវិញ ជាដំណាក់កាលនិងជាយុទ្ធសាស្ត្រ នៃសកម្មភាពសេដ្ឋកិច្ចឧទាហរណ៍ ពាណិជ្ជកម្មផលិតកម្ម និងទេសចរណ៍ នឹងក្លាយជាគន្លឹះ ដើម្បីធានាថាការស្ទុះងើបឡើងវិញ មានពណ៌បៃតងរួមនិងមានភាពធន់”។ (ប្រភព Reuters)

ផ្លូវជាតិលេខ៣នឹងជំរុញឱ្យការវិនិយោគអចលនទ្រព្យនៅខេត្តកំពតនិងកែបកើនឡើងមួយកម្រិតទៀត

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ផ្លូវជាតិលេខ៣ជាផ្លូវដ៏សំខាន់ក្នុងការតភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តកំពតនិងកែប ហើយផ្លូវនេះ ក៏បានជួសជុលឡើងវិញធំទូលាយងាយស្រួលធ្វើដំណើរផងដែរ ហើយរហូតមកដល់នេះផ្លូវជាតិលេខ៣ ក៏បានជួសជុលសាងសង់ថ្មីស្ទើរតែរួចរាល់១០០ភាគរយផងដែរ។

អ្នកជំនាញអចលនវត្ថុមើលឃើញថា ការជួសជុល និងសាងសង់ឡើងវិញនៃផ្លូវជាតិលេខពីភ្នំពេញទៅកាន់ខេត្តកំពតនេះ នឹងជំរុញសក្ដានុពលអចលនទ្រព្យបន្ថែមមួយកម្រិតទៀត ជាពិសេសការទាក់ទាញ នូវវិស័យទេសចរណ៍ជាតិ និងអន្តរជាតិ ខណៈបច្ចុប្បន្ននេះ វិនិយោគិនជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគក្នុងខេត្តកំពតនិងកែបផងដែរ។ ដូច្នេះ វានឹងក្លាយជាកត្តាដ៏សំខាន់មួយក្នុងការជំរុញវិស័យអចលនទ្រព្យនៅខេត្តកំពតនិងកែបកាន់តែមានសក្ដានុពលបន្ថែមទៀត។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាលើកឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា នៅពេលផ្លូវតភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តកំពតសាងសង់ស្អាតរួចរាល់ ភ្ញៀវទេសចរ ឬអ្នកវិនិយោគពីភ្នំពេញ ចង់ទៅកំពត គឺមានភាពងាយស្រួលណាស់ ដោយពួកគេអាចធ្វើដំណើរវិលល្ងាចបានដោយមិនចាំបាច់សម្រាកនៅកំពតក៏បានដែរ។

លោកបានបន្តថា នៅពេលដែលមានផ្លូវស្រួលបែបនេះ ទេសចរជាតិ និងអន្តរជាតិនឹងទៅលេង និងសម្រាកនៅខេត្តកំពតកាន់តែច្រើន ហើយពេលនេះតម្រូវការផ្ទះសំណាក់សណ្ឋាគារក៏កើនឡើង។

លោកបានថ្លែងបន្តថា មិនតែប៉ុណ្ណោះ ការអភិវឌ្ឍលើលំនៅឋានលំហែកាយនៅក្នុងខេត្តកំពត នឹងកាន់តែមានសក្ដានុពលនៅពេលអនាគតផងដែរ ខណៈបច្ចុប្បន្ននេះ លំនៅឋានប្រភេទនេះ ក៏បាននិងកំពុងអភិវឌ្ឍន៍ជាបណ្ដើរៗហើយ ហើយនឹងរំពឹងថានឹងកាន់តែអភិវឌ្ឍន៍ខ្លាំងឡើងបន្ថែមទៀតនៅពេលអនាគតនេះ។

លោកកែវ សុជាតិភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតក៏បានឱ្យដឹងថា កំពតពេលនេះនៅតែមានការអភិវឌ្ឍជាបន្តបន្ទាប់ ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី ដោយអ្នកអភិវឌ្ឍន៍មួយចំនួនមកពីភ្នំពេញ និងតំបន់ផ្សេងៗ ក្នុងនោះដែរ គឺឃើញមានគម្រោងធំៗមួយចំនួនក៏កំពុងលេចឡើងជាបណ្ដើរៗ នៅក្នុងខេត្តកំពត ដែលអាចជាធ្នាក់សម្រាប់ទាក់ទាញវិនិយោគិនដទៃទៀតចូលមកក្នុងខេត្តកំពត។

លោកបានឱ្យដឹងទៀតថា អ្វីដែលពិសេសនោះ ខេត្តកំពតក៏បានបង្កើតក្រុងថ្មីមួយទៀត ដែលធ្វើឱ្យសក្ដានុពលនៃការអភិវឌ្ឍក្រុងថ្មី នៃខេត្តកំពត ក៏កាន់តែទាក់ទាញចំណាប់អារម្មណ៍ដល់វិនិយោគិនជាតិ និងអន្តរជាតិផងដែរ៕

ក្រសួងសាធារណការជំរុញការស្ថាបនាផ្លូវថ្មើរជើងនៅសៀមរាបដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

 

