ចំណេះដឹង!តើនិតិវិធីសុំធ្វើអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិធ្វើឡើងយ៉ាងដូចម្តេច?

ដោយវុត្ថា

ភ្នំពេញៈ រាល់ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្នុងគោលបំណងសម្រាប់លក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរជាមុន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ។

សេចក្តីប្រកាសដដែលបានឲ្យដឹងថា ការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ដែលមានទំហំចាប់ពី០៤-៣០ល្វែង ឬ០៣-៣០ភូមិគ្រឹះឬ០-៣០យូឌីត ឬអាជីវកម្មអភិវឌ្ឍដីឡូត៍ ដែលមាន៦ក្រោម ១៤,០០០ម៉ែត្រការ៉េ (១ហិចតា) ត្រូវមានលិខិតអនុញ្ញាតអាជីវកម្មពីមនី្ទរជាមុន។

ចំណែកការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ដែលមានទំហំលើសពី៣០ល្វែង ឬលើសពី៣០ភូមិគ្រឹះ ឬលើសពី៣០យូនីត ឬអាជីវកម្មអភិវឌ្ឍដីឡូត៍ដែលមានទំហំចាប់ពី១០,០០០ម៉ែត្រការ៉េ(១ហិចតា)ឡើង ត្រូវមានអាជ្ញាបណ្ណពីក្រសួងជាមុន។

អាជ្ញាបណ្ណដែលចេញដោយក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្ម ចេញដោយមន្ទីរ ដែលស្ថិតនៅក្រោមបញ្ញត្តិនៃប្រកាសនេះមាន ។

-អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជ្ញាបណ្ណអាជីវកម្ម អភិវឌ្ឍអគារសហកម្មសិទ្ធិ និងអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍។

– លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អគារសហកម្មសិទ្ធិ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូត៍។


 អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដែលចេញដោយក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្មចេញដោយមន្ទីរ ដែលស្ថិតនៅក្រោមបញ្ញត្តិនៃប្រកាសនេះចែកចេញជាពីរប្រភេទ។

-អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ ផ្តល់ជូនអ្នកអភិវឌ្ឍណា ដែលសាងសង់គម្រោងចប់ជាស្ថាពរទើបប្រកាសលក់។

– អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២ ផ្តល់ជួនអ្នកអភិវឌ្ឍណា ដែលសាងសង់គម្រោងបណ្តើរប្រកាសលបណ្តើរ។ អាជ្ញាបណ្ណឬលិខិតអនុញ្ញាតអាជីវកម្មមួយ ផ្តល់ជូន សម្រាប់ទីតាំងអភិវឌ្ឍតែមួយកន្លែងប៉ុណ្ណោះ។

ក្នុងករណីគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិតែមួយហើយបែងចែកជាច្រើនដំណាក់កាល អាជ្ញាបណ្ណត្រូវបានផ្តល់សម្រាប់ដំណាក់កាលនីមួយៗ នៃគម្រោងអភិវឌ្ឍន៍នោះ៕

តើអ្នកធុរកិច្ចចិនវិនិយោគលើគម្រោងធំៗអ្វីខ្លះនៅប្រទេសកម្ពុជា?

ដោយវុត្ថា

ភ្នំពេញៈ ប្រទេសចិនឈរនៅលំដាប់លេខ១ ដែលបានបណ្តាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ដែលមានទំហំសាច់ប្រាក់ចំនួន៧.៩ពាន់លានដុល្លារ ស្មើនឹង៣៥ភាគរយ នៃទុនវិនិយោគសរុប គិតចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩ ខណៈកូរ៉េលេខ២ និងជប៉ុនលេខ៣។ នេះបើយោងរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា


ប្រទេសចិន បាននឹងកំពុងវិនិយោគលើវិស័យជាច្រើននៅក្នុងប្រទេសកម្ពុជារួមមានវិស័យសាធារណៈការ  រ៉ែ ទេសចរណ៍ អចលនទ្រព្យ និងសំណង់  កសិឧស្សាហកម្ម និង ឧស្សាហកម្មជាដើម ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់លោក ប្រធានាធិបតីចិន ស៊ី ជិនពីនដែលបានដាក់ចេញកាលពីកន្លងមកថ្មីៗនេះ។

គេហទំព័រ propertyarea.asia ជាគេហទំព័រឈានមុខគេក្នុងការផ្តល់នូវព័ត៌មាន  ជុំវិញការរីកចំរើនលើវិស័យអចលនទ្រព្យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងគម្រោងវិនិយោគធំៗទាំងនៅក្នុងស្រុក និងក្រៅស្រុកមកកាន់កម្ពុជា សូមលើកយកគម្រោងវិនិយោគធំៗរបស់ចិនចំនួន ដែលកំពុងដំណើរការនៅកម្ពុជា នាពេលបច្ចុប្បន្ននេះមានទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក

១) ផ្លូវក្រវ៉ាត់ក្រុងទី

ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងផ្លូវនេះ ចំណាយថវិកាសរុបប្រមា២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន។ ការស្ថាបនា នឹងប្រើរយៈពេល៤២ខែ ដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។

២) ផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ

គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ក្រុងព្រះសីហនុ ប្រវែងប្រមាណ១៩០គីឡូម៉ែត្រ និងគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ដំណើរការសាងសង់សម្រេចបាន,៣០%ហើយ បើសិនជាគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩

ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ។ ផ្លូវនេះអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាសាងសង់ប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ប្រើរយៈពេលសាងសង់៤៨ខែ មានគន្លងផ្លូវចំនួន៤គន្លង។

