លោក​ឡុង គីម​សួគ៌ ៖ ចំណេះដឹង​ហិរញ្ញវត្ថុ​គឺជា​ចំណុច​ស្លាប់​រស់ក្នុង​ការវិនិយោគ​អចលនទ្រព្យ

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ជា​អ្នកវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដែល​ធ្លាប់មាន​បទពិសោធន៍​ច្រើន​ឆ្នាំ និង​ទទួលបាន​ភាពជោគជ័យ​នៅក្នុង​វិស័យ​មួយ​នេះ បាន​លើកឡើងថា មិន​ថា​ជាការ​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ ឬ​វិស័យ​ដទៃទៀត​នោះទេ អ្វី​ដែលជា​ចំណុច​សំខាន់ និង​ចាំបាច់​បំផុត​ត្រូវតែមាន​គឺ​ចំណេះ​ផ្នែក​ហិរញ្ញវត្ថុ ត្បិត​ចំណេះដឹង​មួយ​នេះ អាចធ្វើ​មាន​ឥទ្ធិពល​ទាំង​ល្អ និង​អាក្រក់​មកលើ​ដំណើរការ​នៃ​មុខ​ជំនួញ​បាន។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century21 Advance លោក​ឡុង គីម​សួគ៌ បាន​មានប្រសាសន៍ថា គ្រប់ការ​ប្រកប​មុខ​ជំនួញ​ណាមួយ​ក៏ដោយ ក្រៅពី​មាន​ផែនការអាជីវកម្ម គោលដៅ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្ពោះទៅ យុទ្ធសាស្ត្រ​ទីផ្សារ រួមជាមួយ​នឹង​ថវិកា​ដែលជា​ដើមទុន​ដំបូង​នោះ គឺ​ចាំបាច់​ត្រូវតែមាន​នូវ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ។

លោក​បាន​បញ្ជាក់ថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ គឺមាន​សារសំខាន់​បំផុត​នៅក្នុង​ការធ្វើ​អាជីវកម្មផ្សេងៗ បើ​គ្មាន​ចំណេះដឹង​ហិរញ្ញវត្ថុ​នោះទេ មុខ​ជំនួញ​អាច​នឹង​ជួប​ហានិភ័យ​ខ្ពស់ និង​ប្រឈម​ទៅនឹង​ការខាតបង់​យ៉ាង​ប្រាកដ។

លោក​ឡុង គីម​សួគ៌​បាន​មានប្រសាសន៍ថា “នៅក្នុង​ការរកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ មិន​ថា​ចំពោះ​ការវិនិយោគ ឬ​ជាការ​បណ្តាក់ទុន​អភិវឌ្ឍន៍​គម្រោង​ណាមួយ​នោះឡើយ គឺ​ត្រូវតែ​មាននូវ​ចំណេះដឹង​ហិរញ្ញវត្ថុ​ឱ្យបាន​រឹង​ម៉ាំ​ជា​ចាំបាច់ ដើម្បី​ជៀសវាង​បង្កើត​នូវ​ហានិភ័យ​ទៅ​ថ្ងៃក្រោយ។ ការ​មាននូវ​ចំណេះដឹង​ហិរញ្ញវត្ថុ​ច្បាស់លាស់ គឺជា​កត្តា​មួយ​យ៉ាងសំខាន់​សម្រាប់ធ្វើ​ជាដើម​ទុន​ក្នុង​រយៈពេល​យូរអង្វែង ទៅលើ​ការវិភាគ បែងចែក​ទៅលើ​ចំណូល​ចំណាយ​នៃ​ដំណើរ​ប្រ​ត្តិ​ការ” ។

លោក​បាន​លើក​ជា​ឧ​ទារ​ហ៍​ថា ប្រសិន​អ្នកទិញ​ដី​សម្រាប់​វិនិយោគ​ដោយ​រំពឹងថា​អាច​ទទួលបាន​ចំណេញ​ត្រឡប់មកវិញ​ក្រោយពេល​លក់​ចេញ​ក្នុង​រយៈពេល​មួយ ទាំង​ដែល​ខ្លួន​អ្នក​មិនមាន​លុយ​គ្រប់គ្រាន់ ហើយ​ប្រើ​ប្រាក់កម្ចី​ពី​ធនាគារ​បង្គ្រប់ លុះ​ពេល​ស្ថានការណ៍​ប្រែប្រួល មិនអាច​លក់​ដី​ចេញ​វិញ ដែល​ក្រៅពី​មិន​បានទទួល​ប្រាក់ចំណេញ​ដូច​ការគិត ថែមទាំង​ប្រឈម​នឹង​ការខាតបង់​ទៅលើ​ការប្រាក់​ធនាគារ​ទៀត។ ទាំងនេះ​គឺ​បណ្តាលមកពី​កង្វះខាត​ចំណេះដឹង​ហិរញ្ញវត្ថុ។

មួយវិញទៀត ឧ​ទា​រហ៍​ថា អ្នកទិញ​ដី​សម្រាប់​អភិវឌ្ឍន៍​ជា​លំនៅដ្ឋាន​សម្រាប់​លក់ ដោយ​រំពឹងថា នឹង​ទទួលបាន​ចំណេញ​ខ្ពស់​ត្រឡប់មកវិញ ទាំង​ដែល​ខ្លួន​មិនមាន​ដើមទុន​តម្កល់ទុក​អភិវឌ្ឍន៍​គ្រប់គ្រាន់ ហើយ​រំពឹង​កម្ចី​ធនាគារ​សម្រាប់​បន្តដំណើ​រ​ការសាងសង់ ដោយ​សង្ឃឹមថា​អាច​នឹង​យក​ចំណូល​ពី​អតិថិជន​ដែល​បាន​ទិញ​គម្រោង​បង់​រំ​លោះ​ប្រចាំខែ​សង់​ត្រឡប់​ទៅ​ធនាគារ​វិញ ប៉ុន្តែ​ចៃដន្យ​ស្ថានការណ៍​ទីផ្សារ ឬ​តម្រូវការ​ទីផ្សារ​ប្រែប្រួល ឬ​អតិថិជន​ដែល​បាន​ទិញ​គម្រោង​ជួប​វិបត្តិ​ហិរញ្ញ​ណាមួយ​មិនមាន​លទ្ធភាព​បង់ នោះ​អ្នកនឹង​ជួប​ហានិភ័យ​បន្ត​ពី​អតិថិជន ដែល​ទាំងអស់នេះ​ក៏​បណ្តាលមកពី​កង្វះខាត​នៃ​ចំណេះដឹង​ហិរញ្ញវត្ថុ ខ្វះ​ការពិចារណា ខ្វះ​ការ​បែង​ចែង​ពីរ​ច​ន្ត​សាច់ប្រាក់​សម្រាប់​ការវិនិយោគ និង​អភិវឌ្ឍន៍​គម្រោង។

និយាយ​ជារួម គ្រប់ការ​ប្រកប​អាជីវកម្ម​ទាំងអស់ រាប់ទាំង​វិស័យ​អចលនទ្រព្យ មុនពេល​សម្រេចចិត្ត​ចូលប្រឡូក ចាំបាច់​គឺ​ត្រូវតែ​មានចំណេះដឹង​ហិរញ្ញវត្ថុ​ឱ្យបាន​រឹង​ម៉ាំ​បំផុត ដើម្បី​គេចចេញ​ពី​ហានិភ័យ​នៃ​អាជីវកម្ម៕

អ្នកជំនាញៈ ក្រុមហ៊ុនភ្នាក់ងារមិនអាចរស់បានទេ បើគ្មានការវិនិយោគនៅពីក្រោយ

ដោយ:គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានលើកឡើងស្រដៀងគ្នាថា ការបើកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ បើរង់ចាំយកកម្រៃសេវាមមកចិញ្ចឹមបុគ្គលិក មិនអាចរស់បានទេ បើសិនជាគ្មានការវិនិយោគនៅពីក្រោយ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មទាក់ទងនឹងការទិញ លក់ ជួលមិនអាចធ្វើឲ្យក្រុមហ៊ុនភ្នាក់ងារអាចធំធាត់ និងឆ្ពោះទៅមុខបានទេ វាប្រឈមមុខនឹងស្លាប់ ឬបិទក្រុមហ៊ុន បើសិនជាក្រុមហ៊ុនណាមួយនោះគ្មានការវិនិយោគដោយខ្លួនឯង ដើម្បីគាំទ្រដល់ដំណើរការរបស់ក្រុមហ៊ុនខ្លួនទេនោះ​។

លោកបន្តថា “ក្រុមហ៊ុនធំៗដែលអាចឈរជើងបានក្នុងវិស័យនេះ សុទ្ឋតែមានការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅពីក្រោយ ដើម្បីអាចទទួលបានធនធាន យកមកពង្រីកអាជីវកម្មឬក្រុមហ៊ុនសេវាកម្មរបស់ខ្លួនបាន”។ លោកបន្តថា “មានវិធីសាស្រ្តជាច្រើន ដែ​លអ្នកវិនិយោគ បានប្រើប្រាស់ ដើម្បីបានទទួលជោគជ័យ និងរក្សាបាននូវនិរន្តរភាពក្រុមហ៊ុនរបស់ខ្លួន”។

ជាមួយគ្នានេះ លោកColor Tanអគ្គនាយកក្រុមហ៊ុនYOUNGSEAR Real Estateបានមានប្រសាសន៍លើកឡើងស្រដៀងគ្នាថា តាមធម្មតាម្ចាស់ក្រុមហ៊ុន ដែលមានទុនវិនិយោគ ពួកគេតែងវិនិយោគលើគម្រោងរបស់ខ្លួន ដើម្បីយកមកចិញ្ចឹមក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យរបស់ខ្លួន ព្រោះការរង់ចាំយកសេវាកម្មពីអតិថិជន មិនអាចធ្វើឲ្យក្រុមហ៊ុនឈរជើងបានយូរនៅក្នុងទីផ្សារនេះឡើយ។

លោកបានលើកឡើងនូវឧទាហរណ៍ជាក់ស្តែងមកបញ្ជាក់ថា ដូចជា ក្រុមហ៊ុនភ្នាក់​ងារលក់ខុនដូ ម្ចាស់ក្រុមហ៊ុនតែងតែកាត់យកចំណែកណាមួយនៃខុនដូ នោះមកលក់ ដើម្បីទទួលបានកម្រៃសេវាកម្មផង ប្រាក់ចំណេញផង ពិសេសអាចបញ្ចុះតម្លៃជូនអតិថិជនបានច្រើន។

