តើធនាគារ AIIB មានឥទ្ធិពលយ៉ាងដូចម្ដេចទៅលើសេដ្ឋកិច្ចនៅលើពិភពលោកនាពេលបច្ចុប្បន្ន?

ដោយៈសុខុម

ភ្នំពេញៈ ទាំងអស់គ្នាប្រាកដជាស្គាល់ច្បាស់នូវធនាគារដ៏ចំណាស់ និងដ៏មានឥទ្ធិពលបំផុត២ នៅក្នុងពិភពលោកនោះគឺធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ហៅកាត់ ADB និងធនាគារពិភពលោក (World Bank ឬ World Bank Group) ដ៏ល្បីល្បាញ ដែលតែងតែជួយផ្ដល់កម្ចីការប្រាក់ទាបដល់រដ្ឋាភិបាលប្រទេសនានាសម្រា​ប់យកទៅអភិវឌ្ឍប្រទេស។

ប៉ុន្តែប្រហែលជាមិនមានមនុស្សជាច្រើននៅឡើយទេ ដែលស្គាល់ធនាគារក្មេងខ្ចី AIIBដ៏មានឥទ្ធិពលរបស់ចិន។ AIIB មកពីពាក្យពេញថា Asian Infrastructure Investment Bank (ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី)។ AIIB ជាធនាគារអភិវឌ្ឍន៍មួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅអាស៊ី។

ធនាគារដែលចិន បានស្នើបង្កើតឡើងក្នុងឆ្នាំ២០១៣មួយនេះ ពិតជាមានឥទ្ធិពលខ្លាំងណាស់ មកលើសេដ្ឋកិច្ចពិភពលោក ព្រោះបច្ចុប្បន្នធនាគារនេះ មានរហូតដល់ទៅ ១០៣ប្រទេសជាសមាជិក ព្រមទាំងប្រទេសចំនួន២១ទៀត ដែលអាចនឹងចូលសមាជិកអាចនឹងចូលថ្មីនៅពេលអនាគត។

ធនាគារនេះ បានចាប់ផ្ដើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៦ មករា ឆ្នាំ២០១៦ ក្រោយកិច្ចព្រមព្រៀង បានចូលជាធរមាននៅថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីទទួលបានការផ្ដល់សច្ចានុមតិ (អនុម័ត) ពីសមាជិកស្ថាបនិក១០ប្រទេស។

ក្រៅពីមានសមាជិករាប់រយប្រទេសគួរឱ្យភ្ញាក់ផ្អើល ធនាគារAIIB ក៏មានដើមទុនដំបូងរហូតដល់ទៅ១០០ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង២ ភាគ៣នៃដើមទុនសរុបរបស់ធនាគារADB ហើយស្មើប្រមាណពាក់កណ្ដាល នៃដើមទុនរស់ធនាគារពិភពលោកផងដែរ។

ធនាគារADB ដែលបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៦៦ (៥៥ឆ្នាំមុន) មាន ៦៨ ប្រទេសជាសមាជិកគិតមកទល់បច្ចុប្បន្ន និងមានទីស្នាក់ការកណ្ដាលនៅប្រទេសហ្វីលីពីន។ ចំណែកឯធនាគារពិភពលោក ឬWorld Bank Group ដែលបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៤៤ (៧៧ ឆ្នាំមុន) មានបុត្រសម្ព័ន្ធ២ ដាច់ដោយឡែកពីគ្នាគឺធនាគារ Bank for Reconstruction and Development (IBRD) ដែលមាន១៨៩ ប្រទេសជាសមាជិក និងស្ថាប័នហិរញ្ញវត្ថុ International Development Association (IDA) ដែលមាន ១៧៣ ប្រទេសជាសមាជិក។

មិនតែប៉ុណ្ណោះ ធនាគារAIIB ថែមទាំងទទួលបានចំណាត់ថ្នាក់ឥណទានខ្ពស់បំផុត ពីទីភ្នាក់ងារដាក់ចំណាត់ថ្នាក់ឥណទាន ធំបំផុតទាំង៣ក្នុងពិភពលោកទៀតផង។

តើកត្តាចម្បងអ្វី ដែលជួយជំរុញឱ្យធនាគារដ៏ក្មេងខ្ចីរបស់ចិនAIIB មានឥទ្ធិពលលឿនខ្លាំងបែបនេះ? ខណៈធនាគារADB និងធនាគារពិភពលោក ទាមទារលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួនមុននឹងឱ្យខ្ចី ដូចជា ការរក្សាបានស្ថិរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងការគោរពលទ្ធិប្រជាធិបតេយ្យជាដើមនោះ តែផ្ទុយទៅវិញធនាគារ AIIB មិនទាមទារលក្ខខណ្ឌអ្វីបែបនេះ។ និយាយរួមគឺធនាគារនេះ ផ្ដោតតែលើកិច្ចសហប្រតិបត្តិការល្អ និងការប្រាក់ប៉ុណ្ណោះ។

សន្ទុះនៃការគាំទ្រខ្លាំង បានជួយជំរុញឱ្យធនាធនាគារ ADB មានឥទ្ធិពលខ្លាំងមិនធម្មតានៅក្នុងពិភពលោក រហូតក្រុមអ្នកជំនាញមើលឃើញថា វាអាចជាគូប្រជែងនឹងធនា​គារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិIMF ដែលសុទ្ធតែមានមូលដ្ឋាននៅវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិកថែមទៀតផង៕

លោកបណ្ឌិតសុក ស៊ីផាន់ណាៈអ្នកជំនួញកម្ពុជាត្រូវតែមានមហិច្ឆតាធំដូចបណ្តាប្រទេសមហាអំណាច

ដោយៈ រ៉ាណេត

ភ្នំពេញៈ ថ្វីត្បិតកម្ពុជាគឺជាប្រទេសដែលតូច មានចំនួនប្រជាជនតិច និងជាប្រទេស ទើបតែចាកចេញពីភាពក្រីក្រយ៉ាងលឿនក្នុងរយៈពេលខ្លី ប៉ុន្តែប្រទេសនេះត្រូវតែមានមហិច្ឆតាបន្ថែមទៀត ដើម្បីអាចប្រែក្លាយទៅជាប្រទេស ដែលអភិវឌ្ឍដូចបណ្តាប្រទេសជិតខាង។ នេះបើតាមប្រសាសន៍លើកឡើងរបស់លោកបណ្ឌិតសុក ស៊ីផាន់ណាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។