៣) គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី

គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ កំពុងស្ថិតនៅក្នុងការសាងសង់។ បើតាមគម្រោង ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃជាង១៥០០លានដុល្លារនេះ នឹងត្រូវសាងសង់ឲ្យហើយនៅត្រឹមរយៈពេល៣ឆ្នាំទៀត។

ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំជាង២៦០០ហិចតា ក្នុងទឹកប្រាក់ជាង១៥០០លានដុល្លារ។ ក្នុងនោះ រដ្ឋាភិបាលកម្ពុជាមានភាគហ៊ុន១០% ចំណែកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេស (OCIC) របស់លោកឧកញ៉ាពុង ឃាវសែ ដែលសហការជាមួយក្រុមហ៊ុនចិនមានភាគហ៊ុនចំនួន៩០%។


៤) គម្រោងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប

គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ នឹងចំណាយទុនវិនិយោគប្រមាណ៩០០លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ៧០០ហិកតា រួមជាមួយនឹងផ្ទៃដី នៃតំបន់សេដ្ឋកិច្ចពិសេសចំនួន១០០០ហិកតាទៀត ដែលវិនិយោគដោយក្រុមហ៊ុន Yunnan Investment Holdings Ltd

គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ ក្នុងរយៈពេលពី៣ទៅ៥ឆ្នាំខាងមុខ។ការសាងសង់ព្រលានយន្តហោះថ្មីនេះជាផ្នែកមួយ នៃគោលដៅចៀសវាងផលប៉ះពាល់ដល់ប្រាង្គបា្រសាទអង្គរវត្ត និងប្រាសាទបាយន្តផងដែរ និងដើម្បីពង្រីកសមត្ថភាពចុះចតរបស់យន្តហោះធំៗជាងមុន ជាពិសេសទាក់ទាញភ្ញៀវទេសចរណ៍ កាន់តែច្រើនមកកាន់កម្ពុជា។

៥) គម្រោងព្រលានយន្តហោះ និងតំបន់វិស្សមកាលទេសចរណ៍តារាសាគរខេត្តកោះកុង

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ តារាសាគរក្នុងខេត្តកោះកុង ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ តំបន់វិស្សមកាលទេសចរណ៍តារាសាគរ តម្លៃរាប់ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុនចិន Union Development Group (UDG) ។ បើតាមផែនការ គម្រោងនេះ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

តាមផែនការ ក្រុមហ៊ុនបោះទុនវិនិយោគសរុបចំនួន២០០លានដុល្លារ រួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្យ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។


ក្រុមហ៊ុនចម្រុះមកពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរាជរដ្ឋាភិបាលផ្តល់នូវការគាំទ្រឲ្យមានការវិនិយោគ ដើម្បីធ្វើការអភិវឌ្ឍន៍ទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរ ខេត្តកោះកុង នៅឆ្នាំ២០០៨ ជាមួយទុនវិនិយោគជិត ៤ពាន់លានដុល្លារអាមេរិក។

មកដល់ពេល បច្ចុប្បន្ននេះ ក្រុមហ៊ុនចំរុះបានការការសាងសង់ សមិទ្ធផលសំខាន់ជាច្រើន ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង រួមមានការសាងសង់ផ្លូវជាតិប្រវែងជាង២០០គីឡូម៉ែត្រ ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិ៣៦ឡូ កសាងសណ្ឋាគារលំដាប់ផ្កាយប្រាំ កសាងបឹងកាឡូ មជ្ឈមណ្ឌលពាណិជ្ជកម្ម សួនកំសាន្តខ្នាតអន្តរជាតិ កសាងទំនប់ទឹកសាប ដែលអាចផ្ទុកទឹកប្រមាណជាង២លានម៉ែត្រគូប រួមទាំងការកសាងនូវតំបន់លំហែកាយមួយចំនួនទៀតជាដើម៕

អ្នកជំនាញអះអាងថាខេត្តកំពតមិនស័ក្តិសមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ប៉ុន្តែជាតំបន់កម្សាន្តដ៏ទាក់ទាញបំផុត

ដោយៈ រ៉ាណេត

កំពតៈ ទឹកដីខេត្តកំពតដែលកំពុងមានភាពទាក់ទាញ  លើការវិនិយោគក្នុងវិស័យទេសចរណ៍យ៉ាងគំហុក និងច្រើនគម្រោងនៅពេលនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យអះអាងថា ខេត្តមួយនេះមានសក្ដានុពលខ្លាំង ទៅលើវិស័យទេសចរណ៍ច្រើនជាងការអភិវឌ្ឍលើវិស័យសំណង់ផ្សេងៗ។

ជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ដែលស្ថិតនៅជាប់តំបន់ឆ្នេរដ៏ទាក់ទាញក្នុងវិស័យទេសចរណ៍បែបធម្មជាតិនៅកម្ពុជា បច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងតែមានភាពទាក់ទាញក្នុងការទិញ-លក់ដីធ្លីក្នុងទ្រង់ទ្រាយធំ ដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍លំហែរកាយ រួមជាមួយនឹងលំនៅដ្ឋានបែបកម្សាន្ត ដែលភាគច្រើនមាននៅតាមតំបន់ដែលស្ថិតនៅជាប់មាត់ព្រែក តំបន់ជាប់ភ្នំ និងក្បែរឆ្នេរសមុទ្រ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21Fortuna Investment លោកវ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចទី២៩ ខែមករា ឆ្នាំ២០២០កន្លងមកថា ទឹកដីខេត្តកំពតនៅតែមានភាពល្អប្រសើរសម្រាប់វិនិយោគ ប៉ុន្តែចំពោះតែវិស័យទេសចរណ៍តែប៉ុណ្ណោះ ដោយសារតែវាមានអំណោយផលពីតំបន់ឆ្នេរសមុទ្រ តំបន់ភ្នំ និងតំបន់ដៃព្រែក ដែលសុទ្ធតែជាចំណុចពិសេសផ្នែកកម្សាន្ត។

