តើចិនត្រូវប្រើយុទ្ធសាស្រ្តដូចម្តេចដើម្បីឱ្យចរន្តសេដ្ឋកិច្ចក្នុងប្រទេសដើរឡើងវិញ?

ដោយ ហ្សូលី

ប្រទេសចិនៈ មកទល់ពេលនេះស្ថានភាពជម្ងឺកូវីដ១៩ នៅប្រទេសចិន មានភាពស្ងប់ស្ងាត់ច្រើន ដែលជាហេតុអនុញ្ញាតឱ្យប្រទេសចិន ត្រឡប់មកមានដំណើរការល្អប្រសើរឡើងវិញ ដោយចិនបានប្រើវិធីសាស្រ្តមួយចំនួន។

ដើម្បីចាប់ផ្តើមឱ្យប្រទេស មានចរន្តសេដ្ឋកិច្ចឡើងវិញជាបន្តបន្ទាប់ ហាងលក់គ្រឿងអេឡិចត្រូនិច ហាងកាហ្វេ និងអាជ្ញាធរក្នុងតំបន់ កំពុងដើរចែកចាយខិតបណ្ណបញ្ចុះតម្លៃដែលសរុបស្មើតម្លៃរាប់លានដុល្លារ។

ក្រុមហ៊ុន និងម្ចាស់អាជីវកម្មជាច្រើន នាំគ្នាចែកបណ្ណបញ្ចុះតម្លៃ ដើម្បីទាក់ទាញអតិថិជន ខណៈដែលក្រុមហ៊ុនAlibaba ធ្វើការបញ្ចុះតម្លៃដល់ទៅ១០លានដុល្លារ សម្រាប់អ្នកទិញទំនិញតាមប្រព័ន្ធអនឡាញ។

អាជ្ញាធរផ្លូវដែក បានបន្ធូរបន្ថយតម្លៃប្រមាណ៤៥% កំឡុងពេលដែលរដ្ឋាភិបាលនៅតាមបណ្តារខេត្តដូចជា ហូប៉ី ស៊ីជាំង និងគ័ងស៊ី បានប្រគល់បណ្ណបញ្ចុះតម្លៃក្នុងន័យទាក់ទាញភ្ញៀវទេសចរណ៍។

រោងភាពយន្តចំនួន៥០០កន្លែង ចាប់បើកដំណើរការសារជាថ្មី បន្ទាប់ពិបិទទ្វារបណ្តោះអាសន្នរយៈពេល២ខែ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន ក្នុងប្រទេសចិន។ ចំណែកឯរដ្ឋាភិបាល បានកាត់បន្ថយការរឹតបន្តឹង ដោយជម្រុញឱ្យប្រជាជនត្រឡប់ទៅបើកមុខជំនួញនៅតាមផ្សារទំនើប និងភោជនីយដ្ឋានវិញដូចគ្នា។

តាមផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលចិន ពួកគេនឹងជម្រុញឱ្យប្រជាជនទាំងអស់ត្រលប់ចូលធ្វើការ បណ្តាក់ទុនអាជីវកម្មទាំងក្នុងស្រុក និងក្រៅស្រុក និងការពារក្រុមហ៊ុនរបស់ពួកគេឱ្យបានល្អជៀសវាងក្ស័យធន។ បន្ថែមពីលើនោះ ទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលទុកបម្រុងសម្រាប់ឧបករណ៍វេជ្ជសាស្រ្ត និងការព្យាបាលជម្ងឺ ត្រូវរដ្ឋាភិបាលបង្វិលយក ទៅធ្វើជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋចិន។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាល ក៏បានកាត់បន្ថយពន្ធលើអាជីវកម្មខ្នាតតូច និងតម្រូវឱ្យធនាគារពន្យា ពេលការទូទាត់ប្រាក់កម្ចី សម្រាប់គ្រួសារដែលមានបញ្ហា ឬក្រុមហ៊ុនដែលជាមធ្យោបាយមួយ ដើម្បីជួយពួកគេឱ្យរួចផុតពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កំពុងពង្រីកសារដែលថា ប្រទេសនេះអាចលោតត្រឡប់មកវិញយ៉ាងខ្លាំងថែមទៀតផង៕

ចំណេះដឹង! តើតួនាទីមេធាវីមានសារៈសំខាន់ដូចម្តេចក្នុងកិច្ចសន្យាទិញ-លក់?

