ដោយគង់ សូរិយា
ភ្នំពេញៈ គម្រោងសាងសង់បណ្តាញខ្សែរថភ្លើង ល្បឿនលឿនភ្នំពេញ សៀមរាប និងតភ្ជាប់ទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមិនទាន់មានភាពច្បាស់លាស់ថា ការសិក្សាបានបញ្ចប់ឬផ្អាកហើយនោះទេ។

ដោយគង់ សូរិយា
ភ្នំពេញៈ គម្រោងសាងសង់បណ្តាញខ្សែរថភ្លើង ល្បឿនលឿនភ្នំពេញ សៀមរាប និងតភ្ជាប់ទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមិនទាន់មានភាពច្បាស់លាស់ថា ការសិក្សាបានបញ្ចប់ឬផ្អាកហើយនោះទេ។

អ្នកនាំពាក្យក្រសួងសារធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយា បានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះតាមលោកដឹងកន្លងមក ធ្លាប់បានលើកឡើងដោយក្រុមហ៊ុនចិន ប៉ុន្តែមកទល់ពេលនេះវាមានការវិវត្តដូចម្តេច លោកមិនមានព៌តមានលំអិតនោះទេ ព្រោះជួលកាលការសិក្សារួចហើយអាចត្រូវទុកចោល ដោយសារវាអាចចំណាយទុកច្រើន។
យ៉ាងណាលោកបានបដិសេធ មិនអត្ថាធិប្បាយបន្ថែមទៀតនោះទេ នៅពេលសុំការបញ្ជាក់លំអិត។
កន្លងមកលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់មានមានប្រសាសន៍ថា ក្រុមហ៊ុនចិនបានស្នើសុំសិក្សាគំរោងសាងសង់ផ្លូវរថភ្លើងល្បឿលឿនភ្នំពេញ សៀមរាប និងតភ្ជាប់ទៅកាន់ក្រុងប៉ោយប៉ែត ដែលវាជាផ្នែកមួយនៃការធ្វើសមាហរណកម្មកម្រិតតំបន់ ដែលកម្ពុជាអាចតភ្ជាប់ខ្សែរថភ្លើង ជាមួយប្រទេសថៃ និងប្រទេសក្នុងតំបន់ដទៃទៀត។

អ្នកជំនាញមួយរូបបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការសាងសង់ខ្សែរថភ្លើងល្បឿនលឿនត្រូវចំណាយទុនធំណាស់ ដោយមួយគីឡូម៉ែត្រអាចចំណាយទឹកប្រាក់ចន្លោះ៧ទៅ៨លានដុល្លារអាមេរិក ដែលតម្លៃនេះមិនទាន់គិតបញ្ចូលពីតម្លៃទូរថភ្លើង និងបច្ចេកវិទ្យានានានៅឡើយទេ៕