លោក​បណ្ឌិត​គីម ហ៊ាង៖ អ្នករកស៊ី​គ្មាន​ច្បាប់​កាន់តែ​ប្រឈម​នឹង​ផលវិបាកនាពេល​អនាគត

ដោយៈ​លក្ខិណា

ភ្នំពេញៈ នៅក្នុង​វិស័យ​អចលនវត្ថុ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ បើទោះបី​ជាមាន​ការរីក​ចម្រើន និង​មាន​អាយុកាល​រាង​យូរ​បន្តិច​ហើយ​ក្តី ក៏ប៉ុន្តែ​វិស័យនេះ នៅតែមាន​អ្នករកស៊ី​មិន​ត្រឹម​ត្រូវមាន​ចំនួន​ច្រើន​ដដែល ជាពិសេស​នោះ គឺ​អ្នកបើក​រកស៊ី​ដោយ​មិនមាន​ច្បាប់ទម្លាប់ មិនមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

អ្នកជំនាញ​អចលនទ្រព្យ​មួយរូប​នៅ​កម្ពុជា បាន​លើកឡើងថា នៅពេល​ប្រទេស​កាន់តែ​រឹត​ត្បឹ​ត​នូវ​ច្បាប់ទម្លាប់ អ្នករកស៊ី​គ្មាន​អាជ្ញាប័ណ្ណ រកស៊ី​គ្មាន​ច្បាប់ទម្លាប់ នឹង​កាន់តែ​ពិបាក ដោយ​បច្ចុប្បន្ន​បញ្ហា​ប្រឈម​របស់​ពួកគេ បាន​កើតឡើងបណ្ដើរៗហើយ​ផដែរ។

លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង អគ្គនាយក KW Cambodia និង​ក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ី​ស្ទេ​ត​បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា នៅពេល​រដ្ឋាភិបាល​ចាប់ផ្ដើម​រឹតបន្តឹង​ច្បាប់ ទម្លាប់​នៃ​ការធ្វើ​មុខ​ជំនួញ ក្នុង​វិស័យ​អចលនទ្រព្យ អ្នក​ដែលមាន​ឱកាស​រីក​ធំធាត់​បាន គឺ​អ្នក​ដែលមាន​ច្បាប់ មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម  ហើយ​អ្នក​ដែល​រកស៊ី​បែប​ឆក់កណ្ដៀត​អាច​នឹងមាន​បញ្ហា​ប្រឈម ហើយនឹង​អាច​ក្ស័យ​ធន់​ផងដែរ។

លោក​បាន​ថ្លែងថា “បច្ចុប្បន្ននេះ​ខ្ញុំ​មើលឃើញថា វា​ជា​ឱកាស​សម្រាប់​អ្នករកស៊ី​ដែល​ស្របច្បាប់ ប៉ុន្តែ​វា​ជា​បញ្ហា​ប្រឈម​សម្រាប់​អ្នករកស៊ី​មិន​ស្របច្បាប់។ នៅពេល​ច្បាប់​កាន់តែ​តឹងរ៉ឹង អ្នករកស៊ី​ដែល​ត្រឹម​ត្រូវគេ​នឹង​រីកចម្រើន ហើយ​អ្នករកស៊ី​មិន​ត្រឹមនឹង​មានប​ញ្ហ​ប្រឈម​កាន់តែ​ធ្ងន់” ។

លោ​កប​គីម ហ៊ាង​បាន​បន្តថា បច្ចុប្បន្ននេះ នៅពេល​យើង​ជួប​បញ្ហា​នឹង​កូ​វីដ១៩ ទីផ្សារ​អចលនទ្រព្យ ក៏មាន​ការប្រែប្រួល​ដែរ​ជាក់​ស្ដេ​ង ក្នុង​វិស័យ​ខុន​ដូ ពី​មុនគេ​សំដៅលើ​អតិថិជន​បរទេស​ជា​អ្នកទិញ​ខុន​ដូ តែ​នៅពេល​កូ​វីដ១៩ ផ្ទុះឡើង ជនបរទេស​ក៏​អត់​បានធ្វើ​ដំណើរ​និង​មក​ប្រទេស​កម្ពុជា ដូច្នេះ​អ្នកទិញ ខុន​ដូ ជា​ជនជាតិខ្មែរ​វិញ ប៉ុន្តែ​បើទោះបីជា​ខុន​ដូ​មាន​ទីផ្សារ​ឬ​មិនមាន​ទីផ្សារ បើសិនជា​រកស៊ី​មិនមាន​អាជ្ញាប័ណ្ណ មិនបាន​បង់ពន្ធ​ពួកគាត់​នឹងត្រូវ​បរាជ័យ​ហើយ​ធ្ងន់ធ្ងរ​ទៀតផង ព្រោះថា​ប្រជាជន​កម្ពុជា​បច្ចុប្បន្ននេះ គឺមាន​ការយល់ដឹង​ច្រើន មុននឹង​សម្រេចចិត្ត​ទិញ​ខុន​ដូ​ឬ​អចលនទ្រព្យ​ណាមួយ ។

វា​មិនមែន​តែ​ខុន​ដូ​ទេ និយាយ​រួម​គឺ​វិស័យ​អចលនទ្រព្យ​ទាំងមូល រួមមាន​ដី​ឡូ​ត៏ ផ្ទះល្វែង វីឡា ខុន​ដូ។

កាលពីដើមឆ្នាំ២០២០នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ព្រមាន​រួច​ម្ដង​ហើយ ពី​ចំណាត់ការ​របស់​ក្រុម​អ្នករកស៊ី ឬ​ក្រុម​អ្នក​តាំងខ្លួន​ជា​ភ្នាក់ងារ ហើយ​បង្ហោះ​លក់​អចលនទ្រព្យ​តាម​បណ្ដាញ​សង្គម​ដោយ​មិនមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។ ចំណាត់ការ​នេះ ត្រូវបាន​ស្វាគមន៍ និង​គាំទ្រ​ពី​អ្នករកស៊ី​ដែលមាន​អាជ្ញាប័ណ្ណ និង​បង់ពន្ធ​ជូន​ជាច្រើន​នៅ​កម្ពុជា​ផងដែរ៕

ចំណេះដឹង​អចលនទ្រព្យ៖ ដឹង​ពី​តម្លៃ​អចលនទ្រព្យ​របស់​អ្នក ដោយ​ប្រើ​វិធីសាស្ត្រវាយតម្លៃ​ខ្លួនឯង

