ការសិក្សាថ្មីៈការចាក់វ៉ាក់សាំងSinovacដូសទី៣មានប្រសិទ្ឋភាពកាន់តែខ្ពស់និងកើនឡើងនូវកម្រិតអង់ទីគ័រ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការចាក់វ៉ាក់សាំងSinovac ដូសទី ៣ បន្ទាប់ពីចាក់ដូសទី២បានរយៈពេល៦ខែ ឬច្រើនជាងនេះ អាចនាំឲ្យមានការកើនឡើងនូវកម្រិតអង់ទីគ័រ។

លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានចេញផ្សាយនៅលើគេហទំព័រ medRxiv កាលពីចុងសប្តា

ការសិក្សាដដែលបានរកឃើញថា បើទោះបីជាកម្រិតអង់ទីគ័រ បានធ្លាក់ចុះក្នុងរយៈពេល៦ខែ បន្ទាប់ពីការចាក់វ៉ាក់សាំង Sinovac ដូសទី២ក៏ដោយ ក៏ប៉ុន្តែវ៉ាក់សាំង Sinovac ចំនួន២ដូស បានបង្កើតការចងចាំប្រព័ន្ធភាពស៊ាំយ៉ាងល្អ។

ដូសទី៣ ដែលត្រូវបានចាក់ក្នុងចន្លោះពី៦ ទៅ៨ខែ បន្ទាប់ពីការចាក់ដូសទី២ នាំឲ្យ​មានការឆ្លើយតបយ៉ាងខ្លាំង នៃប្រព័ន្ធភាពស៊ាំ ដោយកម្រិត​GMT កើនឡើងដល់ប្រមា​ណ១៤០។

ក្នុងការសិក្សាថ្មីនេះ មានអ្នកចូលរួមចំនួន៥៤០នាក់ បានទទួលវ៉ាក់សាំងSinoivacដូសទី៣ ។

ការសិក្សា ក៏បានរកឃើញផងដែរថា ការចាក់ដូសទី៣ឆាប់ពេក (២៨ ថ្ងៃបន្ទាប់ពីការចាក់ដូសទី ២) បណ្តាលឲ្យមានកម្រិតអង់ទីគ័រកាន់តែទាប។

ស្របពេលជាមួយគ្នានោះដែរ ការសិក្សានេះមិនបានរកឃើញមានប្រតិកម្មធ្ងន់ធ្ងរណាមួយ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូសទី៣ ត្រូវបានគេសង្កេតឃើញក្នុងអំឡុងការសិក្សានោះទេ៕

 

លោកយិន លាងគង់ផ្ញើរសារលិខិតអបអរសាទរសម្តេចតេជោទទួលគ្រឿងឥស្សរិយយសថ្នាក់មិត្តភាពពីលោកប្រធានាធិបតីវ្លាឌីមៀរ ពូទីន

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia និងគេហទំព័រCambodiafinancialtimes.com ព្រមទាំងថ្នាក់ដឹកនាំនិងសហការី សូមគោរពផ្ញើសារលិខិតចូលរួមអបអរសាទរ និងគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសម្តេចតេជោទទួលបានគ្រឿងឥស្សរិយយសថ្នាក់ “មិត្ត​ភាព (Order of Friendship)”ពីលោក វ្ល៉ាឌីមៀរ ពូទីនប្រធានាធិបតីរុស្ស៊ី ។

នាឱកាសដ៏វិសេសវិសាលនេះ លោកយិន លាងគង់ និងសហសេវិក សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្ដីសុខ សុភមង្គល ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព (Order of Friendship)” ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ី និងកម្ពុជា។ នេះបើយោងតាមការចេញផ្សាយលើ Facebook ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

គ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព (Order of Friendship)”គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋនៃសហព័ន្ធរុស្ស៊ី ដែលត្រូវបានបង្កើតឡើងដោយលោកBoris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៊ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៊ី៕

 

កម្ពុជា ចិនរៀបចំវេទិកាលើដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវត្តថ្មី

