Le Condé BKK1 សម្រេចការលក់បាន ២២,៤៥០,០០០ ដុល្លារ ក្នុងឆ្នាំ២០២០

បរិមាណនៃការលក់គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីភាពជោគជ័យ និងភាពល្បីល្បាញអំពីគម្រោងអចលនទ្រព្យ។ ក្នុងឆ្នាំ​២០២០ មានគម្រោងជាច្រើនត្រូវបានជៈឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីកូវីដ១៩ ប៉ុន្តែគម្រោង Le Condé BKK1 ដែលជាគម្រោងលំនៅឋានបែបប្រណិតមួយក្នុងទីក្រុងភ្នំពេញបានធ្វើរឿងដ៏អស្ចារ្យមួយ ជាមួយនឹងការបំបែកកំណត់ត្រាលក់ដល់ទៅ ២២,៤៥០,០០០ដុល្លា ក្នុងរយៈពេល៥ខែ។

លទ្ធិផលនេះប្រហែលជាគួរឲ្យភ្ញាក់ផ្អើលសម្រាប់មនុស្សទូទៅ ប៉ុន្តែតាមយោបល់របស់អ្នកជំនាញអចលនទ្រព្យ ជាក់ស្តែងវាស្ថិតក្នុងការរំពឹងទុករបស់យើង។ ស្ថិតនៅទីតាំងដ៏ល្អបំផុត បូករួមជាមួយបរិក្ខាដ៏ទំនើបជាច្រើន ជាមួយនឹងការរចនាដ៏ស្រស់ស្អាតផ្នែកខាងក្នុង គម្រោង Le Condé BKK1 ពិតជាសាកសមសម្រាប់ភាពជោគជ័យនេះ។

 

Le Condé BKK1 ប្រហែលជាគម្រោងដែលបានអនុវត្តបានយ៉ាងល្អបំផុត ក្នុងការប្រើប្រាស់យុទ្ធសាស្ត្រអាជីវកម្ម សម្រាប់ប្រជាជនក្នុងតំបន់។ ៨៤% នៃអតិថិជនគឺជាប្រជាជនខ្មែរ។ លទ្ធផលនេះបង្ហាញយ៉ាងច្បាស់ថា ពីការមើលឃើញរបស់អ្នកអភិវឌ្ឍគម្រោង ទៅលើតម្រូវការរបស់អតិថិជនក្នុងស្រុក។ នៅពេលដែលទីផ្សារខុនដូភាគច្រើនមានលក្ខណៈដូចៗគ្នា Le Condé BKK1 បានសម្រេចចិត្តផ្តល់នូវអ្វីដែលខុសប្លែកអ្វីដែលធ្លាប់មានតាំងពីដើមមក។ ឧទាហរណ៍ជាក់ស្តែង សួនច្បារអាកាស ដែលមានតម្រូវការជាច្រើន ប្រាថ្នាចង់បានសួនច្បារផ្តល់ម្លប់ដែលមិនធ្លាប់មាន នេះហើយជំរុញឲ្យ Le Condé BKK1 បង្កើតឲ្យមានសួនច្បារអាកាសក្នុងអគារដែលមានទំហំធំទូលាយដល់ទៅ ១០០០ ម៉ែតការ៉េ ធំដំបូងគេនៅរាជធានីភ្នំពេញ។ នេះសបញ្ជាក់យ៉ាងច្បាស់ពីទស្សនៈនៃការអភិវឌ្ឍគម្រោងរបស់ Le Condé BKK1 ដើម្បីអភិវឌ្ឍសមស្របទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន។

សម្រាប់ Le Condé BKK1 រង្វាន់ដ៏ល្អប្រសើរ ពីការតាំងចិត្តក្នុងការបង្កើតគម្រោងដ៌អស្ចារ្យចំកណ្តាលក្រុងភ្នំពេញនោះគឺ អតិថិជនជាច្រើនចូលទស្សនាការិយាល័យលក់ឥតឈប់ឈរ។ តាំងពីការបើកគម្រោងដំបូងមក អតិថិជនជាច្រើនបង្ហាញពីចំណាប់អារម្មណ៍ និងស្រលាញ់គម្រោងយើង។ មកដល់ពេលនេះ ការិយាល័យលក់ Le Condé BKK1 នៅតែជាកន្លែងសំខាន់មួយ​ សម្រាប់អ្នកដែលចង់ទិញផ្ទះប្រភេពទំនើប។

ដើមឆ្នាំនៃឆ្នាំថ្មីនេះ, Le Condé BKK1 បានដាក់ចេញនូវគោលការណ៍បញ្ចុះតម្លៃពិសេស ដើម្បីបង្ហាញពីការដឹងគុណទៅកាន់សហគមយើង និងអតិថិជនផងដែរ។ សម្រាប់អ្នកដែលកំពុងស្វែងរកលំនៅឋានបែបទំនើប ស៊ីវីល័យស្ថិតនៅកណ្តាលក្រុងរាជធានីភ្នំពេញ នេះប្រហែលជាឱកាសល្អបំផុតសម្រាប់អ្នកហើយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនឹងចូលជាធរមាននៅខែក្រោយ

ដោយ៖ ប៊ី

ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង និងកិច្ចព្រមព្រៀងវិនិយោគគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមនាយកដ្ឋានពាណិជ្ជកម្ម និងឧស្សាហកម្មហុងកុងចេញផ្សាយកាលពីថ្មីៗនេះ។

អ្នកនាំពាក្យមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា កម្ពុជានឹងក្លាយជាប្រទេសចុងក្រោយ នៅពេលដែលកិច្ចព្រមព្រៀងទាំងពីរចូលជាធរមាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីបានចូលរួមនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ និងព្រុយណេនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

លោកបាននិយាយថា “សហគ្រាស និងអ្នកផ្តល់សេវាកម្មហុងកុងនឹងអាចទទួលបានអត្ថប្រយោជន៍ពេញលេញដូចដែលបានប្តេជ្ញាចិត្តដោយរដ្ឋជាសមាជិកអាស៊ានទាំង១០ ក្រោមកិច្ចព្រមព្រៀងទាំងពីរនេះ។ ឱកាសអាជីវកម្មរបស់ពួកគេនៅក្នុងទីផ្សារអាស៊ាននឹងមានកាន់ច្រើន”។

លោកបានបន្តថា ហុងកុងបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងជាមួយអាស៊ានក្នុងឆ្នាំ២០១៧ ហើយកិច្ចព្រមព្រៀងបានចូលជាធរមានជាបណ្តើរៗ ចាប់តាំងពីខែមិថុនាឆ្នាំ២០១៩។

កិច្ចព្រមព្រៀងមានលក្ខណៈទូលំទូលាយក្នុងវិសាលភាព រួមទាំងពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសយន្តការដោះស្រាយវិវាទ និងវិស័យពាក់ព័ន្ធដទៃទៀត៕

តើ​ក្រុងព្រះសីហនុ​កំពុង​វិវត្តន៍​ខ្លួន​ដូច​ក្តាម​កំពុង ”សក” ឬ​យ៉ាងណា?

