ការវិនិយោគ​លើ​វិស័យ​សំណង់​ពហុ​មុខងារ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដាំ​ក្បាល​ចុះ ៥០ភាគរយ

ដោយៈ​វុត្ថា

ភ្នំពេញៈ នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩នេះ វិស័យ​សំណង់​ស្ទើ​តែ​គ្រប់​ប្រភេទ ជាពិសេស​វិស័យ​សំណង់​អគារ​ពហុ​មុខងារ នៅក្នុង​ទីក្រុង​ភ្នំពេញ​បាន​ធ្លាក់ចុះ​ប្រមាណ៥០ភាគរយ  ដែល​បង្ក​ឡើយ​ជំងឺ​កូ​វីដ១៩ ។

លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ​បាន​ប្រាប់​គេហទំព័រ Propertyarea.aia កាលពី​ថ្ងៃទី១១ ខែធ្នូ​ម្សិលមិញ​នេះ ឱ្យដឹងថា នៅក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩នេះ កំណើន​នៃ​ការវិនិយោគ លើ​វិស័យ​សំណង់​ប្រភេទ​អគារ​ពហុ​មុខងារ​នៅក្នុង​ទីក្រុង​ភ្នំពេញ​នេះ ធ្លាក់​ស្ទើរតែ​ពាក់កណ្តាល​ដោយសារ វិបត្តិ​នៃ​ជំងឺ​កូ​វីដ ១៩ អូសបន្លាយ​ចាប់តាំងពី​ដើមឆ្នាំ រហូតមកដល់​បច្ចុប្បន្ន​នេះ ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​ប្រធាន​មន្ទីរ​រូបនេះ មិនបាន​បញ្ជាក់​ពី​តួលេខ​ពិតប្រាកដ​នៃ​ការធ្លាក់ចុះ​នោះទេ ដោយ​លោក​គ្រា​ត់​តែ​បញ្ជាក់ថា មានការ​ធ្លាក់ចុះ​លើ​វិកា​រវិ​និ​ោ​យោគ ដូច​ទៅនឹង​បណ្តា​ប្រទេស​នានា​ផងដែរ។

លោក​សារិន វណ្ណា​បញ្ជាក់ថា  ជាមួយនឹង​ការធ្លាក់ចុះ នៃ​ការវិនិយោគ​លើ​វិស័យ​សំណង់​អគារ​ពហុ​មុខងារ ក៏មាន​ការស្នើសុំ​វិនិយោគខ្លះៗដែរ ប៉ុន្តែ​មិន​ច្រើន​ដូច​មុន​នោះទេ ដោយសារ​វិនិយោគិន​អន្តរជាតិ​មិនអាច​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា។

លោក​រំពឹងថា វិបត្តិ​នៃ​ជំ​ង​កឺ​កូ​វីដ ១៩ មិន​ថា​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅលើ​ពិភពលោក​នោះទេ គឺមាន​បញ្ហា​ប្រឈម​យ៉ាងខ្លាំង ដែល​ទាម​ឱ្យ​ក្នុង​រយៈពេល​យូ​បន្ថែមទៀត ទើប​មាន​សន្ទុះ​ឡើងវិញ បន្ទាប់ពី​ជំងឺ​នេះ​បាន​បង់​ពិភពលោក និង​មាន​លំហូរ​វិនិយោគិន​បរ​ទេ​ល​ចូលក្នុង​ប្រទេស។

លោកស្រី អាន សុ​ធិ​តា នាយិកា​ក្រុមហ៊ុន CBRE Cambodia ធ្លាប់បាន​ឱ្យដឹងថា  បើទោះបី​កម្ពុជា​កំពុង ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ Covid-19 ដែល​កំពុង​រីក​រាលដាល​ជា​សកល​នាពេលនេះ តែ​កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ​ក្នុងស្រុក លើ​វិស័យ​អចលនទ្រព្យ​ក្រោម ១លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​មិន​ច្រើ​នោះទេ ។

លោកស្រី​បន្តថា “ការវិនិយោគ​នៅក្នុង​ស្រុក​នៅតែមានមួយៗ គឺ​ស្ថិតនៅក្នុង​ទំហំ​វិនិយោគ​ដែលមាន​តម្លៃ​កន្លះ​លាន​ដុល្លារ​អាមេរិក តែបើ​ការវិនិយោគ​មកពី​ក្រៅ​ស្រុក​វិញ មិនមាន​នោះទេ ដោយសារ​វិនិយោគិន​មានការ​ព្រួយបារម្ភ​ពី​ការឆ្លង​ជំងឺ Covid-19  ដែល​កំពុងមាន​ការរីក​រាល​ជាស​កល។  ម្យ៉ា​ទៀត​គម្រោង​វិយោគ​ចាប់២ ទៅ៣លាន​ដុល្លារ​អាមេរិក​គឺ​មិនមាន​នោះទេ” ។

លោកស្រី​បន្តថា គម្រោងមួយៗក្រោម១លាន​ដុល្លារ​អាមេរិក ដែល​កម្ពុជា​ទទួលបាន​នៅពេលនេះ គឺ​គម្រោង​វិនិយោគ​លើ​វិស័យ​លំនៅឋាន ខុន​ដូ និង​ដីធ្លី​ជាដើម។ យ៉ាងណា​លោកស្រី​រំពឹងថា ក្រោយពី​ស្ថានភាព​នៃ​ជំងឺ Covid-19 ស្ងប់ស្ងាត់ និង​ធូ​ស្រាល​ឡើងវិញ គម្រោង​វិនិយោគ​វិនិយោគ​ជាច្រើន​នឹង​ចាប់ផ្តើម​ពុះ​គ​ជ្រោ​ល​ឡើងវិញ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញថា តម្លៃ​ទំហំ​ទុនវិនិយោគ​វិស័យ​សំណង់ ទូទាំងប្រទេស​នៅ​ឆ្នាំ២០១៩ មានតម្លៃ​សរុប​ប្រមាណ​ជាង១១ពាន់​លាន​ដុល្លារ​អាមេរិក ដោយបាន​កើនឡើង​ជាង៧៨ភារ​គរ​យ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨ ។

របាយការណ៍​ដដែល​ប​ន្ត​ថា ការកើនឡើង​នៃ​ទំហំ​វិនិយោគ ក៏ដូចជា​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​ក្នុង​ឆ្នាំ២០១៩ ដោយសារ​តែមាន​គម្រោង​សាងសង់​ជាច្រើន រួមមាន​អគារ​ពាណិជ្ជកម្ម​ចម្រុះ សណ្ឋាគារ រមណីយដ្ឋាន ក្លឹប​កម្សាន្ដ គម្រោង​សាងសង់​ផ្សារ​ទំនើប អគារ​ការិយាល័យ សំណង់​អគារ​ស្នាក់នៅ​រួមខ្ពស់ៗ សំណង់​លំនៅដ្ឋាន​ជា​លក្ខណៈ​បុរី សំណង់​អគារ​រោងចក្រ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង និង​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស៕

វិភាគ៖ តើ​ប្រទេស​ចិន​មាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​តំបន់​អាស៊ី បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​បង្កើត​ប្លុក​ពាណិជ្ជកម្ម​ធំ​បំផុត​ក្នុង​លោក?

