វិភាគៈកម្ពុជាដល់ពេលត្រូវទទួលទានប័រនិងតៅហ៊ូក្នុងចានតែមួយជាមួយរសនិយមពីរ

ដោយ យិន លាងគង់ៈ ស្ថាបនិកនិងអគ្គនាយកគេហហទំព័រPropertyarea.asia

ភ្នំពេញៈ ព្យុះនៃរលកមនោគមន៍វិជ្ជាហាក់រសាយ ប៉ុន្តែបញ្ហាភូមិសាស្រ្តនយោបាយ និងផលប្រយោជន៍សួនតួ បានចាប់់ផ្តើមពង្រីកឥទ្ឋិពលគួរឲ្យព្រឺរោម ក្នុងបរិការណ៍ពិភពលោកបច្ចុប្បន្ននេះ។

កម្ពុជាក្រោយទទួលបានសុខសន្តិភាពពេញលេញរយៈពេលជាងពីរទសវត្សរ៍បាននិងកំពុងប្រឈមជាថ្មីនូវហានិភ័យនៃនយោបាយគាំពារនិយមនិងរលកកំដៅភូមិសាស្រ្តនយោបាយគួរឲ្យខ្លាចរអា។ ហេតុនេះនាវាមួយនេះចាំបាច់ណាស់ ដែលត្រូវធ្វើដំណើរក្នុងទិសដៅដ៏ត្រឹមត្រូវ១ ដើម្បីរក្សាលំនឹងរបស់ខ្លួនលើឆាកអន្តរជាតិ និងអាចបន្តស្នាមញញឹមបន្តទៀត សំរាប់ប្រជាជាតិទើបងើបផុតពីអតីតកាលដ៏ខ្លោចផ្សារនេះ។

កម្ពុជាដែលត្រូវបានសហរដ្ឋអាមេរិកនិងបណ្តាប្រទេសបញ្ចឹមលោកមើលឃើញទំនោរងាកទៅរកចិនកាន់តែច្បាស់ឡើងៗបានក្លាយជាសញ្ញាព្រមានមួយដែលមេដឹកនាំកម្ពុជាបាននិងកំពុងថ្លឹងថ្លែងដើម្បីនាំនាវានេះឆ្ពោះទៅមុខបើមិនដូច្នេះទេកម្ពុជានឹងប្រឈមបញ្ហាធំៗជាច្រើនពីផ្ទៃក្នុងខ្លួនឯងផង និងឆាកអន្តរជាតិផង។

បញ្ហាផ្ទៃក្នុងខ្លួនឯង

ការបញ្ចប់ភាពឯកាលើមេដឹកនាំបក្សប្រឆាំងដែលតែងតែនិយាយឥតសំចៃមាត់និងមិនចេះអៀនខ្មាស់លើបញ្ហាជាច្រើនដើម្បីទទួលបានប្រជាប្រិយភាពជាសារដែលអស់តម្លៃរួចទៅហើយក្នុងចំណោមបញ្ញវ័ន្តរបស់ជាតិប៉ុន្តែមេដឹកនាំបក្សប្រឆាំងនៅតែត្រូវបានប្រើប្រាស់ជាកូនអុកមួយ ដើម្បីជំរុញឲ្យរដ្ឋាភិបាលរៀបចំនូវអ្វីដែលពួកគេហៅថា ជាការស្តារប្រជាធិបតេយ្យឡើងវិញ

ប៉ុន្តែរឿងពិតនៅពីក្រោយឆាកដ៏ល្អមើលនេះគឺការដែលពួកគេបានងាកក្រោយនិងសម្លឹងពីផ្នែកចំហៀងហើយមើលឃើញថាកម្ពុជា ជាសេះរបស់ចិនដែលរត់យ៉ាងលឿននោះទៅវិញទេ ព្រោះពួកគេ(លោកខាងលិច) បាននិងកំពុងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបំបែកចិន និងធ្វើឲ្យដំណើរឆ្ពោះទៅមុខរបស់ចិនបង្អង់ល្បឿនប៉ុណ្ណោះ។

ការព្រលែងមេដឹកនាំបក្សប្រឆាំងដែលជាប់ឃុំនៅក្នុងផ្ទះនិងអនុញ្ញាត្តឲ្យលោកសមរង្សីវិលចូលប្រទេសវិញក្នុងកាលៈទេសៈសមស្របណាមួយដើម្បីផ្គាប់ចិត្តមហាអំណាចលោកខាងលិច (មិនខុសពីអាសាច់ជូនខ្លា)នោះឡើយ ប៉ុន្តែការរៀបចំពេលវេលាសមស្រប ជាមួយការស្ទាបស្ទង់អំណាចប្រជាជន គឺជារឿងដែលចាំបាច់ ដែលមេដឹកនាំបក្សកាន់អំណាចអាចបាននិងកំពុងថ្លែងថ្លែង។

បញ្ហានៅឆាកអន្តរជាតិ

ការកាត់២០ភាគរយនៃរាល់មុខទំនិញគ្រប់យ៉ាង លើកលែងតែអាវុធ(EBA)ជាសញ្ញាព្រមានមួយ ដែលបានធ្វើឲ្យរង្គោះរង្គើរផ្នែកមួយចំនួន ប៉ុន្តែវាអាចមិនបញ្ចប់ត្រឹមនេះទេ ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជន និងឥស្សរជនពោរពេញដោយទេពកោសល្យ និងសតិបញ្ញាដទៃទៀត កម្ពុជានឹងមិនអាចឯកាដូចកូរ៉េខាងជើងនោះឡើយ គ្រាន់តែលំអាននៃប្រជាធិបតេយ្យនៅកម្ពុជា អាចត្រូវដើរបត់បែន ដូចដំណើររបស់សត្វពស់ ជាជាងដំណើររបស់ហ្វូងគោ ក្របី។

បញ្ហានៅលើរបៀវារៈដទៃទៀតដូចជាកំសួលនៃកំដៅរវាងមហាអំណាចអាមេរិកនិងចិនអាចនឹងជះឥទ្ឋិពលដល់ស្ថេរភាពនយោបាយសេដ្ឋកិច្ចសង្គមរបស់កម្ពុជាផងដែរប្រសិនជាដំណើររបស់កម្ពុជាឆ្ពោះទៅមុខដោយជ្រើសរើសយកតែតៅហ៊ូតែមួយមុខ។

ការដាក់ទ័ណ្ឌកម្មលើក្រុមហ៊ុនTienjing Union Development Groupកាលពីដើមខែកញ្ញានេះ ពីសំណាក់សហរដ្ឋអាមេរិក បាននិងកំពុងព្រមានពីហានិភ័យដល់ក្រុមហ៊ុន លំដាប់យក្សដទៃទៀតនៅកម្ពុជា ប៉ុន្តែនយោបាយការបរទេសដ៏វាងវៃ របស់សម្តេចតេជោបាន និងកំពុងធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងទិដ្ឋភាពមួយចំនួន ដែលពិភពលោកកំពុងសម្លឹងមើល ដោយយកចិត្តទុកដាក់លើផ្នែកមួយចំនួនដូចជា

ទី១សម្តេចតេជោបាននិងកំពុងក្លាយជាមេដឹកនាំយូរជាងគេក្នុងពិភពលោកទី២និន្នាការពិភពលោកបាននិងកំពុងឲ្យតម្លៃលើមេដឹកនាំខ្លាំងលើពិភពលោកកាន់តែច្រើន ដូចជា សមាជិកសភា នៃប្រទេសមហាយក្សចិនបានបោះឆ្នោតឲ្យលោកស៊ី ជីនពីងក្លាយជាមេដឹកនាំមួយជីវិត។ សភាប្រទេសប្រទេសរុស្ស៊ី បានបោះឆ្នោតឲ្យលោកវ្លាឌីមៀ ពូទីន ក្លាយជាមេដឹកនាំប្រទេសពេញមួយជីវិតជាដើម។

ហេតុនេះការដែលសម្តេចក្លាយជាមេដឹកនាំយូរជាងគេលែងជារឿងចម្លែកទៀតហើយអ្វីដែលចម្លែកគឺការមិនព្រមបើកចិត្តទទួលយករបស់បុគ្គលមួយចំនួនទៅវិញទេព្រោះការកាន់អំណាចយូរជាមួយនឹងចក្ខវិស័យច្បាស់លាស់និងមានមនសិកាស្នេហាជាតិពិតប្រាកដការកាន់អំណាចយូរមិនមានអ្វីគួរតិទៀននោះឡើយ។

