អភិបាលខេត្ត​ព្រះសីហនុ​ព្រមាន​អ្នក​ដែល​បំពាន​សាងសង់​សំណង់​នៅ​ផ្លូវ​លេខ២០០ត្រូវ​រុះរើ​ជាបន្ទាន់

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ អភិបាលខេត្ត​ព្រះសីហនុ លោក​គួច ចំរើន​បាន​ព្រមាន និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​សាងសង់​សំណង់ និង​កំពុង​រស់នៅ ក៏ដូចជា ប្រកប​អាជីវកម្ម​ដែល​បំពាន​នៅលើ​ផ្លូវ​លេខ២០០ ដែល​ស្ថិតនៅក្នុង​គម្រោង​ពង្រីក និង​កែលម្អ​សោភ័ណភាព​ទុកជា​ផលប្រយោជន៍​រួម នៅក្នុង​ក្រុងព្រះសីហនុ​ទាំងមូល​ត្រូវ​រុះ​រើចេញ​ជាបន្ទាន់។

កិច្ចប្រជុំ​ដោះស្រាយ​រៀបចំ​ផ្លូវ​លេខ២០០ ស្ថិត​ក្នុងភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី២៥ វិច្ឆិកា​កន្លងមកនេះ លោក​អភិបាលខេត្ត​ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលក្រុង​ព្រះសីហនុ ប្រធាន​មន្ទីរ​អង្គភាព និង​នាយក​ទីចាត់ការ​សាលាខេត្ត​ព្រះសីហនុ​ផងដែរ។

លោក​អភិបាល​បាន​មានប្រសាសន៍ថា តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ក្រុង គឺ​ប្រជាពលរដ្ឋ​ចំនួន១៥៣គ្រួសារ បាន​សាង​សង់ផ្ទះ​លើដី​ចំណីផ្លូវ​លេខ២០០ ដែលជា​ដី​សាធារណ:របស់​រដ្ឋ យក​ធ្វើជា​កម្មសិទ្ធិ និង​យកទៅ​ជួល​បន្ត​ឱ្យ​ត​តី​យ​ជន​ក្នុងនោះ​មាន​ជនបរទេស​ជាដើម ដោយ​បើក​អាជីវកម្មផ្សេងៗ ក្នុងនោះ​ឃើញ​អាជីវកម្ម​មួយចំនួន​មាន ដូចជា​កោស​ជប់ ម៉ាស្សា និង​ការលួចបើក​បម្រើ​សេវាក​ម្ម​ផ្លូវភេទ​ជាដើម ដែល​ទង្វើ​នេះ​វា​ផ្ទុយ​នឹង​ច្បាប់​របស់​រដ្ឋ និង​ប៉ះពាល់​ផលប្រយោជន៍​សាធារណ: និង​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ។

យោងតាម​មាត្រា២៥៩ នៃ​ច្បាប់​ភូមិបាល ការប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី៥.០០០.០០០រៀល(ប្រាំ​លាន) ដល់៥០លាន​ឬ/និង​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី១(មួយ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ។

លោក​គួច ចំរើន បាន​បញ្ជាក់ថា​បន្ថែមថា ផ្លូវ​លេខ២០០នេះ ជា​ចំណុចកណ្តាល​របស់​ក្រុងព្រះសីហនុ ដែល​ចេញពី​រង្វង់​មូល​តោ​ពីរ មាន​ផ្លូវ៦ខ្សែ ហើយ​យើង​បានធ្វើការ​អភិវឌ្ឍ​បាន​ចំនួន៥ខ្សែ​ហើយ។ ចំពោះមុខ​រដ្ឋបាលខេត្ត​នឹង​ស្ថាបនា​ផ្លូវ២០០ ដោយ​ពង្រីក​ទៅតាម​ទំហំ​នៅក្នុង​ប្លង់​ជា​លក្ខណៈ​ប្រព័ន្ធ ដើម្បី​កែលម្អ​សោភ័ណភាព​ផ្លូវ​នេះ ដោយសារ​វា​ស្ថិតនៅ​ជាប់​នឹង​របង មន្ទីរពេទ្យបង្អែក​ក្រុងព្រះសីហនុ ដែល​អាច​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​អ្នកជំងឺ​បាន​លឿន​ឆាប់រហ័ស ករណី​មានការ​សង្គ្រោះបន្ទាន់​ផងដែរ។

លោក​បន្តថា “ថ្មីៗនេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អនុញ្ញាតិ​ឱ្យ​សាងសង់​មន្ទីរពិសោធន៍​វិ​ជ្ជ​សាស្ត្រ នៅក្នុង​មន្ទីរពេទ្យបង្អែក​ក្រុងព្រះសីហនុ​នេះ ដើម្បី​ធ្វើការ​វិភាគ​រក​វីរុស​កូ​វីដ-១៩ ឬ​វិភាគ​ជំងឺឆ្លង​ផ្សេងទៀត ហើយ​អាច​គ្រោង​នឹង​បើក​ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ២០២០ ឬ​ដើមឆ្នាំ២០២១ខាងមុខ” ។

លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​បានឱ្យដឹងថា ផ្លូវ​លេខ២០០ មាន​ទីតាំង​ស្ថិ​នៅ​ភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​សាង​សាង់​សំណង់​រំលោភ លើដី​ចំណីផ្លូវ​មាន​ចំនួន១២៨ខ្នង​ផ្ទះ ស្នើ​នឹង១៥៣គ្រួសារ  ក្នុងនោះ​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍ មាន​ចំនួន២៥គ្រួសារ ផ្ទះជួល៣៥គ្រួសារ ផ្ទះ​បិទទ្វារ​ចោល៥៩ខ្នង​ផ្ទះ ផ្ទះ​លក់​ឱ្យ​ជនបរទេស​ចំនួន៣ខ្នង ដី​ទំនេរ​ចំនួន២ឡូ​តិ៍ សំណង់​គ្រោង​ដែក២ និង​សំណង់​បេតុង២៕

កម្មវិធី​ពិសេស! ផ្ទះ​និង​ខុន​ដូ​ប​ញ្ជុះ​តម្លៃ​រហូតដល់៤០%ក្នុង​កម្មវិធី​នេះ!