មានប្រសាសន៍នៅក្នុងពិធីប្រារព្វខួប១០ឆ្នាំរបស់CEO Master Club កាលពីឆ្នាំមុនលោកបណ្ឌិតសុក ស៊ីផាន់ណាបានមានប្រសាន៍ថា ដើម្បីជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ និងអាចរក្សាបាននូវអត្រាកំណើនជាប់ជាប្រចាំ គឺចាំបាច់ណាស់ត្រូវមានការចូលរួមពីវិស័យឯកជន ព្រមទាំងបង្កើតមហិច្ឆតាឱ្យធំដូចបណ្តាប្រទេសជឿនលឿន និងមហាអំណាចសេដ្ឋកិច្ចដទៃទៀត។

លោកបណ្ឌិតបានបន្តទៀតថា “ប្រទេសមួយដែលរីកចម្រើនទៅបាន គឺទាល់តែមានចក្ខុវិស័យមួយច្បាស់លាស់ ហើយព្យាយាមបន្តអនុវត្តន៍ឱ្យមានប្រសិទ្ធភាព”។ លោកបានបន្តទៀតថា “កាលពី១០ឆ្នាំមុន កាលពីខ្ញុំទើបត្រឡប់មកពីប្រទេសស្វីស ខ្ញុំយល់ថាប្រទេសកម្ពុជា  ប្រៀបដូចជាកូនក្មេងតូចមួយ ដែលទើបតែចេះវារតែប៉ុណ្ណោះ បើប្រៀបទៅនឹងសេដ្ឋកិច្ចរបស់ប្រទេសជិតខាង ប៉ុន្តែពេលនេះវាដល់ពេលដែលយើងត្រូវតែមានមហិច្ឆតា ដែលអាចរត់ចេញទៅប្រណាំងជាមួយប្រទេសដទៃទៀត”។

លោកបានបន្តថា “ប្រទេសកម្ពុជា មានប្រជាជនត្រឹមប្រមាណ១៦លាននាក់ ប៉ុន្តែយើងមានវាសនាមួយត្រង់ថា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសហគមន៍អាស៊ាន ដែលមានប្រជាជនសរុបជាង៦៥០លាននាក់ ដែលជាទីផ្សារមួយដ៏ធំ និងអាចផ្តល់ឱកាសដល់កម្ពុជាក្នុងទាញយកផលប្រយោជន៍បានយ៉ាងប្រសើរ”។លោកបន្តថា “ចង់ឬមិនចង់ គឺយើងត្រូវតែចាប់ផ្ដើមធ្វើ ដោយចាប់ផ្តើមចេញពីការប្រកួតប្រជែងនៅក្នុងស្រុកជាមុនសិន”។

លោកបណ្ឌិតបានបន្ថែមថា “ក្រោយពេលជោគជ័យនៅក្នុងស្រុក ត្រូវបន្តមហិច្ឆតាចេញទៅក្រៅស្រុក ដោយផ្តើមពីការប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង និងបន្តចេញទៅប្រទេសដែលស្ថិតនៅក្នុងតំបន់នានាក្នុងសាកលលោក”។

ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជារូបនេះបានបន្តថា បន្ទាប់ពី១០ឆ្នាំកន្លងផុតទៅនោះ កម្ពុជាមិនមែនជាកូនក្មេងតូច ដែលទើបតែចេះដើរទៀតនោះទេ ប៉ុន្តែជាពេលវេលាដែលកម្ពុជាចាប់ផ្តើមពង្រឹងសមត្ថភាព និងធ្វើការប្រកួតប្រជែងនៅលើទីផ្សារអាស៊ានយ៉ាងពេញទំហឹង ជាមួយនឹងក្បួនខ្នាតត្រឹមត្រូវ រាល់ផលិតផលត្រូវមានស្តង់ដារកម្រិតអន្តរជាតិ ដូចជាភូគាមអនាម័យ ស្ដង់ការវិចខ្ជប់ និងស្ដង់ដារនៃការផលិត ដែលចាំបាច់ត្រូវតែមានអ្នកជំនាញ។

លោកបន្តថា “ការធ្វើជំនួញជាមួយអន្តរជាតិមិនត្រូវបានគិត និងយកចិត្តទុកដាក់ទៅលើមនោសញ្ចេតនានោះទេ ប៉ុន្តែត្រូវប្រាកដថារាល់ផលិតផល ដែលត្រូវបាននាំយកទៅកាន់ទីផ្សារមានគុណភាព តាមការកំណត់ត្រឹមត្រូវ ទើបអាចទទួលបានចំណែកទីផ្សារ ដែលស្របទៅនឹងមហិច្ឆតាដូចការគ្រោងទុក”៕

សម្ដេចតេជោ ៖ ទទូចអង្វរកសុំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន បើមិនចាំបាច់កុំចេញពីផ្ទះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាថ្មីម្ដងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញសារជាសំឡេងណែនាំដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស អ្នករស់នៅក្នុងរាជធានីភ្នំពេញត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ពីជំងឺកូវី១៩ ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍២០កុម្ភៈដែលទើបកើតមានក្នុងសហគមន៍នៅពេលបច្ចុប្បន្ន។

តាមរយៈសារជាសម្លេងរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថា សូមឱ្យប្រជាជននៅទីក្រុងភ្នំពេញមានការប្រុងប្រយ័ត្ន ហើយបើគ្មានការចាំបាច់សូមកុំទាន់ចេញពីផ្ទះ ព្រោះសភាពការណ៍ឥឡូវនេះកំពុងមានភាពស្មុគស្មាញ និងកំពុងរាវរក និងបន្តតាមដាន។

សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា “ពិតមែនតែយើងពីចំណុចក្លិប N8 និងកន្លែងរស់នៅមួយចំនួន តំបន់មួយចំនួនត្រូវបានបិទ ក៏ប៉ុន្តែចរាចរណ៍មនុស្សដែលចេញពីតំបន់ទាំងនេះ តើចេញទៅទីកន្លែងណាខ្លះ យើងកំពុងរុករក ចឹងប្រសិនបើសម្រាកនៅនឹងផ្ទះបានក៏ជាការល្អ ខ្ញុំអង្វរ-ក- ខ្ញុំសុំឱ្យបន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំនេះឱ្យបានល្អ”។

គិតត្រឹមព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កំណើននៃអ្នកឆ្លងជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលមានចំនួន៩៣នាក់នៅទូទាំងប្រទេស ដែលក្នុងនោះមាន៣១នាក់ថ្មីបន្ថែមទៀតជាករណីឆ្លងចូលសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈ និងមានការបិទទីតាំពាក់ព័ន្ធចំនួន២៣កន្លែង។

ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ចេញនូវវិធានការសុខាភិបាល។ រហូតមកដល់ថ្ងៃទី២២ ខែកុម្ភៈនេះ ទីតាំងចំនួន២៣កន្លែង ត្រូវបានបិទបន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ចេញចូលទីនោះ។

ទីតាំងទាំងនោះរួមមាន៖ ក្លិប N8 សង្កាត់ទួលស្វាយព្រៃ, Casa By Meridian កោះពេជ្រ, Le Gong Guan Hotel សង្កាត់ផ្សារថ្មីទី៣, City Confort សង្កាត់បឹងព្រលឹត, The Bridge សង្កាត់ទន្លេបាសាក់, The Point Service Apartemt សង្កាត់ផ្សារដើមគរ, Mekong Street សង្កាត់ជ្រោយចង្វារ, Pent House Apartment សង្កាត់ទន្លេបាសាក់, Skyline Dumex សង្កាត់មិត្តភាព, Somet Condoninium សង្កាត់វាលវង់, Residence L Olymic សង្កាត់អូឡាំពិច, Prince Plazza Centre សង្កាត់ទន្លេបាសាក់, Celests Skybar សង្កាត់ទន្លេបាសាក់, Diamond Twin កោះពេជ្រ, Junzun ខារ៉ាអូខេមុខព្រលានយន្តហោះ, ក្លិបCoco សណ្ឋាគារកណ្តាលសួនច្បារ សង្កាត់ចតុមុខ, Juhoa មុខហាងឆ្នេរមាស សង្កាត់ទន្លេបាសាក់, ហាង The World សង្កាត់បឹងត្របែក, ហាងវ័នមែនសិន សង្កាត់បឹងត្របែក, ក្លិប ១៦៨ អតីតនគរសំរិទ្ធ កែងវត្តមហាមន្ត្រី សង្កាត់អូឡាំពិច, Love ក្រោយអ៉ិធូ សង្កាត់បឹងរាំង, វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី និងសាលា SIS សង្កាត់ផ្សារដើមគរ។

ក្រសួងបន្តអំពាវនាវឱ្យបុគ្គលដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬដឹងថាខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ សូមអញ្ជើញមកធ្វើតេស្តយកវត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែនៃរាជធានីភ្នំពេញ ហើយដាក់ខ្លួននៅដាច់ដោយឡែកពីក្រុមគ្រួសារធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងធ្វើការតាមដានសុខភាពជារៀងរាល់ថ្ងៃ៕

លំនៅឋានប្រណីតក្នុងបុរី គីម ស័ង តម្លៃជាង ១០ម៉ឺនដុល្លារកំពុងទទួលបានការគាំទ្រយ៉ាងលើសលប់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ លំនៅឋានបែបទំនើបទាន់សម័យ និងប្រណីតភាពក្នុងបុរី គីម ស័ង ជិតស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលមានតម្លៃត្រឹមជាង១០ម៉ឺនដុល្លារ កំពុងទទួលបានការចាប់អារម្មណ៍គាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ខណៈដែលលក្ខខណ្ឌនៃការបង់ប្រាក់ក៏កាន់តែងាយស្រួល និងគ្មានការប្រាក់។

ជាមួយនឹងការទទួលបានការគាំទ្រយ៉ាងលើសលប់ពីសំណាក់អតិថិជននៅពេលនេះ បុរី គីមស័ង ស្ថិតនៅផ្លូវលេខ១១៤ (ផ្លូវស្រាបៀរថៃហ្គ័រ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលកំពុងសាងសង់យ៉ាងមមាញឹក ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារបានផ្តល់ជូននូវកម្មវធីពិសេសមិនធ្លាប់មាន ដូចជាទិញដោយបង់រំលោះសុទ្ធ១០០ភាគរយ ដោយគ្មានការប្រាក់ និងគ្មានប្រាក់កក់រហូតដល់ផ្ទះសង់រួច ។

បន្ថែមពីលើនេះ នៅមានការផ្តល់ជូននូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់៧ប្រភេទដែលត្រូវបានរៀបចំ និងបំពាក់នៅក្នុងលំឋានរួចជាស្រេច ដូចជា ទូតាំងសម្ភារៈក្នុងផ្ទះ, ទូតាំងទូរទស្សន៍, ទូចង្ក្រានលើ-ក្រោម, ម៉ាស៊ីនបឺតផ្សែង រួមជាមួយនឹងទូកញ្ចក់ងូតទឹកក្នុងបន្ទប់ទឹកផងដែរ ។

បច្ចុប្បន្ន ចាប់ពីចំណុចស្តុបបំបែកចេញពីផ្លូវជាតិលេខ១ ដែលស្ថិតនៅសងខាងផ្លូវ១១៤ (ផ្លូវស្រាបៀរថៃហ្គ័រ) នេះ ភាគច្រើនមានសំណង់ផ្ទះវីឡាធំៗ និងគម្រោងសាងសង់បណ្តុំលំនៅឋានជាច្រើន ហើយក្នុងនោះក៏មានសំណង់បុរីដែលកំពុងអភិវឌ្ឍន៍លំនៅឋានជាច្រើនដោយពីមួយឆ្នាំទៅមួយឆ្នាំតម្លៃអចលនទ្រព្យនៅតំបន់នេះមានការកើនឡើងជាបន្តបន្ទាប់។

នៅតំបន់នេះមានលក្ខខណ្ឌល្អជាច្រើនដែលអំណោយផលដល់ការរស់នៅ ព្រោះផ្លូវ១១៤ បានប្រែក្លាយជាផ្លូវសេដ្ឋកិច្ចយ៉ាងប្រសើរ។ ជាមួយគ្នានេះ បុរី គីមស័ង ដែលស្ថិតនៅផ្លូវ១១៤ គឺមានភាពងាយស្រួលធ្វើដំណើរ ដោយគ្រាន់តែចំណាយពេលជាង១០នាទីទៅកាន់ផ្សារច្បារអំពៅ ឬធ្វើដំណើរតាមក្រុងតាខ្មៅចំណាយពេលជាង១០នាទីដូចគ្នាឆ្លងតាមស្ពានព្រែកសំរោងដល់ក្រុងតាខ្មៅ ឬអាចបន្តឆ្ពោះទៅផ្លូវ៦០ម៉ែត្រ ទៅដល់ផ្សារទំនើបអ៊ីអនម៉ល៣ និងផ្សារទំនើបធំៗផ្សេងៗទៀតហើយក៏ងាយស្រួលចេញទៅតាមបណ្តាខេត្តផ្សេងៗផងដែរ។

