កម្ពុជា​ជំរុញ​ឱ្យ​ឲ្យ​វិនិយោគិន​ប៉ាគីស្ថាន​បណ្តាក់​ទុន​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា

​ដោយ ​វុត្ថា​

ភ្នំពេញ​៖ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហប្រតិបត្តិ​ការអន្តរជាតិ​ បាន​ជំរុញ​ឲ្យ​វិនិយោគិន​ប៉ាគីស្ថាន​ ចូល​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​បន្ថែម​ទៀត​ដើម្បី​ ឲ្យ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភាព​រីកចម្រើន​។

លោក​ឧបនាយក​រដ្ឋ​មន្ដ្រី​ ប្រាក់​ សុ​ខុន​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Amjad​ Ali​ Sher​ ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ាគីស្ថាន​ នៅ​ថ្ងៃទី​ ៩ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ បាន​ឲ្យដឹង​ទៀត​ថា​ កម្ពុជា​-ប៉ាគីស្ថាន​ តែងតែ​គាំទ្រ​គ្នា​ទៅវិញទៅមក​ ជាពិសេស​នៅក្នុង​អាស៊ាន​ និង​នៅ​លើ​ឆាក​អន្ដរ​ជាតិ​។ ចំពោះ​ទំហំ​វិនិយោគ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ប៉ាគីស្ថាន​ក្នុង​មួយ​ៗឆ្នាំ​មាន​ទំហំ​ទឹកប្រាក់​ ៣០លាន​ដុល្លារ​អាមេរិក​។

លោក​ឧបនាយក​រដ្ឋ​មន្ដ្រី​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​ឯកអគ្គ​រដ្ឋទូត​ ដែល​បាន​ខិតខំ​ប្រឹង​ដែល​ធ្វើឲ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភាពរឹងមាំ​ និង​មាន​ភាពល្អ​ប្រសើរ​ឡើង​។

លោក​ឧបនាយក​រដ្ឋ​មន្ដ្រី​ បាន​បន្ថែម​ទៀត​ថា​ ប៉ាគីស្ថាន​គឺជា​ប្រទេស​មួយ​ដែល​ទទួលស្គាល់​ឯករាជ្យ​ភាព​របស់​កម្ពុជា​ តាំងពី​ឆ្នាំ១៩៥២មក​ម្ល៉េះ​។

លោក​ Amjad​ Ali​ Sher​ ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ាគីស្ថាន​ បាន​សម្ដែង​ការ​ពេញចិត្ត​នូវ​ការ​សហការ​បាន​យ៉ាង​ស្អិត​រមួត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​ រយៈពេល​ជាង​ ៦ឆ្នាំ​កន្លងមក​នេះ​ ដែល​ប្រកប​ទៅ​ដោយ​ភាព​ជោគជ័យ​ខ្ពស់​។

លោក​បន្ដ​ថា​ ពី​មួយឆ្នាំ​ទៅ​ឆ្នាំ​កម្ពុជា​ មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​គួរឲ្យ​កត់សម្គាល់​។ ឯកអគ្គ​រដ្ឋទូត​រូប​នេះ​ បន្ថែម​ទៀត​ថា​ ប៉ាគីស្ថាន​ប្ដេជ្ញា​បន្ដ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​បន្ថែម​ទៀត​ លើ​ទៅ​វិស័យ​ជាច្រើន​ដល់​កម្ពុជា​ ដែល​មាន​វិស័យ​ កសិកម្ម​ វិស័យ​ទេសចរ​ វិស័យ​ពាណិជ្ជកម្ម​ និង​វិ​ស័យ​ផ្សេង​ៗទៀត​ជាច្រើន​៕

ក្តី​សង្ឃឹម​នៃ​ការ​ទាញ​យក​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​បាន​ចេញ​លេច​រូបរាង​ ខណៈ​ការសាងសង់​ផ្លា​តហ្វ​មបូម​ប្រេង​អប្សរា​នៃ​ប្លុក​ A បាន​ចាប់ផ្តើម​

ដោយ​ ប៊ី​

ភ្នំពេញ​៖ ការសាងសង់​ផ្លា​តហ្វ​មសម្រាប់​បូម​ប្រេង​ក្នុង​តំបន់​អប្សរា​នៃ​ប្លុក A​ របស់​កម្ពុជា​ចាប់ផ្តើម​ហើយ​ ខណៈ​ដំណើរការ​ទាញ​យក​ប្រេង​ នឹង​សម្រេច​បាន​តាម​ការ​គ្រោងទុក​ ដែល​អាច​នឹង​ដំណើរការ​នៅដើម​ឆ្នាំ២០២០​ ខាងមុខ​។

ការប្រកាស​ទាក់ទង​នឹង​ការសាងសង់​ផ្លា​តហ្វ​មសម្រាប់​បូម​ប្រេង​ក្នុង​តំបន់​អប្សរា​នៃ​ប្លុក A នេះ​ត្រូវ​បាន​ឡើង​ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល​នៅ​ថ្ងៃនេះ​។

ក្រសួង​រ៉ែ​ និង​ថាមពល​ បានឱ្យ​ដឹង​ថា​ “ឯកឧត្តម​ ម៉េ​ង សក្តិ​ធា​រ៉ា​ រដ្ឋលេខាធិការ​ តំណាង​ឯកឧត្តម​ ស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​ដែល​មាន​ក្រសួង​រ៉ែ​ និង​ថាមពល​ និង​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ អម​ដោយ​លោក​ Kelvin​ Tang​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Kris​Energy​ ដើម្បី​ចូលរួម​ពិ​ធី​សម្ភោ​ធកាត់​ដែក​លើក​ទី១​ សម្រាប់​ការសាងសង់​ផ្លា​តហ្វ​មបូម​ប្រេង​ក្នុង​តំបន់​អប្សរា​នៃ​ប្លុក A របស់​កម្ពុជា​ នៅ​រោងជាង​ក្រុមហ៊ុន​ NOV​ Profab​”។

ក្រុមហ៊ុន​ KrisEnergy​ បាន​ចេញផ្សាយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ស្តី​ពី​ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​អប្សរា​របស់​ខ្លួន​នៅក្នុង​ប្លុក​ A ខណៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ និង​ការ​កែ​លម្អ​ទូក​ដឹក​ជិ​ញ្ជួ​នកំ​ពុង​បន្ត​នៅ​តំបន់​ Benoi​ និង​ Gul​ drydock​ នៅ​សឹង្ហ​បូរី​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន​។

កន្លែង​ធ្វើការ​ត្រូវ​បាន​ធ្វើ​ និង​តម្លើង​រួម​ជាមួយ​កន្លែង​ចំណត​ឧទ្ធម្ភាគចក្រ​ និង​ម៉ាស៊ីន​សង្គ្រោះ​បន្ទាន់​។ ផែស្ងួត​ទី​ ២ និង​ចុងក្រោយ​ត្រូវ​បាន​បញ្ចប់​។ នៅក្នុង​កន្លែង​នេះ​ផង​ដែរ​គឺ​អង្គភាព​ផលិត​ថាមពល​សំ​ខាន់​ៗចំនួន​បី​គឺ​បន្ទប់​ប្តូរ​អគ្គិសនី​ និង​បន្ទប់​ប្តូរ​បន្ទាន់​ ម៉ាស៊ីនស្ទូច​ និង​ឧប​ករណ៍បំ​លែង​អគ្គិសនី​សំ​ខាន់​ៗ។

