ហេតុផលចំនួន ៣ ដែលខេត្តកោះកុងជាតំបន់គួរវិនិយោគលើវិស័យអចលនទ្រព្យ

ដោយ ហ្សូលី

ភ្នំពេញ៖ ខេត្តកោះកុងជាខេត្តជាប់មាត់សមុទ្រមួយដែលមានសក្តានុពលទៅលើវិស័យជាច្រើន ដែលវិនិយោគិនមួយចំនួនអាចក្រឡេកមើលលើចំនុចខ្លះមកពិចារណា មុននឹងដាក់ចិត្តវិនិយោគ ក្រោមហេតុផលចំនួន ៣។

សក្តានុពលទេសចរណ៍ខ្ពស់
បើប្រៀបធៀបក្នុងខេត្តជាប់មាត់សមុទ្រទាំង ៤ ដូចជា ព្រះសីហនុ កំពត កែប ខេត្តកោះកុងជាខេត្តដែលមានឆ្នេរសមុទ្រវែងជាងគេសរុប ៤៤០គីឡូម៉ែត្រ ហើយជាខេត្តដែលកោះធំជាងគេបំផុតមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ មានទឹកជ្រោះ ១០កន្លែង សាកសមអាចវិនិយោគជាកន្លែងទេសចរណ៍ និងទាក់ទាញភ្ញៀវជាតិ-អន្តរជាតិមកកម្សាន្ត។

ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់
ក្រោយផ្លូវជាតិលេខ ៤៨ ត្រូវបានស្ថាបនារួចនឹងធ្វើឲ្យខេត្តសមុទ្រមានព្រំដែនគោកតភ្ជាប់ជាមួយប្រទេសថៃនេះមានការអភិវឌ្ឍកាន់តែខ្លាំង និងក្លាយជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរចូលចិត្តធម្មជាតិ។ ក្រៅពីនេះ កោះកុងក៏មានស្ពានកោះកុងប្រវែង ១៩០០ ម៉ែត្រ ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០០២ តភ្ជាប់ទៅច្រកចាំយាម ព្រំដែនខ្មែរ-ថៃ ជាស្ពានឆ្លងសមុទ្រវែងជាងគេនៅក្នុងប្រទេសកម្ពុជា។

មានគម្រោងវិនិយោគធំៗ
កាលពីថ្មីៗនេះ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បាននិងកំពុងបម្រុងទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀតស្ថិតនៅទីតាំងរួមគ្នាក្នុងតំបន់ឧទ្យានបុទុមសាគរ ខេត្តកោះកុង។ មន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ខេត្តបានបើកកិច្ចប្រជុំពិភាក្សាសិក្សាលម្អិតអំពីទីតាំង ដែលក្រុមហ៊ុន Royal Group Co., Ltd បានស្នើសុំក្នុងឧទ្យានជាតិបូទុមសាគរ ភូមិសាស្ត្រ ឃុំតានូន និងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។

ទន្ទឹមនេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ធ្លាប់បានឱ្យដឹងថា នៅពេលណាលំហូរវិនិយោគបរទេសចូលមកកាន់ខេត្តកោះកុងនេះកាន់តែច្រើន នឹងជំរុញឱ្យមានចរន្តនៃ ការទិញលក់ដីធ្លីកាន់តែច្រើនហើយតម្លៃដីក៏មានតម្លៃថ្លៃដូចខេត្តព្រះសីហនុផងដែរ៕

អ្នកជំនាញ៖ វិស័យអចលនទ្រព្យកម្ពុជានឹងត្រឡប់មានភាពល្អប្រសើរមិនចាំដល់ឆ្នាំ ២០២២ ទេ

ដោយ ហ្សូលី

ភ្នំពេញ៖ វិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពស្រពេចស្រពិល ដោយសារការអូសបន្លាយពេលនៃវិបត្តិកូវីដ១៩ ប៉ុន្តែអ្នកជំនាញបានលើកឡើងថា វិស័យអចលនទ្រព្យនឹងត្រឡប់មករកសភាពដើមវិញនៅឆ្នាំក្រោយ ដែលមិនចាំបាច់រង់ចាំដល់ឆ្នាំ ២០២២ឡើយ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅក្នុងកិច្ចសម្ភាសមួយថា បើទោះបីជាមានការញាំញ៉ីដោយបញ្ហាកូវីដយ៉ាងណាក្តី កីមិនទាន់មានការគំរាមកំហែងធ្ងន់ធ្ងរ ដែលធ្វើឱ្យរង្គោះរង្គើដល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានោះឡើយ។

លោកឧកញ៉ាបន្តថា ការវិនិយោគនិងបណ្តាញទីផ្សារនៅតែបន្តដោយសារតែមានដៃគូខាងក្នុងប្រទេសនៅឈរយ៉ាងរឹងមាំក្នុងការជំនួសមុខឱ្យដៃគូបរទេសដែលពួកគេមិនបានមកព្រោះវិបត្តិកូវីដ។ ចំណែកឯយុទ្ធសាស្រ្តរាជរដ្ឋាភិបាលវិញ ក្នុងដំណាក់កាលដែលវិស័យទេសចរណ៍ស្ងប់ស្ងាត់ ទាំងរដ្ឋាភិបាល វិនិយោគិន នាំគ្នាសម្រុកអភិវឌ្ឍនិងកែលម្អនូវគម្រោងរួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីទ្រទ្រង់សោភ័ណភាពខេត្ត-ក្រុង បន្ទាប់ពីវិបត្តិ។ នេះជាការបង្ហាញពីស្មារតីរួបរួមថា វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាមិនមានការថមថយទេ មានតែការវិវត្តទៅមុខទៀត។

