គម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញ-ហូជីមិញ នឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ

ដោយ ៖ ប៊ី

ភ្នំពេញ ៖ រដ្ឋាភិបាលវៀតណាម បាន និងកំពុងសិក្សាគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យបានឆាប់ចេញជារូបរាងឡើងនាពេលអនាគតដ៏ខ្លីខាងមុខនេះ តាមការស្នើសុំពីភាគីកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស៊ុន ចាន់ថុល បានឱ្យដឹងថា “តាមការស្នើសុំបញ្ជាក់ពីភាគីកម្ពុជាទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ ភាគីវៀតណាមបានឆ្លើយតបថា ខ្លួនបាននិងកំពុងសិក្សាគម្រោង នេះយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យបានឆាប់ចេញជារូបរាឡើងនាពេលអនាគតដ៏ខ្លីខាងមុខ”។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍នៅ ច្រកទ្វារព្រំដែនសំដៅឱ្យធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង និងទំហំពាណិជ្ជកម្មកាន់តែកើនឡើង។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ចរបស់ប្រទេសទាំងពីរត្រូវជួបប្រជុំពិភាក្សាជាទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែជូននាយករដ្ឋមន្ត្រីរបស់ខ្លួនរៀងៗខ្លួនផងដែរ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឱ្យការធ្វើពាណិជ្ជកម្មដល់កម្ពុជា វៀតណាម និងថៃ ក៏ដូចជាអាស៊ានទាំងមូលផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ លោករដ្ឋមន្ត្រីបាន ក៏បានគូសបញ្ជាក់ថា កម្ពុជាបាន និងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ច្រកទ្វារព្រំដែន តួយ៉ាងដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព៕

“បុរី ប៊ុន លី ” ប្រកាសបើកលក់ផ្ទះតម្លៃទាបចំនួន ៥ ល្វែងនៅចុងឆ្នាំនេះ…

ភ្នំពេញ:  នៅថ្ងៃទី 11-12 ខែធ្នូនេះ​ គម្រោងលំនៅស្ថានទំនើបមួយកន្លែង ស្ថិតនៅតំបន់ចំការដូងបានប្រកាសបើកលក់ផ្ទះតម្លៃទាបចំនួន៥ល្វែងជាការដូរឆ្នាំថ្មី ដល់អតិថិជនដែលមានបំណងទិញលំនៅដ្ឋានទំនើប ទាន់សម័យ។

អ្នកជំនាញលើវិស័យអចលនទ្រព្យជាច្រើនរូបធ្លាប់បានឱ្យដឹងថា តំបន់ចំការដូង ជាតំបន់សក្កដានុពលមួយលើសំណង់លំនៅស្ថាន ដោយសារតែតំបន់នេះជាតំបន់អ៊ូអរ សំបូរទៅដោយអាជីវកម្ម រោងចក្រ សហគ្រាស តូច ធំជាច្រើន ​ដែរជាហេតុធ្វើអោយតម្រូវការគេហដ្ឋានកើនឡើងគួរអោយកកត់សម្គាល់ និងបានអូសទាញនាក់វិនិយោគលើវិស័យនេះ អោយបន្តាក់ទុនវិនិយោគជាបន្តរបន្ទាប់ រហូតតំនប់នេះក្លាយជាតំបន់សេដ្ឋកិច្ចយ៉ាងសំខាន់នៃរាជធាន្នីភ្នំពេញ ។

ជាមួយគ្នានេះផងដែរ“បុរី ប៊ុន លី” ដែរមានទីតាំងនៅ តំបន់ចំការដូងនៅលើផ្លូវបឹងតាម៉ាត ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បើចុះពីផ្លូវ២១៧ (ផ្លូវចំការដូង)តែ៥០០ម៉ែត្រ ក៏បានប្រកាសបើកលក់ជូនអតិថិជន ដោយផ្តល់ជូនប្រូម៉ូសិនពិសេសដោយបញ្ចុះតម្លៃ8% និងបូកបន្ថែម5,000$ភ្លាមៗ  សម្រាប់ការកក់ផ្ទះប្រភេទ ថោនហោសន៍-ប៊ី (Town-House B) សម្រាប់ 5ល្វែង និងត្រឹមតែ 2ថ្ងៃប៉ុន្នោះ គឺនៅថ្ងៃទី 11និង 12 ខែ ធ្នូរខាងមុខនេះ ។

អតិជនដែរមានបំណង់ចង់ទិញគេហដ្ឋាន នៅតំនប់នេះ កុំអោយឳកាសនេះកន្លងផុតទៅអោយសោះ…!!!