ដោយៈ ម៉ាណេត

សៀមរាបៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បន្តចុះពិនិត្យការរៀបចំខឿនចិញ្ចើម ផ្លូវសម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង និងពិនិត្យគុណភាពនៃការចាក់បេតុងស្ពាន និងផ្លូវ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីធានាបានគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា អនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យការរៀបចំខឿនចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរដោយ ថ្មើរជើង និងពិនិត្យគុណភាពនៃការចាក់បេតុងស្ពាននិងផ្លូវ។

ក្រសួងសាធារណការ បានឱ្យដឹងថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យការរៀបចំខឿនចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង ដើម្បីលើកកម្ពស់សោភ័ណភាព សុវត្ថិភាពសងខាងផ្លូវ និងភាពទាក់ទាញដល់ភ្ញៀវជាតិនិងអន្តរជាតិឱ្យស្របតាមបទដ្ឋានបច្ចេកទេស សក្តិសមជាទីក្រុងទេសចរណ៍សម័យទំនើប និងពិនិត្យ គុណភាពនៃការចាក់បេតុងស្ពាននិងផ្លូវ ដើម្បីធានាបានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុមដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ ពេលវេលា។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ក) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣៥,៨៧៦គីឡូម៉ែត្រ ខ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប៩,៣៨៩ គីឡូម៉ែត្រ គ) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១០,៨៨០ គីឡូម៉ែត្រ ឃ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥២,៥៩៦ គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្ត សៀមរាបនេះ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦.៣៤% ប្រើប្រាស់រយៈពេលសាង សង់ចំនួន៧ខែ៕

រដ្ឋាភិបាលបញ្ចប់ការសាងសង់ផ្លូវជាតិសំខាន់ៗចំនួនពីរខ្សែ ដើម្បីសម្រួលការធ្វើ ពាណិជ្ជកម្មជាមួយប្រទេសថៃ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានបញ្ចប់ការសាងសង់ ផ្លូវ​ជាតិ​ពីរ​ខ្សែ​ ដែលមានប្រវែង ​រាប់រយ​គីឡូម៉ែត្រ​សរសៀ តាម​ក្រវាត់ព្រំដែនថៃ តាំងពី​ខេត្ត​ប៉ៃលិន ​​​រហូត​ដល់​ច្រក​អូស្មាច់​ខេត្ត​ឧត្តរមានជ័យ​។

ផ្លូវជាតិ​ទាំង​ពីរ​ខ្សែនេះ ជា​ផ្លូវ​យុទ្ធសាស្រ្ត​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ និង​ជា​ផ្លូវ​ខ្សែ​ក្រវាត់​ខឿន​ការពារ​ជាតិ​ផង​ដែរ។

ហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោកនេះ រួមមាន ផ្លូវជាតិលេខ៥៨ បាន​សម្ពោធដាក់​ឲ្យប្រើប្រាស់នៅ​ដើម​ឆ្នាំ​២០២០ មានប្រវែងសរុប​ជាង១៧៤គីឡូម៉ែត្រ។ ផ្លូវ​ជាតិ​មួយ​ខ្សែ​នេះ គិតចាប់ពីផ្លូវជាតិលេខ៥ ត្រង់គ.ម ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គ.ម ១០១+៥០០ (ផ្លុង) ក្រុង​សំរោង ខេត្តឧត្តរមានជ័យ។ កំណាត់​ផ្លូវ​នេះមាន​ទទឹង១២ម៉ែត្រ ក្នុងនោះ​ផ្លូវ​មេប្រវែង​១៦៥ គីឡូម៉ែត្រ និងមានការ​ស្ថាបនា​ផ្លូវខ្នែង​ប្រវែង ៨ គីឡូម៉ែត្រ​​ភ្ជាប់​​ទៅ​​ច្រក​ព្រំដែន​​ថៃ​​ចំនួន​ ៤ មាន ច្រក​អូរបីជាន់ ច្រក​បឹងត្រកួន ច្រក​ជប់គគីរ និង​ច្រក​ថ្មដូន។

ផ្លូវជាតិនេះ សាងសង់ឡើង​ដោយ​ប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយ​ថវិកាបដិភាគ​របស់រាជរដ្ឋាភិបាល​កម្ពុជា សរុបប្រមាណជាង ១២២ លាន​ដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST)។

ចំណែកផ្លូវ​ជាតិ​មួយ​ខ្សែ​ទៀត​នោះ​​គឺ​ផ្លូវជាតិលេខ៥៩ ក៏​បានសាងសង់សសៀរតាម​ក្រវាត់ព្រំដែនថៃ កាត់​ខេត្ត​ចំនួន​៣​គឺ​​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយ​មាន​ជ័យ។ ផ្លូវជាតិ​មួយ​ខ្សែ​នេះ​ភ្ជាប់ពីផ្លូវជាតិលេខ៥ កាត់តាមស្រុកម៉ាឡៃ ស្រុកកំរៀង ស្រុក​ភ្នំព្រឹក្ស ស្រុកសំពៅលូន រហូតទៅដល់​ខេត្ត​ប៉ៃលិន ជាផ្លូវដែលមាន​តួនាទី​សម្រាប់​ដឹក​ជញ្ជូន​ និង​របង​ការពារ​ជាតិ។