លោកបន្តថា“បើយើងមានតែភ្នាក់ងារអចលនវត្ថុ ចាំលក់ខុនដូមិនទទួលបានជោ​គជ័យនោះទេ ព្រោះពួកគេនឹងមិនទទួលបានសេវាកម្មបញ្ចុះតម្លៃច្រើន ដូចក្រុមហ៊ុនដែលបានទិញខុនដូក្នុងចំណែកណាមួយយកមកលក់នោះទេ”។ លោកបន្តថា “ក្រុមហ៊ុនមានលទ្ឋភាពវិនិយោគបែបនេះ នឹងទទួលបានការបញ្ចុះតម្លៃពិសេស លើសពីក្រុមហ៊ុនភ្នា​ក់ងារធម្មតា ដោយសារពួកគេបានធ្វើការក្នុងភាពជាដៃគូ និងជាអ្នកវិនិយោគរួមគ្នាក្នុងគំរោងណាមួយនោះ”៕

កម្ពុជា និងប្រទេសចំនួន៣ពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច និងការវិនិយោគជាមួយច្បាប់វិនិយោគថ្មីនៅកម្ពុជា

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាបានជួបពិភាក្សាជាមួយមន្ត្រីតំណាងប្រទេសចំនួន៣រួមមានចក្រភពអង់គ្លេង វៀតណាម និងប្រទេសឡាវ ដើម្បីជជែកពីទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជា អង់គ្លេស អាស៊ានក្រោយវិបត្តិកូវីដ រួមជាមួយនឹងកាលានុវត្តភាពនៃធុរកិច្ច និងការវិនិយោគក្រោមការអនុវត្តនូវច្បាប់វិនិយោគថ្មីនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាអាចពង្រីកទំហំពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចផងដែរ។


រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកសុខ ចិន្តាសោភាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានចូលធ្វើជាវាគ្មិននៅក្នុសិក្ខាសាលាស្ដីពី កាលានុវត្តភាពវិនិយោគប្រកបដោយចិរភាពនៅកម្ពុជាកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ានបានមានប្រសាសន៍ថា គោលដៅនៃការរៀបចំ និងបង្កើតអង្គសិក្ខាសាលាខាងលើនេះគឺដើម្បីពិភាក្សា និងផ្តោះប្ដូរយោបល់លើប្រធានបទមួយចំនួនដូចជាទស្សនវិស័យនៃសេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១ កាលានុវត្តភាពធុរកិច្ច និងការវិនិយោគ រួមជាមួយនឹងបច្ចុប្បន្នភាពនៃច្បាប់ពាក់ព័ន្ធនឹងការវិនិយោគថ្មីនៅកម្ពុជា។

លោកសុខ ចិន្តាសោភា ក៏បានអត្ថាធិប្បាយអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាមួយនឹងការបញ្ជាក់ពីការរៀបចំតាក់តែងច្បាប់ថ្មីស្ដីពីការវិនិយោគថ្មី និងបទបញ្ញពាក់ព័ន្ធនឹងការវិនិយោគសំដៅបង្កើនការទាក់ទាញការវិនិយោគសម្រាប់ជាមូលដ្ឋានដល់វិនិយោគិន ធុរជនសម្រេចចិត្តបោះទុនវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។
កាលពីឆ្នាំ២០២០ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២៣៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨,២ពាន់លានដុល្លារថយចុះប្រមាណ១២ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។ ប៉ុន្តែការថយចុះនេះ ក៏ស្ថិតនៅក្នុងកម្រិតមួយល្អប្រសើរនៅឡើយបើធៀបទៅនឹងការព្យាករណ៍របស់សន្និសីទអង្គការសហប្រជាជាតិពាណិជ្ជកម្ម និងការអភិវឌ្ឍដែលព្យាករណ៍ថារំហូរវិនិយោគផ្ទាល់ពីបរទេសនៅក្នុងពិភពលោកត្រូវថយចុះប្រមាណ៤២ភាគរយនៅក្នុងឆ្នាំ២០២០។

ដោយឡែកសម្រាប់ក្នុងអំឡុងខែមករា ដើមឆ្នាំ២០២១កន្លងទៅនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន២០គម្រោងដែលមានទុនវិនិយោគសរុបចំនួន៦២១លានដុល្លារ ពោលគឺមានការកើនឡើងបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលគម្រោងវិនិយោគមានចំនួន១៧ ហើយទុនវិនិយោគសរុបត្រឹម៩៣លានដុល្លារតែប៉ុណ្ណោះ។
លទ្ធផលនេះគឺជាផ្លែផ្កាដែលកើតចេញពីការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការកែទម្រង់មុតស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ឯកជន លើកទី១៨ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សំដៅកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជាមួយកម្រិតថែមទៀត៕

កូនប្រុសច្បងសម្តេចតេជោលោក ហ៊ុន ម៉ាណែតៈ “ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ”

ដោយគង់ សូរិយា

ភ្នំពេញៈ កូនប្រុសច្បងរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ការពារខ្លួនពីជំងឺកូវីដ១៩ ខណៈដែលលោកប្រកា​សអំពីការទទួលបានវ៉ាក់សាំងនេះ រួចរាល់ មុនគេបង្អស់។

លោក ហ៊ុន ម៉ាណែត បានប្រកាសតាមរយៈបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ យ៉ាងដូច្នេះថាខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ”

លោកបណ្ឌិតបានបន្តថា សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តន៍វិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ

នៅថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងនោះ លោកបណ្ឌិតហ៊ុន ម៉ាណែត ត្រូវបានចាក់វ៉ាក់សាំងនេះ មុនគេបង្អស់សម្រាប់ការចាក់នៅក្នុងប្រទេសកម្ពុជា។

ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន ទី១

មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ទីមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ ទីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត​ និងទី មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រៅពី ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ដែលទៅចាក់វ៉ាក់សាំងការពារកូវីដ១៩នោះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែររួមមាន លោកហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី លោកឌី វិជ្ជា លោកសុខ ពុទ្ធិវុធ លោករដ្ឋមន្រ្តីក្រសួងយុត្តិធ៌ម កើត រិទ្ធ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន សាយ សំអាល់ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាដើម៕

U.Nថាសេដ្ឋកិច្ចពិភពលោកនឹងនៅទ្រឹងជាថ្មីក្នុងត្រីមាសទី១ដើមឆ្នាំ២០២១នេះ

ដោយៈ សុខុម

ហ្សឺណែវ: អង្គការសហប្រជាជាតិ(U.N.) បានចេញរបាយការណ៍កាលពីថ្ងៃពុធ ទី១០ កុម្ភៈនេះថា តាមការព្យាករសេដ្ឋកិច្ចពិភពលោក នឹងស្ថិតនៅក្នុងសភាពទ្រឹងជាថ្មីក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ នេះដោយសារការឆ្លងរាតត្បាត។

វីរុសកូវីដ-១៩ បន្តបង្អាក់សកម្មភាពឧស្សាហកម្មធ្វើដំណើរ (Travel Industry) ក្រោយពាណិជ្ជកម្មពិភពលោក បានធ្លាក់ចុះ៩% ក្នុងឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

សន្និសីទអង្គការសហប្រជាជាតិស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បានលើកឡើងថា ក្រោយការរឹតបន្តឹងការធ្វើដំណើរ ឬការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានបណ្ដាលឱ្យពាណិជ្ជកម្មធ្លាក់ចុះ១៥% ក្នុងឆមាសទី១ ដើមឆ្នាំ២០២០ ពាណិជ្ជកម្មបានងើបឡើងវិញ នៅក្នុងឆមាសទី២ ដោយពាណិជ្ជកម្មពិភ​ព​លោក លើមុខទំនិញបានកើនឡើងប្រមាណ៨% នៅក្នុងត្រីមាសទី៤ បើធៀបនឹងត្រីមាសទី៣។

បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសបណ្ដាប្រទេសនៅអាស៊ីបូព៌ា ដែលពាណិ​ជ្ជកម្មលើមុខទំនិញ មានប្រភពចេញពីតំបន់ ទទួលបានកំណើន១២% នៅក្នុងត្រីមាសទី៤។

សន្និសីទនេះបានគូសបញ្ជាក់ថា “បណ្ដាសេដ្ឋកិច្ចនៅអាស៊ីបូព៌ា បាននិងកំពុងឈា​នមុខគេជាមួយនឹងកំណើននាំចេញរឹងមាំ និងការហក់ឡើងនៃភាគហ៊ុនក្នុងទីផ្សារពិភពលោក” ហើយថាវិស័យផលិតកម្មភាគច្រើន បានងើបឡើងវិញក្នុងត្រីមាសទី៤លើកលែ​ងវិស័យថាមពល និងដឹកជញ្ជូន។

ទោះជាយ៉ាងណា របាយការណ៍ដដែលបញ្ជាក់ថា ពាណិជ្ជកម្មក្នុងវិស័យសេវាកម្មបានជាប់ទ្រឹងដូចកម្រិតក្នុងត្រីមាសទី៣។

សម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២១ សន្និសីទUNCTAD ព្យាករថា ពាណិជ្ជកម្មលើមុខទំនិញនឹងធ្លាក់ចុះ១,៥% បើធៀបនឹងត្រីមាសទី៤ នៃឆ្នាំ២០២០ ហើយពាណិជ្ជកម្មលើសេវាកម្មនឹងធ្លាក់ចុះ៧%។

ប៉ុន្តែសន្និសីទនេះក៏បានបញ្ជាក់ដែរថា ការព្យាកររបស់ខ្លួន មិនមានភាពប្រាកដប្រជានោះទេ ដោយសារស្ថានភាពឆ្លងរាតត្បាតវីរុសកូវីដ-១៩ និងភាពមិនប្រាកដប្រជាចំពោះការអនុម័តកញ្ចប់ថវិកាសង្គ្រោះដើម្បីស្ដារសេដ្ឋកិច្ច៕

តើគោលនយោបាយ BRI កំពុងរុញឡាវនិងកម្ពុជាចេញផុតពីឥទ្ធិពលរបស់វៀតណាម នៅក្នុងតំបន់

ស្រាវជ្រាវដោយលោកហើស សេរីធន

ភ្នំពេញៈ ការដាក់ចេញនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់(BRI) និងផ្លូវរបស់មហាមិត្តចិន បាននិងកំពុងត្រូវបានគេមើលឃើញថា ជាការពង្រីកឥទ្ឋិពលចិនក្នុងតំបន់ និងពិភពលោក នេះបើនិយាយជារួម ប៉ុន្តែបើនិយាយដោយឡែក តើគំនិតផ្តួចផ្តើមនេះកំពុងរុញកម្ពុជា និងឡាវចេញពីការពង្រីកឥទ្ឋិពលវៀតណាមនៅក្នុងតំបន់ឬយ៉ាងណា។

នយោបាយ កសាងតំបន់ទ្រនាប់របស់ចិន!