ដោយ វុត្ថា

អាស៊ីៈ ប្រទេស​ចិន បាន​ក្លាយជា​ប្រទេស​ទទួលផល​ធំ​បំផុត និង​មាន​ឥទ្ធិពល​នៅក្នុង​តំបន់​អាស៊ី បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច ទូលំទូលាយ​ក្នុង​តំបន់ (RCEP) ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ធំជាងគេ​បំផុត​របស់​ពិភពលោក។

កិច្ចព្រមព្រៀង RCEP ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ចំនួន១៥ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា​ឆ្នាំ ២០២០កន្លងមកនេះ បន្ទាប់ពី​ការចរចា​ដែល​បានចាប់ផ្តើម​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ ២០១២ នៅ​កម្ពុជា។

ស្រប​ពេលដែល​ប្រទេស​ចិន មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី មួយចំនួន​រួចហើយ នេះ​គឺជា​លើកទីមួយ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​ពហុភាគី​ក្នុង​តំបន់។ RCEP រួមបញ្ចូល​រដ្ឋ​ជា​សមាជិក​ចំនួន១០ មកពី​អាស៊ាន និង​មកពី​ប្រទេស​រីកចម្រើន​ជាច្រើន​ទៀត ដូចជា​អូស្ត្រាលី ចិន ជប៉ុន នូ​វែ​ល​សេ​ឡង់ និង​កូរ៉េខាងត្បូង។

យ៉ាងណា​គួរ​ឲ្យ​សោកស្តាយ​ផងដែរ ដែល​ប្រទេស​ឥណ្ឌា​បាន​ដកខ្លួន​ចេញពី​ការចរចា​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ២០១៩ បន្ទាប់ពី​កិច្ចពិភាក្សា​អស់​រយៈពេល៦ឆ្នាំ ដោយ​លើកឡើង​ពី​ក្តីបារម្ភ​ជុំវិញ​ការបើក​វិស័យ​កសិកម្ម និង​ផលិតកម្ម​របស់ខ្លួន។

លោក Shuqiang Bai សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​សេដ្ឋកិច្ច (UIBE) នៅ​ទីក្រុង​ប៉េកាំង​ឱ្យដឹងថា កិច្ចព្រមព្រៀង RCEP ត្រូវបាន​គេ​មើលឃើញថា ជា​ជម្រើស​របស់​ចិន ចំពោះ​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដែល​នឹងមាន ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ធំជាងគេ​បំផុត​របស់​ពិភពលោក បានធ្វើ​ឡើងជា​មួយ​អាមេរិក។

លោក Bai ថ្លែងថា “ប្រទេស​ចិន​បានធ្វើ​សមាហរណកម្ម​របស់ខ្លួន ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​រដ្ឋ​ផ្សេងទៀត និង​មួយផ្នែក​ជា​លទ្ធផល​នៃ​គោលនយោបាយ របស់​សហរដ្ឋអាមេរិក” ។លោក​បន្តថា “សហរដ្ឋអាមេរិក​ចាំបាច់​ត្រូវ​គិត​ឡើងវិញ ពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច និង​សន្តិសុខ​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី ដើម្បី​ជំរុញ​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់ខ្លួន​រួមទាំង​គោលដៅ​សន្តិសុខ​ផងដែរ” ។

យោងតាម​បទ​វិចារណកថា​មួយ ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​ទូរទស្សន៍​រដ្ឋ​ចិន (CGTV) បានអោយដឹងថា “ប្រទេស​ចិន​មាន​ប្រសិទ្ធិភាព ក្នុងការ​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​របស់​អាមេរិក មិនមែន​តាមរយៈ​ការប្រឈមមុខ​ដាក់គ្នា​ទេ ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្វើឱ្យមាន​ការចាប់អារម្មណ៍​នោះទេ ប៉ុន្តែ​តាមរយៈ​ការធ្វើសមាហរណកម្មរ​បស់​ខ្លួន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​អ្នកដទៃ និង​អនាគត​នៃ​ពាណិជ្ជកម្ម” ។

លោក Peter A. Petri សាស្ត្រាចារ្យ​ហិរញ្ញវត្ថុ​អន្តរជាតិ នៅ​សាលា​ពាណិជ្ជកម្ម​អន្តរជាតិ Brandeis ដែលមាន​មូលដ្ឋាន​នៅ​បូ​ស្តុ​ន​ឱ្យដឹងថា កិច្ចព្រមព្រៀង RCEP នឹង​ជួយ​ប្រទេស​ចិន ពង្រឹង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ប្រទេសជិតខាង ប្រក​ដោយ​ភាព​អត់ធ្មត់​អស់​រយៈពេល៨ឆ្នាំ​មកហើយ។

ការរិះគន់​ជាទូទៅ​អំពី​កិច្ចព្រមព្រៀង RCEP គឺ​ឥទ្ធិពល​របស់​ចិន​ដែល​មាននៅ​ក្នុងនោះ ពិសេស​ការភ័យខ្លាច​កា​ន់​តែ​ខ្លាំង​នៅពេល​ឥណ្ឌា​ដកខ្លួន​ចេញ។ កិច្ចព្រមព្រៀង​នេះ​ផ្តល់ឱ្យ​ប្រទេស​ចិន នូវ​សំលេង​សំខាន់​មួយ នៅក្នុង​ការកំណត់​ស្តង់ដារ សម្រាប់​ពាណិជ្ជកម្ម ក្នុង​តំបន់​បង្កើន​អំណាច​ទន់​របស់​ទីក្រុង​ប៉េកាំង។