លោកបានបន្តទៀតថា ទីតាំងភូមិសាស្ត្រល្អហេដ្ឋារចនាសម្ព័ន្ធល្អស្អាត បើប្រៀបជាមួយខេត្តព្រះសីហនុ គឺមានចម្ងាយជិតជាង ហើយតម្លៃក៏ទាបជាង ដូច្នេះ សម្រាប់ការវិនិយោគគឺមានឱកាសច្រើន លោកបានបញ្ជាក់ថា ការវិនិយោគនៅក្នុងខេត្តកំពត ភាគច្រើន គឺនៅតំបន់ដូចដែលបានលើកឡើងខាងលើនេះ ដែលមានតម្លៃក្នុងរង្វង់២០០២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ (នៅតំបន់ល្អ និងមានតម្រូវការខ្ពស់) ប៉ុន្តែសម្រាប់តំបន់ឆ្ងាយពីក្រុងបន្តិច ប៉ុន្តែនៅជាប់តំបន់ព្រែក បឹងនិងភ្នំ អាចមានតម្លៃទាបជាងនេះ ដែលអាស្រ័យទៅតាមទំហំ និងស្ថានភាពដី ដែលជាតម្រូវការជាក់ស្ដែង

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍នៅថ្ងៃដដែលថា កំពត ជាគោលដៅទេសចរណ៍ និងមានសក្ដានុពលខាងផ្នែកឧស្សាហកម្ម និងកសិកម្ម ជាងបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់គ្នា ប៉ុន្តែមិនស័ក្ដិទៅនឹងការវិនិយោគលើវិស័យលំនៅដ្ឋានទូទៅនោះទេ ហើយរឹតតែមិនមានតម្រូវការខ្ពស់ លើអគារពាណិជ្ជកម្មធំៗនោះដែរ ដោយសារតែចំនួនប្រជាជននៅក្នុងខេត្តនេះមានតិចនៅឡើយ ហើយវិស័យពាណិជ្ជកម្មក៏នៅមានកម្រិត


លោកឧកញ៉ាបន្តថា បើនិយាយពីការអភិវឌ្ឍលំនៅដ្ឋានបែបកម្សាន្ត និងលំហែរកាយ អាចមានតម្រូវការខ្ពស់ ហើយការវិនិយោគលើលំនៅដ្ឋានប្រភេទនេះ នឹងជួយជំរុញតម្លៃដីនៅក្នុងខេត្តមួយនេះឱ្យមានភាពល្អប្រសើរ និងមានកំណើនជាបន្តបន្ទាប់ លោកបានបញ្ជាក់ថា បើទោះជាតម្រូវការលំនៅដ្ឋានទូទៅនៅក្នុងខេត្តកំពត ាក់មានភាពតិចតួច ប៉ុន្តែការអភិវឌ្ឍខេត្តនេះមានល្បឿនលឿន ក្រោមការជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាល ដូចជាគម្រោងផ្លូវរថភ្លើងល្បឿនលឿន គម្រោងកំពង់ផែទេសចរណ៍ ក៏ដូចជាគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាជាដើម ដែលទាំងអស់នេះអាចប្រៀបបានទៅនឹងអាយុជីវិតរបស់ខេត្តទាំងស្រុង

ដោយឡែក លោក ខុម មុនីរតន៍ សហស្ថាបនិកក្រុមហ៊ុន King Residence បានមានប្រសាសន៍ថា ការកើនឡើងនៃតម្លៃដីធ្លីនៅក្នុងខេត្តកំពត ជាពិសេសនៅតាមតំបន់មួយចំនួនដែលកំពុងតែមានការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ អាចជារឿងល្អនៅពេលនេះ ហើយក៏អាចក្លាយជាវិបត្តិ លើវិស័យដីធ្លីនៅថ្ងៃខាងមុខនេះផងដែរ។

លោកបញ្ជាក់ថា នៅពេលតម្លៃថ្លៃដើមឡើងកាន់តែខ្ពស់ពេលលក់ចេញបន្តក្រោយពេលអភិវឌ្ឍន៍នឹងកើនតម្លៃខ្ពស់ដូចគ្នា ដូច្នេះអ្នកវិនិយោគគេនឹងពិចារណាយ៉ាងល្អិតល្អន់មុនពេលសម្រេចចិត្តទិញ លោកបន្តថា ប្រសិនបើតម្លៃខ្ពស់ពេក នោះនឹងមានតែសកម្មភាពលក់ ប៉ុន្តែការទិញដើម្បីអភិវឌ្ឍន៍អាចនឹងធ្លាក់ចុះ ដែលនឹងត្រូវចំណាយពេលយូរដើម្បីលក់ចេញ

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានទទួលស្គាល់ពីភាពរីកចម្រើនលើវិស័យទេសចរណ៍ស្ទើរទូទាំងខេត្ត ជាពិសេស ក្រោយពេលគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងខេត្ត កំពុងសម្រុកដើម្បីបញ្ចប់តាមផែនការ។

លោកបានបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនឯកជនតូច ធំជាច្រើនបានស្នើសុំសិទ្ធិពីថ្នាក់រដ្ឋបាលខេត្ត រហូតដល់ស្ថាប័នក្រសួង ដើម្បីធ្វើការវិនិយោគ និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ធម្មជាតិ និងកែច្នៃ ដែលមានក្រុមហ៊ុនខ្លះចំណាយទុនជាច្រើនលានដុល្លារនៅក្នុងគម្រោងរបស់ខ្លួន