គម្រោង​ ថោន ហោស៍ ប៊ី (Town-House B) ថ្មីរបស់ បុរី ប៊ុន​ លី នេះនឹងក្លាយជា  ជាលំនៅស្ថានសម្រាប់ ធ្វើអាជីវកម្មខ្នាតតូច និងមធ្យម និងជាការិយាល័យដ៏ទំនើប ដោយផ្អែកទៅលើ គម្រោង បុរី ប៊ុន​ លី ស្ថិតនៅទីតាំងភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស និងជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រជាជនក្នុងតំបន់  ដែល​កំពុង​សាងសង់​នៅលើ​ផ្ទៃដី​ប្រមាណ៣ហិកតា។

គម្រោងលំនៅឋាន ថោន ហោស៍- ប៊ី (Town House-B) ដំណាក់កាលទី២នេះ មានត្រឹមតែ៥០ខ្នងតែប៉ុណ្ណោះ។ ដូច្នេះហើយប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ អាចអញ្ជើញមកទស្សនានូវគម្រោងលំនៅឋាន ថោន ហោស៍- ប៊ី (Town House-B) ដំណាក់កាលទី២នេះ ដែលមានផ្ទះគំរូពិតៗធ្វើឱ្យលោកអ្នកងាយស្រួលក្នុងការពិនិត្យមើលពីស្ថានភាពជាក់ស្តែង នឹងទទួលបាននូវបទពិសោធន៍ថ្មីៗអំពីការជ្រើសរើសផ្ទះផងដែរ៕

គម្រោងចំណាយថវិកាជាតិនឹងហក់ឡើងជិតដល់ ៨០០០លានដុល្លារ ក្នុងឆ្នាំ ២០២១

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ រដ្ឋសភាអនុម័តលើគម្រោងចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង៣២ទ្រីលានរៀល ឬស្មើជាង៧.៩០០លានដុល្លារអាមេរិក ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលអនុវត្តការងារតាមផែនការគ្រោងទុក។

រដ្ឋសភាបានឯកភាពអនុម័តនូវគម្រោងកញ្ចប់ស្នើថវិការបស់រដ្ឋ ដែលបានកំណត់ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ប៉ុន្តែស្នើឱ្យមានការចាយវាយក្នុងកម្រិតរឹតត្បិតបំផុត សម្រាប់ប្រតិបត្តិការឆ្នាំ២០២១ខាងមុខ ខណៈក្នុងឆ្នាំ២០២០នេះ សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា បាន និងកំពុងរងផលប៉ះពាល់នៃជំងឺរាតត្បាតជាសកល។

ឆ្លើយតបនឹងសំណើនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រសិទ្ធនាមថវិកាឆ្នាំ២០២១ថាជា «ថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ចនិងជីវភាពប្រជាជន» ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញនៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន។

លោកបានឱ្យដឹងថា សម្រាប់ឆ្នាំក្រោយនេះ រាជរដ្ឋាភិបាលបានស្នើបង្កើនគម្រោងកម្ចីហិរញ្ញប្បទានពីបរទេសសរុបប្រមាណជាង២០០០លានដុលារ ខណៈគម្រោងចំណាយថវិកាជាតិ ត្រូវបានប៉ាន់ប្រមាណក្នុងទឹកប្រាក់ជាង ៧.៩០០លានដុល្លារ ដើម្បីយកមកជួយស្តារសេដ្ឋកិច្ច សង្គម និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឡើងវិញ។

រដ្ឋមន្ត្រីរូបនេះអះអាងថា កម្រិតនៃការខ្ចីបំណុលពីបរទេសមកដល់នឹងពេលបច្ចុប្បន្ននេះ មិនទាន់ធ្វើឱ្យកម្ពុជាជំពាក់គេវ័ណ្ឌកនោះទេ ដោយកម្ចីនេះស្ថិតក្នុងបន្ទាត់ពិដានតាមទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន និងក៏ជាកម្ចីឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះក្នុងអត្រាការប្រាក់ទាបបំផុត៕

កម្ពុជា-វៀតណាម កំពុងធ្វើពិពិធកម្មលើវិស័យដឹកជញ្ជូនតាមព្រំដែនរួមគ្នា

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បាន និងកំពុងធ្វើពិពិធកម្មលើវិស័យដឹកជញ្ជូននៅតាមព្រំដែនកម្ពុជា-វៀតណាម ជាពិសេសផ្លូវគោក ដើម្បីធ្វើយ៉ាងណាបង្កភាពងាយស្រួល និងជួយជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ឱ្យកាន់តែប្រសើរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមជាសហប្រធានជាមួយភាគីវៀតណាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចពិភាក្សាលើបញ្ហាប្រឈម រួមជាមួយនឹងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនសំដៅឱ្យធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង និងទំហំពាណិជ្ជកម្មកាន់តែកើនឡើង។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា “កម្ពុជាបាន និងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ច្រកទ្វារព្រំដែន តួយ៉ាងដូចជា ៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព”។

ក្នុងន័យនេះ ភាគីកម្ពុជាបានស្នើទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ ដោយភាគីវៀតណាមបានឆ្លើយតបថា ខ្លួនបាន និងកំពុងសិក្សាគម្រោងនេះយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យបានឆាប់ចេញជារូបរាឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឱ្យការធ្វើពាណិជ្ជកម្មដល់កម្ពុជា វៀតណាម និងថៃ ក៏ដូចជាអាស៊ានទាំងមូលផងដែរ។

 

ជាដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ចរបស់ប្រទេសទាំងពីរត្រូវជួបប្រជុំពិភាក្សាជាទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែជូននាយករដ្ឋមន្ត្រីរបស់ខ្លួនរៀងៗខ្លួនផងដែរ។