ដោយវុត្ថា

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ មានសន្ទុះ មានការរីកចំរើនយ៉ាងខ្លាំងមួយនៅក្នុងតំបន់អាស៊ី ដែលធ្វើឱ្យប្រតិបត្តិការទិញលក់ក៏មានកំណើនផងដែរ។

ជាមួយគ្នានេះ នៅក្នុងប្រតិបត្តិកាការទិញ លក់អចលនទ្រព្យ (មានទំហំទឹកប្រាក់ច្រើន) ត្រូវតែធ្វើឡើងជាកិច្ចសន្យាជាលាយលក្ខណ៍អក្សរ តាមទម្រង់លិខិតយថាភូតដែលមានការទទួលស្គាល់ ពីមន្រីសាធារណៈ មេធាវី ឬសាក្សីជាចាំបាច់។

ជាទូទៅនៅក្នុងកិច្ចសន្យានេះ ត្រូវទាមទាឲ្យមានមេធាវីជួយ សម្របសម្រួលក្នុងដំណើរការរៀបចំឯកសារ និងការតាក់តែងខសន្យានានា សម្រាប់កិច្ចសន្យាទាំងមូល។ មេធាវីជាភាគីមួយ ដ៏សំខាន់មួយក្នុងការដឹងឮ ពីការទិញលក់របស់ភាគីទាំងពីរ។ ហើយនៅក្នុងកិច្ចសន្យានោះទៀតសោត ក៏តម្រូវឲ្យមានសាក្សីចុះហត្ថលេខា ឬផ្តិតមេដៃទទួលស្គាល់លើលិខិតផ្លូវការមួយនេះ។

ម្យ៉ាងវិញទៀតការធ្វើកិច្ចសន្យាទិញលក់ត្រឹមត្រូវ គឺអាចបញ្ជាក់ពីភាពស្របច្បាប់ និងភាពច្បាស់លាស់ អំពីខ្លឹមសារ និងលក្ខខណ្ឌចាំបាច់នានា ដែលបានតាក់តែងឡើងដើម្បីរក្សាសុវត្ថិភាពសម្រាប់ភាគីទាំងសងខាង។

រាល់ឯកសារទាំងនេះ ជាភស្តុតាងចាំបាច់មួយក្នុងការជំទាស់ ឬតវ៉ាក្នុងករណីមានវិវាទកើតឡើង។ វិវាទទាំងនេះអាចមានដូចជា៖ ការបង់ប្រាក់ចំនួនសរុបនៃតម្លៃអចលនទ្រព្យរយៈពេលទូទាត់ប្រាក់ ទីតាំង ទំហំ និងប្រភេទផ្ទះ ឬដី និងប្លង់ដីជាដើម៕

សេវាកម្មសាធារណៈចំនួនពីរត្រូវបានដាក់ឲ្យផ្អាកដំណើរការនៅភ្នំពេញ

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសផ្អាកការផ្អាកសេវារថយន្តក្រុងCitBus) និងសេវាកាណូត(Taxi Boat) ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនាល្ងាចថ្ងៃទី២៦ មិនានេះថា ការផ្អាកសេវារថយន្តក្រុងCity Bus) និងសេវាកាណូត(Taxi Boat) ជាបណ្ដោះអាសន្ននេះ វិធានការមួយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លង និងការរីករាលដាលជំងឺកូវីដ១៩ ហើយសេវាដឹកជញ្ជូនទាំងពីរនេះ នឹងត្រូវបើកដំណើរការឡើងវិញ នៅពេលណាដែលស្ថានការណ៍នៃជំងឺកូវីដ១៩បានធូរស្បើយ៕

បារាំងជួលយន្តហោះពិសេសដឹកពលរដ្ឋរបស់ខ្លួនជាង ៤០០នាក់ ដែលរស់នៅកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលប្រទេសបារាំង តាមរយៈស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានសម្រេចជួលយន្តហោះពិសេស ដឹកជញ្ជូនពលរដ្ឋរបស់ខ្លួន ដែលជាភ្ញៀវទេសចរជាង៤០០នាក់ កំពុងជាប់គាំងនៅកម្ពុជា ហោះហើរទៅកាន់ក្រុងដូហា ប្រទេសកាតា។

តាមរយៈមន្រ្តីបម្រើការងារនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់ឱ្យដឹងនៅល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះថា ស្ថានទូតបារាំងប្រចាំកម្ពុជា បានជួលយន្តហោះពិសេស មកពីក្រុមហ៊ុនអាកាសចរណ៍កាតា ដើម្បីដឹកជញ្ជូនអ្នកទេសចរបារាំងជាង៤០០នាក់ដែលកំពុងជាប់គាំងនៅកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងដូហា ប្រទេសកាតា។

