រដ្ឋបាលខេត្តព្រះសីហនុគ្រោងចំណាយថវិកាចំនួនជាង ២៤ លានដុល្លារក្នុងឆ្នាំ ២០២០ លើគម្រោង ៣៤

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​ខេត្ត​ព្រះសីហនុ​ ​គ្រោង​ចំណាយ​ថ​វិ​កា​ចំ​នួ​ចំនួន​ជាង​ ​២៤​ ​លាន​ដុល្លារ​អាមេរិក​ ​(​មានតម្លៃ​ ​៩៦,០៥៧,២០០,០០០រៀល​ ​)​ ​លើ​គម្រោង​សកម្មភាព​អាទិភាព​ចំនួន​ ​៣៤​ ​សម្រាប់​កម្មវិធី​វិនិយោគ​របស់​រដ្ឋបាល​ខេត្ត​ប្រចាំឆ្នាំ២០២០​ ​នេះ​ ​។​



​លោក​ ​គួច​ ​ចំរើន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​នៅ​កិច្ចប្រជុំ​គណ:កម្មា​ធិការ​សម្រប​សម្រួល​បច្ទេ​ក​ទេស​ក្រុមប្រឹក្សា​ខេត្ត​កាលពី​ថ្ងៃទី​ ​៨​ ​ខែមករា​ ​ឆ្នាំ​ ​២០១៩​ ​ម្សិលមិញ​នេះ​ឱ្យ​ដឹង​ថា​ ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ ​លើ​គម្រោង​សកម្មភាព​អភិវឌ្ឍន៍​ជាអាទិភាព​របស់​រដ្ឋបាល​ខេត្ត​ ​សម្រាប់​ឆ្នាំ២០២០​ ​ដើម្បី​បំ​លែង​គោលដៅ​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​ ​នៃ​ផែនការ​អភិវឌ្ឍ​ខេត្ត​ ​ជា​គម្រោង​សកម្មភាព​ ​ឬ​សេវា​អាទិភាព​នានា​សំដៅលើ​ក​កម្ពស់​ការ​ផ្តល់​សេវា​សាធារណ​:​ ​និង​កិច្ច​អភិវឌ្ឍន៍​ខេត្ត​សម្រាប់​រយ:ពេល​បី​ឆ្នាំ​ ​២០២០​-​២០២២​ ​និង​ធ្វើ​បច្ចុប្បន្នភាព​រៀងរាល់​ឆ្នាំ​ ​។​

​លោក​បន្ត​ថា​ ​ខេត្ត​ព្រះសីហនុ​ ​មាន​វិស័យ​សំ​ខាន់​ៗ​ដូចជា​ ​ឧស្សាហកម្ម​ ​ពាណិជ្ជកម្ម​ ​ទេសចរណ៍​ ​និង​កសិកម្ម​ ​ជា​វិស័យ​គោលដៅ​សម្រាប់​អភិវឌ្ឍ​ខឿន​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​ ​។​ ​

ខេត្ត​មាន​សក្តា​នុ​ពល​ដូចជា​ ​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ​និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ ​ជា​ប្រភព​សត្តា​នុ​ពល​ ​និង​ធនធាន​ធម្មជាតិ​ ​បាន​និង​កំពុង​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​ ​មានការ​រីក​ចំរើន​ជាលំដាប់​ ​។​



​លោក​អភិបាលខេត្ត​រូប​នេះ​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​នឹង​កំពុង​អនុវត្ត​ឱ្យ​បានសម្រេច​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ​ឱ្យទៅ​ជា​ ​”​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ​”​ ​អាច​ធ្វើ​ឱ្យ​ខេត្ត​ទេសចរណ៍​មាត់សមុទ្រ​ ​មានឈ្មោះ​ ​ជាទី​ក្រុង​ឧស្សាហកម្ម​បៃតង​ ​អាស៊ាន​ ​យ៉ាង​យូរ​ត្រឹម​ឆ្នាំ២០២៥​ ​ជាគោល​ដៅ​ ​ជំរុញ​ការអនុវត្ត​គោល​ ​នយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​-​២០២៥​ ​ជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ ​ពាណិជ្ជកម្ម​ ​និង​ទេសចរណ៍​រីកចម្រើន​ប្រកបដោយ​ចីរភាព​ ​និង​មាន​តុល្យភាព​បរិស្ថាន​ ​៕​

រដ្ឋាភិបាលប្រកាសផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈអន្តរក្រសួង បានចេញសេចក្តីប្រកាសស្តីពី ការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង និងការប្រមូលចំណូលចូលថវិកាជាតិប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។

យោងតាមសេចក្តីប្រកាសអន្តរជាក្រសួង ដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០៩ កន្លងមកនេះ ឱ្យដឹងថា សេចក្តីសម្រេចនេះ អនុញ្ញាតឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការប្រមូលចំណូលពីការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។

ប្រការ២ នៃសេចក្តីសម្រេចរបស់អន្តរក្រសួងនេះ បានឱ្យដឹងថា ពាក្យ “ព័ត៌មានសុរិយោដី “ សំដៅដល់ព័ត៌មានអំពីការជាប់បន្ទុក ឬ គ្មានជាប់បន្ទុកនៃអចលវត្ថុណាមួយ ដែលរួមមានព័ត៌មានទាក់ទងនឹងឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត សិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ សេវភាព ការរឹបអូស ការរឹបអូសជាបណ្តោះអាសន្ន ការចាត់ចែងជាបណ្តោះអាសន្ន ដែលហាមឃាតការចាត់ចែងអចលនវត្ថុ ការហាមិនឱ្យបែងចែកអចលនវត្ថុអវិភាគ។

សេចក្តីកាសដែលមាន ៤ ទំព័រនៃ ១០ ប្រការ នេះ បានឱ្យដឹងទៀតថា ការប្រមូលចំណូលពីកម្រៃសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិកត្រូនិក ត្រូវធ្វើឡើងតាមរយៈគ្រឹស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូរបស់ក្រសួងរៀបចំដែនដីនគនរូបនីយកម្ម និងសំណង់។

កម្រៃសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិកត្រូនិក ត្រូវបានកំណត់តម្លៃ ២០,០០០ (ម្ភៃពាន់) រៀល ក្នុងមួយប្រតិបត្តិការដោយគិតបញ្ចូលរួមទាំងកម្រៃសេវារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ។

ចំណូលប្រមូលបានពីកម្រៃសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិកត្រូនិក ជាកម្មវត្ថុសម្រាប់ការទូទាត់កម្រៃសេវារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ។ ចំណូលដែលនៅសល់ជាគុណប្រយោជន៍ដល់ថវិកាជាតិ៕

លោក យិន លាងគង់ : ចង់វិនិយោគ និងក្លាយខ្លួនជាភ្នាក់ងារអចលនទ្រព្យ គប្បីរៀន និងស្គាល់ពីវិស័យមួយនេះជាមុនសិន

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​បច្ចុប្បន្ន​នេះ​មាន​មនុស្សជា​ច្រើន​ ​បាន​ ​និង​កំពុងតែ​ចាប់អារម្មណ៍​ចង់​ចូល​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​រូបភាព​ជា​ភ្នាក់ងារ​ ​និង​ជា​អ្នក​វិនិយោគ​ ​ដោយសារតែ​សម្លឹងឃើញ​ពី​ផលប្រយោជន៍​ដ៏​ធំ​ដែល​ទទួល​បាន​ពី​វិស័យ​មួយ​នេះ​។​ ​



