អតិថិជនជាច្រើនចាប់អារម្មណ៍បុរីអូរ៉ូរ៉ាស៊ីធី ដែលបង្ហាញខ្លួននៅផ្សារម៉ាក្រូក្នុងថ្ងៃទី១

ដោយ គង់ សូរិយា

ភ្នំពេញៈ អតិថិជនជាច្រើនបានចាប់អារម្មណ៍លើគំរោងបុរីអូរ៉ូរ៉ា ស៊ីធី ដែលបានដាក់បង្ហាញគំរោងរបស់ខ្លួននៅផ្សារម៉ាក្រូ ដែលជាផ្សារបោះដុំធំមួយនៅក្រុងភ្នំពេញ។

បុរីអូរ៉ូរ៉ា ស៊ីធី ដែលសាងសង់ឡើងក្រោមរចនាបទបែបប្រទេសអូស្រ្តាលី បានដាក់តាំងបង្ហាញគំរោងរបស់ខ្លួនរយៈពេល២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ ​ដល់២២ខាងមុខនេះ ដើម្បីឆ្លើយតបនឹងការចាប់អារម្មណ៍របស់អតិថិជន ក៏ដូចជាបង្ហាញពីឧត្តមភាពបុរីរបស់ខ្លួន ដែលកំពុងសាងសង់យ៉ាងសកម្មនៅតំបន់ក្រាំងធ្នង់ ក្នុងខ័ណ្ឌសែនសុខ និងគំរោងមួយទៀតស្ថិតនៅតំបន់ផ្លូវជាតិលេខ៥១ ស្ថិតក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។

លោកឃិន សារ៉ាត់ប្រធានគំរោងអូរ៉ូរ៉ា ស៊ីធីបានមានប្រសាសន៍ឲ្យដឹងនាល្ងាចថ្ងៃទី២១ មករានេះថា តាមរយៈការតាំងពិព៌ណលើកទី១ ថ្ងៃទី១នេះ បុរីនេះទទួលបានការចាប់អារម្មណ៍ច្រើនពីអតិថិជន និងមានការចាប់ឆ្នោតផ្សងសំណាង ដោយអតិថិជនបានឈ្នះរង្វាន់រហូតដល់ជាង២ម៉ឺនដុល្លារអាមេរិក ពិសេសអតិថិជនជាច្រើនបានចាប់អារម្ម​ណ៍ និងជាវបុរីនេះសំរាប់រស់នៅ ក៏ដូចជាវិនិយោគសំរាប់លក់។

លោកបន្តថា “អតិថិជនចាប់អារម្មណ៍អាចសូមទៅកាន់ផ្សារម៉ាក្រូ ដើម្បីទទួល​បានផ្ទះមានរចនាបទស្អាត សំណង់មានគុណភាព និងការរស់នៅប្រកបដោយផាសុខភាព ពិសេសទទួលបានការចាប់ឆ្នោតយករង្វាន់ រួមនឹងការបញ្ចុះតម្លៃពិសេស”៕

Century21 Cambodia ផ្តល់ឱកាសការងារជិត៤០០០នាក់បន្ថែមធ្វើជាភ្នាក់ងារ ជំនាញអចលនទ្រព្យ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនCentury21 Cambodia ដែលកំពុងប្រតិបត្តិការយ៉ាងសកម្ម នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន នឹងពង្រីកការិយាល័យចំនួន៣៨បន្ថែមទៀត រួមជា​មួយនឹងការផ្តល់ឱកាសការងារចំនួន៣៨០០កន្លែង ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា។

បច្ចុប្បន្ននេះ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Cemtury21 Cambodia បានធ្វើការអភិវឌ្ឍ និងបង្កើតការិយាល័យនៅទូទាំងប្រទេសបានចំនួន២៣ ដែលកំពុងតែមានសកម្មភាពយ៉ាងមមាញឹក នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ហើយនៅក្នុងផែនការរួមនឹងបង្កើតចំនួន៣៨ ការិយាល័យបន្ថែម ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងពង្រឹងវិស័យមួយនេះឱ្យមានភាពរឹងមាំ។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា លោកស្រី Grace Rachny Fong បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ថា ចំនួនការិយាទាំង២៣ ដែលកំពុងតែប្រតិបត្តិការនៅពេលបច្ចុប្បន្ននេះ នៅមិនទាន់គ្រប់តម្រូវការទីផ្សារនៅឡើយនោះទេ ដែលចាំបាច់ត្រូវពង្រីក និងបង្កើនចំនួនការិយាល័យឱ្យបាន៣៨ទីតាំងបន្ថែមទៀត។

លោកស្រីបានបន្តទៀតថា “ការិយាល័យថ្មីទាំង៣៨នេះ នឹងដំណើរការក្រោមឈ្មោះ Century21 Zillion Holding ដែលជាក្រុមហ៊ុនថ្មីមួយ ក្នុងចំណោមក្រុមហ៊ុនទាំង ២៣ នៅកម្ពុជាដែលបានទទួលសិទ្ធិធ្វើអាជីវកម្ម លើម៉ាកយីហោក្រុមហ៊ុន Century21 នៅកម្ពុជា”។ លោកស្រីបន្តថា “ខុសប្លែកពីក្រុមហ៊ុនរួមគ្រួសារ Century21 ផ្សេងទៀតបន្តិចត្រង់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុន Century21 Zillion Holding នឹងផ្តោតសំខាន់តែលើទីផ្សារដីធ្លីតែប៉ុណ្ណោះ រួមមានការទិញ លក់ និងជួល”។

ក្នុងចំណោមការិយាល័យថ្មីទាំង៣៨ ដែលនឹងត្រូវបង្កើតបន្ថែមទៀតនេះ គឺមានការិយាល័យ១៤ នឹងដាក់ទីតាំងនៅខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ និងនៅ២៤ ខេត្ត / ក្រុង ផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា ដែលនឹងផ្តល់ឱកាសការងាររហូតដល់ប្រមាណ ៣៨០០កន្លែង ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា ៕

និន្នាការនៃការវិនិយោគSky Bar នៅតាមអាគារខ្ពស់ៗកំពុងកើនឡើងជាមួយនឹងបែបផែនជីវិតរបស់ប្រជាជនផ្លាស់ប្តូរ

ដោយវុត្ថា

ភ្នំពេញៈ ស្ទើរតែគ្រប់អគារខ្ពស់ៗនៅក្នុងទីក្រុងភ្នំពេញទាំងអស់ បាននឹងកំពុងវិនិយោគលើស្កាយបារ(Sky Bar) ដែលជាកន្លែងបែបប្រណីតមួយ សំរាប់ការកំសាន្ត និងលំហែរអារម្មណ៍ ដើម្បីតម្រូវការភ្ញៀវទេសទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក និងក្រៅស្រុក។

នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យCentury21 Cambodia លោកស្រី Grace Rachny Fong បានប្រាប់គេហទំព័រpropertyarea.asia នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០នេះឱ្យដឹងថា ស្កាយបារនេះពេលបច្ចុប្បន្ននេះ បាននឹងកំពុងទាក់ទាញការវិនិយោគច្រើននៅតាមអគារខ្ពស់ៗនៅក្នុងទីក្រុងភ្នំពេញ។