ជាមួយគ្នានោះផងដែរ ខាងភាគីវៀតណាមក៏បានបង្ហាញពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ខ្លួនផងដែរ ដោយហេតុថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រធាន CVEA ៖ ភ្នាក់ងារ​លក់​អចលនវត្ថុ​ត្រូវមាន​ភាពស្មោះត្រង់​ដើម្បី​ផ្តល់ទំនុកចិត្ត​ដល់​អតិថិជន

ដោយ ​វុត្ថា

ភ្នំពេញៈ ដើម្បី​ឲ្យ​ទទួលបាន​ទំនុកចិត្ត និង​ទទួលបាន​ផលចំណេញ​ខ្ពស់​ដល់​អតិថិជន ភ្នាក់ងារ​អចលនទ្រព្យ ឬ​ក្រុមហ៊ុន​ផ្តល់​សេវា​អចលនទ្រព្យ ត្រូវ​ផ្តល់​សេវាកម្មផ្សេងៗ លើសពី​ការរំពឹងទុក​ទៅកាន់​អតិថិជន​របស់ខ្លួន តាមរយៈ​ផ្តល់​ប្រឹក្សា​យោបល់ និង​មាន​ភាពស្មោះត្រង់​បំផុត និង​ភាព​រុះ​រាយ​រាក់ទាក់។

ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលវត្ថុ​កម្ពុជា​លោក​ច្រឹ​ក សុខ​នី​ម​បាន​ប្រាប់​គេហទំព័រ Properyarea.asia កាលពី​រសៀល​ថ្ងៃទី២៥ វិច្ឆិកា​កន្លងមក​ថា ភ្នាក់ងារ​អចលនទ្រព្យ ឬ​ក្រុមហ៊ុន​ផ្តល់​សេវា​អចលនទ្រព្យ គឺ​ត្រូវ​ផ្តល់​សេវា​ជា​កញ្ចប់​មាន​ទាំង​រត់​ឯកសារ លិខិត​កក់​ប្រាក់ កិច្ចសន្យា​ទិញ-លក់ និង​មាន​ទាំង​ប្រថាប់ត្រា​ពី​សំណាក់​មេធាវី ដើម្បី​ឲ្យ​អតិថិជន​មាន​ភាពកក់ក្តៅ និង​ការទិញ​លក់​របស់​ពួកគេ​មាន​សុវត្ថិភាព និង​មាន​ភាពងាយស្រួល។

លោក​បន្តថា “បើ​អតិថិជន​បាន​ទិញ​ចលនទ្រព្យ តាមរយៈ​ភ្នាក់ងារ​របស់​យើង យើង​ត្រូវធ្វើ​ឱ្យមាន​ភាព​ចំណេ ញ​លើ​ការទិញ​អចលនទ្រព្យ​នោះ តាមរយៈ​របស់​ល្អ និង​មានតម្លៃ​ក្រោម​ទីផ្សារ ហើយ​ថ្ងៃក្រោយ​គាត់​នឹង​ណែនាំ​អ្នកផ្សេង ឲ្យ​មករក​សេវាកម្ម​របស់​យើង” ។

លោក​បន្តថា “នៅពេល​អ​ថិ​ជន​ណែនាំ​បន្ត​គា្ន នោះ​មានន័យថា គេ​មាន​ជំនឿ​របស់​យើង និង​ទទួលបាន​ផល​ច្រើន តែបើ​អតិថិជន​ដែល​មិនដែល​ប្រើ​សេវាកម្ម​របស់​យើង ប្រក​ដ​ណាស់​គេ មិនសូវ​ទុកចិត្ត​ខ្លាំង​នោះទេ” ។

លោក​បានផ្តល់​យោបល់​ប​ន្ថែ​ម​ទៀតថា ក្នុងនាម​ជា​អ្នកផ្តល់​សេវាកម្ម​លើ​វិស័យ​អចលនទ្រព្យ យើង​ត្រូវមាន​ចំណេះដឹង​ឲ្យ​បាន​ជ្រៅជ្រះ តាមរយៈ​បង្កើន​ចំណេះដឹង​ជាប្រចាំ កា​អនុវត្ត​ផ្ទាល់ និង​ដឹង​ពី​តម្លៃ​ទីផ្សារ​នៅក្នុង​តំបន់​ដែល​ខ្លួន​កាន់។ ហើយ​ចំណេះដឹង​ទាំងអស់នេះ នឹងធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត និង​ជឿជាក់​លើ​យើង។

លោក​ច្រឹ​ក សុខ​នី​ម បាន​បន្តថា “បើ​យើង​មានចំណេះដឹង​ទាប​ជាង​ពួកគាត់ នៅពេលដែល​យើង​និយាយ​ទៅ គាត់​នឹងមិន​ទុកចិត្ត​យើង​នោះទេ និង​ជាពិសេស​យើង​ត្រូវ​ស្គាល់​អ​ថិ​ជន​ជា​គោលដៅ​របស់ខ្លួន អោយបាន​ច្បាស់លាស់” ។ លោក​បន្ថែមថា “យើង​ធ្វើការ​ជាមួយ​អ្នក និង​អ្នក​ផ្ទាល់។ បើ​មិន​ស្គាល់​អតិថិជន​របស់ខ្លួន​ច្បាស់​ទេ យើង​នឹង​បរាជ័យ​តាមរយៈ​ការធ្វើ​កិច្ច​ការមិន​ច្បាស់លាស់” ។