មានតែមេដឹកនាំកម្ពុជាដើមសតវត្សរ៍ទី២១រូបនេះប៉ុណ្ណោះ (បន្ទាប់ពីការដួលរលំចក្រភពអង្គរ)ដែលបានរៀបចំផែនទីចង្អុលបង្ហាញផ្លូវ សំរាប់ប្រទេសដល់រយៈពេល៣០ឆ្នាំក្រោយ គឺគោលនយោបាយដាក់ចេញរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលកំពុងរៀបចំប្រទេស តាមរយៈទស្សនវិស័យនិងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ គឺការរុញកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការប្រជែងឥទ្ឋិពលមហាអំណាចទាំងពីរ

និន្នាការពិភពលោក ពិតជាមិនអាចទស្សន៍ទាយបាន នៅពេលលោកDonald J.Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៥ ដែលអាណត្តិទី២នាពេលខាងមុខ លោកTrump អាចជាប់ឆ្នោតមួយអាណត្តិទៀតឬយ៉ាងណា អាស្រ័យលើអំណាចនៃការសម្រេចចិត្តរបស់ប្រជាជាតិអាមេរិកខ្លួនឯង។

ប៉ុន្តែបើប្រជាជាតិអាមេរិកប្រតិភូ នៅតាមរដ្ឋនិមួយៗ គិតពីសាកលភាវូបនីយកម្ម និងភាពស៊ីវិល័យនៃប្រជាជាតិរបស់ខ្លួន និងចង់ឲ្យពិភពលោកមើលឃើញថា ពួកគេជាប្រជាជនចេះគិតពីអ្នកដទៃ និងចេះចែករំលែក ជាអរិយជនពិតប្រាកដ ពួកគេនឹងមិនជ្រើសរើសប្រធានាធិបតីរូបនេះ ធ្វើជាប្រធានាធិបតីរបស់ខ្លួនមួយអាណត្តិទៀតនោះទេ។

ផ្ទុយទៅវិញប្រសិនជាលោកJoe Bidenជាប់ឆ្នោត ដែលលោកមកពីគណបក្សប្រជាធិបតេយ្យវិញ ក៏កំដៅនៃភូមិសាស្រ្តនយោបាយ ទំនងជាមិនទាន់ត្រជាក់ជាមួយចិននោះឡើយ ដោយសារទី១ ចិនបាននិងកំពុងរះឡើងប្រជែងសហរដ្ឋអាមេរិក យ៉ាងបើកចំហ ទី២ គោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវបើសិនជាចិនសម្រេចបានមហិច្ឆិតានេះ នឹងធ្វើឲ្យអាមេរិកបាត់បង់ចំណែកនៃដែនអធិបេត្យ នៃការពង្រីកអំណាចរបស់ខ្លួន ទី៣ សេដ្ឋកិច្ច បច្ចេកវិទ្យារបស់ចិន ពិសេសអំណាចយោធារបស់ចិនបាន និងកំពុងកើនឡើងយ៉ាងលឿន ដែលមិននឹកស្មានដល់ពីអ្នកវិភាគផ្នែកនយោបាយ និងយោធាមួយចំនួន។

ប៉ុន្តែយ៉ាងណាក៏ដោយនយោបាយបែបទន់ភ្លន់របស់គណបក្សប្រជាធិបតេយ្យទំនងជាអាចធ្វើឲ្យប្រទេសទាំងពីរបន្ថយកំដៅនយោបាយវិញដោយសារទី១ការប្រជែងអំណាចជាមួយចិននឹងធ្វើឲ្យសហរដ្ឋអាមេរិកបាត់បងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចនិងភាពស៊ីវិល័យរបស់ខ្លួនទី២គណបក្សប្រជាធិបតេយ្យតែងតែមានគោលនយោបាយការបរទេសទន់ភ្លន់ជាងបក្សសាធារណៈរដ្ឋទី៣ប្រសិនជាលោកJoe Bidenគិតថាការឈ្លោះ និងប្រជែងអំណាចជាមួយចិន ធ្វើឲ្យពួកគេឈឺសាច់ទាំងអស់គ្នា ហើយគិតពីការរួបរួមផ្តល់ផលចំណេញជាង ប្រហែលជាបញ្ហាភូមិសាស្រ្តនយោបាយ និងទំនាស់ផលប្រយោជន៍សេដ្ឋកិច្ចទំនងជាមិនក្តៅពេកនោះទេ ប៉ុន្តែបញ្ហានេះក៏ទំនងជាមិនងាយបញ្ចុះកំដៅឡើយ បើគ្មានសម្បទានពីភាគីណាមួយ។

យ៉ាងណាក៏ដោយចិននៅតែទន់ភ្លន់ហើយចិនគួរតែប្រើប្រាស់ក្បាច់ថៃជិដើម្បីទប់ទល់នឹងការំគំរាមកំហែងពីអាមេរិកមិនចប់មិនហើយនេះ។

តើចិននឹងមានវាសនាដូចសហភាពសូវៀត?

នៅពេលចិនកំពុងតែឈឺក្បាលលើបញ្ហានៅតៃវ៉ាន់ ដែលមេដឹកនាំកោះនេះ លោកស្រីត្សៃ អ៊ឹងវិន កំពុងបង្ហាញចេតនាប្រកាសឯករាជ្យ នាពេលណាមួយនោះ បានធ្វើឲ្យគេនឹកឃើញដល់អតីតសហភាពសូវៀត ដែលបានរបូតរដ្ឋចំនួន១៥ ចេញពីប្រទេសរបស់ខ្លួនដោយសារមនោគមវិជ្ជារបស់សហរដ្ឋអាមេរិក។

ការណ៍នេះមិនអាចមិនកើតឡើងឬធ្វេសប្រហែសបានឡើយសំរាប់មេដឹកនាំចិនព្រោះបញ្ហាអាចកើតមាននៅអាណត្តិក្រោយប្រសិនជាប្រធានាធិបតីលោកDonald Trumpជាប់ឆ្នោតមួយអាណត្តិទៀត នឹងប្រកាសឯករាជ្យភាពឲ្យកោះតៃវ៉ាន់ ដោយសារហេតុផលទី១ ចង់់បំបាក់មុខចិនលើឆាកអន្តរជាតិ ទី២ ដើម្បីបង្ហាញថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពង្រីកឥទ្ឋិពល និងដែនអំណាចលើពិភពលោក ទី៣ ដើម្បីចំណេញផលប្រយោជន៍ភូមិសាស្រ្តនយោបាយ ផលប្រយោជន៍សេដ្ឋកិច្ច និងមនោគមវិជ្ជា និងទី៤ ជាការបង្ហាញថា ចិនមិនមានសមត្ថភាពគ្រប់គ្រង ដែនអធិបេត្យភាពរបស់ខ្លួន ដែលអះអាងដដែលៗថា តៃវ៉ាន់គ្រាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

តើមហាយក្សចិននឹងហ៊ានវាយសង្រប់យកកោះតៃវ៉ាន់ឬទេ? ប្រសិនជាសហរដ្ឋអាមេរិកហ៊ានប្រកាសឯករាជ្យភាពឲ្យកោះនេះ យើងនឹងវិភាគជូននៅលេខក្រោយក្នុងពេលឆាប់ៗនេះ។

ឈរលើបរិការណ៍៍កំពុងតែតានតឹងនេះជម្លោះផលប្រយោជន៍និងការភ័យខ្លាចបាត់បង់ឥទ្ឋិពលទៅលើចិននាពេលខាងមុខជម្លោះរវាងសហរដ្ឋអាមេរិកនិងចិននឹងមិនទំនងជាធូរស្រាលនោះឡើយ។

សាកល្បងទៅមើលមេរៀនសូវៀត

សង្គ្រាមត្រជាក់បានឈានទៅរកទីបញ្ចប់នៅក្រោយទសវត្សរ៍ឆ្នាំ១៩៨០និងដើមទសវត្សឆ្នាំ១៩៩០។

តាមរយៈការឡើងកាន់អំណាច របស់លោកប្រធានាធិបតីអាមេរិក រ៉ូណាល់ រីហ្គែន សហរដ្ឋអាមេរិក បានបង្កើនការគាបសង្កត់ផ្នែកការទូត យោធា និងសេដ្ឋកិច្ចលើសហភាពសូវៀត ដែលកំពុងតែរងនូវវិបត្តិកំណើនសេដ្ឋកិច្ច មិនរីកចម្រើនរួចទៅហើយ។ នៅពាក់កណ្ដាលទី២ នៃទសវត្សរ៍ឆ្នាំ១៩៨០ មេដឹកនាំសូវៀត ដែលទើបត្រូវបានតែងតាំងថ្មី មីខាអែល ហ្គូបាឆូវបានដាក់បង្ហាញនូវកម្មវិធីកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច (perestroika) និងនយោបាយដឹកនាំរដ្ឋាភិបាលទន់ភ្លន់ជាងមុន ជាមួយការបើកឲ្យមានសេរីភាពសារព័ត៌មាន (glasnost)

