ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តកោះកុង លោកស្រីមិថុនា ភូថង បានមានប្រសាសន៍ថា ការពង្រីកផ្លូវជាតិលេខ៤៨ ជាបួនគន្លង ក្រោមជំនួយរបស់សាធារណៈរដ្ឋកូរ៉េ នឹងចាប់ផ្តើមនៅខែមិនានេះ បើសិនជាគ្មានការប្រែប្រួលអ្វីទេនោះ។

ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តកោះកុង លោកស្រីមិថុនា ភូថង បានមានប្រសាសន៍ថា ការពង្រីកផ្លូវជាតិលេខ៤៨ ជាបួនគន្លង ក្រោមជំនួយរបស់សាធារណៈរដ្ឋកូរ៉េ នឹងចាប់ផ្តើមនៅខែមិនានេះ បើសិនជាគ្មានការប្រែប្រួលអ្វីទេនោះ។

លោកស្រីបានមានប្រសាសន៍ប្រាប់ស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុកមួយកាលពីសប្តាហ៍មុនថា ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានដេញថ្លៃក្រុមហ៊ុន ដើម្បីស្ថាបនាផ្លូវនេះរួចហើយ ដោយការពង្រីកផ្លូវនេះនឹងធ្វើនៅក្នុងខែមិនានេះ ប៉ុន្តែយ៉ាងណាក៏ដោយលោកស្រីមិនបញ្ជាក់ថា ក្រុមហ៊ុនណាជាអ្នកឈ្នះការដេញថ្លៃ សាងសង់និងពង្រីកផ្លូវដ៏សំខាន់នេះនៅឡើយទេ។
លោកស្រីបន្តថា “ការពង្រីកផ្លូវជាតិលេខ៤៨នេះ នឹងធ្វើឲ្យខេត្តកោះកុងកាន់តែរីកចម្រើន និងមានសក្តានុពលថែមទៀត ខណៈក្រុមហ៊ុនកាន់តែច្រើនបានមកវិនិយោគនៅក្នុងខេត្តមួយនេះ” ។ លោកស្រីបន្តថា “នៅឆ្នាំ២០២០កន្លងមក បណ្តាខេត្តនានាមានការវិនិយោគធ្លាក់ចុះ តែការវិនិយោគលើសេវាកម្មបដិសណ្ឋារកិច្ចមានការកើនឡើង” ។
ការពង្រីកផ្លូវជាតិលេខ៤៨ ត្រូវបានប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា កំឡុងពេលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបុណ្យសមុទ្រកាលពីឆ្នាំ២០១៩ ដែលបានប្រារពធ្វើនៅទីរួមខេត្តកោះកុង។
លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា លោកមិនបានទទួលរបាយការណ៍ពីការពង្រីកផ្លូវនេះទេ ដោយលោកអះអាងថាមិនបានទទួលរបាយការណ៍នោះទេ ព្រោះលោកជាប់រវល់ការងារបណ្តុះបណ្តាលច្រើនជាង។

លោកសូរិយាបានរុញឲ្យសួរទៅកាន់ លោកសូ វិកទ័រ ដែលជាអ្នកទទួលបន្ទុកការងារស្ថាបនានិងពង្រីកផ្លូវនេះ៕