តំបន់​ស្ថិតនៅ​ផ្លូវជាតិ​លេខ១​ នឹង​ប្រែ​មុខមាត់​ខ្លាំង​រត់ប្រណាំង​នឹង​ផ្លូវជាតិ​សំ​ខាន់​ៗដទៃទៀត​

តំបន់​ស្ថិតនៅ​ផ្លូវជាតិ​លេខ១​ នឹង​ប្រែ​មុខមាត់​ខ្លាំង​រត់ប្រណាំង​នឹង​ផ្លូវជាតិ​សំ​ខាន់​ៗដទៃទៀត​
តំបន់​ស្ថិតនៅ​ផ្លូវជាតិ​លេខ១​ នឹង​ប្រែ​មុខមាត់​ខ្លាំង​រត់ប្រណាំង​នឹង​ផ្លូវជាតិ​សំ​ខាន់​ៗដទៃទៀត​

ដោយ ​រ៉ា​វី​

ភ្នំពេញ៖​ មានក​ត្តា​សំ​ខាន់​ៗជាច្រើន​បាន​ និង​កំពុង​ធ្វើ​ឱ្យ​តំបន់​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ រាប់​ចាប់ពី​តំបន់​ច្បារអំពៅ​ រហូតដល់​ស្រុកលើ​កដែក​ នៃ​ទឹកដី​ខេត្តកណ្តាល​ នឹង​មានការ​ផ្លាស់ប្ដូរ​និង​រីកចម្រើន​យ៉ាង​ខ្លាំង​ នៅក្នុង​រយៈពេល ៥ឆ្នាំខាងមុខ​នេះ​។ នេះ​បើ​តាម​ការព្យាករណ៍​របស់​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​។

លោក​ឧកញ៉ា​ នួន​ រឹ​ទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ នៅ​ត្រឹម​រយៈពេល៥ឆ្នាំ​ទៀត​ តំបន់​ដែល​ស្ថិតនៅ​តាមផ្លូវ​ជាតិ​លេខ១​ នឹង​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ មិនចាញ់​តំបន់​ឯទៀត​ ដែល​ស្ថិតនៅ​ជាប់​ជាយក្រុង​រាជធានី​ភ្នំពេញ​នោះ​ឡើយ​ ខណៈ​បច្ចុប្បន្ន​កំពុង​មាន​សក្ដានុពល​ និង​ភាព​ទាក់ទាញ​ច្រើន​ ដែល​ផ្តល់​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​វិនិយោគ​ស្វែងរក​ភាគ​ចំណេញ​។

លោក​ឧកញ៉ា​បន្ត​ថា​ “យើង​ឃើញស្រាប់​ហើយ​សព្វថ្ងៃ​នេះ​ ចំពោះ​តំបន់​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ១​ គឺ​កំពុងតែ​មាន​សក្តា​នុ​ពល​ខ្លាំង​ និង​រីកចម្រើន​យ៉ាង​លឿន​”។

ដោយឡែក​បើ​ងាក​ទៅកាន់​តំបន់​ជាយក្រុង​ ដែល​នៅក្នុង​នោះ​ តំបន់​កៀនស្វាយ​ ដែល​ស្ថិតនៅ​ភាគ​ខាង​ត្បូង​ឈៀង​ខាងជើង​ បាន​និង​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នកជំនួញ​ទាំងអស់​។ ហេតុផល​ដែល​បណ្តាល​ឱ្យ​ដី​នៅ​ស្រុក​កៀនស្វាយ​ និង​លើកដែក​ មាន​ភាព​ទាក់ទាញ​ ក៏​ព្រោះ​នៅ​តំបន់​នេះ​ នឹង​មានការ​អភិវឌ្ឍ​យ៉ាង​លឿន​នា​ពេល​អនាគត​ ដែល​អាច​និយាយ​បាន​ថា​ ជា​តំបន់​ពហុ​អភិវឌ្ឍ​ មាន​កំពង់ផែ​អន្តរជាតិ​ មាន​រោងចក្រ​ ជា​តំបន់​តភ្ជាប់​ព្រុំ​ដែនកម្ពុជា​-វៀតណាម​ មាន​តំបន់​កម្សាន្ត​កែច្នៃ​ដ៏​ធំ​ ជាពិសេស​ស្ថិតនៅ​ជាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ដែល​ជា​ភាព​ទាក់ទាញ​យ៉ាង​សម្រាប់​សម្រាប់​អ្នក​អភិវឌ្ឍ​។លោក​ឧកញ៉ា​នួន​ រិទ្ឋី​បញ្ជាក់ឲ្យដឹង​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ វា​មិនដល់៥ឆ្នាំ​ទៀត​នោះ​ទេ​ តំបន់​ភាគ​ខាងត្បូង​ ឈៀង​ខាងជើង​មួយ​នេះ​ នឹង​មានការ​ប្រែប្រួល​ខ្លាំង​ជា​តំបន់​ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ៤ទៀត​ ព្រោះ​ក្រៅពី​មាន​គម្រោង​ដូច​ ដែល​បាន​រៀបរាប់​ខាងលើ​នេះ​ គឺ​នៅ​មាន​គម្រោ​ងថ្មី​ៗជាច្រើន​ទៀត​ ដែល​អាច​លេចចេញ​ជារូបរាង​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ដូចជា​ គម្រោង​អភិវឌ្ឍ​ដ៏​ធំ​របស់​ក្រុមហ៊ុន​វឌ្ឍនៈ​ ប្រូ​ភើ​ធី​ ដែល​នឹង​គ្រោង​សាងសង់​ផ្លូវ​ទំហំ៦០ម៉ែត្រ​ តភ្ជាប់​ជាមួយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ រួម​ជាមួយ​គម្រោង​របស់​ក្រុមហ៊ុន​ជប៉ុន​ ដែល​អភិវឌ្ឍ​តំបន់​វាលស្រែ​ឱ្យ​ក្លាយជា​តំបន់​លំនៅ​ដ្ឋាន​ រោងចក្រ​ និង​តំបន់​លំ​ហែរ​កាយ​ជាដើម​។

បន្ថែម​ពីនេះ​ សាលា​រាជធានី​ភ្នំពេញ​ ក៏បាន​បង្ហាញ​ពី​គម្រោង​ផ្លាស់ប្ដូរ​រោងចក្រ​ និង​ឃ្លាំង​ស្តុក​ទំនិញ​នានា​ ចេញពី​រាជធានី​ទៅ​តាំងនៅ​តំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ សរុបទៅ​ វា​មាន​ភាពល្អ​ប្រសើរ​ច្រើន​ ដែល​អាច​នឹង​រីកចម្រើន​ខ្លាំង​ជាង​តំបន់​នានា​ដែល​ស្ថិតនៅ​ជុំវិញ​រាជធានី​ភ្នំពេញ​»។

ស្រដៀងគ្នា​នេះ​ លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) បានឱ្យ​ដឹង​ថា​ សម្រាប់​ដី​ដែល​ស្ថិត​តាមផ្លូវ​ជាតិ​លេខ១​ គឺ​កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដែល​អាច​ផ្តល់​ឱកាស​យ៉ាង​ល្អ​ប្រសើរ​ទៅដល់​បណ្តា​អ្នក​វិនិយោគ​នានា​ ទាំង​ការទិញ​-លក់​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​លើ​គម្រោង​សំណង់​លំនៅ​ដ្ឋាន​។ ដ្បិត​ដី​នៅ​តំបន់​នេះ​ មាន​សក្ដានុពល​និង​វិសាលភាព​ធំ​ទូលាយ​ មាន​ស្ពាន​ដែល​នឹង​តភ្ជាប់​ពី​តំបន់​ក្តី​តា​កុយ​ទៅ​អរិយក្សត្រ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ជាពិសេស​ស្ថិតនៅ​ជាប់នឹង​ផ្លូវ​ក្រ​វ៉ាត់​ទី៣​ ដែល​ជា​បណ្តាញ​ផ្លូវ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​កម្ពុជា​។