គម្រោង​ស្ថាបនា​ផ្លូវ​លេខ​៥៩ មាន​ប្រវែង​ជាង១០០​គីឡូ​ម៉ែត្រ ប្រើប្រាស់​ប្រាក់​កម្ចី​របស់​ប្រទេស​ចិន ដែលបើក​​ដំណើរ​ការ​សាង​សង់​នៅ​ចុង​ឆ្នាំ​២០១០ និង​ដាក់​ឲ្យប្រើប្រាស់​ក្នុង​អំឡុង​ឆ្នាំ​២០១៥។

ការ​ស្ថាបនា​ផ្លូវជាតិ​លេខ ៥៩ បាន​ប្រែក្លាយ​តំបន់​អតីតសមរភូមិ​ប្រទាញប្រទង់គ្នា​កាល​ពី​អតីតកាល​​ ក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ឱ្យទៅជាទីផ្សារ និងជាតំបន់ដែលមានការអភិវឌ្ឍជាមួយ​​ប្រទេស​ថៃ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ភាគពាយ័ព្យប្រទេស ពង្រីកសក្ដានុពលសេដ្ឋកិច្ច ពាណិជ្ជកម្មទៅតំបន់ព្រំដែន និងបណ្តាខេត្តនៅជាប់គ្នានេះផងដែរ៕

តម្លៃដីធ្លីនៅតាមខេត្តជាប់ភ្នំពេញនឹងមានហាងឆេងល្អខណៈរដ្ឋាភិបាលគគ្រោងពង្រីករាជធានីកាំរង្វង់១០០គីឡូម៉ែត្រ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ដោយសារតែការអភិវឌ្ឍនៅរាជធានីភ្នំពេញកាន់តែធំឡើង តម្រូវការពង្រីកទីក្រុងក៏កាន់តែធំជាបន្តបន្ទាប់ ជាក់ស្ដែងរយៈពេលកន្លងមកនេះ រាជធានីភ្នំពេញបានពង្រីកផ្ទៃក្រឡាកាន់តែធំ និងបានកាត់យកដីតាមបណ្ដាខេត្តជាប់រាជធានីមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី។

ថ្មីៗនេះដែរ រដ្ឋាភិបាលបានប្រកាសថានឹងពង្រីកផ្ទៃដីរាជធានីភ្នំពេញឱ្យដល់កាំរង្វង់១០០គីឡូម៉ែត្រ ដូច្នេះវិធីសាស្ត្រតែមួយ គឺកាត់យកដីរដ្ឋបាលខេត្តជាប់រាជធានី មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ដែលនឹ ងធ្វើឱ្យដីនៅតាមបណ្ដាខេត្តជាប់រាជធានី នឹងមានសន្ទុះល្អប្រសើមួយកម្រិតទៀត ជាក់ស្ដែងកន្លងមក ក្រោយពេលដីជាប់រាជធានីភ្នំពេញ ហើយកាត់មកនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាជាច្រើនបានផ្ដល់ជាទស្សនៈដល់វិនិយោគិនដីធ្លី ដែលចង់វិនិយោគលើដី ហើយឆាប់ចំណេញគួរ តែងាកទៅរកតំបន់ជាយក្រុង ពីព្រោះតំបន់ជាយមានសក្ដានុពលក្នុងការឡើងថ្លៃបន្តគឺមានខ្ពស់ណាស់ តែបើសិនជាដីនៅតំបន់កណ្ដាលក្រុងវិញឱកាស នៃការឡើងបន្តមានតិចតួច ។

លោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេតបានឱ្យដឹងថា អ្នកវិនិយោគដីធ្លីដែលចង់បានចំណេញឆាប់ៗ និងចំណេញច្រើនគួរតែងាកទៅរកតំបន់ ដែលនៅឆ្ងាយទីក្រុងបនិ្តច ពីព្រោះតំបន់ទាំងនោះ អាចមានឱកាសឡើងថ្លៃបន្តទៀត ហើយបើសិនជាតំបន់ ដែលវិនិយោគទិញចំប៉ះពាល់តំបន់ ដែលអភិវឌ្ឍគម្រោងរបស់រដ្ឋ ឬគម្រោងធំៗណាមួយ ដីនៅតំបន់នោះនឹងហក់ឡើងខ្លាំងក្នុងពេលខ្លី។

លោកបន្តថា តំបន់ដែលឃើញថានឹងមានសន្ទុះតម្លៃដីឡើងបន្តទៀត និងកំពុងទាក់ទាញការវិនិយោគនោះ រួមមានតំបន់ខេត្តកំពង់ស្ពឺ តាមបណ្ដោយផ្លូវ៤១ ផ្លូវ៥១ និងផ្លូវ៤២ ដោយតែផ្លូវទាំងនេះ ជាផ្លូវក្រវ៉ាត់ក្រុងដ៏មានសក្ដានុពលទាក់ទាញលើការអភិវឌ្ឍវិស័យឧស្សាហកម្ម និងជាតំបន់ដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូនទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោកជា កុយអភិវឌ្ឍន៍ដីឡូត៏មួយរូបនៅតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីមុនដីដែលលោកអភិវឌ្ឍន៍មិនទាន់កាត់ចូលភ្នំពេញ ឃើញថាតម្លៃនៅមានទាប ពលរដ្ឋក៏មានលទ្ធភាពច្រើនក្នុងការទិញដើម្បីសង់លំនៅឋាន តែពេលដែលដីនោះ កាត់ចូលភ្នំពេញវាក៏ចាប់ផ្ដើមឡើងថ្លៃជាបន្តបន្ទាប់។ ម្យ៉ាងទៀតពេលនេះ ភ្នំពេញក៏កាន់តែរីកធំឡើង ដូច្នេះតម្លៃដីធ្លីក៏កាន់តែឡើងថ្លៃផងដែរនៅតំបន់ប៉ែកខាងលិចឬតំបន់ផ្សេងទៀតដែលកាត់ចូលភ្នំពេញ៕