លោកបានបន្តទៀតថា តំបន់ទេសចរណ៍បែបធម្មជាតិកែច្នៃទាំងនោះ ភាគច្រើនមាននៅតាមតំបន់ជាយៗ ដែលមានចម្ងាយប្រមាណចាប់ពីជាង១៥គីឡូម៉ែត្រ ពីកណ្តាលខេត្ត ឬឆ្ងាយពីនេះក៏មាន។ អ្វីដែលជាចំណុចពិសេស ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅទូទាំងខេត្ត រដ្ឋាភិបាលបានប្រកាសអនុញ្ញាត ឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍតំបន់ភ្នំបូកគោជាទីក្រុងថ្មីដ៏ឆើតឆាយ រួមជាមួយនឹងការសាងសង់កំពង់ផែទេសចរណ៍សម្រាប់ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិផងដែរ។

តាមរយៈសកម្មភាពអភិវឌ្ឍន៍ វិស័យទេសចរណ៍ពីសំណាក់រាជរដ្ឋាភិបាល និងការចូលរួមពីវិស័យឯកជនទាំងអស់នេះ នឹងជំរុញឱ្យខេត្តកំពតកាន់តែប្រែក្លាយជាខេត្តទេសចណ៍ដ៏ទាក់ទាញ


រដ្ឋាភិបាលចាប់ផ្តើមសិក្សាបឋមលើគំរោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី

ដោយស៊ីវ ម៉េង

ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងចាប់ផ្តើមសិក្សាលើការងារបឋម ទាក់ទងនឹងគំរោងសាងសង់ព្រលានយន្តហោះ ក្នុងខេត្តមណ្ឌលគិរី ដើម្បីឈានទៅគូប្លង់គំរោងព្រលានយន្តហោះនេះនាពេលខាងមុខ។


អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៩ មករាកន្លងមកថា ការសិក្សាបឋមបានចាប់ផ្តើមសិក្សាហើយ លើគំរោងព្រលានយន្តហោះជាលើកដំបូង នៅខេត្តមណ្ឌ​លគិរីនេះ ប៉ុន្តែការសិក្សាចប់នៅពេលណា និងចាប់ផ្តើមសាងសង់នៅពេលណា លោកមិនបញ្ជាក់់ឲ្យដឹងនៅឡើយទេ។

លោកបន្តថា រហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ដឹងថាការសាងសង់ព្រលាននេះនឹងចាប់ផ្តើមនៅពេលណាពិតប្រាកដទេ គ្រាន់តែការងារដំបូងបានចាប់ផ្តើមជាមួយការសិក្សាកម្រិតបឋមសិន។លោកបន្តថា ការវិនិយោគព្រលានយន្តហោះនេះ នឹងធ្វើឡើង ដោយរដ្ឋាភិបាល ឬក្រុមហ៊ុនឯកជន លោកមិនអាចដឹងនៅឡើយទេ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកបណ្ឌិតថោង ខុនធ្លាប់បានមានប្រសាសន៍ថា រដ្ឋាភិបាលបាននិងកំពុងរៀបចំប្លង់មេ ដើម្បីអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីឲ្យក្លាយជាខេត្តគំរូ និងមានភាពទាក់ទាញមួយនៅតំបន់ភូមិភាគឦសាន្ត ដោយសារខេត្តនេះមានអាកាសធាតុល្អ អាចដាំបន្លែ និងផ្កាបាន។

លោកបន្តថា រដ្ឋាភិបាលមានផែនការសាងសង់ ព្រលានយន្តហោះក្នុងខេត្តមណ្ឌលគិរី ដើម្បីនាំភ្ញៀវទេសចរណ៍ទៅទស្សនានៅតំបន់នេះ និងរៀបចំសួនផ្កាដើម្បីទាក់ទាញទេសចរណ៍។ លោកបន្តថា ជាមួយនេះរដ្ឋាភិបាលក៏សិក្សាពីការដាំបន្លែ ដើម្បីផ្គត់ផ្គង់ទីផ្សារទេសចរណ៍នៅរាជធានីភ្នំពេញ ក្នុងខេត្តមណ្ឌលគិរី ដើម្បីកាត់បន្ថយការនាំចូល​បន្លែពីប្រទេសជិតខាង

រាយការណ៍ដោយរ៉ា ណេត

អាជ្ញាធរអគ្គិសនីកម្ពុជានឹងបង្កើតបទប្បញ្ញត្តិថ្មីលើការគ្រប់គ្រងតម្លៃអគ្គិសនីនៅតាមខុនដូ

ដោយៈ រ៉ាណេត

ភ្នំពេញៈ អាជ្ញាធរអគ្គិសនីគ្រោងសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីបង្កើតជាបទប្បញ្ញត្តិមួយសម្រាប់ជាការកំណត់ និងគ្រប់គ្រងការប្រើប្រាស់របស់អតិថិជន ដែលរស់នៅក្នុងខុនដូ ដែលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២០នេះ។

លោកយឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីបានមានប្រសាសន៍បញ្ជាក់ ក្នុងសន្និបាតបូកសរុបការងាររបស់ខ្លួននាព្រឹកថ្ងៃទី២៩ មករានេះថា ថ្លៃអគ្គិសនីខ្ពស់សម្រាប់អ្នករស់នៅខុនដូ មានលក្ខណៈស្មុគស្មាញ ពីព្រោះនៅក្នុងវិក័យបត្រអគ្គិសនី ដែលហៅជាទូទៅថា ថ្លៃអគ្គិសនីនោះ វាបានបង្កប់នូវថ្លៃសេវាផ្សេងៗ ដូចជាថ្លៃម៉ាស៊ីនភ្លើងបម្រុង ថ្លៃភ្លើងបំភ្លឺទូទៅថ្លៃសេវាសន្តិសុខ ថ្លៃសេវាអាងហែលទឹក ថ្លៃហាត់ប្រាណ ថ្លៃអនាម័យទូទៅ។ល។

ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ត្រូវសហការគ្នារៀបចំបទប្បញ្ញត្តិមួយ ដើម្បីគ្រប់គ្រងការងារនេះ ដែលគ្រោងឲ្យបានរួចរាល់ក្នុងឆ្នាំ២០២០នេះ

លោកយឹម វិសិដ្ឋ ក៏បានសង្កត់ធ្ងន់ឱ្យមានការអនុវត្តប្រកបដោយតម្លាភាពទៅលើការអនុវត្តការងារ ក្នុងការផ្គត់ផ្គង់អគ្គិសនីទៅដល់ប្រជាពលរដ្ឋ ដែលជាអតិថិជនផងដែរ ដូចជា ការផ្តល់សេវាអគ្គិសនីឲ្យមានគ្រប់គ្រាន់ មានគុណភាព ស្ថិរភាព សុវត្ថិភាព និងភាពអាចទុកចិត្តបាន រួមជាមួយនឹងការអនុវត្តន៍ផែនការបន្ថយថ្លៃ លក់អគ្គិសនីឲ្យអ្នកប្រើប្រាស់ និងផែនការកែទម្រង់ការបង់ថ្លៃអគ្គិសនីរបស់អ្នកប្រើប្រាស់ សម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ឲ្យបានជោគជ័យ។

បន្ថែមពីនេះ ត្រូវបន្តសកម្មភាពនានា ដើម្បីផ្តល់ភាពយុត្តិធម៌ក្នុងការវាស់វែង និងការកត់ត្រាថាមពលអគ្គិសនី របស់អ្នកប្រើប្រាស់។ ត្រូវបន្តការត្រួតពិនិត្យ និងចាត់វិធានការណ៍លើបញ្ហាយកថ្លៃលើសកំណត់ ទាំងថ្លៃអគ្គិសនី ថ្លៃចរន្តភ្ជាប់ ប្រាក់កក់ ការបង្ខំឱ្យអ្នកប្រើប្រាស់ទិញខ្សែ ការបំភ័ន្តអ្នកប្រើប្រាស់អំពីកម្លាំងភ្ជាប់អគ្គិសនី ហើយក៏ត្រូវជំរុញការភ្ជាប់ចរន្តដល់បន្ទប់ជួល ផ្ទះជួលឱ្យកម្មករ-កម្មការិនី សិស្ស និស្សិត និងតូបលក់ដូរនៅក្នុងផ្សារផងដែរ

សតវត្សរ៍អាស៊ីបានចាប់ផ្តើមរះឡើងជាមួយនឹងកំនើនប្រកបដោយសុទិដ្ឋិនិយម

ដោយ Donald Lee

ភ្នំពេញៈ នាគអាស៊ីនឹងហក់ឡើងនៅឆ្នាំ២០២០ ខណៈដែលពិភពលោកនឹងឃើញការផ្លាស់ប្តូរទ្រព្យសម្បត្តិជាប្រវត្តិសាស្ត្រ ចេញមកពីលោកខាងលិច ហើយឆ្ពោះមកទិស ខាងកើត។


សេដ្ឋកិច្ចរបស់តំបន់អាស៊ី នឹងមិនត្រឹមតែតំណាងឲ្យចំនួនកណ្តាល នៃចំនួនប្រជាជនពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏មានវណ្ណៈកណ្តាលពាក់កណ្តាលរបស់ពិភពលោកផងដែរ។ នេះបើយោងតាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក។

តាមមធ្យោបាយជាច្រើន នេះគឺជាការចាប់ផ្តើមនៃសតវត្សរ៍របស់អាស៊ី ខណៈប្រទេសនានា ចាប់ផ្តើមបង្កើតសម្ព័ន្ធភាពសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ ដូចជា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលនឹងរួមបញ្ចូលតំបន់ជិតខាងអាស៊ាន APEC និងកិច្ចប្រជុំកំពូលត្រីភាគីចិន ជប៉ុន និងកូរ៉េខាងត្បូង។

របាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថា ការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងក្រុមផ្សេងៗទៀតនឹងជម្រុញការសម្របសម្រួលរវាងអាស៊ីលើការតភ្ជាប់ និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម។ នៅក្នុងពេលនេះ វាអាចជួយជំរុញវដ្តប្រកបដោយគុណធម៌ នៃការទទួលបានទៅវិញទៅមក និងការធ្វើសមាហរណកម្មកាន់តែជិតស្និទ្ធថែមទៀត

ការកើនឡើងរបស់ចិន នឹងធ្វើឱ្យក្លាយជាកម្លាំង ដ៏សំខាន់សម្រាប់កំណើន និងការអភិវឌ្ឍ មិនត្រឹមតែសម្រាប់តំបន់ប៉ុណ្ណោះទេ ថែមទាំងពិភពលោកទៀតផង។

វេទិកាសេដ្ឋកិច្ចពិភពលោកបន្ថែមថា ជាលក្ខណៈសេដ្ឋកិច្ច ប្រទេសចិននឹងនៅតែជាក្បាលម៉ាស៊ីននៃកំណើនសម្រាប់អាស៊ី និងពិភពលោក។ ការចូលរួមចំណែករបស់ខ្លួនដល់កំណើនសេដ្ឋកិច្ចពិភពលោក នឹងកើនឡើងដល់ជាង២៨ភាគរយ នៅឆ្នាំ២០២៣