បើតាម លោក ច្រឹ​ក សុខ​នី​ម ភ្នាក់ងារ​ផ្តល់​សេវា​អ​ចនទ្រ​ព្យ​ទាំង​ចុះបញ្ជី និង​មិន​ចុះបញ្ជី​មាន​ប្រមាណ​ក្រោម៣ម៉ឺន​នាក់ នៅ​ទាំង​ទូទាំងប្រទេស ដែល​កំពុង​ប្រតិបត្តិការ ខណៈដែល​កម្ពុជា​នៅ​ខ្វះខាត​អ្នកជំនាញ​លើ​វិស័យ​ជាច្រើន ស្របពេល​ដែល​ដែល​កំពុង​បោះ​ជំ​ហ៊ាន​ទៅមុខ៕

អភិបាលខេត្ត​ព្រះសីហនុ​ព្រមាន​អ្នក​ដែល​បំពាន​សាងសង់​សំណង់​នៅ​ផ្លូវ​លេខ២០០ត្រូវ​រុះរើ​ជាបន្ទាន់

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ អភិបាលខេត្ត​ព្រះសីហនុ លោក​គួច ចំរើន​បាន​ព្រមាន និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​សាងសង់​សំណង់ និង​កំពុង​រស់នៅ ក៏ដូចជា ប្រកប​អាជីវកម្ម​ដែល​បំពាន​នៅលើ​ផ្លូវ​លេខ២០០ ដែល​ស្ថិតនៅក្នុង​គម្រោង​ពង្រីក និង​កែលម្អ​សោភ័ណភាព​ទុកជា​ផលប្រយោជន៍​រួម នៅក្នុង​ក្រុងព្រះសីហនុ​ទាំងមូល​ត្រូវ​រុះ​រើចេញ​ជាបន្ទាន់។

កិច្ចប្រជុំ​ដោះស្រាយ​រៀបចំ​ផ្លូវ​លេខ២០០ ស្ថិត​ក្នុងភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី២៥ វិច្ឆិកា​កន្លងមកនេះ លោក​អភិបាលខេត្ត​ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលក្រុង​ព្រះសីហនុ ប្រធាន​មន្ទីរ​អង្គភាព និង​នាយក​ទីចាត់ការ​សាលាខេត្ត​ព្រះសីហនុ​ផងដែរ។

លោក​អភិបាល​បាន​មានប្រសាសន៍ថា តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ក្រុង គឺ​ប្រជាពលរដ្ឋ​ចំនួន១៥៣គ្រួសារ បាន​សាង​សង់ផ្ទះ​លើដី​ចំណីផ្លូវ​លេខ២០០ ដែលជា​ដី​សាធារណ:របស់​រដ្ឋ យក​ធ្វើជា​កម្មសិទ្ធិ និង​យកទៅ​ជួល​បន្ត​ឱ្យ​ត​តី​យ​ជន​ក្នុងនោះ​មាន​ជនបរទេស​ជាដើម ដោយ​បើក​អាជីវកម្មផ្សេងៗ ក្នុងនោះ​ឃើញ​អាជីវកម្ម​មួយចំនួន​មាន ដូចជា​កោស​ជប់ ម៉ាស្សា និង​ការលួចបើក​បម្រើ​សេវាក​ម្ម​ផ្លូវភេទ​ជាដើម ដែល​ទង្វើ​នេះ​វា​ផ្ទុយ​នឹង​ច្បាប់​របស់​រដ្ឋ និង​ប៉ះពាល់​ផលប្រយោជន៍​សាធារណ: និង​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ។

យោងតាម​មាត្រា២៥៩ នៃ​ច្បាប់​ភូមិបាល ការប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី៥.០០០.០០០រៀល(ប្រាំ​លាន) ដល់៥០លាន​ឬ/និង​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី១(មួយ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ។

លោក​គួច ចំរើន បាន​បញ្ជាក់ថា​បន្ថែមថា ផ្លូវ​លេខ២០០នេះ ជា​ចំណុចកណ្តាល​របស់​ក្រុងព្រះសីហនុ ដែល​ចេញពី​រង្វង់​មូល​តោ​ពីរ មាន​ផ្លូវ៦ខ្សែ ហើយ​យើង​បានធ្វើការ​អភិវឌ្ឍ​បាន​ចំនួន៥ខ្សែ​ហើយ។ ចំពោះមុខ​រដ្ឋបាលខេត្ត​នឹង​ស្ថាបនា​ផ្លូវ២០០ ដោយ​ពង្រីក​ទៅតាម​ទំហំ​នៅក្នុង​ប្លង់​ជា​លក្ខណៈ​ប្រព័ន្ធ ដើម្បី​កែលម្អ​សោភ័ណភាព​ផ្លូវ​នេះ ដោយសារ​វា​ស្ថិតនៅ​ជាប់​នឹង​របង មន្ទីរពេទ្យបង្អែក​ក្រុងព្រះសីហនុ ដែល​អាច​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​អ្នកជំងឺ​បាន​លឿន​ឆាប់រហ័ស ករណី​មានការ​សង្គ្រោះបន្ទាន់​ផងដែរ។