ដោយ​គង់ សូរិយា

ភ្នំពេញៈ ចង់ដឹង​ដី ផ្ទះ​របស់​អ្នក ឬ​អចលនទ្រព្យផ្សេងៗទៀត​មានតម្លៃ​ប៉ុន្មាន មិនមែនជា​រឿង​ស្មុ​គ្រ​ស្មាញ​ពេក​នោះទេ លោក អ្នក​គ្រាន់តែ​ប្រើប្រាស់​វិធីសាស្ត្រងាយៗទាំងនេះ អាច​ដឹង​តម្លៃ​អចលនទ្រព្យ​របស់​អ្នក​មានតម្លៃ​ប៉ុន្មាន​មិន​ខាន។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ សកល លោក​យិន លាង​គង់​បាន​បង្ហើប​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ដឹង​ពី​តម្លៃ​អចលនទ្រព្យ​របស់​អ្នកនា​ពេលបច្ចុប្បន្ន និង​អាច​ប្រមើលមើល​ពី​អនាគត​បាន​ផងដែរ។

វិធីសាស្ត្រ​វាយតម្លៃ​លំនៅដ្ឋាន​របស់​អ្នក

តម្លៃ​លំនៅដ្ឋាន​របស់​អ្នក​មានតម្លៃ​ប៉ុន្មាន ខ្ពស់​ឬ​ទាប​ជាង​ទីផ្សារ នៅពេល​អ្នក​ចង់​លក់? អ្នក​អាច​ប្រើប្រាស់​វិធីសាស្ត្រ​នេះ គឺ​សិក្សា​តម្លៃ​អចលនទ្រព្យ​នៅ​ជុំវិញ​តំបន់​របស់​អ្នក ឬ​នៅក្នុង​បុរី ឬ​សំណង់​ផ្ទះល្វែង​ដែល​អ្នករស់នៅ តើ​គេ​បាន​ទិញ និង​លក់​ក្នុងតម្លៃ​ប៉ុន្មាន? ។

នៅពេល​អ្នកដឹង​ពី​តម្លៃ​គេ​ទិញ លក់ នៅក្បែរ​លំនៅដ្ឋាន​របស់​អ្នក​រួចហើយ អ្នកនឹង​អាច​យក​តម្លៃ​មូលដ្ឋាន​នោះ យកមក​ប្រៀបធៀប​នឹង​តម្លៃ​ផ្ទះ​របស់​អ្នក ទំហំ និង​ទីតាំង​ផ្ទះ​របស់​អ្នក​ថា តើ​ខុសគ្នា ឬ​ស្រដៀង​គ្នា ព្រោះ​បើ​មាន​ទំហំ​ផ្ទះ​ដូចគ្នា​ឬ​ស្រដៀង​គ្នា តម្លៃ​ផ្ទះ​របស់​អ្នក អាច​នឹង​មានតម្លៃ​ប្រហាក់ប្រហែល​ផ្ទះ របស់​អ្នកជិតខាង​របស់​អ្នក​នោះឯង។ លើកលែងតែ​លំនៅដ្ឋាន​របស់​អ្នក​ស្ថិតនៅ​ចំណុច​ពិសេស​ណាមួយ។

តម្លៃ​សំណង់​លំនៅដ្ឋាន​របស់​អ្នក

វិធីសាស្ត្រ​មួយទៀត ដែល​គេ​និយម​យកមកប្រើ​ប្រាស់ គឺ​ដើម្បី​ចង់ដឹង​តម្លៃ​លំនៅ  ដ្ឋា​ន​របស់​អ្នក មានតម្លៃ​ប៉ុន្មាន​ពិតប្រាកដ​លើ​ទីផ្សារ គឺ​គេ​អនុវត្តន៍​តាម​វិធីសាស្ត្រ​មួយ​នេះ ដោយ​គេ​យក​តម្លៃ​ដីធ្លី​ចេញ។ ឧទាហរណ៍​ដី​ផ្ទះ​របស់​អ្នកមាន​ទទឹង៥ គុណ​នឹង២០ម៉ែត្រ វា​ស្មើនឹង១០០ម៉ែត្រការ៉េ ហេតុនេះ​គេ​នឹង​វាយតម្លៃ​ដី​នៅ​តំបន់​នោះ ក្នុង​មួយ​ម៉ែត្រការ៉េ​ប៉ុន្មាន ហើយ​យកមក​គុណ​នឹង​ទំហំ​ដី​របស់​អ្នក លោក អ្នក​នឹងរង​ឃើញ​ដី​របស់​អ្នក​មានតម្លៃ​ប៉ុន្មាន​ហើយ។

ចំណែក​សំណង់​ដែល​នៅសល់​លើដី​នោះ គេ​វាយតម្លៃ​តាម​តម្លៃ​សាងសង់​តើ​អស់​មួយ​ការ៉េ​ប៉ុន្មាន បូក​នឹង​ថ្លៃ​ជាង​សាងសង់ ពេលនោះ​លោក អ្នកនឹង​រកឃើញ​តម្លៃពិត​នៃ​ផ្ទះ​របស់​អ្នក​យ៉ាងច្បាស់​លាស់​ហើយ ដោយ​យក​តម្លៃ​ដី បូក​ជាមួយ​តម្លៃ​សំណង់ លោក អ្នកនឹង​ដឹងថា ផ្ទះ​របស់​អ្នក​មានតម្លៃ​ប៉ុន្មាន​ពិតប្រាកដ​ហើយ។

ការវាយតម្លៃ​ដីធ្លី

តម្លៃ​ដីធ្លី​អាចមាន​ការប្រែប្រួល និង​មាន​លក្ខណៈពិសេស​ជាង​លំនៅដ្ឋាន​បន្តិច​ត្រង់​ថា បើ​ដី​របស់​អ្នកមាន​ទំហំ រូបរាង សណ្ឋាន​ដី​ខុសគ្នា លោក អ្នក​មិនអាច​ធៀប​ជាមួយនឹង​តម្លៃ​ដី​របស់​អ្នក និង​ដី​អ្នកជិតខាង​ឡើយ។ លោក អ្នក​ត្រូវ​ចាំ​ថា តម្លៃ​ដី​របស់​អ្នក​ថ្លៃ​ឬ​ថោក វា​អាស្រ័យ​លើ​ទំហំ​ដី ប្លង់​រូបរាង​ដី ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ កត្តា​ប្រជាសាស្ត្រ និង​សក្តានុពល​នៅ​ជុំវិញ​ដី​របស់​អ្នក​បាន​ទិញ ឬ​វិនិយោគ​យក​ផលចំណេញ។