ប្រទេសចិន និងអាស៊ានបើកទំព័រថ្មីលើការអភិវឌ្ឍដើម្បជម្រុញវិបុលភាពរួមគ្នា

ដោយ: ហ៊ុយ ក្រេង- July 20, 2021

បាងកក: សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសចិនដែលមានសមាជិក១០ បានប្រទេសកាលពីថ្ងៃចន្ទបានប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារបស់ពួកគេ។

ចាប់តាំងពីទំនាក់ទំនងបានចាប់ផ្តើមនៅក្នុង ខែកក្កដា ឆ្នាំ១៩៩១ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពីជាង៨ពាន់លានដុល្លារ អាមេរិកដល់ជាង៦៨០ពាន់លានដុល្លារកាលពីឆ្នាំមុន។ ដោយមានគ្រឹះរឹងមាំបែបនេះ ភាគីទាំងពីរបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីបើកទំព័រថ្មី ក្នុងការអភិវឌ្ឍនិងវិបុលភាពរួមអាស៊ាន ចិន។

តំបន់ឧស្សាហកម្មរ៉ាក់យ៉ង របស់ចិននៅខេត្តរ៉ាក់យ៉ង ប្រទេសថៃបានក្លាយជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។ រោងចក្រនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ហើយបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១៦០នៅឯក្រៅប្រទេស។ បណ្តុំរោងចក្រនេះមានកម្មករក្នុងស្រុកចំនួន៤០,០០០នាក់ ដែលភាគច្រើនជាផ្នែករថយន្តអេឡិចត្រូនិចនិងគ្រឿងម៉ាស៊ីន។ ក្រុមហ៊ុនហ៊ីមលីគ្រុប ដែលជាអ្នកផ្គត់ផ្គង់ផ្សិតសំបកកង់ដ៏ធំមួយ មានទីស្នាក់ការនៅប្រទេសចិន បានជ្រើសរើសបង្កើតរោងចក្រនៅតំបន់នោះក្នុងឆ្នាំ២០១៤ ។

លោក Qiu Jinliang នាយកគ្រប់គ្រងសាខាថៃហ៊ីលម៉ីបានមានប្រសាសន៍ថា      “អតិថិជនរបស់យើងភាគច្រើន ជាអ្នកផលិតសំបកកង់លំដាប់កំពូល នៅលើពិភពលោកបានសាងសង់មូលដ្ឋានផលិតកម្មរបស់ពួកគេ នៅក្នុងបណ្តាប្រទេសអាស៊ាន។ យើងចង់ខិតទៅជិតពួកគេ ដើម្បីបម្រើទីផ្សារអាស៊ីអាគ្នេយ៍”។

ជាង៧ឆ្នាំកន្លងមក ផលិតកម្មនិងការលក់របស់រោងចក្រ បានកើនឡើង៦០ភាគរយជារៀងរាល់ឆ្នាំដោយកត់សម្គាល់ថា “បញ្ហាប្រឈមធំបំផុតនៅពេលនេះគឺ  សមត្ថភាពផលិតកម្មរបស់យើងគឺខ្វះតម្រូវការរបស់អតិថិជន” ។

លោកចាវ ប៊ីន ប្រធានក្រុមហ៊ុនអភិវឌ្ឍឧស្សាហកម្មថៃមានប្រសាសន៍ថា ចិនបាននិយាយថា ក្នុងមួយឆ្នាំកន្លះទោះបីជាមានការផ្ទុះឡើងជម្ងឺកូវីត១៩ និងការរឹតត្បិតការធ្វើដំណើរក៏ដោយ ក៏តំបន់ឧស្សាហកម្មនេះ នៅតែអាចទាក់ទាញក្រុមហ៊ុនចិនចំនួន២៧    អោយមកវិនិយោគនៅទីនោះ។

ធនាគារពាណិជ្ជស្យាមរបស់ថៃ បាននិយាយនៅក្នុងរបាយការណ៍ស្រាវជ្រាវមួយថា ដោយមានអតិថិជនជាង៦៥០លាននាក់ និងជាមជ្ឈមណ្ឌលខ្សែសង្វាក់ផ្គត់ផ្គង់សម្រា​ប់ឧស្សាហកម្មធំៗ អាស៊ានកំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រ ដ៏សំខាន់សម្រាប់អាជីវកម្មចិន។