លោក​បន្ត​ថា​ “បច្ចុប្បន្ន​នេះ​ សម្រាប់​តំបន់​ច្បារអំពៅ​បាន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​រួច​ទៅ​ហើយ​ ដោយឡែក​តំបន់​ផ្សេង​ទៀត​​ដែល​នៅ​ជាប់​ផ្លូវជាតិ​លេខ១​ ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ​ និង​ស្រុកលើ​កដែក​ ក៏​កំពុងតែ​ចាប់ផ្តើម​មាន​សក្តា​នុ​ពល​ជា​បណ្ដើរ​ៗ”។ លោក​បន្ត​ថា​ “ការ​រីកចម្រើន​នៅ​តាម​តំបន់​នេះ​ ដោយសារ​តំបន់​នេះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​ធំ​ មាន​កំពង់ផែ​លំដាប់​អន្តរជាតិ​ រួម​ជាមួយនឹង​ផ្លូវ​តភ្ជាប់​ច្រករបៀង​ភាគ​ខាងត្បូង​ជាដើម​”។

​ទាក់ទង​តម្លៃ​ដីធ្លី​វិញ​ លោក​ ច្រឹក​ សុ​ខនីម​ បានឱ្យ​ដឹង​ថា​ ចំពោះ​តម្លៃ​ដី​វិញ​ បច្ចុប្បន្ន​នេះ​វា​អាស្រ័យ​ទៅតាម​ទី​តំបន់​ និង​ទំហំ​ធំ​ ឬតូច​។ ចំពោះ​ដី​ដែល​មាន​ទំហំ​តូច​ និង​ស្ថិតនៅ​ទីប្រជុំជន​ ឬតំបន់​លំនៅ​ដ្ឋាន​ក្បែរផ្លូវ​ជាតិ១​ គឺ​អាច​មានតម្លៃ​ចាប់៣​00​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ដោយឡែក​ចំពោះ​ដី​ដែល​មាន​ទំហំ​ធំ​ចាប់ពី៥ហិ​កតា​ឡើង​ទៅ​ អាច​មានតម្លៃ​ប្រមាណ​៧០ទៅ១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ តែប៉ុណ្ណោះ​ ។

លើស​ពីនេះ​ទៅទៀត​ អ្វី​ដែល​ជា​ការគួរ​ឱ្យ​កត់សម្គាល់​នោះ​ បច្ចុប្បន្ន​នេះ​ មាន​អ្នក​វិនិយោគ​ជាច្រើន​ បាន​និង​កំពុងតែ​បញ្ចេញ​សកម្មភាព​យ៉ាងសកម្ម​ ទៅលើ​គម្រោង​ពុះ​ដី​ឡូ​តិ៍​ព្រោងព្រាត​ ក៏ដូចជា​ គម្រោង​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ និង​ក្រោម​ធម្យម​ មាន​មជ្ឈមណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ​ដ៏​ធំ​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​របស់​ចិន​ ស្ថិតនៅ​ក្នុង​ភូមិ​ដីឥដ្ឋ​កោះ​ផុស​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ដែល​រឹតតែ​ធ្វើ​ឱ្យ​ដី​នៅ​តំបន់​នេះ​កាន់តែ​មាន​ប្រជាប្រិយ​ភាព​ខ្ពស់​។

ដោយឡែក​ដី​ដែល​ស្ថិតនៅ​តំបន់​ស្រុកលើ​កដែក​វិញ​ ក៏​កំពុងតែ​ចាប់ផ្តើម​មាន​សក្ដានុពល​ជា​បណ្តើរ​ៗហើយ​ បន្ទាប់​គម្រោង​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ត្រូវ​បាន​សម្ពោធ​ដោយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ប្រកាស​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​៕

ហេតុអ្វី​ខ័ណ្ឌ​ទួលគោក​ប្រែក្លាយ​ជា​តំបន់​ CBD​ យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​?

ហេតុអ្វី​ខ័ណ្ឌ​ទួលគោក​ប្រែក្លាយ​ជា​តំបន់​ CBD​ យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​?
ហេតុអ្វី​ខ័ណ្ឌ​ទួលគោក​ប្រែក្លាយ​ជា​តំបន់​ CBD​ យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​?

ដោយ ​វុត្ថា​

ភ្នំពេញ​៖ ពីមុន​ខ័ណ្ឌ​នេះ​ ត្រូវ​បាន​គេ​ចាត់ទុកជា​តំបន់​លំ​នោ​ដ្ឋាន​ប៉ុណ្ណោះ​ ប៉ុន្តែ​រយៈពេល៣ទៅ៥ឆ្នាំ​ចុងក្រោយ​នេះ​ ខ័ណ្ឌ​នេះ​បាន​ប្រែក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម ​(CBD​) ដោយសារ​គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​ បាន​ឆ្ពោះទៅ​កាន់​ខ័ណ្ឌ​មួយ​នេះ​ ពិសេស​អាគារ​លំនៅ​ដ្ឋាន​សហ​កម្ម​សិទ្ឋ​ ដែ​លប​ណ្តុំ​ដោយ​លំនៅ​ដ្ឋាន​ និង​សេវា​ចម្រុះ​ដ៏​ស៊ីវិល័យ​។

ហេតុអ្វី​ខ័ណ្ឌ​មួយ​នេះ​មានការ​រីកចម្រើន​ និង​ក្លាយជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​អាជីវកម្ម​ចម្រុះ​ (CBD​) លឿន​បែបនេះ​? លោ​កយិន​ លាង​គង់​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៤​ វិច្ឆិកា​កន្លងមក​ថា​ ការ​រីកចម្រើន​របស់​ខ័ណ្ឌ​ទួលគោក​ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​វា​កើត​ចេញពី​កត្តា​អនុ​នោម័​ត និង​សត្យានុម័ត​ជាច្រើន​។

លោក​បន្ត​ថា​ តាម​ការសង្កេត​និង​ការយល់ឃើញ​របស់ខ្ញុំ​ ការ​រីកចម្រើន​របស់​ខ័ណ្ឌ​នេះ​ និង​ខ័ណ្ឌ​ដទៃទៀត​ គឺ​ដោយសារ​កត្តា​សុខ​សន្តិភាព​ និង​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ គឺ​សម្តេច​តេជោ​ហ៊ុន​ សែន​”។

លោក​បន្ត​ថា​ ការ​រីក​ចម្រើ​នេះ​ដោយសារ​កត្តារួម​ផ្សំ​ជាច្រើន​ រួមមាន​ ទី១​ ដោយសារ​ខ័ណ្ឌ​នេះ​ស្ថិតនៅ​ជាប់នឹង​ខ័ណ្ឌ៧មករា​ ដែល​មានការ​រីកចម្រើន​មុន​ ទី២​ ដោយ​សា​រកំនើន​សេដ្ឋកិច្ច​ និង​លំហូរ​វិនិយោគ​ច្រើន​ពី​បរទេស​ ទី៣​ ដោយសារ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ក្នុង​ខ័ណ្ឌ​នេះ​មាន​ភាពល្អ​ប្រសើរ​ ដោយសារ​ផ្លូវ​ជាច្រើន​ជា​ផ្លូ​វធំៗ​ និង​ជា​តំបន់​ថ្មី​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ និង​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជាដើម​។

អគ្គនាយក​ក្រុ​មហ៊ុ​អចលនទ្រព្យ​អន្តរជាតិ​ ERA​ លោក​ខន​ គង្គា​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ខ័ណ្ឌ​ទួលគោក​បាន​ចាប់ផ្តើម​រះ​ឡើង​ ជាមួយ​វត្តមាន​ខុន​ដូ​ អាគារ​ពាណិជ្ជកម្ម​ជាច្រើន​ ដែល​ធ្វើឲ្យ​តំបន់​នេះ​ មាន​សក្តា​នុ​ពល​ក្នុង​ការ​វិនិយោគ​ ជាពិសេស​តំបន់​នេះ​ វា​ចាប់ផ្តើម​មានការ​រី​ចម្រើន​ទៅលើ​សហ​គម​ន៍​ធំៗ​ដូចជា​ គម្រោង​ Phnom​ Penh​ Center​ និង​ One​ Park​ ជាដើម​ទៅ​អភិវឌ្ឍន៍​នៅក្នុង​តំបន់​នេះ​។

