អ្នកជំនាញ​ប្រាប់​ពី​កត្តា​សំខាន់​ដែល​ជម្រុញ​ឱ្យ​អ្នកវិនិយោគ​អចលនទ្រព្យ​គួរវិនិយោគ​នៅ​ផ្លូវជាតិ​លេខ៥១

ដោយ ហ្សូ​លី

ភ្នំពេញៈ ផ្លូវជាតិ​លេខ៥១ ដែល​នឹង​បណ្តុំ​ទៅដោយ​រោងចក្រ សហគ្រាសធំៗនឹង ក្លាយទៅជា​ទីក្រុង​ថ្មី​មួយ​ទាក់ទាញ​អ្នកវិនិយោគ​ជាច្រើន។ ក្រៅពី​កត្តា​រោងចក្រ នៅមាន​ចំនុចសំខាន់ៗជាច្រើន​ទៀត ដែល​អ្នកជំនាញ​នឹង​មក​បកស្រាយ​រៀបរាប់ ពី​មូល​ហេតុដែល​គួរ​វិនិយោគ។

លោក​ម៉ន សុខា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ UTRUST បាន​ថ្លែងប្រាប់​តាម​ទូរ​សព្ទ​មកកាន់​គេហទំព័រ  Property Area Asia កាលពី​ថ្ងៃទី៣០មិនា​កន្លងមក​ថា មាន​កត្តា​ច្រើន ដែល​អ្នកវិនិយោគ​គួរតែ​សម្លឹង​ទៅខាង​ផ្លូវ​លេខ៥១ ដោយសារតែ​តំបន់​នោះ​អាច​ត្រូវប៉ាន់​ច្រើន​គួរសម។ ព្រោះ​មាន​ផ្លូវធំ​ខ្វាត់ខ្វែង​ផ្សារភ្ជាប់​ពី​ផ្លូវជាតិ៥ មក​ផ្លូវជាតិ​លេខ៤ ហើយ​ឡើងមក​ផ្លូវជាតិ​លេខ៤១ ដល់​ផ្លូវជាតិ​លេខ៣ ខេត្តកំពត។

លោក​បន្ថែមថា “អ្វីដែល​សំខាន់​នោះ​ប្លុក​ផ្លូវជាតិ៥១ កំពុងមាន​ការកើនឡើង​នូវ​តម្លៃ​អចលនទ្រព្យ​លឿន ហើយ​គម្រោង​អចលនទ្រព្យ ក៏មាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន​ផងដែរ។ លោក​បន្តថា “នៅ​តំបន់​នោះ​តម្លៃ​ផ្ទះ​មានតម្លៃ​ធូរ​ជាង​ប្លុកផ្សេងៗ អញ្ចឹង​ជា​ឱកាស​សម្រាប់​អតិថិជន ដែលជា​អ្នកវិនិយោគ​អាច​ប្រើ​ទុន​តិច ដើម្បី​ទិញ​ហើយ​គាត់​នឹង​ទទួលបាន​ឱកាស​នៃ​ការ​ចំនេញ​ខ្ពស់ជាង​តំបន់ផ្សេង។

រាជរដ្ឋាភិបាល​ត្រូវ​បម្លាស់​ទី​រោងចក្រ​សហគ្រាស​ធុន​តូច មធ្យម ទៅកាន់​តំបន់​ជាយក្រុង​នៅក្នុង​ប្លុក​ហ្នឹង​ដូចគ្នា។ ម្យ៉ាងទៀត ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាល​ដែលជា​ព្រំប្រទល់​គ្នា បច្ចុប្បន្ន​ក៏មាន​គម្រោង​អភិវឌ្ឍធំៗច្រើនយក្សៗ មកពី​ចិន ជប៉ុន​និង​ក្រៅប្រទេសផ្សេងៗទៀត។ ម្យ៉ាង​នៅ​តំបន់​នោះ​មានការ​កើនឡើង​ជា​សំណង់ផ្ទះ​ល្វែង ផ្ទះ​វីឡា ជាពិសេស​ផ្ទះ​អាជីវកម្ម នៅលើ​ផ្លូវ៥។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោកស្រី ចេ​វ សុ​ឃុន ធ្លាប់បាន​មានប្រសាសន៍ថា ផ្អែក​តាម​ទិដ្ឋភាព​នៃ​ការអភិវឌ្ឍ​ជាក់ស្ដែង នៅពេល​បច្ចុប្បន្ននេះ មិនយូរ​ទៀត​នោះទេ នឹង​ប្រែ​រូបរាង​ទៅជា​ក្រុង​ថ្មី​ជាក់​ជាមិនខាន។ តំបន់​ផ្លូវ៥១ បើ​ប្រៀបធៀប​ជាមួយ​តំបន់​ជាយក្រុង​ដទៃទៀត គឺមាន​សក្ដានុពល​ជាងគេ ដោយសារតែ​តំបន់ នេះ​ភាគច្រើន​មានការ​អភិវឌ្ឍ​និង​មាន​ប្រជាជន​រស់នៅ​ច្រើន។

លោកស្រី​បន្តថា “អ្វីដែល​ធ្វើឱ្យ​អ្នកវិនិយោគ​គួរ​ចូលទៅ​តំបន់​នេះ ដោយសារតែ​កត្តា ភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ មាន​ភាពល្អប្រសើរ​ងាយ​ស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍ និង​ដឹកជញ្ជូន​សម្រាប់​សេដ្ឋកិច្ច។