លោក​បន្តថា “ថ្មីៗនេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អនុញ្ញាតិ​ឱ្យ​សាងសង់​មន្ទីរពិសោធន៍​វិ​ជ្ជ​សាស្ត្រ នៅក្នុង​មន្ទីរពេទ្យបង្អែក​ក្រុងព្រះសីហនុ​នេះ ដើម្បី​ធ្វើការ​វិភាគ​រក​វីរុស​កូ​វីដ-១៩ ឬ​វិភាគ​ជំងឺឆ្លង​ផ្សេងទៀត ហើយ​អាច​គ្រោង​នឹង​បើក​ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ២០២០ ឬ​ដើមឆ្នាំ២០២១ខាងមុខ” ។

លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​បានឱ្យដឹងថា ផ្លូវ​លេខ២០០ មាន​ទីតាំង​ស្ថិ​នៅ​ភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​សាង​សាង់​សំណង់​រំលោភ លើដី​ចំណីផ្លូវ​មាន​ចំនួន១២៨ខ្នង​ផ្ទះ ស្នើ​នឹង១៥៣គ្រួសារ  ក្នុងនោះ​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍ មាន​ចំនួន២៥គ្រួសារ ផ្ទះជួល៣៥គ្រួសារ ផ្ទះ​បិទទ្វារ​ចោល៥៩ខ្នង​ផ្ទះ ផ្ទះ​លក់​ឱ្យ​ជនបរទេស​ចំនួន៣ខ្នង ដី​ទំនេរ​ចំនួន២ឡូ​តិ៍ សំណង់​គ្រោង​ដែក២ និង​សំណង់​បេតុង២៕

កម្មវិធី​ពិសេស! ផ្ទះ​និង​ខុន​ដូ​ប​ញ្ជុះ​តម្លៃ​រហូតដល់៤០%ក្នុង​កម្មវិធី​នេះ!

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅ​មិន​ដល់​ប៉ុន្មាន​ម៉ោង​ទៀត​ទេ ពិព័រណ៍​លក់​អចលនទ្រព្យ ដំណាច់ឆ្នាំ២០២០តាម​អន​ឡាញ នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ នៅលើ​គេហទំព័រ​របស់ yearendpropertysale.realestate.com.kh ។

ព្រឹ​ត្ត​ការណ៍​ពិព័រណ៍​តាម​អន​ឡាញ​នេះ នឹង​ត្រូវបាន​ប្រារព្ធ​ឡើង​ពី​ថ្ងៃទី២៧ ខែ​វិ​ច្ជិ​កា ឆ្នាំ២០២០ រហូតដល់​ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ។ ក្នុង​កម្មវិធី​នេះ មានការ​ចូលរួម​ពី​គម្រោង​អភិវឌ្ឍន៍ល្បីៗជាង២០គម្រោង ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ជាមួយនឹង​ការបញ្ចុះ​តម្លៃ ដែល​មិន​ធ្លាប់មាន​រហូតដល់៤០%ឯណោះ។

ពិព័រណ៍​នេះ​ផងដែរ ក៏មាន​ការដាក់​តាំង​លក់​អចលនទ្រព្យ ជាច្រើន​ប្រភេទ​ទៀត រួមមាន​ដី និង​ផ្ទះ​ដែលមាន​តម្លៃ​ក្រោម​ទីផ្សារ​បច្ចុប្បន្ន។ លោកអ្នក​ក៏​អាចធ្វើ​ការប្រឹក្សា​យោបល់ ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ របស់​កម្មវិធី​ចំពោះ​ចម្ងល់​អំពី​គម្រោង​ផ្ទាល់ ឬ​ការវិនិយោគផ្សេងៗ ដើម្បី​ទទួលបាន​ប្រាក់ចំនេញ​ខ្ពស់។ លោកអ្នក​អាច​ចូលរួម​មើល​ការដាក់​តាំង​គម្រោង​ទាំងនេះ​បាន ដោយ​ឥតគិតថ្លៃ ដោយ​គ្រាន់តែ​ធ្វើការ​ចុះឈ្មោះ​ពីថ្ងៃ​នេះ​តទៅ។ លោកអ្នក​អាច​មើល​តាម​ទូរស័ព្ទ ឬ​កុំព្យូទ័រ​នៅ​គេហដ្ឋាន​ផ្ទាល់​ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅ​ក្រៅ។