​វា​មិនមែន​ជា​រឿង​សាមញ្ញ​ ​និង​អាច​ទទួល​បាន​ប្រយោជន៍​យ៉ាង​ងាយស្រួល​នោះ​ទេ​ប្រសិនបើ​អ្នក​មិន​មាន​ជំនាញ​ ​និង​មិនបាន​សិក្សា​ពី​វិស័យ​អចលនទ្រព្យ​ឱ្យ​ស៊ីជម្រៅ​មុន​ពេល​ចូល​ប្រឡូក​នៅ​លើ​ទីផ្សារ​។​ ​អ្នកជំនាញ​ ​ដែល​ធ្លាប់​មានបទពិសោធន៍​នៅក្នុង​វិស័យ​ដែល​កំពុងតែ​មាន​ភាព​ផុសផុល​មួយ​នេះ​បាន​ចែករំលែក​ថា​ ​មិនថា​ទោះជា​អ្នក​ចង់​អភិវឌ្ឍន៍​នៅក្នុង​វិស័យ​មួយ​នេះ​ក្នុងនាម​ជា​អ្នក​វិនិយោគ​ ​ឬ​ជា​ភ្នាក់ងារ​នោះ​ ​ប៉ុន្តែ​អ្នក​គួរតែ​សិក្សា​ ​និង​ស្វែងយល់​ឱ្យ​បាន​លម្អិត​ជាមុន​សិន​ទើប​អាច​ទទួល​បាន​ផ្លែផ្កា​ ​និង​គេច​ផុត​ពី​ហានិភ័យ​។​ ​

​ស្ថាបនិក​ ​និង​ជា​អគ្គនាយក​គេហទំព័រ​អចលនទ្រព្យ​ ​www.propertyarea.asia​ ​និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​ ​អចលនទ្រព្យ​ ​កម្ពុជា​ ​ ​ដែល​កំពុងតែ​ទទួល​បាន​ផ្លែផ្កា​ពី​ការ​ចូល​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​លោក​ ​យិន​ ​លាង​គង់​ ​បាន​មានប្រសាសន៍​ថា​ ​“​មុន​ពេល​ចូលចាប់​អាជីព​នៅក្នុង​វិស័យ​នេះ​ ​ដំបូង​ឡើយ​ត្រូវតែ​រៀន​ស្វែងយល់​ឱ្យ​បាន​ច្បាស់​សិន​ថា​ ​តើ​អ្វីទៅ​ជា​អចលនទ្រព្យ​ ​តើ​អចលនទ្រព្យ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​អ្វីខ្លះ​ ​ហើយ​ថា​តើ​គួរ​មាន​ទំនាក់​បែប​ណា​ ​ជាមួយ​អ្នកណា​”​។​ ​



​លោក​ ​យិន​ ​លាង​គង់​បាន​លើកឡើង​ថា​ ​ប្រសិនបើ​ធ្វើជា​ភ្នាក់ងារ​ ​គាត់​ត្រូវ​ស្វែងយល់​ពី​របៀប​វាយតម្លៃ​ ​និង​មើល​ពី​ស្ថានភាព​ទូទៅ​នៃ​អចលនទ្រព្យ​ ​ចេះ​ពី​បច្ចេកទេស​នៃ​ការវាស់វែង​ ​យល់​ច្បាស់​ពី​ច្បាប់​ភូមិបាល​ដើម្បី​ងាយស្រួល​ក្នុង​ការរៀបចំ​ឯកសារ​ ​និង​រត់ការ​ ​ជាពិសេស​មានចំណេះ​ដឹង​ទូលំទូលាយ​ ​ចេះ​ពីរ​បៀ​បរ​ប​បនៃ​វិធីសាស្ត្រ​ចរចា​ជាមួយ​អតិថិជន​ដែល​វា​ជា​រឿង​មួយ​ដ៏​សំខាន់​បំផុត​។​ ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​ពួកគាត់​ត្រូវ​ធ្វើការ​ ​និង​ចរចា​ជាមួយ​អ្នក​ដែល​មាន​ឥទ្ធ​ពល​ ​អ្នក​ដែល​មានទ្រព្យ​ច្រើន​ ​ដែល​ទាមទារ​ឱ្យ​ពួកគាត់​ធ្វើ​យ៉ាងណា​ផ្តល់​នូវ​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន​។​ ​

https://www.facebook.com/vayofm/videos/3511279522279556/

​លោក​ ​យិន​ ​លាង​គង់​ ​បាន​មានប្រសាសន៍​ទៀត​ថា​ ​“​ក្រៅពី​ការ​លើកឡើង​ខាងលើ​នេះ​ ​គាត់​ត្រូវតែ​កសាង​បណ្តាញ​ដែល​ស្ថិតនៅ​ក្នុង​វិស័យ​រួមគ្នា​ ​តាមរយៈ​ការ​ចូល​ជាស​មា​ជិ​ក​នៅក្នុង​សមាគម​អចលនទ្រព្យ​ណាមួយ​ ​ចូល​ជាស​មា​ជិ​ក​នៃ​បណ្តុំ​អ្នកជំនួញ​ ​ឬ​ក្លិប​អ្នកជំនួញ​ ​ដើម្បី​ទទួល​បាន​បណ្តាញ​កាន់តែ​ច្រើន​ដើម្បី​ងាយស្រួល​ក្នុង​ការជំរុញ​មុខ​ជំនួញ​ ​និង​ការងារ​ឱ្យ​ទទួល​បាន​ជោគជ័យ​ខ្ពស់​”​។​ ​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​បញ្ជាក់​ថា​ ​“​អ្វី​ដែល​កាន់តែ​សំខាន់​ ​និង​ត្រូវតែ​មាន​ជាចាំបាច់​នោះ​ ​គឺ​ភាព​ស្មោះត្រង់​ជាមួយនឹង​អតិថិជន​ ​ក៏ដូចជា​ភ្នាក់ងារ​ជា​ដៃគូ​ ​ដែល​វា​ជា​ចំណុច​មួ​យត្រួ​វតែ​ប្រកាន់​ខ្ជាប់​មិន​អាច​ខ្វះ​បាន​”​។​ ​



​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្វែងយល់​ពី​ចំណេះ​ ​និង​ជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​បច្ចុប្បន្ន​នេះ​ ​មាន​សាលា​បណ្តុះបណ្តាល​ជំនាញ​មួយ​នេះ​យ៉ាង​ទូលាយ​ ​ក្រោម​កិច្ចសហការ​រវាង​គ្រឹះស្ថាន​បណ្តុះបណ្តាល​ឯកជន​ ​ជាមួយនឹង​សមាគម​ជំនាញ​ ​ជាក់ស្ដែង​ដូចជា​កិច្ចសហការ​រវាង​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ជាមួយ​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នា​ក​ងារ​អចលនវត្ថុ​កម្ពុជា​ ​បើក​វគ្គ​បណ្តុះបណ្តាល​វគ្គ​ខ្លី​រយៈពេល៣ខែ​។​ ​នៅ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​មានបើ​ក​បង្រៀន​ជំនាញ​វគ្គ​ខ្លី​ ​ហើយក៏​មាន​សាលា​អចលនទ្រព្យ​កម្ពុជា​ ​(​Real​ ​Estate​ ​School​ ​of​ ​Cambodia​)​ ​ដែល​បង្កើត​ឡើង​ដោយ​ ​CEO​ ​Master​ ​Club​ ​រួម​ជាមួយនឹង​សាលា​ឯកជន​មួយចំនួន​ដែល​បាន​បង្កើត​វគ្គ​បណ្តុះបណ្តាល​ជំនាញ​មួយ​នេះ​ផង​ដែរ​៕​