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅ​មិន​ដល់​ប៉ុន្មាន​ម៉ោង​ទៀត​ទេ ពិព័រណ៍​លក់​អចលនទ្រព្យ ដំណាច់ឆ្នាំ២០២០តាម​អន​ឡាញ នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ នៅលើ​គេហទំព័រ​របស់ yearendpropertysale.realestate.com.kh ។

ព្រឹ​ត្ត​ការណ៍​ពិព័រណ៍​តាម​អន​ឡាញ​នេះ នឹង​ត្រូវបាន​ប្រារព្ធ​ឡើង​ពី​ថ្ងៃទី២៧ ខែ​វិ​ច្ជិ​កា ឆ្នាំ២០២០ រហូតដល់​ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ ។ ក្នុង​កម្មវិធី​នេះ មានការ​ចូលរួម​ពី​គម្រោង​អភិវឌ្ឍន៍ល្បីៗជាង២០គម្រោង ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ជាមួយនឹង​ការបញ្ចុះ​តម្លៃ ដែល​មិន​ធ្លាប់មាន​រហូតដល់៤០%ឯណោះ។

ពិព័រណ៍​នេះ​ផងដែរ ក៏មាន​ការដាក់​តាំង​លក់​អចលនទ្រព្យ ជាច្រើន​ប្រភេទ​ទៀត រួមមាន​ដី និង​ផ្ទះ​ដែលមាន​តម្លៃ​ក្រោម​ទីផ្សារ​បច្ចុប្បន្ន។ លោកអ្នក​ក៏​អាចធ្វើ​ការប្រឹក្សា​យោបល់ ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ របស់​កម្មវិធី​ចំពោះ​ចម្ងល់​អំពី​គម្រោង​ផ្ទាល់ ឬ​ការវិនិយោគផ្សេងៗ ដើម្បី​ទទួលបាន​ប្រាក់ចំនេញ​ខ្ពស់។ លោកអ្នក​អាច​ចូលរួម​មើល​ការដាក់​តាំង​គម្រោង​ទាំងនេះ​បាន ដោយ​ឥតគិតថ្លៃ ដោយ​គ្រាន់តែ​ធ្វើការ​ចុះឈ្មោះ​ពីថ្ងៃ​នេះ​តទៅ។ លោកអ្នក​អាច​មើល​តាម​ទូរស័ព្ទ ឬ​កុំព្យូទ័រ​នៅ​គេហដ្ឋាន​ផ្ទាល់​ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅ​ក្រៅ។

នេះ​ជា​ឱកាសល្អ​បំផុត​សម្រាប់​អតិថិជន ដែល​កំពុង​ស្វែងរក​អចលនទ្រព្យ​ក្នុងតម្លៃ​ពិសេស ដើម្បី​ទិញ​ទុក​សម្រាប់​ចំនេញ​លើ​ការវិនិយោគ ឬ​រស់នៅ​ផ្ទាល់។ ដូចគ្នា​ផងដែរ ពិព័រណ៍​នេះ​មាន​ក្រុមហ៊ុនល្បីៗ ចូលរួម​ជាច្រើន​រួមមាន ដូចជា បុរី អា​រ៉ា​តា ហ្កា​ដិ​ន រ៉េ​ស៊ី​ឌិន​ស៏ គម្រោង​ខុន​ដូ Garden One គម្រោង​ខុន​ដូ The Hexa, គម្រោង​ខុន​ដូ City Gem, គម្រោង Won Majestic, គម្រោង Phnom Penh Galaxy Garden, ក្រុមហ៊ុន ខេ​អេ​ច លែ​ន គម្រោង​ខុន​ដូ ដឹ​លី​ដុន​ហាយ​ស៍ ខន​ដូ​មី​នៀម, បុរី​អាប់​ថោ​ន បុរី​ឡា​ផាម គម្រោង​លំនៅឋាន អា​រ៉ា​ខា​វ៉ា គម្រោង​ខុន​ដូ Rose Apple Square គម្រោង​ខុន​ដូ រ៉ូយ៉ាល់​ស្កា​យ​លែ​ន​គម្រោង​ខុន​ដូ Le Condé BKK1 គម្រោង​ខុន​ដូ Agile Sky Residence គម្រោង​ខុន​ដូ Vue Aston គម្រោង​ខុន​ដូ Ratana Plaza Top Apartment, គម្រោង​ខុន​ដូ ព្រី​នស៍ ហេ​ប​ភី​នេស ផ្លា​ហ្សា គម្រោង Dara Sakor គម្រោង Stardream Lake Tourism Town ។

តើ​កម្មវិធី​ដំណើរ​យ៉ាងដូចម្តេច?