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ រយៈពេល​ត្រឹម៣ឆ្នាំ ក្រុងព្រះសីហនុ​បាន​ផ្លាស់ប្តូរ​មុខមាត់ ស្ទើរ​មិនគួរ​ឲ្យ​ជឿ សំណង់​អាគារ​ពាណិជ្ជកម្ម លំនៅដ្ឋាន ខុន​ដូ លូត​ទៅលើ​អាកាស​ដូច​គេ​ជប់ ប៉ុន្តែ​ភាព​អ៊ូអរ​បាន​ប្រែជា​ស្ងប់ស្ងាត់​យ៉ាង​ស្រងេះស្រងោច។

ទីក្រុង​នេះ ត្រូវបាន​រដ្ឋាភិបាល​ដាក់បញ្ចូល ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ដើម្បី​ប្រែក្លាយ​ទឹកដី​តំបន់ឆ្នេរ ដែលមាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ផ្លូវទឹក ផ្លូវអាកាស និង​ផ្លូវគោក​នេះ​ទៅជា​តំបន់ឧស្សាហកម្ម​ពេញលេញ ប្រៀប​ដ​ដូចជា​កូនក្រមុំ​ទើប​ពេញវ័យ១៨ឆ្នាំ​ចឹ​ង។

យ៉ាងណាក្តី ទីក្រុង​ដែល​ពោរពេញ​ដោយ​កាស៊ីណូ​យ៉ាង​ព្រោងព្រាត និង​ការបិទ​ឧស្សាហកម្ម​ល្បែង​នេះ​យ៉ាង​តក់ក្រហល់ ពិសេស​ការមកដល់រ​បស់ Covid-19 បានធ្វើ​ឲ្យ​ទីក្រុង​នេះ​ប្រែ​ព៌​ណ​យ៉ាង​លឿន។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ឳ​កាស​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​ទាំង ៣៤ខ្សែ នៅ​ក្រុងព្រះសីហនុ កាលពីដើម​សប្តាហ៍​មុន​បាន​មានប្រសាសន៍ថា សម្តេច​នឹង​ប្រែក្លាយ​ទីក្រុង​នេះ ជាទី​ក្រុង​ពហុ​បំណង ដោយ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ដាក់ចេញ​នូវ​គោលនយោបាយ​នានា ដើម្បី​ធ្វើយ៉ាងណា​ប្រែក្លាយ​ទីក្រុង​នេះ​ជាទី​ក្រុង​ប្រកបដោយ​ថាមពល​សំរាប់​សេដ្ឋកិច្ច និង​ពោរពេញ​ដោយ​ភាព​ស៊ី​វិ​ល័យ។

ជាមួយគ្នានេះ សម្តេច​តេ​ជោ​បាន​ជំរុញ​ឲ្យ​មិត្ត​ជប៉ុន ជួយ​ព​ន្លឿ​ន​ការសាងសង់​កំពង់ផែ​ទឹក​ជ្រៅ ដែលមាន​តែមួយគត់​សំរាប់​ប្រទេស​នេះ​ឲ្យ​បាន​ឆាប់រហ័ស។

លើសពីនេះ ព្រលានយន្តហោះ​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ​នឹង​ពង្រីក​ផ្លូវ​រត់​ប្រវែង​រហូតដល់ ៣៨០០ម៉ែត្រ ដែល​យន្តហោះធំៗឆ្លង​ទ្វីប​អាច​ចុះចត​បាន។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ​ក៏​បាននិងកំពុង​សាងសង់​យ៉ាងសកម្ម ហើយ​វា​ជា​ផ្លូវ១ដែល​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ចិន ក្នុង​ភាពជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​ប្រទេស​ពីរ​រួម​វាសនា​តែ១ ។

ជាមួយនឹង​កំសួល​ដូច​ពពុះ​សាប៊ូ នៃ​កំនើន​ការវិនិយោគ​ក្នុងស្រុក និង​លំហូរ​ទុនវិនិយោគ​ពី​បរទេស បានធ្វើ​ឲ្យ​ក្រុងព្រះសីហនុ​សព្វថ្ងៃ មាន​វត្តមាន​អាគារខ្ពស់ៗកប់​ពពក​រាប់រយ ស្របពេល​លំហូរ​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលន​ទ្រព្យ​មាន​ទំហំ​ទុន​ជាង១០០០លាន​ដុល្លារ​ចាប់ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០១៩កន្លងមកនេះ។

ត្រលប់មក​មើល​ស្ថានភាព​អចលនទ្រព្យ ពិសេស​តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ នាពេល​បច្ចុប្បន្ន លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍ថា តម្លៃ​អចលន​​ទ្រព្យ​ពិសេស​ដីធ្លី​នៅ​ក្រុងព្រះសីហនុ បាន​ឈាន​មកដល់​ដំណាក់កាល​មួយ​ថ្មី ដោយ​តម្លៃ​អចលនទ្រព្យ​មាន​ភាពសមស្រប​នឹង​ទំហំ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ឬ​របស់​ប្រទេស​ឡើងវិញ វា​មិន​ឡើង​ខ្ពស់​ដូច​ពីមុន​ពេក​នោះទេ។

លោក​បន្តថា “ការឈាន​មកដល់​ដំណាក់កាល​បែបនេះ​ជា​រឿង​ប្រសើរ ព្រោះ​តម្លៃ​អាច​ចុះ និង​មាន​ភាពសមស្រប​នឹង​បរិបទ​សង្គម និង​សេដ្ឋកិច្ចកម្ពុជា” ។

អ្នកតាមដាន​ព៌​ត​មាន និង​ដំណើរ​វិវត្តន៍​នៃ​អចលនទ្រព្យ​កម្ពុជា លោក​យិន លាង​គង់​សហ​ស្ថាបនិក និង​ជា​អគ្គនាយក​នៃ​គេហទំព័រ Propertyarea.asia បាន​មានប្រសាសន៍ថា តម្លៃ​និង​ស្ថានភាព​ទូទៅ​នៅ​ក្រុងព្រះសីហនុ មាន​សភាព​ដូច​ក្តាម​សក​អញ្ចឹង​នាពេលនេះ ដែល​ធម្មតា​នៅពេល​វា​ឡើង​ធំ​ដល់​កម្រិត វា​នឹង​សក​ស្នូក​ចាស់​ចេញ ដើម្បី​ផ្លាស់ប្តូរ​ស្នូក​ថ្មី ដែល​ផ្តល់​ឲ្យ​ក្តាម​នូវ​ទំហំ​ខ្លួន​ធំ​ជាង​មុន។លោក​បន្តថា នៅពេល​រង់ចាំ​ស្នូក​រ៉ឹង​ឡើងវិញ វា​ត្រូវការ​ពេលវេលា​មួយរយៈ ដើម្បី​ឲ្យ​ក្តាម​មានខ្លួន​រ៉ឹង និង​មាន​ថាមពល​អាច “វា” ឡើងវិញ​បាន​លឿន។

លោក​បន្តថា “ដូចគ្នានេះដែរ ក្រុងព្រះសីហនុ នឹង​ត្រូវការ​ពេលវេលា​ដើម្បី​បន្ត​នូវ​ថាមពល​ឡើងវិញ ខណៈ​រដ្ឋាភិបាល​ត្រៀម​បញ្ចប់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទាំង៣៤ខ្សែ និង​ដាក់ចេញ​គោលនយោបាយ​ថ្មី ដើម្បី​លើកទឹកចិត្ត និង​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត” ។លោក​បន្ថែមថា “ពេលវេលា​នឹង​នាំមក​នូវ​ថាមពល​ថ្មី ជាមួយនឹង​វត្ត​មាននៃ​ធុរជន​ចិន ព្រោះ​ពួកគេ​នឹងមិន​រត់ចោល​កម្ពុជារ​ហូត​នោះទេ។

លោក​យិន លាង​គង់​បាន​បន្ថែមថា “ក្រោយពេល​ភ្លៀង​មេឃ​នឹង​ស្រឡះ ហើយ​ក្រោយពេល​ក្តាម​មាន​ស្នូក​រ៉ឹង​ឡើងវិញ វា​នឹងមាន​ទំហំ​ទំ និង​រត់លឿន​ជាង​មុន” ៕

