ប្រធានាធិបតីចូ បៃឌិនដាក់ចេញផែនការចំណាយ៦ទ្រីលានដុល្លារដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ដោយៈ សុខុម

វ៉ាស៊ីនតោន: ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានបញ្ចេញថវិកាប្រចាំឆ្នាំដំបូងរបស់លោក គឺគម្រោងចំណាយរហូតដល់ទៅ៦ទ្រីលានដុល្លារ ដោយក្នុងនោះរួមមានទាំងការដំឡើងពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើពលរដ្ឋអាមេរិក ដែលមានស្ដុកស្ដម្ភផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។ នៅបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២១។

សំណើថវិកាដ៏ធំនេះរួមមានទាំងកម្មវីធីសង្គមធុះៗ និងការវិនិយោគថ្មីៗដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុផងដែរ។
ទោះជាយ៉ាងណា សំណើថវិកានេះត្រូវការការអនុម័តពីរដ្ឋសភា ទីដែលលោក Lindsey Graham តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋបានថ្កោលទោសថា សំណើថវិកានោះវាធំធេងខ្លងពេកហើយ។

នៅក្រោមផែនការចំណាយនេះ បំណុលនឹងឈានដល់១១៧%នៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ២០៣១ ដោយឡើងហួសកម្រិតអំឡុងសង្គ្រាមលោកលើកទី២ ទៅទៀត បើទោះបីជាមានការដំឡើងពន្ធដែលត្រូវបានស្នើឡើងយ៉ាងតិច៣ទ្រីលានដុល្លារលើក្រុមហ៊ុនសាជីវកម្ម ផលចំណេញជាមូលធន និងប្រាក់ចំណូលយ៉ាងណាក្ដី។

លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមកពីគណបក្សសាធារណរដ្ឋ ក៏បានចំណាយឱនភាពថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ដែរក្នុងមួយឆ្នាំៗ អំឡុងពេលលោកនៅកាន់អំណាច ហើយសំណើផែនការចំណាយប្រចាំឆ្នាំលើកចុងក្រោយបង្អស់របស់លោកមានរហូតដល់ទៅ៤,៨ទ្រីលានដុល្លារឯណោះ។

សំណើថវិការបស់លោកចូ បៃឌិន រួមមានទាំងសំណើ១,៥ទ្រីលានដុល្លារសម្រាប់ការចំណាយប្រតិបត្តិការសម្រាប់មន្ទីរបញ្ចកោណ និងស្ថាប័នផ្សេងៗទៀតរបស់រដ្ឋាភិបាលផងដែរ។ កញ្ចប់ថវិកានេះក៏រួមមានទាំងផែនការ២ដែលលោកធ្លាប់បានប្រកាសមុននេះផងដែរ នោះគឺផែនការការងារដែលមានទំហំ២,៣ទ្រីលានដុល្លារ និងផែនការគ្រួសារដែលមានទំហំ១,៨ទ្រីលានដុល្លារផងដែរ។

លោកចូ បៃឌិន ដែលមកពីគណបក្សប្រជាធិបតេយ្យបានគូសបញ្ជាក់ថា សំណើកញ្ចប់ថវិការបស់លោក “វិនិយោគដោយផ្ទាល់ទៅលើពលរដ្ឋអាមេរិក ហើយនឹងពង្រឹងសេដ្ឋកិច្ចរបស់ប្រជាជាតិយើង និងធ្វើឱ្យសារពើពន្ធរបស់យើងកាន់តែរឹងមាំសម្រាប់រយៈពេលវែង”៕

ការអភិវឌ្ឍដីឡូត៏បែបលំហែកាយកំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ

ដោយៈ លក្ខិណា

ភ្នំពេញៈ កាលពីប៉ុន្មានឆ្នាំមុន ការអភិវឌ្ឍដីឡូត៏ផ្ដោតទៅលើសម្រាប់អភិវឌ្ឍន៍លំនៅឋាន ដោយមានទំហំត្រឹមតែ៥គុណនឹង២០ម៉ែត្រប៉ុណ្ណោះ ក៏ប៉ុន្តែមកដល់ពេលនេះ ការអភិវឌ្ឍដីឡូត៏ត្រូវបានពង្រីកទំហំកាន់តែធំ និងផ្ដោតទៅលើការអភិវឌ្ឍជាតំបន់លំហែកាយទៅវិញ។

ការអភិវឌ្ឍដីប្រភេទនេះ ក៏កំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋអ្នកមានលំនៅឋានផ្ទាល់ខ្លួនជាអចិន្ត្រៃយ៍រួចហើយ ទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺឆ្លងសកលក្ដី។

លោក Coloor Tan អគ្គនាយកក្រុមហ៊ុនYoungsia Real estate ដែលបានវិនិយោគគម្រោងបូកគោលែនដ៍ បានមានប្រសាសន៍ថា ទីផ្សារដីឡូតិ៍ និងផ្ទះលំហែបាននិងកំពុងនិយមខ្លាំងនៅកម្ពុជា ហើយដោយសារវិបត្តិកូវីដ១៩ ប្រជាពលរដ្ឋមិនអាចចេញធ្វើដំណើរបាន ដូច្នេះពួកគាត់បានរកកន្លែងលំហែក្នុងស្រុក។

លោកបានថ្លែងបន្តថា គម្រោងបូកគោលែនដ៍កំពុងទទួលបានការគាំទ្រ ដោយសារគម្រោងការរៀបចំហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ មានទឹក មានភ្លើង និងបណ្តាញលូប្រកបដោយស្តង់ដារ ពិសេសមានផ្ទះយន្តហោះ ដែលរៀបចំជាហាងកាហ្វេ ដើម្បីទាក់ទាញអតិថិជន និងផ្តល់ឱ្យរស់នៅនូវបរិយាកាសដ៏ស្រស់ស្រាយ។

លោកបានឱ្យដឹងទៀតថា ពិសេស គម្រោងតំបន់បូកគោលែនដ៍មានទេសភាពស្អាត ដោយមានភ្នំពេញបូកគោពីក្រោយ មានសណ្ឋានដីល្អ និងខ្យល់អាកាសបរិសុទ្ធ។

លោកសោម កាក់អ្នកអភិវឌ្ឍន៍ដីឡូត៏បែបលំហែក្នុងទឹកដីស្រុកឈូកខេត្តកំពត បានឱ្យដឹងកាលពីចុងសប្តាហ៍កន្លងមកនេះថា លោកទើបតែចាប់ផ្ដើមសាកល្បងនូវគម្រោងអភិវឌ្ឍន៍តំបន់លំហែកាយនៅតាមផ្លូវជាតិលេខ៤១ ក្នុងស្រុកឈូកខេត្តកំពត ហើយក៏មិននឹងស្មានថាមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋរស់នៅរាជធានីភ្នំពេញ។

លោកបន្តថា ដីឡូត៏ដែលលោកអភិវឌ្ឍនេះ មានទំហំធំៗជាងដីឡូត៏ពីមុន គឺខ្លះមានទំហំចាប់ពី៣០គុណនឹង៥០ម៉ែត្រ ដែលអាចឱ្យអ្នកទិញអភិវឌ្ឍជាចំការដំណាំ និងសង់ផ្ទះសម្រាកសម្រាកលំហែកាយចុងសប្ដាហ៍ឬថ្ងៃឈប់សម្រាកធំៗជាដើម។ លោកថា “ក្រោយពេលមានការគាំទ្រនូវគម្រោងអភិវឌ្ឍន៍ដីប្រភេទនេះ យើងកំពុងតែត្រៀមអភិវឌ្ឍបន្ថែមទៀត ដើម្បីផ្ដល់ជូនអតិថិជនរបស់យើង”។