១. ដំបូង​លោកអ្នក​តម្រូវ​ឲ្យ​ធ្វើការ​ចុះឈ្មោះ​ជាមុនសិន

២. នៅ​ថ្ងៃ​កម្មវិធី លោកអ្នក​អាច​ចូល​មើល​អចលនទ្រព្យ ដែលមាន​ដាក់​បង្ហាញ​នៅលើ​គេហទំព័រ​បាន​ដោយ​សេរី។

៣.ប្រសិនជា​លោកអ្នក​មាន​ចំណាប់អារម្មណ៍ ទៅលើ​អចលនទ្រព្យ​ណាមួយ​ហើយ លោកអ្នក​អាចធ្វើ​ការ​កក់​អចលនទ្រព្យ​នោះ ដោយ​គ្រាន់តែ​ចុច​លើ​បូ​តុង​កក់​ទុក ។

ចំពោះ​ប្រាក់​កក់​របស់​លោកអ្នក ប្រសិនបើ​លោកអ្នក​មិន​ពេញចិត្ត នឹង​អចលនទ្រព្យ​ដែល​ខ្លួន​បានក​ក់រួច លោកអ្នក​អាចធ្វើ​ការស្នើសុំ​ប្រាក់​កក់​ត្រលប់​វិញ នៅ​កំឡុងពេល១៤ថ្ងៃ បន្ទាប់ពី​ការ​កក់​រួច​បាន​យ៉ាង​ងាយស្រួល។

ចាំ​ដល់​ណា​ទៀត! នេះ​ជា​ឱកាស​ពិសេស​បំផុត ចំពោះ​លោកអ្នក​ដែល​កំពុង​ស្វែងរក​ទិញ​គេហដ្ឋាន​សម្រាប់​រស់នៅ ឬ​វិនិយោគ​គ្រប់​ប្រភេទ។

សម្រាប់​អតិថិជន​ដែល​ចង់​ធ្វើការ​ចុះឈ្មោះ​ចូលរួម​ពិព័រណ៍​អ​ច​នល​ទ្រព្យ​បំណាច់​ឆ្នា២០២០តាម​អន​ឡាញ លោកអ្នក​អាច​ធ្វើបាន​តាមរយៈ https://www.yearendpropertysale.realestate.com.kh/km ឬ​ទំនាក់ទំនង​មកកាន់​ក្រុមការងារ​របស់​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ 092 92 1000 ។

Propertyarea ប្រកាស​ដេញថ្លៃ​សំរាប់​ក្រុមហ៊ុន​ដែលមាន​បំណង​ដាក់លក់អចលនទ្រព្យ​ក្នុង​គេហទំព័រ​នេះ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ គេហទំព័រ Propertyarea.asia និង Facebook Page Property Area Asia សូម​ប្រកាស​ដេញថ្លៃ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ជាតិ និង​អន្តរជាតិ អាចដាក់​សេវាកម្ម អចលនទ្រព្យផ្សេងៗ (listing) ក្នុង​គេហទំព័រ​នេះ​បាន។

តម្លៃ​ប្រចាំខែ​មានតម្លៃ​ចាប់ពី១៥០០ដុល្លារ​ឡើងទៅ អាស្រ័យ​លើ​ការចចា​ជាក់ស្តែង ពិសេស​យើង​នឹង​ផ្តល់​កិច្ចសហការ​ជា​កញ្ចប់ ដោយ​ផ្តល់ជូន​នូវ​អត្ថបទ​ពាណិជ្ជកម្ម​តាម​ចំនួន​ច​ចារ​គ្នា ពិសេស​នឹងមាន​ការផ្តល់​ជូន​នូវ វីដេអូ​ព៌​ត​មាន​ជាប្រចាំ អាស្រ័យ​លើ​តម្លៃ​ជាក់ស្តែង។

គេហទំព័រ Propertyarea.asia និង Facebook Page មាន​ចំនួន​អ្នកអាន​គិត​ជា​មធ្យម​ចំនួន ១៥,០០០នាក់​ក្នុង​មួយថ្ងៃ និង​កើន​ឡើងដល់​ជាង ៨០,០០០នាក់ ក្នុងពេល​មាន​ព្រឹត្តិការណ៍​ជាតិ អន្តរជាតិធំ។

លោក លោកស្រី​មាន​ចំណាប់អារម្មណ៍ សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០៧៨ ៩៥៩ ៥៦៧, ០៨៦ ៤៨ ៥៥ ៦៦ ៕

តំបន់​បឹង​តា​មោឃ​កំពុង​ក្លាយទៅជា​បណ្តុំ​អគា​រដ្ឋបាល​របស់​រាជ​រដ្ឋាភិបាល​ដែលតំបន់​ជុំវិញ​នឹង​រីកចម្រើន​លឿន

ដោយៈ​វុត្ថា

ភ្នំពេញៈ អគារ​រដ្ឋបាល​ជាច្រើន​បាន និង​កំពុង​សម្រុក​ទៅ​បោះទីតាំង នៅ​ម្តុំ​បឹង​តាម​មោឃ​នៃ​ខណ្ឌ​ឬ​ស្សិ​កែវ រាជធានី​ភ្នំពេញ ដែលជា​សញ្ញា​ល្អ​លើ​វិស័យ​អចលនទ្រព្យ និង​លំនៅឋាន​នៅ​តំបន់​នោះ។