លោក​បន្ត​ថា​ “ប្រជាពលរដ្ឋ​ខ្មែរ​ ចាប់ផ្តើម​មានការ​ចាប់អារម្មណ៍​ទិញ​ខុន​ដូ​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ ព្រោះ​ការរស់នៅ​ខុន​ដូរ​មាន​ទាំង​កន្លែង​ញាំ​ម្ហូបអាហារ​ មជ្ឈមណ្ឌល​កំសាន្ត​កុមារ​ កន្លែង​លេង​កីឡា​ហាត់ប្រាណ​លើគោក​ និង​អាងហែលទឹក​ជាដើម​”។

លោក​គង្គា​បាន​បន្ត​ថា​ នៅពេល​មាន​គម្រោង​ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ច្រើន​នៅក្នុង​តំបន់​ទួលគោក​នេះ​ កាន់តែ​ច្រើនបែប​នេះ​ នឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មក​រស់នៅ​ និង​ធ្វើ​ពាណិជ្ជ​កម្ម​ផ្សេង​ៗ ក្នុង​ដំបន់​នេះ​កាន់តែ​ច្រើន​ ហើយ​ដី​ក៏​មានតម្លៃ​ថ្លៃ​ផង​ដែរ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​ឲ្យដឹង​ដែរ​ថា​ សម្រាប់​ទីផ្សារ​ខុន​ដូ​នៅក្នុង​តំបន់​ទួលគោក​ កំពុងតែ​ចាប់ផ្តើម​ផុលផុស​ហើយ​ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់ផ្តើម​ពេញ​ពេញនិយម​ ចំពោះ​ការរស់នៅ​ក្នុង​ខុន​ដូ​ហេតុនេះ​ ទើប​យើង​ឃើញ​មាន​គំរោង​ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​បាន​សាងសង់​នៅ​តំបន់​នេះ​។

លោក​បន្ត​ថា​ តាម​លោក​សង្កេតឃើញ​បច្ចុប្បន្ន​ មាន​គំរោង​ខុន​ដូ​ប្រមាណ២០កំពុង​សាងសង់​នៅ​តំបន់​នេះ​ ហើយ​តម្លៃ​ខុន​ដូ​បើ​គិតជា​ម៉ែត្រការ៉េ​ គឺ​មានតម្លៃ​ចន្លោះ​ពី១៨០០ដល់៣០០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​”។

អ្នកនាង​អាន​ សុធី​តា​ នាយិកា​ក្រុមហ៊ុន​ CBRE​ Cambodia​ បាន​ឲ្យដឹង​ផង​ដែរ​ថា​ តំបន់​ទួលគោក​ ជា​តំបន់​មាន​សក្តា​នុ​ពល​ និង​រីកចម្រើន​ខ្លាំង​ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​នៅ​មិន​ឆ្ងាយ​ពី​កណ្តាល​ភ្នំពេញ​នោះ​ទេ​ មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ ​តម្លៃ​ដី​ក៏​នៅ​មានតម្លៃ​សមរម្យ​ និង​ជា​កន្លែង​ចាប់អារម្មណ៍​របស់​អ្នក​វិនិយោគ​នានា​ទៀតផង​។

អ្នកនាង​បន្ត​ថា​ “តំបន់​នេះ​ ព្រោះ​វា​មាន​សក្តា​នុ​ពល​អភវិ​ឌ្ឍ​ន៍​លើ​វិស័យ​ខុន​ដូ​ ហើយ​មិន​យូ​មិនឆាប់​តំបន់​នេះ​ និង​រីក​ដុះដាល​ខ្លាំង​លើ​វិស័យ​នេះ​ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​តំបន់​ផ្សេងទៀត​បាន​”៕

ចំណេះដឹង​! តើ​ចក្ខុវិស័យ​ស្តី​ពី​គោលនយោបាយ​ដីធ្លី​ត្រូវ​បាន​អនុវត្តន៍​ដូចម្តេច​?

ចំណេះដឹង​! តើ​ចក្ខុវិស័យ​ស្តី​ពី​គោលនយោបាយ​ដីធ្លី​ត្រូវ​បាន​អនុវត្តន៍​ដូចម្តេច​?
ចំណេះដឹង​! តើ​ចក្ខុវិស័យ​ស្តី​ពី​គោលនយោបាយ​ដីធ្លី​ត្រូវ​បាន​អនុវត្តន៍​ដូចម្តេច​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រាជ​រដ្ឋា​ភិ​បា​កម្ពុជា​កំពុង​ខិតខំ​ជំរុញ​ការ​អនុម័ត​ និង​អនុវត្តន៍​កម្រោ​ងច្បាប់​ កម្មវិធី​ការងារ​ និង​ការសម្រប​សម្រួល​ស្ថាប័ន​ ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ដីធ្លី​ សំដៅ​ជំរុញ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ជាតិ​ នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ ការកាត់បន្ថយ​ភាព​ក្រីក្រ​ និង​អភិបាលកិច្ច​ល្អ​ ដូច​មាន​ចែង​ក្នុង​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គមកិច្ច​ យុទ្ធសាស្ត្រ​បណ្តោះអាសន្ន​ស្តី​ពី​ការកាត់បន្ថយ​ភាព​ក្រីក្រ​ និង​ផែនការ​សកម្មភាព​អភិបាលកិច្ច​ល្អ​។

ចក្ខុវិស័យ​ស្តី​ពី​គោលនយោបាយ​ដីធ្លី​នៅ​កម្ពុជា​ គឺ​ដីធ្លី​ត្រូវ​បាន​គ្រប់គ្រង​ រៀបចំ​ និង​បែងចែក​តាមរបៀប​មួយ​ ដើម្បី​រួមចំណែក​ធ្វើ​ឱ្យ​សម្រេច​នូវ​គោលដៅ​ជាតិ​ ដ៏​ទូលំទូលាយ​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​ អភិបាលកិច្ច​ល្អ​ នៅក្នុង​សង្គម​ប្រជា​ធិ​តេយ្យ​ ដែល​តម្រង់​ទិស​ទៅ​រក​ទីផ្សារ​ដូច​បាន​ពិពណ៌នា​ នៅក្នុង​សេចក្តី​ប្រកាស​ស្តី​ពី​គោលនយោបាយ​ដីធ្លី​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដី​ នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​គោលនយោបាយ​ដីធ្លី​បានឱ្យ​ដឹង​ថា​ ចក្ខុវិស័យ​នេះ​មាន​ទិដ្ឋ​ភាព​ធំៗ៣​ ដូចជា​៖

១) ដី​ត្រូវ​បាន​គ្រប់គ្រង​តាមវិធី​ ដែល​ធ្វើ​ឱ្យ​សិទ្ធិ​លើ​អចលនទ្រព្យ​ មាន​ភាព​ច្បាស់លាស់​ និង​មាន​សុវត្ថិភាព​ធ្វើ​ឱ្យ​ការផ្ទេរ​ជា​ផ្លូវការ​ នូវ​សិទ្ធិ​ទាំងនោះ​មាន​ភាព​ងាយស្រួល​ និង​ល្មម​អាំ​ចំណាយ​បាន​។ វិវាទ​នឹង​ថយ​ចុះ​ជាលំដាប់​ ហើយ​ចំពោះ​ករណី​ណា​ដែល​មានលទ្ធភាព​អាច​ដោះស្រាយ​បាន​ នឹង​ដោះស្រាយ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​។

២) ដី​ត្រូវ​បាន​រៀបចំ​តាមវិធី​មួយ​ ដែល​ធ្វើ​ឱ្យ​ការប្រើ​ប្រាស់​បាន​ល្អ​ ប្រកបដោយ​ចីរភាព​ និង​ត្រឹមត្រូវ​តាមបែបបទ​បរិស្ថាន​។ នៅក្នុង​តំបន់​ច្រើន​ ការប្រើ​ប្រាស់​ដី​ទាមទារ​ឱ្យ​មាន​តុល្យភាព​រវាង​អ្នកប្រើ​ប្រាស់​ទាំងឡាយ​ និង​ការប្រើ​ប្រាស់​ច្រើន​គោលដៅ​។ ទន្ទឹម​នេះ​ ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​នានា​។

៣) ដី​រដ្ឋ​ត្រូវ​បានការ​ពារ​សម្រាប់​ការប្រើ​ប្រាស់​ ជា​សាធារណៈ​តាម​កន្លែងណា​ ដែល​សមនឹង​ប្រើ​។ ក្រៅពីនោះ​ត្រូវ​បែ​អចែក​សំរាប់​ជា​ប្រយោជន៍​ឯកជន​ តាមរយៈ​ដំណើរការ​ដែល​មានតម្លៃ​ភាព​។