ការកែច្នៃ​កំពុង​ស្ថិតនៅ​លើ​ផ្ទៃ​ ១,២០០​ គីឡូម៉ែត្រ​ក្រឡា​ (៤៦៣​ ម៉ែ​លកា​រ៉េ​) ដោយ​ប្រើ​បច្ចេកវិទ្យា​ 3D​ ដែល​ទទួល​បាន​នៅ​លើ​ប្លុក​ A អំឡុង​ខែមិថុនា​ និង​កក្កដា​។

កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​ KrisEnergy​ Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បូរី​ ជា​ម្ចាស់​ស្ថានីយ៍​ប្រេង​អប្សា​រា​នៅ​ប្លុក​ A ឱ្យ​ដឹង​ថា​ ការ​អភិវឌ្ឍ​គម្រោ​ងផ្សេង​ៗនៅតែ​ដំណើរ​ធម្មតា​ ទោះបីជា​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​បង្កចលាចល​ដល់​ក្រុមហ៊ុន​នៅ​សឹង្ហ​បូរី​នេះ​ក៏ដោយ​។

​នាំពាក្យ​ក្រុមហ៊ុន​ KrisEnergy​ បាន​ប្រាប់​ Property​ Area​ Asia​ កាល​ពេល​ថ្មី​ៗនេះ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា​ “ការ​អភិវឌ្ឍ​តំបន់​ប្រេង​អប្សរា​ (ប្លុកA​) ត្រូវ​បាន​ចាត់ទុកជា​រតនវត្ថុ​មួយ​នៅក្នុង​ផលប័ត្រ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ KrisEnergy​ និង​កំពុង​ដំណើរការ​”។

លោក​បន្ត​ថា​ “ដំណើរការ​ទាញ​យក​ប្រេង​ នឹង​សម្រេច​បាន​តាម​ការ​គ្រោងទុក​ ដែល​អាច​នឹង​ដំណើរការ​នៅដើម​ឆ្នាំ២០២០​ ខាងមុខ​”។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​កែច្នៃ​សំភារៈ​ ក្នុង​ការសាងសង់​គ្រោង​ទាញ​យក​ប្រេង​ និង​ជួសជុល​កន្លែង​ផលិតកម្ម​សម្រាប់​គម្រោង​។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ KrisEnergy​ ឱ្យ​ដឹង​ថា​ “ដែកថែប​សម្រាប់​គ្រឿងបរិក្ខារ​នានា​កំពុង​ត្រូវ​បាន​ដាក់​ដំណើរការ​ផលិត​ ហើយ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ដឹក​ចេញពី​កន្លែង​ផលិត​ទៅកាន់​តំបន់​ប្លុក​ប្រេង​នៅ​ចុងខែ​កញ្ញា​ ឆ្នាំ២០១៩​”។

អ្នកនាំពាក្យ​រូប​ខាងលើ​បាន​បាន​បន្ថែម​ទៀត​ថា​ “ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ និង​ការ​កែ​លម្អ​ផលិតកម្ម​ Ingenium​ II​ កំពុង​បន្ត​នៅក្នុង​ទីធ្លា​ Keppel’s​ Benoi​ ក្នុង​ប្រទេស​សឹង្ហ​បូរី​ជាមួយនឹង​ការ​តំឡើង​ចុងក្រោយ​បង្អស់​ គឺ​បន្ទប់​ត្រួតពិនិត្យ​កណ្តាល​ និង​ឧបករណ៍​បំពាក់​ថាមពល​”៕

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ស្នើ​រដ្ឋាភិបាល​ជប៉ុន​បង្កើន​ជើងហោះហើរ​ត្រង់​មកកាន់​កម្ពុជា​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ជំរុញ​ឱ្យ​មានការ​តភ្ជាប់​ជើងហោះហើរ​បន្ថែម​ពី​ខេត្ត​ និង​ទី​ក្រុង​ផ្សេង​ៗទៀត​របស់​ជប៉ុន​ មកកាន់​រាជធានី​ភ្នំពេញ​ ព្រមទាំង​មកកាន់​ខេត្តសៀមរាប​ ដែល​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ ដើម្បី​ជំរុញ​ឱ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​ នៃ​ប្រទេស​ទាំងពីរ​ និង​ភ្ញៀវ​នៃ​ប្រទេស​ទី៣បន្ថែម​ទៀត​។

លោក​បណ្ឌិត​ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​ (Japan​ Travel​ Fair​) លើក​ទី៣​ នៅ​ផ្សារ​ទំនើប​ AEON2​ ខណ្ឌ​សែនសុខ​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ថា​ ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ប្រចាំថ្ងៃ​តូក្យូ​ ភ្នំពេញ​ តូក្យូ​ ដោយក្រុម​ហ៊ុន​អាកា​ចរណ៍​ANA​ បាន​ដំណើរការ​ប្រកបដោយ​ជោគជ័យ​ អស់​រយៈពេល​ប្រមាណ៣ឆ្នាំ​កន្លងមក​នេះ​។

លោក​បាន​បន្ត​ទៀត​ថា​ “មិន​ត្រឹមតែ​ផ្តល់​នូវ​ជម្រើស​ដ៏​ល្អ​ និង​កាន់តែ​ងាយស្រួល​សម្រាប់​ទេសចរ​ជប៉ុន​ និង​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ​ ថែមទាំង​បាន​ចូលរួម​ពង្រឹង​ទំនាក់ទំនង​ រវាង​ប្រជាជន​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​”។

ទេសចរ​ជប៉ុន​ នៅតែ​ជា​ប្រភព​ទីផ្សារ​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ តួយ៉ាង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​ជប៉ុន​នៅ​កម្ពុជា​ ឈរ​នៅ​លំដាប់​លេខ៧​ ក្នុងចំណោម​ទីផ្សារ​សំ​ខាន់​ៗទាំង១០របស់​កម្ពុជា​។

​ឆ្នាំ២០១៨​ កម្ពុជា​ទទួល​បាន​ទេសចរ​ជប៉ុន​ ជាង២១ម៉ឺន​នាក់​ កើនឡើង៣.៥​ ភាគរយ​ ក្នុងចំណោម​ទេសចរ​អន្តរជាតិ​សរុប​ជាង៦លាន​នាក់​។ នៅ​រយៈពេល៩ខែ​ នៃ​ឆ្នាំ២០១៩នេះ​ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ជាង ៤.៨លាន​នាក់​ កើនឡើង ១០ភាគរយ​ ក្នុង​នោះ​ទេសចរ​ជប៉ុន​មាន​ជិត១៥ម៉ឺន​នាក់​ ជាមួយនឹង​កំណើន ២.៨ភាគរយ​ ធៀប​នឹង​ឆ្នាំ២០១៨​។ ដោយឡែក​នៅ​ឆ្នាំ២០១៨​ មាន​ទេសចរ​កម្ពុជា​ប្រមាណ២ម៉ឺន​នាក់​ បាន​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ដ៏​ស្រស់​ស្អាត​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ថោង​ ខុន​បាន​មានប្រសាសន៍​បន្ត​ថា​ ឆ្នាំ២០១៩នេះ​ គឺជា​ខួប​លើក​ទី៦៦​ នៃ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ព្រះរាជាណាចក្រ​ជប៉ុន​។ ការរៀបចំ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​លើក​ទី៣នេះ​ គឺ​មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​ និង​ជំរុញ​ទេសចរណ៍​រវាង​កម្ពុជា​ និង​ជប៉ុន​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​បាន​ឆ្លុះបញ្ចាំង​នូវ​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​ រវាង​ប្រទេស​មិត្ត​ទាំងពីរ​ ដែល​មាន​ប្រវត្តិ​ទំនាក់ទំនង​ល្អ​នឹងគ្នា​ដ៏​យូរលង់​ ហើយក៏​ជា​ដៃគូ​ផ្លាស់​ប្តូរ​ខាង​ផ្នែក​វប្បធម៌​ ទេសចរណ៍​ និង​ពាណិជ្ជកម្ម​”។