អគ្គនាយក​ក្រុមហ៊ុន Century21 Advance លោក​ឡុង គឺ​ម​សួគ៌ បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​ឱ្យដឹងថា បច្ចុប្បន្ននេះ​រដ្ឋាភិបាល​កំពុង​រៀបចំ​បែងចែក​តំបន់​អភិ​វ​ឌ្ឋ​ន៍ ខណៈដែល​តំបន់​បឹង​តា​មោគ រហូតដល់​សង្កាត់​ព្រែក​ព្នៅ នៃ​ខណ្ឌ​ឬ​ស្សី​នឹង​ក្លាយជា​តំបន់​អគា​រដ្ឋបាល​របស់​រាជ​រដ្ឋាភិបាល។

លោក​ថ្លែងបន្តថា រដ្ឋាភិបាល​កំពុងតែ​បែប​ចែក​តំបន់ នៃ​ទីក្រុង​ភ្នំពេញ​ឱ្យមាន​តំបន់​រោងចក្រ​សហគ្រាស តំបន់​ពាណិជ្ជកម្ម និង​តំបន់​អគារ​រដ្ឋបាល យើង​ឃើញថា​អគារ​រដ្ឋបាល​របស់​ស្ថាប​ន័​រដ្ឋធំៗជាច្រើន បាននិងកំពុង​បោះ​ទៅកាន់​ទីតាំង​តំបន់​បឹង​តា​មោឃ​ឬ​បឹង​កប់​ស្រូវ តែ​យ៉ាងណាក៏ដោយ​នេះ គឺជា​អ្វីដែល​យើង​មើលឃើញ​ប៉ុណ្ណោះ យ៉ាងណា​នោះ​អាស្រ័យ​លើ​រដ្ឋាភិបាល។

លោក​បញ្ជាក់ទៀតថា “រដ្ឋាភិបាល​មាន​ផែនការ​ពង្រីក​ក្រុង​ឱ្យ​កាន់តែ​ធំ ហើយ​តំបន់​នេះ នឹង​ក្លាយទៅជា​ទីក្រុង​ថ្មី​របស់​ទីក្រុង​ភ្នំពេញ ដែល​ពោ​ពេញ​ទៅដោយ​សក្តានុពល​ខ្ពស់ ខណៈ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ននេះ នឹង​ក្លាយជា​ទីក្រុង​ចាស់​នាពេលខាងមុខ” ។

លោក​គីម​សួគ៌ បានបញ្ជាក់​ទៀតថា ជាមួយគ្នានេះ វិស័យ​អចលនទ្រព្យ​តំបន់​នេះ​ក៏​នឹងមាន​សក្តានុពល និង​មានតម្លៃ​កាន់តែ​ខ្ពស់​ថែមទៀត ឆ្លើយតប​ទៅនឹង​ការរីកចំរើន​នេះ។

លោកស្រី​តាំង ហួរ អគ្គនាយិកា​ក្រុមហ៊ុន Amatak Property Service បានឱ្យដឹង​ដែរ​ថា តំបន់​បឹង​តា​មោឃ និង​កប់​ស្រូវ​នាពេល​បច្ចុប្បន្ននេះ កំពុងមាន​ការអភិវឌ្ឍ​ន៍​យ៉ាងគំហុក ជាពិសេស​តំបន់​នេះ ក៏​នៅជាប់​នឹង​ផ្លូវជាតិ​លេខ ៥ និង​មាន​សក្តានុពល​ខ្ពស់​ផងដែរ។

លោកស្រី​បន្តថា “យើង​មើល​ឃើ​ង​ថា ក្រសួង ស្ថាប័នរដ្ឋ​ជាច្រើន​កំពុង​ទៅកាន់​ទីនោះ​បណ្តើរ មានដូចជា​ក្រសួង​ដែនដី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រ​សួ​អភិវឌ្ឍន៍ជនបទ និង​ស្ថាន​ប័ន​រដ្ឋផ្សេងៗជាច្រើន” ។

ក្រុមការងារ​នៃ​គេហទំព័រ propertyarea.asia បាន​ទាក់ទង​ទៅ​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ តាម​បណ្តាញ​តេ​ឡេ​ក្រាម ដើម្បី​សុំ​ការបំភ្លឺ ប៉ុន្តែ​លោក​មិនបាន​ឆ្លើយ​នោះទេ បើ​ទោះ​បានឃើញ​ហើយក៏​ដោយ។

តែ​យ៉ាងណាក៏ដោយ តំបន់​ភាគ​ខាងជើង​នៃ​ទីក្រុង​ភ្នំពេញ ត្រូវបាន​អ្នក​អភិវឌ្ឍន៍ និង​អ្នកជំនាញ​បាន​ចាត់ទុកថា ជា​តំបន់​ដែលមាន​ការអភិវឌ្ឍន៍​មួយ របស់​រាជធានី​ភ្នំពេញ និង​ជា​តំបន់ ដែលមាន​សក្តានុពល​ខ្ពស់ ចំពោះ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​យ៉ាងខ្លាំង​ក្លា​ផងដែរ៕

ចិន​និង​ជប៉ុន​ប្រជែង​គ្នា​ក្លាយជា​ប្រទេស​មានអំណាច​លើ​បច្ចេកវិទ្យា​ផ្លូវដែកល្បឿន​លឿន

ដោយៈ ហ្សូ​លី

តូ​ក្យូៈ​ប្រទេស​ជប៉ុន​និង​ចិន​កំពុង​ប្រជែង​គ្នា ដើម្បី​សាងសង់​រថភ្លើង​ប្រភេទ​ថ្មី ដែល​លឿន​បំផុត ហើយ​ព្យាយាម​បង្ហាញ​ជំនាញ​របស់​ពួកគេ​លើ​បច្ចេកវិទ្យា ដែលមាន​សក្តានុពល​នាំចេញ។