អ្នកជំនាញ៖ ឆ្នាំ២០២១ ជា​ពេលវេលា​ល្អ​សម្រាប់​ការវិនិយោគ និង​អភិវឌ្ឍន៍ក្នុង​វិស័យ​អចលនទ្រព្យ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បន្ទាប់ពី​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងដំណំ ពី​វិបត្តិ​សេដ្ឋកិច្ច​សាកល​ដែល​បណ្តាលមកពី​ជំងឺឆ្លង​នៅក្នុង​ឆ្នាំ២០២០ សម្រាប់​ឆ្នាំ២០២១នេះ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា វា​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ ចំពោះ​អ្នក​ដែលមាន​លុយ​គ្រប់គ្រាន់​វិនិយោគ ក៏ដូចជា​ធ្វើការ​អភិវឌ្ឍ​គម្រោង​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ​បំផុត។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​នៅ​ល្ងាច ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា ឆ្នាំ២០២១ គឺជា​ពេលវេលា​មួយ​ដែល​ស័ក្ដិសម​បំផុត សម្រាប់​អ្នក​ដែលមាន​ដើមទុន និង​ចរន្ត​សាច់ប្រាក់​គ្រប់គ្រាន់​ក្នុងការ​វិនិយោគ ឬ​ចាប់ផ្តើម​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន សម្រាប់​ដាក់បញ្ចូល​ទៅក្នុង​ទីផ្សារ​នៅ​អំឡុង​ចុងឆ្នាំ២០២១ ឬ​ដើមឆ្នាំ២០២២ បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​ត្រូវបាន​បញ្ចប់​ក្រោយ​មានការ​ប្រើប្រាស់​វ៉ាក់សាំង​ជា​សាកល។

លោក​បន្តថា “ពេលនេះ​នៅតាម​បណ្តា​ប្រទេសធំៗមួយចំនួន ចាប់ផ្តើម​ប្រើ​វ៉ាក់សាំង​ជាបណ្តើរៗ ហើយនឹង​បន្ត​នាំ​ចែកចាយ​ទៅតាម​បណ្តា​ប្រទេសផ្សេងៗ ដែល​ក្នុងនោះ​កម្ពុជា ក៏​ត្រៀម​នឹង​នាំយកមក​ប្រើប្រាស់​នៅក្នុង​ប្រទេស​ដែរ។លោក​បន្តថា“ដូច្នេះ​ក្រោយពេល​មានការ​ប្រើប្រាស់​វ៉ាក់សាំង​ជា​សាកល និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ពេលនោះ​ដំណើរការ​នៃ​ចរន្ត​សេដ្ឋកិច្ច​នឹង​ចាប់ផ្តើម​ឡើងវិញ ហើយ​ទីផ្សារ​អចលនទ្រព្យ​ក៏​នឹង​ផ្តើម​វិល​ទៅរក​ភាពល្អប្រសើរ​វិញ​ដែរ” ។

លោក​សុខ​នី​ម​បាន​បន្តថា នៅក្នុង​ឱកាស​នេះ​សម្រាប់​អ្នក​លុយ​គ្រប់គ្រាន់ គួរ​ទិញ​ដី ឬ​ផ្ទះ​ទុក លក់ ឬ​ជួល​យកចំណេញ​ក្រោយពេល តម្លៃ​ចាប់ផ្តើម​ឡើងថ្លៃ​នៅ​ឆ្នាំក្រោយ ឬ​ឆ្នាំ​បន្ទាប់។ ដោយឡែក​សម្រាប់​អ្នក​ដែលមាន​លុយ​ជា​កញ្ចប់ គួរ​ទិញ​គម្រោង​ខុន​ដូ​ដែលមាន​តម្លៃ​សមរម្យ និង​ស្ថិត​ទីតាំង​ល្អ ព្រោះ​ខុន​ដូ​បាន​ផ្តល់ឱកាស ក្នុង​ការបង់​រំលស់​រយៈពេល​យូរ ហើយ​ក្រោយ​ការបញ្ចប់​គម្រោង អាច​លក់​ចេញ​វិញ​បាន​តម្លៃ​ថ្លៃ ឬ​អាច​ជួល​បាន​ក្នុងតម្លៃ​ខ្ពស់។ ប៉ុន្តែ​មុនពេល​ទិញ​ត្រូវ​ប្រាកដថា ទិញ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ដែលមាន​កេរ្តិ៍​ល្អ​ត្រឹមត្រូវ ជៀសវាង​ទិញ​ចំ​គម្រោង​ស្អុយ មិន​ដំណើរ​រលូន ដែល​អាច​បង្ក​ជាការ​ខាតបង់។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ   Key Real Estate លោក សន សៀ​ប បាន​មាន​លើកឡើងថា នៅក្នុង​ឆ្នាំ២០២១នេះ សម្រាប់​ខេត្ត​ដែលមាន​សក្ដានុពល​ក្នុង​ទិញ​ដី​វិនិយោគ ឬ​អភិវឌ្ឍន៍​គម្រោងផ្សេងៗ គួរ​សម្លឹង​ទៅកាន់​ខេត្ត​ជាប់មាត់​សមុទ្រ​ចំនួន២ គឺ​ខេត្តកំពត និង​ខេត្ត​កែប ដែលមាន​សក្ដានុពល​ផ្នែក​ទេសចរណ៍។

លោក​បាន​បន្តថា “ខេត្ត​កែប និង​ខេត្តកំពត បាន​ក្លាយជា​តំបន់​គោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព ពី​សំណាក់​ទេសចរ​ក្នុងស្រុក ជាពិសេស​ក្រោយពេល​ផ្លូវជាតិ​លេខ៣ ត្រូវបាន​បញ្ចប់​ការសាងសង់​នោះ វា​នឹង​កាន់តែ​ជំរុញ​ឱ្យ​ទេសចរ​ធ្វើដំណើរ​ទៅកាន់​តំបន់​កម្សាន្ត​នានា នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំងពីរ​នេះ” ។

លោក​បន្តថា សម្រាប់​ការវិនិយោគ ក្នុង​វិស័យ​ដីធ្លី​នៅក្នុង​ខេត្ត​ទាំង២នេះ គឺ​នៅ​មានឱកាស​ទទួលបាន​ចំណេញ ដោយសារតែ​វិសាលភាព​នៃ​ដី​ទំនេរ​នៅមាន​ច្រើន ហើយ​តម្លៃ​ក៏មាន​ទាន់​ឡើង​ខ្ពស់​ខ្លាំង​នោះដែរ ដូច្នេះ​ឱកាស​វិនិយោគ នៅតែមាន​ជាពិសេស​ដី​ដែល​ស្ថិតនៅតាម​តំបន់​ជិត​ភ្នំ តំបន់​ជាប់​ព្រែក ដែល​ស័ក្ដិសម​នឹង​ការអភិវឌ្ឍន៍​ជា​តំបន់​កម្សាន្ត ឬ​លំនៅដ្ឋាន​លំហែរ។ ប៉ុន្តែ​សម្រាប់​ការទិញ​ដី​ទុក ក៏​មិនសូវ​ទទួលបាន​ផល​ច្រើន ដែល ទាល់តែ​ទិញ​សម្រាប់​គម្រោង​អភិវឌ្ឍ ទៅជា​តំបន់​ទេសចរណ៍​កែច្នៃផ្សេងៗ ទើប​អាចមាន​សក្ដានុពល​ល្អ” ៕

វិភាគ៖ តើ​អាមេរិក និង​ចិន​ចាប់ផ្ដើម​សង្គ្រាម​ពាណិជ្ជកម្ម​ជាថ្មី ឬ​យ៉ាងណា ខណៈ​ចិនចាប់ផ្តើម​វាយបក​ទណ្ឌកម្ម​អាមេរិក

