ដោយ ហ្សូលី
ភ្នំពេញ៖ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់សរុប ២២ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា តួលេខចុងក្រោយនៃការនាំចេញ របស់កម្ពុជាបង្ហាញថា មានកំណើន ១៨ ភាគរយ បើទោះបីកម្ពុជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ ១៩ ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នៅថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ ២០២០។
សម្តេចបន្តថា ចំណូលថវិកាចរន្តឆ្នាំ ២០២០ មានប្រមាណ ៤៥០០ លានដុល្លារ។ ចំណូលចរន្តនេះបានមកពី ចំណូលពន្ធដារប្រមាណ ២៥០០ លានដុល្លារ និងចំណូលពន្ធគយប្រមាណ ២១០០ លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំណូលចរន្តឆ្នាំ ២០២០ អាចទៅកៀក ៥០០០ លានដុល្លារ នៃ ចំណូលថវិកាចរន្ត ទោះបីចំណូលឆ្នាំនេះមិនគ្រប់តាមផែនការក៏ដោយ ដោយសារការរីករាលជំងឺកូវីដ១៩ ។ ទន្ទឹមនឹងនេះ សម្តេចតេជោលើកឡើងថា រាជរដ្ឋាភិបាលមានសល់សាច់ប្រាក់សន្សំជាង ៣០០០ លានដុល្លារ សម្រាប់ចំណាយចាំបាច់នានា។
ផ្អែកតាមរបាយការណ៍អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ទំនិញដែលមានកំណើនលើការនាំចេញខ្ពស់ជាងគេ រួមមានដូចជា អង្ករ កង់ គ្រឿងអគ្គិសនី និងផលិតផលកសិកម្មមួយចំនួនទៀត ជាពិសេស សណ្តែក គ្រាប់ស្វាយចន្ទី និងចេក ។ ចំណែកពាណិជ្ជកម្មនៃការនាំចូលវិញ បើគិតត្រឹមរយៈពេល ៨ ខែ ឆ្នាំ២០២០ ការនាំចូលមានទំហំទឹកប្រាក់សរុបជាង ១១ ម៉ឺនលានដុល្លារអាមេរិក ដោយបានធ្លាក់ចុះក្នុងអត្រាអវិជ្ជមានប្រមាណ ១១,១៦ភាគរយ៕




















លោកបានថ្លែងបែបនេះ នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Strategy) នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះថា កម្ពុជានឹងក្លាយទៅជាសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។ ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០, បច្ចេកវិទ្យាឌីជីថល គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម លើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។