ខ្សែ​រថភ្លើង​មាន​ចម្ងាយ​ខ្លី និង​ពិសោធន៍​សាកល្បង​បាន​ដំណើរការ​ហើយ ប៉ុន្តែ​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​របស់​អាស៊ី កំពុង​អភិវឌ្ឍ​ធ្វើ​អ្វី​ដែលជា​ការប្រកួតប្រជែង​សាងសង់​ខ្សែ​រថភ្លើង ចម្ងាយ​ឆ្ងាយ​ដំបូង​គេ​របស់​ពិភពលោក។

អ្នកជំនាញ​ផ្លូវដែក​និយាយថា ប្រសិនបើ​ជប៉ុន និង​ចិន​អាច​បង្ហាញ​គម្រោង​ផ្លូវ​ឆ្ងាយ​របស់​ពួកគេ ដោយ​ជោគជ័យ​តាម​កាលបរិច្ឆេទ​កំណត់។ វា​គួរតែ​ផ្តល់ឱ្យ​ពួកគេ​នូវ​ការគាំទ្រ​នៅពេល​ពួកគេ​សម្លឹងមើល​ការនាំចេញ​បច្ចេកវិទ្យា​ជំនាន់​ថ្មី។  ភាគហ៊ុន គឺជា​ចំណែក​មួយ​នៃ​ទីផ្សារ​ប៉ាន់ស្មាន​ដែលមាន​តម្លៃ​ជាង២ទ្រី​លាន​ដុល្លារ សម្រាប់​គម្រោង​ហេ​ដ្ឋា​រចនា​ស  ម្ព័​ន្ធ​ផ្លូវដែក។

អតីត​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ បានកំណត់​គោលដៅ​នៃ​ការនាំចេញ​ហេដ្ឋារចនាសម្ព័ន្ធ​រួមទាំង​បច្ចេកវិទ្យា​ផ្លូវដែក​ល្បឿន​លឿន ដែលជា​ចំណុច​គន្លឹះ​នៃ​កំណើនសេដ្ឋកិច្ច។

ប៉ុន្តែ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ ដៃគូ​ប្រកួតប្រជែង​ចិន មាន​ឆន្ទៈ​ផ្គត់ផ្គង់​គ្រឿងបន្លាស់​និង​ដឹង​ពី​របៀប​ផលិត​មានតម្លៃ​ថោក​ជាង​មុន។

ក្នុង​ឆ្នាំ២០១៥ អ្នកផ្គត់ផ្គង់​ជប៉ុន​បាន​ចាញ់​ដៃគូ​ប្រកួតប្រជែង​ចិន ក្នុង​គោលបំណង​កសាង​ផ្លូវដែក​ល្បឿន​លឿន​ដំបូងបង្អស់​របស់​ឥណ្ឌូនេស៊ី ដែល​ត​ភ្ជាប់​ពី​រដ្ឋធានី​ហ្សា​កាតា​ទៅ​ខេត្ត Bandung នៅ​កោះ​ចា​វ៉ា​ខាងលិច។

នៅ​ទីបំផុត​ប្រទេស​ជប៉ុន ត្រូវបាន​គេ​ស្នើ​សុំឱ្យ​ចូលរួម​គម្រោង​នេះ​ឡើងវិញ បន្ទាប់ពី​វា​បានចាប់ផ្តើម​ប្រឈមមុខ​នឹង​ការពន្យារពេល៕ Japan Time៕

ចំណេះដឹង! តើ​អ្វី​ជា​និតិ​វិធី​នៃ​ការ​អនុវត្ដ​ការបង់ពន្ធ​លើ​អចលនទ្រព្យ?

ដោយ​វុត្ថា

ភ្នំពេញៈ ពន្ធ​លើ​អចលនទ្រព្យ tax on real property មាន​អានុភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​រដ្ឋបាល។ ពន្ធ​នេះ គឺជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់ របស់​រដ្ឋបាល​មូលដ្ឋាន និង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការប្រើប្រាស់​ដីធ្លី។

ក. អ្នក​ជាប់ពន្ធ

អ្នក​ជាប់ពន្ធ Taxpayer គឺជា​រូបវន្ដបុគ្គល ឬ​នីតិបុគ្គល​ដែលជា​កម្មសិទ្ធិករ ឬ​អ្នកកាន់កាប់ ឬ​អ្នកទទួល​ប្រយោជន៍​ចុងក្រោយ លើ​អចលនទ្រព្យ​ទាំងមូល ឬ​ប្រភេទ​អ​ចនទ្រ​ព្យ​ណាមួយ ដូច​មានចែង​ក្នុង​កថាខណ្ឌ​ទី១ នៃ​ប្រការ៣ នៃ​ប្រកា​សលេខ ៤៩៣ សហវ.ប្រក ចុះ​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្ដីពី​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ។

កម្មសិទ្ធិករ សំដៅ​ដល់​រូបវន្ដបុគ្គល ឬ​នីតិបុគ្គល ដែលមាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់ អចលនវត្ថុ ឬ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី។ ផ្ទុយទៅវិញ អ្នកកាន់កាប់ សំដៅ​ដល់ រូបវន្ដបុគ្គល ឬ​នីតិបុគ្គល ដែល​គ្មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី។