លោកស្រីបន្តថា “ការវិនិយោគស្កាយបារនេះ ទទួលបានផលចំណេញច្រើន ស្របតាមនិន្នាការ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរ និងបរទេសបរទេស”។ លោកស្រីបន្ថែមថា “ស្កាយបារមិនត្រឹមតែផ្តល់ផលប្រយោជន៍ចំពោះការកម្សាន្ត និងលម្ហែកាយនោះទេបន្ទាប់សម្រាក់ពីការងារ និងភាពស្មុកស្មាញ តែជាកន្លែងទស្សនា ឬកន្លែងមើលទីក្រុង និងអគារខ្ពស់ៗដែលមានភ្លើងព័រណ៌នាពេលរាត្រីនៅតាមដងផ្លូវ និងតាមអគារផ្សេងៗគួរជាទីមោទនៈ និងរំសាយអស់កង្វល់”។

លោកស្រីបន្តទៀតថា Sky Bar ជាប្រភេទទីកន្លែង ដែលគេនិយមអង្គុយទទួល​ទានភដេសជ្ជៈ ឬស្រាបៀរបែបទំនើប ដែលត្រូវបានគេបង្កើតឡើងនៅលើជាន់លំហរអាកាសនៃអគារខ្ពស់ៗ និងបម្រើសេវានៅពេលយប់ ហើយភាគច្រើនត្រូវបានគេបង្កើតឡើងនៅកណ្តាលទីក្រុង និងមានការពេញនិយមនៅទូទាំងសាកលលោក។

នាយកគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park លោកធួន ស៊ីណាន ធ្លាប់បានឱ្យដឹងដែរថា នៅភ្នំពេញឃើញមានបើកច្រើនទីតាំង ដែលភាគច្រើនមាននៅក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌបឹងកេងកង និងខណ្ឌទួលគោកជាដើម។ អ្នកដែលនិយមទៅកន្លែងប្រភេទនេះ ភាគច្រើនជាយុវវ័យ និងមនុស្សវ័យកណ្តាល ដែលនិយមចូលចិត្តភាពទាន់សម័យ ក្នុងគោលបំណងបន្ធូរអារម្មណ៍ ដែលហត់នឿយពីកិច្ចបំ​ពេ​ញការងារ ក៏ដូចជាមុខជំនួញ ដោយការទទួលទានអាហារ ឬភេសជ្ជៈនានា ជាមួយនឹងការគយគន់មើលទេសភាពទីក្រុងពេលរាត្រី។

លោកបន្តថា“បើទោះជា Sky Bar មានការពេញនិយមគាំទ្រពីមនុស្សជាច្រើន ប៉ុន្តែមិនប្រាកដថា ការវិនិយោគទៅលើវិស័យមួយនេះ សុទ្ធតែអាចទទួលបានភាគជោគជ័យនោះទេ”។ លោកបន្ថែមថា “ការវិនិយោគនៅក្នុងវិស័យនេះ មិនខុសពីការវិនិយោគមុខជំនួញដទៃទៀតនោះទេ សំខាន់គឺការចេះមើលពីបរិយាកាសជុំវិញ ស្ថានភាពទូទៅ”។

លោកធួន ស៊ីណានបន្តទៀតថា អ្នកបង្កើតត្រូវតែមានជំនាញ ទាំងការគ្រប់គ្រង ទាំងការធ្វើទីផ្សារផ្សព្វផ្សាយ បង្កើតសេវាកម្មល្អៗ ទីចំណត ជាពិសេសរសជាតិអាហារ ភេសជ្ជៈ និងការរចនាបរិយាកាសជាដើម។ កក្តាដែលសំខាន់មួយទៀត គឺទីតាំងដែលសមស្រប ស្ថិតនៅតំបន់ទីប្រជុំជនដែលមានកម្រិតជីវភាពល្អប្រសើរ។

លោកសាំង ចន្ធូ សាស្ត្រាចារ្យមហាវិទ្យាល័យពាណិជ្ជកម្ម និងទេសចរណ៍បានឱ្យដឹងដែរថា អ្នកដែលទៅSky Bar គឺមិនមែនទៅដើម្បីទទួលទានអាហារនោះទេ ប៉ុន្តែគេទៅអង្គុយលេង ឬស្តាប់ភ្លេងបណ្តែតអារម្មណ៍ ជាមួយទិដ្ឋភាពពេលរាត្រី និងស្រូបខ្យល់អាកាសតែប៉ុណ្ណោះ។

លោកបន្តទៀតថា “គុណភាព និងសេវាកម្មរបស់Sky Bar គឺផ្តោតសំខាន់ទៅលើការរៀបចំទីតាំង និងរស់ជាតិភេសជ្ជៈ ជាពិសេសស្រាក្រឡុកជាដើម”។លោកបន្តថា “ បច្ចុប្បន្ន មុខជំនួញប្រភេទនេះ កំពុងតែមានការពេញនិយម ស្របពេលសេដ្ឋកិច្ចមានភាពរីកចម្រើន ដែលមនុស្សអាចរកចំណូលបានច្រើន”៕

កម្ពុជាទទួលបានអ្នកដំណើរចំនួន១១,៦ លាននាក់ ខណៈព្រលានអន្តរជាតិទាំងបីកំពុងពង្រីកបន្ថែម

ដោយ ប៊ី

ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិ នៅក្នុងប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរចំនួន១១,៦ លាននាក់កាលពីឆ្នាំ២០១៩ កើនឡើង១០,២ ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ខណៈអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា កំពុងទទួលបានការវិនិ​យោគការសាងសង់ និងពង្រីកបន្ថែមដើម្បីទទួលស្វាគមន៍ អ្នកធ្វើដំណើរតាមផ្លូវអាកាសបន្ថែម។

ទោះយ៉ាងណាតួលេខសម្រាប់ត្រីមាសទី៤នៃឆ្នាំនេះ មិនសូវជាល្អប៉ុន្មានទេ ដោយចំនួនអ្នកដំណើរចាប់ពីខែ តុលា ដល់ខែធ្នូ មានការធ្លាក់ចុះ៣,១ភាគរយ បើប្រៀបធៀបទៅនឹងខែដូចគ្នាក្នុងឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន Cambodia Airports ចេញផ្សាយពេលថ្មីៗនេះ។

របាយការណ៍បានឱ្យថា កាលពីឆ្នាំមុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានកើនលើសចំនួនអ្នកដំណើរ៦លាននាក់ជាលើកដំបូង ដែលមានកំណើនអ្នកដំណើរ១១,២ ភាគរយ។ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានការរីកចម្រើនគួរឱ្យកត់សំគា​ល់ជាងនេះទៅទៀត ដោយអ្នកដំណើរបានកើនឡើងដល់ទៅ១៥៨ ភាគរយ។ អាកាសយានដ្ឋានបានស្វាគមន៍អ្នកដំណើរ១,៦ លាននាក់កាលពីឆ្នាំមុន។