ទន្ទឹម​នឹង​នេះ​ លោក​បណ្ឌិត​ ថោង​ ខុន​ បាន​បញ្ជាក់​ថា​ កម្ពុជា​ក៏បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ការគ្រប់គ្រង​ និង​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ដែល​មានស្រាប់​ តាមរយៈ​ការរៀបចំ​ផែនការមេ​ នៅ​តំបន់​ប៉ូល​ទេសចរណ៍​សំខាន់​ ដូចជា​សៀមរាប​-អង្គរ​ តំបន់ឆ្នេរ​ខេត្ត​កែប​ និង​តំបន់​អេកូ​ទេសចរណ៍​ ខេត្តមណ្ឌលគិរី​ រួម​ជាមួយនឹង​ការ​កៀរគរ​ឱ្យ​មានការ​វិនិយោគ​លើ​ការបង្កើត​ផលិតផល​ និង​សេវាកម្ម​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ ពិសេស​គម្រោង​បង្កើត​ឱ្យ​មាន​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ ដែល​ក្នុង​នោះ​មានការ​អភិវឌ្ឍ​ទេសចរណ៍​ផ្ទះ​ទី២​ (Second​ Home​ Tourism​) ទេសចរណ៍​វ័យ​ចំណាស់​ សហគមន៍​ទេសចរណ៍​ ផ្ទះ​ស្នាក់​ទេសចរណ៍​។ល។

លោក​ Mikami​ Masahiro​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ បាន​មានប្រសាសន៍​គាំទ្រ​ ចំពោះ​គោលបំណង​ដែល​បាន​លើកឡើង​ខាងនេះ​ ជាមួយនឹង​ព្យាយាម​សម្របសម្រួល​ ដើម្បី​ជំរុញ​បណ្តា​វិនិយោគិន​ជប៉ុន​នានា​ ឱ្យមក​វិនិយោគ​ជា​ដៃគូ​នៅ​កម្ពុជា​បន្ថែម​ទៀត​ ដែល​ធ្វើ​យ៉ាងណា​ជួយ​សហការ​ជំរុញ​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា​ ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​៕

តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​បែ​តភី​ភី​ និង​ក្រុមហ៊ុន​ស៊ូ​មី​ត្រូ​និក​បាន​បើ​កម្ពោ​ធដាក់​ ឱ្យ​ដំណើរការ​ហើយ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ ប៉ោយប៉ែត​ភី​ភី​ ​និង​ក្រុមហ៊ុន​ស៊ូ​មី​ត្រូ​និក​ មេន​ញូ​ ហ្វេ​កធើ​រីង​ (ខេម​បូ​ឌា​) ឯ.ក​ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ នៅ​ថ្ងៃទី៩ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ ក្រោម​អធិ​តី​ភាព​ លោក​សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​នាយក​រដ្ឋមន្ត្រី​ ទទួលបន្ទុក​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ លោក​ម៉ា​សា​ហ៊ី​រ៉ូ​ មី​ខា​មី​ ឯកអគ្គ​រដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

លោក​សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ទទួលបន្ទុក​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​ការ​ដាក់​ឱ្យ​ដំណើរ​នូវ​ក្រុមហ៊ុន​ទាំងពីរ​នៅ​ថ្ងៃនេះ​ ដោយសារតែ​ក្រុមហ៊ុន​មាន​ជំនឿ​ទុកចិត្ត​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ការ​បណ្តា​កទុន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​រោងចក្រ​ផលិត​សម្ភារៈ​បរិ​ក្ខា​អេ​ឡេ​ចត្រូ​និក​ ។

លោក​បន្ត​ថា​“ការ​វិនិយោគ​នេះ​ នឹង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥​-២០២៥​ ​ជាពិសេស​​ចក្ខុវិស័យ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ក្នុង​ការ​ពង្រាយ​រោងចក្រ​ទៅ​តំបន់​ជាយដែន​”។

លោក​បន្ថែម​ថា​ នេះ​ជា​សក្ខីភាព​នៃ​គោល​មា​គា​ ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ ដែល​បាន​ប្រែក្លាយ​ក្រុង​ប៉ោយប៉ែត​ ពីទី​លាន​សមរភូមិ​ទៅជា​តំបន់​ឧស្សាហកម្ម​ និង​ជាទី​ក្រុង​មួយ​ដែល​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

លោក​ម៉ា​សា​ហ៊ី​រ៉ូ​ មី​ខា​មី​ ឯកអគ្គ​រដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​មានប្រសាសន៍​ឱ្យ​ ថា​ កំណើន​សេដ្ឋកិច្ច​ខ្ពស់​ បរិយាកាស​វិនិយោគ​ល្អ​ និង​ទីតាំង​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ ក្លាយជា​គោលដៅ​វិនិយោគ​ដ៏​ទា​ក់​ទា្ស​ម្រាប់​វិនិយោគិន​ជប៉ុន​។

លោក​បន្ត​ថា​ តំបន់​សេ្ឋ​កិច្ច​ពិសេស​នេះ​ នឹង​រួមចំណែក​ដល់​ការ​ទាក់ទាញ​ការ​វិនិយោគ​ប្រភេទ​ “ថៃ​បូក១​” បន្ថេ​មទៀ​ត។ ជាមួយគ្នា​នេះ​ លោក​បាន​សម្តែង​ការ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​តែងតែ​ផ្តល់​កិច្ចសហការ​យ៉ាង​ជិ​តស្និទ្ធិ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​វិនិយោគិន​ជប៉ុន​ តាមរយៈ​យន្តការ​កិច្ចប្រជុំ​ គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-ជប៉ុន​ នឹង​បាន​ស្នើសុំ​បន្ត​កិច្ចសហការ​នេះ​ ដើម្បី​កែ​លម្អ​បរិយាកាស​វិនិយោគ​សំដៅ​ទាក់ទាញ​ការ​វិនិយោគ​ពីជ​ប៉ុន​មកកាន់​កម្ពុជា​បន្ថែម​ទៀត​។

បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​មានដំណើរ​ការ​ចំនួន២៣​ ​ដែល​មាន​រោង​ចក្រ​ចំនួ​ ៤៩០​ និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ១៣​ ម៉ឺន​កន្លែង​។ ដោយឡែក​ក្រុង​ប៉ោយប៉ែត​ មាន​តំបន់​សេដ្ឋកិច្ច​ពិ​សេ​ចំនួន៣​ កន្លែង​ដែល​មាន​រោងចក្រ​ចំនួន១៧​ និង​បង្កើត​ការងារ​បាន​ចំនួន៧៥០០កន្លែង​ ក្នុង​នោះ​រោច​ក្រ​ដែល​ជា​ការ​វិនិយោគ​មក​ពី​ប្រទេស​ជប៉ុន​មាន​ចំនួន៨​ និង​បង្កើត​ការងារ​បាន​ប្រមាណ២ពាន់​កន្លែង​៕

ក្រុមហ៊ុន​ចិន​ចាប់អារម្មណ៍​វិនិយោគ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ក្នុង​ខេត្តកំពត​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុម​វិនិយោគិន​ចិន​បាន​ចាប់អារម្មណ៍​វិនិយោគ​ លើ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ ស្ថិតនៅ​តំបន់​កែប​ថ្មី​ ឃុំ​បឹងទូក​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ ដើម្បី​លើក​កម្ពស់​សក្តា​នុ​ពល​ និង​ទាក់ទាញ​អទេសចរណ៍​ឱ្យមក​លេងកម្សាន្ត​ ព្រមទាំង​ទាក់​ការ​វិនិយោគ​មកកាន់​ខេត្ត​មួយ​នេះ​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