កំពង់ផែពីររបស់កម្ពុជាទទួលចំណូលបានជិត ១១០ លានដុល្លារក្នុងឆ្នាំ ២០១៩

ដោយ​ ​ប៊ី​

​ភ្នំពេញ​៖​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចំនួន​ពីរ​ទទួល​បាន​ប្រាក់ចំណូល​ប្រមាណ​ ​១០៨,៩​ ​លាន​ដុល្លារ​ ​ដោយមាន​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅក្នុង​ឆ្នាំ​ ​២០១៩​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់ក្រ​សួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ ​ពុធ​សប្តា​ហ៍​នេះ​។​

​របាយការណ៍​ដែល​បាន​ចេញផ្សាយ​នៅក្នុង​សន្និសីទ​ប្រចាំឆ្នាំ​របស់ក្រ​សួង​ ​បានឱ្យ​ដឹង​ថា​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ដែល​ជា​កំពង់ផែ​សមុទ្រ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​បាន​រក​ប្រាក់ចំណូល​សរុប​ចំនួន​ ​៧៩,៣​ ​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​ ​២០១៩​ ​កើនឡើង​ ​១៧,៥​ ​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ​២០១៨​។​

​ប្រាក់ចំណេញ​សុទ្ធ​របស់​កំពង់ផែ​នេះ​មាន​ចំនួន​ជិត​ ​១៣​ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ​២០១៩​ ​កើនឡើង​ ​១៦​ ​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​ ​២០១៨​។​

​របាយការណ៍​បាន​បញ្ជាក់​ថា​ ​កំពង់ផែ​សមុទ្រ​ទទួល​បាន​កុងតឺន័រ​ផ្ទុកទំនិញ​ចំនួន​ ​៦៣៣,០៩៩​ ​យូនី​ត​ ​(​កុងតឺន័រ​មាន​ទំហំ​ស្តង់ដារ​)​ ​កាលពី​ឆ្នាំ​ ​២០១៩​ ​កើនឡើង​ ​១៧​ ​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។​

​របាយការណ៍​ដដែល​បាន​បន្ត​ថា​ ​ទន្ទឹម​នឹង​នេះ​ ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​ធំជាង​គេ​ទី​ ​២​ ​របស់​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​សរុប​ ​២៩,៦​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០១៩​ ​កើនឡើង​ ​៣៥​ ​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ​២០១៨​ ​។​ ​

​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​កំពង់ផែ​នេះ​ទទួល​បាន​ចំណូល​សុទ្ធ​ប្រមាណ​ ​១០​ ​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ​២០១៩​ ​កើនឡើង​ ​៣០​ ​ភាគរយ​ពីឆ្នាំ​ ​២០១៨​។​

​កំពង់ផែ​ទឹកសាប​នេះ​ទទួល​បាន​កុងតឺន័រ​ផ្ទុកទំនិញ​ ​២៧៥,០០០​ ​យូ​ធី​ក្នុង​ឆ្នាំ​កន្លងមក​ ​កើនឡើង​ ​២៩​ ​ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។​ ​ចំណុះ​កុងតឺន័រ​ដឹកទំនិញ​បាន​កើនឡើង​ ​២២​ ​ភាគរយ​ស្មើនឹង​ ​៣,៨​ ​លាន​តោន​។​

​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​លោក​ស៊ុន​ចាន់​ថុល​ ​ត្រូវ​បាន​រយការ​ក្នុង​កាសែត​ស៊ីន​ហួរ​ថា​ ​ប្រាក់ចំណូល​របស់​កំពង់ផែ​ទាំងពីរ​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ​ដោយសារតែ​ដំណើរការ​សេដ្ឋកិច្ច​ល្អ​របស់​ប្រទេស​។​

​លោក​បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​ប្រចាំឆ្នាំ​របស់ក្រ​សួង​ថា​ ​“​សម្រាប់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​យើង​នឹង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​មួយ​ដែល​មាន​ជម្រៅ​ ​១៤.៥​ ​ម៉ែត្រ​នៅ​ឆ្នាំក្រោយ​ដើម្បី​ផ្ទុក​ក​ប៉ាល់​ធំៗ​ ​ធ្វើដំណើរ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​”​។​

​លោក​បន្ត​ថា​ ​ការងារ​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ឆ្នាំ​ ​២០២១​ ​ហើយ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ​២០២៤​៕​

ភាពតានតឹងរវាងអាមេរិក និងអ៉ីរ៉ង់កំពុងធ្វើឲ្យតម្លៃមាសបន្តឡើងខ្ពស់លើសឯកទគ្គកម្ម

ដោយ​ ​Donald​ ​Lee​

​ភ្នំ​ពេញៈ​ ​តម្លៃ​មាស​បាន​បន្ត​ឡើង​ខ្ពស់​នៅ​ថ្ងៃនេះ​ដោយ​កើន២ភាគរយ​ ​ស្មើនឹង​តម្លៃ​ជាង១,៦០០ដុល្លារ​ ​ខណៈ​ ​វិនិយោគិន​មាន​ប្រតិកម្ម​ចំពោះ​ការ​ផ្ទុះឡើង​ ​នៃ​សង្គ្រាម​រវាង​អាមេរិក​ ​និង​អ៉ីរ៉ង់​។​

​តម្លៃ​មាស​បាន​កើនឡើង​ជាស​កល​ ​រហូតដល់១,៦១០.៩០ដុល្លារ​ក្នុង​មួយ​អោន​ ​(​ឬ​ប្រហែល​ ​៣១​ ​ក្រាម​)​ ​ដែល​តម្លៃ​មិនបាន​មើលឃើញ​ចាប់តាំងពី​ខែ​ ​មីនា​ ​ឆ្នាំ​ ​២០១៣​។​ ​មាស​ត្រូវ​បាន​ចាត់ទុកថា​ ​ការ​វិនិយោគ​មួយ​តម្លៃ​មាន​សុវត្ថិភាព​បំផុត​ ​នៅ​អំឡុង​ពេល​វិបត្តិ​ ​និង​ភាព​មិន​ប្រាកដប្រជា​ ​ហើយ​នៅតែ​រក្សា​តម្លៃពិត​ ​បើ​ធៀប​នឹង​រូបិយប័ណ្ណ​អន្តរជាតិ​នៅ​ជុំវិញ​ពិភពលោក​។​

