ដោយៈវុត្ថា
ភ្នំពេញៈ ភ្នាក់ងារលក់វិស័យអចលនទ្រព្យ ជាពិសេសលក់ដីឡូតិ៍មានភាពងាយស្រួល ទាមទារឱ្យមានភាពអត់ធ្មត់ ព្យាយាម និងសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកលក់ឱ្យទទួលបានជោគជ័យ ដើម្បីជាផលប្រយោជន៍សម្រាប់ផ្ទាល់ខ្លួនផង និងក្រុមហ៊ុនផងដែរ។

ការលក់ដីឡូត៍ប្រកដណាស់ មានភាពផលលំបាកមួយចំនួន ដែលទាមទាឱ្យភ្នាក់ងារលក់ស្វែងយល់ និងសិក្សាឱ្យបានស៊ីជម្រៅជុំវិញគម្រោងឡូតិ៍នោះដូចជា៖
១) សក្តានុពលតំបន់
ដីឡូតិ៍ស្ថិតនៅក្នុងតំបន់ ដែលពុំមានសក្តានុពល គឺមានផលលំបាកសម្រាប់ភ្នាក់ងារលក់ចេញ ដែលទាមទា និងស្វែងវិធីសាស្ត្របែបណា ដើម្បីប្រែក្លាយតំបន់នោះឱ្យទៅជាតំបន់ដែលមានតំបន់សក្តានុពល ដោយពង្រីកសោភណភាពល្អ និងមានគំនិតច្នៃប្រឌិតខ្ពស់ឱ្យស្របទៅនឹងអ្វីដែលកំពុងធ្វើ ដើម្បីយកព័ត៌មានទាំងអស់នេះ ទៅអតិថិជនឱ្យមានភាពជឿជាក់មកលើគម្រោងវិនិយោគ។
២) ទីតាំងភូមិសាស្ត្រ
ទីតាំងភូមិសាស្ត្រក៏ជារឿងសំខាន់ផងដែរ សម្រាប់ភ្នាក់ងារលក់ដីឡូតិ៍ ដែលអ្នកខ្លះយល់ឃើញថា ការវិនិយោគដីឡូតិ៍នៅក្នុងភូមិសាស្ត្រ ឆ្ងាយពិបាករកភ្ញៀវឱ្យមកទិញ តែ សម្រាប់ លោក លោកស្រី ដែលមានបទពិសោធន៍វិញយល់ថា បើក្នុងនាមជាភ្នាក់ងារលក់គឺមិនការលំបាកទេក្នុងការលក់។
៣) អតិថិជន
អតិថិជនភាគច្រើនដែលដើររកទិញដីឡូតិ៍ គឺពួកគាត់ទិនៅតំបន់ណា ដែលមានផ្លូវរដ្ឋខ្វាត់ខ្វែងព័ទ្ធជុំវិញ ។ ម្យ៉ាងទៀត អតិថិជនផ្សេងទៀត ពិនិត្យទៅលើតំបន់ និងខេត្តណាដែលមានការអភិវឌ្ឍន៍ និងរីកចំរើនលឿននៅក្នុងស្ថានភាពជាក់ស្តែង។ បើទោះបីដីឡូតិ៍នោះ នៅឆ្ងាយពីផ្លូវ ឬនៅឆ្ងាយពីតំបន់អភិវឌ្ឍន៍ ក៏ពួកគាត់នៅតែទិញផងដែរ។ បើសិនឱ្យកាន់តែទាក់ទាញពីអតិថិជន ត្រូវរៀបចំកែលម្អសោភណភាព មានហេដ្ឋារសម្ព័ន្ធផ្លូវថ្នល់ឱ្យបានល្អ និងបណ្តាញអគ្គិសនីប្រើសប្រាស់ឱ្យបានត្រឹមត្រូវ នោះភ្នាក់ងារលក់លក់ឆាប់អស់គម្រោង។

៤) អាជ្ញាធរមូលដ្ឋាន
អតិថិជនមុននឹងសម្រេចចិត្តទិញឡូតិ៍ ពួកគេតែងតែសាកសួរព័ត៌មានជុំវិញគម្រោងដីឡូតិ៍នោះទេ ប្រការនេះក្នុងនាមភ្នាក់ងារលក់ ត្រូវធ្វើកិច្ចសហការ រៀបចំច្បាប់ឱ្យបានត្រឹមត្រូវ និងត្រូវយល់ឱ្យបានច្បាស់ពីអាជ្ញាធរ ។នៅពេលដែលយើងបានធ្វើដូច្នេះ ហើយ អ្វីៗនឹងល្អប្រសើរ ដល់ការលក់គម្រោងដីឡូតិ៍មានប្រសិទ្ធខ្ពស់៕



















គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបសហគមន៍ ទំនើបរំដួលស៊ីធី មានចំនួន៤អគារ កម្ពស់សរុប២១ជាន់ និងមានចំនួនសរុប១១២៩យូនីត ហ៊ុមព័ទ្ធទៅដោយតំបន់សេវាកម្មសំខាន់ៗដ៏ច្រើនដូចជា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ផ្សារទំនើបរតនាផ្លាហ្សា ផ្សារម៉ាក្រូ ផ្សារទំនើបអ៉ីអនសែនសុខ និងសាលារៀនជាអន្តរជាតិល្បីៗជាង២០ ព្រមទាំងស្ថាប័នអប់រំរបស់រដ្ឋ មន្ទីរពេទ្យ និងសហគ្រាសផ្សេងៗទៀត។