ជាលទ្ឋផល ការរលំរលាយសហភាពសូវៀតនៅឆ្នាំ១៩៩១ បានបន្សល់ឲ្យសហរដ្ឋអាមេរិក ស្ថិតនៅជាកំពូលមហាអំណាចតែមួយគត់នៅលើពិភពលោក។

នៅថ្ងៃទី៨ខែធ្នូ រដ្ឋទាំង១៥ ឆ្នាំ១៩៩១ ក្នុងសហភាពសូវៀត ក៏បានប្រកាសឯករាជ្យរៀងៗខ្លួន ហើយនៅថ្ងៃទី២៤ធ្នូ រុស្ស៊ី ដោយមានការគាំទ្រពីអតីតរដ្ឋសូវៀតផ្សេងទៀត បានជូនដំណឹងទៅអ..បថា ចាប់ពីពេលនោះទៅ រុស្ស៊ីនឹងកាន់កាប់អាសនៈជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអ..ប ជំនួសសហភាពសូវៀត។ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី២៥ធ្នូ ដែលចំថ្ងៃបុណ្យណូអែល លោកហ្គ័រ បាឆូវ បានប្រកាសលាឈប់ពីមុខតំណែងជាប្រធានាធិបតី នៃសហភាពសូវៀត ហើយនៅថ្ងៃទី២៦ធ្នូ ទង់ក្រហម ដែលមានកណ្ដៀវ និងញញួរ ត្រូវបានគេបង្ហូតចុះពីវិមានក្រេមឡាំង ជំនួសមកវិញដោយទង់ជាតិរុស្ស៊ី។

សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ក៏ត្រូវរំលាយជាផ្លូវការ ជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥ គឺ រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី អាមេនី អេស្តូនី ឡេតូនី លីទុយអានី អាស៊ែបៃ    ហ្សង់ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតួកម៉េនីស្ថាន។

តើមហាយក្សចិននឹងមានវាសនាបែបនេះទេ វាអាស្រ័យលើជំហរ គោលនយោបាយ កណ្តាប់ដៃដែករបស់មេដឹកនាំចិន។

តើកម្ពុជាត្រូវរងឥទ្ឋិពលបែបណាពីសង្រ្គាមរៀបផ្ទុះនេះ?

ពិតហើយកម្ពុជាបាន និងកំពុងរស់នៅជាមួយមហាអំណាចទាំងពីរ និងសហគមន៍ដទៃទៀតក្នុងពិភពលោក ការជល់គ្នារវាងមហាអំណាចទាំងពីរ មិនខុសពីពាក្យពុំនោលខ្មែរនិយាយថា ដំរីជាន់គ្នាងាប់ស្រមោច សង្អារនោះឡើយ

ជម្លោះផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាមេរិក និងចិន បានចាប់ផ្តើមនៅឆ្នាំ២០១៨ ដែលផលប៉ះពាល់នៃសង្រ្គាមនេះ បានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដូចកម្រិតវិបត្តិហិរញ្ញវត្ថុដ៏ធំកាលពី១០ឆ្នាំមុន។

ការិយាល័យជំរឿន និងទិន្នន័យរបស់ក្រសួងកសិកម្មអាមេរិក បានបង្ហាញពីផលប៉ះពាល់នៃពន្ធគយ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំមុនលើទំនិញចិនដែលមានតម្លៃ១១២ ពាន់លានដុល្លារ។ ចំពោះការតម្លើងពន្ធតែឯង ជនជាតិអាមេរិកបានចំណាយ៩០៥ លានដុល្លារបន្ថែម។

នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ជនជាតិអាមេរិកបានបង់ពន្ធសរុបចំនួន៧,១ ពាន់លានដុល្លារ ច្រើនជាងចំនួនផ្សេងទៀត នៅក្នុងប្រវត្ដិសាស្ដ្ររបស់អាមេរិក កើនឡើង៥៩ ភាគរយ បើប្រៀបធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន និងការកើនឡើងចំនួន៦០០លានដុល្លារកាលពីខែមុន។ សេចក្តីថ្លែងការណ៍ពីអង្គការ ដែលមានមូលដ្ឋាននៅអាមេរិកឈ្មោះថា Tariffs Hurt the Heartland (THH)

កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី ១ បានផ្អាកជាបណ្តោះអាសន្នចំពោះជម្លោះ ដែលមានរយៈពេលជិត២ឆ្នាំ វាត្រូវបានសេដ្ឋវិទូនិងអ្នកវិភាគនិយាយថា វាជាសង្គ្រាមពាណិជ្ជកម្មដ៏ថ្លៃបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ និងបាននាំមកនូវសញ្ញាដំបូង នៃការថយចុះក្នុងសង្គ្រាមពាណិជ្ជកម្មរយៈពេល១៧ខែរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរលើពិភពលោក។

ផលប៉ះពាល់នៃសង្រ្គាមនេះ ក៏បានជះឥទ្ឋិពលជាវិជ្ជមានផង និងអវិជ្ជមានផងដល់កម្ពុជា ប៉ុន្តែផលអវិជ្ជមានពិតជាមានច្រើនជាងយ៉ាងលើសលុប ដោយសារហេតុផលជាច្រើន។

កម្ពុជាត្រូវបង្ខចិត្តញុំាប័រ និងតៅហ៊ូក្នុងចានតែ១ឬ?

នៅទីនេះទំនងជាគ្មានជម្រើសនោះទេ ព្រោះក្នុងនយោបាយការបរទេស គឺគ្មានមិត្ត គ្មានសត្រូវរហូតនោះឡើយ ដើម្បីផលសន្តិភាព ស្ថេរភាពនយោបាយ និងផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា ទំនងជាជ្រើសរើសចានមួយដែលមានប្រហុកខ្ទិះ ដាក់លាយមួយមួយប័រ និងដុំតៅហ៊ូ។

ដោយសារនយោបាយការបរទេស ជានយោបាយដែលសម្តេចបានឆ្លងកាត់ច្រើនជាងគេក្នុងចំណោមមេដឹកនាំកម្ពុជា និងភ្លក់រសជាតិច្រើនជាងគេ ជោគជាំដោយទឹកភ្នែក និងរឿងរំភើបច្រើនជាងគេលើឆាកអន្តរជាតិ។

ហេតុនេះការញុំាបាយជាមួយប្រហុក គ្មានអ្វីចម្លែកសំរាប់កម្ពុជានោះឡើយ ប៉ុន្តែការបន្ថែមប័រ និងតៅហ៊ូក្នុងចានតែមួយជាមួយគ្នា ក៏មិនប្រាកដថា ទទួលទានមិនបានឯណា ព្រោះអាហារទាំងពីរមួយជាអាហារបង្កើនថាមពល ដែលអាចឡើងជាតិកូឡេស្តេរ៉ូល ប៉ុន្តែតៅហ៊ូដែលធ្វើពីសណ្តែកអាចជួយទប់ការឡើងគីឡូបាន និងរក្សារាងកាយក្នុងតុល្យភាពដ៏ល្អមួយ។

អាមេរិកផ្តល់ប័រប្រៀបដូចរាងកាយត្រូវការថាមពលបន្ទាប់ពីហត់នឿយដែលអាចដើរទៅមុខទៀតបានហើយរសជាតិតៅហ៊ូក៏មិនទ្រលាន់និងងាយផ្អូមដែលចិនអាចផ្តល់ជូនកម្ពុជា។ហេតុនេះការរក្សានូវតុល្យភាពប្រហុកប័រនិងតៅហ៊ូទំនងជាអាចធ្វើឲ្យសុខភាពកម្ពុជាមានភាពរ៉ឹងមាំគ្រប់គ្រាន់ដើម្បីបន្តទៅមុខដោយឆ្លងកាត់ព្យុះភ្លៀងទាំងឡាយបាន៕

ក្រុមហ៊ុន​ខ្នាត​យក្ស​ចិន គ្រោង​បង្កើន​ការពង្រីក​ប្រព័ន្ធ​ដឹក​ជ​ញ្ជួ​ន​នៅ​កម្ពុជា និង​ក្នុង​តំបន់

ដោយ៖ ប៊ី

ភ្នំពេញៈ ស្របពេល​តំបន់​អាស៊ាន ដែល​កំពុង​លេចចេញ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន ក្រុមហ៊ុន Best Inc ដែលមាន​បណ្តាញ​ផ្គត់ផ្គង់ និង​ដំណោះស្រាយ​ដឹកជញ្ជូន​រួម​របស់​ចិន នឹង​បង្កើត​បណ្តាញ​សេវាកម្ម​បន្ថែមទៀត​នៅក្នុង​តំបន់​នេះ។