លោក​ជាវ​ តាយ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​វិនិយោគិន​ចិន​ កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​ បាន​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​ ចំពោះ​វិនិយោគិន​ ដែល​មានបំណង​វិនិយោគ​តំបន់​ទេសចរណ៍​ បែប​ធម្មជាតិ​ក្នុង​ខេត្តកំពត​នេះ​ ។

លោក​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ សិក្សា​ពី​ការ​ធ្វើ​ផែនការ​វិនិយោគ​ ឲ្យបាន​ច្បាស់លាស់​សិន​ ដើម្បី​អាច​មានលទ្ធភាព​ឈាន​ទៅ​រក​ការពិភាក្សា​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ ហើយ​រដ្ឋបាល​ខេត្ត​ នឹង​ជួយ​សម្រួល​ដល់​ផ្នែក​ច្បាប់​ និង​នីតិវិធី​មួយចំនួន​ឲ្យបាន​លឿន​ ជូន​ដល់​ក្រុមហ៊ុន​ ដើម្បីឲ្យ​ខេត្ត​កាន់តែ​រីកចម្រើន​។

ខេត្តកំពត​កំពុង​មាន​សក្តា​នុ​ពល​ ដែល​ជំរុញ​ឲ្យ​ខេត្ត​នេះ​ មានការ​រីកចម្រើន​លឿន​ បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​ ដោយសារ​កត្តា​សំ​ខាន់​ៗជាច្រើន​ ដូចជា​ ទី១​ មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ក្នុង​ការ​តភ្ជាប់​ជាមួយ​ខេត្ត​ព្រះសីហនុ​ ខេត្ត​កែប​ ទី២​ មាន​ទីតាំង​មិន​ឆ្ងាយ​ពី​ក្រុងភ្នំពេញ​ ហើយ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​កំពុង​ស្ថាបនា​ ទី៣​ វិស័យ​ដឹកជញ្ជូន​ ខេត្តកំពត​ជា​ខេត្ត​ធំ​មួយ​ ដែល​មាន​កំពង់ផែ​ទឹកជ្រៅ​បន្ទាប់ពី​ក្រុង​ព្រះសីហនុ​។

ទី៤​ ខេត្ត​មាន​សក្តា​នុ​ពល​លើ​វិស័យ​ទេសចរណ៍​ ដោយមាន​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​ ដែល​ទាក់ទាញ​ភ្ញៀវ​ជាតិ​ អន្តរជាតិ​មក​កំសាន្ត​ និង​ទី៥​ ខេត្ត​មាន​សក្តា​នុ​ពល​លើ​វិស័យ​កសិកម្ម​ និង​កសិ​ឧស្សាហកម្ម​ដូចជា​ ដំ​ណាំម្រេច​ ធូ​រ៉េ​នជាដើម​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ ធ្លាប់​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ផ្អែកលើ​លក្ខខ័ណ្ឌ​ភូមិ​សាស្រ្ត​ អាកាសធាតុ​ និង​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ ខេត្តកំពត​ពិតជា​មានការ​រីកចម្រើន​លឿន​នា​ពេល​អនាគត​។ ហេតុនេះ​ ទើប​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ ចូល​មក​វិនិយោគ​នៅក្នុង​ខេត្តកំពត​ ដែល​ជា​ខេត្ត​មាន​ភាព​អំណោយផល​លើ​ធនធាន​ធម្មជាតិ​ រមណីយដ្ឋាន​ទេសចរណ៍​ និង​វិស័យ​អចលនទ្រព្យ​។

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ថៃ​ ប៊ុ​នរ៉ុង​បាន​និង​កំពុង​សាងសង់​ អាគារ​ពាណិជ្ជកម្ម​ភ្លោះ​កប់​ពពក​ជាលើកដំបូង​នៅក្នុង​ក្រុង​កំពត​ ដែល​គំរោង​នេះ​នឹង​ជំរុញ​ការ​ផ្លាស់​ប្តូរ​មុខ​មាត់់​របស់​ខេត្ត​ ក៏ដូចជា​ ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​ លើ​វិស័យ​អចលនទ្រព្យ​កាន់តែ​ច្រើន​ថែមទៀត​៕

ការ​ដាក់​ពន្ធគយ​លើ​ទំនិញ​ចិន​តម្លៃ​ ១៥៦​ ពាន់​លាន​ដុល្លារ​នឹង​ធ្វើ​ឱ្យ​ការនាំចេញ​របស់​ចិន​ធ្លាក់ចុះ​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​នៅតែ​បន្ត​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ឈាន​ដល់កម្រិត​វិបត្តិសេដ្ឋកិច្ច​ ខណៈ​ពេល​ដែល​ឱសានវាទ​នៃ​ពន្ធ​លើ​ទំនិញ​របស់​ប្រធានាធិបតី​អាមេរិក​ Donald​ Trump ខិត​ជិត​មកដល់​ និង​មិនទាន់​មាន​កិច្ច​ព្រមព្រៀង​ណាមួយ​ត្រូវ​បាន​ធ្វើឡើង​នៅឡើយ​ទេ​។

រដ្ឋបាល​គយ​ចិន​ បាន​រាយការណ៍​ថា​ ការនាំចេញ​ក្នុង​ខែ​ វិច្ឆិកា​ បាន​ធ្លាក់ចុះ​ ១,១​ ភាគរយ​។ អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ជាង​នេះ​ទៀត​នោះ​គឺ​ការនាំចេញ​ទៅ​អាមេរិក​ធ្លាក់ចុះ​ ២៣​ ភាគរយ​។

ការនាំចេញ​ទៅកាន់​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​លើ​ពិភពលោក​បាន​ធ្លាក់ចុះ​អស់​រយៈពេល​ ១២​ ខែ​ជាប់គ្នា​។ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ត្រូវ​បាន​ជាប់​គាំង​ដោយ​ធាតុ​សំខាន់​ពីរ​ដែល​ទាំង​អាមេរិក​ និង​ចិន​មិន​ចង់​មិន​ឈាន​ដល់​ចំណុចកំពូល​។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់ឱ្យ​អាមេរិក​លុបចោល​រាល់​ពន្ធគយ​ដែល​មានស្រាប់​ ហើយ​ថែមទាំង​ពន្ធគយ​ជុំវិញ​ទំនិញ​អេឡិចត្រូនិក​ដែល​មានតម្លៃ​ ១៥៦​ ពាន់​លាន​ដុល្លារ​។ លោក​ Trump​ ចង់ឱ្យ​ចិន​ធានា​ការទិញ​កសិផល​ដើម្បី​រក្សា​ការ​គាំទ្រ​នៅក្នុង​រដ្ឋ​កសិកម្ម​នៅ​អាមេរិក​ក្នុង​ដំណើរការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំក្រោយ​។

កាលពីដើម​ខែ​នេះ​ ក្រុម​អ្នកវិភាគ​ និង​ទីផ្សារ​មាន​សុទិដ្ឋិនិយម​ថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ នៅពេល​ដែល​ភាគី​ទាំងពីរ​បាន​បង្ហាញ​ពី​ភាព​ជឿនលឿន​កំពុង​ត្រូវ​បាន​ធ្វើ​ ហើយ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី​ ១ ជិត​មកដល់​។

ការនាំចេញ​របស់​ចិន​ទៅកាន់​អាមេរិក​បាន​ធ្លាក់ចុះ​ ៥៣​ ពាន់​លាន​ដុល្លារ​ ហើយ​ការនាំចេញ​របស់​អាមេរិក​ទៅកាន់​ចិន​បាន​ធ្លាក់ចុះ​ ១៤,៥​ ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​សេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​។