ពេល​សម្រេច​បាន​ចក្ខុវិស័យ​ទាំងនេះ​ នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​ប្រើប្រាស់​ដី​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ សម្រាប់​គោលដៅ​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​ និង​ធ្វើ​ឱ្យ​មានការ​ដោះដូរ​ដី​ធ្វើ​បាន​ដោយសេរី​ ព្រមទាំង​ទទួល​បានផល​ចំណេញ​ពី​ដី​ ដែល​ជា​បេតិកភណ្ឌ​សាធារណៈ​ ៕

សភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ និង​កម្ពុជា​ពិភាក្សា​ស៊ីជម្រៅ​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្នុង​គោលបំណង​រឹត​បន្តឹង​ចំណង​ធុរកិច្ច​ និង​វិស័យ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង២ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ មន្ត្រី​ជាន់ខ្ពស់​នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក​ បាន​ចូល​ជួប​សម្ដែង​ការគួរសម​ និ​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

កិច្ច​ជំនួប​ពិភាក្សា​ការងារ​ដោយ​ផ្តោត​សំខាន់​លើ​កិច្ច​ពង្រឹង​ និង​ធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២​ កាលពី​ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ប៉ាន​ សូរ​ស័ក្ដិ​ បាន​សម្តែង​នូវ​ភាព​សប្បាយរីករាយ​ ដោយ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិក​ជាន់ខ្ពស់​នៃ​សមាគម​ធុរកិច្ច​ និង​វិស័យ​ឯកជន​អាមេរិក​។

លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​លើកឡើង​ថា​ នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​បាង​កកថ្មី​ៗនេះ​ លោក​រដ្ឋមន្ត្រី​ក៏បាន​ឆ្លៀត​ជួបពិភាក្សា​ ជាមួយ​ឯកឧត្តម​ ប៉ា​ទ្រី​ក មើ​ហ្វី​ (Patrick​ Murphy​) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ហើយ​នៅក្នុង​ជំនួប​នោះ​ដែរ​ លោក​រដ្ឋមន្ត្រី​បាន​លើក​សំណើ​ឱ្យ​សហរដ្ឋអាមេរិក​ ក្នុង​ការពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​ មក​ប្រទេស​កម្ពុជា​ឱ្យ​បាន​រឹតតែ​ច្រើន​បន្ថែម​ទៀត​ ជាពិសេស​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ ផ្លូវថ្នល់​ ស្ពាន​ ផ្លូវ​ហាយ​វ៉េ​ ក៏ដូចជា​ក្នុង​វិស័យ​ថាមពល​ផង​ដែរ​។

លោក​ ចន​ ហ្គ​យ័រ​ (John​ Goyer​) នាយក​ប្រតិបត្តិ​នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក​ (US​ Chamber​ of​ Commerce​) បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ដែល​បាន​ទទួល​ជួប​ព្រមទាំង​ទទួលយក​សំ​ណើរ​ ដែល​បាន​លើកឡើង​។ លោក​ ហ្គ​យ័រ​ ក៏បាន​រាយការណ៍​ជូន​ផង​ដែរ​អំពី​លទ្ធផល​ នៃ​កិច្ចប្រជុំ​រវាង​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ (AMCHAM​) និង​សភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ (US​ Chamber​ of​ Commerce​) ដោយ​ភាគី​ទាំងពីរ​ក៏​យល់​ដូចគ្នា​ដែរ​ថា​ ពេលនេះ​ជា​ពេល​ល្អ​ ដើម្បី​រឹត​បន្តឹង​ចំណង​ធុរកិច្ច​ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។

លោ​កហ្គ​យ័រ​ ក៏បាន​លើកឡើង​ដែរ​ថា​ កិច្ចការ​បន្ទាប់​ដែល​សភា​ពាណិជ្ជកម្ម​អាមេរិក​ត្រូវ​ធ្វើ​បន្ទាប់​ គឺ​លើកទឹកចិត្ត​ឱ្យ​ធុរកិច្ច​អាមេរិក​យល់​ច្បាស់​បន្ថែម​ ពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​។

ទាក់ទង​នឹង​ការងារ​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​មានប្រសាសន៍​ថា​ ធុរជន​អាមេរិក​ គួរតែ​ចុះ​មក​ពិនិត្យ​បរិយាកាស​ធុរកិច្ច​កម្ពុជា​ដោយ​ផ្ទាល់​ ទើប​អាច​យល់​កាន់តែ​ច្បាស់​។ ម្យ៉ាងទៀត​ធុរជន​ និង​វិនិយោគិន​អាមេរិក​គួរតែ​យល់ថា​ ការ​វិនិយោគ​នៅ​កម្ពុជា​ គឺ​មិនមែន​សម្រាប់​តែ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ប៉ុណ្ណោះទេ​ គឺ​ដើម្បី​ធ្វើ​ធុរកិច្ច​នៅក្នុង​អាស៊ាន​ទាំងមូល​ ហើយ​ជាមួយនឹង​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ គ្រប់ជ្រុងជ្រោយ​ (RCEP​) ដែល​នឹង​ឈាន​មកដល់​ដំណាក់កាល​បញ្ចប់​ខាងមុខនេះ​។

លោក​បន្ត​ទៀត​ថា​ ទោះបីជា​មិន​មាន​ប្រទេស​ឥណ្ឌា​ចូលរួម​ក៏ដោយ​ ក៏​នៅតែ​ជាទី​ផ្សារ​មួយ​ដ៏​ធំ​ទូលំទូលាយ​ដែរ​ ហើយដោយ​កម្ពុជា​ស្ថិតនៅ​ចំកណ្ដាល​អាស៊ាន​ ទីតាំង​កម្ពុជា​ នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ ក្នុង​ការ​ក្លាយជា​ទីតាំង​ផលិត​ ដើម្បី​ផ្គត់ផ្គង់​ទៅ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​តំបន់​។

កិច្ច​សំខាន់​គឺ​ការ​ពង្រឹង​ការ​ទំនាក់ទំនង​ និង​កិច្ចពិភាក្សា​រវាង​សមាគម​ធុរកិច្ច​អាមេរិក​ និង​រាជរដ្ឋាភិបាល​។ ក្នុងករណី​ចាំបាច់​ក្រុមហ៊ុន​ ឬសភា​ពាណិជ្ជកម្ម​អាមេរិក​ក៏អាច​ចូលរួម​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​៕

អ្នក​វិនិយោគ​កូរ៉េ​ចុះ​ស្វែងយល់​ពី​សក្តា​នុ​ពល​វិនិយោគ​ខេត្តកំពត​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ប្រតិភូ​មក​ទី​ក្រុង​ជុង​ប៊ូ​ (Uijeoungbu​) ខេ​ត្ត​ជុង​គី​ (Gyeonggi​) នៃ​សាធារណៈ​រដ្ឋ​កូរ៉េ​ បាន​ចុះ​ស្វែងយល់​ពី​សក្តា​នុ​ពល​វិនិយោគ​ខេត្តកំពត​ និង​ផ្លាស់​ប្តូរ​បទពិសោធន៍​រវាង​ទីក្រុង​ទាំងពីរ​។

យោង​តាម​កិច្ចប្រជុំ​រវាង​លោក​ជាវ​ តាយ​ អភិបាលខេត្ត​កំពត​ និង​ប្រតិភូ​កូ​មក​ទី​ក្រុង​ជុង​ប៊ូ​ (Uijeoungbu​) ខេត្ត​ ជុង​គី​ (Gyeonggi​) សាធារណៈ​រដ្ឋ​កូរ៉េ​ នៅ​ថ្ងៃទី​ ១៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩នេះ​ ភាគី​ទាំងពីរ​បាន​ផ្តោត​សំខាន់​លើ​ការ​រឹតចំណង​សាមគ្គី​ និង​ពង្រឹង​ការ​ទំនាក់ទំនង​ ផ្លាស់​ប្តូរ​បទពិសោធន៍​រវាង​ទីក្រុង​ទាំងពីរ​។