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជាបានរៀបចំវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅកាន់ ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនតាមរយៈប្រព័ន្ធ Zoom ក្នុងទម្រង់កូនកាត់ ដែលរៀបចំតាមអនឡាញ (នៅកម្ពុជា) និងរៀបចំផ្ទាល់ (នៅចិន)។

កម្មវិធីនេះ សហការរៀបចំដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជ​បណ្ឌិត្យសភាកម្ពុជា លេខាធិការដ្ឋានជាតិនៃធនាគារខួរក្បាល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន។

វេទិការនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោកសា  ស្ត្រាចារ្យបណ្ឌិត សៀ ហ្វ៊ូចាន់ (XIE Fuzhan) ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងជាប្រធានគណៈ កម្មាធិការនាយកនៃធនាគារខួរក្បាលជាន់ខ្ពស់ជាតិ នៃបណ្ឌិត្យស ភាវិទ្យាសាស្ត្រសង្គមចិន លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

កម្មវិធីនេះក៏មានការចូលរួមពី លោក ហ៊័ង គុនមីង (Huang Kunming) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន សមាជិកលេខា​ធិការដ្ឋាន នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន និងជាប្រធានគណៈឃោសនានៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន លោកសាស្ត្រាចារ្យបណ្ឌិត វ៉ាង លីងហ្គួយ (WANG Linggui) អនុប្រធានបណ្ឌិត្យស ភាវិទ្យាសាស្ត្រសង្គមចិន និងជាអនុប្រធានគណៈកម្មាធិការនាយកធនាគារខួរក្បាលជាន់ខ្ពស់ជាតិ នៃបណ្ឌិត្យស ភាវិទ្យាសាស្ត្រសង្គ​មចិន ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធរបស់ប្រទេសទាំង២យ៉ាងច្រើនផងដែរ៕

 

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនសម្រេចបានទំហំទឹកប្រាក់ជិត៥០០០លាន ដុល្លារអាមេរិក

ដោយៈតារា

ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ក្នុងរយៈពេល៦ខែឆ្នាំ២០២១សម្រេចបានទំហំទឹកប្រាក់ជាង៤៩៥១លានដុល្លារអាមេរិក ក្នុងនោះការនាំចេញពីកម្ពុជាមានទឹកប្រាក់ជាង៦៧៣លានដុល្លារ ខណៈការនាំចូលមានទំហំទឹកប្រាក់ជាង៤ ២៧៧ លានដុល្លារអាមេរិកផងដែរ។

ក្រសួងពាណិជ្ជកម្ម បានបង្ហាញទូរលេខនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅក្នុងរយៈពេល៦ខែ ឆ្នាំ ២០២១ ក្នុងនោះការធ្វើពាណិជកម្មរវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់ជាង ៤ ៩៥១ លានដុល្លារអាមេរិក កើនឡើងជាង៣១ភាគរយ ខណៈនៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុបជាង ៣ ៧៧៦ លានដុល្លារអាមេរិក ក្នុងនោះសម្រាប់ការនាំចេញ-ចូល, នៅក្នុងរយៈពេល ៦ ខែ នេះដែរ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន មានទំហំទឹកប្រាក់ជាង៦៧៣ លានដុល្លារ កើនឡើងជាង៤២ភាគរយ ខណៈនៅក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២០ ការនាំចេញនេះមានទឹកប្រាក់ជាង៦៧៣លានដុល្លារ។

ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ ការនាំចូលពីប្រទេសចិនមកកា​ន់ទីផ្សារកម្ពុជា មានទឹកប្រាក់ជាង៤៣៧៧លានដុល្លារ កើនឡើងជាង២៩ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។

នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១ នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប៤៤៥លានតោន ទៅកាន់ទិសដៅ៦២ប្រទេស កើនឡើងជាង២០៤តោន ជិត៨៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ក្នុងនោះតាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល មានចំនួនជាង២៥៧១លានដុល្លាអាមេរិក រួមមាន ការនាំចេញអង្ករ មានចំនួនជាង២៣៧លានដុល្លាអាមេរិក ការនាំចេញស្រូវជាង២៧៩លាន ដុល្លាអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួនជាង២០៥៤លានដុល្លាអាមេរិកផងដែរ៕