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ បានឱ្យ​ដឹង​ថា​ ក្នុងចំណោម​ការខាតបង់​ក្នុង​ការនាំចេញ​របស់​ចិន​ចំនួន​ ៣៥​ ពាន់​លាន​ដុល្លារ​នៅក្នុង​ទីផ្សារ​អាមេរិក​ ប្រហែល​ ២១​ ពាន់​លាន​ដុល្លារ​ (ឬ ៦៣​ ភាគរយ​) ត្រូវ​បាន​បង្វែរ​ទៅ​ប្រទេស​ទាំងនេះ​ និង​ប្រទេស​ដទៃទៀត​ ខណៈ​ដែល​ចំនួន​ ១៤​ ពាន់​លាន​ដុល្លារ​ដែល​នៅ​សេសសល់​ត្រូវ​បាន​បាត់បង់​ ឬចាប់​យក​ដោយ​ផលិតករ​អាមេរិក​។

សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​ ១៧​ ខែ​គឺជា​ធាតុ​សំខាន់​មួយ​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ Trump​ ក្នុង​ឆ្នាំ​ ២០១៦​ ហើយនឹង​មាននៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ឡើងវិញ​នៅ​ឆ្នាំ​ ២០២០​ ។

លោក​ Trump​ បាន​សន្យា​ក្នុងអំឡុងពេល​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ចិន​លើ​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ ការអនុវត្ត​អាជីវកម្ម​អយុត្តិធម៌​ និង​នាំមក​នូវ​អតុល្យភាព​ពាណិជ្ជកម្ម​ដ៏​ធំ​រវាង​សេដ្ឋកិច្ច​ទាំងពីរ​។ លោក​បាន​ស្តី​បន្ទោស​អតីត​រដ្ឋបាល​អាមេរិក​កន្លងមក​លើ​ការអនុញ្ញាត​ឱ្យ​រឿង​នេះ​កើតឡើង​។

លោក​ Trump​ បាន​និយាយ​ថា​ “ហើយ​អ្នកដឹង​ ខ្ញុំ​មិន​អាច​ស្តី​បន្ទោស​ [ជនជាតិ​ចិន​] ប្រសិនបើ​អ្នក​អាច​រួចផុត​ពី​បញ្ហា​នេះ​។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ស្តី​បន្ទោស​ការដឹកនាំ​កន្លងមក​របស់​យើង​។ ខ្ញុំ​មិនដឹង​ថា​ តើ​វា​កើតឡើង​យ៉ាងម៉េច​ទេ​។ ដូច្នេះ​យើង​នឹង​មាន​ឱនភាព​ពាណិជ្ជកម្ម​ក្នុងរយៈពេល​ចុងក្រោយ​ដែល​អ្នក​បានដឹង​ជិត​ ៨០០ពាន់​លាន​ដុល្លារ​។

អ្នកណា​ម្នាក់​បានដឹង​អំពី​រឿង​នេះ​? ឱនភាព​ពាណិជ្ជកម្ម៨០០ពាន់​លាន​ដុល្លារ​។ វា​ត្រូវ​បាន​សន្មត​ថា​ជា​មធ្យោបាយ​ផ្សេងទៀត​”។ លោក​ Trump​ បាន​ថ្លែង​ថា​ “មុន​ការបោះឆ្នោត​របស់ខ្ញុំ​ អ្នកនយោបាយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ឈរ​ និង​មិន​ធ្វើអ្វី​ទាំងអស់​ នៅពេល​ដែល​ចិន​បាន​ប្លន់​ក្រុមហ៊ុន​របស់​យើង​ លួច​កម្មសិទ្ធិ​បញ្ញា​របស់​យើង​ ឧបត្ថម្ភធន​ឧស្សាហកម្ម​របស់​ពួកគេ​ដោយ​ការ​ចំណាយ​របស់​យើង​ ហើយ​បាន​ទម្លាក់​ផលិតផល​របស់​ពួកគេ​នៅក្នុង​យុទ្ធ​សាស្រ្ត​ដោយចេតនា​ដើម្បី​បិទ​រោងចក្រ​អាមេរិក​នៅ​ទូទាំង​ដី​របស់​យើង​”។

កាលពី​សប្តាហ៍​មុន​លោក​ Trump​ បាន​វាយប្រហារ​ធនាគារពិភពលោក​ និង​ទាមទារ​ឱ្យ​បញ្ឈប់​ជំនួយ​ដល់​ចិន​ជាមួយ​ប្រាក់កម្ចី​ការប្រាក់​ទាប​។លោក​ Trump​ បាន​អះអាង​ថា​ សេដ្ឋកិច្ច​ចិន​មាន​ទំហំ​ធំធេង​ និង​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ដែល​នៅតែ​ទទួល​បាន​ជំនួយ​អន្តរជាតិ​។

ប្រាក់កម្ចី​របស់​ធនាគារពិភពលោក​បាន​ថយ​ចុះ​ជាបន្តបន្ទាប់​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ពី​ ២,៤​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧​ ដល់​ ១,៣​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៩​។ លោក​ Trump​ បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter​ ថា​ “ហេតុអ្វី​ធនាគារពិភពលោក​ផ្តល់​ប្រាក់កម្ចី​ដល់​ចិន​? តើ​នេះ​អាច​ទៅរួច​ទេ​? ចិន​មាន​លុយ​ច្រើន​ ហើយ​ប្រសិនបើ​ពួកគេ​មិន​មាន​ ពួកគេ​នឹង​បង្កើត​វា​។ បញ្ឈប់​!”។

ទីក្រុង​ប៉េកាំង​បាន​ប្រតិកម្ម​ជាមួយនឹង​ការ​អត្ថា​ធិប្បាយ​យ៉ាង​ខ្លាំង​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ខ្លួន​ដោយ​ចោទប្រកាន់​លោក​ Trump​ ថា​ បាន​ជ្រៀតជ្រែក​កិច្ចការ​អធិបតេយ្យ​ភាព​របស់​ស្ថាប័ន​ធនាគារពិភពលោក​។ការ​អត្ថា​ធិប្បាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​ បានឱ្យ​ដឹង​ថា​ អាមេរិក​មិន​មាន​សិទ្ធិ​ក្នុង​ការសម្រេច​ចុងក្រោយ​អំពី​របៀប​ដែល​ធនាគារពិភពលោក​គួរ​ធ្វើ​ប្រតិបត្តិ​ការនោះ​ទេ​។

អាមេរិក​កំពុង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ជំនាញ​វិជ្ជាជីវៈ​របស់​ធនាគារពិភពលោក​ដោយ​ដាក់​ប្រធានបទ​នេះ​នៅក្នុង​ដំណាក់កាល​ដ៏​សំខាន់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​ និង​អាមេរិក​។ របាយការណ៍​នេះ​បាន​បន្ថែម​ថា​ “អាមេរិក​កំពុង​ព្យាយាម​យក​ធនាគារពិភពលោក​ជា​ឧបករណ៍​ដើម្បី​ដាក់​សម្ពាធ​លើ​ចិន​ ហើយ​នៅពេល​បច្ចុប្បន្ន​នេះ​ដឹកនាំ​បណ្តា​ប្រទេស​លោកខាងលិច​ផ្សេងទៀត​ធ្វើនយោបាយ​ប្រាក់កម្ចី​អភិវឌ្ឍន៍​ទៅដល់​ចិន​”៕

ដំណឹងល្អ​៖ កក់​ប្រាក់​ត្រឹម​ ១០០០ដុល្លារ​អាច​ក្លាយជា​ម្ចាស់ផ្ទះ​ដែល​អា​ចប្រ​កបប​អាជីវកម្ម​បាន​

