យុទ្ធនាការ «ផ្ទះ១ អំពូល១ ចំនួន១ម៉ឺនខ្នង» នឹងត្រូវបញ្ចប់ដំណាក់ដំបូងនៅត្រឹមចុងខែមករានេះ

ដោយ ៖ រ៉ាណេត

សៀមរាប ៖ យុទ្ធនាការនៃការពង្រឹងភូមិ ឃុំមានសុវត្ថិភាព ដោយផ្តើមចេញពីការបំភ្លឺអំពូលនៅតាមផ្ទះនីមួយៗនៅទូទាំងស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំនួន១ម៉ឺនខ្នង ត្រូវបានចាប់ផ្តើមអនុវត្តជាជំហានដំបូងនៅក្នុងភូមិព្រះដាក់ គ្រោងនឹងបញ្ចប់នៅត្រឹមដំណាច់ខែមករា ឆ្នាំ២០២០ខាងមុខ។

យុទ្ធនាការ “ផ្ទះ១ អំពូល១” ដំណាក់កាលសាកល្បង ដែលមកដល់ពេលនេះក្រុមការងារកំពុងតែសស្រាក់សស្រាំរួសរាន់បញ្ចប់ការបំពាក់អំពូលសូឡាតាមផ្ទះជូនប្រជាពលរដ្ឋនៅក្នុងភូមិគំរូមួយនេះ អោយបានមុនដំណាច់ខែមករាតាមផែនការកំណត់។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា មានរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយ ដែលឆ្លុះបញ្ជាំងពីការចូលរួមនិងភាពជាម្ចាស់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិព្រះដាក់ នោះគឺការចូលរួមគាំទ្រពីសំណាក់អ្នកភូមិ តាមរយះការជួយជីករណ្តៅបង្គោលទម្រអំពូល កាប់មែកឈើដែលបាំងពន្លឺថ្ងៃ និងមានផ្ទះមួយចំនួនធំបានថែមទាំងចេញចំណាយថ្លៃសុីម៉ង់ត៍ ថ្មល្អិត និងខ្សាច់សម្រាប់ចាក់ការពារជើងអំពូលដោយខ្លួនឯងទៀតផង បើទោះជាក្នុងដំណាក់សាកល្បងនេះ ពួកគាត់មិនត្រូវបានតម្រូវអោយចូលរួមអ្វីនោះឡើយ។

លោកបាន បន្តថា
បន្តថា បើទោះជាបញ្ហាមួយចំនួន តែសប្បាយចិត្តពេលដែលអ្វីៗដំណើរការទៅដូចការរំពឹងទុក ប្រភេទអំពូលភ្លឺគ្រប់គ្រាន់ ដងទម្រខ្ពស់និងរឹងមាំសមល្មម ជាពិសេសប្រជាពលរដ្ឋមានការសាទរពេញចិត្តចំពោះយុទ្ធនាការនេះ ដោយមើលឃើញពីអត្ថប្រយោជន៍ផ្ទាល់ដល់ផ្ទះរបស់គាត់ផង ក៏ដូចជាប្រយោជន៍រួមដល់ភូមិទាំងមូលផងដែរ។

ក្រុមការងារជំនាញ នឹងកែសម្រួលបញ្ចប់ការតម្លើងគ្រប់ផ្ទះទាំង ៥១៨ នៅក្នុងភូមិព្រះដាក់ទាំងមូល ត្រឹមដំណាច់ចុងខែមករានេះ ហើយនឹងធ្វើការវាយតម្លៃជារួមលើលទ្ធផលនៃភូមិសាកល្បងមួយនេះ មុននឹងបន្តអនុវត្តនៅក្នុងភូមិនិងឃុំដទៃទៀត។ បើមិនអ្វីប្រែប្រួលទេ ខ្ញុំសង្ឃឹមថា យើងនឹងឈានទៅដល់ការសម្រេចបានផ្ទះទាំង១០០០០ខ្នង នៅទូទាំងស្រុកបន្ទាយស្រីក្នុងឆ្នាំ២០២០នេះ តាមផែនការគ្រោងទុក៕

រដ្ឋាភិបាលកំពុងដោះស្រាយនីតិវិធីនៃការចុះបញ្ជីដីដែលកកស្ទះចំនួន ១៣ម៉ឺន ក្បាលដី

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ដោយមើលឃើញពីការកកស្ទះឯកសារក្នុងការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធចំពោះប័ណ្ណកម្មសិទ្ធិ ដែលត្រូវប្រថាប់ត្រាពន្ធស្មើសូន្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយអគ្គនាយកដ្ឋានពន្ធដារ បានធ្វើការរួមគ្នា ដើម្បីជំរុញ និងដោះស្រាយបញ្ហាដែលកំពុងកើតមានទៅលើឯកសារប្រមាណ ១៣ ម៉ឺន។

ក្រោមវត្តមានមន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោក សរ សុវណ្ណ រដ្ឋលេខាធិការជាអ្នកតំណាង និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំ ស្តីពីការដោះស្រាយបញ្ហាឯកសារកកស្ទះ ក្នុងការងារចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ចំពោះប័ណ្ណកម្មសិទ្ធិ ដែលត្រូវប្រថាប់ត្រាពន្ធស្មើសូន្យ។

កន្លងមក មានការលើកឡើងថា មានការកកស្ទះឯកសារ នៅរដ្ឋបាលសារពើពន្ធ ចំពោះករណីប្រថាប់ត្រាពន្ធស្មើសូន្យ នូវការទទួលបានប័ណ្ណកម្មសិទ្ធិ ដែលលទ្ធកម្មកម្មសិទ្ធិបានពីអំណោយ ឪពុក ម្ដាយ ជីដូន ជីតា កូនបង្កើត បងប្អូនបង្កើត តាមរយៈប្រទានកម្ម ឬសន្តតិកម្ម តាមរយៈលិខិតលេខ ៣៥១៤ ដនស/អសដភ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ និងក្នុងសេចក្ដីប្រកាសព័ត៌មាននៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