ទន្ទឹមនេះ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនឹងមានទីផ្សារល្អមកវិញនៅដើមឆ្នាំក្រោយនេះហើយ គឺមិនចាំបាច់រង់ចាំរហូតដល់ឆ្នាំ ២០២២នោះទេ ព្រោះដំណឹងនៃការបង្កើតវ៉ាក់សាំងសម្រាប់វិបត្តិកូវីដ ១៩ ក៏ឃើញថាមានលទ្ធផលជោគជ័យ និងប្រសិទ្ធភាពដែរ។

ប្រធានក្រុមប្រឹក្សាភិបាលរូបនេះបានថ្លែងថា សូមកុំវិភាគលឿនពេកអំពីហានិភ័យ តែគួររង់ចាំពិនិត្យមើលលទ្ធផលនិងវិធានការផ្សេងៗរបស់ក្រសួងសុខាភិបាល និងចំណាត់ការដ៏ខ្ពស់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ជាមុនសិន៕

Le Conde BKK1 ជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់មនុស្សជំនាន់ថ្មី

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជធានីភ្នំពេញ ជាតំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងជាងគេក្នុងប្រទេសកម្ពុជា ហើយក៏កំពុងមានការវីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យថ្មី ថែមទាំងទាក់ទាញម្ចាស់គម្រោងអភិវឌ្ឍន៍ថ្មីៗកាន់តែច្រើន។

អគារដ៏ខ្ពស់ជាច្រើនកំពុងលិចរូបរាងឡើង ហើយខ្លះទៀតបានឡើងខ្ពស់កប់ពពករួចទៅហើយ ប៉ុន្តែមានតែគម្រោងមួយចំនួនតូចប៉ុណ្ណោះដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗទាន់សម័យ។ ក្នុងពេលឆាប់ៗនេះ ក្ដីស្រមៃដែលចង់ធ្វើជាម្ចាស់របស់ផ្ទះប្រណិត បំពាក់បច្ចេកវិទ្យាឆ្លាតវៃ និងលក្ខខណ្ឌផ្សេងជាច្រើនទៀត លោកអ្នកអាចរកបាននៅគម្រោង Le Condé BKK1។

ខុនដូ Le Condé BKK1 បានចាប់ផ្ដើមសាងសង់នាខែកក្កដា ឆ្នាំ២០២០ ដែលធ្វើឲ្យគម្រោងនេះក្លាយជាគម្រោងចុងក្រោយគេបង្អស់នៅក្នុងទីក្រុង។ រាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជាទីក្រុងប៉ារីសនៃប៉ែកបូព៌ា តាមរយៈបណ្តុំអគារដែលមានចរិតលក្ខណៈស្ថាបត្យកម្មបារាំង ស្ថិតនៅពាសពេញតំបន់បឹងកេងកង១។ តំបន់នេះប្រមូលផ្ដុំទៅដោយហាងកាហ្វេ ផាប់ និងភោជនីយដ្ឋាននានាជាច្រើននៅគ្រប់ច្រកល្ហក ដែលមើលទៅហាក់បីដូចជាទីប្រជុំជននៅ ប្រទេសលោកខាងលិច។ ជាមួយគ្នានេះដែរ តំបន់នេះត្រូវបានហ៊ុមព័ទ្ធដោយហាងម៉ាកសញ្ញាអន្តរជាតិល្បីៗជាច្រើន រួមមាន ភោជនីយដ្ឋាន Topaz ភោជនីយដ្ឋាន Terrazza ហាង Hops Beer និងប្រោនកាហ្វេ (Brown Coffee)ជាដើម ដែលអាចឱ្យលោកអ្នកភ្លក្សរសជាតិថ្មីប្លែកនៃម្ហូបចម្រុះមកពីទូទាំងពិភពលោក។

បើនិយាយពីការកម្សាន្ត និងការដើរទិញឥវ៉ាន់វិញ តំបន់នេះក៏ផ្ដល់ជូនជម្រើសយ៉ាងសម្បូរបែបផងដែរ រួមមាន ផ្សារទំនើប អ៊ីអនម៉ល ផ្សារទំនើប Noro Mall ហាងលក់សម្លៀកបំពាក់ Zando ហាងស្ប៉ា Bodia Spa និងទិសដៅកម្សាន្តជាច្រើនទៀត សម្រាប់ជីវិតរស់នៅទំនើបបែបអភិជន។ បន្ថែមពីលើនេះ ទៀត នៅជុំវិញតំបន់បឹងកេងកង១ ក៏សម្បូរទៅដោយសាលាអន្តរជាតិផងដែរ ជាក់ស្ដែងដូចជា សាលាអន្តរជាតិលំដាប់ខ្ពស់ Raffles Montessori International School of Phnom Penh ជាដើម។

ខុនដូដ៏ប្រណិតមួយនេះឈរនៅចំកណ្ដាលនៃខណ្ឌដែលមានភាពមមាញឹកមួយនេះ ធ្វើឲ្យខ្លួន ឯងមានភាពចាប់អារម្មណ៍ដោយសារការរចនាម៉ូដយ៉ាងសមសួនរបស់វា។ គម្រោងនេះត្រូវបាន បញ្ចប់ការតុបតែងផ្នែកខាងក្នុងរួចរាល់ និងមានបំពាក់នូវបច្ចេកទេសផ្ទះឆ្លាតវៃដែលជា បច្ចេកវិទ្យាជំនាន់ថ្មីបំផុត។