លោកជិន ណារិនភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតមួយរូបក៏បានឱ្យដឹងថា ជាការពិតណាស់ដីសម្រាប់សម្រាកលំហែកាយ ពិតជាមានសន្ទុះគួរឱ្យកត់សម្គាល់នៅក្នុងខេត្តកំពត ដែលខុសពីមុនគេអភិវឌ្ឍដីឡូត៏មាខ្នាតត្រឹមតែ ៥គុណនឹង២០ម៉ែត្រប៉ុណ្ណោះ។

លោកបានថ្លែងថា ការអភិវឌ្ឍដីដែលមានខ្នាតធំជាងមុននេះ គឺស្ថិតនៅឆ្ងាយពីទីប្រជុំជនបន្តិច ព្រោះ ជាលក្ខណៈដីសម្រាប់លំហែ តែបើសិនជាពលរដ្ឋសង់ផ្ទះលំហែកាយហើយ ចង់ទៅលេងតំបន់រមណីយដ្ឋាននានាក្បែរៗនោះក៏បានដែរ ព្រោះ ពេលនេះយើងឃើញហើយថា រដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កាន់តែស្រួលសម្រាប់ធ្វើដំណើរ ហើយពលរដ្ឋរស់នៅភ្នំពេញ អាចធ្វើដំណើរមកកាន់ខេត្តកំពតតាមផ្លូវជាតិលេខ៣ក៏បាន តាមផ្លូវជាតិលេខ៤ និងបត់មកតាមផ្លូវ៤១ ក៏បាន។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងកន្លងមកថានៅពេលខាងមុខឆាប់ៗនេះ លំនៅឋានលំហែកាយនឹងក្លាយជាផ្នែកមួយពេញនិយមសម្រាប់អ្នកដែលមានផ្ទះផ្ទាល់ខ្លួនអចិន្ត្រៃយ៍រួចហើយ ហើយតំបន់ដែលមើលឃើញថា មានសក្ដានុពលសម្រាប់អភិវឌ្ឍន៍អចលនទ្រព្យប្រភេទនេះ គឺស្ថិតនៅខេត្តដែលមានរមណីយដ្ឋានច្រើន ដូចជាកំពត កែប មណ្ឌលគីរី កំពង់ស្ពឺជាដើម តែកំពតយើងមើលឃើញថាហាក់មានសក្ដានុពលជាគេ ដោយសារតែតំបន់នេះ មានផ្លូវស្អាត មានសមុទ្រ មានព្រៃឈើ និងមានជ្រោះនិងមានភ្នំជាច្រើនផងដែរ៕

ការសិក្សាថ្មីៈ កម្ពុជានឹងទទួលបានប្រយោជន៍ពីការធ្វើពិពិធកម្មFDIពីមីយ៉ាន់ម៉ា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការនាំចេញទៅកាន់មីយ៉ាន់ម៉ាត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះពី៦០ ទៅ៩៦,៥ពាន់លានបាតនៅឆ្នាំនេះដោយសារតែភាពវឹកវរនយោបាយរបស់មីយ៉ាន់ម៉ា ខណៈកម្ពុជាទទួលបានប្រយោជន៍ពីការផ្លាស់ប្តូរការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីមីយ៉ាន់ម៉ា។ នេះយោងតាមការសិក្សាចុងក្រោយរបស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) ដែលចេញនៅកាសែបាងកកប៉ុស្តិ៍កាលចុងសប្តាហ៍កន្លងមកនេះ។

លោក Aat Pisanwanich នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៅ UTCC មានប្រសាសន៍ថា ការសិក្សាលើផលប៉ះពាល់ពីរដ្ឋប្រហារមីយ៉ាន់ម៉ាទៅលើពាណិជ្ជកម្ម និងវិនិយោគ ដោយប្រទេសថៃ និងអាស៊ានបានរកឃើញថា រយៈពេល១០០ថ្ងៃ បន្ទាប់ពីរដ្ឋប្រហារដែលដឹកនាំដោយឧត្តមសេនីយឯក Min Aung Hlaing ផលិតផលសរុបក្នុងស្រុករបស់មីយ៉ាន់ម៉ា បានធ្លាក់ចុះ២,៥% នៅក្នុងត្រីមាសទី១ ឆ្នាំនេះ បើប្រៀបធៀបទៅនឹងកំណើន៦,៤% នៅក្នុងត្រីមាសដូចគ្នានៃឆ្នាំមុន ដោយការបាត់បង់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានតម្លៃប្រមាណជា៦ពាន់លានដុល្លារអាមេរិក និងធ្វើឲ្យកម្មករប្រហែល៦០០.០០០នាក់គ្មានការងារធ្វើ។
ការសិក្សានេះបានបង្ហាញទៀតថា ការដោះដូររូបិយប័ណ្ណបរទេសខាតបង់១៨% សម្រាប់មីយ៉ាន់ម៉ា និងការធ្លាក់ចុះប្រាក់ចំណូលគ្រួសារ៨៣%។

យោងតាមលោក Aat បានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានរំពឹងថានឹងធ្លាក់ចុះ ពី៧៦,១% ដល់៨៥,៤% ឬស្មើនឹងទឹកប្រាក់ពី២០២,៩០ ទៅដល់២២៧,៦៩ពាន់លានបាតនៅឆ្នាំនេះ ភាគច្រើនក្នុងវិស័យថាមពលឧស្សាហកម្ម ប្រេងនិងឧស្ម័ន ការដឹកជញ្ជូន និងវិស័យអចលនទ្រព្យ។

ការផ្លាស់ប្តូរការវិនិយោគបរទេសពីមីយ៉ាន់ម៉ាទៅប្រទេសវៀតណាម ឥណ្ឌូនេស៊ី កម្ពុជា ឡាវ ម៉ាឡេស៊ី និងថៃក៏ត្រូវបានរំពឹងទុកកើនឡើងកើនផងដែរ។

យោងតាមលោក Aat បានឱ្យដឹងទៀតថា ការនាំចេញរបស់ថៃទៅកាន់ប្រទេសជិតខាងមួយនេះ ត្រូវបានរំពឹងថានឹងធ្លាក់ចុះ ពី៥១,៦ទៅ៨២,២% ឬ ៦០.៦៧ ដល់៩៦.៥៩ពាន់លានបាត ដែលនាំឱ្យការនាំចេញសរុបធ្លាក់ចុះ ពី០,៨% ដល់៣,៣% នៅឆ្នាំនេះ។
ផលិតផលឧស្សាហកម្ម ដែលនឹងធ្លាក់ចុះនៃការនាំចេញ រួមមានប្រេងម៉ាស៊ីន គ្រឿងម៉ាស៊ីន ដែក ក្រណាត់ ផ្លាស្ទិច ផលិតផលកៅស៊ូ ម៉ូតូនិងគ្រឿងបន្លាស់ ឱសថ កុំព្យូទ័រ និងសេរ៉ាមិច។

ការនាំចេញផលិតផលប្រើប្រាស់ក៏ត្រូវបានរំពឹងថានឹងធ្លាក់ចុះផងដែរ រួមមានភេសជ្ជៈ គ្រឿងសំអាង សាប៊ូ និងផលិតផលថែរក្សាស្បែក ស្ករ ចំណីសត្វ ប្រេង បន្លែ ទូរទស្សន៍ទូរទស្សន៍ បង្គា ស្បែកជើង និងផលិតផលអង្ករ។