មន្រ្តីរូបនេះបានបញ្ជាក់ថា នេះគឺជាជើងហោះហើរពិសេស ដែលស្ថានទូតបារាំងប្រចាំនៅទីក្រុងភ្នំពេញ បានជួលពីក្រុមហ៊ុនអាកាសចរណ៍ អារ៉ាប់ (កាតា) ដើម្បីដឹកជ្ញជូនអ្នកទេសចរចំនួនជាង៤០០នាក់ ដែលជាប់គាំងនៅកម្ពុជាទៅកាន់ដូហា

តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ម្សិលមិញនេះ មន្ត្រីរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្របសម្រួលឱ្យមិត្តម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលជនជាតិរបស់គាត់ដែលជាប់នៅកម្ពុជាចំនួន១១១ នាក់ ដោយសារតែការលុបគ្រប់ជើងហោះហើរទាំងអស់តាមបទបញ្ជារគ្រប់គ្រងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី៕

អ្នកវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវរដ្ឋាភិបាលត្រៀមផ្តល់ការអនុគ្រោះពន្ធនៅឆ្នាំ២០២៥

ដោយ ហ្សូលី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាគ្រោងផ្តល់ការអនុគ្រោះពន្ធ ដល់អ្នកវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅឆ្នាំ ២០២៥ ខាងមុខ។

ដើម្បីបង្កើនប្រសិទ្ធភាពចែកចាយទឹកស្អាត ជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់គ្រប់គោលដៅសហគមន៍ ពិសេសតំបន់ដាច់ស្រយាលឆ្ងាយៗ អាចទទួលបានទឹកស្អាតប្រើប្រាស់១០០ភាគរយនៅឆ្នាំ២០២៥ ទើបរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានគិតគូរត្រៀមរៀបចំ ការអនុគ្រោះពន្ធដល់អ្នកវិនិយោគទុនទាំងឡាយដែលវិនិយោគលើប្រព័ន្ធផ្គតផ្គង់ទឹកស្អាតនេះ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានទឹកស្អាត ក្រសួងឧស្សាហកម្មនិងសិប្បកម្ម លោក គឺម ធនសំណាងបានថ្លែងថា ឆ្នាំ២០២៥ខាងមុខ រដ្ឋាភិបាលនឹងចេញគោលនយោបាយថ្មីមួយ ដែលកំពុងធ្វើការការអនុគ្រោះពន្ធដល់អ្នកវិនិយោគ ឬម្ចាស់អាជីវកម្មទឹកស្អាតនេះ១០ភាគរយ ដោយមិនយកគិតពន្ធក្នុងរយៈពេល៣ឆ្នាំដំបូង

លោកបន្តថា ការគិតគូរពីគោលនយោបាយបន្ថូរបន្ថយពន្ធ សម្រាប់វិស័យទឹកស្អាតក្នុងគោលដៅពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងធ្វើឱ្យប្រសើរឡើងវិញ នូវស្ថេរភាពការផ្គត់ផ្គង់ទឹកខណៈតម្រូវការមានការកើនឡើង។

ទន្ទឹមនេះលោកអគ្គនាយករងបន្ថែមថា ក្នុងករណីដែលការផ្គង់ផ្គង់ទឹកស្អាតអាចដំណើរការបានរលូន រីកចម្រើនទៅតាមផែកការអភិវឌ្ឍ គ្មានការទាមទារថ្លៃខុសពេលវេលានោះ ហើយមិនឱ្យមានការរាំងស្ទះដល់ប្រជាជន រស់នៅឆ្ងាយដាច់ស្រយាលមិនទាន់បានប្រើប្រាស់ទឹក នោះរដ្ឋាភិបាលកំណត់រយៈពេល៥ឆ្នាំ ស្រាវជ្រាវឡើងវិញ។

ចំនែកឯអ្នកវិនិយោគដែលរកស៊ីខាត នោះក្រសួងនឹងចុះទៅពិនិត្យកែសម្រួលឡើងវិញ ធ្វើយ៉ាងណាឱ្យបានទៅដល់ទីតាំងឆ្ងាយ ដើម្បីឱ្យមាននិរន្តរភាពតម្លៃ ទទួលបានទាំងអស់គ្នា។