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ លោកអ្នក​មាន​ប្រាក់​ត្រឹម១០០០ដុល្លារ​តែប៉ុណ្ណោះ​ ក៏អាច​ក្លាយជា​ម្ចាស់ផ្ទះ​ដ៏​ស្រស់​ស្អាត​ និង​ពោរពេញ​ទៅ​ដោយ​ប្រណីតភាព​ និង​អាច​ប្រកប​អាជីវកម្ម​បាន​។នេះ​ជា​ការ​ផ្តល់​ជូន​ពី​បុរី​ KC​។

បុរី​ ខេ​ ស៊ី​ មាន​ទីតាំងនៅ​ជិត​ផ្សារ​ព្រែកព្នៅ​ថ្មី​ ដែល​ជា​បណ្តុំ​ទីតាំង​អាជីវកម្ម​ ហើយ​អ្នក​ជាវ​លំនៅ​ដ្ឋាន​ក្នុង​បុរី​នេះ​អាច​រកស៊ី​ ឬជួល​បាន​ប្រាក់​ដើម្បី​អាច​វិនិយោគ​បន្ត​បាន​ផង​ដែរ​។

ការសាងសង់​លំនៅ​ដ្ឋាន​ក្នុង​បុរី​នេះ​ កំពុង​ដំណើរការ​យ៉ាងសកម្ម​ ហើយ​អតិថិជន​អាច​ទៅ​ទស្សនា​ផ្ទះ​គំរូ​បាន​ ខណៈ​ផ្ទះ​ក្នុង​គំរោង​នេះ​ នឹង​បញ្ចប់​នៅ​ឆ្នាំ២០២១ខាងមុខនេះ​។បុរី​ខេ​ ស៊ី​មាន​ទីតាំង​ល្អ​ អំណោយផល​ដល់​ការរស់នៅ​ និង​ប្រក​អាជីវកម្ម​គ្រប់​ប្រភេទ​ ដោយសារតែ​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ទំហំ៣០ម៉ែត្រ​ ជា​ផ្លូវ​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥​ និង​មហាវិថី​ឈ្នះ​ ឈ្នះ​ នៃ​ទីក្រុង​មរតក​សម្ដេច​តេជោ​ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៤​។

បន្ថែម​ពីនេះ​ ទីតាំង​របស់​បុរី​ខេ​ ស៊ី​ មាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ទីប្រជុំជន​ជាច្រើន​ ដូចជា​ ខាងក្រោយ​មាន​ផ្សារ​ព្រែកព្នៅ​ចាស់​ នៅ​ខាងមុខ​ជាប់​ផ្លូវ​ មាន​ផ្សារ​ព្រែកព្នៅ​ សាលារៀន​រដ្ឋ​ និង​ឯកជន​ មណ្ឌលសុខភាព​ គ្លីនិក​ឯកជន​ និង​បណ្តាញ​ហេដ្ឋា​រចនាសម្ព័ន្ធ​​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ជាច្រើន​។

ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ក្លាយ​ខ្លួន​ជា​ម្ចាស់​លំនៅ​ដ្ឋាន​នៅក្នុង​បុរី​ ខេ​ ស៊ី​ គឺ​មាន​ភាព​ងាយស្រួល​បំផុត​ ដោយ​លោកអ្នក​គ្រាន់តែ​មាន​ប្រាក់ដំបូង​ ត្រឹមតែ១០០០ដុល្លារ​ តែប៉ុណ្ណោះ​ រួម​ជាមួយនឹង​ការ​បង់​បណ្តាក់​ក្នុង​រូបភាព​ជា​បង់​រំលស់​ ជាបន្តបន្ទាប់​ស្រប​ទៅតាម​គោលការណ៍​ ដែល​បាន​កំណត់​ដោយក្រុម​ហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​តែប៉ុណ្ណោះ​។

​នៅក្នុង​គម្រោង​បុរី ​KC​ ត្រូវ​បាន​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ស្រប​តាម​ស្ដ​ង់​ដារ​សំណង់​ ដូចជា​ ផ្លូវ​បេតុង​មេ​មាន​ទំហំ១២​ ម៉ែត្រ​ ផ្លូវ​តូច​មាន​ទំហំ៨ម៉ែត្រ​ មាន​ប្រព័ន្ធ​ទឹក​ស្អាត​ និង​បណ្តាញ​រំដោះ​ទឹក​យ៉ាង​ត្រឹមត្រូវ​ និង​មានការ​រៀបចំ​សាងសង់​ជាទី​ធ្លា​សម្រាប់​អង្គុយ​កម្សាន្ត​ ហាត់ប្រាណ​សាធារណៈ​ និង​សួនច្បារ​ ដែល​បំពាក់​ទៅ​ដោយ​ចង្កៀង​អគ្គិសនី​ LED​ យ៉ាង​ភ្លឺច្បាស់​ត្រជាក់​ភ្នែក​ផង​ដែរ​។

លំនៅ​ដ្ឋាន​នៅក្នុង​ ខេ​ស៊ី​ ត្រូវ​បាន​សាងសង់​ឡើងជា៣ប្រភេទ​ រួមមាន​ប្រភេទ​ Link​ House​, Shop​ House​ និង​ប្រភេទ​ Twin​ Villa​ ដែល​សុទ្ធតែ​សមស្រប​ទៅ​នឹង​ការរស់នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ទាំងអស់​។ ប្រភេទ​លំនៅ​ដ្ឋាន​ Link​ House​ មាន​ទំហំ​ ៥ X ៩,៥០​ ម៉ែត្រ​ (Eo​, E1​) មាន​បន្ទប់គេង​ចំនួន២​ បន្ទប់ទឹក​ចំនួន៣​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ២ម៉ែត្រ​។

ប្រភេទ​លំនៅ​ដ្ឋាន​ Shop​ House​ មាន​ទំហំ​ ៥ X ១៥​ ម៉ែត្រ​ ក្នុង​នោះ​រួមមាន​បន្ទប់គេង​ចំនួន៤​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ​ ៧ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ៣ម៉ែត្រ​។ ប្រភេទ​លំនៅ​ដ្ឋាន​ Twin​ Valla​ មាន​ទំហំ​ ៦ X ១២​ ម៉ែត្រ​ មាន​បន្ទប់គេង​ចំនួន៤​ បន្ទប់ទឹក​ចំនួន៥​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ ជាមួយនឹង​ការរចនា​ម៉ូដ​យ៉ាង​ល្អ​វិចិត្រ​ ហើយ​នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ២ម៉ែត្រ​។

សម្រាប់​ព័ត៌មាន​បន្ថែម​ លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៩​ ៧៨៧​ ៧២១​ / ០៨៧​ ៣៦​ ៩៥​ ៣៦​៕

ផ្សារ​ទំនើប​តម្លៃ​ជិត១០លាន​ដុល្លារ​ FURI TIMES SQUARE​ នៅ​ក្រុង​ព្រះសីហនុ​បើក​សម្ភោ​ធជា​ផ្លួវ​ការ​នារ​សៀ​លនេះ​

ផ្សារ​ទំនើប Furi Times Square ប្រកាស​ផ្តល់ឱកាស​ការងារ​ជាច្រើន​រយ​កន្លែង
ផ្សារ​ទំនើប Furi Times Square ប្រកាស​ផ្តល់ឱកាស​ការងារ​ជាច្រើន​រយ​កន្លែង

ដោយ ​គង់​ សូ​រិយា​

ព្រះ​សី​ហនុៈ​ ផ្សារ​ទំនើប​ដ៏​ទាន់សម័យ​និង​ស៊ីវិល័យ​លើកដំបូង​គេ​បង្អស់​ប្រចាំ​នៅក្នុង​ក្រុង​ព្រះសីហនុ​ FURI Times Square ​នឹង​ចាប់​បើ​កសម្ភោ​ធដំណើរការ​នា​វេលា​ម៉ោង២រសៀល​ថ្ងៃនេះ​ហើយ​។