ការសិក្សានេះក៏បានរកឃើញថា ប្រទេសដែលរំពឹងថានឹងមានការធ្លាក់ចុះនៃការនាំចេញដ៏ធំបំផុតទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺប្រទេសចិន បន្ទាប់មកគឺបណ្តាប្រទេសអាស៊ាន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕

គម្រោងផ្សារបោះដុំ និងលក់រាយក្នុងស្រុក ជីស៊ី អូឫស្សី ជ្រើសរើសយករចនាបទខ្មែរបុរណ មកឆ្នៃប្រឌិតជា សាបត្យកម្មខ្មែរជំនាន់ថ្មី

ប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងនៅក្នុងឆ្នាំ1953។

ចាប់តាំងពីពេលនោះមកប្រទេសនេះស្ថិតនៅក្រោមការដឹកនាំរបស់ព្រះរាជបុត្រានរោត្ដមសីហនុដែលនៅពេលនោះការអភិវឌ្ឍសេដ្ឋកិច្ចសិល្បៈនិងស្ថាបត្យកម្មប្រកបដោយភាពឆ្នៃប្រឌិតមានភាពប្រសើរគួរឲ្យកត់សម្គាល់។

ចក្ខុវិស័យដ៏ច្បាស់លាស់របស់ព្រះអង្គក្នុងការធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលទំនើបមានការអភិវឌ្ឍន៍ និងដើរតួយ៉ាងសំខាន់នៅក្នុងឆាកអន្តរជាតិ ធ្វើឲ្យទ្រង់បានបង្កើននូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មលើគ្រប់វិស័យរួមមាន វិស័យកសិកម្ម គមនាគមន៍ អប់រំ សុខាភិបាល សិល្បៈ និងជាពិសេសគឺស្ថាបត្យកម្ម។

 

ភ្លាមៗបន្ទាប់ពីអាណានិគមបារាំងបានបញ្ចប់ការឌីហ្សាញ និងការតុបតែងអាគារនៅមានលក្ខណៈបែបបរទេសឬទទួលឥទ្ធិពលពីបារាំងរហូតទាល់តែការអញ្ជើញមកដល់របស់ស្ថាបត្យករដ៏មានសមត្ថភាព គឺលោកវណ្ណ ម៉ូលីវណ្ណដែលត្រូវបានគេស្គាល់ថា“ជាស្ថាបត្យករដ៏អស្ចារ្យនៃប្រទេសកម្ពុជា”ត្រូវបានព្រះបរមរតនកោដ្ឋប្រគល់តួនាទីជាអ្នកដឹកនាំផែនការនៃការសាងសង់ទីក្រុងទំនើប។

ព្រះបាទនរោត្ដមសីហនុ និងលោកវណ្ណ ម៉ូលីវណ្ណបានបង្កើតនូវទិសដៅថ្មីនៃស្ថាបត្យកម្ម ដោយបានរួមបញ្ចូល
នូវរចនាបទនៅមុនពេលអាណា និគមបារាំង មករួមបញ្ចូលជាមួយនឹងរចនាបទសម័យអង្គរ។

លោកវណ្ណម៉ូលីវណ្ណបានដើរតួយ៉ាងសំខាន់នៅក្នុងការបង្កើតនូវយុគសម័យថ្មីនៃស្ថាបត្យកម្មក្នុងប្រទេសកម្ពុជានិងបង្កើតនូវអាគារដ៏ល្បីល្បាញជាច្រើននៅក្នុងព្រះរាជាណាចក្រមួយនេះ។​រាល់អាគារដែលរចនាដោយលោកវណ្ណម៉ូលីវណ្ណត្រូវបានសាងសង់ឡើងស្របទៅតាមអាកាសធាតុនៅក្នុងប្រទេសនេះ។

លោកធ្វើការរចនាដោយយកលំនាំតាម គម្រូផ្ទះបុរាណរបស់ប្រជាជនកម្ពុជាដែលតែងតែលើកពិដានផ្ទះឲ្យខ្ពស់។ ការធ្វើបែបនេះជួយឲ្យមានទីធ្លាគ្រប់គ្រាន់សម្រាប់សកម្មភាពផ្សេងៗធ្វើឲ្យក្នុងផ្ទះមានខ្យល់ត្រជាក់និងការពារនៅពេលដែលមានគ្រោះទឹកជំនន់។ការសម្របទៅតាមអាកាសធាតុមួយប្រភេទទៀតគឺការធ្វើដំបូលជារាង​ត្រីកោណVVVដែលលោកអ្នកអាចរកឃើញនៅតាមអាគារជាច្រើននៅសម័យនោះដើម្បីការពារមិនឲ្យមានពន្លឺព្រះអាទិត្យចាំងចូលមកដោយផ្ទាល់នៅក្នុងបរិវេណអាគារ។

រាល់អាគារទាំងអស់ត្រូវបានសាងសង់ឡើងដោយយកចិត្តទុកដាក់ក្នុងការរៀបចំឲ្យមាននូវលំហូរខ្យល់ដើម្បីឲ្យអាគារទាំងមូលមានភាពត្រជាក់។ស្នាដៃសំខាន់ៗរបស់ លោកវណ្ណ ម៉ូលីវណ្ណ ដែលនៅបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះមានដូចជាសាលសន្និសិទចតុមុខវិមានឯករាជ្យវិទ្យាស្ថានភាសាបរទេសពហុកីឡដ្ឋានជាតិអូឡាំពិក និងអាគារមុខនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

យោងទៅតាម លោក អេរិច ឆុង នាយកប្រតិបត្តិនៃ ជីស៊ី អូរឫស្សីខូអិលធីឌី ការរចនាទាំងស្រុងនៃផ្សារថ្មីមួយនេះទទួលបានការជម្រុញចិត្ត​ ពីស្ថាបត្យកម្មបែបប្រពៃណីខ្មែរនិងព្រមទាំងលម្អិតនៃស្ថាបត្យកម្មបែបប្រណិត នៅក្នុងពេលនោះ។ គម្រោងផ្សារជីស៊ី អូរឫស្សី បានគ្រោងនឹង បើកដំណើរការ​ នៅក្នុងឆ្នាំ 2024។

លោកឆុងបានបន្ថែមទៀតថា“​នៅពេលដែលយើងបានបង្កើតនិងរចនាផ្សារជីស៊ីអូរឫស្សីនេះយើងបានសិក្សាយ៉ាងយកចិត្តទុកដាក់ពីរចនាបទបុរាណ និងសម័យថ្មីរបស់ខ្មែរ ព្រមទាំងចងចាំពីសិល្បៈ និងការរចនានៃមរតកខ្មែរបង្ហាញចេញទៅក្នុងអាគារនេះ។