សូមអញ្ជើញចូលទស្សនាផ្ទះគំរូពិត និងទទួលយកព័ត៌មានលម្អិតបន្ថែម។ សូមទំនាក់ទំនងមកកាន់លេខ ៖ 078 915 999 / 086 915 999

 

ទូតកម្ពុជាប្រចាំប្រទេសបារាំងបង្ហាញការខកចិត្តចំពោះកាសែតបារាំងអំពី “ការអភិវឌ្ឍរមណីយដ្ឋានឯកជនតំបន់អង្គរ”

ដោយ៖ សាវុធ

ភ្នំពេញៈ លោកកេត សោផាន់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានផ្ញើលិខិតមួយទៅលោកស្រី Caroline Monnot និពន្ធនាយកកាសែត Le Monde ដោយបង្ហាញការសោកស្តាយចំពោះអត្ថបទរបស់កាសែតនេះកាលពីថ្ងៃទី១៣ ខែកុម្ភៈ ទាក់ទងនឹងអភិវឌ្ឍន៍រមណីយដ្ឋានឯកជនក្នុងតំបន់អង្គរ។

លិខិតរបស់ឯកអគ្គរដ្ឋទូតកម្ពុជាកាលពីចុងសប្តាហ៍កន្លងមកនេះបានឱ្យដឹងថា យោងតាមអត្ថបទ ដែលចេញផ្សាយដោយកាសែត Le Monde នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយលោកស្រី Florence Évin និងមានចំណងជើងថា “នៅកម្ពុជា ប្រាសាទអង្គររងការគំរាមកំហែងដោយឧទ្យានកំសាន្ដឯកជន” ខ្ញុំសូមឆ្លើយតបវិញតាមសមត្ថភាពរបស់ខ្ញុំ ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសបារាំង។

លោកបានឆ្លើយតបតាមរយៈលិខិតនេះថា “អត្ថបទថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ របស់លោក Florence Évin បានសរសេរថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការបាត់បង់ទីកន្លែង តំបន់អង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃយូណេស្កូ សម្រាប់ប្រាក់ចំណេញពីសួនកម្សាន្តឯកជន។ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ដែលកាសែត Le Monde សរសេរក្នុងអត្តរបស់របស់ខ្លួន ជាមួយការអះអាងមិនពិតបែបនេះ ការភូតកុហក និងការបំភាន់មតិសាធារណៈ”។

លោកឯកអគ្គរដ្ឋទូត បានរំលឹកពីការទទួលខុសត្រូវរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (ICC) ក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ដោយគូសបញ្ជាក់ថា គណៈកម្មាធិការនេះដឹកនាំដោយបារាំង និងជប៉ុន។ ICC ត្រូវបានជូនដំណឹងអំពីរាល់ឯកសារវិនិយោគទាំងនេះហើយ និងក៏មិនមានករណីលើកលែងដែរ។

ICC បានធ្វើការសម្រេចចិត្ត ដូចដែលបានគ្រោងទុកជាយូរមកហើយនៅក្នុងកិច្ចប្រជុំពេញអង្គលើកក្រោយរបស់ខ្លួនលើឯកសារ ដែលកំពុងដំណើរការ។ ជាមួយគ្នានេះដែរ លោកស្រី Évin មានពេលច្រើន ដើម្បីសាកសួរអាជ្ញាធរបារាំង ហើយដូច្នេះអាជ្ញាធរបារាំងគួរអាចឆ្លើយតបនឹងសំនួររបស់លោកស្រី ដើម្បីបកស្រាយចម្ងល់ដល់ប្រជាជនកម្ពុជាផងដែរ។

លោកកេត សុផាន់បានមានប្រសាសន៍ថា “អ្នកអានកាសែតរបស់អ្នក ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះ ការសរសេរនេះ ដោយសារតែរាល់ឯកសារទាំងអស់ដែលពាក់ព័ន្ធទៅនឹងកិច្ចអភិវឌ្ឍពីវិស័យឯកជន សុទ្ធតែត្រូវបានធ្វើឱ្យមានតម្លាភាពពេញលេញដោយអាជ្ញាធរមានសមត្ថកិច្ច រួមទាំងបារាំងផងដែរ”៕

បង្កើនការប្រុងប្រ័ត្នខ្លួនពីជំងឺកូវីដ១៩ ! ទីតាំងសំខាន់ៗពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈមានចំនួន២៣កន្លែង

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កំណើននៃអ្នកឆ្លងជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលមានចំនួន៩៣នាក់​នៅទូទាំង​ប្រទេស  ដែលក្នុងនោះមាន៣១នាក់ថ្មីបន្ថែមទៀតជា​ករណី​ឆ្លងចូលសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈ និងមានការបិទទីតាំពាក់ព័ន្ធចំនួន២៣កន្លែង។

 

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថា កំណើននៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩​បានបន្តកើនឡើង ជាពិសេសករណីពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍២០កុម្ភៈ មានចំនួន៧៦នាក់ ដែលមានទ្រង់ទ្រាយធំ និងសាំញ៉ាំជាងព្រឹត្តិការណ៍​២៨វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានាបានដាក់ចេញជាបណ្ដើរៗ គឺអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ-១៩ នៅតាមទីតាំងនិមួយៗ (Localized interventions) ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ចេញនូវវិធានការសុខាភិបាល។ រហូតមកដល់ថ្ងៃទី២២ ខែកុម្ភៈនេះ ទីតាំងចំនួន២៣កន្លែង ត្រូវបានបិទបន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ចេញចូលទីនោះ។