ដោយៈ​សុខុម

ប្រទេស​ចិនៈ មនោគមវិជ្ជា​សេរី និង​កុ​ម្មុយ​ស​នី​ស្ត​ប៉ះគ្នា នឹងធ្វើ​ឲ្យ​ពិភពលោក​រង​ការ​រង្គោះរង្គើរ និង​បញ្ហា​សេដ្ឋកិច្ច​ថ្មី​បាន​លេចឡើង ដែល​ផ្តល់​ការខាតបង់​ច្រើនជាង​ចំណេញ​សំរាប់​ពិភពលោក ពិសេស​ប្រទេស​ក្រីក្រ​នានា។

ជាមួយនឹង​ការ​ផ្តោតលើ​ផលប្រយោជន៍ អាមេរិក​ក្រោម​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ ដែល​ជិត​ផុត​អាណត្តិ​នេះ បាន​បន្សល់​នូវ​ពពក​ខ្មៅ​ជាច្រើន​សំរាប់​ចិន និង​មេដឹកនាំ​នានា​របស់​ពិភពលោក។ ជាក់ស្តែង​កាលពី​ថ្ងៃ​សៅរ៍ ទី៩ ខែមករា ចិន បានចេញ​បទបញ្ជា​ថ្មី​មួយ​ដែលមាន​ប្រសិទ្ធភាព​អនុវត្តន៍ភ្លាមៗ ដើម្បី​ហាមប្រាម​ក្រុមហ៊ុន​នានា មិនឱ្យ​គោរព​តាមច្បាប់​បរទេស ដែល​ដាក់​បម្រាម​មិន​ឱ្យធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន និង​បុគ្គល​ជនជាតិ​ចិន។ នេះ​បើ​យោងតាម​កាសែត South China Morning Post ចុះផ្សាយ​ក្នុង​ថ្ងៃ​ដដែល។

យោងតាម​ក្រសួងពាណិជ្ជកម្ម​ចិន​បានឱ្យដឹងថា “វិធាន​ស្ដីពី​ការទប់ស្កាត់​ការអនុវត្ត​ក្រៅ​ដែនដី​ដោយ​មិន​ត្រឹមត្រូវ​នូវ​ច្បាប់ និង​វិធានការ​នានា​របស់​បរ​ទេស” (Rules on Counteracting Unjustified Extraterritorial Application of Foreign Legislation and Other Measures) ខាងលើនេះ​អនុវត្ត​ចំពោះ​កាលៈទេសៈ​ដែល “ហាមប្រាម ឬ​រឹតបន្តឹង​ដោយ​មិន​ត្រឹមត្រូវ” លើ​បុគ្គល ក្រុមហ៊ុន និង​ស្ថាប័ន​ចិន ក្នុង​ការធ្វើសកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សកម្មភាព​ពាក់ព័ន្ធ​ជា​ប្រក្រតី​ជាមួយ​ភាគី​ពី​ប្រទេស​ទី៣” ។

ក្រសួង​នេះ​បញ្ជាក់ថា “(វិធាន​ថ្មី​នេះ) ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ បញ្ចៀស ឬ​សម្រាល​ផលប៉ះពាល់ មកលើ​បណ្ដា​ក្រុមហ៊ុន​សហគ្រាស​ចិន និង​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ​ជា​ប្រក្រតី” ។

ក្រោម​ច្បាប់​វិធាន​ថ្មី​នេះ បុគ្គល​ឬ​ស្ថាប័ន​ចិន​នានា ត្រូវ​រាយការណ៍​ទៅ​ក្រសួងពាណិជ្ជកម្ម​ក្នុង​រយៈពេល៣០ថ្ងៃ អំពី​អាជីវកម្ម​របស់ខ្លួន ដែល​រង​ផលប៉ះពាល់​ដោយសារ​ការអនុលោម​តាមច្បាប់​បរទេស។

យោងតាម​វិធាន​នេះ ប្រសិនបើ​គោរព​បាន​តាម​លក្ខខណ្ឌ​ត្រឹមត្រូវ ក្រសួង​នឹង​ចេញ​អធិបញ្ជា (សេចក្ដី​បង្គាប់) ប្រឆាំង​ការទទួលស្គាល់ ការអនុវត្ត និង​ការអនុលោម​តាមច្បាប់ និង​វិធានការ​នានា​របស់​បរ​ទេស។ ហើយ​ដំណើរការ​រាយការណ៍​នេះ នឹង​រក្សា​ទុកជា​ការសម្ងាត់ ប្រសិនបើ​ចាំបាច់។

មាត្រា៨ នៃ​វិធាន​នេះ​បញ្ជាក់ថា បុគ្គល និង​អង្គភាព​នានា​អាចដាក់​ពាក្យ​ទៅ​ក្រសួង​ដើម្បី​សុំ​ការលើកលែង​ពី​អធិបញ្ជា​នេះ ហើយ​សេចក្ដីសម្រេច​លើ​ការអនុវត្ត​នេះ ត្រូវធ្វើឡើង​ក្នុង​រយៈពេល៣០ថ្ងៃ។

ទន្ទឹមនេះ​រដ្ឋាភិបាល​ចិន ក៏​អាច​នឹង​ចាត់វិធានការ​តបត​វិញ​ផងដែរ ប្រសិនបើ​ចាំបាច់។

វិធាន​នេះ​គឺជា​ចំណាត់ការ​ចុងក្រោយ នៃ​កិច្ចប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ចិន ដើម្បី​ប៉ះប៉ូវ​ផលប៉ះពាល់​បង្កឡើង ដោយសារ​ចំណាត់ការ​ពាណិជ្ជកម្មរ​បស់​សហរដ្ឋអាមេរិក។ ក្នុង​ឆ្នាំ២០១៩ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏បាន​បញ្ចេញ​បញ្ជីខ្មៅ នៃ​បណ្ដា​អង្គភាព​ដែល​មិនអាច​ទុកចិត្តបាន​ផងដែរ។

សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​កន្លងទៅ បាន​គំរាម​ដាក់ទណ្ឌកម្មថ្មីៗលើ​ក្រុង​ហុងកុង និង​ចិនដីគោក (ចិន​ប៉េកាំង) ដោយសារ​ការចាប់ខ្លួន អ្នកនយោបាយ​បក្សប្រឆាំង​ជាង ៥។

មជ្ឈដ្ឋាន​មួយចំនួន​បាន​ប៉ាន់​ស្មានថា សហរដ្ឋអាមេរិក ក៏​អាច​នឹង​រឹតបន្តឹង​ការ​រៃអង្គាស​មូលនិធិ​ជា​រូបិយប័ណ្ណ​ដុល្លារ សម្រាប់​បណ្ដា​ក្រុមហ៊ុន​ចិន នៅ​ក្រុង​ហុងកុង​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ នៃ​ការ​កាន់អំណាច​ក្រោម​រដ្ឋការ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ។

ក្រុមអ្នកវិភាគ​និយាយថា វិធាន​ថ្មី​របស់​ក្រសួងពាណិជ្ជកម្ម​ចិន នេះ​នឹង​រឹតបន្តឹង​បណ្ដា​ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍ ដែល​ធ្វើឱ្យ​ពួកគេ​ពិបាក​សម្រេចចិត្ត មិនដឹងថា​គួរ​គោរព​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ឬក៏​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Nick Marro ប្រធាន​អ្នកវិភាគ​ផ្នែក​ពាណិជ្ជកម្ម​ពិភពលោក​នៅ Economist Intelligence Unit មាន​មូល​ដ្ឋា​នៅ​ក្រុង​ហុងកុង ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ Economist Group មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស និយាយថា វិធាន​នេះ​នឹង​បង្ក​ការលំបាក​ក្នុងការ​អនុវត្ត ព្រោះ​សហរដ្ឋអាមេរិក នៅតែ​ជាទី​ផ្សារ​ដ៏​សំខាន់ សម្រាប់​ក្រុមហ៊ុន​ភាគច្រើន ហើយ​ក្រុម​អ្នកធ្វើ​គោលនយោបាយ ក៏​បានដឹង​ច្បាស់​ពី​ចំណុច​នេះដែរ។