អគាររចនាម៉ូដយ៉ាងទាក់ទាញ

Le Condé BKK1 ជាគម្រោងអភិវឌ្ឍន៍ចម្រុះរបស់ក្រុមហ៊ុន Wangfu International Real Estate Development Co., Ltd. បង្កើតឡើងក្រោមផ្នត់គំនិត «បេះដូងនៃរាជធានីភ្នំពេញ» គម្រោងអភិវឌ្ឍន៍ចម្រុះនេះ នឹងក្លាយទៅជាទីសម្គាល់ថ្មីដ៏អស្ចារ្យ ស្ថិតនៅចំកណ្ដាលរាជធានី ភ្នំពេញ។

ការរចនាស្ថាបត្យកម្មរបស់អគារ Le Condé BKK1 ត្រូវបានបំផុសគំនិតចេញពី ទិដ្ឋភាពជនបទដ៏ស្រស់បំព្រងនៃតំបន់អាស៊ីអាគ្នេយ៍ ដោយលាយបញ្ចូលគ្នារវាងទេសភាពត្រូពិក ដ៏ស្រស់ត្រកាល និងសិល្បៈបូព៌ាដ៏ឆើតឆាយ។ ផុសឡើងយ៉ាងត្រដែតទៅលើលំហវេហាដ៏ធំល្វឹង ល្វើយ សំណង់ដ៏វិសេសវិសាលនេះមានកម្ពស់ ៤៣ជាន់ ស្មើនឹង ១៤៥ម៉ែត្រ។ មុនពេលប្រគល់លំនៅឋានជូនអតិថិជន គ្រប់យូនីតត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹមយ៉ាងពេញលេញស្របតាមរបត់ថ្មី នៃទីផ្សារលំនៅឋានសម័យទំនើប។

ការរចនាម៉ូដដែលមានគុណភាពខ្ពស់

រចនាម៉ូដខាងក្រៅរបស់ខុនដូ Le Condé BKK1 ក៏អាចឆក់យកការចាប់អារម្មណ៍របស់លោក អ្នកបាន រួចស្រាចទៅហើយ ប៉ុន្តែអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺការរចនាផ្នែកខាងក្នុងរបស់អគារ។ ផ្នែកកោងខាងក្រៅរបស់វាហូរនៅខាងក្នុងបង្កើតជាជញ្ជាំងពណ៌សដែល តម្រង់ផ្លូវដ៏ធំទូលាយសម្រាប់ម្ចាស់ផ្ទះទាំងឡាយ។ សួនច្បារនៅសងខាងផ្លូវដើរ និងដាក់ពន្យួរ ខាងលើបង្កើតឲ្យមានបរិយាកាសល្អត្រកាល និងបំពេញបន្ថែមដោយអារម្មណ៍ធម្មជាតិ។ កញ្ចក់ដើរតួយ៉ាង សំខាន់ក្នុងការរចនារបស់អគារ វាអាចអនុញ្ញាតឲ្យលោកអ្នកទទួលបាននូវ ទស្សនីយភាពទីក្រុងយ៉ាងពេញលេញ និងត្រជាក់ភ្នែកគយគនមិនចេះជិនណាយ លើសពីនេះវាជួយការពារពន្លឺព្រះអាទិត្យដ៏ក្ដៅដែលជះចូលមកពីខាងក្រៅ។

ស្ថិតក្នុងតំបន់ដែលមានភាពមមាញឹកខ្លាំង

រាជធានីភ្នំពេញមានការរីកចម្រើនគួរឲ្យកត់សំគាល់ ដោយអភិវឌ្ឍន៍ខ្លួនឯងពីទីក្រុងតូចមួយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មមាញឹកមួយ។ ដែលវាបង្ហាញនូវបរិបទការងារយ៉ាងសកម្មរបស់ អ្នករស់នៅក្នុងតំបន់ ហើយ Le Condé BKK1 នឹងផ្ដល់ជូនលោកអ្នកនូវលំនៅដ្ឋានដ៏កក់ក្ដៅ ដែលផ្ដល់ភាពងាយស្រួលដល់អ្នករស់នៅដោយគ្រាន់តែប្រើប្រាស់ជាមួយម្រាមដៃរបស់ពួក គេប៉ុណ្ណោះ។
យូនីតរបស់ Le Condé BKK1 សាងសង់ក្រោមបទដ្ឋានច្បាស់លាស់ដែលអាចឲ្យពន្លឺជះចូលក្នុងអគារ បានគ្រប់គ្រាន់។ បរិយាកាសក្នុងយូនីតនីមួយៗអនុញ្ញាតឲ្យលោកអ្នកអាចសម្រាកលំហែកាយបែបឯកជន ឬជាមួយគ្រួសារយ៉ាងមានក្ដីសុខ និងអាចធ្វើអ្វីៗគ្រប់យ៉ាងដែលចង់ធ្វើនៅ ក្នុងផ្ទះរបស់ខ្លួនដោយមិនត្រូវក្រែងចិត្តនរណា។ បន្ទប់ត្រូវបានរៀបចំឡើងយ៉ាងស្ទាត់ជំនាញ អនុញ្ញាតឲ្យការបម្លាស់ទីពីបន្ទប់មួយ ទៅបន្ទប់មួយ កាន់តែមានភាពងាយស្រួល។