មហិច្ឆតាដ៏មហិមា របស់អ្នកកាន់អំណាចចិន បច្ចុប្បន្នគឺប្រែក្លាយចិន ជាប្រទេសមហាអំណាច ផុតលេខរបស់ពិភពលោក។ ហើយដើម្បីបំពេញបំណង និងមហិច្ឆតានេះ ចិនដាច់ខាតត្រូវតែពង្រឹងនិងពង្រីក នូវអំណាចនិងឥទ្ធិពល របស់ខ្លួន។ នៅក្នុងចក្ខុវិស័យ នៃយុទ្ធសាស្រ្តនេះចិនត្រូវអនុវត្តន៍ កសាងនូវតំបន់ទ្រនាប់ (Buffer zone )សម្រាប់ជាខ្សែក្រវាត់ការពារខ្លួន។កត្តាភូមិសាស្រ្តបានរួមចំណែក ក្នុងការកកើតឡើង នូវភូមិសាស្រ្តនយោបាយ របស់ចិន!ហើយ លើមុខងាររបស់ភូមិសាស្រ្តនយោបាយនេះ ក៏បានកើតឡើង នូវគោលនយោបាយ ការបរទេសរបស់ចិន។

ប្រទេសចិនជាប្រទេសមួយ ដែលមានខ្សែបន្ទាត់ព្រំដែន ជាប់ទៅនឹង១៤ប្រទេស និងមានព្រំដែនសមុទ្រ ជាប់ទៅនឹង៦ប្រទេស រួមទាំងដែនដីពិសេស៣ទៀត គឺហុងកុង ម៉ាកាវនិងតៃវ៉ាន់។ ជារួមតំបន់ព្រំដែនទាំងអស់នេះ ក៏បាននិងកំពុងស្ថិតក្នុងស្ថានភាព មិនច្បាស់លាស់ ប្រទាញប្រទង់និងប្រទូស្តរាយ នឹងគ្នានៅឡើយ។

នយោបាយ កសាងតំបន់ទ្រនាប់របស់ចិន!

មហិច្ឆតាដ៏មហិមា របស់អ្នកកាន់អំណាចចិន បច្ចុប្បន្នគឺប្រែក្លាយចិន ជាប្រទេសមហាអំណាច ផុតលេខរបស់ពិភពលោក។ ហើយដើម្បីបំពេញបំណង និងមហិច្ឆតានេះ ចិនដាច់ខាតត្រូវតែពង្រឹងនិងពង្រីក នូវអំណាចនិងឥទ្ធិពល របស់ខ្លួន។ នៅក្នុងចក្ខុវិស័យ នៃយុទ្ធសាស្រ្តនេះចិនត្រូវអនុវត្តន៍ កសាងនូវតំបន់ទ្រនាប់(Buffer zone )សម្រាប់ជាខ្សែក្រវាត់ការពារខ្លួន។ កត្តាភូមិសាស្រ្តបានរួមចំណែក ក្នុងការកកើតឡើង នូវភូមិសាស្រ្តនយោបាយរបស់ចិន!ហើយ លើមុខងាររបស់ភូមិសាស្រ្តនយោបាយនេះ ក៏បានកើតឡើង នូវគោលនយោបាយការបរទេសរបស់ចិន។

មធ្យោបាយ ឬឧបករណ៍ក្នុងការកសាង តំបន់ទ្រនាប់ទាំងនេះរួមមាន៦ ជំហាន!៖
១) ធ្វើឱ្យកាន់តែជ្រាលជ្រៅ នូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថ២) ប្រមូលផ្ដុំនិងផ្ដល់សារសំខាន់ មកលើទំនាក់ទំនង ជាមួយពួកប្រទេសមហាអំណាច ភូមិផង។
៣) លើកទឹកចិត្តនិងជួយដល់ពួកប្រទេសភូមិផង ក្នុងការគ្រប់គ្រងផ្ទៃក្នុង កុំឱ្យមានអស្ថេរភាព តាមរយៈបច្ចេកវិទ្យាទំនើប AI ។

៤) បង្កើនមុខងារនិងដើរតួសំខាន់ ក្នុងការបំពេញជា អ្នកសម្របសម្រួល និងអ្នកចរចា មានប្រសិទ្ធភាពនៅក្នុងតំបន់។
៥) កសាងនិងជំរុញឱ្យ កាន់តែខ្លាំងក្លា ក្នុងទំនាក់ទំនង ជាមួយបណ្ដាស្ថាប័នពហុភាគី
៦) អនុវត្តន៍ នូវយុទ្ធវិធីដាក់ពិន័យលើតួអង្គដែរ មិនអនុលោមតាម ឬប្រឆាំងទៅនឹង ផលប្រយោជន៍របស់ចិន!។

នៅក្នុងវិធាននៃជំហានទាំង៦ ខាងលើឃើញថាមធ្យោបាយ ទំនាក់់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ មានចរិតប្រសិទ្ធភាពខ្ពស់ជាងគេបំផុត!។ សេដ្ឋកិច្ច និងពាណិ​ជ្ជកម្មគឺជាមូលដ្ឋានគ្រឹះ ក្នុងគោលនយោបាយការទូតតំបន់ទ្រនាប់។ សេដ្ឋកិច្ចនិងពាណិ​ជ្ជ​កម្ម គឺជាសរសរគ្រឹះក្នុងការទ្រទ្រង់ ឱ្យគោលដៅការទូតនិងនយោបាយ ដោយសកម្មភាពពីរ នេះអាចជាសក្ខីកម្មមួយ ក្នុងការបញ្ជាក់ឱ្យឃើញថា ចិនជាប្រភពមួយដ៏សំខាន់ ក្នុងការជួយ អភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតឱ្យមានកាលានុវត្តន៍ និងការកសាងធនធានមនុស្ស ពិសេសជាងនេះទៅទៀត គឺការរក្សាបានឯករាជ្យភាព និងអធិបតេយ្យភាពពី ឥទ្ធិពលរបស់អំណាច ខាងក្រៅដោយយថាភាព!។

ការកើតឡើង នូវគោលនយោបាយ យុទ្ធសាស្រ្ត ផ្លូវនិងខ្សែក្រវាត់!

គោលនយោបាយ ផ្លូវនិងខ្សែក្រវាត់ (BRI)ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកប្រធាន ស៊ី ជិនភីង ។ គោលនយោបាយ BRI នេះ បានធ្វើឱ្យចិនប្រែក្លាយ ទៅជាប្រទេសដើរតួជា មណ្ឌលកណ្ដាល របស់តំបន់ និងជាតួអង្គសំខាន់ ក្នុងចរន្តលំហូ នៃពាណិជ្ជកម្មពិភពលោក។ ពិតមែនតែBRI បានលាតសន្ធឹងនៅលើពិភពលោក ទៅកាន់គ្រប់ទ្វីបក៏ដោយ ក៏មុខងារសំខាន់របស់BRI គឺមានដំណើរការចាប់ផ្ដើមចេញ ពីបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍មុនគេ!។ ទន្ទឹមទៅនឹងការជំរុញ វិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ចិនក៏បានបង្កើនឥទ្ធិពល តាមរយៈ អំណា​ចហិរញ្ញវត្ថុ ដោយជំរុញឱ្យមានការ ប្រើប្រាស់លុយ Yuan ធ្វើជារូបីយប័ណ្ណមួយ សម្រាប់ជាការទូទាត់ អន្តរជាតិ ស្របទៅតាម Standard របស់ចិនផងដែរ!។

និមិត្តរូបរបស់ BRI នៅឡាវ និងកម្ពុជា !

ចិនជាប្រទេសមួយ ដែលមានខ្សែបន្ទាត់ព្រំដែន ជាប់ទៅនឹង១៤ប្រទេស និងមានព្រំដែនសមុទ្រ ជាប់ទៅនឹង៦ប្រទេស រួមទាំងដែនដីពិសេស៣ទៀត គឺហុងកុង ម៉ាកាវនិងតៃវ៉ាន់។ ជារួមតំបន់ព្រំដែនទាំងអស់នេះ ក៏បាននិងកំពុងស្ថិតក្នុងស្ថានភាព មិនច្បាស់​លាស់ ប្រទាញប្រទង់និងប្រទូស្តរាយនឹងគ្នានៅឡើយ។

នៅក្នុងមហាសន្និបាតបក្ស កុម្មុយនីស្តចិន លើកទី១៦ នា ឆ្នាំ ២០០២នោះ អង្គសន្និបាតបក្ស បានសង្កត់ធ្ងន់ក្នុងគោលនយោបាយ ការបរទេសថា “ពួកប្រទេសមហាអំណា​ចជាកត្តាគន្លឹះ ពួកប្រទេសភូមិផងមានមុខងារសំខាន់ ពួកប្រទេសកំពុង អភិវឌ្ឍន៍ជាមូលដ្ឋានគ្រឹះ ហើយនយោបាយ ពហុភាគីគឺជាវេទិកា សំខាន់មិនអាចខ្វះបាន!”។

អនុលោមទៅតាមការចង្អុលបង្ហាញ របស់អ្នកយុទ្ធសាស្រ្ត គឺចិនបានកំណត់តំបន់ ទ្រនាប់មាន៣ខ្សែ ដោយខ្សែទី១ មាន១៤ប្រទេស ដែលមានព្រំដែនគោក ជាប់ទៅនឹងចិន។ខ្សែទី២ គឺជាប្រទេសដែលគ្មានព្រំដែនជាប់ជាមួយចិន តែមានតំបន់សមុទ្រ ដែលស្ថិតក្នុងតំបន់ បើកទូលាយរបស់ខ្សែទី១ រួមមានពួកប្រទេស ដែលស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក ខាងលិច រត់រហូតដល់សមុទ្រឥណ្ឌា ដែលក្នុងនោះរួមមានពួកប្រទេស អាស៊ីកណ្ដាលមួយចំនួន និងប្រទេសរុស្ស៊ី ! ហើយខ្សែក្រវាត់ នៃតំបន់ទ្រនាប់ទី៣ រួមមានពួកប្រទេស ក្នុងទ្វីបអាហ្វ្រិក អឺរ៉ុប និងតំបន់ទ្វីបអាមេរិក!។

ការកសាងផ្លូវរថភ្លើង រត់កាត់ប្រទេសឡាវ ចេញពី Kunming មក Vientiane រួចតភ្ជាប់ទៅប្រទេសថៃ និងរត់ទៅកាន់សិង្ហបុរី ទំនប់វារីអគ្គិសនី ការកសាងតំបន់សេដ្ឋកិច្ចពិសេសនៅ Boten ជាប់ព្រំដែន ចិន-ឡាវ ការកសាងវាលយន្តហោះ នៅតារាសាគរ ក្នុងខេត្តកោះកុង និងកំពង់ផែទឹកជ្រៅនៅរាម និងប្រព័ន្ធផ្លូវថ្នល់ ស្ពាន ។ល។ សុទ្ធតែត្រូវបានពួកអ្នកវិភាគ នៅក្នុងតំបន់មើលឃើញថា ជាផ្នែកមួយ នៅក្នុងខ្សែចង្វាក់ ជាប្រព័ន្ធ របស់គោលនយោបាយ BRI ទាំងអស់!។