ទីតាំងទាំងនោះរួមមាន៖ ក្លិប N8 សង្កាត់ទួលស្វាយព្រៃ, Casa By Meridian កោះពេជ្រ, Le Gong Guan Hotel សង្កាត់ផ្សារថ្មីទី៣, City Confort សង្កាត់បឹងព្រលឹត, The Bridge សង្កាត់ទន្លេបាសាក់, The Point Service Apartemt សង្កាត់ផ្សារដើមគរ, Mekong Street សង្កាត់ជ្រោយចង្វារ, Pent House Apartment សង្កាត់ទន្លេបាសាក់, Skyline Dumex សង្កាត់មិត្តភាព, Somet Condoninium សង្កាត់វាលវង់, Residence L Olymic សង្កាត់អូឡាំពិច, Prince Plazza Centre សង្កាត់ទន្លេបាសាក់, Celests Skybar សង្កាត់ទន្លេបាសាក់, Diamond Twin កោះពេជ្រ, Junzun ខារ៉ាអូខេមុខព្រលានយន្តហោះ, ក្លិប Coco សណ្ឋាគារកណ្តាលសួនច្បារ សង្កាត់ចតុមុខ, Juhoa មុខហាងឆ្នេរមាស សង្កាត់ទន្លេបាសាក់, ហាង The World សង្កាត់បឹងត្របែក, ហាង វ័នមែនសិន សង្កាត់បឹងត្របែក, ក្លិប ១៦៨ អតីតនគរសំរិទ្ធ កែងវត្តមហាមន្ត្រី សង្កាត់អូឡាំពិច, Love ក្រោយអ៉ិធូ សង្កាត់បឹងរាំង, វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី និងសាលា SIS សង្កាត់ផ្សារដើមគរ។

ក្រសួងបន្តអំពាវនាវយ៉ាងដូច្នេះថា “បុគ្គលដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬដឹងថាខ្លួន​ជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្ត​រក​មេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ សូមអញ្ជើញមកធ្វើតេស្តយកវត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែនៃ​រាជធានីភ្នំពេញ ហើយដាក់ខ្លួននៅដាច់ដោយឡែកពីក្រុមគ្រួសារធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងធ្វើការតាមដាន​សុខភាព​ជារៀងរាល់ថ្ងៃ”។

ក្រសួងបន្តថា ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកម្ដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬ ពិបាកដកដង្ហើមជាដើម សូមហៅទៅ​លេខទូរសព្ទទាន់ហេតុការណ៍ ១១៥ ឬលេខទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីជួយអន្តរាគមន៍សុខភាព បានទាន់ពេលវេលា៕

ក្រុមហ៊ុន​សេវា​អ៊ី​ន​ធឺ​ណេ​ត​ចំនួន ៤៧ កំពុងដំណើរការ​នៅ​កម្ពុជា ស្របពេល​ប្រជាជន​ជិត៩លាន​នាក់​កំពុង​ប្រើប្រាស់

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ យោងតាម​របាយការណ៍​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុង​ទទួលយក​ភាពជឿនលឿន នៃ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ប្រើប្រាស់​ជា​មធ្យោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ក៏ដូចជា​សម្រួល​ដល់​ដំណើរការ​អាជីវកម្ម ពាណិជ្ជកម្ម​នៅក្នុង​វិស័យ​ឯកជន​ផងដែរ។

យោង​របាយការណ៍​ចេញផ្សាយ​ដោយ Hootsuite បាន​បញ្ជាក់ថា គិត​ត្រឹម​ចុងឆ្នាំ២០២០ ដើមឆ្នាំ២០២១ កម្ពុ​ជាមាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត ប្រមាណ ៤៧ក្រុមហ៊ុន។ ចំណែក​តួរ​លេខ​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត​មាន ៨,៨៦លាន​នាក់ (៥២,៦ភាគរយ) អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មាន​ចំនួន ១២លាន​នាក់ (៧១,៣ភាគរយ) ចំណែក​ការប្រើប្រាស់​កាត​ទូរស័ព្ទ មាន​ប្រមាណ២១,១៨លាន​ស៊ីម ស្មើនឹង១២៥,៨ភាគរយ ប្រៀបធៀប​នឹង​ចំនួន​សរុប​នៃ​ប្រជាជន​កម្ពុជា។

បន្ថែម​លើ​ការប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត តាមរយៈ​ការស្រាវជ្រាវ​លើ​ប្រព័ន្ធ​ស្វែងរក​ឧបករណ៍​បច្ចេកវិទ្យា (Internet of Things – IoT របស់​កម្មវិធី Censys និង Shodan) បង្ហាញថា​កម្ពុ​ជាមាន​អាសយដ្ឋាន​អាយ​ភី (Public IP Addresses) ត​ភ្ជាប់​អ៊ី​ន​ធឺ​ណេ​ត​ប្រមាណ១៨២.៧៦៤ អាយ​ភី នៅតាម​បណ្តា​រាជធានី​ខេត្ត។

បើ​ក្រឡេក​មក​មើល​ការវិវឌ្ឍ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤.០(Industry 4.0) ការរីកលូតលាស់​នៃ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត ប្រព័ន្ធ​ទិន្នន័យ​ធំ (Big Data) ប្រព័ន្ធ Cloud Computing បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ការចាប់យក​ប្រយោជន៍​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុងការ​ពង្រឹងគុណភាព​សេវាសាធារណៈ និង​បច្ចេកវិទ្យា​ឌីជីថល​ជាច្រើន​ទៀត បាន​ជម្រុញ​ព្រះរាជាណាចក្រ​កម្ពុជា ឈាន​ជើង​ចូលក្នុង​យុគ្គសម័យ​សេដ្ឋកិច្ច​ឌីជីថល (Digital Economy) និង​រដ្ឋាភិបាល​ឌីជីថល (Digital Government)។ ការផ្លាស់ប្តូរ​មក​មក​ប្រើប្រាស់​ប្រព័ន្ធ ឌីជីថល នឹង​ផ្តល់​ជា​គុណប្រយោជន៍​បន្ថែម​ថ្មី ដល់​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចកម្ពុជា ហើយ​ក៏បាន​ជម្រុញ​ឲ្យ​ការរស់នៅ របស់​ពលរដ្ឋ​កម្ពុជា​កាន់​តែមាន​ភាពងាយស្រួល​ផងដែរ។

នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ទៀតថា ដើម្បី​ធានាបាន​នូវ​សុខមាលភាព​នៃ​បច្ចេកវិទ្យា និង​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​និរន្តរភាព គាំទ្រ​សេដ្ឋកិច្ច​ឌីជីថល (Digital Economy) រដ្ឋាភិបាល​ឌីជីថល (Digital Government) និង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការតភ្ជាប់ ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​កម្ពុជា ទៅកាន់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក រាជរដ្ឋាភិបាល​កម្ពុជា​កំពុង បន្ត​ខិតខំ​បង្កើត​នូវ​គោលនយោបាយ ក្របខ័ណ្ឌ​ច្បាប់ និង​លិខិតបទដ្ឋាន​គ​ត្តិ​យុត្តផ្សេងៗ ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា៕