អ្នកជំនាញបង្ហើបពីបញ្ហាប្រឈមធំៗចំនួន៣ ដែលវិស័យអចលនទ្រព្យត្រូវដោះស្រាយដើម្បីងើបឡើងពីវិបត្តិ

ដោយៈសុខុម

គូឡាឡាំពួ: អ្នកជំនាញបានបង្ហើបថា ឧស្សាហកម្មលំនៅដ្ឋាន និងអចលនទ្រព្យចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមធំៗចំនួន៣ គឺនិរន្តរភាព នវានុវត្តន៍ (ការច្នៃប្រឌិតថ្មី) និងបច្ចេកវិទ្យាដើម្បីស្ដារឧស្សាហកម្មនេះ និងសេដ្ឋកិច្ចឡើងវិញក្នុងយុគសម័យកូវីដ-១៩។

ក្នុងសុន្ទរកថាស្វាគមន៍អំឡុងកិច្ចប្រជុំកំពូលស្តីពី លំនៅដ្ឋាន និងអចលនទ្រព្យម៉ាឡេស៊ី ឆ្នាំ២០២១ (2021 Malaysian Housing and Property Summit) កាលពីថ្ងៃអង្គារ ទី២៧ កក្កដា លោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (KSI Strategic Institute for Asia Pacific) បានថ្លែងថា ឧស្សាហកម្មនេះ ចាំបាច់ត្រូវរៀបចំផែនការរបស់ខ្លួន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានដំណើរទៅមុខឡើងវិញ។

លោកលើកឡើងថា “គ្រួសារ និងអាជីវកម្មច្រើនណាស់ ដែលបានរងផលប៉ះពាល់ ហើយយើងត្រូវធ្វើការរួមគ្នាដើម្បីស្ដារឡើងវិញ។ យើងក៏ត្រូវការឱ្យរដ្ឋាភិបាល មានវិធានការឆ្លើយតបឱ្យបានច្រើនជាងមុនទៅនឹងតម្រូវការ”។

លោកបន្តថា ”គិតពីសហគមន៍អាជីវកម្ម ដោយធ្វើការរួមគ្នាជាមួយវិស័យឯកជន។ កិច្ចសហការនេះ ពិតជាមានសារៈសំខាន់ណាស់ ហើយឧស្សាហកម្មលំនៅដ្ឋាន និងអចលនទ្រព្យអាចនឹងនាំមុខនៅក្នុងការកសាងសេដ្ឋកិច្ច”។

លោកគូសបញ្ជាក់ថា សម្រាប់និរន្តរភាព យើងត្រូវធ្វើឱ្យប្រាកដថា យើងអាចរក្សាបាននូវនិរន្តរភាព ពីព្រោះនិរន្តរភាពមានសារៈសំខាន់ សម្រាប់ឧស្សាហកម្មលំនៅដ្ឋាន និងអចលនទ្រព្យ។ ឧស្សាហកម្មនេះត្រូវតែមានភាពច្នៃប្រឌិតខ្ពស់ ដោយយើងត្រូវមានសមត្ថភាពបង្កើតភាពច្នៃប្រឌិត ពីព្រោះវាជាគន្លឹះនៅក្នុងការកែប្រែឧស្សាហកម្មនេះ។

ចំណុចចុងក្រោយគឺបច្ចេកវិទ្យា។ បច្ចេកវិទ្យាគឺជាអ្នកនាំមកនូវការផ្លាស់ប្ដូរដ៏អស្ចា រ្យសម្រាប់គ្រប់វិស័យនៃសេដ្ឋកិច្ច។ ឧស្សាហកម្មលំនៅដ្ឋាន និងអចលនទ្រព្យចាំបាច់ត្រូវមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា ដើម្បីពន្លឿនការដាក់ចេញ ប្រព័ន្ធសាងសង់បែបឧស្សាហកម្ម (Industrialised Building System (IBS)) ដើម្បីធនាបានថា បច្ចេកវិទ្យាចាក់ឫសកាន់តែជ្រៅនៅក្នុងឧស្សាហកម្មនេះ”។