​ការ​កើនឡើង​នេះ​បាន​កើតឡើង​ ​បន្ទាប់ពី​មាន​ព័ត៌មាន​ថា​ ​រដ្ឋាភិបាល​អ៉ីរ៉ង់​បាន​វាយប្រហារ​មូលដ្ឋាន​យោធា​អាមេរិក​ ​នៅ​ភាគ​ខាងលិច​អ៊ីរ៉ាក់​កាលពីយប់មិញ​ ​ដោយ​មី​ស៊ី​ល​រាប់​សិប​គ្រាប់​។​ ​នេះ​បើ​យោង​តាម​ក្រសួងការពារជាតិ​អាមេរិក​។​ ​ការវាយប្រហារ​កើតឡើង​ ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​បាន​បញ្ជា​ឱ្យធ្វើ​ឃាត​មន្ត្រី​អ៊ីរ៉ង់​ជាន់ខ្ពស់​មួយ​រូប​នៅ​អ៉ីរ៉ាក់​កាលពី​ថ្ងៃ​ ​ព្រហស្បតិ៍​។​

​ជុំវិញ​បញ្ហា​នានា​ ​យន្ត​ហោះ​ប៊ូ​អ៊ី​ង៧៣៧​ ​ដែល​ហោះ​ឆ្ពោះទៅ​កាន់​អ៊ុយក្រែន​បាន​ធ្លាក់​ ​បន្ទាប់ពី​បាន​ហោះ​ឡើង​នៅ​ប្រទេស​អ៉ីរ៉ង់​ ​សម្លាប់​មនុស្ស១៨០នាក់​នៅ​ម៉ោង​ប្រហែល៦ព្រឹក​ម៉ោង​អ៊ីរ៉ង់​ថ្ងៃនេះ​។​ ​មិនទាន់​មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់​ថា​ ​ការ​ធ្លាក់​នេះ​ពាក់ព័ន្ធ​នឹង​ជម្លោះ​រវាង​អាមេរិក​ ​និង​អ៉ីរ៉ង់​ទេ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ការវាយប្រហារ​ដោយ​យន្តហោះ​ ​គ្មាន​មនុស្ស​បើក​របស់​យោធា​អាមេរិក​បាន​ធ្វើឃាត​ ​មេបញ្ជាការ​យោធា​អ៉ីរ៉ង់​លោក​ ​Qasem​ ​Soleiman​ ​នៅ​ទីក្រុង​បា​ក​ដា​ត​។​ ​ការ​សម្លាប់​នេះ​ ​បាន​កើតឡើង​នៅ​ទូទាំង​តំបន់​ ​ហើយ​អ្នក​កាន់ទុក្ខ​រាប់ពាន់​នាក់​បាន​កកស្ទះ​ ​នៅ​តាម​ដងផ្លូវ​របស់​ទីក្រុង​តេហេរ៉ង់​ក្នុង​សប្តាហ៍​នេះ​ ​ដើម្បី​គោរព​ដល់​វីរៈ​បុរស​ដែល​បាន​ស្លាប់​របស់​ពួកគេ​។​

​អ៉ីរ៉ង់​បាន​ឆ្លើយតប​ដោយ​ការ​បាញ់​មី​ស៊ី​ល​ ​លើ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​អ៉ីរ៉ាក់​នៅ​ព្រឹក​ថ្ងៃពុធ​ ​ម៉ោង​នៅ​ទីក្រុង​បា​ក​ដា​ត​។​

​លោក​ ​Ayatollah​ ​Ali​ ​Khamenei​ ​មេដឹកនាំ​កំពូល​របស់​អ៉ីរ៉ង់​ ​បាន​និយាយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​វត្តមាន​របស់​អាមេរិក​នៅ​មជ្ឈឹ​ម​បូព៌ា​ត្រូវតែ​ឈាន​ដល់ទី​បញ្ចប់​។​

​មេដឹកនាំ​អ៉ីរ៉ង់​រូប​នេះ​ ​បាន​និយាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អ៉ីរ៉ង់​ថា​ ​“​អ្វី​ដែល​សំខាន់​គឺ​វត្តមាន​របស់​អាមេរិក​ ​ដែល​ជា​ប្រភព​នៃ​បញ្ហា​នៅក្នុង​តំបន់​នេះ​ ​គួរតែ​អាច​ឈាន​ដល់ទី​បញ្ចប់​”​។​ ​

លោក​បាន​បន្ថែម​ថា​ ​“​តំបន់​នេះ​មិន​ទទួលយក​វត្តមាន​របស់​អាមេរិក​ទេ​”​៕​

ធាតុផ្សំសំខាន់ៗ ដើម្បីទទួលបានភាពជោគជ័យក្នុងការធ្វើជំនួញទាំងវ័យក្មេង

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​គ្រប់​អ្នក​ដែល​ចូល​ប្រឡូក​នៅក្នុង​សង្គម​នៃ​មុខ​ជំនួញ​គឺ​សុទ្ធតែ​មាន​ក្ដី​ប្រាថ្នា​ដូចគ្នា​ ​នោះ​គឺ​ការ​ទទួល​បាន​ភាព​ជោគជ័យ​នៃ​មុខ​ជំនួញ​របស់​ខ្លួន​ ​ប៉ុន្តែ​ក្ដី​ប្រាថ្នា​មួយ​នេះ​មិន​អាច​សម្រេច​បាន​ដូចគ្នា​នោះ​ទេ​ ​ជាពិសេស​ចំពោះ​អ្នក​ដែល​មាន​វ័យក្មេង​ ​និង​មិនទាន់​មានបទពិសោធន៍​។​ ​ជា​ការចែក​រំលែក​ ​អ្នកជំនាញ​ដែល​មាន​ភាព​ជោគជ័យ​នៅក្នុង​មុខ​ជំនួញ​ចំនួន២រូប​ ​បាន​បង្ហើប​ប្រាប់​ពី​គន្លឹះ​សំ​ខាន់​ៗ​ដែល​ជា​ធាតុផ្សំ​ក្នុង​ការជំរុញ​ឱ្យ​មុខ​ជំនួញ​ចៀស​ផុត​ពី​ហានិភ័យ​។​ ​


​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​កំពុង​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ ​Khmer​ ​Foundation​ ​Appraisal​ ​បាន​លើកឡើង​ថា​ ​“​ភាព​ជោគជ័យ​នៅក្នុង​ការ​ធ្វើអាជីវកម្ម​ ​និង​មុខ​ជំនួញ​ណាមួយ​ ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ​ប៉ុន្តែ​វា​ត្រូវ​ទាមទារ​ឱ្យ​មានការ​រៀបចំផែនការ​ ​យុទ្ធសាស្ត្រ​សម្រាប់​អនុវត្ត​ ​ភាព​អត់ធ្មត់​ ​រួម​ជាមួយ​ភាព​វៃឆ្លាត​ក្នុង​ការ​ចេះ​ទំនាក់ទំនង​ទូទៅ​នៅក្នុង​សង្គម​ជំនួញ​”​។​ ​