រាជរដ្ឋាភិបាល រំពឹងថាតាមរយៈការដាក់គម្រោងនេះ នឹងអាចបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតដល់រាជធានីភ្នំពេញ និងប្រជាជននៅក្នុងតំបន់។ ចំណែកឯប្រតិបត្តិការនិងការគ្រប់គ្រងថែរទាំ ក្នុងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត គឺមានសារៈសំខាន់ណាស់ ដើម្បីធានាស្ថេរភាពទឹកស្អាត ជូនដល់ប្រជាពលរដ្ឋ២៤ម៉ោង ក្នុងមួយថ្ងៃ និង៣៦៥ថ្ងៃក្នុងមួយឆ្នាំ៕

ក្រុមហ៊ុនចិនHuawei ផ្តល់បច្ចេកវិទ្យា5Gដល់កម្ពុជា សម្រាប់កិច្ចទំនាក់ទំនងក្រុមអ្នកជំនាញសុខាភិបាលកម្ពុជា-ចិន

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei នឹងចូលរួមសកម្មភាពជាកម្លាំង ក្នុងការទប់ស្កាត់ជំងឺCovid-19 នៅកម្ពុជា តាមរយៈការផ្តល់បច្ចេកវិទ្យាចុងក្រោយ5G សម្រាប់កិច្ចទំនាក់ទំនងរវាងអ្នកជំនាញផ្នែកសុខាភិបាលកម្ពុជានៅទូទាំង២៥ខេត្ត/ក្រុង ក៏ដូចជាទំនាក់ទំនងជាមួយអ្នកជំនាញនៅប្រទេសចិន។

ស្ថានទូតចិនប្រចាំនៅកម្ពុជាបានបញ្ជាក់ឱ្យដឹង នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងជម្ងឺវីរុស COVID-19 ដែលជាក្រុមជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា បានរៀបចំកិច្ចប្រជុំវីឌីអូលើកដំបូង ជាមួយនឹងផ្នែកបញ្ជាការទប់ស្កាត់នឹងជម្ងឺវីរុស ក្នុងតំបន់ស្វយ័តGuangxiនៃប្រទេសចិន ដោយតាមរយៈប្រព័ន្ធទំនាក់ទំនងវីឌីអូWelink ដែលបានរៀបចំឡើងក្នុងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការថ្មីនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌីក្នុងរាជធានីភ្នំពេញ។

លោកYao Yuya ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌីក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថា តាមរយៈប្រព័ន្ធកិច្ចប្រជុំវីឌីអូ Welinkរបស់ក្រុមហ៊ុន HUAWEI ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនបានភ្ជាប់ទំនាក់ទំនងជាមួយផ្នែកបញ្ជាការទប់ស្កាត់នឹងជម្ងឺវីរុស ក្នុងតំបន់ស្វយ័តGuangxi នៃប្រទេសចិនដោយជោគជ័យ នេះបានរួមចំណែកជាកម្លាំងមួយ នៃក្រុមហ៊ុនHUAWEIក្នុងកិច្ចប្រយុទ្ធប្រឆាំងជម្ងឺវីរុសក្នុងប្រទេសកម្ពុជា។

ស្ថិតក្នុងស្ថានភាពដែលបណ្តាប្រទេសលើពិភពលោក ទទួលរងការយាយីពីវីរុសCOVID-19នាពេលបច្ចុប្បន្ននេះ ការលើកម្ពស់អាត្រាប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឺងជម្ងឺវីរុសដោយតាមរយៈបច្ចេកវិទ្យាជឿនលឿន ត្រូវបានក្លាយជាវីធីសាស្រ្តជម្រើសដំបូងគេបង្អស់ សម្រាប់បណ្តាប្រទេសលើសកលលោក។

លោកបន្តទៀតថា ជាកិច្ចបន្ទាប់ក្រុមហ៊ុនHUAWEIក្នុងប្រទេសកម្ពុជា នឹងសហកាជាមួយរាជរដ្ឋាភិបាល និងដៃគូផ្សេងទៀតក្នុងការផ្តល់ជាបណ្តាញ5G wireless broadbandជូនដល់ក្រសួងសុខាភិបាល មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មជ្ឈមណ្ឌលព្យាបាលក្នុងសហគមន៍ និងស្ថាប័នផ្សេងទៀត ដើម្បីផ្តល់ជាបណ្តាញអ៊ីធើណេតដែលមានល្បឿនលឿន សម្រាប់ទំនាក់ទំនងជាមួយនឹងអ្នកខាងក្រៅ។

