ដោយ វុត្ថា
ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឱ្យថា គម្រោងវិនិយោគនានានៅក្នុងខេត្តព្រះសីហនុ ហាក់មានសញ្ញាថមថយខ្លះ ក្នុងអំឡុងពេលដែលមានការផ្ទុះនៅជំងឺផ្លូវដង្ហើមប្រភេទថ្មីកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងតាមទូរសព្ទនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២០ នេះថា នៅក្នុងមួយរយៈចុងក្រោយនេះ មានការថមថយខ្លះលើការវិនិយោគលើវិស័យអចលនទ្រព្យ សណ្ឋាគារនិងទេសចរណ៍ជាដើម តែមិនមាននៅក្នុងខេត្តព្រះសីហនុនោះទេ ស្ទើតែគ្រប់ទីន្លែងទាំងអស់។
លោកបន្តថា “បញ្ហាជំងឺកូវីដ១៩នេះជារឿងដែលសំខាន់ សម្រាប់ធ្វើឱ្យសកលលោកមានការថមថយដូចគ្នា តែអ្វីជាកិច្ចការអាទិភាពដែលរដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់ខ្លាំង លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបាននឹងកំពុងរាតត្បាត។
លោកបន្ថែមទៀថា ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បាន និងដាក់ចេញនូវវិធានការផ្សេងៗដើម្បីទប់ស្កាត់នូវជំងឺនេះ កុំឱ្យមានការរីករាលដាល ទៅដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រហសីហនុទាំងមូល។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា វិស័យអចលនទ្រព្យរបស់កម្ពុជាបាន និងកំពុងថមថយក្នុងរយៈពេលខ្លីជាពិសេសក្នុងអំឡុងខែមីនា ឆ្នាំ ២០២០នេះ តែមិនធ្វើឱ្យវិស័យអចលនទ្រព្យ ដែលជាសសរស្តម្ភសេដ្ឋកិ្ចថមថយខ្លាំងនោះទេ។
លោកបន្តថា “វិស័យអាទិភាពមួយនេះ នៅតែពង្រឹងអាទិភាពរបស់ខ្លួន និងនៅតែដើរតួជាសរសរស្តម្ភ ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងរមាំ។លោកថា “នៅដើមឆ្នាំ២០២០ នេះ មានគម្រោងស្នើសុំវិនិយោគច្រើន តែយើងមិនទាន់ដឹងថាគម្រោងធ្វើឬក៏មិនធ្វើនោះទេ តែសម្រប់គម្រោងចាស់ៗនៅតែដំណើរការដដែលបើទោះបីមានការផ្ទុះនូវជំងឺកូវីដ១៩ ក៏ដោយ។
ខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមថាជា តារារៈនាទិសនិរតី ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ មណ្ឌលកំសាន្ត។ ល។

ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តព្រះសីហនុជាប៉ូលអភិវ ឌ្ឍជាតិប្រកបដោយ ចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈ ការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕




លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី នៅក្នុងជំនួបពិភាក្សាជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានពិភាក្សាគ្នាពីឥទ្ធិពលនៃជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងជាសកល មិនមែនសម្រាប់តែប្រទេសណាមួយនោះទេ។
តម្លៃនៃលោហៈធាតុដ៏មានតម្លៃនេះ បានកើនឡើងដល់កំពូលក្នុងរយៈពេល៧ឆ្នាំនៅលើទីផ្សារទំនិញក្នុងខែនេះ ដោយសារពាណិជ្ជករ បានស្វែងរកកន្លែងវិនិយោគដែលមានសុវត្ថិភាព ពីជំងឺរាតត្បាត COVID-19 និងផលប៉ះពាល់សេដ្ឋកិច្ចដែលកំពុងអន្តរាយ។


អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment លោកម៉ម សិរីបញ្ញាបានថ្លែងប្រាប់គេហទំព័រ Property Area Asia នៅរសៀលថ្ងៃទី ២៧ មីនា ឆ្នាំ ២០២០នេះថា ថ្វីត្បិតតែមិនផុសផុល ដូចកាលវីរុសមិនទាន់ចូលមែន ក៏ប៉ុន្តែស្ថានភាពខុនដូនៅពេលបច្ចុប្បន្ន អ្នកអភិវឌ្ឍលើវិស័យខុនដូនេះ ចេះតែខិតខំប្រឹងលក់រួមជាមួយការផ្តល់ជូនពិសេស ដល់អតិថិជនទុកចំណេញនៅថ្ងៃក្រោយ។
លោកនាយកបានប្រាប់ថា ជាក់ស្តែង ខុនដូនៅខាងជ្រោយចង្វារ មានតម្លៃសមរម្យដែលក្នុងយូនីតមានតម្លៃត្រឹម៥ម៉ឺន ឬ៦ម៉ឺនដុល្លារឡើង។ ចំណែកនៅក្នុងខណ្ឌទួលគោកក៏មានតម្លៃសមរម្យ ដែលអ្នកចង់វិនិយោគទិញរួចអាចចំណេញ បាននៅថ្ងៃអនាគតផងដែរ៕

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍ PREMIUM Group លោក ម៉ាន់ ចាន់ឌី បានអះអាងឲ្យដឹងនាថ្ងៃទី២៦ មិនានេះថា បច្ចុប្បន្ននេះគម្រោងលំនៅដ្ឋានមួយចំនួននៅតែសកម្មភាពទិញ-លក់ធម្មតា ដែលជាតម្រូវការរបស់អតិថិជនក្នុងស្រុក។
លោកឧកញ៉ាបានបញ្ជាក់ថា “ចំពោះអ្នកមានលុយគ្រប់គ្រាន់ គេនៅតែបន្តសាងសង់ ហើយអាចនឹងមានឱកាសលក់បានលឿនជាងគម្រោងដទៃទៀត”។ លោកបន្តទៀតថា “សព្វថ្ងៃនេះ ខ្ញុំនៅតែឃើញមានអ្នកដើររកទិញលំនៅដ្ឋាន សម្រាប់ស្នាក់នៅ ទោះជាមិនច្រើនដូចកាលពីចុងឆ្នាំ២០១៩ក៏ដោយ”។
