ដោយៈរតនៈ
ភ្នំពេញៈ គម្រោងដីចម្ការ ដីសម្រាប់សង់ផ្ទះលំហែកាយ បានកើតឡើងជាបន្តបន្ទាប់ ខណៈដែលភាគីពាក់ព័ន្ធអះអាងថា ប្រសិនបើកូវីត១៩ស្ងប់ស្ងាត់ អតិថិជននិងកាន់តែចាប់អារម្មណ៍កើនឡើងទ្វេរដង។
លោកហ៊ិន សុជាតិ ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មក្រុមហ៊ុនA2A Town Cambodia ដែលកំពុងវិនិយោគរមណីយដ្ឋាន V Kirirum មានប្រសាសន៍ប្រាប់Propertyareaនៅថ្ងៃទី៩ ខែ មេសានេះថា ស្របពេលដែលគម្រោងដីឡូត៍សម្រាប់សង់ផ្ទះ គម្រោងផ្ទះល្វែង និង គម្រោងបុរីកំពុងតែរីកលូតលាស់នៅទីក្រុងនោះ គម្រោងផ្ទះលំហែរ ក៏បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ តាមបណ្ដាខេត្តសំខានៗ ដូចជា កំពត កំពង់សោម សៀមរាប កោះកុងផងដែរ។
លោកបន្តថា “អ្វីដែលជាការកត់សម្គាល់គឺភាគច្រើន នៃអតិថិជនគឺគាត់អាចធ្វើការ ដោយភាពស្ងៀមស្ងាត់ ហើយបច្ចុប្បន្នគឺជាពេលវេលាដែលជំងឺកូវីត១៩ កំពុងរាតត្បាតមនុស្សភាគច្រើន មិនអាចទៅប្រជុំគ្នាបាន មានតែងាកមកធ្វើការនៅកន្លែងស្ងប់ស្ងាត់ ដែលមិនមានភាពអ៊ូអរ”។
            
 