ជាក់ស្តែង​បុរី​អូ​រ៉ូ​រ៉ាស៊ី​ធី ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន ប្រភេទ​អាជីវកម្ម​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១ផងដែរ។ គម្រោង បុរី អូ​រ៉ូ​រ៉ា ស៊ី​ធី ផ្លូវជាតិ​លេខ៥១ (ឧដុង្គ) ក៏បាន​គិតគូរ​យ៉ាង​ឥតខ្ចោះ សម្រាប់​អតិថិជន​ដែល​ចង់​ប្រកប​អាជីវកម្ម បង្កើត​មុខ​ជំនួញ ចំពោះ​ការទិញ-លក់ ដែល​អាចរ​កនូវ​ប្រាក់ចំណេញ​ខ្ពស់ ឬ​ដាក់​ជួល​ជា​អគារ​ការិយាល័យផ្សេងៗ ខណៈដែល​តំបន់​នេះ ជា​តំបន់​គោលដៅ​អភិវឌ្ឍ​បន្ថែម ឱ្យ​ក្លាយជា​តំបន់​រណប​ដែល​ទាក់ទាញ​បំផុត។

ក្រៅពីនេះ​គំរោង​នេះ ក៏​ជា​តំបន់​អភិវឌ្ឍន៍​លំនៅដ្ឋាន​រស់នៅ​សមប្រកប ក្នុង​ទីប្រជុំជន បណ្តុំ​ដោយ​សំណង់​សហគ្រាស​តូចធំ​នានា ក្បែរ​គម្រោង​វិនិយោគ​នានា។ គម្រោង បុរី អូ​រ៉ូ​រ៉ា ស៊ី​ធី ផ្លូវជាតិ​លេខ៥១ (ឧដុង្គ) បាន​ស្ថាបនា​ទៅលើ​ប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ ខ្វែងខ្វាត់​ធំ​ទូលាយ ប្រព័ន្ធ​លូបង្ហូរទឹក​ស្អុយ​ដែលមាន​ទំហំ​ធំ មិន​កកស្ទះ ពោរពេញ​ដោយ​អំពូល​ភ្លើងអគ្គិសនី​អម​ពេញ​ដងផ្លូវ ដែលជា​កត្តា​មួយ​ជម្រុញ​អោយ​តំបន់​នេះ កាន់​តែមាន​សក្តានុពល​សេដ្ឋកិច្ច​ទ្វេ​រដង។

បុរី​អ៊ូ​រ៉ូ​រ៉ា ស៊ី​ធី គម្រោង​ឧ​ត្តុ​ង្គ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ៥១ ភូមិ​ក្បាល​អូរ ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត អាចធ្វើ​ការអញ្ជើញ​ទៅដល់​ទីតាំង​ការដ្ឋាន​ផ្ទាល់ ឬ​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ៖ 017 222 099 / 086 666 375 ៕

តើ​កូ​វីដ១៩ ធ្វើឱ្យ​សេដ្ឋកិច្ច​អារ៉ាប៊ីសាអ៊ូឌីត​វឹកវរ​ដល់​កម្រិតណា?

ដោយ ហ្សូ​លី

អារ៉ាប់៖ សេដ្ឋកិច្ចពិភពលោក​ត្រូវបានគេទទួលស្គាល់​ថា កំពុង​ជួយ​ប្រទះ​ភាពវឹកវរ ប៉ុន្តែ​ក្រឡេក​មក​ខាង​អារ៉ាប៊ីសាអ៊ូឌីត​វិញ ក៏​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​សេដ្ឋកិច្ច​មួយចំនួនធំ​ដែរ ដោយសារតែ​ការ​រាតត្បាត​នៃ​វីរុស​កូ​វីដ១៩ ។

អារ៉ាប៊ីសាអ៊ូឌីត បាន​បិទ​ទីក្រុង​កំពង់ផែ​របស់ខ្លួន​មុនពេល​កំណត់ ដោយ​មិន​អនុ  ញ្ញាត​ឱ្យ​ចរាចរណ៍​ការដឹកជញ្ជូន​អ្វី​ទាំងអស់ ដោយ​ខ្លាច​ថា​មេរោគ​កូ​វីដ១៩នឹង​រីក​រាលដាល​កាន់តែខ្លាំង ខណៈដែល​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ចំនួន​១,២០៣​នាក់ និង​ស្លាប់​ចំនួន៨ នាក់​រួចមកហើយ បើ​គិត​ត្រឹម​ថ្ងៃអាទិត្យ​សប្តាហ៍​មុននេះ។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​អារ៉ាប់។

ព្រះរាជាណាចក្រ​សម្បូរ​ប្រេង​អារ៉ាប់ បានបង្ហាញ​ពី​វិធាន​ការជំរុញ​សេដ្ឋកិច្ច​ដែលមាន​ទឹកប្រាក់​ចំនួន៣២ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​និង​បាន​និយាយថា ប្រទេស​ខ្លួន គ្រោង​នឹង​បង្កើន​ប្រាក់កម្ចី​ដល់​ទៅ៥០ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ផងដែរ។

លើសពីនេះ ប្រទេស​អារ៉ាប់​បានដាក់​ចេញ នូវ​វិធានការណ៍សំខាន់ៗជាច្រើន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ ដែល​រួមមាន​ការផ្អាក​ជើងហោះហើ​រ​អន្តរជាតិ ការបិទ​សាលារៀន​និង​សាកលវិទ្យាល័យ និង​បិទ​ជា​បណ្តោះអាសន្ន​នូវ​ខេត្ត​ភាគ​ខាង​ត្បួ​ង ដែលជា​តំបន់​សម្បូរ​ប្រេង។ សូម្បីតែ​ពិធី​សាសនា​នានា ក៏ត្រូវ​បាន​ពន្យា​ពេល និង​បិទ​រាល់​ការ​បន់ស្រន់​នៅ​ព្រះវិហារ​ក្នុង​អារ៉ាប៊ីសាអ៊ូឌីត​ទាំងមូល។

ក្នុងនាម​ជា​ប្រទេស​នាំចេញ​ប្រេង​ឆៅ​ធំជាងគេ​នៅលើ​ពិភពលោក ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ត្រូវ​ប្រឈម​នឹង​ការធ្លាក់ចុះ​តម្លៃ​ប្រេង ដែលជា​ចំណូល​ស្នូល​ចម្បង​របស់​រដ្ឋាភិបាល។

តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ នៅក្នុង​កម្រិត​ទាប​បំផុត មិន​ធ្លាប់មាន​ក្នុង​រយៈពេល១៧ឆ្នាំកន្លងមក ដែលជា​ហេតុ​ធ្វើឱ្យមាន​សង្គ្រាម​តម្លៃ​ប្រេង​រវាង​អា​រ៉ា ប់​និង​រុស្សី។ បើតាម​ឱ្យដឹង​នៅ​ថ្ងៃ​ចន្ទ​ទី៣០ ខែមីនា ឆ្នាំ២០២០ តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​នៅសល់​ត្រឹម២៣.០៣ដុល្លារ ក្នុង​មួយ​បារ៉ែល​តែប៉ុណ្ណោះ៕

អ្នកជំនាញ៖ កំណើនអគារខ្ពស់ៗនៅក្នុងខណ្ឌទួលគោកកំពុងរត់តាមពីក្រោយ ខណ្ឌបឹងកេងកង

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ សកម្មភាព​នៃ​ការអភិវឌ្ឍ ក្នុង​វិស័យ​សំណង់ខ្ពស់ៗ នៅក្នុង​ខណ្ឌទួលគោក មិនមាន​ភាពស្ងប់ស្ងាត់ ក្រោម​ការគំរាម កំហែង​ពី​ជំងឺ Covid-19 នោះទេ ខណៈដែល​បច្ចុប្បន្ននេះ សកម្មភាព​សាងសង់​ជាច្រើន​បាន និង​កំពុងតែបន្ត​យ៉ាង​មមាញឹក ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ SAM SN Realty លោក សំ សុខ​នឿន បាន​មានប្រសាសន៍ប្រាប់​ដោយផ្ទាល់​ថា គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​សំណង់​ផ្នែក​អគារខ្ពស់ៗ ដូចជា អា​ផាត​មិន ខុន​ដូ និង​អគារ​ពាណិជ្ជកម្ម​ចំរុះ នៅក្នុង​ខណ្ឌទួលគោក​ប​ច្ចុ​ប្បន្ន កំពុង​តែមាន​សកម្មភាព​យ៉ាង​មមាញឹក ដែល​យ៉ាងយូរ​អាច​ស្ថិតក្នុង​ចន្លោះ​ប្រមាណ៣-៥ឆ្នាំ​ទៀត ខណ្ឌ​នេះ នឹង​ប្រែ​រូបរាង​ដូចគ្នា​ទៅនឹង​ខណ្ឌ​បឹង​កេងកង​ជាក់​ជាមិនខាន។

លោក​បញ្ជាក់ថា “សព្វថ្ងៃនេះ សម្រាប់​ផ្ទៃដី​ទំនេរ​នៅក្នុង​ខណ្ឌទួលគោក មិនមាន​វិសាលភាព​ធំ​ទូលាយ​ដូច​កាលពី៣-៥ឆ្នាំ មុន​នោះ​ទៀតឡើយ។ លោក​បន្ថែមថា “តំបន់​ទួលគោក​បាន​ផ្លាសប្តូរ​យ៉ាង​លឿន ដោយសារ​ការកើនឡើង នូវ​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម នៅក្នុង​មូលដ្ឋាន​នេះ​កើនឡើង​ច្រើន ពិសេស​កំនើន​នៃ​ការវិនិយោគ​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​ជនបរទេស ដែល​បានប្រែក្លាយ​តំបន់​នានា​ក្នុង​ខ័​ណ្ឌ​ទួលគោក ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យ៉ាង​រស​រវើក។

លោក​បាន​បន្តទៀតថា ដោយសារតែ​កត្តា​ភូមិសាស្ត្រ មាន​ភាព​អំណោយផល​ល្អ ស្ថិតនៅ​តំបន់​កណ្តាល​ក្រុង ភាគច្រើន​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​លើ​វិស័យ​អា​ផិត​មិន និង​ខុន​ដូ បាន​សម្លឹង​យក​តំបន់​ទួលគោក ធ្វើជា​គោលដៅ​របស់ខ្លួន ជាមួយ នឹង​ភាពជឿជាក់​ថា នឹង​ទទួល​មានជោគ​ជ័យ​ទៅលើ​គម្រោង​របស់ខ្លួន ហើយ​វា​មិន​លើសពី៣-៥ ឆ្នាំ​ទៀត​នោះទេ ភាពលេច​ធ្លោ​របស់​ទួលគោក អាច​នឹង​ដូចគ្នា​ទៅនឹង​ខណ្ឌ​បឹង​កង ដែល​ត្រូវបាន​ចាក់​បំពេញ​ដោយ​សំណង់​អគារខ្ពស់ៗជាមិនខាន។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម ធ្លាប់បាន​មានប្រសាសន៍​កាលពីពេល ថ្មីៗនេះ​ថា ភាព​រីកចម្រើន​នៃ​ខ័​ណ្ឌ​ទួលគោក មួយផ្នែកធំ​បានទទួល​ឥ​ទ្ឋិ​ពល​ចេញពី​ខ័​ណ្ឌ​បឹង​កេង ចំការមន និង​ខណ្ឌដូនពេញ ដោយសារ​តម្លៃ​នៅ​ទីនោះ មាន​ភាពសមស្រប​ងាយស្រួល​វិនិយោគ ប៉ុន្តែ​តម្លៃ​ដី​ក្នុង​តំបន់​ពាណិជ្ជកម្ម​នៅក្នុង​ខណ្ឌ​មួយ​នេះ បច្ចុប្បន្ន​អាច​ស្ថិតក្នុង​ចន្លោះ៣៥០០ ទៅ៤៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ ដោយឡែក​ដី​នៅ​តំបន់​លំនៅដ្ឋាន​មាន​ចន្លោះ២០០០ – ៣៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​ដី​នៅតាម​ផ្លូវតូចៗអាចមាន​តម្លៃ​ទាប​ជាង​នេះ។

លោក​បាន​បញ្ជាក់ថា “ដោយសារតែ​ភាពល្អប្រសើរ នៃ​កត្តា​ភូមិសាស្ត្រ​មាន​សក្ដានុពល មាន​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន និង​ភាព​ទាក់ទាញ​ដែលមាន​ស្រាប់ ពិសេស​កំណើន​នៃ​ការ​វិនិយោគិន​បរទេស និង​អ្នកវិនិយោគ​ក្នុងស្រុក នឹងធ្វើ​ឱ្យ​តំបន់​ទួលគោក បន្ត​រីកចម្រើន​បន្ថែមទៀត​ក្នុងពេល​ដ៏​ខ្លី”៕

ចំណេះដឹង! តើតួនាទីទាំង៧ របស់ធនាគារមានអ្វីខ្លះ?