កិច្ចប្រជុំកំពូលដែលធ្វើឡើងតាម Video Conference នេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថាន KSI Strategic Institute for Asia Pacific និង International Real Estate Federation (Fiabci) Malaysia ដែលជាស្ថាប័នសាងបណ្ដាញអាជីវកម្ម។ អ្នកចូលរួមជាង២៧០នាក់ បានចុះឈ្មោះចូលរួមក្នុងកិច្ចប្រជុំកំពូលរយៈពេលមួយថ្ងៃនេះ។

លោក Datuk Seri Koe Peng Kang ប្រធានរបស់ Fiabci Malaysia បានជំរុញ ឱ្យឧស្សាហកម្មលំនៅដ្ឋាន និងអចលនទ្រព្យបន្តព្យាយាម និងបោះជំហានឆ្ពោះទៅមុខ ព្រោះស្ថានភាព ដ៏អាក្រក់ជិតកន្លងផុតហើយ ដោយប្រទេសម៉ាឡេស៊ី ប្រហែលជាអាចសម្រេចបានភាពស៊ាំសហគមន៍? (Herd immunity) នៅត្រឹមខែតុលា ដែលនឹងអនុញ្ញាតឱ្យបើកសេដ្ឋកិច្ចឡើងវិញ។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំដដែលនេះ លោកស្រី Datuk Zuraida Kamaruddin រដ្ឋមន្រ្តីក្រសួងលំនៅដ្ឋានបានធ្វើការកត់សម្គាល់ថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បានធ្វើការកែសម្រួលយុទ្ធសាស្ត្រអាជីវកម្មរបស់ពួកគេ ឱ្យសមស្របទៅនឹងការធ្លាក់ចុះនៃទីផ្សារដើម្បីរក្សាការប្រកួតប្រជែង ក៏ដូចជាដើម្បីជម្នះបញ្ហាប្រឈម និងស្ថាបភាពមិនច្បាស់លា​ស់នានា។ លោកស្រីជឿថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ បានសម្របខ្លួនទៅនឹងបរិបទថ្មីនៅក្នុងបរិយាកាសអាជីវកម្មអំឡុងសម័យកូវីដ-១៩។

ទោះជាយ៉ាងណា លោកស្រីយល់ថា អចលនទ្រព្យប្រហែលជាមានតម្លៃមិនធូរអំឡុងសម័យកូវីដ-១៩៕

សហគ្រិនកសិកម្មជជែកគ្នាពីគំនិតច្នៃប្រឌិតលើវិស័យនេះដោយចីរភាព

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ បណ្តាសហគ្រិន និងវាគ្មិនជំនាញមកពីស្ថាប័នល្បីៗ ខាងផ្នែកកសិកម្ម នឹងបង្កើតវេទិកា សន្និសីទសហគ្រិនកសិកម្មកម្ពុជា តាមអនឡាញ ក្រោមប្រធានបទ”គំនិតច្នៃប្រឌិតនៃកសិកម្ម សម្រាប់ការរីកចម្រើនប្រកបដោយចីរភាព”។

វេទិកាជជែកពិភាក្សានេះនឹងធ្វើឡើង តាមប្រព័ន្ឋអនឡាញនាថ្ងៃទី២៨ កក្កដានេះ ស្របពេលវិស័យកសិកម្ម បាននិងកំពុងដើរតួនាទីកាន់តែសំខាន់លើការជម្រុញកំនើនសេដ្ឋកិច្ច និងការនាំចេញ។

កិច្ចពិភាក្សាចម្បងក្នុងកម្មវិធីនេះ នឹងសង្កត់ធ្ងន់ទៅលើ ឱកាសនៃការស្វែងយល់អំពីវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា និងជាពិសេសដំណើរការវិស័យកសិកម្មនៅកម្ពុជាក្នុងបរិបទកូវីដ១៩ សព្វថ្ងៃ។