​លោក​ឧកញ៉ា​បាន​បន្ត​ថា​ ​“​ក្រៅពី​ភាព​អំណត់​ ​ការ​ចេះ​ធ្វើ​ផែនការអាជីវកម្ម​ ​ការ​ធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​ ​និង​កិច្ច​ទំនាក់ទំនង​ ​គឺ​សុទ្ធតែ​ជា​ធាតុផ្សំ​សំខាន់​មិន​អាច​ខ្វះ​បាន​ ​ហើយ​រឹតតែ​ចាំបាច់​បន្ថែម​ពីនេះ​ ​គឺ​ការ​ចេះ​ស្វែងយល់​ ​និង​សិក្សា​បន្ថែម​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ​ដែល​ជា​អ្នក​ស្ថិតនៅ​ក្នុង​សង្គម​ជំនួញ​ ​រាប់ទាំង​អ្នក​ជោគជ័យ​ ​និង​អ្នក​បរាជ័យ​ ​ដើម្បី​បានដឹង​ពី​ចំណុចខ្លាំង​ ​និង​ចំណុចខ្សោយ​ ​យក​មក​ពិចារណា​ ​ដើម្បី​រៀបចំផែនការ​ថ្មី​ផ្ទាល់ខ្លួន​សម្រាប់​អនុវត្ត​”​។​ ​

​ស្រដៀងគ្នា​នេះ​ ​អ្នកជំនាញ​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា​ ​និង​ជា​អ្នកជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​លោក​ ​ង៉ែត​ ​ជូ​ ​បាន​ចែករំលែក​ចំណេះដឹង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើជំនួញ​ថា​ ​ការ​ធ្វើ​ធ្វើជំនួញ​ ​ឬ​ការ​វិនិយោគ​នានា​ចាំបាច់​ត្រូវតែ​ពិចារណា​ទៅលើ៤ចំណុច​សំខាន់​រួមមាន​ ​៖​ ​



​ទី១​ ​មាន​ភាព​អត់ធ្មត់​៖​ ​“​ភាព​អត់ធ្មត់​”​ ​គឺជា​មេរៀន​ដែល​អ្នក​វិនិយោគ​វ័យក្មេង​ ​ឬ​ខ្វះ​បទពិសោធន៍​ត្រូវ​រៀនសូត្រ​។​ ​ពួកគេ​រមែង​ចង់បាន​លទ្ធ​ផ​លភ្លាមៗ​។​ ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ត្រូវការ​ពេលវេលា​យ៉ាងតិច​ក៏១០​-​១៥ឆ្នាំ​ដែរ​។​ ​

​ទី២​ ​កុំ​ឆាប់​ផ្តល់​រង្វាន់​ខ្លួនឯង​៖​ ​គួរ​យក​ផល​ចំណេញ​ដែល​ទទួល​បាន​ទៅ​វិនិយោគ​បន្ត​។​ ​មនុស្សជា​ច្រើន​តែង​ដក​ផល​ចំណេញ​ទៅ​ចាយវាយ​ដើម្បី​ជា​ការ​អោយ​រង្វាន់​ខ្លួនឯង​។​ ​

​ទី៣​ ​បន្ថែម​គ្រាប់ពូជ​ជានិច្ច​៖​ ​ត្រូវ​ចេះ​សន្សំប្រាក់​ខែ​ ​និង​ប្រភព​ចំ​ណូល​ផ្សេង​ៗ​ដើម្បី​បង្កើន​ទុន​វិនិយោគ​បន្ថែម​។​ ​យ៉ាងហោចណាស់​ក៏​គួរតែ​សន្សំ​អោយ​បាន​ ​៥០ភាគរយ​នៃ​ប្រាក់ខែ​ដែល​រកបាន​ដោយ​លំបាក​ដែរ​។​ ​

​ទី៤​ ​ដុសខាត់​បញ្ញា​ជាប់​ជាប្រចាំ​៖​ ​មិន​ត្រូវ​មោទនភាព​នឹង​ភាព​ជោគជ័យ​ឬ​ចំណេះដឹង​ដែល​ខ្លួន​មាន​នោះ​ទេ​។​ ​ត្រូវ​ខិតខំ​រៀនសូត្រ​ ​និង​ស្រាវជ្រាវ​ចំណេះ​ដឹង​ថ្មី​ៗ​ជាប់​ជាប្រចាំ​៕​

តើ​ ​“​ប័ណ្ណ​ពាណិជ្ជកម្ម​”​ ​មានន័យ​ដូចម្តេច​?​

ដោយ​ ​Propertyarea.asia​

​ភ្នំ​ពេញៈ​ ​ប័ណ្ណ​ពាណិជ្ជកម្ម​ ​គឺជា​ឧបករណ៍​ទីផ្សារ​លុយ​មួយ​ដ៏​ចំណាស់​បំផុត​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ​ចាប់តាំងពី​សតវត្សរ៍​ទី១៨នៅ​សហរដ្ឋអាមេរិក​។​ ​តាម​និយមន័យ​របស់​វា​ប័ណ្ណ​ពាណិជ្ជកម្ម​ ​គឺជា​ប័ណ្ណបំណុល​រយៈពេល​ខ្លី​និង​គ្មាន​ការធានា​ ​និង​ចេញ​ដោយក្រុម​ហ៊ុន​ល្បី​ៗ​ ​ដែល​មាន​ហិរញ្ញវត្ថុ​រឹងមាំ​ ​និង​លទ្ធភាព​សងបំណុល​ត្រលប់​ទៅវិញ​មាន​អត្រា​ខ្ពស់​។​ ​

​ឧទាហរណ៍​៖​ ​មូលនិធិ​ដែល​ប្រមូល​តាម​ប័ណ្ណ​ពាណិជ្ជកម្ម​ ​ជា​ធម្មតា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​រ៉ាប់រង​ដល់​ចំណាយ​ ​ប្រតិបត្តិ​ការ​បច្ចុប្បន្ន​ ​(​Current​ ​transactions​)​ ​ដូចជា​ ​ដើម្បី​ទិញ​សន្និធិ​ ​បង់ពន្ធ​ ​បើកប្រាក់​បៀវត្សរ៍​ឲ្យ​បុគ្គលិក​ ​ព្រមទាំង​ទូទាត់​ដល់​ចំណាយ​រយៈ​ពេល​ខ្លី​ៗ​ដទៃទៀត​ ​ជាជាង​សម្រាប់​ប្រតិបត្តិ​ការ​មូលធន​ ​(​Capital​ ​transactions​)​ ​ដែល​សំដៅ​ដល់​ការ​វិនិយោគ​ក្នុង​ដំណើរការ​វែង​។​ ​

​ឥណប្រតិទាន​របស់​ប័ណ្ណ​ពាណិជ្ជកម្ម​ ​កម្រ​នឹង​មាន​រយៈពេល​ច្រើនជាង២៧០ថ្ងៃ​ ​ណាស់​ ​ហើយ​ឧបករណ៍​នេះ​ ​ជា​ធម្មតា​ត្រូវ​បាន​បញ្ចេញ​លក់​នៅក្នុង​អត្រា​អប្បហារ​ ​ដោយ​ឆ្លុះ​ ​បញ្ចាំង​ពីអ​ត្រា​ការប្រាក់​ទូទៅ​ដែល​មាននៅ​លើ​ទីផ្សារ​។​ ​

