គម្រោងអចលទ្រព្យតែមួយគត់ដែលបង្កើនតម្លៃ ផ្ទុយពីទីផ្សារបច្ចុប្បន្ន

កូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងធ្វើឲ្យប៉ះពាល់ដល់ស្ទើរតែគ្រប់វិស័យចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ក្នុងនោះក៏មានវិស័យអចលនទ្រព្យដែរ។ ដោយសារតែស្ថានភាពធ្ងន់ធ្ងរលើសកលលោក រាល់ការហោះហើរ និងការធ្វើដំណើរត្រូវសម្រេចចិត្តផ្អាកដំណើរការរហូតដល់ពេលស្ថានភាពប្រសើរឡើងវិញ។

កំឡុងពេលនៃជំងឺរាតត្បាតនេះដែរ ស្ទើរតែទីផ្សារទាំងមូលត្រូវបានថយចុះយ៉ាងខ្លាំង ហេតុផលនេះធ្វើឲ្យអ្នកទិញមានអតិភាព និងឥទ្ធិពលច្រើនជាងអ្នកលក់ក្នុងការចចារតម្លៃ ដែលធ្វើឲ្យគម្រោងជាច្រើនបានប្រើប្រាស់យុទ្ធសាស្ត្របញ្ចុះតម្លៃ ដើម្បីទាក់ទាញអតិថិជន និងបង្កើនការលក់។

ប៉ុន្តែ គម្រោង Le Condé BKK1 បានដំណើរការយ៉ាងរលូនក្នុងរយៈពេល២ត្រីមាសចុងក្រោយនៃឆ្នាំ២០២០ ហើយសម្រេចបានអត្រាលក់យ៉ាងល្អគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យគម្រោងនេះក្លាយជាគម្រោងដែលលក់ដាច់ខ្លាំងជាងគេនៅក្នុងទីផ្សារ។ ដូចគ្នានេះដែរ គម្រោងនេះមានការទទួលស្គាល់ថាជាគម្រោងខុនដូដ៏ល្បីមួយនៅក្នុងទីផ្សារកម្ពុជា។

ចាប់ពីថ្ងៃទី២៣ មេសា ២០២១ Le Condé BKK1 សូមជូនដំណឹងថាតម្លៃយ៉ូនីតនឹងកើនឡើង ៥%។ ដូចនេះ សូមអបអរសាទរដល់ម្ចាស់ផ្ទះនៃគម្រោងLe Condé BKK1 អចលនទ្រព្យរបស់អ្នកទទួលបានផលចំណេញ៥% បន្ធែម។

តាមការយល់ឃើញរបស់អតិថិជន​ និងភ្នាក់ងារអចលនទ្រព្យ បានលើកឡើងថា Le Condé BKK1 គឺជាគម្រោងខុនដូដ៏កម្រ និងលេចធ្លោមួយដែលមានលទ្ធិភាពល្អប្រសើរសម្រាប់ការរស់នៅ និងវិនិយោគ។ ហេតុនេះហើយបានជាកេរ្តិ៍ឈ្មោះនៃគម្រោងនេះត្រូវបានទទួលស្គាល់ និងបានឈ្នះពានរង្វាន់ពី PropertyGuru។

ស្ថិតនៅទីតាំងដ៏ល្អនៃតំបន់បឹងកេងកង១ Le Condé BKK1 ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ ក្នុងការរចនាគម្រោងខុនដូដែលមានភាពលេចធ្លោមួយនេះនៅក្នុងទីផ្សារកម្ពុជា ដោយផ្សារភ្ជាប់ទៅនឹងបរិយាកាសល្អក្នុងការរស់នៅដែលមានផាសុកភាព ភាពប្រណិត និងស្មាតហូម។ កត្តាចម្បងៗទាំងនេះធ្វើឲ្យគម្រោងនេះជាជម្រើសដ៏ល្អសម្រាប់ការរស់នៅ និងងាយស្រួលជួលត្រឡប់ជាមួយអត្រាខ្ពស់ នៅក្នុងទីផ្សារដែលធ្វើឲ្យមានតម្រូវការជាច្រើនពីអតិថិជនទូទៅ ជាពិសេសបច្ចេកវិទ្យាស្មាតហូម។

គោលការណ៍សំខាន់មួយគឺ Le Condé BKK1 មានគោលជំហររឹងមាំក្នុងការការពារអត្ថប្រយោជន៍របស់ម្ចាស់ផ្ទះនៃគម្រោង។ ហេតុដូចនេះ ការវិនិយោគរបស់អ្នកជាមួយគម្រោង Le Condé BKK1 គឺនៅតែមានសុវត្ថិភាពខ្ពស់ជាបន្តបន្ទាប់។

Le Condé BKK1 ពិតជាសប្បាយរីករាយណាស់ចំពោះការទុកចិត្តពីអតិថិជនទាំងអស់មកលើក្រុមការងារពួកគេ ហើយពួកគេសន្យាថានឹងធ្វើឲ្យការវិនិយោគនេះសាកសមទៅនឹងតម្លៃ ដើម្បីទំនាក់ទំនងដ៏វែងឆ្ងាយ។

ក្រៅពីខុនដូប្រភេទប្រណិត ជាមួយបច្ចេកវិទ្យាស្មាតហូម និងបរិក្ខារដ៏សំបូរបែប ដើម្បីធ្វើឲ្យគម្រោងនេះក្លាយជាសហគមន៍ដ៏គួរឲ្យចង់រស់នៅ Le Condé BKK1 នឹងណែនាំផលិតផលថ្មីមួយក្នុងពេលឆាប់ៗនេះ អ្នកអភិវឌ្ឍគម្រោងនឹងប្រកាសជូននូវព័ត៌មានលម្អិតក្នុងខែឧសភានេះ។
រង់ចាំតាមដានទាំងអស់គ្នា!

ក្រុមហ៊ុន PropNex របស់សិង្ហបុរីទទួបានជោគជ័យខ្លាំងក្នុងការផ្តល់សេវាកម្មអចលនទ្រព្យ

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន PropNex Realty ក្លាយជាភ្នាក់ងារអចលនទ្រព្យធំជាងគេនៅប្រទេសសិង្ហបុរី ដែលមានភ្នាក់ងារលក់អចលនទ្រព្យជាង៨,៨០០នាក់នៅដោយបានភាពជោគជ័យមួយដ៏គួរឱ្យកត់សម្គាល់រយៈពេលជិតពីរទសវត្តរ៍ចុងក្រោយនេះ។

ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៩៩ ដោយមានចក្ខុវិស័យគាំទ្ររបស់ក្រុមហ៊ុនចំនួនពីរ រួមមានក្រុមហ៊ុន Prulink និងក្រុមហ៊ុន Nooris។ ជាមួយនឹងចក្ខុវិស័យរួម នៃការផ្តល់នូវសេវាកម្មមានគុណភាពខ្ពស់ ដែលអតិថិជនជឿទុកចិត្ត ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយលោក Mohamed Ismail Gafoor និងដៃគូសហការ កាលពីឆ្នាំ២០០០។ ការបង្កើតនេះអនុញ្ញាតឱ្យក្រុមហ៊ុន និងអតិថិជនទទួលបានអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ដោយផ្អែកលើគោលការណ៍គ្រឹះរបស់ខ្លួន ក្រុមហ៊ុន PropNex Realty ទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខាងសេវាកម្ម ហើយបានប្រកាន់ខ្ជាប់នូវគោលការណ៍ “សេវាកម្មដែលអ្នកទុកចិត្ត” ក្នុងឆ្នាំ ២០០៨ ដើម្បីបំពេញបន្ថែមខ្លឹមសារនៃម៉ាកយីហោរបស់ខ្លួន។ ទំនុកចិត្តលើសេវាកម្មនេះបានជំរុញឱ្យក្រុមហ៊ុនរបស់ខ្លួន ក្លាយជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេមួយនៅប្រទេសសិង្ហបុរី ដែលមានចំណែកទីផ្សារច្រើនទាំងនៅក្នុងទីសាធារណៈ និងឯកជន។

ក្រុមហ៊ុន PropNex ត្រូវបានសាធារណៈជនជឿទុកចិត្តលើចំណេះដឹងអំពីទីផ្សារអចលនទ្រព្យ។ ក្រៅពីផ្តល់សេវាឈ្មួញកណ្តាល ក្រុមហ៊ុន PropNex ក៏មានផ្តល់សេវាប្រឹក្សាយោបល់ តាមរយៈអង្គភាពអាជីវកម្មយុទ្ធសាស្រ្តមួយចំនួន ដូចជាគម្រោងធ្វើទីផ្សារ គម្រោងការលក់ ការវិនិយោគ វាយតម្លៃ ក្រុមហ៊ុនភតិសន្យា និងក្រុមហ៊ុនលក់ដេញថ្លៃ។ អង្គភាពអាជីវកម្មយុទ្ធសាស្រ្តទាំងនេះត្រូវបានដឹកនាំដោយអ្នកដឹកនាំតាមរដូវ ដែលមានបទពិសោធជាច្រើនឆ្នាំនៅក្នុងវិស័យពាក់ព័ន្ធរបស់ពួកគេ។

ក្រុមហ៊ុននេះបានដឹកនាំជានិច្ចក្នុងការលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈនៅក្នុងវិស័យអចលនទ្រព្យ ហើយបានឈ្នះពានរង្វាន់ជាច្រើនឆ្នាំកន្លងមក ហើយជាទីភ្នាក់ងារអចលនទ្រព្យតែមួយគត់នៅប្រទេសសិង្ហបុរី ដែលទទួលបានរង្វាន់ទាំងថ្នាក់សេវាកម្មសិង្ហបុរី (S-Class) និង Singapore Quality Class កាលពីឆ្នាំ២០១៥៕

សិក្សា​មូលដ្ឋាន​ទាំង៥នេះ ដើម្បី​ទិញ​ដី​វិនិយោគ​ហើយ​ងាយស្រួល​លក់​ចេញ និង​ចំណេញ​ច្រើន

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ ជាមួយនឹង​ការបង្ហាញ​នូវ​សូចនាករ​ចំនួន៥ លើ​ការវិនិយោគ​ដីធ្លី​ដើម្បី​ងាយ​លក់​ចេញ និង​ទទួលបាន​ផលចំណេញ​លឿន អ្នកវិនិយោគ​គួរ​សិក្សា​លើ​ចំណុច​ខាងក្រោម​នេះ។



ដី​មាន​រូបរាង​ច្បាស់លាស់

ការទិញ​ដី​ដែលមាន​រូបរាង​ច្បាស់លាស់ ពិសេស​ដី​ដែលមាន​ក្បាល​ជាប់​ផ្លួ​វ​មាន​ទំហំ​ធំ គឺជា​ប្រភេទ​ដី​ដែល​អ្នកវិនិយោគ​បន្ត ទោះបីជា​អ្នកវិនិយោគ​បន្ត​ជា​យកទៅ​ធ្វើ​អ្វី​ក៏ដោយ ក៏​ពួកគេ​ពេញចិត្ត​ដែរ។

ដី​ដែលមាន​រូបរាង​ជា​ចតុកោណ​កែវ ឬ​ការ៉េ​ត្រឹមត្រូវ​ត្រង់ មិន​វៀចវេ ដែលជា​រាង​មិន​ច្បាស់លាស់ ពិតជា​ពិបាក​រក​ម្ចាស់​ថ្មី​ណាស់ បើសិនជា​អ្នកទិញ​ដី​ប្រភេទ​នេះ ហេតុនេះ​អ្នកវិនិយោគ​ត្រូវតែ​សិក្សា និង​ជ្រើសរើស​ឲ្យ​បាន​ត្រឹមត្រូវ។

ដី​ជាប់​ផ្លូវធំ

ដី​ដែលមាន​ផ្លួ​វ​ទាល់ តែងតែ​ពិបាក​លក់ និង​មិន​ងាយ​បាន​ផលចំណេញ​នោះទេ ប៉ុន្តែ​ដី​នៅជាប់​ផ្លូវធំ ទោះជា​ដី​នោះ​នៅ​ជាយក្រុង ឬ​តំបន់​ជនបទ​ក្តី ក៏​វា​ជា​អចលនទ្រព្យ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​លឿន​បំផុត​ពី​អ្នកវិនិយោគ ព្រោះ​ដី​ជាប់​ផ្លូវធំ​ងាយ​មាន​សកម្មភាព​សេដ្ឋកិច្ច ការអភិវឌ្ឍ​ជាដើម។

ហេតុនេះ​ដី​ដែល​ស្ថិតនៅ​លើផ្លូវ​មេ ជាប់​ផ្លូវ​បន្ទាប់ពី​ផ្លូវ​មេ និង​មិនមែនជា​ផ្លូវ​ទាល់ គួរតែ​ជា​ដី​ដែល​គួរ​វិនិយោគ ព្រោះ​ផែនការអភិវឌ្ឍន៍​រប​ស់​រដ្ឋាភិបាល​ក្តី វិស័យ​ឯកជន​ក្តី​តែងតែ​ផ្តោត​លើដី​ដែល​ជាប់​ផ្លូវធំ ដោយសារ​មាន​មនុស្ស​ធ្វើដំណើរ​ច្រើន ងាយស្រួល​ចេញចូល​យានយន្ត។

ដី​មាន​មនុស្ស​រស់នៅ​ច្រើន

តាម​ធម្មតា ទោះជា​ដី​នោះ​ល្អ​បែបណា​ក្តី តែបើ​នៅ​ជនបទ​រហោស្ថាន មិន​ងាយ​ទទួលបាន​ការអភិវឌ្ឍ និង​ដី​ឡើងថ្លៃ​ឡើយ ប៉ុន្តែ​នៅទីណា​ដែលមាន​មនុស្ស​រស់នៅ​ច្រើន តែងតែ​ងាយ​ឡើងថ្លៃ និង​មាន​តម្រូវការ​ច្រើន ទោះជា​ដី​តំបន់​នោះ​មានតម្លៃ​ហាក់​ខ្ពស់​បន្តិច​ក៏ដោយ។