កិច្ចព្រមព្រៀង RCEP រួមបញ្ចូល​ទាំង​សម្ព័ន្ធមិត្ត​អាមេរិក​ជាច្រើន រួមមាន ជប៉ុន កូរ៉េខាងត្បូង និង​អូស្ត្រាលី ដែល​បាន​ចរចា​ជាមួយ​ចិន​ដោយ​គ្មាន​ជម្រើស ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក TPP ដោយ​បញ្ជាក់ថា ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទី២របស់​ពិភពលោក នឹង​នៅតែ​ជា​ដៃគូ​សេដ្ឋកិច្ច​ដែល​មិនអាច​ខ្វះ​បាន និង​ផ្តល់នូវ​ភាពច្បាស់លាស់ ស្រប​ពេលដែល​ការថយចុះ​ឥទ្ធិពល​របស់​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕

រដ្ឋបាល​ក្រុង​កំពង់ចាម​កំពុង​ព​ន្លឿ​ន​ការស្ថាបនា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នៅ​ទូទាំង​ក្រុង

ដោយៈ រ៉ា​ណេ​ត

កំពង់ចាមៈ ស្ថិតនៅក្នុង​ផែនការ​នៃ​ប្លង​មេ​អភិវឌ្ឍន៍​ក្រុង រដ្ឋបាលខេត្ត​កំពង់ចាម​បានធ្វើការ​ព​ន្លឿ​ន នូវ​សកម្មភាព​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ទូទាំង​ក្រុង​កំពង់ចាម ទាំង​ផ្លូវ​តូច និង​ផ្លូវធំ​ក្នុង​ក្រុង ក៏ដូចជា​ផ្លូវ​វាង​ក្រុង បាន និង​កំពុង​ព​ន្លឿ​ន​ការសាងសង់​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ បង្ករ​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ផងដែរ។

អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ដោយ​ការ​អ៊ុត​កៅស៊ូ​បេ​ទី​ម លើ​កំណាត់​ផ្លូវ​ចំនួន៣ខ្សែ ស្ថិតនៅក្នុង​ក្រុង​កំពង់ចាម​នៅ​រសៀល​ថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២០កន្លងមក​បាន​មានប្រសាសន៍ថា រាល់​ការសាងសង់ និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំង​ក្រុង និង​ខេត្ត​សុទ្ធតែ​ស្ថិតនៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​ធ្វើយ៉ាងណា​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ដែល​អាច​បង្កើន​កម្រិត​ជីវភាព​ឱ្យ​កាន់តែ​ល្អប្រសើរ។

ជាមួយគ្នានេះ លោក​អភិបាល​ក៏បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ ក៏ដូចជា​ក្រុមការងារ​ជំនាញ​ត្រូវ​យកចិត្តទុកដាក់ អនុវត្តន៍​តាម​កម្រិត​ស្តង់ដា លក្ខណៈ​បច្ចេកទេស​ដើម្បី​ធានា​គុណភាព សោភ័ណភាព និង​អាច​ប្រើប្រាស់​បានយូរ​អង្វែង។

ការ​អ៊ុត​ផ្លូវ​ទាំង៣ខ្សែ​ក្នុង​ក្រុង​កំពង់ចាម ដែលមាន​ប្រវែង២.៨៤៥ ម៉ែត្រ​ប្រើប្រាស់ គម្រោង​ថវិកា​ប្រចាំឆ្នាំ របស់​រដ្ឋបាល​ខេត្តកំពង់ចាម ដែល​ខ្សែ​ទី១ ប្រវែង១.៥៦២ម៉ែត្រ​លើ ផ្លូវ​លេខ៧ចាស់ មាន​ទទឹង១០ម៉ែត្រ ចាប់ពី​ផ្លូវកែង​រង្វង់​មូល (១-៧៩) ភូមិ​ទី៦ សង្កាត់​វាលវង់ ដល់​ផ្លូវ​ព្រះមុនីវង្ស ភូមិ​ទី៤ សង្កាត់​វាលវង់​ក្រុង​កំពង់ចាម។ ខ្សែ​ទី២ (ផ្លូវ​លេខ៥១) ប្រវែង ៥១២ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពី​ស្តុ​ប​លំហែរ​ផ្លូវជាតិ​លេខ ៧ថ្មី ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ដល់​ផ្លូវ​លេខ៧ចាស់ ភូមិ​ទី៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម។ ខ្សែ​ទី៣ (ផ្លូវ​លេខ៥៥) ប្រវែង៧៧១ម៉ែត្រ ទទឹង ៧,៥-៨ម៉ែត្រ ចាប់ពី​ផ្លូវភ្លោះ​ព្រះបាទ​មុនី​វង្ស ភូមិ​ទី៤ សង្កាត់​វាលវង់ ដល់​ផ្លូវ​លេខ ៨៥ ភូមិ​ទី៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម។

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ ខេត្តកំពង់ចាម មិនទាន់​ប្រែក្លាយជា​គោលដៅ​ទេសចរណ៍ ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ខេត្ត​ផ្សេងទៀត ដែលមាន​ប្រាំ​ង្គ​ប្រាសាទបុរាណល្បីៗ ដែល​ជាប់​ចំណាត់ថ្នាក់​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​យ៉ាងណាក៏ដោយ ប៉ុន្តែ​យើង​កំពុង​រៀបចំ​តំបន់ រមណីយដ្ឋាន​ទេសចរណ៍​មួយចំនួន​បន្ថែមទៀត។

លោក​អ៊ុន ចាន់​ដា បាន​មានប្រសាសន៍​ទៀតថា“ទោះជា​យ៉ាងណា​យើង​មាន​គោលដៅ​ទេសចរណ៍ សម្រាប់​ក្រុង​កំពង់ចាម ដែល​បាននិងកំពុង​ស្រូប​បាន​នូវ​ភ្ញៀវ​នូវ​ភ្ញៀវទេសចរ​ធ្វើដំណើរ​តាម​កប៉ាល់ មកពី​បណ្តា​ប្រទេស​ហ្វី​ពិន ប្រទេស​ឥណ្ឌូនេស៊ី ឆ្លងកាត់​ប្រទេស​វៀតណាម​មកលេង​ក្រុង​កំពង់ចាម​តែម្តង” ។

លោក​បាន​មានប្រសាសន៍​បន្តថា ភ្ញៀវ​ទាំង​នោះបាន​ឈប់​សំចត​កប៉ាល់​នៅ​កំពង់ផែ​ក្រុង​នេះ ហើយ​បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់ តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ សាសនា វប្បធម៌ ដូចជា រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ និង​រមណីយដ្ឋាន​ភ្នំ​ប្រុស​ភ្នំ​ស្រី ក្នុងស្រុក​កំពង់សៀម៕

ចំណេះដឹង! តើ​គោលនយោបាយ​សម្បទាន​ដី​កសិកម្ម​ត្រូវបាន​អនុវត្ត​ដូចម្តេច?