ករណី​ដី​របស់​អ្នកមាន​សណ្ឋាន រូបរាង​ស្រដៀង​គ្នា នឹង​ដី​របស់​អ្នកជិតខាង គឺ​តម្លៃ​ដី​របស់​អ្នក គឺមាន​ភាព​ស្រដៀង​នឹង​ដី​អ្នកជិតខាង​ផងដែរ ប៉ុន្តែ​ការកើនឡើង​ឬ​ថយចុះ​តម្លៃ វា​អាស្រ័យ​លើ​ពេលវេលា កាលៈទេសៈ​ដែល​អ្នកលក់​ចេញ​ផងដែរ។

ប៉ុន្តែ​បើ​លក់​ពេល​ដំណាលគ្នា លោក អ្នក​អាច​សិក្សា​ពី​តម្លៃ​ដី ដែល​គេ​បាន​ទិញ​នៅ​ជិតខាង​អ្នក និង​ដី​ដែល​គេ​ទើបបាន​លក់​ចេញ​នៅក្បែរ​ខាង​អ្នក នោះ​លោក អ្នក​អាច​យក​តម្លៃ​ដី​ដែល​គេ​បាន​ទិញ និង​លក់​នៅ​ជិតខាង​លោក អ្នក​យកមក​ធៀប​គ្នា ដោយ​គុណ​យក​តម្លៃ​មធ្យមភាគ លោក អ្នកនឹង​រកឃើញ​តម្លៃ​ដី​របស់​អ្នក​ពិតប្រាកដ​មិន​ខាន។

ប៉ុន្តែ​លោក អ្នក​ត្រូវ​ចងចាំ​ថា ដី​ដែលមាន​ទំហំ​ធំ តែងតែមាន​តម្លៃ​ទាប​ជាង​ដី​ដែលមាន​ទំហំ​តូច ហើយ​តម្លៃ​អចលនទ្រព្យ​ណាមួយ​ពិតប្រាកដ មិនមែន​ឈរលើ​មាត់​អ្នក​ចង់​លក់​នោះទេ ប៉ុន្តែ​វា​ស្ថិតនៅលើ​តម្លៃ​ដែល​អ្នកទិញ​ហ៊ាន​ទិញ​ប៉ុណ្ណោះ៕

អ្នកជំនាញ៖ ចង់​ទិញ​ដី​ឡូ​តិ៍​ទុក​លក់​យកចំណេញ​នៅតែមាន​ឱកាស​ឱ្យតែ​ចេះ​ទិញ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា ទិញ​ដី​ទុក​លក់​មានឱកាស​ចំណេញ​ជាង​ទិញ​ផ្ទះ ការទិញ​ផ្ទះ​ទុក​លក់​ចំណេញ​ជាង​ទិញ​ខុន​ដូរ តែ​ទោះជា​យ៉ាងណា​ការទិញ​ដី​ទុក​លក់ ក៏​មិនមែន​សុទ្ធតែ​ចំណេញ​ទាំងអស់​នោះដែរ ទាល់តែ​ចេះ​ទិញ ស្គាល់​ពី​តំបន់​ភូមិសាស្ត្រ​ត្រូវមាន​ការអភិវឌ្ឍ ទើប​អាច​ទទួលបាន​ផលចំណេញ​ត្រឡប់​វិញ​លឿន ហើយ​បាន​ច្រើន​ទៀត។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អចលនទ្រព្យ Deythmey Real Estate លោ​កវិន ឈុន​ហ៊ា​ត បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​ថា ការទិញ​អចលនទ្រព្យ មិនមែន​សុទ្ធតែ​ទទួលបាន​ផលចំណេញ ត្រឡប់មកវិញ​ទាំងអស់​នោះទេ ប្រសិនបើ​យើង​មិនបាន​ពិនិត្យ និង​វិភាគ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ។ លោ​កថា​ជួនកាល​អ្នកខ្លះ ទិញ​តាម​ការអូសទាញ​របស់​មិត្តភក្ដិ ឬ​បងប្អូន​ដោយ​មិនបាន​មើល ឬ​មិនបាន​ពិនិត្យ​ដោយ​ខ្លួនឯង ជួនកាល​ទិញ​ហើយ​ទុកចោល​លក់​មិន​ចេញ​យូរ​ឆ្នាំ ប្រៀបបាន​ដូចជា​យកលុយ​កប់​ចោល​ក្នុង​ដី។

លោក​បាន​បញ្ជាក់ថា “ការទិញ​ដី​វា​អាស្រ័យទៅលើ​លុយ​តិច ឬ​ច្រើន បើ​យើង​មាន​លុយ​ប្រហែលជា ៤០,០០០ដុល្លារ ឬ ៥០,០០០ដុល្លារ យើង​ទិញ​ដី​នៅ​ទីតាំង​ល្អ​ទំហំ ៥x២០ម៉ែត្រ នៅ​កៀក​ទីក្រុង​មាន​ផ្លូវ​បេតុង​ស្រាប់ ជា​ដី​ដែល​អ្នកណា​ក៏​ស្រលាញ់​ដែរ។លោក​បន្តថា “ប៉ុន្តែ​ធាតុពិត​ដី​មានតម្លៃ​ថ្លៃ​ដូច្នេះ បើ​យើង​ទិញ​សម្រាប់​សង់​លំនៅដ្ឋាន​ទុក រស់នៅ​ជាការ​ប្រសើរ​ហើយ តែបើ​យើង​ទិញ​ទុក​ចំណេញ​វិញ ទោះបី​វា​ឡើង​ក៏​ឡើង​មិន​ច្រើន​ដែរ ដោយសារ​តម្លៃ​ដើម​ទិញ​មកវា​ឡើង​ខ្ព​ស់កល់​ទៅហើយ។ ម្យ៉ាងទៀត​ទិញ​ដី​ក្បែរ​រោងចក្រ​មាន​ស្រាប់​វា​ក៏​ឡើងថ្លៃ​ខ្ពស់​ហើយ​ដែរ” ។

លោក​បន្តថា ដើម្បី​ទិញ​ដី​ឡូ​តិ៍​ទុក​ចំណេញ ត្រូវ​រក​ទីតាំង​ដី​ដែលមាន​នឹង​ងាយស្រួល​អ​ភ​វឌ្ឍន៍ និង​មានតម្លៃ​ក្រោម១០,០០០ដុល្លារ លើ​ទំហំ​៥x ២០ម៉ែត្រ ជា​ដី​នៅ​ឆ្ងាយ​ក្រុង​បន្តិច(ព្រោះ​នៅ​កៀក​ក្រុង​ទិញ​មិន​បានទេ) តែ​ជា​ដី​នៅជាប់​ភូមិ​ប្រជាពលរដ្ឋ នៅក្បែរ​សាលារៀន វត្ត​អា​រ៉ា​ម មន្ទីរពេទ្យ​បើ​មាន​ផ្សារ​ទៀត​រឹតតែ​ល្អ ជាពិសេស​ជាទី​តាំង​ដី ដែល​រៀប​នឹងមាន​គម្រោង​អភិវឌ្ឍន៍​ធ្លាក់​មកដល់ ដូចជា គម្រោង​អភិវឌ្ឍន៍​ផ្ទះល្វែង គម្រោង​អភិវឌ្ឍន៍​សួន​ឧស្សាហកម្ម ឬ​រោងចក្រ​ជាដើម។