ផ្នែកខាងក្រៅនៃអគារ របស់យើងរចនាដោយក្ដារបន្ទះ រៀបជារាងត្បូង ដែលផ្ដល់ជូននូវភាពរស់រវើកដល់អគារទាំងមូលប៉ុន្តែរក្សាបាននូវអារម្មណ៍ពី បុរាណកាល។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងដោយផ្ដោតសំខាន់លើបរិបទនៃតំបន់អាកាសធាតុនិងឥរិយាបថរបស់អ្នកប្រើប្រាស់ផ្ទាល់ហើយការរចនាវិញក៏រៀបចំឡើងដើម្បីសម្រួលដល់លំហូរខ្យល់ធម្មជាតិនិងពន្លឺធម្មជាតិឲ្យបានល្អបំផុតដែលទាំងនេះគឺជាកត្តាសំខាន់នៃប្រទេសក្នុងតំបន់អាកាសធាតុត្រូពិចព្រមជាមួយការរក្សានូវម្លប់និងការការពារទឹកភ្លៀងសម្រាប់ផ្នែកខាងក្នុង។ជាន់ដំបូលនៃអាគារនេះពោរពេញដោយការរចនាតុបតែងជារាងត្រីកោណព្រីសដែលនេះបង្ហាញពីស្ថាបត្យកម្មបែបប្រពៃណីខ្មែរធ្វើឲ្យមានភាពស៊ីសង្វាក់គ្នារវាងការឌីហ្សាញផ្នែកខាងក្នុងនិងខាងក្រៅនៃអាគារ។

លោកអេរិចឆុងបានសង្កត់ធ្ងន់ថាផ្សារជីស៊ីអូរឫស្សីនឹងបន្តនូវគោលដៅរបស់ផ្សារនៅក្នុងស្រុករបស់កម្ពុជាដោយធ្វើការលាយបញ្ចូលគ្នានូវស្ថាបត្យកម្មបែបប្រពៃណីព្រមជាមួយនឹងការប្រើប្រាស់នូវខ្យល់ និងម្លប់ធម្មជាតិ។

ផ្សារជីស៊ី អូរឫស្សីមិនមែនមានរចនាបទមួយប៉ុណ្ណោះទេ ប៉ុន្តែបានលាយបញ្ចូលគ្នារវាងកម្ចីពីប្រវត្តិសាស្ត្រនិងទីក្រុងទំនើបបង្កើតបានជាការរចនាបែបប្រពៃណីដែលពោរពេញទៅដោយភាពច្នៃប្រឌិតទៅតាមរចនាបទទីក្រុងហៅថាស្ថាបត្យកម្មទំនើបបម្លែងពីស្ថាបត្យកម្មខ្មែរបុរាណ។

ផ្សារជីស៊ីអូរឫស្សីក៏នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយនាពេលអនាគតផងដែរ។ “យើងដឹងច្បាស់ថាបេតិកភណ្ឌវប្បធម៌ គឺមានសារៈសំខាន់លើសពីអចលនទ្រព្យទៅទៀត រួមជាមួយនឹងគុណតម្លៃ និងចំណេះដឹងប្រពៃណីនិងទំនៀមទម្លាប់ជំនាញនិងទ្រព្យសម្បត្តិសម្រាប់បន្តទៅកាន់កូនចៅរាប់ជំនាន់។

យើងជឿជាក់ក្នុងការបង្កើតនូវផ្សារដែលបង្ហាញពី ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់យើង និងផ្សារភ្ជាប់នូវអតីតកាលជាមួយនឹងបច្ចុប្បន្នកាល ទៅកាន់អនាគត។ យើងសង្ឃឹមថានឹងអាចចូលរួមចំណែកទៅសង្គមជាជាងធ្វើជាអ្នកអភិវឌ្ឍគម្រោងធម្មតា” លោកបានមានប្រសាសន៍។

ការថែរក្សានិងគាំពារនូវវប្បធម៌ដ៏ត្រចះត្រចង់និងការផ្សព្វផ្សាយនូវសិល្បៈនិងវប្បធម៌រូបិយនិងអរូបិយគ្រប់ទម្រង់​រួមជាមួយនឹងតំបន់ប្រវត្តិសាស្ត្រ អក្សរសិល្ប៍និងសិប្បកម្មតន្ត្រីនិងចំណេះដឹងមានសារៈសំខាន់ណាស់។

មានអង្គការជាច្រើនដែលបានចូលរួមក្នុងការផ្សព្វផ្សាយឲ្យមានការយល់ដឹងបន្ថែម និងប្រមូលព័ត៌មាន ពាក់ព័ន្ធ ជាមួយនឹងការគាំពារដល់បេតិកភណ្ឌវប្បធម៌ជាពិសេសគឺការពារទីតាំងនៃស្ថាបត្យកម្មខ្មែរជំនាន់ថ្មី។

សិស្សនិស្សិតជំនាន់ក្រោយនៃកម្ពុជាចាប់ផ្ដើមមានការយល់ដឹងជាច្រើនអំពីបញ្ហានេះ។សម្រាប់ទស្សនវិស័យរបស់ក្រុមហ៊ុនជីស៊ីអូរឫស្សីខូអិលធីឌីក្នុងការបង្កើតនូវទីផ្សារក្នុងស្រុកដែលតំណាងឲ្យសិល្បៈវប្បធម៌និងចំណេះដឹងនៃស្ថាបត្យកម្មខ្មែរបុរាណគឺជាការរួមចំណែកក្នុងការផ្សព្វផ្សាយអំពី ”ការយល់ដឹងពីវប្បធម៌” ក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារជីស៊ី អូរឫស្សីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
GC Orussey Market – ផ្សារជីស៊ីអូរឫស្សី: https://www.facebook.com/gc.orusseymarket
ឆានែលតេឡេក្រាម – https://t.me/GCOrusseyMarket
លេខទូរស័ព្ទ និងតេឡេក្រាម: 099 331015, 098 331015

ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Ream City ក្រុងព្រះសីហនុ។
រៀបរៀងដោយការិយាល័យទីផ្សារ GCC
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អ្នកនាង Leong Ka Yen
ប្រធានផ្នែកទីផ្សារ
លេខទំនាក់ទំនង: +855 96 820 6822 Email: [email protected]

លោកង៉ែត ឧត្តមមុន្នី
ប្រធានត្រួតពិនិត្យទីផ្សារ
លេខទំនាក់ទំនង: +855 98 831 868 Email: [email protected]

សូម អបអរសាទរ CEO Millionaire Power Team ត្រូវ បានសម្ពោធជាផ្លូវការ ដោយ ជោគជ័យ បន្ទាប់ពីទទួលបានការឯកភាព និង គាំទ្រ ពី CEO Master Club

CEO Millionaire Power Teams ត្រូវបានបង្កើតឡើង ដើម្បីជួយដល់សមាជិក CEO Master Club ឱ្យកាន់តែមានសេចក្ដីសុខ សុភមង្គលគ្រួសារ កាន់តែមានការរីកចម្រើនក្នុងអាជីវកម្ម ព្រមទាំងបង្កើតសេចក្ដីស្រឡាញ់ក្នុងចំណោមសមាជិកទាំងអស់។

ការសម្ពោធជាផ្លូវការត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ តាមប្រព័ន្ធ Zoom និងមានការផ្សាយផ្ទាល់ នៅលើទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ CEO Master Club ដោយមានការចូលរួមជាអធិបតីភាពពីលោកគ្រូ អោម សេងបូរ៉ា , លោកគ្រូ ស៊ាន ធនិន្ទ រួមទាំងថ្នាក់ដឹកនាំក្រុម និងសមាជិក សមាជិការជាច្រើនរូបផងដែរ។

បើយោង តាម លោក ថន ណារ៉េត ( សង្ហា ) ប្រធានក្រុមប្រតិបត្តិ បាន ដឹកនាំ និង ផ្តួចផ្តើម ក្នុង ការបង្កើតក្រុម CEO Millionaire Power Team ប្រកបដោយ ជោគជ័យ និង ជា កំណត់ ត្រា ដំបូង ក្នុង ប្រវត្តិសាស្ត្រ របស់ ស្ថាប័ន CEO Master Club ដែល រូប លោក អាចបង្ករលក្ខណៈងាយស្រួល ដល់សមាជិកទាំងអស់ក្នុងការជួបជុំគ្នា និងអាចជួយគ្នាទៅវិញទៅមក សំដៅឱ្យកាន់តែមានភាពរីកចម្រើនក្នុងអាជីវកម្ម បង្កើន ប្រាក់ចំណូល និងកសាងសុភមង្គលក្នុងគ្រួសារ។