ដោយៈ​វុត្ថា

ភ្នំពេញៈ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល អំពី​សម្បទាន​កសិកម្ម គឺ​ត្រូវអនុវត្ត​អនុលោម​ទៅតាម​ច្បាប់​ភូមិបាល​ដែល​ចែងថា ដី​សម្រាប់​អាជីវកម្ម​អតិថិ​ផល មិនអាច​មាន​ទំហំ​លើសពី១០,០០០ ហិច​តា​ទេ។

សម្បទាន​ដែល​សំរេច​ហើយ​លើសពី​ទំហំ​កំណត់​នេះ ជា​កម្មវត្ថុ​នៃ​ការកាត់បន្ថយ ។ សម្បទា​និក មិនអាច​ធ្វើការ​ផ្ទេរសិទ្ធិ​លើដី​សម្បទាន​បានទេ។ រីឯ​ដី​សម្បទាន​ដែល​មិន​បានធ្វើ​អាជីវកម្ម​ក្នុង​រយៈពេល១២ ខែ​បន្ទាប់ពី​បាន​អនុញ្ញាតិ​នឹងត្រូវ​លុបចោល។

ច្បាប់​ភូមិបាល​តម្រូវឱ្យ​រៀបចំ​អនុក្រឹត្យ​ស្តីពី និតិ​វិធី​នៃ​ការផ្តល់​សម្បទាន និង​ការកាត់បន្ថយ​សម្បទាន​កន្លងមក ដែលមាន​ទំហំ​លើសពី១០.០០០ហិកតា។ គោលនយោបាយ​នេះ ត្រូវ​អភិវឌ្ឍ​ដោយ​ប្រុងប្រយ័ត្ន និង​ច្បាស់លាស់ ដោយ​សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ជៀសវាង​ការបាត់​ជំនឿ​ទុកចិត្ត​ពី​សំណាក់​អ្នកវិនិយោគ។

គោលនយោបាយ និង​នីតិវិធី​ជាក់លាក់​សម្រាប់​ណែនាំ ការផ្តល់​សម្បទាន​គោល​ដៅ​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ទំហំ​សម្បទាន ដែលមាន​ស្រាប់​នឹងត្រូវ​កំណត់​ក្នុង​អនុក្រឹត្យ។ សេចក្តីស្នើ​គោលនយោបាយ​នេះ ជាប់​ពាក់ព័ន្ធ​នឹង​ការបង្កើត​ប្លង់គោល ដើម្បី​ណែនាំ​ដល់​ការផ្តល់​សម្បទាន​កសិក​ម្ម និង​ការហាមឃាត់​លើ​ការផ្តល់​សម្បទាន នៅ​តំបន់​មួយចំនួន។

ផែនការ​នេះ ត្រូវ​សម្របសម្រួល​ទៅក្នុង​ផែនការ ប្រើប្រាស់​ដី​របស់​ខេត្ត ក្រុង និង​មូលដ្ឋាន​ហើយ​ត្រូវ​សមស្រប នឹង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ការ​កម្ម អំពី​ចំ​នួ​សម្បទាន អំពី​គោលបំណង​ទំហំ​នឹង​ទីតាំង៕

ក្រុមហ៊ុនG Capitalរបស់ម៉ាឡេស៊ីនឹងបង្កើតធនាគារថ្មីមួយនៅកម្ពុជា

        ដោយៈប៊ី

ភ្នំពេញៈ ក្រុមហ៊ុន G Capital Bhd ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ខ្លួនបានទទួលការយល់ព្រមជាគោលការណ៍ ពីធនាគារជាតិនៃម្ពុជា ដើម្បីបង្កើ​តធនាគារពាណិជ្ជកម្មពេញលេញមួយ នៅក្នុងប្រទេសកម្ពុជាជាមួយដៃគូរបស់ខ្លួន។

យោងតាមសារការចេញផ្សាយរបស់ព័ត៌មានម៉ាឡេស៊ី The Edge Markets កាលពីដើមសប្តាហ៍នេះបានឱ្យដឹងថា ក្រុមហ៊ុននេះ បានឈានដល់កិច្ចព្រមព្រៀងនៃកិច្ចព្រមព្រៀងជាមួយដៃគូចំនួនពីរ រួមមាននធនាគារ Public Bank Bhd ដែលមានលោក Datuk Phan Ying Tong ប្រធានតំបន់ប្រតិបត្តិការឥណ្ឌូចិន និងក្រុមហ៊ុន E S Packaging Co Ltd ក្នុងការដាក់ទុនរួមគ្នា។

ក្រុមហ៊ុននេះបានឱ្យដឹងថា “ក្រុមហ៊ុនថ្មីនេះបាន និងកំពុងត្រូវបានរៀបចំឡើង ដើម្បីគូសបញ្ជាក់អំពីសកម្មភាព និងកាតព្វកិច្ចដំបូងរបស់ភាគីនានា ដែលមានគោលបំណងដើម្បីឈានទៅរកកិច្ចព្រមព្រៀង ដែលមានចែងច្បាស់លាស់រវាងភាគីនានា ដើម្បីបង្កើតធនាគារ ដែលមានឈ្មោះថា Oriental Bank Plc” ។

ក្រុមហ៊ុន G Capital បានឱ្យដឹងថា ខ្លួននឹងកាន់កាប់ភាគហ៊ុនមិនតិចជាង ២០% នៃភាគហ៊ុនក្រុមហ៊ុនថ្មីនោះទេ ខណៈពេលដែលក្រុមហ៊ុនរបស់លោក Phan នឹងមានភាគហ៊ុន៥១ភាគរយ និងក្រុមហ៊ុន E S Packaging នឹងមាន២០ភាគរយ។

ក្រុមហ៊ុន G Capital បានឱ្យដឹងបន្តទៀតថា បន្ទាប់ពីទទួលបានគោលការណ៍យល់ព្រមពីធនាគារជាតិនៃកម្ពុជាធនាគារ ធនាការ Oriental Bank ឥឡូវនេះនឹងអាចត្រូវបានចុះបញ្ជីជាផ្លូវការ ជាមួយក្រសួងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