ផ្អែកលើប្រព័ន្ធប្រជុំវីឌីអូCloudlinkរបស់ក្រុមហ៊ុនHUAWEI អាចសម្រេចបានការទំនាក់ទំនងយ៉ាងជាក់ស្តែង ជូនដល់ក្រសួងសុខាភិបាល កន្លែងកំណត់ព្យាបាលជម្ងឺវីរុសCOVID-19ក្នុងរាជធានីភ្នំពេញ មជ្ឈមណ្ឌលព្យាបាលជម្ងឺតាមបណ្តា២៥ខេត្តក្រុង និងក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាពផ្តល់ការពិនិត្យវិនិច្ឆ័យជម្ងឺជូនដល់អ្នកផ្ទុកមេរោគ និងអ្នកជម្ងឺដោយតាមវិធីសាស្រ្តពិគ្រោះយោបល់ ពីច  ម្ងាយ។

ការប្រើប្រាស់បច្ចេកវិទ្យា AIគាំទ្រដល់ការពិនិត្យយ៉ាងឆាប់រហ័ស ជូនដល់មន្ទីរពេទ្យនិងវេជ្ជបណ្ឌិត ប្រើទិន្នន័យ(DATA) និងបច្ចេកវិទ្យាAI ដើម្បីលើកកម្ពស់អាត្រាប្រសិទ្ធភាពក្នុងការពិនិត្យ និងធ្វើតេស្តជំហានដំបូងជូនដល់អ្នកផ្ទុះជម្ងឺសម្រាប់ការវិនិច្ឆ័យ និងពិនិត្យរកយ៉ាងទាន់ពេលវេលា ជូនដល់អ្នកផ្ទុះជម្ងឺវីរុសCOVID-19 បានយ៉ាងឆាប់រហ័ស៕

សមាគមគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុអះអាងថានៅតែបន្តផ្តល់សេវាកម្មដល់សាធារណៈជនទោះជាមានបញ្ហាCovid19

ដោយៈរ៉ាណេត

ភ្នំពេញៈ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងរួមគ្នាថា នៅតែបន្តបម្រើសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ជូនដល់សាធារណជនទាំងអស់គ្រប់ពេលវេលា ដោយគ្រប់ស្ថានភាពទាំងអស់មិនមានការផ្អាក ឬឈប់សម្រាកដោយ​សារ​វិបត្តិជំងឺ Covid-19 នោះឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរ​ញ្ញវត្ថុកម្ពុជា ចេញសេចក្ដីប្រកាសរួមគ្នាកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២០នេះថា គ្រឹះ​ស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ទាំងអស់ទូទាំងប្រទេស នៅតែបម្រើនិងផ្តល់សេវាកម្មរបស់ខ្លួនជូនដល់អតិថិជន ក៏ដូចជាសាធារណៈជនតាមរយៈហេដ្ឋារចនាសម្ព័ន្ធ ៤ ប្រភេទដូចខាងក្រោម ១) សាខា-ការិយាល័យរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បើកបម្រើសេវាជូនអតិថិជន និងសាធារណៈជននៅរាល់ម៉ោងធ្វើការទូទាំងប្រទេស ចាប់ពីថ្ងៃចន្ទ រហូដល់ថ្ងៃសុក្រ ។

សំគាល់ៈ គ្រឹះស្ថានធនាគារពណិជ្ជមួយចំនួន ក៏មានការផ្តល់សេវាកម្មបន្ថែមរហូតដល់ព្រឹកថ្ងៃសៅរ៍ផងដែរ។

២) សេវាកម្មធនាគារអេឡិចត្រូនិក ៖ មានស៊ីន អេធីអឹម និងម៉ាស៊ីនឆូតកាត ដែលបំរើសេវាជូនអតិថិជន២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។ ៣)សេវាកម្មធនាគារ អ៊ីនធើណិត (Internet Banking) ៖ អតិថិជន និងសាធារណៈជនអាចប្រើប្រាស់សេវាកម្មធនាគារ អ៊ីនធើណិត ដោយខ្លួនឯង បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

៤) សេវាកម្មធនាគារ ឌីជីថល តាមទូរស័ព្ទដៃ ៖ អតិថិជន និងសាធារណៈជនអាចប្រើ​ប្រាស់សេវាកម្មធនាគារ ឌីជីថលតាមទូរស័ព្ទដៃ ដោយខ្លួនឯងបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

អ្នកជំនាញៈ ធនាគារនិងហិរញ្ញវត្ថុគួរផ្តល់កញ្ចប់កម្ចីពិសេសសម្រាប់ស្រោចស្រង់វិស័យអចលនទ្រព្យ