ក្រុមហ៊ុន ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​ទីក្រុង Hangzhou បានចាប់ផ្តើម​ប្រតិបត្តិការ​សេវាកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ចិន និង​ទីផ្សារ​អាស៊ីអាគ្នេយ៍​ចំនួន ៥កាលពីដើម​ឆ្នាំនេះ។ នេះ​បើ​យោងតាម​ចេញផ្សាយ​របស់​សារព័ត៌មាន China Daily នៅ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ។

ដោយមាន​មូលដ្ឋាន​នៅ​ខេត្ត Zhejiang ក្រុមហ៊ុន​បានបញ្ចប់​ការសាងសង់​បណ្តាញ​សេវាកម្ម​នៅ​ប្រទេស​កម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី និង​សឹង្ហ​បុរី​កាលពី​ខែកក្កដា ដើម្បី​នាំមក​ន​នូវ​ប្រតិបត្តិ​ការដឹក​ជ​ញ្ចូ​ន​ដ៏​ចាស់ទុំ​របស់​ចិន។ ទាំងនេះ​កំពុង​បង្កើត​ការងារ​ប្រាក់ចំណូល ចំណូល​ពន្ធ និង​ល័ក្ខខ័ណ្ឌ​ត្រឹមត្រូវ​សម្រាប់​អាជីវកម្ម​ក្នុងស្រុក ដើម្បី​អភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ប្រព័ន្ធ​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត និង​ឧស្សាហកម្ម​ដែល​កំពុង​រីកចម្រើន​ផ្សេងទៀត។

តាមរយៈ​ការប្រើប្រាស់​គំរូ និង​បទពិសោធន៍​ជោគជ័យ​នៅក្នុង​ប្រទេស​ថៃ និង​វៀតណាម ក្រុមហ៊ុន​គ្រោង​នឹង​ដំណើរការ​មជ្ឈមណ្ឌល​រៀបចំ​ប្រភេទ​ទំនិញ​ចំនួន ១២ និង​ស្ថានីយ​សេវាកម្ម​ចំនួន ៤០០ កន្លែង​នៅ​ទូទាំងប្រទេស​ម៉ាឡេស៊ី កម្ពុជា និង​សឹង្ហ​បុរី​ក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខ។

មជ្ឈមណ្ឌល​ទាំងនេះ​នឹង​រួមបញ្ចូល​នូវ​មជ្ឈមណ្ឌល​រៀប​ប្រភេទ​ទំនិញ​ចំនួន​ពីរ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ និង​រាជធានី​ភ្នំពេញ​ដែល​នឹង​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ស្វ័យប្រវត្តិកម្ម​ទំនើប ដូចជា​ខ្សែ​តម្រៀប​ស្វ័យប្រវត្តិកម្ម​ល្បឿន​លឿន និង​ប្រព័ន្ធ​ស្កេ​ន​ទម្ងន់។

យោងតាម​ការស្រាវជ្រាវ​រួមគ្នា​របស់ Google ក្រុមហ៊ុន Temasek និង Bain & Company ដែលមាន​អ្នកប្រើប្រាស់​អ៊ិន​ធឺរ​ណែ​ត​តាម​ទូរស័ព្ទ​ចល័ត​ចំនួន ៣៦០ លាន​នាក់ វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​អាស៊ីអាគ្នេយ៍​កំពុង​ឈានដល់​តម្លៃ ១៥០ ពាន់​លាន​ដុល្លារ​ក្នុងការ​លក់​នៅ​ឆ្នាំ ២០២៥  បើ​ធៀប​នឹង ៣៨ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៩ ។

លោក Jonny Chou ស្ថាបនិក​និង​ជា​ប្រធាន​ក្រុម បានឱ្យដឹងថា តាមរយៈ​ការវិនិយោគ​យ៉ាងខ្លាំង​ក្លា និង​ការប្រើប្រាស់​ឧបករណ៍​ស្វ័យប្រវត្តិកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន ក្រុមហ៊ុន​មាន​គោលបំណង​ផ្តល់ជូន​អតិថិជន​អាស៊ីអាគ្នេយ៍​នូវ​សេវាកម្ម​ប្រកបដោយ​ប្រសិទ្ធភាព។

lលោក បាន​ថ្លែងបន្តថា “នេះ​នឹង​ជួយ​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុងស្រុក​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​ដឹកជញ្ជូន​ឆ្លាត​វៃ និង​ជួយ​សម្រួល​ដល់​កំណើនសេដ្ឋកិច្ច​ឌីជីថល​ក្នុង​វិស័យ​ទាំងនេះ” ៕

ការនាំ​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ស្វាយរៀង​សម្រេចបាន​ទឹកប្រាក់ ៦៨០លាន​ដុល្លារ​ក្នុង​រយៈពេល ៨ខែ

ដោយៈ​ប៊ី

ភ្នំពេញៈ ការនាំចេញ​សរុប​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៤ ដែលមាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង៦៨០លាន​ដុល្លារ ក្នុង​រយៈពេល៨ខែ​ដើមឆ្នាំ២០២០ ។ នេះ​បើ​យោងតាម​ការ​ទិន្នន័យ​ចុងក្រោយ របស់​ក្រសួងពាណិជ្ជកម្ម។

ការនាំចេញ​របស់​កម្ពុ​ជា តាមរយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មូលដ្ឋាន​នៅក្នុង​ខេត្តស្វាយរៀង ក្នុង​ខែសីហា មាន​ទំហំ​ទឹកប្រាក់ ១២៧.៨៧លាន​ដុល្លារ កើនឡើង​ជាង ៥៧ លាន​ដុល្លារ បើ​ធៀប​នឹង​កក្កដា។

ផលិតផល​នាំចេញ​ភាគច្រើន​គឺ​សម្លៀកបំពាក់ កង់ ស្បែកជើង និង​គ្រឿងបន្លាស់​រថយន្ត​ជាដើម ហើយ​ទំនិញ​ទាំងនេះ​ភាគច្រើន ត្រូវបាន​នាំចេញ​ទៅ​អឺរ៉ុប និង​អាមេរិក។

ស្វាយរៀង​គឺជា​ខេត្ត​មួយ ក្នុងចំណោម​ខេត្ត ដែលមាន​ច្រករបៀង​សេដ្ឋកិច្ច​សំខាន់ ដោយ​បច្ចុប្បន្ន​មាន​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​មួយ រំពឹងថា​នឹង​បើក​ដំណើរការ​នៅពេលឆាប់ៗ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍។

លោក​រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្តស្វាយរៀង​បានឱ្យដឹងថា កាលពី​សម័យមុន ខេត្តស្វាយរៀង ពុំ​ដែលមាន​តំបន់​សេដ្ឋកិច្ច​ពិសេស រោងចក្រ សហគ្រាស ដូច​បច្ចុប្បន្ននេះ​ទេ ទើបតែ​សម័យ​តេ​ជោ ក្រោម​ដំបូល​នៃ​ម្លប់​សុខសន្តិភាព បានធ្វើឱ្យ​ខេត្តស្វាយរៀង​មាន​រោងចក្រ សហគ្រាស​ជាច្រើន​កន្លែង រហូត​មាន​រោងចក្រ​ដំឡើងរថយន្ត នៅ​ក្រុង​បាវិត ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Intervior Automobile Industry Complex របស់​ក្រុមហ៊ុន Deahan Auto ។

លោក​បន្តថា បច្ចុប្បន្ននេះ ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ Covid-19 ដែល​បាន​នឹង​កំពុង​រីក​រាលដាល​នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ បាន​នាំឱ្យមាន​ផលប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ជាពិសេស​ប៉ះពាល់​ដល់​ការងារ​កម្មករនិយោជិត​មួយចំនួន ដោយសារ​រោងចក្រ​មួយចំនួន​បាន​ព្យួរការងារ។

លោក​បន្ថែមថា ខេត្តស្វាយរៀង មាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន​ឯកជន ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សុ​រប​ចំនួន ២១៦កន្លែង នៅ​ក្នុងនោះ​រោងចក្រ​សហគ្រាស​ចំ​មួន១១៣ កន្លែង បាន​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ៨ម៉ឺន​នាក់ រួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ៕

សូម​ចូលរួម​រីករាយ​ជាមួយ​កម្មវិធី​រាត្រី​អ្នកវិនិយោគទុន ដែល​រៀបចំ​នៅ​ខុន​ដូ ភ្នំពេញ​ហ្គា​ឡាក់​ស៊ី​ហ្គា​ឌិន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាការ​អបអរសាទរ​នឹង​ការទទួលបាន​កិច្ច​គាំទ្រ ពី​សំណាក់​អតិថិជន​របស់ខ្លួន គម្រោង​ខុន​ដូ​ប្រណីត Phnom Penh Galaxy Garden នឹង​រៀបចំ​កម្មវិធី​ជួបជុំ និង​កម្សាន្ត​នៅ​រាត្រី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អត​ថិ​ជន និង​បណ្តា​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់ ដែលមាន​ឈ្មោះថា “ រាត្រី​អ្នកវិនិយោគទុន ឬ Investor’s Night” ។