លោក​ ជាវ​ តាយ​ អភិបាលខេត្ត​កំពត​បាន​សម្តែង​ភាព​កក់ក្តៅ​ ដល់​ប្រតិភូ​កូរ៉េ​ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​សិក្សា​ស្វែង យល់​ ពី​សក្តា​នុ​ពល​ខេត្តកំពត​ និង​ស្នើសុំ​ប្រតិភូ​កូរ៉េ​ ជួយ​រៀបចំ​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​សាលាខេត្ត​កំពត​ និង​ជួយ​លើ​គម្រោ​ងផ្សេង​ៗទៀត​របស់​រដ្ឋបាល​ខេត្ត​។

ប្រតិភូ​កូរ៉េ​ នៃ​ទីក្រុង​ អុជុ​ងប៊ូ​ និង​បង្កើត​ក្រុមការងារ​ ដើម្បី​ធ្វើការ​ទំនាក់ទំនង​ជាមួយនឹង​រដ្ឋបាល​ខេត្តកំពត​ និង​សន្យា​ជួយ ឧបត្ថម្ភ​រៀបចំ​ ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​សាលាខេត្ត​កំពត​ លោក​អភិបាលក្រុង​ អ៊ុ​ជុង​ប៊ុ​ង និង​ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនកិច្ច​សិក្សា​នៅ​ខេត្តកំពត​ម្តង​ទៀត​នៅ​ឆ្នាំក្រោយ​។

ខេត្តកំពត​ស្ថិតនៅ​ប៉ែក​និរតី​នៃ​ប្រទេស​ មាន​ចម្ងាយ១៤៨គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ ខេត្តកំពត​សម្បូរ​ដោ​យស​ក្កា​នុ​ពល​ជាច្រើន​ ដែល​រួមមាន​ផលិតផល​កសិកម្ម​ ដូចជា​ ម្រេច​កំពត​ ធូ​រ៉េ​ន និង​វិស័យ​ទេសចរណ៍​ផង​ដែរ​។ បច្ចុប្បន្ន​ខេត្តកំពត​គឺ​មាន​ក្រុមហ៊ុន​សាងសង់​ជាច្រើន​ បាន​មក​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ គម្រោង​វិនិយោគ​សំណង់​អគារ​ និង​សណ្ឋាគារ​ជាច្រើន​ផង​ដែរ​ ដែល​នឹង​ជួយ​ចូលរួម​ធ្វើឲ្យ​ខេត្តកំពត​ កាន់តែ​ក្លាយជា​ខេ​ត្ត​សក្តា​នុ​ពល​សម្រាប់​បំរើ​វិស័យ​ទេសចរណ៍​ និង​ការ​វិនិយោគ​៕

គម្រោ​ងថ្មី​ៗជាច្រើន​នឹង​បើក​ដំណើរការ​ទាំង​នៅ​ចុងឆ្នាំ​នេះ​ និង​ដើមឆ្នាំ២០២០​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​បានឱ្យ​ដឹង​ថា​ គម្រោង​វិនិយោគ​ថ្មី​ជាច្រើន​លើ​គ្រប់​ផ្នែក​ទាំងអស់​ នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ចុងឆ្នាំ​ និង​ដើមឆ្នាំ​ក្រោយនេះ​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​កើនឡើង​ទីផ្សារ​ និង​តម្រូវការ​នៅក្នុង​ស្រុក​។

លោកស្រី​ អាន​ សុ​ធិ​តា​ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ ​បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​ថា​ គម្រោង​ទាំងនោះ​ មាន​ទាំង​អគារ​ជួល​ អគារ​ពាណិជ្ជកម្ម​ ខុន​ដូ​ សណ្ឋាគារ​ និង​អា​ផា​តមិនជា​ដើម​ បាន​និង​កំពុង​ត្រៀម​បើក​ដំណើរ​ ដាក់​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​ប្រទេស​កម្ពុជា​ នៅក្នុង​ចុងឆ្នាំ​នេះ​ និង​ដើមឆ្នាំ​ក្រោយនេះ​។

យ៉ាងណាក៏ដោយ​ ខាង​ក្រុមហ៊ុន​របស់​លោកស្រី​ មិនទាន់​បាន​បូកសរុប​របាយការណ៍​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅឡើយ​ទេ​ ដោយ​ខាង​ក្រុមហ៊ុន​បាន​នឹង​កំពុង​ធ្វើ​កិច្ចការ​នេះ​ ។ របាយការណ៍​នេះ​នឹង​ត្រូវ​ប្រកាស​ផ្សព្វផ្សាយ​ ជា​ផ្លូវការ​នៅដើម​ខែមករា​ ឆ្នាំ​ ២០២០​ ខាងមុខនេះ​។

លោកស្រី​អាន​ សុធី​តា​បាន​បញ្ជាក់​ទៀត​ថា​ សម្រាប់​ការ​លក់​វិញ​ មិន​មាន​អ្វី​ជា​បញ្ហា​ចោទ​នោះ​ទេ​ ពោល​គឺ​កំពុង​មានដំណើរ​ការ​ដោយ​រលូន​ តែ​អ្វី​ដែល​មានការ​បារម្ភ​ខ្លាំង​នោះ​គឺ​នៅពេល​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ហើយ​ មិន​មាន​អ្នក​រស់នៅ​តែប៉ុណ្ណោះ​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​បានឱ្យ​ដឹង​ដែរ​ថា​ នៅពេល​មាន​គម្រោង​ជាច្រើន​ សម្ពោធ​ដាក់​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​កម្ពុជា​ នា​ពេល​ខាងមុខនេះ​ ជា​ការ​បង្ហាញ​ពី​ភាព​ជឿង​ជាក់​ពី​ក្រុម​អ្នក​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​មក​លើ​គោល​យោ​បាយ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ និង​ស្តែង​ចេញពី​ប្រទេស​កម្ពុជា​ បាន​និង​កំពុង​មាន​សុខ​សន្តិភាព​ និង​សុវត្ថិភាព​ព្រមទាំង​ផ្តល់​ឪកាស​ជូន​ដល់​អ្នក​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​។

លោក​បន្ត​ថា​ ម្យ៉ាងទៀត​នៅពេល​មាន​គម្រោង​ច្រើនបែប​នេះ​ គឺជា​ចំណុច​ល្អ​ក្នុង​ការ​បង្កើន​ការងារ​ សម្រាប់​អ្នករក​ស៊ី​ផ្នែក​វិស័យ​អចលនទ្រព្យ​ ​ជាពិសេស​ភ្នាក់ងារ​អចលនទ្រព្យ​កាន់តែ​មាន​ភាព​មមាញឹក​ ព្រមទាំង​បាន​បង្កើត​ការងារ​ច្រើន​ ដូចជា​ សំណង់​ ការងារ​គូរ​ប្លង់​ ដឹកជញ្ជូន​ជាដើម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​។

លោក​ឃាង​ ពុទ្ឋី​បាន​បន្ថែម​ថា​ គម្រោង​ទាំងនេះ​បង្ហាញ​កាន់តែ​ល្អ​ និង​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្ពស់​ ហើយ​ម្យ៉ាងទៀត​ក៏​កុំ​មាន​ទុ​ទិដ្ឋិនិយម​ ចំពោះ​គម្រោង​ទាំងនេះ​ ពោល​នៅពេល​ដែល​គម្រោង​មានគុណ​ភាព​ មាន​សម្ភារៈ​ទំនើប​ និង​មាន​ទីតាំង​ល្អ​ហើយ​នោះ​ អ្វី​ៗនឹង​ដំណើរ​ដោយ​រលូន​៕

លោក​ Donald​ Trump​ អះអាង​ថា​ គោលនយោបាយ​ពាណិជ្ជកម្ម​អឺរ៉ុប​អាក្រក់​ជាង​ចិន​

លោក​ Donald​ Trump​ អះអាង​ថា​ គោលនយោបាយ​ពាណិជ្ជកម្ម​អឺរ៉ុប​អាក្រក់​ជាង​ចិន​
លោក​ Donald​ Trump​ អះអាង​ថា​ គោលនយោបាយ​ពាណិជ្ជកម្ម​អឺរ៉ុប​អាក្រក់​ជាង​ចិន​