ផ្ទុយទៅវិញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការថយចុះចំនួនអ្នកដំនើរ ១២,៣ ភាគរយ ដោយមានតែ៣,៩លាននាក់ប៉ុណ្ណោះ ដែលឆ្លងកាត់អាកាសយានដ្ឋាននេះក្នុងឆ្នាំមុន។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនOCIC ដែលបាននិងកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នឹងចេញលិខិតផ្តល់សិទ្ធិដល់អ្នកម៉ៅការសាងសង់ បន្ទាប់ពីបានជ្រើសរើសក្រុមហ៊ុនចំនួន៣នាក់ ក្នុងចំណោមក្រុមហ៊ុនចំនួន៥ ដែលបានដាក់ពាក្យស្នើសុំម៉ៅការសាងសង់ ខណៈដែលគម្រោងប្លង់មេត្រូវបានសម្រេចជាង៦០ភាគរយ។

គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមទំហំទុនសរុបចំនួន១៥០០លានដុល្លារ នៅលើផ្ទៃដីសរុប២៦០០ហិកតា ក្រោមការវិនិយោគរួមគ្នារវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន OCIC របស់លោកឧកញ៉ាពុង ឃាវសែ នឹងត្រូវចេញលិខិតផ្តល់សិទ្ធិដល់ក្រុមហ៊ុនអ្នកម៉ៅការសាងសង់នៅត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យអាកាសចរស៊ីវិលបានឱ្យដឹងថា មកដល់ពេលនេះ ការពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ សម្រេចបានប្រមាណ៧០ភាគរយហើយ ខណៈការស្ថាបនាពង្រីកកំពុងប្រព្រឹត្តិទៅដោយរលូន។

លោកជា អូន អ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់ឲ្យដឹងតាមទូរស័ព្ទកាលពីនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៩កន្លងមកថា មកដល់ពេលនេះ ការស្ថាបនាពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ បានច្រើនហើយ និងអាចអនុញ្ញាតឱ្យយន្តហោះធុនធំអាចចុះចនបាននៅពាក់កណ្តាលឆ្នាំ២០២០នេះ។

កាលពីឆ្នាំ២០១៩ ក៏មានលើកឡើងថា គម្រោងសាងសង់ព្រលានយន្តថ្មី នៅលើទឹកដីខេត្តសៀមរាប ដែលមានតម្លៃវិនិយោគប្រមាណ៩០០លានដុល្លារ កំពុងដំណើរការឆ្ពោះទៅមុខ ប៉ុន្តែសកម្មភាពសាងសង់ហាក់យឺតយ៉ាវបន្តិច។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះវិនិយោគដោយក្រុមហ៊ុន Yunnan Investment Holdings Ltd ក្នុងទំហំទឹកប្រាក់ជិត៩០០លានដុល្លារ ស្ថិតក្នុងស្រុកសូរនិគម ចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីព្រលានយន្តហោះក្រុងសៀមរាបបច្ចុប្បន្ន។
ការសាងសង់ព្រលានយន្តហោះថ្មីនេះ ក៏ជាផ្នែកមួយនៃគោលដៅចៀសវាងផលប៉ះពាល់ដល់ប្រាង្គប្រាសាទអង្គរវត្ត រួមនឹងប្រាសាទបាយន្តផងដែរ និងពង្រីកសមត្ថភាពចុះចតយន្តហោះធំៗជាងមុន នៅលើផ្ទៃដីទំហំប្រមាណ៧០០ហិកតា៕

រដ្ឋបាលរាជធានីភ្នំពេញគ្រោងដាក់ឱ្យប្រើប្រាស់ម៉ូតូអគ្គិសនីនៅតាមគោលដៅចំណតរង់ចាំរថយន្តក្រុង

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងម៉ូតូអគ្គិសនី ( e-bike ) នៅតាមគោលដៅចំណតរង់ចាំរថយន្តក្រុង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជិះបន្តទៅកាន់គោលដៅបន្ទាប់ទៀត។

ព័ត៌មាននេះត្រូវបានប្រកាសក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមជំនាញការ JICA និងក្រុមហ៊ុន អូយីកា OYIKA.,Co.,Ltd. ដោយមានវត្តមានលោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០នេះ អំពីការត្រៀមដាក់អោយប្រើប្រាស់សាកល្បងម៉ូតូអគ្គិសនី ( e-bike )។

រថយន្តសាធារណៈនៅរាជធានៅភ្នំពេញបាន និងកំពុងទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ ដោយបច្ចុប្បន្ននេះមានប្រជាពលរដ្ឋ សិស្ស និស្សិតចូលរួមគាំទ្រកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

បច្ចុប្បន្ននេះរថយន្តសាធារណៈ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញពង្រីកនៅតាមផ្លូវសំខាន់ៗចំនួន១៣ខ្សែរួចហើយ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នេះគឺជាគម្រោងរបស់ក្រុមហ៊ុនមកពីប្រទេសជប៉ុន សហការជាមួយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ក្នុងការធ្វើការសិក្សាលំអិត និងឱ្យបានច្បាស់លាស់ជាមុនសិន ។

លោកថា យើងមិនទាន់ដឹងទេថានឹងដាក់ឱ្យដំណើរនៅពេលណានោះទេ ជាដំបូងនេះ ខាងក្រុមហ៊ុន គេនឹងសិក្សាលម្អិតជុំវិញគម្រោងនេះ តែបើយើងអនុញ្ញាត ខាងក្រុមហ៊ុននឹងដាក់ឱ្យប្រើប្រាស់សាកល្បងម៉ូតូអគ្គិសនី ( e-bike )  ចំនួន ៤០ គ្រឿង ជាមុនសិន ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរតាមរថយន្តក្រុងធ្វើការជួលជិះបន្ត នៅតាមចំណតថយន្តក្រុងនីមួយៗ តាមការគិតតម្លៃជាគីឡូម៉ែត្រដែលយើងបានជិះ ។

ក្រុមហ៊ុនចិនដ៏ធំមួយគ្រោងសាងសង់អាគារពាណិជ្ជកម្មកំពស់ជាង៤០០ម៉ែត្រលើ​ទីក្រុងកោះពេជ្រ

ដោយ ៖ គង់់ សូរិយា

ភ្នំពេញ ៖ ក្រុមហ៊ុនមកពីទីក្រុងហុងកុង គ្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់ជាង៤០០ម៉ែត្រលើទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងពីលោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលកំពុងគ្រប់គ្រងគំរោងទីក្រុងរណបកោះពេជ្រ។

លោកបានបន្តឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២១ ខែមករា នេះថា តាមអ្វីដែលលោកទទួលបាន គឺក្រុមហ៊ុនមកពីទីក្រុងហុងកុងនេះ បានទិញដីជិត៥ហិកតារួចហើយនៅលើទីក្រុងកោះពេជ្រ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ នៅលើកោះពេជ្រ ហើយអាគារមេក្នុងគំរោងនេះមានកំពស់ជាង ៤០០ម៉ែត្រ។

ទោះជាយ៉ាងណាលោក មិនបញ្ជាក់ពីព័ត៌មានលំអិតនៃគំរោងនេះទេ ហើយក៏មិនបង្ហើបឱ្យដឹងពីឈ្មោះក្រុមហ៊ុន ដែលគ្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះនៅឡើយទេ។