បច្ចុប្បន្ន​គេ​សង្កេតឃើញថា រដ្ឋាភិបាល​បានដាក់​គោលនយោបាយ ឱ្យ​រោងចក្រ​រើ​ចេញទៅ​ក្រៅ​ក្រុង ពិសេស​នៅតាម​ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ៤ ផ្លូវ៥១ ឬ​ផ្លូវ៤១ជាដើម។ នៅពេលដែល​ដឹង​ពី​គម្រោង​រោងចក្រ ត្រៀម​ផ្លាស់​ទៅ​ទីតាំង​ណាមួយ​ជាក់លាក់ គួរ​ទិញ​ដី​ក្បែរ​នោះ​ទុក។  សម្រាប់​ដែលមាន​តម្លៃ​ក្រោម១០,០០០ដុល្លារ ពេល​រោងចក្រ​ធ្លាក់​មកដល់ វា​នឹង​ឡើងដល់​ទៅជា​ង២០,០០០ដុល្លារ​ជាមិនខាន ដូច្នេះ​បើសិន​មាន​លុយ​ទិញ​ដី​ខ្ទង់​ក្រោម​មួយ​ម៉ឺន​ដុល្លារ​ចុះ ឱកាស​ចំណេញ​ត្រឡប់​គឺមាន​ច្រើន៕

ចិនអំពាវនាវដល់អាមេរិកដោះស្រាយជម្លោះពាណិជ្ជកម្មឱ្យបានត្រឹមត្រូវផ្អែកលើការគោរពគ្នាទៅវិញទៅមក

ដោយៈ ប៊ី

ភ្នំពេញៈ ចិន កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយដោះស្រាយជម្លោះជាមួយខ្លួន ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកសមភាព និងផលប្រយោជន៍ទៅវិញទៅមក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសលោក Hua Chunying បាននិយាយថា “ការចែកផ្លូវជាមួយប្រទេសចិនមានន័យថា ការបាត់បង់ឱកាសពាណិជ្ជកម្ម អនាគត និងពិភពលោក ដែលគិតជាទឹកប្រាក់មានតម្លៃរាប់ពាន់លានដុល្លារ ពីវិស័យឧស្សាហកម្មធំៗ របស់ខ្លួនរួមទាំងអាកាសចរណ៍ អេឡិចត្រូនិច និងឧបករណ៍វេជ្ជសាស្ត្រ”។

លោកស្រី Hua ក៏បានធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិកលោក Janet Yellen ថា សហរដ្ឋអាមេរិកនឹងរក្សាពន្ធ ដែលបានដាក់លើទំនិញចិន ដោយអតីតរដ្ឋបាលលោកដូណាល់ ត្រាំ នៅពេលនេះ។

លោកស្រី Hua បាននិយាយថា មានសំឡេងប្រឆាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រឆាំងនឹងសង្គ្រាមពាណិជ្ជកម្ម ដែលបានធ្វើលើប្រទេសចិន ដោយអតីតរដ្ឋបាលអាមេរិក ដោយមានជំនឿថា ការអនុវត្តន៍បែបនេះមិនអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ប្រទេសបានទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងបង្កផលប៉ះពាល់ទៅវិញដល់សហគ្រាស និងអ្នកប្រើប្រាស់របស់អាមេរិក។

លោកស្រីបានថ្លែងទៀតថា “ដូចដែលយើងបានចង្អុលបង្ហាញជាច្រើនដងហើយ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន-អាមេរិកគឺមានអត្ថប្រយោជន៍ទៅវិញទៅមកឆ្ពោះទៅរកលទ្ធផលឈ្នះ ប៉ុន្តែមិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មនេះទេ”។

លោកស្រី Hua បានទទូចដល់ភាគីសហរដ្ឋអាមេរិកឱ្យយកចិត្តទុកដាក់ចំពោះការអំពាវនាវពីសហគមន៍ធុរកិច្ច និងប្រជាជន ដែលមានចក្ខុវិស័យពីក្នុង និងក្រៅប្រទេស កែតម្រូវការធ្វើខុសដែលពាក់ព័ន្ធ និងធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនការសន្ទនា សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថេរភាព និងរឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕

លំនៅឋានបែបធម្មជាតិមួយនឹងលេចរូបរាងឡើងនៅតំបន់ជ្រោយចង្វារ

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ បុរី ហ្គោលដេន ផាក ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយដែលនឹងត្រូវសាងសង់ក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំងជាមួយនឹងការរចនាម៉ូតដ៏ទាន់សម័យនិងពេញនិយមសម្រាប់ការរស់នៅ។ ជាមួយនឹងការប្តេជ្ញាចិត្តរបស់យើងសម្រាប់ការរីកចម្រើនដ៏យូរអង្វែងនាថ្ងៃអនាគត បុរី ហ្គោលដេន ផាក នឹងផ្តល់ជូនអតិថិជនមិនត្រឹមតែជាសំណង់លំនៅឋានដែលមានគុណភាពរឹងមាំ និងការផ្តល់សេវាកម្មល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូននូវការអភិវឌ្ឍចម្រុះដើម្បីប្រែក្លាយទៅជាសហគមន៍ធម្មជាតិបៃតងដែលពោរពេញទៅដោយភាពទាក់ទាញ ស៊ីវិល័យ និងគួរឲ្យចង់រស់នៅជាមួយភាពសម្បូរបែបផងដែរ។

គុណភាពរឹងមាំ សេវាកម្មល្អ សោភ័ណភាពប្រណិត សុវត្ថិភាពពេញលេញ រួមជាមួយនឹងបរិស្ថានស្អាតស្រស់បំព្រង ដែលធ្វើឲ្យអតិថិជនទទួលបាននូវការរស់នៅប្រកបដោយឧត្តមភាព គឺជាលក្ខណៈពិសេសរបស់បុរី ហ្គោលដេន ផាក។

បុរី ហ្គោលដេន​ ផាក នឹងត្រូវបានបើកសម្ពោធជាផ្លូវការនាពេលឆាប់ៗនេះហើយ។

បុរី ហ្គោលដេន ផាក ឧត្តមភាពនៃជីវិត

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ: 060 777 998 / 070 777 998 / 095 777 998។