ដោយឡែក អ្នកទទួល​ប្រយោជន៍​ចុងក្រោយ សំដៅ​ដល់​រូបវន្ដបុគ្គល ឬ​នីតិបុគ្គល ដែល​ទទួល​នូវ​សិទ្ធិ​ប្រើប្រាស់ សិទ្ធិ​អាស្រ័យ​ផលសិទ្ធិ​ចាត់ចែង និង​សិទ្ធិ​អាស្រ័យ​នៅ​ចុងក្រោយ​លើ​អចលនទ្រព្យ។

ខ. កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ

ផ្អែក​តាម​ចំណុច២ នៃ​សេចក្ដីជូនដំណឹង​លេខ០០៦ ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ទោះ​ត្រូវ​ជាប់​ឬ​មិនត្រូវ ជាប់ពន្ធ​លើ​អចលនទ្រព្យ​ក្ដី ត្រូវបំពេញ​ព័ត៌មាន​អចលនទ្រព្យ​របស់ខ្លួន ក្នុង​ទម្រង់​លិខិត​ព័ត៌មាន​អចលនទ្រព្យ (ឧបសម្ព័ន្ធ) ផ្ដល់ឱ្យ​ដោយ​សាលាសង្កាត់ ហើយ​ត្រូវ​ប្រគល់ឱ្យ​សាលាសង្កាត់​វិញ ក្នុង​រយៈពេល​យ៉ាងយូរ​រយៈពេល១០ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ បន្ទាប់ពី​បានទទួល​ទម្រង់​លិខិត​ព័ត៌មាន​អចលនទ្រព្យ​នោះ។

អ្នក​ជាប់ពន្ធ taxpayer មាន​កាតព្វកិច្ច​ត្រូវ​ចុះបញ្ជី ដាក់​លិខិត​ប្រកាស (ឧបសម្ព័ន្ធ)និង​បង់ប្រាក់​ពន្ធ​ជូន រដ្ឋបាល​សារពើពន្ធ​ក្នុងភូមិ​សាស្ដ្រ ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ។ ចំពោះ​អ្នក​ជាប់ពន្ធ​ដែលមាន​អចលនទ្រព្យ​ច្រើន ការចុះបញ្ជី ការដាក់​លិខិត​ប្រកាស និង​ការបង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យដាច់ដោយឡែកៗពីគ្នា​ដែរ៕

ទិន្នន័យចុងក្រោយ៖ កម្ពុជានាំចេញទំនិញមានទឹកប្រាក់សរុប ២២ពាន់លានដុល្លារ គិតត្រឹមខែវិច្ឆិកា ឆ្នាំនេះ

ដោយ ហ្សូលី

ភ្នំពេញ៖ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់សរុប ២២ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា តួលេខចុងក្រោយនៃការនាំចេញ របស់កម្ពុជាបង្ហាញថា មានកំណើន ១៨ ភាគរយ បើទោះបីកម្ពុជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ ១៩ ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នៅថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ ២០២០។

សម្តេចបន្តថា ចំណូលថវិកាចរន្តឆ្នាំ ២០២០ មានប្រមាណ ៤៥០០ លានដុល្លារ។ ចំណូលចរន្តនេះបានមកពី ចំណូលពន្ធដារប្រមាណ ២៥០០ លានដុល្លារ និងចំណូលពន្ធគយប្រមាណ ២១០០ លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំណូលចរន្តឆ្នាំ ២០២០ អាចទៅកៀក ៥០០០ លានដុល្លារ នៃ ចំណូលថវិកាចរន្ត ទោះបីចំណូលឆ្នាំនេះមិនគ្រប់តាមផែនការក៏ដោយ ដោយសារការរីករាលជំងឺកូវីដ១៩ ។ ទន្ទឹមនឹងនេះ សម្តេចតេជោលើកឡើងថា រាជរដ្ឋាភិបាលមានសល់សាច់ប្រាក់សន្សំជាង ៣០០០ លានដុល្លារ សម្រាប់ចំណាយចាំបាច់នានា។

ផ្អែកតាមរបាយការណ៍អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ទំនិញដែលមានកំណើនលើការនាំចេញខ្ពស់ជាងគេ រួមមានដូចជា អង្ករ កង់ គ្រឿងអគ្គិសនី និងផលិតផលកសិកម្មមួយចំនួនទៀត ជាពិសេស សណ្តែក គ្រាប់ស្វាយចន្ទី និងចេក ។ ចំណែកពាណិជ្ជកម្មនៃការនាំចូលវិញ បើគិតត្រឹមរយៈពេល ៨ ខែ ឆ្នាំ២០២០ ការនាំចូលមានទំហំទឹកប្រាក់សរុបជាង ១១ ម៉ឺនលានដុល្លារអាមេរិក ដោយបានធ្លាក់ចុះក្នុងអត្រាអវិជ្ជមានប្រមាណ ១១,១៦ភាគរយ៕

សភាពាណិជ្ជកម្មកម្ពុជាៈ SMEរួមចំណែកប្រមាណ៧០ភាគរយផ្តល់ការងារ ជូនប្រជាពលរដ្ឋកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជាបានធ្វើការអះអាងថា តាមរយៈសហគ្រាសធុនតូច និងមធ្យម ដែលកំពុងតែមានភាពផុយស្រួយ និងប្រឈមទៅនឹងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចនៅពេល បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ៧០ភាគរយ ជាពិសេសប្រជាជនដែលងាយរងគ្រោះ។