តាម​ធម្មតា មនុស្ស​រស់នៅ​ទីណា​ច្រើន តែងតែ​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​នៅ​មូល ដ្ឋា​ន នៅពេល​មូលដ្ឋាន​ណាមួយ​មាន​សេដ្ឋកិច្ច​រស​រវើក តំបន់​នោះ​តែងតែមាន​មនុស្ស​រស់នៅ​ច្រើន ពិសេស​ត​ម្រួ​វ​ការ​ដីធ្លី​ក៏​កើនឡើង​ផងដែរ។

ដី​ស្ថិតក្នុង​ផែនការអភិវឌ្ឍន៍

តាម​ធម្មតា​នៅ​តំបន់​ណា ដែល​ស្ថិតនៅក្នុង​ផែនការអភិវឌ្ឍន៍​រប​ស់​រដ្ឋាភិបាល តម្រូវការ​ដីធ្លី​តែងតែ​កើនឡើង ហើយ​តម្លៃ​ដីធ្លី​ក៏​កើនឡើង​ខ្ពស់​ផងដែរ បើសិនជា​តំបន់​នោះ​ស្ថិតក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​របស់​វិស័យ​ឯកជន និង​រដ្ឋាភិបាល។

ជាក់ស្តែង​ដូចជា ខេត្តមណ្ឌលគិរី នៅពេល​រដ្ឋាភិបាល​ប្រកាស ផែនការ​អភិវឌ្ឍ​ដូចជា​សាងសង់​ព្រលានយន្តហោះ​ថ្មី កសាង​តំបន់​សេដ្ឋកិច្ច បានធ្វើ​ឲ្យ​តម្លៃ​ដី​តំបន់​នោះ​កើនឡើង ស្របពេល​ចរន្ត​ទិញ​លក់​កើនឡើង​យ៉ាងគំហុក។

ជាមួយគ្នានេះ ក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត ក្រុង​បាវិត មានការ​រីកចម្រើន​លឿន ដោយសារតែ​ក្រុង​ទាំងបី​នេះ ស្ថិតក្នុង​ផែនការអភិវឌ្ឍន៍​ជា​អាទិភាព ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ។

សិក្សា​លើ​ទិដ្ឋភាព​ច្បាប់

មូលដ្ឋាន​ច្បាប់ បទដ្ឋាន​គតិ​យុ​ទ្ឋ​នានា​ជា​រឿង​ចាំបាច់ ដែល​អ្នកវិនិយោគ​ដីធ្លី​ត្រូវ​សិក្សា ដើម្បី​កុំ​ឲ្យ​ទិញ​ដី​បាន​បញ្ហា ពិសេស​តំបន់​ដែលមាន​ការអភិវឌ្ឍ​លឿន មាន​ចរន្ត​ដោះដូរ​ដីធ្លី​ច្រើន។

ជាក់ស្តែង​ដូចជា​ខេត្តមណ្ឌលគិរី ដី​តំបន់​ខ្លះ​មាន​ការចេញ​ប្លង់​កម្ម​សិ​ទ្ឋ​ត្រួតគ្នា​លើសពី​មួយ ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ដីធ្លី​អាច​ជួប​រឿង​ក្តីក្តាំ អស់​លុយ ខាត​ពេលវេលា និង​អាច​បាត់បង់​ទាំងពីរ​តែម្តង គឺ​ខាត​ទាំង​លុយ និង​ពេលវេលា៕

ចំណេះដឹង​ហិញ្ញ​វត្ថុៈ​តើ​អ្វី​ទៅជា​កម្ចី​ល្អ​និង​កម្ចី​អាក្រក់?

ដោយៈ សាវុធ

ភ្នំពេញៈ មុននឹង​អ្នកសម្រេចចិត្ត​ខ្ចីប្រាក់ វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ស្វែងយល​អំពី​ភាពខុសគ្នា រវាង​កម្ចី​ល្អ​និង​កម្ចី​អាក្រក់។ ប្រសិនបើ​អ្នក​ផ្ដោត​ទៅ​ការដែល​មិន​ចង់​ជំពាក់​បំណុល អ្នក​គួ​តែ​ដឹង​ជាមុន​ថា តើ​កម្ចី​ប្រភេទ​កម្ចី​ម្ដេច​ខ្លះ​ជា​កម្ចី​ល្អ​ហើយ​ម្ដេច​ខ្លះទៀត​ជា​កម្ចី​អាក្រក់។

ទាំងនេះ​គឺជា​វិធី​ក្នុងការ​បែងចែក​អំពី​ភាពខុសគ្នា​រវាង​វា​ទាំងពីរ៖

កម្ចី​ល្អ

កម្ចី​ល្អ​សំដៅ​ទៅលើ​ការវិនិយោគ ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​អ្នក កើនឡើង​នៅក្នុង​រយៈពេល​វែង​ខាងមុខ នេះ​មានន័យថា​អ្នក​ខ្ចីប្រាក់ ដើម្បី​បង្កើត​ប្រាក់។ហើយ​វា​មិនគួរ​មាន​ផល​អវិជ្ជមាន​ទៅលើ​ហិរញ្ញវត្ថុ​របស់​អ្នក​នោះទេ។ កម្ចី​ល្អ​មានដូចជា៖

ការអប់រំ: ការខ្ចីប្រាក់​ដើម្បី​បន្ត​ការសិក្សា ពីព្រោះ​ការអប់រំ​គឺជា​ឧ​ទា​ហរ​ណ៏​ដ៏​ល្អ​បំផុត​សម្រាប់​នៃ​កម្ចី​ល្អ។ វា​បាន​អនុ​ញ្ញា​ត្តិ​ឲ្យ​អ្នក​ទ​ទូល​បាន​អាជីព សម្រាប់​ការងារ​នា​ថ្ងៃ​អនាគត​របស់​អ្នក។

ពង្រីក​អាជីវកម្ម: ការរក​ប្រាក់ចំណូល គឺជា​អត្ថប្រយោជន៍​ចំបង​របស់​ម្ចាស់​អាជីវកម្ម។ វា​គឺជា​កម្ចី ដែល​ធ្វើ​ឲ្យ​យកទៅ​បង្កើន នូវ​អាជីវកម្ម​របស់​អ្នក​ឲ្យ​កាន់តែ​ប្រសើរ។ ហើយ​ប្រសិនបើ​អាជីវកម្ម​របស់​អ្នក មានតំណើរ​ការល្អ​ថែមទៀត ប្រាក់​ដែល​អ្នក​បានទទួល​នឹង​លើសពី​ប្រាក់កម្ចី​ដែល​អ្នក​បាន​ខ្ចី​ពី​ធនាគារ។