លើសពីនេះ ទីក្រុងប៉េកាំងបានអនុវត្តកម្មវិធីមួយ ដើម្បីផ្តល់ហេដ្ឋារចនាសម្ព័ន្ធដល់តំបន់ទាំងមូលតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ផ្លូវរបស់ខ្លួន។


វេទិកាសេដ្ឋកិច្ចពិភពលោកបានលើកឡើងថា គម្រោងដឹកជញ្ជូននៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ផ្លូវអាចបង្កើន ការធ្វើពាណិជ្ជកម្មរវាង១,% និង៦,%សម្រាប់ពិភពលោកដោយបង្កើន ប្រាក់ចំណូលពិតពិភពលោក ,% ទៅ ,% និងជួយលើកកម្ពស់ប្រជាជន៧,៦លាននាក់ ចាកចេញពីភាពក្រីក្រខ្លាំងក្នុងដំណើរការនេះ

សមាជិកនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ផ្លូវ របស់ចិន ដែលរួមបញ្ចូលទាំងប្រទេសកម្ពុជា បានទទួលរង្វាន់ជាមួយនឹងកំណើនដ៏រឹងមាំនៅឆ្នាំ២០១៩ ដោយមានជំនួយពីការវិនិយោគរបស់ទីក្រុងប៉េកាំង ចំពេលមានវិបត្តិសេដ្ឋកិច្ចសកល។

ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលគយចិនបានឱ្យដឹងថា ពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេស ក្នុងគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ បានកើនឡើងជាង១០ភាគរយ ដែលមានទំហំទឹកប្រាក់រហូតដល់១,៣៤ ពាន់លានដុល្លារកាលពីឆ្នាំមុន

នៅក្នុងប្រទេសនីមួយៗ ក្នុងចំណោមបណ្តាប្រទេសចំនួន២៥ ដែលជាប្រទេសក្នុងគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ផ្លូវ ប្រទេសចិនបានក្លាយជាប្រទេសពាណិជ្ជកម្មលេខមួយ។

នៅឆ្នាំ២០១៨ ក្រុមហ៊ុនចិនបានវិនិយោគ៣,៨ពាន់លានដុល្លារអាមេរិកលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងផ្លូវល្បឿនលឿននៅកម្ពុជា។

ការវិនិយោគភាគច្រើននៅកម្ពុជា ឥឡូវត្រូវបានដឹកនាំទៅគម្រោងហេដ្ឋារចនាស  ម្ព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុតម្លៃ២,០៨ ពាន់លានដុល្លារដែលនឹងក្លាយជាច្រករបៀងដ៏សំខាន់ សម្រាប់ការនាំចេញ និងនាំចូល។ នេះគឺជាការចង្អុលបង្ហាញពីការវិនិយោគ មុនពេលគម្រោងខ្សែក្រវាត់ និងផ្លូវ ដែលការវិនិយោគដើមទុនធំផ្តោតជុំវិញគម្រោងថាមពល ជាពិសេសគម្រោងទំនប់វារីអគ្គិសនីនៅទូទាំងប្រទេស៕


លោកបណ្ឌិត អ៉ិន ចាន់នីៈ សុខភាពក្នុងវិស័យធនាគារបន្តមានភាពល្អប្រសើរជាមួយគុណភាពទ្រព្យសកម្ម

ដោយស៊ីវ ម៉េង

ភ្នំពេញៈ លោកបណ្ឌិតអ៉ិន ចាន់់នីប្រធានសមាគមធនាគារកម្ពុជាបានមានប្រសាសន៍ថា សុខភាពក្នុងវិស័យធនាគារនៅកម្ពុជា នៅតែមានភាពល្អប្រសើរជាមួយគុណភាពទ្រព្យសកម្ម ខណៈការប្រកួតប្រជែងមានការកើនឡើង។


លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី២៩ មករានេះថា យោងតាមការលើកឡើង របស់លោកអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីពីរសប្តាហ៍មុន បានបង្ហាញថា វិស័យនេះនៅតែបន្តលូតលាស់ប្រកបដោយចេរភាព ជាមួយនឹងគុណភាពទ្រព្យសកម្ម ដោយសារគុណភាពនៃការផ្តល់ឥណទានរបស់យើង កាន់តែមានភាពល្អប្រសើរ ហើយអត្រាសងត្រលប់យឺតមានការថយថយចុះ ដោយឆ្នាំ២០១៩កន្លងមក អត្រាសងត្រលប់យឺតបានថយចុះមកនៅត្រឹម១,១៩ភាគរយ ធៀបនឹង១,៧០ភាគរយកាលពីឆ្នាំ២០១៨។

លោកបន្តថា ភាពល្អប្រសើរនេះ កើតឡើងដោយសារការលូតលាស់នៃសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរ ដោយឆ្នាំ២០១៩សេដ្ឋកិច្ចកម្ពុជា រំពឹងនឹងសម្រេចបានកំនើន៧ភាគរយ។លោកបន្តថា ការរក្សាបាននូវស្ថេរភាពនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចបានទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើន មិនថាតែវិស័យធនាគារនោះទេ

លោកអ៉ិន ចាន់នីបានបន្តថា នៅក្នុងវិស័យនេះមានការប្រកួតប្រជែងច្រើន ប៉ុន្តែការប្រកួតប្រជែងស្ថិតនៅក្នុងក្រមសីលធ៌មមួយ ព្រោះធនាគារមិនទៅប្រកួតប្រជែងគ្នា ដណ្តើមគ្នាលក់ថោកនោះទេ ប៉ុន្តែប្រកួតប្រជែងគ្នាក្នុងការផ្តល់សេវាកម្ម ដល់អតិថិជនបានងាយស្រួល លឿន រហ័ស និងមានសុវត្ថិភាពខ្ពស់ តាមរយៈការប្រើប្រាស់Mobile Appជាដើម។