ដោយ​ Donald​ Lee​

សហរដ្ឋ​អា​មេ​រិកៈ​ ប្រធានាធិបតី​អាមេរិក​ លោក​ Donald​ Trump​ បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ នៅ​ទីក្រុង​ញូ​វយ៉​កកាលពី​ថ្ងៃអង្គារ​ថា​ គោលនយោបាយ​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រឆាំង​នឹង​អាមេរិក​គឺ​អាក្រក់​ជាង​ចិន​។

ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ នឹង​សម្រេចចិត្ត​ថា​ តើ​ត្រូវ​ដាក់​ពន្ធ​លើ​គ្រឿងបន្លាស់​រថយន្ត​ និង​គ្រឿង​បន្លាស់​ផ្សេង​ៗរបស់​អឺរ៉ុប​ នៅ​ថ្ងៃពុធ​នេះ​ដែរ​ឬទេ​ ខណៈ​លោក​បង្កើន​វោហារសាស្ត្រ​ ដែល​ប្រឆាំង​នឹង​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​អឺរ៉ុប​។

លោក​ Trump​ បាន​ថ្លែង​នៅ​ទីក្រុង​ញូ​វយ៉​កកាលពី​ថ្ងៃអង្គារ​ថា​ “ប្រទេស​ជាច្រើន​គិតថ្លៃ​ពន្ធ​ខ្ពស់​ហួសហេតុ​ ឬបង្កើត​របាំង​ពាណិជ្ជកម្ម​ដែល​មិន​អាច​ទៅរួច​ ហើយ​ខ្ញុំ​នឹង​និយាយ​ដោយ​ស្មោះត្រង់​ គឺ​អឺរ៉ុប​មានការ​លំបាក​ខ្លាំង​ណាស់​។ ឧបសគ្គ​ដែល​ពួកគេ​មាន​គឺ​គួរ​ឱ្យ​ខ្លាច​ក្នុង​វិធី​ជាច្រើន​ដែល​អាក្រក់​ជាង​ចិន​”។

លោក​ Trump​ មាន​ពេល​រហូតដល់​ចុងបញ្ចប់​នៃ​ថ្ងៃពុធ​ ដើម្បី​អនុម័ត​ពន្ធគយ​ដែល​អឺរ៉ុប​អះអាង​ថា​ មិន​មាន​សុពលភាព​ទេ​។ រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជាក់​ថា​ ពន្ធគយ​ចាំបាច់​ត្រូវ​បាន​ធ្វើឡើង​ ដើម្បី​ការពារ​ដល់​ការស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​នៅក្នុង​វិស័យ​ផលិតកម្ម​អាមេរិក​ដើម្បី​ជា​ប្រយោជន៍​ដល់​សន្តិសុខជាតិ​។

សេតវិមាន​បាន​ថ្លែង​ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ខែ​ ឧសភា​ នៅពេល​ដែល​ពន្ធ​អឺរ៉ុប​ត្រូវ​បា​នព្យូ​រថា​ “ឧត្តមភាព​ផ្នែកការ​ពារ​ និង​យោធា​អាមេរិក​ពឹងផ្អែក​លើ​ការប្រកួត​ប្រជែង​នៃ​ឧស្សាហកម្ម​រថយន្ត​របស់​យើង​ និង​ការស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​ដែល​ឧស្សាហកម្ម​បង្កើត​”។

លោក​ Cecilia​ Malmstrom​ ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ បាន​បដិសេធ​យ៉ាង​ដាច់​អហង្កា​ចំពោះ​ការ​សន្និដ្ឋាន​អាមេរិក​ថា​ ពន្ធគយ​គឺ​ចាំបាច់​ ដើម្បី​ការពារ​សន្តិសុខជាតិ​អាមេរិក​ និង​ចាត់ទុកថា​ខុសច្បាប់​។

លោក​ Cecilia​ Malmstrom​ បានឱ្យ​ដឹង​ថា​ “យើង​បដិសេធ​រាល់​ការយល់ឃើញ​ថា​ ការនាំចេញ​រថយន្ត​របស់​យើង​ គឺជា​ការ​គំរាមកំហែង​ដល់​សន្តិសុខជាតិ​។ សហគមន៍​អឺរ៉ុប​បាន​ត្រៀម​ចរចា​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ មានកំណត់​រួម​ទាំង​រថយន្ត​ ប៉ុន្តែ​មិនមែន​ពាណិជ្ជកម្ម​គ្រប់គ្រង​ដោយ​ខុសច្បាប់​ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទេ​។

ពន្ធគយ​នឹង​បង្ក​បញ្ហា​ ដល់​វិស័យ​ផលិតកម្ម​របស់​សហភាព​អឺរ៉ុប​ ដែល​ធ្វើ​ឱ្យ​អាល្លឺម៉ង់​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ នៅ​អឺរ៉ុប​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​។

ធនាគារ​កណ្តាល ​Bundesbank ​បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​អាល្លឺម៉ង់​ បាន​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​ នៅក្នុង​ខែកញ្ញា​ ដោយសារតែ​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ នៅក្នុង​វិស័យ​ផលិតកម្ម​រថយន្ត​។

របាយការណ៍​ធនាគារ​ Bundesbank​ បាន​បញ្ជាក់​ថា​ “សូចនាករ​បច្ចុប្បន្ន​ផ្តល់​នូវ​សញ្ញា​តិចតួច​នៃ​ការ​ងើបឡើង​វិញ​ ប្រកបដោយ​និរន្តរភាព​ក្នុង​ការនាំចេញ​ និង​ស្ថេរ​ភាព​ឧស្សាហកម្ម​”។ ធនាគារ​កណ្តាល​បានឱ្យ​ដឹង​ថា​ វិស័យ​ផលិតកម្ម​រថយន្ត​ដ៏​សំខាន់​ របស់​អា​ឡឺម៉​ង់​ បាន​ធ្លាក់ចុះ​ចាប់តាំងពី​ដើមឆ្នាំ​នេះ​ ដោយសារ​កង្វះខាត​តម្រូវការ​នៅ​បរទេស​។

ប្រសិនបើ​ពន្ធ​រថយន្ត​នៅ​អឺរ៉ុប​ត្រូវ​បាន​អនុម័ត​ វា​នឹង​បន្ថែម​លើ​ពន្ធគយ​ផ្សេងទៀត​ដែល​លោក​ Trump​ បាន​ដាក់លើ​ទំនិញ​អឺរ៉ុប​ដែល​មានតម្លៃ៧​,៥ ពាន់​លាន​ដុល្លារ​កាលពី​ខែមុន​។

បញ្ជី​ពន្ធ​របស់​អាមេរិក​ រួមមាន​ ពន្ធ២៥ភាគរយ​ លើ​ស្រា​វី​ស្គី​អៀរឡង់​ និង ​scotch​ ឧបករណ៍​ និង​គ្រឿងម៉ាស៊ីន​អា​ឡឺម៉​ង់​ និង​អេ​ស៉្បាញ​។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​បំផុត​នោះ​ អាមេរិក​នឹង​ដាក់​ពន្ធ១០ភាគរយ​លើ​យន្តហោះ​ ដែល​ផលិត​នៅ​ប្រទេស​បារាំង​ អាល្លឺម៉ង់​ អេស្ប៉ាញ​ ឬអង់គ្លេស​៕