យោងតាមក្រុមហ៊ុននេះ បានបង្ហាញថា ស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាបានបង្ហាញពីកំណើនថេរ ហើយវិស័យធនាគាររបស់ខ្លួនបានលេចចេញ ជាឧស្សាហកម្មដ៏រឹងមាំបំផុតមួយ ក្នុងការរកប្រាក់ចំណេញ ដែលមានសុខភាពល្អ។

ក្រុមហ៊ុនបានឱ្យដឹងទៀតថា “ក្រុមហ៊ុន G Capital រំពឹងថាក្នុងរយៈពេលវែង ការចូលរួមភាគហ៊ុនរបស់ខ្លួន នៅក្នុងវិស័យធនាគារ នឹងពង្រឹងជំហរហិរញ្ញវត្ថុរបស់ខ្លួន និងពង្រីកវត្តមានរបស់ខ្លួននៅទូទាំងតំបន់”៕

បើទិញដីនៅតាមទីតាំងចំនួន៥នេះ នឹងពិបាកចំណេញ និងលក់ចេញ

        ដោយគង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញផ្នែកដីធ្លីបាននិយាយថា ការវិនិយោគដីធ្លី បើទិញខុសទីតាំងមិនត្រឹមតែមិនងាយទទួលបានផលចំណេញនោះទេ តែអាចជាប់គាំាំងលុយច្រើនឆ្នាំនៅតំបន់នោះទៀតផង។

ដីដែលអ្នកជំនាញឲ្យអ្នកវិនិយោគគួរប្រុងប្រយ័ត្នមានដូចជា

ទី១ ជិតផ្នូរខ្មោច

ទោះបីជាពេលនៅរស់ មានមនុស្សស្រលាញ់រាប់អានច្រើនក្តី ប៉ុន្តែពេលស្លាប់ទៅ គេតែងតែខ្លាចរអា និងមិនសូវចូលជិត និងចង់រស់នៅជិតនោះឡើយ។ ដែលអារម្មណ៍បែបនេះ តតែងតែកើតមានជាទូទៅនៅកម្ពុជា ក៏ដូចជាប្រជាជាតិនានានៅលើពិភពលោក។

២ ដីដែលស្ថិតនៅជិតវត្តអារ៉ាម

        បើទោះបីជាវត្តអារ៉ាម ជាកន្លែងដែលមនុស្សចូលចិត្តទៅក្តី និងតែងតែជាទីគោរពបដិបត្តិរបស់ប្រជាពលរដ្ឋក៏ដោយ ក៏អ្នកមានដីជាប់របងវត្តពិបាករកម៉ូយទិញផងដែរ ព្រោះពួកគេមានអារម្មណ៍រំខានពីការសូត្រធ៌ម ពេលបុណ្យទានម្តងៗ ពិសេសពេលបុណ្យភ្ជុំបិណ្ឌ។

ដីនៅជិតវត្តអារ៉ាម តែងតែពិបាកលក់ ពិបាកចំណេញ និងពិបាករកម៉ូយទិញ ដោយសារអារម្មណ៍ខាងលើនេះ។

៣ ដីមានរូបរាងមិនស្អាត

        សណ្ឋានរូបរាងដី ក៏ជាជម្រើសមួយដែរ ដែលអ្នកទិញដីមិនសូវចង់បានឡើយ ព្រោះពួកគេពិបាកក្នុងការរៀបចំផែនការអភិវឌ្ឍ និងសាងសង់លំនៅដ្ឋានផ្សេងៗ។

ដីស្ថិតនៅក្នុងស្ថានភាព និងសណ្ឋានបែបនេះមិនគូរវិនិយោគឡើយ ប្រសិនជាមិនចង់គាំងលុយ។

៤ ដីដែលមានផ្លូវតូច និងទាល់

        តាមធម្មតាដីស្ថិតនៅផ្លូវតូច ទាល់ ពិបាករកម៉ូយណាស់ ដោយសារពិបាកធ្វើដំណើរ ពិសេសតំបន់ខ្លះមានដីធំ តែម្ចាស់ស្រលាញ់ដីពេក ពួកគេបានបង្រួមថ្នល់ ដែែលសម្បីតែរថយន្តជៀសគ្នាក៏មិនរួច។

គ្មានអ្នកណាចង់រស់នៅលើតំបន់ ដែលមានផ្លូវតូច ទាល់ និងពិបាកធ្វើដំណើរែបបនេះឡើយ។

៥ ដីដែលគ្មានផ្លូវ

        អ្នកវិនិយោគខ្លះបានប្រថុយប្រថាន ទិញដីនៅក្រោយគេ ដែលគ្មានផ្លូវចូល ដោយ​សារតម្លៃថោក ប៉ុន្តែការទិញដីបែបនេះមានហានិភ័យខ្ពស់ណាស់ ព្រោះពេលខ្លះម្ចាស់ដីខាងមុខ បានធ្វើរបងព័ទ្ឋជិត ឬបង្អាប់ម្ចាស់ដីដែលគ្មានផ្លូវ ដើម្បីទិញបានក្នុងតម្លៃទាប។

ហេតុនេះការទិញដីក្នុងតម្លៃទាប ពិតជាមានហានិភ័យខ្ពស់ណាស់ ប្រសិនជាអាចមិនគួរវិនិយោគលើដីបែបនេះទេ៕

       

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន មានប្រមាណ ១,៧៤៨លានដុល្លារក្នុងរយៈពេល១០ខែ ឆ្នាំ២០២០

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនបានកើនឡើងដល់តម្លៃ១,៧៤៨ លានដុល្លារក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២០ មានការធ្លាក់ចុះប្រមាណ ៨ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

តួលេខពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបង្ហាញនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ថា ចាប់ពីខែមករាដល់ខែតុលាឆ្នាំ២០២០កន្លងទៅ កម្ពុជាបាននាំចេញទំនិញដែលមានតម្លៃប្រមាណ១,៣៥៨លានដុល្លារទៅកាន់ទីផ្សារប្រទេសជប៉ុន ធ្លាក់ចុះប្រមាណ៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាបានចំណាយប្រាក់ចំនួន៣៩០លានដុល្លារក្នុងការនាំចូលផលិតផលពីប្រទេសជប៉ុនដើម្បីបំពេញសេចក្ដីត្រូវការទីផ្សារក្នុងស្រុក ដែលមានការធ្លាក់ចុះប្រមាណ១២ ភាគរយផងដែរ។

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា ផលិតផលសក្តានុពលសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុនគឺសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។ កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង ១៣ ភាគរយធៀបទៅនឹងឆ្នាំចាស់ ដែលមានតម្លៃស្មើនឹង ប្រមាណ២,២៩២ លានដុល្លារអាមេរិក៕