នេះ​ជា​ឱកាសល្អ​បំផុត​សម្រាប់​អតិថិជន ដែល​កំពុង​ស្វែងរក​អចលនទ្រព្យ​ក្នុងតម្លៃ​ពិសេស ដើម្បី​ទិញ​ទុក​សម្រាប់​ចំនេញ​លើ​ការវិនិយោគ ឬ​រស់នៅ​ផ្ទាល់។ ដូចគ្នា​ផងដែរ ពិព័រណ៍​នេះ​មាន​ក្រុមហ៊ុនល្បីៗ ចូលរួម​ជាច្រើន​រួមមាន ដូចជា បុរី អា​រ៉ា​តា ហ្កា​ដិ​ន រ៉េ​ស៊ី​ឌិន​ស៏ គម្រោង​ខុន​ដូ Garden One គម្រោង​ខុន​ដូ The Hexa, គម្រោង​ខុន​ដូ City Gem, គម្រោង Won Majestic, គម្រោង Phnom Penh Galaxy Garden, ក្រុមហ៊ុន ខេ​អេ​ច លែ​ន គម្រោង​ខុន​ដូ ដឹ​លី​ដុន​ហាយ​ស៍ ខន​ដូ​មី​នៀម, បុរី​អាប់​ថោ​ន បុរី​ឡា​ផាម គម្រោង​លំនៅឋាន អា​រ៉ា​ខា​វ៉ា គម្រោង​ខុន​ដូ Rose Apple Square គម្រោង​ខុន​ដូ រ៉ូយ៉ាល់​ស្កា​យ​លែ​ន​គម្រោង​ខុន​ដូ Le Condé BKK1 គម្រោង​ខុន​ដូ Agile Sky Residence គម្រោង​ខុន​ដូ Vue Aston គម្រោង​ខុន​ដូ Ratana Plaza Top Apartment, គម្រោង​ខុន​ដូ ព្រី​នស៍ ហេ​ប​ភី​នេស ផ្លា​ហ្សា គម្រោង Dara Sakor គម្រោង Stardream Lake Tourism Town ។

តើ​កម្មវិធី​ដំណើរ​យ៉ាងដូចម្តេច?

១. ដំបូង​លោកអ្នក​តម្រូវ​ឲ្យ​ធ្វើការ​ចុះឈ្មោះ​ជាមុនសិន

២. នៅ​ថ្ងៃ​កម្មវិធី លោកអ្នក​អាច​ចូល​មើល​អចលនទ្រព្យ ដែលមាន​ដាក់​បង្ហាញ​នៅលើ​គេហទំព័រ​បាន​ដោយ​សេរី។

៣.ប្រសិនជា​លោកអ្នក​មាន​ចំណាប់អារម្មណ៍ ទៅលើ​អចលនទ្រព្យ​ណាមួយ​ហើយ លោកអ្នក​អាចធ្វើ​ការ​កក់​អចលនទ្រព្យ​នោះ ដោយ​គ្រាន់តែ​ចុច​លើ​បូ​តុង​កក់​ទុក ។

ចំពោះ​ប្រាក់​កក់​របស់​លោកអ្នក ប្រសិនបើ​លោកអ្នក​មិន​ពេញចិត្ត នឹង​អចលនទ្រព្យ​ដែល​ខ្លួន​បានក​ក់រួច លោកអ្នក​អាចធ្វើ​ការស្នើសុំ​ប្រាក់​កក់​ត្រលប់​វិញ នៅ​កំឡុងពេល១៤ថ្ងៃ បន្ទាប់ពី​ការ​កក់​រួច​បាន​យ៉ាង​ងាយស្រួល។

ចាំ​ដល់​ណា​ទៀត! នេះ​ជា​ឱកាស​ពិសេស​បំផុត ចំពោះ​លោកអ្នក​ដែល​កំពុង​ស្វែងរក​ទិញ​គេហដ្ឋាន​សម្រាប់​រស់នៅ ឬ​វិនិយោគ​គ្រប់​ប្រភេទ។

សម្រាប់​អតិថិជន​ដែល​ចង់​ធ្វើការ​ចុះឈ្មោះ​ចូលរួម​ពិព័រណ៍​អ​ច​នល​ទ្រព្យ​បំណាច់​ឆ្នា២០២០តាម​អន​ឡាញ លោកអ្នក​អាច​ធ្វើបាន​តាមរយៈ https://www.yearendpropertysale.realestate.com.kh/km ឬ​ទំនាក់ទំនង​មកកាន់​ក្រុមការងារ​របស់​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ 092 92 1000 ។

Propertyarea ប្រកាស​ដេញថ្លៃ​សំរាប់​ក្រុមហ៊ុន​ដែលមាន​បំណង​ដាក់លក់អចលនទ្រព្យ​ក្នុង​គេហទំព័រ​នេះ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ គេហទំព័រ Propertyarea.asia និង Facebook Page Property Area Asia សូម​ប្រកាស​ដេញថ្លៃ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ជាតិ និង​អន្តរជាតិ អាចដាក់​សេវាកម្ម អចលនទ្រព្យផ្សេងៗ (listing) ក្នុង​គេហទំព័រ​នេះ​បាន។

តម្លៃ​ប្រចាំខែ​មានតម្លៃ​ចាប់ពី១៥០០ដុល្លារ​ឡើងទៅ អាស្រ័យ​លើ​ការចចា​ជាក់ស្តែង ពិសេស​យើង​នឹង​ផ្តល់​កិច្ចសហការ​ជា​កញ្ចប់ ដោយ​ផ្តល់ជូន​នូវ​អត្ថបទ​ពាណិជ្ជកម្ម​តាម​ចំនួន​ច​ចារ​គ្នា ពិសេស​នឹងមាន​ការផ្តល់​ជូន​នូវ វីដេអូ​ព៌​ត​មាន​ជាប្រចាំ អាស្រ័យ​លើ​តម្លៃ​ជាក់ស្តែង។

គេហទំព័រ Propertyarea.asia និង Facebook Page មាន​ចំនួន​អ្នកអាន​គិត​ជា​មធ្យម​ចំនួន ១៥,០០០នាក់​ក្នុង​មួយថ្ងៃ និង​កើន​ឡើងដល់​ជាង ៨០,០០០នាក់ ក្នុងពេល​មាន​ព្រឹត្តិការណ៍​ជាតិ អន្តរជាតិធំ។