ក្រោមការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានពិភាក្សា និងរៀបចំយន្តការដោះស្រាយដូចខាងក្រោម៖
* ស្ថាប័នទាំងពីរ ត្រូវសហការគ្នាដោះស្រាយករណីឯកសារកកស្ទះ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដោយកំណត់ឲ្យសម្រេចបាន ក្នុងរយៈពេល១ខែ តាមរយៈការបញ្ជូនមន្ត្រីថ្នាក់កណ្តាល ទាំងពីរ ស្ថាប័នចុះយុទ្ធនាការជួយខេត្ត ដែលបានការកកស្ទះឯកសារ និងបន្តអនុវត្តយន្តការ ដោះស្រាយដូចភ្លៀងរលឹម។
* មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត បញ្ជូនឯកសារដែលបានទទួល (File Sharing) ដោយបំពេញនូវពាក្យស្នើសុំ បង់ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (FORM PT 02) ដើម្បីបញ្ចូលលក្នុងប្រព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធដារ ហើយជាមួយគ្នានេះ ស្ថាប័នទាំងពីរ នឹងចាត់មន្ត្រីជំនាញ នៅតាមទីតាំងដើម្បីសម្របសម្រួល ការបំពេញពាក្យស្នើសុំនេះ ឲ្យបានទាន់ពេលវេលា។
* ស្នើមន្ទីរជួយផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋបំពេញពាក្យ ស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (FORM PT 02) ដើម្បីបានព័ត៌មានបញ្ចូលក្នុងប្រព័ន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ
* ស្ថាប័នទាំងពីរ និងសហការរៀបចំ នូវការកំណត់ឯកសារតម្រូវ និងលិខិតគតិយុត្តិ ឲ្យមានសង្គតិភាព ដោយរៀបចំជាប្រកាសអន្តរក្រសួង ដើម្បីកំណត់ការបំពេញពាក្យស្នើសុំ (Form) រួមគ្នា
* អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំរួចរាល់ នឹងដាក់ឲ្យអនុវត្តនូវកម្មវិធី (Application) សម្រាប់ប្រើប្រាស់ក្នុងការត្រួតពិនិត្យឯកសារ ដែលបានបង់ពន្ធរួច
* ស្ថាប័នទាំងពីរ ពង្រឹងកិច្ចសហការគ្នា តាមរយៈការបង្កើត Telegram Group និងជួបប្រជុំជាប្រចាំ ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងជំរុញការផ្ដល់សេវាចំពោះការផ្ទេរកម្មសិទ្ធិ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា ជូនប្រជាពលរដ្ឋ
* ស្ថាប័នទាំងពីរ នឹងរៀបចំជារបាយការណ៍រួមដើម្បីគោរពរាយការណ៍ជូនថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ។
លោករដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋលេខាធិការ និងលោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងនាមជាសហប្រធាន បានប្តេជ្ញាគាំទ្រដល់ការ អនុវត្តនូវយន្តការ ដែលបានលើកឡើង ហើយគ្រប់អង្គភាពទទួលបន្ទុកអនុវត្ត នៃស្ថាប័នទាំងពីរ ត្រូវសហការគ្នាឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយនូវបញ្ហាកកស្ទះ និងអសកម្មនានា និងពង្រឹងប្រសិទ្ធភាព នៃការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីជំរុញការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ហើយបន្តរក្សាបាននូវការអនុវត្តបានគ្រប់ជ្រុងជ្រោយ នូវយុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាលផងដែរ៕

រោងចក្រកាត់ដេរតម្លៃជាង៣លានដុល្លារបើកដំណើរការនៅក្នុងខេត្តកំពង់ស្ពឺ

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​គម្រោង​វិនិយោគ​លើ​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ថ្មី​មួយទៀត​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​ ​ជាមួយនឹង​ទំហំ​ទឹកប្រាក់​វិនិយោគ​ជាង៣លាន​ដុល្លារ​ ​នឹង​ចាប់​ដំណើរ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ​បន្ទាប់ពី​ទទួល​បានការ​អនុម័ត​ពី​រដ្ឋាភិបាល​ ​។​ ​



​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ ​បាន​ប្រកាស​នៅពេល​មុន​នេះ​បន្តិច​ថា​ ​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន​ ​“​KING​ ​LIAN​ ​(​CAMBODIA​)​ ​GARMENT​ ​FACTORY​ ​CO​.​,​LTD​.​”​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បានសម្រេច​ចេញ​ ​“​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​”​ ​ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បុស្ស​តា​នៃ​ ​ឃុំ​កាហែង​ ​ស្រុក​សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​ ​ជាមួយនឹង​ទុន​វិនិយោគ​ប្រមាណ​ ​៣,១លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១​ ​២២៥​ ​កន្លែង​។​



​អភិបាលខេត្ត​កំពង់ស្ពឺ​ ​លោក​ ​វ៉ី​ ​សំណាង​ ​បាន​សាទរ​ ​និង​ស្វាគមន៍​វត្តមាន​ថ្មី​នៃ​ក្រុមហ៊ុន​ជាតិ​ ​និង​អន្តរជាតិ​ទាំងអស់​ដែល​សម្រេច​យក​ទឹកដី​ខេត្ត​កំពង់ស្ពឺ​ធ្វើជា​ទីតាំង​សម្រាប់​វិនិយោគ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​នេះ​នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ​ទាំងមូល​ ​មាន​រោងចក្រ​ ​សហគ្រាស​តូច​ធំ​ ​ដែល​មានឈ្មោះ​នៅក្នុង​បញ្ជី​ ​នី​ង​កំពុង​ដំណើរការ​ផលិតកម្ម​មាន​ចំនួន​ជាង២៧០ទីតាំង​ ​ដែល​អាច​ផ្តល់​ការងារ​បាន​ជាង​ ​១៣ម៉ឺន​នាក់​។​ ​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​សម្រាប់​ឆ្នាំ២០២០នេះ​ ​នៅ​មាន​គម្រោង​វិនិយោគ​ជាច្រើន​កំពុងតែ​ត្រៀមខ្លួន​ចាប់​ដំណើរការ​ ​ខណៈ​ពេល​ដែល​បច្ចុប្បន្ន​នេះ​គម្រោង​មួយចំនួន​ធំ​កំពុងតែ​រត់ការ​ឯកសារ​ច្បាប់​ស្នើសុំ​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា​ ​៕​

តើSME មានតួនាទីយ៉ាងដូចម្តេចក្នុងការជំរុញសេដ្ឋកិច្ចជាតិ?

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​កម្ពុជា​ ​កំពុងតែ​អនុវត្ត​គោលនយោបាយ​ថ្នាក់​ជាតិ​ស្ដីពី​ ​ការ​អភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​ខណៈ​វិស័យ​ទាំងនេះ​ ​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​យ៉ាងច្រើន​។​

​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​(​SME​)​មិន​ត្រឹមតែ​ជួយ​ផ្តល់​ការងារ​ដល់​ពលរដ្ឋខ្មែរ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែមទាំង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ​ក្នុង​ការ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មានការ​រីក​លូតលាស់​យ៉ាង​ខ្លាំង​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ជំរុញ​ឱ្យ​មាន​តម្រូវការ​ក្នុង​ស្រុក​ ​តាមរយៈ​ការបង្កើត​ការងារ​ ​ការ​ច្នៃប្រឌិត​ ​និង​ការប្រកួត​ប្រជែង​ជាដើម​។​ ​ដូច្នេះហើយ​ពួកគេ​គឺជា​កម្លាំង​ជំរុញ​មួយ​នៅ​ពីក្រោយ​សេដ្ឋកិច្ច​ជាតិ​។​ ​ប៉ុន្តែ​សម្រាប់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​វិញ​ ​ដើម្បី​រស់​ ​និង​រីកចម្រើន​ ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ ​និង​បង្កើន​ផលិតភាព​របស់​ពួកគេ​ ​គឺ​ពិតជា​សំខាន់​យ៉ាង​ខ្លាំង​។​ ​