ចំណេះដឹង! តើតួនាទីទាំង៧ របស់ធនាគារមានអ្វីខ្លះ?

ដោយ វុត្ថា

ភ្នំពេញ៖ ធនាគារ (The Roles of Banks) គឺជា​គ្រឹះស្ថាន​សេវា​ហិរញ្ញវត្ថុ ដែល​ផលិត និង​លក់​មូលធន​ជា​សាធារណៈ​ប្រកបទៅដោយ​វិជ្ជាជីវៈ និង​បាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

ធន​គារ​មាន​តួនាទីសំខាន់ៗដូចខាងក្រោម៖

តួនាទី​អន្តរការីៈ បង្វែរ​ការ​សន្សំ​ជា​សាច់ប្រាក់​ពី​សាធារណៈជន ឲ្យ​ទៅជា​ឥណទាន​សម្រាប់​សហគ្រាស​ពាណិជ្ជកម្ម និង​សហគ្រាស​ផ្សេងទៀត ដើម្បី​វិនិយោគ​នៅក្នុង​ការសាងសង់ សម្ភារ​បរិក្ខារ ឧបករណ៍ប្រើប្រាស់​និង​សន្និធិ។ល។

តួនាទី​ទូទាត់៖ ជាការ​អនុវត្ដ​នូវ​ការទូទាត់ផ្សេងៗ សម្រាប់​ទំនិញ​និង​សេវាកម្ម​ក្នុងនាម​ជា​អតិថិជន​របស់​ពួកគេ ដូចជា​ការចេញ​និង​ការទូទាត់​ជំ​រះ មូល​ប្ប​ទា​នប​ត្រ​ផ្ទេរ​សាច់ប្រាក់ ការទូទាត់​តាម​ប្រព​ន្ធ័​អេ​ទ្បិ​ត្រូ​និ​ច និង​ការដក​ប្រាក់​តាម​ប្រព័ន្ធ​ម៉ាស៊ីន​ទំនើប​អេ​ធី​អឹម(ATM)។

តួនាទី​ជា​អ្នកធានា៖ ឈរ​ពី​ខាងក្រោយ​អតិថិជន​របស់គេ ដើម្បី​ធ្វើការ​ទូទាត់ ឬ​សង​នូវ​បំណុល​របស់​អតិថិជន នៅពេលដែល​អតិថិជន​ទាំងនោះ មិនអាច​សង​ឲ្យ​ទៅ​ម្ចាស់បំណុល​របស់គេ​ក្នុង​កាលៈទេសៈ​ចៃដន្យ ដោយ​ធនាគារ គ្រាន់តែ​ចេញ​នូវ​លិខិតឥណទាន ដើម្បី​បង្ហាញ​នូវ​ទឹកប្រាក់​នៅក្នុង​គណនី​អតិថិជន​របស់គេ។

តួនាទី​គ្រប់គ្រង​ហា​និ​ភ័​យៈ ជួយ​ទៅដល់​អតិថិជន ក្នុងការ​រៀបចំ​នូវ​ការគ្រប់គ្រង​ប្រតិ​ប​ត្ដិ​ការ​ហិរញ្ញវត្ថុ សម្រាប់​ការកើតមាន​ហានិភ័យ នៃ​ការបាត់បង់​ទ្រព្យសម្បត្ដិ និង​ជីវិត​មនុស្ស។

តួនាទី​ជាទី​ប្រឹក្សា​លើ​ការ​សន្សំៈ ជួយ​ដល់​អតិថិជន លើ​ការផ្ដល់​ការប្រឹក្សា​យោបល់​សម្រាប់​គោលដៅ​រយៈពេល​វែង ក្នុងការ​ធ្វើឱ្យ​មានជីវិត​ល្អប្រសើរ ដូចជា គម្រោង​សាងសង់​ឬ​គម្រោង​អាជីវកម្មផ្សេងៗ ដើម្បី​ជៀសវាង​ទុក​ប្រាក់​សន្សំ​មិន​ចរាចរ​នៅលើ​ទីផ្សារ។

តួនាទី​ជា​អ្នកថែរក្សា​វត្ថុ​មានតម្លៃៈ ទុកដាក់​វត្ថុ​មានតម្លៃ​របស់​អតិថិជន និង​វាយតម្លៃ​ប្រកបដោយ​ភាព​សុ​ក្រិត​ភាព នូវ​តម្លៃ​របស់​ទ្រព្យសកម្ម​ឬ​ទ្រព្យសម្បត្ដិ ដែល​ធ្វើ​ប្រតិ​ប​ត្ដិ​ការ​នៅលើ​ទីផ្សារ។

តួនាទី​ជា​ភ្នាក់ងា​រៈ ក្នុងនាម​ជា​អ្នកតំណាង​ឲ្យ​អតិថិជន​ដើម្បី​ចាត់ចែង និង​ការពារ​នូវ​ទ្រព្យសកម្ម​របស់​ពួកគេ​ឬ​ចេញ និង​រំលស់ ឬ​ទទួល​ទូទាត់​លក់​ចេញ និង​ទិញ​ចូល​នូវ​ប័ណ្ណ​ភាគហ៊ុន​នានា។ ជាធម្មតា សកម្មភាព​ទាំងនេះ ត្រូវបាន​ផ្ដល់​ឲ្យ​ដោយ​នាយកដ្ឋាន​សច្ចភាព​រប​ស់ធ​នាគារ។

តួនាទី​អ្នកអនុវត្ត​គោលនយោបាយៈ ធ្វើ​ប្រតិបត្តិការ​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុង​គោលបំណង​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច និង​ឈានទៅដល់​គោលដៅ​ដែល​សង្គម​ចង់បាន៕

តើខណ្ឌណាខ្លះបាននឹងកំពុងក្លាយជាតំបន់CBDរបស់ទីក្រុងភ្នំពេញ?