ជាមួយនឹង​ការ​ត្រៀមខ្លួន​បង្ហាញ​វត្តមាន​ថ្មី​នៃ​ការ​បើក​ទំព័រ​ជា​ប្រវត្តិសាស្ត្រ​ប្រចាំ​នៅក្នុង​ក្រុង​ព្រះសីហនុ​ផ្សារ​ទំនើប​ដ៏​ធំ​លើក ដំបូង​គេ​បង្អស់​ប្រចាំ​នៅក្នុង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី២ប្រចាំ​ប្រទេស​កម្ពុជា​ FURI TIMES SQUARE​ នឹង​ធ្វើ​ឱ្យ​មហាជន​ក៏ដូចជា​អតិថិជន​ទូទៅ​មាន​ភាព​ភ្ញាក់ផ្អើល​និង​រំភើប​យ៉ាង​ខ្លាំង​ទៅ​នឹង​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ការរចនា​ម៉ូដ​ផ្សារ​ទំនើប​ទាំងមូល​រាប់ទាំង​ផ្នែក​ខាងក្នុង​និង​ខាងក្រៅ​ផង​ដែរ​។

ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​នៅ​ផ្សារ​ទំនើប​ FURI Times Square ​កញ្ញា​តាំង​គី​មហុង​បាន​ប្រាប់​ឱ្យ​ដឹង​ថា​នៅ​ថ្ងៃច័ន្ទ​ទី៩ខែធ្នូ​ឆ្នាំ២០១៩ខាងមុខនេះ​ផ្សារ​ទំនើប​បែប​ស៊ីវិល័យ​មួយ​នេះ​នឹង​ចាប់​បើកទ្វារ​ដំណើរការ​លក់​លើកដំបូង​ដើម្បី​ជា​ការ​ឆ្លើយតប ទៅនឹង​តម្រូវការ​របស់​អតិថិជន​នៅក្នុង​ក្រុង​ព្រះសីហនុ​។

កញ្ញា​តាំង​គី​មហុង​បាន​បន្ត​ឱ្យ​ដឹង​ថែមទៀត​ថា​“ជាមួយនឹង​កិច្ច​ដំណើរការ​សាកល្បង​នេះ​ផ្សារ​ទំនើប​ FURI Times Square ​បាន​នាំមក​ជូន​អតិថិជន​នូវ​បណ្តា​ផលិតផល​មុខទំនិញ​ចំរុះ​យ៉ាង​សម្បូរ​បែប​ដែល​សុទ្ធតែ​ជា​ម៉ាក​យី​ហោ​ល្បី​ៗលំដាប់​សាកលលោក​ដូចជា​ក្រុមហ៊ុន​ KFC​, ក្រុមហ៊ុន​ Starbucks​, ក្រុមហ៊ុន​ Amazone Caf​é, ក្រុមហ៊ុន​ KOI​,ក្រុមហ៊ុន​ Dakasi Tea​, ហាង​អាហារ​មក​ពី​ប្រ​ទែ​សាំងហ្គាពួរ​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ ​LEVI​’s, ក្រុមហ៊ុន​ NIKE​,ក្រុមហ៊ុន​ Samsonite​, ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ ​G-Shock​,ក្រុមហ៊ុន​លក់​រថយន្ត ​HGB Group ​រួម​ជាមួយ​ក្រុម​ហ៊ុន​ល្បី​ៗជាច្រើន​ទៀត​ដោយ​រាប់បញ្ចូល​ទាំង​គ្រឿង​បរិ​ក្ខា​ប្រើប្រាស់​ប្រចាំថ្ងៃ​និង​គ្រឿងសំអាង​ផង​ដែរ​”។

កញ្ញា​បាន​បន្ត​ទៀត​ថា​“ផ្សារ​ទំនើប​នេះ​នឹង​ចាប់​បើកទ្វារ​បម្រើ​អតិថិជន​ចាប់ពី​ម៉ោង៩ព្រឹក​រហូតដល់​ម៉ោង១១យប់​ដែល​ក្រៅពី​មាន​លក់​នូវ​មុខទំនិញ​និង​អាហារ​យ៉ាង​សម្បូរ​បែប​ក៏​មាន​ទីកន្លែង​កម្សាន្ត​សម្រាប់​កុមារ​និង​យុវវ័យ​ផង​ដែរ​ជាពិសេស​មាន​រោងកុន​បែប​ទំនើប​នៅ​ជាន់​ខាងលើ​រួម​ជាមួយនឹង​ Sky Bar ​ដែល​រៀបចំ​នៅ​ជាន់​ខាងលើ​លំហ​រអា​កាស​នៅពេល​រាត្រី​ផង​ដែរ​”។

សូម​ចូលរួម​ទាំងអស់គ្នា​និង​ស្វាគមន៍​ចំពោះ​ការ​មកដល់​ថ្មី​នៃ​ផ្សារ​ទំនើប​ដ៏​ទាន់សម័យ​និង​ស៊ីវិល័យ​លើកដំបូង​គេ​បង្អស់​នៅ​ក្រុង​ព្រះសីហនុ​….៕

ការវិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​របស់​ចិន​ផ្តល់​ប្រយោជន៍​ដល់​ពិភពលោក​ រួម​ទាំង​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំពេញ​៖ ការវិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​របស់​ចិន​គឺជា​អត្ថ​ប្រយោជន៍​មួយ​មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​ចិន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​សម្រាប់​មនុស្សជាតិ​នៅ​លើ​ពិភពលោក​ផង​ដែរ​ រួម​ទាំង​ប្រជាជន​កម្ពុជា​ផង​ដែរ​។

ថ្លែង​នៅក្នុង​វេទិកា​កម្ពុជា​-ចិន​លើកដំបូង​ស្តី​ពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​នៃ​កិច្ច​សហប្រតិបត្តិ​ការដែល​បាន​ធ្វើឡើង​នៅ​ខេត្តសៀមរាប​ លោក​ ឈីវ​ យី​ស៊ាង​ រដ្ឋលេខាធិការ​ ទៅជា​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ និង​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ បាន​មានប្រសាសន៍​ថា​ ចិន​បាន​ដើរតួ​នាទី​នាំមុខ​ក្នុង​ការ​ជួយ​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​របស់​ពួកគេ​។

លោក​បាន​មានប្រសាសន៍​ថា​ “ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​របស់​ចិន​លើ​គ្រប់​វិស័យ​បាន​ផ្តល់​នូវ​គុណប្រយោជន៍​ជាច្រើន​មិន​ត្រឹមតែ​ចំពោះ​ប្រជាជន​ចិន​ ប៉ុណ្ណោះទេ​ប៉ុន្តែ​ថែមទាំង​ដល់​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ​។ ការ​កើនឡើង​ដោយសន្តិភាព​របស់​ចិន​” ក៏បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​សន្តិភាព​សន្តិសុខ​ ភាព​រុងរឿង​ និង​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​ និង​នៅ​លើ​ពិភពលោក​ផង​ដែរ​”។

លោក​ យី​ស៊ាង​ បាន​សាទរ​ចំពោះ​ចិន​ដែល​បាន​កាត់បន្ថយ​ភាព​ក្រីក្រ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ដោយ​លើក​ប្រជាជន​ ៧០០​ លាន​នាក់​ចេញពី​ភាព​ក្រីក្រ​ចាប់តាំងពី​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។លោក​បានឱ្យ​ដឹង​ថា​ “ការ​អភិវឌ្ឍ​របស់​ចិន​បាន​ និង​កំពុង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​ កម្ពុជា​ និង​នៅ​តាម​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ និង​ពិភពលោក​”។

