ដោយ៖ លក្ខិណា
ភ្នំពេញ៖ លោកឧកញ៉ាតាន់ មុនីវណ្ណអនុប្រធាន សភាពាណិជ្ជកម្ម និងជាអគ្គនាយករងក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បាននិយាយនៅក្នុងកម្មវិធីមួយ កាលពីដើមខែមករានេះថា បច្ចុប្បន្ននេះមានមនុស្សមិនតិចជាង៥០ភាគរយទេ បានកំពុងប្រើប្រាស់លុយ ដែលប្រាក់ខែនិងចំណូលខុសទិសដៅ ជាពិសេសអ្នកដែលរកលយបានតិច។

លោកឧកញ៉ាបាននិយាយថា ភាគច្រើនអ្នកដែលរកលុយបានតិច ប្រាក់ខែត្រឹមពីរបីរយដុល្លារ គឺមិនបានយកលុយនោះទៅពង្រីកសមត្ថភាពរបស់ខ្លួន ឬយកលុយទៅពង្រីកឬបង្កើតជាមុខរបរអ្វីមួយឡើយ ដោយពួកគេយកលុយដែលបានមកនោះ ទៅចំណាយលើគ្រួសារខុសទិសដៅ ចំណាយសម្រាប់ការទិញសម្រាប់សម្ភារខុសទិសដៅ ហើយនៅទីបំផុតអ្នកដែលមានប្រាក់ខែ១៥០ ឬពីរបីរយដុល្លារនោះ នៅតែទទួលបានប្រាក់ខែត្រឹមប៉ុណ្ណឹងដដែលសឹងតែមួយជីវិតរបស់ពួកគេ។
លោកបានថ្លែងថា “តាមពិតទៅ មនុស្សដែលមានទិសដៅត្រឹមត្រូវ មានប្រាក់ខែ១៥០ដុល្លារ២០០ដុល្លារក្ដី បើសិនជាពួកគាត់ចេះសន្សំ ចេះត្បិតត្បៀតនិងយកទៅពង្រីកសមត្ថភាពរបស់ពួកគាត់ នឹងអាចរកលុយបានច្រើនជាងអ្វីដែលពួកគាត់ទទួលបានពេលនេះ ជាក់ស្ដែងសូម្បីតែអ្នករត់តុក៏អាចពង្រីកសមត្ថភាព ទៅរៀនភាសាបរទេសបន្ថែម ដើម្បីទៅរកកន្លែងណាដែលមានភ្ញៀវជនបរទេស ចេះនិយាយជាមួយជនបរទេសដូចជាចិន ដែលកំពុងមានវត្តមានច្រើននៅកម្ពុជា គឺពួកគាត់នឹងទទួលបានប្រាក់ខែខ្ពស់ជាងអ្នករត់តុធម្មតា”។
លោកបន្ថែមថា ការពង្រីកសមត្ថភាព មិនសំដៅទៅលើការរៀនយកបរិញ្ញាបត្រ ឬយកអនុបណ្ឌិតនោះទេ គឺសមត្ថភាពនៅមជ្ឈដ្ឋានធ្វើការរាល់ថ្ងៃ ដូចជាសន្សំលុយដែលខ្លួនធ្វើការបានតែមួយខែ២០ដុល្លារឬក៏៥០ដុល្លារទៅរៀនជំនាញណាមួយ សម្រាប់បើកអាជីវកម្មជារបស់ខ្លួន ដោយមិនចាំបាច់ធ្វើការឱ្យគេអស់មួយជីវិតនោះឡើយ ។
លោកបញ្ជាក់ថា មនុស្សម្នាក់ៗត្រូវចេះជំនាញមួយជា ដាច់ខាត និងត្រូវចេះភាសាបរទេសមួយ ឬក៏ពីរ បើសិនជាមិនមានជំនាញអ្វីសោះហើយថែមទាំងចេះតែភាសាកំណើតមួយ គឺពិតជាជួបការលំបាកគេច មិនផុតនោះឡើយ ៕



























ចំពោះការរចនាស្ថាបត្យកម្ម គម្រោង Angkor Grace Resort មានក្រុមជំនាញរបស់ក្រុមហ៊ុន Bloom Architecture ដែលជាស្ទូឌីយ៉ូប៊ូទិក ដែលមានសាខាស្ថិតនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងបាងកក ប្រទេសថៃ។ ស្ទូឌីយ៉ូមានលក្ខណៈបញ្ចូលគ្នានូវអត្តសញ្ញាណខ្មែរ ជាមួយនឹងវិធីសាស្រ្តអន្តរជាតិដើម្បីបង្កើតសំណង់ប្រកបដោយភាពច្នៃប្រឌិត ដែលបង្ហាញអំពីកេរដំណែលវប្បធម៌ដ៏រុងរឿង។ គួរកត់សម្គាល់ថា Bloom Architecture បានផ្ដល់ឯកទេសរបស់ខ្លួនទៅដល់សណ្ឋាគារ Amber Kampot ដ៏ប្រណីត និងសណ្ឋាគារប៊ូទិកដ៏លេចធ្លោ FCC Angkor by Avani ដោយដាក់បញ្ចូលគ្នានូវវិធីសាស្រ្តដ៏ពិសេសជាមួយនឹងការៀបចំដ៏ប្រណីត ដែលមានលក្ខណៈបុរាណរបស់ប្រទេសកម្ពុជាជាមួយនឹងបែបបទទំនើបមួយចំនួន។