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថាស្ថាប័នធនគារ និងហិរញ្ញវត្ថុទាំងអស់នៅទូទាំងប្រទេស គួរតែមានកញ្ចប់កម្ចីពិសេសថ្មីមួយ ដើម្បីលើកស្ទួយ និងស្រោចស្រង់លើវិស័យវិស័យអចលនទ្រព្យ នៅក្នុងអំឡុងមានការផ្ទុះជំងឺកូវី ១៩ ដែលបាននឹងកំពុងមានការរីករាលជាសកល។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានមានប្រសាសន៍ឱ្យនៅថ្ងៃទី ២៦ខែមីនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ក្នុងដំណាក់កាលនៃកម្ពុជាកំពុងជួបវិបត្តិនេះ រាល់ដំណើរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគមានការថមថយខ្លះ ក្នុងចំណោមនេះ កាវិនិយោគអាចនឹងមានផលប៉ះពាល់ខ្លះក្នុងរយៈពេលខ្លី។

លោកបន្តថា យ៉ាងណាក៏ដោយស្ថាប័នធនាគារ និងហិរញ្ញវត្ថុមានតួនាទីយ៉ាងសំខាន់ក្នុងផ្តល់កញ្ចប់កម្ចីពិសេសណាមួយ សម្រាប់ជូនដល់អ្នករកស៊ី ក្នុងវិស័យអចលនទ្រព្យ និងអ្នករកស៊ីអាជីវកម្មផ្សេងៗ ដើម្បីស្រោចស្រងវិស័យអចលនទ្រព្យ និងអាជីវកម្មនានាអាចរស់បាន

លោកសុខនីមថ្លែងថា ធនាគារ និងស្ថាប័នមីក្រូហរិញ្ញវត្ថុ អាចចូលរួមជួយស្រោចស្រង់ និងដោះស្រាយវិបត្តិនេះបាន ដោយការមានយន្តការបង្កើតកញ្ចប់កម្ចីពិសេស រយៈពេលខ្លីក្នុងសម័យវិបត្តិកូវីដ១៩នេះ ជូនដល់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ក្រុមហ៊ុនបុរី ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន និងអាជីវកម្មដទៃទៀត ដើម្បីដោះស្រាយការស្ទះសាច់ប្រាក់បង្វិលរយៈពេលខ្លីរបស់ម្ចាស់អាជីវកម្ម។ កញ្ចប់កម្ចីពិសេសនេះ អាចជាកម្ចីរយៈពេលខ្លី៣ ទៅ៦ខែ ក្នុងអាត្រាការប្រាក់ទាប ឬពិសេសណាមួយ។

លោកបណ្ឌិតហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងដែរថា  ក្នុងអំឡុងពេលនេះ ការផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ សហគ្រាសធនតូច និងមធ្យម និងវិស័យឯកជនផ្សេងរបស់ស្ថានធនាគារ និងហិរញ្ញវត្ថុ មិនទាន់ចោទជាបញ្ហាសំខាន់ខ្លាំងនោះទេ តែបើសិនជាករណីជំងឺកូវីដ១៩ នេះ អូសបន្លាយក្នុងរយៈពេលយូទៅមុខទៀត ចាប់ពីពេល៣ ទៅ៤ខែនោះបញ្ហា និងភាពប្រឈមនឹងកើតមានឡើង។

លោកបន្តថាដូច្នេះក្នុងការផ្តល់កម្ចីដល់ប្រជាពលរដ្ឋ និងវិស័យឯកជននានាសម្រាប់ស្រោចស្រងអាជីវកម្ម និងពាណិជ្ជកម្ម វិស័យធនាគារ និងហិរញ្ញវត្ថុត្រូវតែបង្កើតគោលនយោបាយពិសេសណាមួយ និងវិធានការថ្មីៗដើម្បីទប់ទល់ ព្រមទាំងពិភាក្សាជាមួយរដ្ឋាភិបាលដើម្បីគ្រប់គ្រង និងផ្តល់ឥណទានពិសេសដល់ពលរដ្ឋ សហគ្រាសធនតូច និងមធ្យម និងវិស័យឯកជន ជាពិសេសអ្នកក្នុងវិស័យអចលនទ្រព្យ

ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវវិធានការគាំទ្រចំនួន៥ចំណុចបន្ថែមទៀត ដើម្បីផ្ដល់សន្ទនីយភាព (បង្កើនសាច់ប្រាក់ក្នុងដៃ) ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺ Covid-19 មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