លោក លោកស្រី​មាន​ចំណាប់អារម្មណ៍ សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០៧៨ ៩៥៩ ៥៦៧, ០៨៦ ៤៨ ៥៥ ៦៦ ៕

តំបន់​បឹង​តា​មោឃ​កំពុង​ក្លាយទៅជា​បណ្តុំ​អគា​រដ្ឋបាល​របស់​រាជ​រដ្ឋាភិបាល​ដែលតំបន់​ជុំវិញ​នឹង​រីកចម្រើន​លឿន

ដោយៈ​វុត្ថា

ភ្នំពេញៈ អគារ​រដ្ឋបាល​ជាច្រើន​បាន និង​កំពុង​សម្រុក​ទៅ​បោះទីតាំង នៅ​ម្តុំ​បឹង​តាម​មោឃ​នៃ​ខណ្ឌ​ឬ​ស្សិ​កែវ រាជធានី​ភ្នំពេញ ដែលជា​សញ្ញា​ល្អ​លើ​វិស័យ​អចលនទ្រព្យ និង​លំនៅឋាន​នៅ​តំបន់​នោះ។

អគ្គនាយក​ក្រុមហ៊ុន Century21 Advance លោក​ឡុង គឺ​ម​សួគ៌ បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​ឱ្យដឹងថា បច្ចុប្បន្ននេះ​រដ្ឋាភិបាល​កំពុង​រៀបចំ​បែងចែក​តំបន់​អភិ​វ​ឌ្ឋ​ន៍ ខណៈដែល​តំបន់​បឹង​តា​មោគ រហូតដល់​សង្កាត់​ព្រែក​ព្នៅ នៃ​ខណ្ឌ​ឬ​ស្សី​នឹង​ក្លាយជា​តំបន់​អគា​រដ្ឋបាល​របស់​រាជ​រដ្ឋាភិបាល។

លោក​ថ្លែងបន្តថា រដ្ឋាភិបាល​កំពុងតែ​បែប​ចែក​តំបន់ នៃ​ទីក្រុង​ភ្នំពេញ​ឱ្យមាន​តំបន់​រោងចក្រ​សហគ្រាស តំបន់​ពាណិជ្ជកម្ម និង​តំបន់​អគារ​រដ្ឋបាល យើង​ឃើញថា​អគារ​រដ្ឋបាល​របស់​ស្ថាប​ន័​រដ្ឋធំៗជាច្រើន បាននិងកំពុង​បោះ​ទៅកាន់​ទីតាំង​តំបន់​បឹង​តា​មោឃ​ឬ​បឹង​កប់​ស្រូវ តែ​យ៉ាងណាក៏ដោយ​នេះ គឺជា​អ្វីដែល​យើង​មើលឃើញ​ប៉ុណ្ណោះ យ៉ាងណា​នោះ​អាស្រ័យ​លើ​រដ្ឋាភិបាល។

លោក​បញ្ជាក់ទៀតថា “រដ្ឋាភិបាល​មាន​ផែនការ​ពង្រីក​ក្រុង​ឱ្យ​កាន់តែ​ធំ ហើយ​តំបន់​នេះ នឹង​ក្លាយទៅជា​ទីក្រុង​ថ្មី​របស់​ទីក្រុង​ភ្នំពេញ ដែល​ពោ​ពេញ​ទៅដោយ​សក្តានុពល​ខ្ពស់ ខណៈ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ននេះ នឹង​ក្លាយជា​ទីក្រុង​ចាស់​នាពេលខាងមុខ” ។

លោក​គីម​សួគ៌ បានបញ្ជាក់​ទៀតថា ជាមួយគ្នានេះ វិស័យ​អចលនទ្រព្យ​តំបន់​នេះ​ក៏​នឹងមាន​សក្តានុពល និង​មានតម្លៃ​កាន់តែ​ខ្ពស់​ថែមទៀត ឆ្លើយតប​ទៅនឹង​ការរីកចំរើន​នេះ។

លោកស្រី​តាំង ហួរ អគ្គនាយិកា​ក្រុមហ៊ុន Amatak Property Service បានឱ្យដឹង​ដែរ​ថា តំបន់​បឹង​តា​មោឃ និង​កប់​ស្រូវ​នាពេល​បច្ចុប្បន្ននេះ កំពុងមាន​ការអភិវឌ្ឍ​ន៍​យ៉ាងគំហុក ជាពិសេស​តំបន់​នេះ ក៏​នៅជាប់​នឹង​ផ្លូវជាតិ​លេខ ៥ និង​មាន​សក្តានុពល​ខ្ពស់​ផងដែរ។

លោកស្រី​បន្តថា “យើង​មើល​ឃើ​ង​ថា ក្រសួង ស្ថាប័នរដ្ឋ​ជាច្រើន​កំពុង​ទៅកាន់​ទីនោះ​បណ្តើរ មានដូចជា​ក្រសួង​ដែនដី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រ​សួ​អភិវឌ្ឍន៍ជនបទ និង​ស្ថាន​ប័ន​រដ្ឋផ្សេងៗជាច្រើន” ។