ធនាគារអភិវឌ្ឍន៍ជនបទបានបញ្ចេញកញ្ចប់ថវិកាប្រមាណ២៣០លានដុល្លារជំរុញវិស័យកសិកម្ម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ចេញកញ្ចប់ថវិកាសរុបប្រមាណ២៣០លានដុល្លារ សម្រាប់ផ្តល់ទៅលើវិស័យកសិកម្ម កសិឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម ព្រមទាំងអាជីវកម្មខ្នាតតូចនៅក្នុងស្រុក ដែលកំពុងត្រូវការទុនសម្រាប់ពង្រឹងកិច្ចដំណើរការរបស់ខ្លួននៅក្នុងស្ថានភាពដែលកំពុងប្រឈម។

អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក កៅ ថាច បានប្រាប់ដឹងថានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ថា នៅក្នុងទំហំទឹកប្រាក់ដែលបានផ្តល់ជូនទៅអតិថិជនក្នុងនោះមានប្រមាណ៧០ភាគរយ ត្រូវបានផ្តល់ទៅលើផ្នែកស្រូវអង្ករ សហគ្រាសធុនតូច និងមធ្យម អាជីកម្មខ្នាតតូច ដូចជា ការដាំបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ និងទៅលើវារីវប្បកម្ម ការចិញ្ចឹមត្រី បង្កង ជាដើម។

លោកបន្តថា “កញ្ចប់ថវិការបស់រាជរដ្ឋាភិបាលបានទម្លាក់ឲ្យធនាគារ៥០លានដុល្លាក្នុងឆ្នាំ២០២០ សម្រាប់ទុកឲ្យប្រជាពលរដ្ឋដែលខ្វះខាតទុនខ្ចីនោះ គឺនៅសល់ត្រឹមតែ ១៥ទៅ២០ភាគរយប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀត សម្រាប់ប្រជាពលរដ្ឋដែលមានបំណងទទួលបានប្រាក់កម្ចីពីធនាគារត្រូវតែមានរបស់ដាក់ធានាបំណុល ដូចជា ប្លង់ដី និងរបស់មានតម្លៃផ្សេងៗទៀត ហើយបើសិនទាក់ទងស្រូវអង្ករវិញ គឺអាចដាក់ស្តុកស្រូវអង្ករជារបស់ធានាបំណុលបាន”។

លោក កៅ ថាច បានបញ្ជាក់ឱ្យដឹងផងដែរថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមខ្លួនជានិច្ចក្នុងការជួយភ្ជាប់រវាងអ្នកផលិតទៅកាន់អ្នកទទួលទិញ។ ទន្ទឹមនេះ ក្នុងករណីពលរដ្ឋមានគុណវុឌ្ឍន៍គ្រប់គ្រាន់ និងបំពេញបានតាមលក្ខខណ្ឌ ធនាគារនឹងជួយទំលាក់ឥណទានឲ្យបានទាន់ពេលវេលា ដើម្បីជួយពន្លឿនដល់ដំណើរការបង្កើនការផលិត និងពង្រីកអាជីវកម្មរបស់ខ្លួនបាន។

ជាមួយគ្នានេះលោកក៏បានស្នើសុំដល់មន្ទីរកសិកម្មខេត្ត បន្តជួយជាបច្ខេកទេសបន្ថែមផងដែរ ដើម្បីជួយដល់កសិករ និងស្នើដល់អាជ្ញាធរមូលដ្ឋាន លោកអភិបាលស្រុក សូមជួយផ្សព្វផ្សាយបន្តអំពីកញ្ចប់ហិរញ្ញប្បទានពិសេសនេះ អោយបានជ្រាបដល់ពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោក កៅ ថាច ក៏បានដោះស្រាយនូវចម្ងល់ផ្សេងៗ ដែលបានសួរទៅកាន់លោក និងបានបំភ្លឺជូនដល់ពលរដ្ឋយ៉ាងផុសផុល និងមានភាពស្និតស្នាល៕

កម្ពុជាត្រូវបានជ្រើសជាប្រទេសគំរូលើកម្មវិធីភាពជាដៃគូប្រចាំប្រទេស(PCP) ដំបូងគេនៅអាស៊ីនិងប៉ាស៊ីហ្វិក

ដោយៈ វុត្ថា

ភ្នំពេញៈ ជាមោទនភាពរបស់កម្ពុជា ដែលត្រូវបានជ្រើសរើសជាប្រទេសទទួលការអនុវត្តជាគំរូលើកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) ដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកពីសំណាក់អង្គការអភិវឌ្ឍន៍ឧស្សាហកម្ម របស់អង្គការសហប្រជាជាតិ(UNIDO)។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍នៅក្នុងកិច្ចចុះហត្ថលេខា លើឯកសារកម្មវិធីដើម្បីភាពជាដៃគូប្រទេស (Programme for County Partnership 2020-2023)នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញបានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការជាផ្លូវការនៃ PCP នេះ គឺមានភាពទាន់ពេលវេលា និងចាំបាច់នៅពេលដែលយើងត្រូវរួមកម្លាំង និងកៀរគរប្រភពធនធាន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 និងដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់យើងក្នុង“ ភាពប្រក្រតីថ្មីឡើងវិញ”។

លោកបានបន្តថា “សម្រាប់កម្ពុជានៅក្នុងកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) ដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកពីសំណាក់អង្គការអភិវឌ្ឍន៍ ឧស្សាហកម្មបានអនុវត្តន៍ផ្តោតលើវិស័យគន្លឺះចំនួន០៣ គឺ៖ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយចិរភាព-ការអភិវឌ្ឍន៍ ឲ្យមានការប្រកួតប្រជែងផ្នែកកសិ-ឧស្សាហកម្ម និងការបង្កើតឲ្យមានច្រវ៉ាក់តម្លៃឧស្សាហកម្ម(Industry Value Chains)-និងការធ្វើពិពិធកម្មឧស្សាហកម្ម (Indusrial Diversification) តាមរយៈការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស(SEZ)” ។

ជាមួយគ្នានេះ លោកបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយរួមមានមកពីសហគមន៌អឺរ៉ុប រដ្ឋាភិបាលកូរ៉េ-ចិន-ទីភ្នាក់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៌នៃប្រទេសស្វីស (SDC) និងអង្គការបរិស្ថានសកល (GEF) ដែលបានផ្តល់ជំនួ​យអភិវឌ្ឍន៍ និងបច្ចេកទេស លើវិស័យអាទិភាពជាច្រើន ក្រោមក្របខណ្ឌ PCP នេះ ។