លោកបន្តថា នៅពេលមានការប្រកួតប្រជែងគ្នាកាន់តែច្រើន អ្នកដែលទទួលផលគឺប្រជាជនរបស់យើង


ក្រុមហ៊ុនជប៉ុនបន្តចូលរួមវិនិយោគលើការផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃនៅខេត្តស្វាយរៀង

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនជប៉ុន មីនេបៀមីតស្ស៊ុមិ ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុនផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទLED គ្រោងចូលរួមវិនិយោគលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃនៅលើទឹកដី ខេត្តស្វាយរៀង ខណៈក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគនៅក្នុងខេត្តផ្សេងៗទៀត។


យោងតាមជំនួបពិភាក្សាការងាររវាង តំណាងក្រុមហ៊ុនជប៉ុនផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃ និងលោកលោកម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅថ្ងៃទី  ២៩ ខែមករា ឆ្នាំ ២០២០នេះ បានសម្ដែងនូវការអរគុណចំពោះក្រុមហ៊ុនជប៉ុនដែលមានបំណងធ្វើការវិនិយោគភ្លើង បំភ្លឺផ្លូវសាធារណៈក្នុងខេត្តស្វាយរៀង នៅពេលនេះ ដែលចូលរួមចំណែកកាត់បន្ថយ ទៅលើការចំណាយថាមពលអគ្គិសនី និងឧស្ម័នការបូនិច ជាពិសេសចូលរួមចំណែកលើការកម្ពស់សោភ័ណ្ឌភាព នៅក្នុងខេត្តស្របទៅតាមសម័យកាលបច្ចុប្បន្ន។

លោកអភិបាលខេត្តថា រដ្ឋបាលខេត្តស្វាយរៀង សូមគាំទ្រនឹងសហការផ្តល់ឪកាសអោយក្រុមហ៊ុនសិក្សា ទៅលើតាំងភូមិសាស្ត្រក្នុងក្រុងស្វាយរៀង និងក្រុងបាវិតដើម្បីផ្លាស់ប្តូរ និងបំពាក់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃនាពេលខាងមុខនេះ


ក្រុមហ៊ុនមីនីបៀនេះ កន្លងមកបានវិនិយោគទឹកប្រាក់ ប្រមាណជា៤០០លានដុល្លារអាមេរិកនៅកម្ពុជា ដែលរួមមានការផលិតអំពូលភ្លើងឆ្លាតវៃ ហើយបានផ្គត់ផ្គង់បំពាក់នៅទីក្រុងភ្នំពេញ និងទីក្រុងសៀមរាបបានចំនួន៦,៨៩២គ្រឿង ដែលបានផលិតផល នៅលើទឹកដីកម្ពុជាតែម្តង។

គម្រោងផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទ LED ដែលមានការគាំទ្រពីរដ្ឋាភិបាលនេះ គឺមានគុណភាពល្អ កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានច្រើន ជួយដល់បរិស្ថាន និងបំភ្លឺភ្លើងតាមផ្លូវសាធារណៈ ឲ្យមានភាពភ្លឺស្មើគ្នាទាំងស្រុងតែម្ដង។ ម្យ៉ាងទៀត ការដំឡើងអំពូលភ្លើងដែលល្អ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺជាកត្តាចូលរួមមួយក្នុងការអាចឲ្យខេត្តមួយនេះ អាចក្លាយជាមជ្ឍមណ្ឌលហិរញ្ញវត្ថុដ៏ទំនើប ដូចទៅនឹងបណ្តាខ្លាសេដ្ឋកិច្ចអាស៊ី៕

រដ្ឋាភិបាលអនុម័តលើគម្រោងខ្សែបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុលនៅស្ថានីយអគ្គិសនីរាជធានីភ្នំពេញ

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តលើគម្រោងខ្សែបញ្ជូនអគ្គិសនី ទំហំ ៥០០គីឡូវ៉ុល សម្រាប់តភ្ជាប់អនុតំបន់ដោយបញ្ជូន ពីអនុស្ថានីយអគ្គិសនីបែកចាន ទៅអនុស្ថានីយអគ្គិសនីខាងកើតរាជធានីភ្នំពេញ។


ក្នុងកិច្ចប្រជុំអន្តរក្រសួង ដែលបានធ្វើនៅទីស្ដីការក្រសួងបរិស្ថាន ស្ដីពីការវាយតម្លៃផលប៉ះពាល់ និងសង្គមទូទៅ ក្រោមអធិតបីភាពលោក ទា ជុប អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ជាលទ្ធផល កិច្ចប្រជុំបានសម្រេចគាំទ្រទៅលើគម្រោងខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ដែលជាឆ្អឹងខ្នងសម្រាប់បណ្តាញជាតិ និងភ្ជាប់អនុតំបន់ (ខ្សែបញ្ជូនអគ្គិសនី ពីអនុស្ថានីយអគ្គិសនីបែកចាន ទៅអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ)

គម្រោងមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល របស់អគ្គិសនីកម្ពុជា (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍ដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd.