​ក្រៅពី​វិស័យ​គាំទ្រ​ហិរញ្ញវត្ថុ​ឧស្សាហកម្ម​ ​និង​ការ​លើកកម្ពស់​ការ​ធ្វើ​អន្ដរ​ជាតូបនីយកម្ម​ ​(​ដំណើរការ​ជា​អន្តរជាតិ​)​ ​នៃ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​គឺជា​គន្លឹះ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ ​និង​ការ​គេច​ចេញពី​អន្ទាក់​នៃ​ប្រាក់ចំណូល​មធ្យម​ ​សម្រាប់​ប្រទេស​ជាស​មា​ជិ​ក​នៅក្នុង​តំបន់​អាស៊ី​ ​និង​ប៉ាស៊ីហ្វិក​។​

​ទោះ​យ៉ាងនេះ​ក្តី​ ​នៅ​តំបន់​អាស៊ី​ ​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​នៅតែ​បន្ត​ខ្វះខាត​ហិរញ្ញវត្ថុ​ ​ដោយស្ថាន​ភាព​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ ​នៅពេល​មាន​ភាព​មិន​ច្បាស់លាស់​ផ្នែក​ហិរញ្ញវត្ថុ​សកល​ ​ដែល​កំពុង​បន្ត​ដោយសារ​ការ​ទទួល​បាន​ប្រភព​ហិរញ្ញវត្ថុ​ ​សមស្រប​បាន​ក្លាយទៅជា​ការពិបាក​សម្រាប់​ ​SME​។​ ​



​វិបត្តិ​ហិរញ្ញវត្ថុ​ ​បាន​ប៉ះពាល់​ដល់​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​ ​និង​សហគ្រិន​ដោយ​មិន​សម​ហេតុផល​កាន់តែ​ធ្ងន់ធ្ងរ​ ​ទៅលើ​ឧបសគ្គ​ហិរញ្ញវត្ថុ​របស់​ពួកគេ​។​ ​ក្រៅពី​ហិរញ្ញវត្ថុ​មានកម្រិត​ស្ថានភាព​ហិរញ្ញវត្ថុ​ ​របស់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ជាច្រើន​ ​ត្រូវ​បាន​ចុះ​ខ្សោយ​បន្ថែម​ទៀត​ ​ដោយសារ​ការ​ធ្លាក់ចុះ​នៃ​តម្រូវការ​សម្រាប់​ទំនិញ​ ​និង​សេវាកម្ម​ដែល​កំពុង​រារាំង​ឥណទាន​៕​

នាយករដ្ឋមន្ត្រីជប៉ុនអះអាងថាកូរ៉េខាងត្បូងជាប្រទេសជិតខាងសំខាន់បំផុត

ដោយ​ ​Donald​ ​Lee​

​ភ្នំ​ពេញៈ​ ​ទីក្រុង​តូក្យូ​កំពុង​ចាប់ផ្តើម​បង្កើត​ភាព​កក់ក្តៅ​ ​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង​ ​បន្ទាប់ពី​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ពីរ​នៅ​អាស៊ី​ ​បាន​ប្រយុទ្ធ​គ្នា​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ ​ដែល​នាំ​ឱ្យ​មានការ​ធ្វើ​ពហិការ​ទំនិញ​ជប៉ុន​យ៉ាងច្រើន​ ​ពីសំណាក់​អ្នកប្រើ​ប្រាស់​របស់​កូរ៉េ​។​

​លោកនាយក​រដ្ឋមន្រ្តី​ ​លោ​ក​ស៊ីន​ហ្សូ​ ​អាបេ​ ​បាន​ថ្លែង​ទៅកាន់​សុន្ទរកថា​មួយ​កាលពី​ថ្ងៃច័ន្ទ​ថា​ ​“​ក្រោម​បរិយាកាស​សន្តិសុខ​កាន់តែ​ខ្លាំង​ឡើង​ ​នៅ​អាស៊ី​ឦសាន​ ​ការទូត​ជាមួយ​ប្រទេសជិតខាង​គឺ​មាន​សារៈសំខាន់​ណាស់​”​។​

​លោក​បាន​បន្ថែម​ថា​ ​“​កូរ៉េ​ខាងត្បូង​ ​គឺជា​ប្រទេសជិតខាង​សំខាន់​បំផុត​ ​ដែល​ជប៉ុន​ចែករំលែក​តម្លៃ​ជា​មូលដ្ឋាន​ ​និង​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​”​។​

​មន្ត្រី​ជាន់ខ្ពស់​ពាណិជ្ជកម្ម​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​បាន​ជួប​ប្រជុំ​គ្នា​ ​នៅ​ទីក្រុង​តូក្យូ​កាលពី​ខែធ្នូ​ ​ដើម្បី​លុបបំបាត់​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ ​ដែល​បាន​ធ្វើ​ឱ្យ​ទីក្រុង​តូក្យូ​រឹតត្បិត​ការនាំចេញ​សម្ភារៈ​បច្ចេកវិទ្យា​សំ​ខាន់​ៗ​ ​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េ​ខាងត្បូង​ ​ហើយ​កូរ៉េ​ធ្វើ​ពហិការ​អ្វី​ៗ​ទាំងអស់​ដែល​ផលិត​នៅក្នុង​ប្រទេស​ជប៉ុន​។​

​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ ​គឺជា​កិច្ចពិភាក្សា​លើកដំបូង​ ​បន្ទាប់ពី​ក្រុង​តូក្យូ​បាន​ដក​កូរ៉េ​ខាងត្បូង​ចេញពី​ ​“​បញ្ជី​ស​”​ ​នៃ​ដៃគូ​ពាណិជ្ជកម្ម​អនុគ្រោះ​ ​និង​បាន​ដាក់កម្រិត​ការនាំចេញ​សម្ភារៈ​សំ​ខាន់​ៗ​ ​ដែល​ចាំបាច់​សម្រាប់​ឧស្សាហកម្ម​ពាក់កណ្តាល​ ​និង​ឧស្សាហកម្ម​ផលិត​បន្ទះ​អេក្រង់​។​ ​នេះ​ក៏​ជា​លើក​ទី​ ​១​ ​ដែល​មន្រ្តី​គយ​បាន​ជួបគ្នា​ក្នុងរយៈពេល​ជាង៣ឆ្នាំ​។​