សម្ដេចតេជោ ហ៊ុន សែន ទទូចឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការផ្ទុះជំងឺកូវីដ១៩ក្នុងសហគមន៍ភ្នំពេញសាជាថ្មី

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានធ្វើការទទូច និងក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមការពារ និងទប់ស្កាត់ការរីករាលដាល និងផ្ទុះឡើងសាជាថ្មីនៅក្នុងសហគមន៍ដែលត្រូវបានដាក់ឈ្មោះថា ព្រឹត្តិការណ៍២០កុម្ភៈ បន្ទាប់ពីបានធ្វើតេស្តឃើញវិជ្ជមានរហូតដល់ទៅចំនួន៣២នាក់ត្រឹមតែរយៈពេល១០ម៉ោងតែប៉ុណ្ណោះ។

ជាមួយនឹងការដាក់ចេញនូវវិធានការការពារចំនួន៦ចំណុចសំខាន់ៗ សម្ដេចតេជោ ក៏បានស្នើដល់បណ្តាប្រជាពលរដ្ឋទូទៅគម្បីកុំមានការរើសអើងអ្នកដែលស្ថិតនៅក្នុងតំបន់ប៉ះពាល់ ប៉ុន្តែគួរតែចូលរួមគាំទ្រទាំងអស់គ្នាអនុវត្តនូវវិធានការនានាដែលបានដាក់ចេញដោយក្រសួងសុខាភិបាល។

ដោយឡែកសម្រាប់អ្នកដែលមានការពាក់ព័ន្ធផ្ទាល់ជាមួយនឹងទីតាំងក្លឹបN8 ដែលមានទីតាំងនៅជិតស្តាតអូឡាំពិក ទាំងអស់ត្រូវតែចូលរួមជាមួយក្រសួងសុខាភិបាលដើម្បីយកសំណាក់ធ្វើតេស្ត ហើយក្រៅពីនោះ សម្រាប់អ្នកបើកតាក់ស៊ី អ្នកបើកកងបីដែលដឹង ឬសង្ស័យខ្លួនឯងដែលមានជាប់ពាក់ព័ន្ធក៏ត្រូវស្ម័គ្រចិត្តចូលរួមជាមួយក្រសួង ចៀសវាងកើតមានជំងឺក្នុងខ្លួន ហើយចម្លងទៅដល់ក្រុមគ្រួសារ និងអ្នកដែលស្ថិតនៅក្បែរខ្លួន៕

សម្តេចតេជោៈព្រឹត្តិការណ៍២០កុម្ភៈរហូតមកទល់ពេលនេះរកឃើញអ្នកឆ្លងជំងឺកូវីដចំនួន៣២នាក់

ដោយ:គង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប៣២ករណី ដែលសម្តេចតេជោចាត់ទុកថាជាព្រឹត្តិការណ៍២០វិច្ឆិកា។

សម្តេចបាននិងកំពុងមានប្រសាសន៍ ក្នុងការថ្លែងសារពិសេសនាព្រឹកថ្ងៃទី២០ វិច្ឆិកានេះថា យើងកំពុងជួបបញ្ហាធ្ងន់ធ្ងរនៅរាជធានីភ្នំពេញ ខណៈដែលយើងកំពុងប្រយុទ្ឋប្រឆាំងទប់ពលករឆ្លងដែនចេញពីប្រទេសថៃ និងវៀតណាមបានល្អប្រសើរ ប៉ុន្តែយើងបានកើតមានការព្រួយបារម្ភ និងការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ៕

អ្នកជំនាញ៖ តើ​ភាពរ​រីកចម្រើន និង​ការអភិវឌ្ឍ​សំណង់ខ្ពស់ៗនៅ​រាជធានី​ភ្នំពេញ ប្រឈម​បញ្ហា​អ្វីខ្លះ?

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅត្រឹម​រយៈពេល​ជិត២ទសវត្សរ៍​ចុងក្រោយ​នេះ វិស័យ​អចលនទ្រព្យ​កម្ពុ​ជាមាន​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​យ៉ាងខ្លាំង ជាពិសេស​បាន​កែប្រែ​តំបន់​ដាច់ស្រយាល តំបន់​ដី​ទំនេរ​ទៅ ជា​បណ្តុំ​សំណង់​អគារ​យ៉ាង​ស្អេកស្កះ។

ប៉ុន្តែ​ជាមួយនឹង​វឌ្ឍនភាព​ទាំងអស់នេះ អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​បាន​លើកឡើងថា ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ ជាពិសេស​ផ្នែក​សំណង់​នាពេល​បច្ចុប្បន្ននេះ គឺ​នៅតែ​ប្រឈម​ទៅនឹង​បញ្ហា​នៅឡើយ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា CBRE Cambodia លោកស្រី​អាន សុធី​តា បាន​មានប្រសាសន៍​ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្នុង  រយៈពេល​ជិត២០ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ពិតជា​មាន​ភាព​រីកចម្រើន​ខ្លាំង ជាមួយនឹង​ការកកើត​នូវ​សំណង់​អាគារ​តូច ធំ​យ៉ាង​ស្អេកស្កះ ជាពិសេស​សំណង់​អគារខ្ពស់ៗ បាន​សាងសង់​ព្រោងព្រាត នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​ប្រចាំ​ប្រទេស។

លោកស្រី​បាន​បញ្ជាក់ថា “កាលពី​ប្រមាណ២០ឆ្នាំមុន នៅពេល​និយាយ​ពី​ទីផ្សារ​អចលនទ្រព្យ ហាក់​មិនមាន​អ្នក​ស្គាល់​ច្បាស់​ច្រើន​នោះទេ ហើយ​ចំពោះ​អ្នករកស៊ី​នៅក្នុង​វិស័យនេះ ភាគច្រើន​អ្នកមាន​លុយ គឺមាន​ទិញ​ទុក​សម្រាប់​លក់​បន្ត​តែប៉ុណ្ណោះ ដោយ​មិនមាន​គំនិត ឬ​គម្រោង​អភិវឌ្ឍ​ដី​ទំនេរ​ឱ្យ​លេចចេញ​ជា​សំណង់ សម្រាប់​បម្រើ​ផលប្រយោជន៍​ក្នុង​វិស័យ​ណាមួយ​នោះទេ” ។