លោក​បាន​បន្ថែមថា “ប៉ុន្តែ​វិធានការ​ថ្មី​របស់​ក្រសួងពាណិជ្ជកម្ម​នេះ​បង្ហាញថា ការគិត​ជា​យុទ្ធសាស្ត្រ ប្រហែលជា​កំពុង​ផ្លាស់ប្តូរ​មកដល់​ចំណុច​មួយ ដែល​ក្រុមមន្ត្រី​កាន់តែ​ងាយស្រួល ក្នុង​ចាប់បង្ខំ​ឱ្យ​ក្រុមហ៊ុន​នានា​ជ្រើសរើស​ភាគី​ខាង​ណាមួយ” ។

លោក Henry Gao សាស្ត្រាចារ្យ​រង​ផ្នែក​ច្បាប់​នៅ​សកល​វិទ្យាល័យ​គ្រប់គ្រង​សិង្ហ​បុរី (Singapore Management University) បាន​លើកឡើងថា វិធាន​ថ្មី​នេះ​ធ្ងន់ធ្ងរ​ជាង​អ្វីដែល​លោក​រំពឹងទុក​ឆ្ងាយ​ណាស់។

លោក​រំពឹងថា “ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ក៏​នឹងរង​ផលប៉ះពាល់​ដែរ ព្រោះ​ក្រោម​មាត្រា៩នៃ​វិធាន​នេះ​ចែងថា ក្រុមហ៊ុន​ណាមួយ​ដែល​អនុវត្តន៍ តាម​ទណ្ឌកម្ម​ដាក់​លើ​អង្គភាព​នានា​របស់​ចិន អាច​នឹងរង​ពាក្យបណ្ដឹង​ទាមទារ​សំ​ជំងឺ​ចិត្ត នៅក្នុង​ប្រទេស​ចិន” ។ លោក​បន្ថែមថា “ក្រុមហ៊ុន​នានា​នឹងត្រូវ​បង្ខំចិត្ត​ធ្វើការ​ជ្រើសរើស” ។

ក្នុង​ឆ្នាំ​កន្លងទៅ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានដាក់​ទណ្ឌកម្ម​ជាប​ន្ត​បន្ទាប់ លើ​ម ន្ត្រី និង​ក្រុមហ៊ុន​ចិន ដីគោក និង​ក្រុង​ហុងកុង ដោយ​អាច​ដាក់ទោស​ស្ថាប័នហិរញ្ញវត្ថុ​នានា​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពួកគេ​ទៀតផង។ អ្នក​ដែល​ត្រូវបាន​កំណត់​គោលដៅ​ទាំងនោះ​រួមមាន​ទាំង​លោកស្រី Carrie Lam Cheng Yuet-ngor ជា​មេដឹកនាំ​ក្រុង​ហុងកុង ដែល​ត្រូវបាន​ដាក់ទណ្ឌកម្ម រួមជាមួយ​មន្ត្រីកំពូលៗមួយចំនួនទៀត កាលពី​ខែសីហា ឆ្នាំ២០២០ផងដែរ ចំពោះ​តួនាទី​របស់​ពួកគេ ក្នុងការ​រឹតត្បិត​សេរីភាព​នយោបាយ​ក្នុង​ក្រុង​នេះ។

កាលពី​ខែ​មុន សហរដ្ឋអាមេរិក ក៏បាន​ដាក់ទណ្ឌកម្ម​លើ​សមាជិកសភា​ចិន ចំនួន ១៤ រូប​ផងដែរ​ចំពោះ​តួនាទី​របស់​ពួកគេ ក្នុងការ​ធ្វើ​សេ​ក្ដី​ព្រាង​ច្បាប់​ស្ដីពី​សន្តិសុខ​ជាតិ​សម្រាប់​ក្រុង​ហុងកុង។

ក្រុម​និយ័ត​ករ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន កាលពី២សប្ដាហ៍​មុន​បាន​អះអាងថា ទណ្ឌកម្ម​របស់​សហរ​ដ្ឋ​អាមេរិក លើ​បណ្ដា​ក្រុមហ៊ុន​ឬ​បុគ្គល​ជា​ជនជាតិ​ចិន គ្មាន​មូល ដ្ឋា​ន​ច្បាប់​នៅ​ក្រុង​ហុងកុង ឬ​ចិនដីគោក​ឡើយ។

សហរដ្ឋអាមេរិក ក៏បាន​ចុះបញ្ជី​ខ្មៅ​ក្រុមហ៊ុន​ចិនធំៗជាច្រើន​ទៀត រួមទាំង​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ធំ​បំផុត SMIC និង​ក្រុមហ៊ុន​ផលិត​ដ្រូ​ន DJI ផងដែរ។ បណ្ដា​ក្រុមហ៊ុន​អាមេរិក ត្រូវបាន​រឹតបន្តឹង​ក្នុង​ការលក់​ផលិតផល ទៅឱ្យ​ក្រុមហ៊ុន​ទាំងនេះ​ដោយ​សំអាង​លើ​ហេតុផល​សន្តិសុខ​ជាតិ។

ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗរបស់​ចិន រួមមាន​ក្រុមហ៊ុន Huawei ក្រុមហ៊ុន ByteDance ក្រុមហ៊ុន Alibaba និង​ក្រុមហ៊ុន Tencent ក៏បាន​ជាប់ផុង​ក្នុង​សង្គ្រាម​បច្ចេកវិទ្យា រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នេះ​ផងដែរ។

សហរដ្ឋអាមេរិក​បាន​រឹតបន្តឹង​ក្រុមហ៊ុន Huawei ធ្វើយ៉ាងណា​ឱ្យ​ក្រុមហ៊ុន​នេះ​ពិបាក​ទទួលបាន​បន្ទះ​ឈី​ប​ពី​អាមេរិក​កាលពី​ឆ្នាំមុន ខណៈ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉េកាំង ByteDance ដែល​កាន់កាប់​ក្រុមហ៊ុន TikTok បាន​បំពាន​ឱសានវាទ​ដែល​សហរដ្ឋអាមេរិក បានកំណត់​ត្រឹម​ថ្ងៃទី៤ ធ្នូ ឱ្យ​ដកចេញ Platform វីដេអូ​ខ្លី​របស់ខ្លួន ខណៈ​កិច្ចព្រមព្រៀង​របស់ខ្លួន ជាមួយ​ក្រុមហ៊ុន​អាមេរិក Oracle សម្រាប់​កាន់កាប់​ភាគហ៊ុន​មួយផ្នែក កំពុង​ស្ថិតក្រោម​ការពិនិត្យ​ពិច័យ​ដោយ​ភាគី​ទាំងពីរ។

យោងតាម​សេចក្ដីរាយការណ៍​ថា រដ្ឋការ​របស់លោក ដូ​ណា​ល់ ត្រាំ កំពុង​ពិចារណា​ហាមឃាត់​ពលរដ្ឋ​អាមេរិក មិនឱ្យ​វិនិយោគ​លើ​ក្រុមហ៊ុន Alibaba និង​ក្រុមហ៊ុន Tencent ដែល​ទាំងនេះ សុទ្ធតែជា​ក្រុមហ៊ុន​ចិន​ចុះបញ្ជី​ជា​សាធារណៈ ដែលមាន​តម្លៃ​បំផុត​នៅក្នុង​សហរដ្ឋអាមេរិក។ តាម​ការ​បញ្ជាក់ថា ក្រុមហ៊ុន Alibaba ជា​ម្ចាស់​កាសែត South China Morning Post ។