ដោយ វុត្ថា

ភ្នំពេញៈ រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បាននឹងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយខណ្ឌមួយចំនួនបាននិងកំពុងប្រែក្លាយជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មថ្មី (CBD) ដោយសារកំនើនប្រជាសាស្រ្ត ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ឋ និងកំនើនសេដ្ឋកិច្ចរបស់ប្រទេស។

លោកស្រី Grace Rachny Fong នាយិកាប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia បានប្រាក់គេហទំព័រ propertyarea.asia ឱ្យដឹងកាលពីពេលថ្មីៗនេះថា មកដល់ពេលបច្ចុប្បន្ននេះ មានខណ្ឌមួយចំនួនដូចជាខណ្ឌ ចំការមន ខណ្ឌបឹងកេងកង ខណ្ឌទួលគោក និងខណ្ឌដូនពេញ បាននឹងកំពុងក្លាយទៅជាតំបន់ពាណិជ្ជកម្ម ដោយមានទាំងហេដ្ឋារចនាសម្ព័ន្ធ និងអគារខ្ពស់ៗជាច្រើនរីកដុះដាល់កាន់តែច្រើន។

លោកស្រីបន្តថា ក្រៅពីនេះក៏មានខណ្ឌមួយចំនួនទៀត នៃទីក្រុងភ្នំពេញក៏បាននិងកំពុងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មផងដែរ ដែលរួមមានខណ្ឌមានជ័យ (តំបន់៦០ម៉ែត្រ) ខណ្ឌជ្រោយចង្វា និងសែនសុខជាដើម ព្រោះខណ្ឌទំាងនេះ បាននឹងកំពុងមានការរីកចំរើនយ៉ាងលឿនទាំង ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងច្រើន។

លោកស្រីបន្ថែមថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានរីកចំរើនអស់រយៈជាច្រើនឆ្នាំមកនេះ បានជំរុញឱ្យទីក្រុងភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ធកាន់តែរីកធំ ដែលទាមទាឱ្យរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធបន្តពង្រឹងការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនអគារពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេស។

លោកស្រីបន្តទៀតថា “នៅពេលមានអគារពាណិជ្ជកម្ម (Commercial Buildings) រីកដុះដាល់កាន់តែច្រើន នៅក្នុងខណ្ឌដែលមានសេដ្ឋកិច្ចរីកចំរើនទំាងនោះ ក៏ត្រូវការសម្ភារៈបង្កាអគ្គីភ័យផងដែរ និងពិនិត្យមើលគុណភាពសំណង់ ឱ្យបានគ្រប់ ជ្រុងជ្រោយជៀសវាងហានីភ័យណាមួយកើតឡើងជាយថាហេតុ”។

ជាមួយគ្នានេះដែរ តម្លៃអចលនទ្រព្យនៅក្នុងតំបន់សេដ្ឋកិច្ចរីកចំរើនទាំងនេះ ក៏មានតម្លៃខ្ពស់ផងដែរ បើធៀបជាមួយនឹងបណ្តាខណ្ឌផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ ហើយពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃអចលនទ្រព្យនៅក្នុងតំបន់ទាំងនេះ បន្តកើនឡើងជាលំដាប់អាស្រ័យទៅលើទំហំ និងទីតាំងជាក់ស្តែង។

នៅក្នុងរាជធានីភ្នំពញមានខណ្ឌសរុប ចំនួន១៤ដែលរួមមាន ខណ្ឌព្រែកព្នៅ ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌឬស្សីកែវ ខណ្ឌ៧មករា ខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខ័ណ្ឌបឹងកេងកង និងខ័ណ្ឌកំបូល ដែលខណ្ឌនីមួយៗ បាននឹងកំពុងមានការរីករីកចំរើនលើគម្រោងវិនិយោគជាច្រើន រួមមាហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងលំនៅឋានជាដើម។

សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានឱ្យ ដឹងដែរថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ មានការរីកចំរើនលើគ្រប់វិស័យទាំងវិស័យហេដ្ឋរចនាសម្ព័ន្ធ សំណង់អគារ សំណង់អគារខ្ពស់ៗ ការពង្រីកផ្ទៃដី ជាដើម មិនដូចកាលពីពេលកន្លងមកនោះទេ។
សម្តេចថា “ចឹងបានជានៅទីក្រុងភ្នំពេញបច្ចុប្បន្ន យើងពិនិត្យមើលអំពីការរីកលូតលាស់នៅទីក្រុងភ្នំពេញ។ ភ្នំពេញកាលពីសម័យមុន ដែលយើងចូលមកគ្រប់គ្រង គឺភ្នំពេញតែជាង៣០០គីឡូម៉ែត្រការ៉េទេ ប៉ុន្តែឥឡូវឡើងទៅដល់ជាង៦០០ គីឡូម៉ែត្រការ៉េ”៕

អ្នកនាំពាក្យ៖ ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែនៅខេត្តព្រះសីហនុសម្រេចបាន៥៥% ហើយ

ដោយវុត្ថា

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បើគិតចាប់ពីថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ពេលនេះសម្រេចបាន៥៥% ហើយ។

លោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០នេះថា បើគិតចាប់ពីថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ គឺមានរយៈពេលជាង ៤ ខែហើយ ដោយក្រុមកងវិស្វកម្ម រួមទាំងក្រុមហ៊ុនឯកជនទទួលគំរោងសា្ថបនាសរុបទាំង ៨ក្រុមហ៊ុន។