វិធានការទាំង៥ចំណុចនេះរួមមានទី១ ពន្យារពេលឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាកម្រិតទ្រនាប់ដើមទុនខនស៊ើវេសិន (CCB) ត្រឹម៥០ភាគរយ។ ទី២ កាត់បន្ថយអត្រាការប្រាក់អប្បបរិមា នៃប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ចំនួន០.៥ភាគរយចំពោះគ្រប់ឥណទាន។

ទី៣ កាត់បន្ថយអត្រាការប្រាក់ លើមូលបត្រអាចជួញដូរបាន (NCD) ចារឹកជារៀល និងជាដុល្លារអាមេរិកក្នុងកម្រិតសមស្រប។ ទី៤ កាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ពី៨ភាគរយចំពោះប្រាក់រៀល និង១២.៥ភាគរយចំពោះរូបិយប័ណ្ណ មកត្រឹម៧ភាគរយទាំងចំពោះប្រាក់រៀល និងរូបិយប័ណ្ណ ក្នុងរយៈពេល៦ខែចាប់ពីខែមេសា ឆ្នាំ២០២០។ ទី៥ កាត់បន្ថយកម្រិតអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ក្នុងកម្រិតសមស្របតាមការចាំបាច់។

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ទៀតថា ខ្លួននឹងបន្ដតាមដានយ៉ាងប្រុងប្រយ័ត្ន លើស្ថានភាពវឌ្ឍនភាពវិស័យធនាគារ បញ្ហាប្រឈមនិងហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ ក្នុងគោលដៅរក្សានិរន្ដរភាព និងស្ថិរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។

ទោះជាយ៉ាងណាបុគ្គលិកធនាគារអេស៊ីលីដាពីររូប ដែលបានផ្តល់បទសម្ភាសន៍និងនិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពួកគេមិនទាន់ទទួលបានគោលការណ៍ពីថ្នាក់លើ ប្រាប់អំពីការពន្យាពេលលើការសងត្រលប់ និងប្រាប់អំពីការកាត់់បន្ថយឬលក្ខខ័ណ្ឌផ្សេងៗទៀត ដូចជាពន្យាការបង់ការប្រាក់ ឬឥឥណទានឬទំលាក់អត្រាការប្រាក់ ឬមិនយកការប្រាក់ពីអតិថិជនណាមួយនៅឡើយទេ៕

អ្នកជំនាញបានឱ្យដឹងថាស្ថាប័នធនគារ និងហិរញ្ញវត្ថុទាំងអស់នៅទូទាំងប្រទេស គួរតែមានកញ្ចប់កម្ចីពិសេសថ្មីមួយ ដើម្បីលើកស្ទួយ និងស្រោចស្រង់លើវិស័យវិស័យអចលនទ្រព្យ នៅក្នុងអំឡុងមានការផ្ទុះជំងឺកូវី ១៩ ដែលបាននឹងកំពុងមានការរីករាលជាសកល។

ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំរបស់ថៃប្រកាសផ្អាកសេវាកម្មរថយន្តក្រុងមកកាន់កម្ពុជានិងឡាវដើម្បីគ្រប់គ្រងការឆ្លង Covid-19

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនដឹកជញ្ជូន Transport Co របស់ប្រទេសថៃ កាលថ្ងៃពុធនេះ បានផ្អាកសេវាកម្មរថយន្តក្រុងអន្តរប្រទេសទាំង១៥ ទៅកាន់ប្រទេសឡាវ និងប្រទេសកម្ពុជា ខណៈពេលដែលបានដាក់ចេញនូវវិធានការណ៍តឹងរ៉ឹង រួមទាំងការស្កេនកម្ដៅលើអ្នកដំណើរ ដែលធ្វើដំណើរលើផ្លូវដើម្បីគ្រប់គ្រងការឆ្លង Covid-19។

សេវាកម្មនឹងបើកម្តងទៀត នៅពេលដែលស្ថានភាពកាន់តែប្រសើរឡើង។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃនេះ។

ក្រុមហ៊ុនបានឱ្យដឹងថា សេវាកម្មរថយន្តក្រុងត្រូវបានផ្អាក បន្ទាប់ពីប្រទេសឡាវ និង​កម្ពុជាបានបិទព្រំដែនរបស់ពួកគេ ដែលជាផ្នែកមួយនៃវិធានការទប់ស្កុតរបស់ Covid-19 ។