ផ្ទះ​ឬ​អចលនទ្រព្យ:  អចលនទ្រព្យ​ដូចជា​ផ្ទះ​ឬ​ដី ទុក​កាន់តែ​យូរ​កាន់តែ​ចំណេញ នេះ​ចាត់ទុកថា ជាការ​វិនិយោគ​យកលុយ​បង្កើត​លុយ។ ការខ្ចីប្រាក់​ធនាគារ​យ​ក​ទៅ​បណ្ដាក់ទុន​កាន់តែច្រើន និង​ហុច​ផលចំណេញ​ច្រើន​តាម​ហ្នឹង​ត្រឡប់មកវិញ។

កម្ចី​អាក្រក់

បំណុល​អាក្រក់​គឺជា​បំណុល ដែល​អ្នកចំណាយ​ទៅលើ​វត្ថុ ដែល​មិនចាំបាច់​និង​ងាយ បាត់បង់​តម្លៃ​យ៉ាង​ឆាប់រហ័ស ហើយ​មិនបាន​បង្កើត​ចំណូល​ក្នុង​រយៈពេល​វែង​បាន។ វត្ថុ​ទាំងឡាយណា ដែល​ងាយ​នឹង​ធ្លាក់ចុះ​តម្លៃ​ឆាប់រហ័ស បន្ទាប់ពី​ពេលដែល​អ្នក​បាន​ទិញ ត្រូវបាន​ចាត់ទុកថា​ជា​បំណុល​អាក្រក់។ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍

អំពី​បំណុល​អាក្រក់ៈ

រថយន្ដ: រថយន្ដ​នៅ​កម្ពុជា​មានតម្លៃ​ថ្លៃ​ណាស់។ ប្រសិនបើ​អ្នកទិញ​រថយន្ដ​មិនមែន​សម្រាប់​ប្រកប​របរ​អាជីវកម្ម​ទេ សូមកុំ​ខ្ចីប្រាក់​ដើម្បី​ចំនាយ​ទៅលើ​វា​ឲ្យ​សោះ ពីព្រោះ​បំណុល​ប្រភេទ​នេះ បានចាត់ទុក​ថា​ជា​ប្រភេទ​បំណុល​អាក្រក់។ ដោយសារ​ឡាន​ដែល​អ្នក​បាន​ទិញ​តែងតែ​ធ្លាក់​ថ្លៃ​រហូត។

ឧទាហរណ៍ ឧបមា​អ្នក​បាន​ប្រើប្រាស់​កម្ចី​ទិញ​ឡាន តែ​ចៃដន្យ​អ្នក​បាន​បាត់បង់​ការងារ នោះ​អ្នក​ប្រហែលជា​បញ្ចប់ ដោយ​ការ​ជំពាក់​ប្រាក់​ធនាគារ ជាហេតុ​ដែល​អ្នក​ត្រូវ​បង្ខំចិត្ត​លក់​ឡាន​របស់​អ្នក ដើម្បី​សង​ប្រាក់​ធនាគារ ទីបញ្ចប់​អ្នក​អស់ទាំង​ឡាន​ព្រមទាំង​ជំពាក់​ប្រាក់​ធនាគារ​ថែមទៀត។

ទូរ​សព្ទ័ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និចៈ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទូរ​សព្ទ័ថ្មីៗចេញមក​ដេញជើង​គ្នា ហើយ​តម្លៃ​វិញ​កប់​ពពក។ បើសិន​អ្នកមាន​ប្រាក់​គ្រប់គ្រាន់ សម្រាប់​ទិញ​នោះ​មិនមែនជា​បញ្ហា​នោះទេ ក្នុងករណី​ខ្លះ​អ្នក​ខ្ចីលុយ​ធនាគារ​យកទៅ​ទិញ នោះ​គឺជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ ព្រោះ​របស់​ទាំងនោះ​នឹង​ធ្លាក់ចុះ​តាម​ពេលវេលា។

វិស្សមកាល​គ្រឿង​អង្ការ​និង​សំលៀក​ពាក់ថ្លៃ: ប្រសិនបើ​អ្នក​មិនអាច​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទិញ នូវ​វត្ថុ​ទាំងនោះ សូមកុំ​ខ្ចីប្រាក់​ដើម្បី​ទិញ​វា ជាពិសេស​សម្រាប់​យុវវ័យ​តែម្ដង។ អ្នក​អាច​រងចាំ​លុះត្រាតែ​អ្នកមាន​ប្រាក់​គ្រប់គ្រាន់ ក្នុង​ការទិញ ព្រោះ​ការ​ជំពាក់​បំណុល សម្រាប់​វិស្សមកាល​ឬ​ស្បែកជើងថ្លៃៗ គឺជា​កម្ចី​មួយ​ប្រភេទ​ដែល​គួ​ឲ្យ​ខ្លាច​បំផុត។

តាមច្បាប់​ទូទៅ ដើម្បី​ជៀសវាង​បំណុល​អាក្រក់​បាន គឺ “ប្រសិនបើ​អ្នក​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​វា ហើយ​អ្នក​មិនត្រូវ​ការ​វា​ទៀត នោះ​សូមកុំ​ទិញ​វា” ។ មនុស្ស​ភាគច្រើន​បានគិត​ថា ឲ្យ​តែ​បំណុល​សុទ្ធតែ​មិនល្អ​ទាំងអស់។ តែ​ផ្ទុយទៅវិញ​បំណុល​ល្អ​អាចជួយ​ឲ្យ​អ្នក​កសាង​ទ្រព្យសម្បត្តិ​របស់​អ្នក​បាន ខណៈពេលដែល​បំណុល​អាក្រក់ ធ្វើ​ឲ្យ​អ្នកខាតបង់​ដោយ​មិនបាន​ធ្វើ​ឲ្យ​ប្រាក់ របស់​អ្នក​កើនឡើង​ដូចជា​បំណុល​ល្អ​ទេ៕ Spean៕

កំនើន​ផ្សារ​សហគមន៍​ក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​ធ្វើ​ឲ្យ​ជីវិត​នៅ​ក្រុងភ្នំពេញកាន់តែ​រស​រវើក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ផ្សារ​សហគមន៍​បែប​ទំនើប (Community Mall) មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ តាម​ការស្រាវជ្រាវ​រប​ស់​ក្រុមហ៊ុន CBRE Cambodia មាន​ចំនួន​ជាង១០ទីតាំង​ហើយ​កំពុង​ប្រតិ​ប្ត​តិ​ការ ខណៈ​គម្រោង ផ្សារ​បែបនេះ​មួយចំនួនទៀត ត្រៀម​បើក​ដំណើរការ​នៅ​ឆ្នាំនេះ។

លោកស្រី​អាន សុធី​តា អតីត​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​គេហទំព័រ Propertyarea.asia ឱ្យដឹង​កាលពីពេលថ្មីៗនេះ ផ្សារ​សហគមន៍​បែប​ទំនើប​នេះ ខុសប្លែក​ពី​ផ្សារ​ទំនើប ដោយសារ​តែមាន​ទំហំ​លក្ខណៈ​តូច​ជាង និង​បង្ក​ភាពងាយស្រួល ក្នុង​ការចេញ ចូល​ជាង ជាពិសេស​លក់​នូវ​ផលិតផល​ដែល​ប្រើប្រាស់​ប្រចាំថ្ងៃ​ដែលជា​តម្រូវការ​របស់​អតិថិជន។