លំនៅឋាននាអនាគត

ខុនដូ Le Condé BKK1 បានបញ្ចូលនូវលក្ខណៈពិសេសទាំងអស់នេះចូលគ្នា ជាមួយនឹងប្រព័ន្ធផ្ទះឆ្លាតវៃ។ ប្រព័ន្ធគ្រប់គ្រងផ្ទះនេះត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Xiaomi Techologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយរបស់ប្រទេសចិន។ ប្រព័ន្ធលំនៅឋានឆ្លាតវៃនេះ នឹងផ្សារភ្ជាប់ទៅនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលអនុញាតឱ្យម្ចាស់អាផាតមិនធ្វើការគ្រប់គ្រង និងបញ្ជាឧបករណ៍ក្នុងផ្ទះពីចម្ងាយ ដូចជា ការគ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ ការបិទបើកអំពូលភ្លើង ការកំណត់ម៉ោងរោទិ៍សម្រាប់ការងារផ្ទះ និងបច្ចេកវិទ្យាសន្សំសំចៃ ថាមពលដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុចប៊ូតុងនៅលើទូរស័ព្ទតែប៉ុណ្ណោះ។ តើអ្នកណាដឹងថាការរស់នៅទំនើបបែបនេះមកដល់រាជធានីភ្នំពេញឆាប់ ដល់ថ្នាក់នេះ?

គម្រោង Le Condé BKK1 ជាឧទាហរណ៍មួយនៃការអភិវឌ្ឍន៍ជាច្រើនដែលអ្នកអាចរកបាន នៅភ្នំពេញ។ យើងសុទ្ធតែដឹងអំពីវិបត្តិសេដ្ឋកិច្ចដែលកើតមាននៅក្នុងឆ្នាំ២០២០ ដែលវាបានជះ ឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកវិនិយោគមួយចំនួន ប៉ុន្តែគម្រោង Le Conde បានឈរជើងយ៉ាង រឹងមាំបើទោះបីជាមានការប៉ះទង្គិចបន្តិចបន្ទួចពីទីផ្សារនេះក៏ដោយ។ តើលោកអ្នកត្រៀមខ្លួនរស់នៅក្នុងយុគសម័យនៃការរស់នៅថ្មីនេះហើយឬនៅ?

ចង់ដឹងព័ត៌មានលម្អិតបន្ថែមជាមួយគម្រោង Le Condé BKK1 នៅថ្ងៃនេះ

ផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុ នឹងត្រូវអ៊ុតបេទីម ចាប់ពីថ្ងៃទី២ ខែធ្នូ និងឆ្ពោះទៅបញ្ចប់ការសាងសង់

រូបភាព ៖ Cambodia Skyline

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ផ្លូវទាំង៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុ នឹងត្រូវចាប់ផ្តើមធ្វើការអ៊ុតបេទីមនៅដើមសប្ដាហ៍ខែធ្នូខាងមុខនេះ ក្រោមការឯកភាពពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការឯកភាពពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ក្រុមហ៊ុនជំនាញនឹងចាប់ផ្តើមចុះធ្វើការអ៊ុតបេទីមនៅលើផ្លូវធំៗក្នុងចំណោមផ្លូវទាំង៣៤ខ្សែជាជំហានដំបូង។

លោកអភិបាលបានបញ្ជាក់ថា “ក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមអាចដំណើរការបានតាមកិច្ចសន្យារវាងរដ្ឋបាលខេត្ត ជាមួយក្រុមហ៊ុនអ៊ុតបេទីមទាំង៣ក្រុមហ៊ុន។ ជំហានដំបូងយើងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកអភិបាលខេត្តក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនស្ថាបនាផ្លូវទាំងអស់ត្រូវធ្វើការសំអាតខ្សែផ្លូវ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យក្រុមហ៊ុនអ៊ុតបេទីមមានលទ្ធភាពបំពេញការងារតាមផែនការបានរលូន ព្រមទាំងបានសំណូមពរឱ្យក្រុមហ៊ុនទាំងអស់គឺក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមត្រូវសហការគ្នាដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណភាព ក្នុងខេត្តព្រះសីហនុ ក្នុងទិសដៅបម្រើឱ្យវិស័យទេសចរណ៍ និងវិនិយោគនាពេលខាងមុខ។

ក្រុមហ៊ុនទាំង៣ ដែលទទួលអ៊ុតបេទីម នឹងត្រូវធ្វើការបែងចែកទីតាំង និងចំនួនផ្លូវផ្សេងៗពីគ្នា រួមមាន ៖ ទី១. ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលបានផ្លូវចំនួន០៥ខ្សែ។ ទី២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលបានផ្លូវចំនួន១២ខ្សែ និងទី៣. ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ទទួលបានផ្លូវចំនួន១៧ខ្សែ៕

គម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញ-ហូជីមិញ នឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ

ដោយ ៖ ប៊ី

ភ្នំពេញ ៖ រដ្ឋាភិបាលវៀតណាម បាន និងកំពុងសិក្សាគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យបានឆាប់ចេញជារូបរាងឡើងនាពេលអនាគតដ៏ខ្លីខាងមុខនេះ តាមការស្នើសុំពីភាគីកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស៊ុន ចាន់ថុល បានឱ្យដឹងថា “តាមការស្នើសុំបញ្ជាក់ពីភាគីកម្ពុជាទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ ភាគីវៀតណាមបានឆ្លើយតបថា ខ្លួនបាននិងកំពុងសិក្សាគម្រោង នេះយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យបានឆាប់ចេញជារូបរាឡើងនាពេលអនាគតដ៏ខ្លីខាងមុខ”។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍នៅ ច្រកទ្វារព្រំដែនសំដៅឱ្យធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង និងទំហំពាណិជ្ជកម្មកាន់តែកើនឡើង។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ចរបស់ប្រទេសទាំងពីរត្រូវជួបប្រជុំពិភាក្សាជាទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែជូននាយករដ្ឋមន្ត្រីរបស់ខ្លួនរៀងៗខ្លួនផងដែរ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឱ្យការធ្វើពាណិជ្ជកម្មដល់កម្ពុជា វៀតណាម និងថៃ ក៏ដូចជាអាស៊ានទាំងមូលផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ លោករដ្ឋមន្ត្រីបាន ក៏បានគូសបញ្ជាក់ថា កម្ពុជាបាន និងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ច្រកទ្វារព្រំដែន តួយ៉ាងដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព៕

“បុរី ប៊ុន លី ” ប្រកាសបើកលក់ផ្ទះតម្លៃទាបចំនួន ៥ ល្វែងនៅចុងឆ្នាំនេះ…

ភ្នំពេញ:  នៅថ្ងៃទី 11-12 ខែធ្នូនេះ​ គម្រោងលំនៅស្ថានទំនើបមួយកន្លែង ស្ថិតនៅតំបន់ចំការដូងបានប្រកាសបើកលក់ផ្ទះតម្លៃទាបចំនួន៥ល្វែងជាការដូរឆ្នាំថ្មី ដល់អតិថិជនដែលមានបំណងទិញលំនៅដ្ឋានទំនើប ទាន់សម័យ។

អ្នកជំនាញលើវិស័យអចលនទ្រព្យជាច្រើនរូបធ្លាប់បានឱ្យដឹងថា តំបន់ចំការដូង ជាតំបន់សក្កដានុពលមួយលើសំណង់លំនៅស្ថាន ដោយសារតែតំបន់នេះជាតំបន់អ៊ូអរ សំបូរទៅដោយអាជីវកម្ម រោងចក្រ សហគ្រាស តូច ធំជាច្រើន ​ដែរជាហេតុធ្វើអោយតម្រូវការគេហដ្ឋានកើនឡើងគួរអោយកកត់សម្គាល់ និងបានអូសទាញនាក់វិនិយោគលើវិស័យនេះ អោយបន្តាក់ទុនវិនិយោគជាបន្តរបន្ទាប់ រហូតតំនប់នេះក្លាយជាតំបន់សេដ្ឋកិច្ចយ៉ាងសំខាន់នៃរាជធាន្នីភ្នំពេញ ។

ជាមួយគ្នានេះផងដែរ“បុរី ប៊ុន លី” ដែរមានទីតាំងនៅ តំបន់ចំការដូងនៅលើផ្លូវបឹងតាម៉ាត ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បើចុះពីផ្លូវ២១៧ (ផ្លូវចំការដូង)តែ៥០០ម៉ែត្រ ក៏បានប្រកាសបើកលក់ជូនអតិថិជន ដោយផ្តល់ជូនប្រូម៉ូសិនពិសេសដោយបញ្ចុះតម្លៃ8% និងបូកបន្ថែម5,000$ភ្លាមៗ  សម្រាប់ការកក់ផ្ទះប្រភេទ ថោនហោសន៍-ប៊ី (Town-House B) សម្រាប់ 5ល្វែង និងត្រឹមតែ 2ថ្ងៃប៉ុន្នោះ គឺនៅថ្ងៃទី 11និង 12 ខែ ធ្នូរខាងមុខនេះ ។

អតិជនដែរមានបំណង់ចង់ទិញគេហដ្ឋាន នៅតំនប់នេះ កុំអោយឳកាសនេះកន្លងផុតទៅអោយសោះ…!!!

គម្រោង​ ថោន ហោស៍ ប៊ី (Town-House B) ថ្មីរបស់ បុរី ប៊ុន​ លី នេះនឹងក្លាយជា  ជាលំនៅស្ថានសម្រាប់ ធ្វើអាជីវកម្មខ្នាតតូច និងមធ្យម និងជាការិយាល័យដ៏ទំនើប ដោយផ្អែកទៅលើ គម្រោង បុរី ប៊ុន​ លី ស្ថិតនៅទីតាំងភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស និងជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រជាជនក្នុងតំបន់  ដែល​កំពុង​សាងសង់​នៅលើ​ផ្ទៃដី​ប្រមាណ៣ហិកតា។

គម្រោងលំនៅឋាន ថោន ហោស៍- ប៊ី (Town House-B) ដំណាក់កាលទី២នេះ មានត្រឹមតែ៥០ខ្នងតែប៉ុណ្ណោះ។ ដូច្នេះហើយប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ អាចអញ្ជើញមកទស្សនានូវគម្រោងលំនៅឋាន ថោន ហោស៍- ប៊ី (Town House-B) ដំណាក់កាលទី២នេះ ដែលមានផ្ទះគំរូពិតៗធ្វើឱ្យលោកអ្នកងាយស្រួលក្នុងការពិនិត្យមើលពីស្ថានភាពជាក់ស្តែង នឹងទទួលបាននូវបទពិសោធន៍ថ្មីៗអំពីការជ្រើសរើសផ្ទះផងដែរ៕