ប្រធាន​គ្រប់គ្រង​ទីផ្សារ​នៃ​គម្រោង​ខុន​ដូ Phnom Penh Galaxy Garden លោក លី ឡា​នី បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ​ថា តាមរយៈ​កម្មវិធី​ជួបជុំ​ជជែក និង​កម្សាន្ត “រាត្រី​អ្នកវិនិយោគទុន ឬ Investor’s Night” នឹង​នាំមក​ជូន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ដល់​បណ្តា​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម។

លោក​លី ឡា​នី បាន​បញ្ជាក់ថា “កម្មវិធី រាត្រី​អ្នកវិនិយោគទុន” នឹង​ប្រព្រឹត្តទៅ​រាត្រី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពី​ម៉ោង ៦-៩ យប់ ហើយក៏​ជា​កម្មវិធី​លើក​ទី៣ នៃ​ការជួបជុំ និង​ជជែក​ពិភាក្សា​លើ​មុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ ជាពិសេស​គម្រោង​ខុន​ដូ​ប្រណីត Phnom Penh Galaxy Garden ដែល​កំពុង​ទទួលបាន​ប្រជាប្រិយភាព​ជាងគេ នៅក្នុង​តំបន់​នៃ​ខណ្ឌ​សែន​សុខ” ។

សម្រាប់​អតិថិជន ក៏ដូចជា​បណ្តា​ភ្ញៀវកិត្តិយស ដែល​បាន​ចូលរួម​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ពី​កម្ម​ពិធី​ដ៏​អស្ចារ្យ​មួយ​នេះ ដែល​ក្រៅពី​បាន​ជួបជុំ បង្កើន​ភាពស្និទ្ធស្នាល និង​ជជែក​ពិភាក្សា​ការងារ​លើ​មុខ​ជំនួញ ថែមទាំង​បាន​ជ្រាប​ច្បាស់​នូវ​លក្ខណៈពិសេស​នៃ​គម្រោង​ខុន​ដី​ប្រណីត Phnom Penh Galaxy Garden រួមជាមួយ​នឹង​ការទទួលបាន​សន្លឹកឆ្នោត​ផ្សងសំណាង យក​វត្ថុ​អនុស្សាវរីយ៍​យ៉ាង​សន្ធឹកសន្ធាប់ ជាពិសេស​ការ​ឈ្នះ​រង្វាន់​នូវ​លុយ​សុទ្ធ​រហូតដល់៥០០ដុល្លារភ្លាម។

ជាមួយគ្នានេះ អ្វីដែល​រឹតតែ​អស្ចារ្យ​ប្រចាំ​កម្មវិធី គឺ​ការទទួល​នូវ​ការ​បញ្ចុះតម្លៃ​ភ្លាម​រហូតដល់ ៥០០០ដុល្លារ បន្ថែម​ពី​កាដូ​ជាច្រើន ដូចជា គ្រឿង​សង្ហា​រឹម​បំពាក់​នៅក្នុង​យូ​នី​ត ដោយ​គ្រាន់តែ​ធ្វើការ​កក់​លុយ លើកដំបូង​ត្រឹម ១០០០ដុល្លារ ដើម្បី​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​នៃ​គម្រោង​ខុន​ដូ​ប្រណីត​មួយ​នេះ ដោយ​ការផ្តល់ជូន​មាន​ចំនួន​កំណត់​ត្រឹមតែ១០យូ​នី​ត​តែប៉ុណ្ណោះ។

គម្រោង​ខុន​ដូ​ប្រណីត​លើកដំបូង នៅក្នុង​ខណ្ឌ​សែន​សុខ Phnom Penh Galaxy Garden មាន​លក្ខណៈពិសេស​ជាច្រើន ពោលគឺ​នៅក្នុង​ចំនួន៣៣ជាន់ ត្រូវបាន​បែងចែក​ដាច់​ដើ​យ​ឡែក​ពីគ្នា។ ចាប់ពី​ជាន់​ទី៣ឡើង​ទៅជា​តំបន់​ស្នាក់នៅ និង​មាន​ផ្សារ​ទំនើប​ក្រោម​ដី មាន​សួន​បៃតង​នៅលើ​អាគារ​កម្ពស់១០០ម៉ែត្រ មាន​ស្កា​យ​បា​រលើ​អាកាស អាង​ហែល​ទឹក​លើ​អាកាស ការិយាល័យ​ធ្វើការ កន្លែង​ហាត់ប្រាណ កន្លែង​ក្មេង​លេង បណ្ណាល័យ ភោជនីយដ្ឋាន ហាង​កាហ្វេ ចំណត​យានយន្ត​ស្វ័យប្រវត្តិ​ក្រោម​ដី (ចាប់ពី​ជាន់​ក្រោម​ដី​ដល់​ជាន់​ទី៣) ។ ដោយឡែក​ដែល​ចំពោះ​យូ​នី​តនីមួយៗ មាន​ទំហំ​ពី៤៦ ទៅ១៤៨ម៉ែត្រការ៉េ ។

សម្រាប់​ព័ត៌មាន​លម្អិត​ពី​គម្រោង លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ ០៦៧ ៨៩ ៦៧ ៨៩ ៕



គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ និង​កម្រិត​ខ្ពស់​នឹង​បន្ត​ពង្រីក​ខ្លួន​នៅតាម​ផ្លូវជាតិសំខាន់ៗចេញពី​ភ្នំពេញ

ដោយ វុត្ថា

ភ្នំពេញៈ គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ និង​កម្រិត​ខ្ពស់​នឹង​បន្ត​ពង្រីក​ខ្លួន​នៅតាម​បណ្តោយ​ផ្លូវជាតិសំខាន់ៗ រហូតដល់​ជាង៣០គីឡូម៉ែត្រ​ចេញពី​ភ្នំពេញ ស្រប​ពេលដែល​តម្រូវកា​រ​លំនៅឋាន​តែ​បន្ត​កើនឡើង ទោះបី​ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ។

អគ្គនាយក​ក្រុមហ៊ុន Premium Group លោក​ម៉ាន់ ចាន់​ឌី បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០នេះ​ឱ្យដឹងថា នៅតាម​បណ្តោយ​ផ្លូវជាតិសំខាន់ៗ ចេញពី​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្ត​នានា​របស់​កម្ពុជា មាន​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ និង​កម្រិត​ខ្ពស់​នៅតែ​បន្ត​កើនឡើង ជាមួយនឹង​តម្រូវការ និង​ប្រជា​ពល រដ្ឋ​នៅតែ​បន្ត​សម្រុក​មក​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ។

លោក​បន្តថា “ការពង្រីក​របស់​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ននេះ នៅមានកម្រិត​នៅឡើយ​បើ​ធៀប​ជាមួយនឹង​បណ្តា​ទីក្រុង​នានា នៅក្នុង​ប្រទេស​តំបន់​អាស៊ាន ដូច្នេះ​តម្រូវការ​នៃ​ការអភិវឌ្ឍ​ទាំង​គម្រោង​លំនៅឋាន​តម្លៃ​មធ្យម និង​កម្រិត​ខ្ពស់ នឹង​បន្ត​ពង្រីក​បន្ថែមទៀត ដោយ​យ៉ាង​ណាស់៣០គីឡូម៉ែត្រ​ពី​ភ្នំពេញ​បន្ថែមទៀត” ។

លោក​បន្ថែមថា  ជាមួយនឹង​ការអភិវឌ្ឍន៍ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ននេះ កាន់​តែមាន​ភាពប្រសើរ និង​ល្អ​ស្អាត និង​ជួយ​ជំរុញ​ឱ្យ និង​បង្ករ​លក្ខណៈ​ល្អប្រសើរ​សម្រាប់ អ្នក​អភិវឌ្ឍន៍​លំនៅឋាន​គ្រប់​ប្រភេទ ទៅ​អភិវឌ្ឍន៍ គម្រោង​របស់​ពួកគេ នៅតាម​បណ្តោយ​ផ្លូវជាតិសំខាន់ៗចេញពី​ភ្នំពេញ។