​ទីក្រុង​សេអ៊ូល​អះអាង​ថា​ ​ការ​រឹតត្បិត​ពាណិជ្ជកម្ម​របស់​ជប៉ុន​មិនមែន​ ​ដោយសារតែ​ការភ័យខ្លាច​ថា​ ​បច្ចេកវិទ្យា​នឹង​ចូលក្នុង​កណ្តាប់​ដៃ​របស់​ប្រទេស​ ​ដែល​បង្កើត​អាវុធ​ប្រល័យលោក​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការសងសឹក​ ​នៃ​សេចក្តី​បង្គាប់​របស់​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​កាលពី​ឆ្នាំមុន​ ​ចំពោះ​សាជីវកម្ម​ជប៉ុន​ ​ក្នុង​ការ​ទូទាត់​សំណង​ ​សម្រាប់​ការចូលរួម​របស់​ពួកគេ​ក្នុង​ពលកម្ម​ទាសករ​លើ​ជនជាតិ​កូរ៉េ​ ​អំឡុង​ការ​កាន់កាប់​របស់​ខ្លួន​នៅ​ឆ្នាំ១៩១០​ ​ដល់​ ​១៩៤៥​ ​។​

​រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ ​សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​ ​ផ្ទុយពី​សន្ធិសញ្ញា​ឆ្នាំ១៩៦៥​ ​រវាង​ប្រទេស​ទាំងពីរ​ ​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​រាល់​ការ​ទាមទារ​សំណង​ពេល​សង្គ្រាម​គឺ​បាន​បញ្ចប់​ទាំងស្រុង​ ​និង​ចុងក្រោយ​។​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បានឱ្យ​ដឹង​ថា​ ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ត្រូវ​បាន​ជាប់​គាំង​ ​នៅក្នុង​ឆ្នាំ២០២០​ ​ខណៈ​ដែល​ខ្លួន​នៅតែ​បន្ត​កំណើន​យឺត​នៅ​ចុងឆ្នាំ​នេះ​។​ ​IMF​ ​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​របស់​ជប៉ុន​ ​ជាថ្មី​ម្តង​ទៀត​នៅ​ឆ្នាំនេះ​ដែល​ធ្លាក់ចុះ​ពី​កំនើ​នពី០,៩ភាគរយ​ ​មក​នៅ​ត្រឹម០,៨​ ​ភាគរយ​។​

​ក្រុម​អ្នកវិភាគ​បានឱ្យ​ដឹង​ថា​ ​សេដ្ឋកិច្ច​របស់​ជប៉ុន​ ​បាន​ធ្លាក់ចុះ១,៦ភាគរយ​ ​ពី​ត្រីមាស​មុន​ ​ដោយសារតែ​ភាព​តានតឹង​ ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​។​ ​សេដ្ឋកិច្ច​ជប៉ុន​ ​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​ ​និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ភ័ស្តុភារ​សំ​ខាន់​ៗ​នៅ​ជុំវិញ​ពិភពលោក​។​

​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងត្បូង​ ​ធ្វើ​ឱ្យ​ប្រជាជន​កូរ៉េ​ភាគច្រើន​ ​ធ្វើ​ពហិការ​ទំនិញ​ ​និង​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​។​ ​ទំនាក់ទំនង​សេដ្ឋកិច្ច​នយោបាយ​ ​និង​វប្បធម៌​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​ ​បាន​ឈាន​ដល់កម្រិត​ទាប​ ​ជា​ប្រវត្តិសាស្ត្រ​កាលពី​ឆ្នាំមុន​៕​

តើ “ឯកតានៃគណនី” មានន័យដូចម្តេច?

ដោយ​ ​Propertyarea.asia​

​ភ្នំ​ពេញៈ​ ​ឯកតា​នៃ​គណនី​ ​(​Unit​ ​of​ ​account​)​មានន័យថា​ ​ឧទាហរណ៍​ ​លុយ​ជាខ្នាត​រង្វាស់​មួយ​ ​(​Yardstick​)​ ​ដែល​មនុស្ស​ប្រើ​ដើម្បី​កំណត់​តម្លៃ​ ​និង​កត់ត្រា​បំណុល​។​ ​នៅពេល​អ្នកដើរ​ទិញអីវ៉ាន់​ ​អ្នកអង្កេត​ឃើញថា​ ​អាវ​មួយ​មានតម្លៃ​ ​២០ដុល្លារ​ ​ហើយ​នំ​ប៊ឺហ្គ័​រមួយ​ដុំ​មានតម្លៃ២ដុល្លារ​។​

​ម្យ៉ាងវិញទៀត​ ​គេ​អាច​និយាយ​បាន​ថា​ ​តម្លៃ​អាវ​មួយ​គឺ​ស្មើនឹង១០ប៊ី​ហ្គ័រ​ ​និង​តម្លៃ​ប៊ឺហ្គ័​រមួយ​ដុំ​ស្មើនឹង១​/​១០នៃ​អាវ​មួយ​។​ ​ទោះបីជា​ការ​និយាយ​បែបនេះ​ ​មាន​ភាព​ត្រឹមត្រូវ​យ៉ាងណា​ក្តី​ ​ជា​ធម្មតា​ថ្លៃ​ទំនិញ​ ​មិនដែល​ត្រូវ​បាន​គេ​កំណត់​តម្លៃ​តាមវិធី​នេះ​ឡើយ​។​ ​

​ដូចគ្នា​នេះ​ដែរ​ ​ប្រសិនបើ​អ្នកខ្ចី​លុយ​ពី​ធនាគារ​ ​ទំហំ​នៃ​ការ​សង​ប្រាក់កម្ចី​នា​ពេល​អនាគត​របស់​អ្នក​ ​នឹង​ត្រូវ​បាន​វាស់វែង​ជាដុល្លារ​ ​មិនមែន​ជា​បរិមាណ​ទំនិញ​ ​និង​សេវាកម្ម​ឡើយ​។​ ​នៅពេល​យើង​ចង់​វាស់វែង​ ​និង​កត់ត្រា​តម្លៃ​សេដ្ឋកិច្ច​ ​យើង​ប្រើប្រាស់​លុយ​ជាឯក​តា​នៃ​គណនី​។​ ​

​នៅ​ផ្នែក​បរិសិដ្ឋ​ ​(​A​)​ ​អ្នក​នឹង​បានឃើញ​យ៉ាង​ច្បាស់​អំពី​ ​បម្រើបម្រាស់​ខ្នាត​របស់​លុយ​ ​ដើម្បី​វាស់វែង​ទំហំ​ផលិតភាព​របស់​សេដ្ឋកិច្ច​ ​(​GDP​)​ ​និង​ជា​លទ្ធផល​ឈាន​ទៅដល់​ការ​គណនា​បរិត្តផរណា​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​ ​deflator​)​ ​ព្រមទាំង​អត្រា​អតិផរណា​ ​(​Inflation​ ​rate​)​៕​

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗចំនួន៣មានផ្ទះសរុបជិត១០,០០០ខ្នងគ្រោងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ

ដោយៈ​ ​រ៉ា​ណេត​ ​

​ភ្នំ​ពេញៈ​ ​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​មធ្យម​ ​និង​ក្រោម​មធ្យម​ចំនួន៣ធំៗ​ ​សរុប​ជិត១០,០០០ខ្នង​ ​ក្រោម​ទុន​វិនិយោគ​ជាច្រើន​រយ​លាន​ដុល្លារ​ ​នឹង​ត្រូវ​បញ្ចប់​ការសាងសង់​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​ខណៈ​ដែល​គម្រោង​ខ្លះ​សម្រេច​បាន៩០ភាគរយ​។​ ​

​គម្រោង​លំនៅ​ដ្ឋាន​តម្លៃ​សម​រម្យ​ធំៗ​ចំនួន៣​ ​ដែល​មាន​លំនៅ​ដ្ឋាន​សរុប​ចំនួន៨​ ​៣៣១ខ្នង​ស្ថិតនៅ​ទី​តាំង​ផ្សេង​ៗ​ពីគ្នា​ ​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​រួមមាន​ ​ទី​ ​១​ ​-​គម្រោង​ ​«​ទីក្រុង​រណប​សុភមង្គល​»​ ​របស់​ក្រុមហ៊ុន​ ​Woldbridge​ ​Homes​ ​Co​.​,​Ltd​ ​អភិវឌ្ឍន៍​នៅ​លើ​ផ្ទៃដី​ទំហំ៤៥ហិ​ក​តា​ ​ជាមួយ​ទុន​វិនិយោគ​ប្រមាណ១០០លាន​ដុល្លារ​ ​ស្ថិតនៅ​ភូមិ​កោះ​គរ​ ​សង្កាត់​រកាខ្ពស់​ ​ក្រុង​តាខ្មៅ​ ​ខេត្តកណ្តាល​ ​មាន​ចម្ងាយ​ប្រមាណ១៨គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​សាងសង់​សម្រេច​បាន៩០ភាគរយ​។​

​ទី២​ ​គម្រោង​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​ ​«​បុរី​សែនមនោរម្យ​ព្រែកតាទែន​»​ ​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ ​B​&​BM​ ​Development​ ​Co​.​,​Ltd​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្លែង​ដីដុះ​ ​ឃុំ​ព្រែកតាទែន​ ​ស្រុក​ពញា​ឭ​ ​ខេត្តកណ្តាល​ ​សម្រេច​បាន៥០ភាគរយ​។​

​ទី៣​-​ ​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​ ​«​ហ្រ្កេន​ផាក​»​ ​ដំណាក់កាល​ទី​ ​១​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទួល​កី​ ​សង្កាត់​ភ្លើងឆេះរទេះ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​សម្រេច​បាន៦៧ភាគរយ​។​ ​ក្រៅពី​នេះ​នៅ​មាន​គ​ម្រោ​ង​បណ្តុំ​ ​សំណង់​លំនៅ​ដ្ឋាន​លក្ខណៈ​បុរី​មួយចំនួន​ទៀត​ដែល​មិន​ត្រូវ​បាន​រាប់បញ្ចូល​។​ ​

​អគ្គនាយក​ក្រុមហ៊ុន​ ​PREMIUM​ ​Group​ ​លោក​ ​ម៉ាន់​ ​ចាន់​ឌី​ ​បាន​មានប្រសាសន៍​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ ​កាលពី​ល្ងាច​ថ្ងៃទី២០​ ​ខែមករា​កន្លងមក​ថា​ ​ចំនួន​នៃ​ការ​លំនៅ​ ​ ​ដ្ឋាន​ខាងលើ​នេះ​ ​នៅ​មិនទាន់​គ្រប់​តម្រូវការ​របស់​ទីផ្សារ​នៅឡើយ​នោះ​ទេ​ ​ដែល​វា​នៅ​ទាមទារ​ឱ្យ​មានការ​ផ្គត់ផ្គង់​បន្ថែម​ទៀត​។​ ​

​លោក​បាន​បន្ត​ថា​ ​“​បច្ចុប្បន្ន​នេះ​ ​អ្នក​ដែល​មិនទាន់​មាន​លំនៅ​ដ្ឋាន​កម្មសិទ្ធិ​ស្នាក់នៅ​សមរម្យ​នៅ​មាន​ចំនួន​ច្រើន​ ​ហើយ​វា​នឹង​បន្ត​ទៅ​ឆ្នាំ​ខាង​មុ​ខន​ទៀត​ ​ដោយ​មិនទាន់​អាច​កំណត់​បាន​”​។​ ​លោក​បាន​បញ្ជាក់​ថា​ ​“​ខ្ញុំ​សុំ​និយាយ​ត្រឹម​តំបន់​ក្រុងភ្នំពេញ​ ​ដែល​ពី​មួយ​ឆ្នាំ​ៗ​មាន​កំណើន​មនុស្ស​ចូល​មក​រស់នៅ​កាន់តែ​ច្រើន​ ​ដែល​ក្នុង​នោះ​រាប់ទាំង​សិស្ស​និស្សិត​ដែល​មក​ពី​ខេត្ត​បន្ត​ការសិក្សា​ ​ទាំង​អ្នកចំណូលថ្មី​ដែល​មក​ប្រកបការងារ​ ​និង​មុខ​ជំនួញ​ផ្សេង​ៗ​ ​ជាពិសេស​អ្នក​ដែល​ទើបតែ​មានគ្រួសារ​ថ្មី​ជាដើម​ ​គឺ​សុទ្ធតែ​មាន​តម្រូវការ​លើ​វិស័យ​លំនៅ​ដ្ឋាន​ទាំងអស់​”​។​

​ ​លោក​ចាន់​ឌី​បាន​បន្ត​ថា​ ​អ្វី​ដែល​សំខាន់​ ​អ្នកផ្គត់ផ្គង់​ត្រូវ​ដឹងពី​លទ្ធ​ភា​ពរ​បស​អតិថិជន​គោលដៅ​ ​ដើម្បី​កំណត់​ថ្លៃដើម​ក្នុង​ការសាងសង់​ ​រួម​ជាមួយនឹង​ការ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការទិញ​។​ ​

​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Khmer​ ​Foundation​ ​Appraisal​ ​ដែល​កំពុង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ​កៀនស្វាយ​ ​ផាក​ ​ស្ថិតនៅ​ភូមិ​ស្រែ​អំពិល​ ​ឃុំ​ឈើទាល​ ​ស្រុក​កៀនស្វាយ​ ​ខេត្តកណ្តាល​ ​បាន​មានប្រសាសន៍​ថា​ ​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ ​បាន​ផ្តល់​ភាព​ងាយស្រួល​ជាច្រើន​ ​ដល់​អតិថិជន​ក្នុង​ការទិញ​ ​ដោយ​ផ្តល់​ជម្រើស​ ​តាមរយៈ​វិធីសាស្ត្រ​បង់​រំលោះ​ជាមួយ​ក្រុមហ៊ុន​ផ្ទាល់​ ​ឬ​ជាមួយ​ធនាគារ​ជា​ដៃគូ​។​ ​