ផ្សារភាគហ៊ុន​សហរដ្ឋ​អាមេរិក New York Stock Exchange កាលពី​ថ្ងៃ​ពុធ ទី៦ មករា បាន​គូសបញ្ជាក់​ជាថ្មី​ថា ខ្លួន​នឹង​បន្ត​ផែនការ​លុប​ក្រុមហ៊ុន​ចិន​ចំនួន៣ រួមមាន​ក្រុមហ៊ុន China Telecom ក្រុមហ៊ុន China Mobile និង​ក្រុមហ៊ុន China Unicom ចេញពី​បញ្ជី​ផ្សារភាគហ៊ុន​នៅ​សហរដ្ឋអាមេរិក ដើម្បី​អនុលោម​តាម​បទបញ្ជា ដែល​ចុះហត្ថលេខា​សម្រេច​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្រោយ​ប្រកាស​បានតែ២ថ្ងៃ​ថា ខ្លួន​នឹង​លុបចោល​ផែនការ​នេះ។

បទបញ្ជា​នេះ​បាន​ហាម​ក្រុមហ៊ុន និង​ពលរដ្ឋ​អាមេរិក មិនឱ្យ​វិនិយោគ​លើ​បណ្ដា​ក្រុមហ៊ុន ដែល​រដ្ឋការ​របស់លោក ដូ​ណា​ល់ ត្រាំ​បាន​អះអាង​ដោយ​គ្មាន​មូលដ្ឋាន និង​មិន​សម​ហេតុផល​ថា មាន​ទំនាក់ទំនង​ជាមួយ​យោធា​ចិន៕

ទីផ្សារ​ដីធ្លី​ស្រុក​បន្ទាយស្រី​កំពុង​ទាក់ទាញ​ការវិនិយោគ ខណៈ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ចាប់ផ្តើម​ដំណើរការ

ដោយៈ រ៉ា​ណេ​ត

សៀមរាបៈ ស្រុក​បន្ទាយស្រី​ដែល​ល្បីឈ្មោះ ក្នុងនាម​ជា​តំបន់​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​បែប​សហគមន៍ និង​លំនៅដ្ឋាន​មាន​សុវត្ថិភាព កំពុងតែ​បង្ហាញ​ពី​សក្ដានុពល និង​ភាព​ទាក់ទាញ​ពី​ការវិនិយោគ​ក្នុង​វិស័យ​ដីធ្លី​ស្រប​ពេលដែល​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋបាលខេត្ត និង​ស្រុក​បានចាប់ផ្តើម​ដំណើរការ​យ៉ាងសកម្ម។

នៅក្នុង​ឆ្នាំ២០២១នេះ រដ្ឋបាល​ស្រុក​បន្ទាយស្រី បាននិងកំពុង​បន្តសកម្មភាព​អភិវឌ្ឍន៍​នៅក្នុង​សហគមន៍ និង​ភូមិ ឃុំ​ជា​បន្តបន្ទាប់ ជាពិសេស​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូ​ម​មាន​ផ្លូវថ្នល់ បណ្តាញ​អគ្គិសនី​ជាដើម ខណៈដែល​កំណើន​នៃ​ចំនួន​ប្រជាសាស្ត្រ​ចូលទៅ​សាងសង់​លំនៅដ្ឋាន​រស់នៅ​កាន់តែច្រើនឡើងៗក្នុង​រយៈពេល​ដ៏​ខ្លី។

អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ស  ប្ដា​ហ៍​កន្លងទៅនេះ​ថា នៅក្នុង​ស្រុក​បន្ទាយស្រី​រួមមាន​ចំនួន៣៦ភូមិ ដែល​ភូមិនីមួយៗសុទ្ធ​តែមាន​គម្រោង​អភិវឌ្ឍន៍​ទាំងអស់ ហើយ​ត្រូវបាន​ធ្វើឡើង​ទៅតាម​លំដាប់លំដោយ។ ជាក់ស្ដែង​ពេលនេះ ដំណើរការ​នៃ​ការអភិវឌ្ឍ ការរៀបចំ​សណ្ដាប់ធ្នាប់​ល្អ​ត្រូវបាន​ដំណើរការ​ដល់​ភូមិ​ទី១៤ ហើយនឹង​បន្ត​ដំណើរការ​នេះ​ទៅមុខទៀត។

តាម​ផែនការ​របស់​រដ្ឋបាល​ស្រុក នឹងធ្វើ​យ៉ាងណា​ឱ្យ​ស្រុក​បន្ទាយស្រី​ក្លាយទៅជា​ទីប្រជុំជន ដ៏​មាន​សក្ដានុពល​បំផុត​ក្នុង​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ក្នុង​តំបន់ ឬ​អាច​នឹង​ឈានទៅរក​ការអភិវឌ្ឍន៍​ជាទី​ក្រុង​ថ្មី​មួយ ចំណុះ​រដ្ឋបាល​ខេត្តសៀមរាប។

ជាមួយនឹង​ល្បឿន​នៃ​ការកែលម្អរ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ស្រុក ស្រប​ពេលដែល​មានការ​ចូលរួម​វិនិយោគ និង​អភិវឌ្ឍន៍​ពី​វិស័យ​ឯកជន​ផង​នោះ បច្ចុប្បន្ននេះ​បានធ្វើឱ្យ​ការទិញ-លក់​ដីធ្លី​ចាប់ផ្តើម​មាន​ទីផ្សារ​ឡើងវិញ​ឡើងវិញ​គួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ លោកស្រី ជិន លក្ខិណា តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ និង​អចលនទ្រព្យ​បន្ទាយស្រី​បាន​មានប្រសាសន៍ថា នៅក្នុង​ស្រុក​បន្ទាយស្រី​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ជាពិសេស​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​កាន់តែ​ជំរុញ​វិស័យ​ដីធ្លី​នៅក្នុង​តំបន់​មាន​តម្រូវការ និង​កើន​តម្លៃ​ជា​បន្តបន្ទាប់ ខណៈ​ដែលមាន​អ្នកវិនិយោគ​មួយចំនួន​ចាប់ផ្តើម​ចុះ​ធ្វើ​សកម្មភាព​ទីផ្សារ​ទិញ​លក់​យកចំណេញ។

លោកស្រី​បាន​បន្តថា “ការទិញ​លក់​ដីធ្លី​នៅក្នុង​ស្រុក​បន្ទាយស្រី ដែល​កំពុងមាន​ការអភិវឌ្ឍ​នៅពេលនេះ ភាគច្រើន​ជា​គម្រោង​ដី​ឡូ​តិ៍​សម្រាប់ សាងសង់​លំនៅដ្ឋាន​លក្ខណៈ​បណ្តុំ” ។ លោកស្រី​បន្តថា “តម្លៃ​ដី​ឡូ​តិ៍​ពេលនេះ​គឺ​នៅមានកម្រិត​ទាប​នៅឡើយ ដែល​ផ្តល់ឱកាស​ចំណេញ​ដល់​អតិថិជន ដែលជា​អ្នកទិញ​សម្រាប់​សាងសង់​លំនៅដ្ឋាន​សម្រាប់​ស្នាក់នៅ​ជា​កម្មសិទ្ធិ ក៏ដូចជា​អ្នកទិញ​សម្រាប់ធ្វើ​ការវិនិយោគ​បន្ត នៅពេល​ខាងមុខ​ផងដែរ” ។