លោក​ម៉ាន់ ច័ន្ទ​ឌី​បាន​បន្ថែមថា ការពង្រីក​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន ទាំង​តម្លៃ​សមរម្យ និង​កម្រិត​ខ្ពស់ នៅតាម​ផ្លូវ​សំខាន់​ចេញពី​ភ្នំពេញ​រហូតដល់​ជាង៣០គីឡូម៉ែត្រ​នេះ ស្រប​ពេលដែល​ទីក្រុង​ភ្នំពេញ មាន​ភាព​មមាញឹក​ចរាច​រណ៍ និង​បរិយាកាស​បរិស្ថាន​មិនសូវមាន​អំណោយផល​ផងដែរ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលវត្ថុ​កម្ពុជា​បានឱ្យដឹង​ដែរ​ថា ទោះ​ក្នុង​កាលៈទេសៈ​បែបណា តម្រូវការ​លំនៅឋាន នៅតែ​បន្ត​មាន​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា ទាំង​តម្លៃ​វិញ​ក៏​មិន​ចុះ​ផងដែរ ដើម្បី​ឆ្លើយតប​ទៅ​តម្រូវការ​នេះ អ្នក​អភិវឌ្ឍន៍ បន្ត​អភិវឌ្ឍន៍​គម្រោង​លំនៅឋាន​ទាំង​តម្លៃ​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់។

លោក​បន្តថា តាម​ការមើលឃើញ​ជាក់ស្តែង នៅតាម​បណ្តោយ​ផ្លូវជាតិសំខាន់ៗចេញពី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត មាន​គម្រោង​អភិវឌ្ឍន៍​ទាំង​លំនៅឋាន​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់ ជាច្រើន​មានការ​កើនឡើង​ច្រើន និង​បន្ត​រីកចំរើន​បន្ថែមទៀត​ក្រោយ​ពេលដែល​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ត្រូវបាន​បញ្ចប់​ការសាងសង់។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន ឱ្យដឹងថា តម្រូវការ​លំនៅឋាន​ទាំង​កម្រិត​ធ​ម្យ​ម និង​ខ្ពស់ នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ប្រមាណ៥ម៉ឺន​ខ្នង​នៅក្នុងមួយឆ្នាំៗ ដែល​ភាគច្រើន​ជា​តម្រូវការ​របស់​យុវជន និង​អ្នក​ដែល​ទើប​រៀបការ​រួច៕

លោក​ឧកញ៉ា​គឹម ហ៊ាង​ដាស់តឿន​យុវជន​កុំ​ចង់បាន​ទ្រព្យ​លឿន​ដោយ​យក​ទីផ្សារ​អចលនទ្រព្យ​ធ្វើជា​មធ្យោបាយ

រូបភាពដោយសប្បាយ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មនុស​ជាច្រើន​តែង​យល់ថា ការចូល​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​ផ្តើមចេញពី​ការងារ​ជា​ភ្នាក់ងារ​លក់ អាច​នឹងមាន​ឱកាស​រី​ក​ចម្រើន និង​កើន​ទ្រព្យ​ក្លាយជា​អ្នកមាន​ស្តុកស្តម្ភ​ក្នុង​រយៈពេល​ដ៏​ខ្លី។

ប្រការនេះ លោក​ឧកញ៉ា គឹម ហាង បាន​ក្រើន​រំលឹកថា កុំ​សង្ឃឹម​ខ្លាំងពេក​អី ព្រោះ​ភាពជោគជ័យ នៅក្នុង​វិស័យនេះ​បានមក​មិន​ងាយស្រួល​នោះទេ។

លោក​ឧកញ៉ា​បណ្ឌិត គឹម ហ៊ាង បាន​មានប្រសាសន៍​កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា ភាពមានបាន​ដូចដែល​មនុស្ស​ទូទៅ​ចង់បាន​គ្រប់គ្នា មិនមែន​សុទ្ធតែ​អាច​ដើរ​ផ្លូវ​កាត់​ទាំងអស់​នោះទេ ដែល​វា​ចាំបាច់​ត្រូវការ​បំពេញបន្ថែម​នូវ​ចំណេះដឹង ចំណេះធ្វើ ឬ​ជំនាញ បទពិសោធន៍ រួម​នឹង​ពេលវេលា​ផងដែរ។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា យុវជន​ដែលមាន​ទំនោរ​ចិត្ត និង​ស្រឡាញ់​ក្នុង​វិស័យ​ដីធ្លី ហើយ​ចង់​ចូលប្រឡូក​នៅក្នុង​ទីផ្សារ​មួយ​នេះ ជា​ជំហាន​ដំបូង​គួរតែ​ស្វែងរក​ក្រុមហ៊ុន​អចលនទ្រព្យ​ផ្លូវការ​មួយណា ដែលមាន​អាជ្ញា​បណ្ណ​ស្របច្បាប់​ត្រឹមត្រូវ និង​មាន​គោលការណ៍​ចក្ខុវិស័យ​ច្បាស់លាស់ សុំ​គេ​ចូលធ្វើការ​ដោយ​សន្សំ​ចំណេះដឹង​បន្ថែម និង​មានបទពិសោធន៍​ចាប់ពី២-៣ឆ្នាំ​ឡើងទៅ ហើយ​បើ​ចង់​បញ្ចប់​កិច្ចការងារ​ឱ្យគេ និង​ចង់​ចេញ​រកស៊ី​ដោយ​ខ្លួនឯង ក៏​វា​មិនទាន់​យឺត​ពេល ប៉ុន្តែ​កុំ​ចង់​ដើរ​ផ្លូវ​កាត់​ដោយ​ត្រឹម១-២ អាច​ក្លាយជា​អ្នកមាន វា​ជា​រឿង​មិនអាច​នោះទេ” ។

លោក​ឧកញ៉ា​បន្តថា “ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​មួយចំនួន​អះអាងថា អាចមាន​លទ្ធភាព​បង្រៀន​មនុស្ស​ផ្សេងទៀត ឱ្យ​ចេះ​រកលុយ​រហូតដល់១លាន​ដុល្លារ ក្នុង​រយៈពេល​ត្រឹម១ឆ្នាំ ឬ២ឆ្នាំ ដោយ​សូម្បីតែ​ខ្លួនឯង​ជា​អ្នក​បង្រៀន មិន​ទាំង​មាន​លុយ​ផង​នោះ” ។ លោក​បន្ថែមថា “ជាទូទៅ​មានការ​បំផុស​នៅតាម​បណ្តាល​ទំនាក់ទំនង ការធ្វើសិក្ខាសាលា​ក្រោម​ខ្លឹមសារ​ចំណាយពេល​រៀន​តិច ប៉ុន្តែ​អាចមាន​ឱកាសរ​កមាន​លុយ​ច្រើន និង​ក្លាយជា​អ្នកមាន​ក្នុងពេល​ដ៏​ខ្លី។ នេះ​គឺជា​ក្ដីបារម្ភ​របស់ខ្ញុំ” ។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ឧកញ៉ា គឹម ហ៊ាង ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ឯង​ផងដែរ​ថា “ខ្ញុំ​ដឹងថា​ពួកគាត់​ដែលជា​អ្នក​បង្រៀន​ទាំងនោះ​មាន​វិធីសាស្ត្រ​អាច​រកលុយ​បាន​ពិតប្រាកដ​មែន ប៉ុន្តែ​បានមក​តាមរយៈ​បង្រៀន​នេះឯង ដែល​វា​មិនមែនជា​ការចេញ​រកស៊ី​ដោយផ្ទាល់ ហើយ​ប្រមូល​លុយ​ចំណេញ​ពី​ការរកស៊ី​នោះទេ” ។ លោក​បន​ម្ត​ថា “យុវជន​គួរតែ​គិត​លើ​ចំណុច​នេះ ហើយ​កុំ​ចំណាយពេល ចំណាយ​ថវិកា ហើយ​គ្មាន​លទ្ធផល។ លើ​លោក​នេះ​គ្មាន​លុយ​ណា​ធ្លាក់​ពីលើ​មេឃ​នោះទេ ប៉ុន្តែ​បានមកពី​ការ​សន្សំ” ។

“មាន​មនុស្ស​ធ្លាប់​សួរ​ខ្ញុំ​ថា ធ្វើយ៉ាងណា​អាច​រកលុយ​បាន១លាន​ដុល្លារ ខ្ញុំ​ប្រាប់​គាត់​ថា បើ​ចង់បាន១លាន ប្អូន​ត្រូវ​ទៅ​ខំ​រកលុយ​ឱ្យបាន១ពាន់​ដុល្លារ​នៅ​ខែក្រោយ​ហើយ​មកជួប​ខ្ញុំ ខ្ញុំ​នឹង​ប្រាប់​គាត់​ទៀតថា ត្រូវ​ខំ​រកលុយ​ឱ្យបាន១ម៉ឺន​ដុល្លារ​នៅ​ខែក្រោយ​ហើយ​មកជួប​ខ្ញុំ ហើយ​ព្យាយាម​ខិតខំ​រកស៊ី​ឱ្យបាន១០ម៉ឺន-២០ម៉ឺន-៥០ម៉ឺន លុះ​ពេល​បន្ទាប់​ទៀត​លុយ១លាន​ដុល្លារ ដែល​ប្រាថ្នា​នោះ​វា​នឹង​អាច​ទទួលបាន” ។ លោក​បណ្ឌិត​គីម ហ៊ាង​បញ្ជាក់​ឲ្យ​ដឹង។

លោក​បន្ថែមថា “មានន័យថា​គាត់​បាន​ពី​ការព្យាយាម​សន្សំ ចាប់ពី​ចំណុច​តូច​រហូតដល់​ចំណុច​ធំ​កំពូល។ នេះ​ជា​រឿង​ពិត​នៃ​ការរកស៊ី និង​សន្សំ​ធ្វើជា​អ្នកមាន” ៕

ចំណេះដឹង! នៅពេល​ស្នើសុំ​សង់ផ្ទះ​ទំហំ​ក្រោម ៥០០ម៉ែត្រការ៉េ​ត្រូវការ​និតិ​វិធី​អ្វីខ្លះ?