​គុណសម្បត្តិ​ធំ​បំផុត​របស់​ប័ណ្ណ​ ​ពាណិជ្ជកម្ម​គឺថា​ ​វា​មិន​ចាំបាច់​ចុះបញ្ជី​ជាមួយនឹង​គណៈកម្មការ​ទីផ្សារ​មូលប័ត្រ​ ​(​Securities​ ​and​ ​Exchange​ ​Commission​)​ ​ដែល​ហៅ​កាត់​ថា​ ​SEC​ ​ឲ្យតែ​ឥណប្រតិទាន​មិន​ច្រើនជាង៩ខែ​ ​(​២៧០ថ្ងៃ​)​ ​ដែល​បណ្តាល​ឲ្យ​វា​ទៅជា​ឧបករណ៍​រៃអង្គាស​ហិរញ្ញវត្ថុ​ដ៏​មានប្រសិទ្ធភាព​។​

​មូលនិធិ​ដែល​ប្រមូល​បាន​ ​ត្រូវ​បាន​អនុញ្ញាតិ​ប្រើ​សម្រាប់​តែ​ទ្រព្យសកម្ម​ប៉ុណ្ណោះ​ ​និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​សម្រាប់​ទ្រព្យអកម្ម​ឡើយ​ ​ដូចជា​ការសាងសង់​រោងចក្រ​ថ្មី​ជាដើម​ ​ដោយ​គ្មាន​ ​ការយល់ព្រម​ពី​ ​SEC​៕​ ​(​ដកស្រង់​ចេញពី​សៀវភៅ​ ​រូបិយវត្ថុ​ ​និង​ធនាគារ​)​៕​

រដ្ឋាភិបាលត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់នូវគម្រោងផ្លូវធំៗចំនួន៣ខ្សែនៅឆ្នំានេះ

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​ត្រៀម​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​ ​នូវ​គម្រោង​ផ្លូ​វធំៗ​ចំនួន៣ខ្សែ​ ​នៅក្នុង​ឆ្នាំ២០២០នេះ​ ​ដែល​ស្ថាបនា​រួចរាល់​ក្រោម​ហិរញ្ញប្បទាន​ ​សហប្រតិបត្តិ​ការ​របស់​ប្រទេស​ចិន​ ​ខណៈ​ពេល​ដែល​មាន​គ​ម្រោ​ង​ធំៗ​ទៀត​ ​ក៏​នឹង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ផង​ដែរ​។​ ​

​យោង​តាម​របាយការណ៍​របស់ក្រ​សួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​នៅ​ថ្ងៃទី៨​ ​ខែមករា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ថា​ ​គម្រោង​ទាំង៣​ ​នេះ​ត្រៀម​សុំ​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​ឆ្នាំ២០២០នេះ​។​

​ផ្លូវជាតិ​សំ​ខាន់​ៗ​ទាំងនោះ​រួមមាន​ ​ទី១​ ​ផ្លូវជាតិ​លេខ​ ​៥១​
​ផ្លូវជាតិ​លេខ៥១​ ​ដែល​តភ្ជាប់​ ​ពី​ផ្លូវជាតិ​លេខ៥​ ​ស្រុក​ឧ​ត្តុ​ង​ ​ទៅ​ផ្លូវជាតិ​លេខ៤​ ​ត្រង់​ចំនុច​ថ្នល់ទទឹង​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​ដែល​មាន​ប្រវែង៣៧.៩៥គីឡូម៉ែត្រ​ ​ក្រោម​ហិរញ្ញប្បទាន​ពី​រាជរដ្ឋាភិបាល​ ​នៃ​សាធារណរដ្ឋ​ចិន​ ​នឹង​ត្រូវ​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០២០ខាងមុខនេះ​។​ ​ផ្លូវ​លេខ៥១ជា​ផ្លូវ​យុទ្ធ​សាស្រ្ត​មួយ​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ ​ដែល​អាច​រំដោះ​ចរាចរ​ ​រថយន្ត​ដឹក​ទំ​និញ​ធំៗ​ ​មិន​ឲ្យ​ចូលក្នុង​រាជធានី​ភ្នំពេញ​។​

​២. ផ្លូវជាតិ​លេខ៥៥​
​ផ្លូវជាតិ​លេខ៥៥​ ​ក្នុង​ខេត្តពោធិ៍សាត់​ ​ដែល​មាន​ប្រវែង​ជាង១៨០គីឡូម៉ែត្រ​ ​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ៥​ ​ទៅ​ឃុំ​ថ្មដា​ ​ឆ្លងកាត់​ក្រុង​ពោធិ៍សាត់​ ​ស្រុក​បាកាន​ ​ស្រុក​ភ្នំក្រវាញ​ ​និង​ស្រុក​វាលវែង​ ​ជាប់​ព្រំដែន​ខេត្ត​ត្រា​ត​ ​នឹង​ជួយ​ជ​ម្រុ​ញកា​រដោះ​ដូរ​ពាណិជ្ជកម្ម​ ​កសិផល​ ​និង​ទេសចរណ៍​ ​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ ​ជាពិសេស​ផ្តល់​ឱកាស​ឲ្យ​វិនិយោគិន​ថៃ​ ​មក​វិនិយោគ​នៅក្នុង​ខេត្ត​។​

​ផ្លូវ​នេះ​សាងសង់​ឡើង​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ ​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សរុប​ប្រមាណ​ជាង១៣២,៨០​ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​ ​គម្រោង​ផ្លូវ​នេះ​បាន​ចាប់​ដំណើរការ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី៤​ ​ខែឧសភា​ ​ឆ្នាំ២០១៥​ ​ហើយ​រហូតមកដល់​ពេលនេះ​ ​ក្រុមហ៊ុន​បាន​បញ្ចប់​ការសាងសង់១០០ភាគរយ​ហើយ​ ​ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​អស់​ចំនួន៤២ខែ​។​ ​

​៣.​ ​ផ្លូវជាតិ​លេខ៥៨​
​ផ្លូវជាតិ​លេខ៥៨​ ​ដែល​តភ្ជាប់​ពី​ផ្លូវបំបែក​ផ្លុង​ភូមិ​ផ្អុង​ ​សង្កាត់​កូនក្រៀល​ ​ក្រុង​សំរោង​ ​ខេត្ត​ឧត្តរមានជ័យ​ ​រហូតដល់​ផ្លូវជាតិ​លេខ៥​ ​ចំណុច​ភូមិ​ផ្សារ​កណ្តាល​ ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​ត្រូវ​បា​នប​ញ្ចប់ស្ថាប​ស្ទើរតែ១០០​ ​%​ហើយ​។​

​ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​ ​DBST​ ​ដែល​មាន​ប្រវែង​សរុប​ចំនួន​ ​១៧៤​ ​គីឡូម៉ែត្រ​ ​និង​ទទឹង១២ម៉ែត្រ​នេះ​ ​កំពុង​សាងសង់​ដោយក្រុម​ហ៊ុន​ ​Shanghai​ ​Construction​ ​Group​ ​Co​.​,​ ​Ltd​ ​ក្រោម​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ពី​ក្រុមហ៊ុន​ ​Guangzhou​ ​Wanna​ ​Construction​ ​Supervision​ ​Co​.​,​ ​Ltd​ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ជាមួយគ្នា​នេះ​ដែរ​ ​ផ្លូវ​មួយ​ខ្សែ​នេះ​ ​សាងសង់​ឡើង​ក្រោម​ប្រាក់កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សរុប​ប្រមាណ​ជាង១២២លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕​