លោកស្រី​បន្តថា អ្វីដែល​ជាការ​គួរឱ្យកត់សម្គាល់​ខ្លាំង គឺ​ទើបតែ​ប្រមាណ១០មុននេះ ក្រោយពេល​មាន​ក្រុមហ៊ុន​បរទេស​ចូលមក​វិនិយោគ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ដែល​ក្រៅពី​នាំយក​ទុន បច្ចេកទេស និង​ជំនាញ​មកជា​មួយ​នោះ បាន​ជួយផ្តល់​ជា​បទពិសោធន៍​ដល់​អ្នក​ក្នុងស្រុក​ឱ្យមាន​គំនិត និង​គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់​បន្តិចម្ដងៗដោយ ផ្តើមចេញពី​ការអភិវឌ្ឍ​ផ្នែក​លំនៅដ្ឋាន ក្រោយមក​មាន​ផ្នែក​សណ្ឋាគារ ផ្សារ​សហគមន៍ អគារ​ការិយាល័យ និង​ផ្សារ​ទំនើប​ជា​បន្តបន្ទាប់​រហូតមក​ដល់​សព្វថ្ងៃនេះ។

ជាមួយនឹង​ការលើកឡើង​ពី​ភាព​រីកចម្រើន និង​ការអភិវឌ្ឍន៍​ខាងលើនេះ លោកស្រី​អាន សុធី​តា បានលើកឡើង​ផងដែរ​ថា បើទោះជា​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន ដូច​ការមើលឃើញ​នាពេល​បច្ចុប្បន្ននេះ ប៉ុន្តែ​បញ្ហា​និង​ភាព​ប្រឈម​នៅក្នុង​ភាព​រីកចម្រើន​នេះ​នៅតែមាន ដែល​អាច​បង្ក​ជា​បញ្ហា​នៅពេល​អនាគត។

លោកស្រី​បញ្ជាក់ថា សម្រាប់តែ​ក្នុង​រាជធានី​ភ្នំពេញ ដោយសារ​មិនទាន់មាន​ការកំណត់​តំបន់ និង​ទំហំ​នៃ​ការអភិវឌ្ឍ យើង​ឃើញ​មាន​សំណង់​អគារ​តូចធំ ទាប​ខ្ពស់ ហាក់​មាន​ភាព​រប៉ាត់រប៉ាយ​លាយឡំ​គ្នា ដែល​មិនទាន់​មានការ​កំណត់ឱ្យ​បានច្បាស់លាស់​ថា តំបន់​សម្រាប់​អភិវឌ្ឍ​សំណង់​អគារ​ការិយាល័យ​ជួល តំបន់​ណា​ជា​សំណង់​ខុន​ដូ តំបន់​ជា​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ពោលគឺ​អាស្រ័យ​តែ​លើ​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​ដែល​ចង់បាន​ទីតាំង​ណា​សង់​នៅ​ទីតាំង​នោះបាន ដែល​វា​អាច​នឹង​កើតមាន​ជា​បញ្ហា​នៅ​ថ្ងៃក្រោយ ហើយ​ទាំងអស់នេះ ជា​កំហុស​ដែល​កើតមានឡើង​ពី​អ្នកវិនិយោគ និង​អភិវឌ្ឍន៍ កំហុស​ពី​ក្រុមហ៊ុន​ផ្តល់យោបល់ ក៏ដូចជា​កើតចេញពី​ស្ថាប័ន ដែល​ពាក់ព័ន្ធ​ផងដែរ​ដោយសារតែ​មិនមាន​ការគ្រប់គ្រង​ច្បាស់លាស់​នៅឡើយ។

លោកស្រី​ថា “នេះ​ជា​បញ្ហា​ធំ​ដែល​យើង​មើលរំលង ប្រសិនបើ​នៅ​តំបន់​មួយ​ដែល​មិនមាន​ការបែងចែក និង​កំណត់​គ្រប់គ្រង​ឱ្យបាន​ច្បាស់លាស់ នោះ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទាំងនោះ មិនអាច​ទទួលយកបាន​នោះទេ និយាយ​តែ​ការ​ចរាចរណ៍​តែមួយ​មុខ​ក៏​ជា​បញ្ហា ដែល​កើតចេញពី​ការមើលរំលង​បញ្ហា​មួយ​នេះដែរ” ។ លោកស្រី​បន្ថែមថា “ ដូច្នេះ​ត្រូវតែមាន​ការកំណត់​នូវ​ប្រភេទ​សំណង់ កំណត់​នូវ​ទំហំ​នៃ​ការសាងសង់​អាគារ​ឱ្យបាន​ត្រឹមត្រូវ ទើប​មានការ​អភិវឌ្ឍ​រក្សាបាន​នូវ​ភាពល្អប្រសើរ​ជា​និរន្តរភាព” ៕

ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល ​បានក្លាយ​ជា​មេដែក​ឆក់​ទាក់ទាញ​ការវិនិយោគ​ លើ​បណ្តា​ខេត្ត​ចំនួន៦ យ៉ាងគំហុក

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ជាមួយនឹង​ផែនការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ការដាក់ចេញ​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ច្បាស់លាស់ បានធ្វើ​ឲ្យ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ខេត្ត​ចំនួន៤កំពុងមាន​ភាពលេច​ធ្លោ​និង​ទាក់ទាញ។

១.ខេត្តស្វាយរៀង

ថ្វីត្បិតតែ​ខេត្តស្វាយរៀង គឺជា​ខេត្ត​មាន​សក្តានុពល​ពាណិជ្ជកម្ម​ក្តី ប៉ុន្តែ​ក្រឡេក​ទៅ​មើល​វិស័យ​សំណង់​និង​អចលនទ្រព្យ​វិញ ឃើញថា​ខេត្ត​មាន​សញ្ញា​វិជ្ជមាន​ច្រើន និង​មាន​សកម្មភាព​អភិវឌ្ឍ​លើ​បណ្តា​គម្រោង​សាងសង់​ដដែល។

តាម​ប្រសាសន៍​របស់​អភិបាលខេត្ត​ស្វាយរៀង​ឱ្យដឹងថា បច្ចុប្បន្ន​ខេត្តស្វាយរៀង មាន​ភាព​រីកចម្រើន​គួរឱ្យ​កត់​ស​ម្កាល់ និង​មាន​ភាព​ទាក់ទាញ​មិន​ចាញ់​ខេត្ត​ដទៃទៀត​ទេ។

សំណង់​លំនៅដ្ឋាន អគារខ្ពស់ៗ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម មិនមាន​ការផ្អាក​សក​ម្ម​ភាព​សាងសង់​អ្វី​ទេ។

២.ខេត្តកោះកុង

បើ​ប្រៀបធៀប​នឹង​ខេត្ត​ជាប់មាត់​សមុទ្រ​ដទៃ​ដូចជា ព្រះសីហនុ កែប និង​កំពត ខេត្តកោះកុង ហាក់បីដូចជា​ស្ថិតនៅ​ជួរ​ខាងក្រោយ​គេ លើ​ការវិនិយោគ​ក្នុង​វិស័យ​អចលន​ទ្រព្យ។ ប៉ុន្តែ​បច្ចុប្បន្ន​ខេត្ត​មួយ​នេះ កំពុង​ផុសផុល​លើ​សកម្មភាព​វិនិយោគ ពី​បណ្តា​វិនិយោគិន​នានា។