នៅឆ្នាំ២០២០ ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) របស់ចិននៅក្នុងបណ្តាប្រទេសអាស៊ានបានកើនឡើង៥២,១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដែលធ្វើឲ្យនិន្នាការធ្លាក់ចុះសកល។ ទន្ទឹមនឹងនេះដែរវិនិយោគិនអាស៊ានបន្តមើលឃើញនូវ  ចក្ខុវិស័យដ៏ទាក់ទាញមួយនៅក្នុងប្រទេសចិន សម្រាប់ការងើបឡើងវិញក្រោយការរាតត្បាតដ៏ខ្លាំងក្លា និងគំរូនៃការអភិវឌ្ឍថ្មី នៃការធ្វើចរាចរណ៍ទ្វេដង ដោយការវិនិយោគរបស់ប្លុកនៅចិនដីគោកកើនឡើង៥០,៧ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ (យោងតាមក្រសួងពាណិ​ជ្ជ​កម្មចិន)។

ពាណិជ្ជកម្មទ្វេភាគីក៏បានរីកចម្រើនផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះដែលបង្កើតឡើងដោយទំនាក់ទំនងមិត្តភាព រវាងភាគីទាំងពីរ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន អាស៊ាន (CAFTA)។

នៅក្នុងខែឧសភាប្រទេសកម្ពុជា បាននាំចេញផ្លែស្វាយស្រស់ដំបូងរបស់ខ្លួន ដោយផ្ទាល់ទៅកាន់ប្រទេសចិន ដែលជាផ្នែកមួយនៃការបង្កើនកិច្ចសហប្រតិបត្តិការ កសិកម្មរវាងប្រទេសទាំងពីរ។

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជារំពឹងថា ការនាំចេញផ្លែស្វាយស្រស់របស់ប្រទេសចិន នឹងកើនឡើងដល់១០០.០០០ តោននៅឆ្នាំនេះ។

លោកបានមានប្រសាសន៍ថា “យើងនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនបង្កើនការនាំចេញផលិតផលរបស់យើង ទៅកាន់ទីផ្សារប្រទេសចិន” ។

ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ានរក្សាបានកំណើនរឹងមាំនៅ ឆ្នាំ២០២១ ដោយកើនឡើង២៧,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេលប្រាំមួយខែដំបូងនេះបើយោងតាមស្ថិតិគយរបស់ប្រទេសចិន។

នៅក្នុងខែវិច្ឆិកាឆ្នាំមុន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រូវបានចុះហត្ថលេខា ដោយបណ្តាប្រទេសចូលរួមចំនួន១៥ រួមមានប្រទេសចិននិងសមាជិកអាស៊ានទាំង១០ ដោយបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំមួយ ដែ​លគ្របដណ្តប់ប្រហែល៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុប    ពាណិជ្ជកម្មនិងប្រ​ជា​ជនសរុបរបស់ពិភពលោក។

ប្រធានគណៈកម្មាធិការប្រឹក្សាសន្តិសុខ របស់នាយករដ្ឋមន្រ្តីថៃលោក Panitan Wattanayagorn មានប្រសាសន៍ថា “RCEP គឺជាការចាប់ផ្តើមនៃយុគសម័យថ្មីមួយសម្រាប់ចំណងទំនាក់ទំនងចិន អាស៊ាន” ហើយវាជាផលប្រយោជន៍ សម្រាប់ពាណិជ្ជកម្មនិងការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនត្រឹមតែនៅលើពិភពលោកប៉ុណ្ណោះទេ។

លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនវិស័យអាស៊ីដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថា RCEP នឹងលើកកម្ពស់ពាណិជ្ជកម្មនិងការ វិនិយោគក្នុងតំបន់ ព្រោះវានឹងកាត់បន្ថយរបាំងពាណិជ្ជកម្មបន្ថែមទៀត ពង្រីកទីផ្សារក្នុងតំបន់រួមនិងពង្រឹងសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។

លោក Zhao Feng អនុប្រធានក្រុមហ៊ុន SAIC Motor-CP Co. , Ltd ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងសាជីវកម្ម SAIC Motor Corporation មាន    មូលដ្ឋាននៅទីក្រុងស៊ាងហៃនិងក្រុមហ៊ុន CP Group របស់ថៃបាននិយាយថា នៅពេលចូលជាធរមានកិច្ចព្រមព្រៀង នឹងជួយសម្រួលដល់ការនាំចូល និងនាំចេញរបស់ក្រុមហ៊ុនថ្លៃដើមប្រតិ​បត្តិការទាបនិងកាត់បន្ថយហានិភ័យ។

ជាមួយនឹងការវិនិយោគ ដែលបានគ្រោងទុកជាង៣០ពាន់លានបាត (ប្រហែល   ១ ពាន់លានដុល្លារអាមេរិក) រោងចក្ររបស់ SAIC Motor-CP នៅខេត្តឈុនបុរីរបស់ប្រទេសថៃតំណាង ឲ្យគម្រោងវិនិយោគផ្ទាល់ពីបរទេសដ៏ធំមួយរបស់ថៃ។

លោកZhao បានមានប្រសាសន៍ថា “យើងមានគោលបំណងធ្វើឲ្យវាក្លាយជា   មូលដ្ឋានផលិតកម្មរថយន្ត ខាងស្តាំម៉ាកយីហោអេជីជីនៅក្នុងអាស៊ាន” ។