អំណាច សេដ្ឋកិច្ច បានទាញ ឡាវ និងកម្ពុជា ចេញពីដៃវៀតណាម

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក្យស្លោកសម្រាប់កម្ពុជា-វៀតណាម-ឡាវ ពីចំណងយុទ្ធសាមគ្គីភាព ចំណងសាមគ្គីភាពពិសេស មិត្តភាពសាមគ្គីភាពពិសេស ត្រូវបានប្ដូរទៅជាសម្រាប់ កម្ពុជា-ឡាវ-ចិនវិញថា ដៃគូសហប្រតិបត្តិការ ដៃគូគ្រប់ជ្រុងជ្រោយ ហើយចុងក្រោយបំផុតគឺ ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទៅវិញ!។

ជាតថភាព ក្នុងប្រវត្តិសាស្រ្តអស់រយៈកាល ជាច្រើនទសវត្សរ៍ទំនាក់ទំនង យុទ្ធសាមគ្គីភាព មិត្តភាពពិសេស រវាងប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម បានស្អិតរមួត និងរលូនគ្រប់រដូវកាល!។ ក៏ប៉ុន្តែក្នុងប៉ុន្មានឆ្នាំមុននេះ ជាពិសេសបន្ទាប់ពី ឆ្នាំ២០១២ ទំនាក់ទំនងត្រីកោណ កម្ពុជា ឡាវ វៀតណាម មានការធ្លាក់ចុះដោយ កត្តាផលប្រយោជន៍ជាតិ គូបផ្សំទៅនឹង ភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តយុទ្ធសាស្រ្ត!។ ហើយឆ្លៀតឱកាសនេះ ផងដែរ ចិនបានបង្កើនឥទ្ធិពល របស់ខ្លួននៅ ឡាវនិងកម្ពុជា ដោយ Challenge ទៅនឹងអំណាច និងឥទ្ធិពលរបស់វៀតណាម ដែលមានយូរយាណាស់មកហើយ នៅលើដែនដីទាំងពីរនេះ។

មធ្យោបាយដែលចិនពង្រឹង និងពង្រីកឥទ្ធិពល នៅទីនេះ គឺការអនុវត្តនូវគម្រោងការមួយ ដ៏មហិមា ដែលអ្នកវិភាគស្គាល់ថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative ) ដែលយើងហៅកាត់ថា “ផ្លូវមួយខ្សែក្រវាត់មួយ”នោះ!។

ដោយមើលឃើញ សក្តានុពលនៃអំណាច ហិរញ្ញវត្ថុរបស់ BRI មានទំហំដ៏មហិមា មិនអាចប្រកួតប្រជែង ប្រៀបធៀបបាន! បានធ្វើឱ្យអ្នកកាន់អំណាច របស់វៀតណាម ជឿជាក់ ក្នុងការបារម្ភថា ចាប់ពីពេលនេះតទៅ ទាំងទីក្រុងវៀងច័ន្ទ និងភ្នំពេញ លែងស្ដាប់ធ្វើតាម រួមទាំងរាល់សេចក្ដីសម្រេច របស់ ឡាវនិងកម្ពុជា លែងមានភាពសមស្រប ទៅនឹងផលប្រយោជន៍ សន្តិសុខជាតិ របស់វៀតណាម ទៀតហើយ!។ រាល់សកម្មភាព ក្នុងការពង្រឹងទំនាក់ទំនង ក្រោមគ្រប់រូបភាព របស់ចិនជាមួយឡាវ និងកម្ពុជាមានជះឥទ្ធិពល យ៉ាងអវិជ្ជមាន ជាមួយវៀតណាម!។

ជាក់ស្ដែង បំផុតនោះ គឺការស្របតាមចិន មិនឯកភាពជាមួយវៀតណាមខ្លះ ក្នុងការគាំទ្រ ដល់គោលជំហរ របស់វៀតណាម និយាយដោយឡែក និងអាស៊ាននិយាយជារួម ក្នុងរាល់កិច្ចចរចា ស្ដីពីការកសាងCOC ពាក់ព័ន្ធដល់បញ្ហា ប្រយោជន៍លើសមុទ្រចិនខាងត្បូង!។

នៅក្នុងការគិត របស់វៀតណាម ក្នុងគ្រប់ជំនាន់ថាទាំង ឡាវនិងកម្ពុជា នៅជំពាក់គុណវៀតណាម ដោយវៀតណាមបានជួយរំដោះឡាវ និងកម្ពុជាឱ្យរួចពីនឹមត្រួតត្រា ដែ​លក្នុងទស្សនៈនយោបាយ កន្លងមក ក៏ធ្លាប់បានចាត់ទុកឡាវ និងកម្ពុជាជាតំបន់ ដែលទទួលឥទ្ធិពលរបស់វៀតណាម រួមទាំងគំនិតគិតថាជា សហព័ន្ធឥណ្ឌូចិនទៀតផង!។

ក្រោយសង្រ្គាមលោកលើកទី២ចប់ ពិសេសគឺចាប់តាំងពី ប្រព័ន្ធអាណានិគមនិយម ត្រូវបានរលំរលាយ ប្រជាជាតិ ទាំងអស់ មានសិទ្ធិសេរីភាព អធិបតេយ្យភាព និងឥស្សរភាព! ទ្វីបអឺរ៉ុបទាំងមូលរួចផុត ពីនឹមត្រួតត្រា ដោយកម្លាំង ហ្វាសស៊ីសនិយម ដែលត្រូវបានរំដោះ ដោយអាមេរិកនិងសូវៀត! អាល្លឺម៉ង់និងជប៉ុន ជាបច្ចាមិត្តស្លាប់រស់ របស់សូវៀតនិងអាមេរិក តែបូរណភាព អធិបតេយ្យភាព និងផលប្រយោជន៍ជាតិ បានធ្វើឱ្យប្រទេសទាំងអស់ នេះ សំរេចរួមរស់ ក្នុងសុខសន្តិភាពនិងដើម្បីអភិវឌ្ឍន៍។

រយៈពេល៤ទសវត្សរ៍ នៃសង្រ្គាមឥណ្ឌូចិន បានកន្លងផុតទៅ ឡាវនិងកម្ពុជា នៅតែដឹងគុណវៀតណាម តែត្រូវការអភិវឌ្ឍប្រទេសជាតិ ព្រោះសត្រូវរបស់ឡាវ និងកម្ពុជា ចំពោះមុខពុំមែន ជាកម្លាំងស្នេហាសន្តិភាព លើពិភពលោកទេ តែជាភាពក្រីក្រនិងអនក្ខរភាព។ វៀតណាមបានទទួលស្គាល់ និងបានដឹងគុណដល់ ប្រជាជន ឡាវនិងកម្ពុជា ជាពិសេសគឺចិន ដែលបានផ្ដល់ការគាំទ្រ ដល់បុព្វហេតុរំដោះជាតិ របស់វៀតណាម តែដើម្បីវឌ្ឍនភាព និងផលប្រយោជន៍ របស់ប្រជាជាតិវៀតណាម គឺវៀតណាម ចាំបាច់ត្រូវតែបើកទ្វារ ពហុទំនាក់ទំនង ជាមួយពិភពលោកខាងក្រៅ រួមទាំងសត្រូវស្លាប់រស់ របស់វៀតណាម គឺសហរដ្ឋអាមេរិកផង!។

ជាតថភាពទំនាក់ទំនង ដ៏ស្អិតរមួតរវាង វៀតណាមជាមួយអាមេរិក ការទិញអាវុធ ការគ្រោងអនុញ្ញាតឱ្យ អាមេរិកមានមូលដ្ឋានយោធា ក៏ពុំមែនដើម្បី ប្រឆាំងចិន ឡាវនិងកម្ពុជា ក៏ដូចជា ឡាវនិងកម្ពុជា មានទំនាក់ទំនងល្អ ជាមួយចិន ក៏ពុំមែនដើម្បីហ៊ុមព័ទ្ធ និងប្រឆាំងផលប្រយោជន៍ របស់វៀតណាមផងដែរ!។

“ប្រវត្តិសាស្រ្តជាមេរៀន ដ៏ជាក់ស្ដែងបំផុត ដើម្បីសុខសន្តិភាព យូរអង្វែង គឺ កម្ពុជា ឡាវ វៀតណាម ត្រូវមានសាមគ្គីភាព ជាបងប្អូនរួមរស់ ក្នុងសន្តិសហវិជ្ជមាន គោរពសិទ្ធស្វ័យសម្រេច និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រជាជាតិនីមួយៗ ក្នុងឧត្តមប្រយោជន៍ជាតិ ស្របតាមស្មារតីនៃរាល់កិច្ចជំនួបកំពូល របស់ថ្នាក់ដឹកនាំទាំង៣ ក្នុងគ្រប់ជំនាន់”។

ដៃគូសហប្រតិបត្តិការ គួរឱ្យទុកចិត្ត!

ឡាវនិងកម្ពុជា ជាប្រទេសក្រីក្រ កំពុងអភិវឌ្ឍន៍ ដូច្នេះឡាវ និងកម្ពុជាស្វាគមន៍នូវរាល់អំពើមនុស្សធម៌ នូវរាល់ជំនួយឥតសំណង ក្នុងលក្ខខណ្ឌគោរព អធិបតេយ្យភាព និងដើម្បីអភិវឌ្ឍន៍បំបាត់ភាពក្រីក្រ!។សាធារណរដ្ឋ ប្រជាមានិតចិន ជាប្រទេសមហាអំណាច បានចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយ សន្តិភាពសម្រាប់កម្ពុជា។ ទន្ទឹមនេះ ចិនក៏ជាមហាមិត្ត របស់ព្រះករុណាសម្ដេចព្រះបរមរតនកោដ្ឋ ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងបរិបទភូមិសាស្រ្ត យុទ្ធសាស្រ្ត និងក្នុងចក្ខុវិស័យយូរអង្វែង ចិនបានពង្រឹងទំនាក់ទំនងល្អ ជាមួយឡាវនិងកម្ពុជា ដែលក្នុងនោះចិន បានផ្ដល់ជំនួយយ៉ាងច្រើន បានបណ្ដាក់ទុន ចូលមកកម្ពុជា ដែលមានទឹកប្រាក់ជាង៦.៣ ប៊ីលលាន ដុល្លារអាមេរិក ព្រមទាំងបានចាត់ទុក កម្ពុជា ជាដៃគូពាណិជ្ជកម្ម ចម្បងរបស់ចិន ផងដែរ!។