លោកបន្តថា ក្រុមហ៊ុនទាំង ៨ដែលទទួលបានការអនុញ្ញាតស្ថានបនាបាននឹងកំពុងតែពន្លឿនការងារស្ថាបនារៀងៗខ្លួន ទាំងយប់ ទាំងថ្ងៃ ដើម្បីសំរេចអោយបានទៅតាមផែនការដែលបានកំណត់ ដែលមកទល់ពេលនេះបើគិតជារួមគឺ សំរេចបានប្រមាណ ៥៥% ហើយ។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានឱ្យដឹងថា ផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលកំពុងដំណើរការស្ថាបនានេះ គឺមានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន ៣ និងស្ពានចំនួន ៦ប្រវែង ២៥២ម៉ែត្រ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា ផ្លូវទាំងនេះត្រូវប្រើរយៈពេលក្នុងការស្ថាបនាត្រឹមតែ ៨ខែប៉ុណ្ណោះ ដូច្នេះនៅពេលខាងមុខឆាប់ៗនេះ ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា។

លោកបន្ថែមថា ដោយឡែកក្នុង គោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណ្ឌភាព បរិស្ថាន ល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់រឹងមាំប្រើប្រាស់ បានយូរអង្វែង ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្របខណ្ឌនៃថវិកាទទួលបានពីការដោះដូរធនធាននៅខេត្តព្រះសីហនុ ។

ផ្លូវទាំង ៣៤ខ្សែ ដែលកំពុងតែស្ថាបនាក្នុងក្រុងព្រះសីហនុនេះ គឺទទួលបន្ទុកស្ថាបនាដោយ គអឆក ដោយចាប់តាំងពីពេលសម្ពោធបើកការដ្ឋានដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកទល់ពេលនេះគឺសម្រេចការស្ថាបនាបាន ៣០ភាគរយ ហើយ៕

សម្ដេចតេជោៈ វិស័យឧស្សាហកម្មវាយនភ័ណ្ឌជាសាកលកំពុងជួបហានិភ័យខ្ពស់

ដោយៈ រ៉ាណេត

ភ្នំពេញៈ បច្ចុប្បន្ននេះវិស័យឧស្សាហកម្មវាយនភ័ណ្ឌ នៅលើសាកលលោកកំពុងតែជួបនឹងហានិភ័យខ្ពស់ ដែលក្រៅពីខ្វះខាត ថែមទាំងបាត់បង់នូវការបញ្ជារទិញ ពីទីផ្សារផងដែរ។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពី ការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះថា វិបត្តិ និងហានិភ័យរបស់វិស័យឧស្សហកម្មវាយណភ័ណ្ឌ មិនមែនកើតមានតែចំពោះកម្ពុជានោះទេ ប៉ុន្តែវាជាវិបត្តិសាកល ដែលកើតមាននៅតាមបណ្តាប្រទេសនានាមួយចំនួនទៀត។

សម្ដេចតេជោបញ្ជាក់ថា យើងមានផលប៉ះពាល់២យ៉ាងកើតឡើងផលប៉ះពាល់១បែប គឺខ្វះវត្ថុធាតុដើម។ ក្នុងចំណោម៥៧រោងចក្រ ដែលមានការបិតទ្វារ ៥០រោងចក្របិតទ្វារដោយសារតែខ្វះវត្ថុធាតុដើម ដែលត្រូវដេរឱ្យម៉ាកមួយៗមិនមែនវត្ថុធាតុដើមណាចេះតែដេរបាននោះទេ ហើយ៧រោងចក្រទៀតបិទទ្វារ ដោយសារតែខ្វះអ្នកបញ្ជារទិញ។សម្តេចបន្តថាដោយសារតែប្រទេសខ្លះវាបិតប្រទេស បើគេបិតប្រទេសហើយឱ្យនាំទៅម៉េច? នាំទៅវាមិនបានចឹងមានហានិភ័យ នៃបញ្ហាឧស្សាហកម្មវាយណភ័ណ្ឌ មិនថាកម្ពុជា មិនថាវៀតណាម ថៃ បង់ក្លាដែស ស្រីលង្កា ឥណ្ឌា ភូមា ឡាវ នោះទេ

សម្ដេចតេជោបានបន្តថា ផលប៉ះពាល់ពីវិបត្តិនៃជំងឺ Cpovid-19 នេះ ក្រៅពីជះឥទ្ធិពលទៅលើវិស័យខាងលើនេះ វាក៏បានជះឥទ្ធិពលទៅលើវិស័យដឹកជញ្ជូន យ៉ាងធ្ងន់ធ្ងរផងដែរ ជាក់ស្ដែងដូចជានៅសឹង្ហបុរី ដែលមានយន្តហោះសម្រាប់បម្រើដល់ការដឹកជញ្ជូនជាង១០០គ្រឿង បច្ចុប្បន្នមានត្រឹម១១គ្រឿងប៉ុណ្ណោះ សម្រាប់ដំណើរការបម្រើក្នុងវិស័យមួយនេះ៕


មន្ទីរពេទ្យអន្តរជាតិតម្លៃរាប់លានដុល្លារចាប់ផ្តើមបង្ហាញវត្តមាននៅទីក្រុងភ្នំពេញ

ដោយវុត្ថា

ភ្នំពេញៈ មន្ទីរពេទ្យអន្តរជាតិថ្មីមួយ ដែលមានតម្លៃវិនិយោគជាច្រើនលានដុល្លារអាមេរិក បានចាប់ផ្តើមបង្ហាញខ្លួននៅកណ្តាលទីក្រុងភ្នំពេញ ដើម្បីផ្តល់នូវសេវាកម្មថែទាំសុខភាព និងព្យាបាលដល់ពលរដ្ឋកម្ពុជា។