លោកស្រី​បន្តថា ផ្សារ​សហគមន៍​បែប​ទំនើប​នេះ ក៏មាន​បំរើ​នូវ​កន្លែង​កម្សាន្ត​ផងដែរ ដូចជា រោង​ភាព​យានយន្ត​ផងដែរ​ជាពិសេស​នោះ មាន​កន្លែង​ចត​ឡាន និង​ភាពងាយស្រួល ដែល​ស្របទៅនឹង​តម្រូវ​ចិត្ត​អតិថិជន ចេញចូល​គ្រប់ពេល ខណៈដែល​ផ្សារ​ទំនើប​វិញ គឺ​ភាគច្រើន​អតិថិជន​ទៅ​ដើរ​ទិញ​របស់​ឥ​វាន់​រៀងរាល់​ចុង​សប្តាហ៍។

លោកស្រី​បន្ថែមថា “ការវិនិយោគ​លើ​ផ្សារ​សហគមន៍​បែបនេះ មាន​ភាព​ងាយ​ស្រួ ល និង​ចំណាយ​ក្នុង​ទំហំ​ទឹកប្រាក់​ចន្លោះ​ពី៥ ទៅ១០លាន​ដុល្លារ​អាមេរិក អាស្រ័យទៅលើ​ទីតាំង ការជួល​ដី និង​ទិញ​ដី​សម្រាប់ធ្វើ​ការវិនិយោគ​ក្នុង​គម្រោងមួយ” ។

លោកស្រី​ថា បើសិនជា​អ្នកវិនិយោគ​ទិញ​ដី យកមក​វិនិយោគ​នៅ​កន្លែង ដែលមាន​តម្លៃ​ខ្ពស់ ការវិនិយោគ​ផ្សារ​បែបនេះ​អាច​នឹង​កើន​ចំណាយ ដល់៥០លាន​ដុល្លារ​អាមេរិក សម្រាប់​ផ្សារ​សហគមន៍នីមួយៗ ជារួម​តាម​ការប៉ាន់ស្មាន គឺមាន​តម្លៃ​វិនិយោគ​ចន្លោះ៥ ទៅ៥០លាន​ដុល្លារ​អាមេរិក។

នាយិកា​ក្រុមហ៊ុន Khat Appraisal លោក ស្រី ចេ​វ សុ​ឃុន បានឱ្យដឹងថា ការ​រ​រីកចំរើន​លើ​ផ្សារ​ទំនើប​បែប​សហគមន៍​នាពេល​បច្ចុប្បន្ននេះ មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីក​ផ្សារ​របស់​ប្រទេស​កម្ពុជា។

លោកស្រី​បន្តថា “មនុស្ស​ជាច្រើន ជាពិសេស​អ្នកវិនិយោគ និង​អ្នកធ្វើការ ចូលចិត្ត​ទៅ​ផ្សារ​ប្រភេទ​នេះ ដោយសារតែ​ក្រៅពី​ងាយស្រួល ក្នុង​ស្វែង​ទិញ​ទំនិញ​គោលដៅ ពួកគាត់​អាចមាន​ជម្រើស​ច្រើន ក្នុង​ការទិញ​ទំនិញ​ដទៃទៀត ដែលមាន​នៅក្នុង​ផ្សារ​នោះ​ស្រាប់” ។

លោកស្រី​បន្ថែមទៀតថា ម្យ៉ាងទៀត​ពួកគាត់​អាច​ធ្វើការ​ណាត់ជួប ពិភាក្សា​ការងារផ្សេងៗជាមួយ​ដៃគូ​ជំនួញ និង​អតិថិជន​នៅក្នុង​ផ្សារ​ទំនើប​នេះ​បាន ដោយ​ងាយស្រួល​ផងដែរ” ។ លោកស្រី​បញ្ជាក់ថា “ជាមួយ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ដែល​កំពុង​កើន​មាន​នាពេល​បច្ចុប្បន្ន និង​បន្តទៅ​ពេលអនាគត នៅមាន​តែមាន​តម្រូវ​ផ្សារ​សហគមន៍​បែប​ទំនើប​ប្រភេទ​នេះ​បន្ថែមទៀត” ។

ប្រទេស​កម្ពុជា​ក្នុង​យៈ​ពេល​ប៉ុន្មាន​កន្លងមកនេះ មានកា​រីកចំរើន​លើ​គ្រប់​វិស័យ​ទាំង​វិស័យសេដ្ឋកិច្ច ហេ​ដ្ឋ​រចនាសម្ព័ន្ធ និង​សំណង់​អគារទំនើបៗជាច្រើន ដែល​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​នូវ​ឥរិយាបទ​របស់​ប្រជាពលរដ្ឋ ទាំង​ការប្រើប្រាស់ និង​រស់នៅ​តាមបែប​ទំ​នើ​ប និង​ស៊ី​វិ​ល័យ តាមរយៈ​ការប្រើប្រាស់​របស់ទំនើប និង​ពិសារ​អាហារ​នៅក្នុង​ទីកន្លែង​ដែលមាន​ភាពទាន់សម័យ៕

ថៃ​បោះទុន​វិនិយោគ​ទឹកប្រាក់៩០០០លាន​ដុល្លារ​លើ​ការពង្រីក​ព្រលានយន្តហោះដើម្បី​ក្លាយជា​ច្រក​អន្តរជាតិ​ទី៣សម្រាប់​ប្រទេស

ដោយៈ​សហការី

បាងកកៈ រដ្ឋាភិបាល​ថៃ​បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន​ក្នុងស្រុក​ដើម្បី​វិនិយោគ​ព្រលានយន្តហោះ​របស់​ខ្លូន ដោយ​គ្រោង​ចំណាយលុយ​ជាង៩០០០ពាន់​លាន​ដុល្លារ លើ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ព្រលានយន្តហោះ​មួយ​ក្នុងប្រទេស​ថៃ។

គម្រោង​វិនិយោគ​នេះ​គឺជា ការពង្រីក​នូវ​ព្រលានយន្តហោះ U-tapao ដែល​ស្ថិតនៅក្នុង​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ និង​ជា​ព្រលានយន្តហោះ​សាធារណៈ​ស៊ីវិល-យោធា​ដែល​បម្រើ​ដល់ទី​ក្រុង​រ៉ាក់យ៉ង និង​ប៉ា​តា​យ៉ា​ក្នុងប្រទេស​ថៃ។ វា​ក៏មាន​តួនាទី​ជា​អាកាសយាន   ដ្ឋា​ន​កងទ័ពជើងទឹក និង​ជា​ផ្ទះ​របស់​កងទ័ពអាកាស​របស់​រាជវង្ស​ថៃ​ផងដែរ។

រដ្ឋាភិបាល​ថៃ​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ចំនួន២៩០ពាន់​លាន​បាត ឬ​ស្មើនឹង​ទឹកប្រាក់ (៩,៣៦ពាន់​លាន​ដុល្លារ) ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​និង​ពង្រីក​ព្រលានយន្តហោះ U-Tapao និង​តំបន់​ជុំវិញ​ឱ្យ​ប្រែក្លាយជា​ច្រកទ្វារ​អន្តរជាតិ​ទី​បី​សម្រាប់​ទីក្រុង​បាងកក។

វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ របស់​រដ្ឋាភិបាល​ដ៏​សំខាន់​មួយ នៅក្នុង​តំបន់ឧស្សាហកម្ម​ភាគ​ខាងកើត​របស់ខ្លួន ហើយនឹង​ធ្វើឱ្យ U-tapao ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី៣បម្រើ​ដល់​រដ្ឋធានី​ថៃ និង​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ឧស្សាហកម្ម បន្ទាប់ពី​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ និង​ស្ថានីយ​ចំណត​ដុន​មឿង។

កិច្ចព្រមព្រៀង​នេះ ក៏​គ្របដណ្តប់​លើ​ការសាងសង់ ព្រលានយន្តហោះ​ទីក្រុង​ជាប់​នឹង​ព្រលានយន្តហោះ ដែលជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន និង​ឧស្សាហកម្ម​គាំទ្រ ដូចជា ការថែទាំ​យន្តហោះ ការជួសជុល ការបណ្តុះបណ្តាល​អាកាសចរណ៍ និង​ការផ្ទុក​ប្រេង។

U-tapao មាន​ចម្ងាយ​ធ្វើដំណើរ ដោយ​ចំណាយពេល​ប្រហែល២ម៉ោង ចេញពី​ទីក្រុង​បាងកក។ ចំណែកឯ​ផែនការ​ដាច់ដោយឡែក ដើម្បី​បង្កើត​ផ្លូវដែក​ក៏ត្រូវ​បានអនុម័ត​រួចជាស្រេច៕

គម្រោង​វិនិយោគ​ចំនួនធំៗតម្លៃ​ជិត២០ពាន់​លាន​ដុល្លារ​នឹង​កែប្រែ​មុខ​ខេត្តព្រះសីហនុ​នាពេល​អនាគត

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ គម្រោង​អភិវឌ្ឍណ៍ធំៗចំនួន៣ នឹង​ផ្លាស់ប្តូរ​មុខ​ព្រះសីហនុ​កាន់តែខ្លាំង​បន្ថែម បន្ទាប់ពី​គម្រោង​ទាំងអស់​បញ្ចប់​នាពេលខាងមុខ ខណៈ​គម្រោង​ទាំងបី​នេះ​មាន​ទុនវិនិយោគ​សរុប​ប្រមាណ១៩.២ពាន់​លាន​ដុល្លារ។

ទី១) គម្រោង​ទីក្រុង​រាម

ក្រុមហ៊ុន Canopy Sands Development ដែលជា​សមាជិក​របស់​ក្រុមហ៊ុន ព្រី​នស៍ ហូ​ឌី​ង គ្រុប ដែលជា​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ និង​កំពុងមាន​ភាព​រីកចម្រើន​លឿន​ជាងគេ​មួយ​នៅ​កម្ពុជា បានអនុម័ត​ផែនការ​គោល​សម្រាប់​ទីក្រុង​រាម ដែល​បាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Surbana Jurong Group ដែលជា​ក្រុមហ៊ុន ផ្ដល់​ប្រឹក្សា​ផ្នែក​សេវាកម្ម​ក្នុងការ​គ្រប់គ្រង និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ទូទាំង​ពិភពលោក ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល នៅ​ប្រទេស​សិង្ហ​បុរី។

ផែនការ​គោល​បានបញ្ជាក់​អំពី​ប្លង់ដី​សម្រាប់​ប្រើប្រាស់ ក្នុង​គម្រោង​ដែលមាន​ទំហំ៨៣៤ហិកតា ដែល​ការវិនិយោគ​សរុប ត្រូវបាន​គេ​ប៉ាន់ស្មាន​ប្រមាណ១៦ពាន់​លាន​ដុល្លារ ហើយនឹង​ត្រូវបាន​អភិវឌ្ឍន៍ នៅលើ​ដី​ដែល​បាន​ចាក់​បំពេញ ដែលមាន​ទីតាំងនៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ។

ទីក្រុង​រាម នឹង​ដើរតួ​ជា​កត្តា​ជំរុញ សម្រាប់​សក្ដានុពល​រីកចម្រើន នៃ​តំបន់​ខេត្ត​ព្រះសីហនុ​ទាំងមូល ដែលជា​ទីក្រុង​ធំជាងគេ​លំដាប់​ទី​បី និង​ជា​កំពង់ផែ​ទឹក​ជ្រៅ​របស់​កម្ពុជា។

ទីក្រុង​រាម នឹង​ផ្លាស់ប្តូរ​ខេត្ត​ព្រះសីហនុ តាមរយៈ​ការណែនាំ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី ប្រកបដោយ​ចីរភាព​សម្រាប់​សកម្មភាព​ផ្នែក ទេសចរណ៍ ផ្នែក​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន ដែលមាន​សក្ដានុពល អាច​ផ្ដល់​ជា​កន្លែង​ស្នាក់នៅ ដល់​ប្រជាជន​រហូតដល់១៣០,០០០នាក់។ នៅពេល​បញ្ចប់ ផែនការ​គោល​ដែល​ផ្តោត​សំខាន់​ទៅលើ ការសាងសង់​កន្លែង​លំហែ​សម្រាប់​គ្រួសារ ខុន​ដូ ផ្ទះ​ដែលមាន​ទីធ្លា និង​ផ្ទះ​ជាប់​ឆ្នេរ និង​លំនៅដ្ឋាន ដែលមាន​តម្លៃ​សមរម្យ ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រមណីយដ្ឋាន​តាម​មាត់​ឆ្នេរ សណ្ឋាគារ ខុន​ដូ​តែ​ល កប៉ាល់​និង​ក្លឹប​កំពង់ផែ​កំសាន្ត និង​ទីលាន​វាយ​កូន​ហ្គោល។

ទី២) គម្រោង​រោងចក្រ​អគ្គិសនី​កម្លាំង៧០០មេ​ហ្គា​វ៉ា​ត់

រាជរដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​រោងចក្រ​អគ្គិសនី​ដែលមាន​កម្លាំង៧០០មេ​ហ្គា​វ៉ា​ត់ ដែល​បោះទុន​វិនិយោគ១.៣០០លាន​ដុល្លារ នៅ​ខេត្ត​ព្រះសីហនុ។

CDC បានឱ្យដឹងថា ក្រុមហ៊ុន Huadian Sihanoukville Power Generation បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ប្រើ​ដោយ​ធ្យូងថ្ម អានុភាព៧០០មេ​ហ្កា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​ទី១ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ១២៨៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥២០កន្លែង។

ទី៣) គម្រោងការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សីហនុ

គម្រោងការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សីហនុ ដែល​ស្ថាបនា​សម្រេចបាន​ប្រមាណ៤០ភាគរយ ពេលនេះ​ត្រៀម​ចាក់​អ៊ុត​កៅស៊ូ​ហើយ ដែល​គំរោង​នេះ នឹង​បញ្ចប់​តាម​ផែ​ម​ការគ្រោងទុក។