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​វិធីសាស្ត្រ​ទិញ​ផ្ទះ​ដោយ​ការ​បង់​រំលោះ​ ​គឺ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ ​ដោយសារតែ​ចំនួន​នៃ​ការ​បង់​ប្រចាំខែ​ ​ពួកគាត់​សុទ្ធតែ​អាច​មានលទ្ធភាព​ធ្វើ​ទៅ​បាន​ ​ស្រប​ពេល​ដែល​ចំណូល​ប្រចាំខែ​របស់​ពួកគាត់​ ​មាន​ភាពល្អ​ប្រសើរ​ជាង​ពេលមុន​។​ ​

​លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ ​“​សេដ្ឋកិច្ច​កម្ពុជា​ពេលនេះ​ ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ ​ដែល​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ ​មន្ត្រី​រាជការ​អាច​ទទួល​បាន​ចំណូល​សមរម្យ​ ​ដែល​អាច​មានលទ្ធភាព​គ្រប់គ្រាន់​ ​ក្នុង​ទិញ​ដោយ​បង់​រំលោះ​ក្នុងរយៈពេល​វែង​”​។​ ​លោក​បាន​បញ្ជាក់​ថា​ ​“​មិនថា​ពេលនេះ​ ​ឆ្នាំក្រោយ​ ​ឬ​ឆ្នាំ​ណា​នោះ​ទេ​ ​វិស័យ​លំនៅ​ដ្ឋាន​នៅតែ​មាន​តម្រូវការ​ជានិច្ច​”​៕​

រដ្ឋាភិបាលបាននិងកំពុងធ្វើទំនើបកម្មវិស័យដឹកជញ្ជូនដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជា

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននឹងកំពុងធ្វើទំនើបកម្មលើវិស័យសាធារណៈការ និងដឹកជញ្ជូននៅទូទាំងប្រទេស ខណៈវិស័យវិនិយោគ ពាណិជ្ជកម្ម ធុរកិច្ច និងសេដ្ឋកិច្ចនៅក្នុងប្រទេសកាន់តែរីកចំរើនស្ទើរគ្រប់វិស័យ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងជញ្ជូន លោក វ៉ាស៊ីម សូរីយ៉ា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០កន្លងមកថា ជាការពិតណាស់ រដ្ឋាភិបាលបាននឹងកំពុងអនុវត្តស្តារ និងភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រែក្លាយពីផ្លូវពីបេតុង ទៅផ្លូវ AC និងលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ ក្នុងកសាងផ្លូវតបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងធ្វើឱ្យមានគុណភាពខ្ពស់។

លោកបន្តថា “យើងបានកសាងផ្លូវផ្លូវដែក កំពង់ផែ និង ផ្លូវល្បឿនលឿនមានទាំងបំពាក់ភ្លើងបំភ្លឺផ្លូវ កាមេរ៉ាសុវត្ថិភាព និងមានសុវត្ថិភាពខ្ពស់ ក្នុងន័យធ្វើយ៉ាងណាឱ្យវាទំនើប ដូចនៅបណ្តាប្រទេសអភិវឌ្ឍន៍នានានៅក្នុងពិភពលោក ដែលយើងកំពុងអនុវត្តបណ្តើរៗ ហើយត្រូវប្រើពេលយូ និងចំណាយថវិកាច្រើនក្នុងកិច្ចការនេះ”។

ទេសរដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ការអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ ជាបន្តបន្ទាប់ធ្វើឡើងស្របតាម ការកើនឡើងនៃពាណិជ្ជកម្ម ក៏ដូចជាឲ្យស្របតាមផែនការយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកបន្តថា “ក្រោយធ្វើទំនើបក ម្មនិងតភ្ជាប់ជាមួយផ្លូវ ហាយវ៉េអាស៊ី ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែកុងតឺន័រថ្មីក្នុងខេត្តព្រះសីហនុ នឹងប្រែក្លាយប្រទេសកម្ពុជាទៅជាឃ្លាំងផ្ទុក និងដឹកជញ្ជូនទំនិញដ៏សំខាន់ ក្នុងតំបន់អាស៊ានដែលអាចឲ្យកប៉ា​ល់ធំៗចូលចតបាន”។

លោកស៊ុន ចាន់ថុលបានបន្ដថា ការធ្វើឲ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូន ការប្រើប្រាស់ថាមពល និងការតភ្ជាប់ឌីជីថល សេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្ម៤.០ ការអភិវឌ្ឍផែនការមេជាតិដឹកជញ្ជូន ការអភិវឌ្ឍផែនការមេជាតិកំពង់ផែ និងផែនការមេជាតិភស្តុភារកម្ម ការពង្រីកនិងធ្វើទំនើបកម្មកំពង់ផែសំខាន់ៗ កំពង់ផែភ្នំពេញ និងកំពង់ផែព្រះសីហនុ ការស្ថាបនាកំពង់ផែភ្នំពេញថ្មី ដែលមានសមត្ថភាពផ្ទុកទូរកុងតឺន័រ បានរហូតដល់ ៣០០.០០០ទូក្នុង១ឆ្នាំ។

លោកបន្ថែមទៀតថា ក្រោមការគាំទ្រពីរដ្ឋាភិបាលជប៉ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលត្រូវបានតភ្ជាប់ជាមួយ ផ្លូវហាយវ៉េអាស៊ី ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រីក និងធ្វើទំនើបកម្ម ដែលអាចឱ្យកប៉ាល់ធំៗចូលចតបាន៕

តើអ្នកអភិវឌ្ឍន៍គួរសាងសង់ខុនដូបែបណា ដើម្បីសមស្របនឹងបរិបថសេដ្ឋកិច្ចសង្គម វប្បធម៌កម្ពុជា ?

