ដោយ ហ្សូលី
កែបៈ មន្ទីរក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកែប នឹងចាប់ផ្តើមចាត់វិធានការតឹងរឹងទៅលើ សំណង់សម្រាប់អាជីវកម្មទេសចរណ៍ ដែលសាងសង់គ្មានច្បាប់ត្រូវគោរពច្បាប់ឲ្យបានគ្រប់គ្នា។

អភិបាលនៃគណៈអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ គណៈកម្មការរដ្ឋបាលពិនិត្យ ពិភាក្សាលើលទ្ធផលនៃការវាស់វែងដីធ្លីចុះបញ្ជីជាលក្ខណៈប្រព័ន្ធ នៅភូមិកោះសោម ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមក ដោយបានណែនាំដល់ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជាពិសេសអាជ្ញាធរក្រុង-ស្រុក ត្រូវចុះត្រួតពិនិត្យឡើងវិញនៅផ្ទះសំណាក់ សណ្ឋាគារ បឹងកាឡូ មិនមានច្បាប់នានា ដែលកំពុងធ្វើអាជីវកម្ម ដោយត្រូវជូនដំណឹងឲ្យម្ចាស់សំណង់បានដឹងថា បើនៅរឹងទទឹងមិនគោរពតាមច្បាប់ នឹងត្រូវផ្អាកអាជីវកម្មតែម្តង។
លោកបញ្ជាក់ថា “បច្ចុប្បន្ននេះផ្ទះសំណាក់ សណ្ឋាគារមានរាប់រយកន្លែង យើងមិនអាចចាំបានអស់នោះទេ ដូចនេះការជំរុញឲ្យពួកគាត់ គោរពតាមច្បាប់ទម្លាប់នានា គឺផ្តល់ភាពងាយស្រួលសម្រាប់អាជ្ញាធរក្នុងការគ្រប់គ្រង” ។
អភិបាលខេត្តរូបនេះបន្តថា លោកមិនតឹងតែងទេ ចំពោះអ្នកដែលចង់មកអភិវឌ្ឍន៍ តែត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ និងធ្វើដោយប្រាកដប្រជា។ លោកថា លោកក៏មិនចង់ទុកឲ្យទីតាំងមួយនៅទំនេរ ដោយមិនផ្តល់ផលអីសោះដល់ពលរដ្ឋក្នុងតំបន់នោះទេ។ ដូចនេះត្រូវចាត់ចែងអភិវឌ្ឍន៍ ដោយប្រៀបធៀបសេដ្ឋកិច្ច ជីវភាពប្រជាជន ចំពោះទីតាំងដែលត្រូវអភិវឌ្ឍន៍ តើផ្តល់ផលអ្វីខ្លះឲ្យពលរដ្ឋ បើយើងទុកកន្លែងនោះឲ្យនៅទំនេរ។
លោកបានលើកឧទាហរណ៍ ករណីរំលោភយកដីគម្របព្រៃឈើ សហគមន៍អ្នកតាឈរ នៅតំបន់ភ្នំវល្លិ៍ ហើយសង់បឹងកាឡូនៅលើនោះ ដោយលោកអភិបាលខេត្ត បានដាក់ជាសំណួរថា ពេលនេះអង្ករក្លាយទៅជាបាយទៅហើយ តើត្រូវវាយកម្ទេចចោល ឬយ៉ាងណា?

លោកអភិបាលខេត្តកែប ចោទសួរថា “តើយើងចង់បានការអភិវឌ្ឍរក្សា អភិរក្សឬក៏អភិរក្សគាំទ្រនូវការអភិវឌ្ឍ?” ៕
















រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានប្រាប់ឱ្យដឹងថានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រោងចក្រអគ្គិសនីមួយនេះ សាងសង់សម្រេចបានប្រមាណ៩៥ភាគរយ ហើយត្រៀមបញ្ចប់នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
សណ្ឋាគារបែបប្រណិត ដែលមានដល់ទៅ ២៤៧បន្ទប់ស្នាក់នៅនេះ និងស្ថិតនៅចំកណ្តាលបេះដូង នៃរាជធានីភ្នំពេញផ្សារភ្ជាប់ភ្ញៀវទេសចរ និងធុរជនពីគ្រប់ទិសទី នៃសកលលោកមកកាន់ប្រទេសកម្ពុជា លើកមុខមាត់វិស័យបដិសណ្ឋារកិច្ច បម្រើតម្រូវការស្នាក់នៅបែបប្រណិត ក្នុងវិស័យទេសចរណ៍ ជាពិសេសបង្កើតឱកាសការងារ ដ៏សន្ធឹកសន្ធាប់សម្រាប់ប្រជាជនកម្ពុជា។
តាមរយៈក្រសួងទេសចរណ៍កម្ពុជា នៅរសៀលថ្ងៃទី២៦