ផ្លូវ​នេះ មាន​ប្រវែង​ជាង១៩០គីឡូម៉ែត្រ សាងសង់​ដោយ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ក្រោម​ថវិកា​ប្រមាណ២ពាន់​លាន​ដុល្លារ និង​ប្រើ​រយៈពេល​សាងសង់៤៨ខែ។ វា​ជា​ផ្លូវ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​កម្ពុជា និង​ចិន ដែល​បង្ហាញ​នូវ​តម្លៃ​មិត្តភាព​កិច្ចសហប្រតិបត្តិការ ដោយ​ឈរលើ​ភាពជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ គ្រប់​ជ្រុងជ្រោយ នៃ​សហគមន៍​ពីរ​វាសនា​តែមួយ។

គិត​ចាប់ពី​ឆ្នាំ២០១៧ ដល់​ខែធ្នូ ឆ្នាំ២០២០ ខេត្ត​ព្រះសីហនុ​មាន សំណង់​សរុប​បានអនុញ្ញាត​ឲ្យ​សាងសង់​មាន​ចំនួន១,៥១៤អគារ មាន​ក្រឡា​ផ្ទៃ​សរុប១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និង​ទុនវិនិយោគ​សរុប ៨,០៤៩,៦៩២,៨៣១ដុល្លារ​អាមេរិក៕

ដំណឹង​ល្អៈ​ទីក្រុង​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​នឹង​បើក​ឡើងវិញ​ក្រោយ​ថ្ងៃទី៥ ឧសភា លើកលែងតែ​តំបន់

ដោយៈ​គង់ សូរិយា

ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសច្បាស់ៗថា នឹងមិន​បន្ដ​បិទ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ទៀត​នោះទេ ពោល​អាច​នឹង​បិទ​តំបន់តូចៗមួយចំនួន​ដែលមាន​ហានិភ័យ​ខ្ពស់ លើ​ការឆ្លង​ជំងឺ​កូ​វីដ១៩តែប៉ុណ្ណោះ។

ការប្រកាស​បែបនេះ​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន គឺ​ឆ្លើយតប​ទៅនឹង​អ្នក Comment ដែល​បាន​ចូលទៅ Comment ក្នុង​ហ្វេ​ស​បុក​របស់​សម្ដេច​ថា ចង់​អំពី​ស្ថានភាព​ក្រោយ​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលជា​ថ្ងៃ​កំណត់​បើក​រាជធានី​ភ្នំពេញ​ឡើងវិញ ក្រោយ​បិទ​ខ្ទប់​រយៈពេល៣សប្ដាហ៍ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ។

ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Tuo បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «សម្តេច​ថ្ងែ​ទី៥នេះ សូម​សម្តេច​បើកផ្លូវ​វិញ​មែនទែន​មក។ ក្មួយ​ជាប់​នៅ​ខេត្ត​យូរ​ថ្ងែ​មកហើយ​ដែរ មិនទាន់​ចូលទៅ​ភ្នំពេញ​វិញ​បាន ព្រោះ​ត្រូវ​ឡើងមក​ចាក់​វ៉ាក់សាំង ហើយ​ថវិកា​ក៏​ជិត​អស់ សំណាង​ហើយ​ក្មួយ​ស្គាល់​គេ​គេ​ឲ្យ​ផ្ទះ​ស្នាក់នៅ​អត់​គិត​អ្វី​ពី​ក្មួយ» ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឆ្លើយតប​យ៉ាង​ដូច្នេះ​ថា «ពុំមាន​ហេតុផល​បន្ត​បិទ ទេ​យើង​និង​បើក​តែ​ខេត្ត ឬ​រាជធានី​អាច​បិទ តំបន់តូចៗ ដែល​នៅមាន​ហានិភ័យ​លើ​ការឆ្លង​ខ្ពស់។ ការបិទ​កន្លងមក គឺជា​ការបង្ខំចិត្ត​ដើម្បី​កាត់បន្ថយ​ការឆ្លង និង​ការស្លាប់​របស់​ប្រជាជន​យើង។ សូម​យោគយល់​ដល់​ការលំបាក​រួម​របស់​ជាតិ» ។

គួរ​ជម្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ជ្រើស​យក​វិធានការ​បន្ដ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ហើយ​ការកំណត់​បិទ​ខ្ទប់​នេះ ត្រឹម​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ បើ​គិតដល់​ថ្ងៃទី០៥ ខែឧសភា ការបិទ​ខ្ទប់​នេះ​មាន​រយៈពេល៣សប្ដាហ៍៕

ធនាគារនិងមីក្រូហិរញ្ញវត្ថុចាប់ផ្ដើមជំរុញអតិថិជនទូទាត់តាមអេឡិចត្រូនិក

          ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងពេលដែលជំងឺកូវីដ១៩ នៅតែបន្តរាលដាលក្នុងប្រទេសកម្ពុជា វិធានការរបស់ក្រសួងសុខាភិបាលក៏ត្រូវបានរឹតបន្តឹង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកាន់​តែខ្លាំង ដោយបានណែនាំឱ្យពលរដ្ឋរក្សាគម្លាត ជៀសវាងកាន់របស់រួមគ្នា ក្នុងនោះក្រដា​សប្រាក់ក៏ជាវត្ថុមួយ ដែលត្រូវកាន់តៗគ្នាពីម្នាក់ទៅម្នាក់ ដែលជាកត្តាប្រឈមមួយក្នុងការចម្លងជំងឺនេះ។

ដោយសារតែការយល់ឃើញនូវកត្តានេះ ធនាគារជាតិនៃកម្ពុជាក៏បានអំពាវនាវនិងជំរុញឱ្យធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ងាកមកបម្រើការទូទាត់ការចំណាយរបស់អតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក និងកាត់បន្ថយការប្រើប្រាស់ក្រដាស់ប្រាក់ ដើម្បីទូទាត់ របស់ខ្លួន។

ឆ្លើយតបនឹងការអំពាវនាវរបស់ធនាគារជាតិនៃកម្ពុជា បណ្ដាធនាគារធំៗក្នុងស្រុកនិងមីក្រូហិរញ្ញវត្ថុជាច្រើន ក៏បានងាកមកជំរុញការទូទាត់ និងចាយចាយតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនិងចម្លងជំងឺកូវីដ១៩ កាន់តែធំថែមទៀត ។

ធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រកាសថាខ្លួនបានធ្វើបច្ចុប្បន្នភាព កម្មវិធីអេបរបស់ធនាគារ ដើម្បីសម្រួលឱ្យអតិថិជន កាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ ក្នុងពេលប្រជាពលរដ្ឋទូទាំងរាជធានី ត្រូវស្នាក់ក្នុងផ្ទះដើម្បីបញ្ចប់ជំងឺកូវីដ១៩ ។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោកអ៊ិន ចាន់នីបានថ្លែងថា មានកម្មវិធីទូរសព្ទដៃមួយនៅផ្ទះ គឺដូចជាមាននាយកធនាគារមួយនៅក្នុងផ្ទះអញ្ចឹងដែរ ដោយអតិថិជន អាចទូទាត់ការចំណាយនានារបស់ខ្លួន អាចធ្វើប្រតិបត្តិការផ្សេងៗនិងអាចបញ្ជាការទិញទំនិញតាមអនឡាញបានទៀតផង ។