លោកស្រី​ជិន លក្ខិណា បាន​បញ្ជាក់ថា អ្នកទិញ​ដី​ឡូ​តិ៍​នៅពេលនេះ​គាត់​អាច​ចំណេញ​បាន​ច្រើន ជាក់ស្ដែង​ដូចជា គម្រោង​ដី​ឡូ​តិ៍​អចលនទ្រព្យ​បន្ទាយស្រី នៅពេល​បច្ចុប្បន្ននេះ គឺ​ត្រូវបាន​លក់​នៅលើ​ទីផ្សារ​ត្រឹម៣០០០ដុល្លារ​ក្នុង​មួយ​ឡូ​តិ៍ ហើយ​ថែមទាំង​មានការ​បញ្ចុះ៥០០ដុល្លារភ្លាមៗ សម្រាប់​អតិថិជន​ដែល​ទិញ​ដោយ​ការបង់​ផ្តាច់ ហើយ​ជាពិសេស​ជាងនេះទៅទៀត គឺមាន​ការផ្តល់ជូន២០០ដុល្លារ​បន្ថែមទៀត សម្រាប់​អ្នកទិញ​ដែល​មក​ផ្ទាល់​ដោយ​ខ្លួនឯង​មិន​តាមរយៈ​ភ្នាក់ងារ។

ទីតាំង​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​អចលនទ្រព្យ បន្ទាយស្រី​មាន​ទីតាំងនៅ​ភូមិ ខ្នារ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប មិន​ជាប់​ពាក់ព័ន្ធ​នឹង​តប​ន់​អប្សរា និង​ប៉ះពាល់​តំបន់​អភិរក្ស​ធម្មជាតិ​នោះទេ ពោលគឺ​មានច្បាប់​ត្រឹមត្រូវ​នៅជាប់​ផ្លូវធំ​ហាយ​វេ៦៦ និង​មាន​ផ្លូវរដ្ឋ​ទំហំ១៥ម៉ែត្រ នៅជាប់​ចំហៀង​គម្រោង​ដី​ឡូ​តិ៍​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ មាន​ចម្ងាយ​ត្រឹម៣គីឡូម៉ែត្រ​ពី​រង្វង់​មូល ដែល​បំបែក​ទៅកាន់​តំបន់​ទេសចរណ៍​កម្សាន្តផ្សេងៗ ដូចជា ភូមិ​ព្រះ​ដាក់ តំបន់​ប្រាសាទបន្ទាយស្រី ភ្នំ​គូ​លេន តំបន់​រមណីយដ្ឋាន​ក្បាលស្ពាន ដែលមាន​សួនសត្វ​ជាច្រើន​ប្រភេទ និង​មាន​ចម្ងាយ​ត្រឹម៧គីឡូម៉ែត្រ​ពី​ផ្លូវ​ឆ្ពោះទៅ​ព្រលានយន្តហោះ​ថ្មី ក៏ដូចជា​ចេញទៅ​តាម​បណ្តា​ខេត្ត​នានា​ផងដែរ។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ 016 999 995 / 017 812 345 / 097 8 123 456 ៕

ចំណេះដឹង! តើ​ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ​ធ្វើឡើង​ដើម្បី​អ្វី ?

ដោយ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីប្រកាស​ថ្មី​មួយ​ស្តីពី ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ សំដៅ​ធានា​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង និង​ការអនុវត្តន៍ ត្រួតពិនិត្យ​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ និង​ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍ​គោរព​តាមផ្លូវ​ច្បាប់។

តាម​សេចក្តីប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ ដែល​បានចេញ​កាលពី​កន្លងមកនេះ​បានឱ្យដឹងថា ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ ទទួលបាន​ផលប្រយោជន៍សំខាន់ៗចំនួន៥ រួមមាន ទី១ ធានា​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ ទី២ ធានា​សមធម៌ និង​តុល្យភាព​នៃ​ផលប្រយោជន៍ រវាង​អ្នក​អភិវឌ្ឍន៍ រវាង​អ្នកត្រួតពិនិត្យ និង​អ្នកប្រើប្រាស់ ទី៣បង្កា​ទប់ស្កាត់​ហានិភ័យ​ហិរញ្ញវត្ថុ ក្នុង​វិស័យ​អចលនវត្ថុ។

ទី៤ ធានា​ចីរភាព​នៃ​ការអភិវឌ្ឍ​អចលនវត្ថុ សំដៅ​បង្កើន​ជំនឿ​ទុកចិត្ត ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ទី៥ រួមចំណែក​ទប់ស្កាត់​សកម្មភាព លាង​សំអាត​ប្រាក់​ក្នុង​វិស័យ​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ។

នៅក្នុង​ការគ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ​នេះ​ផងដែរ  ប្រសិនបើ​ម្ចាស់​គម្រោង​មិនមាន​អាជ្ញា​បណ្ណ​នោះទេ បញ្ជាក់ថា​គម្រោង​នោះ​គឺជា​គម្រោង​ខុសច្បាប់ ហើយ​សាធារណជន​មិនគួរ​ទិញ​លំនៅឋាន​ពី​គម្រោង​នោះទេ។ ជាមួយគ្នានេះ នៅពេលដែល​លោកអ្នក​ដែលមាន​បំណង​ចង់​ទិញ ត្រូវ​សួររក​អាជ្ញា​បណ្ណ​អភិវឌ្ឍ​អចលនវត្ថុ ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ដើម្បី​កុំឱ្យ​មានការ​ខាតបង់​ប្រយោជន៍៕

ឆ្នាំថ្មី !!! ទទួលបានទូរសព្ទ័ iPhone 12 pro max មួយគ្រឿងភ្លាមៗ ដោយមិនចាំបាច់ផ្សងសំណាង…

ដោយ ៖ គង់ ម៉ាលីន

(ភ្នំពេញ)៖​ ជាមួយទំនុកចិត្ត និងគុណភាពនៃការរចនាម៉ូតផ្ទះ ទំនើប ស៊ីវិល័យ ទាន់សម័យកាលរបស់

គម្រោងបុរី ប៊ុន​ លី ដែលទទួលបានការគាំទ្រ និងស្រឡាញ់ពេញចិត្តពីសំណាក់អតិថិជនជាច្រើន លើភាពជឿជាក់ កក់ផ្ទះ និងមានគម្រោងស្វែងរកកក់ផ្ទះគ្រប់ប្រភេទរបស់បុរីយើងខ្ញុំបានផ្តល់ជូននូវប្រម៉ូសិនជាពិសេសសម្រាប់កាដូឆ្នាំថ្មី។

សម្រាប់ដើមឆ្នាំ២០២១នេះ​ ផ្តល់ជូនអតិថិជនទាំងអស់រាល់ការកក់ផ្ទះគ្រប់ប្រភេទរបស់បុរី ​ប៊ុន លី ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ​២០២១ លោកអ្នកនឹងទទួលបានកាដូរឆ្នាំថ្មី ( ​ទូរសព្ទ័ iPhone 12 pro max) មួយគ្រឿងភ្លាមៗ។ អតិថិជនដែលអញ្ជើញមកកក់​មុន នឹងទទួលបានមុន ការផ្តល់ជូននេះ មានចំនួនកំណត់ត្រឹមតែ ៨ ផ្ទះដំបូងប៉ុណ្ណោះ !! សូមប្រញាប់ឡើង កុំឲ្យប្រម៉ូសិនពិសេសនេះកន្លងផុតឲ្យសោះ ។

ចាប់ផ្តើមជីវិតរស់នៅបែបស៊ីវិល័យជាមួយ បុរី ប៊ុនលី !! ជាមួយបទពិសោធន៍រស់នៅប្រកបដោយផាសុកភាព សុវត្ថិភាព ភាពកក់ក្តៅ នៅក្នុងគ្រួសារជាមួយសួនច្បាលំហែ កម្សាន្ត កន្លែងក្មេងលេង និងផ្សារទំនើប។ គម្រោងរបស់បុរី ប៊ុន លី នឹងក្លាយជាលំនៅឋានដ៏ល្អប្រណិត និងស៊ីវីល័យ​ដល់អតិថិជនដែលស្ថិតនៅតំបន់ពាណិជ្ជកម្មអភិវឌ្ឍន៍ ជឿនលឿនដែលជាតម្រូវការប្រជាជនក្នុងតំបន់ ដែលជាកាលានុវត្តភាព​ក្នុងការបើកអាជីវកម្មខ្នាតតូច និងមធ្យម ឬអាជីវកម្មលក្ខណៈគ្រួសារ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/068/077 22 77 89

ឬតាមអាសយដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ។

បុរី ប៊ុនលី ស៊ីវិល័យតាមសម័យកាល!