អ្នកជំនាញ​ប្រាប់​ពី​ទីតាំង​ដីសំខាន់ៗដែល​គួរ​វិនិយោគ ប្រសិន​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តើ​គួរ​ទិញ​ដី​នៅ​ទីតាំង​ណា ប្រសិនជា​ស្ថានភាព​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ? ចម្លើយ​គឺ​គួរ​ទិញ​នៅ​ទីតាំង​ណាមួយ ដែលមាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​មែន​ទេ? ។

លោក​ឧកញ៉ា តេង រិទ្ធី  អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ R Investment Group បាន​មានប្រសាសន៍​កាលពីថ្ងៃចុងសប្ដាហ៍កន្លងមក​ថា នៅពេលដែល​ស្ថានភាព​អាក្រក់ ការទិញ-លក់ មាន​ភាពស្ងប់ស្ងាត់ ដែល​អាចឱ្យ​តម្លៃ​នៅ​ទ្រឹង​ឬ​ចុះថោក ការវិនិយោគ​ដីធ្លី​គួរ​ធ្វើ​នៅ​តំបន់​ជាយក្រុង ឬ​តំបន់​ផ្លូវ​ក្រវ៉ាត់​ក្រុង​នានា។

លោក​បន្តថា “ប្រសិនជា​ស្ថិតក្នុង​ស្ថានភាព​បែបនេះ អ្នកទិញ​ក៏​អាចមាន​ឱកាស​ចរចា​តម្លៃ​ទាប​ជាង​ទីផ្សារ ដែល​អាច​លក់​យកចំណេញ នៅក្រោយពេល​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ” ។

ទោះជា​យ៉ាងណា លោក​ឧកញ៉ា​តេង រិទ្ធី បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ស្ថានភាព​អចលនទ្រព្យ​នៅ​កម្ពុជា នៅមាន​ពេល​រក្សាបាន​លំនឹង​យូរ​ទៀត ដោយ​មិនទាន់មាន​សញ្ញា​ណាមួយ​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​នោះទេ ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​អាក្រក់​ក្នុង​វិស័យ​មួយ​នេះ​កើតមាន​មែន សំណួរ​សួរថា តើ​គួរ​ទិញ​ដី​ទុក ឬទេ ហើយ​បើ​ទិញ គួរ​ទិញ​នៅ​តំបន់​ណា? ក្នុងស្ថានភាព​ជាប់គាំង វា​ក៏​អាចជា​ឱកាសល្អ​សម្រាប់​អ្នកវិនិយោគ​ឆ្លៀតឱកាស​ផងដែរ។

អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោក​យិន លាង​គង់ បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា សកម្មភាព​ទិញ​លក់ អចលនទ្រព្យ និង​ការសាងសង់​សំណង់​អាគារ​ពាណិជ្ជកម្ម​នានា នៅតែមាន​សកម្មភាព និង​បន្ត​កើនឡើង ដោយ​មិនមាន​សញ្ញា​អ្វី​ធ្វើ​ឲ្យ​វិស័យនេះ ជាប់គាំង​នៅឡើយ​ទេ ព្រោះ​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​កម្ពុជា​នៅតែមាន​ស្ថេរភាព និង​សេដ្ឋកិច្ច​នឹង​បន្ត​រក្សាបាន​កំនើន ទោះជា​កម្ពុជា​ប្រឈម​ការដក​ប្រ​ព័​ន្ឋ​អនុគ្រោះ​ព​ន្ឋ​លើ​គ្រប់​មុខទំនិញ លើកលែងតែ​អាវុធ (EBA) ក៏ដោយ ក៏​រដ្ឋាភិបាល​បាននិងកំពុង​ធ្វើកំណែទម្រង់ និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​រួចទៅហើយ។

លោក​បន្តថា “ខ្ញុំ​ឧទាហរណ៍​ថា​សេដ្ឋកិច្ចកម្ពុជា និង​ពិភពលោក​ធ្លាក់ចុះ ពិតណាស់​វិស័យនេះ​នឹងរង​ផលប៉ះពាល់​ដោយ​ជៀស​មិន​រួច ហើយ​ផលប៉ះពាល់​កម្រិតណា វា​អាស្រ័យ​លើ​ភាព​ឆ្លាត​វៃ​របស់​រដ្ឋាភិបាល” ។ លោក​បន្តថា “សំរាប់​អ្នកវិនិយោគ ពួកគេ​មានការ​គិតគូរ​វែងឆ្ងាយ​ណាស់ ហេតុនេះ​ផលប៉ះពាល់​តិច​ឬ​ច្រើន អាស្រ័យ​លើ​គុណភាព​នៃ​ការគិត និង​ការសម្រេចចិត្ត​របស់​ពួកគេ” ។

លោក​យិន លាង​គង់ បាន​បន្តថា បើសិនជា​សេដ្ឋកិច្ច​ធ្លាក់ចុះ អចលនទ្រព្យ​ជាប់គាំង​គួរ​ទិញ​ដី​ទុក​ឬទេ? គឺ​គួរតែ​បន្ត​ទិញ ព្រោះ​ការទិញ​ដី​នៅតែមាន​ឳ​កាស​ចំណេញ សំរាប់​អ្នកវិនិយោគ​ឆ្លាត​វៃ គឺ​បើ​ទិញ​ដីឡូត៍​គួរ​ទិញ​ដី​រមណីយដ្ឋាន បើ​ទិញ​ដី​គួរ​ទិញ​ដី​នៅក្នុង​ទីក្រុង និង​តំបន់​ជាយក្រុង​នានា ព្រោះ​តំបន់​ទាំងនេះ​មាន​សកម្មភាព​សេដ្ឋកិច្ច​នៅតែ​រស​រវើក តំបន់​ទាំងនេះ​មាន​មនុស្ស​ច្រើន​រស់នៅ តំបន់​ទាំងនេះ​មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ល្អប្រសើរ ដែល​ហុច​ផល​វិជ្ជមាន​ដល់​ការវិនិយោគ និង​សកម្មភាព​ទិញ​លក់​នៅតែ​បន្ត​កើតមាន។

អគ្គនាយក​ក្រុមហ៊ុន Premium Group លោក ម៉ាន់ ច័ន្ទ​ឌី បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា បើ​មើល​តាម​ស្ថានភាព​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ននេះ ការទិញ-លក់ ដីធ្លី ហាក់​មា​នៅ​ភាពស្ងប់ស្ងាត់​បន្តិច​មែន ជាពិសេស​លើ​ផ្នែក​ដី​ឡូ​តិ៍ ប៉ុន្តែ​មិនមែន​ន័យ​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​ជួប​ភាពជាប់គាំង​នោះទេ។