គំរោងដ៏ធំនេះមានទីតាំងនៅលើអតីតសួនរាត្រី សំរាប់កុមារលេងកំសាន្តនៅពេលយប់ ដែលស្ថិតនៅភាគខាងជើង ឆៀងខាងកើតនៃទីក្រុងកោះពេជ្រ។

កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគំរោងវិនិយោគមានតម្លៃទឹកប្រាក់ជិត១២០០លានដុល្លារអាមេរិក របស់ក្រុមហ៊ុន“BOCC DEVELOPMENT CO.,LTD.ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណីតនៅលើទីក្រុងកោះពេជ្រ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងកាលពីព្រលប់ថ្ងៃទី២៥ ខែធ្នូ កន្លងមកបានឱ្យដឹងថា ក្រុមហ៊ុនខាងលើនេះមានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់, Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន១.៦០០units និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កា​ត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ “លើកោះពេជ្រ”។

ក្រុមហ៊ុននេះគ្រោងដាក់ទុនវិនិយោគ ប្រមា​ណ១,១៨១ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦.៣៧០កន្លែង។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលកំពុងគ្រប់គ្រងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ បានមានប្រសាសន៍ឱ្យដឹងផងដែរថា ពិតជាមានគំរោងដ៏ធំបាននិងកំពុងត្រៀមសាងសង់នៅលើទីក្រុងកោះពេជ្រ ប៉ុន្តែលោកមិនទាន់បញ្ជាក់ពីឈ្មោះក្រុមហ៊ុន និងឈ្មោះគំរោងនេះនៅឡើយទេ ប៉ុន្តែពេលនេះគំរោងនេះពិតជាត្រូវបានអនុម័តដោយ CDC។

លោកបន្តថា “គំរោងនេះមានទីតាំងនៅតំបន់ផ្សារាត្រី និងកន្លែងលេងកំសាន្តរបស់កុមារ ដែលបច្ចុប្បន្នតំបន់លេងកំសាន្តនេះបានរើចាកចេញហើយ”។ លោកបន្តថា “ផ្ទៃដីកោះពេជ្រ ទើបអភិវឌ្ឍន៍បាន៥០ភាគរយ ហើយបើគិតពីផ្ទៃក្រឡាសំណង់នៅលើទីក្រុងកោះពេជ្រ ទើបសម្រេចបាន២៥ភាគរយប៉ុណ្ណោះ”៕

 

 

ចិនត្រូវបានទទួលស្គាល់ថាជាកម្លាំងមានឥទ្ធិពលបំផុត តែត្រូវបានគេខ្លាចនៅក្នុងតំបន់អាស៊ាន

ដោយ​ ​Donald​ ​Lee​

​ភ្នំពេញ​៖​ ​អ្នកឆ្លើយតប​នៃ​ការស្ទង់មតិ​ទូទាំង​អាស៊ាន​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​ដោយ​វិទ្យាស្ថាន​នយោបាយ​សិង្ហបុរី​បានឱ្យ​ដឹង​ថា​ ​ចិន​មានអំណាច​សេដ្ឋកិច្ច​ ​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​
​ចិន​បាន​បន្ត​ពង្រឹង​ការយល់ឃើញ​របស់​ខ្លួន​ចំពោះ​អនុត្តរភាព​សេដ្ឋកិច្ច​ ​និង​នយោបាយ​លើ​តំបន់​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​អង្កេត​របស់​រដ្ឋ​អាស៊ី​អាគ្នេយ៍​ឆ្នាំ​ ​២០២០​។​

​របាយការណ៍​បាន​និយាយ​ថា​ ​“​ចំណែក​នៃ​អ្នកឆ្លើយតប​ដែល​ជ្រើសរើស​ប្រទេស​ចិន​ជាម​ហា​អំណាច​សេដ្ឋកិច្ច​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅក្នុង​តំបន់​បាន​កើនឡើង​ពី​ ​៧៣,៣​ ​ភាគរយ​ក្នុង​ឆ្នាំ​ ​២០១៩​ ​ដល់​ ​៧៩,២​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២០​”​។​

​អំណាច​កំពូល​របស់​ចិន​អាច​ត្រូវ​បាន​ទទួលស្គាល់​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា​ ​ថៃ​ ​និង​ព្រុយ​ណេ​។​
​របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​ ​“​កម្រិតខ្ពស់​បំផុត​នៃ​ការ​ទទួលស្គាល់​ឥទ្ធិពល​របស់​ចិន​ត្រូវ​បាន​កត់ត្រា​ដោយ​អ្នកឆ្លើយ​សំណួរ​មក​ពី​ប្រទេស​កម្ពុជា​ ​(​៨៨,៥​ ​ភាគរយ​)​ ​ថៃ​ ​៨៦.៥​ ​ភាគរយ​ ​និង​ព្រុយ​ណេ​ ​៨៥.៥​ ​ភាគរយ​”​។​

​លើស​ពីនេះ​ទៀត​ ​ភាគច្រើន​នៃ​ការស្ទង់មតិ​នៅ​អាស៊ី​អាគ្នេយ៍​ចំនួន​ ​១,៣០៨​ ​អ្នកឆ្លើយតប​ ​ក៏បាន​ខ្លាច​ឥទ្ធិពល​របស់​ចិន​ដែល​កំពុង​កើនឡើង​នៅក្នុង​តំបន់​ ​ហើយ​មិន​ទុកចិត្ត​លើ​ការ​ជ​ម្រុ​ញ​ខាងនយោបាយ​ ​និង​យុទ្ធសាស្ត្រ​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី​ ​២​ ​លើ​ពិភពលោក​។​

​របាយការណ៍​នោះ​បានឱ្យ​ដឹង​ថា​ ​“​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​របស់​ចិន​មិន​ត្រូវ​បាន​ទទួលយក​ដោយ​តំបន់​នោះ​ទេ​។​ ​ក្នុងចំណោម​អ្នកឆ្លើយតប​ដែល​ចាត់ទុក​ប្រទេស​ចិន​ជាម​ហា​អំណាច​សេដ្ឋកិច្ច​មាន​ឥទ្ធិពល​បំផុត​ ​ខណៈ៧១,៩​ ​ភាគរយ​មានការ​ព្រួយបារម្ភ​អំពី​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​របស់​ចិន​”​។​

​គំនិត​អវិជ្ជមាន​នេះ​ស្របគ្នា​នឹង​អ្នកឆ្លើយ​សំណួរ​ដែល​ចាត់ទុក​ប្រទេស​ចិន​មាន​ឥទ្ធិពល​បំផុត​នៅក្នុង​វិស័យ​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ដោយ​ ​៨៥,៤​ ​ភាគរយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​ពួកគេ​។​

​ការស្ទង់មតិ​នេះ​ក៏បាន​រក​ឃើញថា​ ​អ្នកឆ្លើយតប​ភាគច្រើន​នឹង​ជ្រើសរើស​យក​ខ្លួន​គេ​ជាមួយ​អាមេរិក​ដែល​ផ្តល់​ជម្រើស​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន​។​