ប្រធានបទ គំនិតច្នៃប្រឌិតនៃកសិកម្ម សម្រាប់ការរីកចម្រើនប្រកបដោយចីរភាព នេះនឹងមានបែងចែកជា៤ផ្នែកសំខាន់ៗដូចជា ទី១ ដំណើរការ បញ្ហា និងឱកាសសម្រាប់វិស័យកសិកម្មកម្ពុជា ទី២-គោលនយោបាយអភិវឌ្ឍន៍កសិកម្ម របស់រាជរដ្ឋាភិបាលឆ្នាំ ២០៣០ និងលខ័ណ្ឌតំរូវភូតគាមអនាម័យសំរាប់នាំចេញកសិកផល ទី៣-ករណីផ្សេងៗរបស់ធុរៈកិច្ចកសិកម្ម មេរៀន ឧបសគ្គ និងដំណើរឆ្ពោះតទៅមុខ និងទី៤-កញ្ចប់ជំនួយគាំទ្រដល់សហគ្រិនកសិកម្មកម្ពុជា៕

លោកឧកញ៉ាលឹម ហេងៈអ្នកធុរកិច្ចឥណ្ឌូននេស៊ីជាច្រើនចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានថ្លែងថា អ្នកវិនិយោគឥណ្ឌូនេស៊ីជាច្រើន កំពុងមានបំណងចូលមកវិនិយោគ លើវិស័យកសិកម្មនៅកម្ពុជា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៧ កក្កដាកន្លងមកថា កាលពីសប្តាហ៍មុន លោកជាមួយ អ្នកឧកញ៉ាម៉ុង រិទ្ឋីបានជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនស៊ីប្រចាំកម្ពុជា ដែលតាមរយៈជំនួបនេះភាគីឥណ្ឌូនស៊ីបានបង្ហាញពី​បំណងមកវិនិយោគនៅកម្ពុជា ដោយផ្តោតជាពិសេសលើវិស័យកសិកម្ម ដែលកំពុងមាន​សក្តានុពលនៅកម្ពុជា។

លោកបន្តថា “ក្រុមហ៊ុនដែលគ្រោងចូលមកវិនិយោគនៅកម្ពុជា ជាក្រុមហ៊ុនធំ ដែលពូកគេផ្តោត លើការកែច្នៃផលិតផលកសិកម្ម ដើម្បីនាំចេញទៅកាន់ប្រទេសជាច្រើន ពិសេសប្រទេសចិន”។លោកបន្តថា “ក្រោយចប់បញ្ហាជំងឺកូវីដ១៩ អ្នកវិនិយោគឥណ្ឌូនេស៊ី ចិន និងអ្នកវិនិយោគបរទេសជាច្រើនទៀត នឹងចូលមកកាន់ទីផ្សារកម្ពុជា”។

វិស័យកសិកម្មជាវិស័យមានសក្តានុពលមួយ ដោយវិស័យមួយនេះមានភាពរីកចម្រើន ទោះបីស្ថិតក្នុងដំណាក់កាលបញ្ហាកូវីដ១៩ ជាក់ស្តែងរដ្ឋាភិបាលបាននិងកំពុងជម្រុញការនាំចេញផលិតផលកសិកម្ម ឲ្យបាន១២ភាគរយ នៃផលិតផលនាំចេញសរុបនៅឆ្នាំ២០២៥ខាងមុខនេះ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មកំពុងរៀបចំសេចក្តី ព្រាងគោលនយោបាយជាតិស្វាយចន្ទីរ និងគោលនយោបាយជាតិម្រេច ដើម្បីធ្វើយ៉ាងណាឲ្យការដាំដុះមានគុណភាពខ្ពស់ និងជម្រុញការនាំចេញឲ្យបានកាន់តែច្រើន៕

តើអាគារពាណិជ្ជកម្មនៅកម្ពុជាដើរតួនាទីនិងផ្តល់ប្រយោជន៍អ្វីខ្លះដល់អ្នករស់នៅ?