ដោយជាប្រទេសបានឆ្លងកាត់សង្រ្គាម ក្នុងស្រុកជាង៤ទសវត្សរ៍ ជាប្រទេសក្រីក្រនិងមានភាពចាំបាច់ ក្នុងការកសាងធនធានមនុស្សនិងអភិវឌ្ឍន៍ កម្ពុជាបានស្វាគមន៍ និងចូលរួមក្នុងគម្រោងការ BRI យ៉ាងសកម្មដែល BRI បានផ្ដល់អត្ថប្រយោជន៍ យ៉ាងច្រើនឱ្យកម្ពុជា ហើយអត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយ ក្នុងប៉ុន្មានឆ្នាំនេះគួរឱ្យ ពេញចិត្តបំផុត។ មានផ្លូវជាតិជាង២០០០គីឡូម៉ែត្រ មានស្ពានធំៗ ឆ្លងកាត់ទន្លេមេគង្គ៧ វាលយន្តហោះ កំពង់ផែ ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស ។ ល។ត្រូវបានកសាងឡើង ក្នុងក្របខណ្ឌ BRI នៅកម្ពុជា។

បើនៅឡាវវិញ ប្រព័ន្ធផ្លូវដែកប្រវែង៤២០គីឡូម៉ែត្ររត់ពី Kunming មករដ្ឋធានីវៀងច័ន្ទ ត្រូវបានចាត់ទុកថា ជាគម្រោងBRI មួយដ៏សំខាន់បំផុតក្នុងការតភ្ជាប់ចិន ជាមួយនឹងបណ្ដាប្រទេសសេសសល់ (Rest world) នៅអាស៊ីអាគ្នេយ៍។ ក្រៅពីនេះ ចិនបានជួយកសាងទំនប់វារីអគ្គិសនីជាច្រើន ក្នុងគោលបំណង ប្រែក្លាយឡាវទៅជា “ធុងអាគុយនៅអាស៊ី” ដើម្បីបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍន៍។ ដោយមានការប្រកួតប្រជែង ជាយុទ្ធសាស្រ្តនៅក្នុងតំបន់ របស់មហាអំណាចផុតលេខពីរ អាមេរិកនិងចិន និងដោយកត្តាភូមិសា​ស្រ្ត នយោបាយផងធ្វើឱ្យពួកប្រទេសអមិត្ត នឹងចិន រួមគ្នាបង្កើតទៅរណសិរ្សមួយ មួលបង្កាត់ចិន ក្រោមរូបភាព “ការទូតអន្ទាក់បំណុល” ដោយលើកហេតុផលមួយ ទៅហេតុផលមួយ ដើម្បីធ្វើឱ្យប្រជាជាតិទាំងនេះ ស្អប់ចិន និងហ៊ុមព័ទ្ធចិន ដូចករណីនៅ Maldives Djibouti ករណីកំពង់ផែ Hambantota នៅ Sri Lanka កំពង់ផែ Gwadar នៅ Pakistan រួចរីករាលដាល ចូលទៅបណ្ដាប្រទេស Tajikistan, Kyrgyzstan, Angola , Congo, Cameron, Ethiopia, Kenya, Mozambique, Zambia ។ល។ ជុំវិញបញ្ហាបំណុល Vaccines corona ល-ល។

ចំពោះកម្ពុជាវិញ ដោយមិនពេញចិត្តទៅនឹង ការចេញផុតពីឥទ្ធិពល របស់ខ្លួន សុបិន្តភ័យខ្លាចទៅនឹង សន្តិសុខសុវត្ថិភាព របស់ខ្លួនផង ពួកបានគេរួមគ្នាបង្កើតទៅជាក្រុមតន្រ្តី (Orchestra) មួយបំពងសំឡេង វាយប្រហារកម្ពុជា ដោយបង្កើតឡើងនូវ របស់ដែលហៅថា “ វត្តមានមូលដ្ឋានយោធារបស់កងទ័ពចិននៅកម្ពុជា” ស្អីគេនោះ(sic) ! មុននេះក្នុងបណ្ដាឆ្នាំ១៩៩០ មជ្ឈដ្ឋានអគតិលោកខាងលិចខ្លះ ក៏ធ្លាប់បានបំពងសំឡេង ចោទប្រកាន់ចិន បានកសាងមូលដ្ឋាន យោធានៅភូមា ដែលទីតាំងយោធាទាំងនេះរួមមាន មូលដ្ឋានកងទ័ពជើងទឹក និងស្ថានីយលួចស្ដាប់ព័ត៌មាន សម្ងាត់ដែលគ្រប់គ្រង បញ្ជាការទៅដោយទាហានចិនទាំងអស់ (sic) តែរហូតមកដល់ថ្ងៃនេះ នៅពុំមានការរកឃើញភស្តុតាងណាមួយ បញ្ជាក់ឱ្យឃើញវត្តមាន មូលដ្ឋានយោធារបស់ចិននៅលើទឹកដីភូមាឡើ​យ!។

មិនអនុញ្ញាត ឱ្យមហាអំណាចណាមួយ មានឧត្តមភាព ងើបឡើងលើ Uncle SAM

បន្ទាប់ពីមើលឃើញចិន ងើបឡើង ជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ បានផ្ដល់អត្ថប្រយោជន៍ ដ៏ច្រើនមកលើពិភពលោក ក៏ស្រាប់តែឃើញមានរបាយការណ៍ ចេញផ្សា​យទៅដោយមន្ទីរ Pentagon ដែលខ្លឹមសារ នៅក្នុងរបាយការណ៍នេះ បានអះអាងថា ចិនបានស្វែងរក ទីតាំងដើម្បីបង្កើតមូលដ្ឋាន ស្ដុកសម្ភារនិងយោធានៅក្រៅប្រទេស សំដៅបម្រើឱ្យកងទ័ពចិន មានលទ្ធភាពពង្រាយទ័ព និងរក្សាសក្តានុភាពយោធា ពីចម្ងាយឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា!។

មានមតិជាច្រើន របស់ពួកអ្នកយោធានិយមបាននិយាយថា ចិនបាននិងកំពុងស្វែងរកទីតាំង ដើម្បីកសាងមូលដ្ឋានយោធា បម្រើឱ្យយុទ្ធសាស្រ្ត របស់ខ្លួនដូចជានៅ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ ជាពិសេស នៅក្នុងប្រទេសកម្ពុជា (sic)!។

ដោយផលប្រយោជន៍ សួនតួរ គេបានបង្កើតគំនិតអគតិ ប្រឆាំងសេចក្ដីសុខ របស់កម្ពុជា!

ក្រៅអំពីការបង្កើត អស្ថេរភាព បំផុសព័ត៌មានអកុសល លើប្រព័ន្ធឃោសនា អន្តរជាតិអំពី តំបន់រាមនិងតារាសាគរ! ដោយពួកគេបានលើកហេតុផលថា ទីតាំងរាម និងតារាសាគរ មានមុខងារមើលចេញទៅឈូងសមុទ្រថៃ ហើយរាល់នាវាចម្បាំងរបស់ចិន បើវត្ត​មាននៅទីនេះគឺក្នុងរយៈពេលមួយថ្ងៃ អាចធ្វើដំណើរ ទៅដល់ជ្រោយ Malacca ដែលជាទីតាំងមានសារសំខាន់ ជាយុទ្ធសាស្រ្ត ដោយថាមពលប្រេង របស់ចិន ត្រូវបានដឹកជញ្ជួន កាត់តាមច្រកនេះ!។ ក្រៅពីនេះ ពួកនេះនៅតែអះអាងថា ទីតាំងរាម និងតារាសាគរមានការពាក់ព័ន្ធទៅនឹង សមុទ្រចិនខាងត្បូង និងក្នុងតំបន់ជាយុទ្ធសាស្រ្ត(sic)!។

ដោយភាពអគតិ ផលប្រយោជន៍សួនតួរជាតិ និងការឈ្នានីស ចំពោះការវិវត្តរីកចំរើន របស់កម្ពុជា ពួកគេនៅបន្តធ្វើគធ្វើថ្លង់ដែលទោះបីជា កម្ពុជាបានប្រកាសយ៉ាងឱឡារិក ជាច្រើនសារថា រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងយ៉ាងច្បាស់ថា កម្ពុជាមិនអនុញ្ញាតឱ្យ មានទោះបីមូលដ្ឋានយោធា របស់បរទេសណាមួយ មាននៅលើដែនដីរបស់ប្រទេសខ្លួនឡើយ! តែពួកនេះមិនស្ដាប់ មិនជឿ ព្រមទាំងរួមដៃបន្តវាយប្រហារ មកលើកម្ពុជា ក្នុងគ្រប់រូបភាពដដែល ។

ពីភាពច្រណែនឈ្នានីស រួមគ្នាបង្កើតបញ្ហា ចង់ឃើញ ឡាវនិងកម្ពុជា ចេញពី

សមាគមអាស៊ាន

ក្នុងប៉ុន្មានខែនេះ សារព័ត៌មានធំៗដូចជា Asia Time, Nikkei Asian Rewiews , The Diplomat ល-ល បានធ្វើការវិភាគជុំវិញ ទស្សនៈអគតិ របស់អតីតទូតសិង្ហបុរី Bilahari Kausikanដែលបានចោទប្រកាន់ឡាវ និងកម្ពុជាថា ជាប្រទេសដែលមានគោលជំហ គាំទ្រចិនលើសំណុំរឿង សមុទ្រចិនខាងត្បូង(sic)! ព្រមទាំងបានសង្កត់ធ្ងន់ថា មុននេះនៅឆ្នាំ២០១២ ពេលដែលកម្ពុជា ជាប្រធានប្ដូរវេនអាស៊ាន កម្ពុជាបានរារាំងទប់ស្កាត់អាស៊ាន មិនឱ្យចេញសេចក្ដីថ្លែងការណ៍រួម ដែលមានខ្លឹមសារនិយាយដល់ការវិវាទ នៅលើសមុទ្រចិនខាងត្បូង(sic)!។

គេនៅចាំបានថា នេះពុំមែនជាលើកដំបូង ដែលសិង្ហបុរីមានទស្សនៈនយោបាយ អគតិចំពោះកម្ពុជា និងឡាវ យ៉ាងដូច្នោះ! ព្រោះនៅឆ្នាំ២០០៧ ប្រមុខដឹកនាំ របស់កោះតូចមួយនេះ ធ្លាប់បាននិយាយជាមួយ អាមេរិកថាអាស៊ាន មានការខុសឆ្គង ខាងនយោ​បាយដែលបានអនុញ្ញាត ទទួលយកមីយ៉ាន់ម៉ា វៀតណាម កម្ពុជានិងឡាវ ជាពិសេសកម្ពុជា ដែលនៅមានរបបនយោបាយឥតទាន់សមស្រប ចូលជាសមាជិកអាស៊ាន(sic)!។

បន្ទាប់មកថ្មីៗនេះ ប្រមុខដឹកនាំរបស់សិង្ហបុរី បាននិយាយទៀតថា វត្តមានរបស់កងទ័ពវៀតណាម នៅកម្ពុជាឆ្នាំ១៩៧៩ គឺជាអំពើឈ្លានពាន(sic)! ឥឡូវនេះដោយមានការគាំទ្រ មិនចំហរពីប្រទេស២ អតីតឥស្សរជនទី២ នៅក្នុងក្រសួងការបរទេស សិង្ហបុរី បានទាមទារឱ្យបណ្ដេញឡាវ និងកម្ពុជាចេញពីអាស៊ាន ដើម្បីស្រោចស្រង់ប្រទេស៨ទៀត ដែលនៅសេសសល់ ក្នុងអាស៊ាន(sic)!។