ជាមួយគ្នានេះ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេវិញ លោកគា បូរា​ណក៏បានឱ្យដឹងថា ការទូទាត់តាមបច្ចេកវិទ្យាអេឡិចត្រូនិក ជាពិសេសតាមកម្មវិធីស្កែនQR នឹងជួយឱ្យអតិថិជន ក៏ដូចជា ម្ចាស់អាជីវកម្មកាន់តែមានភាពងាយស្រួល ព្រោះមិនត្រូវការពិនិត្យសាច់ប្រាក់យូរ ខាតពេលវេលានោះទេ ហើយអាចទូទាត់តាមគ្រប់ពេលវេលាផងដែរ។

គ្រឹះស្ថានមួយនេះបានតែ បន្ថែមមុខងារមួយទៀត សម្រាប់ជួយដល់ពលរដ្ឋជាប់ក្នុងតំបន់ខ្ទប់ហើយខ្វះខាតលទ្ធភាព គឺអាចខ្ចីប្រាក់ពីគ្រឹះស្ថានត្រឹមតែមួយថ្ងៃ តាមរយៈកម្មវិធីទូរសព្ទដៃ ដែលអាចជួយដល់ពលរដ្ឋមានការលំបាកបានទាន់ពេលវេលា។

ជាមួយគ្នានេះធនាគារហត្ថាបាន និងកំពុងវិនិយោគបន្ថែមលើប្រព័ន្ឋទូទាត់តាមឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ថា គោលដៅរបស់យើងធ្វើយ៉ាងណា ផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត មានភាពងាយស្រួលដល់អតិថិជន ដោយយើងធ្វើយ៉ាងណាឲម្យអតិថិជនរបស់យើង ទទួលបានសេវាកម្មកាន់តែងាយស្រួល និងប្រកបដោយទំនុកចិត្តខ្ពស់ ពិសេសយើងផ្តល់ភាពកក់ក្តៅដល់អតិថិជន តាមរយៈសេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់៕

លោកចូ បៃឌិននឹងចាក់រ៉ុកមេដឹកនាំកូរ៉េឲ្យប្រឆាំងចិនបន្តទៀត ក្នុងជំនួបកំពូល ចុងខែឧសភានេះ?

ដោយៈសុខុម

សេអ៊ូល: រដ្ឋាភិបាលក្រុងសេអ៊ូល និងសេតវិមាន កំពុងកែសម្រួល និងសម្រិតសម្រាំងរបៀបវារៈ សម្រាប់ជំនួបកំពូលដំបូងរវាងប្រធានាធិបតី Moon Jae-in និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដោយជំនួបរបស់លោកទាំងពីរនឹងត្រូវធ្វើឡើងនៅថ្ងៃទី២១ ឧសភានៅសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយនៅថ្ងៃទី០១ ឧសភានេះ។

ក្រោយការប្រកាសដំណាលគ្នា អំពីកាលវិភាគនៃជំនួបកំពូលនេះ នៅទីក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល កាលពីថ្ងៃសុក្រ ទី៣០ មេសា មន្ត្រីជាន់ខ្ពស់មួយរូបនៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់ក្រុមអ្នកយកព័ត៌មានថា របៀបវារៈជាក់លាក់សម្រា​ប់ជំនួបកំពូលនេះ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា នៅឡើយរវាងរដ្ឋាភិបាលទាំងពីរ។

មន្ត្រីរូបនេះបានច្រានចោលក្ដីរំពឹង របស់មជ្ឈដ្ឋានសាធារណៈដែលយល់ថា ការចូលរួមរបស់រដ្ឋាភិបាលក្រុងសេអ៊ូល ក្នុងក្រុមសម្ព័ន្ធមិត្តជាយុទ្ធសាស្ត្រដឹកនាំ ដោយសហរដ្ឋអាមេរិក ដែលមានឈ្មោះថាQuad (កិច្ចសន្ទនាសន្តិសុខចតុភាគី) នឹងក្លាយជាប្រធានបទដ៏សំខាន់បំផុត នៅក្នុងរបៀបវារៈអំឡុងជំនួបកំពូលនេះ។

មន្ត្រីដដែលបានលើកឡើងទៀតថា “រដ្ឋាភិបាលក្រុងសេអ៊ូល នឹងរក្សាជំហរថា ប្រទេសកូរ៉េ អាចនឹងចូលរួមជាមួយក្រុមពិគ្រោះយោបល់ ថ្នាក់ពិភពលោកណាមួយ ប្រសិ​ន​បើវាស្របតាមគោលការណ៍បើកចំហ ប្រកបដោយបរិយាប័ន និងតម្លាភាពរបស់រដ្ឋាភិបាល”។

បញ្ហាដែលរដ្ឋាភិបាលក្រុងសេអ៊ូល អាចនឹងចូលរួមក្នុងក្រុមសម្ព័ន្ធមិត្ត Quad ដែលបច្ចុប្បន្នរួមមានប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចំណោមអ្នកសង្កេតការណ៍ផ្នែកការទូត ដោយធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហានេះ។ សម្ព័ន្ធមិត្ត៤ភាគី ឬ Quad នេះត្រូវបានគេមើលឃើញថាជា “សម្ព័ន្ធចិត្តប្រឆាំងចិន” នៅក្នុងតំបន់។

បញ្ហាសហរដ្ឋអាមេរិក ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ទៅដល់ប្រទេសផ្សេងៗក៏ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានបទដ៏សំខាន់ដែរ សម្រាប់ជំនួបកំពូលក្នុងពេលដ៏ខ្លីខាងមុខនេះ។ ទន្ទឹមនេះក៏មានសារព័ត៌មានចុះផ្សាយដែរថា បញ្ហាកំណត់យកប្រទេសកូរ៉េខាងត្បូង ធ្វើជាមជ្ឈមណ្ឌលវ៉ាក់សាំង-១៩ ប្រចាំតំបន់អាស៊ី ក៏អាចស្ថិតក្នុងរបៀបវារៈនេះដែរ។

អ្នកជំនាញមួយចំនួនបានលើកឡើងនៅមុននេះថា ប្រទេសកូរ៉េខាងត្បូង ដែលមាន​ទាំងសមត្ថភាព និងកន្លែងផលិតវ៉ាក់សាំងកូវីដ-១៩ គួរតែត្រូវបានកំណត់ជាមជ្ឈ​មណ្ឌ​លផលិតវ៉ាក់សាំងប្រចាំតំបន់អាស៊ី តាមរយៈការផ្ទេរបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា មន្រ្តីខាងលើបានបញ្ជាក់ជាថ្មីថា របៀបវារៈសម្រាប់ជំនួបកំពូលនេះមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ៕