តាមរបាយការណ៍ CEO Millionaire Power Team បានកកើតឡើង ពីសមាជិក១៩នាក់ និងមានសមាជិក២៦នាក់ក្នុងបច្ចុប្បន្ន។ តាមផែនការ នឹងកៀរគរសមាជិកឱ្យបានពី៣០នាក់ ទៅ៥០នាក់នៅចុងឆ្នាំ២០២១នេះ។

លោកគ្រូ អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានសម្ដែងការអបអរសាទរចំពោះការបង្កើតក្រុមនេះឡើង និងកោតសរសើរ ដល់ លោក សង្ហា ដែល ជា ប្រធានក្រុម ប្រតិបត្តិ CEO Millionaire Power Team និងសមាជិកសមាជិការទាំងអស់ដែលខិតខំប្រឹងប្រែងចងក្រងជាក្រុមដើម្បីជួយគ្នាជាពិសេសនៅក្នុងដំណក់កាលកូវីដ១៩នេះ ដែលទាមទារសហគ្រិនទាំងអស់មានសាមគ្គីភាព និងជួយជ្រោមជ្រែងគ្នា ទៅវិញទៅមក បាន យ៉ាងល្អ ឥតខ្ចោះ ជា គំរូ សម្រាប់ ក្រុម Power Team ដ៏ ទៃ ទៀត ។

លោកចាត់ទុកថា នេះក៏ជាការចូលរួមចំណែកបំពេញនូវទស្សនៈវិស័យរបស់ CEO Master Club ផងដែរ ដែលតែងតែចង់ឃើញប្រទេសកម្ពុជាក្លាយជាប្រទេសអ្នកមានឆាប់រហ័ស ចូលរួមកសាងសេចក្ដីសុខគ្រួសារ និងចូលរួមកិច្ចការសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកគ្រូ អោម សេងបូរ៉ា អះអាងថា សេដ្ឋកិច្ចរបស់ប្រទេសជាតិរឹងមាំ មិនមែនពឹងលើតែសហគ្រិនមកពីក្រៅប្រទេសនោះទេ។ ប៉ុន្តែក៏អាស្រ័យលើសហគ្រិនក្នុងស្រុកផងដែរ តាមរយៈការបង្កើតការងារជាច្រើនទៀត ជូនដល់ប្រជាពលរដ្ឋ។ ជាពិសេសសហគ្រិនបានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ តាមរយៈបទពិសោធន៍ការងារ ព្រមទាំងចូលរួមចំណែកបង់ពន្ធចូលរដ្ឋដែលជាចំណូលជាតិ។

ក្រៅពីចូលរួមជាអធិបតីហើយនោះ ស្ថាបនិក CEO Master Club លោកគ្រូ អោម សេងបូរ៉ា និងលោកគ្រូ ស៊ាន ធនិន្ទ ក៏បានឆ្លៀតយកឱកាសដ៏កម្រនៃការសម្ពោធក្រុម CEO Millionaire Power Team ធ្វើការចែករំលែកនូវទស្សនទានល្អៗ ជាច្រើនដល់សមាជិក សមាជិការទាំងអស់ ដែលបានចូលរួម ជាប្រយោជន៍សម្រាប់ការដឹកនាំ គ្រប់គ្រង អាជីវកម្ម និងការកសាងសុភមង្គលគ្រួសាររៀងៗខ្លួនផងដែរ។

សូមបញ្ជាក់ថា បេសកកម្មរបស់CEO Master Club បានដំណើរការប្រមាណ១១ឆ្នាំហើយក្នុងការជួយដល់ម្ចាស់អាជីវកម្មឱ្យមានការរីកចម្រើនពីលក្ខណៈគ្រួសារ ទៅជាអាជីវកម្មស្តង់ដារ និងមានសមាជិកអចិន្ត្រៃយ៍ទូទាំងប្រទេសជាង១៤០០នាក់៕

គម្រោងស្ថាបនាពង្រីកផ្លូវជាតិលេខ៣សម្រេចបានជិត៩៥%ហើយ រហូតមកទាល់ពេលនេះ

ភ្នំពេញ៖ បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុង ស្ថានីយ៍ ដោយឡែក ស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នាគ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងចុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ពោលគឺក្នុងរយៈពេលមួយខែទៀតចាប់ពី ពេលនេះតទៅ។

ក្រសួងសង្ឃឹមយ៉ាងមុតមាំថា៖ បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលកំពុងរស់នៅអាស្រ័យផលតាម បណ្តោយផ្លូវនេះ នឹងសហការជាមួយក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើឱ្យប្រសើរឡើង ដល់បរិស្ថានរស់នៅរបស់បងប្អូនមានសោភ័ណភាពស្អាត ដូចជាការដាំដើមរុក្ខជាតិ ឬដាំស្មៅលម្អន្ថែមជាដើម និងសូមអំពាវនាវសុំឱ្យបងប្អូនមេត្តាចូលរួមថែរក្សាផ្លូវនេះឱ្យបានគង់វង្សប្រកបដោយសោភ័ណភាព សុវត្ថិភាពក្នុងការធ្វើដំណើរ អាចប្រើប្រាស់បានយូរអង្វែង និងជួយសន្សំសំចៃថវិកាជាតិផងដែរ។
គួរកត់សម្គាល់ថា៖ សុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចអគ្គ

មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តម្រូវការក្នុងការដឹកជញ្ជូន មានការកំណើនកើនឡើង រួមមានជាមួយនឹងមធ្យោបាយយានយន្តក៏កាន់តែទំនើប ផ្លូវនេះត្រូវបាន ផ្តោតជាសំខាន់លើគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរ និងកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជុល និងធ្វើយ៉ាងណាឱ្យផ្លូវនេះមានគុណភាពល្អសាកសមជាមួយបរិបទនៃសង្គមដែល កំពុងតែមានការរីកចម្រើននេះ។

ក្នុងន័យនេះ ផ្លូវជាតិលេខ៣ ត្រូវបានសាងសង់ឡើងដោយបានគិតគូរលក្ខណៈបច្ចេកទេសយ៉ាងល្អិតល្អន់ ដោយសារផ្លូវនេះមានរោងចក្រ សហគ្រាស អាជីវកម្មជាច្រើនពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូន ដោយប្រើ ប្រាស់ផ្លូវនេះដើម្បីអាស្រ័យផល ក្នុងនោះមានការត្រៀមលក្ខណៈទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ដើម្បីថែរក្សាគុណភាពផ្លូវឱ្យបានរឹងមាំ ហើយក្រសួងក៏សូមអំពាវនាវសុំឱ្យបងប្អូនចូលរួមទាំងអស់គ្នា កុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យផ្លូវឆាប់ខូច ខាតបង់ថវិកាជាតិទៅថ្ងៃក្រោយ ពោលគឺ៖ ពេលផ្លូវខូចទៅ បងប្អូនធ្វើដំណើរមានការលំបាក និងខាតបង់ពេលវេលាថែមទៀតផង។