រដ្ឋាភិបាល​កំណត់​យក​ខេត្ត​បាត់​ដំ​បង​ប្រា​រព្វ​ពិធីបុណ្យ​ទន្លេ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​សម្រេច​ធ្វើបុណ្យ​ទន្លេ​ជា​រៀងរាល់​ឆ្នាំ​ ដោយធ្វើ​ការ​ផ្លាស់​ប្តូរ​ខេត្ត​ ដែល​ជាប់​តាម​ដង​ទន្លេ​ផ្សេង​ៗគ្នា​ ក៏ដូចជា​បឹងទន្លេសាប​ ដើម្បី​បង្ហាញ​ពី​សក្តា​នុ​ពល​ទេសចរណ៍​នៅ​តាម​តំបន់​ទន្លេ​នៃ​ប្រទេស​កម្ពុជា​ ដោយ​ឆ្នាំ២០២០ ខាងមុខនេះ​ ពិធីបុណ្យ​ទន្លេ​លើក​ទី៦​ នឹង​ត្រូវ​ប្រា​ព្វ​នៅក្នុង​ខេត្តបាត់ដំបង​ ក្នុង​អំឡុង​ខែ​មី​នា​ឆាប់​ៗខាងមុខនេះ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​បណ្ឌិត​ថោង​ ខុន​ បាន​មានប្រសាសន៍​នៅក្នុង​ឱកាស​បញ្ចប់​ពិធី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​កាលពី​រសៀល​ថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា​ “កា​រប្រារ​ព្វ​ពិធីបុណ្យ​ទន្លេ​ ដើម្បី​បង្ហាញ​ពី​សក្ដានុពល​នៃ​តំបន់​ជាប់​ដងទន្លេ​ និង​ទន្លេសាប​ យើង​ធ្លាប់​មានបទពិសោធន៍​ចំនួន៥លើក​រួចមក​ហើយ​ ដោយឡែក​សម្រាប់​លើក​ទី៦ឆ្នាំក្រោយ​នេះ​ នឹង​ត្រូវ​រៀបចំ​នៅក្នុង​ខេត្តបាត់ដំបង​ នៅក្នុង​អំឡុង​ខែមីនា​ ប៉ុន្តែ​នៅ​មិនទាន់​កំណត់​ថ្ងៃ​នៅឡើយ​ទេ​”។

កា​រប្រារ​ព្វ​ពិធីបុណ្យ​ទន្លេ​លើក​ទី៥​ ឆ្នាំ២០១៩កន្លងទៅ​ ត្រូវ​បាន​ធ្វើឡើង​នៅ​ខេត្ត​កំពង់ឆ្នាំង​រយៈពេល៣ថ្ងៃ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ដែល​បុណ្យ​ទន្លេ​លើក​ទី៤​ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ ក្រោម​ការចូលរួម​ពី​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ជាង១លាន​នាក់​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ លោក​ ងួន​ រតនៈ​ បាន​មានប្រសាសន៍​ប្រាប់​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ ថ្វីត្បិត​រដ្ឋបាល​ខេត្ត​បាត់​ដំ​បង់​មិនធ្លាប់​មានបទពិសោធន៍​ ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​ ដូច​ខេត្ត​ ក្រុង​ដទៃទៀត​ ប៉ុន្តែ​ផ្អែក​តាម​បទពិសោធន៍​ក្នុង​ការរៀបចំ​ និង​ដឹកនាំ​ដោយ​ក្រសួងទេសចរណ៍​ ព្រឹត្តិ​ការណ៍​បុណ្យ​ទន្លេ​ប្រចាំឆ្នាំ២០២០ក្នុង​ខេត្តបាត់ដំបង​ ប្រាកដជា​មានដំណើរ​ការ​ល្អ​ប្រកបដោយ​ភាព​រលូន​។

លោក​បន្ត​ទៀត​ថា​ “ក្រសួងទេសចរណ៍​ទទួល​បាន​បទពិសោធន៍​ ជោគជ័យ​ច្រើន​ពី​ការរៀបចំ​បុណ្យ​ទន្លេ​ចំនួន៥លើក​រួចមក​ហើយ​ ដូចជា​ការ​ពង្រឹង​សន្តិសុខ​ល្អ​ ការរៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​លើទឹក​ ការ​តាំងពិព័រណ៍​ផលិតផល​ខ្មែរ​ និង​ការ​ថែរក្សា​បរិស្ថាន​ជាដើម​ ដូច្នេះ​តាមរយៈ​ការណែនាំ​ ពីសំណាក់​មន្ត្រី​ជំនាញ​កម្រិត​ថ្នាក់​ជាតិ​ យើង​នឹង​យក​បទ​ពិសោធ​ន៍​ល្អ​ៗទាំងអស់​នោះ​មក​អនុវត្តន៍​ នៅក្នុង​ពិធីបុណ្យ​ទន្លេ​នៅក្នុង​ខេត្តបាត់ដំបង​ នៅ​ឆ្នាំ២០២០​ ខាងមុខ​ឱ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ​ថែមទៀត​”។

លោក​ ងួន​ រតនៈ​ បាន​បន្ត​ឱ្យ​ដឹង​ថា​ ខេត្តបាត់ដំបង​ មាន​សក្ដានុពល​ជាច្រើន​ ដែល​ក្រៅពី​វិស័យ​កសិកម្ម​ ដែល​បាន​ដើរតួ​ឈានមុខ​គេ​ នៅ​មាន​វិស័យ​ទេសចរណ៍​ដែល​សម្បូរ​ទៅដល់​តំបន់​ទេសចរណ៍​វប្បធម៌​ ធម្មជាតិ​ រួម​ជាមួយនឹង​វិស័យ​ឧស្សាហកម្ម​ផង​ដែរ​ ដែល​ជំរុញ​ឱ្យ​កំណើន​សេដ្ឋកិច្ច​នៅក្នុង​តំបន់​មាន​ភាពល្អ​ប្រសើរ​ ផ្តល់​ចំណូល​ប្រចាំឆ្នាំ​ដល់​ប្រជាពលរដ្ឋ​ម្នាក់​ប្រមាណ១៥០០ដុល្លារ​ ក្នុង​មួយឆ្នាំ​ ក្នុងចំណោម​ប្រជាជន​សរុប​ចំនួន​ជាង១លាន​នាក់​នៅ​ទូទាំង​ខេត្ត​។

ផ្តល់​កិត្តិយស​ចូលរួម​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី៥​ នៅ​ខេត្ត​កំពង់ឆ្នាំង​ កាលពី​ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០១៩​ កន្លងទៅ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ចាត់ទុកថា​ ការរៀបចំ​ពិធីបុណ្យ​ទន្លេ​ មិន​ត្រឹមតែ​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះទេ​ តែ​ក៏បាន​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ កសិផល​ និង​វប្បធម៌​របស់​ខ្មែរ​ផង​ដែរ​។

​សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​ផ្តល់​អនុសាសន៍​ឱ្យ​ក្រសួងទេសចរណ៍​ និង​ថ្នាក់ដឹកនាំ​ខេត្ត​និ​មួយ​ៗនៅ​ជុំវិញ​បឹងទន្លេសាប​ រៀបចំ​បុណ្យ​ទន្លេ​ឱ្យ​បាន​ជាប់​ជាប្រចាំ​ តាមរយៈ​ការ​វិល​ជុំ​នៃ​ការរៀបចំ​កម្មវិធី​នេះ​ផង​ដែរ​៕

អាជ្ញាធរ​ខេត្តកំពត​ប្រកាស​ផ្អាក​ការ​បំផ្ទុះ​ថ្ម​នៅ​តាម​ការដ្ឋាន​វាយ​ថ្ម​សំណង់​ការដ្ឋាន​ថ្ម​ស៊ី​ម៉ង់​ត៍​ និង​ថ្មកំបោរ​គ្រប់​ប្រភេទ​

អាជ្ញាធរ​ខេត្តកំពត​ប្រកាស​ផ្អាក​ការ​បំផ្ទុះ​ថ្ម​នៅ​តាម​ការដ្ឋាន​វាយ​ថ្ម​សំណង់​ការដ្ឋាន​ថ្ម​ស៊ី​ម៉ង់​ត៍​ និង​ថ្មកំបោរ​គ្រប់​ប្រភេទ​
អាជ្ញាធរ​ខេត្តកំពត​ប្រកាស​ផ្អាក​ការ​បំផ្ទុះ​ថ្ម​នៅ​តាម​ការដ្ឋាន​វាយ​ថ្ម​សំណង់​ការដ្ឋាន​ថ្ម​ស៊ី​ម៉ង់​ត៍​ និង​ថ្មកំបោរ​គ្រប់​ប្រភេទ​

ដោយ ​វុត្ថា​

ខេ​ត្ត​កំពតៈ​ រដ្ឋបាល​ខេត្តកំពត​ បាន​ប្រកាស​ផ្អាក​ការ​បំផ្ទុះ​ថ្ម​នៅ​តាម​ការដ្ឋាន​វាយ​ថ្ម​សំណង់​ ការដ្ឋាន​ថ្ម​ស៊ី​ម៉ង់​ត៍​ និង​ថ្មកំបោរ​គ្រប់​ប្រភេទ​ ក្នុង​ថ្ងៃ​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ស៊ី​ម៉ង់​ត៍​ថៃ​ ប៊ុ​នរ៉ុង​ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកំពត​ បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ១៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្លាប់​ ជូន​គណៈប្រតិភូ​ភ្ញៀវ​ជាតិ​ អន្តរជាតិ​ក្នុង​ដំណើរ​មក​ចូលរួម​ក្នុង​ពិធី​ប្រកបដោយ​សុវត្ថិភាព ១០០​% ដោយ​គ្មាន​ការ​រំខាន​។