​តំបន់​អាស៊ាន​បាន​ជាប់​នៅ​ពាក់កណ្តាល​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​ដែល​មាន​រយៈពេល​ ​២២​ ​ខែ​ដែល​បាន​ជ​ម្រុ​ញ​សេដ្ឋ​កិ​របស់​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​ដែល​ពឹងផ្អែក​លើ​ការនាំចេញ​ធ្លាក់ចុះ​ ​ប៉ុន្តែ​បាន​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រទេស​វៀតណាម​ ​ដោយសារ​ការរៀបចំ​ខ្សែ​សង្វាក់​តម្លៃ​សកល​។​

​របាយការណ៍​នោះ​ ​បញ្ជាក់​ថា​ ​“​ប្រសិនបើ​អាស៊ាន​ត្រូវ​បាន​បង្ខំ​ឱ្យ​ជ្រើសរើស​រវាង​មហាអំណាច​ទាំងពីរ​នោះ​ ​ភាគច្រើន​នៃ​អ្នកឆ្លើយ​សំណួរ​សរុប​ ​(​៥៣,៦​ ​ភាគរយ​)​ ​នឹង​ចូលរួម​ជាមួយ​អាមេរិក​”​។​

​ទោះ​យ៉ាងណាក៏ដោយ​ ​ប្រសិនបើ​ទិន្នន័យ​ស្ទង់មតិ​ត្រូវ​បាន​បែកបាក់​សម្រាប់​ប្រទេស​នី​មួយ​ៗ​ ​នោះ​ប្រទេស​ជាស​មា​ជិ​ក​អាស៊ាន​ចំនួន​ ​៧​ ​នឹង​ជ្រើសរើស​យក​ប្រទេស​ចិន​។​

​ការស្ទង់មតិ​នេះ​បាន​រក​ឃើញថា​ប្រជាជន​កម្ពុជា​ ​ថៃ​ ​និង​ឥណ្ឌូ​នេ​ស៊ីក្នុង​ចំណោម​ជនជាតិ​ដែល​នឹង​គាំទ្រ​ប្រទេស​ចិន​ជាជាង​អាមេរិក​៕​

កម្ពុជាជាអ្នកឈ្នះមួយ អំឡុងពេលសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន

ដោយ​ ​ប៊ី​

​ភ្នំពេញ​៖​ ​កម្ពុជា​ជា​អ្នកឈ្នះ​មួយ​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ​អំឡុង​ពេល​សង្រ្គម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​។​ ​ការ​ប៉ាន់ស្មាន​ដែល​ត្រូវ​បាន​ចេញផ្សាយ​ថ្មី​ពី​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម​ ​និង​ការ​អភិវឌ្ឍ​ ​(​UNCTAD​)​។​

​បន្ទាប់ពី​រយៈពេល​ជាង​មួយឆ្នាំ​នៃ​ពន្ធគយ​ពន្ធអាករ​សម្រាប់​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ​និង​ចិន​ ​និង​ការ​ព្រួយបារម្ភ​ជាទូទៅ​អំពី​ការខាតបង់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ ​គួរ​ឱ្យ​កត់សម្គាល់​ថា​ ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​អាស៊ី​អាគ្នេយ៍​ ​រួមបញ្ចូល​ទាំង​កម្ពុជា​ ​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំមុន​ ​(​២០១៩​)​ ​បើ​ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ជួបប្រទះ​ភាព​មិន​ប្រកដប្រជា​។​

​ការ​ប៉ាន់ស្មាន​ដែល​ត្រូវ​បាន​ចេញផ្សាយ​ថ្មី​ពី​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម​ ​និង​ការ​អភិវឌ្ឍ​ ​(​UNCTAD​)​ ​បាន​បង្ហាញថា​ ​ក្រៅពី​ការ​វិនិយោគ​ក្រៅប្រទេស​ជាស​កល​ដែល​មាន​ចំនួន​ ​១,៣៩​ ​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​ ​២០១៩​ ​ប្រទេស​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ទទួល​បាន​ទឹកប្រាក់​ប្រមាណ​ ​១៧៧​ ​ពាន់​លាន​ដុល្លារ​ ​បើ​ធៀប​នឹង​ឆ្នាំ​ ​២០១៨​ ​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ ​១៥៥​ ​ពាន់​លាន​ដុល្លារ​។​

​ខណៈ​ចំនួន​ទឹកប្រាក់​សរុប​នៅ​អាស៊ី​អាគ្នេយ៍​ឆ្នាំ​ ​២០១៩​ ​មាន​ចំនួន​តិច​ជាង​ ​៣០៥​ ​ពាន់​លាន​ដុល្លារ​របស់​សហភាព​អឺរ៉ុប​ ​ឬ​ ​២៥១​ ​ពាន់​លាន​ដុល្លារ​របស់​អាមេរិក​ ​ការ​វិនិយោគ​ផ្ទាល់​ពី​បរ​ទេ​សរ​បស​ខ្លួ​ណ​កំពុង​កើនឡើង​ ​ខណៈ​ដែល​សហភាព​អឺរ៉ុប​ធ្លាក់ចុះ​ ​១៥​ ​ភាគរយ​ ​ហើយ​អាមេរិក​នៅតែ​ដដែល​។​
​ដើម្បី​ដាក់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​ទស្សនវិស័យ​កាន់តែ​ប្រសើរ​ឡើង​ ​ចំនួន​វិនិយោគ​សរុប​សម្រាប់​ប្រទេស​ជប៉ុន​មាន​ចំនួន​ត្រឹមតែ​ ​១១​ ​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។​ ​ទោះបីជា​មានការ​ចាកចេញ​យ៉ាង​លឿន​ពី​សហភាព​អឺរ៉ុប​ ​អង់គ្លេស​ទទួល​បាន​ទឹកប្រាក់​ចំនួន​ ​៦១​ ​ពាន់​លាន​ដុល្លារ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​IDE​)​ ​ទោះបីជា​ការ​ធ្លាក់ចុះ​បន្តិចបន្តួច​នៅ​ឆ្នាំ​ ​២០១៨​ ​គឺ​មាន​ចំនួន​ច្រើនជាង​បារាំង​ ​និង​អាល្លឺម៉ង់​ ​និង​ច្រើនជាង​ចិន​នៅ​អាស៊ី​ខាងត្បូង​បន្តិច​។​

​ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​ដទៃទៀត​ ​អាមេរិកឡាទីន​ ​និង​តំបន់​ការី​បៀន​បាន​ទទួលការ​វិនិយោគទុន​បរទេស​តិច​ជាង​អាស៊ី​អាគ្នេយ៍​បន្តិច​ ​ដោយ​តំបន់​ទាំងពីរ​នៅ​ឆ្ងាយ​ពី​ទ្វីប​អាហ្វ្រិក​ដែល​ប៉ាន់ស្មាន​មាន​ចំនួន​ ​៤៩​ ​ពាន់​លាន​ដុល្លារ​។​ ​ហើយ​ខណៈ​ដែល​ទឹកប្រាក់​សរុប​របស់​ប្រទេស​ចិន​មាន​ចំនួន​ ​១៤០​ ​ពាន់​លាន​ដុល្លារ​គឺ​ខ្ពស់​ជាង​បន្តិច​នៃ​ចំនួន​សរុប​នៅ​ឆ្នាំ​ ​២០១៨​ ​តំបន់​អាស៊ី​បូព៌ា​ទាំងមូល​មានការ​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​ដល់​ ​២១​%​ ​បើ​វា​ធ្លាក់ចុះ​ជាមួយ​ការ​ប៉ាន់ស្មាន​ថា​មាន​ចំនួន​ពាក់កណ្តាល​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ហុងកុង​ដល់​ ​៥៥​ ​ពាន់​លាន​ដុល្លារ​។​