អ្នកជំនាញ​អចលនទ្រព្យ​ធ្លាប់បាន​មានប្រសាសន៍ថា ខេត្តកោះកុង​មាន​សក្តានុពល​ខ្ពស់​ចំពោះ​សេដ្ឋកិច្ច ដូច្នេះ​ទើប​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ មាន​ជា​បន្តបន្ទាប់ ពិសេស​គម្រោងធំៗដូចជា ព្រលានយន្តហោះ​អន្តរជាតិ កំពង់ផែ​ទឹក​ជ្រៅ និង​គំរោង​ពង្រីក​ផ្លូវជាតិ​លេខ៤៨ ការកសាង​ផ្លូវជាតិ​លេខ១០ចេញពី​ខេត្តបាត់ដំបង ឆ្ពោះទៅកាន់​ខេត្តកោះកុង​ជា​លើកដំបូង។

លើសពីនេះ គម្រោង​ស្ថាបនា​កំពង់ផែ​ទឹក​ជ្រៅ ការពង្រីក​ផ្លូវជាតិធំៗ កំពុងមាន​ការអភិវឌ្ឍ​ជាបណ្តើរៗ ដែលនាំឱ្យ​ខេត្ត​នេះ​រីក​មុខមាត់​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ។

៣ ខេត្តកំពង់ស្ពឺ

ខេត្ត​មួយ​នេះ មាន​សក្តានុពល​លើ​គម្រោង​រោងចក្រ និង​សហគ្រាស​ខុសពី​គេ ដោយហេតុថា កត្តា​ភូមិសាស្ត្រ​ស្ថិតនៅ​ជិត​ទីក្រុង​ភ្នំពេញ និង​អំណោយផល​ទៅលើ​ការដឹកជញ្ជូន អាស្រ័យ​ដោយ​ការ​រិ​ក​ចម្រើន​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរ​ទាំង​ខេត្ត។ ដូច្នេះ​ទើបបានជា​បណ្តា​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ម្ចាស់​គម្រោង​បុរី​លំ​នោ​ដ្ឋា​ន​ឬ​ដី​ឡូ​តិ៍​នានា នាំគ្នា​សម្រុក​មក​វិនិយោគ​លើ​វិស័យ​សំណង់​ជា​ហូរហែ។

អភិបាលខេត្ត​កំពង់ស្ពឺ លោក​វ៉ី សំណាង បាន​មានប្រសាសន៍​ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា ខេត្តកំពង់ស្ពឺ​បាន​ទាក់ទាញ​លើ​គម្រោង​វិនិយោគ ក្នុង​វិស័យ​សំណង់​ប្រមាណ​ជាង២០០លាន​ដុល្លារ ដែល​គំរោង​ទាំងនោះ​សុទ្ធសឹង ជា​គម្រោង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម។

ខេត្ត​នេះ​មាន​សក្តានុពល​ផងដែរ ដោយសារ​ជា​ខេត្ត​ដែលមាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗឆ្លងកាត់ ដែល​ត​ភ្ជាប់​ទៅកាន់​ខេត្ត​ដ៏​មាន​សក្តានុពល ជាប់មាត់​សមុទ្រ​គឺ​ខេត្ត​ព្រះសីហនុ។

ខេត្ត​ព្រះសីហនុ

ផ្លូវសំខាន់ៗចំនួន៣៤ខ្សែ ដែល​បាននិងកំពុង​បញ្ចប់​ការស្ថាបនា បានធ្វើ​ឲ្យ​ខេត្ត​នេះ​ផ្លាស់ប្តូរ​មុខមាត់​បន្ថែមទៀត ជាមួយនឹង​សក្តានុពល​ដែលមាន​ស្រាប់​ដូចជា កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់ ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ ផ្លូវ​រថភ្លើង ការកសាង​ផ្លូវ​ល្បឿន​លឿន​ជា​លើកដំបូង​ឆ្ពោះទៅកាន់​ខេត្ត​នេះ និង​សក្តានុពល​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន ដែល​កំពុង​ជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម ដែល​បានធ្វើ​ឲ្យ​មានការ​វិនិយោគ​គំរោង​អចលនទ្រព្យធំៗជាច្រើន​នៅ​ខេត្ត​នេះ។

ខេត្ត​នេះ​ជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង និង​ជា​តំបន់​ស្ថិតនៅលើ​ផែនការអភិវឌ្ឍន៍​នៃ​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់១ ផ្លួ​វ​មួយ​របស់​ប្រទេស​ចិន។

ខេត្តសៀមរាប

ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗទូទាំង​ង​ខេត្ត​បាន និង​កំពុង​រៀបចំឡើង​យ៉ាង​លឿន ប្រកបដោយ​គុណភាព ការកែលំអរ​ស្ទឹង​សៀមរាប ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ សៀមរាប​ថ្មី ស្ថិត​ក្នុងស្រុក​សូទ្រនិគម និង​គំរោង​អភិវឌ្ឍន៍​ជាច្រើន​ទៀត​របស់​វិស័យ​ឯកជន​ដូចជា ការវិនិយោគ​របស់​ក្រុមហ៊ុន Naga Corp នៅ​ខេត្ត​នេះ​តម្លៃ ៣៥០លាន​ដុល្លារ​អាមេរិក។

លើសពីនេះ ការវិនិយោគ​គំរោង​លំហែរ​កាយ របស់​ក្រុមហ៊ុន​វិនិយោគ​កោះ​សង្សារ នៅ​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប និង​គំរោង​បុរី​លំនៅដ្ឋាន​ជាច្រើន​ទៀត កំពុង​ពង្រីក​សក្តានុពល​របស់​ខេត្ត​នេះ កំពុង​រុញ​ខេត្ត​នេះ​ទៅកាន់​កម្រិត​ថ្មី​មួយទៀត ដើម្បី​ទាក់ទាញ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ក្រៅពី​ប្រាសាទបុរាណ។