លោក​យី​ស៊ាង​ដែល​ជា​ប្រធាន​វិទ្យាស្ថាន​ជាតិកា​រទូ​ត និង​ទំនាក់ទំនង​អន្តរជាតិ​បាន​និយាយ​ថា​ គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​និង​ផ្លូវ​ (BRI​) ដែល​ស្នើ​ដោយ​ចិន​កាលពី​ឆ្នាំ​ ២០១៣​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សកល​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ ការ​ផ្លាស់​ប្តូរ​វប្បធម៌​ និង​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​។

លោក​បាន​មានប្រសាសន៍​ថា​ “BRI​ រួម​ជាមួយ​មូលនិធិ​ផ្លូវជំនួញ​សូត្រ​ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ភាពជា​ដៃគូ​ និង​ជំរុញ​ការ​អភិវឌ្ឍ​ឈ្នះ​ឈ្នះ​ក្នុងចំណោម​ប្រទេស​ចូលរួម​ទាំងអស់​”។

ទាក់ទង​អំពី​ចំណងមិត្តភាព​កម្ពុជា​- ចិន​ លោក​យី​ស៊ាង​ បាន​មានប្រសាសន៍​ថា​ ប្រទេស​ទាំងពីរ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ថ្ងៃទី​ ១៩​ ខែ​ កក្កដា​ ឆ្នាំ​ ១៩៥៨​ ហើយ​ចំណងទាក់ទង​ទ្វេភាគី​ត្រូវ​បាន​បង្កើន​ដល់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ឆ្នាំ​ ២០១០​។

លោក​បាន​មានប្រសាសន៍​ថា​ ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​របស់​កម្ពុជា​ ហើយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ដល់​ ១០​ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​ ២០២៣​ ។

លោក​បន្ត​ថា​ ចិន​គឺជា​វិនិយោគិន​កំពូល​នៅ​ទីនេះ​ជាមួយនឹង​ការ​វិនិយោគ​សរុប​ប្រមាណ​ ២១​ ពាន់​លាន​ដុល្លារ​គិត​ចាប់ពី​ឆ្នាំ​ ១៩៩៤​ រហូតមកដល់​បច្ចុប្បន្ន​នេះ​ ហើយ​ចំណែក​វិស័យ​ទេសចរ​ ចិន​គឺជា​ប្រភព​ចំណូល​ដ៏​ធំ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ដែល​មាន​ភ្ញៀវ​ទេសចរ​ចិន​ជាង​ ២ លាន​នាក់​ មក​កម្ពុជា​។

លោក​បាន​មានប្រសាសន៍​ថា​ ចំណង​ដ៏​ល្អ​ប្រសើរ​រវាង​កម្ពុជា​ និង​ចិន​ត្រូវ​បាន​កសាង​ឡើង​ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការរាប់​អាន​គ្នាស្មើ​ភាព​គ្នា​ និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​។

លោក​ Yiseang​ មានប្រសាសន៍​ថា​ “កម្ពុជា​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​ចិន​តែមួយ​ ព្រោះ​ចិន​គោរព​ឯករាជ្យ​ និង​អធិបតេយ្យ​ភាព​របស់​កម្ពុជា​”៕ (Xinhua​)

រដ្ឋាភិបាលពង្រឹងសក្តានុពលហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពង្រឹកហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញ ការវិនិយោគ ការដឹកជញ្ជូន និងទេសចរណ៍មកកាន់ខេត្តជាប់មាត់សមុទ្រមួយនេះ ឱ្យបានកាន់តែច្រើនថែមទៀត។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងធារណៈការ និងដឹកជញ្ជូននៅក្នុងពិធីបញ្ជាគ្រឿងចក្រ បើកការដ្ឋាន​ការងារស្តារអូរប្រឡាយ ៥ខ្សែ ខេត្តព្រះសីហនុដែលចំណាយថវិកា ប្រមាណ ១០ពាន់លានរៀលនៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៩ នេះ ឱ្យដឹងថា រដ្ឋាភិបាលបាននឹងកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធធំជាច្រើនៅក្នុងខេត្តព្រះសីហុន មានដូចជាការ ពង្រីកកំពង់ផែទឹកជ្រៅអាចដឹក កសាងពង្រីកព្រលានយន្តហោះអន្តរជាតិ និងគម្រោងកសាងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជ ធានីភ្នំពេញ។

លោកថា ការពង្រីកកំពង់ផែទឹកជ្រៅអាចដឹក ជញ្ជូនកាន់តែមានភាពងាយស្រួល ឱ្យនាវាធុនធំចេញចូល ធ្វើឱ្យតម្លៃ ដឹកជញ្ជូនកាន់តែថោក ការជំរុញការ កសាងពង្រីកព្រលានយន្តហោះអន្តរជាតិ អាចឱ្យយន្តហោះប្រភេទធុន ធំចុះចតបាន ងាយស្រួល ដើម្បី បម្រើសេវាតាមផ្លូវអាកាសកាន់តែមានភាពងាយស្រួល និងគម្រោងកសាងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជ ធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ដែលគ្រោង ដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២២ខាងមុខ។

លោកបន្ថែមថា ដូចនៅថ្ងៃនេះ រដ្ឋាភិបាលបានខិតប្រឹងប្រែងលើកិច្ចការអាទិភាពក្នុង ការស្តារអូធម្មជាតិទាំង៥ និងលូដែល មានស្រាប់ដែលសព្វថ្ងៃកំពុងទទួលរងនូវការរំលោភយកដីចំណីអូរ និងប្រឡាយដើម្បីបើកមុខទឹកនិងដោះស្រាយ ជំនន់ ទឹកភ្លៀង ការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និង ការពង្រីកប្រព័ន្ឋលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ឋរូបវន្ត ផ្សេង ទៀត។

លោកទេសរដ្ឋមន្ត្រី ក៏បានរំឭកឡើងវិញអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យ ប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវ អនុវត្តនូវគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ក្នុងការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធ រំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុ។

លោករដ្ឋមន្ត្រីថានៅឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុមានរហូតដល់ ២៥ ០០០ ម៉ែត្រគីប/ថ្ងៃ ហើយត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់៤៧ ០០០ម៉ែត្រគីប/ថ្ងៃនៅឆ្នាំ២០២៣ និង អាចបន្តកើនរហូតដល់ ៦៤ ០០០ម៉ែត្រគីប/ថ្ងៃ នៅឆ្នាំ២០៣០ផងដែរ។ ហេតុដូច្នេះរាជរដ្ឋាភិបាល កំពុងគិតគូរ លើវិធានការដោះស្រាយបញ្ហាហេដ្ឋា រចនាសម្ព័ន្ឋក្នុងក្រុងព្រះសីហនុដោយយកចិត្តទុកដាក់ បំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តនេះឱ្យកាន់តែប្រសើរឡើងថែម ទៀត។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ខេត្តព្រះសីហនុមានសារសំខាន់នៃសក្តានុពលពីធម្មជាតិដែលមានតំបន់ឆ្នេរ ព្រៃធម្មជាតិស្រស់ ត្រកាល អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ វិនិយោគិន បង្កើតការងារធ្វើ និងបានលើកឡើងពីការខិតខំកសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ជាក់ស្តែងកាល ពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ ប្រវែង ៨៤,៥០៥ គីឡូ ម៉ែត្រ ដែលផ្លូវទាំងនេះមានគុណភាពរឹងមាំ និងសោភ័ណភាពអាចបំរើឱ្យវិស័យទេសចរណ៍របស់យើង បាន៕