​ទីក្រុង​ហុងកុង​បាន​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី​ ​២​ ​កាលពី​ឆ្នាំមុន​ ​ប៉ុន្តែ​ការ​ជាប់​ទាក់ទង​គឺថា​ការ​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ​និង​ការភ័យខ្លាច​ថា​ ​ប្រទេស​ចិន​អាច​ងាក​ទៅ​រក​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​បាន​ជំរុញ​ឱ្យ​វិនិយោគិន​ងាក​ទៅ​រក​ប្រទេស​សឹង្ហ​បូរី​ដែល​បាន​កាន់កាប់​ភាគហ៊ុន​ធំជាង​គេ​ដែល​ទទួល​បាន​ចំណែក​ទីផ្សារ​ធំជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​សរុប​៖​ ​១១០​ ​ពាន់​លាន​ដុល្លារ​កើន​ ​៤២​%​ ​នៅ​ឆ្នាំ​ ​២០១៨​ ​។​

​នេះ​ជា​ការ​ប្រសើរ​សម្រាប់​ទស្សនវិស័យ​សេដ្ឋកិច្ច​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​ឆ្នាំ​ ​២០២០​ ​និង​ជាពិសេស​ ​ប្រទេស​សឹង្ហ​បូរី​ ​ដោយ​អ្នកវិភាគ​វិនិច្ឆ័យ​ថា​ ​ប្រទេស​នេះ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​បង្វែរ​ភ្ញៀវ​ទេសចរ​ ​និង​សកម្មភាព​សេដ្ឋកិច្ច​ពី​ហុងកុង​។​ ​ព័ត៌មាន​នេះ​ច្បាស់ជា​នឹង​ត្រូវ​បាន​ស្វាគមន៍​ទ្វេដង​ក្នុងនាម​ជា​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិនិយោគ​ផ្ទាល់​បរទេស​របស់​ប្រទេស​សឹង្ហ​បូរី​ ​ខណៈ​ខ្លួន​កំពុង​តស៊ូ​ជាមួយ​កំណើន​សេដ្ឋកិច្ច​យឺត​ជាមួយនឹង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ឆ្នាំ​ ​២០១៩​ ​ដែល​បាន​ប៉ាន់ស្មាន​ថា​ធ្លាក់ចុះ​ ​០,៧​%​ ​ហើយ​ការនាំចេញ​គ្រឿង​អេ​ឡិច​ត្រូ​និច​ធ្លាក់ចុះ​។​ ​យោង​តាម​ទិន្នន័យ​របស់​ធនាគារពិភពលោក​ ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ឆ្នាំ​ ​២០១៨​ ​មាន​ចំនួន​ស្មើនឹង​ ​២៣​%​ ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ហុងកុង​ ​និង​ជាង​ ​២២​%​ ​នៃ​ប្រទេស​សឹង្ហ​បូរី​ ​-​ ​ភាគរយ​ទាំងពីរ​ខ្ពស់​ជាង​កន្លែង​ផ្សេងទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ខ្ពស់​ជាងគេ​ ​បន្ទាប់​អ្នកទទួល​បាន​ភាគរយ​ច្រើនជាង​គេ​គឺ​ប្រទេស​កម្ពុជា​មាន​ ​១២,៦​%​ ​។​

​អង្គារ​ ​UNCTAD​ ​បានឱ្យ​ដឹង​ថា​ ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ឆ្នាំ​ ​២០១៩​ ​របស់​សឹង្ហ​បូរី​ដែល​ជា​កម្រិតខ្ពស់​បំផុត​ទី​ ​៤​ ​នៃ​ប្រទេស​មួយចំនួន​បាន​ធ្លាក់ចុះ​ដល់​កិច្ច​ព្រមព្រៀង​ក្នុង​វិស័យ​ព័ត៌មាន​ ​និង​គមនាគមន៍​។​ ​ប្រទេស​សឹង្ហ​បូរី​បាន​ធ្វើ​ពាណិជ្ជកម្ម​មូលធន​ក្នុង​តំបន់​ ​និង​ជាទី​ស្នាក់​ការ​កណ្តាល​ក្នុង​តំបន់​ ​ហើយ​បាន​ចូលរួម​ជា​ទៀងទាត់​ជាមួយ​ហុងកុង​នៅ​ជិត​ចំណាត់ថ្នាក់​កំពូល​នៃ​“​ ​ការ​ធ្វើអាជីវកម្ម​”​ ​របស់​ធនាគារពិភពលោក​។​

​ដូចដែល​បាន​កត់សម្គាល់​នៅក្នុង​របាយការណ៍​វិនិយោគ​អាស៊ាន​ឆ្នាំ​ ​២០១៩​ ​ដែល​បាន​ចេញផ្សាយ​កាលពី​ឆ្នាំមុន​ ​ជាង​ ​៨០​ ​ភាគរយ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅក្នុង​ហិរញ្ញវត្ថុ​នៅ​អាស៊ាន​កាលពី​ឆ្នាំមុន​ ​បាន​ទៅ​ប្រទេស​សឹង្ហ​បូរី​។​ ​ផ្នែក​សំខាន់​នៃ​ការ​វិនិយោគ​នោះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្តល់​មូលនិធិ​ដល់​សកម្មភាព​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ទូទាំង​តំបន់​ ​ដោយសារ​សារៈសំខាន់​នៃ​មុខងារ​ការិយាល័យ​កណ្តាល​ក្នុង​តំបន់​នៅក្នុង​ប្រទេស​សឹង្ហ​បូរី​។​

​អង្គភាព​ ​UNCTAD​ ​បានឱ្យ​ដឹង​ថា​ ​ការ​ទទួល​បាន​ប្រយោជន៍​ច្រើន​ផង​ដែរ​នោះ​ទំនងជា​បាន​ទៅដល់​ប្រទេស​ ​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​គឺ​ឥណ្ឌូណេស៊ី​ដែល​ទទួល​បាន​កំណត់ត្រា​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចំនួន​ ​២៤​ ​ពាន់​លាន​ដុល្លារ​។​ ​ការ​កើនឡើង​ ​១២​ ​ភាគរយ​របស់​ឥណ្ឌូ​នេ​ស៊ី​នៅ​ឆ្នាំ​ ​២០១៨​ ​បាន​ធ្លាក់​ចូល​ដល់​លំហូរ​ដ៏​សំខាន់​ដែល​នឹង​ចូល​ទៅ​ក្នុង​ពាណិជ្ជកម្ម​លក់ដុំ​ ​និង​លក់រាយ​ ​(​រួម​ទាំង​សេដ្ឋកិច្ច​ឌីជីថល​)​ ​និង​ផលិតកម្ម​។​