ខេត្តមណ្ឌលគិរី

ជាមួយនឹង​ការប្រកាស​បង្កើត គណៈកម្មការ​អន្តរក្រសួង ទទួលបន្ទុក​លើ​ការសិក្សា​លើ​ផែនការអភិវឌ្ឍន៍ ព្រលានយន្តហោះ​ខ្នាត​តំបន់​លំដាប់​អន្តរជាតិ បានធ្វើ​ឲ្យ​ខេត្ត​នេះ​ទាក់ទាញ​ការវិនិយោគ​យ៉ាងគំហុក ពី​អ្នកវិនិយោគ​ជាតិ អន្តរជាតិ ដែល​ភាគច្រើន​ពួកគេ​សាងសង់​រមណីយដ្ឋាន និង​ផ្ទះ​បែប​លំហែរ​កាយ ដោយសារ​ខេត្តមណ្ឌលគិរី ជា​ខេត្ត​មាន​អាកាស​ថា​តុ​ល្អ​ជាងគេ មាន​ទេសភាព​ដ៏​ស្រស់ស្អាត​គ្មាន​ពីរ និង​មាន​សណ្ឋាន​ដី​បែប​ខ្ពង់រាប ដែល​ធ្វើ​ឲ្យ​មាន​អំណោយផល​ដល់​ការដាំដុះ។

ក្រសួងទេសចរណ៍​បានរៀបចំ​ផែនការអភិវឌ្ឍន៍​ខេត្ត​នេះ ជា​តំបន់​អ​ភ​ភិ​វឌ្ឍន៍​សេដ្ឋកិច្ច​ពហុ​បំណង តាមរយៈ​ការកសាង​តំបន់​សេដ្ឋកិច្ច​ពិសេស កសាង​មូលដ្ឋាន​ទេសចរណ៍​លំដាប់​អន្តរជាតិ និង​ផែនការ​រៀបចំ​ដាំ​ផ្កា និង​បន្លែ​សម្រាប់​ទាក់ទាញ​ទេសចរណ៍​ផង និង​សម្រាប់​ប្រើប្រាស់​សម្រាប់​ជា​មូលដ្ឋាន ចែកចាយ​ទៅកាន់​សេវាកម្ម​បដិសណ្ឋារកិច្ច​ទី​ទាំង​ប្រទេស​ផងដែរ៕

ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្រុង​កោះរ៉ុង​កំពុង​ឆ្ពោះទៅមុខ ខណៈ​ព្រលានយន្តហោះ​ខ្នាតតូច​គ្រោង​នឹង​សាងសង់​នាពេលខាងមុខ

ដោយៈ​ឧ​ត្ត​ម

ព្រះសីហនុៈ ព្រលាន​យន្ត​ថ្មី​មួយទៀត នឹង​បង្ហាញខ្លួន​នៅលើ​កោះរ៉ុង ស្ថិតក្នុង​ទីក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ដែល​គំរោង​នេះ​ស្ថិតនៅក្នុង​ផែនការមេ​អភិវឌ្ឍន៍ ដែល​វិនិយោគ​ដោយ​វិស័យ​ឯកជន។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា គម្រោង​អភិវឌ្ឍន៍​ព្រលានយន្ដហោះ​ថ្មី​មួយ​នេះ ស្ថិតនៅក្នុង​ផែនការមេ​របស់​ក្រុមហ៊ុន Royal Group Koh Rong Development របស់​អ្នកឧកញ៉ា​គិត ម៉េង នៅលើ​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ។

លោក​បន្តថា “គម្រោង​នៃ​ការសាងសង់​ព្រលានយន្តហោះ​នេះ វា​ជា​ផ្នែក​នៃ​គោលដៅ​អភិវឌ្ឍ ដែល​ស្ថិតនៅក្នុង Master Plan នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន Royal Groupប៉ុន្តែ​អ្វី​ដែលជា​អាទិភាព គឺ​ការស្ថាបនា​ផ្លូវ​បេតុង ដែលមាន​ប្រវែង៧០គីឡូម៉ែត្រ និង​ទទឹង៨ម៉ែត្រ។ លោក​បន្តថា “ការស្ថាបនា​ផ្លូវ​នេះ ត្រូវចំ​ណាត​ទំហំ​ទឹកប្រាក់​ប្រមាណ៣៥លាន​ដុល្លារ រួម​ជាមួយនឹង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ រណប​គម្រោង​ផ្សេងទៀត ដែល​ត្រូវ​បញ្ចប់​ឱ្យបាន​មុន ហើយ​គម្រោង​ព្រលានយន្តហោះ​ចាប់ផ្តើម​ធ្វើ​បន្ទាប់” ។

លោក​ឃាង ភារ​ម្យ​បាន​បន្តថា ពាក់ព័ន្ធ​ទៅនឹង​គម្រោង នៃ​ការសាងសង់​ព្រលានយន្តហោះ​នេះ​ផងដែរ បច្ចុប្បន្ននេះ​រដ្ឋបាលខេត្ត កំពុង​រង់ចាំ​ការកែសម្រួល Master Plan ពី​ក្រុមហ៊ុន Royal Group Koh Rong Development ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​វិនិយោគ និង​អភិវឌ្ឍន៍ ដោយឡែក​សម្រាប់​ទំហំ​ទុន នៃ​ការសាងសង់​ព្រលានយន្តហោះ​សម្រាប់​ការដឹកជញ្ជូន​ក្នុងស្រុក​មួយ​នេះ យើង​នៅ​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ​នោះទេ ហើយក៏​មិនទាន់​ទទួលបាន​ការសម្រេច ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នោះដែរ។ ដូច្នេះ​គម្រោង​នេះ​នៅ​មិនទាន់បាន​បង្ហាញ​ជា​ផ្លូវការ​ជាក់លាក់​ថា នឹងត្រូវ​អភិវឌ្ឍន៍​នៅលើ​ផ្ទៃដី​ទំហំ​ប៉ុន្មាន និង​ចំណាយ​ទុន​ក្នុង​ការសាងសង់​ក្នុង​កម្រិត​ប៉ុណ្ណា​នោះដែរ។

ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍ នៅលើ​កោះរ៉ុង​ក្រោម​ការវិនិយោគ ពី​សំណាក់​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េង​មួយ​នេះ ជា​គម្រោង​ដ៏​ធំ​លើកដំបូង​នៃ​ការអភិវឌ្ឍ​កោះ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​ក្លាយជា​ទីក្រុង​កម្សាន្ត និង​ទេសចរណ៍​លំដាប់​ពិភពលោក ដោយ​ក្នុងនោះ​រួមមាន​សណ្ឋាគារ​លំដាប់​ផ្កាយ៥ ទីលាន​វាយ​កូន​ហ្គោល កាស៊ីណូ តំបន់​រី​ហ្សត ផែបណ្តែត​ទឹក ស្ពាន ប្រភេទ​ផ្ទះ​វីឡា​ភ្ជាប់​ជាមួយ​អាង​ហែល​ទឹក រួមជាមួយ​នឹង​មណ្ឌល​កម្សាន្ត​មួយចំនួនទៀត៕