ដោយ វឌ្ឈនា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ។

លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានមានប្រសាសន៍ថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ដែលក្រសួងពាណិជ្ជកម្មបានត្រៀមរៀបចំ គឺជាវេទិការបស់អ្នកដឹកនាំអាជីវកម្ម មកពីទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ក្នុងគោលបំណងដើម្បីរួមចំណែក ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសក្នុងតំបន់ទាំងពីរ (អាស៊ី និងអឺរ៉ុប) ។
កិច្ចប្រជុំវឌ្ឍនភាពស្ដីពី ការត្រៀមរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១នេះ មានការចូលរួមធ្វើបទបង្ហាញពីក្រុមការងារទាំង៣ គឺ១-ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន ២-ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ និង៣-ក្រុមការងារផ្នែកផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ដោយផ្ដោតជាសំខាន់ទៅលើ៖ ការពិនិត្យ កែសម្រួលខ្លឹមសារឯកសារពាក់ព័ន្ធ នឹងការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបដែលកម្ពុជាគ្រោងនឹងធ្វើនៅពេលខាងមុខ។
លោករដ្ឋមន្ត្រីបានបន្ដថា ចំពោះវឌ្ឍនភាពការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ ក្រុមការងារបានបែងចែកជា៨គឺ ទី១ ក្រុមការងារសម្របសម្រួល ទី២ ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន ទី៣ ក្រុមបង្ហាញផលិតផល និងតែងលម្អ ទី៤ ក្រុមមន្ត្រីទំនាក់ទំនង ទី៥ ក្រុមសិល្បៈ ទី៦ ក្រុមសន្តិសុខ ទី៧ ក្រុមដឹកជញ្ជូន ទី៨ ក្រុមពិធីការ ដោយក្នុងនោះដែរក្រុមការងារផ្នែកផ្គត់ផ្គង់ និងហិរញ្ញវត្ថុ បានដាក់លិខិតជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរួចហើយ នៅរង់ចាំតែការឆ្លើយតបពីក្រសួងតែប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា មិនថាផ្នែកនយោបាយ សេដ្ឋកិច្ច ឬវប្បធម៌ឡើយ ហើយបច្ចុប្បន្ន ASEM មានដៃគូរចំនួន៥៣ ក្នុងនោះ២១ប្រទេសមកពីអាស៊ី ៣០ប្រទេសមកពីអឺរ៉ុប និងអគ្គលេខាធិការដ្ឋានអាស៊ាន ព្រមទាំងសហភាពអឺរ៉ុប លើសពីនេះ ASEM បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូរ និងកិច្ចសហប្រតិបត្ដិការអាស៊ី-អឺរ៉ុប ដើម្បីលើកកម្ពស់សន្ដិភាព វិបុលភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
លោកបញ្ជាក់ថា ប្រធានបទនៃការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប យើងបានសម្រេចកំណត់យកចំណងជើងថា “LEVERAGING GLOBAL VALUE CHAIN AND MULTILATERALISM FOR INCLUSIVE GROWTH IN THE 4IR AND NEW NORMAL TRANSITION” ។ ក្រុមការងារក៏បានត្រៀម អញ្ជើញវាគ្មិនជាតិ និងអន្ដរជាតិដែលជា CEO និង Moderator ដែលមានបទពិសោធន៍ មានកេរិ៍តឈ្មោះ និងទទួលជោគជ័យក្នុងអាជីវកម្មទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសតាមបណ្តាស្ថានីយទូរទស្សន៍មួយចំនួន ទាំងនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។

ម្យ៉ាងទៀត ដោយបច្ចុប្បន្នស្ថិតក្នុងបរិការណ៍ នៃការរាតត្បាតជំងឺ COVID-19 ក្រុមការងារក៏បានគិតគូពីឧបករណ៍សុវត្ថិភាព ដើម្បីត្រៀមរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ព្រមទាំងចំនួនភ្ញៀវចូលរួម បន្ទប់ប្រជុំ គម្លាតសុវត្ថិភាព ម៉ាស ទឹកអាល់កុល ឬជែលលាងដៃ និងឧបករណ៍ថតសីតុណ្ហភាព ដោយអនុលោមតាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ៕






រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានប្រាប់ឱ្យដឹងថានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រោងចក្រអគ្គិសនីមួយនេះ សាងសង់សម្រេចបានប្រមាណ៩៥ភាគរយ ហើយត្រៀមបញ្ចប់នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
សណ្ឋាគារបែបប្រណិត ដែលមានដល់ទៅ ២៤៧បន្ទប់ស្នាក់នៅនេះ និងស្ថិតនៅចំកណ្តាលបេះដូង នៃរាជធានីភ្នំពេញផ្សារភ្ជាប់ភ្ញៀវទេសចរ និងធុរជនពីគ្រប់ទិសទី នៃសកលលោកមកកាន់ប្រទេសកម្ពុជា លើកមុខមាត់វិស័យបដិសណ្ឋារកិច្ច បម្រើតម្រូវការស្នាក់នៅបែបប្រណិត ក្នុងវិស័យទេសចរណ៍ ជាពិសេសបង្កើតឱកាសការងារ ដ៏សន្ធឹកសន្ធាប់សម្រាប់ប្រជាជនកម្ពុជា។
តាមរយៈក្រសួងទេសចរណ៍កម្ពុជា នៅរសៀលថ្ងៃទី២៦




រចនាម៉ូដខាងក្រៅរបស់ខុនដូ Le Condé BKK1 ក៏អាចឆក់យកការចាប់អារម្មណ៍របស់លោក អ្នកបាន រួចស្រាចទៅហើយ ប៉ុន្តែអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺការរចនាផ្នែកខាងក្នុងរបស់អគារ។ ផ្នែកកោងខាងក្រៅរបស់វាហូរនៅខាងក្នុងបង្កើតជាជញ្ជាំងពណ៌សដែល តម្រង់ផ្លូវដ៏ធំទូលាយសម្រាប់ម្ចាស់ផ្ទះទាំងឡាយ។ សួនច្បារនៅសងខាងផ្លូវដើរ និងដាក់ពន្យួរ ខាងលើបង្កើតឲ្យមានបរិយាកាសល្អត្រកាល និងបំពេញបន្ថែមដោយអារម្មណ៍ធម្មជាតិ។ កញ្ចក់ដើរតួយ៉ាង សំខាន់ក្នុងការរចនារបស់អគារ វាអាចអនុញ្ញាតឲ្យលោកអ្នកទទួលបាននូវ ទស្សនីយភាពទីក្រុងយ៉ាងពេញលេញ និងត្រជាក់ភ្នែកគយគនមិនចេះជិនណាយ លើសពីនេះវាជួយការពារពន្លឺព្រះអាទិត្យដ៏ក្ដៅដែលជះចូលមកពីខាងក្រៅ។