​របកគំហើញ​របស់​ ​UNCTAD​ ​មិនបាន​បង្ហាញ​ស៊ី​ជំរៅ​ពី​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ទេ​ ​ប៉ុន្តែ​របាយការណ៍​វិនិយោគ​អាស៊ាន​ឆ្នាំ​ ​២០១៩​ ​បាន​បង្ហាញ​ពី​លំហូរ​ចូល​កាលពី​ឆ្នាំមុន​ដែល​ជា​កំណត់ត្រា​មួយ​ផង​ដែរ​ចំពោះ​ការ​ផ្លាស់​ប្តូរ​បន្តិច​ម្តង​ៗ​ ​នៃ​សមត្ថភាព​ផលិតកម្ម​ពី​ប្រទេស​ចិន​ ​និង​កន្លែង​ផ្សេងទៀត​ទៅ​អាស៊ាន​។​ ​បណ្តាល​មក​ពីក​ត្តា​រចនាសម្ព័ន្ធ​ ​(​ការ​កើនឡើង​នៃ​តម្លៃ​ពលកម្ម​ទាក់ទង​នៅក្នុង​ប្រទេស​ចិន​)​ ​និង​បាន​កើនឡើង​ដោយ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​។​

​ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ក្នុងនាម​ជា​ប្រធាន​ទទួលផល​របស់​អាស៊ី​អាគ្នេយ៍​ពី​ភាព​តានតឹង​ពាណិជ្ជកម្ម​ចិន​ ​និង​អាមេរិក​ដែល​បាន​ធូរស្រាល​សម្រាប់​ពេលនេះ​ ​ជាមួយនឹង​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ដំណាក់កាល​ដែល​ទុក​ឱ្យ​ពន្ធគយ​ដែល​ត្រូវ​បាន​កំ​ណ​ត់​ថ្មី​ៗ​នេះ​។​ ​ប្រទេស​កម្ពុជា​ក៏​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ប្រមាណ​ជិត​ ​៣,៦​ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ២០១៩​ ​កើនឡើង​ជិត​ ​១២​ ​ភាគរយ​ ​ធៀប​នឹង​ឆ្នាំ​ ​២០១៨​ ​ដោយសារ​ការ​ផ្លាស់​ប្តូរ​ការ​វិនិយោគ​ខ្លះ​ ​អំឡុង​សង្រ្គាម​ពាណិជ្ជកម្ម​៕​

លោក ស៊ុយ សែម៖ ចាប់ពីឆ្នាំ ២០២០ នេះ កម្ពុជាលែងខ្វះខាតអគ្គិសនីប្រើប្រាស់ទៀតហើយ

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​លោក​ ​ស៊ុយ​ ​សែម​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​បាន​អះអាង​សារ​ជាថ្មី​ថា​ ​សម្រាប់​ឆ្នាំ​ ​២០២០​ ​នេះ​តទៅ​ ​កម្ពុជា​លែង​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​ទៀតហើយ​ ​មិន​ដូច​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ ​បាន​ជួបប្រទះ​បញ្ហា​ខ្វះខាត​អ​គ្គិ​សនីយ​ដោយមាន​ការ​ផ្តាច់​ការ​ផ្គត់ផ្គង់​នៅ​តំបន់​មួយចំនួន​។​



​លោ​ក​ស៊ុយ​ ​សែម​ ​នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​ ​២១​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ ​ឱ្យ​ដឹង​បន្ត​ថា​ ​ក្រសួង​តែងតែ​ធ្វើ​ផែនការមេ​មួយ​យ៉ាង​ម៉​ត​ចត់​ដើម្បី​ឱ្យ​អ្នក​វិនិយោគ​ ​ឬ​រដ្ឋាភិបាល​ខ្លួនឯង​ ​ធ្វើការ​វិនិយោគ​ប្រភព​អគ្គិសនី​មួយ​ឱ្យ​បាន​ពិត​ប្រកដ​ ​និង​រៀបចំ​បណ្តាញ​ខ្សែ​មួយ​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​។​

​លោក​ពន្យល់​ថា​ ​មូលហេតុ​ដែល​មានការ​ខ្វះខាត​អគ្គិសនី​នៅក្នុង​ឆ្នាំ​ ​២០១៩​ ​ដោយសារ​កម្ពុជា​ត្រូវការ​ថាមពល​អ​គ្គិ​នីយ​ខ្ពស់​ដែល​មាន​បន្ទុក​ខ្លាំ​គឺ​មាន​ចំនួន​ ​១៨០០​ ​មេ​ហ្គា​វ៉ាត់​នៅក្នុង​រដូវ​ប្រាំ​ ​តែម​ក​ដល់ពេល​បច្ចុប្បន្ន​នេះ​ ​ក្រោយពី​បាន​រៀបចំផែនការ​មេ​ថ្មី​ដោយ​បាន​ធ្វើការ​សិក្សា​ជាមួយនឹង​អ្នក​នា​ញកា​រលើ​សេចក្តី​ត្រូវការ​លើ​សហគ្រាស​ធុន​ធំ​ ​អជីវ​កម្ម​ធុន​តូច​ ​និង​មធ្យម​ ​និង​នៅ​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​សម្រាប់​ឆ្នាំ​ ​២០២០​ ​នេះ​ ​សេចក្តី​ត្រូវការ​អគ្គិសនី​នៅក្នុងបន្ទុក​អ​តិ​បរិមា​ន​ចំនួន​ ​២២១៤​ ​មេ​ហ្គា​វ៉ាត់​ ​សម្រាប់​ប្រើប្រាស់​នៅក្នុង​រដូវប្រាំង​នេះ​ ​ដោយ​បាន​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​ ​២០១៩​ ​។​

​លោក​បន្ថែ​មទ​ថា​ ​“​បច្ចុប្បន្ន​នេះ​ ​យើង​ ​បាន​ដាក់​ឱ្យ​ដំ​ណើ​ងរោង​ចក្រ​ឃ្យូង​ថ្ម​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ ​ដែ​មាន​ថាមពល​ ​១៥០​ ​មេ​ហ្គា​វ៉ាត់​ ​នាំចូល​ពី​ប្រទេស​ថៃ​ ​២៣០​ ​មេ​ហ្គា​វ៉ាត់​ ​នាំចូល​ពី​ប្រទេស​ឡាវ​ ​មាន​ចំនួន​ ​៧០​ ​មេ​ហ្គា​វ៉ាត់​ ​និង​មក​ពី​វ៉ា​រី​អ​គ្គិ​សនីដន​សា​ហុង​មាន​ចំនួន១៩៥​ ​មេ​ហ្គា​វ៉ាត់​ ​ដាក់​ឱ្យ​ដំណើរ​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ព្រះអាទិត្យ​នៅ​ខេត្ត​កំពង់ស្ពឺ​មាន​ចំនួន​ ​៨០​ ​មេ​ហ្គា​វាត់​ ​ពី​ខេត្ត​អា​តា​ពើ​ចំនួន​ ​១០០​ ​មេ​ហ្គា​វ៉ាត់​ទៀត​ ​រោច​ក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​ចំនួន​ ​៤០០​ ​មេ​ហ្គា​វ៉ាត់​ដែល​កំពុង​ដំណើរ​កា​រសាង់​នៅ​ស្រុក​ល្វាឯម​ ​ខេត្តកណ្តាល​។​