ដោយៈ ម៉ាណេត

ភ្នំពេញៈ អាគារពាណិជ្ជកម្ម សំដៅទៅគម្រោងអភិវឌ្ឍន៍ អចលនទ្រព្យទាំងឡាយណា ដែលប្រើសម្រាប់ការធ្វើអាជីវកម្ម ដែលរួមសណ្ឋាគារ ផ្សារទំនើប អគារការិយាល័យ ហាងលក់ទំនិញដុំនិងរាយ អាគារសេវាកម្មចម្រុះ និងអគារអាផាតមិនជាដើម។

ក្នុងរយៈកាលចុងក្រោយនេះ គម្រោងសំណង់អគារបានកើនឡើងយ៉ាងច្រើន នៅទីក្រុងភ្នំពេញ។ បច្ចុប្បន្ន វិស័យសំណង់អចលនទ្រព្យ ពិសេស អាគារពាណិជ្ជកម្ម បាននិងកំពុងរីកដុះដាលយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ពិសេសទីក្រុងភ្នំពេញ និងក្រុងពះសីហនុ។

ទាក់ទងនឹងអាគារពាណិជ្ជកម្មបែបចម្រុះនេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia លោកខន គង្គា បានថ្លែងប្រាប់កាលពីថ្មីៗនេះ អាគារពាណិជ្ជកម្មបែបចម្រុះ (mixed-use development) មានលក្ខណៈពិសេសជាច្រើន រួមបញ្ចូលទាំងខុនដូ ការិយាល័យ ផ្សារទំនើប និងសេវាកម្មជាច្រើនទៀត។

ជាមួយគ្នានេះដែរ លោកបានលើកឡើងថា ប្រទេសជិតខាង ដូចជាប្រទេសសិង្ហបុរី និងថៃជាដើម បានអភិវឌ្ឍន៍អាគារពាណិជ្ជកម្មច្រើនរួចទៅហើយ ហើយបច្ចុប្បន្នអ្នកអភិវឌ្ឍន៍ បាននាំមកការអភិវឌ្ឍបែបនេះមកកម្ពុជាដែរ ដូចជាគម្រោង Bridge គម្រោង The Peak និងគម្រោងជាច្រើនចាប់ផ្តើម មានការអភិវឌ្ឍន៍ជាអាគារពាណិជ្ជកម្ម បែបចម្រុះជាបន្តបន្ទាប់។

លោកបានលើកឡើងថា មូលហេតុដែលអ្នកអភិវឌ្ឍន៍ ធ្វើការអភិវឌ្ឍពាណិជ្ជកម្មបែបចម្រុះបែបនេះ គឺដោយសារ វាមានភាពងាយស្រួលសម្រាប់អ្នកធ្វើការ អ្នករស់នៅ និងអ្នកប្រកបអាជីវកម្ម នៅកន្លែងគម្រោងអាគារពាណិជ្ជកម្មតែម្តង។ វាថែមទាំងជួយសន្សំពេលវេលា។

លោកបានឱ្យដឹងទៀតថា “ឧទាហរណ៍ បើសិនជាយើងធ្វើការ ឬរកស៊ី យើងស្នាក់នៅ និងធ្វើការក្នុងអាគារ ដែលមានសេវកម្មចម្រុះនៅនឹងមួយកន្លែងតែម្តង ដូច្នេះវាធ្វើឱ្យយើងចំណេញពេលវេលាក្នុងការធ្វើដំណើរ”។
លោកខន គង្គាបានបន្តថា គោលបំណងរបស់អ្នកអភិវឌ្ឍន៍ អាគារពាណិជ្ជកម្មបែបចម្រុះ ដើម្បីបម្រើសេវាកម្មដល់ទាំងអ្នកធ្វើការ និងអ្នករស់នៅក្នុងគម្រោងរបស់ខ្លួន។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គេអាចសង្កេតឃើញមានវត្តមានអគារពាណិ​ជ្ជកម្មជាច្រើន កំពុងត្រូវបានសាងសង់ និងលេចជារូបរាងបណ្ដើរៗ តួយ៉ាងដូចជា អាគារ The Prince Happiness Plaza អគារ The Peak និង អគារ Prince International Plaza ជាដើម៕

តើខុនដូសង់អស់មួយម៉ែត្រការ៉េប៉ុន្មាន បូកទាំងថ្លៃដី?