ជាការពិត នេះពុំមែនជាលើកដំបូង ដែលបញ្ហាបណ្ដេញ សមាជិកត្រូវបានចោទឡើង ជាសំណួរយ៉ាងដូច្នោះ នៅក្នុងអាស៊ានឡើយ! ព្រោះបញ្ហាប្រទេស មីយ៉ាន់ម៉ា ដែលមុននេះស្ថិតនៅក្រោមរបបយោធាភិបាល ក៏ត្រូវបានលើកឡើង ចោទជាសំណួរដែរ!។ បុគ្គលជ្រុលនិយម Kausikan នេះបានលើកឡើងថា ឡាវ និងកម្ពុជា ត្រូវយល់ថាផលប្រយោជន៍ របស់ប្រទេសទាំងពីរនេះ ត្រូវផ្សារភ្ជាប់ទៅនឹង ផលប្រយោជន៍រួមរបស់តំបន់(sic)!។ ពេលដែលសិង្ហបុរីប្រកាស ឯករាជ្យភាពនៅ១៩៦៣ កម្ពុជាជាប្រទេសដំបូងបំផុតក្នុងតំបន់ ដែលបានប្រកាសទទួលស្គាល់ខឿនឯករាជ្យរបស់សិង្ហបុរី ក្នុងពេលដែលឥស្សរភាព បូរណភាព និងឯករាជ្យភាពរបស់សិង្ហបុរី នៅពោរពេញទៅដោយភាព ចម្រូងចម្រាស់ ជាមួយប្រទេសភូមិផងនោះ នៅឡើយ! រួចមកនៅថ្ងៃទី១០ ខែសីហា ១៩៦៥ ប្រទេសកម្ពុជា បង្កើតចំណងការទូត ជាមួយសិង្ហបុរី។

Bilahari Kausikan ជាជនជាតិសិង្ហបុរី តែមានដើមកំណើតមកពីឥណ្ឌា ដែលអាចនេះគឺជានិមិត្តិរូប តំណាងឱ្យក្រុមIndo Pacific ប្រឆាំងទៅនឹងគោលនយោបាយ BRI ដែលជានយោបាយ១ ធ្វើឱ្យពួកនេះបាត់បង់នូវផលប្រយោជន៍ សេដ្ឋកិច្ចជាចម្បងនោះ!។

ចំពោះមុខមិនអាចបណ្ដេញ ឡាវនិងកម្ពុជា ចេញពីអាស៊ានបាន ដោយកត្តាមួយចំនួន៖
ក) លើផ្នែកបច្ចេកទេស នយោបាយចាំបាច់ ត្រូវមានការឯកភាពរួម(consensus) ទើបអាចអនុវត្តបាន! តែលើផ្នែកផលប្រយោជន៍ ថៃនិងមីយ៉ាន់ម៉ា ច្បាស់ជានឹងមិនផ្ដល់ការគាំទ្រ ដោយប្រទេស២នេះ ត្រូវការ ឡាវនិងកម្ពុជា ហើយប្រទេស២នេះ ក៏គ្មានអត្ថប្រយោជន៍ណាមួយ លើសមុទ្រចិនខាងត្បូងដែរ។

ខ) ទីពីរ បើអាស៊ាន បាត់សមាជិក២ គឺសមាគមអាស៊ានមួយនេះ លែងមានអត្ថន័យ ជាសមាគមអាស៊ី នាំមុខមួយ នៅក្នុងតំបន់! ច្បាស់ជានឹងមានប្រទេសខ្លះ ដាច់ខាតមិន ឯកភាពឡើយ!។

គ) ការបណ្ដេញ ឡាវនិងកម្ពុជា ចេញពីអាស៊ាន ដោយលក្ខណៈមិនធម្មតា និងពិសេសយ៉ាងនេះ គឺជាសេចក្ដីសម្រេចមួយ ដែលមានចរិតមិនឈ្លាសវៃ និងមិនអំណោយផល ព្រោះក្នុងប្រទេសអាស៊ាននីមួយៗ សុទ្ធតែបានខិតខំ ការពារ នូវផលប្រយោជន៍ជាតិ របស់ប្រទេសខ្លួនទាំងអស់ ទាំងភូមិផង តំបន់និងពហុភាគី! បើឡាវនិងកម្ពុជា ស្និទចិន ក៏មានប្រទេសអាស៊ានខ្លះ ស្និទអាមេរិក មានទាំងមូលដ្ឋានយោធា របស់អាមេរិក តាំងនៅទៀតផង!។

ឃ) ការបណ្ដេញ ឡាវនិងកម្ពុជា ចេញពីអាស៊ាន គឺជាការធ្លាក់ទៅក្នុងអន្ទាក់ របស់មហាអំណាចណាមួយ នៅក្រៅតំបន់!ព្រោះ មានអនុភាពនយោបាយខ្លះ មិនចង់ឃើញអាស៊ាន មួយខ្លាំង ឯកភាព សាមគ្គី ដែលជាភាពមួយដ៏លំបាក ក្នុងការអូសទាញ ឱ្យអាស៊ាន ដើរតាមអំណាចនេះប្រឆាំងទៅនឹង អំណាចនោះ! ហើយចុងក្រោយ ចិនជាអ្នកចំណេញបំផុត ក្នុងនយោបាយ បំបែកបំបាក់នេះ! ព្រោះចិនបាននិងកំពុងធ្វើ ហើយលើសំណុំរឿង ទន្លេមេគង្គ និងសមុទ្រចិនខាងត្បូងនោះ!។

ង) ទោះបីជាអនុវត្ត មិនបានតែការលើកឡើង អំពីទិដ្ឋភាពបណ្ដេញ ឡាវនិងកម្ពុជា គឺជាបុព្វបទមួយដ៏អាក្រក់ និងគ្រោះថ្នាក់បំផុតសម្រាប់អនាគតអាស៊ាននោះ!។

ជាបទពិសោធន៍ក្នុងប្រវត្តិសាស្រ្ត ជាពិសេសក្នុងទំនាក់ទំនងអន្តរជាតិ គឺពុំមានមិត្តអមតៈសត្រូវយូអង្វែងមានតែផលប្រយោជន៍ជាតិតែមួយគត់ ដែលស្ថិតស្ថេររៀងរហូត!។

គោលនយោបាយ ផ្លូវមួយខ្សែក្រវាត់មួយ ពុំបានធ្វើឱ្យកម្ពុជាបាត់បង់ ឥស្សរភាព អ្វីទាំងអស់ ក្រៅពីបាននាំមកនូវ អត្ថប្រយោជន៍យ៉ាងធំធេង លើវិស័យកំណើនសេដ្ឋកិច្ច ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺការពារនិងពង្រឹងបានបូរណភាព និងអធិប​តេយ្យភាព និងឥស្សរភាពទៀតផង!៕

ប្រភពDAP-News.com

រដ្ឋបាលខេត្តស្វាយរៀងក្រើនរំលឹកអ្នកទិញដីឡូត៍ប្រយ័ត្នទិញប៉ះចំគម្រោងខ្យល់

ដោយ ៖ រ៉ាណេត
ស្វាយរៀង ៖ ជាមួយនឹងភាពរីកចម្រើន និងការកើនឡើងនូវគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្តស្វាយរៀងនាពេលបច្ចុប្បន្ន សកម្មភាពនៃការពុះដីឡូត៍ជាច្រើនគម្រោងបាន និងកំពុងរីកដុះដាលយ៉ាងខ្លាំងទាំងនៅក្នុងក្រុង តំបន់ជាយក្រុង និងតាមបណ្តាស្រុកមួយចំនួនដែលស្ថិតនៅក្បែរក្រុងបាវិត ខេត្តស្វាយរៀង។

ជាការក្រើនរំលឹក និងបញ្ចៀសហានិភ័យពីការទិញគម្រោងដីឡូត៍ដែលកំពុងមានសកម្មភាពយ៉ាងខ្លាំងក្លានេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានបំណងទិញដីឡូត៍ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងចាញ់បោកឈ្មួញទុច្ចរិត ឬទិញប៉ះចំគម្រោងខ្យល់។

រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន និងអាជីវករធ្វើអាជីវកម្មពុះដីឡូត៍លក់នៅភូមិសាស្ត្រខេត្តស្វាយរៀងបាន និងកំពុងរីកដុះដាល និងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែក្នុងនោះក៏មានក្រុមហ៊ុន ឬអាជិវករមួយចំនួននៅពុំទាន់មានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាបណ្ណអភិវឌ្ឍន៍ដីឡូត៍ដែលចេញដោយអាជ្ញាធរ មន្ទីរ អង្គភាព ឬស្ថាប័នមានសមត្ថកិច្ចនៅឡើយ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មុននឹងសម្រេចចិត្តដីឡូតិ៍នៅទីតាំងណាមួយត្រូវបង្កើននូវស្មារតីប្រុងប្រយ័ត្នខ្ពស់ និងត្រូវសាកសួរព័ត៌មានលម្អិតរបស់ក្រុមហ៊ុន ឬអាជីវករម្ចាស់គម្រោងពុះដីឡូត៍នោះឱ្យបានច្បាស់លាស់ ថាតើមានលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តហើយ ឬនៅ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានបញ្ជាក់ផងដែរថា ដើម្បីបញ្ចើសនូវរាល់ហានិភ័យផ្សេងៗកើតឡើងជាយថាហេតុដែលបង្កឡើងដោយក្រុមហ៊ុន ឬបុគ្គលមួយចំនួនដែលឆ្លៀតឱកាសបន្លំ បោកប្រាស់ ឬកេងចំណេញដោយប្រការណាមួយ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនត្រូវពិនិត្យ និងឈ្វេងយល់ដោយការយកចិត្តទុកដាក់លើឯកសារពាក់ព័ន្ធនឹងការធ្វើអាជីវកម្មពុះដីឡូត៍រួមមាន ៖ លិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូត៍ កិច្ចសន្យាពាក់ព័ន្ធ និងឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងអត្តសញ្ញាណដី និងអត្តសញ្ញាណម្ចាស់អចលនវត្ថុ។ល។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋនៅមានមន្ទិលអំពីព័ត៌មានរបស់ក្រុមហ៊ុន ឬអាជីករពុះដីឡូត៍ណាមួយ សូមទំនាក់ទំនងមកកាន់រដ្ឋបាលក្រុង ឬរដ្ឋបាលខេត្ត ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់៕