លោក​បាន​បញ្ជាក់ថា “បើតាម​ខ្ញុំ​មើលឃើញ​ពេលនេះ វា​មិនមាន​សញ្ញា​ណាមួយ​ដែល​បង្ហាញថា វិស័យ​អ​ល​ចនទ្រ​ព្យ​នៅ​កម្ពុជា​បាន​ជាប់គាំង​នោះទេ តើ​យក​អ្វី​មក​អះអាង​ដែល​អាច​បញ្ជាក់ថា​វិស័យ​មួយ​នេះ​ជាប់គាំង?” ។ លោក​ពន្យល់ថា “អ្វី​ជាការ​សំអាង គឺ​យើង​ឃើញ​សកម្មភាព​សាងសង់ សំណង់​អគារ​តូចធំ​ជាច្រើន ដូចជា​សំណង់​ខុន​ដូ អា​ផាត​មិន ឬ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម គឺ​កំពុង​តែមាន​សកម្មភាព​យ៉ាងសកម្ម ជាពិសេស​លើ​វិស័យ​សំណង់​លំនៅដ្ឋាន​កម្រិត​មធ្យម និង​ក្រោម​មធ្យម ដែល​ទីផ្សារ​កំពុង​តែមាន​តម្រូវ​ខ្ពស់” ៕

គាំទ្រ​ផលិតផល​ជាតិ៖ SUN DOOR ពង្រីក​ផលិត​ផ​កម្ម និង​ឆ្លើយតប​នឹង​កំនើន​តម្រូវការ​របស់​អ្នក​អភិវឌ្ឍន៍

ដោយ​គង់ សូរិយា

កំពង់ស្ពឺៈ ក្រុមហ៊ុន SUN DOOR ផលិត និង​ផ្គត់ផ្គង់​ពិ​ដាន និង​ទ្វារ PVC នៅពេល​បច្ចុប្បន្ន បាននិងកំពុង​ពង្រីក​ទីផ្សារ​កាន់តែ​ទូលាយ លើ​ផលិតផល​ខាងលើនេះ ពិសេស​ក្រុមហ៊ុន​បានផ្តល់​សេវាកម្ម​ដំឡើង​ទ្វារ ពិ​ដាន​ដល់​ម្ចាស់​គំរោង​លំនៅដ្ឋាន​និង​បុរី​នានា​ប្រកបដោយ​ភាព​ឆាប់រហ័ស និង​មាន​សោភ័ណភាព​ខ្ពស់។

ជា​ផលិតផល​ផលិត​ក្នុងស្រុក ប៉ុន្តែ​ប្រើប្រាស់​បច្ចេកវិទ្យា​មកពី​បរទេស ក្រុមហ៊ុន​ផលិត​ទ្វារ​និង​ពិ​ដាន Sun Door PVC ម៉ាក SUNDOOR បាននិងកំពុង​ទទួល​បានការ​គាំទ្រ​ពី​អ្នកវិនិយោគ​សំណង់​លំនៅដ្ឋាន បុរី ខុន​ដូ និង​អា​ផាត​ម៉ិ​ន​នានា​យ៉ាងច្រើន។

កម្ពុជា​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាច្រើន​ទទួលស្គាល់ និង​ជឿជាក់​ទៅលើ​គុណភាព សោភ័ណភាព និង​ភាព​ទាក់ទាញ​យ៉ាងខ្លាំង សម្រាប់​ការបំពាក់​ដាក់​បន្ទប់​គេង ខុន​ដូ មន្ទីរពេទ្យ សាលារៀន វីឡា ផ្ទះល្វែង ដែលមាន​គុណភាព​ល្អ មិន​រីក​រួម ស្រក អាច​កម្មង់​ទំហំ​ទៅតាម​តម្រូវការ​បែប​ទំនើប​ទាន់សម័យ។

អ្នកតំណាង​ក្រុមហ៊ុន SUN DOOR បាន​បញ្ជាក់ថា នៅក្នុង​រយៈពេល​ដ៏​ខ្លី​នៃ​កិច្ចដំណើរការ​ផ្គត់ផ្គង់​ផលិតផល ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​កន្លងទៅនេះ ខ្សែសង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន ខណៈដែល​ក្រុមហ៊ុន​មានការ​តាំងចិត្ត​ខ្ពស់​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ក្នុងការ​ជំនះ​នូវ​រាល់​ឧបសគ្គ​ដែល​ប្រឈម ហើយ​ធ្វើការ​ដោះស្រាយ​ដោយ​សន្ដិវិធី ដើម្បី​ឈានទៅដល់​ការ​គោលដៅ នៃ​ភាពជោគជ័យ​យ៉ាង​ត្រចះត្រចង់។

គោលបំណង​ចម្បង​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល​នេះ គឺ​ចាំបាច់​បំផុត ធ្វើ​គ្រប់​មធ្យោបាយ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន ធ្វើយ៉ាងណា​ពង្រីក​វិសាលភាព និង​ចែកចាយ​នៅលើ​ទីផ្សារ​គ្រប់​បណ្តា​ខេត្ត​ក្រុង​នានា នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​ការផ្តល់ជូន​នូវ​ផលិតផលថ្មីៗ ប្រកបដោយ​គុណភាព​ខ្ពស់​ទៅកាន់​ទីផ្សារ​កម្ពុជា ដែល​កំពុងមាន​កំនើន​សេដ្ឋកិច្ច និង​កាលានុវត្តភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​នៅពេល​បច្ចុប្បន្ន និង​បន្តទៅ​ថ្ងៃ​អនាគត។

ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏មាន​បេសកកម្ម​ពិសេស ដើម្បី​ធ្វើការ​ផ្តល់ជូន​នូវ​សេវាកម្ម រួម​ជាមួយនឹង​ផលិតផល​មានគុណ​ភាព ប្រកបដោយ​ក្រមសីលធម៌​របស់​បុគ្គ​លិ​ក​ជំនាញ មាន​សមត្ថភាព និង​ចំណេះដឹង​យ៉ាងពិត​ប្រាកដ ដើម្បី​បំពេញ​សេចក្ដីត្រូវការ​របស់​អតិថិជន​គោលដៅ​របស់ខ្លួន ដែល​ក្នុងនោះ​រួមមាន​ជាអាទិ៍ ៖ អតិថិជន​ដែលជា​អ្នកប្រើប្រាស់​ផ្ទាល់ អ្នក​ចែកចាយ​បន្ត ក៏ដូចជា​ចែកចាយ​ទៅតាម​បណ្តា​ទីផ្សារ​នៅ​ទូទាំងប្រទេស​ទៅតាម​តម្រូវការ។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ ៖ 077 555 554 / 077 783 168 / 087 783 168 ៕