ជប៉ុនផ្ដល់ជំនួយជាង៣សែនដុល្លារសម្រាប់កែលម្អផ្លូវថ្នល់ និង សុខភាព

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​រាជរដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ស្ថានទូត​របស់​ខ្លួ​នប្រ​ចំា​នៅ​កម្ពុជា​ ​បានសម្រេច​ចុះហត្ថលេខា​ ​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ ​៣៦៣​ ​,​២២៤ដុល្លារ​ ​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្ត​គម្រោង៣ផ្សេងគ្នា​ ​លើ​ការផលិត​ទឹក​ស្អាត​ ​និង​កសាង​ផ្លូវថ្នល់​។​ ​



​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ ​បានឱ្យ​ដឹង​ថា​ ​ការ​ផ្ដល់​ជំនួយ​នេះ​ ​ត្រូវ​បាន​ ​ចុះហត្ថលេខា​ ​ដោយ​លោក​ ​មិ​កាមិ​ ​ម៉ា​សា​ហ៊ី​រ៉ូ​ ​ឯកអគ្គ​រាជទូត​វិ​សម​ញ្ញ​ ​និង​ពេញសមត្ថភាព​ប្រចាំ​នៅ​ ​នៅ​ស្ថានទូត​ជប៉ុន​ ​នា​ថ្ងៃទី៨​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ ​ជាមួយ​តំណាង​មក​ពី​អង្គភាព​នានា​ជាគោល​ដៅ​របស់​រដ្ឋាភិបាល​កម្ពុជា​។​

​សម្រាប់​គម្រោង​ទាំង៣​ ​ដែល​ត្រូវ​អនុវត្ត​នេះ​ ​មាន​ ​គម្រោង​កែ​លម្អ​ផ្លូវថ្នល់​ ​ក្នុង​សង្កាត់​អូរតាវ៉ៅ​ ​ក្រុងប៉ៃលិន​ ​ខេត្ត​ប៉ៃលិន​។​ ​គម្រោង​នេះ​ ​ត្រូវការ​ចំណាយ​ថវិកា​ចំនួន១៨១​ ​,​៥៦០ដុល្លារ​ ​។​ ​ដោយឡែក​ថវិកា៩០,៨៥០ដុល្លារ​ទៀត​ ​សម្រាប់​គម្រោង​សាងសង់​អគារ​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ ​ទឹកឃ្លាំង​ ​ក្នុង​ខេត្តកណ្តាល​ ​និង​ទឹកប្រាក់​នៅសល់​ចុងក្រោយ​ ​៩០,៨១៤ដុល្លារ​ ​សម្រាប់​យក​ទៅ​សាងសង់​ស្ថានីយ៍​ផលិត​ទឹក​ស្អាត​ខ្នាត​តូច​ ​នៅក្នុង​ឃុំ​ចំនួន៧​ ​ក្នុង​ខេត្ត២នៃ​ទិ​សពាយ្យ​។​



​ចាប់តាំងពី​ឆ្នាំ១៩៩១​ ​រដ្ឋាភិបាល​ជប៉ុន​ ​បាន​អនុវត្ត​កម្មវិធី​ ​KUSANONK​ ​នៅ​កម្ពុជា​ ​ដើម្បី​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ក្នុង​ការអនុវត្ត​គម្រោង​របស់​ពួកគេ​។​ ​បច្ចុប្បន្ន​នេះ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​បាន​ផ្ដល់​ជំនួយ​លើស​ពី​ ​៦០០គម្រោង​ហើយ​ ​តាមរយៈ​ជំនួយ​ ​KUSANONK​ ​នេះ​។​ ​នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ ​មិ​កាមិ​ ​ម៉ា​សា​ហ៊ី​រ៉ូ​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​៕​

អ្នកជំនាញអះអាងថា ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ នឹងមានភាពកាន់តែប្រសើរឡើងនៅពេលឆាប់ៗនេះ

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ព្រះសីហនុ​ ​៖​ ​ស្ទើរតែ​ទូទាំង​ខេត្ត​ព្រះសីហនុ​កាលពី​អំឡុង​ចុងឆ្នាំ២០១៩កន្លងទៅ​នេះ​ត្រូវ​បាន​គេ​គត់​សម្គាល់​ឃើញថា​ ​វិស័យ​អចលនទ្រព្យ​ហាក់​ត្រូវ​បាន​ជាប់​គាំង​ ​ជាពិសេស​ក្រោយ​ចលនា​ចាកចេញ​របស់​ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់​ក្នុងរយៈពេល​ដ៏​ខ្លី​។​ ប៉ុន្តែ​សម្រាប់​ឆ្នាំ​ថ្មី​ ​២០២០នេះ​ ​បណ្តា​អ្នកជំនាញ​សុទ្ធតែ​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ជាមួយនឹង​ភាព​ជឿជាក់​ថា​ ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​មួយ​នេះ​នឹង​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​ជាក់ជា​មិនខាន​។​ ​


​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Khmer​ ​Foundation​ ​Appraisal​ ​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ធី​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៨​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ថា​ ​តាម​ការ​កត់សម្គាល់​របស់​លោក​ ​គឺ​យ៉ាង​យូរ​មិន​លើស​ពី​ពាក់កណ្តាល​ឆ្នាំនេះ​នោះ​ទេ​ ​ស្ថានភាព​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​នឹង​ល្អ​ប្រសើរ​ឡើងវិញ​ ​ស្រប​ពេល​ដែល​គម្រោង​វិ​និ​យោ​គ​ធំៗ​ជាច្រើន​បាន​បន្ត​ចូល​មក​បន្ថែម​ទៀត​ជាហូរហែ​។​ ​

​លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ​“​ភាព​រីកចម្រើន​ ​និង​ល្អ​ប្រសើរ​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​គឺ​អាស្រ័យ​ទៅលើ​កត្តារួម​ផ្សំ​ជាច្រើន​ ​រួមមាន​កត្តា​សន្តិសុខ​ ​ស្ថេរ​ភាព​នយោបាយ​ ​រួម​ជាមួយនឹង​គោលការណ៍​សំ​ខាន់​ៗ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​អន្តរជាតិ​មកកាន់​កម្ពុជា​ ​គឺ​កំពុងតែ​មាន​សក្ដានុពល​”​។​

​លោក​ឧកញ៉ា​បន្ត​ថា​ ​“​កំណើន​នៃ​ការ​វិនិយោគ​នៅក្នុង​ឆ្នាំ២០២០នេះ​ ​គឺ​មិនមែន​មានតែ​នៅក្នុង​ខេត្ត​ព្រះសីហនុ​តែមួយ​នោះ​ទេ​ ​ពោល​គឺ​ស្ទើរគ្រប់​ខេត្ត​ក្រុង​ ​និង​គ្រប់​វិស័យ​ ​ដែល​ក្នុង​នោះ​ ​វិស័យ​អចលនទ្រព្យ​ក៏​ស្ថិតនៅ​ក្នុងចំណោម​គ​ម្រោ​គ​វិនិយោគ​ ​និង​អភិវឌ្ឍន៍​ទាំងអស់​ផង​ដែរ​”​។​