ជាមួយគ្នានេះផងដែរ ផ្លូវនេះក៏មានការរៀបចំឱ្យមានការបើករបាំងសម្រាប់បត់ត្រឡប់ក្រោយ (U-Turn Design)មួយចំនួន ដើម្បីឆ្លើយតបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលត្រូវការបត់ចុះបត់ឡើង និង មានការរៀបចំកន្លែងចំណតយានយន្តមួយចំនួននៅតាមទីប្រជុំជន ដើម្បីសម្រួល និងបង្កលក្ខណៈ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យគាត់ស្រួលចត និងកាត់បន្ថយការកកស្ទះចរាចរណ៍សង់ខាងផ្លូវ និងមានស្ពានអាកាសឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើងនៅតាមទីតាំងចាំបាច់ និងស្របតាមបច្ចេកទេស ក្នុងទិសដៅរក្សាបាននូវល្បឿនអតិបរិមាដែលបានកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។

លើសពីនេះទៀត ផ្លូវនេះត្រូវបានតុបតែងលម្អ ដោយការដាំដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ដែលមិនត្រឹមតែអាចជួយបន្ថយភាពនឿយហត់របស់អ្នកបើកបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអារម្មណ៍ស្រស់ស្រាយ និងរីករាយសម្រាប់អ្នកដំណើរផងដែរ ហើយក្នុងនោះក៏មានការបំពាក់កាមេរ៉ាល្បឿនចំនួន១៤គ្រឿងផងដែរតាមបណ្តោយផ្លូវ ដើម្បីក្រើនរំលឹកដល់អ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ និងរួមគ្នារក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវថ្នល់ឱ្យបានល្អ និងធានាសុវត្ថិភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមាន ប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។

ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។ គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាម៉េរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕

ខេត្តមណ្ឌលគិរី ជួសជុលផ្លូវឆ្ពោះទៅរមណីយសមុទ្រឈើ ចាយប្រាក់ប្រមាណ៦ពាន់លានរៀល

ភ្នំពេញ ៖ រដ្ឋបាលខេត្តមណ្ឌលគីរីបានចាប់ផ្ដើមបើកការដ្ឋានជួសជុលផ្លូវឆ្ពោះទៅរមណីយដ្ឋានសមុទ្រឈើ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ៦ពាន់លានរៀលឬប្រមាណ១,៥លានដុល្លារអាមេរិក ។ ការជួសជុលផ្លូវនេះឡើងគឺជាត្រៀមទទួលភ្ញៀវទេសចរក្នុងនិងបរទេសឡើងវិញទៅកម្សាន្តនិងទស្សនារមណីយដ្ឋានមួយនេះនៅពេលឆាប់ៗ ក្រោយវិបត្តិកូវីដ១៩ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគីរីនៅថ្ងៃទី២៨ ឧសភា ២០២១នេះឱ្យដឹងថាកំណាត់ផ្លូវ១ខ្សែនេះត្រូវបានឈូសឆាយពង្រីកឲ្យធំជាងមុន និងមានប្រព័ន្ធលូបង្ហូរនៅអមសងខាងផ្លូវ ហើយចំពោះការស្ថាបនាឡើងវិញនេះដែរ ក៏ជាប្រភេទផ្លូវដែលមានគុណភាពខ្ពស់ជាងមុន។

លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងថា កំណាត់ផ្លូវដែលកំពុងជួសជុលគឺចាប់ពីចំណុចផ្លូវបំបែកភ្នំកិនថ្ម និងភ្នំដោះក្រមុំ ឆ្ពោះទៅមុខប្រវែង២.៤០០ម៉ែត្រ ទទឹង១០ម៉ែត្រ ចាក់កៅស៊ូ២ស្រទាប់ ទទឹង៦ម៉ែត្រ (ប្រភេទDBST) និងមានចាក់បេតុងសរសៃដែកអមសងខាងតួផ្លូវ ទទឹង២ម៉ែត្រ សរុបប្រវែង៤.៦០០ម៉ែត្រ។

លោកនាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បន្តថា ការស្ថាបនាផ្លូវ១ខ្សែនេះមានគុណភាពល្អជាងមុន ដោយមានរៀបចំប្រព័ន្ធលូជ្រុង ទំហំ(០,៨០គុណ០,៨០) ប្រវែង៨០០ម៉ែត្រ គម្របកម្រាស់១២ស.ម. ដាក់លូទទឹងផ្លូវចំនួន៦កន្លែងផងដែរ។ លោក ស៊ន សារុន បញ្ជាក់ថា គម្រោងស្ថាបនាផ្លូវមួយខ្សែនេះក្រោមកញ្ចប់ថវិការបស់រដ្ឋបាលសាលាខេត្តមណ្ឌលគិរី ប្រមាណ៦ពាន់លានរៀល និងប្រើពេលប្រមាណ២ទៅ៣ខែទៀត នឹងអាចបិទបញ្ចប់ការដ្ឋានសាងសង់ ។

កំណាត់ផ្លូវ១ខ្សែនេះជាច្រកផ្លូវសេដ្ឋកិច្ចមួយយ៉ាងសំខាន់ ព្រោះផ្លូវនេះឆ្ពោះទៅរមណីយដ្ឋាន សមុទ្រឈើដ៏ល្បីល្បាញរបស់ខេត្តមណ្ឌលគិរី ដែលអ្នកទេសចរមិនដែលរំលងទេ។ មួយវិញទៀតអ្នកភូមិឡៅការដែល សម្បូរទៅដោយជនជាតិដើមភាគតិចផងនោះ បានប្រកបរបរកសិកម្មជាច្រើនប្រភេទ និងតែងដឹកកសិផលរបស់ ពួកគាត់ឆ្លងកាត់តាមផ្លូវនេះមកទីប្រជុំជនក្រុងជារៀងរាល់ថ្ងៃ៕

សម្តេចតេជោស្នើឱ្យបណ្តារដ្ឋមន្ត្រីនានាបញ្ឈប់ការស្នើចាក់វ៉ាក់សាំងនៅតាមតំបន់មួយចំនួនដែលខ្លួនចង់បាន

ដោយៈ ប៊ី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ណែនាំដល់រដ្ឋមន្រ្តី និងភិបាលខេត្តនានា ឱ្យបញ្ឈប់ការស្នើចាក់វ៉ាក់សាំងតាមវិស័យនៅខេត្តនេះបន្តិចខេត្តនោះបន្តិច ដោយអះអាងថា កម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំងជាបន្តបន្ទាប់តាមលំដាប់លំដោយ នៃរាជធានី-ខេត្តអាទិភាព។

ការថ្លែងសារពិសេសរបស់សម្តេចតេជោ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។ តាមរយៈសារសំឡេងផ្ញើទៅកាន់ជនរួមជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា កន្លងទៅមានការស្នើមកសម្តេចជាបន្តបន្ទាប់ ដោយស្នើចាក់វ៉ាក់សាំងកូវីដ១៩ តាមខេត្ត ឬតាមក្រសួង រួមទាំងមានការស្នើចាក់តាមវិស័យ ក្នុងខេត្តនេះខេត្តនោះ ហើយក្រុមហ៊ុនខ្លះក៏ស្នើចាក់វ៉ាក់សាំងនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។

សម្តេចបានយកឱកាសនេះ បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស លោកស្រី ឱ វណ្ណឌីន ដោយបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តចាក់វ៉ាក់សាំង នោះគឺ «យុទ្ធសាស្រ្តផ្ការីក» ដោយចាក់ពីក្នុងចេញក្រៅ។

សម្តេចបញ្ជាក់ថា “យើងមិនអាចចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិចកន្លែងនោះបន្តិចបានទេ បើធ្វើដូច្នេះយើងនឹងមិនទទួលបានផល នៅក្នុងបញ្ហាចាក់វ៉ាក់សាំងនេះទេ”។