លោក​បណ្ឌិត​គីម ហ៊ាង៖ អ្នករកស៊ី​គ្មាន​ច្បាប់​កាន់តែ​ប្រឈម​នឹង​ផលវិបាកនាពេល​អនាគត

ដោយៈ​លក្ខិណា

ភ្នំពេញៈ នៅក្នុង​វិស័យ​អចលនវត្ថុ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ បើទោះបី​ជាមាន​ការរីក​ចម្រើន និង​មាន​អាយុកាល​រាង​យូរ​បន្តិច​ហើយ​ក្តី ក៏ប៉ុន្តែ​វិស័យនេះ នៅតែមាន​អ្នករកស៊ី​មិន​ត្រឹម​ត្រូវមាន​ចំនួន​ច្រើន​ដដែល ជាពិសេស​នោះ គឺ​អ្នកបើក​រកស៊ី​ដោយ​មិនមាន​ច្បាប់ទម្លាប់ មិនមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

អ្នកជំនាញ​អចលនទ្រព្យ​មួយរូប​នៅ​កម្ពុជា បាន​លើកឡើងថា នៅពេល​ប្រទេស​កាន់តែ​រឹត​ត្បឹ​ត​នូវ​ច្បាប់ទម្លាប់ អ្នករកស៊ី​គ្មាន​អាជ្ញាប័ណ្ណ រកស៊ី​គ្មាន​ច្បាប់ទម្លាប់ នឹង​កាន់តែ​ពិបាក ដោយ​បច្ចុប្បន្ន​បញ្ហា​ប្រឈម​របស់​ពួកគេ បាន​កើតឡើងបណ្ដើរៗហើយ​ផដែរ។

លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង អគ្គនាយក KW Cambodia និង​ក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ី​ស្ទេ​ត​បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា នៅពេល​រដ្ឋាភិបាល​ចាប់ផ្ដើម​រឹតបន្តឹង​ច្បាប់ ទម្លាប់​នៃ​ការធ្វើ​មុខ​ជំនួញ ក្នុង​វិស័យ​អចលនទ្រព្យ អ្នក​ដែលមាន​ឱកាស​រីក​ធំធាត់​បាន គឺ​អ្នក​ដែលមាន​ច្បាប់ មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម  ហើយ​អ្នក​ដែល​រកស៊ី​បែប​ឆក់កណ្ដៀត​អាច​នឹងមាន​បញ្ហា​ប្រឈម ហើយនឹង​អាច​ក្ស័យ​ធន់​ផងដែរ។

លោក​បាន​ថ្លែងថា “បច្ចុប្បន្ននេះ​ខ្ញុំ​មើលឃើញថា វា​ជា​ឱកាស​សម្រាប់​អ្នករកស៊ី​ដែល​ស្របច្បាប់ ប៉ុន្តែ​វា​ជា​បញ្ហា​ប្រឈម​សម្រាប់​អ្នករកស៊ី​មិន​ស្របច្បាប់។ នៅពេល​ច្បាប់​កាន់តែ​តឹងរ៉ឹង អ្នករកស៊ី​ដែល​ត្រឹម​ត្រូវគេ​នឹង​រីកចម្រើន ហើយ​អ្នករកស៊ី​មិន​ត្រឹមនឹង​មានប​ញ្ហ​ប្រឈម​កាន់តែ​ធ្ងន់” ។

លោ​កប​គីម ហ៊ាង​បាន​បន្តថា បច្ចុប្បន្ននេះ នៅពេល​យើង​ជួប​បញ្ហា​នឹង​កូ​វីដ១៩ ទីផ្សារ​អចលនទ្រព្យ ក៏មាន​ការប្រែប្រួល​ដែរ​ជាក់​ស្ដេ​ង ក្នុង​វិស័យ​ខុន​ដូ ពី​មុនគេ​សំដៅលើ​អតិថិជន​បរទេស​ជា​អ្នកទិញ​ខុន​ដូ តែ​នៅពេល​កូ​វីដ១៩ ផ្ទុះឡើង ជនបរទេស​ក៏​អត់​បានធ្វើ​ដំណើរ​និង​មក​ប្រទេស​កម្ពុជា ដូច្នេះ​អ្នកទិញ ខុន​ដូ ជា​ជនជាតិខ្មែរ​វិញ ប៉ុន្តែ​បើទោះបីជា​ខុន​ដូ​មាន​ទីផ្សារ​ឬ​មិនមាន​ទីផ្សារ បើសិនជា​រកស៊ី​មិនមាន​អាជ្ញាប័ណ្ណ មិនបាន​បង់ពន្ធ​ពួកគាត់​នឹងត្រូវ​បរាជ័យ​ហើយ​ធ្ងន់ធ្ងរ​ទៀតផង ព្រោះថា​ប្រជាជន​កម្ពុជា​បច្ចុប្បន្ននេះ គឺមាន​ការយល់ដឹង​ច្រើន មុននឹង​សម្រេចចិត្ត​ទិញ​ខុន​ដូ​ឬ​អចលនទ្រព្យ​ណាមួយ ។

វា​មិនមែន​តែ​ខុន​ដូ​ទេ និយាយ​រួម​គឺ​វិស័យ​អចលនទ្រព្យ​ទាំងមូល រួមមាន​ដី​ឡូ​ត៏ ផ្ទះល្វែង វីឡា ខុន​ដូ។

កាលពីដើមឆ្នាំ២០២០នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ព្រមាន​រួច​ម្ដង​ហើយ ពី​ចំណាត់ការ​របស់​ក្រុម​អ្នករកស៊ី ឬ​ក្រុម​អ្នក​តាំងខ្លួន​ជា​ភ្នាក់ងារ ហើយ​បង្ហោះ​លក់​អចលនទ្រព្យ​តាម​បណ្ដាញ​សង្គម​ដោយ​មិនមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។ ចំណាត់ការ​នេះ ត្រូវបាន​ស្វាគមន៍ និង​គាំទ្រ​ពី​អ្នករកស៊ី​ដែលមាន​អាជ្ញាប័ណ្ណ និង​បង់ពន្ធ​ជូន​ជាច្រើន​នៅ​កម្ពុជា​ផងដែរ៕