រដ្ឋបាល​ខេត្តកំពត​ បាន​ស្នើ​ដល់​ម្ចាស់ការ​ដ្ឋាន​ថ្ម​សំណង់​ និង​ការដ្ឋាន​ថ្ម​ស៊ីម៉ងត៍​ ថ្មកំបោរ​គ្រប់​ប្រភេ​ទេ​ ដូចតទៅ​ ១) ហាម​ដាច់ខាត​ការ​បំផ្ទុះ​ថ្ម​នៅ​តាម​ការដ្ឋាន​ទាំងអស់​ ចាប់ពី​ម៉ោង​ ១៤​ : ០០​ នាទី​រសៀល​ នៅ​ថ្ងៃទី​ ១៣​ រហូតដល់​ម៉ោង​ ១៨​ :០០​ នាទី​រសៀល​ថ្ងៃទី​ ១៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩ជាកំហិត​។ ២) ករណី​មានការ​បំផ្ទុះ​នៅក្នុង​កាល​បិ​រិច្ឆេទ​ នៃ​ការ​ហាមឃាត់​ខាងលើ​ សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ ៣) ផុត​កាលបរិច្ឆេទ​ នៃ​ការ​ហាម​ឃាត​ខាងលើ​ ការដ្ឋាន​ទាំងអស់​អាច​ដំណើរការ​បំផ្ទុះ​តាមធម្មតា​។

ក្រុមហ៊ុន​ ថៃ​ប៊ុ​នរ៉ុង​ បាន​ចំណាយ​ដើមទុន​វិនិយោគ​ជា​ទឹក​ប្រា​ក់​សរុប្រមា​ណ ១២០​ លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​កសាង​រោងចក្រ​ស៊ី​ម៉ង​តិ៍​នេះ​ និង​គម្រោង​កំណែទម្រង់​បច្ចេកវិទ្យា​ផលិតកម្ម​ ។ ខ្សែ​សង្វាក់​ផលិ​កម្ម​ថ្មីនេះ​ បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​ ដែល​មាន​សមត្ថភាព​ផលិត​ស៊ី​ម៉ង​តិ៍​ បាន​ប្រមាណ២លាន​តោន​ក្នុង១ឆ្នាំ​ និង​ផ្តល់​ឪកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​បាន​ចំនួន៣០០នាក់​។

សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ធ្លាប់​មានប្រសាសន៍​កន្លងមក​នេះ​ថា​ រោងចក្រ​ស៊ី​ម៉ង់​តិ៍​នៅ​កម្ពុជា​ នឹង​ចូលរួម​ចំណែក​ច្រើន​ ក្នុង​ការ​ផ្គត់ផ្គង់​សភា​រៈសំ​ណង់​ នៅ​កម្ពុជា​ និង​កាត់បន្ថយ​ការនាំចូល​ស៊ី​ម៉ង​តិ៍​មក​ពី​បរទេស​៕

ចិន​កំពុង​ដឹកនាំ​ប្រទេស​ ១៥​ ដើម្បី​បង្កើត​ប្លុក​សេដ្ឋកិច្ច​ធំ​បំផុត​លើ​ពិភពលោក​

ដោយ​ ប៊ី​

ភ្នំពេញ​៖ ខណៈ​ពន្ធគយ​ពាណិជ្ជកម្ម​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ពាណិជ្ជកម្ម​សកល​កំពុង​ដើរ​ជាមួយ​ឬគ្មាន​អាមេរិក​។

នៅ​ឆ្នាំក្រោយ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​របស់​ពិភពលោក​អាច​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​និង​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​ប៉ុន្តែ​សហរដ្ឋអាមេរិក​នឹង​មិនមែន​ជាផ្នែក​នៃ​កិច្ច​ព្រមព្រៀង​នេះ​ទេ​។

ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់ ​(RCEP​) បច្ចុប្បន្ន​នេះ​មាន​រយៈពេល​៧ឆ្នាំ​ហើយ​ហើយ​បច្ចុប្បន្ន​នេះ​មាន​ប្រទេស​ចំនួន​១៥​នៅ​អាស៊ី​ខាងត្បូង​និង​តំបន់​ប៉ាស៊ីហ្វិក​ចូលរួម​។ ក៏ដូចជា​ប្រទេស​តូច​ៗមួយចំនួន​ទៀត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​បច្ចុប្បន្ន​មាន​សេដ្ឋកិច្ច​ធំ​មួយចំនួន​នៅ​លើ​ពិភពលោក​រួមមាន​អូស្រ្តាលី​ចិន​ឥណ្ឌូ​នេ​ស៊ី​ជប៉ុន​ម៉ាឡេស៊ី​សឹង្ហ​បូរី​និង​កូរ៉េ​ខាងត្បូង​។

ជាមួយនឹង​អាមេរិក​ដែល​ឈាន​ទៅ​រក​វិធី​គាំពារ​និយម​បន្ថែម​ទៀត​ដាក់​ពន្ធ​លើ​លើ​អតីត​សម្ព័ន្ធ​មិត្ត​ការចូលរួម​របស់​ចិន​នៅក្នុង​RCEP​ ទំនងជា​នឹង​នាំ​ឱ្យ​ប្រទេស​នេះ​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​នៅក្នុង​តំបន់​ជាពិសេស​ពិចារណា​ពី​ការខូចខាត​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​និង​ចិន​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​។

វេទិកា​អាស៊ី​បូព៌ា​មាន​ចំណងជើង​ថា​“កិច្ច​ព្រមព្រៀង​នៅ​អាស៊ី​ជំរុញ​ឱ្យ​មានការ​ប្រឆាំង​នឹង​ការ​គាំពារ​និយម​ជាស​កល​ជាមួយនឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​និង​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ធំ​”។

តា​មទ្រឹ​ស្តី​កិច្ច​ព្រមព្រៀង​នេះ​នឹង​ជម្រុ​ញពាណិជ្ជកម្ម​និង​កិច្ច​សហប្រតិបត្តិ​ការ​នៅក្នុង​តំបន់​ដោយ​គ្មាន​ការ​ផ្លាស់​ប្តូរ​ច្បាប់​សិទ្ធិ​ការងារ​ការអនុវត្ត​បរិស្ថាន​និង​កម្មសិទ្ធិ​បញ្ញា​នៅក្នុង​រដ្ឋ​ជាស​មា​ជិ​កដែល​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដទៃទៀត​ដូចជា​សហភាព​អឺរ៉ុប​។

វេទិកា​អាស៊ី​បូព៌ា​បានឱ្យ​កាលពី​សប្តាហ៍​មុន​ថា​“ក្នុង​ការ​ចុះហត្ថលេខា​ RCEP​ អាស៊ី​បាន​ជ្រើសរើស​ការ​បើកចំហ​ជាជាង​ការ​ការពារនិយម​តំបន់​និយម​ជាជាង​ជាតិនិយម​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​ប្រឈមមុខ​និង​សាមគ្គីភាព​ជុំវិញ​ការសង្ស័យ​។ពួកគេ​បាន​បញ្ជូន​សញ្ញា​ច្បាស់​មួយ​ទៅកាន់​ពិភពលោក​៖អាស៊ី​នៅតែ​បើកចំហ​យ៉ាង​ខ្លាំង​សម្រាប់​អាជីវកម្ម​ដោយ​ប្តេជ្ញា​ចិត្ត​បើកទូលាយ​តំបន់​”។

ជា​លទ្ធផល​ទោះបី​អាមេរិក​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ដូចជា​ជប៉ុន​និង​វៀតណាម​ក៏ដោយ​ក៏​បញ្ហា​នេះ​អាច​ធ្លាក់ចុះ​ដោយសារ​ RCEP​ ស្រប​ពេល​ដែល​ឥទ្ធិពល​របស់​ចិន​កើនឡើង​៕