លោកបណ្ឌិតថេយ គ្រីស្តូហ្វ័រ នាយកប្រតិបត្តិនៃមន្ទីរពេទ្យ ដឹប្រេស្ទីហ្ស៍ បានឱ្យដឹងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ នេះ ថា មន្ទីរពេទ្យអន្តរជាតិថ្មីនេះ នឹងផ្តល់សេវាកម្មនិងស្តង់ដារលំដាប់អន្តរជាតិ និងតាមវិធីសាស្រ្តថែទាំសុខភាពរបស់សិង្ហបុរី ដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំនាញដ៏ល្អបំផុតជាមួយនឹងឧបករណ៍ទំនើបចុងក្រោយ។

លោកបានបន្ថែមថា ចក្ខុវិស័យ និងបេសកកម្មរបស់យើងខ្ញុំ គឺផ្តល់ការព្យាបាលដែលប្រកបដោយប្រសិទ្ធភាព ជាមួយនឹងបច្ចេកវិទ្យាសុខាភិបាលចុងក្រោយ តាមវិធីសាស្រ្តវេជ្ជសាស្រ្តអន្តរជាតិ និងប្រកបដោយក្រមសីលធម៌ខ្ពស់

លោកបណ្ឌិតបន្ថែមថា ទន្ទឹមនឹងការផ្តល់ជូននូវសេវាកម្មថែទាំ និងព្យាបាលនៅប្រទេសកម្ពុជា មន្ទីរពេទ្យអន្តរជាតិថ្មីនេះ នឹងរួមចំណែកជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់ស្តង់ដារនៃការថែទាំសុខភាព ឱ្យកាន់តែប្រសើរជាងនេះបន្ថែមទៀត

លោកបញ្ជាក់ទៀថា មន្ទីរពទ្យអន្តរជាតិថ្មីនេះ បានបោះទុននៅក្នុងដំណាក់កាលដំបូងជាច្រើនលានដុល្លារ ដែលបានចំណាយពេលសាងសង់អស់រយៈពេលជាង ឆ្នាំ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសេវាសុខភាពកម្ពុជាកាន់តែមានគុណភាពខ្ពស់៕

ក្រុមហ៊ុនចិនបោះទុនវិនិយោគ៣០លានយ័ន លើផ្នែកវិស្វកម្មផ្លូវថ្នល់នៅ ខេត្តព្រះសីហនុ

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនជែងស៊ូកៃលីរ៉ូដ អេនជីនារីង ខូអិលធីឌី ដែលមានមូលដ្ឋាននៅប្រទេសចិនបោះទុនវិនិយោគប្រមាណ៣០លានយ័ន លើផ្នែកវិស្វកម្មផ្លូវថ្នល់នៅក្នុងខេត្តព្រះសីហនុ។

លោកប្រធានក្រុមហ៊ុន ជែងស៊ូកៃលីរ៉ូដ អេនជីនារីង ខូអិលធីឌី ថ្លែងក្នុងពិធីបើកសម្ភោធក្រុមហ៊ុនស្ថាបនាផ្លូវនាព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០នេះថា គំរោងនេះស្ថិតនៅក្នុភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកបន្តថា គំរោងនេះធ្វើឡើងដើម្បីគាំទ្រ គោលនយោបាយ ខ្សែក្រវ៉ាត់មួយ វិថីមួយ ខណៈក្រុមហ៊ុននៅតែមានសង្ឃឹមថា សម្រាប់ខេត្តព្រះសីហនុសេដ្ឋកិច្ច នឹងងើបឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។

លោកបានឲ្យដឹងថា ក្រុមហ៊ុនបានបង្កើតឡើងនៅខែមករា ឆ្នាំ២០០៣ នៅប្រទេ​សចិន ជាមួយនឹងទុនវិនិយោគចំនួន៣០លានយ័ន។ នៅប្រទេសចិន ក្រុមហ៊ុនមានផ្នែកវិស្វកម្មផ្លូវថ្នល់ បុគ្គលិកគ្រប់គ្រង ជំនាញវិស្វកម្មផ្លូវថ្នល់ និងអ្នកគ្រប់គ្រងសេដ្ឋកិច្ចជាង៥០នាក់ ហើយក៏មានម៉ាស៊ីនក្រាល ថ្មកៅស៊ូប្រភេទធំ ម៉ាស៊ីនរឡូកិនថ្នល់ ម៉ាស៊ីនត្រាទ័រ នឹងម៉ាស៊ីនផ្សេងទៀតជាង៣០គ្រឿង។

ក្រុមហ៊ុនមានបទពិសោធផ្នែកគម្រោងផ្លូវថ្នល់ និងវិស្វកម្មនៅក្រុងស៊ូចូវ ក្រុងអ៊ូស៊ី ក្រុងណានជីង ខេត្តអានហួយ និងទីតាំងផ្សេងៗជាច្រើនទៀតនៅប្រទេសចិន ។ ក្រុមហ៊ុនមានសម្ភារៈ សំណង់ ទំនើប គ្រប់គ្រាន់ និងសម្បូរបែប។

នៅខែមីនា ឆ្នាំ ២០២០ ក្រុមហ៊ុនកៃលីវូដ អ៊ិនជីនេះរីង (ខេមបូឌា) ខូអិលធីឌី បានបញ្ចប់ការវិនិយោគដំណាក់កាលទី១ លើទឹកប្រាក់ប្រមាណ៧លានដុល្លារអាមេរិក។ បច្ចុ​ប្បន្ននេះ បានត្រៀមរួចរាល់សម្រាប់សង្វាក់ផលិតកម្ម ជាមួយនឹងឧបករណ៍ធំជាងគេនិងទំនើបបំផុតនៅក្នុង ប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតបាន៣២០តោន ក្នុងមួយម៉ោងប្រមាណជាង៣៥០០តោនក្នុងមួយថ្ងៃ។ ម៉ាស៊ីននេះ ក្នុងមួយថ្ងៃអាចក្រាលថ្មកៅស៊ូបានប្រមាណជាង២០,០០០ ម៉ែត្រការ៉េ ក្នុងកំរ៉ាស់៧សង់ទីម៉ែត្រ ។

លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សា្វគមន៍ ចំពោះវត្តមានអ្នកវិនិយោគ នៅលើទឹកដីខេត្តព្រះសីហនុ និងបានបញ្ជាក់ថា ការបើកសម្ពោធក្រុមហ៊ុនស្ថាបនាផ្លូវ ជែងស៊ូកៃលីរ៉ូដ អេនជីនារីង ខូអិលធីឌី នៅពេលនេះបានបង្ហាញឆន្ទៈយ៉ាងមុតមាំនូវការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែលប្រទេសកម្ពុជាកំពុងតែប្រឈមមុខ នឹងការឆ្លងរីករាលដាលនៃវីរុសកូវីត១៩។

លោកមានប្រសាសន៍ថា “ក្រុមហ៊ុននេះនឹងអាចក្លាយជាក្រុមហ៊ុន ដែលជោគជ័យហើយការបើកសម្ពោធនេះ គឺជាការបង្ហាញពីការរីកចម្រើនថ្មីមួយ ទោះក្នុងស្ថានភាពបែបណាក៏ដោយ នៅខេត្តព្រះសីហនុនៅតែបន្ត ដំណើរការអភិវឌ្ឍជាពិសេស តាមរយៈការបើកសម្ពោធថ្មីរបស់ក្រុមហ៊ុន ជឿជាក់ថាក្រុមហ៊ុន នឹងក្លាយជាដៃគូដ៏ល្អរបស់រដ្ឋបាលខេត្ត របស់ប្រជាជន និងអ្នកវិនិយោគ”។

ជាមួយគ្នានេះក្រុមហ៊ុន ក៏បានរួមចំណែកផ្ដល់ការងារដល់យុវជនកម្ពុជា និងរួមចំណែក ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី នៃខេត្តព្រះសីហនុ ក៏ដូចជារួមចំណែកលើក កម្ពស់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុទាំងមូលផងដែរ៕

ក្រុមហ៊ុនវេជ្ជសាស្ដ្រសឹង្ហបូរីធំមួយបង្កើនទុនវិនិយោគដើម្បីទាញយកអតិថិជនពីកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ដ្រដែលចុះបញ្ជីនៅប្រទេសសឹង្ហបូរីឈ្មោះ Biolidics Limited បានប្រកាសថា ខ្លួននឹងទិញយកក្រុមហ៊ុនមន្ទីរពិសោធន៍ជីវវេជ្ជសាស្រ្ត Biomedics Laboratory ជាមួយទឹកប្រាក់ហូតដល់ ៣,៧ លានដុល្លារសឹង្ហបុរី (២,៦ លានដុល្លារ) ដើម្បីចាប់យកអតិថិជនពីប្រទេសជាច្រើន រួមមានកម្ពុជាផងដែរ។

ក្រុមហ៊ុន Biolidics បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃនេះថា ខ្លួននឹងចំណាយ ១០ ម៉ឺនដុល្លារនៅពេលបញ្ចប់ការទិញយក ហើយការពិចារណាដែលនៅសល់អាចត្រូវបានពន្យារពេលរហូតដល់ ២៤ ខែ បន្ទាប់ពីការចុះកិច្ចព្រមព្រៀង។

មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រនេះផ្តល់ជូននូវការធ្វើរោគវិនិច្ឆ័យរោគសញ្ញារួមទាំងការធ្វើតេស្តហ្សែន និងការធ្វើរោគវិនិច្ឆ័យទាក់ទងនឹងជំងឺមហារីកដទៃទៀតសម្រាប់ជំងឺមហារីក។ វាក៏ជាមន្ទីរពិសោធន៍តែមួយគត់នៅអាស៊ីដែលត្រូវបានទទួលស្គាល់ដោយកម្មវិធីមហាវិទ្យាល័យរោគសាស្ត្រអាមេរិកសម្រាប់ការរកឃើញកោសិកាឈាមរត់-ដុំសាច់មហារីក (CTC) ។

ក្រុមហ៊ុន Biolidics បានឱ្យដឹងថា សមត្ថភាពនៃការរកឃើញរបស់ Biomedics គឺបំពេញបន្ថែមជាមួយនឹងបច្ចេកវិទ្យាថ្មីដែលមានមូលដ្ឋានលើបច្ចេកវិទ្យាពិនិត្យកោសិកាឈាមរត់-ដុំសាច់មហារីក
ក្រុមហ៊ុននឹងទិញយក Biomedics ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Clearbridge Health Limited។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Biolidics នឹងបន្តសហការជាមួយក្រុមហ៊ុន Clearbridge ដើម្បីចាប់យកអតិថិជនដែលបានបង្កើតឡើងចុងក្រោយនៅប្រទេសប្រ៊ុយណេ មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបហូរី ថៃ វៀតណាម ហុងកុង ចិន និងអូស្ត្រាលី។

ក្រុមហ៊ុនបានឱ្យដឹងថា “ការទិញយកនេះអាចជួយឱ្យក្រុមហ៊ុន Biolidics ទទួលបាននូវធនធាននិងសមត្ថភាពរបស់មន្ទីរពិសោធន៍ Biolidics ដោយហេតុនេះអាចឱ្យក្រុមហ៊ុន ផ្តល់នូវសេវាកម្មថ្មីៗដូចជាសេវាកម្មធ្វើរោគវិនិច្ឆ័យ និងសេវាកម្មស្រាវជ្រាវតាមកិច្ចសន្យាដល់គ្លីនិក និងក្រុមហ៊ុនវេជ្ជសាស្ត្រ”។

បញ្ចូលក្នុងឆ្នាំ ២០០៩ ក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរីផ្តោតលើការអភិវឌ្ឍប្រព័ន្ធពង្រឹងកោសិកាដែលអាចត្រូវបានប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកការព្យាករណ៍ការជ្រើសរើសការព្យាបាល និងការត្រួតពិនិត្យ៕

DealStreetAsia