ដោយ វុត្ថា

ភ្នំពេញៈ ពលរដ្ឋ​ដែលមាន​បំណង សាងសង់​ផ្ទះ​ក្រោម ៥០០ម៉ែត្រការ៉េ ត្រូវ​ទៅ​ជួប​ជួប​មន្ត្រី​ច្រកចេញចូល​តែមួយ នៅ​ខណ្ឌ​ដែល​ខ្លួន​ចង់​សាង​សង់ផ្ទះ។ នៅ​ច្រកចេញចូល​តែមួយ​មាន​មន្ត្រី សម្រាប់​ផ្ដល់ព័ត៌មាន​ពាក់ព័ន្ធ នឹង​ការស្នើសុំ​សាងសង់​ផ្ទះ​នេះ។

នៅក្នុង​អំឡុងពេល​សាងសង់ ពលរដ្ឋ​ត្រូវ​ត្រៀម​ឯកសារ​ចាំបាច់​មួយចំនួន សម្រាប់​សុំ​អនុញ្ញាត​សាងសង់​មានដូចជា លិខិត​សុំ​អនុញ្ញាត​សាងសង់ ដោយមាន​ចុះហត្ថលេខា និង​អាសយដ្ឋាន​អ្នកស្នើសុំ​ជាដើម។

ម្យ៉ាងទៀត អ្នក​សុំ​សាងសង់​ក៏ត្រូវ​ភ្ជាប់ មកជា​មួយ​នូវ​ឯកសារ​កាន់កាប់​ដី​ស្របច្បាប់​ដែលមាន ដូចជា ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជាដើម។ ជាមួយគ្នា​នោះដែរ​ក៏ត្រូវ​ភ្ជាប់​មក ជាមួយ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន ឬ​សៀវភៅ​គ្រួសារ​ថតចម្លង​និង​ស្នាម​មេដៃ​ស្តាំ​ផង។

អ្នក​សុំ​សាងសង់​ត្រូវមាន​ប្លង់​ស្ថាបត្យកម្ម​មកជា​មួយ​ផង ឬ​អាច​ពឹងពាក់​ក្រុមហ៊ុន​ឬ​បុគ្គល​ឯកជន ដែលជា​អ្នកជំនាញ​គូរ​ប្លង់ ដើម្បី​ជួយ​គូរ​ប្លង់​សំណង់​លំនៅដ្ឋាន​នេះ ក្មុង​តម្លៃ​សេវា​ព្រមព្រៀងគ្នា​ណាមួយ។ សម្រាប់​ពលរដ្ឋ​ដែល​មិនអាច​ធ្វើ​ដូចនេះ បាន​អាច​ពឹងពាក់​មន្ត្រី​ជំនាញ នៅតាម​ការិយាល័យ​ច្រកចេញចូល​តែ មួយ​បាន​ដោយ​ត្រូវ​បង់​សេវា​ប្រហែលជា១០០ដុល្លារ។

សម្រាប់​តម្លៃ​សេវា​សុំ​លិខិតអនុញ្ញាត​សាងសង់ និង​រយៈពេល​វិញ ក្នុង​តារាង​តម្លៃ​ដែល​ដាក់​បង្ហាញ ក្នុង​គេហទំព័រ​ក្រសួង​ដែនដី​បាន​ឲ្យ​ដឹងថា សំណង់​ដែលមាន​ទំហំ​ត្រឹម៥០០ម៉ែត្រការ៉េ​ចុះក្រោម​នេះ ផ្អែក​តាម​ប្រភេទ​ផ្ទះ​ដូចជា ភូមិគ្រឹះ​ត្រូវ​បង់​សេវា​ចន្លោះ​ពី៦សែន​រៀល ដល់ ១,៨លាន​រៀល។

សម្រាប់​ផ្ទះល្វែង ថ្លៃ​សេវា​ចន្លោះ​ពី៤សែន ដល់ ១,២លាន​រៀល និង​សម្រាប់​ផ្ទះថ្ម​ក្រោម​ឈើ​លើ មានតម្លៃ​ចន្លោះ​ពី ១៤ម៉ឺន​ទៅ ២២ម៉ឺន​រៀល និង​មាន​រយៈពេល ១៥ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ដូចគ្នា៕

GMACមានសុទិដ្ឋិនិយមថាអាម៉េរិកនឹងបន្ថែមមុខទំនិញផ្សេងទៀតពីកម្ពុជាចូលទៅក្នុងបញ្ជី

ដោយ:គង់ ម៉ាលីន

ភ្នំពេញ: សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានលើកឡើងនូវការស្នើសុំឱ្យភាគីអាម៉េរិក ជួយពិចារណាឡើងវិញអំពីការបន្ថែមមុខទំនិញមួយចំនួនទៀត ពីកម្ពុជាចូលទៅក្នុងបញ្ជីទំនិញ ដែលអាចមានសិទ្ធិទទួលបានការរួចពន្ធ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទូទៅ។

លោកកាំង ម៉ូនីកា អគ្គលេខាធិការរង នៃGMAC នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានលើកឡើងតាមរយៈជំនួបការងារ រវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរកអាស៊ានថា ទោះបីជាមានប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទូទៅក៏ដោយ ក៏មុខទំនិញពីកម្ពុជាជាង១០ភាគរយ មិនស្ថិតក្នុងបញ្ជីមុខទំនិញ ដែលមានសិទ្ធិទទួលបានការរួចពន្ធពីអាមេរិកនៅឡើយទេ។

លោកបន្តថាមុខទំនិញទាំងអស់នោះភាគច្រើន ជាមុខទំនិញដែលផលិតនាំចេញជាចម្បងៗ ជាពិសេសដូចជាផលិតផលសម្លៀកបំពាក់ និងផលិតផលស្បែកជើង។ លោកឱ្យដឹងទៀតថា ផលិតផលធ្វើដំណើរយើងបានរួចពន្ធហើយ នៅសល់តែសម្លៀកបំពាក់និងស្បែកជើង អញ្ចឹងការស្នើសុំរបស់យើងពាក់ព័ន្ធ មុខទំនិញពីរប្រភេទនឹង ប៉ុន្តែយើងដឹងហើយថានៅក្នុងប្រភេទមុខទំនិញមួយៗ មានប្រភេទផ្សេងៗទៀត

ឧទាហរណ៍ផ្នែកសម្លៀកបំពាក់៖ខោប៊យអាវរងារ៉ូបខោអាវកូនក្មេងខោអាវពេទ្យខោអាវកីឡាខោអាវហែលទឹកនិងប៊ីគីនីជាដើម។ដូច្នេះអ្វីដែលជាការស្នើសុំទាំងនេះបើមិនបានទាំងស្រុងទេគឺសុំឱ្យបានផ្នែកខ្លះៗបន្ថែមទៀតក៏ជាការជួយទៅដល់ការពង្រីកដល់ការនាំចេញផងដែរ។

ពាក់ព័ន្ធនឹងជំនួបការងារ រវាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក អាឡិចសាន់ដឺ ហ្វែលម៉េន (Alexzander Feldmen) ប្រធាននិងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិកអាស៊ានលោកម៉ូនីកាបានបញ្ជាក់ថាអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺការគូសបញ្ជាក់យ៉ាងច្បាស់លាស់ពីការតាំងចិត្តរបស់រដ្ឋាភិបាលដែលធ្វើកំណែទម្រង់កិច្ចសម្រួលពាណិជ្ជកម្មនិងកំណែទម្រង់រដ្ឋបាលសាធារណៈផ្សេងៗសំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកបន្តថាលទ្ធភាពជាវិជ្ជមានកើតចេញពីកិច្ចការនេះកម្ពុជាគឺមានសមត្ថភាពក្នុងការទាក់ទាញអ្នកវិនិយោគថ្មីៗមិនថាត្រឹមតែមកពីអាម៉េរិកទេថែមទាំងមកពីប្រទេសផ្សេងៗផងដែរ។ឈរលើភាពប្រកួតប្រជែងរឹងមាំនេះកម្ពុជាក៏អាចមានសមត្ថភាពជំរុញលើការនាំចេញផងដែរដែលនេះមិនកំណត់ត្រឹមវិស័យកាត់ដេរនិងស្បែកជើងទេតែវិស័យអាទិភាពផ្សេងៗទៀតដែលរដ្ឋាភិបាលបានកំណត់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