លោក លី យ៉ុង អគ្គនាយកអង្គការ UNIDO បានបង្ហាញពីការមើលឃើញនៃផលរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងកិច្ចសហការពង្រឹងក្នុងភាពជាដៃគូ សម្រាប់ការចូលរួមអនុវត្តន៍ឲ្យបានជោគជ័យ នៃកម្មវិធីPCP ដ៏មានសារៈសំខាន់នេះ។

លោកបន្តថា “ប្រទេសកម្ពុជា PCP នឹងក្លាយកំលាំងចលករបន្ថែម ដ៏សំខាន់មួយសម្រាប់ផែនទីបង្ហាញផ្លូវរបស់យើង ឆ្ពោះទៅរកការសម្រេចបាននូវ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥”។

លើសពីនេះទៀត នឹងត្រូវបានបំពេញបន្ថែមដោយអន្តរាគមន៍ ជាអន្តរវិស័យនៅក្នុងវិស័យគោលនយោបាយ និងស្ថិតិឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធគុណភាព ការវិនិ​យោគនិងការលើកកម្ពស់ពាណិជ្ជកម្ម ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ។ ការអភិវឌ្ឍជំនាញ ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី និងការងារសមរម្យសម្រាប់យុវជន។ ប្រសិទ្ធិភាពភាពធនធាន និងបច្ចេកវិទ្យាថាមពលប្រកបដោយនិរន្តរភាព-ការផ្ទេបច្ចេកវិទ្យា និងការច្នៃប្រឌិត-ការគ្រប់គ្រងបរិស្ថាននិងការប្រែប្រួលអាកាសធាតុ៕

គំរោងខុនដូGarden Oneតម្លៃរាប់លានដុល្លារកំពុងផ្តល់ជម្រើសបង់ប្រាក់កាន់ តែងាយស្រួលដល់អតិថិជន

ដោយគង់ សូរិយា

ភ្នំពេញៈ ស្ថិតនៅតំបន់ទួលគោក ក្បែរសាលាឥន្ទរៈទេវី គម្រោង​ខុន​ដូ​ទំនើប Garden One កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ​ពី​សំណាក់​ប្រជាជន​ខ្មែរ ក៏ដូចជា​វិនិយោគិន​បរទេស។

បច្ចុប្បន្នអ្នកអភិវឌ្ឍន៍៍គម្រោងនេះ បាននិងកំពុងផ្តល់ជម្រើសបង់ប្រាក់ពិសេស ដោយបង់ត្រឹមតែ៤០០ដុល្លារក្នុងមួយខែ នឹងទទួលបានយូនីតដ៏ស្រស់ស្អាតនៅក្នុងគំរោង ដែលនឹងបញ្ចប់នៅចុងឆ្នាំ២០២១ខាងមុខនេះ។

គម្រោង Garden One ស្ថិតនៅក្នុង​សង្កាត់​បឹងកក់២ គម្រោង Garden One មាន​ទីតាំងនៅ​ចន្លោះ​ផ្លូវ៥៧២ និង៥៧៤ ខាងក្រោយ​សាលា​ឥ​ទ្ទ្រ​ទេវី ជា​តំបន់​ទីប្រជុំជន ក្នុង​ខណ្ឌទួលគោក ដែលជា​តំបន់​សម្បូរ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់ ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាងខ្លាំងបំផុត​នៅ​រាជធានី។ ជាមួយ​វត្ត​មាននៃ​គម្រោង​អភិវឌ្ឍធំៗជាច្រើន ដែល​បាន​កំពុង​រីកដុះដាល​ស្ទើរ​គ្រប់​ទីកន្លែង ដូចជា សំណ​ង់​លំនៅឋាន ផ្សារ​ទំនើប អគារ​ពាណិជ្ជកម្ម និង​គម្រោងផ្សេងៗជាច្រើន​ទៀត។

អាគារទាំងមូល​របស់​គម្រោង Garden One ត្រូវបាន​រចនា​ឡើង​ដោយ​ភ្ជាប់​ជាមួយ​រុក្ខជាតិ​បៃតង​នៅតាម​មាត់​បង្អួច ទ្វារ និង​រាល​ហាន​ខាងមុខ ដែល​នឹង​ជួយ​បង្កើត​នូវ​បរិយា​កាស​ស្រស់ស្រាយ​បែប​ធម្មជាតិ​គ្រប់ពេលវេលា​ទាំងអស់។

កញ្ញា​ឆាយ ថង​ឌី​ប្រធាន​គ្រប់គ្រង​ផ្នែក​អភិវឌ្ឍន៍​ធុរកិច្ច ប្រចាំ​គម្រោង​ខុន​ដូ Garden One បាន​ប្រាប់ថា គម្រោង Garden Oneមាន​កម្ពស់២៩ជាន់ ហើយ​បច្ចុប្បន្ននេះ​ការសាងសង់​សម្រេចបាន១០ជាន់​ហើយ។ គម្រោង​មាន​ជាន់​ផ្ទាល់​ដី១ជាន់ ជា​កន្លែង​ទទួលភ្ញៀវ ដែលមាន​កន្លែង​កាហ្វេ និង​មី​នី​ម៉ា​ត។ ចាប់ពី​ជាន់​ទី១ ដល់​ជាន់​ទី៤ សម្រាប់​ចំណតរថយន្ត ហើយ​ចាប់ពី​ជាន់​ទី៥ ដល់​ជាន់​ទី១៦សម្រាប់ធ្វើ​សណ្ឋាគារ និង​ចាប់ពី​ជាន់​ទី១៧ដល់​ជាន់​ទី២៧ សម្រាប់ Residential (លំនៅឋាន) ។ ចំណែក​ក្នុង​ជាន់​ពី២៨ គឺជា​ជាន់​សម្រាប់​ក្រុមការងារ​បច្ចេកទេសរ​បស់​យើង និង​ជាន់​ទី២៩ សម្រាប់​អាង​ហែល​ទឹក ភោជនីយដ្ឋាន និង Sky Bar ជាដើម។

កញ្ញាបាន​លើកឡើងថា គម្រោង Garden One មាន​បន្ទប់ ២៧១ យូ​នី​ត​ខុន​ដូ ខណៈ​បច្ចុប្បន្ន ​គម្រោង​បាន​លក់​ចេញ​ជាង៤០ភាគរយ​រួចហើយ ក្នុងនោះ​អតិថិជន​ទិញ​យូ​នី​ត​ខុន​ដូភាគច្រើន​គឺជា​អ្នកទិញ​ក្នុងស្រុក។