សម្រាប់ផ្លូវក្នុងស្រុក (ថៃ) ក្រុមហ៊ុនបានដាក់កម្រិតថ្មី ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃពុធ។ ក្នុងចំណោមនោះគឺធានាថា បុគ្គលិកទាំងអស់នៅលើឡានក្រុង ដែលដំណើរការតាមក្រុមហ៊ុនដឹកអ្នកដំណើរ ឬក្រុមហ៊ុនតម្រូវឱ្យពាក់ម៉ាស។ ច្បាប់ដដែលនេះអនុវត្តន៍ចំពោះអ្នកដំណើរ ដែលតម្រូវឲ្យពាក់ម៉ាសមុខ ពីពេលពួកគេចូលស្ថានីយរហូតដល់ពេលពួកគេចេញគោលដៅរបស់ពួកគេ។

ក្រុមហ៊ុនបានឱ្យដឹងថា អ្នកដំណើរក៏នឹងមានការត្រួតពិនិត្យសីតុណ្ហភាព រាងកាយរបស់ពួកគេនៅច្រកចូលស្ថានីយផងដែរ ហើយអ្នកដែលត្រូវបានគេរកឃើញថា មានសីតុណ្ហភាពលើសពី៣៧.៥ អង្សារនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឡើយ។

អ្នកដំណើរក៏ត្រូវរក្សាចម្ងាយ២ម៉ែត្រពីគ្នាទៅវិញទៅមក នៅចំណតរថយន្ត និងលើឡានក្រុង។

ក្រុមហ៊ុនបានឱ្យដឹងថា អ្នកដំណើរជាច្រើនបានចាប់ផ្តើមទាមទារសំណង សម្រាប់សំបុត្រ ដែលបានទិញសម្រាប់ការធ្វើដំណើរ ក្នុងឱកាសវិស្សមកាលព្រឹត្តិការណ៍ Songkran ដែលត្រូវបានពន្យារពេលដោយរដ្ឋាភិបាលថៃ៕

ត្រឹម៣ខែកម្ពុជាទទួលគម្រោងវិនិយោគថ្មីៗមានតម្លៃសរុបជាង៩០០លានដុល្លារ ទោះកូវីដ១៩កំពុងរាលដាល

ដោយ ហ្សូលី

ភ្នំពេញៈ ទោះបីជាកម្ពុជាកំពុងជួបប្រទះ នូវវិបត្តិមេរោគឆ្លងកូវីដ១៩ក៏ដោយ ប៉ុន្តែកម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗ ទៅលើវិស័យផ្សេងៗគ្នា ដែលមានតម្លៃសរុបប្រមាណ៩០០លានដុល្លារ បើគិតត្រឹមរយៈពេល៣ខែក្នុងឆ្នាំ ២០២០នេះ។

យោងតាមព៌តមានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានឱ្យដឹងថា គម្រោងវិនិយោគដែលមានតម្លៃសរុបជាង៩០០លានដុល្លារនោះ មានចំនួន៤០គម្រោង ដែលនេះជាតួលេខគិតត្រូវរយៈពេល៣ខែនៃដើមឆ្នាំ ២០២០នេះតែប៉ុណ្ណោះ។

គម្រោងដែលបានអនុម័តនោះ ត្រូវវិនិយោគលើវិស័យខុសៗគ្នាជាច្រើនមាន ដូចជា ផលិតកម្មសម្លៀកបំពាក់ ទំនិញសម្រាប់ធ្វើដំណើរ គ្រឿងឬសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ គ្រឿងសង្ហារឹម អំពូលភ្លើងអាគុយ ជាដើម។ លើសពីនេះក៏មានការវិនិយោគលើវិស័យសំណង់អគារផ្សេងៗរួមមាន សណ្ឋាគារលំដាប់ផ្កាយ៥ និងផ្សារទំនើបផងដែរ។

សម្រាប់គម្រោងវិនិយោគទាំង៤០ ដែលមានតម្លៃសរុបជាង៩០០លានដុល្លារនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុនខុសៗពីគ្នា និងត្រូវវិនិយោគនៅតាមទីតាំងខុសៗគ្នាផងដែរដូចជា នៅតាមជាយទីក្រុងភ្នំពេញ ខេត្តតាកែវ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ត្បូងឃ្មុំ ព្រះសីហនុ និងខេត្តស្វាយរៀង។

ទោះបីជាប្រទេសកម្ពុជា កំពុងប្រឈមនឹងជម្ងឺកូរ៉ូណាឬកូវីដ១៩ ប៉ុន្តែនៅតែទទួលបានគម្រោងវិនិយោគ ពីបណ្តារប្រទេសនានាជាច្រើន ដែលអាចផ្តល់ការងារថ្មីដល់ទៅជាង៣០,០០០ កន្លែង សម្រាប់ប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់៕