​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ធី​ ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ​“​ជា​ធម្មតា​នៅពេល​ដែល​មានការ​ចូល​មក​វិនិយោគ​ដោយ​ផ្ទាល់​ពីសំណាក់​ក្រុមហ៊ុន​អន្តរជាតិ​ ​តែង​ជួយ​ជំ​រុញ​ដល់​វ​ឌ្ឍ​ភាព​នៃ​វិស័យ​អចលនទ្រព្យ​។​ ​

ជាក់ស្ដែង​ដូចជា​ខេត្ត​ព្រះសីហនុ​ ​ដែល​មាន​កំណើន​វិនិយោគ​រាប់​រយ​ ​រាប់​គម្រោង​ ​បាន​ធ្វើ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​ ​តម្រូវការ​លើ​ការប្រើ​ប្រាស់​សំណង់​អគារ​ពាណិជ្ជកម្ម​នានា​ក៏​មាន​កំណើន​ដោយ​ស្វ័យប្រវត្តិ​ ​ជាពិសេស​ក្រោយពេល​ដែល​ផែនការ​នៃ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​នៅ​ទូទាំង​ខេត្ត​ត្រូវ​បាន​បញ្ចប់​ ​នោះ​សន្ទុះ​នៃ​ការ​វិនិយោគ​ជាច្រើន​គម្រោង​ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​ដុល្លារ​នឹង​ចាក់​ស្រោច​ចូល​ខេត្ត​មួយ​នេះ​ជាក់ជា​មិនខាន​”​។​ ​



​ប្រធាន​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា​ ​លោកស្រី​ ​ចេវ​ ​សុ​ឃុន​ ​បាន​យល់ស្រប​ទៅ​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ ​ដោយ​លោកស្រី​បាន​បញ្ជាក់​ថា​ ​ការ​ចាកចេញ​របស់​ជនបរទេស​កាលពី​ពេល​កន្លងទៅ​ក្រោយពេល​រដ្ឋាភិបាល​សម្រេច​បិត​ ​Game​ ​Online​ ​ពិតជា​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​ ​ប៉ុន្តែ​មិនមែន​ជា​បញ្ហា​ធំ​នោះ​ទេ​។​ ​

លោកស្រី​បាន​បន្ត​ថា​ ​“​រដ្ឋាភិបាល​ក៏បាន​រៀបចំផែនការ​ ​ដើម្បី​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ទាំងមូល​មាន​ភាព​ទាក់ទាញ​លើ​ការ​វិនិយោគ​សាជាថ្មី​ ​ជាក់ស្ដែង​ដូចជា​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គ្រ​ប៉​ទីកន្លែង​ឱ្យ​បាន​ល្អ​ប្រសើរ​ ​ការរៀបចំ​គោលនយោបាយ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ ​ជាពិសេស​ការ​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​ស៊ីជម្រៅ​ ​ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ​នៅក្នុង​ប្រទេស​ផង​ដែរ​។​ ​

ជា​លទ្ធផល​ ​ពេលនេះ​យើង​ឃើញ​មាន​គ​ម្រោ​ង​ថ្មី​ៗ​ជាច្រើន​ដែល​មានតម្លៃ​រាប់ពាន់​ដុល្លារ​បាន​ចូល​មក​បន្ថែម​ពីលើ​គម្រោង​ចាស់​ ​ដូច្នេះ​ភាពល្អ​ប្រសើរ​ពិត​នឹង​កើតមាន​ជាក់ជា​មិនខាន​”​។​ ​

​ខេត្ត​ព្រះសីហនុ​ ​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ ​និង​ការ​បណ្តាក់​ទុន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ពី​អ្នក​វិនិយោគ​បរទេស​ ​ជាពិសេស​អ្នក​វិនិយោគ​ជនជាតិ​ចិន​ស្ថិត​ក្នុង​លំដាប់​លេខ១​ ​ជាហេតុ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ ​មានសន្ទុះ​អភិវឌ្ឍ​រីក​ចំរើន​យ៉ាង​ឆាប់រហ័ស​លើ​វិស័យ​សំ​ខាន់​ៗ​ដូចជា​ ​ឧស្សាហកម្ម​ ​ពាណិជ្ជកម្ម​ ​ដឹកជញ្ជូន​ ​សំណង់​ ​ទេសចរណ៍​ ​និង​កាស៊ីណូ​ ​ក្នុងចំណោម​នេះ​វិស័យ​សំណង់​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​គំហុក​គួរ​ឱ្យ​កត់សំគាល់​ ​គិត​ចាប់ពី​ឆ្នាំ២០១៧ដល់​ខែធ្នូ​ឆ្នាំ២០១៩​ ​មាន​ចំនួន១,១៣៧គម្រោង​ ​មានផ្ទៃ​ក្រឡា​សរុប១០,៧៧១,៧២០.៩២ម៉ែត្រក្រឡា​ស្មើ​និង​ទុន​វិនិយោគ​សរុប​ ​៥,៨៧១,៩៧៦,៩៨៥.៥០​ ​ដុល្លា​ ​។​



​លោក​ ​គួច​ ​ចំរើន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​បាន​មានប្រសាសន៍​ថា​ ​តាមរយៈ​ការ​អភិវឌ្ឍ​ទីក្រុង​ទំនើប​ ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើស​កល​លោក​ ​និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ​ច្រកចេញ​ចូល​អន្តរជាតិ​ ​មជ្ឈមណ្ឌល​កំណើន​ជាតិ​ ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ជាតិ​ ​ដោយមាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន​ ​និង​ទីផ្សារ​សកលលោក​ ​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ ​ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ ​ដែល​មាន​សុខដុម​នី​យក​ម្ម​ជាមួយនឹង​បរិស្ថាន​រស់នៅ​ល្អ​ប្រសើរ​។​ ​ផ្អែកលើ​កត្តា​វិជ្ជមាន​ខាងលើ​ ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ជា​ ​តារា​រៈ​នា​ទិសនិរតី​ ​ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា​ ​និង​ប្រកបដោយ​ចីរភាព​ ​ជាពិសេស​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​រួមមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​អគារ​ស្នាក់នៅ​រួម​ ​សណ្ឋាគារ​ ​មណ្ឌល​កំសាន្ត​ ​។​ ​ល​។​

​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ ​ផ្លូវដែក​ ​ការ​កែ​លម្អ​ ​និង​ពង្រីក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ដែល​ជា​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​តែមួយគត់​របស់​ប្រទេស​កម្ពុជា​ដែល​បច្ចុប្បន្ន​បាន​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ស្តុក​ ​ផ្ទេរ​ ​និង​ដឹកជញ្ជូន​ទំនិញ​ជា​កុង​តេន័​រ​ចេញចូល​ទូទាំង​ប្រទេស​ប្រមាណ​ ​៧៣​ ​ភាគរយ​ ​និង​ការពង្រីក​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ឱ្យ​ក្លាយទៅជា​ច្រកចេញ​ចូល​អន្តរជាតិ​ដ៏​ទំនើប​ ​និង​មានប្រសិទ្ធភាព​សម្រាប់​ ​ផ្សារភ្ជាប់​សកម្មភាព​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​ទេសចរណ៍​ ​និង​វប្បធម៌​ ​ក្នុង​បរិបថ​នៃ​យុគ្​គស​ម័យ​សកល​ភាវូបនីយកម្ម​ ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ ​និង​ទំនាក់ទំនង​ជាមួយនឹង​ពិភពលោក​៕​