​លោក​បន្ថែម​ថា​ ​“​សម្រាប់​ឆ្នាំ​ ​២០២០​ ​នេះ​ ​កម្ពុជា​ត្រូវការ​អគ្គិសនី​បន្ថែម​ប្រមាណ​ ​៤១៤​ ​មេ​ហ្គា​វ៉ាត់​ ​ខណៈ​យើង​មាន​ ​ជាង​ ​៧០០​ ​មេ​ហ្គា​វ៉ាត់​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ប្រទេស​។​ ​ដូច្នេះ​ ​អាច​និយាយ​បាន​ថា​ ​សម្រាប់​ឆ្នាំ​ ​២០២០​ ​នេះ​ ​មិន​អាច​ខ្វះខាត​នោះ​ទេ​ ​នារ​ដូវ​ប្រាំង​នេះ​ ​ព្រោះ​គម្រោង​អគ្គិសនី​មាន​លើ​សេចក្តី​ត្រូវការ​”​។​

​បើ​តាម​លោក​ ​ស៊ុយ​ ​សែម​ ​បញ្ជាក់​ថា​ ​មកដល់ពេលនេះ​ ​ការ​ត​បណ្តាញ​អគ្គិសនី​សម្រេច​បាន​ប្រមាណ​ ​៩២​ ​ភា​គរ​ ​សម្រាប់​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​គម្រោង​ភូមិ​នៅ​ទូ​ទាំ​ប្រទេស​ ​ហើយ​តាម​ផែនការ​ ​គឺ​នឹង​ត​បណ្តាញ​ឱ្យ​ចប់​នៅ​ត្រឹម​ឆ្នាំ​ ​២០២០នេះ​ ​ឱ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​គ្រប់​ខ្នង​ផ្ទះ​៕​

ការសិក្សា ៖ កម្ពុជាជាទិសដៅទេសចរណ៍លេចធ្លោមួយសម្រាប់ឥណ្ឌា

ដោយ ៖ ប៊ី
ភ្នំពេញ៖ កម្ពុជាស្ថិតនៅចំណោមប្រទេសដែលជាទិសដៅទេសចរណ៍មានប្រជាប្រិយសម្រាប់ទេសចរឥណ្ឌា។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកអាកាសចរណ៍ (CAPA)
របាយការណ៍ពីទីប្រឹក្សាអាកាសចរណ៍សកល CAPA បានរកឃើញថាប៊ូតង់ កម្ពុជា ម៉ាល់ឌីវ និងហ្វីលីពីននៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងលេចចេញជាទិសដៅទេសចរណ៍ដ៏លេចធ្លោក្នុងចំណោមប្រជាជនឥណ្ឌាដែលហោះហើរសម្រាប់វិស្សមកាល។


របាយការណ៍ បានឱ្យដឹងថា “សេវាកម្មអន្តរជាតិថ្មី ជាពិសេសសេវាកម្មដែលបានបើកដំណើរការដោយក្រុមហ៊ុនដឹកទំនិញឥណ្ឌា បានជំរុញកំណើនភ្ញៀវទេសចរយ៉ាងច្រើននៅក្នុងទីផ្សារក្រៅប្រទេស”។
របាយការណ៍បានបន្ថែមថា “ទោះយ៉ាងណា មានផ្នែកសំខាន់គួរឱ្យកត់សម្គាល់ និងកំពុងកើនឡើងនៃអ្នកទេសចរកម្សាន្តដែលផ្តល់ទិន្នផលខ្ពស់ជាងប្រទេសឥណ្ឌា ប្រសិនបើក្រុមប្រឹក្សាទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ជាតិត្រៀមវិនិយោគក្នុងការអភិវឌ្ឍទីផ្សារ និងផលិតផលសមស្រប”។
ក្នុងប៉ុន្មានខែថ្មីៗនេះ ចំនួនអ្នកទេសចរឥណ្ឌាទៅកាន់ប្រទេសម៉ាល់ឌីវ និងប្រទេសតួកគីមានការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីការដាក់ពង្រាយសមត្ថភាពបន្ថែម។
សម្រាប់គោលដៅសម្រាប់តំបន់ទេសចរណ៍ ដូចជាឌូបៃ ថៃ និងសឹង្ហបូរី នៅតែមានប្រជាប្រិយភាពក្នុងចំណោមភ្ញៀវទេសចរឥណ្ឌាដែលហោះហើរទៅបរទេស ប៉ុន្តែកន្លែងឆ្ងាយដូចជាកាណាដា អាមេរិកអូស្ត្រាលី និងទួរគីក៏មានកំណើនរឹងមាំនៅឆ្នាំ ២០១៩ ផងដែរ។


កំណើនចរាចរណ៍ផ្លូវអាកាសនៅតាមគោលដៅរយៈពេលវែងគឺមានភាពរឹងមាំ បើទោះបីជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយឈ្មោះ Jet Airways បានបិទប្រតិបត្តិការរបស់ពួកគេកាលពីខែមេសា ឆ្នាំមុនក៏ដោយ។
យោងតាម CAPA ចរាចរណ៍កម្សាន្តក្រៅប្រទេសទៅកាន់អូស្ត្រាលីបានកើនឡើង ១២,៤ ភាគរយក្នុងអំឡុងពេលខែមេសា ដល់ខែកញ្ញា។ ក្នុងករណីប្រទេសកាណាដា កំណើនមាន ២២,២ ភាគរយក្នុងអំឡុងខែមេសា ដល់ខែសីហា ឆ្នាំ ២០១៩។
ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍បង្កើនសមត្ថភាពរបស់ពួកគេលើវិស័យឥណ្ឌា និងតួកគី ចរាចរទេសចរណ៍នៅក្រៅប្រទេសនៅលើផ្លូវនេះបានកើនឡើងដល់ ៦៥ ភាគរយនៅក្នុងរយៈពេលពីខែមេសា ដល់ខែតុលាឆ្នាំ ២០១៩ ។
នៅអឺរ៉ុបខាងលិច និងអឺរ៉ុបខាងជើង អ៊ីស្លង់ អៀរឡង់ និងស្កេនឌីណាវីន បានទទួលការពេញចិត្តក្នុងចំណោមអ្នកដំណើរកម្សាន្តឥណ្ឌា។ ប្រជាជនក៏ចូលចិត្តស្វែងយល់ពីអាហ្សង់ទីន ប្រេស៊ីល និងប៉េរូនៅអាមេរិកខាងត្បូង។
ទីប្រឹក្សាផ្នែកអាកាសចរណ៍ដែលមានទីស្នាក់ការនៅទីក្រុងស៊ីដនី បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍បរទេសមានទំនោរផ្តោតការយកចិត្តទុកដាក់លើការលក់គោលដៅរបស់បុគ្គលម្នាក់ៗ ហើយផ្ទុយទៅវិញចូលចិត្តចាប់យកអាជីវកម្ម និងការធ្វើដំណើរ VFR (ការមកលេងមិត្តភក្តិ និងសាច់ញាតិ) ការធ្វើដំណើរដែលតំណាងឱ្យបរិមាណខ្ពស់ការ ដែលអាចជំរុញចរាចរណ៍ឆ្លងកាត់បណ្តាញរបស់ពួកគេ៕