លោកកាំង ម៉ូនីកាបានបន្តថា យើងអាចមើលឃើញថាសង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន មានរយះពេលវែង ដែលនេះនឹងនាំឱ្យមានការបង្វែរការកម្ម៉ង់ទិញ ឬទីតាំងផលិតបន្ថែមទៀតចេញពីប្រទេសចិន ហើយអាស៊ានយើង គឺជាទិសដៅសក្តានុពលទីមួយ ក្នុងនោះកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានទាំងអស់។

លោកបានបន្ថែមថា នៅចំពោះមុខ កម្ពុជាបានទទួលផលជាវិជ្ជមានពីព្រឹត្តការណ៍នេះជាបណ្តើរៗរួចទៅហើយ តាមរយះកំណើនពាណិជ្ជកម្មទ្វេរភាគី រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២០នេះ ដែលជាឆ្នាំកំពុងមានវិបត្តិនៅឡើយ។ យើងឃើញថា កំនើនមានប្រមាណ១៧ភាគរយ ជាកំណើនពាណិជ្ជកម្មទ្វេរភាគី។ ដោយឡែកការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺមានកំណើនរហូតជិត១០ភាគរយឯណោះ (០៨ខែ) ដែលជាអត្រាមួយគួរឱ្យកត់សម្គាល់ ខណៈដែលការនាំចេញទៅកាន់ទៅកាន់ទិសដៅផ្សេងៗទៀត ដូចជា សហភាពអឺរ៉ុប អង់គ្លេស ជប៉ុន និងកាណាដាជាដើមមានការធ្លាក់ចុះ៕

ពន្ធដារនឹងចុះធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅក្នុងខណ្ឌចំនួន ២នៃរាជធានីភ្នំពេញ

ដោយវុត្ថា

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះផ្តល់សេវាពន្ធដារលើការបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅក្នុងខណ្ឌចំនួន ២ នៃរាធានីភ្នំពេញ គឺខណ្ឌកំបូល និងខណ្ឌដង្កោ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារឱ្យដឹងនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០នេះ ថា ការចុះធ្វើបច្ចុប្បន្នភាពអចលនទ្រព្យនៅក្នុងខណ្ឌកំបូល និងដង្កោ នៃរាជធានីភ្នំពេញ នេះ ដើម្បីមានភាពងាយស្រួលដល់ម្ចាស់អចលនទ្រព្យក្នុងការបង់ពន្ធ ។

អគ្គនាយកដ្ឋានពន្ធដារពន្យល់ថា ការផ្តល់សេវានេះ មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដោយធ្វើការស្រង់ស្ថិតិ ថតរូបទីតាំងអចលនទ្រព្យ និងសាកសួរព័ត៌មានមួយចំនួន ដូចជាអត្តសញ្ញាណម្ចាស់អចលនទ្រព្យ និងព័ត៌មានចាំបាច់ផ្សេងទៀត ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានអចលនទ្រព្យនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្ន័យរបស់អគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ កន្លងមកនេះ បានបញ្ចប់ការចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព ព័ត៌មានអចលនទ្រព្យជូនម្ចាស់អចលនទ្រព្យនៅខណ្ឌចំនួន ១២ រួចហើយ រួមមានខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌសែនសុខ ខណ្ឌឬស្សីកែវ ខណ្ឌព្រែកព្នៅ ខណ្ឌជ្រោយចង្វារ ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។

បន្ទាប់ពីបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ម្ចាស់អចលនទ្រព្យនឹងទទួលបានភាពងាយស្រួលក្នុងការបង់ពន្ធ ដោយគ្រាន់តែប្រើប្រាស់បណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ដើម្បីបង់ពន្នៅតាមធនាគារជាដៃគូដែលបានចុះអនុស្សារណៈយោគយល់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លើសពីនេះ អគ្គនាយកដ្ឋានពន្ធដានឹងអភិវឌ្ឍកម្មវិធីសម្រាប់ការបង់ពន្ធលើអចលនទ្រព្យតាមរយៈ E-Payment ដើម្បី កាន់តែផ្តល់ភាពងាយស្រួលដល់ម្ចាស់អចលនទ្រព្យដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់។

ចំពោះការខកខានមិនបានបំពេញកាតព្វកិច្ច ឬមិនបានសហការជាមួយក្រុមការងារ ដែលបានចុះផ្តល់សេវាដល់ទីតាំង អគ្គនាយកដ្ឋានពន្ធដារ នឹងមិនទទួលខុសត្រូវចំពោះការបាត់បងផលប្រយោជន៍ណាមួយជាពិសេសនៅពេលម្ចាស់អចលនទ្រព្យធ្វើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ៕

SH Condoនឹងបញ្ចប់តាមផែនការដោយត្រៀមសោដល់ម្ចាស់លំនៅដ្ឋានក្នុងគំរោងនេះ

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ គំរោងខុនដូប្រណីត តម្លៃសមរម្យSH Condoនឹងបញ្ចប់ការសាងសង់ ព្រមទាំងប្រគល់សោ ដល់ម្ចាស់លំនៅដ្ឋាននិមួយៗនៅពេលឆាប់ៗខាងមុខនេះ ខណៈការស្ថាបនានិងរចនាយូនីតនិមួយៗ បានបញ្ចប់ប្រមាណ៩០ភាគរយហើយ។

ជាមួយនឹងយូនីតនៅសល់តិចតួច SH Condoនឹងផ្តល់នូវតម្លៃពិសេសដល់អតិថិជន។ ខុនដូដែលមានទីតាំង និងលក្ខខ័ណ្ឌភូមិសាស្រ្ត ភាពអំណោយផលនៃបរិស្ថាន និងហេដ្ឋារចនាសម្ព័​ន្ឋបាននិងកំពុងក្លាយជាមេដែកឆក់ដ៏សំខាន់ ក្នុងការទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិសម្លឹងទៅកាន់តំបន់នេះ។

វិនិយោគិនដែលបាន និងកំពុងជិតបញ្ចប់គមរោងខុនដូរបស់ខ្លួន បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា តំបន់នេះត្រូវបានមនុស្សគ្រប់គ្នាពេញចិត្តចំពោះលក្ខខ័ណ្ឌជាច្រើន ពិសេសអាកាសធាតុមានភាអំណោយផល ដែលមិនរងការបំពុល និងផ្តល់នូវបរិយាកាសធម្មជាតិដ៏ស្រស់ស្រាយនៅគ្រប់រដូវកាល ពិសេសពេលព្រឹកព្រលឹម ដែលអ្នកភ្ញាក់ពីគេងនឹងមានអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយអស់នូវស្រ្តេសទាំងឡាយ។

លោកបន្តថា “SH Condoរង់ចាំស្វាគមន៍អតិថិជន និងអ្នកវិនិយោគដែលអាចទិញយកចំណេញពីការវិនិយោគ ដោយអាចជួលបានជាមួយម្ចាស់គម្រោង ដែលមានសណ្ឋា​គារនៅក្នុងគំរោងនេះ”។

ជាមួយនឹង​តម្លៃ​ទាក់ទាញ​បំផុត អ្នកវិនិយោគ​ខុន​ដូ​នេះ​បាន និង​ផ្តល់ឱកាស​ពិសេ​ស លោកអ្នក​កក់​តែ ៥០០ដុល្លារ នឹង​ទទួល​បានការ បញ្ចុះតម្លៃ​កាន់តែ​ពិសេស បូករួម​ទាំង ការផ្តល់ជូន​នូវ​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន រួមមាន​ដូចជា –ទូរ​ទឹកកក –ទូរ​ទស្ស​ន៏ (Smart TV ) ទូរ​ចង្ក្រាន​លើ​ក្រោម ម៉ាស៊ីនទឹក​ក្តៅ (Water Heater 32L)- និង​គ្រឿង​បរិក្ខារ​ក្នុង​បន្ទប់ទឹក​ដ៏​ទាន់សម័យ​ចំនួន​មួយឈុត​ថែមទៀត​ផង។

សម្រាប់​ការសាកសួរ​ព័ត៌មាន​បន្ថែម​ពី​គម្រោង​ខុន​ដូ SH  លោកអ្នក​អាចទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ 089 787 721 ។ Smart 010  725 168 (គីម​ឈាង) 096 505 6666 ។ 017  725  168  ចិន្តា។ 077  725  168  ម៉ា​រី​ណែ​ត ៕