គម្រោងចំណាយថវិកាជាតិនឹងហក់ឡើងជិតដល់ ៨០០០លានដុល្លារ ក្នុងឆ្នាំ ២០២១

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ រដ្ឋសភាអនុម័តលើគម្រោងចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង៣២ទ្រីលានរៀល ឬស្មើជាង៧.៩០០លានដុល្លារអាមេរិក ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលអនុវត្តការងារតាមផែនការគ្រោងទុក។

រដ្ឋសភាបានឯកភាពអនុម័តនូវគម្រោងកញ្ចប់ស្នើថវិការបស់រដ្ឋ ដែលបានកំណត់ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ប៉ុន្តែស្នើឱ្យមានការចាយវាយក្នុងកម្រិតរឹតត្បិតបំផុត សម្រាប់ប្រតិបត្តិការឆ្នាំ២០២១ខាងមុខ ខណៈក្នុងឆ្នាំ២០២០នេះ សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា បាន និងកំពុងរងផលប៉ះពាល់នៃជំងឺរាតត្បាតជាសកល។

ឆ្លើយតបនឹងសំណើនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រសិទ្ធនាមថវិកាឆ្នាំ២០២១ថាជា «ថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ចនិងជីវភាពប្រជាជន» ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញនៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន។

លោកបានឱ្យដឹងថា សម្រាប់ឆ្នាំក្រោយនេះ រាជរដ្ឋាភិបាលបានស្នើបង្កើនគម្រោងកម្ចីហិរញ្ញប្បទានពីបរទេសសរុបប្រមាណជាង២០០០លានដុលារ ខណៈគម្រោងចំណាយថវិកាជាតិ ត្រូវបានប៉ាន់ប្រមាណក្នុងទឹកប្រាក់ជាង ៧.៩០០លានដុល្លារ ដើម្បីយកមកជួយស្តារសេដ្ឋកិច្ច សង្គម និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឡើងវិញ។

រដ្ឋមន្ត្រីរូបនេះអះអាងថា កម្រិតនៃការខ្ចីបំណុលពីបរទេសមកដល់នឹងពេលបច្ចុប្បន្ននេះ មិនទាន់ធ្វើឱ្យកម្ពុជាជំពាក់គេវ័ណ្ឌកនោះទេ ដោយកម្ចីនេះស្ថិតក្នុងបន្ទាត់ពិដានតាមទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន និងក៏ជាកម្ចីឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះក្នុងអត្រាការប្រាក់ទាបបំផុត៕

កម្ពុជា-វៀតណាម កំពុងធ្វើពិពិធកម្មលើវិស័យដឹកជញ្ជូនតាមព្រំដែនរួមគ្នា

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បាន និងកំពុងធ្វើពិពិធកម្មលើវិស័យដឹកជញ្ជូននៅតាមព្រំដែនកម្ពុជា-វៀតណាម ជាពិសេសផ្លូវគោក ដើម្បីធ្វើយ៉ាងណាបង្កភាពងាយស្រួល និងជួយជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ឱ្យកាន់តែប្រសើរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមជាសហប្រធានជាមួយភាគីវៀតណាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចពិភាក្សាលើបញ្ហាប្រឈម រួមជាមួយនឹងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនសំដៅឱ្យធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង និងទំហំពាណិជ្ជកម្មកាន់តែកើនឡើង។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា “កម្ពុជាបាន និងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ច្រកទ្វារព្រំដែន តួយ៉ាងដូចជា ៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព”។

ក្នុងន័យនេះ ភាគីកម្ពុជាបានស្នើទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ ដោយភាគីវៀតណាមបានឆ្លើយតបថា ខ្លួនបាន និងកំពុងសិក្សាគម្រោងនេះយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យបានឆាប់ចេញជារូបរាឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឱ្យការធ្វើពាណិជ្ជកម្មដល់កម្ពុជា វៀតណាម និងថៃ ក៏ដូចជាអាស៊ានទាំងមូលផងដែរ។

 

ជាដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ចរបស់ប្រទេសទាំងពីរត្រូវជួបប្រជុំពិភាក្សាជាទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែជូននាយករដ្ឋមន្ត្រីរបស់ខ្លួនរៀងៗខ្លួនផងដែរ។

ជាមួយគ្នានោះផងដែរ ខាងភាគីវៀតណាមក៏បានបង្ហាញពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ខ្លួនផងដែរ ដោយហេតុថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រធាន CVEA ៖ ភ្នាក់ងារ​លក់​អចលនវត្ថុ​ត្រូវមាន​ភាពស្មោះត្រង់​ដើម្បី​ផ្តល់ទំនុកចិត្ត​ដល់​អតិថិជន

ដោយ ​វុត្ថា

ភ្នំពេញៈ ដើម្បី​ឲ្យ​ទទួលបាន​ទំនុកចិត្ត និង​ទទួលបាន​ផលចំណេញ​ខ្ពស់​ដល់​អតិថិជន ភ្នាក់ងារ​អចលនទ្រព្យ ឬ​ក្រុមហ៊ុន​ផ្តល់​សេវា​អចលនទ្រព្យ ត្រូវ​ផ្តល់​សេវាកម្មផ្សេងៗ លើសពី​ការរំពឹងទុក​ទៅកាន់​អតិថិជន​របស់ខ្លួន តាមរយៈ​ផ្តល់​ប្រឹក្សា​យោបល់ និង​មាន​ភាពស្មោះត្រង់​បំផុត និង​ភាព​រុះ​រាយ​រាក់ទាក់។

ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលវត្ថុ​កម្ពុជា​លោក​ច្រឹ​ក សុខ​នី​ម​បាន​ប្រាប់​គេហទំព័រ Properyarea.asia កាលពី​រសៀល​ថ្ងៃទី២៥ វិច្ឆិកា​កន្លងមក​ថា ភ្នាក់ងារ​អចលនទ្រព្យ ឬ​ក្រុមហ៊ុន​ផ្តល់​សេវា​អចលនទ្រព្យ គឺ​ត្រូវ​ផ្តល់​សេវា​ជា​កញ្ចប់​មាន​ទាំង​រត់​ឯកសារ លិខិត​កក់​ប្រាក់ កិច្ចសន្យា​ទិញ-លក់ និង​មាន​ទាំង​ប្រថាប់ត្រា​ពី​សំណាក់​មេធាវី ដើម្បី​ឲ្យ​អតិថិជន​មាន​ភាពកក់ក្តៅ និង​ការទិញ​លក់​របស់​ពួកគេ​មាន​សុវត្ថិភាព និង​មាន​ភាពងាយស្រួល។

លោក​បន្តថា “បើ​អតិថិជន​បាន​ទិញ​ចលនទ្រព្យ តាមរយៈ​ភ្នាក់ងារ​របស់​យើង យើង​ត្រូវធ្វើ​ឱ្យមាន​ភាព​ចំណេ ញ​លើ​ការទិញ​អចលនទ្រព្យ​នោះ តាមរយៈ​របស់​ល្អ និង​មានតម្លៃ​ក្រោម​ទីផ្សារ ហើយ​ថ្ងៃក្រោយ​គាត់​នឹង​ណែនាំ​អ្នកផ្សេង ឲ្យ​មករក​សេវាកម្ម​របស់​យើង” ។

លោក​បន្តថា “នៅពេល​អ​ថិ​ជន​ណែនាំ​បន្ត​គា្ន នោះ​មានន័យថា គេ​មាន​ជំនឿ​របស់​យើង និង​ទទួលបាន​ផល​ច្រើន តែបើ​អតិថិជន​ដែល​មិនដែល​ប្រើ​សេវាកម្ម​របស់​យើង ប្រក​ដ​ណាស់​គេ មិនសូវ​ទុកចិត្ត​ខ្លាំង​នោះទេ” ។

លោក​បានផ្តល់​យោបល់​ប​ន្ថែ​ម​ទៀតថា ក្នុងនាម​ជា​អ្នកផ្តល់​សេវាកម្ម​លើ​វិស័យ​អចលនទ្រព្យ យើង​ត្រូវមាន​ចំណេះដឹង​ឲ្យ​បាន​ជ្រៅជ្រះ តាមរយៈ​បង្កើន​ចំណេះដឹង​ជាប្រចាំ កា​អនុវត្ត​ផ្ទាល់ និង​ដឹង​ពី​តម្លៃ​ទីផ្សារ​នៅក្នុង​តំបន់​ដែល​ខ្លួន​កាន់។ ហើយ​ចំណេះដឹង​ទាំងអស់នេះ នឹងធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត និង​ជឿជាក់​លើ​យើង។

លោក​ច្រឹ​ក សុខ​នី​ម បាន​បន្តថា “បើ​យើង​មានចំណេះដឹង​ទាប​ជាង​ពួកគាត់ នៅពេលដែល​យើង​និយាយ​ទៅ គាត់​នឹងមិន​ទុកចិត្ត​យើង​នោះទេ និង​ជាពិសេស​យើង​ត្រូវ​ស្គាល់​អ​ថិ​ជន​ជា​គោលដៅ​របស់ខ្លួន អោយបាន​ច្បាស់លាស់” ។ លោក​បន្ថែមថា “យើង​ធ្វើការ​ជាមួយ​អ្នក និង​អ្នក​ផ្ទាល់។ បើ​មិន​ស្គាល់​អតិថិជន​របស់ខ្លួន​ច្បាស់​ទេ យើង​នឹង​បរាជ័យ​តាមរយៈ​ការធ្វើ​កិច្ច​ការមិន​ច្បាស់លាស់” ។

បើតាម លោក ច្រឹ​ក សុខ​នី​ម ភ្នាក់ងារ​ផ្តល់​សេវា​អ​ចនទ្រ​ព្យ​ទាំង​ចុះបញ្ជី និង​មិន​ចុះបញ្ជី​មាន​ប្រមាណ​ក្រោម៣ម៉ឺន​នាក់ នៅ​ទាំង​ទូទាំងប្រទេស ដែល​កំពុង​ប្រតិបត្តិការ ខណៈដែល​កម្ពុជា​នៅ​ខ្វះខាត​អ្នកជំនាញ​លើ​វិស័យ​ជាច្រើន ស្របពេល​ដែល​ដែល​កំពុង​បោះ​ជំ​ហ៊ាន​ទៅមុខ៕

អភិបាលខេត្ត​ព្រះសីហនុ​ព្រមាន​អ្នក​ដែល​បំពាន​សាងសង់​សំណង់​នៅ​ផ្លូវ​លេខ២០០ត្រូវ​រុះរើ​ជាបន្ទាន់