សម្តេចបានបន្តថា ដើម្បីបង្កើនភាពស៊ាំ រាជរដ្ឋាភិបាលត្រូវតែចាប់ផ្តើមចាក់ពីរាជធានីភ្នំពេញមុន ដែលរហូតដល់ពេលនេះគឺចាក់បានជាង១លាននាក់ហើយ ដោយការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា បន្ទាប់ទៅគឺបណ្តាទីប្រជុំជននៅខេត្តកណ្តាល ហើយបន្ទាប់ទៀតទើបចេញទៅតាមទីប្រជុំជននៅតាមបណ្តាខេត្តនានា និងតំបន់រោងចក្រដែលមានកម្មករកកកុញ។

សម្តេចបានបញ្ជាក់ថា “យើងមិនអាចចាក់វ៉ាក់សាំងដល់កម្មករដែលមានត្រឹមតែ ៤-៥ម៉ឺននាក់ នៅក្នុងខេត្តមួយដែលមានប្រជាជនជាង១លាននាក់បានទេ អញ្ចឹងនៅពេលដែលយើងចុះទៅគឺយើងចុះទៅចាក់ស្រោចតែម្តង បើមិនបានទៅដល់ជនបទទេ ក៏យើងប្រមូលចាក់ទីក្រុង ទីប្រជុំជន និងកន្លែងដែលមានកម្មកររស់នៅកកកុញ និយាយរួមកន្លែងដែលកកកុញតែម្តង ធ្វើដូច្នេះទើបមានភាពស៊ាំក្នុងសហគមន៍”។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា សម្តេចនឹងពិភាក្សាជាមួយ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីផ្តល់អាទិភាពទៅខេត្តណាទៀត បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅតាមសង្វាក់នៃដំណើរការតាមផែនការ។ សម្តេចបន្តថា គ្រប់ផ្នែកទាំងអស់មានទាំងកម្មករផង ត្រូវចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលដែលយុទ្ធនាការវ៉ាក់សាំងចាប់ផ្តើមទៅដល់ខេត្តរបស់ខ្លួន លើកលែងតែករណីចាំបាច់ដែលត្រូវចាក់នៅរោងចក្រ។

សម្តេចបានបញ្ជាក់ថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ ដែលនឹងមកដល់៤.៥លានដូសទៀតនៅខែមិថុនា និងមកដល់បន្តបន្ទាប់ទៀត។

សម្តេចក៏សូមអភ័យទោសចំពោះប្រជាពលរដ្ឋតាមបណ្តាខេត្ត ដែលបានចុះឈ្មោះចាក់វ៉ាក់សាំងហើយ តែមិនទាន់ទទួលដំណឹងពីអាជ្ញាធរក្នុងការប្រាប់ឱ្យមកចាក់វ៉ាក់សាំង ដោយសារតែវ៉ាក់សាំងមានការខ្វះខាត។ បន្ថែមពីនេះ ទោះបីជាទទួលបានវ៉ាក់សាំងក៏ដោយ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការពារខ្លួនដោយអនុវត្តតាមវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ៕

វត្តមានសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវ៥១នឹងជំរុញសកម្មភាពទិញលក់ដីធ្លីមួយកម្រិតទៀត

ភ្នំពេញ ៖ សួរឧស្សាហកម្មកាណាឌីយ៉ាដែលមានទំហំដីរហុតដល់៥០០ហិចតា ស្ថិតតាមណ្ដោយផ្លូវ៥១ ក្នុងកំពង់ស្ពឺ នឹងជំរុញសកម្មភាពវិនិយោគដីធ្លីនៅតំបន់ជុំវិញនោះ បានមួយកម្រិតទៀត ខណៈសួនឧស្សាហកម្មមួយនេះក៏បាននិងកំពុងបង្ហាញរូបរាងបណ្ដើរៗហើយផងដែរ ។

អ្នកអភិវឌ្ឍន៍ដីធ្លីនៅតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ផ្លូវ៥១ហាក់បង្ហាញពីទឹកចិត្តក្នុងការជំរុញការអភិវឌ្ឍបន្ថេមទៀត ក្នុងពេលតំបន់នេះ កាន់តែបង្ហាញពីភាពទាក់ទាញវិនិយោគិន ដោយអ្នកវិនិយោគធំៗ ក៏បានចាប់ផ្ដើមអភិវឌ្ឍគម្រោងរបស់ខ្លួនជាបន្តបន្ទាប់ ។

បើតាមអ្នកជំនាញនៃវិស័យអចនវត្ថុកម្ពុជាបានមើលឃើញថាតំបន់ខាងលិចរាជធានីភ្នំពេញ ហាក់ទទួលបានការចាប់អារម្មណ៍លើការវិនិយោគច្រើន ជាពិសេសក្នុងខេត្តកំពង់ស្ពឺ ទៅវិស័យឧស្សាហកម្ម ខណៈតំបន់នេះ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ហើយទំហំដីសម្រាប់អភិវឌ្ឍក៏នៅមានច្រើនផងដែរ ។

លោកសន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេតបានឱ្យដឹងថា កំពង់ស្ពឺនឹងក្លាយជាតំបន់ឧស្សាហកម្មដ៏ទាក់ទាញដោយសារតែតំបន់នេះមានផ្លូវសំខាន់ៗតភ្ជាប់ពីទៅកាន់កំពង់ផែ និងច្រកព្រំដែនកម្ពុជា ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែផង និងទៅកាន់ច្រកព្រំដែនផង។

លោកបន្តថា បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ស្ពឺគេមើលឃើញថា នៅផ្លូវ៥១និងផ្លូវ៤១ មានការរៀបចំដីធ្លីសម្រាប់អភិវឌ្ឍន៍ ហើយវានឹងទាក់ទាញនូវការវិនិយោគបន្ថែមទៀតពី វិនិយោគិនក្នុងស្រុកទៅការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ដល់អ្នកចំណូលថ្មី ។

អ្នកអភិវឌ្ឍន៍ដីធ្លីនៅតំបន់ផ្លូវ៥១ជុំវិញសួនឧស្សាហកម្មកាណាឌីយ៉ាក៏បានលើកឡើងផងដែរថា នៅពេលអនាគតតំបន់ជុំវិញនេះនឹងក្លាយជាតំបន់អភិវឌ្ឍន៍លំនៅឋានដ៏មានសក្ដានុពល ព្រោះនៅពេលមានរោងចក្រ មានសួនឧស្សាហកម្ម មនុស្សប្រាកដជានាំគ្នាមកធ្វើការ រស់នៅនិងប្រកបមុខរបរនៅទីនោះ ដូច្នេះពួកគេមិនអាចត្រលប់ទៅគេងឬស្នាក់នៅ ឆ្ងាយពីកន្លែងធ្វើការឡើយ ៕

គម្រោងផ្សារជីស៊ីអូឫស្សី បង្ហាញភាពទាក់ទាញពីការវិនិយោគទៅលើផ្សារបោះដុំ និងលក់រាយក្នុងស្រុក

ភ្នំពេញៈ ផ្សារបោះដុំនិងលក់រាយក្នុងស្រុក ដើរតួយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា បន្លែត្រីសាច់ស្រស់ៗត្រូវបានដាក់លក់ និងទិញតាំងពីព្រឹកព្រលឹម នៅពេលដែលមុខទំនិញជាច្រើនផ្សេងៗទៀតត្រូវបានលក់ដូរពេញមួយថ្ងៃផងដែរ។