ផលទុនជាតិសរុបរបស់ខេត្តកែបមានទំហំជាង៥០លានដុល្លារអាមេរិកកាលពីឆ្នាំមុន

ដោយៈ រ៉ាណេត

ខេត្តកែបៈ ស្ថិតនៅក្នុងគោលនយោបាយ នៃការជំរុញឱ្យមានសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍នៅទូទាំងខេត្ត នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ ផលទុនជាតិសរុបរបស់ប្រជាពលរដ្ឋក្នុងខេត្តកែប មានទំហំទឹកប្រាក់ជាង៥០,៧លានដុល្លារ។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋ បានមានប្រសាសន៍នក្នុងក្នុងកិច្ចប្រជុំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១កន្លងមកថា រដ្ឋបាលខេត្តបានអនុវត្តន៍តាមច្បាប់គោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រដែលបានកំណត់ ក្នុងផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ បានធ្វើឲ្យខេត្តមានការរីកចម្រើន នាំមកនូវភាពសុខដុមរមនា ធានាបាននូវសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សាធារណៈសុខមាលភាពសង្គម ហើយជីវភាពប្រជាជនកាន់តែត្រូវបានកែសម្រួល និងរីកចម្រើនជាលំដាប់។

ជាក់ស្តែង ដោយផ្អែកតាមទិន្នន័យមូលដ្ឋានប្រចាំឆ្នាំ អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត មានការថយចុះជាលំដាប់គឺ១៦,៤៩ភាគរយនៅឆ្នាំ២០១២ មកត្រឹម ៣,១៨ភាគរយនៅឆ្នាំ២០២០។ ផលទុនជាតិសរុបក្នុងខេត្ត មានទំហំជាង៥០,៧លានដុល្លា ស្មើនឹង០,២០ភាគរយ នៃសេដ្ឋកិច្ចជាតិសរុប ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១.២១៧ដុល្លារអាមេរិក។

លោកបញ្ជាក់ថា តាមរយៈការដាក់ចេញនូវកម្មវិធី នយោបាយយុទ្ធសាស្ត្រឈ្នះៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តកែបបាននឹងកំពុងមានការរីកចម្រើនលើគ្រប់វិស័យ និងបានប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ និងការកសាងស្ថាបនាឡើងនៅសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបន្តថា ភាពរីកចម្រើន និងការអភិវឌ្ឍន៍នៅក្នុងខេតកែប នាពេលបច្ចុប្បន្នភាគច្រើនអ្នកវិនិយោគបានផ្តោតសំខាន់ ទៅលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ និងទេសចរណ៍ ដូចជាការបង្កើតជាតំបន់កម្សាន្ត តំបន់ទេសចរណ៍ និងលំនៅដ្ឋានបែបលំហែរជាដើម។ ក្រៅពីនេះក៏មានប្រភេទអាជីវកម្មបម្រើសេវាផ្នែកទេសចរណ៍ផងដែរ៕

ការព្យាករណ៍ៈសេដ្ឋកិច្ចអាមេរិកនឹងហក់ឡើងកាន់តែលឿនក្រោយលោក Joe Bidenឡើងកាន់ដំណែង

Joe Bidenឡើងកាន់ដំណែង

ដោយៈសុខុម

ញូវយ៉ក:  ធនាគារវិនិយោគដ៏ធំរបស់សហរដ្ឋអាមេរិក Goldman Sachs បានលើកឡើងថា សេដ្ឋកិច្ចអាមេរិកនឹងហក់ឡើងខ្ពស់វិញ បន្ទាប់ពីលោកJoe Bidenឡើងកាន់ដំណែងជាផ្លូវការ ដែលជាបេក្ខជនគណបក្សប្រជាធិបតេយ្យ ដែលគណបក្សនេះកាន់កាប់ដំណែងភាគច្រើននៅព្រឹទ្ឋសភា។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃ៧ មករា។

កាលពីល្ងាចថ្ងៃពុធ ទី៦ មករា ធនាគារនេះបានធ្វើការព្យាករជាថ្មីអំពីកំណើន GDP (ផលិតផលក្នុងស្រុកសរុប) និងអត្រាគ្មានការងារធ្វើសម្រាប់ឆ្នាំ២០២១ បន្ទាប់ពីសារព័ត៌​មានCNN និងស្ថាប័នព័ត៌មានផ្សេងៗទៀតបានព្យាករថា គណបក្សប្រជាធិបតេយ្យនឹងកាន់កាប់វិមានព្រឹទ្ធសភាអាមេរិក ដោយនិយាយថា គណបក្សនេះនឹងមានសំឡេងឆ្នោតគ្រប់គ្រាន់ ក្នុងការបញ្ចេញកញ្ចប់ថវិកាសង្គ្រោះ រាប់រយពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយស្ដារសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ខ្លាំង ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ កាន់តែធ្ងន់ធ្ងរឡើងៗ។

ក្រុមសេដ្ឋវិទូប្រចាំធនាគារ Goldman Sachs បានសរសេរថា “គណបក្សប្រជាធិបតេយ្យ ទំនងជាអនុម័តកញ្ចប់ថវិកាសេដ្ឋកិច្ចបន្ថែមទៀតនៅក្នុងត្រីមាសតី១”។

គំនិតសុទិដ្ឋនិយមពីសេដ្ឋវិទូទាំងនេះ បានជួយស្រាយបំភ្លឺចម្ងល់ជុំវិញ ការដែលបណ្ដាវិនិយោគិនភាគច្រើន មិនសូវភ្ញាក់ផ្អើលចំពោះស្ថានការណ៍ចលាចល ដែលធ្វើឱ្យកក្រើកក្រុងវ៉ាស៊ីនតោន។

ផ្សារភាគហ៊ុន Dow Jones បានហក់ឡើងខ្ពស់មិនធ្លាប់មាន កាលពីថ្ងៃពុធទី៥ មករា បន្ទាប់ពីក្រុមអ្នកគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលកាន់កាប់វិមានកាពីតូល (វិមានសភាអាមេរិក)។

ពេលនេះធនាគារ Goldman Sachs បានព្យាករថា សេដ្ឋកិច្ចអាមេរិក នឹងទទួលបានកំណើនGDP ៦,៤% ក្នុងឆ្នាំ២០២១ ដែលកើនឡើងពីការព្យាករមុននេះ៥,៩%។

កំណើនកាន់តែឆាប់រហ័សនេះ ក៏នឹងជួយផ្ដល់ឱកាសការងារបន្ថែម ជាជាងឱកាសបញ្ឈប់បុគ្គលិកពីការងារ។ ពេលនេះWall Street រំពឹងថា អត្រាគ្មានការងារធ្វើនឹងធ្លាក់ចុះមកនៅត្រឹម៤,៨% ត្រឹមដំណាច់ឆ្នាំ២០២១ និង៣,៩% ត្រឹមដំណាច់ឆ្នាំ២០២៣។

ទន្ទឹមនេះ ធនាគារវិនិយោគអាមេរិក Morgan Stanley ក៏មានសុទិដ្ឋនិយមចំពោះសេដ្ឋកិច្ចនេះដែរ ដោយព្យាករថា សេដ្ឋកិច្ចអាមេរិកនឹងទទួលបានកំណើន GDP ៥,៩% ក្នុងឆ្នាំ២០២១៕