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​ភាព​និយម​ដោយ​ការរស់នៅ​ក្នុង​លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ ​ឬ​ជា​ខុន​ដូ​បែប​ទំនើប​នៅពេល​បច្ចុប្បន្ន​នេះ​ ​គឺជា​រស់​និយម​ថ្មី​នៃ​ជីវិត​ ​ដែល​ប្រជាជន​ខ្មែរ​មួយចំនួន​ទើបតែ​ទទួលយក​។​ ​ជាមួយនឹង​ទំនោរ​ថ្មី​នៃ​ការរស់នៅ​បែប​ស៊ីវិល័យ​មួយ​នេះ​ ​តើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​គួរ​មានការ​រៀបចំ​ ​រចនា​ ​និង​ការកំណត់​តម្លៃ​ដូចម្ដេច​ ​ដើម្បី​ចាប់​យក​អតិថិជន​ដែល​ជា​ជនជាតិ​ខ្មែរ​?​ ​

​អគ្គនាយក​ក្រុមហ៊ុន​ ​Town​ ​City​ ​Real​ ​Estate​ ​លោក​ ​វ៉ន​ ​ចាន់​ថន​ ​ដែល​កំពុងតែ​មាន​ភាព​មមាញឹក​នៅក្នុង​ទីផ្សារ​លក់​ខុន​ដូ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២០​ ​ខែមករា​ ​ឆ្នាំ២០២០ថា​ ​ចាប់តាំងពី​ដើមឆ្នាំ២០១៩​ ​រហូត​មក​ ​ការ​លក់​ខុន​ដូ​ហាក់​មាន​ភាព​រលូន​ជាង​ឆ្នាំ​មុន​ៗ​ ​ហើយ​អតិថិជន​ភាគច្រើន​គឺជា​ជនជាតិ​ខ្មែរ​ ​ដែល​និយម​ទៅលើ​ប្រភេទ​ខុន​ដូ​តម្លៃ​មធ្យម​។​ ​

​លោក​បាន​បន្ត​ថា​ ​“​ប្រជាជន​ខ្មែរ​បាន​ចាប់ផ្តើម​ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​ការរស់នៅ​ក្នុង​ខុន​ដូ​ជា​បណ្តើរ​ៗ​ហើយ​ ​ប៉ុន្តែ​ភាគច្រើន​ពួកគាត់​មាន​តម្រូវការ​ត្រឹម​ខុន​ដូ​តម្លៃ​ទាប​ ​ឬ​តម្លៃ​មធ្យម​។​ ​ត្រង់​ន័យ​នេះ​ ​មិនមែន​ជនជាតិ​ខ្មែរ​សុទ្ធតែ​មាន​ទំនោរ​ទៅលើ​តែ​ប្រភេទ​ខុន​ដូ​តម្លៃ​មធ្យម​ ​ឬ​តម្លៃ​ទាប​នោះ​ទេ​ ​ប៉ុន្តែ​ដោយសារតែ​កម្រិត​នៃ​លទ្ធភាព​ ​ដែល​មិន​ស័ក្ដិសម​ទៅ​នឹង​ខុន​ដូ​ដែល​មានតម្លៃ​ថ្លៃ​”​។​ ​លោក​បាន​បញ្ជាក់​ថា​ ​“​គួបផ្សំ​ជាមួយនឹង​ការកំណត់​ទាប​លើ​ការសាងសង់​ដែល​តម្រូវ​តាម​តម្រូវការ​ទីផ្សារ​នេះ​ ​អភិវឌ្ឍន៍​ក៏​ត្រូវតែ​មានការ​យកចិត្ត​ទុកដាក់​ទៅលើ​ការ​ជ្រើសរើស​ទីតាំង​ផង​ដែរ​ ​ដែល​វា​នៅ​មិន​អាច​ស្ថិតនៅ​ក្នុង​កណ្តាល​ក្រុង​ ​ឬ​ឆ្ងាយ​ពី​ក្រុង​ពេក​នោះ​ទេ​ ​ប៉ុន្តែ​អាច​សមស្រប​ទៅ​នឹង​ការរស់នៅ​ ​និង​ងាយស្រួល​ធ្វើដំណើរ​ចេញចូល​ក្រុង​”​។​ ​

​អគ្គនាយក​ក្រុមហ៊ុន​ ​ERA​ ​Cambodia​ ​លោក​ ​ខន​ ​គង្គា​ ​បាន​មានប្រសាសន៍​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃជា​មួយ​គ្នា​ផង​ដែរ​ ​“​មិនថា​ចំពោះតែ​ជនជាតិ​បរទេស​ ​ឬ​ជនជាតិ​ខ្មែរ​នោះ​ទេ​ ​គឺ​សុទ្ធតែ​ចង់បាន​កន្លែង​រស់នៅ​ស្អាត​ ​ធំ​ទូលាយ​ ​មាន​ទីតាំង​ល្អ​ ​ហើយ​មានតម្លៃ​ថោក​ ​ហើយ​ចំណុច​ទាំងអស់​នេះ​ហើយដែល​ជា​រឿង​លំបាក​របស់​អ្នក​អភិវឌ្ឍន៍​”​។​ ​លោក​បាន​បន្ត​ថា​ ​“​អ្វី​ដែល​អ្នក​អភិវឌ្ឍន៍​ត្រូវ​ធ្វើ​គឺ​ការ​ព្យាយាម​កាត់បន្ថយ​ចំណាយ​ថ្លៃដើម​ ​ប៉ុន្តែ​មានគុណ​ភាព​ ​សោភ័ណភាព​ដែល​អាច​ទទួលយក​បាន​ ​ជាពិសេស​ ​ការ​ចេះ​ជ្រើសរើស​ទីតាំង​”​។​ ​



​លោក​ ​ខន​ ​គង្គា​ ​បាន​បញ្ជាក់​ថា​ ​“​សម្រាប់​ទីផ្សារ​ខុន​ដូ​តម្លៃ​ទាប​ ​ឬ​តម្លៃ​សមរម្យ​ ​អ្នក​អភិវឌ្ឍន៍​មិន​អាច​ជ្រើសរើស​យក​ទីតាំង​សាងសង់​ស្ថិតនៅ​ក្នុង​តំបន់​បឹងកេងកង១​ ​បាន​នោះ​ទេ​ ​ប៉ុន្តែ​គេ​អាច​រក​ទីតាំង​ជំនួស​បាន​ដូចជា​នៅ​ប៉ែក​ខាងត្បូង​ក្រុង​ ​ដែល​ស្ថិតនៅ​ក្បែរផ្លូវ៦០ម៉ែត្រ​ ​ផ្លូវ៥០​ ​ម៉ែត្រ​ ​ឬ​តំបន់​ក្បែរ​គ្នា​ ​ដែល​តម្លៃ​ដី​នៅ​មានឱកាស​វិនិយោគ​នៅឡើយ​។​ ​ក្រៅពី​នេះ​ ​អ្នក​អភិវឌ្ឍ​ក៏​ត្រូវ​ពិចារណា​ពី​ឥរិយាបទ​ ​និង​ទំនោរ​នៃ​ការរស់នៅ​អតិថិជន​គោលដៅ​។​ ​ប្រសិនបើ​អតិថិជន​គោលដៅ​ជា​ជនជាតិ​ខ្មែរ​ ​គួរ​រចនា​បន្ទប់​តាមរបៀប​ខ្មែរ​ ​ដែល​អាច​ទទួលយក​បាន​”​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​“​ប្រជា​ជា​ន​ខ្មែរ​ ​មានទម្លាប់​រស់នៅ​បែប​ទូលាយ​ ​ប៉ុន្តែ​មិន​មានការ​រចនា​សាំ​ញាំ​ពេក​នោះ​ទេ​ ​ដែល​ផ្ទុយពី​ការរស់នៅ​បែប​លក្ខណៈ​ជនជាតិ​ចិន​ ​និង​ជនជាតិ​ជប៉ុន​ទាំងស្រុង​ ​ប៉ុន្តែ​វា​ក៏​ត្រូវ​ទាមទារ​ឱ្យ​មាន​បែបបទ​នៃ​ភាព​ស៊ីវិល័យ​ផង​ដែរ​”​។​ ​