លោកឧកញ៉ាងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រហូតមកដល់ពេលនេះ ជំងឺ Covid-19 បានធ្វើ   ឱ្យសេដ្ឋកិច្ចនៅទូទាំងពិភពលោក ធ្លាក់ចុះយ៉ាងគំហុក ហើយសកម្មភាពធុរកិច្ច និងអាជីវកម្មជាច្រើនត្រូវបានបិទ និងកំពុងប្រឈមហានិភ័យជាបន្តទៀត។

នៅក្នុងនោះ សហគ្រាសធុនតូច និងមធ្យម គឺជាប្រភេទធុរកិច្ច ដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។

លោកឧកញ៉ាបានបន្តថា “ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ឱ្យត្រឡប់មកជាប្រក្រតីភាពតាមគន្លងថ្មីវិញ ចាំបាច់ត្រូវផ្ដល់ការគាំទ្រ និងការយកចិត្តដាក់ ជាពិសេសដល់សហគ្រាសធុនតូច និងមធ្យម”។លោកបន្តថា “សហគ្រាសធុនតូចនិងមធ្យម ជាកម្លាំងចលករដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្រា​ប់កម្ពុជា សហគ្រាស ធុនតូច និងមធ្យម បានចូលរួមចំណែកប្រមាណ ៧០% ក្នុងការផ្ដល់ការងារដល់ប្រជាជន”។

ជាមួយគ្នានេះ លោកឧកញ៉ា ងួន ម៉េងតិច បានជំរុញសហគ្រិនភាពទាំងអស់ត្រូវតែត្រៀមជាយុទ្ធសាស្ត្រ ក្នុងការពង្រឹងការប្រកួតប្រជែងរបស់ខ្លួន ក្រោយពីវិបត្តិជំងឺ Covid-19 ដោយផ្ដល់នូវគំនិតថ្មីៗ និងចំគោលដៅ ដោយផ្តោតលើប្រធានបទសំខាន់ៗ ដែលរួមមាន៖ ការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម ការបង្កើនភាពប្រកួតប្រជែង ការលើកទឹកចិត្តផ្នែកគយ និងប្រព័ន្ធភស្តុភារកម្មជាដើម។  ក្នុងនោះ ក៏មានការចែករំលែកអំពីវិធីសាស្ត្រគណនា និងកំណត់មុខទំនិញ ដែលមានលទ្ធភាពប្រកួតប្រជែងខ្ពស់ ក្នុងទីផ្សារអន្តរជាតិ  រួមទាំងរបៀបប្រើប្រាស់គេហទំព័រTrademaps របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ៕

ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៥គ្រងតំណែងជាប្រទេសដែលមានស្ថាបត្យកម្ម រចនាបទអាគារខុសពីគេ

ដោយៈហ្សូលី

ភ្នំពេញៈ  អាគារខ្ពស់ៗប្លែកបំផុតនៅអាស៊ីអាគ្នេយ៍ សុទ្ធសឹងតែមានលក្ខណៈពិសេ​សរៀងៗខ្លួន ពីលក្ខណៈពិសេសមួយទៅមួយ មានរចនាបទខុសប្លែកពីអគារដទៃ។ សូមក្រឡេកមើលអាគារខ្ពស់ៗ មួយចំនួនស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានតំណែ​ងមានអគាររចនាបទប្លែក។

១.King Power MahaNakhon ប្រទេសថៃ

 

ជាមួយកម្ពស់៣១៤ម៉ែត្រ ស្ថិតនៅកណ្តាលទីក្រុងបាងកក មានរចនាបទប្លែក។ អគារនេះជាអគារប្រើប្រាស់ចម្រុះដូចជា ខុនដូ សណ្ឋាគារ និងស្កាយបារ។ King Power MahaNakhon គឺជារូបតំណាងនៃការរួមបញ្ចូលគ្នា និងលក្ខណៈពិសេសជាច្រើន និងបានបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០១៦។

២.Bitexco Financial Tower ប្រទេសវៀតណាម

ជាអគារខ្ពស់កប់ពពក ដែលគេស្គាល់ច្រើនជាងគេបំផុត នៅប្រទេសវៀតណាម ទោះបីវាមិនខ្ពស់ជាងគេក៏ដោយ។ លោកCarlos Zapata ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅលើពិភពលោក គឺជាស្ថាបត្យករនៅពីក្រោយអគារBitexco។ អគារខ្ពស់កប់ពពកនេះ មានការិយាល័យ ខណៈដែលកន្លែងសង្កេតការណ៍នៅជាន់ទី៤៩។

៣.Wisma ប្រទេសឥណ្ឌូនេស៊ី

អគារមានរូបរាងប្លែកមួយនេះ មានអាយុកាល២៥ឆ្នាំទៅហើយ។ វានៅតែជាអាគា​រមួយក្នុងចំណោមសំណង់ដ៏ល្បីបំផុត នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារការរចនាប្លែកដែលមើលទៅដូចជាប៊ិច។ អគារនេះបានបើកដំណើរការនៅឆ្នាំ១៩៩៦ ប៉ុន្តែវាក៏ស្ថិតក្នុងចំណោមអគារខ្ពស់បំផុតនៅអឌ្ឍគោលខាងត្បូង។