ដោយបានធ្វើការអស់រយៈពេល២៥ឆ្នាំ នៅក្នុងឧស្សាហកម្មយានយន្ត និង៨ឆ្នាំនៅ SAIC Motor-CP បច្ចុប្បន្ននេះលោក Jakkit Chuwitsakunlert គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃនាយកដ្ឋានធានាគុណភាពរបស់ក្រុមហ៊ុន។

គាត់បាននិយាយថា “អ្វីដែលធ្វើឲ្យគាត់ចាប់អារម្មណ៍បំផុត គឺប្រសិទ្ធភាពរបស់ក្រុមហ៊ុនឬ “ល្បឿនចិន” ដូចដែលគាត់បានហៅ។

ចាកឃីតបាននិយាយថា “អ្វីគ្រប់យ៉ាងគួរតែត្រូវអនុវត្តន៍យ៉ាងលឿន។ វាជាបញ្ហាប្រឈមខ្លាំងណាស់ ប៉ុន្តែគិតក្នុងលក្ខណៈវិជ្ជមានវាជារឿងល្អ” ជំរុញដោយល្បឿនរបស់ចិន ខ្ញុំមិនមានការងឿងឆ្ងល់ទេថា ក្រុមហ៊ុនរបស់យើងនឹងរីកចម្រើនលឿន និងលឿនជាងមុន”៕ Source: Xinhua៕

 

 

ក្រសួងសាធារណការជំរុញការអភិវឌ្ឍធនធានមនុស្សដើម្បីរួមចំណែកដល់ ការរីកចម្រើនសង្គមជាតិ

ដោយៈ សាវុធ

ភ្នំពេញៈ វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូនបើកវគ្គបំប៉នសមត្ថភាពផ្ទៃក្នុងស្តីពី “ការអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ” ជូនដល់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការ ក្រោមអធិបតីភាពលោកស្រីឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកស្រីឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើ​ញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នសមត្ថភាពផ្ទៃក្នុងស្តីពី “ការអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ” ជូនដល់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការនៃវិទ្យាស្ថានតេជោសែន សាធារ​ណការ និងដឹកជញ្ជូន នៅទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

ថ្លែងក្នុងពិធីបើកវគ្គនាឱកាសនោះ លោកស្រី បានលើកឡើងពីការជំរុញ និងការគាំទ្រពីសំណាក់ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលលើការបណ្តុះបណ្តាលអភិវឌ្ឍធនធានបុគ្គលិក មន្រ្តីរាជការ គ្រូបង្រៀន និងសាស្រ្តាចារ្យរបស់វិទ្យាស្ថាន ឱ្យមានសមត្ថភាពខ្ពស់ ដើម្បីឈានទៅបណ្តុះបណ្តាលសិស្ស និស្សិតឱ្យក្លាយជាធនធានមនុស្ស ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់ទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានោះផងដែរ ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ទៅកាន់សិស្ស និស្សិត និងសិក្ខាកាម លោកហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីសារ សំខាន់ជាមូលដ្ឋានគ្រឹះនៃវគ្គបណ្តុះបណ្តាលនេះ ជាវគ្គដែលអាចជួយបំពាក់បំប៉ន បំពេញបន្ថែមដល់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីរបស់វិទ្យាស្ថានថែមមួយកម្រិតទៀត ដើម្បីអាចបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងគុណភាព ជាពិសេសធានាឱ្យកិច្ចដំណើរការវិទ្យាស្ថាន អាចប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ។

លោកនាយកវិទ្យាស្ថានបានបន្ថែមថា វិទ្យាស្ថានបានបែងចែកវគ្គបណ្តុះបណ្តាលជា៨វគ្គ សរុបចំនួន១៨មេរៀន បង្រៀនបង្ហាញដោយវាគ្មិនកិត្តិយស និងអ្នកជំនាញមានបទពិសោធន៍ច្រើនឆ្នាំលើមេរៀន នីមួយៗដែលរួមមាន គោលការណ៍នៃការងាររដ្ឋបាលក្នុងវិស័យអប់រំ និងប្រភេទគោលការណ៍រដ្ឋបាល អប់រំ ទំនាក់ទំនងក្នុងសាលារៀននិងរចនាសម្ព័ន្ធសាលារៀន ការគ្រប់គ្រងធនធានមនុស្ស និងការកសាងធនធានមនុស្សក្នុងវិស័យអប់រំ ការគ្រប់គ្រងខ្លួនឯង ការកសាងក្រុមនិងការបង្កើតបរិស្ថានជំរុញលើក ទឹកចិត្ត ការអភិវឌ្ឍខ្លួនឯង ការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ ការរៀបចំឱ្យមានផ្នត់គំនិត វិជ្ជមាន ការរៀបចំនិងអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្ត្រដោះស្រាយទំនាស់ ការឆ្លុះបញ្ចាំងពីខ្លួនឯង និង ភាពជាអ្នកដឹកនាំជាដើម៕

 

តើមានហេតុផលធំៗណាខ្លះធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើន នៅតំបន់ជាយក្រុង?