ជាមួយនឹងការគាំទ្រ និងអនុម័តខាងលើនេះ គឺតម្រូវឱ្យក្រុមហ៊ុនមានការគោរព និងអនុវត្តទៅតាមកាលកំណត់ ដូចជា ម្ចាស់គម្រោង ត្រូវបង្ហាញពីជម្រើសទាំង៣ ព្រមទាំងបញ្ចូលជម្រើសទាំង៣នេះ ទៅក្នុងរបាយការណ៍IESIA និងសិក្សាពីផលប៉ះពាល់ទៅលើកម្មសិទ្ធិដីឯកជន លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដោយសហការជាមួយក្រុមហ៊ុនទីប្រឹក្សាឯករាជ្យផ្នែកអចលនវត្ថុ ឱ្យបានត្រឹមត្រូវ ស្របតាមតម្លៃទីផ្សារ។

បន្ថែមពីនេះ  ម្ចាស់គម្រោង ត្រូវពិភាក្សាជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលពាក់ព័ន្ធនឹងគន្លងខ្សែបញ្ជូនអគ្គិសនី ឆ្លងកាត់រោងចក្រផលិតទឹកស្អាតបាក់ខែង ដើម្បីសិក្សារកដំណោះស្រាយ រួមជាមួយនឹងការសិក្សាពីគន្លងខ្សែបញ្ជូនថ្មី ដែលប៉ះពាល់ដល់សាលាបឋមសិក្សាពុកឫស្សីក្រោម។ អ្វីដែលសំខាន់ ម្ចាស់គម្រោង ត្រូវរៀបចំយន្តការ និងនីតិវិធី ដោះស្រាយផលប៉ះពាល់ មុនពេលធ្វើការសាងសង់គម្រោងរបស់ខ្លួន៕


ក្រុមហ៊ុនថៃគ្រោងតម្លើងរោងចក្រផលិតគ្រឿងបរិក្ខាអគ្គិសនីនៅខេត្តពោធិ៍សាត់

ដោយវុត្ថា

ពោធិ៍សាត់ៈ ក្រុមហ៊ុនPRECISE ELECTRIC MANUFACTURING Co.,Ltd ជាក្រុមហ៊ុនដ៏ធំមួយរបស់ថៃគ្រោងវិនិយោគ តម្លើងរោងចក្រគ្រឿងបរិក្ខាអគ្គិសនីក្នុងទឹកដី ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ខាងមុខនេះ។


នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន PRECISE ELECTRIC MANUFACTURING Co.,Ltd លោកNathapong Korom នៅក្នុងជំនួបភាក្សាការងារជាមួយលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ឱ្យដឹងថា ខេត្តពោធិ៍សាត់នេះ ពិតជាមានសក្តានុពលជាក់លាក់ ខាងវិស័យអគ្គិសនី ដែលមានប្រភពទំនប់វារីអគ្គិសនីជាធុងអាគុយ សម្រាប់ចែកចាយក្នុងតំបន់ និងបន្តចែកចាយទៅបណ្តាខេត្តដ៏ទៃទៀត ក្នុងតំបន់កណ្តាលនៃប្រទេស។

លោកបន្តថា នាពេលឆាប់ៗខាងមុខ ក្រុមហ៊ុននឹងចាប់ផ្តើមតម្លើងរោងចក្រនេះជាផ្លូវការ ដូច្នេះសូមស្នើដល់រដ្ឋបាលខេត្តសម្របសម្រួលការងារ និងបញ្ហាប្រឈមមួយចំនួនជូន ដើម្បីឲ្យកិច្ចដំណើរការសាងសង់នេះ ប្រព្រឹត្តទៅដោយរលូន

លោកបន្តថា ក្រោយសាងសង់រួច នៅពេលដំណើរការឆ្នាំដំបូង ក្រុមហ៊ុនត្រូវការកម្លាំងពលកម្ម ប្រហែល៣៩នាក់ អន្តរជាតិ៣នាក់ ហើយនៅឆ្នាំបន្តបន្ទាប់ ក្រុមហ៊ុនត្រូវការកម្លាំងពលកម្មប្រហែល៥៨នាក់ អន្តរជាតិ៤នាក់ ក្នុងនោះមានវិស្វករអគ្គិសនី ផ្នែកត្រួតពិនិត្យម៉ាស៊ីន និងកម្មករខ្លះដែរ។

លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ដែលក្រុមហ៊ុនមានបំណង មកបណ្តាក់ទុននៅលើទឹកដីនៃខេត្តពោធិ៍សាត់។ លោកអភិបាលខេត្តថា គម្រោងនេះ នឹងផ្តល់ជូនការសម្របសម្រួលពិសេស ចំពោះគម្រោងវិនិយោគនេះ ហើយអ្វីដែលខេត្តបង្កលក្ខណៈឲ្យនោះ គឺខេត្តមានបំណងចង់ឲ្យក្រុមហ៊ុនសាងសង់ឲ្យបានលឿន ស្របតាមលក្ខណៈបច្ចេកទេស និងបង្កើតឲ្យមានទីផ្សារការងារជូនក្មួយៗនៅក្នុងមូលដ្ឋាន ឲ្យបានឆាប់រហ័ស ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។


លោកបន្ថែមថា យ៉ាងមិញគ្រប់គម្រោងវិនិយោគ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អាចឈរជើងបាន គឺដោយសារកត្តាសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតមានសុខសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃនេះ។

លោកម៉ៅ ធនិន បានស្នើដល់លោកនាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនព្រីសាយស៏ សូមជ្រើសរើសគ្រូបង្គោល ដើម្បីបណ្តុះបណ្តាលជំនាញ ដល់និស្សិត នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងសូមឲ្យជ្រើសរើសពួកគេ ដែលមានសមត្ថភាពជាមុន ដើម្បីមានឱកាសចូលទៅបម្រើការងារក្នុងរោងចក្រ៕