៤.Komtar Tower ប្រទេសម៉ាឡេស៊ី

អគារ KOMTAR Tower ជាអគារខ្ពស់ជាងគេទាំង១០នៃប្រទេសម៉ាឡេស៊ី។ វាស្ថិតនៅក្នុងកោះPenang ហើយនៅតែជាអាគារខ្ពស់ជាងគេនៅលើកោះនេះ។ វាជាគម្រោងអគារចម្រុះមានលំនៅដ្ឋាន ការិយាល័យរដ្ឋាភិបាល និងកន្លែងលក់រាយ។

៥.Vattanac Capital ប្រទេសកម្ពុជា

មានកម្ពស់១៨៧ម៉ែត្រ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៤ អគារវឌ្ឍនៈគឺជាអគារទំនើប គួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងប្រទេសកម្ពុជា ហើយបានបង្ហាញពីការអភិ​វឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ អាគារនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ រួមមានការិយាល័យកម្រិតA ផ្សារទំនើប ភោជនីយដ្ឋាន ធនាគារ និងសណ្ឋាគារកម្រិតផ្កាយ៥ ដ៏ល្បីឈ្មោះរបស់អាមេរិកROSEWOOD៕

រីករាយជាមួយកម្មវិធីFamily Christmas នៅ Factory Phnom Penhដោយ សេរីទាំងអស់គ្នា

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាការអបអរសាទរនៅក្នុងឱកាសនៃពិធីបុណ្យគ្រិស្ដម៉ាស (Christmas Day) ក៏ដូចជាពិធីបុណ្យឆ្លងឆ្នាំសកល២០២០-២០២១ ដែលនឹងឈានចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ  ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DNZ Realty បានសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ Urban Village រៀបចំពិធីជួបជុំទទួលទានអាហារ និងភេសជ្ជៈចម្រុះ ជាលក្ខណៈគ្រួសារស្និទ្ធស្នាល ដោយមានការប្រគំតន្ត្រីសម័យ មានកន្លែងក្មេងលេង និងការចាប់ឆ្នោតយករង្វាន់ជាច្រើន។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០២០ ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៤ល្ងាច ដោយគ្រប់អ្នកដែលត្រូវបានអញ្ជើញចូលរួម ក៏ដូចជាអ្នកចុះឈ្មោះចូលរួមដោយផ្ទាល់ សុទ្ធតែមិនត្រូវបានចំណាយថវិកានោះឡើយ ហើយថែមទាំងមានឱកាសចាប់ឆ្នោតផ្សងសំណាង ទទួលបានរង្វាន់អនុស្សាវរីយ៍ ជាពិសេសអាចទទួលបានការបញ្ចុះតម្លៃ លើការទិញខុនដូប្រណីតរបស់គម្រោង  Urban Village ថែមទៀតផង។

នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DNZ Realty លោក រិន ច័ន្ទរិទ្ធិ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៥ វិច្ឆិកានេះថា កម្មវិធីដ៏អធិកអធអធមនេះ ក្រៅពីមានការជួបជុំ ជជែកពិភាក្សាការងារលើមុខជំនួញផ្សេងៗ ក៏ដូចជាជំនួញនៅក្នុងវិស័យអចលនទ្រព្យ អ្នកចូលរួមទាំងអស់នឹងបានជ្រាប ពីទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន ក៏ដូចជាឱកាសវិនិយោគនៅពេលអនាគតផងដែរ ក្រោមការធ្វើបទបង្ហាញដោយអ្នកជំនាញជាតិ និងអន្តរជាតិដោយផ្ទាល់។

លោកបានបញ្ជាក់ថា “កម្មវិធីរបស់យើងខ្ញុំមានការជួបពិភាក្សា សំណេះសំណាលបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា អមដោយការប្រគំតន្ត្រីសម័យ ក្រោមវត្តមានរបស់លោក សុះ ម៉ាច លោក សាន ផាននិត កញ្ញា គង់ វង្សយ៉ាទី ព្រមទាំងតារាចម្រៀងជាច្រើននាក់ទៀត”។ លោកបន្តថា “ក្រៅពីនេះក៏មានការរៀបចំជាកន្លែងក្មេងលេង និងសកម្មភាពតាមបែបព្រឹត្តិការណ៍គ្រិស្តម៉ាសនានា មានការបម្រើម្ហូបអាហារដ៌ឆ្ងាញ់ពិសាស្រាបៀរស្រស់ៗ និងស្រាក្រហមជាដើម”។

បន្ថែមពីនេះ លោកអ្នកក៏បានស្គាល់ច្បាស់ពីលក្ខណៈពិសេស និងប្រណីតភាពរបស់គម្រោងខុនដូ Urban Village ដែលកំពុងបន្តដំណើរការសាងសង់យ៉ាងសកម្ម ដើម្បីបំពេញតាមតម្រូវការទីផ្សារផងដែរ។ លោកអ្នកគ្រាន់តែបង់ប្រាក់១០% មុនតែប៉ុណ្ណោះ នឹងក្លាយជាម្ចាស់កម្មសិទ្ធិ នៃខុនដូដ៏ប្រណីត ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ លើផ្លូវ៦០ម៉ែត្រ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។

សម្រាប់អ្នកមានចំណាប់អារម្មណ៍ ចូលកម្សាន្តនៅក្នុងកម្មវិធីដ៏រីករាយនេះ អាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ៖ 012 570 571 / 010 570 571៕

ទីតាំងនៃកម្មវិធី ៖ ទល់មុខវត្តចាក់អង្រែលើ  ក្នុងបរិវេណ Factory Phnom Penh ឬទីតាំងគម្រោងអភិវឌ្ឍន៍ខុនដូ Urban Village