ដោយ: ហ៊ុយ ក្រេង- July 20, 2021

ភ្នំពេញ: សេដ្ឋកិច្ចត្រូវតែមានការទាក់ទងទៅនឹងអចលនទ្រព្យ​ ដើម្បីចូលរួមយ៉ាងរឹងមាំក្នុងការសហការជាមួយរដ្ឋាភិបាលកម្ពុជា។ អចលនទ្រព្យនៅកម្ពុជាក្នុងរយះពេលប៉ុន្មានឆ្នាំបន្ទាប់មកនេះ បានធ្វើឲ្យដីធ្លីនៅតាមតំបន់វិនិយោគរបស់អ្នកជំនួញ អចលនទ្រព្យមានការសម្រុកទៅជាយក្រុងជាខ្លាំង។

តំបន់មួយភាគធំ ដែលអ្នកជំនួញចូលចិត្តពង្រីកអាជីវកម្មរបស់ខ្លួន នៅទីនោះអាចនឹងក្លាយទៅជាយក្រុង ហើយអាចជួយបង្កើតធនធានមនុស្សបន្ថែមទៀតផងដែរ។

តំបន់ជាយក្រុង អាចនឹងមានការអភិវឌ្ឍទៅជាតំបន់លំនៅដ្ឋាន ភោជនីយដ្ឋាន ទីផ្សារលំនៅឋាន នឹងទីកន្លែងលំហែរកាយបែបធម្មជាតិជាច្រើនទៀត។ ជាការពិតណាស់  វិស័យអចលនទ្រព្យ បានធ្វើឲ្យទំហំវិនិយោគមានការទាក់ទាញ យ៉ាងវិសេសវិសាលនៅក្នុងក្រុង ពោរពេញដោយសំណង់អាគារខ្ពស់ៗជាច្រើន ដីរាប់សិបហិកតាអាចទទួលបានផលល្អជាធំ។

ចំនុចនេះនឹងអាចធ្វើឲ្យមានកំណើន នៃការរស់នៅកាន់តែច្រើនឡើង ហើយប្រជាជនដែលរស់នៅក្នុងប្រទេស មានការពិចារណាពីការស្វែងរកតំបន់អភិវឌ្ឍណាមួយ ដែលសមស្របទៅតាមបែបផែននៃការស់នៅ។​

លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property បានលើកឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ដែលProperty Area ទទួលបាន ដោយលោកស្រីបានលើកពីកត្តាសំខាន់ៗមួយចំនួន ជាហេតុផលធំៗ ដែលធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជា មានកិត្យានុភាពនៅតំបន់អភិវឌ្ឍជាយក្រុងដូចជា

កំណើនប្រជាជន

បានធ្វើឲ្យមានការសាងសង់បុរីបន្ថែម ទោះជាកាលៈទេសៈបែបណាក៏ដោយ ទាំងអចលនទ្រព្យនៅស្រុក ក៏នូវតែបន្តទិញឥតឈប់ឈរ ទោះបីជាប្រទៈវិបត្តិកូវីត១៩ ក៏ដោយ។

សំណង់អាគារធំៗលាតសន្ធឹងយ៉ាងច្រើន

ធ្វើឲ្យវិស័យដីក្នុងក្រុងមានការកើនឡើងខ្លាំងជាបន្តបន្ទាប់ រហូតដល់ឈានទៅការពង្រីកនៅជាយក្រុង។

គោលបំណងនៃការពង្រីកអចលនទ្រព្យ ដើម្បីចូលរួមអភិវឌ្ឍបន្ថែមលើសពីការខិតខំដើម្បីធានានិរន្តរភាពសេដ្ឋកិច្ច។ ដើម្បីប្រជាពលរដ្ឋទទួលបានការស្នាក់នៅដែលងាយស្រួលនៅក្នុងតំបន់ផងដែរ។ តម្លៃដីនៅជាយក្រុងនឹងក្នុងក្រុងមាន លក្ខណៈខុសគ្នាច្រើន ទីក្រុងមានដីកើនឡើងខ្ពស់ ស្របពេលដែលដីនៅជាយក្រុង ក៏មានលក្ខណៈល្អដែរ។ ជាពិសេសងាយស្រួលក្នុងការប្រកបអាជីវកម្ម នឹងរកផលចំណេញបានច្រើន។

មើលសន្ទុះនៃអចលនទ្រព្យ អ្នកខ្លះដើម្បីជីវភាពប្រចាំថ្ងៃ គឺនៅតែរកនិងពុះពារ។ បើធៀបទៅនឹងវិស័យផ្សេងៗ វាមិនថយចុះ ហើយក៏វាមិនអត់ដែរ។

អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ការជំរុញគោលនយោបាយពង្រីកតំបន់ឧស្សាហកម្មទៅតំបន់ជាយក្រុង កំណើនប្រជាពលរដ្ឋ និងការរីកចម្រើននៃជីវភាពប្រជាជនក្នុងតំបន់ទាំងនោះ កំពុងជម្រុញឲ្យទីផ្សារដីធ្លី និងសកម្មភាពទិញលក់កើនឡើង។លោកយិន លាងគង់ទីប្រឹក្សាសមាគមអចលនទ្រព្យសកលបញ្ជាក់ឲ្យដឹង។