​តាម​របាយការណ៍​ដែល​សិក្សា​ដោយក្រុម​ហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ​ ​CBRE​ ​Cambodia​ ​ដែល​ចេញ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​បាន​ព្យាករណ៍​ថា​ ​នៅ​ឆ្នាំ២០២០នេះ​ ​ការ​ផ្គត់ផ្គង់​ចំនួន​ខុន​ដូ​តម្លៃ​ទាប​ ​និង​មធ្យម​ ​នឹង​ចូលរួម​ចំណែក​នៅក្នុង​ទីផ្សារ​រួម​រហូតដល់​ប្រមាណ៣០ភាគរយ​ ​ដែល​ភាគច្រើន​អតិថិជន​ដែល​មាន​តម្រូវការ​គឺជា​ជនជាតិ​ខ្មែរ​ ​៕​

ពិធីបុណ្យចូលឆ្នាំចិននឹងរំខានដោយវីរុសមួយប្រភេទដែលអាចធ្វើឱ្យសេដ្ឋកិច្ចអាស៊ីខាតបង់រាប់ពាន់លានដុល្លារ

ដោយ​ ​Donald​ ​Lee​

​ភ្នំពេញ​៖​ ​ខណៈ​ប្រជាជន​រាប់​លាន​នាក់​នៅ​អាស៊ី​ត្រៀម​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​ពួកគេ​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ ​អ្នកជំនាញ​បារម្ភ​ថា​ ​វីរុស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ ​អាច​នឹង​ឆ្លង​ដល់​ភ្ញៀវ​រាប់​រយ​លាន​នាក់​ ​ឆ្លងកាត់​តំបន់​នានា​ក្នុង​ប្រទេស​ចិន​ដែល​ត្រូវ​បានដឹង​ថា​ ​មាន​អត្រា​ឆ្លង​ខ្ពស់​។​

​វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ​៣​ ​នាក់​នៅក្នុង​ប្រទេស​ចិន​ ​ហើយ​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ ​អ្នកជំងឺ​នៅក្នុង​ប្រទេស​ថៃ​ ​និង​កូរ៉េ​ខាងត្បូង​បាន​ឆ្លង​វីរុស​នេះ​។​

​អាជ្ញាធរ​កំពុង​ប្រយ័ត្ន​ប្រយែង​ដោយសារតែ​ការ​ភ្ជាប់​វីរុស​ទៅ​នឹង​វីរុស​ ​SARS​ ​(​រោគសញ្ញា​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​)​ ​ដែល​បាន​បំផ្លាញ​អាស៊ី​នៅចន្លោះ​ឆ្នាំ​ ​២០០២​ ​និង២០០៣​ ​ហើយ​បាន​សម្លាប់​មនុស្ស​ ​៨០០​ ​នាក់​នៅ​ចិនដីគោក​ ​ហុងកុង​ ​និង​អាស៊ី​អាគ្នេយ៍​។​
​ក្រុម​អ្នកជំនាញ​បាន​រក​ឃើញថា​ ​ការ​រាតត្បាត​វីរុស​ ​SARS​ ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ក្នុងរយៈពេល​ពីរ​ឆ្នាំ​នោះ​ ​គឺ​ខ្ពស់​រហូតដល់​រាប់ពាន់​លាន​ដុល្លារ​។​

​របាយការណ៍​មួយ​ដែល​បាន​បង្ហាញ​ដោយ​វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍​ដែល​មាន​មូលដ្ឋាន​នៅ​សឹង្ហ​បូរី​ ​បានឱ្យ​ដឹង​ថា​ ​“​ឧទាហរណ៍​ ​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​នៅ​ប្រទេស​ចិន​ត្រូវ​បាន​កាត់បន្ថយ​មក​ត្រឹម​ ​៣,១​ ​ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ​២​ ​នៃ​ឆ្នាំ​ ​២០០៣​ ​នៅពេល​ដែល​ការ​ផ្ទុះឡើង​របស់​វីរុស​នេះ​ដល់​កំរិត​កំពូល​។​ ​ការខាតបង់​នៅ​ហុងកុង​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​ជិត​ ​៣,៧​ ​ពាន់​លាន​ដុល្លារ​ ​តិច​ជាង​ការខាតបង់​របស់​សឹង្ហ​បូរី​ជិត​ ​៥​ ​ពាន់​លាន​ដុល្លារ​អាមេរិក​”​។​

​របាយការណ៍​បាន​បន្ថែម​ទៀត​ថា​ ​“​ការ​ចំណាយ​បាន​ពង្រីក​ទៅដល់​តំបន់​អាស៊ី​ផង​ដែរ​ ​ដែល​បង្ហាញ​ពី​ផល​ប៉ះពាល់​ច្រើនជាង​ ​៤​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅលើ​ប្រទេស​កាណាដា​ ​ដែល​បណ្តាល​ឱ្យ​បាត់បង់​ការងារ​ប្រមាណ​ ​២៨,០០០​ ​នាក់​”​។​

​វីរុស​ដែល​ស្រដៀងនឹង​វីរុស​ ​SARS​ ​បច្ចុប្បន្ន​ហាក់ដូចជា​មាន​ប្រភព​ដើម​នៅ​ទីក្រុង​ ​Wuhan​ ​ភាគ​កណ្តាល​ប្រទេស​ចិន​។​ ​មន្ត្រី​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ ​មនុស្ស​ ​២០១​ ​នាក់​ត្រូវ​បាន​គេ​រក​ឃើញថា​បាន​ឆ្លង​វីរុស​នេះ​ ​និង​បាន​ឆក់​យកអាយុ​ជីវិត​មនុស្ស​ចំនួន​ ​៣​ ​នាក់​រួច​ទៅ​ហើយ​។​

​ក្រុម​មន្រ្តី​វេជ្ជ​សាស្រ្ត​ជឿជាក់​ថា​ ​អត្រា​ឆ្លង​នឹង​កើនឡើង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ ​ខណៈ​ទីក្រុង​ដែល​មាន​ប្រជាជន​ចំនួន​ ​១១​ ​លាន​នាក់​គឺជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ ​និង​ភ័ស្តុភារ​ដ៏​សំខាន់​។​

​ករណី​ដែល​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ប្រទេស​កូរ៉េ​ ​និង​ថៃ​សុទ្ធតែ​មក​ពី​អ្នកជំងឺ​ដែល​ធ្វើដំណើរ​ក្នុង​ទីក្រុង​ ​Wuhan​ ​៕​