ក្រុមការងារ​នៃ​គេហទំព័រ propertyarea.asia បាន​ទាក់ទង​ទៅ​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ តាម​បណ្តាញ​តេ​ឡេ​ក្រាម ដើម្បី​សុំ​ការបំភ្លឺ ប៉ុន្តែ​លោក​មិនបាន​ឆ្លើយ​នោះទេ បើ​ទោះ​បានឃើញ​ហើយក៏​ដោយ។

តែ​យ៉ាងណាក៏ដោយ តំបន់​ភាគ​ខាងជើង​នៃ​ទីក្រុង​ភ្នំពេញ ត្រូវបាន​អ្នក​អភិវឌ្ឍន៍ និង​អ្នកជំនាញ​បាន​ចាត់ទុកថា ជា​តំបន់​ដែលមាន​ការអភិវឌ្ឍន៍​មួយ របស់​រាជធានី​ភ្នំពេញ និង​ជា​តំបន់ ដែលមាន​សក្តានុពល​ខ្ពស់ ចំពោះ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​យ៉ាងខ្លាំង​ក្លា​ផងដែរ៕

ចិន​និង​ជប៉ុន​ប្រជែង​គ្នា​ក្លាយជា​ប្រទេស​មានអំណាច​លើ​បច្ចេកវិទ្យា​ផ្លូវដែកល្បឿន​លឿន

ដោយៈ ហ្សូ​លី

តូ​ក្យូៈ​ប្រទេស​ជប៉ុន​និង​ចិន​កំពុង​ប្រជែង​គ្នា ដើម្បី​សាងសង់​រថភ្លើង​ប្រភេទ​ថ្មី ដែល​លឿន​បំផុត ហើយ​ព្យាយាម​បង្ហាញ​ជំនាញ​របស់​ពួកគេ​លើ​បច្ចេកវិទ្យា ដែលមាន​សក្តានុពល​នាំចេញ។

ខ្សែ​រថភ្លើង​មាន​ចម្ងាយ​ខ្លី និង​ពិសោធន៍​សាកល្បង​បាន​ដំណើរការ​ហើយ ប៉ុន្តែ​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​របស់​អាស៊ី កំពុង​អភិវឌ្ឍ​ធ្វើ​អ្វី​ដែលជា​ការប្រកួតប្រជែង​សាងសង់​ខ្សែ​រថភ្លើង ចម្ងាយ​ឆ្ងាយ​ដំបូង​គេ​របស់​ពិភពលោក។

អ្នកជំនាញ​ផ្លូវដែក​និយាយថា ប្រសិនបើ​ជប៉ុន និង​ចិន​អាច​បង្ហាញ​គម្រោង​ផ្លូវ​ឆ្ងាយ​របស់​ពួកគេ ដោយ​ជោគជ័យ​តាម​កាលបរិច្ឆេទ​កំណត់។ វា​គួរតែ​ផ្តល់ឱ្យ​ពួកគេ​នូវ​ការគាំទ្រ​នៅពេល​ពួកគេ​សម្លឹងមើល​ការនាំចេញ​បច្ចេកវិទ្យា​ជំនាន់​ថ្មី។  ភាគហ៊ុន គឺជា​ចំណែក​មួយ​នៃ​ទីផ្សារ​ប៉ាន់ស្មាន​ដែលមាន​តម្លៃ​ជាង២ទ្រី​លាន​ដុល្លារ សម្រាប់​គម្រោង​ហេ​ដ្ឋា​រចនា​ស  ម្ព័​ន្ធ​ផ្លូវដែក។

អតីត​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ បានកំណត់​គោលដៅ​នៃ​ការនាំចេញ​ហេដ្ឋារចនាសម្ព័ន្ធ​រួមទាំង​បច្ចេកវិទ្យា​ផ្លូវដែក​ល្បឿន​លឿន ដែលជា​ចំណុច​គន្លឹះ​នៃ​កំណើនសេដ្ឋកិច្ច។

ប៉ុន្តែ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ ដៃគូ​ប្រកួតប្រជែង​ចិន មាន​ឆន្ទៈ​ផ្គត់ផ្គង់​គ្រឿងបន្លាស់​និង​ដឹង​ពី​របៀប​ផលិត​មានតម្លៃ​ថោក​ជាង​មុន។

ក្នុង​ឆ្នាំ២០១៥ អ្នកផ្គត់ផ្គង់​ជប៉ុន​បាន​ចាញ់​ដៃគូ​ប្រកួតប្រជែង​ចិន ក្នុង​គោលបំណង​កសាង​ផ្លូវដែក​ល្បឿន​លឿន​ដំបូងបង្អស់​របស់​ឥណ្ឌូនេស៊ី ដែល​ត​ភ្ជាប់​ពី​រដ្ឋធានី​ហ្សា​កាតា​ទៅ​ខេត្ត Bandung នៅ​កោះ​ចា​វ៉ា​ខាងលិច។

នៅ​ទីបំផុត​ប្រទេស​ជប៉ុន ត្រូវបាន​គេ​ស្នើ​សុំឱ្យ​ចូលរួម​គម្រោង​នេះ​ឡើងវិញ បន្ទាប់ពី​វា​បានចាប់ផ្តើម​ប្រឈមមុខ​នឹង​ការពន្យារពេល៕ Japan Time៕