ខុនដូ Phnom Penh Galaxy Garden រួមចំណែកជម្រុញវិស័យអចលនទ្រព្យខណ្ឌសែនសុខ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ធ្មេចបើកៗ រាជធានីភ្នំពេញបានកែប្រែសម្រស់យ៉ាងខ្លាំង ដោយផ្លាស់ប្តូរពីទីក្រុង ដែលមានសូវមានអាគារខ្ពស់ ទៅជារាជធានីដែលពោរពេញ ទៅដោយការអភិវឌ្ឍយ៉ាងគំហុក មិនថាវិស័យអចលនទ្រព្យ និងវិស័យនានាដទៃទៀត។

ទន្ទឹមនឹងនេះ សំណង់ប្រភេទខុនដូ រឹតតែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងជាងមុនទៅទៀត ពោលគឺអចលនទ្រព្យប្រភេទនេះ បានកំពុងបើកដៃទទួលភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់តំបន់។

ថ្វីត្បិតតែនៅក្នុងឆ្នាំ២០២០ បញ្ហាជម្ងឺកូវីត១៩ បានរាតត្បាតជុំវិញពិភពលោក ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើនពិតមែន ប៉ុន្តែបញ្ហានេះហាក់ដូចជាមិនបានជះឥទ្ធិពលអវិជ្ជមានដល់គ្រោងខុនដូទំនើប Phnom Penh Galaxy Garden ទាល់តែសោះ។ គម្រោងនេះ គឺជាខុនដូប្រភេទប្រណីតនៅក្នុងខណ្ឌសែនសុខ ដែលមានទីតាំងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីផ្សារទំនើបអ៊ីអនម៉ល ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបគ្លូបលហោស៍ ភោជនីយដ្ឋានល្បីៗ និងកន្លែងកំសាន្តជាច្រើនផ្សេងៗទៀត។

ខាងក្រោមនេះជាពត៌មានលម្អិតមួយចំនួន នៃគម្រោងខុនដូ Phnom Penh Galaxy Garden ដែលរួមមាន ទី១ ការអភិវឌ្ឍចុងក្រោយនៃសំណង់គិតមកដល់ដើមឆ្នាំ២០២១នេះ វាមានរយៈពេល១ឆ្នាំ៨ខែហើយ ដែលក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះបាន  ផ្តោតទៅលើការសាងសង់ គម្រោងខុនដូបានរហូតដល់១៧ជាន់រួចហើយ ដោយប្រកបទៅដោយគុណភាព និងសុវត្ថិភាពទៅដល់អតិថិជន ដោយមិនដែលផ្អាកដោយសារបញ្ហាកូវីដនោះឡើយ។

អ្វីដែលកាន់តែពិសេសជាងនេះទីទៀតនោះ គម្រោងនេះនឹងបញ្ចប់ការសាងសង់ផ្នែកខាងក្រៅនៅខែកញ្ញានេះហើយ ពោលគឺត្រឹមតែកន្លះឆ្នាំទៀតប៉ុណ្ណោះ។

ទី២ គម្រោងខុនដូ គឺជាគម្រោង Phnom Penh Galaxy Garden “ដំបូងគេបង្អស់” លើ៣ចំនុច ចំនុចទី១គឺ ខុនដូនេះគឺជាខុនដូ ដែលមានការសាងសង់រហ័សបំផុតក្នុងចំនោមគម្រោងខុនដូដទៃទៀតក្នុងក្រុងភ្នំពេញ។ នេះមិនមែនមានន័យថា ខុនដូប្រណីតមួយនេះ មិនបានអនុវត្តគោលការណ៍មាត្រដ្ឋានសុវត្ថិភាពនោះទេ ប៉ុន្តែធាតុពិតនោះគឺដោយសារតែម្ចាស់គម្រោងមួយនេះ មានគម្រោងថវិការសម្រាប់ប្រើប្រាស់មកអភិវឌ្ឍពិតប្រាកដ នឹងមិនរង់ចាំទាល់តែមានអតិថិជនទិញរួចទើបសាងសង់នោះទេ។

ចំនុចនេះ ជាចំនុចវិជ្ជមានដ៏ពិសេសមួយដែលបង្ហាញថា លោកអ្នកមិនចាំបាច់បារម្ភខ្លាចសំណង់ខុនដូនេះ មានការកកស្ទះដោយមិនមានថវិការសាងសង់នោះឡើយ។ ដូច្នេះការសម្រេចចិត្តទិញខុនដូមួយនេះ គឺគ្មានបង្កហានិភ័យដូចគម្រោង ដែលមានបានរៀបចំថវិកាសាងសង់ត្រឹមត្រូវផ្សេងទៀតឡើយ។

ចំនុចទី២ ខុនដូនេះគឺជាគម្រោងសំណង់លំនៅដ្ឋានប្រណីតដំបូងគេបង្អស់ ដែលធ្វើការលក់ចេញនៅក្នុងតម្លៃ​សមរម្យបំផុត ប្រសិនបើប្រៀបធៀបទៅនឹងទីតាំង និងតម្លៃរបស់ខ្លួន។ ជាការពិតណាស់ នាពេលបច្ចុប្បន្នមិនថាអតិថិជនជាតិ រឺអន្តរជាតិសុទ្ធតែមានចំនេះដឹងខ្ពស់ ទៅការវិនិយោគក្នុងវិស័យអចលនទ្រព្យ។ ដូច្នេះលោកអ្នកច្បាស់ជាមិនចំណាយថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើវត្ថុអ្វីដែលលោកអ្នកមិនអាចជឿទុកចិត្តបាននោះទេ។

ចំនែកឯនៅក្នុងខុនដូ Phnom Penh Galaxy Garden នេះវិញ អ្នកអាចចំណាយថវិការជាមួយនឹងការសម្រេចចិត្តដ៏ឆ្លាតវៃ ពោលគឺការចាយទៅលើគម្រោងដែលមានគុណភាពល្អ មានទុកចិត្តបាន ហើយថែមទាំងមិនបង្កជាហានិភ័យអ្វីនាថ្ងៃអនាគតទៀត។

ចំនុចទី៣ គម្រោងនេះក៏ជាកម្ពស់ខ្ពស់ជាងគេបង្អស់ នៅក្នុងខណ្ឌសែនសុខផងដែរ។ អាគារកម្ពស់៣៣ជាន់មួយនេះ កំពុងបណ្តែតខ្លួនយ៉ាងស្កឹមស្កៃ នៅក្នុងតំបន់ដែលកំពុងទទួលបានការពេញនិយមជាខ្លាំង ដោយសារតែមានទីកន្លែងកំសាន្ត គ្រឹះស្ថានរបស់រដ្ឋាភិបាល និងជាអនាគតតំបន់មានសក្តានុពលបំផុតមួយនៅក្នុងរាជធានីភ្នំពេញ។

ជាពិសេសក្នុងឆ្នាំ២០២០កំឡុងរដូវកាលកូវីត១៩ ខណៈការអភិវឌ្ឍនៅតាមតំបន់មួយចំនួនធំមានការជាប់គាំងក៏ពិតមែន ប៉ុន្តែខណ្ឌសែនសុខនៅតែមានភាពស្រស់បំព្រង ជាពិសេសជាមួយនឹងអាគារធនាគារជាតិថ្មី ក្រសួងរៀបចំដែនដី និងនគរូបនីយកម្មថ្មី ផ្សារទំនើបជីបម៉ុង ផ្សារខ្លាំងរំសេវ ផ្សារទំនើបដឹព្រីមៀលែនសែនធើ និងផ្សារទំនើនគ្រីនអេវឺនញូ។ វាជាការពិតដែលម្ចាស់អចលទ្រព្យ ដែលរស់នៅក្នុងខុនដូនេះនឹងទទួលបានភាពងាយស្រួលគ្រប់បែបយ៉ាង។

ដូច្នេះសម្រាប់អតិថិជន ដែលកំពុងតែស្វែងរកទិញខុនដូល្អ ប្រណីត មានគុណភាពខ្ពស់ មិនបារម្ភរឿងហានិភ័យនានា ស្ថិតនៅក្នុងតំបន់ពិសេសទីប្រជុំជន និងអាចវិនិយោគដើម្បីទទួលបានផលចំនេញខ្លាំងនៅថ្ងៃអនាគត កុំឱ្យឱកាសទិញខុនដូ Phnom Penh Galaxy Garden នេះកន្លងផុតទៅឱ្យសោះ។

សូមធ្វើការទំនាក់ទំនង មកក្រុមការងារផ្នែកលក់របស់យើងខ្ញុំ ដើម្បីទទួលបានព័ត៌មានបន្ថែម និងការផ្តល់ជូនពិសេស៕

លោកបណ្ឌិតគីម ហ៊ាងបង្ហើបពីវិធីសាស្រ្តដឹកនាំក្នុងវិស័យអចលនទ្រព្យដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យ

ដោយ:ស៊ីវ ម៉េង

ភ្នំពេញៈ ផ្តើមជីវិតពីអ្នករត់តុនៅក្លឹបកំសាន្តនាពេលរាត្រី ស្នាក់នៅវត្ត ក្រោយមកក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស និងក្លាយជាភ្នាក់ងារទិញលក់ដីធ្លីមិនអាជីព លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានក្លាយជាអ្នកជោគជ័យ ក្នុងវិស័យអចលនទ្រព្យបើគិតមកទល់ពេលនេះ។

ជាមួយនឹងទស្សនវិស័យច្បាស់លាស់ និងម៉ត់ចត់លើការងារ លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចសម្ភាសន៍ពិសេសកាលពីថ្ងៃម្សិលម៉ិញនេះថា ក្នុងជីវិតរបស់លោកប្រកាន់ យកនូវភាពស្មោះត្រង់ក្នុងការងារ ក្នុងនាមជាភ្នាក់ងារទិញលក់ និងស្វែងរកដីធ្លីឲ្យអតិថិជន ពិសេសថៅកែជនជាតិចិន ពោលគឺ​តាំងពីមុនពេលលោកបើកដំណើរការក្រុមហ៊ុនKhmer Real Estate។

លោកបណ្ឌិតបានបន្តថា “ភាពស្មោះត្រង់សំខាន់ណាស់ក្នុងវិស័យនេះ ដោយសារភាពស្មោះត្រង់នេះហើយ ដែលធ្វើឲ្យខ្ញុំទទួលបានជោគជ័យ និងមានការងារកាន់តែច្រើន ហើយ​បើនិយាយពីសេវាកម្មផ្តល់ការទិញលក់ដីធ្លី ខ្ញុំអាចនិយាយបានថាខ្ញុំជាប់លេខ១”។​លោកបន្តថា “ជាមួយនឹងភាពស្មោះត្រង់ វាមិនគ្រប់គ្រាន់ទេ តែយើងត្រូវមានគ្រួសាររីក​រាយ មានគុណធ៌ម មានចំណេះដឹងទូលំទូលាយ និងមានទំនាក់ទំនងល្អក្នុងសង្គម”។