កញ្ញា​ឆាយ ថង​ឌី​បាន​ឲ្យ​ដឹង​ទៀតថា “គម្រោង​របស់​ពួកយើង ស្ថិតនៅ​តំបន់​វីឡា ដូច្នេះ​គម្រោង​ផ្តោតលើ​ផ្តល់​ជួន​អតិថិជន នូវ​ការរស់នៅ​បែប​ស្ងប់ស្ងាត់ ភាព​ប៉ៃ​តង​ព័ទ្ធជុំវិញ​ខាងក្រៅ​អគារ ព្រោះ​រុក្ខា​ជាតិ​ប៉ៃ​តង​ជួយ​ឱ្យ​រូបភាព​អគារ​ស្អាត​ប្លែក និង​ជួយ​កាត់បន្ថយ​កម្តៅ​នៅក្នុង​អគារ និង​ផ្តល់​ខ្យល់​បរិសុទ្ធ” ។

កញ្ញា​បាន​បន្ថែមថា អ្វីដែល​ពិសេស​គឺ​ក្នុង​មួយ​ជាន់ យើង​មាន​យូ​នី​ត​ខុន​ដូ​ចន្លោះ​ពី ១១ ទៅ១៣យូ​នី​ត​តែប៉ុណ្ណោះ ហើយ​គ្រប់​បន្ទប់​មាន​វេរ៉ងដា​ទាំងអស់។

នីតិវិធី​ក្នុង​ប្រា​ក់មាន ៣ជម្រើស ក្នុងនោះ​ទី១ បង់​ដាច់ ទី២ បង់​ជា​ដំណាក់កាល ដោយ​អត់​មាន​អត្រា​ការប្រាក់​រយៈ២០ខែ ហើយ​អ្វីដែល​ពិសេស​នៅ​ទី​គឺ​កម្ចី ដោយសារ​ភ្ញៀវ​នៅទីនេះ ត្រូវ​កក់១០០០ដុល្លារ ហើយ​បង់​មុន២០ភាគរយ ហើយ១០ភាគរយ​ត្រូវ​បង់​ដោយ​គ្មាន​អត្រា​ការប្រាក់​រយៈពេល២០ខែ និង៧០ភាគរយ​អាច​បង់​រំលស់​ជាមួយ​ធនាគា​របស់​ដៃគូ​របស់​ក្រុមហ៊ុន ក្នុង​រយៈពេល​ដល់២០ឆ្នាំ ក្នុង​អត្រា​ការប្រាក់​ច​ណ្លោះ​ពី៨ ទៅ១០ភាគរយ។

កញ្ញា​ឆាយ ថង​ឌី​បាន​និយាយថា “ខុន​ដូ​នេះ មាន​ភាពងាយស្រួល​មែនទែន​តែម្តង ដោយសារ​អតិថិជន​បង់ប្រាក់ ត្រឹមតែ​ពី៤០០ ទៅ៥០០ដុល្លារ​ក្នុង​មួយខែ​តែប៉ុណ្ណោះ” ។

កញ្ញា​បាន​បន្តទៀតថា ដោយសារ​ចាប់ពី​ជាន់​ទី៥ ដល់​ជាន់​ទី១៦ យើង​ធ្វើ​ជាស  ណ្ឋា​គារ ដូច្នេះ​ក្នុង​ជាន់​ទាំងនេះ ពេល​អតិថិជន​ទិញ​ហើយ គាត់​អាច​ទទួលបាន​ការជួល​ត្រឡប់មកវិញ​ក្នុង​រយៈ១០ឆ្នាំ ដោយមាន​អត្រា​ផលចំណេញ​ត្រឡប់មក ក្នុង​រយៈ​អត្រា៨ភាគរយ​ប្រចាំឆ្នាំ” ។ កញ្ញា​បាន​បន្តទៀតថា ក្នុងករណី​ការជួល​ផុត​រយៈពេល១០ឆ្នាំ​ហើយ គាត់​អត់​ចង់​បន្តកាន់កាប់​យូ​នី​ត​នេះ​ទេ គាត់​អាច​លក់​យូ​នី​ត​នេះ​ឱ្យ​ក្រុមហ៊ុន​វិញ​បាន ដូច្នេះ​ការវិនិយោគ​របស់គាត់​អត់​មាន​ហានិភ័យ​ទេ។

គម្រោង Garden One ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ល្បីឈ្មោះ និង​មាន​បទ​ពិ សោធន៍​ច្រើន​ឆ្នាំ​មកពី​ប្រទេស​ចិន​គឺ ក្រុមហ៊ុន JianZhong YuTong Co., Ltd ។ ខុន​ដូ​ប្រណីត Garden One មាន​កម្ពស់២៩ជាន់ ជាមួយ​យូ​នី​ត​សរុប ២៧១ ជា​ប្រភេទ ស្ទូ​ឌី​យ៉ូ និង យូ​នី​ត​ដែលមាន​បន្ទប់​គេង​ពីរ មាន​ទំហំ​ចាប់ពី ៤៤ដល់ ៩១ម៉ែត្រការ៉េ។

ជាមួយ​ការគិតគូរ​ពិសេស​ដល់​អ្នករស់នៅ អ្នក​អភិវឌ្ឍន៍​គម្រោង Garden One បាន​បំពាក់​ដោយ​សម្ភារ​បរិក្ខាទំនើបៗមាន​គុណភាព​ខ្ពស់ ប្រព័ន្ធ​ប្រកាសអាសន្ន កាំ​មេ​រ៉ា​សុវត្ថិភាព និង​សេវាកម្ម​សន្ដិសុខ២៤ម៉ោង មាន​កន្លែង​សម្រាប់​ចត​រថយន្ដ​ជាច្រើន​កម្ពស់៥ជាន់ លាតសន្ធឹង​ចាប់ពី​ជាន់ B1 ដល់​ជាន់​ទី៤ ដំណើរការ​ដោយ​ប្រព័ន្ធ​ចំណត​ឆ្លាត​វៃ។

អតិថិជនចង់បានខុនដូល្អ មានទីតាំងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងប្រកបដោយផាសុខភាព សូមទំនាក់ទំនង​លេខ​ទូរស័ព្ទ​ទៅកាន់​ភ្នាក់ងារ​លក់ តាមរយៈ​លេខ 096 55 25 951, 011 444 647 ៕