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ អភិបាលខេត្ត​ព្រះសីហនុ លោក​គួច ចំរើន​បាន​ព្រមាន និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​សាងសង់​សំណង់ និង​កំពុង​រស់នៅ ក៏ដូចជា ប្រកប​អាជីវកម្ម​ដែល​បំពាន​នៅលើ​ផ្លូវ​លេខ២០០ ដែល​ស្ថិតនៅក្នុង​គម្រោង​ពង្រីក និង​កែលម្អ​សោភ័ណភាព​ទុកជា​ផលប្រយោជន៍​រួម នៅក្នុង​ក្រុងព្រះសីហនុ​ទាំងមូល​ត្រូវ​រុះ​រើចេញ​ជាបន្ទាន់។

កិច្ចប្រជុំ​ដោះស្រាយ​រៀបចំ​ផ្លូវ​លេខ២០០ ស្ថិត​ក្នុងភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី២៥ វិច្ឆិកា​កន្លងមកនេះ លោក​អភិបាលខេត្ត​ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលក្រុង​ព្រះសីហនុ ប្រធាន​មន្ទីរ​អង្គភាព និង​នាយក​ទីចាត់ការ​សាលាខេត្ត​ព្រះសីហនុ​ផងដែរ។

លោក​អភិបាល​បាន​មានប្រសាសន៍ថា តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ក្រុង គឺ​ប្រជាពលរដ្ឋ​ចំនួន១៥៣គ្រួសារ បាន​សាង​សង់ផ្ទះ​លើដី​ចំណីផ្លូវ​លេខ២០០ ដែលជា​ដី​សាធារណ:របស់​រដ្ឋ យក​ធ្វើជា​កម្មសិទ្ធិ និង​យកទៅ​ជួល​បន្ត​ឱ្យ​ត​តី​យ​ជន​ក្នុងនោះ​មាន​ជនបរទេស​ជាដើម ដោយ​បើក​អាជីវកម្មផ្សេងៗ ក្នុងនោះ​ឃើញ​អាជីវកម្ម​មួយចំនួន​មាន ដូចជា​កោស​ជប់ ម៉ាស្សា និង​ការលួចបើក​បម្រើ​សេវាក​ម្ម​ផ្លូវភេទ​ជាដើម ដែល​ទង្វើ​នេះ​វា​ផ្ទុយ​នឹង​ច្បាប់​របស់​រដ្ឋ និង​ប៉ះពាល់​ផលប្រយោជន៍​សាធារណ: និង​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ។

យោងតាម​មាត្រា២៥៩ នៃ​ច្បាប់​ភូមិបាល ការប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី៥.០០០.០០០រៀល(ប្រាំ​លាន) ដល់៥០លាន​ឬ/និង​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី១(មួយ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ។

លោក​គួច ចំរើន បាន​បញ្ជាក់ថា​បន្ថែមថា ផ្លូវ​លេខ២០០នេះ ជា​ចំណុចកណ្តាល​របស់​ក្រុងព្រះសីហនុ ដែល​ចេញពី​រង្វង់​មូល​តោ​ពីរ មាន​ផ្លូវ៦ខ្សែ ហើយ​យើង​បានធ្វើការ​អភិវឌ្ឍ​បាន​ចំនួន៥ខ្សែ​ហើយ។ ចំពោះមុខ​រដ្ឋបាលខេត្ត​នឹង​ស្ថាបនា​ផ្លូវ២០០ ដោយ​ពង្រីក​ទៅតាម​ទំហំ​នៅក្នុង​ប្លង់​ជា​លក្ខណៈ​ប្រព័ន្ធ ដើម្បី​កែលម្អ​សោភ័ណភាព​ផ្លូវ​នេះ ដោយសារ​វា​ស្ថិតនៅ​ជាប់​នឹង​របង មន្ទីរពេទ្យបង្អែក​ក្រុងព្រះសីហនុ ដែល​អាច​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​អ្នកជំងឺ​បាន​លឿន​ឆាប់រហ័ស ករណី​មានការ​សង្គ្រោះបន្ទាន់​ផងដែរ។

លោក​បន្តថា “ថ្មីៗនេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អនុញ្ញាតិ​ឱ្យ​សាងសង់​មន្ទីរពិសោធន៍​វិ​ជ្ជ​សាស្ត្រ នៅក្នុង​មន្ទីរពេទ្យបង្អែក​ក្រុងព្រះសីហនុ​នេះ ដើម្បី​ធ្វើការ​វិភាគ​រក​វីរុស​កូ​វីដ-១៩ ឬ​វិភាគ​ជំងឺឆ្លង​ផ្សេងទៀត ហើយ​អាច​គ្រោង​នឹង​បើក​ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ២០២០ ឬ​ដើមឆ្នាំ២០២១ខាងមុខ” ។

លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​បានឱ្យដឹងថា ផ្លូវ​លេខ២០០ មាន​ទីតាំង​ស្ថិ​នៅ​ភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​សាង​សាង់​សំណង់​រំលោភ លើដី​ចំណីផ្លូវ​មាន​ចំនួន១២៨ខ្នង​ផ្ទះ ស្នើ​នឹង១៥៣គ្រួសារ  ក្នុងនោះ​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍ មាន​ចំនួន២៥គ្រួសារ ផ្ទះជួល៣៥គ្រួសារ ផ្ទះ​បិទទ្វារ​ចោល៥៩ខ្នង​ផ្ទះ ផ្ទះ​លក់​ឱ្យ​ជនបរទេស​ចំនួន៣ខ្នង ដី​ទំនេរ​ចំនួន២ឡូ​តិ៍ សំណង់​គ្រោង​ដែក២ និង​សំណង់​បេតុង២៕