ជាមួយគ្នានេះ លោកបណ្ឌិតបានបង្ហើបថា លោកមិនដែលផឹកស្រវឹងសូម្បីម្តងក្នុងជីវិត មិនចូលខារ៉ាអូខេ មិនដែលមានសង្សារនោះទេ។ ហេតុនេះអ្នករកស៊ីឬថៅកែធំៗមិនដែលឃើញលោកនៅតាមខារ៉ាអូខេទេ បើជួបគ្នារឿងផឹកស៊ីលោកមិនចូលរួមទេ តែបើជួបគ្នានិយាយពីការរកស៊ី លោកនឹងជួបជជែក។

លោកបន្តថា “ដោយប្រកាន់យកនូវបែបផែនជីវិតបែបនេះហើយ ទើបអ្នករកស៊ីធំៗ លោកឧកញ៉ា អ្នកឧកញ៉ាមួយចំនួនដឹងថាខ្ញុំជាមនុស្សសាច់ការ និយាយម៉ាត់ណាគឺម៉ាត់ហ្នឹង”។លោកបន្តថា “ជាមួយនឹងភាពរីករាយ និងការដឹកនាំគ្រួសារបានល្អ វាឆ្លុះបញ្ចាំងនូវសីលធ៌ម និងសុជីវភាពរបស់យើងផងដែរ”។

ដោយឈរលើទស្សនៈរបស់លោកលី កាស៊ីងមហាសេដ្ឋីអចលនទ្រព្យនៅទីក្រុង​ហុងកុង ដែលបានលើកឡើងថា បើចង់ជោគជ័យ អ្នកត្រូវជួបជាមួយមនុស្សឆ្លាតជាងខ្លួន លោកបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ថា លោក​បានអនុវត្តន៍តាមទ្រឹស្តីនេះ តាំងពីលោកបានចេញរកស៊ីលើកដំបូង និយាយបែបនេះ មិនមែនយើងមិនរាប់អានអ្នកតូចទាបឬក្រីក្រ ឬមិត្តភ័ក្តិនោះទេ តែការជួបវាអាស្រ័យលើពេលវេលា និងកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីបុណ្យឬខួបកំនើតមិត្តភ័ក្ត លោកនឹងចូលរួម។

លោកបន្តថា “ហេតុនេះ ទើបគេមិនសូវឃើញខ្ញុំដើរជាមួយមិត្តភ័ក្តច្រើន ព្រោះខ្ញុំបានចំណាយពេលច្រើន ជាមួយមនុស្សមានវ័យចាស់ជាងខ្ញុំ ជាមួយមនុស្សជោគជ័យដោយសារខ្ញុំអាចរៀនបានច្រើនពីពួកគេ”។

ហេតុនេះក្នុងជីវិតរបស់លោក បានប្រកាន់យកនូវភាពស្មោះត្រង់ ពង្រីកចំណេះដឹងជាប្រចាំ មានគ្រួសាររីករាយ មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន និងសេពគប់ជាមួយមនុស្សមានវ័យច្រើនជាង និងមានធនធានច្រើនជាង។
លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ជោគជ័យមិនមែនធ្លាក់ពីលើមេឃ ឬបានពីអ្នកដ៏ទៃផ្តល់អោយនោះទេ តែគឺបានពីទង្វើ និងសកម្មភាព ដែលយើងបានធ្វើ កំពុងធ្វើ នឹងធ្វើនៅថ្ងៃអនាគត៕

ក្រុមហ៊ុននាំចូលផលិតផលសម្រស់ដ៏ល្បីមកពីបរទេស ផាលីតាស្គីនឃែរ ពង្រីកទីតាំងបន្ថែមនៅទីរួមខេត្តតាកែវ (ជាប់ក្រុមហ៊ុន ហុងដា)

ដោយ ៖ រ៉ាណេត

តាកែវ ៖ ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក (Phalita Skin Care) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលថែរក្សា និងព្យាបាលសម្រស់ដ៏ល្បីឈ្មោះនៅកម្ពុជា បានធ្វើការពង្រីកទីផ្សារតំណាងចែកចាយរបស់ខ្លួនកាន់តែធំទូលាយក្រោយពីទទួលបានការគាំទ្រពីអតិថិជនជាបន្តបន្ទាប់។

ស្របពេលដែលតម្រូវការទីផ្សារកាន់តែមានការកើនឡើង ក្រោមការទទួលបាននូវទំនុកចិត្តពីសំណាក់អតិថិជនកាន់តែច្រើន នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន Phalita Skin Care បានសម្រេចផ្តល់សិទ្ធិ និងសម្ពោធទីតាំងតំណាងចែកចាយផលិតផលថែរក្សា និងព្យាបាលសម្រស់របស់ខ្លួនចំនួនមួយបន្ថែមទៀតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ជាប់ក្រុមហ៊ុនហុងដា) ក្រោមការចូលរួមពីសំណាក់លោកស្រី កែវ ផាលីតា អគ្គនាយិកាក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក លោកស្រី ជីប ស្រីទូច ជាអ្នកគ្រប់គ្រងខេត្តតាកែវ និងកញ្ញា ងន ចាន់ណា ដែលជាអ្នកទទួលសិទ្ធិជាតំណាងចែកចាយ ព្រមទាំងបណ្តាភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

លោកស្រី កែវ ផាលីតា អគ្គនាយិកាក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក (Phalita Skin Care) បានបង្ហាញពីក្ដីរីករាយ សប្បាយចិត្តជាខ្លាំង នៅពេលបានឃើញ និងដឹងច្បាស់ពីសន្ទុះនៃការទទួលបានកិច្ចគាំទ្រ ជឿទុកចិត្តពីសំណាក់បណ្តាអតិថិជន រហូតបានពង្រីក និងបង្កើតទីតាំងតំណាងចែកចាយផលិតផលជាច្រើនកន្លែងក្នុងពេលដ៏ខ្លី។

លោកស្រីបន្តថា “ការបើកដំណើរការទីតាំងតំណាងចែកចាយថ្មី ស្ថិតនៅអាសយដ្ឋានខាងលើនេះ គឺក្នុងគោលបំណងជួយដល់អ្នកដែលមានបញ្ហាស្បែកមុខទាំងបុរស និងស្រ្តីឱ្យមានសម្រស់ស្រស់ស្អាត និងដោះស្រាយរាល់បញ្ហាទាំងឡាយ ដូចជា មុខមុន មុខជាំ មុខមានអាចម៍រុយ ស្បែកមុខប្រតិកម្មនឹងផលិតផល ក៏ដូចជាអាកាសធាតុ រួមជាមួយនឹងបញ្ហាស្បែកមុខជាច្រើនប្រភេទទៀត”។

នៅចំពោះមុខបណ្តាភ្ញៀវកិត្តិយសដែលបានចូលរួម លោកស្រីអគ្គនាយិកាក្រុមហ៊ុន ផាលីតា បានមានប្រសាសន៍បន្តទៀតថា “ក្រុមហ៊ុននាងខ្ញុំមានទស្សនៈវិស័យចង់ឃើញបុរស និងស្រ្តីគ្រប់រូប មានសម្រស់ស្រស់ស្អាត និងរីករាយក្នុងជីវិត។ កន្លងមកនេះ នាងខ្ញុំបានជួយឱ្យបងប្អូនស្រ្តីជាច្រើននាក់ឱ្យរួចផុតពីផ្ទៃមុខដ៏អាក្រក់ ប្រែជាមានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ ដោយមានការជឿជាក់ពីនាងខ្ញុំផ្ទាល់ និងបើកឱកាសដល់តំណាងចែកចាយនៅទូទាំង ២៥ ខេត្តក្រុងផងដែរ”។

បច្ចុប្បន្ននេះដោយមើលឃើញពីសន្ទុះនៃការគាំទ្រ និងចង់ចាប់ដៃគូសហការធ្វើជាតំណាងចែកចាយផលិតផល ក្រុមហ៊ុន ផាលីតា បានសម្រេចបន្ថែមទីតាំងតំណាងចែកចាយជាបន្តបន្ទាប់ ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការប្រើប្រាស់សេវា ទទួលបានការប្រឹក្សាដោយឥតគិតថ្លៃអំពីស្បែកមុខ ក៏ដូចជាការបម្រើសេវាព្យាបាលមុខកើតមុន ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការទិញផលិផលផងដែរ។

លោកស្រីអគ្គនាយិកាបានបញ្ជាក់ថា “បច្ចុប្បន្ននេះ មានបុរសស្រ្តីជាច្រើននាក់បានមកទទួលយកការប្រឹក្សាយោបល់ពីក្រុមហ៊ុន ផាលីតា ស្គីនឃែរ អំពីបញ្ហាស្បែកមុខរបស់ពួកគាត់ ធ្វើយ៉ាងណាដើម្បីឱ្យមានសម្រស់ស្រស់ស្អាតខ្លាំងជាងមុន។ តាមរយៈការព្យាបាលតាមការកំណត់របស់ក្រុមហ៊ុនយើងខ្ញុំ អតិថិជនទទួលបាននូវភាពកក់ក្តៅ និងមានទំនុកចិត្តយ៉ាងខ្លាំងពីការផ្លាស់ប្តូរផ្ទៃមុខរបស់គាត់ឱ្យមានសម្រស់ស្រស់ស្អាតយ៉ាងពិតប្រាកដ”។


កន្លងមកអតិថិជន ដែលបានមកទទួលសេវាកម្មព្យាបាលពីក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care តែងតែលើកសរសើរថា បន្ទាប់ពីទទួលការព្យាបាល និងថែទាំផ្ទៃមុខរួចមក ពិតជាមានភាពផ្លាស់ប្តូរ និងជឿជាក់លើខ្លួនឯងពិតប្រាកដមែន។ ជាមួយគ្នានេះ មានអ្នកខ្លះបានណែនាំមិត្តភ័ក្តិរបស់ពួកគេ ដែលមានបញ្ហាផ្ទៃមុខឱ្យមកទទួលការពិភាក្សាជាមួយ ផាលីតា ស្គីនឃែរ និងទទួលការព្យាបាលឱ្យជាសះស្បើយតាមបែបធម្មជាតិ១០០ភាគរយ។

ជាមួយនឹងការរីកចម្រើន កាន់តែមានទីផ្សារធំទូលាយ ក្រុមហ៊ុនបានបើកឱកាសឱ្យអ្នកលក់ជាច្រើនដោយការពង្រីកទីតាំងតំណាងចែកចាយផលិតផលបន្តទៅតាមបណ្តាខេត្ត និងក្រុងនានា ដែលចង់បានទីតាំងលក់ស្អាត ផលិតផលល្អ និងចំណាយដើមទុនតិច អាចទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់ ដើម្បីពិភាក្សាក្នុងការបើកទីតាំងថ្មី។ ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ ០១២ ៩៩ ៥៦ ៣៨