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោក អ្នកបានឃើញអាគារខុនដូខ្ពស់ៗនៅកម្ពុជា កាន់តែលូតលាស់ច្រើនរៀងរាល់ថ្ងៃ ប៉ុន្តែមិនដឹងតម្លៃសំណង់ឬថ្លៃសាងសង់អស់ប៉ុន្មាននោះទេ តើវាថ្លៃខ្ពស់ដូចយូនីតដែលបានលក់ចេញឬទេ?។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពី ល្ងាចថ្ងៃទី២៧ កក្កដាកន្លងមកថា ការសាងសង់ខុនដូសម្រាប់លក់ តម្លៃសំណង់មានចន្លោះពី៤០០ទៅ៦០០ដុល្លារប៉ុណ្ណោះ ដោយតម្លៃនេះមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយទេ ប៉ុន្តែបើដីមួយម៉ែត្រការ៉េថ្លៃ២០០០ ទៅ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តែអាចសាងសង់បានកំពស់៣០ទៅ៤០ជាន់ ហេតុនេះតម្លៃដីនៅសល់ត្រឹម២០០ទៅ៣០០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។

ហេតុនេះបើបូកបញ្ចូលគ្នាលើថ្លៃសំណង់ ថ្លៃដី ខុនដូមួយម៉ែត្រការ៉េមានតម្លៃចន្លោះ៦០០ទៅ៨០០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា បើគិតលើតម្លៃនេះ គឺការលក់មិនគួរបារម្ភទេ បើដាក់លក់មួយម៉ែត្រការ៉េតម្លៃ២០០០ទៅ២៥០០ដុល្លារ លក់តែមួយម៉ែត្រការ៉េត្រឹម១២០០ក៏លក់បាន និងចំណេញច្រើនផងដែរ។

លោកបន្តថា “អ្វីដែលសំខាន់នៅត្រង់ថា អ្នកវិនិយោគសាងសង់ខុនដូលក់ គឺតែងតែឡើងថ្លៃ មិនឃើញចុះ បើឡើងបាន តែបញ្ហាស្ថិតត្រង់ឡើងបាន តែចុះមិនបាន”។លោកបន្តថា “ហេតុនេះទីផ្សារខុនដូមិនគួរបារម្ភនោះទេ បើលក់មួយម៉ែត្រការ៉េ១២០០ នឹងមានអ្នកទិញច្រើនមិនខាន ហើយតម្លៃនេះក៏នៅទទួលបានផលចំណេញខ្ពស់”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តទៀតថា អ្វីដែលលោកមើលឃើញគឺការសាងសង់ខុនដូ និងធ្វើឲ្យមានទីផ្សារមិនពិបាកពេកទេ សំខាន់លក់តម្លៃសមរម្យ៕

គំរោងអាគារពហុបំណងបំពាក់ LED ធំជាងគេលើលោកនឹងរំលេចខ្លួននៅកម្ពុជាក្នុងឆ្នាំ២០២៣

ដោយៈសុខហេង

ភ្នំពេញៈ បច្ចេកវិទ្យាកំពុងផ្លាស់ប្តូរពិភពលោក និន្នាការសង្គម និងសេដ្ឋកិច្ច ពិសេ​សវានឹងបង្ហាញភាពអស្ចារ្យ យ៉ាងច្រើនសំរាប់ទស្សនីយភាព នៅលើអាគារឬសំណ​ង់អ្វីមួយ។

ជាក់ស្តែងគំរោងអាគារពហុបំណងបំពាក់ LED ធំជាងគេលើលោក នឹងរំលេចខ្លួននៅតំបន់ជ្រោយចង្វារ នឹងផុសឡើងនៅទឹកដីជ្រោយចង្វារ ដែលវានិងក្លាយជានិមិត្តរូបថ្មីនៃក្រុងភ្នំពេញនាសម័យបច្ចេកវិទ្យា។ព៌តមាននេះ ត្រូវបានបង្ហាញឡើងដោយផេកមួយឈ្មោះ ASEAN Urbanist កាលពីល្ងាចថ្ងៃទី២៧ កក្កដាកន្លងមកនេះ។

គំរោងនេះនឹងបង្ហាញនូវក្តីរំភើប សម្រាប់ ព្រឹត្តការណ៍ដ៏អស្ចារ្យ Sea game 2023 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ៕