លោកបន្តថា “ការប្រកាសពីការពង្រីកក្រុង ក្នុងកាំរង្វង់១០០គីឡូម៉ែត្រក្រឡានៅឆ្នាំ២០៣៥ បាននិងកំពុងក្លាយជាមូលដ្ឋាន និងកំលាំងចលករយ៉ាងរ៉ឹងមាំ គាំាំទ្រដល់ការរីកចម្រើនអចលនទ្រព្យនៅតំបន់ជាយក្រុង”។ លោកបន្តថា “មហិច្ឆតារបស់រដ្ឋាភិបាល បាននិងកំពុងត្រូវមើលឃឃើញថា ការអភិវឌ្ឍន៍ទីក្រុង បាននិងកំពុងទាញមកផ្សារភ្ជាប់នឹងការធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋប្រសើរឡើង កំពុងក្លាយជាកូនសោយ៉ាងប្រត្យក្ស ដើម្បីឆ្ពោះទៅកាន់គោលដៅក្នុងការនាំកម្ពុជា ឆ្ពោះទៅកាន់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ”៕

 

 

 

 

មហាយក្សចិនចាប់ផ្ដើមដំណើរការផលិតរថភ្លើងល្បឿលឿនបំផុតដំបូងបង្អស់របស់ពិភពលោក

ដោយៈ សុខុម

ប៉េកាំង: រថភ្លើងមហាសែនលឿនមួយខ្សែដែលអាចរត់ក្នុងល្បឿនដល់ទៅ៦០០គីឡូមែត្រក្នុងមួយម៉ោងដំបូងបង្អស់របស់ពិភពលោកត្រូវបានដាក់ឱ្យដំណើរការផលិតនៅក្រុងឈីងតាវ (Qingdao) ខេត្តសានតុង (Shandong) ប្រទេសចិន នៅថ្ងៃអង្គារ ទី២០ កក្កដា នេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតចិន Global Times។

ក្រុមហ៊ុនផលិតរថភ្លើងល្បឿនលឿននៅប្រទេសចិន CRRC Qingdao Sifang Co., Ltd និយាយថា រថភ្លើងល្បឿនលឿនដែលអភិវឌ្ឍដោយប្រទេសចិន នេះគឺជាសមិទ្ធផលឈានមុខគេផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងវិស័យដឹកជញ្ជូនផ្លូវដែកទូទាំងពិភពលោក។

លោក Liang Jianying ដែលជាអគ្គនាយករង និងជាប្រធានវិស្វករនៃក្រុមហ៊ុនខាងលើនេះបានបញ្ជាក់ថា រថភ្លើងល្បឿនលឿនដែលដំណើរការដោយកម្លាំងអេឡិចត្រូម៉ាញ៉េទិច (electromagnetic force) នេះមានលក្ខណៈពិសេសជាច្រើនដូចជា មានសុវត្ថិភាពខ្ពស់ មិនបញ្ចេញសំឡេងខ្លាំង មិនបង្ករំញ័រខ្លាំង ដឹកអ្នកដំណើរបានច្រើន ចំណេញពេលវេលាធ្វើដំណើរ និងត្រូវការថែទាំតិចតួច។

លោកបានធ្វើការកត់សម្គាល់ថា រថភ្លើងនេះគឺពិតជាលឿនអស្ចារ្យណាស់ បើធៀបនឹងហោះដែលហោះហើរក្នុងល្បឿនចន្លោះពី៨០០គីឡូម៉ែត្រទៅ៩០០គីឡូម៉ែត្រក្នុងមួយម៉ោង។

នោះមានន័យថា ការធ្វើដំណើរពីរដ្ឋធានីប៉េកាំង ទៅកាន់ទីក្រុងសៀងហៃ ក្នុងចម្ងាយផ្លូវប្រមាណ១.៥០០គីឡូម៉ែត្រត្រូវប្រើពេលចន្លោះពី១៥ម៉ោងទៅ១៩ម៉ោង ហើយបើតាមរថភ្លើងល្បឿនលឿននេះត្រូវប្រើពេលប្រហែល៣ម៉ោង ខណៈការធ្វើដំណើរតាមយន្តហោះប្រើពេល២ម៉ោងទៅ២ម៉ោងកន្លះ។

ទោះបីជាម៉ូតគំរូនៃរថភ្លើងល្បឿនលឿននេះត្រូវបានដាក់ឱ្យដំណើរការផលិតនៅថ្ងៃនេះក្ដី ក៏នៅក្នុងប្រទេសចិន មិនទាន់មានបណ្ដាញផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿន៦០០គីឡូមែត្រក្នុងមួយម៉ោងនេះនៅឡើយទេ។

ប៉ុន្តែទីក្រុងមួយចំនួនកំពុងមានគម្រោងសាងសង់បណ្តាញផ្លូវដែកល្បឿងលឿន ហើយបានឈានដល់ដំណាក់កាលសិក្សាស្រាវជ្រាវ និងធ្វើបទបង្ហាញហើយ ដោយក្នុងនោះរួមមានទាំងបណ្ដាញផ្លូវដែកល្បឿនលឿន សៀងហៃ-ហាងចូវ (Shanghai-Hangzhou Maglev Line) និងបណ្ដាញផ្លូវដែកល្បឿនលឿន ឈឹងទូ-ឆុងឈីង (Chengdu-Chongqing Maglev Line) ផងដែរ៕