ផ្សារក្នុងស្រុកមានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសេដ្ឋកិច្ចប្រទេសកម្ពុជា ដោយផ្សារក្នុងស្រុកបានជួយឲ្យកសិករអាចលក់ទំនិញរបស់ពួកគាត់ដោយផ្ទាល់ទៅកាន់អតិថិជន ដូច្នេះពួកគាត់ទទួលបានប្រាក់ចំណេញពេញ 100% ផ្ទុយពីការលក់តទៅផ្សារទំនើបធំៗ ដែលធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណេញមួយផ្នែកធំ។

ការតថ្លៃទំនិញ គឺជាចំណុចដ៏ទាក់ទាញធំមួយធ្វើឲ្យប្រជាជនក្នុងស្រុកមកទិញទំនិញនៅផ្សារក្នុងស្រុក ព្រោះអ្នកទិញអាចចចារតម្លៃជាមួយអ្នកលក់ដើម្បី ឲ្យអតិថិជនទិញបាននូវទំនិញ និងបន្លៃ ត្រីសាច់នានាក្នុងតម្លៃដ៏សមរម្យ។

ជាមួយនឹងប្រជាប្រិយភាពរបស់ផ្សារក្នុងស្រុក ដែលពេញនិយមបំផុតមានដូចជា៖ ផ្សារថ្មី ផ្សារអូរឫស្សី ផ្សារទួលទំពួង និងផ្សារអូទ្បំពិក។

ម្ចាស់គម្រោងផ្សារជីស៊ីអូរឫស្សី យល់ដឹងអំពីសារៈសំខាន់នៃផ្សារក្នុងស្រុក ក្នុងការផ្គត់ផ្គង់តម្រូវការក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ក៏ដូចជាតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ប្រជាជនកម្ពុជា។ ចំនុចទាំងនេះបានជុំរុញឲ្យ ផ្សារជីស៊ីអូរឫស្សី ជឿជាក់យ៉ាងមុតមាំថានឹងចូលរួមចំណែកក្នុងការគាំទ្រដល់សេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនក្នុងស្រុកផងដែលត្រូវការផ្សារក្នុងស្រុកបន្ថែមទៀត។

នៅពេលដែលផ្សារជីស៊ីអូរឫស្សី បើកដំណើរការម្ចាស់តូបទាំងអស់នឹងអាចពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ដែលមានសក្តានុពលខ្ពស់ នៅភាគខាងត្បូងនៃក្រុងភ្នំពេញ។ ផ្សារជីស៊ីអូរឫស្សី មិនត្រឹមតែផ្តល់ជូនអតិថិជននូវតូបលក់ប៉ុណ្ណោះទេ យើងថ្ថែមទាំងផ្តល់ជូននូវតូបអាជីវកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) ដែលបានរៀបចំយ៉ាងពិសេសសម្រាប់ម្ចាស់តូប អាចលក់ទំនិញរបស់ពួកគាត់ តាមប្រព័ន្ធអនទ្បាញផងដែរ។

នៅក្នុងបទសម្ភាសន៍ ជាមួយលោកអេរិកឆុង ដែលជានាយកប្រតិបត្តិក្រុមហ៊ុន ជីស៊ីអូរឫស្សី លោកបានលើកឡើងថា “ផ្សារជីស៊ីអូរឫស្សី គឺជាផ្សារមួយដែលជាមរតកស្ថាបត្យកម្មប្រពៃណីខ្មែរ និងចំណេះដឹងពាណិជ្ជកម្មខ្មែរបុរាណផងដែរ។ លោកក៏បានបន្ថែមទៀតថា ក្រុមហ៊ុនជីស៊ីអូរឫស្សី គឺជាសិល្បៈ វប្បធម៌ និងគឺជាចំណេះដឹងធុរកិច្ច បង្កើតបាននូវមរតកកេរដំណែល។ សម្រាប់ពួកយើងផ្សារជីស៊ីអូរឫស្សី មានគុណតម្លៃគ្រប់គ្រាន់សម្រាប់ផ្ទេរបន្តទៅកាន់មនុស្សជំនាន់ក្រោយ”។

ផ្សារជីស៊ីអូរឫស្សី ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី(ផ្លូវ១១០) ជាប់មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ែតវូត និងនៅទាល់មុខការិយាល័យលក់Tesla Showroom ។ គេបានរំពឹងទុកថានៅពេលដែលគម្រោងផ្សារជីស៊ីអូរឫស្សីបើកដំណើរការ តូបផ្សារក្នុងស្រុកនឹងកើនទ្បើងប្រហែលជា 6% បន្ថែមទៀត នៃចំនួនតូបផ្សារទាំងអស់នៅទីក្រុងភ្នំពេញ។ ការអភិវឌ្ឍន៍ដ៏ធំនេះនឹងលើកស្ទួយជីវភាពរបស់អាជីវករ និងសប្បិកម្មក្នុងស្រុក ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្រុងភ្នំពេញផងដែរ។ ផ្សារជីស៊ីអូរឫស្សី មិនត្រឹមតែជាកន្លែងពាណិជ្ជកម្មដ៏ពេញនិយមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាផ្សារក្នុងស្រុកដែលរួមបញ្ចូលគ្នារវាង ស្ថាបត្យកម្មខ្មែរបុរាណ សិល្បៈ និងវប្បធម៌ នៅលើគ្រប់ផ្នែកនៃអាគារ។

សម្រាប់ព័ត៌មានបន្ថែម សូមមើលលើហ្វេសប៊ុកផេកផ្លូវការរបស់ផ្សារជីស៊ីអូរឫស្សី ៖
– ផ្សារជីស៊ីអូរឫស្សី: https://www.facebook.com/gc.orusseymarket
– តេលេក្រាម ឆានែល: https://t.me/GCOrusseyMarket
– ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម ខល / តេលេក្រាម: 099 331015, 098 331015
——————————————————————————————————
អំពី GCC
ក្រុមហ៊ុនGCCគ្រុប គឺជាក្រុមហ៊ុនវិនិយោគពីប្រទេសហុងកុង ដែលមានឯកទេសក្នុងការអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ក្រុមហ៊ុនGCCគ្រុប គ្របដណ្តប់លើវិស័យសេដ្ឋកិច្ចសំខាន់ៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា៖ ក្រុមហ៊ុន GC City , ក្រុមហ៊ុន GC Empire,ក្រុមហ៊ុន GCC Realty,ក្រុមហ៊ុន GC Land, ក្រុមហ៊ុន GC Trust, GC Fund, ក្រុមហ៊ុន GC Design, ក្រុមហ៊ុន GC Media, ក្រុមហ៊ុន GC Super, ភោជនីយដ្ឋាន HK, Luk Hot Pot,។ ល។ គួរឲ្យរម្លឹកផងដែលគម្រោងបច្ចុប្បន្នរបស់ ក្រុមហ៊ុន GCC រួមមាន៖ បុរីណាឌី ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន GC City, ខុនដូរWyndham Residence, ផ្សារជីស៊ី អូរឫស្សី, GC Residence ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ និង Lixin Century Innovation Park ដែលស្ថិនៅក្រុងព្រះសីហនុ។
Released by Marketing Department, GCC
For further inquiries, please contact:
Ms Leong Ka Yen
Marketing Manager
Telephone: +855 96 820 6822 Email: [email protected]
Mr. Panhareangsey Chenda
Marketing Supervisor
Email: [email protected]
Tel: 078 206 868 / 010 844 567